Author: វល័ក្ខ

  • ផែនការ​ចំណាយ​ថវិកាជាតិ​កើនឡើង​ខ្ពស់ ខណៈ ​IMF ព្រមាន​ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

    ផែនការ​ចំណាយ​ថវិកាជាតិ​កើនឡើង​ខ្ពស់ ខណៈ ​IMF ព្រមាន​ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

    ភ្នំពេញ៖ សម្រាប់​ឆ្នាំ2018 ចំណាយ​សរុបថ​វិការ​ដ្ឋ ឬ​ចំណាយ​សរុប​ថវិកាជាតិ​ត្រូវបាន​រដ្ឋ​គ្រោង​ចំនួន 24,375,102 លាន​រៀល កើនឡើង​ប្រមាណ​ជា 24.59% នៃ​ផលិតផល​សរុប​ក្នុងស្រុក(ផសស) គឺមាន​កំណើន15,2% ធៀប​នឹង​ច្បាប់​ឆ្នាំ2017ដែលជា​ហេតុ​ធ្វើឱ្យ​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​ទប់ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ​របស់ខ្លួន។

    យោងតាម​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ2018 របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ចំណាយសំខាន់ៗរួមមានៈ

    1.គឺ​ចំណាយ​លើ​ចរន្ត​ថវិការដ្ឋ​មាន​ចំនួន 15,945,218 លាន​រៀល​ស្មើនឹង16.09% នៃ​ផសស គឺមាន​កំណើន15.6% ធៀប​នឹង​ឆ្នាំ2017។

    និង 2.ចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន 8,429,684 លាន​រៀល​ត្រូវជា 8.5% នៃ​ផសស ដែលមាន​កំណើន14.6% ធៀប​នឹង​ច្បាប់​ឆ្នាំ2017។

    របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ថវិកា​ឆ្នាំ2018មាន​ទិសដៅ​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​កំណត់​ចំណាយ​ថវិកាជាតិ​ឱ្យ​ស្ថិតក្នុង​កម្រិត​ចំនួន 23,428,298 លាន​រៀល​ត្រូវជា23.64% នៃ​ផសស មាន​កំណើន16.1% ធៀប​នឹង​ឆ្នាំ2017 ដែល​ក្នុងនោះ​ចំណាយ​ចរន្ត​ថ្នាក់ជាតិ​មាន​ចំនួន 15.218.166 លាន​រៀល និង​ចំណាយ​មូលធន​ថ្នាក់ជាតិ​មាន​ចំនួន 8,210,132លាន​រៀល​ដែលជា​ថវិកា​ចំណាយ​ទៅលើ​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​មន្ត្រីរាជការ។ ជារួម​នៅ​ឆ្នាំ2018 បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវបាន​កើនឡើង​ជិត3ដង ធៀប​នឹង​ឆ្នាំ2013។

    ជាមួយគ្នានេះ ថវិកា​នេះ​នឹងត្រូវ​បែង​ទៅលើ​ការចំណាយ​មិនមែន​បុគ្គលិក​ចំនួន 7,303,243 លាន​រៀល មាន​សមាមាត្រ​ស្មើនឹង 48% នៃ​ចំណាយ​ថវិកា​ថ្នាក់ជាតិ ត្រូវជា 7.37% នៃ​ផសស គឺមាន​កំណើន16.9% ធៀប​នឹង​ច្បាប់​ឆ្នាំ2017 ហើយ​បាន​វិភា​ជ​ដោយ​ផ្អែកលើ​តម្រូវការ និង​អាទិភាព​ចាំបាច់​លើ​វិស័យ​រដ្ឋ​នានា ដូចជា​រដ្ឋបាល​ទូទៅ វិស័យ​ការពារជាតិ សន្តិសុខ​សណ្តាប់ធ្នាប់ វិស័យ​សង្គមកិច្ច វិស័យសេដ្ឋកិច្ច។

    និង​ការចំណាយ​អាទិភាព​មួយទៀត​គឺ ត្រូវបាន​គ្រោង​ចំនួន 8,210,132 លាន​រៀល មាន​សមាមាត្រ​ស្មើនឹង 35,0% នៃ​ចំណាយ​ថវិកា​ថ្នាក់ជាតិ​សរុប​ត្រូវជា 8.28% នៃ​ផសស គឺមាន​កំណើន 15.1% ធៀប​នឹង​ច្បាប់​ឆ្នាំ2017។ ចំណាយ​នេះ​មាន​គោលដៅ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង/ ក្នុង​កម្មវិធី​វិស័យ​អាទិភាព ដោយ​ផ្តោតទៅលើ​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ការលើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​សេដ្ឋកិច្ច។

    ពាក់ព័ន្ធ​ទៅលើ​ការចំណាយ​ថវិការដ្ឋ​ខាងលើ ត្រូវបាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កម្ពុជា​គួរ​ត្រៀមខ្លួន​ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជកា​រ និង​ការចំណាយ​សម្រាប់​ការរៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុង​ឆ្នាំ2017 បានធ្វើ​ឲ្យ​ចំណាយ​ខ្ពស់ជាង​ចំណូល។ ការចំណាយ​លើស​ប្រាក់ចំណូល ជាហេតុ​នាំឱ្យមាន​ឱនភាព​ប្រចាំឆ្នាំ​ធ្លាក់ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប GDP ក្នុង​ឆ្នាំ2016 ធ្លាក់ចុះ 2.8% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​គឺ​អត្រា1.6%។ បន្ថែម​ពីនេះ​គឺ​ដោយសារ​ការធ្លាក់ចុះ​នៃ​វិនិយោគិន​បរទេស។

    ចំពោះ​ចំណូល​ក្នុងប្រទេស ថវិការដ្ឋ​ត្រូវបាន​គ្រោង​ចំនួន​តែ18,587,003លាន​រៀល​ចំណែក​ចំណាយ​សរុប​ថវិការដ្ឋ​ត្រូវ​គ្រោង​ដល់​ទៅ 24, 375,102លាន​រៀល​ដែល​បង្ហាញថា ចំណាយ​ធំ​ជាង​ចំណូល។ យ៉ាងណាក៏ដោយ​ក្រសួង​សេដ្ឋកិច្ច​អះអាងថា ការរៀបចំ​ថវិកា​ឆ្នាំ2018 ទោះបី​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ក្តី ក៏​បញ្ហា​ទាំងអស់​ត្រូវបាន​ដោះស្រាយ ហើយ​ថវិកា​ត្រូវបាន​វិភា​ជ​ជា​ឧបករណ៍​សម្រាប់​អាទិភាព​គោលនយោបាយ​សំខាន់​ជា​សារ​វ័​ន្ត៕

  • ​តម្រេកតណ្ហា​ចេញ​មកពីណា?

    ​តម្រេកតណ្ហា​ចេញ​មកពីណា?

    គេ​តែង​ច្រើន​និយាយថា​ចំណុច G គឺជា​កន្លែង​សំខាន់បំផុត​នៅក្នុង​ប្រតិបត្តិការ​សិច ឬ​តណ្ហា​ផ្លូវភេទ​សម្រាប់នារីៗ នោះ​គឺ​ឆ្តេញ (Clitoris)។ ប៉ុន្តែ តើ “របស់” នោះ​នៅឯណា? ហេតុអ្វី​បានជា​អ្នកស្រាវជ្រាវ​ឱ្យ​តម្លៃ​ខ្ពស់​មេ្ល៉ះ ខណៈពេលដែល​មនុស្ស​ភា​គ​ច្រើន​មិនបាន​យល់ដឹង​ច្បាស់​ពី​វា​ផង​នោះ?តាមពិតទៅ​ចំណុច G ឬ​ឆ្ដេញ​នេះ វា​ស្ថិតនៅក្រោម​ឆ្អឹងថ្ងាស់​នៃ​ប្រដាប់ភេទ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ក្រៅ​វា​ដូចជា​ឡេវអាវ​មួយ​រាង​ពើត​ឡើង​បន្តិច។ នៅក្នុង​នោះ​មាន​ផ្ទុក​នូវ​ចុង​សរសៃប្រសាទ​ដ៏​ច្រើនដែល​អាច​ឡើង​រឹង ហើយ​តម្លើង​ទំហំ​ផ្ទៃ​ដល់​ទៅ​ទ្វេដង។ ថ្វី​ដ្បិត​អត្ថបទ​មួយ​នេះ អាច​ទៅ​ហាក់បីដូចជា​ពិបាក​ស្ដាប់ ឬ​អាសអាភាស​បន្ដិច​សម្រាប់​មនុស្ស​ដែលមាន​ចរិត​រម្យទម ប៉ុន្ដែ​ទោះជា​យ៉ាងណា វា​ក៏មាន​ប្រយោជន៍​ច្រើន​សម្រាប់​ជីវិត​ជា​គូ​របស់លោក​អ្នក​ដែល​ចាំបាច់​គូ​តែ​ដឹង។

