Author: វល័ក្ខ

កាសែតឡារ៉ែន ពាណិជ្ជ លេខ 105
[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/12/LRPN_105-for-web.pdf” force_dl=”1″] 
លាងសម្អាតស្បែកមុខឱ្យស្រស់ថ្លាដោយរូបមន្តបែបធម្មជាតិ
ការអាក់អន់ស្រពន់ចិត្តចំពោះខ្លួនឯងគឺពិតជាមាននៅពេលដែលអ្នកបានឃើញថា អ្នកដទៃមានស្បែកដែលស្រស់ស្អាត ខណៈដែលផ្ទៃមុខរបស់អ្នក បែរជាមើលទៅមិនស្រស់ស្រាយទាល់តែសោះ។ ការបន្ថែមភាពស្រស់ស្អាតដល់ផ្ទៃមុខតាមរយៈវិធីសាស្ត្រធម្មជាតិគឺជាវិធីល្អបំផុត។ បើវិធីមួយចំនួននៅមិនទាន់បានបង្ហាញពីលទ្ធផលជាទីគាប់ចិត្តនោះ អ្នកក៏អាចសាកល្បងវិធីផ្សេងៗទៀតបានដែរ ហេតុនេះសូមកុំបារម្ភពេកអី។ សូមសាកល្បងវិធីថ្មីមួយចំនួនដែល ឡារ៉ែន ផ្តល់ជូន ដើម្បីទទួលបានស្បែកស្រស់ស្អាតដូចខាងក្រោមនេះ ៖
1/ ជូតមុខដោយកន្សែងក្តៅឧណ្ហ៖ យកកន្សែងជូតមុខរបស់អ្នកទៅជ្រលក់នៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកវាមកដាក់លើមុខរបស់អ្នក។ ទឹក និងចំហាយក្តៅៗ នឹងជួយសម្អាតធូលី ព្រមទាំងជាតិកខ្វក់ផ្សេងៗចេញពីរន្ធញើស ហើយវាក៏ជួយបើករន្ធញើស ដែលធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការសម្អាតស្បែកមុខបានជ្រៅ។ តែអ្នកក៏ត្រូវប្រុងប្រយ័ត្នចំពោះទឹកដែលត្រូវយកមកប្រើផងដែរ គឺមិនត្រូវឱ្យវាក្តៅពេកនោះទេ។
2/ លាងដៃអ្នកឱ្យស្អាតជាមួយសាប៊ូសម្លាប់មេរោគ៖ អ្នកពិតជាមិនអាចលាងមុខរបស់អ្នកឱ្យបានជ្រះស្អាតបានទេ ប្រសិនបើដៃរបស់អ្នកនៅមានសារធាតុកខ្វក់នៅឡើយនោះ។ ហេតុនេះអ្នកត្រូវតែប្រាកដក្នុងចិត្តថា ដៃរបស់អ្នកបានលាងយ៉ាងស្អាតដោយសាប៊ូ ដែលអាចសម្លាប់មេរោគយ៉ាងពិតប្រាកដ ដើម្បីការពារកុំឱ្យសារធាតុកខ្វក់ទាំងនោះឆ្លងទៅដល់ផ្ទៃមុខរបស់អ្នកបានតាមរយៈដៃរបស់អ្នក។
3/ ល្បាយស្ករស និងទឹក៖ យកទឹក2ស្លាបព្រា លាយជាមួយស្ករស2ស្លាបព្រា កូរវាឱ្យរលាយចូលគ្នា។ ដាក់ល្បាយនោះនៅលើម្រាមដៃ ហើយយកវាទៅលាបនៅលើផ្ទៃមុខ ដោយផ្ទៃមុខរបស់អ្នកត្រូវមានសភាពសើមតិចៗផង។ រួចទុកវាចោលប្រមាណជា1នាទី ទើបលាងសម្អាតចេញជាការស្រេច។
4/ ទឹក្រូចឆ្មារ៖ ច្របាច់យកទឹកក្រូចឆ្មារប្រហែលជា10តំណក់ដាក់លើបាតដៃ បន្ទាប់មកយកវាមកលាបលើផ្ទៃមុខរបស់អ្នកប្រហែលជា10វិនាទី ប៉ុន្តែត្រូវប្រយ័ត្នទឹកក្រូចឆ្មារផង ប្រសិនបើទឹកក្រូចឆ្មារកាត់ខ្លាំងពេកនោះ អ្នកគួរតែទុកចោលត្រឹមតែ3វិនាទីទៅបានហើយ ហើយធ្វើការលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយនឹងទឹកស្អាតធម្មតាជាការស្រេច វិធីនេះអាចជួយកម្ចាត់សារជាតិកខ្វក់ចេញពីរន្ធរោមរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
5/ ប្រើទឹកត្រជាក់ ឬត្រដុសផ្ទៃមុខដោយដុំទឹកកក៖ ទឹកប្រៀបបីដូចជាកូនសោដែលចាំបិទបើករន្ធញើសរបស់អ្នក។ បន្ទាប់ពីអនុវត្តតាមដំណាក់កាលទី1ខាងលើ ដោយការបើករន្ធញើសជាមួយទឹកក្តៅ ដើម្បីជួយបណ្តេញធូលី ក៏ដូចជាបាក់តេរីផ្សេងៗឱ្យចេញក្រៅ នៅដំណាក់កាលចុងក្រោយ បន្ទាប់ពីបានបណ្តេញសារធាតុកខ្វក់ចេញពីរន្ធញើសរួចហើយ អ្នកគ្រាន់តែយកទឹកត្រជាក់មកលុបលាងមុខ ឬយកដុំទឹកមកត្រដុសលើផ្ទៃមុខ របស់អ្នក ហើយជូតសម្អាតដោយកន្សែងពោះគោដែលមានសាច់ក្រណាត់ទន់ជាការស្រេច។ អនុវត្តវិធីនេះរាល់ថ្ងៃបានត្រឹមរយៈពេលមួយសប្តាហ៍ នោះផ្ទៃមុខរបស់អ្នកនឹងទទួលបាននូវភាពស្រស់ស្អាតគួរជាទីពេញចិត្តជាក់ជាមិនខានឡើយ៕

