Author: វល័ក្ខ

  • ស្ត្រី​មានគភ៌​តែងខ្លួន​បែបណា​ឱ្យ​មើលទៅ​ស្អាត​បែប Fashion

    ស្ត្រី​មានគភ៌​តែងខ្លួន​បែបណា​ឱ្យ​មើលទៅ​ស្អាត​បែប Fashion

    សូម​ទទួលស្គាល់​ទៅ​ថា ស្ត្រីៗយើង​ទោះជា​កាលពីពេល​មិនទាន់​មានគភ៌ ធ្លាប់មាន​រូបរាង​ស្គម​ស្វែ​ល​ស្អាត​ខ្ញង់​លំដាប់​បវរកញ្ញា​ខ្លាំង​ប៉ុនណា​ក៏ដោយ តែ​ដល់ពេល​មាន​ផ្ទៃពោះ​ច្បាស់​ជា​មើលទៅ​ឃើញ​ធាត់​កន្ទ្រល និង​ថែមទាំង​ទ្រោម​ស្រពោន​ខុស​កាលពីមុន​ទាំងស្រុង។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ស្ត្រី​គ្រប់រូប​នៅតែ​ចង់ឱ្យ​ខ្លួនឯង​មើល​មក​ស្រស់ស្អាត​គ្រប់ពេលវេលា​ជានិច្ច​ដែរ ដូច្នេះ​មិនថាតែ​ពេល​មានគភ៌ ឬ​មិនមាន​ក៏ដោយ ហើយ​ដើម្បី​ជាការ​បន្ថែម​ភាពជឿជាក់​លើ​ខ្លួនឯង សូម​ស្ត្រី​មានគភ៌​ទាំងឡាយ​នាំយក​តិច​និក​ការតុបតែង​ខ្លួន​ខាងក្រោម​នេះ​ទៅប្រើ​សាកល​មើល ទោះជា​ក្នុងអំឡុងពេល​មានគភ៌​ក៏ដោយ​ក៏​ស្ត្រី​យើង​នៅតែ​មើលទៅ​ស្អាត​ខ្ញង់​ដែរ។

    1/ តែងខ្លួន​បែបងាយៗក្នុង​ថ្ងៃសប្បាយ៖ ក្នុង​ថ្ងៃ​ធម្មតា​ដែល​ស្ត្រី​មានគភ៌​ចង់​ចេញទៅ​ទិញ​ឥ​វ៉ាន់​នៅ​ខាងក្រៅ​ផ្ទះ​បន្តិចបន្តួច​នោះ ការពាក់​យឺត​វាល​ក្លៀក​ខ្លួន​រាង​វែង​បន្តិច ជាមួយនឹង​ខោ​ខូវប៊យ​ចង្កេះធូរៗក៏​គួរតែ​ល្មម​គ្រប់គ្រាន់​ហើយ។ ព្រោះ​ឈុត​បែបនេះ​នឹង​ជួយ​ឱ្យ​ដងខ្លួន​របស់​ស្ត្រី​មានគភ៌​មើលទៅ​ឃើញ​រាង​វែង​ខ្ពស់​ឡើង​រហូត​មាន​អារម្មណ៍​ថា រាង​ស្គម និង​ដើម្បីឱ្យ​រូបរាង​មើល​មក​ឃើញ​រាង​ស្វែ​ល​ឡើង​បន្តិច​ទៀតផង អ្នក​គួរ​ជ្រើសរើស​ស្លៀក​ពណ៌​បែបដិតៗបន្តិច ដូចជា ពណ៌​ខ្មៅ ឬ​ពណ៌​ទឹកប៊ិច​ចាស់ ព្រោះ​វា​នឹង​ជួយ​លាក់​រូបរាង​របស់​អ្នក​បាន​យ៉ាង​ល្អ។

    2/ ស្លៀកសំពត់​ខ្លី៖ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​អ្នក​ក៏​អាច​យក​ឈុត​ដ្រេ​សមក​ស្លៀក​បាន​ដូចគ្នា​ដោយ​គ្រាន់តែ​យក​សំពត់​ដ្រេ​ស​នោះមក​ចាប់​គូ​ជាមួយ​ខោ​សាច់​ក្រណាត់​យឺត​ជើងវែង ក៏​អូ​ខេ​បាត់ទៅហើយ ឬ​ចង់​ស្លៀក​ជាមួយ​សំពត់​វែង​រាង​ស្មើ​ចុះក្រោម ក៏​មើល​មក​ឃើញ​ស្អាត​ម្យ៉ាងដែរ។

    3/ ស្អាត​ស្រទន់​ដោយ​សំពត់​រ៉ូ​ប​វែង៖ សំពត់​រ៉ូ​ប​វែង គឺជា​ឈុត​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​គួរ​មាននៅ​ក្នុង​ទូ​សម្លៀកបំពាក់ ព្រោះ​ស័ក្តិសម​សម្រាប់​មនុស្ស​មាន​ផ្ទៃពោះ​បំផុត។ តាមរយៈ​សំពត់​រ៉ូ​ប​មាន​លក្ខណៈ​វែង​ចុះក្រោម រីក​ធំ​ទៅ​ក្រោម​ចាប់តាំងពី​ទ្រូង​ចុះទៅ​បែបនេះ នឹង​ជួយ​លាក់​រូបរាង​របស់​ស្ត្រី​មានគភ៌​ឱ្យមើល​ទៅ​ឃើញ​ស្គម​បាន ធ្វើឱ្យ​មិន​មើលឃើញ​ក្បាលពោះ និង​ត្រគាក​ច្បាស់​នោះទេ ហើយ​ឈុត​នេះ​ថែមទាំង​មិន​រឹប​ណែន​រហូត​ធ្វើឱ្យ​ធុញថប់​ដូច​ឈុត​ផ្សេង​ទៀតផង។

    4/ ចាប់​គូ​សំពត់​ខោអាវ​ឱ្យ​ត្រូវ៖ ព្រោះ​ការជ្រើសរើស​ចាប់​គូ​សំពត់​ខោអាវ​នេះ​នឹង​ជួយ​ធ្វើឱ្យ​រូបរាង​របស់​ស្ត្រី​មានគភ៌​មើល​មក​មាន​រាង​មាន​រៅ​ល្អ​ឡើង ដូច្នេះ​អ្នក​គួរតែ​ដឹង​អំពី​តិច​និក​ការចាប់​គូ​សំពត់​ខោអាវ​ដើម្បី​ស្លៀក​ហើយ​ឱ្យ​រូបរាង​មើល​ហើយ​ឃើញ​ស្អាត​ដូចជា ចៀសវាង​ការ​ពាក់អាវ ជាមួយ​សំពត់​រលុងធំៗជាដើម ព្រោះ​នឹងធ្វើ​ឱ្យ​រូបរាង​របស់​ស្ត្រី​មានគភ៌​មើល​មក​ឃើញ​ធំ​ណែន។

    5/ គ្រឿងអលង្ការ​តុបតែង​ខ្លួន​ក៏​សំខាន់៖ ជា​រឿង​ប្រក្រតី​ដែល​ផ្ទៃមុខ​របស់​ស្ត្រី​នឹង​មើលទៅ​ឃើញ​ទ្រោម​ស្រពោន​ក្នុងខណៈ​មាន​ផ្ទៃពោះ ព្រោះ​ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​នឿយ​ល្វើយ​គ្រប់ពេលវេលា​ហើយ​ថែមទាំង​ពេលខ្លះ​នៅ​អាច​កើត​អាការ​ចាញ់កូន​ខ្លាំង​រហូត​ធ្វើឱ្យ​រាងកាយ​មើលទៅ​ចុះ​ទ្រុឌទ្រោម តែ​ការ​បាន​ពាក់​គ្រឿងអលង្ការ​តុបតែង​បន្តិចបន្តួច ដូចជា ចិញ្ចៀន ក្រវិល កងដៃ ឬ​ដង្កៀប​កៀប​សក់ស្អាតៗ ក៏​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​មើលទៅ​ស្អាត​ស្រស់ស្រាយ​បានដែរ៕