    តាម​ការពិសោធ ចំណុច G (Clitoris) ថ្វីបើ​វា​តូច ហើយ​កប់​ចូលក្នុង​ជ្រៅ​ក៏ដោយ តែ​វា​ត្រូវបានធ្វើ​ការស្រាវជ្រាវ​វិភាគ​យ៉ាងច្រើន​ពី​សមត្ថភាព​ដែល​នាំមក​នូវ​តម្រេក​តណ្ហា​កំពូល​របស់នារី។ លោក​វេជ្ជបណ្ឌិត និង​ជា​អ្នក​តណ្ហា​វិទ្យាសញ្ជាតិ​បារាំង Gerard Leleu បាន​សរសេរ​សៀវភៅ​ដ៏ល្បីៗជាច្រើន​ពី​តណ្ហា​វិទ្យា​រហូតដល់​ថ្នាក់​គេ​ហៅ​គាត់​ថា ជា​អ្នកនាំពាក្យ​របស់​ក្តី​ទន្ទឹងរង់ចាំ​របស់​ស្ត្រី​ទាំងឡាយ ខណៈដែល​លោក​បាន​ចំណាយ​ពេលវេលា​សិក្សា​យ៉ាង​ល្អិតល្អន់​អំពី​វា។នៅក្នុង​និក្ខេបបទ​ស្រាវជ្រាវ​នោះ លោក​បាន​សន្និដ្ឋានថា ឆ្តេញ ឬ G គឺជា​ផ្នែក​ដ៏​អស្ចារ្យ​មួយ​ដែល​មិន​ត្រឹមតែ​នាំមក​នូវ​អារម្មណ៍​ត្រេកត្រអាល​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ស្រោចស្រព​ទៅលើ​ផ្លូវភេទ​ស្ត្រី​ឱ្យ​មាំមួន​ទៀតផង។ ដូច្នេះ​លោក​មិន​ស្តីបន្ទោស​ទៅលើ​ការ “ស្វ័យ​សម្រេច​កាម” របស់នារីៗទេ ថែមទាំង​ចាត់ទុកថា នេះ​ជា​ទង្វើ​ស្វែងយល់​ពី​ខ្លួនឯង​រាវរក​ឃើញ​នូវ​ចំណុច​ត្រេកត្រអាល​ដែល​ត្រូវបាន​លាក់កំបាំង។ ជាក់ស្តែង​មានកំណត់​ត្រា​ថា មាន​ស្ត្រី​ប្រមាណ95% អាច​ឡើងដល់​ចំណុចកំពូល​ក្នុង​រង្វង់​តែ​ប៉ុន្មាន​នាទី​ក្រោយពី​ត្រូវបាន​រំញោច​ដោយ​ខ្លួនឯង។ នេះឯង​ក៏​ជា​សមាមាត្រ​ក្នុងការ​រួមភេទ​ជាមួយ​ដៃគូ ប្រសិនបើ​ដៃគូ​អនុវត្តបាន​នូវ​ការ “បើកឆាក” ត្រឹមត្រូវ​តាម​បទដ្ឋាន “រំញោច” នោះ។ ប្រការ​គួរឱ្យ​សោកស្តាយ​គឺ​បុរស ដើមទ្រូង5ហត្ថ​ជាច្រើន​មិនអាច​យល់​នូវ​កាតព្វកិច្ច​សំខាន់​មួយ​នេះ​បានទេ។

    បើតាម​លោក​វេជ្ជបណ្ឌិត Gerard Leleu បានឱ្យដឹង​ទៀតថា ស្ត្រី​គ្រប់រូប​សុទ្ធសឹង​មាន“ពហុ​កំពូល” ពី​ទីតាំង​បញ្ចេញ​នូវ​អារម្មណ៍​ត្រេកត្រអាល។ ស្ត្រី​ពុំ​ត្រឹម​តែមាន​អារម្មណ៍​ត្រេកត្រអាល​នៅត្រង់ចំណុច​ឆ្តេញ (Clitoris) ប៉ុណ្ណោះ​ទេ តែ​វា​នៅ​រួមទាំង​ទ្វារមាស​ផងដែរ។ ទំនាក់ទំនង​រវាង​ចំណុច​ត្រេកត្រអាល​ទាំង2នេះ​មាន​ភាព​ស្អិតរ​មួ​ត​ណាស់។ ប្រសិនបើ​ឆ្តេញ​ដើរតួនាទី​ដាស់ “ទេពអប្សរ​ក្នុងព្រៃ​ឱ្យ​ភ្ញាក់” នោះ​ទ្វារមាស​គឺជា​ដំណើរ​ឈានទៅ​កាន់​តម្រេក​កំពូល។ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ផល​ត្រេកត្រអាល​ទាំង2នេះ​វា​តម្រូវឱ្យមាន​ការចែក​រំលែក និង​ស្វែងយល់​ពីគ្នា។ ការសិក្សា​ស្រាវជ្រាវ​របស់​បណ្ឌិតLeleu គឺជា​សារ​មួយ​ផ្ញើ​ដល់​គូស្នេហ៍​ទាំងឡាយ​ថា ការ​នៅ​ស្ងៀម ឬ​អៀនខ្មាស​គឺជា​ទង្វើ​ខុសឆ្គងហើយ​វា​ក៏​ជាការ​គ្រវាត់ចោល​ដោយ​ខ្លួនឯង​នូវ​សិទ្ធិ​ទទួលបាន​សុភមង្គល​ក្នុង​តម្រេក​តណ្ហា​នៃ​អាពាហ៍ពិពាហ៍៕

  • ខ្យង​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​ស្លឹកគ្រៃ

    ខ្យង​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​ស្លឹកគ្រៃ

    បច្ចុប្បន្ននេះ ខ្យង​ស្រែ ឬ​ខ្យង​បឹង​ត្រូវបាន​ក្លាយទៅជា​ប្រភេទ​អាហារសម្រន់ ឬ​ច្នៃ​ចេញ​ជា​មុខម្ហូប​សម្រាប់​ទទួលទាន​ជាមួយ​អាហារ​ពេលធំៗយ៉ាង​មាន​ប្រជាប្រិយភាព រហូត​មាន​ទីតាំង​ខ្លះ​បានសម្រេច​ជ្រើស​យកពាក្យ​ថា “ខ្យង” មក​ធ្វើជា​យីហោ​អាហារ​ដ្ឋា​ន​ថែម​ទៀតផង។ ដោយឡែក​ពេលនេះ ដោយ​សម្លឹង​ឃើញ​ពី​ការនិយម​ចូលចិត្ត​ទទួលទាន​ពី​សំណាក់​មនុស្ស​ទូទៅ ជាពិសេស​អ្នករស់នៅ​ក្នុង​តំបន់​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ ភោជនីយដ្ឋាន​លក្ខណៈ​ខ្មែរ ដែល​ស្ថិតនៅ​អគារ​លេខ 81 E2 (ជាន់​ទី2) តាមផ្លូវ ព្រះមុនីវង្ស (ទល់មុខ​ធនាគារ កាណាឌីយ៉ា) ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ទើបតែ​ចាប់​បើក​ដំណើរ​ការបម្រើ​សេវាកម្ម​ម្ហូបអាហារ​បែប​អ្នករស់នៅ​តាម​ដង​ទន្លេមេគង្គ រួមមាន អាហារ​បែប​ជនជាតិខ្មែរ វៀតណាម ថៃ ឡាវ និង​ចិន​នោះ បាន​យក​ខ្យង​មក​ច្នៃ​ធ្វើជា​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក ជាប់ចិត្ត ក្រោយ​គំ​និង​ច្នៃប្រឌិត​របស់​មេ​ចុងភៅ​ជា​ជនជាតិខ្មែរ គឺ មុខម្ហូប “ខ្យង​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​ស្លឹកគ្រៃ”។

