Author: វល័ក្ខ

  • Murray ធ្លាក់​ចេញពី Australian Open ក្រោយពី​ការ​វាយបក​ដ៏​រំភើប

    Murray ធ្លាក់​ចេញពី Australian Open ក្រោយពី​ការ​វាយបក​ដ៏​រំភើប

    កីឡាករ​វាយ​កូន​បាល់ Andy Murray បាន​ចាកចេញ​ទាំង​ការបើកចំហ​ទ្វារ​ឲ្យ​មានការ​វិលត្រឡប់​មួយ​ទៅកាន់​ទីលាន Melbourne Park ក្រោយពី​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​របស់​កីឡាករ Roberto Bautista Agut ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​ចំនួន 5សិត ក្នុង​ជុំ​ទី1 នៃ​ព្រឹត្តិការណ៍ Australian Open កាលពី​ថ្ងៃ​ចន្ទ។

    ក្រោយពី​បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ​អាច​នឹង​ក្លាយជា​យុទ្ធនាការ​ចុងក្រោយ​ក្នុងនាម​ជា​កីឡាករ​អាជីព ដោយសារ​តែមាន​បញ្ហា​ឈឺចាប់​ត្រង់​ចង្កេះ Murray បាន​លេង​ជាមួយនឹង​ការខិតខំ​ព្យាយាម​អស់ពី​សមត្ថភាព​របស់​គេ តាមរយៈ​ការ​វាយបក​ពី​ការ​តាម​ក្រោយ 2សិត មុនពេល​ចាញ់​ទៅវិញ​ក្នុង​លទ្ធផល 6-4, 6-4, 6-7 (5) 6-7 (4) និង6-2 នៅក្រោម​ពន្លឺភ្លើង នៅលើ​ទីលាន Melbourne Arena។

    អតីត​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 លើ​ពិភពលោក​រូបនេះ បានធ្វើ​ឲ្យ​ការប្រកួត​របស់គេ​ស្ថិតក្នុង​ភាពស្វិតស្វាញ ខណៈដែល​រូបគេ​បាន​បង្ខំ​ឲ្យ​ការប្រកួត​ឈានដល់​សិត​កាត់សេចក្តី និង​បន្ទាប់មក​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សង្ឃឹមថា រូបគេ​អាច​នឹង​បង្កើត​ឲ្យ​មានការ​រំភើប​ម្តងទៀត​នៅ​អូស្ត្រាលី។

    ម្ចាស់​ជើងឯក Grand Slam 3 សម័យកាល​រូបនេះ បាន​និយាយ​នៅលើ​ទីលាន​ប្រកួត​ថា៖ «ខ្ញុំ​ប្រហែលជា​នឹង​ជួប​អ្នក​ទាំងអស់គ្នា​ម្តងទៀត ខ្ញុំ​នឹងធ្វើ​រាល់អ្វីៗទាំងអស់​តាម​ដែល​អាច​ធ្វើបាន។ ប្រសិនបើ​ខ្ញុំ​ចង់​ធ្វើ​ម្តងទៀត ខ្ញុំ​នឹងត្រូវ​តែមាន​ការវះកាត់​ដ៏​ធំ​មួយ ដែល​មិន​មានការ​ធានាថា ខ្ញុំ​អាច​វិល​ទៅ​ប្រកួត​បាន​វិញ​ឡើយ ប៉ុន្តែ ខ្ញុំ​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព» ៕

  • ជើង​ខ្លាំង ៤ក្រុម​នៃ​ពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តតាកែវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ

    ជើង​ខ្លាំង ៤ក្រុម​នៃ​ពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តតាកែវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ

    ខេត្តតាកែវ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តតាកែវ​ដែលជា​មណ្ឌល​ទី២បាន​រកឃើញ​ម្ចាស់​ជើងឯក​ហើយ​បាន​ទៅលើ​ក្រុម​យាន្ត​ដ្ឋា​ន​សំណាង១បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ក្លិប​កីឡា​ដូន​កែវ “A”ក្នុង​លទ្ធផល៣ទល់២ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នេះ​នៅ​ផ្សារ​បុរី​រស្មី ទី​រួម​ខេត្តតាកែវ ។

    ចំណែក​ក្រុម CTB “B” ទទួលបាន​ចំណាត់ថ្នាក់​លេខ៣ក្រោយពី​ឈ្នះ​លើ​ក្រុម​ភូមិ​ស្នោ​FC ក្នុង​លទ្ធផល ៥ទល់២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តតាកែវ​ក្រុម​ក្រុម​យាន្ត​ដ្ឋា​ន​សំណាង១ ទទួលបាន​ប្រាក់រង្វាន់ ១០០០ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម​ក្លិប​កីឡា​ដូន​កែវ “A”  ប្រាក់រង្វាន់ ៧០០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅលើ​ក្រុម CTB “B”ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ៤ បាន​ទៅលើ​ក្រុម​ភូមិ​ស្នោ FC ប្រាក់រង្វាន់១៥០ ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ។