  • ជំងឺដ៏មានគ្រោះថ្នាក់ 3យ៉ាង ដែលបណ្តាលមកពី «មូស»

    ជំងឺដ៏មានគ្រោះថ្នាក់ 3យ៉ាង ដែលបណ្តាលមកពី «មូស»

    នៅក្នុងរដូវភ្លៀងដែលមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃរហូតដល់មានទឹកដក់សឹងគ្រប់ទីកន្លែងនោះ គឺជាប្រភពកំណើតយ៉ាងល្អដល់ពួកសត្រូវកំណាចដូចជាសត្វមូស។

    ជាប្រក្រតី សត្វមូសមានវដ្តជីវិតក្នុងអំឡុងពេលនៅជាស៊ុតរហូតដល់ធំពេញវ័យក្នុងរយៈពេលពី 9 – 14 ថ្ងៃ ហើយមានតែមូសញីប៉ុណ្ណោះដែលបឺតឈាមជាអាហារ ចំណែកមូសឈ្មោលវិញបឺតទឹកដមពីកេសរផ្កាជាអាហារ ហើយក្រៅពីនេះសត្វមូសញីដែលធំពេញវ័យហើយមានអាយុវែងបានដល់ទៅ 1 – 3 ខែ ឯមូសឈ្មោលមានអាយុត្រឹមតែ 6 – 7ថ្ងៃប៉ុណ្ណោះ តែអ្វីដែលគួរឱ្យខ្លាចនោះគឺ ស៊ុតរបស់មូស ដោយមូសញីនឹងទម្លាក់ស៊ុតនៅក្នុងទឹកនឹង(អត់ហូរ) ស៊ុតនឹងអណ្តែតខ្លួននៅលើផ្ទៃទឹក។ មូសប្រភេទខ្លះប្រើពេលវេលាចាប់តាំងពីទម្លាក់ស៊ុតរហូតដល់ញាស់ត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ។ ការទម្លាក់ស៊ុតរបស់សត្វមូសម្តងៗមានចំនួនស៊ុតចាប់តាំងពី50 រហូតដល់ 300 ស៊ុតឯណោះ ហើយមូសញីមួយក្បាល ក្នុងមួយជីវិតរបស់វាអាចទម្លាក់ស៊ុតបានចាប់ពី 1 – 7ដងឯណោះ និងអ្វីដែលសំខាន់នោះគឺ ស៊ុតរបស់មូសធន់នឹងសភាវស្ងួតក្រៀមក្រោះបានជាច្រើនខែ និងបើសឹនជាបានទទួលសំណើម ឬមានទឹកលិចស៊ុតម្តងទៀតនោះ ស៊ុតនឹងអាចញាស់ចេញជាសត្វមូសបានក្នុងរយៈពេលតែ 20 – 60 នាទីប៉ុណ្ណោះ។ ថ្ងៃនេះឡា រ៉ែនសូមនាំយកព័ត៌មានរបស់ជំងឺឆ្លងដែលបណ្តាលមកពីសត្វមូសចម្លងរោគមកជម្រាបជូនមិត្តអ្នកអាន ដើម្បីធ្វើជាចំណេះដឹងក្នុងការសង្កេតមើលអាការ និងការការពារជំងឺទាំងនោះដូចខាងក្រោម។

    1 . ជំងឺគ្រុនឈាម
    មូលហេតុ៖ បណ្តាលមកពីមេរោគវីរុសដោយមានមូសខ្លាជាភ្នាក់ងារចម្លងរោគ។
    អាការ៖ បន្ទាប់ពីត្រូវមូសខ្លាដែលមានមេរោគខាំបានប្រមាណជា 5 – 8ថ្ងៃ នឹងកើតមានអាការគ្រុនក្តៅខ្លួនខ្លាំង(38.5 -40អង្សាសេ)ជាប់ៗគ្នា 2 – 7ថ្ងៃ មុខក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺក្នុងឆ្អឹង ឈឺរង្វង់ភ្នែក អ្នកខ្លះមានអាការឈឺពោះ ក្អួតចង្អោ មិនឃ្លានអាហារ មានកើតស្នាមអុចក្រហមៗនៅលើដៃជើង ខ្លួន ក្លៀក អាចមានចេញឈាមតាមច្រមុះ និងតាមជើងធ្មេញ អាការទូទៅស្រដៀងជំងឺគ្រុនផ្តាសាយ តែគ្មានក្អក និងគ្មានហៀរសំបោរទេ។
    សញ្ញាគ្រោះថ្នាក់នៅពេលកំដៅថយចុះ៖ បើមានអាការស្ងៀមស្ងាត់ ល្វើយខ្លាំង រសាប់រសល់ ត្រជាក់ដៃជើង ជីពចរលោតលឿនតែស្រាលៗ ចុកពោះទាន់ហន់ ស្រេកទឹក នោមតិច មានហូរឈាមតាមច្រមុះ ក្អួតចេញឈាម លាមកឡើងពណ៌ខ្មៅ បើឃើញមានអាការទាំងនេះ ចូរប្រញាប់នាំទៅមន្ទីពេទ្យដែលនៅជិតបំផុត បើអ្នកជំងឺឆាប់បានស្ថិតនៅក្រោមការមើលថែទាំរបស់គ្រូពេទ្យទាន់ពេលវេលាហើយនោះ ឱកាសក្នុងការបាត់បង់ជីវិតមានតិចណាស់។
    ការការពារ៖ ដោយសារតែជំងឺនេះនៅមិនទាន់មានវ៉ាក់សាំងការពារនោះ ទើបវិធីការពារគឺ កុំឱ្យមូសខាំ កម្ចាត់ដង្កូវទឹក និងកំទេច ឬបំបាត់ប្រភពកំណើតរបស់មូសខ្លាទាំងអស់។

    2 . ជំងឺគ្រុនរលាកខួរក្បាល
    មូលហេតុ៖ បណ្តាលមកពីការឆ្លងមេរោគវីរុសដែលមានសត្វមូសរំខានជាភ្នាក់ងារចម្លងរោគដែលច្រើនតែបង្កើនពូជនៅក្នុងប្រភពទឹកតាមវាលស្រែ។ មូសប្រភេទនេះបានទទួលមេរោគគ្រុនរលាកខួរក្បាល ជេ អុី ខណៈពេលជញ្ជក់ឈាមពីសត្វ ជាពិសេសជ្រូកជាប្រភពមេរោគសំខាន់ បន្ទាប់ពីនោះ នៅពេលមូសមកខាំមនុស្សវានឹងបញ្ជូនមេរោគនេះចូលក្នុងរាងកាយមនុស្ស។
    អាការ៖ ភាគច្រើនអ្នកឆ្លងមេរោគច្រើនតែគ្មានកើតអាការអ្វីឡើយ តែនៅលើអ្នកជំងឺដែលកើតមានអាការ នឹងមានកម្តៅឡើងខ្ពស់ ឈឺក្បាលខ្លាំង អស់កម្លាំងល្វើយ បើអាការធ្ងន់ធ្ងរ អ្នកជំងឺអាចលែងដឹងខ្លួន និងបាត់បង់ជីវិត ឬអ្នកខ្លះពេលជាសះស្បើយហើយអាចមានអាការពិការខាងខួរក្បាល សតិបញ្ញាចុះខ្សោយ ឬពិការខាងរាងកាយបាន។
    ការការពារ៖ ជំងឺនេះអាចការពារបានដោយការការពារកុំឱ្យត្រូវមូសខាំ និងការចាក់វ៉ាក់សាំងការពារ ដូច្នេះអ្នកដែលស្ថិតក្នុងវ័យដែលត្រូវទទួលការចាក់វ៉ាក់សាំងការពារ ដូចជា កុមារតូចៗនោះ អាណាព្យាបាលត្រូវនាំទៅចាក់វ៉ាក់សាំងការពារនៅតាមមណ្ឌលសុខភាព ឬមន្ទីពេទ្យដែលនៅជិតគេហដ្ឋាន។

