Author: វល័ក្ខ

  • លោក Unsworth ស្រេកឃ្លាន​បង្ហាញ​ស្នាដៃ​ពេល​ប៉ះ Chelsea នៅ​រាត្រី​នេះ

    លោក Unsworth ស្រេកឃ្លាន​បង្ហាញ​ស្នាដៃ​ពេល​ប៉ះ Chelsea នៅ​រាត្រី​នេះ

    លោក David Unsworth បាន​ស្នើសុំ​ធ្វើការ​ដឹកនាំ​ការប្រកួត​ក្នុង​ចំនួន​កំណត់​មួយ​ដើម្បី​បង្ហាញថា លោក​អាច​ធ្វើជា​អ្នកចាត់ការ​ទូទៅ​ដ៏​ស័ក្តិសម​បំផុត​របស់​ក្លិប Everton ក្នុង​ការចូល​ជំនួស​កន្លែង​របស់លោក Ronald Koeman ក្នុង​កិច្ចសន្យា​ជា​អចិន្ត្រៃយ៍។

    លោក Unsworth ដែលជា​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមបាល់ទាត់​អាយុ​ក្រោម23ឆ្នាំ​របស់ Everton បាន​ចូលកាន់​តំណែង​ជា​បណ្តោះអាសន្ន​នៅឯ​កីឡដ្ឋាន Goodison Park ជា​លើក​ទី2 ក្រោយ​ការចាកចេញ​ពី​តំណែង​របស់លោក Koeman សញ្ជាតិ​ហូ​ឡង់។ គ្រូបង្វឹក​វ័យ44ឆ្នាំ​រូបនេះ បានប្រកាសថា លោក​ចង់បាន​ការងារ​នេះ និង​បាន​ចំណាយពេល​ប្រជុំ​ក្នុង​រយៈពេល​ដ៏​យូរអង្វែង​ជាមួយនឹង​លោក Bill Kenwright ដែលជា​ប្រធាន​ក្លិប ក្រោយពី​ការចាកចេញ​របស់លោក Koeman កាលពី​ថ្ងៃ​ចន្ទ។ មិនមាន​ពេលវេលា​ជាក់លាក់​ណាមួយ​ដែល​ត្រូវបាន​ដាក់​ទៅលើ​ការ​កាន់តំណែង​របស់លោក Unsworth ឡើយ បើទោះបី​លោក​បានធ្វើ​ការពិភាក្សា​ទៅលើ​ចំនួន​នៃ​ការប្រកួត កីឡាករ ក៏ដូចជា​គម្រោង​រយៈពេល​ខ្លី និង​វែង​ជាមួយនឹង​ប្រធាន​ក្លិប​របស់ Everton ក៏ដោយ។ ក្រុម Everton ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តល់​ពេលវេលា​ដល់​អតីត​ខ្សែការពារ​របស់​ពួកគេ​រហូតដល់​ថ្ងៃ​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​នៃ​ការដឹកនាំ​របស់លោក ហើយ​ការងារ​ដ៏​ចម្បង​របស់លោក​នឹង​ចាប់ផ្តើម​ជាមួយនឹង​ការប្រកួត​ពាន Carabao Cup នៅលើ​ទឹកដី​ក្រុម Chelsea នៅ​រាត្រី​នេះ។

    នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​មុនពេល​ការប្រកួត​នៅ​រាត្រី​នេះ លោក Unsworth បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​បុរស​ដ៏​មាន​មោទនភាព​ម្នាក់​ដែល​បាន​អង្គុយ​នៅទីនេះ ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម Everton នៅ​ថ្ងៃស្អែក។ វា​មិនមាន​បញ្ហា​នោះឡើយ​ថា ចំនួន​ការប្រកួត​ប៉ុន្មាន​លើក​ដែល​ខ្ញុំ​មាន​នោះ ខ្ញុំ​នឹង​ប្រើប្រាស់​រាល់​សមត្ថភាព​ទាំងអស់​ដែល​ខ្ញុំ​មាន»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1:45ទៀបភ្លឺ៕

    ប្រភពពី៖ The Guardian

  • Man United និង Man City ដឹក​ដៃ​គ្នា​ទៅ​វគ្គ8ក្រុម​នៅ League Cup

    Man United និង Man City ដឹក​ដៃ​គ្នា​ទៅ​វគ្គ8ក្រុម​នៅ League Cup

    ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រួសត្រាយ​ផ្លូវ​របស់​ពួកគេ​ឆ្ពោះទៅកាន់​វគ្គ8 ក្រុម​ចុងក្រោយ​នៃ​ពាន Carabao Cup ឬ League Cup យ៉ាង​ងាយស្រួល ក្រោយពី​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការរក​គ្រាប់​បាល់​បាន​ទាំង 2គ្រាប់​ពី​សំណាក់​កីឡាករ Jesse Lingard។

    កីឡាករ​រូបនេះ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ស្រប​ពេលដែល​ក្រុម Swansea មិនបាន​បង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន​ឡើយ។ Man United បានធ្វើការ​ផ្លាស់ប្តូរ​កីឡាករ 7នាក់​ពី​ក្រុម​ដែល​បាន​ចាញ់​ក្រុម Huddersfield ក្នុង​លទ្ធផល 2-1 កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។ ស្របពេល​ជាមួយគ្នានេះ អ្នកចាំទី Claudio Bravo របស់ Manchester City បាន​ក្លាយជា​វីរបុរស​របស់​ក្រុម​កំពុង​នាំមុខ​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី2 Wolves ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ដើម្បី​កក់​កៅអី​របស់​ពួកគេ​ក្នុង​វគ្គ8ក្រុម​ចុងក្រោយ​នៃ​ពាន League Cup កាលពី​ថ្ងៃ​អង្គារ។