    ដោយឡែក​សម្រាប់​ខេត្តតាកែវ​ដែលជា​មណ្ឌល​ទី២នេះ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​យកតែ៤ក្រុម​តែ​ប៉​ណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ និង​ទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ គឺ​កីឡាករ​បាល់ទាត់ Ronaldinho។ សូម​រងចាំ​ជួបគ្នា​នៅ​មណ្ឌល​កំពង់ស្ពឺ​ដែលជា​ខេត្ត​បន្ទាប់ នៅ​ថ្ងៃ ទី ២០ ខែ មករា ឆ្នាំ២០១៩ ។ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង ៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង៤០មេដាយ​ផ្នែក​រសជាតិ និង​គុណភាព។

     

    សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH ពិសា​ដោយ​ការទទួលខុសត្រូវ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 157

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 157

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/01/LRPN_157-Final-For-Web-1.pdf” force_dl=”1″]

  • បន្តិចទៀតនឹងមានតែគយ និងមន្រ្តីអន្តោប្រវេសន៍ប៉ុណ្ណោះនៅច្រកព្រំដែន ក្រៅពីនោះរដ្ឋាភិបាលនឹងដកចេញទាំងអស់

    បន្តិចទៀតនឹងមានតែគយ និងមន្រ្តីអន្តោប្រវេសន៍ប៉ុណ្ណោះនៅច្រកព្រំដែន ក្រៅពីនោះរដ្ឋាភិបាលនឹងដកចេញទាំងអស់

    បញ្ហាមន្ត្រីច្រើនស្ថាប័ននៅតាមច្រកព្រំដែន​នានា​ធ្លាប់ត្រូវបានលើកឡើងថាជាឧបសគ្គមួយផងដែរសម្រាប់អាជីវករ និងពាណិជ្ជករដែល​រកស៊ីផ្នែកនាំចេញ និងនាំចូលផលិតផលពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅក្រៅប្រទេស។


    បញ្ហាស្ថាប័នច្រើននេះត្រូវបានគេមើលឃើញថា ​អាចធ្វើឱ្យនីតិវិធីនៃការនាំចេញ-នាំចូលមានភាពសាំញ៉ាំ ចំណាយពេលវេលាយូរ និង​ថវិកាច្រើនដែលបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម​របស់អ្នករកស៊ីដែលត្រូវការ​ភាពឆាប់រហ័ស។


    នៅក្នុងជំនួប​រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន​លើកទី3 កាលពីថ្ងៃទី11 ខែមករា ឆ្នាំ2019 ម្សិលមិញនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ​រាជរដ្ឋាភិបាលនឹង​កាត់បន្ថយមន្ត្រីគ្រប់ស្ថាប័នទាំងអស់នៅច្រកព្រំដែន ដោយទុកតែមន្ត្រីអន្តោប្រវេសន៍ ដែលត្រូវបំពេញបែបបទវាយត្រាចេញ-ចូលប្រទេសជាចាំបាច់ និងមន្ត្រីគយ​សម្រាប់ប្រមូលពន្ធតែប៉ុណ្ណោះ ក្រៅពីនេះមន្ត្រីកាំកុងត្រូល និងមន្ត្រីផ្សេងៗទៀតនឹងមិនឱ្យមាននៅច្រកព្រំដែនតទៅទៀតទេ។


    ចំណាត់ការនេះធ្វើឡើងដើម្បីពង្រឹងឯករាជភាព​លើវិស័យសេដ្ឋកិច្ច តាមរយៈការជំរុញឱ្យ​មាន​ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស៕

  • កំពូល​តារា​សម្ដែង​ថៃ នាង Vicki បង្ហាញខ្លួន​នៅ​កម្ពុជា

    កំពូល​តារា​សម្ដែង​ថៃ នាង Vicki បង្ហាញខ្លួន​នៅ​កម្ពុជា

    គួរឱ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​កំពូល​តារា​សម្ដែង​ថៃ​ល្បីល្បាញ​អ្នកនាង Vicki Sunisa Jett ដែល​គេ​បាន​ស្គាល់​ច្រើន​ក្នុង​ភាពយន្ត​ភាគ​ថៃ ជាពិសេស​ក្នុង​រឿង «យ៉ា​នី​កំពូល​ស្នេហ៍» បានប្រកាស​ជំហរ​គួរអោយភ្ញាក់ផ្អើល ដើម្បី​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងពេលដែល​អ្នកនាង​បង្ហាញមុខ​ក្នុង​ពិធី​ប្រកាស​ដំណើរការ​គ្លីនិក​វះកាត់​សម្ផស្ស​អ៊ី​វ៉ូ​ល ដែលជា​គ្លីនិក​ធំ​មួយ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី11 មករា នៅ​ណាហ្គា​វើ​ល។

