Author: វល័ក្ខ

  • ញាក់សាច់! ទិញ​ស្មា​ត​ហ្វូ​ន Huawei មានឱកាស​ឈ្នះ​រថយន្ត Mazda 2!

    ញាក់សាច់! ទិញ​ស្មា​ត​ហ្វូ​ន Huawei មានឱកាស​ឈ្នះ​រថយន្ត Mazda 2!

    ភ្នំពេញ ថ្ងៃទី 26 មករា ឆ្នាំ 2019 ៖ កាដូ​ឆ្នាំ​ថ្មី​ឡូយ​អស់​ស្ទះ​ពី Huawei ! ឱកាស​ឈ្នះ​រថយន្ត Mazda 2 ម៉ូតូ Zoomer X និង​ទូរទស្សន៍ Smart TV 43 អ៊ី​ញ ដោយ​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3 Lite nova 3i និង nova3! ងាយ! រាល់​ការទិញស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ណាមួយ​ក្នុងចំណោម​ម៉ូ​ដែល​ទាំង​បួន​ចាប់ពី​ថ្ងៃ 26 មករា ដល់ ថ្ងៃ 27 មេសា ហើយ​គ្រាន់តែ​បំពេញ​ឈ្មោះ ម៉ូ​ដែល​ទូរស័ព្ទ និង​លេខ IMEI យកទៅដាក់​នៅតាម​បណ្តា​ហាង​ទូរស័ព្ទ​ដៃគូ​របស់ Huawei ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់។ ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែលមាន​ការចាប់​រង្វាន់​ធំ​ជា​រថយន្ត​ម៉ាក​ល្បី​បែបនេះ។

    ការចាប់​រង្វាន់​នឹងធ្វើ​ឡើង​រៀងរាល់​ពី​រស​ប្តា​ហ៏​ម្តង

    • ការចាប់​រង្វាន់​លើកទីមួយ៖ ជាការ​ចាប់​រង្វាន់​ម៉ូតូ Zoomer X មួយ​រង្វាន់ និង​ទូរទស្សន៍ Smart TV 43 អ៊ី​ញ 2 រង្វាន់ ដែល​នឹងធ្វើ​ការចាប់​រង្វាន់​នៅ​ថ្ងៃ 15 កុ​ម្ភះ ផ្សាយ​ផ្ទាល់​នៅលើ Facebook page របស់ Huawei ( Huawei Mobile)
    • ការចាប់​រង្វាន់​លើក​ទី​ពីរ៖ ជាការ​ចាប់​រង្វាន់​ម៉ូតូ Zoomer X មួយ​រង្វាន់ និង​ទូរទស្សន៍ Smart TV 43 អ៊ី​ញ 2 រង្វាន់ ដែល​នឹងធ្វើ​ការចាប់​រង្វាន់​នៅ​ថ្ងៃ 1 មីនា ផ្សាយ​ផ្ទាល់​នៅលើ Facebook page របស់ Huawei ( Huawei Mobile)
    • ការចាប់​រង្វាន់​ទី​បី៖ ជាការ​ចាប់​រង្វាន់​ម៉ូតូ Zoomer X មួយ​រង្វាន់ និង​ទូរទស្សន៍ Smart TV 43 អ៊ី​ញ 2 រង្វាន់ ដែល​នឹងធ្វើ​ការចាប់​រង្វាន់​នៅ​ថ្ងៃ 15 មីនា ផ្សាយ​ផ្ទាល់​នៅលើ Facebook page របស់ Huawei ( Huawei Mobile)
    • ការចាប់​រង្វាន់​ទី​បួន៖ ជាការ​ចាប់​រង្វាន់​ម៉ូតូ Zoomer X មួយ​រង្វាន់ និង​ទូរទស្សន៍ Smart TV 43 អ៊ី​ញ 2 រង្វាន់ ដែល​នឹងធ្វើ​ការចាប់​រង្វាន់​នៅ​ថ្ងៃ 29 មីនា ផ្សាយ​ផ្ទាល់​នៅលើ Facebook page របស់ Huawei ( Huawei Mobile)
    • ការចាប់​រង្វាន់​លើកចុងក្រោយ៖ ជាការ​ចាប់​រង្វាន់​ធំ រថយន្ត Mazda 2 នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន HGB Group មួយ​រង្វាន់ និង ទូរទស្សន៍ Smart TV 43 អ៊ី​ញ 4 រង្វាន់ ដែល​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​និង Facebook page របស់ Huawei ( Huawei Mobile)

