Author: វល័ក្ខ

  • Adidas Cambodia ការប្រកាសដាក់លក់ស្បែកជើង YEEZY 350 V2 Triple White របស់ Adidas YEEZY

    Adidas Cambodia ការប្រកាសដាក់លក់ស្បែកជើង YEEZY 350 V2 Triple White របស់ Adidas YEEZY

    រាជធានីភ្នំពេញ៖ ហ្វេនរបស់ Adidas បានបានដឹងហើយកាលពីខែធ្នូឆ្នាំមុនពីការប្រកាសដាក់លក់ស្បែកជើងម៉ូត Yeezy 350 V2 Static និងមានហ្វេនជាច្រើនបានធ្វើការរង់ចាំ និង តំរង់ជាជួរចាប់តាំងពីម៉ោង 11យប់មុនថ្ងៃប្រកាសលក់ជាផ្លូវការ ហើយមានហ្វេនមួយចំនួនមានការខកចិត្តដោយទិញមិនទាន់។


    នៅថ្ងៃសុក្រ ទី18 ខែមករា ឆ្នាំ2019 ក្រុមហ៊ុន MIB Metropolitan International Brands Ltd ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខម៉ាក Adidas ក្នុងប្រទេសកម្ពុជាបានប្រកាសដាក់លក់ស្បែកជើង Adidas ម៉ូតថ្មីមួយប្រភេទទៀត គឺ YEEZY BOOST 350 V2 Triple White ហើយថ្ងៃប្រកាសលក់ជាផ្លូវការនឹងប្រារព្ធនៅថ្ងៃទី25 ខែមករា ឆ្នាំ2019 នាវេលាម៉ោង 8ព្រឹក នៅក្នុងហាង Adidas សាខាផ្លូវព្រះសីហនុដូចលើកមុន។


    YEEZY BOOST 350 V2 Triple White គឺជាពណ៌ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ហើយចំនុចពិសេសរបស់ YEEZY BOOST 350 V2 Triple White ផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) និង ផ្នែកខាងក្រោមនៃស្បែកជើងជាប្រភេទកៅស៊ូពណ៌ស្រអាប់ (Semi-Translucent Rubber Outsole) រីឯស្រទាប់កណ្តាលប្រើប្រាស់បច្ទេកវិទ្យា BOOST™ ហើយ YEEZY BOOST 350 V2 Triple White ដាក់លក់ក្នុងតម្លៃ 242ដុល្លារតែប៉ុណ្ណោះ។


    សំរាប់ពត៌មានលំអិតពីស្បែកជើងម៉ូត YEEZY BOOST 350 V2 Triple White, Adidas ហ្វេនអាចឆែកវេបសាយ៖ www.adidas.com/YEEZY​
    Facebook៖Adidas Cambodia Store
    Instagram៖ @adidascambodia_store
    សូមរកមើលល័ក្ខខ័ណ្ឌនៅក្នុងការទិញខាងក្រោម៖https://drive.google.com/open?id=1pcT18q_flkpQk1g7Vj6bA5AcdN7TFrPc

  • ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី​សម្ពោធ​បើក​លក់​គម្រោង​ថ្មី «អា​ម៉ូ​រី​ប្រាំពីរ​មករា»

    ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី​សម្ពោធ​បើក​លក់​គម្រោង​ថ្មី «អា​ម៉ូ​រី​ប្រាំពីរ​មករា»

    ភ្នំពេញ៖ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី19 ខែមករា ឆ្នាំ2019 ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ គម្រោង​ដ៏​ថ្មី​សន្លាង​របស់ខ្លួន ដែលមាន​ឈ្មោះថា “អា​ម៉ូ​រី 7មករា។ ពិធី​សម្ពោធ​នេះ ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​នាគ​ក្រហម ក្រោម​អធិបតីភាព លោក សួន វិ​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី និង​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​ភ្ញៀវ​ប្រមាណ 100នាក់ ដែលជា​អតិថិជន​សក្តានុពលរ​បស់​ក្រុមហ៊ុន។

    លោក សួន វិ​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​មានប្រសាសន៍ថា៖ “នៅពេលដែល​ប្រទេសជាតិ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រជាជន​របស់​យើង​ក៏​នឹង​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​គ្រួសារ ដែល​បាន​ជំរុញ​ឱ្យ មាន​កំណើន​អ្នកមាន​ជីវភាព​ធូរធារ​កើនឡើង។ ដោយហេតុនេះ​ក្រុមហ៊ុន អា​ម៉ូ​រី បាន​ឈានជើងដើរ​តួយ៉ាង​សំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ខ្នាតតូច និង​មធ្យម”។

    ដោយឡែក​ចំពោះ​គម្រោង​ដំបូង​របស់ “អា​ម៉ូ​រី 7មករា” លោក​អគ្គនាយក​បាន​ប្រាប់​ឱ្យដឹងថា ទីតាំង​នៃ​គម្រោង​នេះ​បង្ហាញខ្លួន​ស្ថិតនៅ​ចំ​ទី​ប្រសព្វ​សក្តានុពល​សេដ្ឋកិច្ច​រវាង​តំបន់​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន តំបន់​អភិវឌ្ឍន៍​ដ៏ទៃទៀត​ស្ថិតនៅ​ជុំវិញ និង​មាន​ដងព្រែក​ធម្មជាតិ ដែល​ញ៉ាំង​ឲ្យ​គម្រោង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល ហើយ​គម្រោង​នឹង​បញ្ចប់​ការសាងសង​ក្នុង​រយៈពេល 2ឆ្នាំ​ខាងមុខនេះ។

