Author: វល័ក្ខ

  • ឆ្នាំនេះ​ក្រសួង​អប់រំ​នៅតែ​ចេញ​វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ 14កុម្ភៈ

    ឆ្នាំនេះ​ក្រសួង​អប់រំ​នៅតែ​ចេញ​វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ 14កុម្ភៈ

    ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា តែង​ចេញ​សេចក្តីប្រកាស​ទប់ស្កាត់​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ (Valentine Day)ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​ភាពមិនប្រក្រតី​មួយចំនួន​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្តា​ប់​ធ្នាប់​សង្គម និង​ប្រពៃណី​ខ្មែរ ដែល​បង្កឡើង​ដោយ​យុវវ័យ​កម្ពុជា​នៅក្នុង​ទិវា​នោះ។

    នៅ​ឆ្នាំនេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​ជាថ្មី​ដើម្បី​ទប់ស្កាត់​បញ្ហា​អវិជ្ជមាន​ទាំងអស់នោះ ដោយ​ក្នុង​សេចក្តីណែនាំ​នោះបាន​បញ្ជាក់ថា កន្លងមក​ក្រសួង​អប់រំ បាន​សង្កេតឃើញថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី14 កុម្ភៈ ដែលជា​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់ បាន​ក្លាយជា​ឱកាស​មួយ​ដែល​ធ្វើឱ្យ​សិស្ស​មួយចំនួន​ច្រឡំ​ថា ទិវា​នេះ​ជា​ទិវា​នៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ។

    នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទិវា​មួយ​នេះ​បានធ្វើឱ្យ​យុវវ័យ​ខ្លះ​ភ្លើតភ្លើន​ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស ភាព​ស្អាតស្អំ និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ ដោយ​ប្រាសចាក​ពី​វប្បធម៌​ដ៏​ល្អ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិខ្មែរ។ ដើម្បី​ការពារ​ថែរក្សា​នូវ​វប្បធម៌ និង​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ជាតិ ក្រសួង​អប់រំ​បានចេញ​សេចក្តីណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា​តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំ​ឱ្យមាន​ការយល់​ខុសពី​អត្ថន័យ​របស់​ទិវា​នៃ​សេចក្តីស្រឡាញ់​នេះ។

    ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​ការតាមដាន​វត្តមានរ​បស់​សិស្សានុសិស្ស​ជាប្រចាំ។ ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា​ដោយ​អនុវត្ត​សកម្មភាព “មិត្ត​អប់រំ​មិត្ត” និង​ត្រូវធ្វើ​ការទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អាណាព្យាបាល ឬ​សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្ស​ដើម្បី​សហការគ្នា​ទប់ស្កាត់ និង​កែលម្អ៕

  • ទិញ​ដី និង​ទិញ​ផ្ទះ តើ​មួយណា បាន​ប្រាក់ចំណេញ​ច្រើនជាង?

    ទិញ​ដី និង​ទិញ​ផ្ទះ តើ​មួយណា បាន​ប្រាក់ចំណេញ​ច្រើនជាង?

    បច្ចុប្បន្ន​និន្នាការ​ពុះ​ដីឡូត៍​លក់ និង​ការសង់​បុរី​លំនៅឋាន​នៅ​ជាយក្រុង​កំពុង​រីក​ផុលផុស​ដុះដាល​យ៉ាងខ្លាំង ខណៈដែល​ប្រជាពលរដ្ឋ​ចូលមក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​កាន់តែច្រើន​ឡើង រីឯ​អ្នកមាន​លុយកាក់​មួយចំនួន​ក៏បាន​សម្រុក​វិនិយោគ​លើ​ការទិញ​ដី ឬ​ផ្ទះ​ដើម្បី​ទុក​លក់​រកប្រាក់​ចំណេញ​ថ្ងៃក្រោយ​ផងដែរ ដូច្នេះ​គេ​សួរថា ការទិញ​ដី ឬ​ទិញ​ផ្ទះ​ទុក តើ​មួយណា​នឹង​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង សម្រាប់​ថ្ងៃ​អនាគត?

    លោក ស្រេង ភក្តី ជា​បុគ្គលិក​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​លើកឡើងថា លោក​បាន​ទិញ​ផ្ទះ​ចំនួន​ពីរ​ល្វែង នៅក្នុង​បុរី​លំនៅឋាន​មួយកន្លែង​ស្ថិតនៅក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ទុក​រស់នៅ​ខ្លួនឯង​មួយ​ល្វែង និង​សល់​មួយ​ល្វែង​ទៀត​ទុក​ជួល​ឱ្យគេ គ្រាន់​បាន​លុយ​ប្រចាំខែ​ត្រឡប់មកវិញ។ កត្តា​ដែល​ជំរុញ​ឱ្យ​លោក​ទិញ​ផ្ទះ​ក្នុង​បុរី គឺ​ដោយហេតុថា​ក្រែងលោ​អចលនទ្រព្យ​ឡើងថ្លៃ លក់​ទៅវិញ​ក៏បាន​ចំណេញ​ដែរ តែបើ​មិន​ឡើងថ្លៃ​ទេ អាច​ជួល​ឱ្យគេ​រស់នៅ ក៏​រកចំណូលបាន​មក​វិញ​ខ្លះ​ដែរ។

    លោក​បន្តថា កត្តា​ដែល​លោក​មិន​ទិញ​ដី​ទុក​លក់​ដើម្បី​រកប្រាក់​ចំណេញ​នោះ ដោយហេតុថា ការទិញ​ដី​ទុក​ជួនកាល​កប់​លុយ​ចោល​រាប់​ឆ្នាំ ហើយ​ខ្លាចក្រែង​ដី​មិន​ឡើងថ្លៃ វា​នឹង​ធ្វើឱ្យ​យើង​ខាត និង​កប់​លុយ​ចោល​ឥតប្រយោជន៍ ជាជាង​យកលុយ​ទៅរក​ស៊ី​របរ​ផ្សេង​វិញ​ប្រសើរ​ជាង។

    ជាមួយគ្នានេះដែរ លោក លី សុ​ទ្ឋា​រៈ ពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានលើកឡើង​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ថា បើ​ចំណាយលុយ​ទិញ​ផ្ទះមួយ​ល្វែង គឺ​ស្មើនឹង​ទិញ​ដី 3 ទៅ4ល្វែង​ឯណោះ ដូច្នេះ​បើ​ទិញផ្ទះ ចៃដន្យ​ផ្ទះ​មិន​ឡើងថ្លៃ​នឹង​ខាត​លុយ​ច្រើន ហើយ​យូរ​ទៅផ្ទះ​កាន់​ចាស់​ទៅ តែបើ​ទិញ​ដី​វិញ ប្រសិនជា​ដី​ឡើងថ្លៃ​បាន​ផលចំណេញ​ច្រើនជាង​ទិញ​ផ្ទះ​ទ្វេ​មួយ​ជា​ពីរ​ក៏​អាច​ថា​បានដែរ។ លោក​បាន​និយាយ​ដូច្នេះ​ថា “ទិញ​ផ្ទះជួល​ឱ្យគេ​មិនដឹង​ថ្ងៃ​ណា​រួចខ្លួន​នោះទេ ហើយ15ឆ្នាំ​ក្រោយមក​ផ្ទះ​ចាស់​អស់ លក់​វិញ​មិនដឹងថា​បាន​ចំណេញ​ឬ​មិន​ចំណេញ​នោះទេ ប៉ុន្តែ​បើ​ទិញ​ដី​ទុក​មិនមាន​អ្វី​ខាតបង់​ទេ បើ​ដី​មិន​ឡើងថ្លៃ គ្រាន់តែ​កប់​លុយ​ចោល​ប៉ុណ្ណោះ តែបើ​ឡើងថ្លៃ​វិញ​យើង​អាច​បាន​លុយ​ចំណេញ​ក្រាស់ក្រែល​ជាង​ការទិញ​ផ្ទះ​ទុក​លក់​យកចំណេញ​ទៅទៀត។

