Author: វល័ក្ខ

  • តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

    តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

    មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា ត្រូវការសម្លៀកបំពាក់ស្អាតបាត ត្រូវការសម្ភារទំនើបៗ ត្រូវការឡានល្អ ត្រូវការសុវត្ថិភាពនិងតម្រូវការផ្សេងៗជាច្រើនទៀត ដែលទាមទារឲ្យមានសម្រាប់ជាគ្រឿងផ្សំដល់ជីវិតរបស់ពួកគេឲ្យមានភាពស្រស់បំព្រង ។ តម្រូវការទាំងអស់នេះ ធ្វើឲ្យមនុស្សមានគំនិតផ្សេងៗគ្នាទៅតាមកម្រិតនៃការចង់បានទាំងនោះ។

    ទាំងអស់ខាងលើនេះវាជំរុញឲ្យមនុស្សគ្រប់រូបត្រូវតែជ្រើសរើសយកជំនាញមួយដើម្បីធ្វើជាមធ្យោបាយក្នុងការបំពេញឲ្យបាននូវរាល់តម្រូវការដែលខ្លួនចង់បានទាំងអស់នោះ។ចំពោះបញ្ហាតម្រូវការនេះ អ្នកប្រាជ្ញចិត្តសាស្រ្តដ៏ល្បីល្បាញរបស់ពិភពលោកមួយរូប លោក អាប្រាហាំ ម៉ាស្លូវ (Abraham Maslow) បានបែងចែកតម្រូវការរបស់មនុស្សជា ៥ដំណាក់កាល ។

    ដំណាក់កាលទី ១ គឺសេចក្តីត្រូវការផ្នែកសភាវគតិ ដូចជាតម្រូវការផ្នែកចំណីអាហារ ការដកដង្ហើម ការបន្តពូជ ឬការបំពេញតម្រូវការផ្នែកសរីរាង្គកាយ ។ តម្រូវការនេះ ជាកត្តាមួយដែលជំរុញមនុស្សឲ្យជ្រើសរើសជំនាញមួយ ដើម្បីបង្កើតលទ្ធភាពទទួលបាននូវចំណីអាហារសមរម្យ ការរស់នៅដោយស្រណុកសុខស្រួលជាដើម តែតម្រូវការនេះ គ្រាន់តែជាតម្រូវការបឋមមួយប៉ុណ្ណោះសម្រាប់មនុស្ស ។

    ដំណាក់កាលទី ២ គឺតម្រូវការផ្នែកសេចក្តីសុខសុវត្ថិភាពសម្រាប់ជីវិត ។ តម្រូវការនេះទាមទារឲ្យមនុស្សម្នាក់ៗចង់ទទួលបាននៅលំនៅដ្ឋានដែលកក់ក្តៅក្នុងបរិយាកាសដែលសុវត្ថិភាព ឬទីកន្លែងតែមិនភ័យព្រួយលើបញ្ហាសន្តិសុខជាដើម ។

    ដំណាក់កាលទី ៣ តម្រូវការភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ពីដៃគូជីវិត និងគ្រួសារជាដើម។ ដើម្បីបំពេញតម្រូវការនេះ បុគ្គលម្នាក់ៗចាំបាច់ណាស់ត្រូវមានអាជីព ឬជំនាញច្បាស់លាស់មួយជាមុនសិន ព្រោះថា ប្រសិនបើបុគ្គលណាម្នាក់គ្មានជំនាញច្បាស់លាស់ ហើយបណ្តោយខ្លួនឯងទៅតាមព្រេងវាសនានោះ ប្រហែលជាគេនឹងមិនទទួលបានអនាគតដែលល្អប្រសើរនោះឡើយ ។ គេប្រាកដជាខ្វះមុខខ្វះក្រោយ ហើយរស់នៅបែបគ្មានគោលដៅ ដែលធ្វើឲ្យមនុស្សនៅក្បែរខ្លួនគ្មានជំនឿជឿជាក់លើរូបគាត់ ។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលម្នាក់នោះជាអ្នកដែលមានជំនាញច្បាស់លាស់ ហើយមានលទ្ធភាពកសាងទំនុកចិត្តដល់អ្នករាល់គ្នាដែលនៅជុំវិញខ្លួនគាត់ ហើយមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេចបាននូវតម្រូវការទី ១ និងទី ២ ខាងលើវិញនោះ គាត់ប្រាកដជាមានភាពងាយស្រួលណាស់ក្នុងការទទួលបាននូវសេចក្តីទុកចិត្ត និងស្រឡាញ់ពីដៃគូជីវិត និងគ្រួសាររបស់ខ្លួនមិនខាន ។

    ដំណាក់កាលទី ៤ គឺតម្រូវការសេចក្តីគោរព និងឲ្យតម្លៃពីសង្គម ឬបុគ្គលនៅជុំវិញខ្លួន ។ មានបុគ្គលច្រើនណាស់ដែលជ្រើសរើសជំនាញដើម្បីទទួលបានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម។ ពួកគេចង់ក្លាយជាមនុស្សដែលមានឥទ្ធិពល ចង់បង្កើតគំនិតល្អៗដល់អ្នកដទៃដើម្បីឲ្យគេស្តាប់ហើយអនុវត្តតាម ឬចង់ក្លាយជាអ្នកដែលមានឥទ្ធិពលក្នុងការធ្វើអ្វីមួយ ដែលគ្រប់រឿងសុទ្ធតែមានមនុស្សជាច្រើនចូលរួម ជាពិសេសពេញចិត្តក្នុងការឲ្យតម្លៃ ។

    ដំណាក់កាលទី ៥ គឺតម្រូវការក្នុងការមើលឃើញសង្គម និងពិភពលោកក្លាយទៅជាភាពល្អប្រសើរ ។ តម្រូវការនេះ អាចសម្រេចបានលុះត្រាតែគេអាចសម្រេចបាននូវតម្រូវការទាំង ៤ ខាងលើនោះជាមុនសិន ។ មនុស្សដែលឈានដល់ដំណាក់កាលទី៥នេះ គឺសុទ្ធតែជាបុគ្គលដែលមានគ្រប់យ៉ាង ទាំងការបំពេញនូវតម្រូវការផ្នែកសម្លៀកបំពាក់ អាហារ សុវត្ថិភាព និងមានការគោរពស្រឡាញ់ពីសំណាក់ក្រុមគ្រួសារ ហើយថែមទាំងមានការឲ្យតម្លៃពីសង្គមទៀតផង ។ គេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ និងសង្គមរបស់គេ។ គេអាចលះបង់ទាំងពេលវេលា កម្លាំងកាយ ចិត្ត និងថវិកាដើម្បីរីករាយក្នុងការជួយដល់សង្គមរបស់គេឲ្យមានសុខសន្តិភាព និងការរីកចម្រើន ។