    3 . ជំងឺគ្រុនចាញ់
    មូលហេតុ៖ បណ្តាលមកពីមេរោគ ប្រូតូឈួ ដោយមូសដែកគោលញីដែលរស់នៅក្នុងព្រៃជាភ្នាក់ងារចម្លងរោគ។ នៅពេលត្រូវមូសដែកគោលខាំប្រមាណជា 15 – 30 ថ្ងៃក្រោយ នឹងកើតមានអាការជំងឺ។
    អាការ៖ ជាប្រក្រតី អ្នកជំងឺច្រើនតែចាប់ផ្តើមមានអាការក្រោយពីបានទទួលមេរោគហើយប្រមាណជា 1សប្តាហ៍រហូតដល់2ខែ ដោយអ្នកជំងឺនឹងកើតមានអាការ ក្តៅខ្លួនខ្លាំង រងារញាក់ មិនឃ្លានអាហារ ឈឺចុករួយតាមរាងកាយ អ្នកខ្លះមានអាការចុកពោះរាក ចំពោះអ្នកជំងឺដែលធ្ងន់ធ្ងរនឹងមានអាការស្លេកស្លាំង ស្បែកឡើងលឿងខ្លាំង ស្ងាត់ស្ងៀម មានសភាវក្រលៀនលែងធ្វើការ និងអាចដល់ថ្នាក់ស្លាប់បាន។
    ការការពារ៖ បច្ចុប្បន្ននេះនៅមិនទាន់មានវ៉ាក់សាំងដែលប្រើក្នុងការការពារជំងឺនេះទេ ហើយក៏មិនទាន់មានថ្នាំលេបការពារជាមុនណាដែលមានប្រសិទ្ធភាពខ្ពស់នៅឡើយដែរ ការការពារខ្លួនកុំឱ្យត្រូវមូសខាំ ជាវិធីដែលល្អបំផុតក្នុងខណៈពេលនេះ។

    ឥលូវនេះអ្នកបានដឹងពីគ្រោះថ្នាក់ដែលបណ្តាលមកពីសត្វកំណាចខ្លួនតូចល្អឹតនេះហើយមែនទេ? ដូច្នេះយើងត្រូវការពារខ្លួនកុំឱ្យត្រូវមូសខាំ និងជួយគ្នាកម្ចាត់ប្រភពកំណើតរបស់សត្វសម្លងរោគដ៏ចង្រៃនេះឱ្យបានច្រើនបំផុត៕

  • ក្បាច់​រួមភេទ ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ស្រី

    ក្បាច់​រួមភេទ ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ស្រី

    បើ​យើង​និយាយ​អំពី​ក្បាច់​រួមភេទ គឺ​គ្មាន​អ្វីដែល​ល្អ​ជាង​មនុស្ស​ស្រី​អង្គុយ​នៅ​ពីលើ​នោះទេ ព្រោះ​វា​ងាយ​នឹង​ទទួលបាន​ចំណុចកំពូល ហើយ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​គ្រប់យ៉ាង ទាំង​ការ​ភ្ញោ​ច​ខាងក្រៅ ខាងក្នុង និង​ឱ្យ​ខាង​ប្រុស​រួមភេទ​បាន​កាន់តែ​យូរ។ ប៉ុន្តែ​ក្បាច់​តែមួយ​មុខ​នេះ គឺ​មិន​គ្រប់គ្រាន់​នោះទេ ដោយ​អ្នក​គួរតែ​សិក្សា​បន្ថែមទៀត​អំពី​វា។ ខាងក្រោម​នេះ​អ្នកនឹង​ទទួលបាន​នូវ​ការប្រើ​ក្បាច់ ដើម្បី​រួមភេទ​ដោយ​ខ្លួនឯង និង​ការណែនាំ​ដើម្បីឱ្យ​ទទួលបាន​ចំណុចកំពូល​កាន់តែ​ស្រួល។

    ចំណុច​មូលដ្ឋាន

    នៅពេល​អ្នក​ឡើង​ជិះ​ពីលើ​ដៃគូ​ហើយ អ្នក​គួរតែមាន​ជម្រើសខ្លះៗសម្រាប់​ការ​កម្រើក ឬ​ប្រើ​ដៃ និង​ជើង​ទាំងសងខាង​ផង។ ជើង​ម្ខាង​គួរតែ​លើ​គន្លង​ពីលើ​ខាង​ប្រុស​ដែល​កំពុងតែ​ដេក ពេលនោះ​អ្នកនឹង​ទទួលបាន​អារម្មណ៍​ដ៏​អស្ចារ្យ​ហើយ។ អ្នក​ក៏​អាច​លុតជង្គង់​នៅ​ពីលើ​ខាង​ប្រុស​ក៏បាន​ដែរ ព្រោះ​វា​ជា​ក្បាច់​មួយ​ដែល​មិនសូវ​ប្រើ​កម្លាំង​សង្កត់​ខ្លាំង និង​ផ្តល់ឱ្យ​អ្នក​នូវ​ជម្រើស​ជាច្រើន​បន្ថែមទៀត។ វេជ្ជបណ្ឌិត សា​ឌី អា​លី​សុន (Dr. Sadie Allison) បាន​ប្រាប់ថា ការដាក់​ជើង​របស់​អ្នក​នៅលើ​កំពូល​ភ្លៅ​របស់គាត់​នឹងធ្វើ​ឱ្យ​អ្នកមាន​លំនឹង​កាន់តែច្រើន។ អ្នក​ក៏មាន​សេរីភាព​ក្នុង​ការប្រើ​ដៃ​ដែរ នៅពេល​អង្គុយ​រួមភេទ។ អ្នក​អាចដាក់​ដៃ​នៅ​គ្រប់កន្លែង​ចាប់ពី​ទ្រូង​របស់គាត់​ចុះមក​ក្រោម ឬ​អោ​បក​របស់គាត់។ ទីតាំងរ​បស់ដៃ​ក៏​នឹង​ប៉ះពាល់​ទៅលើ​ភាព​ជិតគ្នា​ដែល​អ្នក​កំពុង​តាំងនៅ និង​មុំ​ដែល​គាត់​អាច​សូក​បញ្ចូល​លិង្គ​បាន។ ចូរ​សាកល្បង​ជម្រើស​ពីរ-បី​បន្ថែមទៀត ដើម្បី​មើលថា​តើ​អ្វីដែល​ល្អ​បំផុត និង​ខុសគ្នា​ប៉ុណ្ណា។ ប្រសិនបើ​អ្នក​ត្រូវ​ប្រើ​ដៃ​ភ្ញោ​ច​ដោយ​ខ្លួនឯង នៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ធ្វើ អ្នក​ក៏​អាច​ប្រើ​ដៃ​នោះ​ទៅ​ភ្ញោ​ច​ឱ្យ​ខាង​ប្រុស​បន្ថែមទៀត។

