Author: វល័ក្ខ

  • Man Utd, Basel និង Juventus ទៅ​វគ្គ​បន្ត ខណៈ Bayern បំពេញ​ការសង​សឹក​លើ PSG

    Man Utd, Basel និង Juventus ទៅ​វគ្គ​បន្ត ខណៈ Bayern បំពេញ​ការសង​សឹក​លើ PSG

    ក្រុម Manchester United, Basel, Juventus និង Roma សុទ្ធសឹង​បាន​កក់​កៅអី​ទៅ​វគ្គ16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ពី​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូ​ល​របស់​ពួកគេរៀងៗខ្លួនឯង​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ក្រុម Bayern Munich បាន​បំពេញ​ការសង​សឹក​យ៉ាង​ឆ្ងាញ់​ដៃ​លើ​ក្រុម Paris Saint-Germain។

    Man United បាន​យកឈ្នះ​លើ​ក្រុម CSKA Moscow ក្នុង​លទ្ធផល 2-1 នា​កីឡដ្ឋាន Old Trafford ដើម្បី​បំពេញ​ការ​ឈរ​លេខ1ក្នុង​ពូ​ល A ដោយមាន15ពិន្ទុ​ពី​ការប្រកួត6លើក ខណៈដែល​ក្រុម Basel ក៏បាន​កក់​កៅអី​ទៅ​វគ្គ​បន្ត​ផងដែរ ក្រោយពី​បាន​ផ្តួល Benfica 2-0 ដើម្បី​បញ្ចប់​ដោយ​ការ​ឈរ​លេខ2 ក្នុង​ពូ​ល។

    ស្របពេល​ជាមួយគ្នានេះដែរ ក្រុម​ម្ចាស់​ជើងឯក​របស់​អ៊ីតាលី Juventus បាន​ឈានទៅ​វគ្គ​បន្ត ពី​ការប្រកួត​ក្នុង​ពូ​ល D ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ 2-0 ពេល​ប្រកួត​ជាមួយនឹង​ក្រុម Olympiakos ក្នុងប្រទេស​ក្រិ​ក ហើយ​ក្រុម Roma ក៏បាន​ឈានទៅ​វគ្គ​បន្ត​ពី​ការប្រកួត​ក្នុង​ពូ​ល C ផងដែរ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ 1-0 លើ​ទឹកដី​ខ្លួនឯង ពេល​ជួប​ក្រុម Qarabag។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម Chelsea ធ្លាក់​ទៅ​ឈរ​លេខ2ក្នុង​ពូ​ល ក្រោយពី​ត្រឹមតែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Atletico Madrid ដែល​បាន​ធ្លាក់​ចេញពី​យុទ្ធនាការ។

    ចំណែក​ក្នុង​ការប្រកួត​មួយទៀត ខ្សែបម្រើ Corentin Tolisso បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុម Bayern Munich បានបំពេញការសងសឹកចំពោះការបរាជ័យកាលពីខែកញ្ញា នៅកីឡដ្ឋាន Paris Saint-Germain តាមរយៈការកត់ត្រាជ័យជម្នះ 31 ក្នុងទីក្រុង Munich កាលពីថ្ងៃអង្គារ ប៉ុន្តែ ក្រុមយក្សរបស់បារាំងនៅតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1នៃពូ B ដដែល។

    លទ្ធផល​នេះ មានន័យថា ក្រុម​យក្ស​បារាំង PSG នឹង​បញ្ចប់​ក្នុងនាម​ជា​ក្រុម​ឈរ​លេខ1ក្នុង​ពូ​ល ដោយសារ​តែមាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាង ក៏ដូចជា​ការ​មានកំណត់​ត្រា​នៃ​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​ល្អ​ជាង ស្រប​ពេលដែល​ក្រុម Bayern ក៏បាន​រក្សា​មោទនភាព​របស់ខ្លួន​ដែរ ខណៈដែល​ពួកគេ​បាន​តាម​ស្មើ15ពិន្ទុ​ជាមួយនឹង​ក្រុម PSG៕

    ប្រភពពី៖ Sky Sports

  • HUAWEI ខ្លាំង​ដៃ​សហ​ការណ៍​ឧបត្ថម្ភ Smart នាំមក​នូវ​ការប្រគំ​តន្ត្រី​តារា CL ដ៍​អស្ចារ្យ​ប្រចាំឆ្នាំ

    HUAWEI ខ្លាំង​ដៃ​សហ​ការណ៍​ឧបត្ថម្ភ Smart នាំមក​នូវ​ការប្រគំ​តន្ត្រី​តារា CL ដ៍​អស្ចារ្យ​ប្រចាំឆ្នាំ

    HUAWEI ដែល​គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ដែល​កំពុង​ឡើង​កូដ និង​ទទួលបាន​ការពេញនិយម​នៅ​ទូទាំង​ពិភពលោក ក៍​ដូចជា​នៅ​កម្ពុជា​ផងដែរ​ដែល​នាពេលថ្មីៗនេះ HUAWEI ទទួលបាន​ចំណាត់​ទី2 ក្នុង​បរិមាណ​លក់ បាន​សហ​ការណ៍​ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Smart ដែលជា​ក្រុមហ៊ុន​ទូរ​សព្ទ័​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា នាំមក​នូវ​ការប្រគំ​តន្ត្រី​លំដាប់​អន្តរជាតិ​តារា CL ដ៍​អស្ចារ្យ​ប្រចាំឆ្នាំ ។ គួរ​កត់សំគាល់ថា HUAWEI បានធ្វើអោយ​កក្រើក​និងរ​ញ្ផួ​យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន តាមរយៈ​ការចេញលក់ HUAWEI nova 2i ស៊េរី​ថ្មី ដែលមាន​រហ័ស​នាម​ថា  “អា​ភ្នែក4” ពោលគឺ​រាប់​ចាប់តាំងពី​អតិថិជន អ្នកលក់ ម្ចាស់​ហាង​ទូរ​សព្ទ័ បាន​ពេញចិត្ត​គ្រប់បែបយ៉ាង​ចំពោះ HUAWEI nova 2i នេះ ។ អ្វីដែល​គួរអោយ​អស្ចារ្យ​នោះ​គឺ​ស្តុក​មកដល់អស់ៗ ចំនួន 4ដង​មកហើយ រហូត​បំបែក​បាន​ឯក​ត្ត​កម្ម​មិនដែល​ធ្លាប់មាន​ពីមុន​លើ​តួរ​លេខ​លក់ ភាព​ពុះកញ្ជ្រោល ពី​អតិថិជន ក៍​ដូចជា​អ្នកលក់ និង​ម្ចាស់​ហាង​នៅ​គ្រប់ 25 រាជធានី​ខេត្ត​ក្រុង​នៅ​កម្ពុជា ។