    អ្នកសិក្សាភាគច្រើនសុទ្ធតែចង់ទទួលបាននូវតម្រូវការមួយនេះ។ ក្តីរំពឹងទុកយ៉ាងល្អប្រសើរទាំងនេះ បានជំរុញឲ្យមនុស្សត្រូវតែជ្រើសរើសជំនាញយ៉ាងជាក់លាក់មួយ ដើម្បីបម្រើឲ្យសេចក្តីសុខទាំងផ្លូវកាយ ចិត្ត ដល់ខ្លួនឯង ក្រុមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល៕

  • បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

    បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

    កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6 ដែលផ្តល់នូវកម្លាំងដ៏ខ្លាំងរហូតដល់ 397PS និងកម្លាំងរមួល 583Nm មិនតែប៉ុណ្ណោះ បូមដែលបំពាក់ក្នុងរថយន្ត Ford Ranger Raptor ក៏រួមចំណែក ក្នុងការផ្តល់នូវទំនុកចិត្តលើការបើកបរនៅលើផ្លូវឧបសគ្គគ្រប់ប្រភេទ។

    នៅក្នុង DNA របស់រថយន្ត Ford Ranger Raptor នីមួយៗគឺមានការបំពាក់នូវប្រព័ន្ធបូមដ៏អស្ចារ្យដែលរួមមាននូវប្រព័ន្ធបូមស្លាប្រចៀវផ្នែកខាងមុខធ្វើអំពីដែកអាលុយមីញ៉ូមទម្ងន់ស្រាល រួមភ្ជាប់ជាមួយប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយជាមួយនឹងដែកទប់លំនឹងដែលមាន Watts Linkage ១បង្គុំ និងTrail Arm ចំនួន៤ដើម ហើយប្រព័ន្ធជើងក្រោមនេះមានសមត្ថភាពអាចឈានចូលបានជម្រៅជ្រៅ និងលើកគងលើទីទួលបានខ្ពស់។

    លើសពីនេះទៅទៀត រថយន្ត Ford Ranger Raptor ក៏មានបំពាក់មកនូវបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរផងដែរ។

    សម្រាប់បូម FOX នេះ គឺក្រុមអ្នកជំនាញរបស់ FOX បានសហការជាពិសេសជាមួយក្រុមអ្នកជំនាញ Ford Performance ក្នុងការសិក្សាអំពីស្ថានភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន និងកំណត់នូវទម្រង់ដ៏ល្អមួយសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់គ្រប់រូប។ នៅក្នុងស្រទាប់បូមនេះ គឺមាននូវលំហូរប្រេង Teflon ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ FOX ដែលធ្វើការដល់ទៅ 500 ដងក្នុងមួយវិនាទី ដែលបូមនេះអាចបត់បែនដោយខ្លូនឯង និងប៉ាន់ស្មានទៅតាមស្ថានភាពផ្លូវនីមួយៗនៅពេលបើកបរ ដើម្បីរក្សានូវកម្រិតផាសុកភាពដ៏ល្អក្នុងគ្រប់កាលៈទេសៈទាំងអស់។

    ដោយសារបច្ចេកវិទ្យាដ៏ទំនើបក្នុងប្រព័ន្ធបូមដែលមានបំពាក់ក្នុងរថយន្ត Ford Ranger Raptor ទើបនាំអោយប្រព័ន្ធបូមនេះ គឺជាប្រព័ន្ធដ៏ពិសេសលើសគេ ដែលអតិថិជនប្រើប្រាស់អាចកំណត់ និងធ្វើការដោយស្វ័យប្រវត្តទៅតាមគ្រប់ស្ថានភាពផ្លូវ។ សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

    សាខាព្រះមុនីវង្ស 078 999 773 

    សាខាទឹកថ្លា 095 939 939 

    សាខាទូលសង្កែ 078 935 935 

    សាខាជ្រោយចង្វារ 017 999 027 

    សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999

    សាខាបឹងបៃតង 099 999 747

    សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357 

    សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

  • របកគំហើញ​ដ៏​អច្ឆរិយ​ថ្មី…នៃ​កំពូល​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ពី​កំពូល​ទូរទស្សន៍​ដ៏​ល្អ​ឯក​គ្មាន​គូ​ប្រៀប SAMSUNG QLED 8K ឆ្នាំ 2020!!

    របកគំហើញ​ដ៏​អច្ឆរិយ​ថ្មី…នៃ​កំពូល​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ពី​កំពូល​ទូរទស្សន៍​ដ៏​ល្អ​ឯក​គ្មាន​គូ​ប្រៀប SAMSUNG QLED 8K ឆ្នាំ 2020!!

    (ភ្នំពេញ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០៖ ឱ្យតែ​ផែនដី​នៅតែ​វិល…ការអភិវឌ្ឍន៍​បច្ចេក​វិទ្យា​ដ៏​ទំនើប​របស់​ក្រុមហ៊ុន សាម​សុង ក៏​នៅតែ​បន្ត​ឥតឈប់ឈរ​ដែរ! ជាមួយនឹង​ចក្ខុវិស័យ​បែបនេះ​ទើប​ស្តេច​កំពូល​ទូរទស្សន៍ Samsung QLED 8K ត្រូវបាន​ផលិតឡើង​យ៉ាង​ល្អឥតខ្ចោះ​គ្មាន​គូ​ប្រៀប​តាមរយៈ​ការធ្វើ​នូវ​ទំនើបកម្ម​រូបភាព​ឱ្យ​ឈានដល់​កម្រិត​អស្ចារ្យ​បំផុត 8K ធ្វើយ៉ាងណា​ដើម្បី​ធ្វើការ​ផ្តល់ជូន​នូវ​កំពូល​រសជាតិ​ដ៏​វិសេសវិសាល​នៃ​ការមើលឃើញ​សម្រាប់​មនុស្សជាតិ​ទូទាំង​សកលលោក។

    SAMSUNG QLED 8K ឆ្នាំ 2020 ជា​ស្តេច​កំពូល​ទូរទស្សន៍​ដែលជា​និមិត្តរូប​ដ៏​មហស្ចារ្យ​នៃ​បច្ចេកវិទ្យា​ខ្ពស់បំផុត​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ!

