Author: វល័ក្ខ

  • ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សព្វផ្សាយ​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់ SME

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សព្វផ្សាយ​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់ SME

    «ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម(SME)ក្នុង​វិស័យ​អាទិភាព» សម្រាប់​អាជីវកម្ម សហគ្រាស​ចំនួន 6ប្រភេទ​ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំឡើង​នូវ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី8 ខែមករា ឆ្នាំ2019 តាមរយៈ​ការផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ124 អនក្រ.បក ចុះ​ថ្ងៃទី2 ខែតុលា ឆ្នាំ2018 ដោយ​ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ផងដែរ។

    ការផ្សព្វផ្សាយ​នេះ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​គោលបំណង​ឱ្យ​សាធារណជន ជាពិសេស​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ជ្រាប​ជា​ព័ត៌មាន និង​អាច​ចាប់យក​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នេះ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​បង្កើត​ការងារ​បន្ថែម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក។

    វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​អាជីវកម្ម សហគ្រាស​ចំនួន 6ប្រភេទ រួមមាន៖1- ផលិតផល​កសិកម្ម ឬ​ក​សិ-ឧស្សាហកម្ម។ 2- ការផលិត និង​កែច្នៃ​ម្ហូបអាហារ។ 3-កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍។ 4-កម្មន្តសាល​ផលិត​នូវ​ផលិតផល​សម្រេច ឬ​ផ្នែក ឬ​គ្រឿង​ផ្គុំ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត។ 5-ស្រាវជ្រាវ និង អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ការផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែលមាន​លក្ខណៈ​នវានុវត្តន៍។ 6-សហគ្រាស​ដែល​ស្ថិតក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ ។

    សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ​អាច​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដូចជា៖

    1-លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន 3ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

    2- លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល 5ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ដែល​បាន​បំពេញ​លក្ខខណ្ឌ​ណាមួយ ដូចខាងក្រោម៖ ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក ចាប់ពី 60%ឡើងទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច20% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Cluster)។

    3- លើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អ​ប្បរមា ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល។

    4-លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន ដូចខាងក្រោម៖ ក៖ អនុញ្ញាត​កាត់កង​ចំណាយ 200% ចំពោះ​ចំណាយ​លើ​ការប្រើប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន។ ខ៖ អនុញ្ញាត​កាត់កង​ចំណាយ 200% ចំពោះ​ចំណាយ​លើ​ការបណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ ឬ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត និង​គ៖ អនុញ្ញាត​កាត់កង​ចំណាយ150% ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន ឬ​ឧបករណ៍​បច្ចេកវិទ្យា ដែលមាន​លក្ខណៈ​នវានុវត្តន៍ សម្រាប់​បម្រើ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម។

    ក្នុង​ការទទួល​បានកា​រ​លើកទឹកចិត្ត​ដូច​បាន​រៀបរាប់​ខាងលើ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​កាន់​បញ្ជី​គណនេយ្យ និង​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ទៅតាម​កាលកំណត់​ជូន​រដ្ឋបាល​សារពើពន្ធ ទោះបីជា​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល និង​ត្រូវដាក់​លិខិត​ប្រកាស​បង់ពន្ធ​អាករ​ដទៃ​ទៀត​តាមច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ស្តីពី​ពន្ធដារ​ជា​ធរមាន។ ផ្ទុយទៅវិញ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មិនបាន​បំពេញ​លក្ខខណ្ឌ​ដូច​បានកំណត់ នៅក្នុង​អនុក្រឹត្យ​នេះ ឬ​ខកខាន​មិនបាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​នានា ដូច​មានចែង​ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ការលើកទឹកចិត្ត​ដែល​បានផ្តល់​ជូន​នឹង​ត្រូវបាន​ដកហូត​វិញ ។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​ធាតុ​ចូលល្អៗបន្ថែមទៀត​សម្រាប់​ជាការ​គិតគូរ​បន្ត ព្រមទាំង​បានស្នើ​ឱ្យ​វិស័យ​ឯកជន សមាគម​នានា​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ស្វែងយល់ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​អំពី​គោលនយោបាយ​លើកទឹកចិត្ត​នេះ ដើម្បីឱ្យ​សហគ្រាស​ប្រភេទ​តូច និង​មធ្យម​ទាំងអស់ មានឱកាស​ចាប់យក​អត្ថប្រយោជន៍​ដូច​មានចែង​នៅក្នុង​អនុក្រឹត្យ​ខាងលើ ឱ្យ​បានជា​អតិបរមា៕

  • Man City លត់​ក្រុម Burton ចាស់ដៃ ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ League Cup

    Man City លត់​ក្រុម Burton ចាស់ដៃ ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ League Cup

    ខ្សែប្រយុទ្ធ Gabriel Jesus បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់ ខណៈដែល​ក្រុម Manchester City បានធ្វើ​ដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup ឬ Carabao Cup តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម Burtonរបស់​ក្របខ័ណ្ឌ League Oneក្នុង​លទ្ធផល 9-០ នា​កីឡដ្ឋាន Etihad កាលពី​ថ្ងៃ​ពុធ។

    ការប្រកួត​ដែលមាន​ប្រៀប​តែ​លើ​ក្រុម​ម្ខាង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ ជើង​ទី1 ត្រូវបាន​កាត់សេចក្តី ខណៈដែល​ខ្សែបម្រើ Kevin De Bruyne បា​នរក​គ្រាប់​បាល់​បើកឆាក ក្រោយពី​លេង​បានត្រឹមតែ 5នាទី ខណៈដែល Jesus បាន​បន្ថែម​គ្រាប់​បាល់ 2គ្រាប់​ទៀត ហើយ OleksandrZinchenko បាន​បន្ថែម 1គ្រាប់​ទៀត នៅ​មុនពេល​សម្រាក​តង់​ទី1។