    បើទោះបីជា​ក្រុម​ទាំងពីរ​សុទ្ធសឹង​បាន​បង្កើត​ឱកាសល្អ​ដូចគ្នា​នៅពេល​ជិត​បញ្ចប់​ការប្រកួត​ក៏ដោយ ប៉ុន្តែ​ការប្រកួត​នៅ​កីឡដ្ឋាន Etihad នេះ នៅតែ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ដដែល​ក្រោយពី​រយៈពេល30នាទី​នៃ​នាទី​បន្ថែម១៥នាទី2ដង​ត្រូវ​បានបញ្ចប់ ដែល​នាំ​ឲ្យ​ឈានដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​តែម្តង។ Bravo ដែល​បាន​រង​នូវ​ការរិះគន់ ក្រោយពី​បានបង្ហាញ​ពី​ទម្រង់​មិនល្អ​កាលពី​រដូវ​កាល​មុន និង​បាន​បង្ហាញខ្លួន​ត្រឹមតែ3លើក​ក្នុង​យុទ្ធនាការ​នេះ បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី 2លើកជាប់ៗគ្នា​ពី​ការ​ស៊ុត​របស់ Alfred N’Diaye និង Conor Coady ពី​ចំណុច11ម៉ែត្រ។

    ខ្សែប្រយុទ្ធ Sergio Aguero ដែល​ត្រូវការ​គ្រាប់​បាល់​តែ1គ្រាប់​ទៀត​ដើម្បី​ក្លាយជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​របស់ Man City នោះ បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 4-1 ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទីនេះ៕

    ប្រភពពី៖ ESPN

  • ស្នើសុំ​ឥណទាន​រថយន្ត​ពី​ធនាគារ CIMB ការប្រាក់​ត្រឹមតែ 0.9% ក្នុង1ខែ

    ស្នើសុំ​ឥណទាន​រថយន្ត​ពី​ធនាគារ CIMB ការប្រាក់​ត្រឹមតែ 0.9% ក្នុង1ខែ

    ភ្នំពេញ៖ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ បាន​នាំយក​ឥណទាន​រថយន្ត ដើម្បី​ពង្រីក​កញ្ចប់​ផលិតផល និង​សេវាកម្ម​របស់ខ្លួន ឲ្យ​កាន់តែ​សម្បូរបែប ក្នុង​គោលបំណង​បំពេញ​តម្រូវ​អតិថិជន ឲ្យ​កាន់តែ​ល្អប្រសើរ។ ឥឡូវនេះ លោកអ្នក​អាច​ស្នើសុំ​ឥណទាន​រថយន្ត​របស់​ធនាគារ CIMB ជាមួយនឹង​អត្រា​ការប្រាក់​ទាប ត្រឹមតែ 0.9% ក្នុង​មួយខែ នៅតាម​យានដ្ឋាន​លក់​រថយន្ត នៅ​ទូទាំងប្រទេស។

    ឥណទាន​រថយន្ត​រប​ស់ធ​នាគារ CIMB ផ្តល់ជូន​ពិសេស​នូវ​ការ​កាត់ឈ្មោះ​កាត​គ្រី ឬ​ប័​ណ្ឌ​ចុះបញ្ជី​រថយន្ត ជាមួយ​ឈ្មោះ​អតិថិជន​ផ្ទាល់​តែម្តង។ ក្នុងនោះ ឥណទាន​មាន​រយៈពេល 5ឆ្នាំ ហើយ​ស៊េរី​ឆ្នាំ ឬ​អាយុកាល​នៃ​រថយន្ត ដែល​អាច​ស្នើសុំ​ឥណទាន​បាន គឺ​ចាប់ពី​ឆ្នាំ 2002 ឡើងទៅ។ សម្រាប់​ទំហំ​នៃ​ឥណទាន អតិថិជន​អាច​ខ្ចី​បាន​រហូតដល់ 70% នៃ​តម្លៃ​រថយន្ត ហើយ​ការអនុម័ត​ឥណទាន គឺមាន​ភាព​រហ័ស​ទាន់​ចិត្ត​ផងដែរ ប្រសិនបើ​អតិថិជន​មាន​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ។

    V2-Auto Loan_Flyer_A5

    លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB មានប្រសាសន៍ថា៖ «យើង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ទៅលើ​ទីផ្សារ​ឥណទាន​រថយន្ត ក្នុងប្រទេស​កម្ពុជា មុននឹង​ធនាគារ​សម្រេច​បង្កើត​ឥណទាន​រថយន្ត​នេះ​ឡើង ដើម្បី​ជួយ​ឲ្យ​អតិថិជន​ទទួលបាន​ទាំង​រថយន្ត​ដែល​ខ្លួន​ស្រឡាញ់ រួមទាំង​អត្រា​ការប្រាក់​ទាប និង​លក្ខខណ្ឌ​ល្អប្រសើរ ពី​ធនាគារ CIMB ផងដែរ»។

    មិនតែប៉ុណ្ណោះ លោកស្រី ធីតា បាន​ក្រើនរំលឹក​ដល់​អតិថិជន​ផងដែរ​ថា៖ ការ​មាន​រថយន្ត​ផ្ទាល់ខ្លួន គឺជា​រឿង​ល្អប្រសើរ ដែល​អាចជួយ​សម្រួល​ដ​ល់​ធ្វើការ​ដំណើរ​ជិត​ឆ្ងាយ ជាពិសេស​ជា​លក្ខណៈ​គ្រួសារ ប្រកបដោយ​សុខ​សុវត្ថិភាព ប៉ុន្តែ​យើង​ក៏ត្រូវ​គិតគូ​ឲ្យ​ច្បាស់លាស់ លើ​កត្តា​ប្រាក់ចំណូល និង​ចំណាយ ព្រមទាំង​លទ្ធភាព​ខ្លួនឯង សម្រាប់​ការជ្រើសរើស​សេវា​ឥណទាន និង​រថយន្ត​ណាមួយ ដែល​សមស្រប និង​យូរអង្វែង។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ +855 (0) 23 988 388 ចូលទៅ​កាន់​គេហទំព័រ www.cimbbank.com.kh ឬ​អ​ញ្ចើ​ញ​ទៅកាន់​សាខា​ណាមួយ​របស់​ធនាគារ CIMB។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់