     

    គ្រឿងផ្សំ
    • ខ្យង
    • សណ្ដែកដី​លីង
    • សាច់ជ្រូក​ចិញ្ច្រាំ
    • ស្លឹកគ្រៃ
    • ខ្ទឹមស
    • ខ្ទឹមក្រហម
    • ទឹកជ្រលក់​
    រសជាតិ​ជូរ ផ្អែម ហឹរ

    របៀប​ចម្អិន
    បើទោះបីជា​វា​ជា​អាហារ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក​មាត់ និង​ទទួល​បានការ​ចូលចិត្ត​ទទួលទាន​ពី​សំណាក់​អតិថិជន​បែបនេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​របៀប​ធ្វើ ឬ​វិធី​ចម្អិន​វិញ​ហាក់​មិន​ពិបាក​នោះឡើយ ដោយ​លោកអ្នក​ក៏​អាចធ្វើ​នៅតាម​លំនៅឋាន​ផ្ទាល់ខ្លួន​ក៏បាន។ ជាដំបូង លោកអ្នក​គ្រាន់តែ​រក​ទិញ​ខ្យង​ស្រស់​ល្អ (ខ្យង​នៅរស់) មក​លាង​សម្អាត រួច​ចំហុយ​ឱ្យ​ឆ្អិន។ បន្ទាប់មក​យក​សាច់ជ្រូក​ចិញ្ច្រាំ សណ្ដែកដី​លីង ខ្ទឹមស ខ្ទឹមក្រហម រួមជាមួយ​សាច់​ខ្យង​ដែល​បាន​ចម្អិន មក​ចិញ្ច្រាំ​បញ្ចូល​គ្នា រួច​ច្រកចូល​ទៅក្នុង​សម្បកខ្យង ហើយ​ធ្វើការ​ចម្អិន ដោយ​ចំហុយ​សាជាថ្មី ដោយ​ដាក់​គល់​ស្លឹកគ្រៃ​ចូល​ជាមួយ ដើម្បី​ទទួលបាន​ក្លិន​ឈ្ងុយ​ប្រហើរ​គួរឱ្យ​ចង់​ទទួលទាន​ជាការ​ស្រេច។ លុះ​ពេល​ទទួលទាន លោកអ្នក​គ្រាន់តែ​ធ្វើ​ទឹកជ្រលក់​ដែលមាន​រសជាតិ​ជូរ ផ្អែម​ល្មម ហើយ​ម្ទេសហឹរៗតាម​ចំណូលចិត្ត ឬ​អាច​ទិញ​ទឹកត្រី​ម្ទេស (ទឹកត្រី​កោះកុង) មក​ទទួលទាន​ជាមួយ​ក៏បាន។ ឃើញ​ទេ! ងាយៗ ប៉ុន្តែ​អាច​ទទួលបាន​អាហារ​ចម្អិន​ពី​សាច់​ខ្យង​យ៉ាង​ឆ្ងាញ់​ជក់មាត់​ទទួលទាន​ទៅហើយ។ សូម​សាកល្បង​ធ្វើ​ទាំងអស់គ្នា​ណា៎…៕

  • កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​ជប៉ុន 30ម៉ឺន​នាក់ នៅ​ឆ្នាំ 2020

    កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​ជប៉ុន 30ម៉ឺន​នាក់ នៅ​ឆ្នាំ 2020

    នៅ​ខែមករា ឆ្នាំ2018 ខាងមុខនេះ ជប៉ុន​គ្រោង​នឹង​បើក​ស្ថាន​កុងស៊ុល​របស់ខ្លួន​ប្រចាំ​នៅ​ខេត្តសៀមរាប ដើម្បី​សម្រួល និង​ពង្រឹង​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា-ជប៉ុន និង​បង្កើន​កំណើន​ភ្ញៀវទេសចរ​ជប៉ុន​មកកាន់​កម្ពុជា។

    ឯកឧត្ដម​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បានលើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើកដំបូង នឹង​ការ​ប្រារព្ធ​ខួប1ឆ្នាំ​នៃ​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA ថា តាមរយៈ​លទ្ធផល​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​កាលពីពេល​កន្លងទៅ កាន់តែ​ធ្វើឱ្យ​ជប៉ុន​ក្លាយជា​ដៃគូ​វិនិយោគ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ជា​ម្ចាស់ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា។

    រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បន្ដថា នៅក្នុង​ឆ្នាំ 2016 កន្លងមក​វិនិយោគទុន​ជប៉ុន​នៅ​កម្ពុជា​បាន​កើន​ឡើងដល់​ចំនួន​ជាង 800 លាន​ដុល្លារ ដែល​អាច​បង្ហាញឱ្យឃើញ​ពី​ចំណុច​វិជ្ជមាន និង​ការជឿជាក់​យ៉ាង​មុតមាំ​ថា ប្រទេស​ទាំងពីរ​នឹង​នៅតែ​បន្ត​រួមគ្នា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ដ៏​ល្អ​នាពេល​អនាគត​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា។

    ឯកឧត្ដម​ថោង ខុន បាន​បន្ដថា នៅ​ឆ្នាំ 2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង5លាន​នាក់ ក្នុងនោះ​ទេសចរ​ជប៉ុន​មក​កម្ពុ​ជាមាន​ចំនួន​ជាង19ម៉ឺន​នាក់។ តាម​ការ​ព្យាករ​កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 5.6លាន​នាក់​នៅ​ឆ្នាំ 2017 នេះ និង​ប្រមាណ 7លាន​នាក់​នៅ​ឆ្នាំ 2020 ក្នុងនោះ​កម្ពុជា​សង្ឃឹមថា នឹង​រៀបចំ​ឱ្យមាន​ការទាក់ទាញ​ដើម្បី​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ប្រមាណ 30ម៉ឺន​នាក់​នៅ​ឆ្នាំ2020។ រយៈពេល 9ខែ​នៃ​ឆ្នាំ2017 នេះ យើង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង 3.9លាន​នាក់​ក្នុង​កំណើន 11.5% ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង14ម៉ឺន 6ពាន់​នាក់ ស្ថិតក្នុង​កំណើន6.8% ។

    រដ្ឋ​ម​ន្រី្ដ​ក្រសួងទេសចរណ៍ ថោង ខុន បាន​បញ្ជាក់ថា កំណើន​ដ៏​ល្អ​នៃ​ការមកដល់​របស់​ទេស​ចរ​អន្តរជាតិ ពិសេស​កំណើន​នៃ​ទេសចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា គឺ​ពិតជា​មិនអាច​កាត់ផ្តាច់​ចេញពី​ការបង្កើន​ការតភ្ជាប់ និង​ការសម្រួល​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ​បានឡើយ ដូច្នេះ​ការហោះហើរ​ដោយ​ត្រង់​ពី​ជប៉ុន​មកកាន់​កម្ពុជា​រយៈពេល1ឆ្នាំ​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ ANA គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​ជំរុញឱ្យមាន​ការធ្វើដំណើ​រ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា​ដែលជា​ការចូលរួម ជំរុញ​កំណើន​ទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​ផងដែរ៕

