Author: វល័ក្ខ

  • អនុវត្តតាម 3ចំណុច​នេះ​រាល់ថ្ងៃ សមត្ថភាព​សិច​របស់​អ្នកនឹង​នៅតែ​អស្ចារ្យ

    អនុវត្តតាម 3ចំណុច​នេះ​រាល់ថ្ងៃ សមត្ថភាព​សិច​របស់​អ្នកនឹង​នៅតែ​អស្ចារ្យ

    គ្មាន​អ្នកណាម្នាក់​ហាន​និយាយថា ខ្លួន​មិនត្រូវ​ការ​សិច​នោះទេ ដែល​សូម្បីតែ​ឈានចូល​ដល់​វ័យ​អាយុ 70ឆ្នាំ​ក៏​នៅតែ​ប្រាថ្នា​មាន​សមត្ថភាព​សិច​ខ្លាំង​នៅឡើយ ចុះ​សម្រាប់​គូស្នេហ៍​ដែល​នៅមាន​កម្លាំង​ពេញ​នៅឡើយ​នោះ រឿង​អី​មិន​ចង់បាន​ភាពស្រណុកសុខស្រួល​ស្កប់ស្កល់? ប៉ុន្តែ​ទោះជា​យ៉ាងណា បញ្ហា​នៅតែ​កើតមាន ដែល​វា​អាច​កើតចេញ​មកពី​ចន្លោះប្រហោង​នានា ក្រោម​សកម្មភាព​ប្រចាំថ្ងៃ រហូត​បណ្ដាលឱ្យមាន​អារម្មណ៍​តានតឹង​ដូចជា សម្ពាធ​ការងារ កម្លាំង​ថាមពល​ថមថយ និង​បរិយាកាស​ជុំវិញ​ជាដើម។ ដូច្នេះ​ដើម្បី​ជំ​រុញឱ្យ​ការប្រព្រឹត្ត​សកម្មភាព​សិច​ប្រសើរឡើង​សូម​ស្វែងយល់​ជាមួយ​ចំណុច​សំខាន់​ចំនួន3 ដែលមាន​ប្រសិទ្ធភាព​បង្កើន​ភាពល្អប្រសើរ​ដល់​ជីវិត​សិច​របស់​អ្នក​ដូចខាងក្រោម ៖

    1 / ការទទួល​ទាន​អាហារ​ប្រចាំថ្ងៃ

    មនុស្ស​ជាច្រើន​តែងតែ​មើលរំលង ឬ​មិនបាន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នៃ​របប​អាហារ ដែល​អាច​ជះឥទ្ធិពល​ដល់​ជីវិត​សិច​នោះទេ។ ការ​កង្វះ​ជីវជាតិ ឬ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​អាច​នាំទៅរក​ភាព​កង្វះ​ថាមពល​ដែល​ឈានទៅរក​ការបញ្ចេញ​សមត្ថភាព​នៅលើ​គ្រែ​ជាមួយ​ដៃគូ​មិនបាន​ពេញលេញ។ ដូច្នេះ​ដើម្បី​កែខៃ​នូវ​ចំណុច​អវិជ្ជមាន​នេះ អ្នក​ត្រូវ​គិតដល់​ការទទួល​ទាន​អាហារ​ឱ្យបាន​សមស្រប​ជា​រៀងរាល់ថ្ងៃ។ ពាក្យ​ថា​សមស្រប​នេះ​គឺ​សំដៅ​ដល់​បរិមាណ​អាហារ​ល្មម​និង​មាន​តុល្យភាព​ដែល​អ្នក​ត្រូវ​ទទួលទាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដើម្បី​បង្ការ​ការនឿយហត់​អស់កម្លាំង។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន កាបូន​អី​ុ​ត្រាត ផ្លែឈើស្រស់ៗ និង​បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​នៃ​ថាមពល។ បន្ថែម​ពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង និង​ផ្លែ​ប៊័រ ក៏​ជា​ប្រភព​ដ៏​ល្អ​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល​សិច​ដល់​រាងកាយ​យ៉ាង​ប្រសើរ​ផងដែរ។

    2/ ចៀសវាង​ភាព​ថុ​ញ​ថប់ (ស្ត្រេ​ស)

    ស្ដ្រេ​ស​ជា​របាំង​ធំ​បំផុត​ក្នុង​បញ្ហា​លើ​គ្រែ។ កាលណា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​ពី​ការងារ​នោះ អ្នក​ប្រាកដជា​មិន​នឹកនា​ដល់​រឿង​សិច​ឡើយ។ ដូច្នេះ​ការកាត់បន្ថយ​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់​ជាការ​ល្អ​ក្នុងការ​កែខៃ​ជីវិត​សិច​របស់​អ្នក។ តើ​គួរ​ធ្វើ​បែបណា? ដំណោះស្រាយ​ដ៏​ល្អ​គឺ បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់។ ចាត់ទុក​ការងារ​ជា​រឿង​មួយ និង​សុភមង្គល​គ្រួសារ​ជា​រឿង​ផ្សេង​ពីគ្នា។ ដូច្នេះ​មិន​ថា អ្នកមាន​បញ្ហា​ពី​កន្លែង​ការងារ​ក៏ដោយ នៅពេល​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ត្រូវ​គិតពី​ភាព​សុខ​ស្រួល​របស់​ដៃគូ​ជាង ដោយ​បំភ្លេចចោល​រឿង​ការងារ​មួយ​ឡែក​សិន។