    Huawei nova 2i គឺជា​ស្មា​ត​ហ្វូ​ន​កាមេរ៉ា4 ដំបូង​គេ​បង្អស់​លើ​ពិភពលោក បំពាក់​អេក្រង់​ធំ 5.9 អ៊ី​ញ          ពេញចិត្ត ពេញភ្នែក ពេញ​គែម ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ស្អាត ស្តើង ស្រាល តួរ​ស្រោប​លោហធាតុ ធន់ មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាពិសេស​មាន​កាមេរ៉ា​ភ្លោះ​មុខក្រោយ អាច​ថតរូប​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែល​នឹង​កាមេរ៉ា​អាជីព ។

    អ្វីដែល​ពិសេស និង​កក្រើក​ទៀត​នោះ គឺ​អតិថិជន HUAWEI អាច​ឈ្នះ 140 សំបុត្រ (40 Premium និង100 Green Ticket) ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​ខ្នាត​អន្តរជាតិ​ដែលមាន​តារាចម្រៀង​ល្បី CL តាមរយៈ​ចូលរួម Share និង ឈ្នះ​សំបុត្រងាយៗ ពោលគឺ​គ្រាន់តែ Share រូបភាព លើ Profile ជា Public និង mention ឈ្មោះ 4 នាក់ ដោយ​សរសេរ hastag:  #HuaweiNova2i   #4Cameras  ដោយ​សរសេរ​ចំណុច​ពិសេស ចំពោះ​ទូរ​សព្ទ័ និង​ឈ្មោះ​ម៉ូ​ដែល​ទូរ​សព្ទ័​ដែល​កំពុង​ប្រើ (អាច​ចូលរួម​គ្រប់​ម៉ូ​ដែល​ទាំងអស់​របស់​ហ៊ួ​រវ័យ) ជាការ​ស្រេច ។  អតិថិជន​ដែលមាន​ចំនួន Imoji (បេះដូង ញញឹម រីករាយ រំភើប..) ច្រើនជាងគេ​នឹងទទួលបាន​សំបុត្រ ដោយ​ឥតគិតថ្លៃ ។

    លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​បាន​មានប្រសាសន៍ថា “ក្រោយពី​ពិធី​សម្ពោធ​ផ្លូវការ នា​ថ្ងៃ 25 និង 26 ដ៍​កក្រើកថ្មីៗនេះ​ជាមួយ​ប្រ៉ូ​ម៉ូ​សិន​យក្ស Huawei nova 2i លើសពីនេះ​ក្រុមហ៊ុន​ក៍​នឹង​បន្តសកម្មភាព ទីផ្សារ ប្រ៉ូ​ម៉ូ​សិន​យក្ស  និង​ការ​ឧ​ប​ត្ថ​ម្ត​ដៃគូរ​សហការ​ណ៍ ដើម្បី​ជម្រុញ Huawei nova2i និង​នាម​សញ្ញា Huawei អោយ​កាន់តែ​ទទួលបាន​នូវ​ការពេញនិយម ចូលចិត្ត​ពី​គ្រប់​អតិថិជន និង​គ្រប់ទិសទី ដូចជាៈ កម្មវិធី​ប្រកួត​ថតរូប​ដើម្បី​អបអរ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ 2018 ឧបត្ថម្ភ Smart នាំមក​នូវ​ការប្រគំ​តន្ត្រី​តារា CL ដ៍​អស្ចារ្យ​លំដាប់​អន្តរជាតិ​ប្រចាំឆ្នាំ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2017 ផងដែរ ”។

    លោក  Thomas Hundt នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន Smart បាន​មានប្រសាសន៍ថា “ប្រជាប្រិយភាព និង​ភាព​ល្បី​ល្បាយ របស់​តារាចម្រៀង​កូរ៉េ K-Pop នៅ​កម្ពុជា​គឺមាន​ភាព​ពុះ​ក​ញ្ផ្រោ​ល​ក្តៅគគុក ដែលជា​មូលហេតុ​ដ៍​ចំបង​មួយ ដែល Smart មាន​មោទនភាព​បាន​អ​ញ្ផើ​ញ និង​រៀបចំ​ការប្រគំ​តន្ត្រី​ខ្នាត​អន្តរជាតិ​ដែលមាន​តារា​កូរ៉េ​ដ៍​ល្បី​នេះ ។ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​បាន​សន្យាថា​នឹង​នាំមក​នូវ​តារាចម្រៀងល្បឺៗ កំរិត​អន្តរជាតិ ដើម្បី​ផ្តល់ជូន​ន​វូ​ការកំសាន្ត និង​ភាព​រីករាយ តែមួយគត់​ទៅដល់​អតិ​ថិ​ជន​របស់​ខ្លូន ។