  • គន្លឹះ​សំខាន់3យ៉ាង​ជួយ​ឱ្យ​សិច​កាន់តែ​ប្រសើរ

    គន្លឹះ​សំខាន់3យ៉ាង​ជួយ​ឱ្យ​សិច​កាន់តែ​ប្រសើរ

    សម្រាប់​តម្រូវការ​លើ​គ្រែ​គូស្នេហ៍​រមែង​មាន​ពេល​ស្រណុក​សុខ​ស្រួល​ស្កប់ស្កល់ និង​ភាពខ្វះ​ចន្លោះ​ដែល​បណ្ដាលមកពី​អារម្មណ៍​តានតឹង​ដូចជា សម្ពាធ​ការងារ កម្លាំង​ថាមពល​ថមថយ និង​បរិយាកាស​ជុំវិញ​ជាដើម។ ដូច្នេះ​ដើម្បី​ជំ​រុញឱ្យ​ការប្រព្រឹត្ត​សកម្មភាព​សិច​ប្រសើរឡើង សូម​ស្វែងយល់​ជាមួយ​ចំណុច​ខាន់​ចំនួន3 ដែលមាន​ប្រសិទ្ធភាព​បង្កើន​ភាពល្អប្រសើរ​ដល់​ជីវិត​សិច​របស់​អ្នក ៖

    របបអាហារប្រចាំថ្ងៃ
    មនុស្ស​ជាច្រើន​តែងតែ​មើលរំលង ឬ​មិនបាន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នៃ​របប​អាហារ​ដែល​អាច​ជះឥទ្ធិពល​ដល់ជីវិត​សិចនោះ​ទេ។ ការ​កង្វះ​ជីវជាតិ ឬ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​អាច​នាំទៅរក​ភាព​កង្វះ​ថាមពល ដែល​ឈានទៅរក​ការបញ្ចេញ​សមត្ថភាព​នៅលើ​គ្រែ​ជាមួយ​ដៃគូ​មិនបាន​ពេញលេញ។ ដូច្នេះ​ដើម្បី​កែខៃ​នូវ​ចំណុច​អវិជ្ជមាន អ្នក​ត្រូវ​គិតដល់​ការទទួល​ទាន​អាហារ​ឱ្យបាន​សមស្រប​ជា​រៀងរាល់ថ្ងៃ។ ពាក្យ​ថា​សមស្រប​នេះ គឺ​សំដៅ​ដល់​បរិមាណ​អាហារ​ល្មម និង​មាន​តុល្យភាព ដែល​អ្នក​ត្រូវ​ទទួលទាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដើម្បី​បង្ការ​ការនឿយហត់​អស់កម្លាំង។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​កាបូន​អី​ុ​ត្រាត ផ្លែឈើស្រស់ៗ និង​បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​នៃ​ថាមពល។ បន្ថែម​ពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង និង​ផ្លែ​ប៊័រ ក៏​ជា​ប្រភព​ដ៏​ល្អ​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល​សិច​ដល់​
    រាងកាយ​យ៉ាង​ប្រសើរ​ផងដែរ។

    គ្រប់គ្រង​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់
    ស្ដ្រេ​ស​ជា​របាំង​ធំ​បំផុត​ក្នុង​បញ្ហា​លើ​គ្រែ។ កាលណា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​ពី​ការងារ​នោះ អ្នក​ប្រាកដជា​មិន​នឹកនា​ដល់​សិច​ឡើយ។ដូច្នេះ​ការកាត់បន្ថយ​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់​ជាការ​ល្អ​ក្នុងការ​កែខៃ​ជីវិត​សិច​របស់​អ្នក។ តើ​គួរ​ធ្វើ​បែបណា? ដំណោះស្រាយ​ដ៏​ល្អ​គឺ បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់។ ចាត់ទុក​ការងារ​ជា​រឿង​មួយ និង​សុភមង្គល​គ្រួសារ​ជា​រឿង​ផ្សេងគ្នា។ ដូច្នេះ​មិន​ថា​អ្នកមាន​បញ្ហា​ពី​កន្លែង​ការងារ​ក៏ដោយ​នៅពេល​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ត្រូវ​គិតពី​ភាព​សុខ​ស្រួល​របស់​ដៃគូ​ជាង​ ដោយ​បំភ្លេចចោល​រឿង​ការងារ​មួយ​ឡែក​សិន។

    ហាត់ប្រាណ​ជាមួយ​ដៃគូ
    ការហាត់​ប្រាណ​តាមរយៈ​សកម្មភាពផ្សេងៗជាមួយ​ដៃគូ ដូចជា ការរត់ ការ​ជិះ​កង់ ឬ​ការហាត់​កាយ​សម្ពន្ធ​រួមគ្នា​វា​អាច​នឹង​ជួយ​ជំរុញ​ឱ្យ​រាងកាយ​មាំមួន និង​ពង្រឹង​ចំណង់​ផ្លូវភេទ​បាន។ តាមរយៈ​ការហាត់​ប្រាណ​ទាំងនេះ​អ្នកនឹង​កើតមាន​ចំណង់​ផ្លូវភេទ​ទ្វេដង ហើយ​អាច​ឱ្យ​អ្នក​បញ្ចេញ​សមត្ថភាព​បាន​ប្រសើរ​នៅក្នុង​សមរភូមិ​ក្ដៅ​សាច់​ជាមួយ​ដៃគូ ដោយសារ​ការហាត់​ប្រាណ​ជួយ​បញ្ចេញ​សារជាតិ​គីមី និង​អ័រម៉ូន​មិនល្អ​ចេញពី​ក្នុង​រាងកាយ​មក​ខាងក្រៅ។
    សូម​ចាប់ផ្តើម​អនុវត្ត​ពី​ពេលនេះ​ទៅ នោះ​អ្នកនឹង​បានដឹង​ពី​ប្រសិទ្ធភាព​នៃ​គន្លឹះ​ទាំង3ខាងលើនេះ​ជាក់​ជាមិនខាន៕

  • មុន​ចេញ​រកស៊ី​គួរប្រើ​សមត្ថភាព​របស់​ខ្លួនឯង​ឱ្យអស់​សិន

    មុន​ចេញ​រកស៊ី​គួរប្រើ​សមត្ថភាព​របស់​ខ្លួនឯង​ឱ្យអស់​សិន

    សហគ្រិនភាព ជា​អ្វីដែល​មនុស្ស​សម័យថ្មី​ចាប់អារម្មណ៍​បំផុត ព្រោះថា ភាពជា​សហគ្រិន​គឺអាច​ឱ្យគេ​កំណត់​វាសនា​ជីវិត​ដោយផ្ទាល់​ខ្លួន អាចជួយ​ឱ្យ​អ្នកដទៃ​មានការ​ងារ​ធ្វើ និង​ហើយ​ថែមទាំង​អាចជួយ​សង្គមជាតិ​បាន​ទៀតផង។

    ដោយសារតែ​ចរន្ត​នៃ​ការកែ​ប្រែខ្លួន​ពី​អ្នកធ្វើការងារ​ឱ្យគេ មក​ក្លាយជា​ម្ចាស់​អាជីវកម្ម​ខ្លួនឯង បានធ្វើឱ្យ​មនុស្ស​មួយចំនួន​ជោគជ័យ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ជីវិត​គ្រួសារ និង​កេរ្តិ៍ឈ្មោះ​ក្នុងសង្គម​ធ្វើឱ្យ​យុវជន​មួយចំនួន​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង តែ​ជា​អកុសល​អាជីវកម្ម​មួយចំនួនធំ​ត្រូវបាន​បិទ​ទៅវិញ​ក្នុង​រយៈពេល​ដ៏​ខ្លី។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឆាក់ សុជាតិ ម្ចាស់​ក្រុមហ៊ុន​សេដ្ឋីនី បាន​លើកឡើងថា មាន​មូលដ្ឋានគ្រឹះ​ច្រើន​ដែល​អាចជា​ចំណុចសំខាន់ៗសម្រាប់​ការធ្វើ​ជំនួញ តែ​ក្នុងនោះ​ការតាំង​ចិត្ត និង​ការប្រើប្រាស់​ឱ្យ​អស់ពី​សមត្ថភាព​ខ្លួនឯង​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន។