    កែ​ទិ​កនិច​បន្តិច

    បន្ថែម​ពីលើ​ការធ្វើ​ចលនា​ដៃ និង​ជើង អ្នក​ក៏​អាច​សាកល្បង​ក្បាច់​រួមភេទ Cowgirl ដោយ​ត្រឡប់ក្រោយ។ សម្រាប់​ដៃគូ​រួមភេទ​មួយចំនួន ក្បាច់​មួយ​នេះ​អាចជួយ​ឱ្យ​អ្នក​វាយប្រហារ​ទៅលើ G-spot និង​ផ្តល់​អារម្មណ៍​យ៉ាង​ល្អ​សម្រាប់​ខាង​ប្រុស​ទៀតផង។ វេជ្ជបណ្ឌិត អា​ឡី​សុន បាន​ណែនាំ​ថា ការធ្វើ​ខ្នង​ឱ្យ​កោង​វា​នឹង​ផ្តល់​បានជា​មុំ​កាន់តែ​ល្អ​សម្រាប់​ការ​ស៊ក​បញ្ចូល​លិង្គ និង​ឱ្យ​គាត់​បាន​មើលឃើញ​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ។ មធ្យោបាយ​មួយ​ផ្សេងទៀត សម្រាប់​ការផ្លាស់ប្តូរ​ទីកន្លែង​ការរួម​ភេទ​លើ​កៅអី​ប្រហែលជា​ល្អ​ម្យ៉ាងដែរ។ វេជ្ជបណ្ឌិត ច​យ ដា​វីត​សុន (Dr. Joy Davidson) ឯកទេស​ព្យាបាល​ជំងឺ​ផ្លូវភេទ និង​ជា​អ្នកបង្កើត The Joy Spot បាន​និយាយថា សម្រាប់​មនុស្ស​ស្រី ក្បាច់​រួមភេទ​មួយ​នេះ (អ្នក​អាច​អង្គុយ​នៅ​ពីលើ​ភ្លៅ​របស់គាត់) អាចបង្កើត​បាន​នូវអ្វីៗ ខុសប្លែកគ្នា​ទាំងអស់​តែម្តង ហើយក៏​ប្រហែលជា​លែង​សូវ​ចូលចិត្ត​ក្បាច់ Cowgirl ទៀត​ដែរ។ ដោយសារតែ​មុំ​នៃ​ការ​ស៊ក​បញ្ចូល​លិង្គ​មាន​លក្ខណៈ​ប្លែក ហើយ​អ្នក​ទាំងពីរ​នៅ​ជិតគ្នា​កាន់តែខ្លាំង​ទៀត វា​ពិតជា​អាចឱ្យ​ទទួលបាន​នូវ​អារម្មណ៍​ថ្មី និង​ផ្តល់នូវ​ការ​ភ្ញោ​ច​លើ Clitoris (សេរ) កាន់តែច្រើន។

    រឿង​ដែល​សំខាន់

    អ្នក​ប្រហែលជា​ធ្លាប់​ឮ​ពី​ភាពងាយស្រួល​នៃ​ការប្រើ​ក្បាច់​មួយ​នេះហើយ ព្រោះ​វា​ងាយ​នឹង​ទទួលបាន​ចំណុចកំពូល ហើយ​ឥឡូវនេះ យើង​នឹង​ប្រាប់​អ្នក​ពី​របៀប​ធ្វើ​វា។ គុណសម្បត្តិ​មួយ​នៃ​ការប្រើ​ក្បាច់ Cowgirl គឺថា​ដៃ​របស់​ដៃគូ​នៅ​ទំនេរ ដូច្នេះ​ចូរ​កុំឱ្យ​វា​ទំនេរ​អី! អាច​ប្រើ​ដៃ ដើម្បី​ភ្ញោ​ច​អារម្មណ៍​អ្នក​បន្ថែមទៀត​បាន។ ស្តាប់ទៅ​ដូចជា​ធម្មតា​ទេ ប៉ុន្តែ​អ្វី​ដែលជា​មុខសញ្ញា គឺអាច​ធ្វើឱ្យ​បរបេ​ទ្វារមាស​របស់​អ្នក​ផ្អឹប​ខ្លួន​ទៅនឹង​ថ្ងាស់​ក្រោម​របស់គាត់។ ក្រោយមកទៀត ប្រសិនបើ​អ្នកធ្វើ​ចលនា​ត្រគៀក​ជា​រង្វង់ អ្នកនឹង​ទទួលបាន​នូវ​ការ​ភ្ញោ​ច​លើ​សេរ​កាន់តែច្រើន ហើយ​ខាង​ប្រុស​អាចនឹងទទួល​អារម្មណ៍​ស្រួល​ផងដែរ។

    តាំង​អារម្មណ៍​ឱ្យ​នឹង

    ស្ត្រី​មួយចំនួន​មិន​ចង់​ប្រើ​ក្បាច់​នេះ​រួមភេទ​ទេ ដោយសារតែ​យល់ថា រាងកាយ​ពួកគេ​មើលទៅ​មិន​ស្អាត ហើយ​វា​ក៏​ជា​ការពិត​មួយ​ថា ពេល​អ្នក​អង្គុយ​ដូច្នេះ​បាន វា​ពិតជា​មើលទៅ​ស្រស់ស្អាត​ទៅវិញ​ទេ។ ប៉ុន្តែ​យើង​មាន​អាថ៌កំបាំង​មួយចំនួន​ដែល​អ្នក​សាកល្បង​បាន ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ខ្លួនឯង​កាន់តែច្រើន។ ការ​ស្លៀក​សម្លៀកបំពាក់​ក្នុងស្អាតៗមួយចំនួន​អាចឱ្យ​អ្នកមាន​អារម្មណ៍​ថា មាន​ផាសុកភាព​បាន ហើយ​ចូរ​ឆ្លុះកញ្ចក់​ទុក​សិន មុនពេល​ឈានចូល​ប្រតិបត្តិ​ការដែល​ពុះកញ្ជ្រោល។ អ្នក​ក៏​អាច​បង្កើន​អារម្មណ៍​ដោយ​ប្រើ​ពន្លឺ​ភ្លើងទៀន ឬ​គ្មាន​ពន្លឺ​តែម្តង ដូច្នេះ​អ្នក​មិនមាន​អារម្មណ៍​អៀនខ្មាស​នូវ​រូបរាង​មិនល្អ​ដែរ។ ការ​អង្គុយ​លើ​កៅអី​ក៏​ជា​គំនិត​មួយ​ល្អ​ដែរ ព្រោះ​មិនអាច​មើលឃើញ​អ្វី​បាន​ច្រើន​លើ​រាងកាយ។ ការចាក់​សោរ​ភ្នែក​ដៃគូ​របស់​អ្នក​គឺជា​វិធី​មួយ​ដ៏​ល្អ ប្រសិនបើ​គាត់​កំពុងតែ​មើលមុខ​របស់​អ្នក ហើយ​ធ្វើយ៉ាងណា​កុំឱ្យ​គាត់​មើលទៅ​កន្លែង​ណា​ផ្សេង​ឱ្យសោះ ចូរ​ចាប់ផ្តើម​ដោយ​យឺត។ ប្រសិនបើ​ធ្វើបែបនេះ​ហើយ នៅតែ​អៀនខ្មាស​ទៀត ចូរ​ផ្លាស់ប្តូរ​ក្បាច់​ថ្មី​វិញ។ អ្វីដែល​សំខាន់​គឺ ត្រូវតែ​ទប់ស្កាត់​ឱ្យបាន​នូវ​គំនិត​អវិជ្ជមាន​ចំពោះ​ខ្លួនឯង​ក្នុងពេល​រួមភេទ។ វេជ្ជបណ្ឌិត ដា​វីត​សុន បាន​និយាយថា គំនិត​ទាំងនេះ​អាច​បំផ្លាញ​អារម្មណ៍ ដែល​អ្នក​កំពុង​តែមាន មានន័យថា ក្បាច់​រួមភេទ​ពិតប្រាកដ​នោះ​មិន​អាចឱ្យ​អ្នកធ្វើ​វា​បានឡើយ។ ដូច្នេះ​ចូរ​ផ្តោតទៅលើ​ក្បាច់​រួមភេទ និង​សា​តិ​អារម្មណ៍​ដើរ​ស្មើគ្នា​ក្នុងពេល​រួមភេទ។ ហើយ​ចូរ​ប្រាប់​ខ្លួនឯង​ថា​ដៃគូរ​របស់​អ្នក​មិនមែន​កំពុងតែ​គិត​អំពី​ក្បាលពោះ​ដ៏​ធំ ឬ​ជំងឺ​ស្បែក​ដែល​អ្នក​កំពុង​តែមាន​នោះទេ គាត់​គ្រាន់តែ​ដឹងថា មានតែ​អ្នក​ទេ​ទើប​ជួយ​ដាស់​អារម្មណ៍​ពុះកញ្ជ្រោល​របស់គាត់​បាន៕