    3/ កុំ​ភ្លេច​ហាត់ប្រាណ

    ការហាត់​ប្រាណ​តាមរយៈ​សកម្មភាពផ្សេងៗជាមួយ​ដៃគូ ដូចជា ការរត់ ការ​ជិះ​កង់ ឬ​ការហាត់​កាយ​សម្ពន្ធ​រួមគ្នា វា​អាច​នឹង​ជួយ​ជំរុញ​ឱ្យ​រាងកាយ​មាំមួន និង​ពង្រឹង​ចំណង់​ផ្លូវភេទ​បាន។ តាមរយៈ​ការហាត់​ប្រាណ​ទាំងនេះ​អ្នកនឹង​កើតមាន​ចំណង់​ផ្លូវភេទ​ទ្វេដង ហើយ​អាច​អាចឱ្យ​អ្នក​បញ្ចេញ​សមត្ថភាព​បាន​ប្រសើរ​នៅក្នុង​សមរភូមិ​ក្ដៅ​ជាមួយ​ដៃគូ ដោយសារ​ការហាត់​ប្រាណ​ជួយ​បញ្ចេញ​សារជាតិ​គីមី និង​អ័រម៉ូន​មិនល្អ​ចេញពី​ក្នុង​រាងកាយ​មក​ខាងក្រៅ។

    សូម​ចាប់ផ្តើម​អនុវត្ត​ពី​ពេលនេះ​ទៅ នោះ​អ្នកនឹង​បានដឹង​ពី​ប្រសិទ្ធភាព​នៃ​គន្លឹះ​ទាំង3ខាងលើនេះ​ជាក់​ជាមិនខាន៕

  • ABC អិ​ច​ស្ត្រា ស្តោ​ត ប្រគល់​រង្វាន់​ធំ​ដំណើរ​កម្សាន្តក្រេបទឹក​ឃ្មុំ​នៅ​អ៊ីតាលី

    ABC អិ​ច​ស្ត្រា ស្តោ​ត ប្រគល់​រង្វាន់​ធំ​ដំណើរ​កម្សាន្តក្រេបទឹក​ឃ្មុំ​នៅ​អ៊ីតាលី

    ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ABC អិ​ច​ស្ត្រា​ស្តោ​ត​បានប្រគល់​រង្វាន់​ធំ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដ៏​ល្អ​ឯក​នៅ ប្រទេស​អ៊ីតាលី​រួមជាមួយ​បទពិសោធន៍​ដ៏​ឧត្តុង្គឧត្តម​ក្នុងការ​ស្នាក់នៅ​សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ7 ជូន ដល់​អតិថិជន​ដែលជា​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ដែល​បានឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឯក​របស់ ABC អិ​ច​ស្ត្រា​ស្តោ​ត​ប្រចាំឆ្នាំ 2016 – 2017។

    កម្មវិធី​ពិសេស​នេះ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ក្រុមការងារ​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន។

    ការប្រគល់​រង្វាន់​នេះ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឯក​របស់ ABC អិ​ច​ស្ត្រា​ស្តោ​ត ចំនួន​ប្រាំ​រង្វាន់ ដែល​បានធ្វើ​ការចាប់​រង្វាន់​ទាំងនេះ​នៅ​ស្ថានីយទូរទស្សន៍ PNN កាលពី​ថ្ងៃអាទិត្យ​ទី 26  ខែ វិច្ឆិកា​កន្លងមកនេះ។

    លោក ងី ស៊ីម និង​អ្នកស្រី មុនី សុជាតា ដែលជា​គូ​ស្វាមីភរិយា​ថ្មី1 គូ​ក្នុងចំណោម​គូ​ស្វាមីភរិយា​ប្រាំ​គូ  ដែល​បានឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឯក​របស់ ABC អិ​ច​ស្ត្រា​ស្តោ​ត​ប្រចាំឆ្នាំ 2016 – 2017 បាន​មានប្រសាសន៍ថា ពួកគាត់​ទាំងពីរ​មាន​អារម្មណ៍​សប្បាយ​រំភើប​ក្រៃលែង នៅពេល​ដឹងថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត ហើយ​ថែមទាំង​បញ្ជាក់ថា ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត​ពិតជា​បានប្រគល់​រង្វាន់​ជូន​គាត់​ទាំងពីរ ព្រមទាំង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់   ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឯក​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត។

    ABC អិ​ច​ស្ត្រា​ស្តោ​ត គឺជា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​លេខ1 នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​គុណភាព​ខ្ពស់​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ ហើយ​ជាពិសេស​ជា​ស្រា​បៀរ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។

    កាន់តែ​អស្ចារ្យ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ថ្មី​ឆ្នាំ 2018 គូស្នេហ៍​ចំនួន 5គូ នឹងមាន​សំណាង​ឈ្នះ​រង្វាន់​ដំណើរ​ក​ម្សា​ន​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​ល្អ​ឯក​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2018។

    ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក៖  www.facebook.com/ABC.ExtraStoutCambodia/ ឬ​ទូរស័ព្ទ​លេខ៖ 011 222 400 / 011 333 500

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ…

  • អតីត CEO របស់ Google លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល

    អតីត CEO របស់ Google លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល

    អាមេរិក៖ លោក Eric Schmidt អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google នៅថ្ងៃនេះ បានប្រកាស​លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល ដោយ​ក្នុងនោះ មូលហេតុ​នៃ​ការលាឈប់​មិនត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​ឱ្យដឹង​នោះទេ។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ក្រុមហ៊ុន Alphabet (ក្រុមហ៊ុន​ធំ​របស់ Google)។