    លោក ស្រេង ភា​រុណ
    ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង
    ទូរ​សព្ទ៖ +855 92 957 455
    ទូរសារ៖ +855 23 988 099

    អ៊ីមែល៖ [email protected]

  • ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2017

    ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2017

    ភ្នំពេញ៖ កាលពី​ថ្ងៃទី 22 ខែតុលា ឆ្នាំ2017 ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​ផ្តាច់ព្រ័ត្រ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ 2017 ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវកិត្តិយស តារាចម្រៀង​ជាតិ និង​អន្តរជាតិ និង​អ្នកសារព័ត៌មាន​ជាច្រើន។

    កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​នេះ​រួមមាន​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ឆ្នេរ​ឋាន​សួ​គ៏ Krabi ចំនួន 15 រង្វាន់ រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា ទូរទស្សន៍ Smart TV  55“ ចំនួន 11 រង្វាន់ និង កា​ម៉េ​រា Sony Alpha ចំនួន 13 រង្វាន់។

    ការចាប់​ឆ្នោត​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​អាន់​ឆ័​រដែ​ល​បានធ្វើ​ឡើង​ចំនួន​បួន​លើក​កន្លងមកនេះ​សរ​បញ្ជាក់ថា ស្រា​បៀរ​អាន់​ឆ័​រ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។

    ជាក់ស្តែង​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន 15គូ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​នៅ ឆ្នេរ​ឋាន​សួ​គ៏ Krabi គឺ៖

    លេខ​រៀងកូន ក្រមុំកូន កំលោះលេខ​ទូរស័ព្ទរង្វាន់
    1មាន សៀវ​មីរឿង ធារ៉ា០៨១ ៩២ ៥៣ ៩២ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    2រី ស្រីរ័ត្នផន និរន្ត០៩៩ ៣៩៩ ៩៨៨ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    3ឆាយ សុផលធួន លៀង​ហាក់០៩២ ៤៩ ៣០ ៤៧ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    4សេក កា​ញ្ច​នាតុង សោភា០១៥ ៣៦ ៤៦ ៤៣ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    5ធុន វួ​ច​នាផា​ណា​វុ​ធ០៩៦ ៦៦ ៤១ ១៤៨ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    6ចេ​ន ស៊ី​ណាតកេ​ត វុ​ត០៩៧ ៩៨៦៧ ៧៨៥ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    7ហេង សុភាពតុង វាសនា០៩៦ ៨៨៨៨ ៦៤៨ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    8អ៊ិត ស៊ីនួនជា សុវណ្ណ​រិ​ទ្ធ០៩៣ ៣៤៣ ៩៣៦ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    9ហង្ស សុ​ហ៊​ន់ចាន់ ប៉ក់០៣១ ៣០០០ ៦៨៨ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    10បេន ថៃ​រី​យ៉ាយាន​ប៊ុន​ថុង០៩៦ ៣៥៥ ៤២ ៣៦ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    11ធូ ម៉ា​ឡាវិត្ត វណ្ណា០១៦ ៩១៩៣០០ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    12ទី សុខ​នីអ៊ឹម ធូលី​ន០៩៧ ៧៤០៦០៧៧ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    13រី ណា​រ៉ែ​នអ៊ី​ម សុ​ភ័​ក្រ០១៥ ៣៨៣៨៧០ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    14មាឃ រិ​ន​ដាធុន សុភា​ន់០១៧ ៣៩៥ ២៤៩ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi
    15សែ ផល្លាង៉ូ​វ ឆេង​ឡាយ០៩៧ ៣៤៨ ៤៨ ៤៨ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅ​Krabi


    រីឯ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 11 គូ​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ទូរទស្សន៍ Smart TV  55“ គឺ៖

    លេខ​រៀងកូន ក្រមុំកូន កំលោះលេខ​ទូរស័ព្ទរង្វាន់
    1បេង សុភាពគឹម មុនី​សែ​យ៉ា០៩២ ៦១ ៣៩ ០០TV Sony Android TV 55″
    2រិ​ន ផល្លាសួន សុខ​ហ៊ុន០៩៩ ៨៤ ៦០ ៥៧TV Sony Android TV 55″
    3វ៉ា ស្រី​ខួចជៀម មិនា០៦៩ ៩៩ ១៨ ២៤TV Sony Android TV 55″
    4លុយ ម៊ី​លាងស៊ុយ ប៊ុន​ឈង០៩៦ ២៧ ២២ ៧៤៧TV Sony Android TV 55″
    5ស៊ា​ង សុវណ្ណ​សុខាលាំង ជិន​ហុង០១២ ៦៨៧ ២៩៧TV Sony Android TV 55″
    6សូ ផានិតចាន់​រ៉ា០៩៦ ២០ ៨១២ ១៩TV Sony Android TV 55″
    7ប្រឺ​យ៏ ឡុ​នវឿ សារិន០៨៨ ៤៤ ៥០ ៤៥៤TV Sony Android TV 55″
    8ស្រៀ​ង ចាន់​សុភាពភួង ចំរើន០៩២ ៥០ ៤៤ ១៩TV Sony Android TV 55″
    9វ៉ាន់​ណា​រីសុទ្ធ​សារី០៨៨ ៩៩៩ ៣៣ ០៣TV Sony Android TV 55″
    10សុខ ស្រី​ល័​ក្ខលី ថៃ​ហេង០៩៧ ២៦ ៨៦ ៧៩៧TV Sony Android TV 55″
    11សាម គីម​ជូឡេង ពន្លក០១២ ៤១ ៨១ ៥៧TV Sony Android TV 55″