Chelsea ផ្តល់ការរីករាយដល់លោក Conte ខណៈ Burnley ឡើងឈរលេខ4
ក្រុមតោខៀវ Chelsea បានឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅកាន់ការអះអាងរបស់លោកគ្រូបង្វឹក Antonio Conte ថា ក្តីសង្ឃឹមនៃការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League បានបញ្ចប់ទាំងស្រុងហើយ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-1 នៅលើទឹកដីក្រុម Huddersfield Town កាលពីថ្ងៃអង្គារ។

ខ្សែបម្រើ Tiemoue Bakayoko បានរកគ្រាប់បាល់បើកឆាកក្នុងតង់ទី1 តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ដើម្បីឆ្លើយតបទៅនឹងអ្នកគាំទ្រដែលបានរិះគន់រូបគេ សម្រាប់ការបង្ហាញពីទម្រង់លេងមិនល្អជាបន្តបន្ទាប់ ក្រោយពីផ្ទេរមកពីក្លិប Monaco កាលពីខែកក្កដា។ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Willian បានតែតបាល់ដើម្បីទទួលបានគ្រាប់បាល់ទី2 នៅមុនពេលបញ្ចប់តង់ទី1 ហើយ Pedro បានរកគ្រាប់បាល់ទី3 ដើម្បីជួយឲ្យក្រុម Chelsea តាមស្មើពិន្ទុជាមួយនឹងក្រុមឈរលេខ2 Manchester United ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth នៅរាត្រីនេះ។ លោក Conteបានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «នេះជាជ័យជម្នះដ៏ល្អមួយ។ ចាប់តាំងពីនាទីដំបូង យើងលេងបានយ៉ាងល្អ»។ ស្របពេលជាមួយគ្នានេះ ក្រុម Burnley ដេញតាមពីក្រោយក្រុម Chelsea តែ1ចំណាត់ថ្នាក់គត់ ក្រោយពីបានផ្តួលក្រុម Stoke City ក្នុងលទ្ធផល 1-០ ស្របពេលដែលក្រុម Crystal Palace បានឡើងផុតពីតំបន់កាត់ចោល តាមរយៈការរកគ្រាប់បាល់បញ្ចូលទីបាន2គ្រាប់នៅជិតបញ្ចប់ការប្រកួត ដើម្បីកត់ត្រាជ័យជម្នះ 2-1 លើក្រុម Watford។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមរបស់លោក Sean Dyche រកបានដល់ទៅ31ពិន្ទុពីការប្រកួត17លើក ដើម្បីឡើងទៅឈរពីលើក្រុម Tottenham Hotspur, Arsenal និង Liverpool ដែលនឹងត្រូវលេងនៅរាត្រីថ្ងៃពុធនេះ៕
ប្រភពពី៖ BBC