    តាម​ការបញ្ជាក់​ពី Google បាន​ឲ្យ​ដឹងថា លោក Schmidt បាន​លាឈប់​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក៏ពិតមែន ប៉ុន្តែ​លោក​នៅ​កាន់តំណែង​ជា​ទីប្រឹក្សាបច្ចេកទេស និង​ជា​សមាជិក​ក្រុមប្រឹក្សា​យោបល់​ដដែល ខណៈ​មូលហេតុ​នៃ​ការលាឈប់​នៅតែ​មិន​បញ្ជាក់​ឱ្យដឹង។

    លោក Schmidt បាន​ក្លាយជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google នៅ​ឆ្នាំ 2001 និង​ក្រោយមក 10ឆ្នាំ លោក​បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​រហូតមក​ដល់​បច្ចុប្បន្ន ហើយ​នៅពេលនេះ Google នៅ​មិនទាន់​សម្រេចចិត្ត​ជ្រើសតាំង​អ្នកថ្មី​ជំនួស​លោក​នោះទេ៕

  • Dybala វិល​ទៅកាន់​ទម្រង់​លេង​ល្អ​វិញ ខណៈ Juventus សម្លឹង​រក​ចំណាត់ថ្នាក់​លេខ1

    Dybala វិល​ទៅកាន់​ទម្រង់​លេង​ល្អ​វិញ ខណៈ Juventus សម្លឹង​រក​ចំណាត់ថ្នាក់​លេខ1

    តារា​ឆ្នើម Paulo Dybala បាន​វិល​ទៅរក​ទម្រង់​លេង​យ៉ាង​ល្អ​របស់គេ​វិញ​ក្នុង​ពេលវេលា​ដ៏​សំខាន់ ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Juventus ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង AS Roma ដើម្បី​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ1អំឡុង​ថ្ងៃបុណ្យ​ណូអែល ក្នុងការ​ប្រកួត​មួយ​ដែល​អាច​នឹង​ក្លាយជា​ចំណុច​កាត់សេចក្តី​លើ​ការ​ប្រជែង​ពាន Serie A។

    ក្រុម​ខ្លាំង​ទាំង4នៅលើ​តារាង​នៃ​ក្របខ័ណ្ឌ​របស់​អ៊ីតាលី កំពុងតែ​ដេញតាម​ពីក្រោយ​គ្នា​យ៉ាង​ប្រកិត​ត្រឹមតែ4ពិន្ទុ​ប៉ុណ្ណោះ ខណៈដែល Napoli ឈរ​លេខ1 ដោយមាន42ពិន្ទុ ពី​ការប្រកួត17លើក ដោយ​នាំមុខ1ពិន្ទុ​ពីលើ​ក្រុម Juventus។ ក្រុម Inter Milan ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយ​ដេញតាម​ពីក្រោយ1ពិន្ទុ ហើយ Roma ឈរ​លេខ4 ដោយ​នៅសល់1ប្រកួត​ក្នុង​ដៃ។ Napoli នឹង​សម្លឹង​រក​ការពង្រឹង​ពិន្ទុ​នាំមុខ​របស់ខ្លួន​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ឈរ​លេខ6។

    Sampdoria ដែល​បាន​រង​បរាជ័យ4លើក​ក្នុងចំណោម​ការប្រកួត5លើកចុងក្រោយ​របស់​ពួកគេ។ ប៉ុន្តែ ចំណាត់ថ្នាក់​ទាំងអស់​នឹង​មានការ​ប្រែប្រួល នៅ​សប្តាហ៍​បន្ទាប់ ខណៈដែល​ក្រុម Juventus នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម Verona ហើយ​ក្រុម Napoli នឹង​ប្រកួត​នៅលើ​ទឹកដី​ក្រុម Crotone ហើយ Inter ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Lazio។ ការ​សម្រាក​នា​រដូវរ​ងា​នៅ​ឆ្នាំនេះ​របស់​ក្របខ័ណ្ឌ​អ៊ីតាលី នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៦ ខែមករា ហេតុនេះ ការ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​នា​រដូវរងា​នេះ នឹង​មិនមាន​សកម្មភាព​ឡើយ ចាប់ពី​ដើមខែ​ក្រោយ។ ប៉ុន្តែ ការវិល​ទៅកាន់​រដូវក្តៅ​វិញ នឹង​ផ្តល់នូវ​ការ​មានប្រៀប​ដោយ​ក្រុម Juventus ខណៈដែល Dybala បានបញ្ចប់​ការមិនអាច​រកបាន​គ្រាប់​បាល់​របស់គេ​ក្នុងពេល​ក្រុម Juventus ដណ្តើមបាន​ជ័យជម្នះ 2-0 លើ​ក្រុម Genoa ក្នុងការ​ប្រកួត​ពាន Italian Cup កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ។ ទាក់ទង​នឹង​ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម​រូបនេះ លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្លិប Juventus បាន​ឲ្យ​ដឹងថា៖ «រូបគេ​ត្រូវការ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​មួយ ប៉ុន្តែ ជាមួយនឹង​គ្រាប់​បាល់​នេះ វា​អាចជួយ​ឲ្យ​រូបគេ​មាន​អារម្មណ៍​ស្ងប់ និង​ជឿជាក់»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • TIGER CRYSTAL អបអរ​បុណ្យ​ណូអែលជាមួយ​កម្មវិធី Christmas COOL Night  PARTY

