Author: វល័ក្ខ

  • បើក​អាជីវកម្ម​ដំបូង គួរ​ជ្រើសរើស​បុគ្គលិក​បែបណា?

    បើក​អាជីវកម្ម​ដំបូង គួរ​ជ្រើសរើស​បុគ្គលិក​បែបណា?

    នាពេល​បច្ចុប្បន្ននេះ អាជីវកម្ម​ជាច្រើន​បាន និង​កំពុងបើក​ឡើង​ដំណាលគ្នា  ខណៈ​អាជីវកម្ម​ខ្លះ​អាចឈរជើង​ក្នុង​ទីផ្សារ​បាន​រហូតដល់​ទៅ​រាប់​ឆ្នាំ តែ​អាជីវកម្ម​ខ្លះទៀត​បែ​ជា​ត្រូវ​បិទ​ទៅវិញ​ក្នុង​រយៈពេល​យ៉ាងខ្លី ដោយ​ក្នុងនោះ​កត្តា​ធនធានមនុស្ស គឺជា​រឿង​សំខាន់​មួយ​ដែលជា​បច្ច័យ​ធំ​មួយ​ដែរ​ក្នុង​បញ្ហា​ទាំងអស់នេះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អឿ គីម​លី​វ័​ន្ត នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​ធនធានមនុស្ស First Idea Consulting បាន​លើកឡើងថា ក្រុមហ៊ុន​ទាំងអស់​សុទ្ធតែ​យកចិត្តទុកដាក់ និង​មានការ​កង្វល់​ពី​បញ្ហា​ធនធានមនុស្ស​គ្រាន់តែ​ក្រុមហ៊ុន​ថ្មី​គាត់​ត្រូវ​យកចិត្តទុកដាក់​ខ្លាំងជាងគេ ព្រោះ​គាត់​ស្ថិតក្នុង​ដំណាក់កាល​ចាប់ផ្ដើម​ដែល មានការ​លំបាក និង​ត្រូវធ្វើ​រឿង​ជាច្រើន​ទៀត។ សម្រាប់​ដំណាក់កាល​នេះ ម្ចាស់​អាជីវកម្ម​ត្រូវ​ជ្រើស​រើសយក​បុគ្គលិក​ដែលជា​មនុស្ស​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការងារ និង​លះបង់​ច្រើន​បន្តិច ព្រោះថា ស្ថិតក្នុង​ដំណាក់កាល​ចាប់ផ្ដើម

    អាជីវកម្ម​ថ្មី​ដែល​សកម្មភាព និង​ការ​ដំណើរការ​ក្រុមហ៊ុន​ទាំងមូល​មិនទាន់​ដើរ​បានល្អ​ខ្លាំង​នៅឡើយ ហេតុនេះ​បុគ្គលិក​ដែល​អាច​រួម​ដំណើរ​ទៅ​ជាមួយគ្នា​បាន គឺ​ចាំបាច់​ត្រូវតែ​ជាម​នុស្ស​ដែលមាន​ការលះបង់​ខ្ពស់ ហើយ​មានចិត្ត​អំណត់ ជាមួយនឹង​ការយកចិត្តទុកដាក់​ដើម្បី​រួមគ្នា​សម្រេច​ជោគវាសនា​ក្រុមហ៊ុន។

    លោក អឿ គីម​លី​វ័​ន្ត បាន​និយាយថា ៖ “ក្រុមហ៊ុនថ្មីៗអាចមាន​ការលំបាក​ប​ន្តិ​ច​ក្នុងការ​ជ្រើសរើស​បុគ្គលិក ព្រោះ​ក្រុមហ៊ុន​ដែល​មិនទាន់មាន​កេរ្តិ៍ឈ្មោះ​ល្បី  មិនសូវមាន​បេក្ខជន​ចាប់អារម្មណ៍​ដាក់ពាក្យ​នោះទេ ហេតុនេះ​អ្វីដែល​ម្ចាស់​អាជីវកម្ម​ត្រូវធ្វើ គឺ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្ហាញ​ពី​ផលប្រយោជន៍​ដែល​ក្រុមហ៊ុន​នឹង​ផ្តល់ជូន​បុគ្គលិក រួម​ជាមួយនឹង​ការបង្ហាញ​ពី​ឱកាស​សម្រាប់​ភាព​លូតលាស់​ដល់​ពួកគេ។

    អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ធនធានមនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការបង្ហាញ​ពី​ឱកាស​អភិវឌ្ឍន៍ គឺជា​រឿង​សំខាន់​មួយ​ដែល​ក្រុមហ៊ុន​ទើប​បើក​ថ្មី​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង ព្រោះ​គោលបំណង​របស់​បុគ្គលិក​ក្នុង​ការធ្វើការងារ​នៅក្នុង​ក្រុមហ៊ុនថ្មីៗ គឺ​ភាគច្រើន​គាត់​ចង់​រៀនសូត្រ និង​អភិវឌ្ឍ​ខ្លួន​ទៅជា​មួយ​ស្ថាប័ន​ដើម្បី​ទទួលបាន​ឱកាសល្អ​នៅ​ថ្ងៃ​អនាគត។ ម្យ៉ាងវិញទៀត ម្ចាស់​ក្រុមហ៊ុន​ដែល​ទើបនឹង​បើក​ថ្មី​ក៏​គួរតែ​ផ្តល់​តម្លៃ​ចម្បង និង​បញ្ជាក់​ពី​ការទទួលខុសត្រូវ និង​អត្តចរិត​ប្រកបដោយ​ភាព​វិជ្ជមាន​របស់​បុគ្គលិក​ផងដែរ ព្រោះថា ចំណុច​នេះ​សំខាន់​ជាង​ជំនាញ​ទៅទៀត។ ជាធម្មតា ជំនាញ គឺ​យើង​អាច​បណ្តុះបណ្តាល​បាន តែ​សម្រាប់​អត្តចរិត និង​ការទទួលខុសត្រូវ​គឺជា​រឿង​ដែល​មិនអាច​មើលរំលង​បានឡើយ។