    រំ​ឮ​ក​ផងដែរ​ថា Samsung QLED 8K បាន​ក្លាយជា​ជើងឯក​គ្មាន​គូ​ប្រៀប​នៃ​ពិភព​ទូរទស្សន៍​ដ៏​វៃឆ្លាត​នៃ​យុគសម័យ​បច្ចេកវិទ្យា AI ក្នុង​ឆ្នាំ ២០២០ នេះ! អានុភាព​នៃ​បច្ចេកវិទ្យា​ដែលមាន​តែមួយ​គ្មាន​ពីរ​ក្នុង​លោក​នេះ​បាន​កំពុង​ផ្តល់នូវ​កំពូល​បទពិសោធន៍​ថ្មី​កាន់តែ​អស្ចារ្យ​ក្នុងការ​ទស្សនា​ជាមួយ​ទូរទស្សន៍​ដែលមាន​រចនាបថ​យ៉ាង​ល្អឥតខ្ចោះ​គ្មាន​ទាស់ភ្នែក​ដែល​មិនមាន​គែម…មាន​រាងស្តើង​បំផុត និង​សំឡេង​ដ៏​គួរឱ្យ​ស្ញប់ស្ញែង។

    ឥឡូវនេះ​សូម​មក​មើ​លពី​លក្ខណៈពិសេស​លម្អិត​បន្ថែ​ម​ដែល​ធ្វើឱ្យ Samsung QLED 8K ឈរ​ក្នុង​តំណែង​ជើងឯក​ក្នុង​លោក​ដោយ​គ្មាន​ផលិតផល​ទូរទស្សន៍​ណា​អាច​ប្រៀបផ្ទឹម​ជាមួយ​បានឡើយ។

    1.Infinity Screen

    ទោះជា​ទស្សនា​ក្បែរ​អេក្រង់​ទូរទស្សន៍​យ៉ាងណា​ក៏​ស្ទើរតែ​មើលមិនឃើញ​គែម​ព័ទ្ធជុំវិញ​ទូរទស្សន៍​រហូតដល់ 99% អាចឱ្យ​លោកអ្នក​ផ្តោតអារម្មណ៍​ទៅលើ​រូបភាព​បាន​ច្រើនជាង​មុន​ដោយ​មិនមាន​ការរំខាន​ភ្នែក​ពី​គែម​ស៊ុម​ពណ៌​ខ្មៅ​ឡើយ!!

    1. AI Quantum Processor 8K

    ជា​ខួរក្បាល​របស់​ទូរទស្សន៍ 8K ដែល​អាច​ដំណើរការបាន​ដោយ​ស្វ័យប្រវត្តិ​ដោយ​ធ្វើការ​បញ្ចេញ​សំឡេង និង​រូបភាព​បាន​យ៉ាង​ល្អឥតខ្ចោះ​ស្របទៅតាម​ឈុត​ឆាកនីមួយ។

    – Real 8K Resolution: ទទួលបាន​នូវ​រូបភាព​ច្បាស់​ម៉ដ្ឋ​ល្អ​កាន់តែ​លម្អិត​បំផុត​ក្នុង​កម្រិត 8K ពិតៗរហូតដល់ 33 លាន ភិ​ច​ស៊ែ​ល។

    – 8K AI Upscaling: ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា (AI) ដែល​ជួយ​បំ​លែង​កម្រិត​រូបភាព​កាន់តែច្បាស់​រហូតដល់ 8K។

    – Adaptive Picture & Adaptive Sound+: ទទួលបាន​នូវ​រូបភាព​និង សំឡេង​យ៉ាង​ល្អឥតខ្ចោះ​ដែល​សម្រប​បាន​គ្រប់​ស្ថានភាព​ពី​បច្ចេកវិទ្យា AI។

    – Active voice Amplifier (AVA): រីករាយ​ទស្សនា​ដោយ​គ្មាន​ការរំខាន​ពី​សំឡេង​មជ្ឈដ្ឋាន​ខាងក្រៅ​ដោយ
    បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​ក្នុងការ​តម្លើង​សំឡេង​ពី​ក្នុង​ទូរទស្សន៍​បាន​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនចាំបាច់​ធ្វើការ​បញ្ជា​លើ​ទូរទស្សន៍​នោះទេ។

    3. Object Tracking Sound+

    ឥទ្ធិពល​នៃ​ឧបករណ៍​បំពង​សំឡេង​ចំនួន 6 គ្រាប់ ព័ទ្ធជុំវិញ​ទូរទស្សន៍​ពី​ចំហៀង ខាងលើ និង​ខាងក្រោម​ដោយ​ធ្វើ​ប្រតិបត្តិការ​តាម​លំ​ញ័រ​សំឡេង​គ្រប់​ប្រភេទ​វី​ឌី​អូ​ដែល​អាចបង្កើត​អារម្មណ៍​ក្នុងការ​ទស្សនា​កាន់តែ​អស្ចារ្យ​ជាមួយនឹង​សំឡេង​ដ៏​ពិ​រោះ​រន្តំ។

    1. 100% Color Volume with Quantum Dot

    ការបញ្ចេញ​ពណ៌​បាន​រហូតដល់ 100% ដោយ​ការ​ទស្សនា​រូបភាព​ដូចពិតៗ និង​កាន់តែ​រស់​រវើក​អស្ចារ្យ​ជាមួយនឹង​ពន្លឺ​ភ្លឺ​ច្បាស់​បែប​ធម្មជាតិ និង​អាច​បង្ហាញ​រូបរាង​ជាង 100 លាន​ទម្រង់​នៃ​ពណ៌​ដូច​ទៅនឹង​ធម្មជាតិ​បាន​គ្រប់​កម្រិត​ពន្លឺ។

    1. Quantum HDR10+

    រីករាយ​ទស្សនា​ជាមួយនឹង​ការបញ្ចេញ​ពន្លឺ​របស់​ពណ៌​រូបភាព​បាន​កាន់តែច្បាស់ និង​លម្អិត​ជាទីបំផុត។

    1. Direct Full Array

    ជា​បច្ចេកវិទ្យា​ធ្វើឱ្យ​ពណ៌នីមួយៗដែល​បញ្ចេញ​មក​មាន​លក្ខណៈ​ដិត​ច្បាស់​ល្អ​បំផុត​ទោះ​ស្ថិតក្នុង​ស្ថានភាព​ពន្លឺ​បែបណាក៏ដោយ​ក៏​នៅតែ​មិនមាន​បញ្ហា​ច្រឡំ​ពណ៌​ទៅនឹង​ស្ថានភាព​ពន្លឺ​ដែរ។