    លក្ខខណ្ឌ​និង​ព័ត៌មាន​លំអិត

    • អតិថិជន​មាន​សិទ្ធ​ក្នុងការ​ចូលរួម​ការចាប់​រង្វាន់​សម្រាប់​រាល់​ការទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova3Lite nova3i និង nova3 ពី​តាម​បណ្តា​ហាង​ទូទាំងប្រទេស​ដែលមាន​លក់​ស្មា​ត​ហ្វូ​ន​ដែលមាន​ធានា​ជា​ផ្លូវការ Huawei តែប៉ុណ្ណោះ
    • ទូរស័ព្ទ​ត្រូវតែ​បើក​ដំណើរការ (Activate) ចាប់ពី​ថ្ងៃ 26 មករា ដល់​ថ្ងៃ 27 មេសា ឆ្នាំ 2019 ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់
    • អតិថិជន​ត្រូវតែ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​និង​លំអិត ដូចជា​ឈ្មោះ លេខ​ទូរ​សព្ទ័ …លើ​ប​ណ្ណ័​ធានា​លើ​សន្លឹក​ផ្នែក​អ្នកលក់ (Dealer) ហើយ​យកទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​បាន​ទិញ​និង​កំណត់
    • លេខ IMEI ដែលមាន​មិនទាន់​បានឈ្នះ​ក្នុង​ការចាប់​រង្វាន់ម្តងៗ នៅតែ​មានឱកាស​ចូលរួម​សម្រាប់​ការចាប់​រង្វាន់​បន្តបន្ទាប់​រហូតដល់​ការចាប់​រង្វាន់​លើកចុងក្រោយ
    • លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​ទៅ​អ្នកឈ្នះ មានតែ​មួយ​ខ្សែ​គត់​ដែល​ក្រុមហ៊ុន​បានកំណត់
    • អ្នកឈ្នះ​ត្រូវតែ​មក​បើក​រង្វាន់​ដោយផ្ទាល់ តាម​ពេលវេលា​ជាក់លាក់​ដែល​កំណត់ដោយ​ក្រុមហ៊ុន
    • អ្នកឈ្នះ​ត្រូវ​ភ្ជាប់​មកជា​មួយ​អត្តសញ្ញាណប័ណ្ណ ឬ ឯកសារ​សម្គាល់​ខ្លួន​នានា ព្រមទាំង​ទូរស័ព្ទ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​នឹង IMEI ដែល​បានឈ្នះ
    • រង្វាន់​នឹងត្រូវ​ចាត់ទុកជា​អសារ​បង់ ប្រសិនបើ​អ្នកឈ្នះ​ខកខាន​មិន​បានមក​បើក​រង្វាន់​តាម​ការកំណត់​របស់​ក្រុមហ៊ុន ។
    • រង្វាន់​ទាំងអស់​មិនអាច​ដូរ​ជា​សាច់ប្រាក់ រឺ​រង្វាន់ផ្សេងៗ ដែលមាន​តម្លៃ​ស្មើ ឡើយ ។
    • ក្រុមហ៊ុន​រក្សា​សិទ្ធ​ក្នុងការ​ផ្លាស់ប្តូរ​លក្ខខណ្ឌផ្សេងៗរឺ​ប្តូរ​រង្វាន់​ដែលមាន​តម្លៃ​ស្មើ រួមទាំង​កាលបរិច្ឆេទ ទីកន្លែង​ចាប់​រង្វាន់ ដោយ​មិនចាំបាច់​ជូនដំណឹង​ជាមុន ដែលជា​ការសម្រេចចិត្ត​ចុងក្រោយ​របស់​ក្រុមហ៊ុន

    គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន អេ 7 មានតម្លៃ​ត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 និង nova3តម្លៃ$469។  ប្រញាប់​ឡើង​ប្រូ​ម៉ូ​សិន​ពិសេស​មិន​ធ្លាប់មាន​នេះ ចាប់ផ្តើម​ពីថ្ងៃ 26 មករា ដល់​ថ្ងៃ 27 មេសា ឆ្នាំ 2019 សម្រាប់​រាល់​ការ​ជា​ស្មា​ត​ហ្វូ​ន​ទាំង​បួន​ម៉ូ​ដែល​នៅតាម​បណ្តា​ហាង​ដៃគូ​របស់ Huawei នៅ​ទូទាំងប្រទេស។

    សម្រាប់​ព៌​ត័​មាន​លម្អិត​បន្ថែម: 

    Facebook: Huawei Mobile ( https://bit.ly/2ePDMSq )
    Website:  https://consumer.huawei.com/kh/
    Youtube Channel:  https://bit.ly/2wTMMJL
    Tik Tok Official:  https://vt.tiktok.com/EnMjA/
    Instagram:  https://www.instagram.com/huaweimobilekh/

  • មានការ​ភ្ញាក់ផ្អើល​ម្តងទៀត​នៅ Adidas Cambodia Store កាលពីម្សិល​មិញ

    មានការ​ភ្ញាក់ផ្អើល​ម្តងទៀត​នៅ Adidas Cambodia Store កាលពីម្សិល​មិញ

    រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃទី25 ខែមករា ឆ្នាំ2019 នៅក្នុង​ហាង Adidas សាខា​ផ្លូវ​ព្រះសីហនុ មាន​មនុស្ស​ឈរ​តម្រង់ជួរ​គ្នា​យ៉ាង​មាន​បៀ​ប​រៀបរយ ក្នុង​គោលបំណង​ទិញ​ស្បែកជើង​ម៉ូត Yeezy Boost 350 V2 Triple White  ដែល​ទើប​នាំចូល​មកដល់​ហាងថ្មីៗ នេះ។