    ឱកាស​ដ៍​កម្រ​បានមក​ដល់​ហើយ បន្ទាប់ពី​ការប្រគំ​តន្ត្រី​ដែលមាន​តារាចម្រៀង​ដ៍​ល្បីល្បាញ កម្រិត​អន្តរជាតិ​ដូចជា៖ Demi Lovato, Jessie J និង Rain នោះ ឥឡូវនេះ​គឺមាន​តារាចម្រៀង​ដ៏​ល្បី​មួយរូប​ទៀត​គឺ​កញ្ញា CL នឹង​មក​សម្តែង​ជូន​អតិថិជន​ជាទី​ស្រលាញ់​ទាំងអស់​របស់ Smart ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​បានផ្តល់​ការជឿជាក់ និង​បានជ្រើសរើស​យក​Smart ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​របស់ខ្លួន។

    ឆ្នាំនេះ ក្រុមហ៊ុន​បាន​ផ្តល់ជូន​នូវ​ការកំសាន្ត កម្រិត​អន្តរជាតិ​ដោយ​តារា  Lee Chae-rin ដែល​មហាជន ស្គាល់​ថា CL នឹង​មក​សម្តែង​ផ្តល់ជូន​ផ្តាច់មុខ​តែមួយគត់​ចំពោះ​អតិថិជន Smart ។ តារាចម្រៀង​កូរ៉េ​ល្បី CL វ័យ 26 ឆ្នាំ រូបនេះ គឺជា​អតីត​សមាជិក​ក្រុម 2NE1 បានឈ្នះ​ពានរង្វាន់​ជាច្រើន​សម្រាប់​ការនិពន្ធ បទ​ចម្រៀង និង​ច្រៀង រឺ​សម្តែងល្បី។ នាង​នឹង​មក​កូរ សម្តែង ច្រៀង លើ​តន្ត្រី​ខ្នាត​អន្តរជាតិ​ដ៍​កក្រើក​ប្រចាំឆ្នាំ​នៅ​កម្ពុជា ជាមួយនឹង​តារាចម្រៀង Original Songs ល្បីៗមួយចំនួនធំ​ទៀត ដែល​ធ្វើអោយ​តន្ត្រី​ឆ្នាំនេះ កាន់តែ​ធំ កាន់តែ​កក្រើក កាន់តែ​ទាក់ទាញ ជាងឆ្នាំមុនៗ ។ លោក​បាន​បន្ថែមថា  ”ជាមួយនឹង​ការគាំទ្រ​ពី​អតិថិជន​នៅ​កម្ពុជា ដ៍​ច្រើន​លើសលុប​ចំពោះ Smart ក៍​ដូចជា​តារាចម្រៀង​អន្តរជាតិ តារាចម្រៀង​ក្នុងស្រុក ក្រុមហ៊ុន​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជួយ​ជម្រុញ​វិស័យ​សិល្បៈ​តន្ត្រី និង​គាំទ្រ​តារាចម្រៀង​ក្នុងស្រុក និង​បន្ត​ផ្តល់ជូន​នូវ​ការកំសាន្ត​កំរិត​ពិភពលោក ជូន​ទៅដល់​អតិថិជន​របស់ Smart ក៍​ដូចជា​ប្រជាជន កម្ពុជា​ទាំងអស់”៕

    ព័ត៌មាន​លម្អិត សូម​តាមដាន​ហ្វេ​ស​បុក Huawei Mobile (KH) និង Smart Axiata

  • YouTube រើស​បុគ្គលិក​ជាង ១ម៉ឺន​នាក់ ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​លើ​វីដេអូ

    YouTube រើស​បុគ្គលិក​ជាង ១ម៉ឺន​នាក់ ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​លើ​វីដេអូ

    អាមេរិក៖ ដើម្បី​ទប់ស្កាត់​ការចែក​ចាយ​នូវ​វីដេអូផ្សេងៗដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក ថ្មីៗនេះ ក្រុមហ៊ុន YouTube បានបញ្ជាក់​ជា​ផ្លូវការ​ថា ខ្លួន​គ្រោង​នឹង​ជ្រើសរើស​មនុស្ស​បន្ថែម​រាប់ពាន់នាក់​ទៀត ដើម្បី​បង្កើន​ការត្រួតពិនិត្យ​ទៅលើ​វីដេអូមួយៗដែល​បាន Upload ចូលក្នុង YouTube។

    យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា ដើម្បី​ទប់ស្កាត់​ការ​ចែកចាយ​វីដេអូ​អំពើហិង្សា វីដេអូ​ទាក់ទង​នឹង​បទឧក្រិដ្ឋ វីដេអូ​អូសទាញ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ជ្រុលនិយម ឬ​អំពើ​ភេរវកម្ម ជាពិសេស​គឺ​វីដេអូ​ទាំងឡាយណា​ដែល​ប​ង្វ​ក់ដ​ល់​កូនក្មេង​តាម​គ្រប់​រូបភាព។

    លោកស្រី Susan Wojcicki នាយក​ប្រតិបត្តិ YouTube បានប្រកាស​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ 2018 ខាងមុខនេះ ក្រុមហ៊ុន​នឹងធ្វើ​ការជ្រើសរើស​បុគ្គលិក​បន្ថែម​ប្រមាណ​ជាង 10000នាក់ ដើម្បី​ចាំ​ត្រួតពិនិត្យ​ទៅលើ​វីដេអូ​ដែល​បាន Upload ចូល។ «ដើម្បី​រក្សា​សុវត្ថិភាព ក៏ដូចជា​សន្ដិសុខ យើង (YouTube) ត្រូវតែ​ពង្រឹង​ទៅលើ​ការត្រួតពិនិត្យ ដោយ​ក្នុងនោះ​ក៏​ត្រួតពិនិត្យ​ទៅលើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅលើ​វីដេអូ​ផងដែរ»។

    គួរបញ្ជាក់​ផងដែរ​ថា មុននេះ Facebook ក៏បាន​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​ករណី​រឹង​បន្តឹង​ទៅលើ​ការត្រួតពិនិត្យ​រាល់​មាតា​កាផ្សេងៗដែល​បាន​បង្ហោះ​នៅលើ Facebook៕

  • ប្រូ​ម៉ូ​សិន​ពិសេស​ពី​ឌី​ជី «មិន​ពេញចិត្ត ជូន​លុយ​វិញ»!!!