    Jesus រកបាន​គ្រាប់​បាល់ 2គ្រាប់​ទៀត ក្នុង​ចន្លោះពេល 13នាទី​ក្នុង​តង់​ទី2 ខណៈដែល​កីឡាករ Phil Foden និង Kyle Walker ក៏បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ផងដែរ នៅមុន​ពេល Riyad Mahrez បំពេញ​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​ក្រុម​ខ្លួន។

    វា​ជាការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​ធំ​បំផុត​សម្រាប់​ក្រុម Man City បើ​គិត​ចាប់តាំងពី​ពួកគេ​បាន​ផ្តួល​ក្រុម Huddersfield 10-1 កាលពី​ឆ្នាំ1987 និង​បាន​ធានាថា ការប្រកួត​ជើង​ទី2 គ្រាន់តែ​ការប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ។

    លោក Guardiola គ្រូបង្វឹក​របស់​ក្រុម Man City បានឱ្យដឹងថា៖ «ពិតណាស់ យើង​ស្ថិតក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​រួចជាស្រេច។ យើង​ត្រូវតែ​លេង​ការប្រកួត​ជើង​ទី2 ហើយ​យើង​នឹង​លេង​ដោយ​ប្រុងប្រយ័ត្ន។ យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តងទៀត»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​មិន​ងាយស្រួល​នោះឡើយ​ក្នុង​ការលេង​ក្នុងការ​ប្រកួត​បែបនេះ។ យើង​បាន​និយាយ​ពីមុន​ពេល​ការប្រកួត​ឱ្យ​ចាត់ទុកជា​ការប្រកួត​សំខាន់ ហើយ​យើង​បានចាប់ផ្តើម​យ៉ាង​ល្អ»៕

    ប្រភពពី៖ Channel News Asia

  • Djokovic និង Federer នៅតែ​ជា​បេក្ខភាព​ឈានមុខ​គេ​ក្នុងការ​ឈ្នះ​ពាន​ដើមឆ្នាំ

    Djokovic និង Federer នៅតែ​ជា​បេក្ខភាព​ឈានមុខ​គេ​ក្នុងការ​ឈ្នះ​ពាន​ដើមឆ្នាំ

    កីឡាករ​វាយ​កូន​បាល់ Novak Djokovic និង Roger Federer នឹង​ឈានទៅ​កាន់ការ​បង្ហាញខ្លួន​នៅ​ទីលាន Melbourne Park សម្រាប់​ការប្រកួត​ពាន​បើកឆាក​ប្រចាំឆ្នាំ2019 នៃ​កម្មវិធី Grand Slam ក្នុងនាម​ជា​បេក្ខភាព​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន Australian Open ស្រប​ពេលដែល​សំណួរផ្សេងៗ នៅតែ​ចោទ​សួរថា តើ​មាន​កីឡាករ​ជំនាន់​ក្រោយ​ណា​ម្នាក់​អាច​បញ្ឈប់​ការគ្រប់គ្រង​ពាន​របស់​ពួកគេ​ទាំង 2នាក់​បាន​ដែរឬទេ?។

    កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក Djokovic សញ្ជាតិ​ស៊ែ​ប៊ី និង​គូប្រជែង​ជា​ជនជាតិ​ស្វ៊ី​ស​របស់គេ បានឈ្នះ​ពាន8 ក្នុងចំណោម​ពាន9 នៅលើ​ទីលាន Rod Laver Arena គិត​ចាប់តាំងពី​ឆ្នាំ2010 និង​ឈ្នះ​ពាន11 ក្នុងចំណោម​ពាន​ទាំង13ចុងក្រោយ​នៅលើ​ទីលាន​ពណ៌​ខៀវ ក្នុង​ទីក្រុង Melbourne មួយ​នេះ។

    កីឡាករ​ទាំង2 បានឈ្នះ​ពាន 6លើក​ដូចគ្នា និង​កំពុងតែ​សម្លឹង​រក​ការ​តាម​ស្មើ​កំណត់ត្រា​នៃ​ការដណ្តើម​បាន​ជ័យជម្នះ​ដ៏​ច្រើន​បំផុត​របស់លោក Roy Emerson របស់​អូស្ត្រាលី។

    ស្រប​ពេលដែល Federer បានឈ្នះ​ពាន Australian Open សម្រាប់​រយៈពេល 2ឆ្នាំ​ចុងក្រោយ ប្រវត្តិ​របស់​កីឡាករ Djokovic ក្នុងប្រទេស​អូស្ត្រាលី និង​ការរកឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​កាលពី​ឆ្នាំមុន មានន័យថា កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​រូបនេះ នឹង​ក្លាយជា​គូប្រជែង​ដ៏​ខ្លាំង​ដែល​ត្រូវ​ផ្តួល។

    កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ បាន​ធ្លាក់ចុះ​ទម្រង់​លេង​នៅ​ពាក់កណ្តាល​ឆ្នាំ2016 ដែល​បានបញ្ចប់​នៅត្រឹម​ពេលដែល​រូបគេ​បានឈ្នះ​ពាន Wimbledon កាលពី​ឆ្នាំមុន នៅមុន​ពេល​រូបគេ​បាន​បន្តធ្វើ​ដំណើរ​ទៅ​ឈ្នះ​ពាន US Open ជា​លើក​ទី3 របស់គេ និង​ឈ្នះ​ពាន Grand Slam សរុប 14លើក ដោយ​តាម​ពីក្រោយ Rafa Nadal 3លើក៕