    លើក​នេះ​ហ្វេ​ន​របស់ Adidas មិនសូវ​ជាមាន​ខកចិត្ត​ដូច​កាលពីរ​ដូ​ល​កាល​ស្បែកជើង​ម៉ូត Yeezy 350 V2 Static ទេ ដោយ​ការ​តម្រង់​ចាប់តាំងពី​ម៉ោង 11យប់ របស់​ពួកគាត់​បានធ្វើឱ្យពួកគាត់​បានសម្រេចបំណង ហើយ​មាន​ហេ្វ​ន​ខ្លះ​អាច​ទិញ​លើសពី​មួយគូរ​ទៀតផង។

    ក្នុងនោះ​លោក គុណ សម្បត្តិ ដែលជា​ហ្វេ​ន​របស់ Adidas បាន​ប្រាប់​ឡា​រ៉ែ​ន​ឱ្យដឹងថា «លោក​បានដឹង​ពី​ព័ត៌មាន​ការលក់​ស្បែកជើង​ម៉ូត Yeezy 350 V2 Static និង​ម៉ូត Yeezy Boost 350 V2 Triple White តាមរយៈ​បណ្តាញ​សង្គម​របស់ Facebook Page របស់ Adidas Cambodia Store តែ​លោក​មានការ​ខកចិត្ត​ម្តង​រួចមកហើយ ដោយ​កាលពី​រដូវ​កាល​លក់​ស្បែកជើង​ម៉ូត Yeezy 350 V2 Static លោក​មក​មិនទាន់​គេ ហើយ​ជាពិសេស​ចំនួន​របស់ Yeezy 350 V2 Static មានកំណត់ ដូ​ច្នេះម្តងនេះ​លោក​សម្រេចចិត្ត​មកឈរ​តម្រង់​ជួរ​ម្តងទៀត​ដើម្បី​ទិញ​របស់​ដែល​ខ្លួន​ស្រលាញ់»។

    លោក​លើកឡើង​ទៀត «លោក​បានមក​ចាំ​តាំងពី​ម៉ោង​ប្រហែលជា 6ព្រឹក ដើម្បី​ទិញ​ស្បែកជើង​ម៉ូត Yeezy Boost 350 V2 Triple White ហើយ​លោក​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ ដែល​លើក​នេះ​ការរង់ចាំ​របស់លោក​ពិត​ជា​មិន​ធ្វើឱ្យលោក​អស់សង្ឃឹម​ឡើយ​គឺ​លោក​អាច​ទិញ Yeezy Boost 350 V2 Triple White បាន​ពិតមែន ហើយ​លោក​ក៏មាន​សំណូមពរ​ឱ្យហាង Adidas Cambodia Store នាំចូល​ប្រភេទ​ស្បែកជើង​ប្រភេទ​មាន​ចំនួន​ច្រើនជាង​នេះ​ដើម្បីអោយ​ហ្វេ​ន Adidas មាន​ឱកាស​បាន​ពាក់​ស្បែកជើង​ប្រភេទ​នេះ​ច្រើន»។

    Yeezy Boost 350 V2 Triple White គឺជា​ពណ៌​ដ៏​ពេញនិយម​បំផុត​នាពេល​បច្ចុប្បន្ន ហើយ​ចំនុច​ពិសេស​របស់ Yeezy Boost 350 V2 Triple White ផ្នែក​ខាងលើ​ជា​ប្រភេទ​សាច់​ចាក់ (Primeknit) និង ផ្នែក​ខាងក្រោម​នៃ​ស្បែកជើង​ជា​ប្រភេទ​កៅស៊ូ​ពណ៌​ស្រអាប់ (Semi-Translucent Rubber Outsole) រីឯ​ស្រទាប់​កណ្តាល​ប្រើប្រាស់​ប​ច្ទេ​ក​វិទ្យា BOOST™ ហើយ Yeezy Boost 350 V2 Triple White។

    សម្រាប់ព័ត៌មាន​លម្អិត​ពី​ស្បែកជើង​ម៉ូត ហើយ Yeezy Boost 350 V2 Triple White ហើយ Adidas ហ្វេ​ន​អាច​ចូល​ឆែក​វេ​ប​សាយ៖ www.adidas.com/YEEZY

    Facebook៖ Adidas Cambodia Store
    Instagram៖ @adidascambodia_store

  • ទឹកប្រាក់១០០លាន​រៀល ដំបូង​គេ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ធ្លាក់​ទៅលើ​យុវជន​ម្នាក់​ជា​អ្នក​បើកឡាន​រោងចក្រ

    ទឹកប្រាក់១០០លាន​រៀល ដំបូង​គេ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ធ្លាក់​ទៅលើ​យុវជន​ម្នាក់​ជា​អ្នក​បើកឡាន​រោងចក្រ

    កំពង់ស្ពឺ៖ ទឹកប្រាក់ ១០០លាន​រៀល ដំបូង​គេ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវបាន​ធ្លាក់​ទៅ​ដល់ដៃ​យុវជន​ម្នាក់​ដែលមាន​ឈ្មោះ គីម ស្រេង អាយុ ១៩ ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​អ្នក​បើកឡាន​រោងចក្រ និង​រស់នៅ​ភូមិ​ត្រពាំង​លាប ឃុំ​ជំ​ពូ​ព្រឹក្ស ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

