Author: វល័ក្ខ

  • 5អគារ​ដែលមាន​រចនា​បទ​ប្លែក​បំផុត​ទូទាំង​ពិភពលោក

    5អគារ​ដែលមាន​រចនា​បទ​ប្លែក​បំផុត​ទូទាំង​ពិភពលោក

    ច្រើន​ឆ្នាំ​កន្លងមកនេះ​យើង​បានឃើញ​នូវ​ការផ្លាស់ប្តូរ​ប្រែប្រួល​នៅតាម​ប្រទេសនីមួយៗ ហើយ​សូម្បីតែ​នៅក្នុង​ប្រទេស​យើង​ក៏ដោយ​ក៏មាន​ផុស​ឡើង​នូវ​រូប​បែប​ម៉ូដ​អគារ​ដែលមាន​ទ្រង់ទ្រាយ​ប្លែកចម្លែកៗបែប​មិនដែល​ធ្លាប់​បានឃើញ​នៅទីណា​ពីមុនមក​ឡើយ។ ថ្ងៃនេះ​ទំព័រ​ដេ​គ័​រ​នៃ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​រួបរួម​កំពូល​អគារ​ដែលមានរ​ចនាប​ទនិង​រូបរាង​ប្លែក​ស្អាត​ទូទាំង​ពិភពលោក​មក​ជូន​ប្រិយមិត្ត​អ្នកអាន​បាន​ទស្សនា​ទាំងអស់គ្នា។

    1-The sky Pool (London, UK)
    ជា​អគារ​ម៉ូដជ្រុងៗធម្មតា តែ​ចំណុច​លេចធ្លោ​គឺ នៅលើ​ដំបូល​អគារ The skyPool នេះ​មាន​អាង​ហែល​ទឹក​ដែល​សាង​ពី​កញ្ចក់​ថ្លា​កម្រាស់20សង់ទីម៉ែត្រ និង​មាន​កម្ពស់​ពី​ដី​ដល់​ទៅ35ម៉ែត្រ សម្រាប់​អ្នកណា​ចង់​សាកល្បង​ភាពក្លាហាន​ដោយ​ការ​ហែល​ទឹក​នៅក្នុង​អាង
    ទឹក​ដែល​សាង​ពី​កញ្ចក់​ថ្លា​នេះ។ អាង​ហែល​ទឹក​កញ្ចក់​នេះ​ត​ភ្ជាប់​អគារ​ចំនួន2 ឱ្យ​ជាប់​គ្នា​ដោយ​ខាងក្រោម​គ្មាន​សសរ​ទ្រ ឬ​សំណង់​អ្វី​ទប់​ទ្រ​នៅ​ពីក្រោម​ឡើយ។

    2-The Louvre Abu Dhabi (Abu Dhabi, United Arab Emirates)
    សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត​បាន​ទិញ​សិទ្ធិ​ពី​សារមន្ទីរ The Louvre ក្នុងតម្លៃ500លាន​ដុល្លារ ហើយ​អគារ​សារមន្ទីរ The Louvre នៅក្នុង អា​ប៊ូដា​ប៊ី នេះ​ថែម​ទាំងត្រូវបាន​សាងសង់ឡើង​ដោយ​ការសហការ​គ្នា​រវាង​អារ៉ាប់ និង​បារាំង​ទៀតផង។ ដោយបាន​ទទួល​ការ​រចនា​ម៉ូដ​ឱ្យ​ក្លាយជា​អគារ​ដែលមាន​រូបរាង​ជា​ដូ​ម មាន​ស្នាម​បែក និង​រន្ធ​នៅលើ​ដំបូល​ដែល​ជួយ​ឱ្យ​ពន្លឺ​ចាំង​ចុះមក នៅពេល​យើង​ដើរចូល​ទៅខាង​ក្នុង​ធ្វើឱ្យមាន​អារម្មណ៍​ថា ដូច​កំពុង​ដើរ​នៅក្រោម​ទឹក។ គឺជា​រចនាបទ​ដ៏​កំពូល​អស្ចារ្យ។

    3-The San Francisco Museum of Modern Art (San Francisco, CA)
    សារមន្ទីរ​សិល្បៈ​សម័យថ្មី​របស់ San Francisco ឬ SFMOMA ដែល​ច្នៃ​ម៉ូដ​អគារ​ឡើងដោយ Snohetta ដែល​ស្ថិតនៅលើ​ផ្ទៃដី​ទាំងអស់12,000ម៉ែត្រការ៉េ ទាំង​ផ្ទៃដី​ក្នុង​ម្លប់ និង​កណ្តាលវាល។ ផ្នែក​ខាងក្រោម​ជា​បន្ទប់​វិចិត្រសាល​បំពាក់​កញ្ចក់​ដែល​អាចឱ្យ​មនុស្សម្នា​ទូទៅ​ចូលទស្សនា​ដោយ​សេរី និង​នៅក្នុង​ជាន់នីមួយៗថែមទាំង​មានការ​រចនាបទ​តុបតែង​ខាងក្នុង​ខុសប្លែក​ពីគ្នា មាន​លក្ខណៈពិសេស​ដោយ​ឡែក​ពីគ្នា ធ្វើឱ្យ​អគារ​មួយ​នេះ​ត្រូវបាន​ច្នៃ​ម៉ូដ​ឡើង​យ៉ាង​ចម្លែក។

    4-The Agora Garden (Taipei, Taiwan)
    ជា​អគារ​កម្ពស់20ជាន់ កំពូល​ទំនើប​ស្ថិតនៅក្នុង​ទីក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់ ជា​អគារ​ពណ៌​បៃតង មាន​រូបរាង​ទ្រង់ទ្រាយ​ជា​រាង​អគារ​រមួល រចនា​ម៉ូដ​ឡើង​ដោយ Paris-based Vincent Callebaut Architecture។ ខាងក្នុង​មាន​ទំហំ​ជាង42,335ម៉ែត្រការ៉េ ព្រមជាមួយ​ក្លិប​ហៅ​ស៍ អាង​ហែល​ទឹក រោង​ហាត់ប្រាណ ចំណតរថយន្ត និង​កន្លែង​ស្នាក់នៅ​លំដាប់ Luxury ហើយ​ផ្នែក​ខាងក្រៅ​នៃ​អគារ​ថែមទាំង​មាន​ទឹកធ្លាក់​សិប្បនិម្មិត និង​សួនច្បារ​ពណ៌​បៃតងខ្ចី​ដែល​ពោរពេញ​ទៅដោយ​រុក្ខជាតិ បន្លែ​ផ្លែឈើ និង​រុក្ខជាតិ​ឱសថ​បុរាណ​ដែល​បញ្ចេញ​ក្លិនក្រអូប​នៅ​ជុំវិញ​នោះ​ទៀតផង។

    5-Zlota 44 (Warsaw, Poland)
    ជា​អគារ​ស្នាក់នៅ​ដ៏​សែន​ទំនើប​បំផុត​កម្ពស់54ជាន់ ត្រូវបាន​ច្នៃ​ម៉ូដ​ឡើង​ឱ្យមាន​រូប​លក្ខណៈ​ដ៏​ទាន់សម័យ និង​ប្រើប្រាស់​នវានុវត្តន៍​ដែល​ទាន់សម័យ​បំផុត​នៅក្នុង​ប្រទេស​ប៉ូឡូញ វា​ក្លាយជា​អគារ​ស្នាក់នៅ​ដ៏​សែន​ទំនើប​បំផុត និង​ជា​និមិត្តសញ្ញា​ដ៏​លេចធ្លោ​របស់ទីក្រុង​វ៉-ស ប្រទេស​ប៉ូឡូញ។ ផ្នែក​ខាងក្នុង​ប្រកបទៅដោយ​ទីកន្លែងទំនើបៗជាច្រើន ដើម្បី​តបស្នង​ចំពោះ​អ្នក​ដែល​មក​សា្ន​ក់នៅ មាន​ទាំង​អាង​ហែល​ទឹក បន្ទប់​ចំហុយ​សោ​ណា និង​ស្ប៉ា​ជាដើម។ អគារ​មួយ​នេះ​​ត្រូវបាន​សាងសង់ និង​រចនា​ម៉ូដ​ឡើង​ដើម្បី​ធ្វើជា​អគារកម្រិតស្តង់ដារ​ថ្មី​ដែល​ឆ្លុះបញ្ចាំង​អំពី​ភាពជោគជ័យ និង​កម្លាំង​ជំរុញ​ចិត្ត​របស់​ប្រជាជន​ប៉ូឡូញ​ទៀតផង៕