    ស្រប​ជាមួយគ្នានេះដែរ លោក ស៊ិន បញ្ញា​វុ​ឌ្ឍី​សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​បាន​លើកឡើងថា សម្រាប់​អាជីវកម្ម​បើកថ្មីៗ គួរ​ជ្រើស​រើសយក​បុគ្គលិក​ដែលមាន​ឆន្ទៈ​ចង់​ជួយ ច្រើនជាង​បុគ្គលិក​ដែល​បម្រើ​ការងារ​បែប​ធម្មតា ព្រោះថា អាជីវកម្ម​ថ្មី​ជា​អាជីវកម្ម​ដែល​ទាមទារ​ឱ្យមាន​ការដោះស្រាយ​បញ្ហា​ច្រើន ហើយ​ពេលខ្លះ​ទាំង​អ្នកគ្រប់គ្រង និង​បុគ្គលិក​ក៏​ហត់នឿយ​ច្រើនជាង​អាជីវកម្ម​ដែល​គេ​បើក​ដំណើរការបាន​យូរហើយ​ដែរ ហេតុនេះ​បុគ្គលិកម្នាក់ៗចាំបាច់​ត្រូវតែ​យល់​ពី​ស្ថានភាព​អាជីវកម្ម​ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ​ឱ្យបាន​ច្បាស់​ទើប​មិនមាន​បញ្ហា។ ម្យ៉ាងវិញទៀត ប្រសិនបើ​បុគ្គលិក​ទូទៅ​ដែល​ដាក់ពាក្យ​ដើម្បីឱ្យ​តែមាន​ការងារ​ធ្វើ ឬ​ជា​អ្នក​ដែល​ដាក់ពាក្យ​ដោយ​សម្លឹង​ឃើញតែ​ផលប្រយោជន៍ គាត់​អាច​នឹងមាន​ការនឿយហត់​នៅពេលដែល​គាត់​ត្រូវធ្វើ​ការងារ​ច្រើនជាងគេ តែ​ប្រាក់ខែ​ទទួលបាន​ដូច​គេ​ដែរនោះ។

    លោក​សាស្ត្រាចារ្យ ស៊ិន បញ្ញា​វុ​ឌ្ឍី បាន​និយាយថា ៖ “បុគ្គលិក​ដែលមាន​ភាព​ឆ្លាត​វៃ មាន​ជំនាញ​ខ្ពស់ តែ​បែរជា​មក​ចាប់យក​ឱកាស​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​ទើប​បើក​ថ្មី​ណាមួយ​ដែល​គេ​ទុកចិត្ត ក៏​អាចជា​ជម្រើស​ល្អ​មួយ​ដែរ ព្រោះថា ប្រសិនបើ​ពួកគេ​ជួយ​ឱ្យ​ស្ថាប័ន​នោះ​រីកចម្រើន​ទៅមុខ​បាន​ដោយ​ជោគជ័យ​នោះ គេ​ក៏​នឹង​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៅក្នុង​ស្ថាប័ន​នោះ។

    លោក​សាស្ត្រាចារ្យ​បានលើកឡើង​ផងដែរ​ថា​ក្រៅពីនេះ​ក្រុមហ៊ុន​ដែល​ទើបនឹង​បង្កើត​ថ្មី ជា​ក្រុមហ៊ុន​ដែល​យើង​ជា​បុគ្គលិក​អាច​មានឱកាស​អភិវឌ្ឍ​ខ្លួន​បាន​លឿន ព្រោះ​ក្រុមហ៊ុន​ថ្មី​នេះ​មិនទាន់​ឆ្អែត​លើ​ការរីកចម្រើន​ដូច​ក្រុមហ៊ុន​បើក​មក​យូរ​ឆ្នាំ​ហើយ​នោះទេ ហេតុនេះ​បុគ្គលិកខ្លាំងៗមួយចំនួន​អាច​នឹង​អភិវឌ្ឍ​ខ្លួន​ជាមួយនឹង​ស្ថានភាព​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដែរ។ លើសពីនេះទៅទៀត​សម្រាប់​អ្នកគ្រប់គ្រង ឬ​ម្ចាស់​អាជីវកម្ម​វិញ ក៏​ទាមទារ​ឱ្យមាន​វិធី​បញ្ចុះបញ្ចូល​បុគ្គលិក​ស្នូល ឬ​បុគ្គលិក​ដែលមាន​ជំនាញ​ខ្លាំង មាន​បទពិសោធ​យូរ​ឆ្នាំ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​ខ្លាំង​ដូចគ្នា​ដែរ៕

  • ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 នៅ​សៀមរាប​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី

    ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 នៅ​សៀមរាប​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី

    ខេត្តសៀមរាបៈ កម្មវិធី​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ Tiger Street Football Festival 2018   បាន​កក្រើក​ក្រុង​សៀមរាប​ដោយមាន​ការចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ក្រោយពី​ពិធី​ប្រកាស​ជើងឯក​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប​នៅ​ថ្ងៃទី ១០ ដល់ ១១ ខែកុម្ភៈ ឆ្នាំ ២០១៨។

    គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​មកពី​ស្រុកផ្សេងៗនៅក្នុង​ខេត្តសៀមរាប​បាននាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​លក្ខណៈ​គ្រួសារ  និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា​រង់ចាំ​ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​ថៃ​ហ្គ័​រដែ​ល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​ថៃ​ហ្គ័​រដែ​លលក់​ក្នុងតម្លៃ​ប្រូ​ម៉ូ​សិន​ពិសេស  រីឯ​អ្នក​ខ្លះទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ។