ការផ្តល់ជូនពិសេសក្នុងឱកាសសម្ពោធសាខា LG BrandShop ថ្មី សាខាស្ទឹងមានជ័យ
ភ្នំពេញ៖ ដើម្បីចូលរូមអបអរក្នុងឱកាសបើកសម្ពោធសាខា ស្ទឹងមានជ័យ ថ្មីរបស់ LG Brand Shop ក្រុមហ៊ុន LG បានរៀបចំឲ្យមាននៅការលក់បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ 30% រយៈពេល 4ថ្ងៃ គិតចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 17 ធ្នូ ឆ្នាំ 2017 នេះ។
ក្នុងកម្មវិធីដ៏ពិសេសនេះ លោកអ្នកនឹងមានឱកាសទទួលបានការដូ និងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់
ដែលមានដូចជា៖ ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ LG និងរង្វាន់ជាច្រើនផ្សេងទៀត។សូមអញ្ជើញអតិថិជនទាំងអស់ មកទស្សនានៅការដាក់តាំងផលិតផលនិងទទួលយកនៅការបញ្ចុះតម្លៃយ៉ាងពិសេសនេះ នៅសាខា LG BrandShop ស្ទឹងមានជ័យ ថ្មីរបស់យើងខ្ញុំ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 023 222 699 / 016 999 481។
គិតពីផលិតផលសុទ្ធដែលមានការធានាត្រឹមត្រូវ គិតដល់ LG BrandShop !LG BrandShop ទំនិញមានគុណភាព តម្លៃសមរម្យ សេវាកម្មល្អ…

PSG ពេញចិត្តនឹងឱកាសទៅជួប Real ខណៈ Chelsea ជួប Barca ក្នុង Champions League
លោក Unai Emery គ្រូបង្វឹករបស់ក្រុម Paris Saint-Germain ជឿជាក់ថា ក្រុមរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យបានល្អប្រសើរជាងក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ក្រោយពីក្រុមទាំងពីរត្រូវបានចាប់ឆ្នោតឲ្យជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃចន្ទ។
ក្រុមទាំងពីរនឹងត្រូវជួបប្រកួតគ្នាក្នុងវគ្គ16ក្រុមចុងក្រោយ ដែលមិនមែនជាជំនួបដែលក្រុម PSG ចង់បានឡើយ ក្រោយពីបានឈ្នះលេខ1ក្នុងពូល ដោយឈរពីលើក្រុម Bayern Munich។ ក្រុម Real ដែលជាម្ចាស់ការពារតំណែងជើងឯក2សម័យកាល និងជាម្ចាស់ជើងឯក12សម័យកាលបើសរុបទាំងអស់ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 បន្ទាប់ពីក្រុម Tottenham Hotspur ក្នុងពូលរបស់ពួកគេ ហើយនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម PSG នាថ្ងៃទី14 ខែកុម្ភៈ ក្នុងការប្រកួតជើងទី1។