  • ស្វ៊ី​ស និង​ក្រូ​អាស៊ី ដឹក​ដៃ​គ្នា​ទៅ World Cup ក្រោយ​ទម្លាក់​អៀរ​ឡង់​ខាងជើង និង​ក្រិ​ក

    ស្វ៊ី​ស និង​ក្រូ​អាស៊ី ដឹក​ដៃ​គ្នា​ទៅ World Cup ក្រោយ​ទម្លាក់​អៀរ​ឡង់​ខាងជើង និង​ក្រិ​ក

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស បាន​ការពារ​ការវាយលុក​របស់​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​បាន​យ៉ាងរឹងមាំ ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​យុទ្ធនាការ World Cup ឆ្នាំ2018 ក្នុងប្រទេស​រុស្ស៊ី តាមរយៈ​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុងការ​ប្រកួត​ជើង​ទី2កាលពី​ថ្ងៃអាទិត្យ ដែល​នាំ​ឲ្យ​ពួកគេ​ឈ្នះ​ទាំងពីរ​ជើង 1-០ នៃ​ការប្រកួត​វគ្គ Playoff នេះ។

    ក្រុម​របស់លោក Vladimir Petkovic បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ក្នុង​តង់​ទី1 ខណៈដែល​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​បាន​រក្សា​ទម្រង់​លេង​ដ៏​រឹងមាំ​របស់ខ្លួន ប៉ុន្តែ គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​របស់​កីឡាករ Ricardo Rodriguez កាលពី​ជើង​ទី1 ក្នុង​ទីក្រុង Belfast គឺ​គ្រប់គ្រាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ក្នុងការ​ឈានទៅ​ប្រកួត World Cup ជា​លើក​ទី4ជាប់ៗគ្នា​របស់​ពួកគេ។ អ្នកចាំទី Yann Sommer របស់​ស្វ៊ី​ស បាន​ប្រាប់​ប៉ុស្តិ៍ ទូរទស្សន៍ RTS ថា៖ «វា​ពិតជា​ការប្រកួត​មួយ​ដ៏​លំបាក។ វា​មាន​សម្ពាធ​ជាច្រើន។ គ្រប់គ្នា​បាន​និយាយថា វា​ស្ទើរតែ​បញ្ចប់​ទៅហើយ ប៉ុន្តែ ក្នុងការ​ប្រកួត​ជាមួយនឹង​ក្រុម​បែបនេះ វា​គឺជា​ការប្រយុទ្ធ​មួយ។ ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​យើង​បានសម្រេច​គោលដៅ​របស់​យើង»។

    ស្របពេល​ជាមួយគ្នានេះដែរ ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក៏បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ក្រិ​ក​ដែរ កាលពី​ថ្ងៃអាទិត្យ ដើម្បី​បានទទួល​ការ​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​យុទ្ធនាការ World Cup នា​ឆ្នាំក្រោយ ជាមួយនឹង​ជ័យជម្នះ​ទាំងពីរ​ជើង 4-1 នៃ​វគ្គ Playoff របស់​ពួកគេ។ ក្រុម​របស់លោក Zlatko Dalic នឹង​ឈានទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី5របស់​ពួកគេ​នៅក្នុង​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំក្រោយ ក្រោយពី​ខកខាន​មួយ​លើក​កាលពី​ឆ្នាំ2010។ សម្រាប់​រយៈពេល30នាទី​ដំបូង ក្រុម​ជម្រើសជាតិ​ក្រិ​កបាន​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ បើទោះបី​ខ្សែការពារ Sokratis Papastathopoulos របស់​ក្លិប Borussia Dortmund និង​ខ្សែប្រយុទ្ធ Anastasios Bakasetas របស់​ក្លិប AEK Athens មានឱកាស​ស៊ុត​បាល់​សំដៅ​ទី​យ៉ាង​ល្អ​ក៏ដោយ ក៏​ក្រុម​ម្ចាស់ផ្ទះ​នៅតែ​មិនអាច​រក​គ្រាប់​បាល់​បើកឆាក​បានដែរ៕

    ប្រភពពី៖ AFP

  • អ្នក​ច្នៃ​ម៉ូដ​កូន​ខ្មែរ2រូប សាង​ស្នាដៃ​នៃ​ការច្នៃ​ម៉ូដ​យ៉ាង​អស្ចារ្យ​ក្នុង​កម្មវិធី TIME OF FASHION SHOW

    អ្នក​ច្នៃ​ម៉ូដ​កូន​ខ្មែរ2រូប សាង​ស្នាដៃ​នៃ​ការច្នៃ​ម៉ូដ​យ៉ាង​អស្ចារ្យ​ក្នុង​កម្មវិធី TIME OF FASHION SHOW

    TIME OF FASHION SHOW ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណងធំៗចំនួន 3 រួមមាន៖ ជួយ​លើកកម្ពស់ និង​លើកទឹកចិត្ត​នូវ​គំនិត​ច្នៃប្រឌិត​ស្នាដៃ​កូន​ខ្មែរលើ​ការ​រចនា​ម៉ូដ ហើយក៏​ជា​ខួប​ដប់ឆ្នាំ​របស់ Ice-watch ដែលមាន​វត្តមាន​លើ​ពិភពលោក ផងដែរ។

    ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ ភ្ញៀវកិត្តិយស ក៏ដូចជា​អ្នក​ដែល​បាន​ចូលរួម​សុទ្ធតែ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់ស្អាតៗចំនួន 3 ខូ​ឡិ​ក​ហ្សិ​ន ដែល​ច្នៃ​ដោយ​អ្នក​រចនា​ម៉ូដ​កូន​ខ្មែរ​ចំនួន 2 រូប​គឺ លោក ម៉ែន សីហា ដែលជា​ម្ចាស់​ស្លាក​យីហោ Victoria Santini និង លោក យុន រតនៈ ជា​ម្ចាស់ Rottanak Collection ក្រោម​ការបង្ហាញ​រហូត​ដល់​ចំនួន​ជាង 20 ឈុត​រួម​ជាមួយនឹង​ការដើរ​បង្ហាញ​ម៉ូដ ចំនួន 3 Show ផងដែរ។

    សម្រាប់ Show ទី1 គឺជា​ការបង្ហាញ​ម៉ូដ​ខូ​ឡិ​ក​ហ្សិ​ន របស់ Victoria Santini មាន​ឈ្មោះថា Mirror BLOOMSOOM ជាមួយនឹង​ម៉ូ​ឌែ​ល​ថ្មី​របស់ Ice-watch City Mirror ។ Show ទី2 ជាការ​បង្ហាញ​ដោយ Rotanak Collection មាន​ឈ្មោះថា Sparkling Lady បង្ហាញ​រួមជាមួយ​នឹង Ice-watch City Sparkling និង Show ទី3 បង្ហាញ​ដោយ ROTTANAK collection មាន​ឈ្មោះថា  APPOLO Pierre បង្ហាញ​រួមជាមួយ​ម៉ូ​ឌែ​ល​ថ្មី​របស់ Ice-watch Pierre ផងដែរ។

    គួរ​រំលឹក​ផងដែរ​ថា​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​រាត្រី​ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ2017 រហូតដល់​ម៉ោង 9យប់ នៅ​សណ្ឋាគារ SUN & MOON ក្រោម​វត្តមាន​របស់​កំពូល​អ្ន​ក​ច្នៃ​ម៉ូដ​ដែលជា​កូន​ខ្មែរ គឺ លោក ម៉ែន សីហា និង លោក យុន រតនៈ ដែលជា​ម្ចាស់​លើ​ស្លាក​សញ្ញា រួមជាមួយ​អ្នកតំណាង​ក្រុមហ៊ុន Watch Empire ដែលជា​ក្រុមហ៊ុន​នាំចូល​នាឡិកា​ម៉ាក Ice-watch តារា​សម្ដែងល្បីៗ អ្នក​ច្នៃ​ម៉ូដ​ជាតិ – អន្តរជាតិ ព្រមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្ដា​អ្នក​សារ​ព័ត​មាន​ក្នុងស្រុក​យ៉ាងច្រើន​កុះករ ៕

  • ខេត្ត​ព្រះសីហនុ​នឹង​ចងសម្ព័ន្ធ​មេត្រីភាព​ជាប​ង​ប្អូន​ជាមួយ​ខេត្ត​ស៊ី​ឈាន់​ប្រទេស​ចិន