    កម្មវិធី​ពិសេស​នេះ​បានចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​តទៅ​ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្រា​បៀរ​ថៃ​ហ្គ័​រ។ ការប្រគំ​តន្ត្រី​នេះ​មានការ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀងល្បីៗជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង សុគន្ធ នីសា លោក ណុប បាយ​រិ​ទ្ធិ លោក នី រតនា កញ្ញា ឈិន រតនៈ កញ្ញា ម៉ុង ចន្ទ​កញ្ញា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ឆន សុវណ្ណ​រាជ កញ្ញា សួស វី​ហ្សា កញ្ញា សុខ ស៊ី​ឡា​លីន និង លោក ឃី សុគន្ធ  ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជាច្រើន​បទ​ដែល​បានធ្វើ​ឲ្យ​អ្នកចូលរួម​មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ជាពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី​យ៉ាង​កក្រើក​ក្រុង​សៀមរាប​នា​ត្រី​កាលនោះ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ នៅ​ខេត្តសៀមរាប សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • លោក Zidane មិន​បារម្ភ ខណៈ Real Madrid ត្រៀម​រួចរាល់​ក្នុងការ​ប៉ះ PSG នៅ​រាត្រី​នេះ

    លោក Zidane មិន​បារម្ភ ខណៈ Real Madrid ត្រៀម​រួចរាល់​ក្នុងការ​ប៉ះ PSG នៅ​រាត្រី​នេះ

    លោក ZinedineZidane បាន​បញ្ជាក់ថា លោក​មិន​អនុញ្ញាតឱ្យ​សម្ពាធ​ធ្លាក់​មកលើ​រូបលោក​ឡើយ ខណៈដែល​គ្រូបង្វឹក​រូបនេះ ត្រូវ​រៀបចំ​ក្រុម Real Madrid របស់លោក​សម្រាប់​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី1 ជាមួយនឹង​ក្រុម Paris Saint-Germain នា​កីឡដ្ឋាន Santiago Bernabeu នៅ​រាត្រី​នេះ។

    ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ទីលាន​ហ្វឹកហាត់ Valdebebas របស់​ក្រុម Real លោក Zidane បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គា​រថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់ យើង​នឹង​នៅរស់​ក្នុង​ពេលវេលា​នេះ។ ខ្ញុំ​មិនមាន​អារម្មណ៍​ពី​ការទទួល​សម្ពាធ​ណាមួយ​ឡើយ»។

    គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​បាន​ត្រៀមលក្ខណៈ​ដូច​ធម្មតា។ ពិតណាស់ នៅ​ថ្ងៃ​ពុធ​នេះ នឹងមាន​សម្ពាធ​ច្រើនជាង​ធម្មតា ប៉ុន្តែ ខ្ញុំ​នឹង​រីករាយ​ជាមួយនឹង​សម្ពាធ​នោះ។ អនាគត​របស់ខ្ញុំ​មិន​រំខាន​ដល់​ខ្ញុំ​នៅពេល​នេះឡើយ»។

    Real កំពុងតែ​ត្រដាបត្រដួស​ក្នុង​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 នៅលើ​តារាង និង​ដេញតាម​ពីក្រោយ​ក្រុម Barcelona រហូតដល់​ទៅ 17ពិន្ទុ។ សម្រាប់​ពួកគេ វា​នឹង​អាស្រ័យទៅលើ​លទ្ធផល​ដែល​ពួកគេ​អាចធ្វើ​បាន​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ក្រោយពី​ពួកគេ​បាន​ជួប​ភាពជោគជ័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

    ការប្រកួត​នេះ ក៏​នឹង​នាំឱ្យ​ខ្សែប្រយុទ្ធ​ជើងចាស់ Cristiano Ronaldo ត្រូវ​ប៉ះ​ជាមួយនឹង​តារា​ឆ្នើម​ទើបតែ​រះ Neymar ក្នុងការ​ប្រកួត​មួយ​រវាង​ក្រុម​យក្ស​ទាំងពីរ​ប្រចាំ​ទ្វីបអឺរ៉ុប​ផងដែរ។ Ronaldo ទើបតែ​រកបាន 3គ្រាប់​កាលពី​ចុង​សប្តាហ៍​មុននេះ ក្នុងពេល​ក្រុម​ខ្លួន​យកឈ្នះ​លើ​ក្រុម Real Sociedad 5-2។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • Gundogan បង្ហាញ​ថ្វី​ជើង ខណៈ Man City លត់ Basel យ៉ាងដំណំ

    Gundogan បង្ហាញ​ថ្វី​ជើង ខណៈ Man City លត់ Basel យ៉ាងដំណំ

    ខ្សែបម្រើ Ilkay Gundogan បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងពេល​ក្រុម Manchester City បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-0 នៅលើ​ទឹកដី​ក្រុម FC Basel កាលពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើឱ្យ​ក្រុម​កំពុង​នាំមុខ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League មួយ​នេះ ខិត​កាន់តែ​កៀក​ឆ្ពោះទៅរក​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។

    ក្រុម​របស់លោក Pep Guardiola បាន​ដោះស្រាយ​ក្នុងការ​ប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ​នេះ​ដោយ​ងាយ ក្រោយពី​លេង​បាន​រយៈពេល 23នាទី តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 3គ្រាប់​នៅ​កីឡដ្ឋាន Sankt Jakob Park របស់​ក្រុម Basel។