    លោក ឆាក់ សុជាតិ បាន​និយាយថា៖ «អ្នករកស៊ី គឺជា​អ្នក​ដែលមាន​ការតស៊ូ និង​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​បាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។ តែ​មនុស្ស​ទូទៅ​ហាក់​មិនបាន​ខ្វល់ខ្វាយ​ពី​រឿងនេះ​ទេ ព្រោះថា ពេលខ្លះ​ពួកគេ​ចង់បាន​របស់​ថ្មី ចង់​បង្កើត​អាជីវកម្ម​ថ្មី តែ​របស់​ដែល​គេ​មាន​រាល់ថ្ងៃនេះ​ប្រើ​វា​មិន​អស់​ផង តើ​នឹង​បាន​របស់​ថ្មី​មកពីណា​កើត?»។

    ចំណុច​នេះ លោក សុជាតិ បានបញ្ជាក់​ផងដែរ​ថា នៅពេលដែល​មនុស្ស​ទូទៅ ឬ​បុគ្គលិក​ដែលមាន​បំណង​ចង់​ប្រែខ្លួន​ពី​អ្នកធ្វើការ​ឱ្យគេ​ទៅជា​សហគ្រិន គាត់​តែងតែ​ស្រមៃ​ឃើញ​រូបភាពធំៗហួស​ពីអ្វី​ដែល​គាត់​អាច​ធ្វើបាន បន្ទាប់មក​ក៏​បរាជ័យ។ តាមពិតទៅ គន្លឹះ​សំខាន់​ដើម្បី​ឈានទៅរក​ភាពជា​សហគ្រិន​ជោគជ័យ ឬ​ទទួលបាន​សមិទ្ធផល​ថ្មី​ក្នុង​ជីវិត គឺ​ការប្រើប្រាស់​សមត្ថភាពរ​បស់​ខ្លួនឯង​ផ្ទាល់។

    មនុស្សម្នាក់ៗមាន​សមត្ថភាព​ផ្ទាល់ខ្លួន ដូចជា​អ្នកខ្លះ​ពូកែ​ទំនាក់ទំនង ពូកែ​និយាយ ពូកែ​សរសេរ ឬ​ពូកែ​ផ្នែក​បច្ចេកវិទ្យា​ជាដើម តែ​ប្រសិនបើ​យើង​មិនបាន​ប្រើប្រាស់​នូវ​បំ​ណិ​ន​ជីវិត​ទាំងអស់នោះ​ឱ្យ​អស់ពី​លទ្ធភាព​ទេ យើង​ក៏​មិនអាច​ទទួលបាន​នូវ​ភាពជោគជ័យ​ដែរ។ លោក​ថា មនុស្ស​ទូទៅ ចង់​ក្លាយជា​បុគ្គល​ដែល​ខ្លាំង មាន​របស់​ដែល​មិន​ធ្លាប់មាន តែ​ពួកគេ​មិន​ព្រម​ផ្លាស់ប្តូរ​ឥរិយាបថ​ផ្ទាល់ខ្លួន មិន​ព្រម​ខិតខំ​ឱ្យ​ខ្លាំង និង​មិន​ព្រមធ្វើ​សកម្មភាព​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើទៅ​បានទេ តែ​បែរជា​នៅតែ​បន្តធ្វើ​រឿងដដែលៗ និង​មិន​ព្រម​ខិតខំ។

    លោក ឆាក់ សុជាតិ បាន​និយាយ​ផងដែរ​ថា ៖ «ជាក់ស្តែង យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយពី​រឿង​មិន​ជួន​គ្នា​មួយ រវាង​ការយល់​ខុស​របស់​អ្នកគ្រប់គ្រង និង​បុគ្គលិក។ អ្នកគ្រប់គ្រង​គិតថា ទាល់តែ​បុគ្គលិក​ខំ ទើប​ដំឡើង​ប្រាក់ខែ​ឱ្យ តែ​បុគ្គលិក​បែរជា​គិតថា ទាល់តែ​មេ​បើកប្រាក់​ខែ​ឱ្យ​ទើប​ខំ ដោយ​ភ្លេច​គិតថា ជោគជ័យ​គ្រប់យ៉ាង​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល គឺ​អាស្រ័យ​លើ​ការប្រឹងប្រែង​របស់គាត់​ផ្ទាល់​ដោយ​មិន​ស្ថិត​លើ​បរិស្ថាន​ខាងក្រៅ ឬ​អ្នកដទៃ​នោះទេ»។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា មនុស្សម្នាក់ៗមាន​សមត្ថភាព​ច្រើន​ហួស​ពី​ការ​ស្មាន គ្រាន់តែ​ពេលខ្លះ​ពួកគេ​មិនដឹង​ខ្លួន​ថា គេ​ខ្លាំង​តែប៉ុណ្ណោះ ហេតុនេះ​ជា​ដំណោះស្រាយ​សំខាន់​ដែល​គេ​អាចធ្វើ​បាន​គឺ ខំ​ធ្វើឱ្យ​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ទាំង​នៅក្នុង​ការងារ ឬ​ក្នុង​អាជីវកម្ម។ នៅពេលដែល​មនុស្ស​ដាក់​គោលដៅ​ថា ចង់​ធ្វើ​អ្វីមួយ​ឱ្យ​រីកចម្រើន យើង​ត្រូវតែ​គិត​ឱ្យបាន​គ្រប់​វិធី ហើយ​ធ្វើយ៉ាងណា​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន​ដើម្បី​ជម្នះ​គ្រប់​ឧបសគ្គ​ដែល​កំពុង​ជួបប្រទះ ទីបំផុត ក្រោយ​ទៅដល់​គោលដៅ ឬ​ក្លាយជា​សហគ្រិន​ម្នាក់ យើង​នឹង​មើលឃើញថា យើង​បាន​រកឃើញ​នូវ​សក្តានុពល​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ឯង​ផ្ទា​ល់ហើយ៕

  • ប្រយោជន៍ថ្មីៗទៀត​របស់​ថ្នាំ​អាស្ពីរីនដែលបងៗស្ត្រី​មេផ្ទះ​មិន​ធ្លាប់​ដឹង

    ប្រយោជន៍ថ្មីៗទៀត​របស់​ថ្នាំ​អាស្ពីរីនដែលបងៗស្ត្រី​មេផ្ទះ​មិន​ធ្លាប់​ដឹង

    របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះនីមួយៗអាចមាន​ប្រយោជន៍​ច្រើនជាង​ដែល​យើង​ធ្លាប់​ដឹង​ទៅទៀត ដូចជា ថ្នាំ​អាស្ពីរីន(Aspirin) ជាដើម ដែល​ក្រៅពី​សម្រាប់​លេប​ព្យាបាល​ជំងឺ​ហើយ​នោះ នៅ​អាច​នាំយកមក​ច្នៃ​ប្រើ​ជាមួយនឹង​ការងារ​ក្នុងផ្ទះ​បាន​ទៀតផង មិនថាតែ​ជួយ​កម្ចាត់​ស្នាម​កខ្វក់ ជួយ​ឱ្យ​ផ្កា​ក្នុង​ថូ​នៅ​ស្រស់​បានយូរ ការពារ​មេរោគ​ផ្សិត​នៅក្នុង​សួនច្បារ និងផ្សេងៗទៀត​ជាច្រើន ដូច្នេះ​បើបងៗស្រី្ត​មេផ្ទះ​ចង់ដឹងថា តើ​អា​ថ្នាំ​គ្រាប់តូចៗនោះ​អាច​ប្រើការ​អ្វី​បាន​ទៀត​នោះ សូម​តាមដាន​ជា​បន្ត​ជាមួយ​ឡា​រ៉ែ​ន​ដូចតទៅ។