    អ្នកនាង​ត្រូវគេ​ឃើញ​ចុះហត្ថលេខា ព្រមជាមួយ​ពិធី​ចុះ​ផ្ដល់​សិទ្ធិ​ចែកចាយ​ផលិតផល​ល្បីល្បាញ​របស់​អ្នកនាង​ជាមួយនឹង​តំណាង​នៅ​កម្ពុជា អមដោយ​ការតាំង​ចិត្ត​ថា នឹង​លុកលុយ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​អោយបាន​ខ្លាំងក្លា​នៅ​កម្ពុជា បន្ថែម​ពីលើ​អាជីព​សម្ដែង ដែល​ជោគជ័យ។

    តារា​សម្ដែង​ថៃ អ្នកនាង Vicki Sunisa Jett បាន​ថ្លែង​ក្នុង​វេទិកា​សិ​ន្និ​សីទ​នា​ថ្ងៃនោះ​ថា អ្នកនាង​បង្ហាញខ្លួន​នាពេលនោះ មិន​មែ​ជា​លើក​ទី1នោះទេ ហើយក៍​មិនមែន​គ្រាន់តែ​បង្ហាញខ្លួន​ក្នុងនាម​ជា​តំណាង​ផ្សព្វផ្សាយ​របស់​គ្លីនិក​អ៊ី​វ៉ូ​ល​នោះដែរ ពោល​គឺជា​លើក​ទី2នៅ​កម្ពុជា ហើយ​អ្នកនាង​មកកាន់​វេទ​កា​ទាំងមូល ក៍​ព្រោះ​អ្នកនាង​សម្រេចចិត្ត​ចាប់ដៃ​វិនិយោគ​នៅ​កម្ពុជា។

    នៅក្នុង​ប្រទេស​ថៃ អ្នកនាង​ថា​ខ្លួន​គឺជា​អ្នកបង្កើត​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Liv White Diamond ដែល​រួមមាន ផលិតផល​ឡេ និង​ផលិតផល​ថែរក្សា​ស្បែក​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ ហើយ​មាន​ទីផ្សារ​ពេញនិយម​ប្រមាណ​ជាង3ឆ្នាំ​មកហើយ ទើប​ក្រោយពី​មានការ​សហការ អ្នកនាង​ក៍​សម្រេចចិត្ត​ប្រគល់​សិទ្ធិ​ចែកចាយ​ផលិតផល​របស់ខ្លួន​ទៅអោយ​កញ្ញា គង់ កែវ​មរកត ហៅ​ហ្វា​ង​កែវ នាយក​ប្រតិបត្តិ​គ្លីនិក​អ៊ី​វ៉ូ​ល មាន​សិទ្ធិ​ចែកចាយ​ផលិត​ម៉ាក​ល្បី​នេះ។

    អ្នកនាង​ថា​ខ្លួន​ប្រឡូក​ការសម្ដែង​ភាពយន្ត​នៅក្នុង​ប្រទេស​ថៃ​ជាង20ឆ្នាំ​មកហើយ ដោយ​ភាពយន្ត​ដែល​អ្នកនាង​សម្ដែង​ជា​តួឯក​រាប់​ក៍មាន​មិន​អស់​ផងដែរ ដែល​ត្រូវបាន​ជនជាតិខ្មែរ ដែល​និយម​ភាពយន្ត​ថៃ​ទទួលស្គាល់។ អ្នកនាង​រំពឹង​យ៉ាងខ្លាំង​ថា កញ្ញា ហ្វា​ង​កែវ ដែល​បាន​សិទ្ធ​ចែកចាយ​ផ្ដាច់មុខ​នឹងធ្វើ​អោយ​ផលិតផល​របស់​អ្នកនាង​ជោគជ័យ​មិន​ចាញ់​នៅ​ទីផ្សារ​ប្រទេស​ថៃ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដែល​ជនជាតិខ្មែរ​កាន់តែ​ចាប់អារម្មណ៍​ផលិតផល​ម៉ាកល្បីៗដើម្បី​សម្រស់​នាពេលនេះ។