    គ្រាប់​បាល់ 3គ្រាប់​ដំបូង​របស់​ពួកគេ​បានកើត​ឡើង​ក្នុង​ចន្លោះពេល​ត្រឹមតែ 9នាទី​ប៉ុណ្ណោះ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី 1គ្រាប់​របស់ Gundogan និង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ 2គ្រាប់​ផ្សេងទៀត​ពី Bernardo Silva និង Sergio Aguero។ ភាព​វេទនា​របស់​ក្រុម Basel នៅតែ​បន្ត​ក្រោយពី​សម្រាក​តង់​ទី1 នៅពេលដែល Gundogan បាន​បន្ថែម​គ្រាប់​បាល់​ទី 2សម្រាប់​ខ្លួនឯង និង​រូបគេ​ស្ទើរតែ​រកបាន​គ្រាប់​បាល់​ទី 3របស់គេ​ទៅហើយ។

    លោក Guardiola បានឱ្យដឹងថា៖ «ការដណ្តើម​បាន​ជ័យជម្នះ 4-០ ក្នុង​វគ្គ 16ក្រុម​ចុង​ក្រោយនេះ គឺជា​លទ្ធផល​ដ៏​អស្ចារ្យ​មួយ។ យើង​ជិត​ឈានទៅដល់​វគ្គ 8ក្រុម​ចុងក្រោយ​ហើយ ប៉ុន្តែ ខ្ញុំ​មិន​និយាយថា យើង​ស្ថិតនៅ​ទីនោះ​រួចជាស្រេច​ទៅហើយ​ទេ ដែល​ការនិយាយ​នេះ​ជាការ​មិន​គោរព​ដល់​ក្រុម Basel»។ ស្របពេល​ជាមួយគ្នានេះ Harry Kane និង Christian Eriksen បាន​ជួយ​ឱ្យ​ក្រុម Tottenham បាន​វិល​ទៅកាន់​ផ្លូវ​ល្អប្រសើរ​ឡើងវិញ ដោយ​ការ​តាម​ស្មើ​ក្រុម Juventus ក្នុង​លទ្ធផល 2-2 ក្នុង​ទីក្រុង Turin ដើម្បី​លុបចោល​គ្រាប់​បាល់​ដ៏​ល្អ​របស់​ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ​ជើង​ទី1 កាលពី​ថ្ងៃ​អង្គារ៕

    ប្រភពពី៖ The Sun

  • ក្រុម Next Step FC  បាន​គ្រង​ជើងឯក Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប

    ក្រុម Next Step FC  បាន​គ្រង​ជើងឯក Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប

    សៀមរាប៖ ក្រុម Next Step FC  បាន​គ្រង​ជើងឯក​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប ដោយ​យកឈ្នះ​លើ​ក្រុម សៀមរាប FC ដែលជា​ក្រុម​ជើងឯក​រដូវ​កាល​ឆ្នាំមុន ក្នុង​លទ្ធផល ៣ ទល់នឹង ។

    ក្រុម​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុម Old Boys FC A ដែល​បាន​បំបាក់​ក្រុម Damrey FC ក្នុង​លទ្ធផល ៥ ទល់នឹង ។

    ក្រុម​ជើងឯក Next Step FC  ទទួលបាន​ប្រាក់រង្វាន់ ១ ៥០០ដុល្លារ​អាមេរិក  ក្រុម​ជើងឯក​រង សៀមរាប FC ទទួលបាន​ប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ ៣ Old Boys FC A បាន​ប្រាក់រង្វាន់ ៥០០ដុល្លារ ចំណែកឯ​ក្រុម​លេខ៤ ក្រុម Damrey FC ទទួលបាន​ប្រាក់រង្វាន់ ២០០ដុល្លារ។ ក្រុម​ជ័យលាភី​ទាំងអស់នេះ​បាន​កៅអី​ទៅលេង​វគ្គ​ផ្តាច់​ព្រ័​ត្ត​នៅ​ថ្ងៃទី ១០ និង​ទី១១ មីនា ឆ្នាំ ២០១៨ នៅ​រាជធានី​ភ្នំពេញ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ប្រចាំ​មណ្ឌល​សៀមរាប សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ក្រុមហ៊ុន​យក្ស​ចិន ត្រៀម​នាំ​រ៉ែ​សំណ​មក​ផលិត​ជា​ស័ង្កសី​នៅ​កម្ពុជា

    ក្រុមហ៊ុន​យក្ស​ចិន ត្រៀម​នាំ​រ៉ែ​សំណ​មក​ផលិត​ជា​ស័ង្កសី​នៅ​កម្ពុជា

    ក្រុមហ៊ុន Yunnan Xiangyunfeilong Resources Recycling Co,Ltd ដែល​គេ​ដឹងថា​ជា​ក្រុមហ៊ុន​ផលិត​ស័ង្កសី​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន​កំពុង​គ្រោង​នាំ​វត្ថុធាតុដើម គឺ​កំហាប់​រ៉ែ​សំណ​ដើម្បី​យកមក​ផលិត​ជា​ស័ង្កសី​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​តំបន់។

    លោក Yang Xihui ប្រធាន​ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ក្រុមហ៊ុន​របស់​លោកមា​ន​បំណង​នាំចូល​វត្ថុធាតុដើម​ប្រភេទ​កំហាប់​រ៉ែ​សំណ​មក​ផលិត​ជា​ស័ង្កសី និង​របស់​ប្រើប្រាស់​ជា​លោហៈផ្សេងៗ សម្រាប់​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា និង​នាំ​ចេញទៅ​ក្រៅប្រទេស ដោយ​ឈរលើ​បទពិសោធ​របស់​ខ្លួន​ដែល​បាន​ផលិត​នៅ​ប្រទេស​ចិន​អស់​យៈ​ពេល​ជាង 20ឆ្នាំ​កន្លងមកហើយ។