    1- កម្ចាត់​ស្នាម​ញើស​ជាប់​នៅលើ​អាវ​ពណ៌​ស
    សម្រាប់​អ្នក​ដែល​មិន​ហ៊ាន​ទាញយក​អាវ​ពណ៌​សម​កពាក់ ព្រោះ​តែមាន​ប្រឡាក់​ស្នាម​ញើស​រហូត​ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​នោះ ចូរ​កិន​ថ្នាំ​អាស្ពីរីន2គ្រាប់​ឱ្យ​ម៉ដ្ឋ លាយ​ជាមួយ​ទឹក​ក្តៅឧណ្ហៗកន្លះ​ពែង រួច​យកមក​បៀក​
    លាប​លើ​បរិវេណ​ដែលមាន​ស្នាម​ប្រឡាក់​ញើស​នោះ ទុកចោល​ប្រមាណ​ជា2-3ម៉ោង រួចហើយ​សឹម​បោក​សម្អាត​តាម​ធម្មតា។
    2- រក្សា​ភាពស្រស់​ថ្មី​របស់​ផ្កា
    ចំណែក​រឿង​បញ្ហា​ផ្កា​ដែល​ដោត​តាំង​លម្អ​នៅក្នុង​ថូ​ឆាប់​រុះ​រោយ​ស្រពោន​នោះ មិន​ពិបាក​ទេ គ្រាន់តែ​កិន​ថ្នាំ​អាស្ពីរីន 2-3គ្រាប់​ឱ្យ​ម៉ដ្ឋ ហើយ​លាយ​ជាមួយ​ទឹក​នៅក្នុង​ថូ​ដាក់​ផ្កា​នោះ​ទៅ ផ្កា​ស្រស់​ទាំងនោះ​នឹង​នៅ​ស្រស់​បានយូរ​មិន​ខាន តែ​សូមកុំ​ភ្លេច​ប្តូរ​ទឹក​រៀងរាល់2-3ថ្ងៃ​ម្តង​ផង។
    3- កម្ចាត់​មេរោគ​ផ្សិត​នៅក្នុង​ដី​ដំណាំ
    ថ្នាំ​ប្រភេទ​នេះ​មិនមែន​ត្រឹមតែ​ជួយ​ព្យាបាល​ជំងឺ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​កម្ចាត់​មេរោគ​ផ្សិត​នៅក្នុង​ដី​បាន​ទៀតផង ដោយ​គ្រាន់តែ​លាយថ្នាំ​អាស្ពីរីន​ជាមួយ​ទឹក​ក្នុង​បរិមាណ1គ្រាប់​ក្នុង​ទឹក1លិ​ត្រ ហើយ​យកទៅ​ស្រោច​នៅ
    លើ​ដី​ដែល​សម្បូរ​ដោយ​មេរោគ​ផ្សិត​ដាំ​អ្វី​ក៏​មិនបាន​នោះ​ទៅជា​ការ​ស្រេច។ តែ​សូម​ប្រយ័ត្ន​ក្នុងការ​ប្រើ​ថ្នាំ​នេះ​បន្តិច ព្រោះ​បើ​មាន​ជាតិ​ថ្នាំ​ច្រើនពេកនឹងធ្វើ​ឱ្យ​ដំណាំ​ងាប់​ដើម​បាន។
    4- សម្អាត​ស្នាម​ច្រែះ
    ស្នាម​ច្រែះ​ក៏​ជា​បញ្ហា​មួយ​ដែល​ពិបាក​កែ​ដែរតែ​ក៏​មិនមែន​ថា​គ្មាន​វិធី​សម្អាត​បាន​នោះដែរ បងៗស្ត្រី​មេផ្ទះ​អាច​សម្អាត​បាន​ដោយ​យក​ថ្នាំ​អាស្ពីរីន​មក​កិន​ឱ្យ​ម៉ដ្ឋ(ប្រមាណ​ជា 2-3គ្រាប់) បន្ទាប់មក​យក​ទឹក​មក​ស្រោច​ពីលើ​បរិវេណ​ដែលមាន​ស្នាម​ច្រែះ​នោះ រួចហើយ​រោយ​កម្ទេច​ថ្នាំ​នោះ​ពីលើ​ឱ្យ​សព្វ ទុកចោល​ប្រមាណ10នាទី រួច​យក​ក្រណាត់​អេ​ប៉ុង​ជ្រលក់​ទឹក​ដុស​ចេញ តែ​ប៉ុណ្ណឹង​ជាការ​ស្រេច។
    5- ញ៉ុ​ករ​ន្ធ ឬ​ស្នាម​ចោះ​រន្ធតូចៗនៅលើ​ជញ្ជាំង
    ការលុបបំបាត់​ស្នាម​ចោះ​រន្ធតូចៗនៅលើ​ជញ្ជាំង​ជា​រឿង​ងាយ​បំផុត មិនចាំបាច់​ទៅ​ទិញ​ស៊ីម៉ងត៍​ស​មួយ​បាវ​មក​ប្រើ​ទេ គ្រាន់តែ​យក​ថ្នាំ​អាស្ពីរីន 4-5គ្រាប់​មក​កិន​ឱ្យ​ក្លាយជា​ម្សៅ ហើយ​លាយ​ជាមួយ​ទឹក​ឱ្យខាប់ៗ រួច​យកទៅ​បៀក​បិទ​ពីលើ​រន្ធ ឬ​ស្នាម​ចោះ​រន្ធតូចៗនោះ ហើយ​ទុកចោល​រហូតដល់​ស្ងួត យើង​នឹង​បាន​ជញ្ជាំង​រាបស្មើ​ស្អាត​ដូច​មុន​បាត់ទៅហើយ។
    6- ជា​ជំនួយ​ការលាង​សម្អាត​បន្ទប់ទឹក​ពេលបន្ទាន់
    បើសិនជា​ថ្ងៃនេះ​ដល់ពេល​ត្រូវ​លាង​សម្អាត​បន្ទប់ តែ​ទឹកសាប៊ូ​លាង​បន្ទប់ទឹក​ស្រាប់តែ​អស់រលីង​នោះ បងៗស្ត្រី​មេផ្ទះ​មិនចាំបាច់​ចេញទៅ​ទិញភ្លាមៗទេ ព្រោះ​អាច​ប្រើ​ថ្នាំ​អាស្ពីរីន​ជំនួស​មួយគ្រា​ក៏បាន។ ចាប់ផ្តើម​ដោយ​ការ​កិន​ថ្នាំ​អាស្ពីរីន 2-3គ្រាប់ ហើយ​លាយ​ជាមួយ​ទឹក​ក្តៅឧណ្ហៗ រួច​លាង​សម្អាត​បន្ទប់ទឹក​តាម​វិធី​ធម្មតា នោះ​បន្ទប់​ទឹកនឹង​ស្អាត​ឡើងវិញ គ្មាន​ទាំង​បន្សល់​នូវ​កំណក​សាប៊ូ​ឱ្យឃើញ​ទៀតផង។
    7- បោក​សម្អាត​ស្នាម​ប្រឡាក់​ស៊ុតមាន់​នៅលើ​ខោអាវ
    បងៗស្ត្រី​មេផ្ទះ​កុំអាល​គិតថា ពិបាក​បោក​ឱ្យ​ជ្រះ​ណាស់ បើ​មិនទាន់បាន​សាកល្បង​ប្រើ​វិធី​នេះ ដំបូង​គឺ​កិន​គ្រាប់​ថ្នាំ​អាស្ពីរីន​ឱ្យ​ម៉ដ្ឋ(ប្រមាណ1-2គ្រាប់) ហើយ​លាយ​ជាមួយ​ក្រែ​ម អ​ហ្វ ថា​រ៍-ថា​រ៍(Cream of Tartar ម្សៅ​ដែល​គេ​លាយ​ជាមួយ​ស៊ុត​ក្រឡុក​ដើម្បីឱ្យ​ចៀន​ទៅ​ឡើង​ប៉ោងល្អអា​ចរក​ទិញ​បាន​តាម​ហាង ​ផ្សារ​ទំនើប) បន្តិចរួច​ចាក់ទឹក​ចូលទៅ​បន្តិច លាយ​ឱ្យ​ចូលគ្នា​សព្វហើយ​យកទៅ​លាប​ពីលើ​ស្នាម​ប្រឡាក់​ស៊ុត​លើ​ខោអាវ​នោះ ទុកចោល​ប្រមាណ30នាទី។ នៅពេល​គ្រប់​កំណត់​ម៉ោង​ហើយ ចូរ​ស្រោច​ទឹក​ក្តៅឧណ្ហៗលាង​ល្បាយ​នោះ​ចេញ​ឱ្យអស់ មុននឹង​យកទៅ​បោកគក់​តាម​ប្រក្រតី៕