    ប្រភពពី៖ Channel News Asia

  • ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់​ពលរ​ដ្ឋ​កម្ពុជា មានការ​កើនឡើង​ប្រមាណ 20%

    ដំណើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​របស់​ពលរ​ដ្ឋ​កម្ពុជា មានការ​កើនឡើង​ប្រមាណ 20%

    សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យដឹងថា ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល 2018-2019 កន្លង​ទៅនោះ ពលរដ្ឋ​កម្ពុជា​បាន​ចេញទៅ​ដើរ​កម្សាន្ដ​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ក្នុងនោះ​គោលដៅ​ទៅ​ក្រៅប្រទេស​មាន​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប គឺមាន​ការកើនឡើង​ប្រមាណ20% បើ​ធៀប​ទៅនឹង​ឆ្នាំ2017។

    លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានបញ្ជាក់​ឱ្យដឹងថា ការឆ្លង​ឆ្នាំ​សកល​កន្លងមកនេះ គឺមាន​ភ្ញៀវទេសចរ​ដើរ​ក​ម្សា​ន​កើនឡើង​ទាំង​នៅក្នុង​ស្រុក និង​ក្រៅប្រទេស​មាន​ប្រមាណ20% ដោយសារតែ​ប្រទេស​មាន​សុខសន្ដិភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​ធូរធារ​ជាង​មុន ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កសាង និង​អភិវឌ្ឍ​នូវ​តំបន់​ទេសចរណ៍ ព្រមទាំង​បង្កើន​ផលិតផល​ទេសចរណ៍​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស។

    លោកស្រី បាន​លើកឡើងថា ក្នុងអំឡុង​ពិធី​ឆ្លង​ឆ្នាំ​សកល​កន្លងមក មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត 2ម៉ឺន​នាក់ បាន​ចាក​ចេញទៅ​កម្សាន្ដ​នៅក្រៅ​ប្រទេស ក្នុងនោះ​មាន​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន ប្រទេស​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់។

    លោកស្រី​បាន​បញ្ជាក់ថា ការកើនឡើង​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក​ដែល​ចេញទៅ​កម្សាន្ដ​នៅក្រៅ​ប្រទេស​នេះ គឺ​ដោយសារតែ​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ត្រង់​ច្រើន និង​មាន​ក្រុមហ៊ុន​ទេសចរណ៍​រៀបចំ​កញ្ចប់​ទេសចរណ៍​ក្នុងតម្លៃ​ប្រកួតប្រជែង ដើម្បី​បង្កលក្ខណៈ​ដល់​ពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន យុវនារី មានឱកាស​ចេញទៅ​សិក្សា​ស្វែងយល់​ពី​ការធ្វើ​អាជីវកម្មផ្សេងៗ នៅតាម​បណ្ដា​ប្រទេស​រីកចម្រើន​មួយចំនួន ក្រៅពី​ការធ្វើ​ទេសចរណ៍​កម្សាន្ដ​នោះ ដើម្បី​ដកស្រង់​នូវ​បទពិសោធ​ពី​ប្រទេស​គេ​មក​ធ្វើការ​អភិវឌ្ឍ ក្នុងប្រទេស​របស់ខ្លួន។

    លោកស្រី​បាន​បន្ដថា ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ដែលមាន​ការកើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងទេសចរណ៍ គួរតែ​ពង្រីក​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក៏ដូចជា​រមណីយដ្ឋាន​កែច្នៃ និង​ធម្មជាតិ ផលិតផល​ទេសចរណ៍ ព្រមទាំង​ពង្រីក​នូវ​គោលដៅ​ទេសចរណ៍​នៅក្នុង​ស្រុក​ឱ្យបាន​ច្រើន​កន្លែង​បន្ថែមទៀត ដើម្បី​បង្កើន​ការគាំទ្រ​ផលិតផល​ទេសចរណ៍​ក្នុងស្រុក។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ និង​ពលរដ្ឋ​ដែល​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​រាជធានី​ភ្នំពេញ គឺមាន​ចំនួន​ច្រើនជាងគេ គឺ ប្រមាណ​ជា 2,200,000នាក់ ក្នុង​នោះបាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ គឺមាន​ប្រមាណ 2លាន​នាក់ ។

    ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​អះអាងថា ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ មាន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ប្រមាណ​ជាង 3,134,434នាក់ បានចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំងប្រទេស។ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ដើរ​កម្សាន្ត​នាឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ គឺមាន​ការកើនឡើង​ប្រមាណ25.78% ក្នុងនោះ​ភ្ញៀវ​ជាតិ​កើនឡើង 25.32% និង​ភ្ញៀវ​អន្តរជាតិ​កើនឡើង 41.60% បើ​ធៀប​ទៅនឹង​ឆ្នាំមុន៕

  • ទឹកប្រាក់​រង្វាន់ 100លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់ដៃ​អតិថិជន​ម្នាក់​ទៀតហើយ នៅ​ខេត្តសៀមរាប

    ទឹកប្រាក់​រង្វាន់ 100លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់ដៃ​អតិថិជន​ម្នាក់​ទៀតហើយ នៅ​ខេត្តសៀមរាប