    គម្រោង​នេះ​ត្រូវបានធ្វើ​នៅលើ​ផ្ទៃដី​ចំនួន 32ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ 7មករា ដែល​ត​ភ្ជាប់​ផ្លូវជាតិ​លេខ6 ទៅកាន់​ផ្លូវលោក​ឧកញ៉ា​លី​យ៉ុង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ5 ដែល​ពោ​ពេញ​ដោយ​សក្តានុពល​អភិវឌ្ឍ​ខ្ពស់ និង​ជាទី​ប្រជុំជន​ដ៏​កុះករ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ។ ទីតាំង​គម្រោង​នេះ​ផងដែរ ក៏មាន​ទីតាំង​ស្ថិតនៅ​ជិត​សួន​សត្វសា​ហ្វា​រី​វើ​ល វិមាន​ឈ្នះ ឈ្នះ ពហុកីឡាដ្ឋាន​ជាតិ​ថ្មី និង​គម្រោង​បុរីល្បីៗជាច្រើន​ទៀត។ នៅក្នុង​គម្រោង​ថ្មី​នេះ អតិថិជន​នឹង​ទទួលបាន​នូវ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ និង​មានការ​ថែម​ជូន​ពិសេស​មិន​ធ្លាប់មាន​ជាច្រើន​ដូចជា ទិញ​ផ្ទះមួយ​ល្វែង ថែម​ជូន​ដី​មួយ​ឡូ​តិ៍ ទិញ​ដី​មួយ​ឡូ​តិ៍ ថែម​ជូន​មួយ​ឡូ​តិ៍​បន្ថែមទៀត។

    នៅ​ថ្ងៃទី19នេះ​ផងដែរ គម្រោង​នឹងធ្វើ​ការលក់​ជា​តំណាក់កាល ដែល​តំណាក់​ទី1 របស់​គម្រោង​នឹង​ផ្តល់ជូន​ចំនួន4ជម្រើស​ដូចជា៖ ជម្រើស​ទី1 ដី​ទំហំ 5ម​X2mម ជម្រើស​ទី2 ដី​ទំហំ 10មX20ម ជម្រើស​ទី3 ដី​ទំហំ 20មX30ម និង​ជម្រើស​ទី4 ផ្ទះ​វីឡា​កូនកាត់​ទំហំ 5មX12ម។

    ក្រុមហ៊ុន​ក៏​ផ្តល់ជូន​នូវ​ជម្រើស​សមស្រប​ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​ដល់​អតិថិជន ដោយ​ផ្តល់នូវ​ការបង់ប្រាក់​ដោយ​គ្មាន​ការប្រាក់​រហូតដល់​រយះ​ពេល3ឆ្នាំ។ ឆ្លងកាត់​ការបើក​លក់​សាកល្បង​មួយ​សប្តាហ៍​កន្លងមកនេះ​ក្រុមហ៊ុន​បាន​លក់​អស់​ប្រមាណ50% លើសពី​ការរំពឹងទុក។ អតិថិជន​របស់​អា​ម៉ូ​រី​បានបង្ហាញ​ពី​ការ​សប្បាយចិត្ត​ដោយ​ទទួលបាន​នូវ​តម្លៃ​ពិសេស ហើយ​ថែមទាំង​ទទួល​បានការ​ប្រូ​មូ​សិន​ពិសេស ទិញ​ដី​មួយ​ឡូ​តិ៍ ថែម​ដី​មួយ​ឡូ​តិ៍​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា អា​ម៉ូ​រី​គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ទាំងស្រុង​ទៅលើ​វិស័យ​អចលនទ្រព្យ ដែល​រួមមាន​ការលក់ និង​ជួល​អចលនទ្រព្យ​សម្រាប់​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម ការលក់​គម្រោង​វិនិយោគ ការវាយតម្លៃ​អចលនទ្រព្យ ការស្រាវជ្រាវ​លើ​វិស័យ​អចលនទ្រព្យ និង​ការពិគ្រោះ​យោបល់​លើ​វិស័យនេះ​ជាដើម។ល។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖ លោកស្រី ស៊ី ម៉ាន់​ឌី ជំនួយការ​អគ្គនាយក និង តាមរយៈ​លេខ​ទូរស័ព្ទ៖ 089 999 996

  • លោក Emery៖ ការបរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Chelsea នឹង​បញ្ចប់​ការ​ប្រជែង​លេខ4 របស់ Arsenal

    លោក Emery៖ ការបរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Chelsea នឹង​បញ្ចប់​ការ​ប្រជែង​លេខ4 របស់ Arsenal

    លោក Unai Emery បាន​ព្រមាន​ដល់​ក្រុម Arsenal ថា បើ​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Chelsea នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ក្តីសង្ឃឹម​របស់​ពួកគេ​ក្នុងការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង4 នៃ​ក្របខ័ណ្ឌ Premier League នឹងត្រូវ​បញ្ចប់​ដែរ។