    នៅ​ចំពោះមុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០លាន​រៀល ដល់​លំនៅឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើនេះ យុវជន គីម ស្រេង បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា សព្វថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​ក្រ​តោកយ៉ាក​ខ្លាំង​មែនទែន ព្រោះ​ឪពុក​ក៏​កំពុង​ធ្លាក់ខ្លួន​ឈឺ និង​ពិការ​ជើង​ដោយសារ​ធ្លាក់​ពីលើ​ដើមត្នោត ហើយ​ខ្លួន​គ្មាន​មុខរបរ​អ្វី​ក្រៅ​ស៊ីឈ្នួល​បើកឡាន​រោងចក្រ​តែប៉ុណ្ណោះ ។

    យុវជន​រូបនេះ​បាន​បន្ត​ឱ្យដឹងទៀតថា ៖ ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នាពេលនេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផងដែរ ព្រោះ​តាំងពីដើម​រៀងមក​ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះទេ បើទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រា​ក់លាន​នៅលើ​ស្ថានីយ៍ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ។

    ប៉ុន្តែ​ស្រាប់តែ​កាលពី​ថ្ងៃទី២៣ ខែមករា នេះ បន្ទាប់ពី​សម្រាក់​ពី​ការងារ អស់កម្លាំង ខ្លួន​ក៏​ទៅ​ទិញ ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ចំនួន​មួយ​កំប៉ុង​ទទួលទាន ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង។ ភ្លាមនោះ ក៏បាន​ប្រាប់​ទៅ​អ្នកលក់ ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង ។

    យុវជន គីម ស្រេង បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០លាន​រៀល​នេះ នឹង​យក​មួយចំនួន​ទៅ​ព្យាបាល​ជើង​ឪពុក និង​សង់ផ្ទះ​ឱ្យបាន​សមរម្យ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​បង្កើត​អាជីវកម្ម​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផងដែរ​ទៅ​ថ្ងៃ​អនាគត ។


    សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ ១០០លាន​រៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1ក​ប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

  • ស្រា​បៀរ​អាន់​ឆ័​រ​ចាប់​រង្វាន់​លើក​ទី1 សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ឆ្នាំ 2018-2019

    ស្រា​បៀរ​អាន់​ឆ័​រ​ចាប់​រង្វាន់​លើក​ទី1 សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ឆ្នាំ 2018-2019

    រាជធានី​ភ្នំពេញ៖ កាលពី​ថ្ងៃអាទិត្យ​ទី ២០ ខែមករា ឆ្នាំ២០១៩  ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើកទីមួយ​រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ ២០១៨-២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន។

    កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩នេះ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ រង្វាន់​ដែល​បាន​ចាប់​លើក​ទី១នេះ  មាន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ គូ​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅកាន់​កោះ​ភូ​កេ​ត គឺ៖

    លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​កាសែត ឬ​លើ​តំណ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្រា​បៀរ​អាន់​ឆ័​រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះ​គូ​ស្វាមី​ចំនួន ១៥ គូ ដែល​បានឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់។

    កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ អាន់​ឆ័​រ រដូវ​កាល​ថ្មី​នេះ៖

    • រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 20-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល។
    • រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 50-99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង។
    • រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 100 កេស​ឡើងទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក។

    គូ​ស្វាមីភរិយា​ថ្មី​ចំនួន 50 គូ​នឹង​មានឱកាស​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប។

    ប្រញាប់​ឡើង! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ៖ 011 222 400/011 333 500

    ពិសា​ដោយ​ការទទួលខុសត្រូវ៕

  • សំណាងផ្ទួនៗ ជាមួយ​អាំង​ប៉ាវ ហេង ហេង ពី  LG Brandshop

    សំណាងផ្ទួនៗ ជាមួយ​អាំង​ប៉ាវ ហេង ហេង ពី  LG Brandshop

    ដើម្បី​ទទួល​ស្វា​គម​ន៌ នូវ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែល​នឹង​ជិត​មកដល់​ក្នុងពេលឆាប់ៗនេះ ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG Brandshop បានផ្ដល់​ជូន​នូវ​ការលក់​បញ្ចុះតម្លៃ​ដ៏​ពិសេស ព្រមទាំង​បង់​រំលស់​គ្មាន​ការប្រាក់​និង​មានឱកាស​ឈ្នះ​អាំង​ប៉ាវ​សំណាងផ្ទួនៗជា​សាច់ប្រាក់ភ្លាមៗសរុប រហូតដល់  30 លាន​រៀល ។

    កម្ម​វី​ធី​លក់​ដ៏​ពិសេស​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 25 ខែមករា ដល់ ថ្ងៃទី 6 ខែ កុ​ម្ភះ ឆ្នាំ 2019 សម្រាប់​រាល់​ការ​ជាវ​គ្រប់​ផលិតផល LG ទាំងអស់ ដូចជា ទូរ​ទស្ស​ន៌ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សំលៀកបំពាក់ ឧ​បករ​ណ៌​បំពង​សំឡេង និង  សំភា​រះ​ប្រើប្រាស់ ក្នុង​ផ្ទះបាយ​ជាច្រើន​ទៀត ។