    លោក​ថា បើ​ទិញ​ផ្ទះល្វែង​ទុក​លក់​យកចំណេញ​វិញ​ពិតជា​លំបាក​ណាស់ ព្រោះថា ម្ចាស់​បុរី​លំនៅឋាន​តែង​បន្ត​ការសាងសង់​ផ្ទះ​លក់​ឥត​ឈប់ ដូច្នេះ​អតិថិជន​ថ្មី​មិន​ទិញ​ផ្ទះ​បន្ត​ពី​គេ​ទេ គឺ​សុខចិត្ត​ទិញ​ផ្ទះ​ថ្មី​ផ្ទា​ល់ពី​ក្រុមហ៊ុន​តែម្តង ដោយ​គិតថា ផ្ទះ​ដែល​គេ​ទិញ​រួចហើយនោះ បើ​គេ​ចង់​លក់​វិញ​លុះត្រាតែ​បាន​ចំណេញ​ទើប​គេ​លក់។

    ជាមួយគ្នានេះ​លោក ម៉ឹង លាង​ហ៊​ន នាយក​គ្រប់គ្រង​ក្រុមហ៊ុន Family Real Estate មានប្រសាសន៍ថា ការទិញ​ដី និង​ទិញ​ផ្ទះ​ទុក មានឱកាស​ចំណេញ​ប្រហាក់ប្រហែលគ្នា សំខាន់​ឱ្យតែ​ចេះ​មើល​ស្ថានភាព​ភូមិសាស្ត្រ​ទីតាំង​ដី ឬ​ផ្ទះ​ដែល​ត្រូវ​ទិញ​នោះ​ថា តើ​អាច​នឹងមាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ដី ឬ​ផ្ទះ​នៅ​ទីតាំង​នោះ​ឡើងថ្លៃ​ទៅ​ថ្ងៃ​ខាងមុខ។ ឧទាហរណ៍​ដូច​រូបលោក​ផ្ទាល់ កាលពី​ប៉ុន្មាន​ឆ្នាំកន្លងទៅនេះ ដោយសារ​មើលឃើញ​ទីតាំង​ដី​នៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​អាច​នឹង​ឡើងថ្លៃ ដោយសារ​នៅ​ទីនោះ​មាន​រោងចក្រ​ចូលមក​វិនិយោគ​ច្រើន ពលរដ្ឋ​ក៏ដូចជា​កម្មករ​នឹង​មករកការងារ​ធ្វើ​នៅ​ទីនោះ​ច្រើន ដូច្នេះ​ដី​ប្រាកដជា​ឡើងថ្លៃ​មិន​ខាន ដូច្នេះ​លោក​ក៏​សម្រេចចិត្ត​ទិញ​ដី​ទុក​ចំនួន 3ប្លង់ ហើយ​មិន​ដល់ 3ខែ​ផង ក៏មាន​គេ​មក​ចរចា​សុំ​ទិញ​ដី​ដែល​លោក​ទុក​សង់​បន្ទប់​ជួល​ឱ្យ​កម្មករ​នៅ​នោះ ដូច្នេះ​លោក​ក៏​លក់​ចេញ​វិញ បាន​ប្រាក់ចំណេញ​ជិត100% ត្រឹមតែ​រយៈពេល 3ខែ​ប៉ុណ្ណោះ។

    ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ លោក​បានផ្តល់​ជា​អនុសាសន៍​ថា ការទិញ​ផ្ទះ​ត្រូវ​ចំណាយលុយ​ច្រើន ហើយ​ផ្ទះ​មិនសូវ​ឡើងថ្លៃ​ដូច​ដី​នោះទេ​ពិសេស​ផ្ទះ​ក្នុង​បុរី​មិន​ងាយ​ឡើងថ្លៃ​ឡើយ​ដោយសារតែ​បុរី​ផ្ទះល្វែង​មានការ​សាងសង់​ឥតឈប់ឈរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​មានការ​ប្រកួតប្រជែង​តម្លៃ​គ្នា​ទៀតផង។ តែ​យ៉ាងណា​នោះ បើ​ចង់​ទិញ​ផ្ទះ​គឺ​គួរ​ទិញ​ក្រៅ​បុរី និង​ត្រូវ​ចេះ​មើលថា តើ​សេដ្ឋកិច្ច​តំបន់​នោះ​នឹង​អាច​ប្រែប្រួល​ឬទេ​ទៅ​ថ្ងៃ​អនាគត បើសិនជា​ទិញ​ត្រូវ​តំបន់​អភិវឌ្ឍន៍​ផង​នោះ​នឹង​បាន​ចំណេញ​ច្រើន​តែម្តង។

    លោក​បានបញ្ជាក់​ដូច្នេះ​ថា “សម្រាប់​បទពិសោធ​លក់​ផ្ទះ​ឱ្យគេ ខ្ញុំ​ធ្លាប់​ជួប​ម្ចាស់ផ្ទះ​ពីរ​នាក់ ម្ចាស់ផ្ទះ​ម្នាក់​ទិញ​ផ្ទះ 2ល្វែង​ក្នុង​បុរី​តម្លៃ 13ម៉ឺន​ដុល្លារ រយៈពេល 4ឆ្នាំ​ក្រោយមក​លក់​ចេញ​វិញ​បានតែ 17ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ហាក់ដូចជា​មិនបាន​ច្រើន​ទេ ប៉ុន្តែ​សម្រាប់​ម្ចាស់ផ្ទះ​ម្នាក់ទៀត​ទិញ​ផ្ទះ​តែ 1ល្វែង​ទេ​នៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុងភ្នំពេញ តម្លៃ 13ម៉ឺន​ដូចគ្នា ស្រាប់តែ 4ឆ្នាំក្រោយមក​តំបន់​នោះបាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មាន​ក្រុមហ៊ុន និង​អ្នកជំនួញធំៗចូលមក​ស្នាក់នៅ​បណ្តាក់ទុន​រកស៊ី​នៅ​ទីនោះ​ធ្វើឱ្យ​តម្លៃ​ដី​ឡើងថ្លៃ ហើយ​ម្ចាស់ផ្ទះ​នោះ​លក់​ទៅវិញ​បាន​ថ្លៃ​ដល់ 25ម៉ឺន​ដុល្លារ ដូច្នេះ​ប្រាក់ចំណេញ​រវាង​ផ្ទះ​ក្នុង​បុរី និង​ក្រៅ​បុរី​ក៏មាន​គម្លាត​ខុសគ្នា​ខ្លាំង​ដែរ។