    ក្រុម​របស់លោក Emery នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Chelsea ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ​នៅ​កីឡដ្ឋាន Emirates ដោយ​ថែមទាំង​ដឹងខ្លួន​ថា ការបរាជ័យ​នឹងធ្វើ​ឱ្យ​ពួកគេ​ដេញតាម​ពីក្រោយ​ចំណាត់ថ្នាក់​ដែល​ត្រូវ​ឈ្នះ​កៅអី​ក្របខ័ណ្ឌ Champions League រហូតដល់ 9ពិន្ទុ។

    ក្រោយពី​ការមិន​ស្គាល់​ចាញ់​សោះ​ចំនួន 22ប្រកួត​កាលពី​ដើមរដូវ​កាល​នេះ ក្រុម Arsenal បាន​ជួប​ភាព​ត្រដាបត្រដួស​ក្នុងអំឡុង​រដូវ​បុណ្យទាន និង​ចាញ់​នៅលើ​ទឹកដី​ក្រុម West Ham កាលពី​ចុង​សប្តាហ៍​មុន។

    ក្រុម​របស់លោក Emery នឹង​ចាប់ផ្តើម​ប្រកួត​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6 ប្រសិនបើ​ក្រុម Manchester United ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Brighton ក្នុងការ​ប្រកួត​គូ​មុន​នៅ​ថ្ងៃ​ដដែល​នោះ។

    Man United បាន​ដេញតាម​ពីក្រោយ​ក្រុម Arsenal ដល់​ទៅ 12ពិន្ទុ នៅត្រឹម​ពេលដែល​លោក Jose Mourinho ត្រូវ​បណ្តេញចេញ កាលពី​ពាក់កណ្តាល​ខែធ្នូ មុននឹង​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ​បាន​ភ្លាត់ស្នៀត។

    លោក Emery មាន​អារម្មណ៍​ថា ការរង​បរាជ័យ​មួយ​ផ្សេងទៀត​ក្រោម​ស្នាដៃ​ក្រុម Chelsea ក្នុង​លទ្ធផល 3-2 នា​កីឡដ្ឋាន Stamford Brigde កាលពី​សប្តាហ៍​ទី2 នៃ​រដូវ​កាល​នេះ នឹង​បញ្ចប់​ក្តីសង្ឃឹម​របស់​ពួកគេ​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ4 ជា​លើក​ទី1 ក្នុង​រយៈពេល 3ឆ្នាំ។

    នៅពេលដែល​ត្រូវបាន​ចោទ​សួរថា គម្លាត​ដេញ​នឹង​ធំ​ពេក​ដែល​ធ្វើឱ្យ​មិនអាច​ដេញតាម​ទាន់ ឬ​យ៉ាងណា​នោះ គ្រូបង្វឹក​នៃ​ក្រុម Arsenal រូបនេះ​បាន​ឆ្លើយថា៖ «ខ្ញុំ​គិតថា ពិតជា​អ៊ីចឹង​មែនហើយ»៕

  • ម៉ាក Café Fresco បើ​គិត​មកដល់​សព្វថ្ងៃនេះ​គឺមាន​អាយុកាល​ជាង 17ឆ្នាំ ហើយ​នៅក្នុង​ប្រទេស​កម្ពុជា

    ម៉ាក Café Fresco បើ​គិត​មកដល់​សព្វថ្ងៃនេះ​គឺមាន​អាយុកាល​ជាង 17ឆ្នាំ ហើយ​នៅក្នុង​ប្រទេស​កម្ពុជា

    ភ្នំពេញ៖ ថ្ងៃ​ច័ន្ទ ទី14 ខែមករា ឆ្នាំ2019 នៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ខាងក្រោម​ភោជនីយដ្ឋាន FCC មាន​ភ្ញៀវកិត្តិយស​ប្រុស ស្រី ប្រមាណ​ជាង 50នាក់ ដែល​បាន​ស្លៀកពាក់​យ៉ាង​ស្រស់ស្អាត ហើយ​ជាពិសេស​គេ​ស​ង្គេ​ត​ឃើញ​នៅក្នុង​ដៃ​មាន​កាន់​កែវស្រា​ទំពា​ង​បាយ​ជូរ និង កែវស្រា​សំប៉ាញ (Champagne) ហើយ​ជជែក​គ្នា​ពី​កម្មវិធី​បើកសម្ពោធ​ដំណើរការ​សារ​ឡើងវិញ​របស់​ហាង Café Fresco ដែល​ទើបតែ​បានបញ្ចប់​ការជួលជុល​ថ្មី​នេះ។

    ហាង Café Fresco ដែលមាន​សាខា​ជាច្រើន​នៅ​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​តាំងពី​ឆ្នាំ 2002 ដោយ​លោក Anthony Alderson ដែលជា​ជនជាតិ​អង់គ្លេស។ ការបើក​សម្ពោធ​ដំណើរការ​សារ​ឡើងវិញ​ម្តងនេះ​ហាង Café Fresco បានបង្ហាញ​រូបរាង​ថ្មី​របស់ខ្លួន​ជាមួយនឹង​ភាព​ទាក់ទាញ​តុបតែង​តាមបែប​លក្ខណៈ​សិល្បៈ​អាណានិគមនិយម​សម័យ​បារាំង និង​លាយ​លំ​ជាមួយនឹង​ការតុបតែង​តាមបែប​សម័យ​ទំនើប ហើយ​ជាពិសេស​ហាង Café Fresco បាន​នាំមក​នូវ​មុខម្ហូប​ថ្មី​ជាច្រើន​ប្រភេទ​មក​បម្រើ​ជូន​ដល់​អតិថិជន​ក្នុងអំឡុងពេល​បើកសម្ពោធ​ដំណើរការ​សារ​ឡើងវិញ និង ចាប់ផ្តើម​ប្រកា​សលក់​ម្ហូបអាហារ កាហ្វេ និង​ភេ​ស​ជ្ជះ។