    ជា​រឿង​ដែល​គួរឱ្យ​រីករាយ​ជាទីបំផុត​ចំពោះ​បុរស​ម្នាក់ ដែល​បច្ចុប្បន្ន​មានមុខរ​បរជា​អ្នកធ្វើ​ជំនួញ​សត្វ​គោ ក្របី ទៅ​ក្រៅ​ស្រុក និង​រស់នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្ត​សៀម មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​តែ​បៃតង អ៊ី​ឈី​តាន់ នូវ​ចំនួន​ទឹកប្រាក់ ១០០ លានរៀល ។

    សម្រាប់​អ្នក​ដែលមាន​សំណាង​ខាងលើនេះ​មានឈ្មោះ  មឿ​ន ម៉ាន  អាយុ៤៦ឆ្នាំ បាន​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះទៅ​ប្រគល់​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ 100 លាន​រៀល ដល់​លំនៅដ្ឋាន​ផ្ទាល់ ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើនេះ​ថា លោក​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់១០០លា​រៀល​នៅលើ់​កញ្ចក់​ទូរទស្សន៍ ហើយ​នឹក​គិតថា​ថ្ងៃ​ណាមួយ​លោក​នឹក​មានសំណាង​បានឈ្នះ​ដូច​គេ​ដែរ ហើយក៏​ព្យាយាម​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់​មក​ទទួលទាន រាល់ថ្ងៃ។ លុះ​កាលពីពេល​កន្ល​ទៅ បន្ទាប់ពី​សម្រាក​ពី​ការងារ និង​ត្រឡប់​មកពី​មើល​ដីស្រែ ហត់​អស់កម្លាំង លោក​ក៏​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន មក​ទទួលទាន ក៏​ស្រាប់តែ​បានឃើញ​រង្វាន់​ធំ​នៅក្នុង​គម្រប​ដប ១០០ លាន​រៀល តែម្ដង។

    ភ្លាមនោះ លោក​ពិតជា​រីករាយ​ត្រេកអរ​ជាខ្លាំង​ស្ទើរ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយក៏​យកទៅ​បង្ហាញ​អ្នកលក់ និង​ប្រពន្ធ ឱ្យជួយ​ពិនិត្យមើល ដើម្បីឱ្យ​ប្រាកដ​ច្បាស់​ថា​ជា​រង្វាន់​ធំ​របស់ អ៊ី​ឈី​តាន់ ពិតមែន ហើយក៏​ទូរស័ព្ទ​ប្រាប់​ខាង​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅក្នុង​គម្រប​ដ​ប​ស្រាប់។ លោក​បញ្ជាក់ទៀតថា បន្ទាប់ពី​ទ​ទួ​បាន​លុយ​មហា​សំណាង​នេះ លោក​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​ធនាគារ​ខ្លះ ហើយ​យក​មួយចំនួនទៀត​ទៅ​ពង្រីក​មុខរបរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អ​នា​គត់។ នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​តែ​បៃតង​អ៊ី​ឈី​តាន់ ដែល​បាន​បង្កើត​កម្ម​វិធីចែក​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ដែល​អាចជួយ​កែប្រែ​ជីវិត និង​ជោគវាសនា​គ្រួសារ​របស់លោក​ឱ្យមាន​ភាពល្អប្រសើរ។

    គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ដែល​តែង​គាំទ្រ​តែ​បៃតង​អ៊ី​ឈី​តាន់ ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់100លាន​រៀល​រហូតដល់50រង្វាន់, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ iPhone 8 ចំនួន 50គ្រឿង , រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់​ឡើង អ្នកឈ្នះ​រង្វាន់​បន្ទាប់ និង​ក្លាយជា​សេដ្ឋី អាចជា​រូបអ្នក …៕

  • គ្រាប់​បាល់ Free-kick របស់​អ៊ីរ៉ាក់ ផ្តល់​ការខកចិត្ត​ដល់​វៀតណាម ក្នុង Asian Cup

    គ្រាប់​បាល់ Free-kick របស់​អ៊ីរ៉ាក់ ផ្តល់​ការខកចិត្ត​ដល់​វៀតណាម ក្នុង Asian Cup

    ខ្សែបម្រើ​ស្លាប Ali Adnan បាន​ស៊ុត​បាល់​ពិន័យ Free-kick នៅ​នាទីចុងក្រោយ​យ៉ាង​ល្អ ខណៈដែល​ក្រុម​អតីត​ម្ចាស់​ជើងឯក​អ៊ីរ៉ាក់ បានធ្វើការ​វាយបក​តាម​ពីក្រោយ 2លើក ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម​ក្នុង​លទ្ធផល 3-2 ក្នុង​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​អង្គារ។

    វា​បាន​ក្លាយជា​ការបញ្ចប់​ក្នុង​លទ្ធផល​ដ៏​ខកចិត្ត​មួយ​សម្រាប់​វៀតណាម ក្នុង​ការរង​បរាជ័យ​ក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់ ពិតជា​ស័ក្តិសម​ក្នុងការ​ដណ្តើមបាន​ជ័យជម្នះ ក្រោយពី​កីឡាករ HumamTareq បាន​ជួយ​ឱ្យ​ពួកគេ​តាម​ស្មើ​នៅ​នាទី​ទី60 ។

    លោក SreckoKatanec គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​បានឱ្យដឹងថា៖ «តង់​ទី១ ពិតជា​បាន​ផ្តល់នូវ​ការភិតភ័យ។ យើង​មិនបាន​បង្ហាញ​ពីអ្វី​ដែល​យើង​បានធ្វើ​ក្នុងការ​ហ្វឹកហាត់​ឡើយ ពោលគឺ​គ្មាន​ថាមពល និង​គ្មាន​ការលេង​ជា​បុគ្គល​ទាល់តែសោះ។ វា​ប្រហែល​ជាការ​រំជួលចិត្ត​ក្នុងការ​ប្រកួត​ទី1 ខណៈដែល​កីឡាករ​បាន​ធ្លាក់​ចូលក្នុង​សម្ពាធ​បន្តិច»។