    លោក​បន្តថា សម្រាប់​អ្នកមាន​លុយ​ចង់​រកស៊ី​លើ​ផ្នែក​អចលនទ្រព្យ សំខាន់​ត្រូវ​ចេះ​មើល​ទីតាំង បើសិន​ដឹង​ពី​គម្រោង​ពង្រីក​ទីក្រុង​របស់​រដ្ឋាភិបាល​ទៀតផង រឹតតែ​ល្អ ដូចជា​នៅ​ខណ្ឌ​សែន​សុខ បច្ចុប្បន្ន​និន្នាការ​ដីធ្លី​កំពុង​ឡើងថ្លៃ​ខ្លាំង​ដូច​បាយ​កំពុងពុះ ដោយសារតែ​អគារ ផ្ទះល្វែងទំនើបៗ ពិសេស​ផ្សារ​ខ្នាត​អន្តរជាតិ​ចូលទៅ​បោះ​ទីតាំងនៅ​ទីនោះ​ច្រើន។ លើសពីនេះ​បើ​មាន​លុយ រង់ចាំ​ទិញ​ពី​អ្នក​ចង់​លក់ប្រញាប់ៗ ក៏​រឹតតែ​បាន​ផលចំណេញ​កាន់តែ​ច្រើនឡើង​ដែរ៕

  • ផលិតផល Digital Signage របស់ LG ផ្តល់ជូន​នូវ​ដំណោះស្រាយអាជីវកម្ម​ឈានមុខ​គេ

    ផលិតផល Digital Signage របស់ LG ផ្តល់ជូន​នូវ​ដំណោះស្រាយអាជីវកម្ម​ឈានមុខ​គេ

    នៅក្នុង​ព្រឹត្តិការណ៍ (ISE) 2018 ផលិតផល OLED របស់​ក្រុមហ៊ុន LG ដែល​ឈានមុខ​គេ​នៅលើ​សកលលោក ជាមួយនឹង​ការផ្តល់ជូន​នូវ​ភាពងាយស្រួល​ដ៏​ប្រសើរ​បំផុត​សំរាប់​គ្រប់​អាជីវកម្ម​ទាំង​ការ​លក់រាយ និង​ក្នុងការ​រិ​យា​ល័យ។ ការដាក់​តាំង​បង្ហាញ​ផលិតផល​ទូរទស្សន៍ OLED ដែល​មើលឃើញ​យ៉ាងច្បាស់​ល្អ និង​មាន​រាងស្តើង​បំផុត​បានទទួល​ការចាប់អារម្មណ៍​និង​ការសរសើរ​ពី​អ្នកចូលរួម​នៅក្នុង​ព្រឹ​ត្ត​ការណ៍​នោះគ្រប់ៗគ្នា។

    អ្វីដែល​សំខាន់​នៅក្នុង​កន្លែង​ព្រឹត្តិការណ៍​នោះ គឺ​ផលិតផល​ទូរទស្សន៍​ដ៏​ទំនើប​អស្ចារ្យ OLED 55អុ​ី​ញ ដែលមាន​កញ្ចក់​យ៉ាង​ស្តើង និង​កោង​ដែល​ទាក់ទាញ​អ្នកទស្សនា​ក្នុង​ព្រឹត្តិការណ៍​នោះ​យ៉ាងខ្លាំង។ លើសពីនេះទៅទៀត​នេះ​គឺ ការមើលឃើញ​ធ្លុះ​ទៅខាង​ក្រោយ​បាន។ ហើយ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នេះ វា​ពិត​សំខាន់​សម្រាប់​ការដាក់​តាំង​បង្ហាញ​នៅមុខ​ហាង​របស់​លោកអ្នក ព្រោះ​វា​មិន​ធ្វើអោយ​បាំង​រូបភាព​នៅ​ពីក្រោយ។

    នៅក្នុង​ព្រឹត្តិការណ៍ (ISE) 2018 OLEDនឹង​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ដែលមាន​រាង​ប៉ោង​ចេញ​ក្រៅ​ដ៏​ទាក់ទាញ និង​កញ្ចក់​របស់​វា​អាច​បត់បែន​បាន​ទៅតាម​ស្ថាន​ការ​ហើយ​មាន​រូបភាព​ស្អាត​និង​គុណភាព​ដ៏​ល្អឥតខ្ចោះ ជាមួយ​រាង និង​ទំហំ​របស់​កញ្ចក់​ដ៏​ទូលាយ ដែល​អាច​កាត់​និង​ប្រើប្រាស់​បាន​យ៉ាង​ច្រើនបែប នៅ​គ្រប់​ឧស្សាហក​គ្រាស ដូចជា​វី​ឌី​អូ​ដែលមាន​ទំហំ​ធំ និង​ការតាំង​ព​ត៏​មានផ្សេងៗដែល​អាច​ឌី​សាញ​អោយ​ត្រូវ​និង​ទំហំ​កន្លែង​ផ្សាយ​ពា​ណិ​ជ្ចក​ម្ម​នោះ។

    រឿង​ដ៏​សំខាន់​មួយទៀត​នៅក្នុង​ព្រឹ​ត្ត​ការណ៍​នោះ​គឺ Video ជាប់​ជញ្ជាំង​ស្តើង​ដែលមាន​ទំហំ 0.6mmផ្តល់​បទពិសោធន៍​នៃ​ការ​ទស្សនា​មិនចេះ​ជិនណាយ។ ស៊ុម​ដ៏​តូច​ច្រឡឹង​របស់​វា​បានធ្វើអោយ​ការរំខាន​មាន​តិច និង​ល្អ​សំរាប់​ការផ្សព្វផ្សាយ​លើ​ផលិតផល​ប្រើប្រាស់​សំលៀកបំពាក់​និង​ផលិតផល​ថែរក្សា​សម្រស់។ LG ក៏បាន​បង្ហាញ​ផងដែរ​នូវ​ជញ្ជាំង​ខ្សែ​វីដេអូ​ឌីជីថល​ដែលមាន​សមត្ថភាព​ផ្តល់នូវ​ពន្លឺ​ចំនួន 1,500 units ដើម្បី​ផ្តល់នូវ​រូបភាព​ភ្លឺ​ច្បាស់​ល្អ​ទោះបី​កន្លែង​ដែលមាន​ពន្លឺ​ខ្ពស់​ក៏ដោយ។ ផលិតផល​Digital Signage របស់​ក្រុមហ៊ុន LG ផ្តល់ជូន​នូវ​ភាព​ងាយ​ស្រួយ​ជាច្រើន ដែល​អាច​សម្រប​ទៅនឹង​អាជីវកម្ម​គ្រប់​ប្រភេទ​ហើយ LG បាន​បង្កើន​សមត្ថភាព​នេះ​ដើម្បី​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ងាយស្រួល​សម្រាប់​ការដឹកជញ្ជូន​ផងដែរ។ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​ជើងហោះហើរ​របស់​ក្រុមហ៊ុន LG (FIDS) មាន​ទំហំ​យ៉ាង​ទូលំទូលាយ ហើយ​លក្ខ​ណះ​ពិសេស​របស់​មុខងារ anti-reflection អាចធ្វើអោយ​អ្នកដំណើរ​ក្រឡេកមើល​ព​ត៏​មាន​ជើងហោះហើរ​បាន​យ៉ាង​ងាយ​ស្រួយ ដោយ​មិន​មានការ​ចំនាំងផ្លាត​អ្វី​ឡើយ។