    អ្នកនាង​ព្រលយ​ថា​ស្ថិតក្នុង​វ័យ37ឆ្នាំ អ្នកនាង​នៅតែមាន​ទីផ្សារ​សម្ដែង​តួឯក ប៉ុន្តែ​បណ្ដាលមកពី​អ្នកនាង​ទើបតែ​សម្រាលកូន​ប្រុស​បាន​ជាង2ខែ ស្របគ្នា​ដែល​អ្នកនាង​មិនទាន់រួច​ដៃ​រឿង​មុខ​ជំនួញ​ផង ទើប​អ្នកនាង​ផ្អាក​ទទួល​មួយរយៈ។

    គួរ​កត់​ស​ម្កាល់​ផងដែរ​ថា ជាមួយនឹង​វត្តមាន​របស់​កំពូល​តា​រា​សម្ដែង​ថៃ​ល្បីឈ្មោះ​ជា20ឆ្នាំ ខាងលើនេះ កញ្ញា គង់ កែវ​មរកត ដែលជា​នារី​មាន​សម្រស់​ស្រស់ស្អាត និង​មាន​ឥទ្ធិពល​ក្នុងការ​ទាក់ទាញ​អតិថិជន​នោះបាន​ក្លាយជា​នាយិកា​ប្រតិបត្តិ​គ្លីនិក ក្នុងនាម​ជា​ដៃគូ​ភាគហ៊ុន​ជាមួយ​អ្នកនាង Vicki Sunisa Jett រួមជាមួយ​លោក​វេជ្ជបណ្ឌិត ធឿ​ង សុំ​ពិសិដ្ឋ ដែលជា​ម្ចាស់​គ្លីនិក​ផ្ទាល់ ទើប​នាំឱ្យ​កើតមាន​ពិធី​កាត់​ខ្សែបូរ​ណ៌​ទាំង3ភាគី  និង​ប្រកាស​បើក​ដំណើរ​ជា​ផ្លូវការ​តែម្ដង ៕

  • ក្តៅ! សាម​សុង​ទើប​ចេញ Teaser ថ្មី ខណៈដែល​កំពុង​ត្រៀមខ្លួន​បង្ហាញ​រូបរាង​ទូរស័ព្ទដៃ Galaxy ស៊េរី​ថ្មី​នៅ​ខែ​ក្រោយនេះ!

    ក្តៅ! សាម​សុង​ទើប​ចេញ Teaser ថ្មី ខណៈដែល​កំពុង​ត្រៀមខ្លួន​បង្ហាញ​រូបរាង​ទូរស័ព្ទដៃ Galaxy ស៊េរី​ថ្មី​នៅ​ខែ​ក្រោយនេះ!

    នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​សាម​សុង ទើប​បង្ហោះ​ចេញ​នូវ​វីដេអូ Teaser ថ្មី​មួយ ដែល​ទំនងជា​ចង់​បង្ហើប​ពី​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ស៊េរី​ទំនើប​ដែល​មិនទាន់​បានដាក់​បង្ហាញ​ពី​រូបរាង​ច្បាស់​នៅឡើយ​ទេ តែ​ក៏​នឹងមាន​គម្រោង​បង្ហាញ​ជា​ផ្លូវការ​នាពេលឆាប់ៗនេះ​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ ទី២០ កុម្ភៈ ត្រូវ​នឹង ទី២១ កុម្ភៈ​នៅ​កម្ពុជា។

    នៅក្នុង​វីដេអូ Teaser ខ្លី​នេះដែរ​បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណែ​ត​ភាគច្រើន​បាននាំគ្នា​ទស្សន៍ទាយ​ថា​ជា​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ស៊េរី Galaxy ថ្មី​មួយទៀត​ដែល​គ្រោង​នឹង​បង្ហាញ​រូបរាង​នា​ខែក្រោយ​នេះ ដោយ​បង្ហាញ​លេខ10 ធំៗ ដែល​បញ្ជាក់​ពី​ការអបអរសាទរ​ខួប 10ឆ្នាំ​របស់​Samsung Galaxy ដូច្នេះ​អ្នកគាំទ្រ​សាម​សុង​កំពុង​រងចាំ​មើលថា​តើ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Galaxy ជំនាន់​ថ្មី​នឹង​ភ្ជាប់​មកជា​មួយ​នូវ​លក្ខណៈពិសេស​អ្វីខ្លះ។ ចុះ​ចំណែក​អ្នក​វិញ អ្នក​យល់​យ៉ាងណាដែរ​ចំពោះ​រូបរាង​ទូរស័ព្ទ​ដែល​កំពុង​បង្ហាញ​នៅក្នុង​វីដេអូ​នេះ?