  • ថែបំប៉ន​ស្បែ​កដោយ​ផ្លែ​ឪឡឹក

    ថែបំប៉ន​ស្បែ​កដោយ​ផ្លែ​ឪឡឹក

    វិធី​ធ្វើ គឺ​ចិត​សាច់​ផ្លែ​ឪឡឹក​ជា​បន្ទះស្តើងៗ ធំ​ល្មម ដោយ​ជ្រើស​យកតែ​សាច់​ផ្នែក​ក្នុង​បំផុត កុំ​យក​សាច់​ដែល​នៅជាប់​នឹង​សម្បក ព្រោះ​សាច់​នៅ​កន្លែង​នេះ​មាន​សារជាតិ​អាស៊ីត​ច្រើន ហើយ​រឹង​មិន​ស័ក្តិសម​នឹង​យកមកប្រើ​នោះទេ។ ពេល​បាន​បន្ទះ​សាច់​ឪឡឹកស្តើងៗមកហើយ ចូរ​យកមក​ដាក់​តំរៀប​នៅលើ​បន្ទះ​ក្រណាត់ស​ស្តើង​ដែល​ត្រៀម​ទុកជា​ស្រេច​ហើយ បន្ទាប់មក​ក៏​លើក​យកមក​បិទ​ពីលើ​ផ្ទៃមុខ​ឱ្យ​សព្វ ទុកចោល​ប្រមាណ10-15នាទី សឹម​លាងមុខ​ចេញ​ដោយ​ទឹកស្អាត។

    លទ្ធផល​ដែល​ទទួលបាន​ពី​ការថែបំប៉ន​ស្បែក​មុខ​ដោយ​សាច់​ផ្លែ​ឪឡឹក​នោះ​គឺ​ភាព​ត្រជាក់​របស់​ឪឡឹក​ជួយ​បន្ធូរ​សភាព​ស្បែក​ឱ្យ​ស្រស់ស្រាយ សារធាតុ​ពណ៌​ក្រហម​របស់​សាច់​ឪឡឹក​ដែល​ហៅថា ឡៃ​ខូ​ពី​ន ដែលមាន អ៊ែន​ធី​អុក​ស៊ី​ឌែ​ន​ក្រៅពី​ជួយ​ក្នុងការ​ថែបំប៉ន​បេះដូង រួមទាំង​ការពារ​រោគ​មហារីក​ហើយ​នោះ នៅ​អាច​បឺត​យកជាតិ​ខ្លាញ់​ដែលមាន​នៅលើ​ផ្ទៃមុខ​បាន​យ៉ាង​ល្អ ហើយ​ថែមទាំង​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​៉​ម​ដែល​នឹង​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការហូរ​វិល​របស់​លោហិត​នៅ​ម្តុំ​ផ្ទៃមុខ​ឱ្យ​ដំណើរការ​ប្រក្រតី ជួយ​ឱ្យ​រន្ធ​រោម​មាន​ភាពយឺត​យារ ស្រស់បស់ ហើយនៅក្នុង​ទឹក​ឪឡឹក​ក៏មាន​ម៉ូ​លេ​គូ​ល​របស់​ស្ករ​ច្រើន​សមល្មម រួមទាំង​មាន​អាស៊ីត អា​មី​ណូ បន្តិចបន្តួច​ដែល​ជួយ​ក្នុងការ​ថែបំប៉ន​ស្បែក​បាន​យ៉ាង​ល្អ​ទៀតផង៕

  • ជួយ​យ៉ាងណា ពេល​កូន​ឈ្លោះ​គ្នា​ជាមួយ​ពួកម៉ាក?

    ជួយ​យ៉ាងណា ពេល​កូន​ឈ្លោះ​គ្នា​ជាមួយ​ពួកម៉ាក?

    មិត្តភាព​របស់​ក្មេង​វ័យ​ជិត​ចូល​វ័យ​ជំទង់​ច្រើនតែ​មិនសូវ​ជា​ស្ថិតស្ថេរ​យូរអង្វែង​ប៉ុន្មាន​ទេ ជា​មធ្យម​ច្រើនតែ​សេពគប់​គ្នា​បានតែ​ប្រមាណ​ជា1ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​ច្រើន​តែមាន​មិត្តភក្តិថ្មីៗទៀត​នៅពេល​ឡើងទៅ​ថ្នាក់ខ្ពស់ ឬ​មាន​ចំណាប់អារម្មណ៍​ខុសប្លែក​ពីគ្នា តែ​កូន​របស់​អ្នក​អាច​នឹង​ប្រេះ​ធ្លាយ​បេះដូង​នៅពេល​មិត្តភក្តិ​ដែល​ធ្លាប់តែ​និយាយ​រកគ្នា​បែរជា​ព្រងើយកន្តើយ​ដាក់ ដោយសារតែ​ការ​ទាស់ចិត្ត​គ្នា​ក្នុង​រឿង​ណាមួយ ដែល​រឿងនេះ​ក្នុងនាម​អ្នកជា​ឪពុកម្ដាយ​ត្រូវតែ​ជួយ​កូន​ក្នុងការ​សម្រាល​ការ​ខូចចិត្ត​ក្នុង​គ្រានេះ។

    – ទទួល​ស្ដាប់​កូន​យ៉ាង​អាណិត​មេត្តា ព្រោះ​ក្មេង​វ័យ​នេះ​ច្រើនតែ​ចង់ឱ្យ​ឪពុកម្ដាយ​យកចិត្តទុកដាក់​ស្ដាប់​ពី​បញ្ហា​របស់ខ្លួន។ បើ​កូន​ចង់​និយាយ​អំពី​រឿង​ដែល​ឈ្លោះ​គ្នា​ជាមួយ​មិត្តភក្តិ​នោះ អ្នក​ក៏គួរតែ​យកចិត្តទុកដាក់​ស្ដាប់​យ៉ាងពិត​ប្រាកដ និង​កុំ​សម្រេចសេចក្ដី​ថា អ្នកណា​ខុស ឬ​ត្រូវ ឬ​បញ្ចេញយោបល់​ដូចជា “ម៉ាក់​ថា​ហើយ​ថា កូន​ឯង​មិនគួរ​ទៅ​សេពគប់​ជាមួយ​ម្នាក់​ហ្នឹង​ទេ” ជាដើម ព្រោះ​មានតែ​នឹងធ្វើ​ឱ្យ​កូន​រឹតតែ​ខឹង និង​សោកស្ដាយ​កាន់តែខ្លាំង​ឡើង។ គ្រាន់តែ​ងក់ក្បាល​យ៉ាង​យល់ចិត្ត និង​និយាយ​លួងលោម​កូន​ថា “អ៊ើ ពិបាក​មែន​ម៉ាក់​ដឹង​ហើយ​ថា​កូន​កំពុងមាន​អារម្មណ៍​យ៉ាងណា។

    – ផ្ដល់នូវ​ពាក្យ​ណែនាំ​នៅពេល​កូន​ត្រូវការ តែ​កុំ​បង្ខំ​បើ​កូន​មិន​យល់ស្រប ព្រោះ​នឹង​រឹតតែ​ធ្វើឱ្យ​កូន​កាន់​តែមាន​អារម្មណ៍​ខឹង​ខ្លាំង​ឡើង។ បើ​កូន​របស់​អ្នកជា​អ្នក​ខុស ចូរ​អធិប្បាយ​យ៉ាងសន្សឹមៗ មួយៗឱ្យគេ​បាន​យល់ ដើម្បី​កុំឱ្យ​កូន​ធ្វើ​ខុសឆ្គង​ម្ដងទៀត ដោយ​អាច​នឹង​និយាយ​ទៅកាន់​កូន​ថា “កូន​សាកល្បង​គិត​មើលទៅ​មើលថា បានធ្វើ​អ្វីខ្លះ​ឱ្យ​ពួកម៉ាក​ខូចចិត្ត​ដែរឬទេ?” ជាដើម។