    1. Ultra-Viewing Angle

    ទោះជា​លោកអ្នក​ទស្សនា​ពី​ជ្រុង​ណា​ក៏​នៅតែ​ទទួលបាន​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ដោយ​ធានា និង​រក្សា​កម្រិត​ពណ៌​ឱ្យនៅ​ភ្លឺ​ច្បាស់ ដិត​ល្អ​ដដែល​ជានិច្ច។

    1. Real Game Enhancer+

    សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ការលេង​ហ្គេម​លើ​អេក្រង់​ដ៏​ធំ…ដ៏​សែន​ច្បាស់​ពីមុខ​ងារ Real Game Enhancer+ របស់​ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការ​ផ្តល់ឱ្យ​វីដេអូ ឬ​រូបភាព​មាន​ល្បឿន​លឿន​ដំណើរការបាន​កាន់តែរ​លូន​ល្អ​បំផុត។

    1. No Gap Wall-Mount & Ambien Mode+

    អស់​បញ្ហា​ជាមួយ​ខ្សែ​រញ៉េរញ៉ៃ​ព័ទ្ធជុំវិញ​ទូរទស្សន៍​ជាមួយ One Connect Box ហើយ​លោកអ្នក​ក៏​អាច​រីករាយ​នឹង​ការ​រចនា​នូវ​មុខងារ​តាំង​រូបភាព​ផ្ទាល់ខ្លួន ឬ​រចនា​ផ្ទាល់​លើ Wallpaper ដែល​ធ្វើ​ឲ្យ​គេហដ្ឋាន​លោកអ្នក​កាន់តែ​ស្រស់ស្អាត និង​ទាន់សម័យ។

    1. Easy Connection for Mobile and Computer:

    លោកអ្នក​ក៏​អាចធ្វើ​ការតភ្ជាប់​បាន​យ៉ាង​ងាយស្រួល​ពី​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ ទៅកាន់​ទូរទស្សន៍ SAMSUNG QLED 8K បាន​យ៉ាង​ឡូយ​ផងដែរ​ជាមួយ Android និង iOS (Airplay 2) ដើម្បី​ធ្វើការ​ចែករំលែក តន្ត្រី វីដេអូ ឬ​ការកម្សាន្ត​នានា។

    11.Voice Assistance & Khmer Voice Support for YouTube

    ផ្តល់ជូន​នូវ​ជំនួយការ​ក្នុង​ដំណើរការ​តាម Voice សំឡេង​ទៅដល់ 3 ជម្រើស​ដូចជា Bixby, Alexa & Google assistance។ លើសពីនេះទៅទៀត​លោកអ្នក​ក៏​អាច Voice សំឡេង​ជា​ភាសា​ខ្មែរ​ដើម្បី​ស្វែងរក​វី​ដី​អូ ឬ​បទ​ចម្រៀង​ក្នុង YouTube ដែល​លោកអ្នក​ត្រូវការ​បាន​ផងដែរ! ឡូយ​អត់​ប៉ុណ្ណឹង។

    ជាមួយនឹង​ចំណុច​អស្ចារ្យ​ទាំងអស់​នេះហើយ​បានធ្វើឱ្យ SAMSUNG QLED 8K ល្បីល្បាញ​កក្រើក​ពិភពលោក លក់ដាច់​បំផុត​ជាប់​លំដាប់ថ្នាក់​លេខ 1 ទូទាំង​ពិភពលោក​រយៈពេល 14 ឆ្នាំជាប់ៗគ្នា និង​ទទួលស្គាល់​គុណភាព​ពី​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រកបដោយ​កិត្តិនាម​ដ៏​ល្បីល្បាញ​ដូចជា៖ ទស្សនា​វ​ដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និង​វេទិកា AVS ដែលជា​វេទិកា​ធំជាងគេ​ខាង​ត្រួតពិនិត្យ​សំឡេង និង​គុណភាព​វីដេអូ​បានធ្វើការ​កោតសរសើរ​ដល់​ទូរទស្សន៍​ស៊េរី​ចុងក្រោយ SAMSUNG QLED 8K នេះ​ផងដែរ។

    សូមបញ្ជាក់​ម្តង​ទៀតថា​អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​ល្អឥតខ្ចោះ​នេះ​បាន​នៅតាម​ហាង​ចែកចាយ​ផលិតផល សាម​សុង ដូចជា៖ ស៊ុន​ស៊ី​ម៉ិច​កូ, KLD 3, ផ្សារ​ទំនើប AEON, K4 និង​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច សាម​សុង នានា ទូទាំងប្រទេស។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​សាកសួរ​ដោយផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​ផលិតផល​របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232 ។

    បញ្ជាក់៖ រាល់​ការ​ជាវ​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​ល្អឥតខ្ចោះ​នេះ​សូមកុំ​ភ្លេច​សួររក​ប័ណ្ណធានា​ណា៎!!

  • ការ​គំរាម​គំហែង​ពី​មេរោគ Covid-19 ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​ធនធាន​ទិញ​ដី​ទុក​យកចំណេញ

    ការ​គំរាម​គំហែង​ពី​មេរោគ Covid-19 ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​ធនធាន​ទិញ​ដី​ទុក​យកចំណេញ

    ភ្នំពេញ ៖ នៅក្នុង​ស្ថានការណ៍​ដ៏​គួរឱ្យ​ព្រួយបារម្ភ​បណ្ដាលមកពី​ការ​រាតត្បាត​មេរោគ Covid-19 ដែល​អាចធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​យ៉ាងគំហុក​នៅពេល​បច្ចុប្បន្ន​នេះ ត្រូវបាន​ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​សម្លឹង​ឃើញថា វា​ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន​សម្រាប់​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​ដីធ្លី​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​ផ្ដល់​លទ្ធផល​ល្អ​ក្នុងការ​វិនិយោគ។

    ការ​គំរាម​គំហែង​ពី​មេរោគ Covid-19 ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​ធនធាន​ទិញ​ដី​ទុក​យកចំណេញ

    អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ KW Sen Sok លោក សំ សុខ​នឿន បានបង្ហាញ​ពី​គំនិត​វិជ្ជមាន​ថា នៅ​ឆ្នាំ២០២០ ដែល​កំពុងតែ​ស្ថិតនៅក្នុង​វិបត្តិ Covid-19  គឺជា​ឱកាសល្អ​ទាំង​សម្រាប់​អ្នកមាន​បំណង​ចង់​ទិញ​លំនៅដ្ឋាន​ដើម្បី​ស្នាក់នៅ​ក្នុងតម្លៃ​ទាប ក៏ដូចជា​អ្នកវិនិយោគ​លើ​វិស័យ​ដីធ្លី​ផងដែរ ។ លោក បាន​បញ្ជាក់ថា ឱកាសល្អ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​លំនៅដ្ឋាន​បាន​ស្អាត និង​មានតម្លៃ​ទាប​នៅពេលនេះ គឺមាន​ហេតុផល​ចំនួន៣ គឺ​ទី១-អ្នក​អភិវឌ្ឍ​បុរី​ជាទូទៅ​កំពុងតែ​ផ្តល់​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល និង​មានការ​បញ្ចុះ​តំលៃ​ពិសេស។ ទី២- នៅក្នុង​ឆ្នាំ២០២០នេះ អ្នកទិញ​នឹងមិន​ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា៤ភាគរយ សំរាប់​ផ្ទះ​តំលៃ៧ម៉ឺន​ដុល្លារ​ចុះ ហើយ​ទី៣- អ្នកទិញ​មានឱកាស​ចំនេញ​បាន​ខ្ពស់ ព្រោះ​មេរោគ COVID-19 នឹង​បាត់​ទៅវិញ​ក្រោយ​មាន​សញ្ញាណ​វិជ្ជមាន​មួយចំនួន​ដែល​បង្ហាញថា ពិភពលោក​អាច​គ្រប់គ្រង​ស្ថាន​ការ​នៃ​ការរីក​រាលដាល​នេះ​បាន។

    ដោយឡែក សម្រាប់​សម្រាប់​អ្នកវិនិយោគ​អចលនវត្ថុ​ទូទៅ គួរតែ​វិនិយោគ​ដីធ្លី​នៅក្នុង​ឆ្នាំ២០២០នេះ ដោយសារ​មាន​កត្តា៣យ៉ាង​ផ្តល់​អំណោយផល ទី១- អ្នកទិញ​មាន​ជម្រើស​ច្រើន​ក្នុង​ការទិញ ដោយមាន​អ្នក​ចង់​លក់​ច្រើន ធ្វើឱ្យ​អ្នកទិញ ទិញ​បាន​តម្លៃ​ក្រោម​ទីផ្សារ និង​មានឱកាស​ចំណេញ​បាន​ខ្ពស់។ ទី២- ប្រមុខ​រាជរដ្ឋាភិបាល​កំពុងមាន​យន្តការ​ជំរុញ និង​លើកទឹកចិត្ត​វិនិយោគិន​ក្រៅប្រទេស​ឱ្យមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ ទី៣-តម្រូវការ​ក្នុងស្រុក​ជាក់ស្តែង​នៅតែមាន​ការកើនឡើង​នៅក្នុង​ឆ្នាំ២០២០នេះ។

    ដោយឡែក​សម្រាប់​ការធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម​វិញ ស្ថិតនៅក្នុង​ស្ថានការណ៍​ដែល​កំពុង​ប្រឈម​នៅពេលនេះ មាន​សហគ្រិន​មួយចំនួន​សួរ​ខ្លួនឯង​ថា តើ​គួ​ប្រើ​វិធានការ​បែបណា​ដែល​អាចជួយ​ការពារ​អាជីវកម្ម​រប​ស់​ខ្លួន​បាន​ជាមួយនឹង​ភាពមិនច្បាស់លាស់​ពី​កាលកំណត់​លុបបំបាត់​នូវ​វិបត្តិ​នេះ​បាន? ប៉ុន្តែ​សម្រាប់​សហគ្រិន​ដែលមាន​ភាពរឹងមាំ នៅតែមាន​សុទិដ្ឋិនិយម​ខ្ពស់ ហើយ​បញ្ជាក់ថា នៅក្នុង​បរិបថ​នៃ​វុប​ត្តិ​ជា​សាកល​មួយ​នេះ មានឱកាស​ច្រើនណាស់​ដែល​បង្កប់ខ្លួន​នៅក្នុង​បញ្ហា ហើយ​គួរតែ​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​បង្កើន​កម្លាំង និង​ទាញយក​ប្រយោជន៍។

    អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​បាន​អះអាងថា ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​នៅក្នុង​តំបន់​អាច​បង្កើតជា​ឱកាស​សម្រាប់​ការផ្លាស់ប្តូរ​ទីផ្សារ។ ជា​ឧទាហរណ៍ ក្រោយពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨ មាន​ក្រុមហ៊ុនធំៗចំនួន​ពីរបាន​កើតឡើង​គឺ​ក្រុមហ៊ុន Airbnb និង​ក្រុមហ៊ុន Uber។ ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​រកឃើញ​គន្លឹះ​ផ្លាស់ប្តូរ​គំរូ​ពាណិជ្ជកម្ម​ចាស់​តាមរយៈ​ការលើកកម្ពស់​មនុស្ស​ទូ​ទៅឱ្យ​រក​ប្រភព​ចំណូល ផ្តល់​គំនិត​ច្នៃប្រឌិត និង​ជម្រើស​ការងារ។ ចរន្ត​នៃ​ការងារ​ឯករាជ្យ​មានមក​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​បាន​រុញច្រាន​ចរន្ត​នេះ​ឱ្យ​ឡើង​កាន់តែ​ខ្ពស់។ ការងារ​ដែល​ធ្វើ​ដោយ​ខ្លួនឯងបាន​ក្លាយជា​ដំណោះស្រាយ​នៃ​បញ្ហា​ក្នុង​ក្រុមហ៊ុន​ជា​ប្រពៃណី។

    បើទោះជា​ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ជាស​កល​បង្កើត​សម្ពាធ​ខ្លាំង​លើ​ពាណិជ្ជកម្ម​តូចតាច ប៉ុន្តែ​វា​ក៏បាន​បង្កើតជា​ឱកាស​សម្រាប់​ការចាប់ផ្តើម​ពាណិជ្ជកម្មថ្មីៗជាច្រើន​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត។ ភាពខុសគ្នា​ស្ថិតនៅត្រង់​វិធីសាស្ត្រ​នៃ​ការធ្វើ​ពាណិជ្ជកម្ម។ សម្រាប់​សហគ្រិន​ដែល​ចេះ​មើល​ចរន្ត​នៃ​ដំណើរ​ឡើង​ចុះ​នៃ​ទីផ្សារ​សកល​មិនមែនជា​ការគំរាមកំហែង​ទេ ប៉ុន្តែ​វា​ជា​ឱកាស​ទៅវិញ៕

  • កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​បាន​ជិត ៣លាន​តោន

    កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​បាន​ជិត ៣លាន​តោន

    ភ្នំពេញ ៖ ត្រឹម​រយៈពេល ៣ខែ​ដើមឆ្នាំ២០២០កន្លងទៅនេះ  ជា​លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​បណ្តា​ទីផ្សារ​អន្តរជាតិ​មាន​កំណើន​រហូតដល់​ជិត ៣លាន​តោន បើទោះជា​ទីផ្សារ​បញ្ជា​ទិញ​នៅ​ប្រទេស​មួយចំនួន​ត្រូវបាន​ប្រកាស​ផ្អាក​ក៏ដោយ។

    សម្រាប់​ផលិតផល​កសិកម្ម​ដែល​បាន​នាំចេញ​ទៅ​កា​នើ​ទីផ្សារ​អន្តរជាតិ​ទាំងអស់​ខាងលើនេះ​រួមមាន​ដូចជា ស្រូវ អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស​ណ្តែ​ង​សៀង ស្វាយ ផ្លែ​ចេក​ស្រស់ ពោត ម្រេច រួមជាមួយ​នឹង​ផលិតផល​កសិផល​បន្ទា​ប់​បន្សំ​មួយចំនួន ដែល​ក្នុងនោះ​សម្រាប់តែ​អង្ករ​មាន​ចំនួន​រហូតដល់​ទៅ ២៣០ ៩៤៨ តោន ដោយ​ត្រូវ​បែងចែក​នៅតាម​ទីផ្សារ​ផ្សេងគ្នា ដូចជា​ទីផ្សារ​ប្រទេស​មាន​ចំនួន ១០១ ៣៤៥តោន ទីផ្សារ​អឺរ៉ុប​ចំនួន ៧០ ០៤០តោន ទីផ្សារ​អាស៊ាន​ចំនួន២៨ ៧៩៩តោន រួមជាមួយ​បណ្តា​ទីផ្សារ​ដទៃ​ទៀស​សរុប​ចំនួន ៣០៧៦៤តោន ។

    នៅក្នុង​ខែមីនា ឆ្នាំ២០២០ ការនាំចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា មាន​បរិមាណ​ចំនួន ៩៤ ៤៤៩ តោន គឺមាន​កំណើន​ជិត ១០ភាគរយ ធៀប​ទៅនឹង​ខែកុម្ភៈ ឆ្នាំ២០២។ ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ខែមីនា ដូចគ្នា ក្នុង​ឆ្នាំ២០១៩ វិញ ឃើញថា មាន​កំណើន​នាំចេញ​រហូតដល់ ៦២ ភាគរយ ស្រប​ពេលដែល​ខែមីនា ឆ្នាំ២០១៩ បាន​នាំចេញ​ត្រឹមតែ ៥៨ ៣៣៥ តោន​តែប៉ុណ្ណោះ។ សម្រាប់​ត្រីមាស​ទី១ នៃ​ដើមឆ្នាំ២០២០នេះ កម្ពុជា​សម្រេច​បានការ​នាំចេញ​អង្ករ​ជា​ផ្លូវការ​របស់ខ្លួន​ប្រមាណ​ជា ២៣០ ៩៤៨ តោន ដែលមាន​កំណើន​នាំចេញ​ជាង ៣៥ ភាគរយ ក្នុងនោះ​ទិសដៅ​នាំចេញ​មាន​ទៅកាន់ ប្រទេស​ចិន ៤៤ ភាគរយ ស្មើនឹង ១០១ ៣៤៥ តោន សហគមន៍​អឺរ៉ុប ជាង ៣០ភាគរយ ស្មើនឹង ៧០ ០៤០ តោន ប្រទេស​នៅក្នុង​អាស៊ាន ជាង ១២ ភាគរយ ស្មើនឹង ២៨ ៧៩៩ តោន ហើយ​និង​នៅតាម​បណ្តា​ប្រទេស​ផ្សេងទៀត​បាន​នាំចេញ​ជិត១៤ភាគរយ ស្មើនឹង ៣០៧៦៤ តោន។

    សម្រាប់​ការនាំចេញ​ផលិតផល​កសិផល​នៅក្នុង​ត្រីមាស​ទី២ ត្រូវបាន​គេ​ព្យាករណ៍​ថា អាច​នឹងមាន​ថមថយ ដោយ​រដ្ឋាភិបាល​សម្រេច​ផ្អាក​នាំចេញ​អង្ក​រស​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ខ្លី ក្នុងពេលដែល​មានការ​រាតត្បាត​ជំងឺឆ្លង​វិបត្តិ​នៃ​ជំងឺ Covid-19 ដែល​ពិភពលោក​កំពុង​ប្រឈម៕

  • ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

    ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

    ព្រះអង្គម្ចាស់ Charles ព្រះជន្ម71វស្សា បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា COVID-19 ប៉ុន្តែ​មាន​អាការរោគ​មិន​ធ្ងន់ធ្ងរ​នោះទេ។

    ព្រះរាជដំណាក់ Clarence ដែលជា​តំណាង​របស់​ព្រះអង្គម្ចាស់ Charles ថ្ងៃនេះ បានប្រកាសថា ព្រះអង្គម្ចាស់ Charles “នៅមាន​ព្រះរាជសុខភាព​ល្អ​នៅឡើយ បើទោះជា​មាន​អាការរោគខ្លះៗក៏ដោយ។ ទ្រង់​បាន​បំពេញ​រាជកិច្ច​នៅឯ​ដំណាក់​របស់​ទ្រង់​ដូច​ធម្មតា”។

    ព្រះ​នាង Camilla ដែលជា​ព្រះ​ជាយា​របស់​ព្រះអង្គម្ចាស់ Charles “ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​ហើយ​ដែរ ដោយ​លទ្ធផល​អវិជ្ជមាន”។ ព្រះអង្គម្ចាស់ Charles និង​អ្នក​ម្នាង Camilla បច្ចុប្បន្ន​បង្ខាំង​ខ្លួនឯង​នៅក្នុង​ដំណាក់​នៅឯ​ប្រទេស Scotland (Scotland ជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស)។