    អេក្រង់​ដ៏​ធំ​មហិមា​ទំហំ 86 អ៊ីង និង88អ៊ិ​ញ របស់​ក្រុមហ៊ុន LG គឺ​ល្អឥតខ្ចោះ​សម្រាប់​ការបញ្ជូន​ព័ត៌មាន​ទិសដៅ ឬ​ការជូនដំណឹង​អំពី​ការត្រួតពិនិត្យ​ជា​ភាសាបរទេស​ដ៏​សំបូរបែប​ជាមួយនឹង​មុខងារ​របស់​វា។ មុខងារ (IDB) ជាមួយនិង​គុណភាព​រូបភាព​កម្រិត UHD ជួយ​អោយ​ការងារ​មាន​ប្រសិទ្ធិភាព​ជាមួយនិង​ឧបករណ៍​សហការគ្នា​ដ៏​មាន​ឥទ្ធិពល។ បច្ចេកវិទ្យា IDB របស់​ក្រុមហ៊ុន LG មាន​ចំណុច​ប្រទាក់​ដែល​អាច​ប្រើ touch បាន​យ៉ាង​ល្អ​ជាមួយនឹង​ការសរសេរ​ដ៏​ត្រឹមត្រូវ​ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ច្រើន​នាក់​សរសេរ និង​ចែករំលែក​គំនិត​រវាង​គ្នា​បាន ជាមួយ​បច្ចេកវិទ្យា​បច្ចេកវិទ្យា​ប៉ះ​ផ្ទាល់ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាណ និង​ភាពងាយស្រួល​បំផុត។

    ក្រុមហ៊ុន LG ក៏​នឹង​បង្ហាញ​នូវ UHD Video ទំហំ 65 អ៊ី​ញ ដែល​សហការ បង្កើតឡើង​ជាមួយ​ក្រុម​ហ៊ុន Cisco ។ Advanced B2B Solution ដ៏​ជឿនលឿន​នេះ បានរួម​បញ្ចូល​ដោយ អេក្រង់​កម្រិត UHDដ៏​ស៊ីវីល័យ​របស់ LG និង​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់ Cisco ។

    នៅពេលដែល​សណ្ឋាគារ​បំពាក់ OLED TV វា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​អោយ​ស្នាក់នៅ​បន្តទៀត ដែល​នៅ​ក្នុងនោះ​មាន Gallery mode បានដាក់​បញ្ចូល​គំនូរ​រូបភាព​នៃ​បន្ទប់ទទួលភ្ញៀវ​ដែលមាន​គុណភាព​និង​រូបភាព​ល្អឥតខ្ចោះ។ អ្នកគ្រប់គ្រង​សណ្ឋាគារ​ក៏​ពេញចិត្ត​ចំពោះ​ទូរទស្សន៍ Pro:Centric® ដែល​អាច​កែសម្រួល​រូបភាព​ងាយស្រួល​ទៅតាម​តម្រូវការ​របស់​គ្រឹះស្ថាននីមួយ។ ហើយ​ដំណោះស្រាយ IoT នៅក្នុង​បន្ទប់​ដែលមាន​នៅលើ​ទូរទស្សន៍ Smart Hotel របស់​ក្រុមហ៊ុន LG ភ្ញៀវ​អាច​គ្រប់គ្រង​វាំងនន​ឥត​ខ្សែរ ចាក់សោរ​ទ្វារ ភ្លើង និងផ្សេងៗទៀត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា: Pro: Centric ។

    លោក Koo kwang –mo ប្រធាន​ផ្នែក​ព​ត៏​មាន​របស់​ក្រុមហ៊ុន LG Electronic បាន​មានប្រសាសន៍ថា “ពួកយើង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​យើង​ជា​អ្នក​ឈានមុខ​គេ​នៅលើ​សកលលោក​នៅក្នុង​វិស័យ​B2B។ លើសពីនេះ​ទៀត​គឺ​យើង​អាច​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ដ៏​ច្នៃប្រឌិត​ដល់​អតិថិជន​របស់​យើង។ ” គោលបំណង​របស់​យើង​គឺ ដើម្បី​អាច​ផ្តល់នូវ​ដំណោះស្រាយ​តម្លៃ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​រួមមាន​អ្នក​លក់រាយ រដ្ឋាភិបាល​បដិសណ្ឋារកិច្ច ការអប់រំ និង​ឧស្សាហកម្ម​ដឹកជញ្ជូន “។

    នៅឯ​ស្តង់​ក្នុង​ព្រឹ​ត្តឹ​ការណ៍ ISE ឆ្នាំ 2018 ក្រុមហ៊ុន LG នឹងមាន​បង្ហាញ​ផលិតផលសំខាន់ៗជាច្រើន​រួមទាំង​ផ្ទាំង​កញ្ចក់ OLED Signage, Ultra Stretch, High Brightness Signage, ផ្លាកសញ្ញា​ពន្លឺ​ទំហំ 1.5 m Pixel និង​កញ្ចក់ LED ដែលមាន​ពណ៌​ថ្លា។

    https://ggear.com.kh/tv-audio-video/tvs/oled-tvs/

    *** ទំនាក់ទំនង​ហាង​លក់រាយ​ផលិតផល​LG  (LG BrandShop) 023 888 299
    (#135A, Monivong Blvd, 7 Makara, Phnom Penh)

  • Apple ទំនងជាកែប្រែគំនិត ឈប់ពន្លឿនល្បឿន iPhone ម៉ូឌែលចាស់ៗ

    Apple ទំនងជាកែប្រែគំនិត ឈប់ពន្លឿនល្បឿន iPhone ម៉ូឌែលចាស់ៗ

    អាមេរិក៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងការកាត់បន្ថយល្បឿន iPhone ទៅតាមអាយុកាលរបស់ថ្មនោះ ក្រុមហ៊ុន Apple បានដាក់ចេញនូវដំណោះស្រាយពីរគឺទីមួយ បញ្ចុះតម្លៃទៅលើ​ការ​ប្ដូរ​ថ្ម និងមួយទៀតគឺបញ្ចូល Software ថ្មី ដែលអាច​ឱ្យអ្នកប្រើប្រាស់មានលទ្ធភាព​ឆែកមើល​អាយុកាលនៃថ្មទូរស័ព្ទ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Apple ហាក់ដូចជា​ចង់កែប្រែគំនិត ឈប់ធ្វើបែប​នេះ​សម្រាប់​ iPhone ជំនាន់ក្រោយ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena បានឱ្យដឹងថា ក្រុមហ៊ុន Apple បានឆ្លើយតបទៅនឹងសំណួររបស់ប្រធានគណកម្មការសភាទទួលបន្ទុកផ្នែកពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងដឹកជញ្ជូនអាមេរិក ថាតើ Apple នឹងអនុវត្តវិធានការបែបនេះលើទូរស័ព្ទ iPhone ស៊េរីថ្មីៗ និងក្រោយៗទៀតដែរឬទេ? «ចំពោះ iPhone ម៉ូឌែល 8, 8 Plus, និង X ត្រូវបានរចនាជាមួយ Hardware ទំនើបជាងម៉ូឌែលមុនៗ ដែលអនុញ្ញាតឱ្យម៉ាស៊ីនវាអាចដំណើរការបានកាន់តែមានប្រសិទ្ធភាព និងបញ្ជៀសបញ្ហារលត់ជាយថាហេតុបាន»។ នេះជាចម្លើយរបស់ Apple។