    – កុំ​ជ្រួលច្របល់​រហូត​ជ្រុល​ពេក។ ការ​ទូរស័ព្ទ​ទៅ​មិត្តភក្តិ​របស់​កូន ឬ​ឪពុកម្ដាយ​របស់​មិត្តភក្ដិ​កូន​ដែល​ឈ្លោះ​គ្នា​ដើម្បី​រក​ខុស រក​ត្រូវ ឬ​កែសម្រួល​សម្ពន្ធភាព​ឡើងវិញ ច្រើនតែ​ធ្វើឱ្យ​រឿង​រឹតតែ​ច្រ​បូល​ច្របល់​រញ៉េរញ៉ៃ​កាន់តែ​ធំ​ឡើង ហើយ​កូន​ក៏​ប្រហែលជា​មិន​ពេញចិត្ត​ដែរ​ដែល​អ្នកធ្វើ​បែបនេះ។

    – ចែករំលែក​បទពិសោធ​របស់​ខ្លួនឯង​ឱ្យ​កូន​បានដឹង កូន​នឹងមាន​អារម្មណ៍​ធូរស្រាល​ឡើង​នៅពេល​ដឹងថា កាលពី​អាយុ​នៅប្រហែលៗហ្នឹង អ្នក​ក៏​ធ្លាប់​ឈ្លោះ​ជាមួយ​មិត្តភក្ដិ​ដូចគ្នា​ដែរ និង​អាច​ទប់​ទល់នឹង​បញ្ហា​នោះបាន​ទៀតផង។

    – ណែនាំ​ឱ្យ​កូន​រក​មិត្តភក្តិ​ថ្មី ដែល​អាច​នឹង​ជួយ​ធ្វើឱ្យ​អារម្មណ៍​របស់​កូន​បានល្អ​ឡើងវិញ និង​លែង​សូវ​ខូចចិត្ត​ជាមួយនឹង​រឿងចាស់ៗ និង​កុំទៅ​កង្វល់​ខ្វល់ខ្វាយ​នៅពេល​ឃើញថា កូន​មាន​មិត្តភក្តិ​តែម្នាក់ ឬ​ពីរ​នាក់​នោះ​អី ព្រោះ​មិត្តភាព​ដែល​ល្អ មិនបាន​មានន័យថា ត្រូវតែមាន​មិត្តភក្ដិច្រើនៗជានិច្ច​នោះទេ។

    ឪពុកម្ដាយ​គឺជា​មិត្តភក្ដិ​ដំបូង​គេ​របស់​កូន និង​ជាម​នុស្ស​ដែល​កូន​ទុកចិត្ត​បំផុត​នៅពេល​មាន​បញ្ហាម្ដងៗ ដូច្នេះ​ការទទួល​ស្ដាប់​បញ្ហា​របស់​កូន​យ៉ាង​យល់ចិត្ត​ដោយ​មិនចាំបាច់​និយាយ​អ្វី​ក៏​ធ្វើឱ្យ​កូន​បាន​ធូរស្បើយ​មួយកម្រិត​ដែរ ហើយ​អធិប្បាយ​ពន្យល់​កូន​ដោយ​ក្ដី​ស្រឡាញ់ និង​អាណិតអាសូរ គឺជា​ភារកិច្ច​របស់​ឪពុកម្ដាយ៕

  • កម្ចាត់​មុនខ្សាច់​ស្អាត​ហ្មត់ចត់ ដោយ​ចំណាយលុយ​តិច​បំផុត

    កម្ចាត់​មុនខ្សាច់​ស្អាត​ហ្មត់ចត់ ដោយ​ចំណាយលុយ​តិច​បំផុត

    មុនដំបូង​ត្រូវ​ត្រៀម​ឧបករណ៍​ជំនួយ​ទាំងអស់នេះ​ជាមុនសិន៖

    1. ក្រដាស​ជូត​ដៃ​ប្រភេទ​ដុំ​រមូរ ទាញ​ផ្តាច់ចេញ​ជាបន្ទះៗ ទុកឱ្យ​រួចជាស្រេច
    2. ស៊ុត​ស​ឆៅ
    3. កន្សែងពោះគោទន់ៗទុក​ជូត​មុខ
    4. ទឹក​ក្តៅឧណ្ហៗ

    ដំណាក់​ការអនុវត្ត៖

    1. ប្រមូល​សក់​ចង​ទៅក្រោយ​កុំឱ្យ​បាំង​ផ្ទៃមុខ
    2. យក​កន្សែងពោះគោ​ជ្រលក់​ទឹក​ក្តៅឧណ្ហៗមក​គ្របពីលើ​ផ្ទៃមុខ​របស់​អ្នក​ប្រមាណ​ជា5-10នាទី
    3. បន្ទាប់មក​លាងដៃ​រប​ស់​អ្នក​ឱ្យ​ស្អាត រួច​យក​ចុង​ម្រាមដៃ​ផ្តិត​ស៊ុត​ស យកមក​លាប​ឱ្យ​សព្វ​ពេញ​ផ្ទៃមុខ ជាពិសេស​បរិវេណ​ដែល​ចង់​បក មុនខ្សាច់​ចេញ ដូចជា កៀន​ច្រមុះ និង​ថ្ងាស​ជាដើម។
    4. យក​ក្រដាស​ជូ​តដៃ​ដែល​ហែក​ជាបន្ទះៗទុកជា​ស្រេច​ហើយ​នោះ មក​ដាក់​បិទ​ពីលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​សព្វ ហើយ​ទុកចោល​រហូតដល់​មាន​អារម្មណ៍​ថា ស៊ុត​ដែល​លាប​នោះ​ស្ងួត​អស់។
    5. បក​ក្រដាស​ជូ​តដៃ​ចេញ​ម្តងមួយៗ ចាប់ពី​ចង្កា ដេញ​ឡើង​ទៅដល់​ថ្ងាស ដោយ​ប្រើ​វិធី​ទាញ​បញ្ច្រាស់​ឡើងលើ ថ្នមដៃ​បន្តិច ព្រោះ​អាចធ្វើឱ្យ​អ្នក​ឈឺ​បាន មុនខ្សាច់​នឹង​ស្អិត​ជាប់​ក្រដាស​ចេញមកជាមួយ​ជាមិនខាន។

    បន្ទាប់ពី​នោះមក ចូរ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត នោះ​អ្នកនឹង​សង្កេតឃើញថា មុនខ្សាច់​បាន​របូត​ជ្រុះ​ចេញ​អស់ពី​ផ្ទៃមុខ​របស់​អ្នក​ហើយ ហើយ​ផ្ទៃមុខ​របស់​អ្នកនឹង​ហ្មត់​ស្អាត​រលោង​ឡើង​គួរឱ្យ​ចង់​ស្ទាបអង្អែល​ជាមិនខាន៕

  • ម៉ូដ​សម្លៀកបំពាក់​បុរស​សម្រាប់​រដូវរងា​ដ៏​ទាន់សម័យ

    ម៉ូដ​សម្លៀកបំពាក់​បុរស​សម្រាប់​រដូវរងា​ដ៏​ទាន់សម័យ

    រដូវរងា​នា​ដើមឆ្នាំ2018នេះ សូម​សុភាពបុរស​ទាំង​អស់​រីករាយ​ជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់​ដ៏​ទាន់សម័យ​ដែលមាន​នៅក្នុង​ទំព័រ​ម៉ូដ​សម្លៀកបំពាក់​បុរស​ក្នុង​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន លេខ​ថ្មី​នេះ​ទាំងអស់គ្នា​ណា៎ ដើម្បី​ផ្លាស់ប្តូរ​ស្តាយ​ល៍របស់​អ្នក​ជាថ្មី​ឱ្យ​កាន់តែ​ស្រស់​សង្ហា និង​កាន់តែ​ទាន់សម័យ​ឡើង​ប្រៀបដូចជា​តារា​បង្ហាញ​ម៉ូដ​ហូលីវូដ​ដែរ។