    ខេត្ត​ព្រះសីហនុ​នឹង​ចងសម្ព័ន្ធ​មេត្រីភាព​ជាប​ង​ប្អូន​ជាមួយ​ខេត្ត​ស៊ី​ឈាន់​ប្រទេស​ចិន

    ក្នុង​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យ​ចូលមក​ទស្សនា​តំបន់​មាត់សមុទ្រ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួងទេសចរណ៍​កម្ពុជា​គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទីក្រុង​សម្ព័ន្ធភាព (Sisters City) ជាមួយ​រដ្ឋបាល​ក្រុង​ឈិន​ទូ នៃ​ខេត្ត​ស៊ី​ឈាន់ ប្រទេស​ចិន​នាពេល​ដ៏​ខ្លី​ខាងមុខ។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា «គម្រោង​ចុះ​អនុស្សរណៈ​ខាងលើ​ជាការ​នាំទៅដល់​ការសម្រេច​គោលដៅ​កម្ពុជា​ទទួលបាន​ទេសច​រ​ចិន​ចំនួន2លាន​នាក់​នៅ​ឆ្នាំ2020ខាងមុខ»។ ឯកឧត្តម​មានប្រសាសន៍​ថា ចំពោះ​ផែនការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ដោយ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ​ទាំង​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជំនាញ ព្រមជាមួយ​ការបណ្តុះបណ្តាល​ទាំង​ភាសា​ចិន​ដែល​ត្រូវធ្វើ​ព្រម​គ្នា​គឺ​ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ។

    ជាមួយនឹង​កំណើន​ប្រមាណ 15% នៃ​ទេសចរ​អន្តរជាតិ​ជាង55ម៉ឺន​នាក់ ទៅកាន់​នៅ​តំបន់ឆ្នេរ​ក្នុង​រយៈពេល9ខែ ដើមឆ្នាំ2017នេះ តាម​ការសិក្សា​របស់​ក្រសួងទេសចរណ៍​បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​នៅមាន​ការខ្វះខាត​ជាសំខាន់​នូវ​ផលិតផល​ទេសចរណ៍ និង​ធនធានមនុស្ស​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា «ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​នៅមាន​ភាព​ក្មេងខ្ចី​នៅឡើយ ខណៈ​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្រៅពី​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ហើយ យើង​ក៏​នៅ​ខ្វះ​ធនធានមនុស្ស​ដែរ»។

    ជាមួយ​លោក Yu Wei ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ទីក្រុង​ឈិន​ទូ និង​ជា​ប្រធាន​គណៈប្រតិភូ​ទីក្រុង​ឈិន​ទូ​បានបង្ហាញ​ចំណាប់អារម្មណ៍ និង​កោតសរសើរ​កម្ពុជា​ចំពោះ​ការអភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជារួម និង​ដោយឡែក​សក្តានុពល​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​សក្តានុពល​ទេសចរណ៍ធម្មជាតិ ប្រកបដោយ​ភាព​ទាក់ទាញ ពិសេស​អ្វីដែល​កម្ពុជា​ខិតខំ​ធ្វើ​សព្វថ្ងៃ ក្នុងការ​ត្រៀម​ទទួល​ទេសចរ​ចិន​នៅ​ប៉ូល​ទេសចរណ៍ធំៗទាំង4 ក៏ដូចជា​នៅ​តំបន់ឆ្នេរ​សមុទ្រ​ដែរ។

    លោក Yu Wei បាន​បញ្ជាក់ថា«នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី1របស់លោក និង​ប្រតិភូ​ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទីក្រុង​សម្ព័ន្ធភាព (Sisters City) រវាង​ទីក្រុង​ឈិន​ទូ នៃ​ខេត្ត​ស៊ី​ឈាន់ ជាមួយ​ខេត្ត​ព្រះសីហនុ​ផងដែរ»។ កន្លងមក​ទីក្រុង​ឈិន​ទូ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទីក្រុង​សម្ព័ន្ធភាព (Sisters City)ជាមួយ​រាជធានី​ភ្នំពេញ​ផងដែរ។

    ដោយ​មើលឃើញ​ពី​សក្តានុពល​ដ៏​ធំ​របស់​ខេត្ត​ស៊ី​ឈាន់ និង​បទពិសោធ​ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង​ច្បាស់លាស់​នៅ​គ្រប់​ខេត្ត​ទាំងអស់​នៅ​ចិន​ជារួម និង​ដោយឡែក​នៅ​ខេត្ត​ស៊ី​ឈាន់ លោក​រដ្ឋមន្ត្រី ថោង ខុន និង​លោក Yu Wei ក៏បាន​បង្ហាញ​គោលជំហរ​ក្នុង​ការសហការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ទេសចរ និង​ទាក់ទាញ​វិនិយោគិន​ចិន​ពី​ខេត្ត​ស៊ី​ឈាន់ មក​វិនិយោគ​នៅក្នុង​ប៉ូល​ទេសចរណ៍ធំៗ នៅ​ទីក្រុង​ភ្នំពេញ​តំបន់​សៀមរាប-អង្គរ និង​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ពិសេស​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ឈិន​ទូ-ខេត្ត​ព្រះសីហនុ៕

  • សាលា​រាជធានី​គ្រោង​ចំណាយ 24លាន​ដុល្លា រ​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី1ទៀត

    សាលា​រាជធានី​គ្រោង​ចំណាយ 24លាន​ដុល្លា រ​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី1ទៀត

    ភ្នំពេញ៖ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ដែល​កើតមាន​ជាអន្លើៗស្ទើរ​រៀងរាល់​ថ្ងៃនោះ សាលា​រាជធានី​បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ​ជា24លាន​ដុល្លារ​សម្រាប់​សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ថ្មី​មួយទៀត​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ភាគ​ខាងលិច​រាជធានី​ភ្នំពេញ។

    លោក សេង ត្រៃ អ្នករត់​រ៉ឺម៉ក​កង់​បី​នៅ​ចំណុច​ផ្សារ​ជម្ពូ​វ័ន ជិត​រង្វង់​មូល​ចោមចៅ​បានឱ្យដឹងថា លោក​តែងតែ​ដឹក​ភ្ញៀវ​ឆ្លងកាត់​ទៅមក​លើផ្លូវ​ជាតិ​លេខ4 ដែលជា​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​ជាងគេ​របស់​កម្ពុជា ហើយ​ផ្លូវ​នេះ​មានការ​កកស្ទះ​ជាអន្លើៗស្ទើរតែ​រាល់ថ្ងៃ​ចាប់ពី​រង្វង់​មូល​ចោមចៅ រហូតដល់​ចំណុច​អូ​ដឹ​ម ខណ្ឌ​ពោធិ​សែន​ជ័យ ដោយសារ​មាន​រថយន្តធំៗឆ្លងកាត់​ច្រើន គួបផ្សំ​និង​ផ្លូវ​ខូចខាត​ស្ទើរ​ទាំងស្រុង និង​មានទឹក​លិច​ជាប្រចាំ​ពេល​មេឃ​ភ្លៀង​ខ្លាំងម្តង។

    ដើម្បី​រំដោះ​ការកកស្ទះ​នេះ សាលា​រាជធានី​បាន​បញ្ចេញ​ថវិកា​ប្រមាណ​ជា24លាន​ដុល្លារ អាមេរិក​ដើម្បី​ត្រៀម​សាងសង់​ស្ពាន និង​ផ្លូវ​ក្រោម​ដី​ចំណុច​រង្វង់​មូល​ចោមចៅ នៅក្នុង​ឆ្នាំ2018ខាងមុខឆាប់ៗនេះ។ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឱ្យដឹងថា សាលា​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយ​ខ្សែ និង​ធ្វើ​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​នៅ​តំបន់​ចំណុចប្រសព្វ​រង្វង់​មូល​ចោមចៅ​ដែល​កំពុងមាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ដែល​ក្រុមហ៊ុន OCIC ជា​អ្នកទទួលបន្ទុក​ក្នុងការ​សាងសង់។

    ចំណែក​ប្លង់​ស្ពាន និង​ផ្លូវ​ក្រោម​ដី​នេះ​នឹង​បញ្ចប់​នៅ​រយៈពេល2ខែ​ខាងមុខនេះ ហើយ​គម្រោង​នេះ​មាន​ភាព​ស្រដៀង ឬ​ដូចគ្នា​តែម្ដង​នឹង​ស្ពាន​អាកាស​នៅ​ស្ទឹងមានជ័យ​ដែរ​ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ24លាន​ដុល្លារ​អាមេរិក ជា​ថវិកា​ចំណាយ​របស់​សាលា​រាជធានី។ គម្រោង​នេះ​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ2ឆ្នាំ ឬ​ប្រហែល24ខែ។