    ប្រូ​ម៉ូ​សិន​ពិសេស​ពី​ឌី​ជី «មិន​ពេញចិត្ត ជូន​លុយ​វិញ»!!!

    ការរីកដុះដាល​នៃ​បច្ចេកវិទ្យា​អ៊ីនធឺណិត កាន់​តែមាន​ភាពជឿនលឿន​ឡើង ពីមួយថ្ងៃ​ទៅ​ថ្ងៃ។ ដែល​នេះ​ជា​មូលហេតុ ក្រុមហ៊ុន​អ៊ីនធឺណិត​ឌី​ជី បាន​នាំយក​បច្ចេកវិទ្យា​អ៊ីនធឺណិត​ទំនើប​ចុងក្រោយ ដែល​ឲ្យ​ឈ្មោះថា “Home Fiber Premium” ដើម្បី​ផ្ដល់ជូន​អតិថិជន​ទាំងអស់ បាន​ទទួលយក​បទពិសោធ​ន៏​ថ្មី ភាពងាយស្រួល ទំនុកចិត្ត និង សេវា​កំសាន្តផ្សេងៗ ជាមួយ​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត អុ​ប​ទិ​ក​ថ្មី​នេះ។

    ក្នុង​ឳ​កាស​បំណាច់​ឆ្នាំ 2017 នេះ ឌី​ជី នឹងធ្វើ​ការផ្ដល់ជូន​អតិថិជន​នូវ​ប្រ​ម៉ូ​សិន​ពិសេស “មិន​ពេញចិត្ត ជូន​លុយ​វិញ” ។

    លក្ខខណ្ឌងាយៗ អតិថិជន​ដែល​ធ្វើការ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ឌី​ជី អុ​ប​ទិ​ក ចាប់ពី​ឥឡូវនេះ រហូតដល់ ថ្ងៃទី31 ធ្នូ 2017 នឹង​ទទួលបាន​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ។ អតិថិជន នឹង​ទទួលបាន​ការប្រើប្រាស់​ប​ណ្ដា​ញ ឌី​ជី អុ​ប​ទិ​ក ហើយ​ក្នុង​រយៈពេល 3ខែ បើ​អតិថិជន​មិន​ពេញ​ចិត្តនឹង​សេវាកម្ម អតិថិជន​អាច​ជូនដំណឹង​មកកាន់​ឌី​ជី អំពី​បញ្ហា ឬ​ស្នើរ​ផ្ដាច់ការ​ប្រើប្រាស់ បន្ទាប់​អតិថិជន​នឹង​ត្រូវបាន​ក្រុមហ៊ុន​បង្វិលប្រាក់​ជូន​វិញ។

    មិនតែប៉ុណ្ណោះ អតិថិជន​នឹង​ទទួលបាន​ការទិញ​រោ​ត​ទ័​រ ក្នុង​តំលៃ​យ៉ាង​ពិសេស ដែល​មិន​ធ្លាប់មាន​ពីមុនមក។  រ៉ោ​ត​ទ័​រ​នឹង​លក់​បញ្ចុះតម្លៃ នៅសល់តែ 20$ តែប៉ុណ្ណោះ។

    សូមបញ្ជាក់​អំពី កញ្ចប់​សេវាកម្ម​ឌី​ជី អុ​ប​ទិ​ក​ថ្មី​នេះ ឌី​ជី បាន​ចេញលក់​ក្នុង​តំលៃ​សមរម្យ​ចាប់ពី 15.99 ដុល្លារ ដែល​នឹង​ផ្តល់ជូន​នូវ​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន ដែល​អាចជួយ​ឲ្យ​ការងារ​របស់​អ្នកដំណើរ​ការ​ទៅ​យ៉ាង​រលូន​ឥត​ទាក់ រួមជាមួយ​នឹង​សេវា​កម្សាន្តផ្សេងៗ ដែល​កាន់តែ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ស្រស់បំព្រង និង​មិន​នឿយណាយ។

    តោះៗ រួសរាន់​ឡើង​ប្រ​ម៉ូ​សិន​មានកំណត់!

    ទំនាក់ទំនង​ផ្នែក​លក់​ឥឡូវនេះ​ដើម្បី​ទទួលបាន​ពត៌មាន​បន្ថែ​ម តាមរយៈ 089/ 098 888 992 ឬ​ចូលទៅ​កាន់ https://digi.com.kh/promotion/

  • កាន់តែ​អស្ចារ្យ​ហើយ! Samsung ចង់​ស្គែ​ន​បាតដៃ​ដើម្បី​ចាក់ និង​ដោះ​សោ​ទូរស័ព្ទដៃ

    កាន់តែ​អស្ចារ្យ​ហើយ! Samsung ចង់​ស្គែ​ន​បាតដៃ​ដើម្បី​ចាក់ និង​ដោះ​សោ​ទូរស័ព្ទដៃ

    អាមេរិក៖ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េខាងត្បូង Samsung ត្រូវបាន​គេ​ដឹងថា គ្រោង​នឹង​បង្កើត​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​សម្រាប់​ធ្វើជា​លេខ​សម្ងាត់​ក្នុងការ​ចាក់សោ និង​ដោះ​សោ​ទូរស័ព្ទ ដែល​កាលពីមុន​មាន​ត្រឹមតែ​ការប្រើ​ម្រាមដៃ និង​ប្រ​ស្រី​ភ្នែក​តែប៉ុណ្ណោះ។