លោក Emery បានឲ្យដឹងថា៖ «ខ្ញុំគិតថា វាមិនមែនជាការចាប់ឆ្នោតដ៏អាក្រក់មួយឡើយ។ ខ្ញុំគិតថា យើងកំពុងតែស្ថិតក្នុងកម្រិតលេងដែលយើងអាចលេងជាមួយនឹងក្រុម Real Madrid បាន។ វានឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់យើង»។ ដោយឡែក ក្រុម Chelsea ត្រូវតែស្វែងរកវិធីសាស្ត្រក្នុងការទម្លាក់ក្រុមម្ចាស់ជើងឯក5សម័យកាល Barcelona ក្នុងវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ឱ្យបាន ស្របពេលដែលក្រុម Tottenham ក៏នឹងត្រូវជួបការប្រកួតដ៏តានតឹងមួយផងដែរ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុមរងជើងឯកកាលពីលើកមុន Juventus។
ប៉ុន្តែ ក្រុម Manchester City នឹងត្រូវជួបការប្រកួតដ៏ងាយស្រួលមួយ នៅពេលដែលពួកគេត្រូវបានចាប់ឆ្នោតឲ្យជួបជាមួយនឹងក្រុមម្ចាស់ជើងឯករបស់ស្វ៊ីស Basel ខណៈដែល Liverpool ទៅជួប Porto។ ក្រុម Manchester United ក៏នឹងជួបការប្រកួតដ៏ងាយស្រួលផងដែរ ដោយពួកគេនឹងត្រូវប្រកួតជាមួយនឹងក្រុម Sevilla ដើម្បីប្រជែងកៅអីទៅវគ្គ8ក្រុមចុងក្រោយ៕
លទ្ធផលទាំងស្រុងនៃការចាប់ឆ្នោត
Juventus vs Tottenham Hotspur
Basel vs Manchester City
Porto vs Liverpool
Sevilla vs Manchester United
Real Madrid vs Paris St Germain
Advertisement
Shakhtar Donetsk vs AS Roma
Chelsea vs Barcelona
Bayern Munich vs Besiktas
ប្រភពពី៖ The Guardian

Samsung Galaxy S9 ទំនងមិនប្រើបច្ចេកវិទ្យាស្គែនបាតដៃឡើយ
ចិន៖ នៅសប្ដាហ៍មុន មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Samsung កំពុងសំងំបង្កើតបច្ចេកវិទ្យាថ្មីគឺស្គែនបាតដៃដើម្បីចាក និងដោះសោ ប៉ុន្តែនៅពេលនេះ សារព័ត៌មានចិន បានចេញផ្សាយនូវព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតទាក់ទងនឹងស្មាតហ្វូន Galaxy S9 របស់ Samsung។

យោងតាមការចេញផ្សាយរបស់បណ្ដាញសង្គម Weibo បានឲ្យដឹងថា Samsung Galaxy S9 គឺប្រើបច្ចេកវិទ្យាស្គែនម្រាមដៃនៅផ្នែកខាងក្រោយដដែល ពោលគឺមិនបានផ្លាស់ប្ដូរទៅប្រើបច្ចេកវិទ្យាស្គែនបាតដៃឡើយ ដោយវាមានលក្ខណៈដូចគ្នាទៅនឹង Galaxy S8។ បច្ចេកវិទ្យាស្គែនម្រាមដៃនេះ ត្រូវបាន Weibo បញ្ជាក់ថា អ្នកប្រើគ្រាន់តែយកម្រាមដៃទៅដាក់នៅពីមុខកាមេរ៉ាក្រោយរបស់ទូរស័ព្ទ ពេលនោះកាមេរ៉ា នឹងធ្វើការស្គែននូវម្រាមដៃដើម្បីផ្ទៀតផ្ទាត់។

ជាមួយគ្នានោះផងដែរ សារព័ត៌មាន GSM Arena បានចេញផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នឹងមិនបង្ហាញ Samsung Galaxy S9 នៅក្នុងព្រឹត្តិការណ៍ CES 2018 នៅទីក្រុង Las Vegas ឡើយ៕