    ជាមួយ​ដំណឹង​នៃ​ការសាងសង់​ផ្លូវ​ក្រោម​ដី និង​ស្ពាន​អាកាស​ថ្មី​នេះ ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ4 ជា​រៀងរាល់ថ្ងៃ បាន​សម្តែង​ការ​ត្រេកអរ​ដោយ​សង្ឃឹមថា ក្រោយពេល​ស្ពាន​ក៏ដូចជា​ផ្លូវ​ក្រោម​ដី​បាន​សាង់សង់​ចប់​រួចរាល់​នោះ វា​នឹង​អាច​បញ្ចៀស​ការកកស្ទះ និង​អាច​ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរផ្សេងៗទៀតផង៕

  • ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាមេរ៉ា 4 របស់ Huawei បំបែក​ឯក​ត្ត​កម្ម​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា

    ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាមេរ៉ា 4 របស់ Huawei បំបែក​ឯក​ត្ត​កម្ម​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា

    ក្រោយពី​បានដាក់​ឲ្យ​អតិថិជន​ធ្វើការ Pre-Order ស្តុក​ទី 01 និង 02 លើ​ទូរស័ព្ទ​កាមេរ៉ា 4  គ្រាប់​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ពេលនេះ​ស្មា​ត​ហ្វូ​ន​នេះ បាន​ដាច់​ស្តុក​ទៀត​ទៅហើយ ដោយ​មិនទាន់​ទាំង​បង្ហាញខ្លួន​ផង​នោះ។

    កញ្ញា សូវ សុខ​ហ្គេ​ច អ្នក​ចែកចាយ​បន្ត និង​ជា​ម្ចាស់​ហាង​លក់​ទូរ​សព្ទ ស៊ីវ អេង 2 បាន​ឲ្យ​ដឹងថា “រាល់ថ្ងៃ​មាន​ភ្ញៀវ​ច្រើន​ម​កក​ម្ម៉​ង់​ស្មា​ត​ហ្វូ​ន Huawei Nova 2i ឥត​ល្ហែរ ពោល​គឺថា មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ជាង ស្មា​ត​ហ្វូ​នណាៗទាំងអស់ ហើយ​ខ្លាច​តែ​អត់​មាន​ទូរ​សព្ទ លក់​ឲ្យ​ភ្ញៀវ​ដែល​បាន​កក់​ទុក​មុន​ទេ ព្រោះ​ស្តុក​នាំចូល របស់​ក្រុមហ៊ុន​មានកំណត់។ នាង​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន  Huawei នឹង​នាំយក​ស្តុក Nova 2i មក​ឲ្យច្រើនៗ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ទាន់​សភាព​ការ។

    Huawei nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា 4 (ភ្លោះ​មុខ ភ្លោះ​ក្រោយ) ដំបូង​គេ​បង្អស់ ក្រោម​របកគំហើញ​ថ្មី បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន​Huawei។ Nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា ភាពយន្ត ត​ន្រី្ត​ចម្រៀង យូ​ធូប បណ្តាញ​សង្គម និង​កម្សាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook រឺ Video Calls ច្បា​ស់កប់ ពេញ​បេះដូង លង់​នឹង​រាង​ស្អាត ស្តើង គែម​ស្អាត ស្រាល ធន់​មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាមួយនឹង​សមត្ថភាព​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash ឯកទេស​អ្នក Selfie មួយ​គ្មាន​ពីរ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង​រស់​រវើក។ ចំណែកឯ កាមេរ៉ា​ភ្លោះ ខាងក្រោយ​វិញ 16MP/2MP មាន​សមត្ថ​ភាពខ្លាំង អាច​ផ្តិត​យក​រូបភាព បែប​សិល្បៈ ស៊ី​វិ​ល័យ កម្រិត​ខ្ពស់ ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) និង​ជួយ​បន្ថែម​ពន្លឺ សម្រាប់​ទីតាំង ដែលមាន ពន្លឺ​ខ្សោយ ដូច​កាមេរ៉ា​អាជីព។

    HUAWEI nova 2i ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Octa-core Kirin 659, មាន រ៉េ​ម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android-7 ជាមួយនឹង​ថាមពល​ថ្ម​ធំ​មហិមា 3,340mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​អស្ចារ្យ កាន់តែ​លឿន និង អស់​កង្វល់​រឿង​អស់​ថ្ម ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម ។

    លោក ម៉ៅ ដា​រ៉ា​រ័ត្ន ជា​អតិថិជន​ដែល​បាន​កក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី HUAWEI nova 2i ស្តុក​ទី១ បាន​គួសបញ្ជាក់​ថា “ខ្ញុំ​ពិតជា​ពេញចិត្ត​នូវ​រូបរាង HUAWEI nova 2i ស្រាល ស្តើង​ធន់ ងាយស្រួល​កាន់​ប្រើ អេក្រង់​ធំ​ពេញ​គែម កាមេរ៉ា​ថតរូប​ច្បាស់​ស្រស់ស្អាត​ល្អ​បំផុត អ៊ី​ន​ធឺ​ណែ​ត​ដើរ​លឿន ហើយ​ថ្ម​កាន់​បានយូរ​ប្រាកដ​ដូច​ការផ្សព្វផ្សាយ​មែន។ តោះ​ទទួលយក​បទពិសោធន៍​ថ្មី បច្ចេកវិទ្យា​ថ្មី អ្វីដែល​ថ្មី អ្វីដែល​ប្លែក និង​លេចធ្លោរ​ជាង ស្អាត​ជាង ល្អ​ជាង ស្តើង​ជាង ស្រាល​ជាង ថតរូប​ច្បាស់​ជាង អេក្រង់​ច្បាស់​ជាង ថាមពល​ថ្ម​ប្រើ​បានយូរ​ជាង អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាង សេវា​ខ្លាំង​កប់​ជាង កាដូ​ក​ដ៏​ក្រើ​ក​កប់​ច្រើនជាង តម្លៃ​ពិសេស​ជាង ស្មា​ត​ហ្វូ​ន​ដ៏​ទៃ និង​ទទួល​កាដូ​ដ៏​កក្រើក ធំ​ធំ ថែម​ថែម: (1) ដង​ថតរូប (Original Selfie Stick), (2) កាស​ធំ​ពាក់​ក្បាល សម្រាប់​ស្តាប់​តន្ត្រី (Original Big Head Ear Phone), (3) ក្រវិល​ទម្រ​ទូរ​សព្ទ (Phone Ring), (4) អាវយឺត​កាលី​ប (5) ស៊ីម​ស្មា​ត​មួយ និង​កពា្ច​ប់​ធំ​ម្ម៉​ង​រយៈពេល 24 សប្តាហ៍​ឥតគិតថ្លៃ  Huawei nova 2i តម្លៃ​ត្រឹមតែ 329 ដុល្លារ។ ឆាប់ៗនេះ អតិថិជន នឹង​អាច​ស្វែងរក​ជាវ​ស្មា​ត​ហ្វូ​ន Huawei nova 2i នៅតាម​ហាង​លក់​ទូរ​សព្ទ​ជាង 800 ទូទាំងប្រទេស 25 ខេត្ត​ក្រុង ដែលមាន​បុគ្គលិក​លក់ និង​ស្លាក​សញ្ញា Huawei៕

  • គ្រូបង្វឹក​អ៊ីតាលី ជំរុញ​ឲ្យ​ក្រុម​ខ្លួន​ពង្រឹង​ទម្រង់​លេង ក្រោយ​ចាញ់​ស៊ុយអែត ក្នុង​វគ្គ Playoff

    គ្រូបង្វឹក​អ៊ីតាលី ជំរុញ​ឲ្យ​ក្រុម​ខ្លួន​ពង្រឹង​ទម្រង់​លេង ក្រោយ​ចាញ់​ស៊ុយអែត ក្នុង​វគ្គ Playoff

    លោក Giampiero Ventura អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី បាន​បញ្ជាក់ថា ក្រុម​របស់លោក​ត្រូវតែ «បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ» មួយ ក្នុងការ​ប្រកួត​ជើង​ទី2នៃ​វគ្គ Playoff របស់​ពួកគេ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ប្រសិនបើ​ពួកគេ​ចង់​គេច​ផុតពី​ការធ្លាក់​ចេញពី​យុទ្ធនាការ World Cup ជា​លើក​ទី1ចាប់តាំងពី​ឆ្នាំ1958 មក។