    គ្រូបង្វឹក​សញ្ជាតិ​ស្លូ​វេ​នី​រូបនេះ​បានឱ្យដឹងថា៖ «ខ្ញុំ​បានដឹងថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង។ ប៉ុន្តែ រឿង​ដ៏​សំខាន់បំផុត​នោះ​គឺថា ការ​ដណ្តើមបាន 3ពិន្ទុ»។ ស្របពេល​ជាមួយគ្នានេះ ក្រុម​ម្ចាស់​ជើងឯក 3សម័យកាល អារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន ខណៈដែល​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម​សល់​សមាជិក​ត្រឹមតែ 10នាក់ កូរ៉េខាងជើង​យ៉ាង​ងាយ ក្នុង​លទ្ធផល 4-0 ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល E របស់​ពួកគេ។

    វា​បាន​ក្លាយជា​ការបង្ហាញ​ពី​ទម្រង់​លេង​មួយ​ដែល​បានធ្វើឱ្យ​អារ៉ាប៊ីសាអ៊ូឌីត ស្ថិតក្នុង​នាម​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​ក្នុង​យុទ្ធនាការ​ប្រចាំ​ទ្វីប​មួយ​នេះ រួមជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ដែល​បាន​លត់​ក្រុម​យេ​ម៉ែន 5-០ កាលពី​ថ្ងៃ​ចន្ទ៕

    ប្រភពពី៖ Channel News Asia

  • ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ធ្វើការ​ស្វាគមន៍​មេ​ចុងភៅ​លំដាប់​ផ្កាយ​មួយ លោក CHRISTIAN TÊTEDOIE

    ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ធ្វើការ​ស្វាគមន៍​មេ​ចុងភៅ​លំដាប់​ផ្កាយ​មួយ លោក CHRISTIAN TÊTEDOIE

    នៅ​ថ្ងៃ​ពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​នឹង​រៀបចំ​ទទួល​ស្វាគមន៍​មេ​ចុងភៅ​លំដាប់​ផ្កាយ មួយ​ពិភពលោក​ពី​ប្រទេស​បារាំង​គឺ​លោក CHRISTIAN TÊTEDOIE ការទទួល​ទាន​អាហារ​ពេល​ល្ងាច​នឹងត្រូវ​ចាប់ផ្តើម​ពី​ម៉ោង ៦:០០ ល្ងាច​តទៅ ជាមួយនឹង មុខម្ហូប​ដែល​បាន​ច្នៃ​យ៉ាង​ពិសេស សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​ម្ហូប​បារាំង នៅក្នុង​ទីក្រុង​ភ្នំពេញ មានដូចជា ដំឡូងឈាមមាន់​កិន ជាមួយ​ផ្សិត​ម្ជុល , ឆ្អឹងជំនី​ទន្សាយ​អាំង​រសជាតិ​ដើម ឬ បង្អែម​ចំណិត​ក្រូច​ជាមួយ​ការ៉េម​ដូង និង​មុខម្ហូប ពិសេសៗ ជាច្រើន​ទៀត ដែល​ទាក់ទាញ និង​មើលទៅ​គួរ​ឲ្យ​ចង់​ទទួលទាន​ដែល​បាន​ច្នៃប្រឌិត​ដោយ​មេ​ចុងភៅ​ផ្ទាល់។

    លោក Christian Têtedoie មាន​ទំនោរ​គំនិត​ដូច ឳ​ពុក​ម្តាយ​របស់លោក​ដែលជា​អ្នក​និយម និង​ចូលចិត្ត​ទីផ្សារ​ផលិតផលស្រស់។ នេះ បញ្ជាក់​យ៉ាងច្បាស់​ថា​លោក​មាន​ទំនោរ​ទោរទន់ និង​ចូល​ចិត្តការ​ចម្អិន​តាំងពី​កុមារភាព​មក​ម្លេះ។ លោក​បាន​ហាត់រៀន​ពី​ជំនាញ​ចម្អិន អាហារ​ជាមួយ​មេ​ចុងភៅ​ផ្កាយ​បីល្បីៗលំដាប់​ពិភពលោក​ជាច្រើនរូប​ដូចជា លោក Paul Bocuse លោក Georges Blanc និង​ជាមួយ លោក Marcel Le Servot នៅក្នុង​បរមរាជវាំង Élysée ដែល​នៅ​ទីនោះ​លោក​ជា​អ្នក​ចម្អិន​អាហារ សម្រាប់​ប្រធានាធិបតី។

    មេ​ចុងភៅ​លំដាប់​ផ្កាយ​មួយ​លោក Têtedoie បាន​រៀបរាប់ថា​ការពណ៌នា​ខាងលើ​ទាំងអស់នេះ គឺជា​គ្រឿងផ្សំសំខាន់ៗនៃ​អាហារ របស់លោក។ គាត់​បាន​និយាយថា៖ ‘’ខ្ញុំ​មិនដែល​បោះបង់​ការផ្តល់​ត​ម្លៃ​ចំពោះ​ផលិតផល​ឡើយ ដើម្បី​បញ្ជាក់​ពី​វា​ហើយ​រៀបចំ​វា​យ៉ាង​ប្រុងប្រយ័ត្ន បំផុត ដើម្បី​កំណត់​ពី​ចំណុចពិសេសៗនៃ​គ្រឿងផ្សំនីមួយ’’ ។ អាហារ​របស់គាត់​គឺ​បង្ហាញ​ពី​ភាពស្មោះត្រង់​និង​សប្បុរសធម៌។ តាមរយៈ​រូបមន្ត​ផ្ទាល់ខ្លួន និង​ការរៀបចំ​ដ៏​អស្ចារ្យ​នៃ​ភោជនីយដ្ឋាន​របស់គាត់​នៅទីក្រុង Lyon ក្នុង​គោលដៅ​របស់លោក​គឺ​ចង់​ចែករំលែក​បទ ពិសោធន៍ ធ្វើ​ម្ហូប​ដ៏​អស្ចារ្យ​បំផុត​ជាមួយ​ភ្ញៀវ​របស់គាត់។