    ពាក់ព័ន្ធ​ករណីនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម បាន​ស្វាគមន៍​ដោយបាន​លើកឡើង​ពី​គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​សម្រួលការ​ទាក់ទាញ​វិនិយោគ​ពី​ក្រៅប្រទេស។ ក្នុងនោះ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម 2015-2025 ជា​ត្រីវិស័យ​តម្រង់ទិស​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព។ ជាមួយគ្នា​នោះដែរ ឧស្សាហកម្ម​បៃតង​គឺជា​ជម្រើស​មួយ​ដ៏​ប្រសើរ​ដែល​កម្ពុជា​ត្រូវប្រកាន់យក​ក្នុង​កិច្ចការពារ​ផលប៉ះពាល់​ជា​អតិបរមា​ដល់​បរិស្ថាន។
    ចំពោះ​គម្រោងការ​នាំចូល​វត្ថុធាតុដើម​ប្រភេទ​កំហាប់​រ៉ែ​សំណ ឯកឧត្តម​បានស្នើ​ឱ្យ​ប្រធាន​ក្រុមហ៊ុន​ធ្វើបញ្ជី​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​អំពី​សារ​ធាតុ​ទាំងឡាយ​នៅក្នុង​កំហាប់​រ៉ែ​ទាំងនោះ​ថា តើ​វា​ជា​ប្រភេទ​សារធាតុ​គីមី​ហាមឃាត់ ឬ​យ៉ាងណា? ហើយ​ក្រោយពី​ចម្រាញ់​ហើយ តើ​នៅសល់​កាកសំណល់​ប្រភេទ​ណាខ្លះ និង​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ដែរឬទេ?។

    ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើ​ដល់​ក្រុមហ៊ុន​ខាងលើ​ឱ្យ​ផ្តល់​គំរូ​ផលិតផល​ក៏ដូចជា​វត្ថុធាតុដើម​ដែល​ក្រុមហ៊ុន​បាន​នាំចូល​ពី​ក្រៅប្រទេស ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម​មក​ផលិត​ក្នុង​ខេត្ត​យូ​ណាន ប្រទេស​ចិន រយៈពេល20ឆ្នាំ​មកនេះ​មក​កម្ពុជា​ផង ដោយ​ក្នុងនោះ​ក្រសួង​នឹង​ផ្តល់​បញ្ជី​ជូន​ក្រុមហ៊ុន​ទាក់ទង​នឹង​សារ​ធាតុគីមី​ហាមឃាត់​នៅ​កម្ពុជា​ផងដែរ។

    ចំពោះ​សំណើ​ខាងលើ ភាគី​ក្រុមហ៊ុន​សន្យាថា​នឹងធ្វើ​បញ្ជី​លម្អិត និង​លក្ខខណ្ឌ​ប្រកប​នានា​នៃ​សារធាតុ​រ៉ែ​ជា​វត្ថុធាតុដើម និង​គំរូ​ផលិតផល​សម្រាប់​ដាក់ជូន​ដល់​មន្ត្រី​ជំនាញ​កម្ពុជា​ពិនិត្យ និង​វាយតម្លៃ​មុននឹង​ធ្វើការ​ផលិត​នៅ​កម្ពុជា៕

  • 14 ខែកុម្ភៈ ជា​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់! តោះ​ទៅ​ស្វែងយល់​ពី​ប្រវត្តិ​នៃ​បុណ្យ​នេះ​ទាំងអស់គ្នា…!

    14 ខែកុម្ភៈ ជា​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់! តោះ​ទៅ​ស្វែងយល់​ពី​ប្រវត្តិ​នៃ​បុណ្យ​នេះ​ទាំងអស់គ្នា…!

    Valentine’s Day ឬ ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់ (ខ្មែរ​យើង​ភាគច្រើន​និយម​ប្រើពាក្យ​បុណ្យ​សង្សារ)នឹង​មកដល់​ហើយ នៅ​ថ្ងៃទី 14 ខែកុម្ភៈ​ស្អែក​នេះ ជា​រៀងរាល់ឆ្នាំ​មនុស្ស​ជាច្រើន តែង​យក​ថ្ងៃនេះ បង្ហាញ​ពី​ទឹកចិត្ត​របស់ខ្លួន ចំពោះ​អ្នក​ដែល​គេ​ស្រឡាញ់ តាមរយៈ​ការទិញ​កាដូ បាច់ផ្កា ឬ​ចំណាយពេល​ទៅ​ក្រៅ​ញ៉ាំ​អាហារ ជាមួយគ្នា​យ៉ាង​រ៉ូ​មែន​ទិ​ក។

    Valentine’s Day ជា​ពិធីបុណ្យ​មួយ របស់​ជនជាតិ​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន ប្រជាជន​ស្ទើរតែ​ទូទាំង​ពិភពលោក ក៏​តែង​ប្រារព្ធ​ដូចគ្នា។ យ៉ាងណាមិញ នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​យុវវ័យ​ជាច្រើន កំពុងតែ​យល់ច្រឡំ​ថា ថ្ងៃ Valentine’s Day គឺជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួនប្រាណ ជូន​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ទៅវិញ។

    ដូច្នេះ​យើង​ចង់ដឹងថា ថ្ងៃ​ដ៏​វិសេស​នេះ មាន​ប្រវត្តិ​យ៉ាងណា ឬ Valentine’s Day កើតចេញពី​ណា សូម​ស្វែងយល់​ទាំងអស់គ្នា៖

    Valentine’s Day ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់ ត្រូវបាន​គេ​និយាយថា មាន​ប្រភព​ចេញពី​លោក Saint Valentine ដែលជា​បុរស​ម្នាក់​ហ៊ាន​បង្ហាញ ក្តី​ស្រឡាញ់​ចំពោះ​គូស្នេហ៍ រហូត​លោក​ត្រូវគេ​យកទៅ​សម្លាប់។

    តើ​លោក Saint Valentine ជា​អ្នកណា?