    ហើយ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 13គូ​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​កា​ម៉េ​រា Sony Alpha គឺ៖

    លេខ​រៀងកូន ក្រមុំកូន កំលោះលេខ​ទូរស័ព្ទរង្វាន់
    1ឈា សក្ក​ណាសុខ ណា​រិ​ទ្ធ០១១ ២២ ៥៩ ៥៩Sony Alpha Camera
    2ហ៊ាង ឆេង​អ៊​ន់ផង សុខលី០១២ ៥៤៤ ៣២៥Sony Alpha Camera
    3វន ណា​រីយឿ​ង សុភ័ក្ត្រ០១៦ ៧២១ ៦៧១Sony Alpha Camera
    4សៀង សុ​រចនាញួ​ន គីម​ហួរ០១៧ ៩៣ ៦៧ ៣៦Sony Alpha Camera
    5លង លាឈាន ភារ​ម្យ០៨៦ ៩៦ ១៦ ៩៧Sony Alpha Camera
    6ស៊ា​ង សិរិ​យាឡុង សុគន្ធ​ឌី០១៧ ៤៩០ ៦៥៨Sony Alpha Camera
    7ជា ស្រី​ឡុងសឿន ស៊ា​ង​ហេង០៨៨ ៤៤ ២២ ២៨៥Sony Alpha Camera
    8រ៉ុ​ម ស្រី​ម៉ាចពេជ្រ ពៅ០៩២ ៨៥ ៧៦ ១២Sony Alpha Camera
    9ម៉េ​ត ស្រី​ស្រស់ធឿន បូ​ណា០៩៦ ៦២ ៣៤ ៦៧៦Sony Alpha Camera
    10សន ចាន់លីម វណ្ណ​ថា០៩៧ ៣៥ ៥៩ ៦៩៦Sony Alpha Camera
    11ហៃ គៀងខន ជីវ័ន០១០ ៨៦៦ ៩៨៤Sony Alpha Camera
    12សេក សុ​ជី​វីនស៊ី ងួន​ហួត០១៥ ៧០ ៧០ ១០Sony Alpha Camera
    13សុង សុខ​ហុងឡង់ សុផាន់​ណា​រ៉ាត់០១៥ ៥១២ ៥១៨Sony Alpha Camera

    លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​គេហទំព័រ Facebook (Anchor Beer KH)។

    ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន 1សន្លឹក។

    សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍ ឆ្នាំ 2017 – 2018 ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ផ្តល់ជូន​រង្វាន់​កាន់​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅកាន់​កោះ​សា​ម៉ុ​យ រហូតដល់ 45 រង្វាន់

    និង​រង្វាន់​ឈ្នះភ្លាមៗជាច្រើន​ទៀត​ដូចជា​ធុង​ទឹកកក និង​ប្រអប់​ចំណងដៃ​ដែលមាន​ប៊ិច​សម្រាប់​សរសេរ​ឈ្មោះ​អ្នក​ចងដៃ។

    ហើយ​កាន់តែ​ពិសេស ស្រា​បៀរ អាន់​ឆ័​រ បានជ្រើសរើស​លោក លី ម៉ិ​ញ ហូ ដែលជា​កំពូល​តារា​អន្តរជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ ធ្វើជា​ទូត​សុ​ឆន្ទ:របស់​ស្រា​បៀរ អាន់​ឆ័​រ និង​មាន​វត្តមាន​នៅក្នុង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ អាន់​ឆ័​រ ។ ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង 30 មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា  ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង  គ្រប់​កម្មវិធី។

    រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ!

    ពិសា​ដោយ​ការទទួលខុសត្រូវ៕

  • កម្ចី​ឥណទាន 10លាន​ដុល្លារ ត្រូវបាន​ផ្ដល់​ទៅដល់​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ដំបូង

    កម្ចី​ឥណទាន 10លាន​ដុល្លារ ត្រូវបាន​ផ្ដល់​ទៅដល់​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ដំបូង

    ដើម្បី​ចូលរួម​ជំរុញ​លើ​សកម្មភាព​នៃ​ការប្រមូល​ផល​ស្រូវ​ឱ្យមាន​ភាពរលូន​ល្អ ក្នុងដំណាក់កាល​ដំបូង​នៃ​ការប្រមូល​ផល​នេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ទម្លាក់​ឥណទាន​ក្នុង​រង្វង់10លាន​ដុល្លារ​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន។

    ឯកឧត្ដម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​លើកឡើងថា នៅ​ឆ្នាំនេះ​ធនាគារ​មាន​កញ្ចប់​ឥណទាន​សរុប50លាន​ដុល្លារ ជា​ទឹកប្រាក់​សម្រាប់​ទ្រទ្រង់​លើ​វិស័យ​ស្រូវ​អង្ករ ខណៈដែល​កាលពី​ឆ្នាំ2016 មានតែ27លាន​ដុល្លារ​ប៉ុណ្ណោះ។ ឯកឧត្ដម​បន្ដថា ក្នុង​រដូវ​កាល​ប្រមូល​ផល​ដំបូង​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ត្រៀម​កញ្ចប់​ឥណទាន​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្នុង​រង្វង់10លាន​ដុល្លារ​ជាមួយនឹង​អត្រា​ការប្រាក់5%ក្នុង​មួយឆ្នាំ ដើម្បី​ទិញស្រូវ​យកមក​ស្តុក​ទុក។ ពិសេស​រដូវ​ប្រមូល​ផល​ស្រូវ​ធំ​ដែល​នឹង​ជិត​ឈានចូល​មកដល់​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។