    ក្នុងនាម​ជា​ប្រធាន​សមាគមន៍​មេ​ចុងភៅ​ប្រចាំ​ប្រទេស​បារាំង Les Maîtres Cuisiniers de France ដែលជា​សមាគមន៍​ធំ​មួយ​របស់​សភា មេ​ចុងភៅ​នៅ​បារាំង, គោលដៅ​របស់លោក Christian Têtedoie គឺ​ដើម្បី​ផ្សព្វផ្សាយ​ជាស​កល​នូវ​សិល្បៈ​នៃ​ម្ហូបអាហារ​របស់​បារាំង។ ក្នុងកំឡុងពេល​មួយ​សប្តាហ៍​នៅ​ភ្នំពេញ​នេះ គាត់​នឹង​ចែករំលែក​ចំណេះ​នឹង​ជំនាញ​ដល់​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ដើម្បី​ជម្រុញ​និង លើកទឹកចិត្ត ដល់ អ្នកជំនាន់ក្រោយ​ដែលមាន បំណង​ចង់​ក្លាយជា​មេ​ចុងភៅ​នៅ​កម្ពុជា។

    កក់​សំបុត្រ​ទីនេះ

    ពត៌មាន​បន្ថែម​សម្រាប់​ការ​កក់​សំបុត្រ​សូម​ទាក់ទង ទូរស័ព្ទ +855 (0)15 821 888,

    ឬ អ៊ី​ម៉ែ​ល [email protected]

    ជីវប្រវត្តិ​សង្ខេបខ្លះៗរបស់លោក Christian Têtedoie

    • នៅ​អាយុ ១៧ឆ្នាំ លោក​បានឈ្នះ​ពាន Best Apprentice ប្រចាំ​ប្រទេស​បារាំង ដែល​បានរៀបចំ ដោយ “Best Craftsmen of France”
    • ជា​ម្ចាស់​ពាន Best Craftsman ប្រចាំ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ1996 ដែលជា​ពានរង្វាន់ កម្រ​នឹង​ទទួល បាន។
    • ជា​ម្ចាស់​ភោជនីយដ្ឋាន Têtedoie ក្នុង​ទីក្រុង Lyon និង​ទទួលបាន​ពាន​ជា​មេ​ចុងភៅ ផ្កាយ​មួយ​ក្នុង​ឆ្នាំ ២០០។
    • នៅ​ឆ្នាំ២០១១ គាត់​ទទួលបាន​ងារ​ជា​មេ​ចុងភៅ Les Maîtres Cuisiniers de France ប្រចាំ​ប្រទេស​បារាំង ដែលជា​សមាគមន៍ ដ៏​សំខាន់​មួយ​នៃ​មេ​ចុងភៅ ដើម្បី​ផ្សព្វផ្សាយ​ម្ហូបអាហារ​បារាំង​ទៅកាន់​ពិភពលោក។

    អំពី​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស

    អស់​រយៈពេល​ជាង២០ឆ្នាំ​មកហើយ ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​នៅតែ​បន្ត​បម្រើ​ជូន​នូវ​អាហារ​បារាំង​ដ៏​ល្អ​និង​ឥតខ្ចោះ​នៅ រាជធានី​ភ្នំពេញ។ វា​ជា​កន្លែង​មួយ​ដែល​គេ​និយម​រៀបចំ​កម្មវិធី និង​ទទួលទាន​អាហារ​ដែល​ត្រូវ​បានរៀបចំ​តុបតែង​យ៉ាង ទាន់សម័យ​ដែល​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ ភាព​រីករាយ និង​ថាមពល​នៃ​ទីក្រុង​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ជា​ផ្ទះ​របស់​យើង។ បេសកកម្ម​របស់​បុគ្គ​លិ​ក​យើង​គឺ​ចែករំលែក​សិល្បៈ​នៃ​ម្ហូប​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​បង្កើន​បទពិសោធន៍​ផ្ទាល់ខ្លួន​ឲ្យ​ខ្ពស់​តាមរយៈ​សិល្បៈ​នៃ​ការធ្វើ​ម្ហូប។

    ពត៌មាន​បន្ថែម​អំពី​កម្មវិធី:

    កញ្ញា Gabrielle Gabillat ទូរស័ព្ទ +855 (0) 69 809 888, អ៊ី​ម៉ែ​ល [email protected]

    ឬ លោក. Tim Liu ទូរស័ព្ទ +855 (0) 69 258 555, អ៊ី​ម៉ែ​ល l [email protected]