    ប្រសិនបើ​លោកអ្នក​ចង់ដឹង​ច្បាស់ ថា​ Galaxy ស៊េរី​ទំនើប​នេះ​មាន​ភាព​អស្ចារ្យ​កំរិតណា សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់ តាមរយៈ www.samsungmobilepress.com , www.samsung.com/galaxy  ឫ www.samsung.com ។

  • Djokovic និង Halep ទទួល​ចំណាត់ថ្នាក់​លេខ1 ប្រចាំ Australian Open

    Djokovic និង Halep ទទួល​ចំណាត់ថ្នាក់​លេខ1 ប្រចាំ Australian Open

    កីឡាករ និង​កីឡាការិនី​វាយ​កូន​បាល់​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​ចំនួន 2នាក់ គឺ Novak Djokovic និង Simona Halep កាលពី​ថ្ងៃ​ព្រហស្បតិ៍ សុទ្ធសឹង​ត្រូវបាន​ផ្តល់​ចំណាត់ថ្នាក់​លេខ1 ប្រចាំ​ព្រឹត្តិការណ៍ Australian Open នៅ​សប្តាហ៍​ក្រោយ ខណៈដែល​ម្ចាស់​ជើងឯក​ពានរង្វាន់ធំៗ 23សម័យកាល Serena Williams ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ16 ក្នុង​វិញ្ញាសា​ផ្នែក​នារី។

    Djokovic នឹង​ឈរ​ពីលើ​គូប្រជែង​ដ៏​ខ្លាំង​របស់ខ្លួន Rafael Nadal និង​ម្ចាស់​ការពារ​តំណែង​ជើងឯក Roger Federer ស្រប​ពេលដែល​កីឡាករ​វ័យក្មេង Alexander Zverev ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ប្រចាំ​ព្រឹត្តិការណ៍ ខណៈ​រូបគេ​សម្លឹង​រក​ការ​ឈ្នះ​ពាន​កម្មវិធី Grand Slam ជា​លើក​ទី1។

    កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី Djokovic កំពុងតែ​សម្លឹង​រក​ការបង្កើត​ប្រវត្តិសាស្ត្រ​តាមរយៈ​ការ​ឈ្នះ​ពាន Australian Open ជា​លើក​ទី7 នៅពេលដែល​យុទ្ធនាការ​នេះ​ចាប់ផ្តើម​នៅ​ទីលាន Melbourne Park នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ខណៈ​កីឡាករ​ជើងចាស់​សញ្ជាតិ​ស្វ៊ី​ស Federer ក៏​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី7 ដូចគ្នា​ដែរ។

    ជើង​ខ្លាំង​ទាំង2 នឹងត្រូវ​ប៉ះ​ការ​ប្រជែង​ដ៏​ខ្លាំងក្លា​មួយ​ពី Zverev ដែលជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ ប៉ុន្តែ​មកទល់ពេលនេះ មិនទាន់​ឆ្លង​ផុត​វគ្គ 8នាក់​ចុងក្រោយ​នៅឡើយ​ទេ​ក្នុង​យុទ្ធនាការ​ដ៏​ធំ​មួយ។

    កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ5 ក្នុង​ពិភពលោក Juan Martin del Potro នឹងត្រូវ​អវត្តមាន​ដោយសារតែ​របួស ខណៈ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Kevin Anderson ត្រូវ​បានផ្តល់​ចំណាត់ថ្នាក់​លេខ5 ប្រចាំ​ព្រឹត្តិការណ៍ ស្របពេល​ម្ចាស់​ជើងឯក​រង​កាលពី​ឆ្នាំមុន Marin Cilic ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6។

    Halep ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ប្រចាំ​ព្រឹត្តិការណ៍​ក្នុង​វិញ្ញាសា​នារី ដោយ​ផ្អែកទៅលើ​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​របស់​នាង៕

    ប្រភពពី៖ Channel News Asia

  • ប្រា​សាក់ ចាប់ផ្ដើម​ឆ្នាំ​ថ្មី​ជាមួយ​ដើមទុន​ចុះបញ្ជី​រហូតដល់ 168 លាន​ដុល្លារ​អាមេរិក

    ប្រា​សាក់ ចាប់ផ្ដើម​ឆ្នាំ​ថ្មី​ជាមួយ​ដើមទុន​ចុះបញ្ជី​រហូតដល់ 168 លាន​ដុល្លារ​អាមេរិក

    ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លំដាប់​ទី 1 ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារធំៗទាំង 5 នៅ​កម្ពុជា បាន​បង្កើន​ដើមទុន​ចុះបញ្ជី​ពី 110លាន​ដុល្លារ​អាមេរិក រហូតដល់ 168 លាន​ដុល្លារ​អាមេរិក នា​ដើមឆ្នាំ​ថ្មី​នេះ។

    ការបង្កើន​ដើមទុន​ថ្មី​បន្ថែម 58លាន​ដុល្លារ​នេះ គឺ​ក្នុង​គោលបំណង​បង្កើន​ទំនុកចិត្ត​ឱ្យ​កាន់តែខ្លាំង​ក្លា​ពី​អតិថិជន វិនិយោគិន និង​សាធារណជន បន្ទាប់ពី​ប្រា​សាក់​បានសម្រេច​សមិទ្ធផល​ល្អប្រសើរ​នាពេល​កន្លងមក​លើ​មូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរ​ផ្នែក​អាជីវកម្ម ការបម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែលមាន​ភាពបត់បែន​និង​សម្បូរបែប វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​គ្របដណ្ដប់​ទូទាំងប្រទេស ការបំពាក់​ម៉ាស៊ីន​អេ​ធី​អឹម ម៉ាស៊ីន​ឆូត​កាត សេវា​ធនាគារ​ចល័ត និង​ប្រព័ន្ធ​ធនាគារ​ស្នូល ប្រកបដោយ​ភាពទំនើប តម្លាភាព និង​សុក្រឹតភាព។

    ដើមទុន​ចុះបញ្ជី​ចំនួន 672 ប៊ី​លាន​រៀល សមមូល​នឹង 168 លាន​ដុល្លារ​អាម​រិ​ក​នេះ បានមកពី​ការចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគ​ទុ​និក​ចំនួន 3 រួមមាន ធនាគារ Bank of East Asia (BEA) ក្រុមហ៊ុន Lanka Orix Leasing Company (LOLC) និង​ក្រុមហ៊ុន​បុគ្គលិក​ប្រា​សាក់ (PSCo)។

    លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មានប្រសាសន៍ថា «ការដំឡើង​ដើមទុន​បន្ថែម​នេះ គឺ​យក​មកពី​ប្រាក់ចំណេញ​រក្សាទុក ក្នុង​គោលបំណង​ផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ និង​កំណើន​របស់​ស្ថាប័ន ដើម្បី​បំពេញ​តាម​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ។ ការវិនិយោគ​បន្ថែម​នេះ ក៏​សបញ្ជាក់​ឱ្យឃើញ​ច្បាស់​ថា​ភាគ​ទុ​និក​របស់​ប្រា​សាក់ មាន​ទំនុកចិត្ត​ខ្ពស់​លើ​ថ្នាក់ដឹកនាំ និង​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ ព្រមទាំង​មានការ​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​មុតមាំ​ក្នុងការ​គាំទ្រ​និង​អភិវឌ្ឍ​ប្រា​សាក់​ឱ្យនៅតែ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​វិស័យ និង​ដើម្បី​កសាង​ទំនុកចិត្ត​និង​ការជឿជាក់​កាន់តែខ្លាំង​ពី​សាធារណជន» ។

    លោក សាយ សូ​នី បាន​គូសបញ្ជាក់​បន្តទៀតថា តាមរយៈ​ការបន្ថែម​ដើមទុន​ថ្មី​នេះ នឹង​រឹងរឹតតែ​ធ្វើឱ្យ​ប្រា​សាក់​ជ្រង​ជំហរ​យ៉ាងរឹងមាំ​លើ​ទីផ្សារ បម្រើសេវា​ជូន​អតិថិជន​បាន​កាន់តែ​ល្អប្រសើរ និង​ចូលរួមចំណែក​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្តរភាព។ ការសម្រេចបាន​សមិទ្ធ​ផល​នេះ ប្រាកដជា​មិនអាច​កើតមាន​ទេ ប្រសិនបើ​មិនមាន​ការគាំទ្រ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ។

    ក្នុងឱកាស​នេះ សាយ សូ​នី សូម​សំដែង​នូវ​ការដឹងគុណ និង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ជាពិសេស​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ និង​ឥណទាន​ដែល​តែងតែ​ផ្ដល់​ការគាំទ្រ ដែល​ញ៉ាំងឱ្យ​ប្រា​សាក់​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា។