    ព្រះរាជដំណាក់ Clarence បានឱ្យដឹងថា “មិនទាន់​ដឹង​ទេ​ថា ព្រះអង្គម្ចាស់​ឆ្លង​មេរោគ​ពី​អ្នកណា​នៅឡើយ តែ​ទ្រង់​បាន​ចូលរួម​ពិធី​ជាច្រើន​នាពេលថ្មីៗនេះ”។ ប៉ុន្តែ ប្រភពពី​រាជវាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បានធ្វើ​តេស្ត​រក​មេរោគ​នៅ​ថ្ងៃទី23មីនា និង​ទទួលលទ្ធផល​នៅ​ថ្ងៃទី24មីនា។ ព្រះអង្គម្ចាស់​ត្រូវបាន​គេ​ជឿថា បាន​ឆ្លង​មេរោគ​ចាប់ពី​ក្រោយ​ថ្ងៃទី13មីនា។

    ថ្មីៗនេះ ព្រះអង្គម្ចាស់ Charles បាន​យាង​ទៅ​ជួប​ម្ចាស់​ក្ស​ត្រី Elizabeth II ដែលមាន​ព្រះជន្ម93ព្រះវស្សា នៅ​ថ្ងៃទី13មីនា។ បរមរាជវាំង Buckingham បានឱ្យដឹងថា ក្ស​ត្រី​អង្គ​នេះ “នៅមាន​សុខភាព​ល្អ និង​កំពុង​ធ្វើតាម​យល់​ដ៏​សមស្រប​បំផុត”។

    កាលពី​ថ្ងៃទី10មីនា ព្រះអង្គម្ចាស់ Charles បាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ WaterAid នៅឯ​រាជដំណាក់ Clarence ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អាកាសធាតុ។ កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​ព្រះអង្គម្ចាស់ Monaco Albert II ព្រះជន្ម62វស្សា ដែលជា​មេដឹកនាំ​ម្នាក់​ដែល​បាន​ឆ្លង​វីរុស COVID-19 កាលពី​សប្ដាហ៍​មុន។

    ចក្រភព​អង់គ្លេស មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ COVID-19 ចំនួន 8,227នាក់ ក្នុងនោះ​មាន420នាក់​បាន​បាត់​បង់ជីវិត និង​ជាង130បានជា​សះស្បើយ៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ ខេមបូឌា និងធនាគារវឌ្ឍនៈ ប្រកាសពីកិច្ចសហប្រតិបត្តិការ ដែលជាយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ការធានារ៉ាប់រង

    ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ ខេមបូឌា និងធនាគារវឌ្ឍនៈ ប្រកាសពីកិច្ចសហប្រតិបត្តិការ ដែលជាយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ការធានារ៉ាប់រង

    រាជធានីភ្នំពេញ – សេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀងធានារ៉ាប់រងរវាងធនាគារវឌ្ឍនៈ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ។ ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក។ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ត្រូវបានប្រព្រឹត្តនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ។

    ធនាគារវឌ្ឍនៈ ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានអតិថិជនជាច្រើននៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងនៅលើសេវាធានារ៉ាប់រង អនុញ្ញាតឱ្យផលិតផលធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក នឹងត្រូវបានណែនាំដល់អតិថិជនរបស់ ធនាគារវឌ្ឍនៈ តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ធនាគារផងដែរ។ អតិថិជនរបស់​ ធនាគារវឌ្ឍនៈ នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញខាងរៀបចំផែនការហិរញ្ញវត្ថុ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមានទីតាំងស្ថិតនៅសាខាធនាគារវឌ្ឍនៈ។

    តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. និងធនាគារ វឌ្ឍនៈ នឹងបន្តគាំទ្រការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង និងការធ្វើឱ្យមានសន្តិភាពដល់ប្រជាជនកម្ពុជានៅពេលពួកគេកសាងអនាគតហិរញ្ញវត្ថុ៕

  • ស្ត្រីជា​អាជីវករ​ម្នាក់​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់ 20លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក2​

    ស្ត្រីជា​អាជីវករ​ម្នាក់​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់ 20លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក2​

    ​ស្ត្រី​ដែល​ជា​អាជីវករ​ម្នាក់​ឈ្មោះ​ ​នួន​ ​ស្រីពៅ​ ​មាន​អាយុ​ ​៣៤ឆ្នាំ​ ​រស់នៅ​ភូមិ​អង្គ​មេត្រី​ ​ឃុំរលាំងគ្រើល ​ស្រុកសំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​20លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក2​ ​ម្នាក់ទៀត​ហើយ​។​ ​



    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅ​ដ្ឋាន​ដោយ​ផ្ទាល់​ ​អ្នកនាង​ ​នួន​ ​ស្រីពៅ​ ​ដែល​ក្លាយជា​ម្ចាស់​ទឹកប្រាក់20លាន​រៀល​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​រាល់ថ្ងៃ​ចំពោះ​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២គឺ​លក់ដាច់​ ​មាន​អ្នកគាំទ្រ​ច្រើន​ ​ហើយ​អ្នកនាង​ក៏​ប្រើប្រាស់​ជាប្រចាំ​ដែរ​ ​ព្រោះ​វា​អាច​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ​ ​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​សស្អា​ត​ ​និង​បំបាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​។​ ​

    ប៉ុន្តែ​កាលពី​ពេល​កន្លងទៅ​នេះ​ ​នៅពេល​ប្រើ​អស់​ក៏​យក​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក2 មក​ប្រើ​មួយ​ប្រអប់​ទៀត​ ​លុះ​ពេល​កោស​ស្ទីក​គ័រ​ក្នុង​ប្រអប់​ក៏​ឃើញ​មាន​រង្វាន់ 20លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​អ្នកនាង​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ហើយក៏​ប្រាប់​ក្រុម​គ្រួសារ​ ​និង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅក្នុង​ប្រអប់​តែម្ដង​។​ ​

    ​អ្នកនាង​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រោយពេល​ទទួល​បាន​ប្រាក់​រង្វាន់​ធំ 20លាន​រៀល​នេះ​ ​អ្នកនាង​នឹង​យក​ទៅ​ពង្រីក​អាជីវកម្ម​បន្ថែម​ឱ្យ​ធំជាង​សព្វថ្ងៃ​នេះ​ទៀត​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​គឺជា​អតិថិជន​ទី10 ហើយ​ ​ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ទឹកប្រាក់20លាន​រៀល​ពី​ក្រុមហ៊ុន​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក2​ ​ខណៈ​រង្វាន់​ធំ​មាន​រហូតដល់ 50រង្វាន់​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​មាន​ចំនួន 50គ្រឿង​ ​ទូរស័ព្ទ​ ​i​Phone​ ​មាន​ចំនួន 50គ្រឿង​ ​រួម​ជាមួយនឹង​រង្វាន់​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក2រាប់​លាន​ប្រអប់​ទៀត​។​ ​សូម​ព្យាយាម​ណា​.​.​.​រង្វាន់​ធំ 20លាន​រៀល​បន្ទាប់​ទៀត​ ​អាច​ជា​របស់​អ្នក​.​.​.​។​ ​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក2​ ​ជា​ឱសថ​សម្រាប់​ព្យាបាល​ ​និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ ​៕​

  • ETHAN ALLEN គឺជា​ក្រុមហ៊ុនលំដាប់ពិភពលោកនៅសហរដ្ឋអាមេរិច ផលិត និងផ្គត់ផ្គង់គ្រឿងសង្ហារឹមដែលមានគុណភាពខ្ពស់ ឥឡូវនេះបានមកដល់កម្ពុជាហើយ!!!