    នាពេល​ល្ងាច​ភ្ញៀវ​អាច​អញ្ជើញ​មក​ទទួលទាន​ស្រា​ជាច្រើន​ប្រភេទ​ដែលមាន​ដូចជា៖ ស្រា​ទំពា​ង​បាយ​ជូ​ពណ៌​ក្រហម និង​ទំ​ពាង​បាយ​ជូ​ពណ៌​ស (Red Wine and White) និង ប្រភេទ​ស្រា​បៀរ​ជាច្រើន​មុខ​ទៀត​ផងដែរ។

    ភ្ញៀវ​អាច​អញ្ជើញ​មក​ទទួលទាន​អាហារ​តាមបែប​អឺរ៉ុប​ដែលមាន​ដូចជា៖ សាំង​វិច​បែប​អ៊ីតាលី ស៊ី​សា​សាឡាដ (Caesar Salad) ធូ​ណា​សាឡាដ (Tuna Salad) ជាដើម។ ហាង Café Fresco នឹង​ចាប់ផ្តើម​បើក​ពី​ម៉ោង 6ព្រឹក ដល់ ម៉ោង9ល្ងាច ចំណែកឯ​ផ្នែក នំប៉័ង និង នំ​ខេ​ក​នឹងមាន​ការបញ្ចុះ​តំលៃ 50% រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង 6ល្ងាច ដល់​ម៉ោង 9ល្ងាច​ផងដែរ។

    គួរ​បញ្ចាក់​ផង​ដែលថា​ហាង Café Fresco ក៏មាន​ធ្វើ​នំ​លក់ដុំ​ទៅ​បណ្តា​ហាង​កាហ្វេ ហាង​ប៊ឺ​ហ្គឺ និង​ផ្សារ​ទំនើប​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ។

    ហាង Café Fresco សូម​អ​ញ្ចើ​ញ​ភ្ញៀវ​ទាំងអស់​ដែលមាន​ចំណូលចិត្ត​បែប​អាហារ​អឺរ៉ុប​នៅ​ហាង Café Fresco ដែល​ស្ថិតនៅ​ខាងក្រោម​ភោជនីយដ្ឋាន FCC ផ្ទះ​លេខ 363 វិថី​ស៊ីសុវត្ថិ ក្រុងភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា រឺក៏ ទំនាក់ទំនង​លេខ​ទូរស័ព្ទ៖ 069 25 32 22៕

  • ដំណឹង​ល្អ​សម្រាប់​ម្ចាស់​អចលនទ្រព្យ! ឆ្នាំ​ 2019នេះ​ រដ្ឋាភិបាល​សម្រេច​បន្ត​គោ​លកា​រណ៍​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង លើ​ការផ្ទេរ​កម្ម​សិទ្ធ និង​សិទ្ធ​កាន់កាប់​អចលនទ្រព្យ

    ដំណឹង​ល្អ​សម្រាប់​ម្ចាស់​អចលនទ្រព្យ! ឆ្នាំ​ 2019នេះ​ រដ្ឋាភិបាល​សម្រេច​បន្ត​គោ​លកា​រណ៍​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង លើ​ការផ្ទេរ​កម្ម​សិទ្ធ និង​សិទ្ធ​កាន់កាប់​អចលនទ្រព្យ

    រដ្ឋាភិបាល​នឹង​បន្ត​ការអនុគ្រោះ​សម្រាប់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​នៅ​កម្ពុជា តាមរយៈ​ការអនុវត្ត​បន្ត​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ​ប្រថាប់ត្រា​ចំនួន​មួយដង ចំពោះ​ការផ្ទេរ​កម្ម​សិទ្ធ ឬ​សិទ្ធ​កាន់កាប់​អចលន​ទាំង​មាន​បណ្ណ​កម្ម​សិទ្ធ និង​គ្មាន​បណ្ណ​កម្ម​សិទ្ធ។

    នៅ​ថ្ងៃទី 16 ខែមករា ឆ្នាំ2019 នេះ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចារ​ឯកភាព​លើ​លិខិតស្នើរ​សុំ​គោលការណ៍​អនុវត្ត​បន្ត​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ​ប្រថាប់ត្រា​ចំនួន​មួយដង ចំពោះ​ការផ្ទេរ​សិទ្ធ ឬ​សិទ្ធ​កាន់កាប់​អចលនទ្រព្យ​ពុំបាន​ចុះបញ្ជី (គ្មាន​ប័ណ្ណ​កម្ម​សិទ្ធ) និង​បាន​ចុះបញ្ជី (មាន​ប័ណ្ណ​កម្ម​សិទ្ធ) ពី​ប្រធាន​នាយកដ្ឋាន​ចលនទ្រព្យ និង​អចលនទ្រព្យ​លោក ខឹម តុលា។