    ក្រុមអ្នកវិភាគ បានសន្និដ្ឋានបានថា Apple កំពុងបង្ហាញពីការប្តូរចិត្តរបស់ខ្លួន ដោយការព្យាយាមគ្រប់គ្រងតម្រូវការថាមពលថ្មពីម៉ាស៊ីនទូរស័ព្ទ iPhone ស៊េរីក្រោយៗ ជាជាងការដាក់បញ្ចូលកម្មវិធីដើម្បីបន្ថយល្បឿនដំណើរការរបស់វា ដែលនាំឱ្យមានការស្តីបន្ទោសយ៉ាងខ្លាំងនោះ។

    គួរបញ្ជាក់ផងដែរថា នៅត្រីមាសចុងឆ្នាំ 2017 ការលក់ iPhone របស់ក្រុមហ៊ុន Apple មានការធ្លាក់ចុះ ដោយក្នុងនោះមូលហេតុដែលនាំឱ្យធ្លាក់ចុះគឺដោយសារតែ iPhone X មានតម្លៃថ្លៃ និង​ពុំសូវមានតម្រូវការ រហូតដល់ Apple ចេញមុខបញ្ជាក់ថា iPhone X ទំនងជាត្រូវកាត់បន្ថយការផលិត ឬ​បញ្ឈប់ការផលិតនៅមុនពេលវត្តមាន iPhone ជំនាន់ថ្មីមកដល់៕

  • បើកឆាក Tiger Street Football Festival 2018 នៅ​សៀមរាប

    បើកឆាក Tiger Street Football Festival 2018 នៅ​សៀមរាប

    សៀមរាប៖ សម្រាប់​ការប្រកួត​នៅ​មណ្ឌល​ទី4 នេះ​ដោយមាន​ក្រុម​ប្រកួត​ច្រើន។ កាលពី​ឆ្នាំមុន​មណ្ឌល​នេះ​មាន​ក្រុម​ចូលរួម​ចំនួន 108 ស្របពេល​ឆ្នាំនេះ​មានការ​កើនឡើង​ដល់ 112។ ដូចនេះហើយ​ក្រុម​គណៈកម្មការ​បានសម្រេច​ថា ការប្រកួត​មិន​សម្រាក ហើយ​បើក​ការប្រកួត​ពី ម៉ោង7 រហូតដល់ 6:30 ល្ងាច។

    ក្នុង​កិច្ច​បើកឆាក​ដំបូង​នា​ព្រឹក​នេះ​ក៏មាន​ការចូល​ពី​សំណាក់​ថ្នាក់​ដឺ​ក​នាំ​នៃ​ក្រុមហ៊ុន CBL បាន​អញ្ជើញ​ចូល​ផង​ដែល ។ ក្នុង​ឪ​កាស​បើកឆាក​ប្រកួត​ដែល​លោក វង់ សុង​វៃ បាន​មាន​ប្រសា​ស​ថា ខេត្តសៀមរាប ជា​មណ្ឌល​ទី4 ហើយ​ការប្រកួត​មាន​លក្ខណៈ​ធំ​ជាង​មុន យើង​មាន​ក្រុម​ប្រហែល​ជាង 500ក្រុម ។  ហើយ​កីឡាករ​មាន​រហូតដល់ 3500នាក់ សម្រាប់​មណ្ឌល​មាន​ដល់​ទៅ 8មណ្ឌល ។ ជា​កិច្ចបញ្ចប់​សូមឱ្យ​កីឡាករ​បញ្ចេញ​សមត្ថភាព នឹង​ទទួលបាន​ជោកជ័យគ្រុប់ៗគ្នា ៕

    ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • មិនធម្មតា ត្រឹមតែ​ជាង1ឆ្នាំ កញ្ញា រ៉ា​ស៊ីន វាយ​ឡុ​ក​ទីផ្សារ​សម្ដែង និង​បង្ហាញ​ម៉ូដ​យ៉ាងខ្លាំង

    មិនធម្មតា ត្រឹមតែ​ជាង1ឆ្នាំ កញ្ញា រ៉ា​ស៊ីន វាយ​ឡុ​ក​ទីផ្សារ​សម្ដែង និង​បង្ហាញ​ម៉ូដ​យ៉ាងខ្លាំង

    កញ្ញា រ៉ា​ស៊ីន គឺជា​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង​ស្រី​វ័យក្មេង​មួយ​ដួង​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​គួរ​ជាទី​ទាក់ទាញ ដែល​បច្ចុប្បន្ននេះ​កំពុងតែ​បោះជំហាន​នៅលើ​វិថី​សិល្បៈ និង​ចាប់យក​ទីផ្សារ​ក្នុង​វិស័យនេះ​បាន​យ៉ាងច្រើន​ក្នុង​ដៃ។ ជាក់ស្ដែង នៅត្រឹម​រយៈពេល​ជាង​មួយឆ្នាំ​នៃ​ការចូល​ខ្លួន​ប្រឡូក​ជាមួយនឹង​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង កញ្ញា ទទួលបាន​ការងារ​ច្រើន​គួរសមដែល​ក្នុងនោះ​រួមមាន​ទាំង​ការងារ​ផ្នែក​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម​តារា​បង្ហាញ​ម៉ូដ SUN Super Model ការថត​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏ដូចជា​ការសម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ភាគ​ខ្មែរ​សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍​នានា​ផងដែរ។

    បើ​គិត​មកដល់​ដើមឆ្នាំ2018នេះ បទពិសោធ​របស់​កញ្ញា រ៉ា​ស៊ីន ហាក់​នៅមាន​ភាព​តិចតួចស្ដួចស្ដើង​បន្តិច​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​រៀមច្បង​ជំនាន់មុនៗ ប៉ុន្តែ​បើ​គេ​សម្លឹង និង​វាយតម្លៃទៅលើ​សមិទ្ធផល​ការងារ​សិល្បៈ​ដែល​កញ្ញា​ធ្លាប់​បានទទួល ក៏ដូចជា​កំពុងមាន​កាន់​នៅក្នុង​ដៃ​នាពេល​បច្ចុប្បន្ននេះ គឺមាន​មិន​ចាញ់​តារា​ល្បីឈ្មោះ​ជំនាន់មុនៗដែលមាន​បទពិសោធ​ខ្ពស់ និង​ប្រឡូក​ច្រើន​ឆ្នាំ​នោះទេ។ ជាក់ស្ដែង ចាប់តាំងពី​ទទួលបាន​ឱកាស​បាន​ចូលមក​បង្ហាញខ្លួន​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ការផ្តល់​ឱកាស​ពី​សំណាក់​អ្នកដឹកនាំ​ក្រុម​តារា​បង្ហាញ​ម៉ូដ SUN Super Model កាលពី​ឆ្នាំ​កន្លង​ទៅនោះ កញ្ញា រ៉ា​ស៊ីន​បាន​បន្សាយ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​គួរ​ជាទី​មោទនៈ។