    សូម​ធ្វើការ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ដែល​អ្នក​ពេញចិត្ត ហើយ​លេង​ម៉ូដ​តាម​ដូចតទៅ៕

  • ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កើនឡើង​ជាង 50%នៅ​កម្ពុជា

    ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កើនឡើង​ជាង 50%នៅ​កម្ពុជា

    ស្រប​ពេលដែល​បច្ចេកវិទ្យា​មានការ​រីកចម្រើន បច្ចុប្បន្ន​គេ​មើលឃើញថា ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង​ខ្លាំង​រហូតដល់​ប្រមាណ​ជាង 50% ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    លោក ឡាយ សុខ​ហេង ប្រធាន​ផ្នែក​នៃ​ខុទ្ទកាល័យ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា បើតាម​ការស្រាវជ្រាវរ​បស់​វិទ្យាស្ថាន Fin Trust នៃ​អង្គការ Fin scope បាន​បង្ហាញថា ការ ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​ប្រមាណ​ជាង 50% នៅ​កម្ពុជា ដែល​ក្នុងនោះ​មានដូចជា ការទូទាត់​ប្រាក់​តាមរយៈ​ការ​ស្គែ​ន​បា​រ៍កូត​ក្នុង​ទូរស័ព្ទដៃ ការបង់​វិក្កយបត្រ​ទឹក​ភ្លើង ឬ​សេវា

    អុ​ី​ន​ធើ​ណិ​ត​តាមរយៈ​ទូរស័ព្ទដៃ ការប្រើ Visa Card ឬ Master Card សម្រាប់​ទិញ​ទំនិញ​តាម​អន​ឡាញ​ការទិញ​ទំនិញ​នៅតាម​ហាង ឬ​ផ្សារ​ទំនើប​នានា​ដោយ​ទូទាត់​ប្រាក់​តាមរយៈ App Pay go ឬ Pi payក្នុង​ទូរស័ព្ទដៃ ដែល​តម្រូវឱ្យ​ដាក់​ប្រាក់​ចូល​គណនី​របស់ខ្លួន​ជាមុន​តាមរយៈ​ម៉ាស៊ីន​ដាក់​ប្រាក់ ឬ​ហៅថា​ម៉ាស៊ីន Cash in ដែលមាន​នៅតាម Star Mart និង​ធនាគារ ABA គ្រប់​ទីកន្លែង។

    លោក​បន្តថា អ្វីដែល​ធ្វើឱ្យ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​ខ្លាំង​នៅ​កម្ពុជា គឺ​ដោយសារតែ​ប្រព័ន្ធ​ទាំងនេះ​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ដោយ​គ្រាន់តែ​អតិថិជន​បើក​គណនី​ប្រើប្រាស់​សាច់ប្រាក់​នៅក្នុង​ម៉ាស៊ីន​ទូទាត់​ប្រាក់​ណាមួយ ហើយ​យកប្រាក់​ទៅ​ដាក់​ដោយ​ខ្លួនឯង ឬ​ផ្ទេរ​ពី​គណនី​ធនាគារ​ចូលទៅ​ម៉ាស៊ីន គឺអាច​ដក​ចាយ​បាន​គ្រប់​ទីកន្លែង​ដែលមាន​ម៉ាស៊ីន

    នេះ​ប្រើប្រាស់ ដូចជា​នៅតាម​ធនាគារ តាម​ផ្សារ​ទំនើប តាម Star Mart នានា​ដែលមាន​វត្តមាន​នៅតាម​ទីប្រជុំជន​ទូទាំង​រាជធានី​ភ្នំពេញ។

    លោក ចាន់ សុ​វណ្ណៈ ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អគ្គិសនី​សឡា បាន​លើកឡើងថា តាម​បទពិសោធ លោក​មិនសូវ​កាន់​ប្រាក់សុទ្ធ​ដាក់​តាម​ខ្លួន​នោះទេ ព្រោះថា ខ្លាច​ជួប​ហានិភ័យ​បាត់បង់​ដោយ​ប្រការ​ណាមួយ ឬ​ខ្លាច​មាន​អំពើចោរកម្ម​ឆក់​ប្លន់ផ្សេងៗ ដូច្នេះ​លោក​ដាក់​ប្រាក់​បញ្ចូល​ក្នុង​គណនី​របស់ខ្លួន​តា​មរយៈ​ធនាគារ ឬ​ម៉ាស៊ីន​ដាក់​ប្រាក់​ដើម្បី​ងាយស្រួល​សម្រាប់​ការចាយវាយ​ផ្ទាល់ខ្លួន​ផ្សេង។

    ជាមួយគ្នានេះដែរ លោក ជា សេរី​វ​ឌ្ឍ ជា​អតីត​ប្រធាន​ក្រុមហ៊ុន Blend Solutions Co, ltd ដែល​សព្វថ្ងៃ​លោក​ជា​ប្រធាន​ផ្នែក Business Process Automation នៃ​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​ថា អ្វីដែល​ធ្វើឱ្យ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​ឆាប់រហ័ស​គឺ​ដោយសារ​ប្រជាជន​ភាគច្រើន(7,1លាន​នាក់)អាច​ប្រើប្រាស់​ប្រព័ន្ធ​អុ​ី​ន​ធើ​ណែ​ត​តាម​ទូរស័ព្ទដៃ​បាន ហើយ​ពួកគាត់​មាន​ជំនឿ​ខ្លាំង​លើ​ប្រព័ន្ធ​នេះ ព្រោះ​ពួកគាត់​អាច​ឃើញ​របាយការណ៍ភ្លាមៗ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ផ្តល់​ភាពងាយស្រួល ពោលគឺ​អតិថិជន​មិនចាំបាច់​កាន់​ប្រាក់​ច្រើន​ទៅតាម​ខ្លួន​នាំឱ្យ​លំបាក​គ្រប់គ្រង​ប្រាក់រៀលតូចៗ ឬ​ភ័យខ្លាច​បាត់បង់​នោះទេ ដោយសារ​ប្រព័ន្ធ ​Payment តាម​អេឡិចត្រូនិក​នេះ​ត្រូវគេ​បង្កើតឡើង​ដោយ​គិតគូរ​តាំងពី​ប្រាក់​តិចតួច​ចាប់តាំងពី​មួយ​កាក់​មួយ​សេន​ឡើងទៅ ដោយ​មិន​លម្អៀង ឬ​បាត់បង់​ឡើយ មិន​ថា​ប្រាក់​នោះ​មាន​ចំនួន​តិច​ប៉ុនណា​ក៏ដោយ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​ទុកចិត្ត​ខ្ពស់។

    យ៉ាងណាក៏ដោយ លោក​ជឿជាក់ថា ប្រព័ន្ធ Payment តាមរយៈ​ម៉ាស៊ីន Cash In នេះ​មិន​ប៉ះពាល់​ទៅដល់​ការប្រើ Visa Card ឬ Master Card របស់​ធនាគារ​នោះឡើយ ដោយសារ​ប្រព័ន្ធ​ទាំងពីរ​នេះ​មាន​ដែន​វិសាលភាពផ្សេងៗ ដូចជា​ម៉ាស៊ីន Pay Go ឬ Pi Pay ភាគច្រើន​ត្រូវគេ​ប្រើ​នៅក្នុង​ហាង ឬ​ផ្សារ​ទំនើប​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ Master Card ឬ Visa Card អាច​ប្រើប្រាស់​ដក​សាច់ប្រាក់​បាន​គ្រប់​ទីកន្លែង​តាម​ម៉ាស៊ីន ATM ដែល​ប្រព័ន្ធ​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​រួមគ្នា​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី។