    នៅក្នុង​លិខិត​នោះបាន​បញ្ចា​ក់ថា ដោយ​មើលឃើញ​ប្រជាពលរដ្ឋ​ជា​អ្នកទទួល​សិទ្ធ ឬ​កាន់កាប់​អចល​ទ្រព្យ​ចុងក្រោយ (អ្នកទិញ) ដែល​ត្រូវ​រង​ការបង់ពន្ធ​ប្រថាប់ត្រា​ច្រើន​តំណ​នៅ​សេសសល់​នៅឡើយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានស្នើ​សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ​លិខិត​លេខ 18602 អ​ពដ ចុះ​ថ្ងៃទី 04 ខែធ្នូ ឆ្នាំ2018 ដើម្បី​បន្ត​គោលការណ៍​អនុគ្រោះ​ឱ្យ​បង់ពន្ធ​ប្រថាប់ត្រា​ចំនួន​មួយដង ចំពោះ​ការផ្ទេ​សកម្ម​សិទ្ធ ឬ​សិទ្ធ​កាន់កាប់​អចលនទ្រព្យ ទាំង​ពុំបាន​ចុះបញ្ជី និង​បាន​ចុះបញ្ជី​ដែល​បាន​ផុត​សុពលភាព​ត្រឹម​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018។ ជាមួយគ្នានេះ ក្រសួង​ក៏បាន​ឯកភាព និង​បាន​ស្នើសុំ​ការសម្រេច​បន្ត​គោលការណ៍​នេះ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សេន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួចហើយ​ដែរ​តាម​លិខិត​លេខ 136 សហវ.អ​ពដ ចុះ​ថ្ងៃទី10 ខែមករា ឆ្នាំ2018៕

  • ក្រុមហ៊ុន Jaya Catering & Events Services មាន​កិត្តិយស​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ជូន​ដល់ ACC & ICAPP

    ក្រុមហ៊ុន Jaya Catering & Events Services មាន​កិត្តិយស​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ជូន​ដល់ ACC & ICAPP

    នៅ​ថ្ងៃ​អង្គារ ទី15 ខែមករា ឆ្នាំ2019 ពន្លឺព្រះអាទិត្យ​ពណ៌​មាស​បានចាប់ផ្តើម​រំកិល​ខ្លួន​ហៀបនឹង​លិច​ម្តងបន្តិចៗនៅឯ​ទី​លានជល់ដំរី ដែល​ស្ថិតនៅ​លើទឹក​អង្គរ​ក្នុង​ទីក្រុង​សៀមរាប នៅពេល​នោះគេ​សង្កេតឃើញ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Jaya Catering & Events Services ក៏ដូចជា​បុគ្គលិក​ទាំងអស់​ប្រមាណ​ជាង 350នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​ម្ហូបអាហារ​លក្ខណៈ​ស្តង់ដា ហើយ​អី្វ​ដែលជា​ចំណុច​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​ការផ្តល់​សេវាកម្ម​ប្រភេទ វី វី អាយ ភី (VVIP) ជូន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​កិច្ចប្រជុំ​ជា​ផ្លូវការ​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (The Asian Cultural Council – ACC) និង​កម្មវិធី​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​តំបន់​អាស៊ី(The International Conference of Asian Political Parties- ICAPP)។

    នៅក្នុង​ពិធី​លៀង​សាយភោជន៍​នាពេល​ល្ងាច​នៅមុខ​ទី​លានជល់ដំរី​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​ស្ថាបនិក​កិត្តិយស​របស់(The Asian Cultural Council – ACC)  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​អន្តរជាតិ ជាពិសេស​វត្តមាន​រប​ស់​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​មកពី 26ប្រទេស​ទូទាំង​ទ្វីបអាស៊ី​ប្រមាណ​ជា 800នាក់​ទៀត។ នៅក្នុង​ឱកាស​នោះ ក្រុមហ៊ុន Jaya Catering & Events Services មាន​កិត្តិយស​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ម្ហូបអាហារ​ដែល​បាន​ចម្អិន​ជា​អាហារ​ដែលជា​អត្តសញ្ញាណ​របស់​ខ្មែរ​មានដូចជា៖

    1: ញាំ​ស្វាយ​ត្រីឆ្អើរ​បង្គាក្រៀម និង​ស្កា​ឡុ​ប​ទឹក​អម្ពិល (Green Mango Salad with Smoked Fish, Dried Shrimps & Scallop with Tamarind Sauce)

    2: ស៊ុប​ក្រវាញ​មាន់​ខ្មៅ (Black Chicken Soup with Cardamom)

    3: គ្រាប់​ជីរ​ទឹកដូង (Basil Seeds with Coconut Juice)

    4: សាច់​គោដុត ត្រី​ស៊ី​បាស់​ចៀន បន្លែ​សរីរាង្គ និង​បាយ​ឆា (Roasted Beef Tenderloin, Pan-Fried Sea Bass, Organic Vegetables & Fried Rice)

    5: បបរ​ត្នោត និង​ផ្លែឈើ​ស្រស់ (Palm Seeds Pudding & Fresh Fruits)

    គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​កិច្ចប្រជុំ​លើកដំបូង​បង្អស់​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (The Asian Cultural Council – ACC) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ2018 ដោយ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​តំបន់​អាស៊ី (The International Conference of Asian Political Parties – ICAPP) និង​មាន​តំណាង​មកពី​គណបក្សនយោបាយ​ជាង 350 មកពី 52ប្រទេស​នៅ​ទូទាំង​តំបន់ ហើយ​ក្រុមប្រឹក្សា​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ (UNESCO) បន្ទាប់ពី​កិច្ចព្រមព្រៀង​ត្រីភាគី​រវាង​អង្គការ​យូណេស្កូ ICAPP និង ACC ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី4 ខែធ្នូ ឆ្នាំ2018 នៅ​ខេត្តសៀមរាប។

    តាងនាម​ឱ្យ​ក្រុមហ៊ុន Jaya Catering & Events Services សូម​ថ្លៃ​ង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី(The Asian Cultural Council – ACC) ដែល​បានជ្រើសរើស និង​គ្រាំទ្រ​សេវាកម្ម​ម្ហូបអាហារ​របស់ Jaya Catering & Events Services  ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​ក្នុង​កម្មវិធី ACC និង ICAPP នា​ល្ងាច​ថ្ងៃ​អង្គារ ទី15 ខែមករា ឆ្នាំ2019 នៅឯ​ទី​លានជល់ដំរី ដែល​ស្ថិតនៅ​លើទឹក​អង្គរ​ក្នុង​ទីក្រុង​សៀមរាប៕

    Facebook Page៖ Jaya Catering & Events Management
    លេខទូស័ព្ទ៖ 089 998 338 និង 069 888 034
    អ៊ីម៉ែល៖ [email protected]

  • ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់​រង្វាន់​លើក​ទី1 នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ

    ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់​រង្វាន់​លើក​ទី1 នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ

    រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃអាទិត្យ​ទី ២០ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ការចាប់​រង្វាន់​លើកទីមួយ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។

    កម្មវិធី Anchor Fun Zone   នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨យប់-១០យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា លោក ខេ​មរះ សេរី​មន្ត លោក ហ្សូ​ណូ កញ្ញា បាន មុន្នី​ល័​ក្ខ       និង​កញ្ញា បាច់ គីម​មួយ     ។

    កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី១នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅ​កោះ​ភូ​កេ​ត​ចំនួន ១៥ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​មហា​សំណាង។

    នេះ​គឺជា​ដំណើរ​កម្សាន្ត​នៅលើ​នាវា​ដ៏​ទំនើប​ជា​លើកដំបូង​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ និង​ជាទី​កន្លែង​ដែល​គូ​ស្វាមីភរិយា​នឹង​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហើយ​បន្ទាប់មក​ធ្វើដំណើរ​តាម​នាវា​ទៅកាន់​កោះ​ភូ​កេ​ត។ នាវា​នេះ​នឹង​ឈប់​ចត​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ដំណើរ​កម្សាន្ត​មួយថ្ងៃ​ផងដែរ។ នេះ​នឹង​ក្លាយជា​ដំណើរ​ក​ម្សា​ន​ដ៏​រំភើប​រីករាយ​យ៉ាងខ្លាំង​ខណៈពេលដែល​គូ​ស្វាមីភរិយា​នឹង​រីករាយ​ទស្សនា​ប្រទេស​ចំនួន 3 ក្នុង​ដំណើរ​កម្សាន្ត​តែមួយ គឺ​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​ភូ​កេ​ត ប្រទេស​ថៃ។

    តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ?
    សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា!!!
    ពិសា​ដោយ​ការទទួលខុសត្រូវ

  • ដឹងទេថា ក្បាលរថភ្លើងល្បឿនលឿនដ៏ទំនើប ដែលត្រៀមរត់នៅកម្ពុជា មានលក្ខណៈពិសេសអ្វីខ្លះ ?

    ដឹងទេថា ក្បាលរថភ្លើងល្បឿនលឿនដ៏ទំនើប ដែលត្រៀមរត់នៅកម្ពុជា មានលក្ខណៈពិសេសអ្វីខ្លះ ?

    ក្បាលរថភ្លើង​ធុន​ស្រាល​ស៊េរី​ទំនើប​ចំនួន ​៣​គ្រឿង របស់​ក្រុម​ហ៊ុន Royal Railway Cambodia របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែលបានតម្លើង និងនាំយកពី​ប្រទេស​ម៉ិកស៊ីកូ កាលពីពេលកន្លងទៅ បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាទំនិញធនស្រាលនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនឹងការបង្ហាញវត្តមានដ៏ថ្មីសន្លាងនាពេលនេះ មានមនុស្សជាច្រើនបានសម្ដែងនូវការចង់ដឹងថា តើក្បាលរថភ្លើងល្បឿនលឿន និងទំនើបទាំងនេះ មានលក្ខណៈពិសេសយ៉ាងណាខ្លះ ? តោះ… បើចង់ដឹង សូមស្វែងយល់ទាំងអស់គ្នាដូចខាងក្រោមនេះ ៖

    ជាមួយនឹងតួដ៏ស្រស់ស្អាត មាំ ធំទូលាយ ក្បាលរថភ្លើងល្បឿនលឿន Tramway មានបំពាក់ទៅដោយសម្ភារៈ និងឧបករណ៍ទំនើបៗ ដែលក្នុងនោះត្រូវបានបន្ថែមនូវមានលក្ខណៈពិសេសជាច្រើនទៀត រួមជាមួយនឹងការបែងចែកដូចជា៖