    ជាមួយនឹង​ការត្រៀម​ឥណទានថ្មីៗនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ទម្លាក់​កញ្ចប់​ថវិកា​កម្ចី15លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញធំៗចំនួន 2 ដើម្បី​យកទៅ​សង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នៅក្នុង​ខេត្ដ​ចំនួន 3 គឺ​ខេត្ដ​កំពង់ធំ ព្រៃវែង និង​តាកែវ​ដែល​នឹងត្រូវ​សាងសង់​រួច​នៅ​ខែមករា ឆ្នាំ2018 ខណៈដែល​រដូវ​ប្រមូល​ផល​ធំ​ត្រៀម​នឹង​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប និង​សុ​ម៉ាលី​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ។

    អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ បញ្ជាក់ថា៖« ឆ្នាំមុន​ឥណទាន​សរុប​បាន​ទម្លាក់27លាន​ដុល្លារ​អាមេរិក ឆ្នាំនេះ​ថែម23លាន​ដុល្លារ​ទៀត​ដូច្នេះ​សរុប50លាន​ដុ​លា្ល​រ។ ក្នុង​រដូវ​កាល​ទី1យើង​បាន​ត្រៀម10លាន​ហើយ ដូច្នេះ​យើង​សង្ឃឹមថា នៅ​រដូវ​កាល​ប្រមូល​ផល​ធំ​ពី​ខែវិច្ឆិកា​ដល់​ខែកុម្ភៈ​នឹងមាន​ដំណើរការ​កាន់តែ​ល្អ​ជាង​មុន។ ក្នុងនោះ​គឺ​យើង​ទម្លាក់​អត្រា​ការប្រាក់​នៅសល់​ត្រឹម5% ក្នុងពេលដែល​ធនាគារ​ផ្សេង​អត់​ទាន់​មាន​នរណា​ទម្លាក់​ដល់​ថ្នាក់​ហ្នឹង​ទេ»។ ឯកឧត្ដម​បន្ថែមថា មូលហេតុ​នៃ​ការបន្ថែម​ឥណទាន​សម្រាប់​ទ្រទ្រង់​លើ​វិស័យ​ស្រូវ​អង្ករ​នេះ ព្រោះ​តែមាន​តម្រូវការ​អង្ករ​ក្នុងប្រទេស​ច្រើន ដូច្នេះ​ទើប​យើង​ជំរុញ​លើ​ការប្រមូល​ផល​បន្ថែមទៀត៕

  • គណៈកម្មាធិការជាតិសុវត្ថិភាពដាក់វិធានការ10ចំណុចពេលបុណ្យអុំទូក

    គណៈកម្មាធិការជាតិសុវត្ថិភាពដាក់វិធានការ10ចំណុចពេលបុណ្យអុំទូក

    ភ្នំពេញ៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីអុំទូកដែលនឹងចូលមកដល់នៅថ្ងៃទី2 ដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2014ខាងមុខឆាប់ៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់ពលរដ្ឋអ្នកធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទ ពិសេសស្រទាប់យុវជនត្រូវបើកបរដោយភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ចំពោះខ្លួនឯង និងអ្នកដទៃ។​

    ខ្លឹមសារនៃសេចក្តីអំពាវនាវខាងលើបានកោតសរសើរប្រកបដោយក្តីមោទនបំផុតចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុសក្នុងពេលធ្វើចរាចរ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកន្លងទៅ។

    ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខយូរអង្វែងដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់។ គួរកត់សម្គាល់ថា ក្នុងត្រីមាសទី3 ឆ្នាំ2017នេះ មានអ្នកជិះទោចក្រយានយន្តចំនួន 77% ដែលភាគច្រើនជាយុវវ័យបានក្លាយជាជនរងនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន66% មិនបានពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ។

    ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី2 ដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ យានយន្តធ្វើចរាចរនឹងមានកំណើនខ្ពស់ខុសប្រក្រតីដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចរណ៍ដូចក្នុងពិធីបុណ្យនានាកន្លងទៅផងដែរ។

    ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវគោកដូចខាងក្រោម៖

    1.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។

    2.មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

    3.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។

    4.ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

    5.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។

    6.មិនត្រូវបត់ ឬវ៉ាប្រជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

    7.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។

    1. សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសបុណ្យអុំទូក។

    9.មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកដាច់ខាត។

    និង10.ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច និងប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕

  • អ្នកធ្វើការ​ឱ្យគេ…គួរ​ចេញ​រកស៊ី​ខ្លួនឯង​នៅពេលណា?

    អ្នកធ្វើការ​ឱ្យគេ…គួរ​ចេញ​រកស៊ី​ខ្លួនឯង​នៅពេលណា?

    នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ សហគ្រិនភាព ជា​អ្វីដែល​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​ប៉ងប្រាថ្នា ព្រោះថា ការធ្វើ​ខ្លួន​ជា​សហគ្រិន​ម្នាក់ គឺជា​មនុស្ស​ដែល​ត្រូវបាន​គេ​ឱ្យ​តម្លៃ ជា​អ្នក​ក្តោប​ក្តាប់​លើ​វាសនា​ខ្លួនឯង ជា​អ្នកផ្តល់​ឱកាស​ដល់​មនុ​ស្ស​ដទៃ រួមទាំង​ជា​អ្នក​ដែល​អាចជួយ​សង្គម​បាន​ច្រើន​ទៀតផង។ ដោយ​មើលឃើញ​ពី​ចរន្ត​ប្រកបដោយ​ភាព​វិជ្ជមាន​នេះ មាន​មនុស្ស​ជាច្រើន​ចាប់ផ្តើម​វិ​វ​ឌ្ឍ​ខ្លួន​ពី​អ្នកធ្វើការ​ឱ្យគេ មក​ធ្វើជា​ពាណិជ្ជករ​ដោយ​ខ្លួនឯង​ដែល​ពេលខ្លះ​បរាជ័យ ហើយ​វា​បាន​ក្លាយជា​មេរៀន​មួយ​ដែល​ធ្វើឱ្យ​ពួកគេ​ស្ទាក់ស្ទើរ​ក្នុងការ​ផ្លាស់ប្តូរ​យ៉ាងសំខាន់​នេះ។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia លោក គីម ដា​រ៉ា បាន​លើកឡើងថា អ្នកធ្វើ​ការដែល​មានបំណង​ចង់​ក្លាយជា​អ្នកជំនួញ ត្រូវ​គិតថា កន្លែងធ្វើការ គឺជា​សាលារៀន​ដែល​អាចឱ្យ​យើង​រៀន​ពី​គ្រប់ផ្នែក តាំងពី​ផ្នែកតូចៗរហូតដល់​ការគ្រប់គ្រង​ស្ថាប័ន​ដែលមាន​មនុស្ស​ច្រើន។ ដើម្បី​ដើរ​លើផ្លូវ​នេះ​ឱ្យ​បានល្អ អ្នក​ដែល​ចង់​ក្លាយខ្លួនជា​សហគ្រិន​គួរ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឱ្យធ្វើ​យ៉ាងណា​បាន​ឡើង​តំណែង​ម្តងបន្តិចៗរហូតដល់​ក្លាយជា​មេ​គេ ឬ​ជិត​មេ​នៅក្នុង​ស្ថាប័ន​មួយ ដែល​ចំណុច​នេះ​អាចធ្វើឱ្យ​យើង​ទទួលបាន​ទាំង​គ្រឹះ​ហិរញ្ញវត្ថុ​រឹងមាំ និង​បទពិសោធ​ច្រើន​ក្នុង​ការធ្វើ​ជំនួញ ដែល​អាចធ្វើឱ្យ​យើង​ចេះ​ប្រុងប្រយ័ត្ន ហើយ​ប្រឈម​នឹង​បរាជ័យ​តិចតួច​បំផុត។

    លោក គីម ដា​រ៉ា បាន​និយាយថា៖ «ការធ្វើ​អាជីវកម្ម​គឺជា​រឿង​ដែល​ត្រូវ​ប្រថុយ តែ​ក៏​មិនមែន​មានន័យថា ត្រូវ​ប្រថុយ​ដោយ​គ្មាន​ចំណេះដឹង និង​ភាពច្បាស់លាស់​នោះដែរ។ មុននឹង​បង្កើត​អាជីវកម្ម​មួយ​ត្រូវ​សិក្សា​ឱ្យ​ល្អិតល្អន់ និង​ច្បាស់លាស់​សិន​ចាំ​ធ្វើ ទើប​មិនត្រូវ​ដួល​ច្រើនដង ហើយ​ការធ្វើ​ជំនួញ​បែបនេះ​ក៏​បង្ហាញ​ពី​ភាពចាស់ទុំ​ផងដែរ»។

    លោក គីម ដា​រ៉ា បាន​បន្ថែមថា ជម្រើស​ល្អ​មួយ​ផ្សេងទៀត​សម្រាប់​អ្នក​ចង់​ធ្វើ​ជំនួញ គឺ​ត្រូវ​ចេះ​ជ្រើសរើស​ម៉ូ​ដែល​ដែល​យើង​ចង់​ធ្វើ​នោះ​ដើម្បី​សាកល្បង។ វិធីសាស្ត្រ​សាកល្បង​គឺអាច​ចាប់ផ្តើម​ពី​អាជីវកម្ម​ណាមួយ​ជា​ទ្រង់ទ្រាយ​តូច​បំផុត ហើយ​សិក្សាបណ្តើរៗពី​កត្តា​ប្រឈម​របស់​វា ដើម្បី​ដោះស្រាយ និង​ត្រៀម​ចិត្ត​ពង្រីក​វា​ជា​លំដាប់ ឬ​អាច​ធ្វើការ​ឱ្យចំ​អាជីវកម្ម​នោះ​ដើម្បី​សិក្សា​ពី​វា​គ្រប់យ៉ាង។ លោក ដា​រ៉ា បន្ថែមថា មាន​អ្នកខ្លះ​មិន​ពូកែ​ធ្វើការ​ទេ តែ​គាត់​ចង់​បើក​អាជីវកម្ម ហើយ​អាជីវកម្ម​នោះ​មិនធំ​ពេក​ទេ ហេតុនេះ​គាត់​ត្រូវ​ទៅធ្វើ​ការងារ​ដើម្បី​ស្ទង់​មើល​ពី​ចំណូល និង​គន្លឹះ​មួយចំនួន​ពី​អាជីវកម្ម​នោះ ដូចជា​ដាក់ពាក្យ​ធ្វើការ​នៅ​ហាង​កាហ្វេ ដាក់ពាក្យ​ធ្វើការ​នៅ​ហាង​សេវាកម្ម​មួយចំនួន ដើម្បី​ដក​ពិសោធ​មុននឹង​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត​របស់គាត់​យក​មករក​ស៊ី។

    ងាក​មក​អ្នកជំនួញ​ម្នាក់ទៀត​លោក ហង្ស ព្រី​ន​យ៉ា ស្ថាបនិក​នៃ Business Matching បាន​លើកឡើងថា ដើម្បី​ចង់ដឹងថា តើ​ពេលណា​ជា​ពេលដែល​ត្រូវ​ឈប់​ធ្វើការ​ឱ្យគេ​ហើយ​ចេញមក​ធ្វើ​ជំនួញ យើង​គួរ​ស្ទង់​សមត្ថភាព​របស់​ខ្លួនឯង​ជាមុនសិន​ថា រវាង​យើង និង​មេ​យើង មួយណា​ខ្លាំង​ជាង?។ បើ​ដល់​ដំណាក់កាល​ថា យើង​ខ្លាំង​ជាង​មេ​ហើយ សាកល្បង​ចេញមក តែបើ​នៅ​គិតថា​ស្ទើរ​ទេ គួរ​រៀន​ឱ្យ​ខ្លាំង​ថែមទៀត​ពី​ការធ្វើការងារ ឬ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​រត់​ឱ្យទាន់ ព្រោះ​គេ​ធំ​ស្រាប់​ហើយ បើ​គេ​ដើរ យើង​ត្រូវ​រត់។