  • គប់​ភ្លើង​ប្រើ​ក្នុង​អូឡាំពិក​ឆ្នាំ1968 ត្រូវ​បានដាក់​សម្រាប់​ការដេញថ្លៃ

    គប់​ភ្លើង​ប្រើ​ក្នុង​អូឡាំពិក​ឆ្នាំ1968 ត្រូវ​បានដាក់​សម្រាប់​ការដេញថ្លៃ

    គប់​ភ្លើង​មួយ ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​អតីត​កីឡាករ​ចំបាប់​បារាំង Daniel Robin ដើម្បី​ដុត​ភ្លើង​អូឡាំពិក សម្រាប់​ការបិទ​កម្មវិធី​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង Grenoble ឆ្នាំ1968 កំពុងតែ​ស្ថិត​ក្នុងចំណោម​វត្ថុ​អនុស្សាវរីយ៍​អូឡាំពិក​ដែល​ត្រូវដាក់​ដេញថ្លៃ​នឹង​ចាប់ផ្តើម​នៅថ្ងៃនេះ។

    ក្រុមហ៊ុន​ដេញថ្លៃ RR Auction ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Boston នឹង​រៀបចំ​ការដេញថ្លៃ​មួយ​ទៅលើ​ទំនិញផ្សេងៗនា​ថ្ងៃទី10 ដល់ទី17 ខែមករា ក្នុងនោះ​រាប់បញ្ចូល​ទាំង​មេដាយមាស​មួយ​ក្នុង​វិញ្ញាសា​កីឡា​ហុក​ឃី​លើទឹក​កក ពី​ទីក្រុង Grenoble មេដាយមាស​អូឡាំពិក​មួយ​ក្នុង​ទីក្រុង Rio ឆ្នាំ2016 និង​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង Garmisch-Partenkirchen ឆ្នាំ1936។

    Robin ដែលជា​ម្ចាស់​ជើងឯក​កីឡា​ចំបាប់​ពិភពលោក​ឆ្នាំ1967 បានឈ្នះ​មេដាយមាស​ប្រាក់​អូឡាំពិក ក្នុង​វិញ្ញាសា​សេរី និង Greco-Roman ក្នុង​អូឡាំពិក​ទីក្រុង Mexico City ឆ្នាំ1968។ លោក​បាន​ស្លាប់​កាលពី​ខែឧសភា ឆ្នាំមុន ក្នុង​វ័យ 74ឆ្នាំ។

    គប់​ភ្លើង​ដែល​ស្ថិតក្នុង​ចំណោម​គប់​ភ្លើង​ទាំង៣៣ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​អូឡាំពិក​ទីក្រុង Grenoble នោះ ត្រូវបាន​ប្រើប្រាស់​ដោយ​លោក Robin នា​កីឡដ្ឋាន Le Stade de Glace កាលពី​ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ1968 និង​មាន​ស្លាក​សញ្ញាផ្សេងៗនៃ​កីឡា​នៅ​ផ្នែក​នៃ​ក្បាល​កន្លែង​ដុត​ភ្លើង។

    លោក Robin ដែលជា​ម្ចាស់​គប់​ភ្លើង​នេះ​អស់​រយៈពេល​ពាក់កណ្តាល​សតវត្សរ៍ រហូត​ទាល់តែ​លោក​បាន​ស្លាប់ បាន​ដុត​ភ្លើង​គប់​អូឡាំពិក​ក្នុង​ទីក្រុង Grenoble មុននឹង​ភ្លើង​នោះ​ត្រូវបាន​ពន្លត់​វិញ។ រយៈពេល 8ខែក្រោយ​មក លោក Robin បាន​ក្លាយជា​កីឡាករ​ចំបាប់​ទី​ដែល​ឈ្នះ​បាន​មេដាយប្រាក់២ ក្នុងការ​ប្រកួត​អូឡាំពិក​តែមួយ៕

    ប្រភពពី៖ Sports.yahoo.com

  • កុមារី អាយុ 12ឆ្នាំ​ម្នាក់ នៅ​ខេត្តកំពង់ចាម ត្រូវ​រង្វាន់ 100លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់

    កុមារី អាយុ 12ឆ្នាំ​ម្នាក់ នៅ​ខេត្តកំពង់ចាម ត្រូវ​រង្វាន់ 100លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់

    កុមារី​ម្នាក់​មានឈ្មោះ ហ៊​ន់ វួ​ច​លាង អាយុ12ឆ្នាំ ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី6 (ក) នៃ​សាលាបឋមសិក្សា ណាំ​កិន ដែល​ស្ថិតនៅ​ភូមិ​ណាំ​កិន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី តែ​បៃតង អ៊ី​ឈី​តាន់ នូវ​ទឹកប្រាក់​ចំនួន100លាន​រៀល ។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់រង្វាន់​ដល់​លំនៅដ្ឋាន​ដោយផ្ទាល់ កុមារី ហ៊​ន់ វួ​ច​លាង បាន​ប្រាប់​ឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ​នេះ ដោយសារ​មាន​ចំណូលចិត្ត​ទទួលទាន​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ក៏បាន​ទៅ​ទិញ​មក​ទទួលទាន​ដូច​សព្វដង លុះ​ពេល​មួល​គម្រប​ដប​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់100លាន​រៀល នៅក្នុង​គម្រប​ដប ហើយក៏​ស្រែកប្រាប់​ម្ដាយ​តែម្ដង។ កុមារី​រូបនេះ​បានបញ្ជាក់ ចំពោះ​ប្រាក់រង្វាន់​ទាំងអស់នេះ នឹង​ប្រគល់ជូន​ម្តាយ​ចាត់ចែង​ទាំងអស់។