    ក្រុម​ជម្រើសជាតិ​ស៊ុយអែត បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី1 ក្នុង​លទ្ធផល 1-០ នា​កីឡដ្ឋាន Friends Arena កាលពី​ថ្ងៃ​សុក្រ ខណៈដែល​គ្រាប់​បាល់​តែ1គ្រាប់​នោះបាន​កើតឡើង នៅពេលដែល​កីឡាករ Jakob Johansson បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​ពី​ចម្ងាយ​ប្រមាណ​ជា18ម៉ែត្រ។ ក្រុម​ជម្រើសជាតិ​ស៊ុយអែត បាន​លេង​យ៉ាង​ល្អ​ក្នុង​តង់​ទី1 ស្រប​ពេលដែល​អ៊ីតាលី លេង​បានល្អ​ឡើងវិញ​ក្នុង​តង់​ទី2  តែ​ពួកគេ​នៅតែ​ជួប​ការខកចិត្ត។ ខ្សែការពារ Matteo Darmian បាន​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការរក​គ្រាប់​បាល់​តាម​ស្មើ​វិញ ប៉ុន្តែ​ការព្យាយាម​ស៊ុត​បាល់​របស់គេ​បែរជា​ទៅ​ប៉ះ​នឹង​បង្គោល​ទី​ទៅវិញ។ ក្រុម​ជម្រើសជាតិ​អ៊ីតាលី ដែល​នឹង​លេង​ដោយ​គ្មាន​ខ្សែបម្រើ​ឆ្នើម Marco Verratti នោះ នឹង​ត្រូវតែ​ដណ្តើមយក​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី2 នា​កីឡដ្ឋាន San Siro ឱ្យបាន ដើម្បី​ឈានទៅ​យុទ្ធនាការ World Cup ក្នុងប្រទេស​រុស្ស៊ី។ លោក Ventura បាន​និយាយថា៖ «លទ្ធផល​នេះ​ដូចជា​ការដាក់ទណ្ឌកម្ម​មួយ​ដែរ។ ខ្ញុំ​សង្ឃឹមថា នៅ​ទីក្រុង Milan មន្ត្រី​រៀបចំ​ការប្រកួត​នឹង​ផ្តល់​ឲ្យ​នូវ​ការ​កាត់សេចក្តី​យ៉ាង​ល្អ​ក្នុង​ការប្រកួត»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ក្នុងការ​ប្រកួត​ដ៏​សំខាន់​បែបនេះ យើង​ចង់បាន​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​មួយ។ ប៉ុន្តែ​ពេលនេះ រឿង​ដែល​សំខាន់​នោះ​គឺ​ការដណ្តើម​ឲ្យ​បាន​លទ្ធផល​ល្អ​មួយ​ជាមុនសិន។ យើង​ត្រូវតែ​ផ្លាស់ប្តូរ​រាល់អ្វីៗទាំងអស់​ក្នុងពេល​ប្រកួត​នៅ​ទីក្រុង Milan។ កីឡដ្ឋាន San Siro ត្រូវតែ​ផ្តល់នូវ​ការ​មានប្រៀប​ដល់​យើង​ផងដែរ ប៉ុន្តែ វា​អាស្រ័យទៅលើ​យើង​ក្នុងការ​ផ្តល់នូវ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នកគាំទ្រ​របស់​យើង»៕

    ប្រភពពី៖ BBC

  • ដាច់ខាត​មិនត្រូវ​ធ្វើ​រឿង​ទាំង5នេះ​ចំពោះ​ទារក​ទើប​កើត​

    ដាច់ខាត​មិនត្រូវ​ធ្វើ​រឿង​ទាំង5នេះ​ចំពោះ​ទារក​ទើប​កើត​

    កូនតូច​ទើបនឹង​កើត​ដំបូង​នៅមាន​ភាពទន់ខ្សោយ​ខ្លាំងណាស់ លោកឪពុក​អ្នក​ម្តាយ​ត្រូវ​នៅចាំ​យកចិត្តទុកដាក់​មើលថែទាំ​ក្នុង​រឿង​សុវត្ថិភាពជាពិសេស ដើម្បី​សុខភាព និង​វិវឌ្ឍនាការ​ដែល​ល្អ​របស់​កូន​ជាទី​ស្រឡាញ់។ ខាងក្រោម​នេះ​គឺជា​ទង្វើ​ដែល​លោកឪពុក​អ្នក​ម្តាយ​ថ្មោងថ្មី​មិនគួរ​ធ្វើជា​ដាច់ខាត​ដើម្បី​ទាំង​សុខភាព និង​រាងកាយ​របស់​កូនតូច​ទើបនឹង​កើត​ដំបូង។

    1កុំអាល​នាំទៅ​ដើរលេង​ក្រៅ​ផ្ទះ ទារក​ក្នុង​វ័យ​នេះ​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុង​រាងកាយ​នៅ​ធ្វើការ​មិនទាន់​ពេញលេញ​ឥតខ្ចោះ​នៅឡើយ​ទេ ថែមទាំង​នៅ​មិនទាន់​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ និង​រោគផ្សេងៗឡើយ ការនាំ​ទារក​ទៅ​នៅក្នុង​ទីកន្លែង​ដែល​ពេញ​ទៅដោយ​ល្អងធូលី​ដី ឬ​ខ្យល់អាកាស​ពុល​ជាដើម​នោះ នឹង​ធ្វើឱ្យ​ប្រថុយប្រថាន​នឹង​ការដែល​រាងកាយ​នឹង​ទទួល​មេរោគ និង​អាច​ឈឺថ្កាត់​បាន​យ៉ាង​ងាយ គួរឱ្យ​នៅក្នុង​ផ្ទះ​សិន ដើម្បី​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ឱ្យ​រឹងមាំ​មុននឹង​ចេញ​ប្រឈម​នឹង​ពិភព​ខាងក្រៅ ហើយ​ចូរ​ស្ថិតនៅក្នុង​ទីកន្លែង​ដែលមាន​សុវត្ថិភាព​ផង។

    2.ហាម​ឱ្យ​ញ៉ាំ​អ្វី​ផ្សេង​ក្រៅពី​ទឹកដោះ​អាហារ​ចម្បង​តែមួយ​ប្រភេទ​គត់​សម្រាប់​ទារក​ទើប​កើត​ដំបូង​គឺ​ទឹកដោះ​ម្តាយ ព្រោះ​ក្រពះ​អាហារ និង​ពោះវៀន​កូនតូច​នៅ​មិនទាន់ត្រៀមខ្លួន​ក្នុងការ​ទទួល​អាហារ​ប្រភេទ​ផ្សេង​ឡើយ ព្រោះ​ពេល​ញ៉ាំ​ចូលទៅ​អាច​នឹង​ធ្វើឱ្យ​រាករូស និង​ឈឺ​ថ្កាត់​បាន ចំណែក​អាហារ​បន្ថែម​អាច​ចាប់ផ្តើម​ឱ្យ​ញ៉ាំ​បាន​នៅពេល​អាយុ​គ្រប់6ខែ គឺ​នៅពេលដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ត្រៀម​ស្រេច​ហើយ។

    3.ប្រើ​ផលិតផល​សម្រាប់​ទារក​តែប៉ុណ្ណោះ​ស្បែក​របស់​កូនតូច​កើត​ដំបូង​មាន​សភាព​ស្តើង​ថ្លា​ដូច​ស្លាប​សត្វ​កន្តុំ​រុយ រហូត​អាច​មើលឃើញ​សរសៃឈាម​នៅ​ខាងក្នុង​បាន​យ៉ាងច្បាស់​ថែមទាំង​នៅលើ​ស្បែក​គ្មាន​មេរោគ​បាក់តេរី​ដែល​ជួយ​ការពារ​មេរោគ​ពី​ខាងក្រៅ​បាន​ដូច​មនុស្ស​ធំ​ទៀតផង ទើប​ស្បែក​កូនតូច​ក្នុងអំឡុង​អាយុ នេះ​ស្តើង​ខ្ចី​មានឱកាស​ប្រតិកម្ម​ចាញ់​ដោយ​ងាយ ហើយ​ថែមទាំង​ងាយ​កើត​ដំបៅ​បាន​ខ្លាំង​ជាង​ប្រក្រតី​ទៀតផង។ ក្រៅពី​ត្រូវ​ប៉ះពាល់​និង​បី​ពកូន​សម្លាញ់​យ៉ាង​ប្រយ័ត្នប្រយែង​ហើយ ការជ្រើសរើស​ប្រើ​ផលិតផល​សម្រាប់​ទារក​ក៏​ចាំបាច់​ណាស់ដែរ គឺ​ដើម្បី​ការពារ​ការ​រលាក​ក្រហាយ​ស្បែក ទាំង​ការប្រើប្រាស់​ទឹកសាប៊ូ​លាង​សម្អាត​ឧបករណ៍ប្រើប្រាស់​របស់​កូនតូច គួរ​ជា​ផលិតផល​សម្រាប់​ទារក​ដែល​គ្មាន​សារធាតុ​គីមី​នៅសេសសល់​ផង។