    គិត​ត្រឹម​ដំណាច់ឆ្នាំ 2018 ប្រា​សាក់​មិន​ត្រឹមតែ​រក្សាបាន​នូវ​ជំហរ​នាំមុខគេ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ ជាមួយនឹង​បណ្ដាញ​ការិយាល័យ​ច្រើនជាងគេ ល​ទ្ទ​ភាព​រកប្រាក់​ចំនេញ និង​សម្ពៀត​ឥណទាន​ធំជាងគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានាបាន​នូវ​និរន្តរភាព​ទៀតផង។ លទ្ធផល​ដែល​សម្រេចបាន​រួមមាន៖

    • ទ្រព្យសកម្ម​សរុប​ចំនួន 2,378 លាន​ដុល្លារ​អាមេរិក
    • សម្ពៀត​ឥណទាន​កើនឡើង​ដល់ 1,962 លាន​ដុល្លារ​អាមេរិក ដោយ​ដោយ​បម្រើ​អតិថិជន​សរុប 397 ពាន់​នាក់
    • សមតុល្យ​ប្រាក់​បញ្ញើ-សន្សំ​ចំនួន 1,291  លាន​ដុល្លារ​អាមេរិក ដោយមាន​អតិថិជន​ប្រាក់​បញ្ញើ-សន្សំ 555 ពាន់​នាក់
    • ពង្រីក​បណ្តាញ​ការិយាល័យ​រហូតដល់ 177 សាខា
    • ដំឡើង​ម៉ាស៊ីន ATM ចំនួន 126 ទីតាំង
    • ផ្តល់ឱកាស​ការងារ​ដ​ល់​បុគ្គលិក​ជាង 7,600 នាក់

    ក្នុង​ឆ្នាំ 2019 ប្រា​សាក់​មាន​ផែនការ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការរីកចម្រើន​ជាមួយគ្នា​របស់​យើង ជាមួយនឹង​អតិថិជន​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ដែលមាន​ស្រាប់, ការបង្កើន​អត្ថប្រយោជន៍​ជា​អតិបរមា​និង​ការផ្តល់​ភាពងាយស្រួល​ដល់ដៃ​គូ​អាជីវកម្ម​និង​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ តាមរយៈ​ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ដូចជា​ពង្រីក​ការផ្តល់សេវា​ទូទាត់​រហ័ស, CSS, ម៉ាស៊ីន​ឆូត​កាត អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត និង​ពង្រីក​សាខា​ឱ្យ​ច្រើន​បន្ថែមទៀត​នៅ​ទូទាំងប្រទេស។ យើង​ក៏​ប្តេជ្ញាចិត្ត​ក្នុងការ​កែលំអ​សេវា​អតិថិជន នាំមក​នូវ​នាវ​នុ​វត្ត​ន៍ និង​ការផ្ដល់ជូន​សេវា​និង​ផលិតផលថ្មីៗដើម្បី​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង៕

  • ទឹកប្រាក់​រង្វាន់ 20លាន​រៀល ពី​ថ្នាំដុសធ្មេញ​ផ្កាឈូក2 បាន​បន្ត​ដល់ដៃ​អតិថិជន​ម្នាក់​ទៀតហើយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

    ទឹកប្រាក់​រង្វាន់ 20លាន​រៀល ពី​ថ្នាំដុសធ្មេញ​ផ្កាឈូក2 បាន​បន្ត​ដល់ដៃ​អតិថិជន​ម្នាក់​ទៀតហើយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

    បុរស​ម្នាក់​ឈ្មោះ ស្រេង គឹម​ហេង  អាយុ 36ឆ្នាំ មុខរបរ​ជា​ជាងផ្សារដែក  រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានសំណាង​បានឈ្នះ​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ 20លាន​រៀល​ពី​ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក2 ម្នាក់​ទៀតហើយ។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន​ដោយផ្ទាល់ ស្រេង គឹម​ហេង ដែល​ក្លាយជា​ម្ចាស់​ទឹកប្រាក់20លាន​រៀល បាន​ប្រាប់​ឱ្យដឹងថា តាំងពី​យូរ​មកហើយ លោក​តែង​គាំទ្រ និង​ប្រើប្រាស់​ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក2 ជាប្រចាំ ព្រោះ​វា​អាច​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ ជួយ​ធ្វើឱ្យ​ធ្មេញ​ស​ស្អាត និង​បំបាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​កាលពីពេល​កន្លងទៅនេះ បន្ទាប់ពី​ប្រើ​ថ្នាំដុសធ្មេញ​អស់ លោក​បាន​ទិញ​ថ្នាំដុសធ្មេញ​ផ្កាឈូក2មក​ប្រើ​ទៀត លុះ​ពេល​ហែក​ប្រអប់ និង​កោស​ស្ទីក​គ័​រ​នៅក្នុង​ប្រអប់​ក៏​ឃើញ​មាន​រង្វាន់ 20លាន​រៀល​តែម្ដង។ ភ្លាមនោះ​លោក​ពិត​ជាមាន​អារម្មណ៍​រីករាយ​ជាខ្លាំង និង​បាន​ប្រាប់​ក្រុមគ្រួសារ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅក្នុង​ប្រអប់​តែម្ដង។