    TIGER CRYSTAL អបអរ​បុណ្យ​ណូអែលជាមួយ​កម្មវិធី Christmas COOL Night  PARTY

    ភ្នំពេញ៖ នៅ​រាត្រី​ថ្ងៃអាទិត្យ ទី 24 ខែ ធ្នូ ខាងមុខនេះ ស្រា​បៀរ TIGER CRYSTAL នឹង​រៀបចំ​កម្មវិធី​រាត្រី​ពិសេស​មួយ​ដែលមាន​ឈ្មោះថា Christmas COOL Night PARTY ដើម្បី​អបអរ​បុណ្យ​ណូអែល នៅ​មជ្ឈមណ្ឌល​កម្សាន្ត Sound Club  ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពី​ម៉ោង 9យប់ រហូតដល់​ម៉ោង 4ទៀបភ្លឺ។

    អ្វីដែល​កាន់តែ​អស្ចារ្យ​គឺមាន​ការចូលរួម​ពី​តារាចម្រៀង​ដ៏​ល្បី​មកពី​ប្រទេស​ថៃ គឺ កញ្ញា Grace Kanklao  និង DJ ល្បីៗជាច្រើន​ប្រចាំ Sound Club ជាមួយ ការតុបតែង​ដ៏​អស្ចារ្យ​ដូចជា​ក្លឹប​ទឹកកក និង Christmas theme ព្រមទាំង​រីករាយ​ពិសា​ស្រា​បៀរ TIGER CRYSTAL ដ៏​មាន​រសជាតិ​ឆ្ងាញ់ ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស និង​រាំ​កម្សាន្ត​សប្បាយ​ទល់​ភ្លឺ។

    ស្រា​បៀរ TIGER CRYSTAL គឺ​ផលិតផល​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែលមាន​រូបរាង​ដប​ដ៏​ទាក់ទាញ និង​ទាន់សម័យ។ TIGER CRYSTAL ផលិតឡើង​នៅ​សីតុណ្ហភាព -1oC ដើម្បី​ទទួលបាន​នូវ​រសជាតិ​ស្រាល​ស្រទន់។

    ចូលរួម​កម្មវិធី​ពិសេស​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​និង​រីករាយ​នៅ​ថ្ងៃ Christmas ទាំងអស់គ្នា​ជាមួយ​ស្រា​បៀរ TIGER CRYSTAL

    ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ

    https://www.facebook.com/tigerbeerKH/app/190322544333196

    ពិសា TIGER CRYSTAL ដោយ​ការទទួលខុសត្រូវ

  • លោក Giggs ច្រានចោល​ចំពោះ​ព័ត៌មាន​ដែលថា នឹង​ទៅ​ដឹកនាំ​ក្លិប Swansea

    លោក Giggs ច្រានចោល​ចំពោះ​ព័ត៌មាន​ដែលថា នឹង​ទៅ​ដឹកនាំ​ក្លិប Swansea

    លោក Ryan Giggs អតីត​តារាបាល់ទាត់​ដ៏​ឆ្នើម​របស់​ក្លិប Manchester United បាន​ច្រានចោល​ព័ត៌មាន​ដែលថា លោក​កំពុងតែ​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅកាន់​ការចូល​កាន់តំណែង​ជា​គ្រូបង្វឹក​នៅឯ​ក្លិប Swansea របស់​ក្របខ័ណ្ឌ Premier League ក្រោយពី​ការចាកចេញ​របស់លោក Paul Clement។

    ស្រប​ពេលដែល Swansea កំពុងតែ​ស្វែងរក​គ្រូបង្វឹក​ទី3របស់ខ្លួន​ក្នុង​រយៈពេល​តិចជាង12ខែ​នោះ លោក Giggs ត្រូវបាន​គេ​គិតថា មាន​ទំនាក់ទំនង​ជាមួយនឹង​តួនាទី​នេះ រួមជាមួយ​នឹង​លោក Ronald Koeman, Tony Pulis  និង​លោក Louis van Gaal។ លោក Giggs ត្រូវបាន​ចោទសួរ​ថា តើ​លោក​មានការ​ចាប់អារម្មណ៍​ក្នុងការ​ដឹកនាំ​ក្លិប​មួយ​ដែល​លោក​ធ្លាប់​ត្រូវបាន​គេ​ទាក់ទង​កាលពី​ពេលមុន នៅមុន​ពេល​លោក Bob Bradley ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​កាលពី​ខែតុលា ឆ្នាំ២០១៦ ឬ​យ៉ាងណា?

    លោក Giggs បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ទេ ខ្ញុំ​ធ្លាប់បាន​ពិភាក្សា​ជាមួយនឹង​ពួកគេ​កាលពីមុន ពោលគឺ​មុនពេល​ពួកគេ​បានធ្វើការ​តែងតាំង​លោក Bob Bradley ទៅទៀត»។ លោក Giggs បាន​បញ្ជាក់ថា ការលក់​តារា​ឆ្នើម​ដូចជា Gylfi Sigurdsson និង Fernando Llorente កាលពី​រដូវក្តៅ​មុន បានធ្វើ​ឲ្យ​ក្រុម Swansea ចុះខ្សោយ។ លោក Giggs បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិនដឹង​ទេ ខ្ញុំ​មិនមែន​ស្ថិតក្នុង​ក្លិប​នោះឡើយ ប៉ុន្តែ​ពិតណាស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វា​ពិតជា​មានដំណើរ​កា​រយ៉ា​ង​ល្អ​ក្នុង​ក្លិប​នេះ ដែល​ស្ថិតនៅ​លើផ្លូវ​ដ៏​ត្រឹមត្រូវ និង​ក្លាយជា​ក្រុម​មួយ​ដ៏​មាន​ស្ថិរភាព​របស់​ក្របខ័ណ្ឌ Premier League»។