    យ៉ាងណាក៏ដោយ​លោក ជា សេរី​វ​ឌ្ឍ បាន​បញ្ជាក់ដែរថា បើតាម​បទពិសោធ​របស់​ក្រុមហ៊ុន Alipay Wallet នៅ​ប្រទេស​ចិន​វិញ ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​ទំនើប​មួយ​នេះ​បាន​វាយប្រហារ​ប្រព័ន្ធ​ធនាគារ​ស្ទើរតែ​រលំ​ទៅហើយ។ លោក​បញ្ជាក់​ដូច្នេះ​ថា “ការវាយប្រហារ​នេះ គឺ​ដោយសារតែ​ប្រព័ន្ធ​នេះ​មាន​ភាពងាយស្រួល ដោយ​វា​អនុញ្ញាតឱ្យ​អតិថិជន ទិញ-លក់បាន​ស្ទើរ​គ្រប់​ហាង​ទាំងអស់ សឹងតែ​មិនបាច់​កាន់​លុយ​សុទ្ធ មិន​ត្រឹមតែ​ប៉ុណ្ណោះ Alipay Wallet នេះ​ផ្តល់​ការប្រាក់​ដល់​អតិថិជន​ក្នុង​កម្រិត​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ធនាគារ​ផងដែរ។ ករណីនេះ​ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ព្រោះថា បើសិនជា​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ពិចារណា​ផ្លាស់ប្តូរ​ទៅជា​ប្រព័ន្ធ​អេឡិចត្រូនិក (Electronic Banking)ទេ ហើយ​នៅតែ​រក្សា​ទម្រង់​ដើម​សម្រាប់តែ​ផ្តល់​កម្ចី ឬ​ដាក់​ប្រាក់​បញ្ញើ​នោះ វា​អាច​នឹង​ដើរ​មិនទាន់​សម័យកាល​បច្ចេក​វិទ្យា​នេះឡើយ។

    លោក​បានផ្តល់​អនុសាសន៍​ថា ទោះយ៉ាងណា​ការ​ប្រែក្លាយ​ខ្លួន​ទៅជា Electronic Banking ក៏​មិនមែន​ងាយស្រួល​នោះដែរ បើសិនជា​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​មាន​ភាពទន់ខ្សោយ គឺ​គេ​អាច Hack បាន ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរការ​ចរន្ត​សាច់ប្រាក់​របស់​ធនាគារ​ទាំងមូល៕

  • Tottenham យល់ព្រម​លើ​តម្លៃ​ខ្លួន 25លាន​ជាមួយ PSG ដើម្បី​យក Moura

    Tottenham យល់ព្រម​លើ​តម្លៃ​ខ្លួន 25លាន​ជាមួយ PSG ដើម្បី​យក Moura

    ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​ក្លិប Paris Saint-Germain ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ Lucas Moura។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​របស់​ទូរទស្សន៍ Sky Sports។

    LONDON, ENGLAND – NOVEMBER 23: Lucas of PSG celebrates scoring his sides second goal during the UEFA Champions League Group A match between Arsenal FC and Paris Saint-Germain at the Emirates Stadium on November 23, 2016 in London, England. (Photo by Shaun Botterill/Getty Images)

    ការផ្ទេរ​ដែល​ត្រូវបាន​គេ​មើលឃើញថា មានតម្លៃ​ខ្លួន 25លាន​ផោន (ស្មើនឹង 35.2លាន​ដុល្លារ​អាមេរិក) នោះ រង់ចាំតែ​ការបំពេញ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ការពិនិត្យ​សុខភាព​ប៉ុណ្ណោះ។ លោក Mauricio Pochettino ដែលជា​គ្រូបង្វឹក បានបញ្ជាក់​កាលពី​ចុង​សប្តាហ៍​មុន​ថា ក្លិប Tottenham នឹង​សម្លឹង​រក​ការចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​ដ៏​មាន​សក្តានុពល​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការដោះដូរ​កីឡាករ​នា​ខែមករា​នេះ។

    ខ្សែបម្រើ​វ័យ 25ឆ្នាំ​ដែល​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ចំនួន 36លើក និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានចាប់ផ្តើម​អាជីព​របស់គេ​ជាមួយនឹង​ក្លិប Sao Paulo និង​ធ្លាប់​ត្រូវបាន​ទាក់ទង​ឱ្យ​ផ្ទេរ​ទៅកាន់​ក្លិប Manchester United កាលពី​ពេលមុន។

    ប៉ុន្តែ រូបគេ​បានជ្រើសរើស​ចូលរួម​ជាមួយនឹង PSG កាលពី​ខែមករា ឆ្នាំ2013 ហើយ​ចាប់តាំងពី​ពេល​នោះមក រូបគេ​បានបង្ហាញ​ខ្លួន​ច្រើនជាង 150លើក​ឱ្យ​ក្រុម​ម្ចាស់​ជើងឯក​បារាំង​មួយ​នេះ។ ក្រោយពី​បានអនុញ្ញាត​ឱ្យ​កីឡាករ Georges-Kevin Nkoudou ចូលរួម​ជាមួយនឹង​ក្លិប Burnley កាលពីដើម​សប្តាហ៍​នេះ លោក Pochettino បាន​ចាប់អារម្មណ៍​ទៅលើ​ការចុះហត្ថលេខា​ជាមួយនឹង Wilfried Zaha ប៉ុន្តែ ត្រូវបាន​បញ្ជាក់​ដោយ​ក្លិប Crystal Palace ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ មិនមែន​សម្រាប់​ល​ក់ឡើ​យ៕

    ប្រភពពី៖ Sky Sports

  • Tiger street Football Festival 2018 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ​រកឃើញ​ជើង​ខ្លាំង 3ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ

    Tiger street Football Festival 2018 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ​រកឃើញ​ជើង​ខ្លាំង 3ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ

    កំពង់ស្ពឺ៖  ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្ត​កំពង់ស្ពឺ ដែលជា​មណ្ឌល​ទី2 បាន​រកឃើញ​ម្ចាស់​ជើងឯក​ហើយ ដោយបាន​ទៅលើ​ក្រុម ABA ( A) ក្រោយពី​យកឈ្នះ​លើ​ក្រុម Vitou MK  ក្នុង​លទ្ធផល 3-2។

    មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម ABA( A) បាន​យកឈ្នះ​លើ​ក្រុម រដ្ឋា​បាល​ស្រុក​ភ្នំស្រួច ដោយ​លទ្ធផល 8-4។ ចំណែកឯ​ក្រុម Vitou MK បាន​យកឈ្នះ​លើ​ក្រុម black Lion ក្នុង​លទ្ធផល 4-1។ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ចាញ់​ទាំងពីរ black Lion ត្រូវ​ប្រកួត​ជាមួយ​ក្រុម រដ្ឋា​បាល​ស្រុក​ភ្នំស្រួច ដើម្បី​ស្វែងរក លេខ3 និង លេខ4។ ជា​លទ្ធផល ក្រុម black Lion ដណ្តើមបាន​លេខ3 ក្រោយ​ឈ្នះ​រដ្ឋា​បាល​ស្រុក​ភ្នំស្រួច 4 ទល់​និង 2។

    សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ ABA( A) ទទួលបាន​ប្រាក់រង្វាន់ 1000ដុល្លារ ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម Vitou MK ប្រាក់រង្វាន់ 700ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ3 បាន​ទៅលើ​ក្រុម black Lion ប្រាក់រង្វាន់ 350ដុល្លារក្រុម​ចំណាត់ថ្នាក់​លេខ4 បាន​ទៅលើ រដ្ឋា​បាល​ស្រុក​ភ្នំស្រួច ប្រាក់រង្វាន់ 100ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។

    ដោយឡែក សម្រាប់​ខេត្តកំពង់ស្ពឺ ដែលជា​មណ្ឌល​ទី2នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ៣ក្រុម​តែ​ប៉​ណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2018  នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ៖ ខេត្តបាត់ដំបង នៅ​ថ្ងៃទី 3 – ទី 4 ខែកុម្ភៈ​ឆ្នាំ 2018   នៅ​តារាង​បាល់ទាត់​វាល​បែក​ចានទី​រួម​ខេត្តបាត់ដំបង។

    ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្ត បាត់ដំបង ឲ្យ​បាន​ច្រើន​កុះករ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅ​ខេត្តកំពង់ស្ពឺ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