    ក្រុមហ៊ុន Samsung បាន​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​សម្រាប់​ចាក់សោ និង​ដោះ​សោ​ទូរស័ព្ទដៃ​ដោយ​ការ​ស្គែ​ន​ប្រ​ស្រី​ភ្នែក​ជាមួយនឹង​ទូរស័ព្ទដៃ​ស៊េរី Galaxy S8 និង Note 8 ប៉ុន្តែ​នៅពេលនេះ សារព័ត៌មាន​បច្ចេកវិទ្យាធំៗជាច្រើន​បាន​ចុះផ្សាយ​ដោយ​បង្ហាញ​នូវ​គំរូ​ប៉ាតង់​ថ្មី​របស់ Samsung ក្នុង​ការប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​ដើម្បី​ចាក់សោ និង​ដោះ​សោ​ទូរស័ព្ទ។

    យោងតាម​ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់ថា ក្រុមហ៊ុន Samsung ប្រហែលជា​មិន​ប្រើ​បច្ចេកវិទ្យា​ស្គែ​ន​បាតដៃ​សម្រាប់តែ​ចាក់សោ និង​ដោះ​សោ​ប៉ុណ្ណោះ​ទេ គឺអាច​ប្រើ​ដើម្បី​ទូទាត់​សាច់ប្រាក់ ឬ​ប្រើ​ដើម្បី​ធ្វើ​អ្វីផ្សេងៗជាច្រើន​ទៀត គ្រាន់តែ​ថា​នៅពេលនេះ ក្រុមហ៊ុន Samsung នៅ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ៕

  • ការចាប់អារម្មណ៍ផ្សេងៗធ្លា​ក់លើ Griezmann នៅពេល Chelsea ប៉ះ Atletico រាត្រី​នេះ

    ការចាប់អារម្មណ៍ផ្សេងៗធ្លា​ក់លើ Griezmann នៅពេល Chelsea ប៉ះ Atletico រាត្រី​នេះ

    ស្រប​ពេលដែល​តារា​ឆ្នើម Antoine Griezmann សង្ឃឹមថា អាច​រក្សា​វត្តមាន​រប​ស់​ក្រុម Atletico Madrid ក្នុង​ក្របខ័ណ្ឌ Champions League នា​កីឡដ្ឋាន Stamford Bridge នា​រាត្រី​នេះ ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ ក៏​ត្រូវតែ​បង្ហាញ​ពី​ទេពកោសល្យ​របស់គេ​ផងដែរ ដើម្បី​បង្ហាញ​ដល់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League ដែល​ចង់​ទិញ​រូបគេ។

    Atletico ត្រូវតែ​ផ្តួល​ក្រុម Chelsea ក្នុងការ​ប្រកួត​នៅ​ទីក្រុង​ឡុង​ដ៍ នា​រាត្រី​នេះ និង​សង្ឃឹមថា ក្រុម Roma មិនអាច​ផ្តួល​ក្រុម Qarabag ក្នុង​រដ្ឋធានី​របស់​អ៊ីតាលី ប្រសិនបើ​ពួកគេ​ចង់​ឈ្នះ​កៅអី​ទៅលេង​ក្នុង​វគ្គ16ក្រុម​ចុងក្រោយ​សម្រាប់រ​យៈ​ពេល5រដូវ​កាលជាប់ៗគ្នា។ ការធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល នឹង​ផ្តល់​ការខកចិត្ត​ដ៏​ធំ​មួយ​ដល់​ក្រុម Atletico ខណៈដែល​ការធ្លាក់​ចេញ​នេះ​អាច​នឹងធ្វើ​ឲ្យ Griezmann សម្រេចចិត្ត​ក្នុងការ​ចាកចេញ​ពីរ​ដ្ឋ​ធានី​របស់​អេ​ស្ប៉ា​ញ។ ក្រុម Atletico បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម Real Sociedad ក្នុង​លទ្ធផល 2-1 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ La Liga កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល​ក្រុម Chelsea បាន​លត់​ក្រុម Newcastle 3-1 កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា បច្ចុប្បន្ន​ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3នៃ​ពូ​ល C ដោយមាន6ពិន្ទុ ពី​ការប្រកួត5លើក ខណៈដែល​ក្រុម Chelsea កំពុងតែ​នាំមុខ​នៅលើ​តារាង ដោយមាន10ពិន្ទុ និង​ឈ្នះ​កៅអី​ទៅ​វគ្គ16ក្រុម​ចុងក្រោយ​រួចជាស្រេច ហើយ Roma ឈរ​លេខ2 ដោយមាន8ពិន្ទុ។

    ក្រុម Chelsea ក៏​ធ្លាប់បាន​ផ្តួល​ក្រុម Atletico ក្នុង​លទ្ធផល 2-1 ផងដែរ ក្នុងពេល​ក្រុម​ទាំងពីរ​ជួបគ្នា​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ កាលពី​ការប្រកួត​ជុំ​មុន​នៃ​ពូ​ល​នេះ។ ប៉ុន្តែ ក្រុម Atletico មានកំណត់​ត្រា​យ៉ាង​ល្អ​នៅលើ​កីឡដ្ឋាន Stamford Bridge តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ2លើក​ពី​ការធ្វើដំណើរ​ទៅ​ប្រកួត​ទាំង2លើកចុងក្រោយ​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Daily Stars

  • Coman និង Mueller ផ្តល់​ការជឿជាក់​ដល់ Bayern មុនពេល​ប៉ះ PSG រាត្រី​នេះ

    Coman និង Mueller ផ្តល់​ការជឿជាក់​ដល់ Bayern មុនពេល​ប៉ះ PSG រាត្រី​នេះ

    លោក Jupp Heynckes គ្រូបង្វឹក​របស់​ក្រុម Bayern Munich បាន​និយាយថា មាន​ហេតុផល​នៃ​ការ​មាន​សុទិដ្ឋិនិយម​នៅ​មុនពេល​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ​ជាមួយនឹង​ក្រុម​ខ្លាំង Paris Saint-Germain ខណៈដែល​ខ្សែប្រយុទ្ធ Thomas Mueller និង​ខ្សែបម្រើ Kingsley Coman នឹង​វិល​ចូល​ប្រកួត​វិញ បន្ទាប់ពី​ជួប​បញ្ហា​របួស។