    បុរស​សញ្ជាតិ​វេ​លស៍​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ វា​ពិតជា​លំបាក​នៅពេលនេះ អ្នកឃើញ​ស្រាប់​ហើយ​ថា ក្រុម​នេះ​ធ្លាក់ចុះ​ទម្រង់​លេង។ វា​កាន់តែ​ស្វិតស្វាញ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ពួកគេ​បាន​បាត់បង់​កីឡាករឆ្នើមៗជាច្រើន តើ​មែន​ទេ? ពួកគេ​បាន​បាត់បង់ Sigurdsson ពួកគេ​បាន​បាត់បង់ Llorente ហើយ​ប្រហែលជា​មិន​ទិញ​ចូល​កីឡាករ​ដើម្បី​ជំនួស​កន្លែង​របស់​ពួកគេ​ឡើយ។ នោះ​គឺជា​បញ្ហា»៕

    ប្រភពពី៖ Sky Sports

  • អ្នក​ចិត្តសាស្ត្រ​បង្ហាញ​ហេតុផល​ដែល​ក្មេង​តូច​ចូលចិត្ត​សួរ “ហេតុអ្វី?”

    អ្នក​ចិត្តសាស្ត្រ​បង្ហាញ​ហេតុផល​ដែល​ក្មេង​តូច​ចូលចិត្ត​សួរ “ហេតុអ្វី?”

    ពាក្យ​ថា “ហេតុអ្វី?” ជា​សំណួរ​ដែល​មនុស្ស​ទូទៅ​តែងតែ​សួរ​នៅពេលដែល​គេ​ជួប​រឿង​ដែល​មិនអាច​គ្រប់គ្រង​បាន ឬ​ជួប​ស្ថានការណ៍​ដែល​កើតឡើង​មិន​នឹកស្មាន​ដល់ តែ​សម្រាប់​ក្មេង​វិញ​ស្ទើរតែ​គ្រប់​រឿង​ទៅហើយ​ដែល​ពួកគេ​ជួប​គឺជា​រឿងថ្មី។ ក្មេងតូចៗចូលចិត្ត​សួរ​សំណួរ​ថា “ហេតុអ្វី​បានជា​បែបនេះ?” ជា​ច្រើនដង​ក្នុងមួយថ្ងៃៗ ព្រោះថា ពួកគេ​កំពុង​ស្វែងយល់​ពី​រឿង​គ្រប់យ៉ាង​នៅក្នុង​ជីវិត ដែល​ពួកគេ​បាន​ជួបប្រទះ ហើយក៏​ជា​ពេលវេលា​ចាប់​ផ្តើមដំបូង​បំផុត​ដែល​ទទួលយក​ហេតុផល​ពី​មនុស្ស​ធំ​ផងដែរ។

    តាមពិតទៅ​ប្រសិនបើ​ក្មេង​បាន​ចម្លើយ​ច្រើន​ពី​មនុស្ស​ធំ​ដែល​ឆ្លើយ​ដោយ​ត្រឹមត្រូវ​នោះ ពួកគេ​នឹង​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​លឿន​បំផុត ព្រោះថា​គេ​អាច​នឹង​ចងចាំ​រឿង​គ្រប់យ៉ាង​បានល្អ ហើយ​ថែមទាំង​សួរ​នូវ​សំណួរ​ពាក់ព័ន្ធ​នានា​ជាច្រើន​ទៀត​ដើម្បី​យល់ច្បាស់​នូវ​រឿង​ដែល​ពួកគេ​ចង់ដឹង។ ហេតុនេះហើយ​ទើប​អ្វីដែល​យើង​គ្រប់គ្នា​គួរ​ពិចារណា​គឺ​ត្រូវ​ត្រៀម​ចម្លើយ​ឱ្យបាន​ល្អ និង​ប្រកបដោយ​ហេតុផល​វិជ្ជមាន​សម្រាប់​ឆ្លើយ​នឹង​សំណួរ​ថា “ហេតុអ្វី?” ដែល​គេ​នឹង​ចោទសួរ​រាប់រយ រាប់ពាន់​សំណួរ​មុន​ពួកគេ​ក្លាយជា​ក្មេង​ជំទង់។

    លោក​បណ្ឌិត Rebecca Palacios អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​កុមារ បាន​លើកឡើងថា ជាទូទៅ​តាម​ធម្មជាតិ ក្មេងៗអាច​ទទួលបាន​ចំណេះដឹង​ជាច្រើន​ក្នុង​ជីវិត​របស់​ពួកគេ និង​មាន​លក្ខណៈសម្បត្តិ​ល្អ ឬ​អាក្រក់​តាមរយៈ​សំណួរ​របស់​ពួកគេ​ដែល​សួរ​ដល់​ទៅ​រាប់រយ​សំណួរ​ក្នុងមួយថ្ងៃ។ ពួកគេ​ឆ្ងល់​ពី​ពិភព​នៅ​ជុំវិញខ្លួន ឆ្ងល់​ពី​សកម្មភាព​រប​ស់មនុស្ស​ធំ ឆ្ងល់​ពី​ជំនាញ​ដែល​មនុស្ស​ទូទៅ​កំពុង​ធ្វើ ឆ្ងល់​ពី​ការប្រើប្រាស់​ពាក្យ និង​ព្យាយាម​ស្វែងយល់​នូវ​រឿង​ជាច្រើន​ទៀត​នៅក្នុង​ជីវិត។ អ្វីដែល​មនុស្ស​ធំ​អាច​ផ្តល់ឱ្យ​ពួកគេ គឺ​តាមរយៈ​ការធ្វើជា​ប្រភពព័ត៌មាន​ដែល​ត្រឹមត្រូវ​សម្រាប់​ពួកគេ ដើម្បី​ជំរុញ​ការគិត​របស់ក្មេងៗឱ្យ​ក្លាយជា​មនុស្ស​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត។