ទីកន្លែងបម្រាមដែលស្រីក្រមុំបរិសុទ្ធមិនគួរទៅ
មានទីកន្លែងជាច្រើនដែលបុរសនារីយើងច្រើនតែចូលចិត្តទៅជួបគ្នាតាមនិស្ស័យកំលោះក្រមុំ តែក៏មានទីកន្លែងជាច្រើនទៀតដែរដែលយើងនាំគ្នាហៅថា ទីកន្លែងបម្រាមដែលស្រីក្រមុំបរិសុទ្ធ (ឬមិនបរិសុទ្ធ តែមិនចង់បង់ខ្លួនបង់ប្រាណមុនពេលវេលាសមរម្យ) មិនគួរឈានជើងចូលទៅឡើយបើមិនចាំបាច់ ព្រោះអាចនិយាយបានថា អ្នកនាងអាចនឹងស្ថិតក្នុងស្ថានការណ៍ដែលប្រថុយប្រថានក្នុងការបាត់បង់ភាពបរិសុទ្ធ បើសិនជាភ្លេចខ្លួន ឬហាមចិត្តខ្លួនឯងមិនបាននោះ។
1.ទីកន្លែងដំបូង គឺផ្ទះមនុស្សប្រុស (ផ្ទះសង្សារ ឬផ្ទះមិត្តប្រុស)
ព្រោះអាចរាប់បានថា អ្នកនាងកំពុងស្ថិតក្នុងរូងខ្លាដែលកំពុងស្រេកឃ្លាន និងមានឱកាសបាត់បង់ភាពបរិសុទ្ធខ្ពស់បំផុត ព្រោះថា បើអ្នកនាងទៅផ្ទះរបស់គេ ហើយចេញមកវិញដោយគ្មានខូចខាតសឹករេចរឹលអ្វីនោះ នៅក្នុងក្រុមមនុស្សប្រុសដូចគ្នា គេប្រកាន់ថាបុរសម្នាក់នោះ “គោងាប់សុទ្ធៗ ចំណីដល់មាត់ហើយមិនចេះស៊ី” ព្រោះបើគេតាំងចិត្តចង់មាន SEX ជាមួយអ្នកនាងនៅក្នុងផ្ទះរបស់គេហើយនោះ គេនឹងរៀបចំទីកន្លែងទុកជាមុនយ៉ាងល្អល្អះរួចជាស្រេចមិនខាន (រៀបចំទីកន្លែងនៅទីនេះគឺមានន័យថា មានការឃ្លៀរ៍មនុស្សឱ្យចេញពីទីកន្លែងនោះ ឬសាងបរិយាកាសឱ្យរ៉ូមែនទិកដើម្បីបង្កឱ្យមានអារម្មណ៍ស្រើបស្រាល)។ វិធីដែលល្អ គួរចៀសវាងក្នុងការទៅផ្ទះរបស់គេ ឬបើចៀសមិនរួច ក៏គួរតែមានមិត្តភ័ក្តិទៅជាមួយគ្រាន់បានការពារគ្នា ល្អជាងការទៅតែពីរនាក់ស្ងាត់ៗជាមួយគេ។
2.ទីកន្លែងទីពីរ គឺទីកន្លែងកម្សាន្តនៅពេលយប់ដែលមានការផឹកគ្រឿងស្រវឹង
ព្រោះកាលៈទេសៈ និងទីកន្លែងអាចនឹងធ្វើឱ្យអ្នកនាងបដិសេធការផឹកគ្រឿងស្រវឹងមិនបាន និងឬទ្ធិរបស់ជាតិអាល់កុលអាចធ្វើឱ្យអ្នកនាងភ្លាត់ស្នៀត ដល់ថ្នាក់បាត់បង់ភាពបរិសុទ្ធបាន។ វិធីកែបញ្ហានៅពេលធ្លាក់ខ្លួនក្នុងស្ថានការណ៍បែបនេះប្រហែលជាគេចមិនផុតពីការរកមិត្តភ័ក្តិដែលជឿទុកចិត្តបំផុតណាម្នាក់ទៅជាមួយ ទុកគ្រាន់បង្អាក់ការបង្ខំឱ្យអ្នកនាងផឹកពីសំណាក់មនុស្សប្រុស។
3.ទីកន្លែងទីបី គឺផ្ទះពួកម៉ាករបស់គេ
ព្រោះគេអាចនឹងដឹងគ្នាជាមួយមិត្តភ័ក្តិគេពីផែនការសម្រេចទោសអ្នកនាងជាមុនហើយ ដោយយកផ្ទះរបស់មិត្តភ័ក្តិធ្វើជាសមរភូមិស្នេហ៍ និងជាធម្មជាតិពេលទៅផ្ទះអ្នកដទៃ យើងត្រូវតែខ្លាចចិត្តគេមិនហ៊ានទាមទារ ឬស្រែកឡូឡាអ្វីឡើយ និងបូកជាមួយការសហការរបស់ពួកម៉ាកគេផងនោះ ធ្វើឱ្យអ្នកនាងប្រៀបដូចជាសត្វជ្រូកនៅលើជ្រុញដែលរង់ចាំឱ្យគេចាត់ការដូច្នោះដែរ។ វិធីដែលល្អគួរចៀសវាង ឬប្រកែកមិនទៅឱ្យបាន។
4.ផ្ទះរបស់អ្នកនាងខ្លួនឯង (ពេលគ្មានអ្នកណានៅ)
មិនថាដោយហេតុផលអ្វីក៏ដោយ អ្នកនាងមិនគួរនាំគេមកផ្ទះរបស់អ្នកនាងពេលគ្មាននរណានៅនោះឡើយ ព្រោះគេនឹងគិតថា អ្នកនាងបបួលគេ ឬហុចដៃឱ្យ និងរីករាយក្នុងការមាន SEX ជាមួយគេ ដែលធ្វើឱ្យគេមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើង ដូច្នេះបើចង់បបួលគេទៅផ្ទះ ក៏គួរតែមានសាច់ញាតិ មនុស្សចាស់ ឬនរណាក៏ដោយដើរចុះដើរឡើងនៅក្នុងផ្ទះផង (រឹតតែច្រើនរឹតតែល្អ) ដើម្បីសុវត្ថិភាពរបស់អ្នកនាងខ្លួនឯង៕
ដោយអ្នកគ្រូ ឆវី