  • តំបន់​ពិសេស​របស់​ក្រុង​កូ​ឡា​ឡាំ​ពួរ​2កន្លែង ដែល​អ្នកទេសចរ​មិនត្រូវ​រំលង

    តំបន់​ពិសេស​របស់​ក្រុង​កូ​ឡា​ឡាំ​ពួរ​2កន្លែង ដែល​អ្នកទេសចរ​មិនត្រូវ​រំលង

    កូ​ឡា​ឡាំ​ពួរ គឺជា​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ​ដែល​ស្ថិតនៅក្នុង​ក្រសែភ្នែក​បណ្តា​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​នៅលើ​សាកលលោក ហើយក៏​ជា​ក្រុង​ដែល​ធំជាងគេ​បំផុត​ប្រៀបបាន​ទៅនឹង​បេះដូង​របស់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ។ ជាមួយគ្នានេះ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​ពោរពេញ​ទៅដោយ​រូប​សម្រស់​ឆើតឆាយ​លម្អ​ទៅដោយ​ផ្លូវ​កាត់​ខ្វាត់ខ្វែង និង​តួ​អគារខ្ពស់ៗស្កឹមស្កៃ​ឈរ​បង្ហាញ​រាង​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​កំពូល​របស់​ពិភពលោក​នោះ បាន​ផ្ដល់នូវ​រសជាតិ​ជីវិត​ថ្មី​ដល់​បណ្តា​ភ្ញៀវទេសចរ តាមរយៈ​នៃ​ការបង្ហាញ​ពី​ការអភិវឌ្ឍ​យ៉ាង​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​សំណង់​បែប​ទាន់សម័យ ក៏ដូចជា​វប្បធម៌​ដ៏​យូរលង់​របស់ខ្លួន រួមផ្សំ​នឹង​ភាព​រួ​សារាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បាន​ភ្លក្ស​អាហារ​បែប​ប្រពៃណី​នៃ​ជនជាតិភាគតិច​ប្រចាំ​តំបន់។ អ្វីដែល​កាន់តែ​ជា​រឿង​អស្ចារ្យ និង​មន​ភាពល្បីល្បាញ​ស្ទើរ​ទូទាំង​សាកលលោក​នោះ គឺ​តំបន់​ទេសចរណ៍​សំខាន់​ចំនួន2ទីតាំង ដែល​អ្នកទេសចរ​មិនត្រូវ​រំលង​បាន​នោះ គឺ​បេះដូង​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​តាំងខ្លួន​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម “ប៉ម​អគារ​ភ្លោះ ប៉េ​ត្រូ​ណាស់” និង “ភ្នំ​បា​ទូ” ដែលជា​ជ​ម្រុ​ក​នៃ​វប្បធម៌ និង​ជា​តំបន់​មាន​អំណោយផល​ពី​ធម្មជាតិ​ជាមួយ​រូប​ភាពជា​រូងភ្នំ​រាប់រយ​កន្លែង។

    ប៉ម​អគារ​ភ្លោះ ប៉េ​ត្រូ​ណាស់ ប៉េ​ត្រូ​ណាស់ គឺជា​អគារ​ភ្លោះ​ដ៏​ធំ ខ្ពស់​ស្កឹមស្កៃ​ដែលមាន​កម្ពស់​រហូតដល់170ម៉ែត្រ និង​មាន​ស្ពាន​ឆ្លង​ពី​តួ​អគារ​មួយ​ទៅកាន់​តួ​អគារ​មួយទៀត ហើយក៏​ជាប់​ចំណាត់ថ្នាក់​ជា​ស្ពាន2ជាន់ ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ផងដែរ។ នៅទីនេះ ត្រូវបាន​គេ​ដាក់​បម្រាម​យ៉ាង​ម៉ត់ចត់​ចំពោះ​អ្នកខ្លាច​ទី​ខ្ពស់ មិន​អនុញ្ញាតឱ្យ​ឡើង​នោះឡើយ ប៉ុន្តែ​បើ​ចំពោះ​អ្នកមាន​ភាពក្លាហាន​មិន​ញញើត​ជាមួយ​អគារ​ដ៏​ខ្ពស់សន្លឹម​មួយ​នេះ នឹង​បាន​ទស្សនា​ពី​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ទាំងមូល ជាពិសេស​សម្រស់​នាពេល​រាត្រី ដែល​ពោរពេញ​ទៅដោយ​ពន្លឺ​ភ្លើងពណ៌​ចម្រុះ​នៅតាម​អគារ​នានា​ក្នុង​តំបន់។

    ភ្នំ​បា​ទូ
    រូងភ្នំ​បា​ទូ គឺជា​ទីសក្ការៈ​ដ៏​ពិសិដ្ឋ​សម្រាប់​ពលរដ្ឋ​ដែល​កាន់សាសនា​ហិណ្ឌូ​ដែល​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី មាន​ចម្ងាយ​ប្រមាណ​ជាង12គីឡូម៉ែត្រ ខណៈដែល​អ្នក​ទាំងនោះ​សុទ្ធ​តែមាន​ជំនឿ​ជឿជាក់ថា រូងភ្នំ​បា​ទូ ជា​កន្លែង​ដែលមាន​ឫទ្ធិ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​បំផុត ហើយ​ជា​រៀងរាល់ឆ្នាំ នៅពេល​ចូលដល់​វេលា​កំណត់​អ្នកមាន​ជំនឿ​រាប់ម៉ឺន​នាក់ តែង​នាំគ្នា​មក​ប្រារព្ធ​ពិធី​តាម​ទំនៀប​ទម្លាប់​នៅទីនេះ​មិនដែល​ខាន។ ដោយឡែក​សម្រាប់​អ្នក​ដែល​ចង់​ឡើងទៅ​ទស្សនា​រូងភ្នំ​បែប​អច្ឆរិយ​ៈមួយ​នេះ ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​ជណ្ដើរថ្ម​ចំនួន272កាំ។ លុះ​ក្រោយពេល​ឡើង​ទៅដល់​គោលដៅ​នឹង​បានឃើញ​ពី​ភាព​អស្ចារ្យ​ជាច្រើន ដែល​ក្រៅពី​មាន​រូងភ្នំធំៗចំនួន3 រូងភ្នំតូចៗរាប់សិប​កន្លែង ថែមទាំង​បាន​ទស្សនា​រូបចម្លាក់​យ៉ាង​ស្អេកស្កះ​ក្នុង​លក្ខណៈ​បែប​សាសនា​ហិណ្ឌូ ជាពិសេស​រូបសំណាក​ព្រះ​ទេវៈ​យ៉ាង​ធំ​ឈរ​ច​ង្រឹ​ង​នៅ​ចំ​ពីមុខ​ច្រកចូល​ដែលមាន​កម្ពស់​ប្រមាណ42ម៉ែត្រ។
    ចង់ដឹងថា តំបន់​ទេសចរណ៍​កម្សាន្ត​ទាំង2ទីតាំង​នេះ​មាន​ទិ​ដ្ឋា​ភាព​បែបណា សូម​ទស្សនា​កម្រង​រូបភាព​ដូចតទៅ៕

  • Buffon ជំរុញ​អ៊ីតាលី កុំ​ឲ្យ​ភិតភ័យ​ពេល​ប៉ះ ស៊ុយអែត រាត្រី​នេះ

    Buffon ជំរុញ​អ៊ីតាលី កុំ​ឲ្យ​ភិតភ័យ​ពេល​ប៉ះ ស៊ុយអែត រាត្រី​នេះ

    អ្នកចាំទី Gianluigi Buffon បាន​បញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី មិនត្រូវ​ស្លន់ស្លោ​ឡើយ ខណៈដែល​ពួកគេ​នឹងត្រូវ​ប្រជែង​គេច​ឲ្យ​ផុតពី​ការ​អវត្តមាន​ក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី1ក្នុង​រយៈពេល60ឆ្នាំ ក្រោយពី​ការរង​បរាជ័យ 1-0 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ក្នុង​ជើង​ទី1នៃ​វគ្គ Playoff បានធ្វើ​ឲ្យ​ពួកគេ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ធ្លាក់​ចេញ។