    អតិថិជន​ទាំងអស់​អាច​ទទួលយក​កម្មវិធី​ដ៏​ពិសេស​នេះ និង អញ្ជើញ​មក​ទស្សនា​នូវ​ការ​ដាក់តាំង​បង្ហាញ​ពី​ផលិតផល​ទាំងអស់នេះ​នៅ គ្រប់​សាខា LG Brandshop ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ , ខេត្តកំពង់ចាម, ខេត្តសៀមរាប, ខេត្ត បាត់ដំបង និង ខេត្ត ព្រះ​សី​ហុន ។

    ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ 023 222 699

    LG BrandShop ទំនិញ​មានគុណ​ភាព តំលៃ​សមរម្យ សេវាកម្ម​ល្អ!

    https://ggear.com.kh/promotions/chinese-new-year-2019-promotion/

     

  • ក្តៅៗ Huawei A7 អាច​កុម្ម៉ង​ទុក​មុន តម្លៃ​ត្រឹម $189 កាដូ​ខប់ៗ សមត្ថភាព​ខ្លាំង​សាហាវ!

    ក្តៅៗ Huawei A7 អាច​កុម្ម៉ង​ទុក​មុន តម្លៃ​ត្រឹម $189 កាដូ​ខប់ៗ សមត្ថភាព​ខ្លាំង​សាហាវ!

    រាជធានី​ភ្នំពេញ៖ ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ លំដាប់​លេខ 2 ក្នុង​ពិភពលោក បានបង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន Huawei A7 នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ប្រទេស​កម្ពុជា ក្នុងតម្លៃ​ត្រឹមតែ $189  ដែល​ស្មា​ត​ហ្វូ​ន​នេះ​ជា​ជម្រើស​ដ៏​ល្អឥតខ្ចោះ​ប្រចាំឆ្នាំ​សម្រាប់​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា។

    Huawei A7 ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ដោយមាន​រូបរាង​ទាក់ទាញ ភ្លឺរលោង​ចែងចាំង ទាន់សម័យ Aក្រង់​ធំ 6.26 អ៊ី​ញ HD+ (720 x 1520 pixels) Dewdrop Huawei Full View Display, 19:9 ratio Aក្រង់​ធំ​ផ្ទៃ​លាត​រហូតដល់ 86.7% និង Aក្រង់​ប្រភេទ​ដំណក់ទឹក​គាប់ចិត្ត​យុវវ័យ។

    ស្មា​ត​ហ្វូ​ន​A 7 បំពាក់​ដោយ​កាមេរ៉ា​មុខធំ​ទំហំ​16MP ជាមួយ​បច្ចេកវិទ្យា AI និង​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​13MP+ 2MP។ បើ​និយាយ​ពី​កំរិត Aperture វិញ ស្មា​ត​ហ្វូ​ន​នេះ​មាន​កម្រិត Aperture F/1.8 អាច​ចាប់យក​កំរិត​ពន្លឺ​បាន​កាន់តែខ្លាំង ដែល​ធ្វើ​ឲ្យ​ការថតរូប​នៅ​កន្លែង​មាន​ពន្លឺ​តិច មានគុណ​ភាពល្អប្រសើរ។ លើសពីនេះទៅទៀត កាមេរ៉ា​ដ៏​ឆ្លាត​វៃ​របស់​ស្មា​ត​ហ្វូ​ន​នេះ បំពាក់​ដោយ​បច្ចេកវិទ្យា​AI Photography ដែល​ការថតរូប​របស់​អ្នក​កាន់​តែមាន​ភាព​ទាក់ទាញ ដោយសារ​វា​មាន​សមត្ថភាព​ស្គាល់ 22 ប្លង់ខុសៗគ្នា និង​បច្ចេកវិទ្យា AI Beauty កែទម្រង់​ស្បែក​តាម​ការចូល​ចិត្ត និង​មិនចាំបាច់​កែ​ច្រើន។

    សម្រាប់​ការថតរូប​ពេលយប់ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​អាចជា​ជម្រើស​ដ៏​ល្អ​ដោយសារតែ​វា​មាន​មុខងារ Smart Low-light Photography ដែល​កាមេរ៉ា​នេះ​ស្គាល់​ប្លង់​រូបភាព​ដែលមាន​ពន្លឺ​ទាប​ដោយ​ស្វ័យប្រវត្តិ​និង​រូបភាព​ដែលមាន​គុណភាព។ រីឯ​ការ ថតរូប​ក្នុង​ប្លង់​ដែល​កុង​ពន្លឺ អ្នក​លែង​បារម្ភ​ទៀតហើយ ដោយ​វា​មានមុខ​ងារ Smart Back-lighting photography នឹង​ដំណើរការ​មុខងារ HDR ដោយ​ស្វ័យប្រវត្តិ​ទាំង​ចំពោះ​ការថត​ទាំង​នៅលើ​កាមេរ៉ា​មុខ​និង​កាមេរ៉ា​ក្រោយ។ សមត្ថភាព​ក្នុងការ​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ របស់​ស្មា​ត​ហ្វូ​ន A 7 ក៏​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ដទៃ​ប៉ុន្មាន​ដែរ ដែល​អ្នក​អាច​ថតរូប​ជាមួយ​មុខងារ​នេះ បាន​យ៉ាង​ប្រសើរ។