Dortmund តែងតាំងលោក Stoger ក្រោយពីបណ្តេញលោក Bosz
លោក Peter Bosz ត្រូវបានបណ្តេញចេញដោយក្លិប Borussia Dortmund ក្រោយពីបានជួបលទ្ធផលដ៏ខកចិត្តជាបន្តបន្ទាប់ និងក្រោយពីចាញ់ក្រុម Werder Bremen ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga នៅលើទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍។
លោក Bosz បានបាត់បង់ការងារក្រោយពីជួបរដូវកាលដ៏ត្រដាបត្រដួសមួយទាំងក្នុងក្របខ័ណ្ឌ Bundesliga និងក្របខ័ណ្ឌអឺរ៉ុប ហើយក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះបានប្រកាសពីការចាកចេញរបស់លោក Bosz ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ។ លោក Hans-Joachim Watzke នាយកប្រតិបត្តិរបស់ក្លិប Dortmund បានឲ្យដឹងថា៖ «កាលពីយប់មិញ ក្នុងកិច្ចសន្ទនាមួយជាមួយនឹងលោក Peter Bosz យើងបានសម្រេចចិត្តថា យើងនឹងចែកផ្លូវជាមួយគាត់ភ្លាម។
វាពិតជារឿងដ៏គួរឲ្យរំជួលចិត្ត ប៉ុន្តែ ក៏គួរឲ្យគោរពផងដែរ។ ក្នុងនាមខ្ញុំតំណាងឲ្យក្លិប Dortmund ខ្ញុំសូមថ្លែងអំណរគុណដល់លោក Peter Bosz។ យើងនៅតែចាត់ទុកថា គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់»។ លោក Bosz បានចូលកាន់តំណែងក្នុងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ កាលពីរដូវក្តៅ ប៉ុន្តែ បើទោះបីបានចាប់ផ្តើមយ៉ាងល្អក៏ដោយ ប៉ុន្តែ ទម្រង់លេងរបស់ពួកគេបានធ្លាក់ចុះយ៉ាងគំហុក ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ក៏ធ្លាក់ចូលក្នុងសម្ពាធតែម្តង។