    4.ត្រូវ​ប្រគង​ទប់​ក​ពេល​បី ឬ​ព ឆ្អឹង ឬ​សន្លាក់​របស់​កូនតូច​ទើប​កើត​ដំបូង​នៅ​មិនទាន់​រឹងមាំ​នៅឡើយ​អាចនិយាយបាន​ថា​នៅ​ទន់​ស្រួយ និង​មានឱកាស​ង​វៀច​បាន​យ៉ាង​ងាយថែមទាំង​នៅ​មិនទាន់​អាច​ទ្រាំទ្រ​បាន​នឹង​កម្លាំង​បោក​ប៉ះ សង្កត់ ឬ​ទាញ​បានឡើយ ជាពិសេស​នៅលើ​ផ្នែក​ដែល​ងាយ​បាក់ និង​ភ្លាត់​គ្រេច​ញឹកញាប់​បំផុត​គឺ ឆ្អឹង​ដៃ ជើង បាតដៃ បាតជើង និង​ឆ្អឹងស្លាបប្រចៀវ។

    ការ​បី​ព ឬ​លេង​ជាមួយ​កូន​ត្រូវតែ​ប្រយ័ត្នប្រយែង​កន្លែង​ដែលមាន​សន្លាក់​ត និង​ម្តុំ​ក​ជាពិសេស។ ចំណែក​ឥរិយាបថ​គេង​សម្រាប់​ទារក​ទើបនឹង​កើត​វិញ គួរ​ដាក់ឱ្យ​គេង​ផ្ងារ ដោយ​ឱ្យ​ដងខ្លួន ដៃ និង​ជើង​ព្រលែងសប្បាយៗ មិន​ឱ្យមាន​ផ្នែក​ណាមួយ​ត្រូវ​សង្កត់ ឬ​កោង-ង​ឡើយ ឯ​បញ្ហា​ដែល​ច្រើន​មានការ​កង្វល់​ថា ក្បាល​កូនតូច​នឹង​សំប៉ែត​នោះ ប្រហែលជា​មិនគួរ​ឱ្យ​ភ័យខ្លាច​ស្មើនឹង​សុវត្ថិភាព​របស់​កូន​ទេ ដូច្នេះ​សូមកុំ​បារម្ភ​អី។

    5.ហាម​ចាប់​អង្រួន បោះ ឬ​ចាប់​យោលខ្លាំងៗជាដាច់ខាត​ខួរក្បាល​របស់​កូនតូច​ខួប​ដំបូង​នៅ​វិ​វ​ឌ្ឍ​មិនទាន់បាន​ពេញទំហឹង​ទេ ទាំង​សរសៃឈាម​ក៏មាន​ឱកាស​ដាច់​រហែក​បាន​យ៉ាង​ងាយ​ដែរ ទឹកនៅក្នុង​ប្រអប់​ខួរ​មានទឹក​ច្រើនជាង​សាច់​ខួរក្បាល ការបានទទួល​ការ​ប៉ះ​រញ្ជួយខ្លាំងៗ ដូចជា ត្រូវ​អង្រួន ត្រូវ​យោក ចាប់​បោះ​ទៅលើ​រួច​ចាំ​ទ្រ​វិញ អាចធ្វើឱ្យ​កើត​សភាវ Shaken Baby Syndrome (SBS) គឺ​អា​ការដែល​សាច់​ខួរក្បាល​ទៅ​បោក​ប៉ះ​នឹង​ឆ្អឹងលលាដ៍ក្បាល​រហូត​មាន​ឈាម​ចេញ​ក្នុង​ខួរក្បាល ដែល​អាការ​នេះ​នឹង​ហុច​ផលប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់​របស់​កូន​បាន៕

  • ផ្លែឈើ​ខ្មែរ​ត្រូវបាន​ច្នៃ​ធ្វើជា​ដំណាប់​មាន​រសជាតិ​ឆ្ងាញ់​លក់​ចេញទៅ​ក្រៅប្រទេស

    ផ្លែឈើ​ខ្មែរ​ត្រូវបាន​ច្នៃ​ធ្វើជា​ដំណាប់​មាន​រសជាតិ​ឆ្ងាញ់​លក់​ចេញទៅ​ក្រៅប្រទេស

    បើទោះបីជា​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​កសិកម្ម​ដ៏​មាន​សក្តានុពល​មួយ​នៅ​អាស៊ី ដែល​សម្បូរ​ផ្លែឈើ​ធម្មជាតិ​គ្រប់​ប្រភេទ​ក៏ដោយ ប៉ុន្តែ​ដោយសារ​បច្ចេកទេស​នៅមានកម្រិត ប្រជាជន​ខ្មែរ​ហាក់​នៅ​មិនទាន់មាន​លទ្ធភាព​កែច្នៃ​ផ្លែឈើ​ទាំងនោះ​ដើម្បី​យកទៅ​ច្រក​ដាក់​ក្នុង​កំប៉ុង​ធ្វើជា​បង្អែម ឬ​ដំណាប់​ដែល​អាច​រក្សាទុក​បានយូ​រ​នោះទេ។

    លោកស្រី Marion Fromm ប្រធាន​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ហា​វេស ដ្រា​យ​ហ្វ្រ៊ូ​ត បាន​និយាយថា ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ដំណាំ​កសិកម្ម ពិសេស​ផ្លែឈើ​ដែលជា​ដំណាំ​រួមផ្សំ​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ និង​ដើម្បី​ចូលរួមចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ជនពិការ​នៅ​កម្ពុជា អ្នកស្រី​បាន​នាំមក​នូវ​បច្ចេកទេស​ធ្វើ​ដំណាប់​ផ្លែឈើ​ពី​ប្រទេស​អូស្ត្រាលី មក​បើក​ជា​ក្រុមហ៊ុន​ផលិត​ដំណាប់​ផ្លែឈើ​ដំបូង​គេ​នៅ​កម្ពុជា។ ផ្លែឈើ​ទាំងនោះ​មានដូចជា ស្វាយ ម្នាស់ ចេក ល្ហុង ស្ពឺ និង​មើម​ខ្ញី​ជាដើម​ដែល​ផ្លែឈើ​ទាំងនេះ​សុទ្ធ​តែមាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព។

    ប្រធាន​ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹង​ទៀតថា ផ្លែឈើ​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន​ទទួល​មកពី​កសិករ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​ខេត្តកំពង់ចាម កំពត កំពង់ស្ពឺ និង​ខេត្តកណ្តាល ក្រៅពីនេះ​ក្រុមហ៊ុន​ក៏បាន​ពង្រីក​ការដាំដុះ​ដើម​ស្វាយ​នៅ​លើដី​ផ្ទាល់ខ្លួន​ក្នុង​ខេត្តកណ្តាល​សម្រាប់​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង ដែលមាន​ចំនួន​ជាង400ដើម។ បន្ទាប់ពី​ដំណើរការ​ផលិត​បានរ​យៈ​ពេល​ជិត10ឆ្នាំ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ដាក់លក់​ផលិតផល​ដំណាប់​ទាំងអស់នោះ​នៅតាម​ទីផ្សារ​ជាច្រើន ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត។

    ទោះបីជា​យ៉ាងណា​ផលិតផល​ដំណាប់​ផ្លែឈើ​ទាំងនេះ មិនមាន​ដាក់លក់​នៅតាម​ទីផ្សារ​ទូទៅ​នោះទេ ដោយ​អតិថិជន​អា​ចរក​ទិញ​បាន​នៅតាម​ហាងទំនើបៗដូចជា ស៊ុប​ភើ​ម៉ា​ឃី​ត មី​នី​ម៉ា​ត ភោជនីយដ្ឋាន និង​ហាង​កាហ្វេទំនើបៗតែប៉ុណ្ណោះ។ ដោយមាន​ការទទួលស្គាល់​គុណភាព​ពី​ក្រុម​អ្នកពិនិត្យ​ម្ហូបអាហារ​នៅ​ប្រទេស​បារាំង​ផង​នោះ ក្រុមហ៊ុន​ក៏បាន​ពង្រីក​ការនាំ​ចេញទៅ​ក្រៅប្រទេស​មួយចំនួន​នៅ​អឺរ៉ុប អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ ជប៉ុន សិង្ហ​បុរី និង​កូរ៉េ ជាដើម។