    • អាចផ្ទុកមនុស្សបាន​ ៥៦នាក់​
    • មានម៉ាស៊ីនត្រជាក់
    • កៅអីអង្គុយធំទូលាយ
    • មានបំពាក់ប្រព័ន្ធ Wi-Fi
    • ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស
    • បង្កើនល្បឿនបានលឿន​ ដល់​ ៨០-៩០គម/ម៉ោង
    • មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ
    • មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់
    • ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង
    • មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង
    • បង្គន់អនាម័យ

    យ៉ាងណាក៏ដោយ ពេលនេះ ក្បាលរថភ្លើង ល្បឿលឿន Tramway កំពុងតែស្ថិតនៅក្នុងការត្រួតពិនិត្យបច្ចេកទេស ដើម្បីត្រៀមដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ៕

  • កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ នៅក្នុង​ឆ្នាំនេះ

    កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ នៅក្នុង​ឆ្នាំនេះ

    កម្ពុជា​គ្រោង​នឹង​ដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ ឬ​ហៅថា E-Commerce សម្រាប់​ប្រទេស​ឱ្យចេញ​ជា​រូបរាង​នៅក្នុង​ឆ្នាំ2019 នេះ។ ការដាក់ចេញ​នូវ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​ធ្វើឡើង​ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​សុវត្ថិភាព​ដល់​អ្នកទិញ និង​អ្នកលក់​លើ​ការប្រកប​អាជីវកម្ម ខណៈ​បច្ចុប្បន្ន​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ​លើ​សំណុំ​ឯកសារ​មួយចំនួន​ដែល​ក្រសួងពាណិជ្ជកម្ម​បានដាក់​ជូន ហើយ​ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង វា​នឹង​ជួយ​ការពារ​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ​ក្នុង​វិស័យ​អន​ឡាញ​នេះ។

    លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ចងក្រង​ឡើង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ខណៈពេល​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល ពិនិត្យ​កម្រិត​ជំនាញ​នៅ​គណៈរដ្ឋមន្ត្រី។ លោក​បញ្ជាក់ថា៖ «ប្រសិនបើ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ ត្រូវបាន​ពិភាក្សា​ពី​គណៈរដ្ឋមន្ដ្រី​អំពី​កម្រិត​បច្ចេកទេស​រួចហើយ​ឃើញថា​គ្រប់គ្រាន់​នោះ វា​នឹង​អាច​ចេញ​លឿន និយាយ​រួម​ច្បាប់​នេះ​នឹង​ចេញ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ2019 នេះ​តែម្ដង»។

    លោក​បន្ដថា «ការដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ គឺ​ដើម្បី​ជំរុញ​ផលិតផល​ក្នុងស្រុក​ឱ្យមាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ឡើង មានន័យថា ប្រជាជន​នៅ​កម្ពុ​ជាមាន​ប្រមាណ 16លាន​នាក់ តែ​ប្រសិនបើ​យើង​លក់ទំនិញ​តាម​ធម្មតា យើង​លក់បាន​ត្រឹមតែ 16លាន​នាក់​ហ្នឹង​ទេ ប៉ុន្ដែ​បើ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ យើង​នឹង​លក់បាន​ច្រើនជាង​នេះ ព្រោះ​មិន​ត្រឹមតែ​លក់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​លក់​ដល់​បរទេស​ថែម​ទៀតផង»។

    លោក​បន្ថែមថា ការដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ គឺ​ល្អប្រសើរ​បំផុត​សម្រាប់​កម្ពុជា ព្រោះ​វា​ផ្ដល់​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ។ មានន័យថា នៅពេល​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ អ្នកលក់​មិនអាច​បោកប្រាស់​អ្នកទិញ​ដោយ​ប្រការផ្សេងៗបាន​នោះទេ ដូចជា៖ ទំនិញ​មិន​ដូច​រូបភាព​បង្ហាញ ទំនិញ​គ្មាន​គុណភាព គ្មាន​ភាព​ទទួលខុសត្រូវ​លើ​ការដឹកជញ្ជូន ឱ្យ​អតិថិជន​ផ្ញើ​លុយ តែ​មិន​ផ្ញើ​ទំនិញ​ឱ្យ​ជាដើម។ ដោយឡែក​សម្រាប់​អ្នកទិញ​ក៏​ដូចគ្នា​ដែរ គឺ​មិនអាច​បោកប្រាស់​អ្នកលក់​ដោយ​ប្រការផ្សេងៗទាំងឡាយ​ដូចគ្នា។

    លោក​បាន​ឱ្យដឹងទៀតថា ប្រសិនបើ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ទេនោះ វិស័យនេះ​នឹងមិន​រីកលូតលាស់​លឿន​ដូច​បណ្ដា​ប្រទេសជិតខាង​ឡើយ មួយវិញទៀត​កាលណា​អត់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ អាច​បណ្ដាលឱ្យមាន​ជម្លោះ ហើយ​បើ​មាន​ជម្លោះ គឺ​មិនអាច​ដោះស្រាយ​បានឡើយ ព្រោះតែ​គ្មាន​ច្បាប់​គ្រប់គ្រង។