    សម្រាប់​បទពិសោធ ក៏ដូចជា​ការងារ​ដែល​អាច​យឹតយោង​សណ្តោង​ប្រជាប្រិយភាព​របស់​កញ្ញា​កាលពីពេល​កន្លងទៅនេះ ក្រៅពី​ជាតា​រា​បង្ហាញ​ម៉ូដ​ជា​ញឹកញាប់​នោះ គឺ​នៅមាន​ការថតស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន និង​ផលិតផលល្បីៗមួយចំនួន ដូចជា ស្ប៉ត​ថ្នាំ​ថែរក្សា និង​បំប៉ន​សម្រស់  Glow ស្ប៉ត​ផលិតផល​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត Smart ស្ប៉ត​ស្រាបៀរ​អង្គរ ក៏ដូចជា​ស្ប៉ត​ដែល​បង្ហាញ​ពី​ការអប់រំ​នៅ​កម្ពុជា ដែល​ជាការ​ផលិតឡើង​របស់​បណ្តា​អង្គការ​នានា​ជាដើម។

    ដោយឡែក សម្រាប់​ការងារ​នៅក្នុង​វិស័យ​សម្ដែង​វិញ បច្ចុប្បន្ននេះ កញ្ញា រ៉ា​ស៊ីន ដែលមាន​ស្រុកកំណើត​នៅឯ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ស្រុក​បាទី​ខេត្តតាកែវ រូបនេះ ក៏មាន​ភាព​មមាញឹក​គួរសម​ផងដែរ ដោយ​ពេលនេះ​កញ្ញា​កំពុងតែ​ជាប់ដៃ​ជាមួយ​ការថត​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ចំនួន 2រឿង​ផងដែរ រួមមាន​រឿង “បី​សាច​គួរឱ្យ​ស្រឡាញ់” សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​មួយ​រឿង​ទៀត​កំពុងតែ​សម្រុក​ថត ដើម្បី​ត្រៀម​ចាក់​បញ្ចាំង​នៅ​ស្ថានីយ៍ទូរទស្សន៍​ CTN មាន​ចំណងជើង​ថា “ជ្រោះ​ស្នេហ៍។

    ម្យ៉ាងវិញទៀត តារា​ស្រី​វ័យក្មេង​រូបនេះ ក៏​ជា​ពិធី​ការិនី​ដែល​សម្បូរ​សំនួនវោហារ​នៅក្នុង​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ៍ទូរទស្សន៍​ថោ​ន ដែល​ទើប​បង្កើត​ថ្មី រួម​ជាមួយនឹង​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​ផលិតផល​សម្រស់ momo របស់​អ្នកនាង គង់ ចាន់​ស្រីមុំ ផងដែរ៕

  • គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការសម្រេច​កាម​ដោយ​ខ្លួនឯង

    គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការសម្រេច​កាម​ដោយ​ខ្លួនឯង

    តាមរយៈ​ការស្ទង់មតិ​ជាច្រើន​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្ម័គ្រចិត្ត និង​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវភេទ​បានបញ្ជាក់​ឱ្យដឹងថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​គឺមាន​អត្រា​ខ្ពស់បំផុត ហើយក៏​ជា​វិធីសាស្ត្រ​ដ៏​ពេញនិយម​ទាំង​មនុស្ស​ស្រី ក៏ដូចជា​មនុស្ស​ប្រុស​ផងដែរ រហូតដល់​អត្រា​ប្រមាណ​ជាង 92% ខណៈដែល​ប្រមាណ​ជា8%ផ្សេងទៀត លាចាក​ពី​ចំណង់​ផ្លូវភេទ​ដោយសារ​វ័យ​ជរា និង​ជំងឺ​ជាដើម។ ចង់ដឹង​ទេ​ថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ? បើ​ចង់​ជ្រាប​ច្បាស់​សូម​បន្ត​ការអាន​នៅ​អត្ថបទ​ខាងក្រោម​នេះ។

    អ្វី​ទៅជា​ការសម្រេច​កាម? គឺជា​ការ​ដាស់​ចំណង់​ផ្លូវភេទ ដោយ​ការប្រើ​ដៃ​ក្ដោប ប្រើ​ម្រាមដៃ ឬ​ប្រើ​ឧបករណ៍​សិច​សិប្ប​និមិត្តផ្សេងៗច្រើន​រូបភាព​ជាដើម។

    គុណសម្បត្តិ

    មានការ​លើកឡើងថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​មាន​ចំណុច​ល្អជា​ច្រើន ដូចជា អាចបំពេញ​ចំណង​ផ្លូវភេទ​របស់ខ្លួន​បាន​គ្រប់​ពេលដែល​នឹក​ចង់ និង​គ្រប់​ទីកន្លែង, មិន​ចំណាយថវិកា, មាន​សុវត្ថិភាព​ខ្ពស់ មិន​ឆ្លង​រោគផ្សេងៗ ដូចជា មេរោគ HIV ដែល​បណ្តាលអោយ​កើត​ជំងឺអេដស៍ ជំងឺ​កាមរោគ ជំងឺថ្លើម​ប្រភេទ​B, C, ជំងឺ​ប្រមេះ, ជំងឺ Chlamydia និង​ជំងឺ​ឆ្លងតាមការ​រួមភេទ​ជាច្រើន​ទៀត។ មិនចាំបាច់​ខាត​ពេលវេលា មិន​សាំ​ចិត្ត និង​មិន​អស់ប្រាក់​កាស​ក្នុង​ការជួប​ជាមួយ​ដៃគូ។ បន្ថែម​ពីនេះ សម្រាប់​អ្នក​ដែល​ចូលចិត្ត​សម្រេច​កាម​អាចមាន​អត្រា​ចៀសឆ្ងាយ​ពី​ជំងឺស្ត្រេស មិនសូវ​ជួប​បញ្ហា​នៃ​ជំងឺ​ផ្តាសាយ បំបាត់​អារម្មណ៍​តានតឹង ជាពិសេស អាច​ផ្លាស់ប្ដូរ​រសជាតិ​នៃ​ជីវិត​សិច​បាន​តាមរយៈ​ឧបករណ៍ផ្សេងៗ តាម​ការចង់បាន​រប​ស់​ខ្លួន។

    គុណវិបត្តិ

    បើទោះជា​យ៉ាងណាក៏ដោយ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ក៏មាន​ផលប៉ះពាល់​ដែលជា​ចំណុច​អវិជ្ជមាន​ផងដែរ ខណៈដែល​មនុស្ស​មួយចំនួន​គិតថា​វា​ជា​ទង្វើ​អសីលធម៌ ប្រាសចាក​ពីគន្លង​សាសនា និង​ជា​សកម្មភាព​ខុសពី​ធម្មជាតិ។