    ថាមពល​ថ្ម ទំហំ 4000mAh អាចបំពេញ​តំរូវការ​ក្នុងការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បាន​ពេញ​មួយថ្ងៃ​ដោយ​មិន បារម្ភ​រឿង​សាក​ថ្ម​ទៀតឡើយ ប្រសិនបើ​អ្នក​ប្រើ​ទូទៅ​វិញ​អាច​ប្រើ​បាន​រហូតដល់​ពីរ​ថ្ងៃ។ គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​ដោយ​អង្គ​ផ្ទុក​ទិន្ន័យ (ROM) 32 GB និង អង្គ​ចងចាំ ( RAM) 3 GB អង្គ​ផ្ទុក​ទ​ន្និ​ន័យ​បន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz ដែល​ជួយ​អោយ​ដំណើរការ​រលូន​ក្នុង​ការលេង​ហ្គេម រីករាយ​គ្មាន​ដែន​កំណត់​ជាមួយ​បណ្តាញ​សង្គម និង មើល Youtube គ្មាន​ទាក់ និង​ពេញភ្នែក​គ្មាន​ដែន​កំណត់ រួមទាំង​បច្ចេកវិទ្យា​បន្ទន់​ពន្លឺ​ការពារ​ភ្នែក  និង​ស្គេ​ន​មុខ​ដោះ​សោរ​បាន​លឿន​ទាន់​ចិត្ត។

    ស្មា​ត​ហ្វូ​ន​នេះ​មាន​លក្ខណៈពិសេស​ជាច្រើន គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា ដែល​អ្នក​មិនគួរ​មើលរំលង​ឡើយ ដោយសារ​វា​មានការ​ប្រកួតប្រជែង​ទាំង​តម្លៃ និង​គុណភាព។ Huawei A 7 មាន​ជម្រើស​ទាន់សម័យ​ពីរ​ពណ៍​គឺ​ពណ៍​ខ្មៅ ( Midnight Black) និង​ពណ៍​ខៀវ ( Aurora Blue) ដែល​អ្នក​អាច​ធ្វើការ​កម្មង់​ទិញ​ទុក​ចាប់ពី​ថ្ងៃនេះ​តទៅ រហូតដល់​ថ្ងៃ 25 ខែមករា នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃគូ​ដែលមាន​ស្លាក​សញ្ញា Huawei នៅ  ទូទាំងប្រទេស​ក្នុងតម្លៃ​ត្រឹមតែ $189 ជាមួយ​ការ​ថែម Bluetooth speaker ដ៌​ស្រស់ស្អាត​គួរអោយ​ស្រឡាញ់​ចាក់​តន្ត្រី​យ៉ាង​ពិ​រោះ​មានតម្លៃ​ប្រមាណ 29 ដុល្លារ​ដោយ​ឥតគិតថ្លៃ។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់

    https://youtu.be/jwKHTVEX4w4

    Website:  https://consumer.huawei.com/kh/
    Facebook: Huawei Mobile ( https://bit.ly/2ePDMSq )
    Youtube Channel:  https://bit.ly/2wTMMJL
    Instagram:  https://www.instagram.com/huaweimobilekh/

  • ក្រុម Pitou FC លើក​ពាន Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ

    ក្រុម Pitou FC លើក​ពាន Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ៖ក្រុម Pitou FC បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​នៃ​ក្របខ័ណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ ក្រោយពី​យកឈ្នះ​លើ​ក្រុម AVATA ក្នុង​លទ្ធផល២ទល់១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាយ​ប់​ថ្ងៃទី ២0 ខែមករា ឆ្នាំ២០១៩នេះ​នៅ​ដីឡូត៍ ឧកញ៉ា ឈួន គឹម​សាន្ត ទី​រួម​ខេត្តកំពង់ស្ពឺ។

    មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម Pitou FC បាន​យកឈ្នះ​លើ​ក្រុម Black Lion A ដោយ​លទ្ធផល៣ទល់២  ចំណែក​ក្រុម AVATA បាន​យកឈ្នះ​លើ​ក្រុម  ត្រពាំង​លើក លទ្ធផល៥ទល់២ មិនបាន​ទទួល​ជ័យជម្នះ​របស់​ក្រុម​ទាំង២ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ដើម្បី​ដណ្តើម​លេខ៣ និង លេខ៤ ។ ជា​លទ្ធផល ក្រុម Black Lion A ដណ្តើមបាន​លេខ៣ ក្រោយ​ឈ្នះ​ក្រុម​ត្រពាំង​លើក ១ទល់២ ។

    សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ គឺ​ក្រុម Pitou FC ទទួលបាន​ប្រាក់រង្វាន់១០០០ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម AVATA ប្រាក់រង្វាន់៧០០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ៣បាន​ទៅលើ​ក្រុម Black Lion A ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ៤ បាន​ទៅលើ​ក្រុម ត្រពាំង​លើក ប្រាក់រង្វាន់ ១៥០ ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។

    ដោយឡែក​សម្រាប់​ខេត្តកំពង់ស្ពឺ​ដែលជា​មណ្ឌល​ទី៣នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ៤ក្រុម​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ និង​ទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ​លោក Ronaldinho។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹងធ្វើ​ឡើង​នៅ​មណ្ឌល បន្ទាប់​គឺ ខេត្តបាត់ដំបង​នៅ​ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ វាល​បែក​ចានទី​រួម​ខេត្តបាត់ដំបង ។

    ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង៤០មេដាយ​ផ្នែក​រសជាតិ និង​គុណភាព។

    សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    ពិសា​ដោយ​ការទទួលខុសត្រូវ…

  • គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត លាលែង​ពី​តំណែង ខណៈ​ជប៉ុន អូស្ត្រាលី និង​អេ​មី​រ៉ា​ត អារ៉ាប់​រួម ទៅ​វគ្គ​បន្ត

    គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត លាលែង​ពី​តំណែង ខណៈ​ជប៉ុន អូស្ត្រាលី និង​អេ​មី​រ៉ា​ត អារ៉ាប់​រួម ទៅ​វគ្គ​បន្ត

    ក្រោយពី​ការធ្លាក់​ចេញ​យ៉ាង​ខកចិត្ត​ពី​យុទ្ធនាការ AFC Asian Cup ឆ្នាំ2019 លោក Juan Antonio Pizzi គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត បាន​លាលែង​ពី​តំណែង​របស់លោក​កាលពី​ថ្ងៃ​ចន្ទ។

    ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី បាន​ចាញ់​ក្នុង​លទ្ធផល 1-0 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន ក្នុង​វគ្គ16ក្រុម​ចុងក្រោយ ហើយ​លោក Pizzi បានបង្ហាញ​ពី​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​ចាកចេញភ្លាមៗ ដែរ​បន្ទាប់ពី​ការប្រកួត​នោះ។

    លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំ​ពិតជា​រីករាយ និង​ដឹងគុណ​ដល់​កីឡាករ​របស់ខ្ញុំ ពួកគេ​បានធ្វើ​អ្វីដែល​ខ្ញុំ​បានស្នើ​សុំឱ្យ​ធ្វើ។ ពិតណាស់ យើង​បាន​ប្រព្រឹត្ត​កំហុស​មួយចំនួន ប៉ុន្តែ​យើង​នឹង​រៀន​ពី​កំហុស​ទាំងនោះ»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ការងារ​របស់ខ្ញុំ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ គឺ​បញ្ចប់​ហើយ គ្មាន​នរណាម្នាក់​បាន​និយាយ​ជាមួយនឹង​ខ្ញុំ​ពី​ការបន្ត​កុងត្រា​ថ្មី​ឡើយ។ ខ្ញុំ​នៅតែ​មិនដឹង​ពី​ការ​ប្រជែង​បន្ទាប់​នោះឡើយ»។

    ក្រុម​ជម្រើសជាតិ​ជប៉ុន ដែល​ម្ចាស់​ជើងឯក Asian Cup 4សម័យកាល នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​វគ្គ 8ក្រុម​ចុងក្រោយ ដើម្បី​ជួប​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​អាស៊ីអាគ្នេយ៍ វៀតណាម បើទោះបី​មិនបាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​ក្នុង​យុទ្ធនាការ​នេះ​ក៏ដោយ។

    ក្រុម​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត អារ៉ាប់​រួម បានបញ្ចប់​ដំណើរ​ផ្សងព្រេង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​គៀ​ហ្ស៊ី​គី​ស្ថាន ជាមួយនឹង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​នៅ​នាទី​បន្ថែម 15នាទី 2ដង ដើម្បី​ឈានទៅ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​ចន្ទ។

    ជាមួយគ្នានេះ អ្នកចាំទី Mathew Ryan បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី 2គ្រាប់ ខណៈដែល​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អ៊ូ​ស​បេ​គី​ស្ថាន ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី។ ក្រុម​ម្ចាស់ផ្ទះ អេ​មី​រ៉ា​ត អារ៉ាប់​រួម ដែល​បាន​ផ្តួល​គៀ​ហ្ស៊ី​គី​ស្ថាន 3-2 នៅ​នាទី​បន្ថែម 15នាទី 2ដង នឹងត្រូវ​ប៉ះ​ជាមួយ​អូស្ត្រាលី ក្នុង​វគ្គ 8ក្រុម​ចុងក្រោយ៕