ក្លិប Dortmund បានសម្រេចជ្រើសយកជម្រើសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ តាមរយៈការដាក់ការជឿជាក់ទៅលើលោក Peter Stoger ក្នុងការជួយសង្គ្រោះជោគវាសនារបស់ពួកគេ។
លោក Stoger ទើបតែត្រូវបានបណ្តេញចេញដោយក្លិប Cologne កាលពីដើមរដូវកាលនេះ ក្រោយពីពួកគេបានធ្លាក់ទៅឈរក្នុងតំបន់កាត់ចោល។ លោក Stoger បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ និងស្ថិតក្នុងកីឡដ្ឋាននេះ»៕
ប្រភពពី៖ The Sun

ធ្វើបែបណាដើម្បីឱ្យបបូរមាត់ទន់រលោងយ៉ាងឆាប់រហ័ស?
ការមើលថែបបូរមាត់ក៏សំខាន់ដូចគ្នាទៅនឹងកន្លែងផ្សេងៗទៀតនៃរាងកាយដែរ។ បបូរមាត់បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យអ្នកនូវភាពឆើតឆាយ និងទាក់ទាញបំផុត។ ការផ្លាស់ប្តូរនៃអាកាសធាតុ និងកត្តាផ្សេងៗបានធ្វើឱ្យបបូរមាត់របស់អ្នកប្រែមកជាស្ងួត និងប្រេះបែកជាដើម ដែលជាហេតុនាំឱ្យសម្រស់នៃស្នាមញញឹមរបស់អ្នកត្រូវធ្លាក់ចុះ។ បើអ្នកកំពុងតែស្វែងរកវិធីដែលធ្វើឱ្យបបូរមាត់ទន់រលោងយ៉ាងឆាប់រហ័សនោះ សូមស្វែងរកគំនិតដ៏អស្ចារ្យតាមរយៈអត្ថបទខាងក្រោមនេះ៖

• ផ្តល់សំណើមឱ្យបបូរមាត់
នេះជាដំណាក់កាលសំខាន់ជាងគេបំផុតក្នុងការធ្វើឱ្យបបូរមាត់ទន់រលោង។ អ្នកអាចប្រើច្រាសដុសធ្មេញថ្មី ឬច្រាសដែលអ្នកប្រើរាល់ថ្ងៃ ដែលមានសរសៃច្រាសមិនទន់ពេកមកដុសថ្នមៗលើបបូរមាត់ជាប្រចាំ។ ទោះយ៉ាងណា សូមចាំថាគ្មានវិធីណាផ្តល់សំណើមដល់បបូរមាត់ដែលត្រឹមត្រូវល្អ និងមានប្រយោជន៍ជាងទឹកនោះទេ ដូច្នេះសូមចាប់ផ្តើមថែរក្សាបបូរមាត់របស់អ្នកឱ្យទន់រលោង ដោយការទទួលទានទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ។• ខាត់ស្បែកនៅបរិវេណជុំវិញបបូរមាត់
ចាប់ផ្តើុមដោយការយកច្រាសដុសធ្មេញមកត្រដុសថ្នមៗលើបបូរមាត់ ផ្នែកខាងក្រោមពីម្ខាងទៅម្ខាងទៀតប្រមាណជា3-4វិនាទី។ បន្ថែមដោយប្រេងអូលីវ ឬល្បាយនៃសូដា និងទឹក លាបនៅលើបបូរមាត់ ដើម្បីជួយថែបំប៉នដល់បបូរមាត់របស់អ្នក។ ការខាត់ស្បែកនៅបរិវេណជុំវិញបបូរមាត់ឱ្យបានត្រឹមត្រូវ នឹងជួយកម្ចាត់កោសិកាស្បែកចាស់ៗដែលជាមូលហេតុធ្វើឱ្យបបូរមាត់របស់អ្នកស្ងួតគ្រើមមិនស្អាត។• ប្រើប្រេងលាបមាត់ដែលត្រឹមត្រូវ
បន្ទាប់ពីកម្ចាត់កោសិកាស្បែកចាស់ៗនៅលើបបូរមាត់ចោលរួចហើយ ត្រូវលាងសម្អាតបបូរមាត់របស់អ្នកជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយបន្តដោយការលាបប្រេងលើបបូរមាត់។ ប្រេងលាបមាត់ដែលល្អបំផុតគឺជាប្រេងណាដែលជួយការពារបបូរមាត់របស់អ្នកពីការប្រេះបែកបានយ៉ាងមានប្រសិទ្ធភាព។• ទប់ស្កាត់ការខាំ និងលិទ្ធបបូរមាត់
បបូរមាត់ទន់រលោង ពិតជាមិនអាចនៅជាមួយអ្នកបានទេ បើអ្នកមានទម្លាប់ខាំ ឬលិទ្ធបបូរមាត់គ្រប់ពេលវេលានោះ។ ទឹកមាត់ដែលបានមកពីការខាំ ឬ លិទ្ធបបូរមាត់ មិនបានធ្វើឱ្យបបូរមាត់របស់អ្នកទន់រលោងនោះទេ ប៉ុន្តែមានតែធ្វើឱ្យបបូរមាត់របស់អ្នកកាន់តែស្ងួតទៅវីញទេ៕
Otamendi ជួយឲ្យ Man City នាំមុខដាច់ ខណៈ Rooney សង្គ្រោះ Everton
Manchester City បានបោះជំហានដ៏ធំមួយទៀតឆ្ពោះទៅកាន់ការឈ្នះពាន ខណៈដែលក្រុមកំពុងនាំមុខមួយនេះបានផ្តួលក្រុម Manchester United ក្នុងលទ្ធផល 2-1 ដើម្បីកត់ត្រាជ័យជម្នះជាលើកទី14ជាប់ ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League ខណៈពេលដែលគ្រាប់បាល់តាមស្មើរបស់ Wayne Rooney បានជួយឲ្យក្រុម Everton បញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅលើទឹកដីក្រុម Liverpool កាលពីថ្ងៃអាទិត្យ។