    អ្វីដែល​ជាការ​ប៉ះពាល់​បំផុត​នោះ​គឺ នៅក្នុង​អំឡុងពេល​កំពុង​ប្រព្រឹត្ត​កាម ដំណើរ​ឈាម​ក្រោម​ស្បែក (Ecchymosis) នៃ​សរីរាង្គ​ប្រដាប់ភេទ អាច​កើតឡើង​ទាំង​បុរស​ទាំង​ស្ត្រី ជាពិសេស​នៅពេលប្រើ​ឧបករណ៍​សិច​សិប្ប​និមិត្ត វា​អាច​នឹង​ធ្វើឱ្យ​ឈឺចាប់​ខ្លាំង ព្រោះ​វា​មិនមាន​ទឹករំអិល​គ្រប់គ្រាន់។ បន្ថែម​ពីនេះ នៅពេល​ការសម្រេច​កាម​ដោយ​ខ្លួនឯង​មាន​ភាពងាយស្រួល​ពេក វា​អាច​បណ្តាលឱ្យ​មនុស្ស​ដែល​ញាណ​កាម ចូលចិត្ត និង​ឧស្សាហ៍​អនុវត្ត​ញឹកញាប់ ដែល​អាច​បង្កឱ្យមាន​ប​ញ្ហា​ផ្លូវចិត្ត ប្រព័ន្ធ​ប្រសាទ​ចុះខ្សោយ ប្រឈម​នឹង​ភាព​បាត់​ការចងចាំ។

    បញ្ជាក់ ៖ សម្រាប់​ការសម្រេច​កាម​ដោយ​ខ្លួនឯង អាច​ប្រព្រឹត្តទៅបាន​ចំពោះ​មនុស្សពេញវ័យ និង​មនុ​ស្សមាន​អាយុ​ក្រោម40ឆ្នាំ ទើប​មិនសូវមាន​ផលប៉ះពាល់​ខ្លាំង៕

  • 15នាទី​សំខាន់ ជួយ​មនុស្ស​គាំងបេះដូង

    15នាទី​សំខាន់ ជួយ​មនុស្ស​គាំងបេះដូង

    មាន​ជា​ច្រើនដង​ណាស់​ដែល​យើង​តែង​បានឮ​ពី​ព័ត៌មាន​មនុស្ស​ដែល​ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ​ត្រូវស្លាប់​បាត់បង់​ជីវិត​មុន​វ័យ​ដោយ​អាការ​គាំងបេះដូង ដែល​កាលពី​ពេលមុន​យើង​ធ្លាប់តែ​នាំគ្នាជឿថា អាការ​នេះ​កើត​នៅលើ​តែ​មនុស្ស​ដែលមាន​អាយុ​ច្រើន​ប៉ុណ្ណោះ តែ​ក្នុងពេល​បច្ចុប្បន្ន ស្ថានភាព​សង្គម​ដែល​ផ្លាស់ប្ដូរ វិធី​ការហូបចុក ការ​សម្រាក​របស់​មនុស្ស​ទីក្រុង​បាន​ផ្លាស់ប្ដូរ​ខុសពី​អតីតកាល​យ៉ាង​ស្រឡះ។

    ខណៈដែល​មនុស្ស​ជាច្រើនលើក​បន្ទុក​ក្នុងការ​ព្យាបាល​ទៅឱ្យ​គ្រូពេទ្យ​ទាំង​ក្នុង​ការពិត​វិញ​នោះ គ្រូពេទ្យ និង​បុគ្គលិក​ខាង​វេជ្ជសាស្ត្រ​គឺជា​ចុង​ផ្លូវ​នៃ​ការរក្សា​ជីវិត ព្រោះ​ដើមផ្លូវ​នៃ​ការរក្សាជីវិត​ឱ្យ​រស់​នៅបាន​យ៉ាង​ល្អ​តាម​អាយុ​ខ័យ​នោះ​ត្រូវ​ចាប់ផ្ដើម​ពី​យើង​ខ្លួនឯង ដូច្នេះ​យើង​នាំគ្នា​មក​ស្គាល់ រៀន​យល់ដឹង និង​ការពារ រួមទាំង​ការជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​ជំងឺ​បេះដូងឬ​អាការ​គាំងបេះដូង​ទាន់ហន់​នៅក្នុង​បន្ទាត់​ខាងក្រោម​នេះ។

    អាការ​គាំងបេះដូង

    គាំងបេះដូង” មានន័យ​ពី​សរសៃឈាម​បេះដូង​ត្រូវ​ស្ទះ​ទាំងអស់ បន្ទាប់ពីនោះ​សាច់ដុំ​បេះដូង​នឹង​ចាប់ផ្ដើម​ឈប់​ធ្វើការ អាការ​អាច​នឹង​យូរ​ជាង15នាទី និង​មិន​ធូរស្រាល​ដោយសារ​កោសិកា​សាច់ដុំ​បេះដូង​ដែល​ខ្វះ​ឈាម​មក​ចិញ្ចឹម​នោះ​នឹង​ចាប់ផ្ដើម​ស្លាប់​ក្នុង​រយៈពេល​មិន​ប៉ុន្មាន​នាទី​ក្នុង​ម៉ោង​ដំបូង​ដែល​កើត​អា​ការឈឺ​ចុក​ក្នុង​បេះដូង។ អា​ការដែល​បង្ហាញឱ្យឃើញ​គឺ ឈឺ​ចុក​ដើមទ្រូង រាល​មក​បំពង់ក ដៃ និង​ធ្គា​ម​នឹងមាន​ញើស​ចេញមក​ច្រើន​រហូត​មាន​អារម្មណ៍​ថា​រងា​មួយ​កំណាត់​ខ្លួន​ខាងលើ អាចមាន​អាការ​វិលមុខ ដកដង្ហើម​មិន​ពេញ​រួមជាមួយ​ទៀតផង។

    វិធី​ជួយសង្គ្រោះ​នៅពេល​ជួប​មនុស្ស​ដែលមាន​អាការ​គាំងបេះដូង

    ការជួយ​ជីវិត​បែប​ដែល​ហៅថា CARDIO PULMONARY RESUSCITATION (CPR) មានន័យថា ការជំរុញ​បេះដូង ឬ​ផ្លុំ​ខ្យល់​បញ្ចូល​សួត​ដើម្បីឱ្យ​ជនរងគ្រោះ​មានជីវិត​ឡើងវិញ។ អា​ចរាប់ថា ជាការ​សង្គ្រោះ​ជីវិត​ដែល​សំខាន់​ណាស់ ជាពិសេស​ក្នុងអំឡុងពេល 15នាទី​ដំបូង​ដែល​អ្នក​បាន​ជួប​មនុស្ស​ដែលមាន​អាការ​គាំងបេះដូង អ្នកមាន​ឱកាស​ជួយ​ឱ្យគេ​រស់​ឡើងវិញ​បាន។

    ចាប់ផ្ដើម​ដំបូង ត្រូវ​ព្យាយាម​ប្រាប់​ឱ្យ​មនុស្ស​ដែល​មក​ចោមរោម​មើល​ជនរងគ្រោះ​ចេញ​ឱ្យ​ឆ្ងាយ​សិន បន្ទាប់មក​ពិនិត្យ​មើលថា ជនរងគ្រោះ​នៅ​ដកដង្ហើម​ដែរឬទេ? ចូរ​ដោះ​ខ្សែក្រវាត់ និងឡេវអាវ​ដើម្បីឱ្យ​ជនរងគ្រោះ​បាត់​ភាព​ថប់​តានតឹង​ឱ្យបាន​ច្រើន​បំផុត បន្ទាប់ពីនោះ​ធ្វើការ​ម៉ាស្សា​បេះដូង ដោយ​ប្រើ​បាតដៃ​ដាក់​ពីលើ​គ្នា​សង្កត់​ទៅលើ​ឆ្អឹង​សន្ទះ​ទ្រូង ខាងលើ​ចុងដង្ហើម​បន្តិចសង្កត់​ហើយ​លែង​ជា​ចង្វាក់​មិនតិចជាង100ដង​ក្នុង​មួយ​នាទី ដើម្បី​ជាការ​ធ្វើ​ម៉ាស្សា​បេះដូង​ឱ្យធ្វើ​ការឡើង​វិញ និង​ត្រូវ​ប្រញាប់​ហៅ​ឡានពេទ្យភ្លាមៗនៅពេល​ឃើញ​មនុស្ស​កើត​អាការ​គាំងបេះដូង។

    បើ​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គាំងបេះដូង និង​នៅតែ​ម្នាក់ឯង គួរ​ធ្វើយ៉ាងណា?