  • Serena ទម្លាក់ Halep ខណៈ Djokovic ទៅ​ជួប Nishikori

    Serena ទម្លាក់ Halep ខណៈ Djokovic ទៅ​ជួប Nishikori

    កីឡាការិនី​វាយ​កូន​បាល់ Serena Williams បាន​យកឈ្នះ​លើ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក Simona Halep កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​នាង​បាន​បន្តដំណើរ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន Grand Slam ជា​លើក​ទី24 ស្រប​ពេលដែល​កីឡាករ Novak Djokovic បាន​សង្គ្រោះ​ក្នុងការ​ប្រកួត​មួយ​ដើម្បី​ស្ថិត​ក្នុងការ​ប្រជែង​ដណ្តើមពាន Australian Open ជា​លើក​ទី7 របស់គេ។

    ក្នុងការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ កីឡាការិនី​អាមេរិក​រូបនេះ បាន​កត់ត្រា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​នាង ចាប់តាំងពី​សម្រាល​បុត្រ​រួច ដើម្បី​យកឈ្នះ​លើ Halep របស់​រ៉ូ​ម៉ា​នី ក្នុង​លទ្ធផល 6-1 4-6 និង6-4 និង​ឈានទៅ​វគ្គ 8នាក់​ចុងក្រោយ ដើម្បី​ជួប​ជាមួយនឹង​កីឡាការិនី Karolina Pliskova។

    Pliskova របស់​ឆែក គឺជា​កីឡាការិនី​កំពុងស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ម្នាក់ទៀត ដែល​បានឈ្នះ​ពាន​កម្តៅ​សាច់ដុំ Brisbane International និង​យកឈ្នះ​លើ​កីឡាការិនី Garbine Muguruza ដោយ​ក្នុង​លទ្ធផល 6-3 និង 6-1 ដើម្បី​ឈានទៅ​ជួប Serena។

    ក្រោយពី​ការប្រកួត​ដ៏​ស្វិតស្វាញ Serena បានឱ្យដឹងថា៖ «ខ្ញុំ​ដូចជា​អ្នក​ប្រយុទ្ធ​ម្នាក់​អ៊ីចឹង។ ខ្ញុំ​មិន​បោះបង់ចោល​ឡើយ។ វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ ហើយ​មាន​ពិន្ទុ​ដ៏​មិនគួរ​ឱ្យ​ជឿ ប៉ុន្តែ ខ្ញុំ​ស្រឡាញ់​ការលេង​កីឡា​វាយ​កូន​បាល់ និង​ស្ថិត​នៅទីនេះ ហើយ​ខ្ញុំ​ពេញចិត្ត​ទីលាន​នេះ។ វា​ពិតជា​រំភើប​ណាស់​ក្នុង​ការវិល​ត្រឡប់មក​វិញ»។

    ជាមួយគ្នានេះ កីឡាករ​ជប៉ុន Kei Nishikori បាន​ផ្តួល Pablo CarrenoBusta របស់​អេ​ស្ប៉ា​ញ ក្នុង​លទ្ធផល 6-7 (8/10) 4-6, 7-6, 6-4 និង7-6 (10/8) ក្នុងការ​ប្រកួត 5ម៉ោង និង5នាទី ដើម្បី​ទៅ​ជួប Djokovic ដែល​បាន​ផ្តួល Daniil Medvedev 6-4, 6-7 (5/7) 6-2 និង6-3៕

  • Tiger Street Football Festival 2019 នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​ផ្លូវការ​នៅ​មណ្ឌល​កំពង់ស្ពឺ​នា​រសៀល​នេះ​នៅ​បុរី​សុវណ្ណ

    Tiger Street Football Festival 2019 នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​ផ្លូវការ​នៅ​មណ្ឌល​កំពង់ស្ពឺ​នា​រសៀល​នេះ​នៅ​បុរី​សុវណ្ណ

    ភ្នំពេញ៖ នា​រសៀល​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រុមការងារ​ក្រម​ហ៊ុន​ស្រា​បៀរ Tiger នឹងធ្វើ​សន្និសីទ​សារព័ត៌ មាន​ស្តីពី​ការប្រកាស​បើក​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់​ពានរង្វាន់ Tiger Street Football Festival 2019 លើក​ទី៧នា​បុរី​សុវណ្ណ នៅ​ខេត្តកំពង់ស្ពឺ​ដែល​រៀបចំ​ដោយ​ក្រម​ហ៊ុន​ស្រា​បៀរ Tiger ក្រោម​ការសហការ ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។

    ឆ្លៀត​ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក ទុយ វិច្ឆិកា ជា​ប្រធាន​បច្ចេកទេស នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោកស្រី ថោង បវរ​លក្ខិណា តំណាង​ឲ្យ​ក្រម​ហ៊ុន​ស្រា​បៀរ Tiger (CBL) ព្រមទាំង​តំណាង​ក្រុម​ទាំង៤៦ផងដែរ។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 ជា​ផ្លូវការ​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ​នៅ​ព្រឹក ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ នៅ​ដីឡូត៍ ឧក​ញ្ញ៉ា ឈួន គឹម​សាន្ត ទី​រួម​ខេត្តកំពង់ស្ពឺ​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា ការប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ស្ពឺ​ឲ្យ​បាន​ច្រើន​កុះករ។

    ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង៤០មេដាយ​ផ្នែក​រសជាតិ និង​គុណភាព។

    សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH
    ពិសា​ដោយ​ការទទួលខុសត្រូវ៕