    អ្នកជំនាញ​ខាងលើ​បាន​បន្តថា នៅពេលដែល​ក្មេងតូចៗសួរ​សំណួរ​ថា “ហេតុអ្វី?” យើង​ត្រូវតែ​ដឹង​ឱ្យ​ច្បាស់​ថា ពួកគេ​ត្រូវ​ការដឹង​ចម្លើយភ្លាមៗជាការ​ផ្តល់យោបល់​រប​ស់គា​ត់ គឺ​ក្នុងនាម​ជា​ឪពុកម្តាយ ឬ​ជា​អ្នក​បង្រៀន​ត្រូវតែ​ឆ្លើយភ្លាមៗទោះបីជា​ចម្លើយ​នោះ​ខ្លី ឬ​វែង​ក៏ដោយ តែ​ត្រូវ​ឆ្លើយ​ឱ្យចំ​ចំណុច និង​ឱ្យ​ច្បាស់។

    ពេលខ្លះ​ចម្លើយសាមញ្ញៗ និង​ចម្លើយលឿនៗគឺជា​អ្វីដែល​គេ​ត្រូវការភ្លាមៗ ហើយ​ប្រសិនបើ​យើង​ពន្យា​ពេល​ក្នុង​ការឆ្លើយ គេ​អាច​នឹង​ភ្លេច ហើយ​បន្ត​សួរ​រឿង​ថ្មីផ្សេងៗទៀត​ជាមិនខាន ដែល​កត្តា​នេះ​គឺអាច​ធ្វើឱ្យ​ពួកគេ​បាត់បង់​ឱកាស​ក្នុង​ការរៀន​ពីអ្វី​ដែល​គេ​កំពុង​ចង់ដឹង។ ឧទាហរណ៍ ប្រសិនបើ​ក្មេង​តូច​សួរថា “ហេតុអ្វី​ឆ្មា​មាន​រោម?” យើង​អាច​ឆ្លើយ​នូវ​ចម្លើយងាយៗភ្លាម​ថា “ឆ្មា​មាន​រោម​ព្រោះ​វា​អាចធ្វើឱ្យ​ឆ្មា​មាន​ភាពកក់ក្តៅ បើទោះបីជា​យើង​ដឹងថា គ្រប់​ឆ្មា​ទាំងអស់​គឺ​ត្រូវតែមាន​រោម​ពី​ធម្មជាតិ​ក៏ដោយ។ ការព្យាយាម​ធ្វើបែបនេះ​គឺអាច​ជំរុញ​ឱ្យកូនៗរបស់លោក​អ្នក​បាន​ស្គាល់​ពិភពលោក​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ពួកគេ​នឹងមាន​បញ្ញា​កាន់តែ​ខ្ពស់ នៅពេលដែល​ពួកគេ​ទទួលបាន​ចម្លើយ​កាន់តែច្រើន។

    លើសពីនេះទៅទៀត ប្រសិនបើ​យើង​ជា​មនុស្ស​ធំ អាចធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​លើ​សំណួរ​ទី1នេះហើយ យើង​ប្រាកដជា​អាច​នាំ​គេ​ទៅរក​ប្រភព​ចំណេះដឹងល្អៗជាច្រើន​ទៀត​ដែល​គេ​រីករាយ​នឹង​ស្តាប់។ កូនក្មេង​តាមពិតទៅ បើ​ចូលចិត្ត​អ្នកណាម្នាក់​ហើយ ឬ​ពេញ​ចិត្តនឹង​ចម្លើយ​ណាមួយ​ហើយ គេ​នឹង​ដេញដោល​សួរ​ឱ្យដល់​ទីបញ្ចប់។

    ឧទាហរណ៍ ចំពោះ​រឿង​ខាងលើ យើង​អាច​ឆ្លើយ​ទៅកាន់​គាត់​បន្ថែម​ឱ្យ​លម្អិត​ប្រសិនបើ​យើង​នឹកឃើញភ្លាមៗដូចជា “ឆ្មា​មាន​រោម​ព្រោះ​វា​អាចធ្វើឱ្យ​ឆ្មា​មាន​ភាពកក់ក្តៅ ហើយ​ឆ្មា​គឺជា​សមាជិក​ម្នាក់​នៅក្នុង​គ្រួសារ​របស់​ឆ្មា​ទាំងអស់ ដែល​ឆ្មា​ទាំងអស់​គឺ​ត្រូវតែមាន​រោម។ ឆ្មា​ជាស​ត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ដូច​មនុស្ស​យើង​ដែរ ដែល​សូម្បីតែ​ពួកយើង​ក៏មាន​រោម​ដែរ គ្រាន់តែ​យើង​ខុសគ្នា​ពី​ឆ្មា​ត្រង់​ថា​យើង​មាន​សក់​ក្រាស់ ហើយ​ឆ្មា​មាន​រោម​ក្រាស​តែប៉ុណ្ណោះ។

    ការឆ្លើយ​របស់​យើង​បែបនេះ គឺជា​វិធី​មួយ​នាំក្មេងៗដោយ​គំនិតងាយៗដែល​ពួកគេ​កំពុង​ចង់ដឹង​ទៅកាន់​មេរៀន​ជាច្រើន​ទៀត​ដែល​គេ​អាច​នឹង​ចងចាំ​បានល្អ​ពី​ហេតុផល​ច្បាស់លាស់​នៃ​ការរស់នៅ៕