    បើ​លោក​អ្នកជា​មនុស្ស​ដែលមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គាំងបេះដូង​ទាន់ហន់ ដែល​មានន័យថា អ្នកមាន​អាការ​របស់​ជំងឺ​ទឹកនោមផ្អែម លើសឈាម ធាត់​ជ្រុល ឬ​ធ្លាប់មាន​អាការនេះ​ពីមុនមក​នោះ ការរៀន​យល់ដឹង​ក្នុងការ​ដោះខ្លួន​ឱ្យ​រស់​ពេលដែល​នៅតែ​ម្នាក់ឯង​នោះ​គឺជា​រឿង​សំខាន់។ ការណែនាំ​ដំបូង បើសិន​មាន​អារម្មណ៍​ថា ចុក​ណែន​ដើមទ្រូង និង​មាន​អាការស្រដៀង​នឹង​បេះដូង​ចង់​គាំង​នោះ ចូរ​ចាប់ផ្ដើម​ក្អក​បែប​ដែល​ហៅថា Cough CPR ភ្លាម ដោយ​ដក​ដង្ហើមចូល​ឱ្យ​វែង​គ្រប់​ពេលមុន​ការ​ក្អក និង​ក្អក​ឱ្យ​ដូច​មាន​ស្លេស្ម៍​ក្នុង​បំពង់ក។

    ការដកដង្ហើម​ចូលវែងៗ និង​ការ​ក្អក​ត្រូវ​ធ្វើជា​បន្តបន្ទាប់​រៀងរាល់2វិនាទី និង​ក្អកជារឿយៗអាចជួយ​សម្រាល​អាការ​ធ្ងន់ធ្ងរ​បាន និង​ធ្វើ​បែប​ហ្នឹង​រហូត​ទាល់​តែមាន​អ្នក​មកជួយ ឬក៏​បេះដូងដំណើរការ​ជា​ប្រក្រតី​ឡើងវិញ ហើយ​ក្រោយពី​នោះ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ។

    បើ​មាន​ថ្នាំ អាស្ពីរីន នៅក្នុង​ផ្ទះ នៅពេល​ចាប់ផ្ដើម​មាន​អាការ​មិន​ស្រួល ការ​លេបថ្នាំ​អាស្ពីរីន​អាចជួយ​ឱ្យ​ចរន្តឈាម​រត់​ហូរ​វិល​បានល្អ មិន​ផ្ដុំគ្នា​ជា​ដុំ តែ​ទាំងអស់នេះ វា​ត្រឹមតែ​ជាការ​ណែនាំក្នុងករណី​ដែល​លោកអ្នក​នៅតែ​ម្នាក់ឯង​ប៉ុណ្ណោះ​ឯ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ព្យាយាម​កុំឱ្យ​ខ្លួនឯង​ស្ថិតក្នុង​សភាវ​ប្រថុយប្រថាន​អី​ប្រសើរ​ជាង៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 114

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 114

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/02/LRPN_114_final-for-web.pdf” force_dl=”1″]

  • WhatsApp បាន​ក្លាយជា​កម្មវិធី​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទដៃ​ដែលមាន​អ្នក​ប្រើ​ច្រើនជាងគេ​បំផុត​នៅ​ដើមឆ្នាំ 2018

    WhatsApp បាន​ក្លាយជា​កម្មវិធី​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទដៃ​ដែលមាន​អ្នក​ប្រើ​ច្រើនជាងគេ​បំផុត​នៅ​ដើមឆ្នាំ 2018

    បច្ចុប្បន្ន កម្មវិធី​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទដៃ កំពុងតែ​ទទួលបាន​ការពេញនិយម​ជាខ្លាំង ព្រោះ​វា​កម្មវិធី​ទាំង​នោះបាន​ផ្ដល់នូវ​ភាពងាយស្រួល​ជាច្រើន​ដល់​អ្នកប្រើប្រាស់ ជាពិសេស​គឺ​លឿន រហ័ស ទាន់​ចិត្ត ប៉ុន្តែ​លោកអ្នក​មាន​ដឹងថា កម្មវិធី​ណាមួយ​ដែលមាន​ចំនួន​អ្នក​ប្រើ​ច្រើនជាងគេ?

    យោងតាម​របាយការណ៍​របស់ Statistic បានឱ្យដឹងថា គិត​ត្រឹម​ដើមឆ្នាំ 2018 នេះ កម្មវិធី WhatsApp បាន​ក្លាយជា​កម្មវិធី​ដ៏​ពេញនិយម​បំផុត​ក្នុងការ​ផ្ញើ​សារ​តាមរយៈ​ទូរស័ព្ទដៃ ដោយមាន​ចំនួន​អ្នក​ប្រើ​រហូតដល់ 1300លាន​នាក់ ខណៈដែល Facebook Messenger កំពុងតែ​ដេញ​ប្រកិត​នឹង WhatsApp ជិត​ស្មើ 1300លាន​នាក់។

    ជាមួយគ្នា​នោះដែរ កម្ម​វិធិ WeChat របស់​ចិន បាន​យោង​តោង​យក​តំណែង​លេខ 3 ដោយបាន​រុញច្រាន​កម្មវិធីផ្សេងៗដោយ​នៅក្រោម​ខ្លួន ជាមួយនឹង​អ្នក​ប្រើ​ចំនួន 980លាន​នាក់។ បើ​និយាយ​ពី​កម្មវិធី Skype និង Viber វិញ ត្រូវបាន Statistic បញ្ជាក់ថា កំពុង​ឈរ​នៅ​លេខ​រៀង​ទី 5 និង 6 ខណៈដែល LINE និង Telegram ឈរ​នៅ​លេខ​រៀង​ទី 9 និង 10។

    គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី Facebook ទិញយក WhatsApp ក្នុងតម្លៃ​ជាង 20ពាន់​លាន​ដុល្លារ​មក ចំនួន​អ្នក​ប្រើ WhatsApp បាន​កើន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​គឺ​នៅក្នុង​រយៈពេល 2 ឆ្នាំ​ចុង​ក្រោយនេះ ដោយបាន​ស្ទុះ​ឡើង​យ៉ាងខ្លាំង​លើសលុប៕