    ការអនុញ្ញាតឱ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ទាំងនេះ គឺ​ដោយសារ​ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​ផលិត​ស្របតាម​ស្តង់ដារ​អនាម័យ​ខ្ពស់ មានគុណ​ភាព​ដូច​ផ្លែឈើ​ស្រស់ ហើយ​ធានាបាន​នូវ​ការផលិត​ដែល​មិនមាន​ជាតិគីមី100%។ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន​ត្រូវ​ការទិញ​ផ្លែឈើ​ស្រស់​ពី​ប្រជាពលរដ្ឋ​ចំនួន​ចាប់ពី1តោន​ឡើងទៅ ដោយ​ផ្តល់​តម្លៃ​ដូច​ទីផ្សារ។ ចំណែក​ប្រភេទ​ដំណាប់​ផ្លែឈើ​ដែល​ត្រូវ​ផលិត គឺ​ភាគច្រើន​ធ្វើ​ទៅតាម​រដូវ​ប្រមូល​ផល មានន័យថា ខែ​ណា​សម្បូរ​ស្វាយ​ផលិត​ដំណាប់​ស្វាយ​ខែ​ណា​សម្បូរ​ម្នាស់​ត្រូវ​ផលិត​ដំណាប់​ម្នាស់។

    ថ្វីបើ​ផ្លែឈើ​ស្រស់​គេ​ពុំ​អាច​រក្សាទុក​បានយូរ ប៉ុន្តែ​ក្រោយពី​ការកែច្នៃ​ឱ្យក្លាយ​ទៅជា​ដំណាប់​ផ្លែឈើ ឬ​ហៅថា​ផ្លែឈើ​ស​ម្ងួ​ត​នេះហើយ គេ​អាច​រក្សាទុក​បាន​រយៈពេល​ចាប់ពី 2ឆ្នាំ​ទៅដល់2ឆ្នាំកន្លះ ប៉ុន្តែ​ដើម្បីឱ្យ​កាន់តែ​ប្រសើរ​គេ​អាច​ទុក​វា​នៅ​កន្លែង​ដែលមាន​អាកាសធាតុ​ត្រជាក់​បង្គួរ។ បើ​និយាយ​ពី​បច្ចេកទេស​ផលិត​វិញ​គឺមាន​ម៉ាស៊ីន​កាត់​ផ្លែឈើ​ជា​បំណែកតូចៗ ម៉ាស៊ីន​ស​ម្ងួ​ត និង​មានការ​លាយ​បន្ថែម​រសជាតិ​ដោយ​អ្នកជំនាញ​ឆ្លងកាត់​ការបណ្តុះបណ្តាល​មកពី​ក្រៅប្រទេស​ថែមទៀត​ផង។

    លោកស្រី Marion Fromm បញ្ជាក់ថា មកទល់ពេលនេះ​តាម​ការកត់សម្គាល់​រប​ស់​ក្រុមហ៊ុន បន្ទាប់ពី​បានទទួល​ទិញ​ផ្លែឈើ​ផ្ទាល់​ពី​កសិករ​ឃើញថា ពួកគេ​សុទ្ធ​តែមាន​ជីវភាព​ប្រសើរ​ជាង​មុន ដោយ​ពីមុន​ពួកគាត់​ធ្វើស្រែ​បានតែ​មួយ​រដូវ​ក្នុង​មួយឆ្នាំ ហើយ​នៅពេល​ទំនេរ​មាន​មួយចំនួន​ធ្វើ​ចំណាកស្រុក​ប៉ុន្តែ​ពេលនេះ​ពួកគាត់​អាច​នៅផ្ទះ​ជួបជុំ​គ្រួសារ​ដោយមាន​ជីវភាព​រឹតតែ​ប្រសើរ តាមរយៈ​ការដាំដុះ​ដំណាំ​អនុផល​បន្ថែម៕

  • ថ្នាំ​គីមី​វាយលុក​កម្ពុជា ខណៈ​ការដាំដុះ​តាមបែប​ធម្មជាតិ ទទួលបាន​ការគាំទ្រ​ច្រើន

    ថ្នាំ​គីមី​វាយលុក​កម្ពុជា ខណៈ​ការដាំដុះ​តាមបែប​ធម្មជាតិ ទទួលបាន​ការគាំទ្រ​ច្រើន

    ខណៈ​ការប្រើប្រាស់​ថ្នាំ និង​ជីគីមី​បាន​បង្កើត​នូវ​បញ្ហា​ស្មុគស្មាញ និង​ក្តី​ព្រួយបារម្ភ​ជាខ្លាំង​រហូត​ឈានដល់​ការ​បង្កើតជា​វេទិកា​ជជែក​គ្នា​ជាច្រើនលើក​ជា​បន្តបន្ទាប់​នោះ ការដាំដុះ​បន្លែ​តាម​គោលការណ៍​ធម្មជាតិ​ត្រូវបាន​គេ​ដឹងថា​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ឡើងជា​រៀងរាល់ថ្ងៃ។

    ការប្រើប្រាស់​សារធាតុ​គីមី ដើម្បី​ធ្វើជា​ជំនួយ​ដល់​ការដាំដុះ​ដំណាំ​កសិកម្ម ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង​កំបិត​មុខ​ពីរ​ដ៏​គ្រោះថ្នាក់ ព្រោះ​វា​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង​ខាតបង់​ថវិកា​រយៈពេល​យូរ។ របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) បង្ហាញថា ការ​នាំចូល​ថ្នាំពុល និង​ជីគីមី​មក​ប្រទេស​កម្ពុជា មាន​កំណើន​យ៉ាងច្រើន គឺ​ពី​ចំនួន89ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ2001 ដល់2.2លាន​ដុល្លារ​ក្នុង​ឆ្នាំ2006 និង​បន្ត​កើនឡើង​រហូតដល់629លាន​ដុល្លារ​ក្នុង​ឆ្នាំ2010។

    កំណើន​នៃ​ការប្រើប្រាស់​ថ្នាំ​គីមី អាច​និយាយថា​បណ្តាលមកពី​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​ក្រុមហ៊ុន​លក់​ជី និង​ថ្នាំ​គីមីកសិកម្ម ស្រប​ពេលដែល​ការយល់ដឹង​របស់​ប្រជាកសិករ​ខ្មែរ​នៅមានកម្រិត។ ដោយឡែក​វិធីសាស្ត្រ​កម្ចាត់​សត្វល្អិត​ចង្រៃ​តាមបែប​ធម្មជាតិ ក៏​មិន​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​យល់ដឹង​ជា​សាធារណៈ​នោះទេ។ ក្រុម​កសិករ​ដាំ​ដុះ​បន្លែ​ធម្មជាតិ​បាន​និយាយ​ស្ទើរដូចៗគ្នា​ថា និន្នាការ​បរិភោគ​បន្លែ​ធម្មជាតិ​កំពុងមាន​កំណើន​ខ្ពស់​នាពេល​បច្ចុប្បន្ន។

    កសិករ រស់ ម៉ៅ រស់នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​និយាយថា លោក​បានចាប់ផ្តើម​រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​បន្លែ​ធម្មជាតិ​នេះ​កាលពី​ឆ្នាំ2003។ តាមរយៈ​ការដាំដុះ​បន្លែ​ធម្មជាតិ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ លោក​បាន​កែប្រែ​ជីវភាព​គ្រួសារ​ពី​ភាពក្រីក្រ ជំពាក់​បំណុល​គេ មកជា​កសិករ​មាន​ប្រាក់ចំណូល​ទៀងទាត់ និង​មាន​ជីវភាព​ធូរធារ។ ជាមួយ​ស្ថានភាព​ទីផ្សារ​បន្លែ​សរីរាង្គ​ដែល​គាំទ្រ​ដោយ​អង្គការ​សេ​ដាក លោក រស់ ម៉ៅ សង្កេតឃើញថា តម្រូវការ​ទីផ្សារ​បន្លែ​សរីរាង្គ​មាន​ច្រើន តែ​អ្វីដែល​ប្រជាកសិករ​ខ្មែរ​កំពុង​ធ្វើ​គឺ​នៅមានកម្រិត​ទាប មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​បាន​គ្រប់គ្រាន់​នោះទេ។