  • វិធី​ធ្វើឱ្យ​បន្លែ​សាលាដ នៅ​ស្រស់ និង​ស្រួយ​ជាប់​ជានិច្ច​

    វិធី​ធ្វើឱ្យ​បន្លែ​សាលាដ នៅ​ស្រស់ និង​ស្រួយ​ជាប់​ជានិច្ច​

    បើ​ចង់​ទទួលទាន​មុខម្ហូប​ធ្វើ​ពីសា​លាដ​ឱ្យ​ឆ្ងាញ់​នោះ បន្លែ​សាលាដ​ត្រូវតែ​នៅ​ស្រស់ និង​ស្រួយ​តែ​ជា​ច្រើនដង​ណាស់ ពេលដែល​យើង​យក​ចេញពី​ក្នុង​ទូទឹកកក​មក​តែ​ប៉ុន្មាន​នាទី​សោះ បន្លែ​សាលាដ​ក៏​មើលទៅ​ទ្រោម​ស្លោក​ទន់ និង​មើលទៅ​មិនគួរ​ឲ​ទទួលទាន ។

    បញ្ហា​នេះ​អាច​កែរ​ខៃ​បាន​ដោយ​វិធី​ដ៏​ងាយ​បំផុត គឺ​នៅពេលដែល​លោកអ្នក​ហែក ឬ​ហាន់​បន្លែ​សាលាដ​រួចរាល់​ហើយ ចូរ​នាំយកទៅ​លាង​នឹង​ទឹកស្អាត បន្ទាប់មក​ត្រាំ​ចោល​នៅក្នុង​ទឹក​ប្រមាណ 5នាទី រួចហើយ​យក​អំបិល​បន្តិច​មក​ដា​ក់​ចូលក្នុង​ទឹក​ដែល​ត្រាំ​សាលាដ​នោះ ទុកឱ្យ​អំបិល​រលាយ​បន្តិច​ទើប​ស្រង់​ឡើង​ទុក​ឲ​ស្រស់ទឹក​រួច​សឹម​យកទៅ​ធ្វើ​ម្ហូ​ម​ពិសា ។ តែ​ប៉ុណ្ណឹង​បន្លែ​សាលាដ​របស់លោក​អ្នកនឹង​ស្រស់ ស្រួយ​ឆ្ងាញ់​ពិសា​ទៅហើយ៕

  • វិធីថែបំប៉ន​ស្បែក​មុខស្ងួត​ ដោយប្រើ​ផ្លែឈើ

    វិធីថែបំប៉ន​ស្បែក​មុខស្ងួត​ ដោយប្រើ​ផ្លែឈើ

    ស្បែក​មុខស្ងួត របក​ឡើង​ហុយ បើនារីៗយើង​ធ្លាប់​ជួប​បញ្ហា​នេះ អាច​បណ្តាលមកពី​ច្រើន​មូលហេតុ ជាពិសេសនារីៗដែល​ត្រូវ​អង្គុយ​ធ្វើការ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ជាប់​រហូត​រយៈពេល​យូរ ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​សម្រួល​ខ្លួន​មិនទាន់​រហូតដល់​ខ្វះ​សំណើម និង​ខ្វះ​ភាពស្រស់​បស់។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ផ្លែឈើ5ប្រភេទ​មក​ណែនាំ​ក្នុង​ការជួយ​ថែបំប៉ន​ស្បែក​មុខ​របស់នារីៗយើង​ឱ្យ​ត្រឡប់មក​មាន​សំណើម​ស្រស់បស់​កាន់តែខ្លាំង​ឡើងវិញ តើ​មាន​អ្វីខ្លះ​នោះ សូម​តាមដាន​ជា​បន្ត។

    1/ ប្រទាល​កន្ទុយក្រពើ (Aloe Barbadensis Mill)

    ស្លឹក​ប្រទាល​កន្ទុយក្រពើ​មានគុណ​សម្បត្តិ​ជួយ​កា​ពារ​ស្បែក​មិនឱ្យ​ស្ងួត បន្ថែមសំណើម ប្រឆាំង​ការ​រលាក ធ្វើឱ្យ​ស្បែក​រាប​រលោង ការពារ​ពន្លឺ​អ៊ុ​ល​ត្រា​វិ​យ៉ូ​ឡេ។ ស្លឹក​ប្រទាល​កន្ទុយក្រពើ​មាន​ជ័រខាប់ៗ និង​សាច់ថ្លាៗដែល​អាចជួយ​រក្សា​សំណើម​នៅលើ​ស្រទាប់​ស្បែក​ខាងក្រៅ​បាន ក្រៅពីនេះ​នៅមាន​សារធាតុ Carboxypeptidase ដែល​ជួយ​ភ្ជិត​ស្បែក ជួយ​បក​ស្រទាប់​ស្បែក​ដែល​ក្រៀម​ស្ងួត​ចេញ និង​បង្កើត​ស្រទាប់​ស្បែក​ថ្មី​ដែល​រាប​រលោង​ឡើងមក​ជំនួស​វិញ។

    2/ ត្រសក់ (Cucumis Sativus Linn)