    លោក​បាន​បញ្ជាក់ទៀតថា ក្រោយពេល​ទទួលបាន​ប្រាក់រង្វាន់​ធំ20លាន​រៀល​នេះ លោក​នឹង​យកទៅ មួយចំនួន​ទៅ​សង​ធនាគារ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​ពង្រីក​មុខរបរ ដើម្បី​ដោះស្រាយ​ជីវភាព​ទៅ​ថ្ងៃ​អនាគត។

    គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក2 បាន​បង្កើត​កម្មវិធី​ពិសេស​ជាមួយ​ប្រាក់រង្វាន់​ធំ 20លាន​រៀល​មាន​រហូតដល់50រង្វាន់ ម៉ូតូ HONDA Dream មាន​ចំនួន50គ្រឿង ទូរស័ព្ទ iPhone មាន​ចំនួន50គ្រឿង រួម​ជាមួយនឹង​រង្វាន់​ថ្នាំដុសធ្មេញ​ផ្កាឈូក2រាប់លាន​ប្រអប់​ទៀត។

    សូម​ព្យាយាម​ណា…រង្វាន់​ធំ20លាន​រៀល​បន្ទាប់​ទៀត អាចជា​របស់​អ្នក…។ ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក2 ជា​ឱសថ​សម្រាប់​ព្យាបាល និង​ថែទាំ​សុខភាព​មាត់​ធ្មេញ ៕

  • ធនាគារជាតិ​ប្រកាស​បញ្ឈប់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន 4 នៅ​ដើម​ឆ្នាំនេះ

    ធនាគារជាតិ​ប្រកាស​បញ្ឈប់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន 4 នៅ​ដើម​ឆ្នាំនេះ

    ធនាគារជាតិ​នៅ​កម្ពុជា​ធ្លាប់បាន​ធ្វើការ​ប្រកាស​ព័ត៌មាន និង​ព្រមានធ្ងន់ៗរួចមកហើយ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​បាន​បង្កើន​តម្លៃ​សេវា​របស់ខ្លួន​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ខ្ចីប្រាក់ និង​លក្ខខណ្ឌ​មួយចំនួនទៀត​ដែល​ធនាគារជាតិ​បាន​កំណត់ថា អាច​ប្រឈម​នឹង​ការបញ្ឈប់​ប្រតិបត្តិការ ឬ​មាន​វិធានការ​ផ្លូវច្បាប់​នានា។

    បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្រួល​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​សម្រាប់​ប្រជាជន​នៅ​ទូទាំងប្រទេស​ដោយ​ការកំណត់​ពិតាន​ការប្រាក់​រួចមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​មើលឃើញថា​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​បែរជា​បង្កើន​តម្លៃ​សេវាផ្សេងៗរបស់ខ្លួន​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ប្រជាជន​ទៅវិញ។ ជា​វិធានការ​ទប់ស្កាត់ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់បាន​ព្រមាន​ហើយ​ថា អាច​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​គ្រឹះស្ថាន​ណា​ដែល​កេង​យកចំណេញ​ច្រើន​ហួសហេតុ​ពេក​ពី​ប្រជាជន។

    នៅ​ដើមឆ្នាំ2019 នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការបញ្ឈប់​ប្រតិបត្តិ​ករ​ដែលជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន 4 គឺ៖

    ទី1- គ្រឹះស្ថាន វីរៈជន កសិករ ម.ក
    ទី2- គ្រឹះស្ថាន វ​ឌ្ឍ​ក​រសិករ ម.ក
    ទី3- ឥណទាន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ ម.ក
    ទី4 ខេ ភី ភី ឌី ហ្វា​យ​នែ​ន ម.ក

    គួរ​បញ្ជាក់ថា ការបញ្ឈប់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ជនបទ​ទាំង4 នេះ ធនាគារជាតិ​នៃ​កម្ពុជា​មិនទាន់បាន​បញ្ជាក់​មូលហេតុ​នៅឡើយ​ទេ គ្រាន់តែ​បាន​ជូនដំណឹង​ដល់​សាធារណជន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​តែប៉ុណ្ណោះ៕