    ETHAN ALLEN គឺជា​ក្រុមហ៊ុនលំដាប់ពិភពលោកនៅសហរដ្ឋអាមេរិច ផលិត និងផ្គត់ផ្គង់គ្រឿងសង្ហារឹមដែលមានគុណភាពខ្ពស់ ឥឡូវនេះបានមកដល់កម្ពុជាហើយ!!!

    ផលិតផលគ្រឿងសឹង្ហារឹមជាច្រើនត្រូវបានផលិត និងផ្គត់ផ្គង់ នៅសហរដ្ឋអាមេរិច​ និងទូទាំងពិភពលោក។​ ជាមួយអ្នកជំនាញឯកទេសច្នៃម៉ូតរបស់យើងទាំងនៅសហរដ្ឋអាមេរិច​ ក៏ដូចជានៅកម្ពុជា នឹងរង់ចាំបម្រើជូនលោកអ្នកដោយឥតគិតថ្លៃនូវការប្រឹក្សាយោបល់ និងការរចនាម៉ូតពិសេសឥតខ្ចោះ ប្រកបដោយប្រណីតភាព​​ បំពេញតាមតម្រូវការ ដែលលោកអ្នកមិនអាចរកបាននៅកន្លែងដទៃទៀត។

    HOME IS WHERE THE ART IS
    រីករាយស្វាគមន៍មកកាន់បទពិសោធន៍មិនអាចបំភ្លេចបាន និងមិនមានកន្លែងប្រៀបដូចនោះគឺ ETHAN ALLEN។​​ ជាមួយ ETHAN ALLEN DESIGN CENTER លោកអ្នកនឹងរកឃើញពីភាពអស្ចារ្យនៃការរចនាម៉ូតដ៏ទាន់សម័យ និងទាក់ទាញសម្រាប់គេហដ្ឋានរបស់លោកអ្នក។ ជាពិសេសលោកអ្នកអាចជ្រើសរើសការច្នៃម៉ូតដោយផ្ទាល់ តាមរយៈការជ្រើសរើសប្រភេទសាច់ក្រណាត់ ប្រភេទសាច់ឈើ ឬរំភើយជាយសាច់ក្រណាត់ ដោយមានការយកចិត្តទុកដាក់យ៉ាងពិសេសពីអ្នកជំនាញឯកទេសរបស់យើង។

    Your place can be amazing, you can be here to make it happen. Welcome all designers!
    សូមស្វាគមន៍ និងបើកទូលាយយ៉ាងពិសេសសម្រាប់អ្នករចនាម៉ូត និងច្នៃម៉ូតទាំងអស់ដែលចាប់អារម្មណ៍!
    សេវារចនាម៉ូតទាន់សម័យដោយឥតគិតថ្លៃប្រកបដោយប្រណីតភាពនៅ ETHAN ALLEN គ្រឿងសង្ហារឹមលំដាប់ពិភពលោកមកពីសហរដ្ឋអាមេរិច
    គ្មានការភ្ញាក់ផ្អើល គ្មានកាតព្វកិច្ច ឥតគិតថ្លៃ និងអស្ចារ្យបំផុត។

  • ទឹកប្រាក់ 100លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ទៅលើ​ព្រះសង្ឃ​មួយអង្គ និង​សិស្ស​លោក​ម្នា​ក់នៅ​ខេត្តកំពង់ស្ពឺ

    ទឹកប្រាក់ 100លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ទៅលើ​ព្រះសង្ឃ​មួយអង្គ និង​សិស្ស​លោក​ម្នា​ក់នៅ​ខេត្តកំពង់ស្ពឺ

    ទឹកប្រាក់ 100លាន​រៀល ដែលជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ឈ្នះ​ដល់​ព្រះសង្ឃ​មួយអង្គ ព្រះនាម ឃី ឧត្ដម គង់នៅ​វត្ត​រលាំងគ្រើល ភូមិ​រលាំង​គ្រឿ​ល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
    នៅ​ចំពោះមុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន 100លាន​រៀល ព្រះអង្គ​បាន​មាន​សង្ឃដីកា ប្រាប់​ឱ្យដឹងថា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ព្រះអង្គ​បាន​ទៅ​សូត្រមន្ត​នៅផ្ទះ​អ្នកភូមិ ហើយ​ម្ចាស់ផ្ទះ​បាន​ប្រគេន ភេសជ្ជៈ ខា​រ៉ា​បាវ ចំនួន2កំប៉ុង លុះ​ពេល​ត្រលប់​មកដល់​វត្ត​វិញ ព្រះអង្គ​បានអោយ​ភេសជ្ជៈ ខា​រ៉ា​បាវ​មួយ​កំប៉ុង​ទៅ​សិស្ស​របស់​ព្រះអង្គ ដែលមាន​ឈ្មោះ ផូ ភា អាយុ16ឆ្នាំ គាស់​ឆាន់​រួមគ្នា លុះ​ពេល​គាស់​ក៏​ឃើញ​មាន​រង្វាន់ 100 លាន​រៀល តែម្ដង។ ព្រះអង្គ​បាន​បន្ត​សង្ឃដីកា​ទៀតថា ៖ បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​ធំ 100លាន​រៀល​នេះ ព្រះអង្គ​នឹង​ចែក 50លាន​រៀល​ទៅអោយ​សិស្ស​ដែលជា​អ្នក​គាស់ ហើយ​នៅសល់ 50លាន​រៀល​ទៀត ព្រះអង្គ​នឹង​ចែក​ទៅអោយ​ក្រុមគ្រួសារ​របស់​ព្រះអង្គ​ដោះស្រាយ​ជីវភាព និង​ទុក​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ព្រះអង្គ។

    សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ 100លាន​រៀល ចំនួន60 រង្វាន់ , ម៉ូតូ HONDA Dream ចំនួន60 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន60 រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1ក​ប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