    លោក ហង្ស ព្រី​ន​យ៉ា បាន​និយាយថា៖ «បើ​ដាក់​គោលដៅ​ថា ចង់​រកស៊ី ត្រូវ​ស្មោះ​ជាមួយនឹង​គោលដៅ ហើយ​សម្រួច​វា​ឱ្យ​កាន់តែ​មុត​តាមរយៈ​ការចិញ្ចឹម​ចិត្ត និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សកម្មភាពតូចៗឆ្ពោះទៅរក​គោលដៅ​នោះ»។

    លោក ព្រី​ន​យ៉ា បាន​បន្ថែមទៀតថា ក្រៅពី​ការរៀនសូត្រ​ពី​ការងារ​ហើយ ក្នុងនាម​ជា​អ្នក​ដែល​ចិ​ញ្ចិ​ម​ចិត្ត​ចង់​ក្លាយជា​អ្នកជំនួញ​ត្រូវតែ​បង្កើន​សម្ព័ន្ធភាព​ឱ្យបាន​ល្អ​បំផុត​ទាំង​ជាមួយ​អ្នកធ្វើការងារ​ជាមួយគ្នា ជាមួយនឹង​មេដឹកនាំ​ក្រុមហ៊ុន និង​ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​ត្រូវ​ទាក់ទង​សម្រាប់​អនាគត​អាជីវកម្ម។ ការបង្កើន​សម្ព័ន្ធភាព​នេះ គឺអាច​ចាប់ផ្តើម​ពី​ការជ្រើសរើស​មេដឹកនាំ​ក្រុមហ៊ុន​ដែល​ផ្តល់ឱកាស​ឱ្យ​យើង​សិក្សា​រៀនសូត្រ ឬ​អាច​មេដឹកនាំ​ខ្លះ​រហូតដល់​ផ្តល់​ភាគហ៊ុន​ក្នុង​កម្រិត​ណាមួយ​សម្រាប់​យើង​ថែម​ទៀតផង។ ម្យ៉ាងវិញទៀត ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​នានា​ដែល​យើង​អាច​ពឹង​ពាក់បាន ឬ​អាចបង្កើត​កិច្ចសហប្រតិបត្តិការ​ល្អ​បាន​នៅពេលដែល​យើង​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន៕

  • លោក គឹម ចាន់ណា៖ សិក្សា​ពី​ភាព​ល្អិត​បំផុត ជា​គន្លឹះ​មួយ​ដែលនាំឱ្យ​មនុស្ស​ជោគជ័យ

    លោក គឹម ចាន់ណា៖ សិក្សា​ពី​ភាព​ល្អិត​បំផុត ជា​គន្លឹះ​មួយ​ដែលនាំឱ្យ​មនុស្ស​ជោគជ័យ

    ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពិភពលោក​ចាប់ផ្តើម​មានការ​ប្រែប្រួល ហើយ​ការធ្វើការងារ ការប្រកប​អាជីវកម្ម និង​ការរស់នៅ​ចាប់ផ្តើម​មានការ​ប្រកួត​ប្រជែង​កាន់តែខ្លាំងឡើងៗ ដែល​ទាមទារ​ឱ្យ​មនុស្សម្នាក់ៗត្រូវការ​វិធីសាស្ត្រ​ល្អ​សម្រាប់​អនុវត្ត​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​រស់នៅ។

    លោក គឹម ចាន់ណា នាយក​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Book បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី «ផែនការ​ជីវិត​ប្រកបដោយ​ប្រសិទ្ធភាព» ថា គ្រប់​កិច្ចការងារ​ទាំងអស់ រួមទាំង​ការធ្វើ​អាជីវកម្ម​ផង ទាមទារ​ឱ្យមាន​ភាព​ហ្មត់ចត់ ច្បាស់លាស់ និង​ត្រូវមាន​ភាព​លម្អិត។ លោក​បានបញ្ជាក់​ផងដែរ​ថា ភាព​លម្អិត​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះថា នៅពេលដែល​យើង​ធ្វើ​អ្វីមួយ​ដោយ​ភាពច្បាស់លាស់ ហើយ​ហ្មត់ចត់​ត្រឹមត្រូវ​គ្រប់​ចំណុច ឬ​ធ្វើ​ដោយ​ភាព​ផ្ចិតផ្ចង់​នោះ យើង​នឹង​ទទួលបាន​នូវ​លទ្ធផល​ដែល​ស្ទើរតែ​គ្មាន​ចន្លោះប្រហោង។

    លោក គឹម ចាន់ណា បាន​មានប្រសាសន៍ថា៖ «ធ្វើ​អ្វី​ក៏ដោយ ទោះបី​រកស៊ី ឬ​ធ្វើការ​ក៏ដោយ មិនចាំបាច់​ធ្វើ​អ្វី​ខុសគេ ឬ​ប្លែក​ពី​គេ​ទាំងស្រុង​ក៏​យើង​អាច​ជោគជ័យ​បានដែរ ឱ្យតែ​យើង​មាន​ចំណុច​ពិសេស​របស់​យើង ប្រកបដោយ​ភាព​លម្អិត​នៅក្នុង​នោះ»។