    តារា​ឆ្នើម​អន្តរជាតិ​អាល្លឺម៉ង់ Mueller បាន​វិល​ចូល​ប្រកួត​វិញ​ក្រោយពី​អវត្តមាន5សប្តាហ៍​ដោយសារតែ​របួស​ជើង តាមរយៈ​ការបង្កើត​គ្រាប់​បាល់​ឲ្យ​ខ្សែបម្រើ Arturo Vidal និង Coman ខណៈដែល​ក្រុម Bayern ដែល​កំពុងតែ​នាំមុខ​លើ​តារាង​ក្របខ័ណ្ឌ Bundesliga ដោយបាន​ផ្តួល​ក្រុម Hanover ក្នុង​លទ្ធផល 3-1 ក្នុង​ទីក្រុង Munich កាលពី​ថ្ងៃ​សៅរ៍។ ក្រុម Bayern បាន​ចាញ់​ក្រុម PSG ក្នុង​លទ្ធផល 3-០ កាលពី​ខែកញ្ញា ដែល​បានធ្វើ​ឲ្យ​លោក Carlo Ancelotti បាន​បាត់បង់​ការងារ​របស់​លោក ហេតុនេះ ក្រុម Bayern ត្រូវតែ​ផ្តួល​ក្រុម​យក្ស​របស់​បារាំង​មួយ​នេះ ក្នុង​លទ្ធផល 4-០ ក្នុង​ទីក្រុង Munich ដើម្បី​បញ្ចប់​ដោយ​ការ​ឈរ​លេខ1ក្នុង​ពូ​ល។ ក្រុម​ទាំងពីរ មាន​សុវត្ថិភាព​ក្នុងការ​ឈ្នះ​កៅអី​ទៅ​វគ្គ16ក្រុម​ចុងក្រោយ​រួចជាស្រេច​ហើយ​ក្នុង​ក្របខ័ណ្ឌ Champions League ហើយ​លោក Heynckes បានទទួល​នូវ​ការជឿជាក់​ដ៏​ធំ​មួយ ខណៈដែល​ក្រុម Bayern បានធ្វើ​ការស្តារ​មុខមាត់​ឡើងវិញ​ក្រោយពី​ការរង​បរាជ័យ​ដ៏​មិន​នឹកស្មាន​ដល់​នៅលើ​ទឹកដី​ក្រុម Borussia Moenchengladbach កាលពី​ថ្ងៃ​សៅរ៍​មុន។ គ្រូបង្វឹក​វ័យ72ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​មាន​សុទិដ្ឋិនិយម​ចំពោះ​ការប្រកួត​របស់​យើង។ យើង​មានឱកាស​ជាច្រើន​ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទី តែ​យើង​មិនអាច​រកបាន​គ្រាប់​បាល់។ ប៉ុន្តែ ខ្ញុំ​គិតថា ជ័យជម្នះ​របស់​យើង​ពិតជា​ស័ក្តិសម​ក្នុង​កម្រិត​នេះ»។

    ក្តីសង្ឃឹម​របស់​ក្រុម Bayern បានទទួល​នូវ​ការជឿជាក់​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល PSG បាន​រង​បរាជ័យ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី1របស់​ពួកគេ ក្នុង​រដូវ​កាល​នេះ តាមរយៈ​ការ​ចាញ់​ក្រុម Racing Strasbourg 2-1 ស្រប​ពេលដែល Bayern បាន​ផ្តួល​ក្រុម Hanover 3-1 ក្នុង​ទីក្រុង Munich។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • ហេតុផល 4 យ៉ាង ដែល​អ្នក​គួរ​ដឹង​មុននឹង​ខាត់​ស្បែក

    ហេតុផល 4 យ៉ាង ដែល​អ្នក​គួរ​ដឹង​មុននឹង​ខាត់​ស្បែក

    មនុស្ស​ស្រី​យើង រឿង​ស្បែក​ស្អាត​គឺជា​រឿង​ធំ​សម្បើម​ណាស់ បើ​អ្នកមាន​ផ្ទៃមុខ​ស្រអាប់​ខ្មៅ​ផង​នោះ រឹតតែ​ធ្វើឱ្យ​អ្នក​បាត់បង់​ភាពជឿជាក់​លើ​ខ្លួនឯង ទៅទៀត ការ​ខាត់​ស្បែក​គឺជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​ស​ភ្លឺ​ថ្លា​បាន។ ការមើល​ថែទាំ​ស្បែក​របស់​នារី​ដោយ​ការ​ខាត់​ស្បែក (Scrub) គឺជា​ការ​មើលថែ​ស្បែក​ដ៏​ល្អ​មួយ ហើយនារីៗទាំងឡាយ​ច្រើនតែ​និយម​វិធី​នេះ​ទៀតផង ថ្ងៃនេះ យើង​មាន​រឿងរ៉ាវ​ដែលនារីៗគួរ​យល់ដឹង​មុននឹង​ធ្វើការ​ខាត់​ស្បែ​កមក​ជំរាបជូន​ដូចខាងក្រោម ៖