    ព្រះវិហារ​កាតូលិក ទទួលស្គាល់ Valentine ឬ Valentinus ជា​អ្នក​ដែល​បូជាជីវិត ដើម្បី​សាសនា។ រឿងរ៉ាវ​មួយ​លើកឡើងថា Valentine ជា​បព្វជិត​ដែល​បម្រើ​សាសនា​នៅ​សតវត្ស​ទី៣ សម័យ​រ៉ូម។ នៅពេលដែល​ព្រះ​ចៅ​ចក្រពត្តិ Claudius II សម្រេច​ថា បុរស​នៅ​លីវ​ទាំងអស់ អាច​ធ្វើជា​ទាហាន ល្អ​ជាង​បុរស​ដែលមាន​ប្រពន្ធ​នោះ លោក​ក៏បាន​ដាក់​ពិធី​រៀបការ​ទាំងឡាយ ឲ្យ​នៅក្រៅ​ច្បាប់​សម្រាប់​យុវវ័យ​ទាំងអស់។ Valentine គិតថា វា​អយុត្តិធម៌​ណាស់ ហើយក៏​ប្រឆាំងនឹង​ច្បាប់​នេះ និង​បន្ត​ធ្វើការ​រៀបការ​ឲ្យ​គូ​សេ្ន​ហ៍ក្មេងៗជាសម្ងាត់។ នៅពេល​សកម្មភាព របស់លោក​ត្រូវបាន​គេ​ដឹង ព្រះ​ចៅ Claudius ក៏បាន​បញ្ជា​ឲ្យ​សេនា ចាប់​លោក​ដាក់គុក​អស់​មួយជីវិត តែ​ប្រភព​ខ្លះ​លើកឡើងថា Valentine ត្រូវបាន​គេ​សម្លាប់។

    ប្រភព​ខ្លះទៀត ឲ្យ​ដឹងថា Valentine ជាប់គុក បន្ទាប់ពី​ពាក់ព័ន្ធ​ដោយ «ក្ដី​ស្រឡាញ់» ផ្ទាល់ខ្លួន បន្ទាប់ពី​លោក​បាក់ចិត្ត​ស្រឡាញ់ នារី​វ័យក្មេង​ម្នាក់ ដែលជា​កូនស្រី​ឆ្មាំ​គុក​មួយរូប ដែល​បាន​ទៅសួរសុខទុក្ខ​លោក នៅពេល​ជាប់​ក្នុង​ពន្ធនាគារ។ មុនពេល​ស្លាប់ គេ​បាន​ចោទថា លោក​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​នាង​ថា «ពី​បង Valentine របស់​អូន» ជា​ភស្តុតាង​បង្ហាញ​មួយ​ដែល​មនុស្ស​ជាច្រើន យកទៅ​ប្រើ​មកដល់​សព្វ​ថ្ងៃនេះ។ ទោះបី​ការពិត​នៅ​ពីក្រោយ​រឿងរ៉ាវ របស់ Valentine មាន​ភាពស្រពេចស្រពិល​ក្តី ប៉ុន្តែ​សុទ្ធតែ​បាន​បញ្ជាក់ថា លោក​ជា​វីរបុរស ដែលមាន​មនោសញ្ចេតនា​ស្នេហា ដ៏​ជ្រាលជ្រៅ​បំផុត និង​ដោយសារ​កេរ្តិ៍ឈ្មោះ​នេះហើយ ទើប Valentine ក្លាយជា​បុគ្គល​មួយរូប ដ៏​មាន​ប្រជាប្រិយ​នៅ​ប្រទេស​បារាំង និង​អង់គ្លេស។

    កាលដែល​ទិវា​នៃ​ក្ដី​ស្រឡាញ់ ប្រារព្ធ​ក្នុង​ខែកុម្ភៈ អ្នកខ្លះ​ជឿថា ដើម្បី​រំឭក​ខួប​នៃ​មរណភាព​ភាព របស់ Valentine ក្នុង​បំណង​ធ្វើ​ឲ្យ​ការ​ប្រារព្ធ ពិធី​សាសនា Lupercalia ក្លាយជា​គ្រិស្តសាសនា​ផងដែរ។

    ទន្ទឹមនឹង​នេះដែរ មនុស្ស​ជាច្រើន​ប្រារព្ធ​ថ្ងៃ 14កុម្ភៈ ជាមួយ​អ្នកជា​ទីស្រឡាញ់ អាចជា​ក្រុមគ្រួសារ គូស្នេហ៍ ឬ​មិត្តភក្តិ ព្រមទាំង​ជូន​វត្ថុផ្សេងៗ តំណាង​ទឹកចិត្ត​របស់ខ្លួន ចំពោះ​ពួកគេ ដូចជា ការ​ជូនពរ វត្ថុ​អំណោយ​បាច់ផ្កា ដែលមាន​លក្ខណៈ​ជា​រូបរាង បេះដូង ឬ​នាំទៅ​បរិភោគ​អាហារ នៅ​ទីកន្លែង​ណាមួយ ដ៏​រ៉ូ​មែន​ទិ​ក។

    ទោះបីយ៉ាងណា Valentine’s Day មិនមែនជា​ពិធីបុណ្យ​ផ្លូវការ​របស់​រដ្ឋ​ទេ ប៉ុន្តែ​ជា​ទម្លាប់​មិន​ថា តែ​ប្រជាជន​នៅ​ប៉ែក​អឺរ៉ុប​ទេ ទូទាំង​អាស៊ី និង​មនុស្ស​នៅ​ជុំវិញ​ពិភពលោក តែង​ប្រារព្ធ​ថ្ងៃ 14 កុម្ភៈ ជា​រៀងរាល់ឆ្នាំ ហើយ​វា​ក៏​អាចជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់​គូស្នេហ៍ ជ្រើស​យក​ធ្វើជា​ថ្ងៃ​រៀបការ​ទៀតផង។