    អ្នកនិពន្ធ និង​ជានា​យក​គ្រឹះស្ថានបោះពុម្ពផ្សាយ​ខាងលើ បានលើកឡើង​ផងដែរ​ថា ទន្ទឹមនឹង​ភាព​លម្អិត​នៅក្នុង​ជីវិត​នេះ ការធ្វើការងារ​គ្រប់យ៉ាង​ចាំបាច់​ត្រូវមាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ព្រោះថា ការរស់នៅ​របស់​មនុស្សម្នាក់ៗត្រូវការ​បំផុត​នូវ​ការទទួលខុសត្រូវ​ចំពោះ​គ្រប់​រឿង ជាពិសេស​ការទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង។ នៅពេលដែល​យើង​មានការ​ទទួលខុសត្រូវ​ហើយ យើង​ក៏ត្រូវ​ចេះ​កំណត់​គោលដៅ​ដើម្បី​ដើរ​ឱ្យដល់​ចំណុច​ដែល​កាន់តែ​ប្រសើរឡើង ដោយ​ក្នុងនោះ​ត្រូវ​ស្វែងរក​ឱ្យឃើញ​នូវ​រឿង​ទាំងឡាយណា​ដែល​យើង​កំណត់ថា ត្រូវ​ប្តូរផ្តាច់​យក​ឱ្យបាន នៅពេលនោះ​យើង​នឹង​អាច​ក្លាយជា​មនុស្ស​ម្នាក់​ដែល​អាចធ្វើ​ការងារ​បាន​ដោយ​ភាពត្រឹមត្រូវ ហ្មត់ចត់ និង​ប្រកបដោយ​ថាមពល៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 97

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 97

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/10/LRPN_Issue97_Final-For-Web.pdf” force_dl=”1″]

  • លោក Koeman ត្រូវបាន​បណ្តេញ​ចេញពី​ក្លិប Everton

    លោក Koeman ត្រូវបាន​បណ្តេញ​ចេញពី​ក្លិប Everton

    ក្លិប​ទូកក្តោង Everton បាន​បណ្តេញ​លោក Ronald Koeman ចេញពី​តំណែង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ ក្រោយពី​ការ​ចាញ់​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 5-2 លើ​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម Arsenal បានធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ទៅ​ឈរ​ក្នុង​តំបន់​កាត់ចោល​នៃ​ក្របខ័ណ្ឌ Premier League។

    សេចក្តីថ្លែងការណ៍​មួយ​បាន​បញ្ជាក់ថា ក្លិប​នេះ​សូម​ថ្លែង​នូវ​ការដឹងគុណ​ចំពោះ​លោក Ronald សម្រាប់​ការលះបង់​ដែល​លោក​បានផ្តល់​ឲ្យ​ក្លិប​ក្នុង​រយៈពេល16ខែ​កន្លងមកនេះ។ ក្លិប Everton កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ18នៅលើ​តារាង​ក្របខ័ណ្ឌ Premier League និង​បានទទួល​ជ័យជម្នះ​ត្រឹមតែ2លើក​គត់​ក្នុងចំណោម​ការប្រកួត​លី​ក9លើក​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ។ លោក Koeman បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា៖ «ខ្ញុំ​នៅតែ​ជឿជាក់ថា ខ្ញុំ​អាច​ផ្លាស់ប្តូរ​ស្ថានភាព​ទាំងមូល​បាន»។

    Everton’s Dutch manager Ronald Koeman gestures from the touchline during the English Premier League football match between Everton and Arsenal at Goodison Park in Liverpool, north west England on October 22, 2017. / AFP PHOTO / Oli SCARFF / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. / (Photo credit should read OLI SCARFF/AFP/Getty Images)

    លោក Koeman បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ទី3របស់​ក្របខ័ណ្ឌ Premier League ដែល​រង​នូវ​ការបណ្តេញចេញ​នៅ​រដូវ​កាល​នេះ ក្រោយពី​លោក Frank de Boer បាន​ចាក​ចេញពី​ក្លិប Crystal Palace ហើយ​លោក Craig Shakespeare ត្រូវបាន​បណ្តេញ​ចេញពី​ក្លិប Leicester។ គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​វ័យ54ឆ្នាំ​រូបនេះ​បាន​ដឹកនាំ​ឲ្យ​ក្រុម Everton បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ7ក្នុង​រដូវ​កាល​ទី1របស់លោក​កាលពី​រដូវ​កាល​មុន ត្រូវបាន​បាត់បង់​ការងារ​ដោយសារតែ​ការជួប​ភាព​ត្រដាបត្រដួស​នៅ​ដើមរដូវ​កាល​នេះ បើទោះបី​បាន​ចំណាយ​ប្រាក់​ដល់​ទៅ140លាន​ផោន (ស្មើនឹង185លាន​ដុល្លារ​អាមេរិក) កាលពី​រដូវក្តៅ​ក៏ដោយ។ ក្លិប Everton បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្លិប​កីឡាបាល់ទាត់ Everton អាច​ប្រកា​សបាន​ថា លោក Ronald Koeman បាន​ចាក​ចេញពី​ក្លិប​នេះហើយ»។

    ក្លិប​ទូកក្តោង​មួយ​នេះ​បាន​បន្ថែមទៀតថា៖ «លោក​ប្រធាន​ក្លិប Bill Kenwright ដែលជា​ប្រធាន​ក្រុមប្រឹក្សា និង​ម្ចាស់​ភាគហ៊ុន​ធំ​លោក Farhad Moshiri សូម​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​លោក Ronald សម្រាប់​ភារកិច្ច​ដែល​លោក​បានធ្វើ​ក្នុង​ក្លិប​នេះ​រយៈពេល16ខែ​កន្លងមកនេះ ហើយ​សម្រាប់​ការដឹកនាំ​ឲ្យ​ក្លិប​នេះ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ7 នៅលើ​តារាង Premier League កាលពី​រដូវ​កាល​មុន»៕

    ប្រភពពី៖ BBC