    – ខាត់​ស្បែក 1 សប្តាហ៍ 1 ដង

    ភាព​ញឹកញាប់​ក្នុងការ​ខាត់​ស្បែក​ដែល​សមល្មម​បំផុត​នោះ គឺ 2 សប្តាហ៍ 1ដង​នៅពេល​ល្ងាច សំរាប់​ស្បែក​ធម្មតា ចំណែក​ស្បែ​កមាន​ជាតិ​ខ្លាញ់​វិញ អាច​ធ្វើបាន​ញឹកញាប់​ជាង​គឺ 1សប្តាហ៍ 1ដង និង​សំរាប់​ស្បែក​ស្ងួត អាចធ្វើ​បាន 2-3 សប្តាហ៍1ដង ។ មនុស្ស​យើង​តែង​ជម្រុះ​កោសិកា​ស្បែក​ដែល​ងាប់​ហើយ​រៀងរាល់ 28 ថ្ងៃ ដូច្នេះ​ការ​ខាត់​ស្បែក​ដែល​សមល្មម នឹង​ជួយ​បើក​ស្បែក​ថ្មី​ដែល​ស្អាត​គួរឱ្យ​គយគន់​បាន ។

    – ជ្រើសរើស​ប្រើ​សា​ច់ឡេ​ខាត់​ស្បែក​បែប​ធម្មជាតិ

    សា​ច់ឡេ​ខាត់​ស្បែក​បែប​គ្រើម​អាចធ្វើឱ្យ​ស្បែក​របក​បាន ដូច្នេះ​វិធី​ដែល​ល្អ​នោះ​គឺ គួរ​ជ្រើសរើស​សាច់​ឡេ​បែប​ហ្មត់​ដែល​ផ​លឹ​ត​ពី​ធម្មជាតិ​ដូចជា កន្ទក់ សារធាតុ​ចម្រាញ់​ពី​គ្រាប់​អំ​ពឹ​ល ស្ករ សំបក​ផ្លែ​ក្រូចសើច អំ​ពឹ​ល​ទុំ ស្លឹកគ្រៃ -ល- ដែល​អាចជួយ​កំចាត់​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​បាន​យ៉ាង​ទន់ភ្លន់ និង​ជួយ​បង្កើន​គុណភាព​ស្បែក​ទៀតផង ។

    – ជ្រើសរើស​ឱសថ​បុរាណ​ឱ្យ​ស​ក័​ក្តិ​សម​នឹង​ស្បែក

    ព្រោះ​សារធាតុ​ចម្រាញ់​ដែល​ផ្សំ​នៅក្នុង​សាច់​ឡេ​មាន​ភាពខុស​ផ្លែ​ក​ពីគ្នា ឱសថ​បុរាណ​ប្រភេទ​ខ្លះ​ល្អ​ចំពោះ​អ្នក​ដែលមាន​ស្បែក​ស្ងួត ដូចជា ទឹកឃ្មុំ ផ្លែ​ត្រសក់ ប្រទាល​កន្ទុយក្រពើ  ចំណែក​ស្បែ​កមាន​ជាតិ​ខ្លាញ់ និង​ស្បែ​កមាន​មុន​វិញ​គួរ​ជ្រើសរើស​ប្រើ​សាច់​ឡេ​ដែល​ផ្សំ​ពី​ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ ដូចជា ផ្លែ​កន្ទួត ផ្លែ​ស្ពឺ ក្រូចសើច អំ​ពឹ​ល​ជាដើម ដើម្បីឱ្យ​ឱសថ​បុរាណ​បាន​សំអាត និង​ថែទាំ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ត្រឹមត្រូវ ។

    – នៅពេល​ប្រុង​ចេញទៅ​ខាងក្រៅ

    ពេល​ត្រៀម​ចេញទៅ​ដើរលេង​នៅ​សមុទ្ទ គួរ​ផ្អាក​ការ​ខាត់​ស្បែក​មុននឹង​ចេញទៅ​ប៉ះ​ពន្លឺ​ថ្ងៃ​ប្រមាណ​ជា 2 ថ្ងៃ ដើម្បី​ការពារ​កុំឱ្យ​ស្បែក​ត្រូវ​ពន្លឺ​ថ្ងៃ​បំផ្លាញ​ខ្លាំងពេក និង​ជ្រើសរើស​ប្រើ​ផ​លឹ​ត​ផល​ការពារ​ពន្លឺ​ថ្ងៃ​រៀងរាល់ 4 ម៉ោង​ម្តង រួមទាំង​ការបាញ់​ស្ប្រៃ​យ៍​ស្បែក​ឱ្យមាន​សំណើម​ជាប់​ជានិច្ច​ផង ។

    ខាត់​ស្បែក​លើក​ក្រោយ កញ្ញាៗទាំងអស់​សាកល្បង​ធ្វើតាម​ចំណុច​ខាងលើ​ល​មើល៍ ដើម្បីឱ្យ​ស្បែ​កស​ស្អាត​រៀងរាល់ថ្ងៃ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 104

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 104

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/12/LRPN_104-for-web.pdf” force_dl=”1″]

  • ធនាគារ CIMB ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​អនាម័យ និង​​សិក្សា ដល់​សាលារៀន តាមរយៈ​គម្រោង «កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ»

    ធនាគារ CIMB ឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ​អនាម័យ និង​​សិក្សា ដល់​សាលារៀន តាមរយៈ​គម្រោង «កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ»

    ភ្នំពេញ៖ នៅ​ថ្ងៃទី02 ខែធ្នូ​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​សាលាបឋមសិក្សា​ពង្រ ក្នុង​ខេត្តសៀមរាប ជាមួយនឹង​ការឧបត្ថម្ភ​នូវ​កញ្ចប់​សម្ភារៈ​បរិក្ខា​រ​អនាម័យ រួមមាន​ស៊ីទែន​ផ្ទុក​ទឹក​ខ្នាត​ធំ ដែល​បំពាក់​ដោយ​ឧបករណ៍​លាង​សម្អាត​ដៃ និង​សម្ភារៈ​សិក្សា​មួយចំនួនទៀត ព្រមទាំង​សកម្មភាព​កម្សាន្ត សម្រាប់​សិស្សានុសិស្ស​ផងដែរ។ ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ដំបូង នៅ​ឆ្នាំ2010 ក្នុងប្រទេស​កម្ពុជា ឆ្នាំនេះ​គឺ​ឆ្នាំ​ទី7ហើយ នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ CIMB តាមរយៈ​គម្រោង «កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ» ដោយមាន​ការចូលរួម​ពី​បុគ្គលិក នៅ​ទូទាំង​ធនាគារ។