    លោក បាន​ប្រាប់ថា៖“បន្លែ​របស់ខ្ញុំ​សព្វថ្ងៃ ដាំ​មិនទាន់​ទេ។ ខ្ញុំ​សហការ​ជាមួយ​អង្គការ​សេ​ដាក ដោយ​ខ្ញុំ​តែង​យក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​សេ​ដាក ចំនួន3ដង​ក្នុង1សប្តាហ៍។ បន្លែ​របស់ខ្ញុំ​លក់ដាច់​ខ្លាំង ខ្ញុំ​ដាំ​មិនទាន់​ទេ ព្រោះ​ខ្ញុំ​ប្រើប្រាស់​តាម​គោលការណ៍​ធម្មជាតិ​សុទ្ធសាធ គ្មាន​ប្រើ​ថ្នាំពុល និង​គ្មាន​ជាតិគីមី​ឡើយ។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដោយសារ​បន្លែ​សរីរាង្គ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន។ ដោយសារ​ការតាំង​ចិត្ត និង​ការខិតខំ លោក រស់ ម៉ៅ បាន​ក្លាយជា​កសិករ​គំរូ​ថ្នាក់ជាតិ​នៅ​ឆ្នាំ2006 ដែល​ទទួលស្គាល់​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​អង្គការ​សេ​ដាក។

    អ្នកស្រី ញ៉ែម សុ​វណ្ណា​រី កសិករ​ប្រកាន់​តាម​គោលការណ៍​ធម្មជាតិ រស់នៅ​ភូមិ​ពោធិ​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​និយាយថា បន្លែ​ធម្មជាតិ​មានការ​គាំទ្រ​ច្រើន ហើយ​កសិករ​ដែល​ដាំ​ដុះ​បន្លែ​ក្នុង​សហគមន៍​អ្នកស្រី ក៏​តែង​បង្កើន​នូវ​ការដាំដុះ​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​ទាំងនោះ​ដែរ។ ម្យ៉ាងទៀត កសិករ​ដែល​ដាំ​ដុះ​បន្លែ​ធម្មជាតិ​ប្រៀបដូចជា​មានអំណាច​មួយ​ក្នុង​ការចរចា​ជាមួយ​ទីផ្សារ​ផងដែរ។

    អ្នកស្រី បាន​អះអាងថា៖“ទីផ្សារ​របស់​យើង​មិនឃើញ​មានការ​ស្រុតចុះ​នោះទេ គឺ​យើង​ឃើញ​សន្ទុះ​នៃ​ការគាំទ្រ​កាន់តែខ្លាំង​ឡើងជា​លំដាប់។ ក្នុងពេល​ផ្គត់ផ្គង់​ដល់​ផ្សារ​បន្លែ​សរីរាង្គ​នៅ​ភ្នំពេញ យើង​តែង​កំណត់​ភាពប្រែប្រួល​នៃ​តម្លៃ​បន្លែ​រាល់​ពីរ​ខែម្តង។ យើង​ជា​អ្នកកំណត់​តម្លៃ ដោយសារ​យើង​ឃើញថា​ការដាំដុះ​តាម​គោលការណ៍​ធម្មជាតិ​នេះ​គឺ​លំបាក​ច្រើន មិន​ងាយ​ធានា​នូវ​ផល​ជាប្រចាំ​ដល់ទី​ផ្សារ​នោះទេ។

    មន្ត្រី​ជំនាញ​ធ្លាប់បាន​បញ្ជាក់ថា 95%នៃ​ថ្នាំ​គីមីកសិកម្ម​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា មាន​ស្លាក​សញ្ញា​សរសេរ​ជា​ភាសា​អង់គ្លេស ថៃ ចិន​និង​វៀតណាម ជាដើម។ ការសរសេរ​ជា​ភាសាបរទេស​បែបនេះ​បាន​បង្ក​ការលំបាក​ជាច្រើន​ដល់​ការយល់ដឹង​សម្រាប់​ប្រជាកសិករ​ខ្មែរ​ក្នុងការ​ប្រើប្រាស់។

    លោក ហឹម ផានិត មន្ត្រី​នៃ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា NPCC បាន​លើកឡើងថា ការប្រើប្រាស់​តាម​គោលការណ៍​ធម្មជាតិ​ពិតជា​ផ្តល់នូវ​ផលប្រយោជន៍​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ព្រោះ​ការប្រើប្រាស់​ថ្នាំ​គីមី​មិន​ត្រឹមតែ​សម្លាប់សត្វ​ល្អិត​ចង្រៃ​ប៉ុណ្ណោះ​ទេ សូម្បីតែ​មនុស្ស​ក៏​វា​អាច​សម្លាប់​បានដែរ។ លោក​បន្តថា វា​មាន​សារៈប្រយោជន៍​ទាំងអស់គ្នា​ទាំង​អ្នក​បរិភោគ និង​កសិករ​ខ្លួនឯង​ផ្ទាល់ ដោយ​កសិករ​គាត់​អាច​សន្សំសំចៃ​មិនចាំបាច់​ចំណាយ​ប្រាក់​ទិញ​ថ្នាំ​គីមី​សម្លាប់​សត្វល្អិត ខណៈ​អ្នក​បរិភោគ​អាច​ចៀស​ផុតពី​ផលប៉ះពាល់​ពី​ជាតិគីមី។

    តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំ​គីមី គឺអាច​ទទួលបាន​ផល​ច្រើន​ក្នុង​រយៈពេល​ខ្លី តែ​ផលប៉ះពាល់​ស្ថិតនៅ​រយៈពេល​វែង ហើយ​អាច​នាំមក​នូវ​ផល​លំបាក​យូរអង្វែង​ដល់​បរិស្ថាន សង្គម និង​សុខភាព​មនុស្ស-សត្វ​ទៀតផង។

    អង្គការ​សេ​ដាក ដែល​បាន​សិក្សា​ទៅលើ​ការប្រើប្រាស់​ថ្នាំ​គីមី និង​ជីគីមី បាន​រកឃើញថា នៅ​ឆ្នាំ2013 កសិករ​នៅតាម​ដង​ទន្លេមេគង្គ​តែងតែ​ប្រើប្រាស់​ថ្នាំពុល​ប្រភេទ​ខ្លាំង​ក្រៃលែង និង​ក្នុង​កម្រិត​កំហាប់​ខ្ពស់​សម្រាប់​ដាំ​បន្លែ និង​ស្រូវ។ ឥទ្ធិពល​នៃ​ថ្នាំ និង​ជីគីមី​ទាំង​នោះបាន​ជះឥទ្ធិពល​មិន​ត្រឹមតែ​បន្លែ និង​សុខភាព​អ្នកប្រើប្រាស់​នោះទេ សូម្បីតែ​ជីវៈចម្រុះ​ក្នុង​ទឹក អ្នកប្រើប្រាស់​ទឹក​នៅតាម​ដង​ទន្លេ ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ។

    លោក​បណ្ឌិត Muhamad Saeed ប្រធាន​នាយកដ្ឋាន​កសិកម្ម​នៃ​អង្គការ​ផលិតភាព​អាស៊ី (APO) បាន​និយាយថា នៅក្នុង​ពិភពលោក​ថ្នាំ​គីមី​សម្លាប់សត្វ​ចង្រៃ​បាន​បំផ្លាញ​អាហារ​សក្តានុពល​ជាង40% នៃ​អាហារ​សរុប ហើយ​ការបាត់បង់​ច្រើន​បំផុត​គឺ​នៅ​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍។ លោក​បាន​អះអាងថា៖“ថ្នាំ​គីមី​សម្លាប់​សត្វល្អិត​មានតម្លៃ​ខ្ពស់​និង​មាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ និង​បរិស្ថាន។

    ឯកឧត្តម​បណ្ឌិត ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា និយាយ​ពី​គីមីអ្វីៗក៏ត្រូវ​ការ​គីមី​ដែរ តែ​គីមី​ត្រូវមាន​វិធី​ប្រើប្រាស់ និង​វិធី​គ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។ បច្ចុប្បន្ន​កសិករ​ខ្មែរ ខ្វះ​លទ្ធភាព​ប្រកួតប្រជែង​ឱ្យបាន​ត្រឹមត្រូវ​ជាមួយ​កសិករ​នៃ​ប្រទេសជិតខាង ធ្វើឱ្យ​ការផលិត​របស់គាត់​ត្រូវ​ចំណាយ​ខ្ពស់ ដែល​នាំទៅដល់​ការបាត់បង់​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ៕