    ផ្លែ​ត្រសក់​មាន​សារធាតុ Cystin, Methionin និង​នៅមាន​សារធាតុ ផូ​លី​ស៊ែ​ក​ខា​រ៉ា​យ ដែល​ជួយ​ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា​មាន​សំណើម ប្រឆាំងនឹង​ការឡើង​ស្នាម​កន្ទួល​ក្រហម ល្អ​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត និង​អ្នក​មានមុខ​ឡើង​ខ្លាញ់ បង្កើន​ភាព​តឹង​ណែន​របស់​ស្បែក រក្សា​ភាព​ក្មេង​ជាង​វ័យ និង​ថែមទាំង​មាន​សារធាតុ​រ៉ែ​ផ្សេងទៀត​ដែល​ជួយ​ធ្វើឱ្យ​កើតមាន​សំណើម​តាម​ធម្មជាតិ​នៅលើ​ស្រទាប់​ស្បែក​ទៀតផង។

    3/ ផ្លែ​ម្នាស់ (Anana Comosus (Linn) Merr)

    ផ្លែ​ម្នាស់ ជួយ​ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ កាត់បន្ថយ​ការ​ក្លាយ មាន​អង់​ហ្ស៊ី​ម Papain ជួយ​រំលាយ​កោសិកា​ដែល​ស្លាប់​ហើយ​របស់​ស្រទាប់​ស្បែក​ឱ្យ​របូត​ចេញមក មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន​មុន​ក្បាល​ខ្មៅ​នៅលើ​ផ្ទៃមុខ ធ្វើឱ្យ​ស្បែក​កាន់តែ​ស្រស់ថ្លា​ឡើង។ ម្នាស់​មានគុណ​សម្បត្តិ​ក្នុង​ការជួយ​កាត់បន្ថយ​ការ​រលាក​ក្លាយ និង​នៅមាន​វីតាមីន A វីតាមីន C ជួយ​ប្រឆាំង​អនុ​មូល​ឥស្សរៈ និង​មាន​សារធាតុ​រ៉ែ​ច្រើន​ប្រភេទ​ទៀត​ដែល​ជួយ​ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា​មាន​សំណើម មិន​ស្ងួត​ក្រៀម។

    4/ ផ្លែ​ប៉េងប៉ោះ​ទុំ (Lycopersicon Esculentum Mill)

    ផ្លែ​ប៉េងប៉ោះ​ទុំ ជួយ​បង្កើន​សំណើម ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ ធ្វើឱ្យ​ផ្ទៃមុខ​ស​ឡើង។ ទឹក​ចម្រាញ់​ពី​ផ្លែ​ប៉េងប៉ោះ​មាន​វីតាមីន​ច្រើន​ប្រភេទ និង​មាន​សារធាតុ​គ្លុយ​ខូ​អាល់​ខា​ឡយ​ដ៍​ឈ្មោះ ថូ​ម៉ា​ធី​ន ជា​សារធាតុ​ដែលមាន​ឥទ្ធិពល​ភ្ជិត​សន្លាក​ស្នាម ក្រៅពីនោះ​នៅមាន​ឬ​ទ្ធិ​ជា​ទឹក​អាស៊ីត​ខ្សោយ​ជួយ​លាង​ផ្ទៃមុខ​ឱ្យ​ស្អាត​ទន់​រលោង និង​សម្រួល​សភាព​ស្បែក​មុខ​ដែល​ស្ងួត​ក្រៀម​ឱ្យមាន​សំណើម​ស្រស់ថ្លា​ឡើងវិញ​បាន​យ៉ាង​ល្អប្រសើរ។

    5/ ផ្លែ​ចេក (Musa Paradisiacal L.Var. sapientum O.Ktze)

    ផ្លែ​ចេក មាន​សារ​ធា​ត​រំអិល​បង្កើន​ភាពស្រស់​ស្រាយ និង​ថែមទាំង​មាន​វីតាមីន សារធាតុ​រ៉ែ ប្រូ​តេ​អុ​ី​ន​ច្រើន​ប្រភេទ​ដែលមាន​ប្រយោជន៍​ដល់​ស្បែក​ក្នុង​ការបង្កើន​សំណើម លុប​ស្នាម​ជ្រីវជ្រួញ ព្យាបាល​សន្លាក​ស្នាម ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា និង​ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ​ទៀតផង។

    អាន​រួចហើយ​គឺ​មិន​គួរឱ្យ​ជឿ​សោះ​ថា បន្លែ​ផ្លែឈើ​ទាំងអស់នេះ​មានគុណ​ប្រយោជន៍​ចំពោះ​ស្បែក​មុខ​របស់​យើង​បាន​ច្រើន​ដល់​ថ្នាក់​នេះឡើយ ហើយ​ថែមទាំង​មិន​ពិបាក​រក​ទៀតផង ចង់ឱ្យនារីៗយើង​សាកល្បង​យកមក​ថែបំប៉ន​ស្បែក​មុខ​ល​មើល ចង់​យកមក​ចិត​ជា​បន្ទះស្តើងៗបិទ​នៅលើ​ផ្ទៃមុខ ឬ​យកមក​កិន​ឱ្យ​ម៉ដ្ឋ​ហើយ​បំពោក​លើ​ផ្ទៃមុខ ទុកចោល3-5នាទី ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹកស្អាត​ក៏បាន។ ក្រៅពី​ថែបំប៉ន​ស្បែក​មុខ​ហើយ សូមកុំ​ភ្លេច​ទទួលទាន​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម គេង​សម្រាក និង​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ផង តែ​ប៉ុណ្ណឹង​ស្បែក​មុខ​របស់នារីៗយើង​នឹង​ស​ស្អាត ភ្លឺរលោង តឹង​ណែន លែង​ខ្មៅ​ជ្រី​ញ​ជ្រួញ​តទៅទៀត​មិន​ខាន៕