    លោកស្រី អ៊ុំ ចិន្តា​ភក្តី ដែលជា​នាយិកា​ធនធាន​មនុស្ស របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «ក្នុង​ឆ្នាំ2017 ធនាគារ​សម្រេចបាន​ស​កម្ម​ភាព​ទំនួល​ខុសត្រូវ​សង្គម ដ៏​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​សាលាបឋមសិក្សា​ពង្រ ដោយបាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​បរិក្ខារ​អនាម័យ រួមទាំង​សម្ភារៈ​សិក្សា​របស់​កុមារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​សាលា និង​សិស្សានុសិស្ស​ទាំងមូល។ ការរួមចំណែក​នេះ​នឹង​បង្កើន​សក្តានុពល​នៃ​ការសិក្សា​រៀនសូត្រ​របស់​កុមារ ដែលជា​ទំពាំង​ស្នង​ឬ​ស្សី ហើយ​យើង​ជឿជាក់ថា កុមារ​មាន​អនាម័យ ប្រាជ្ញា​កាន់តែ​ឆ្លាត​វៃ។ ស្របតាម​ទស្សនៈវិស័យ​របស់​ធនា​គារ CIMB យើង​មាន​ក្តី​រីករាយ ដែល​បាន​ជួយ​ដល់​សហគមន៍ ឲ្យ​ទទួលបាន​អត្ថប្រយោជន៍​យូរអង្វែង ប្រកបដោយ​និរន្តរភាព»។

    តាមរយៈ​ការចូលរួម​យ៉ាង​ផុសផុល ពី​បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB កម្មវិធី​សប្បុរសធម៌​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​យ៉ាង​ទៀងទាត់ ជា​រៀងរាល់ឆ្នាំ។ លោកស្រី សុខ ចាន់​លី​ណា ដែលជា​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​មួយរូប បានបង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​ថា៖ «នេះ​គឺជា​កម្មវិធី​សប្បុរសធម៌​ដ៏​ល្អ​មួយ ដែល​បាន​បង្កើតឡើង​ដោយ​ធនាគារ CIMB។ វា​បាន​លើកកម្ពស់​នូវ​វប្បធម៌​ចែករំលែក តាមរយៈ​ការជួយ​ដល់​សហគមន៍ និង​ក្មេងជំនាន់ក្រោយ។ ដោយ​ការចាប់ផ្តើម​ពី​ខ្លួន​យើងម្នាក់ៗ យើង​នឹង​អាច​សម្រេចបាន​លទ្ធផល​ធំធេង ដល់​សង្គមជាតិ​យើង នា​ថ្ងៃក្រោយ ហើយ​ខ្ញុំ​ពិតជា​សប្បាយរីករាយ ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌​នេះ។ ខ្ញុំ​នឹងចូលរួម​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​នេះ នា​ឆ្នាំក្រោយ​ផងដែរ»។

    តាមរយៈ​ការឧបត្ថម្ភ​ពី​គម្រោង «កុមារ​មាន​អនាម័យ ប្រាជ្ញា​ឆ្លាត​វៃ» លោក ហ៊ាង សុ​ខេន នាយក​សាលា​ពង្រ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ធនាគា​រ CIMB ដែល​បាន​ជួយ​ដល់​សាលារៀន​មួយចំណែក​ធំ តាមរយៈ​ការ​ផ្តល់នូវ​សម្ភារៈ​សិក្សា និង​ឧបករណ៍​បរិក្ខារ​អនាម័យ ដល់​សាលា​យើងខ្ញុំ។ ការបរិច្ចាគ​ទាំងអស់នេះ​នឹង​ជួយ​ដល់​ឲ្យ​បរិស្ថាន និង​អនាម័យ​សាលា​ល្អប្រសើរ ហើយ​សិ​ស្សា​សាលា​នឹងមាន​ទម្លាប់​ល្អ អនាម័យ​ល្អ និង​សុខ​ភាពល្អ ដែលមាន​កន្លែង​លាង​សម្អាត​ដៃ​ងាយស្រួល។ ហើយ​ខ្ញុំ​សង្ឃឹមថា ធនាគារ CIMB នឹង​បន្តសកម្មភាព​មនុស្សធម៌​របស់ខ្លួន កាន់តែច្រើន​ថែមទៀត សម្រាប់​សាលារៀន​ដាច់​ស្រ​យ៉ា​ល​ផ្សេងទៀត ក្នុងប្រទេស​កម្ពុជា»។

    គួរ​រំលឹក​ផងដែរ​ថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន នៅ​កម្ពុជា ក្នុង​ឆ្នាំ2017 ធនាគារ CIMB  តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ទៅតាម​គម្រោងផ្សេងៗគ្នា ជា​រៀងរាល់ឆ្នាំ ខណៈដែល​ធនាគារ​តែង​តែ​ពង្រីក​កម្មវិធី​សប្បុរសធម៌ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ។ ក្រៅពី​ការឧបត្ថម្ភ​ដល់​កុមារ និង​សាលារៀន​ដែល​ខ្វះខាត បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB ក៏បាន​ចូលរួម​ស្ម័គ្រចិត្ត​ផ្តល់​ឈាម ចំនួន៣លើក ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ផងដែរ។ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ធនាគារ CIMB នឹង​ខិតខំ​បន្តសកម្មភាព​សប្បុរស​ធម៌​របស់ខ្លួន ដែលមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​សហគមន៍​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