Man City បានតាមស្មើកំណត់ត្រាឈ្នះជាប់ៗគ្នាកាលពីពេលមុនរបស់ក្រុម Arsenal ដែលធ្លាប់បានបង្កើតឡើងនៅចន្លោះខែកុម្ភៈ និងខែសីហា ឆ្នាំ2002 ក្រោយពីខ្សែការពារ Nicolas Otamendi បានរកគ្រាប់បាល់ឈ្នះនៅតង់ទី2។ បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola កំពុងនាំមុខ11ពិន្ទុដាច់ លើក្រុមឈរលេខ2 Man United ដែលបានរងបរាជ័យនៅកីឡដ្ឋាន Old Trafford ជាលើកទី1របស់ពួកគេក្នុងចំណោមការប្រកួត41លើកក្នុងរាល់យុទ្ធនាការទាំងអស់។
ការទទួលជ័យជម្នះចុងក្រោយគេនេះរបស់លោក Guardiola នឹងផ្តល់ផលលំបាកមួយសម្រាប់លោក Jose Mourinho ក្នុងការប្រជែងដណ្តើមពាន ខណៈដែលវាហាក់បង្ហាញថា បច្ចុប្បន្នក្រុម Man City មិនបោះបង់ការនាំមុខរបស់ខ្លួនឡើយ។ លោក Mourinho បានទទួលស្គាល់ថា ពាននឹងធ្លាក់ទៅលើដៃក្រុម Man City តាមរយៈការនិយាយថា៖ «ប្រហែលមែនហើយ…ការមានប្រៀបរបស់ពួកគេពិតជាធំណាស់»។
Man United មានអារម្មណ៍ថា ពួកគេគួរតែទទួលបានបាល់ប៉េណាល់ទីសម្រាប់ការប្រជែងរបស់ Otamendi ទៅលើខ្សែបម្រើ Ander Herrera ប៉ុន្តែ បែរជាត្រូវរងការពិន័យកាតក្រហមជំនួសវិញ។ លោក Mourinho បានបន្ថែមទៀតថា៖ «Manchester City គឺជាក្រុមដ៏ខ្លាំងមួយ ហើយពួកគេត្រូវបានការពារដោយសំណាង ហើយព្រះជាម្ចាស់នៃកីឡាបាល់ទាត់ក៏នៅចាំជួយដល់ពួកគេផងដែរ»៕
ប្រភពពី៖ Sky Sports