    ទោះបីជា​យ៉ាងណា នៅក្នុង​ប្រទេស​កម្ពុជា មាន​យុវវ័យ​ជាច្រើន កំពុងតែ​ភ្លើតភ្លើន យល់ច្រឡំ នឹង​បុណ្យ​វប្បធម៌​បែ​បប​ច្ចឹ​ម​ប្រទេសមួយ​នេះ ដោយ​អ្នកខ្លះ​ថែមទាំង​បាន​ប្រព្រឹត្តិ​ទង្វើ​ខុសឆ្គង​ប្រពៃណី​ខ្មែរ ដោយ​សំអាង​ទៅលើ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែល​គួរតែ​ត្រូវធ្វើ សម្រាប់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ ក្នុង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ លោកអ្នក​គួរតែ​បង្ហាញ ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក រវាង​កូន និង​ឪពុកម្ដាយ រវាង​បងប្អូន រវាង​គូសង្សារ រវាង​មិត្តភក្តិ រវាង​មិត្ត​រួមការ​ងារ និង​រវាង​ជាតិ​សាសនា​ជា ដោយ​ក្នុង​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ចំពោះ​គ្នា និង​គ្នា ខណៈ​ក្ដី​ស្រឡាញ់ ពុំមាន​តែមួយ​ថ្ងៃនេះ​ទេ៕

  • មណ្ឌល​សៀមរាប Tiger Street Football Festival 2018 បាន​បើកឆាក​ប្រកួត​ហើយ

    មណ្ឌល​សៀមរាប Tiger Street Football Festival 2018 បាន​បើកឆាក​ប្រកួត​ហើយ

    សៀមរាប៖ ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival 2018  បាន​បើក​ការ​ការប្រកួត​មណ្ឌល​ទី4 គឺ​មណ្ឌល​សៀម​រាម ចាប់ពី​ម៉ោង 6:45 នាទី​ព្រឹក​ថ្ងៃទី 10 ខែកុម្ភៈ ដោយ​ការចូលរួម​ពី​ក្រុម​កាន់តែ​ច្រើនជាង​ឆ្នាំមុន រហូតដល់ 112 ក្រុម​សម្រាប់​មណ្ឌល​សៀមរាប​នេះ។

    ក្នុងឱកាស​ពិធី​បើក​មណ្ឌល​សៀម​រាម  លោក វ៉ុ​ង សុង​វៃ (Wong Soeng Wei) នាយក​ផ្នែក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ  បាន​មានប្រសាសន៍ថា ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival 2018 គឺជា​រដូវ​កាល​ទី6 ហើយ។  ខេត្តសៀមរាប​គឺជា​មណ្ឌល​ទី4 ហើយ​ក្នុង​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពី​ចាប់ផ្តើម​បើកឆាក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ។

    ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival 2018  ឆ្នាំនេះ​គឺ​ធំ​ជាង​មុន ដោយមាន​ក្រុម​ចូលរួម​ជាង 500ក្រុម មាន​កីឡាករ​រហូតដល់ 3500នាក់ ជាពិសេស​ទីតាំង​ប្រកួត​កើនឡើង​រហូតដល់ 8 ក្រុង​ទូទាំងប្រទេស​ជាមួយ​រង្វាន់​សរុប​កាន់តែ​អស្ចារ្យ​រហូតដល់ $50,000។

    លោក វ៉ុ​ង សុង​វៃ ក៏បាន​បន្ត​មានប្រសាសន៍​ទៀតថា ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្តាច់​ព្រ័​ត្ត​នឹងមាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ទី 10 និង​ទី11 មីនា ឆ្នាំ 2018 នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

    លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សហព័ន្ធ​កីឡាករ​បាល់ទាត់​កម្ពុជា​ដែល​បាន​សហការ​ក្នុងការ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​បានរៀបចំ​កម្មវិធី​នេះ​តាំងពីដើម​មក ដោយ​គ្មាន​ពួកគាត់​ទេ កម្មវិធី​នេះ​មិនអាច​ដំណើរការ​ដោយ​រលូន​បានទេ ហើយ​លោក​សូម​ឲ្យ​កីឡាករ​បញ្ចេញ​ភាពក្លាហាន និង​ទទួលជោគជ័យ​លើ​ទីលាន និង​សូម​ជូនពរ​កីឡាករ​ឲ្យ​ជួប​សេចក្តីសុខ​គ្រប់ប្រការ។

    លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡា​បាល់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​ដឹកនាំ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018  បាន​មានប្រសាសន៍ថា កីឡាករ​ទាំងអស់​ត្រូវ​គោរព​ពេលវេលា គោលការណ៍ Fair Play និង​លក្ខខណ្ឌ​ប្រកួត​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត  ជា​ចុងក្រោយ​លោក​បាន​ជូនពរ​ក្រុមនីមួយៗទទួលបាន​ជោគជ័យ​ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់ខ្លួន។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • Sane ត្រៀម​ចូល​លេង​វិញ ពេល Man City ទៅ​ជួប Basel រាត្រី​នេះ

    Sane ត្រៀម​ចូល​លេង​វិញ ពេល Man City ទៅ​ជួប Basel រាត្រី​នេះ

    ខ្សែបម្រើ​ស្លាប​ដ៏​ឆ្នើម Leroy Sane កំពុង​តែមាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ការចូល​លេង​ក្នុង​ជម្រើស​ដំបូង​សម្រាប់​ក្រុម Manchester City នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Basel ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី 1 នៅ​រាត្រី​នេះ។