    ដោយឡែក អ្នកស្រី សេង ចាន់ធូ អាយុ48 ឆ្នាំ មានមុខរ​បរជា​អ្នកលក់ បបរ និង​នំ​បញ្ចុក នៅ​ផ្សារ​ព្រៃទទឹង និង​ត្រូវជា​ម្ដាយ​របស់​កុមារី​មានសំណាង​ខាងលើនេះ​បាន​ប្រាប់​ឱ្យដឹងថា មុនដំបូង នៅ​ពេលឮ​កូនស្រី​ស្រែកប្រាប់ គឺ​មិនទាន់​ជឿជាក់​នោះទេ ប៉ុន្តែ​បន្ទាប់ពី​បានឃើញ និង​មានការ​អះអាង​ពី​អ្នកលក់ ក៏ដូចជា​ញាតិ​ជិតខាង ជាពិសេស​ក្រោយពី​ផ្តល់ដំណឹង​ដល់​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅក្នុង​ក្នុង​គម្រប​ដប​ស្រាប់ ទើប​ជឿជាក់100% ជាមួយនឹង​ភាព​ត្រេកអរ​យ៉ាងខ្លាំង​ស្ទើរ​គាំងបេះដូង ព្រោះ​មិន​នឹកស្មានថា អាចមាន​វាសនា​ក្លាយជា​ម្ចាស់​លុយ​យ៉ាង​សន្ធឹក​ស​ន្ទា​ប់ដូ​ច្នេះ​នោះទេ។

    អ្នកស្រី​បានបញ្ជាក់​ថា អ្នកស្រី​នឹង​យកលុយ​មហា​សំណាង​ពី​តែ​បៃតង អ៊ី​ឈី​តាន់ ទាំងនេះ​ទៅ​សងបំណុល​ធនាគារឯកជន​មួយចំនួន ហើយ​យក​មួយចំនួន​ទៅ​ពង្រីក​មុខរបរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ ព្រមទាំង​ត្រៀម​ទុក​សម្រាប់​កូនស្រី​បន្ត​ការសិក្សា​ទៅ​ថ្ងៃ​អនាគត​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់ ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់100លាន​រៀល រហូតដល់50រង្វាន់, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ i-phone ចំនួន 50គ្រឿង , រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក …៕

  • កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី 2019 របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទទួលបាន​ភាពជោគជ័យ និង​ការចាប់អារម្មណ៍​ខ្លាំង

    កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី 2019 របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទទួលបាន​ភាពជោគជ័យ និង​ការចាប់អារម្មណ៍​ខ្លាំង

    រាជធានី​ភ្នំពេញ៖ កាលពី​យប់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018  ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី 2019 នៅ Pub Street ក្រុង​សៀមរាប និង Le Moon Terrace Bar នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង 6 ល្ងាច​រហូតដល់​យប់​ជ្រៅ ដោយមាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ។

    កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ដោយមាន​មនុស្ស​ចូលរួម​ច្រើន​ពេញទី​តាំង​ទាំងពីរ  ដែល​បាន​ប្រព្រឹត្តធ្វើ​ឡើងទៅ​ស្របពេល​ជាមួយគ្នា​នៅតាម​ទីតាំងនីមួយៗខាងលើ​ដែលមាន​ការចូលរួម​សម្តែង​ពី​សំណាក់​ឌី​ជេ និង​តារាល្បីៗជាតិ និង​អន្តរជាតិ​ដូចជា​ឌី​ជេ​ល្បី​ប្រចាំ​ប្រទេស​ថៃ​កញ្ញា  Riviere, ឌី​ជេ Cathrin មកពី​ប្រទេស​ថៃ, ឌី​ជេ​វ័យក្មេង​ស្រស់​សោភា​កញ្ញា Rose Candy, ឌី​ជេ​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក Nick ,  ពិធីករ​រូបរាង​ស្រស់​សង្ហា​លោក Yaro និង​លោក Jimmy ។

    ជាមួយនឹង​បទ​ចំរៀង​ពិ​រោះ​រណ្តំ សាច់ភ្លេង​កន្ត្រាក់​អារម្មណ៍ ក្បាច់​រាំ​រស់​រវើក និង​សម្លេង​ហ៊ោ កញ្ជ្រៀវ​និង​ការរាប់​ថយក្រោយ​របស់​អ្នកចូលរួម បាន​ញ៉ាំង​បរិយាកាស​នៃ​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​របស់​ស្រា​បៀរ Tiger ឱ្យ​រឹតតែ​អ​ធឹ​ក​អធម និង​ពោរពេញ​ដោយ​អត្ថន័យ។ អ្នកចូលរួម​ទាំងអស់​បាន​រីករាយ​នឹង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ពេញ​មួយ​រាត្រី ព្រមទាំង បាន​ក្រេប​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​មិនអាច​បំភ្លេចបាន​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជាពិសេស​អ្នកចូលរួម​កម្មវិធី មានឱកាស​ឈ្នះ​រង្វាន់​ឆ្នាំ​ថ្មី​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទៀតផង។

    ស្រា​បៀរ​ថៃ​ហ្គ័​រ ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់​ថ្នាក់ខ្ពស់ ដែលមាន​លក់​នៅក្នុង​បណ្តា​ប្រទេស​ចំនួន 70 តែង​នាំមក​ជូន​លោកអ្នក​នូវ​ព្រឹត្តិការណ៍​សប្បាយរីករាយ និង​មិនអាច​បំភ្លេចបាន ហើយ​នៅមាន​ព្រឹត្តិការណ៍ និង​កម្មវិធី​ពិសេស​ជាច្រើន​ទៀត​ក្នុងពេលឆាប់ៗនេះ។

    ចំពោះ​សកម្មភាព​ឆ្លង​ឆ្នាំ 2019 ក្នុង​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ : www.facebook.com/TigerBeerKH

    សូម​ពិសា​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