    លោក​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា តាំងពីដើម​រហូតដល់​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​ការទូទាត់​ប្រាក់សុទ្ធ និង​ត្រូវ​ទៅដល់​ទីតាំង​ទំនិញ​ផ្ទាល់​តែម្ដង កត្តា​ទាំងនេះ​ធ្វើឱ្យ​ខាត​ពេលវេលា ខាតបង់​ប្រាក់កាស និង​ហានិភ័យ​សម្រាប់​អ្នកលក់ និង​អ្នកទិញ។

    លោក​ឧកញ៉ា​បន្ដថា «ប៉ុន្ដែ​បើសិន​បើ​មាន​ការធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ និង​ការទូទាត់​ទំនិញ​តាម​បច្ចេកវិទ្យា Fintech កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​នោះ មិន​ត្រឹមតែ​ផ្ដល់​ផលចំណេញ​ទាំង​ប្រាក់កាស ពេលវេលា និង​សុវត្ថិភាព​ដល់​អតិថិជន និង​អ្នកលក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ផុសផុល​ឡើង ពិសេស​ការជំរុញ​ទំនិញ​ក្នុងស្រុក​ឱ្យ​កាន់​តែមាន​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ទៀតផង» ៕

  • លោក Guardiola៖ Man City ត្រៀម​រួចរាល់​ក្នុងការ​ដណ្តើមយក​ប្រៀប​លើ​ការ​ភ្នា​ត់​ស្នៀត​របស់ Liverpool

    លោក Guardiola៖ Man City ត្រៀម​រួចរាល់​ក្នុងការ​ដណ្តើមយក​ប្រៀប​លើ​ការ​ភ្នា​ត់​ស្នៀត​របស់ Liverpool

    លោក Pep Guardiola បាន​បញ្ជាក់ថា ក្រុម Manchester City របស់លោក នឹង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ដណ្តើមយក​ប្រៀប ប្រសិនបើ​ក្រុម​កំពុងតែ​នាំមុខ​លើ​តារាង Premier League គឺ Liverpool មានការ​ភ្លាត់ស្នៀត ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Wolves កាលពី​ថ្ងៃ​ចន្ទ ដែល​បានធ្វើ​ឲ្យ​ក្រុម Man City ដេញតាម​ពីក្រោយ​ក្រុម​របស់លោក Jurgen Klopp ត្រឹមតែ 4ពិន្ទុ។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី 2គ្រាប់​ក្នុង​តង់​ទី2 ពី​សំណាក់​កីឡាករ​ខ្សែប្រយុទ្ធ Gabriel Jesus នៅ​ចន្លោះពេល​នៃ​ការពិន័យ​កាត​ក្រហម​សម្រាប់​ខ្សែការពារ​បារាំង Willy Boly របស់ Wolves បានអនុញ្ញាត​ឲ្យ​ក្រុម Man City បង្ហាញថា ពួកគេ​បាន​លុបចោល​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​ពួកគេ​កាលពី​ខែធ្នូ​ហើយ។

    អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City រូបនេះ មិនមាន​អារម្មណ៍​ក្នុងការ​ធ្វើការ​វិភាគ​ទៅលើ​តារាង​ឡើយ និង​បាន​បញ្ជាក់ថា លោក​ចាប់អារម្មណ៍​តែ​ទៅលើ​ការបង្ហាញ​ពី​ទម្រង់​លេង​របស់​ក្រុម​លោក​ប៉ុណ្ណោះ។

    លោក Guardiola បាន​ឲ្យ​ដឹងថា៖ «យើង​មិនអាច​លេង​ការប្រកួត​ជាច្រើន​ជាមួយនឹង​ក្រុម Liverpool ទេ ហើយ​យើង​មិនអាច​ធ្វើ​អ្វី​ទៅលើ​ពួកគេ​បានឡើយ»។

    គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​បន្តថា៖ «អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការ​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​របស់​យើង និង​រក្សា​ការដេញ​តាម​ពីក្រោយ។ យើង​មិនបាន​និយាយ​ទៅកាន់​កីឡាករ​របស់​យើង​ពី​បញ្ហា​នោះទេ ហើយ​យើង​មិនអាច​គ្រប់គ្រង​អ្វីដែល​យើង​អាចធ្វើ​បានឡើយ។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការបង្ហាញ​ពី​ភាពខ្លាំង ហើយ​នៅ​ថ្ងៃ​ណាមួយ ពួកគេ​ប្រហែលជា​ចាញ់។ ប៉ុន្តែ ប្រសិនបើ​ពួកគេ​មិន​ចាញ់​ទេនោះ ពួកគេ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក»។

    លោក Guardiola បាន​បន្ថែមទៀតថា៖ «យើង​បានធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​បន្ទាប់ពី​រដូវ​កាល​មុន ប៉ុន្តែ ក្រុម​មួយ​ធ្វើបាន​ល្អប្រសើរ​ជាង​យើង​មកទល់ពេលនេះ។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការរក្សា​ភាពខ្លាំង​រហូតដល់​បញ្ច​ប់​រដូវ​កាល ហើយ​លទ្ធផល​នឹង​បង្ហាញថា ក្រុម​ណា​នឹង​ឈ្នះ»៕