    ការ​ជាសះស្បើយ​យ៉ាង​ឆាប់រហ័ស​នេះ មានន័យថា វា​លឿន​ជាង​រយៈពេល​នៃ​ការរំពឹងទុក​ដល់ 5សប្តាហ៍ ខណៈដែល​លោក Pep Guardiola ក៏បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ផងដែរ ចំពោះ​ការ​ជាសះស្បើយ​ពីរ​បួស​កជើង​របស់​តារា​ឆ្នើម​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ។

    Man City នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម Basel របស់​ស្វ៊ី​ស នា​កីឡដ្ឋាន St Jakob-Park នៅ​ថ្ងៃ​អង្គារ​នេះ ខណៈដែល Sane អាច​នឹង​ចូល​លេង ក្រោយពី​បាន​វិល​ទៅ​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​របស់ខ្លួន​វិញ​កាលពី​ថ្ងៃ​ចន្ទ ជា​លើក​ទី1 ចាប់តាំងពី​រូបគេ​ត្រូវរបួស​កជើង​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Cardiff City កាលពី​ថ្ងៃទី28 ខែមករា កន្លងទៅ។ ដំបូង​ឡើយ មានការ​ព្រួយបារម្ភ​ថា Sane អាច​នឹងត្រូវ​អវត្តមាន​ដល់​ទៅ 11ប្រកួត ដែល​មានន័យថា កីឡាករ​វ័យ 22ឆ្នាំ​រូបនេះ​នឹងមិន​អាច​វិល​មក​ចូល​លេង​បានឡើយ​រហូតដល់​ចុងខែ​មីនា។

    នៅពេលដែល​ត្រូវបាន​ចោទសួរ​ពី​ការវិលត្រឡប់​របស់​ខ្សែបម្រើ​ស្លាប​រូបនេះ លោក Guardiola បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដែល​រូបគេ​ឆាប់​ជាសះស្បើយ​បែបនេះ។ រូបគេ​ធ្វើការ​ហ្វឹកហាត់​ជាច្រើន រូបគេ​នៅ​ក្មេង ប៉ុន្តែ​ខ្ញុំ​មិនបាន​រំពឹងទុក​ថា រូបគេ​មាន​ភាពជា​កីឡាករ​អាជីព​បែបនេះ​សោះ»។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​បន្ថែមទៀតថា៖ «រូបគេ​មិនទាន់​រឹងមាំ​ល្អឥតខ្ចោះ100ភាគរយ​នៅឡើយ ប៉ុន្តែ​រូបគេ​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ហើយ​គេច​ង់​ជួយ​ដល់​ពួកយើង។ គេ​នឹង​ស្ថិតនៅ​ជាមួយនឹង​យើង ហើយ​នោះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ»។

    ក្រុម Man City នឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​រាត្រី​នេះ ប្រកបដោយ​ភាពជឿជាក់ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Leicester City ក្នុង​លទ្ធផល 5-1 កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល​ខ្សែប្រយុទ្ធ Sergio Agueroបាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 4គ្រាប់។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ The Guardian

  • Chelsea ផ្តួល West Brom ដើម្បី​បន្ថយ​សម្ពាធ​លើ​លោក Conte

    Chelsea ផ្តួល West Brom ដើម្បី​បន្ថយ​សម្ពាធ​លើ​លោក Conte

    ក្រុមតោខៀវ Chelsea និងលោក Antonio Conte បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញហើយ ខណៈដែលខ្សែបម្រើដ៏មានឥទ្ធិពល Eden Hazard និង Victor Moses សុទ្ធសឹងរកគ្រាប់បាល់បញ្ចូលទីបានដូចគ្នា ក្នុងពេលក្រុមរបស់ខ្លួនបានយកឈ្នះលើក្រុម West Brom ក្នុងលទ្ធផល 3-0 កាលពីថ្ងៃចន្ទ។

    Hazard បានស៊ុតបាល់បញ្ចូលទី 2គ្រាប់នៅពេលប្រកួតជាមួយនឹងក្រុមបាតតារាង West Brom ដើម្បីបញ្ចប់ការធ្លាក់ចុះទម្រង់លេងដ៏គួរឱ្យព្រួយបារម្ភរបស់ក្រុម Chelsea និងធ្វើឱ្យលោក Conte ធ្វើការអបអរយ៉ាងសប្បាយរីករាយ។

    លោក Conte បានធ្លាក់ចូលក្នុងសម្ពាធដ៏ធំក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយពីការរងបរាជ័យយ៉ាងអាម៉ាស់ចំនួន 2លើកជាប់ៗគ្នានៅពេលប្រកួតជាមួយនឹងក្រុម Bournemouth និង Watford ខណៈដែលការបរាជ័យទាំងនេះ នាំឱ្យមានការលើកឡើងកាន់តែច្រើនថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ កំពុងតែប្រឈមមុខនឹងការបណ្តេញចេញ។ ប៉ុន្តែ លោក Conte បានវិលទៅកាន់ភាពរីករាយវិញនាកីឡដ្ឋាន Stamford Bridge ខណៈដែលលោកបានឃើញក្រុមរបស់លោកដណ្តើមបានជ័យជម្នះដ៏ធំមួយដើម្បីជួយឱ្យពួកគេឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ 4នៅលើតារាង។

    ក្រុម Chelsea បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ 4វិញ ខណៈដែលគម្លាតរវាងក្រុម Manchester United ដែលឈរក្នុងចំណាត់ថ្នាក់លេខ2 និងក្រុមឈរលេខ5 Tottenham Hotspur បច្ចុប្បន្នមានត្រឹមតែ 4ពិន្ទុគត់ ក្នុងការប្រជែងដើម្បីបានចូលរួមជាមួយនឹងក្រុមកំពុងនាំមុខដាច់គេ Manchester City ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕

    ប្រភពពី៖ Mirror