    ប្រធាន​ក្រុម Buffon ដែល​កំពុងតែ​សម្លឹង​រក​ការបង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ World Cup ជុំ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី6 របស់ខ្លួន​នៅ​រុស្ស៊ី​នោះ គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​នៅតែមាន​វត្តមាន​ពី​ក្រុម​ដែល​បានឈ្នះ​ពាន World Cup ឆ្នាំ2006។ ប៉ុន្តែ ទម្រង់​លេង​របស់​ក្រុម​ដែលមាន​រហស្សនាម​ថា Azzurri មួយ​នេះ ត្រូវបាន​ចាត់ទុកថា ជា​ទម្រង់​លេង​មួយ​ដ៏​អន់ និង​មិន​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​អ៊ីតាលី ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ​ក្នុងការ​ប្រកួត​ជើង​ទី2នៅ​រាត្រី​នេះ ក្នុង​ទីក្រុង Milan ដើម្បី​គេច​ឲ្យ​ផុតពី​ការខកខាន​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​យុទ្ធនាការ World Cup ជុំ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី​ដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ1958មក។ Buffon ដែល​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន​ពី​ការ​ស៊ុត​របស់​កីឡាករ​បម្រុង Jakob Johansson នៃ​ក្រុម​ស៊ុយអែត​ក្រោយពី​ប្លាត​ចេញពី​ជើង​របស់​ខ្សែការពារ  Daniele De Rossi នោះ បាន​និយាយថា៖ «យើង​ត្រូវតែមាន​អារម្មណ៍ល្អ​តាម​ដែល​អាច​ធ្វើបាន​ក្នុងការ​ទៅកាន់ World Cup»។ អ្នកចាំទី​ចាស់វស្សា​រូបនេះ​បាន​ប្រាប់​បន្តថា៖ «យើង​ដឹងថា យើង​បាន​រង​បរាជ័យ ប៉ុន្តែ យើង​មាន​រយៈពេល90នាទី​ផ្សេងទៀត​ក្នុងការ​ជម្នះ​លើ​ស្ថានភាព​ដ៏​ស្មុគស្មាញ​នេះ។ គោលការណ៍​ទី1 គឺ​មិនត្រូវ​មានការ​ស្លន់ស្លោ​ឡើយ»។

    Buffon បាន​បន្ថែមទៀតថា៖ «ខ្ញុំ​រំពឹងទុក​ថា អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​នៅ​កីឡដ្ឋាន San Siro នឹង​ជួយ​ឲ្យ​ក្រុម​យើង​បាន​ទៅ​វគ្គ​បន្ត។ ខ្ញុំ​គិតថា វា​មិនមែនជា​ការប្រកួត​ដ៏​សំខាន់បំផុត​ប្រចាំជីវិត​ឡើយ ប៉ុន្តែ ខ្ញុំ​ជឿជាក់ថា យើង​នឹង​ធ្វើបាន ក្រោម​ជំនួយ​ពី​អ្នកគាំទ្រ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Daily Stars

  • Walmart ក្រុមហ៊ុន​យក្ស​របស់​អាមេរិក កំពុង​ពិ​ចា​ណា ដើម្បី​បោះទុន​វិនិយោគ​នៅ​កម្ពុជា

    Walmart ក្រុមហ៊ុន​យក្ស​របស់​អាមេរិក កំពុង​ពិ​ចា​ណា ដើម្បី​បោះទុន​វិនិយោគ​នៅ​កម្ពុជា

    Walmart ដែលជា​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​របស់​អាមេរិក បានបង្ហាញ​ចំណាប់អារម្មណ៍ និង​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​ពាក់ព័ន្ធ​ទៅនឹង​ច្បាប់ និង​បទដ្ឋាន​នានា​ក្នុងការ​គ្រប់គ្រង​ទៅលើ​កម្លាំង​ពលកម្ម ច្បាប់​ស្តីពី​ការងារ និង​បរិយាកាស​ការងារ ដើម្បី​បោះទុន​វិនិយោគ​លើ​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា។

    ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ផ្ដល់នូវ​អនុសាសន៍ និង​ការចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​គោលនយោបាយ​បើកទូលាយ​ក្នុងការ​ប្រកប​អាជីវកម្ម ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​អនុវត្ត​ប្រកបដោយ និង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស។

    រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ថែមថា  តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី3 រួមទាំង​ការអនុវត្ត​ប្រកបដោយ​ផ្លែផ្កា​នូវ​ផែនការ​យុទ្ធសាស្ត្រ​គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម។ គួបផ្សំ​នឹង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីព លក្ខខណ្ឌ​ការងារ​បានផ្ដល់​ជូនប​ង​ប្អូន​កម្មករនិយោជិត​កាន់តែ​ល្អប្រសើរ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា មាន​សុវត្ថិភាព និង​សន្តិសុខ​ការងារ​ល្អ មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព មាន​កន្លែង​ទទួលទាន​អាហារ មាន​កន្លែង​ស្នាក់នៅ មាន​មធ្យោបាយ​ធ្វើដំណើរ។ ការទំនាក់ទំនង​រវាង​កម្មករនិយោជិត ជាមួយ​ម្ចាស់​រោងចក្រ មាន​ភាព​ជិតស្និត​ល្អ ប្រកបដោយ​ការយោគយល់​គ្នា បង្កើត​នូវ​បរិយាកាស​សុខដុមរមនា។

    ក្រុមហ៊ុន Walmart មាន​ទីស្នាក់ការ​ធំ​នៅ ទីក្រុង Bentonville រដ្ឋ Arkansas ហើយ​បច្ចុប្បន្ន​មាន​ហាង​លក់ទំនិញ​យីហោ Walmart រហូតដល់​ជាង 6200 ហាង​នៅ​សហរដ្ឋអាមេរិក និង​ជាង 850,000 ហាង​ទៀត នៅក្នុង 27ប្រទេស។ ក្រុមហ៊ុន Walmart មាន​ចំណូល​ច្រើនជាងគេ​ក្នុង​ពិភពលោក ប្រហែល480 ពាន់​លាន​ដុលារ​អាមេរិក ហើយក៏​ជា​ក្រុមហ៊ុន​ដែលមាន​កម្មករនិយោជិត​ច្រើនជាងគេ​នៅលើ​ពិភពលោក​ផងដែរ ប្រមាណ2,3 លាន​នាក់។

    លោក Scott Price អនុប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន Walmart  អន្តរជាតិ បាន​សម្ដែង​នូវ​អារម្មណ៍​រីករាយ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​គាំពារ​ដល់​វិស័យ​ឯកជន ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលនយោបាយ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបន្ត​ធានា​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ដែលជា​ប្រភព​ទំនិញ​ស្អាតស្អំ គ្មាន​ការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​កម្មករនិយោជិត ហើយ​កម្មករនិយោជិត​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ល្អប្រសើរ។

    ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន Walmart អន្តរជាតិ បន្ថែមថា ទាំងនេះ​ជា​កត្តា​ដ៏​ចម្បង សម្រាប់​ក្រុមហ៊ុន Walmart អាច​រក្សាបាន​នូវ​ស្តង់ដា​របស់ខ្លួន ដែល​អតិថិជន​របស់ Walmart នឹង​ពេញចិត្ត​នូវ​ប្រភព​ទំនិញ Walmart បញ្ជា​ទិញ ពី​កម្ពុជា​សម្រាប់​ចែកចាយ​តាម​ហាង​នានា នៅ​សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​នានា​ទូទាំង​ពិភពលោក។

    លោក Scott Price បន្ថែមថា តាមរយៈ​សក្តានុពល និង​ស្ថានភាព​វិវត្តន៍​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែលជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន Walmart អន្តរជាតិ​ធ្វើការ​ពិចារណា​ក្នុងការ​បណ្តាក់ទុន​នៅ​កម្ពុជា។ ជាង​នេះ​ក្រុមហ៊ុន​នឹង​បន្ត​បង្កើន​ការបញ្ជាទិញ​ទំនិញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា រួមទាំង​ទំនិញ​សម្ភារៈ​ធ្វើដំណើរ​ដែល​កម្ពុជា​ទើបតែ​ទទួលបាន ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហរដ្ឋអាមេរិក៕