Author: វល័ក្ខ

  • សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure​ 2025

    សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure​ 2025

    ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥​ – ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល​ ផលិត និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ ២០២៥ លើកទី១៩ ឆ្ពោះទៅកាន់ ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា នៅក្នុងខែធ្នូ ខាងមុខនេះ។

    ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២៥ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុន TotalEnergies, ក្រុមហ៊ុន BSP Finance, ធនាគារ KB Daehan Specialized Bank Plc., និងក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Fuji Aire ។

    គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៩​ នេះមានរយៈពេល ៣ថ្ងៃ ២យប់ ដោយរៀបចំចំនួន ២ លើក។ លើកទី១ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ និងលើកទី២  ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងក្បួនរថយន្ត​ប្រមាណជាង ១២០គ្រឿង និងអ្នកចូលរួមសរុបប្រមាណជាង ៦០០នាក់ ដោយធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី រួមទាំងមានកម្មវិធី​​ចែក​អំណោយ​សប្បុរសធម៌​ទៅកាន់គ្រួសារ​ក្រីក្រ ប្រមាណជាង ៤០០គ្រួសារ រួចទស្សនា​រមណីយដ្ឋាន​ធម្មជាតិដ៏ស្រស់បំព្រង​ដែលតំណាងអោយ​ខេត្តមណ្ឌលគិរី និងធ្វើការសម្រាក​បោះជំរុំចំនួន ២យប់ រួមទាំងមានសកម្មភាពកម្សាន្តផ្សេងៗ ​ដើម្បីបង្តើត​បរិយាកាស​សប្បាយរីករាយទៅកាន់អតិថិជន Ford ដែលបានចូលរួម​ផងដែរ។

    លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ ​ ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៩ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បី​ចូលរួម​គាំទ្រ​វិស័យ​ទេសចរណ៍ និងលើកស្ទួយសេដ្ឋកិច្ចជាតិ និង​ទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរំដ៏អស្ចារ្យ​នៅ​រមណីយដ្ឋាន​ធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។​​​​

    លោក តាំង សុរីដា ប្រធានផ្នែកឥណទាន​ទូទាំងប្រទេស តំណាងអោយក្រុមហ៊ុន​ BSP Finance Cambodia PLC បានមានប្រសាសន៍ថា៖ “ការបន្តចូលរួមក្នុងកម្មវិធីនេះ​ គឺបង្ហាញនូវកិច្ចខិតខំប្រឹងប្រែង​ ក្នុងភាពជាដៃគូដ៏ជិតស្និទ្ធ​ និងយូអង្វែង​ រវាង​ ក្រុមហ៊ុន​ BSP Finance នឹង​ ក្រុមហ៊ុន​ RMA Cambodia (Ford) ក្នុងការបន្តនូវការផ្តល់សេវាកម្មបង់រំលោះរថយន្ត​ គ្រប់ម៉ូដែលរបស់​ RMA ជាពិសេស​ ម៉ូឌែល​ រថយន្ត​ Ford ជូនដល់អតិថិជនដែលមានតម្រូវការជាក់ស្តែងគ្របដណ្តប់ទូទាំងប្រទេស ។”

    លោក Jeon Yongsun នាយកផ្នែកទីផ្សារ នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែងដែលធនាគារឯកទេស ខេប៊ី ដេហាន ម.ក (“KB Daehan”)​ បានក្លាយជាផ្នែកមួយក្នុងព្រឹត្តិការណ៍ Ford Adventure 2025 នេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីបច្ចេកវិទ្យាឈានមុខ និងភាពធន់របស់រថយន្ត Ford ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសឲ្យយើងបានទទួលបទពិសោធន៍ពីភាពអស្ចារ្យនៃដំណើរកម្សាន្តជាមួយរថយន្ត Ford និងសមាជិកគ្រួសារ Fordទាំងអស់គ្នាផងដែរ ។ ធនាគារឯកទេស KB Daehan មានគោលបំណងធ្វើឱ្យការទទួលបានរថយន្ត Ford កាន់តែងាយស្រួល សម្រាប់អតិថិជនទូទាំងប្រទេស តាមរយៈការអនុម័តយ៉ាងឆាប់រហ័ស ការផ្តល់ហិរញ្ញប្បទានដែលអាចបត់បែនបាន និងអត្រាការប្រាក់ប្រកួតប្រជែង។ ធនាគារឯកទេស KB Daehan នៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូរយៈពេលវែងរបស់ខ្លួន និងគាំទ្រដល់ការរីកចម្រើនជាមួយ Ford ក្នុងទីផ្សាររថយន្តនៅកម្ពុជា។ ធនាគារឯកទេស KB Daehan សូមជូនពរឲ្យដំណើរកម្សាន្ត Ford Adventure 2025 នេះ ប្រព្រឹត្តទៅបានដោយជោគជ័យ និងទទួលបានបទពិសោធន៍ដ៏រំភើបដែលមិនអាចបំភ្លេចបាន ។”

    លោក Teng Ying Qin អគ្គនាយករងផ្នែកអាជីវកម្មលក់រាយ នៃក្រុមហ៊ុន TotalEnergies បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ យើងខ្ញុំពិតជាសេចក្តីសោមនស្សរីករាយ ដែល TotalEnergies មានឱកាសចូលរួមក្នុងដំណើរកម្សាន្តនេះ ដែលជាដំណើរកម្សាន្តលើកទី១៩ នៃ Ford Adventure។ TotalEnergies នឹងបន្តជាដៃគូសហការ​ដ៏ជិត​ស្និត​មួយ​របស់ Ford និង RMA Cambodia ដែលយើងតែងតែប្តេជ្ញាផ្តល់​ជូននូវសេវាកម្ម​ដ៏ល្អ​ឥត​ខ្ចោះ និងគុណភាពខ្ពស់ដល់​អតិថិជន​ដែល​បាន​ចូល​រួមក្នុងកម្មវិធី Ford Adventure ទាំងអស់យ៉ាងមានទំនុកចិត្ត ដើម្បីធ្វើអោយកម្មវិធី​​នេះអាចប្រព្រឹត្តទៅ​ដោយ​រលូន។ សម្រាប់ពួកយើង កម្មវិធីនេះ មិនមែនត្រឹមតែជាកម្មវិធីដំណើរកម្សាន្តទេ តែវា​ជា​ចក្ខុ​វិស័យ​មួយ​ ដើម្បី​បង្កើន​ចំណងទំនាក់ទំនង​រវាង​អតិថិជន​អោយកាន់តែស្អិតល្មួត តាមរយៈការសហការជាមួយនឹងក្រុមហ៊ុន RMA Cambodia ដូច្នេះ យើងខ្ញុំសូមចូលរួមបង្កើតអនុស្សាវរីយ៍ដ៏ល្អជាមួយបងប្អូនទាំងអស់គ្នា និងសូម​អោយ​ដំណើរកម្សាន្ត​ឆ្នាំនេះ ទទួល​បានជោគជ័យ និងសុខ​សុវត្ថិភាព។” 

  • Ford បានដាក់បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៦ ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

    Ford បានដាក់បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៦ ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

    ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធី​សម្ពោធ​ជាផ្លូវ​ការ​​ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយក​នៃ​​ក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូន​អ្នកសារ​ព័ត៌មាន អ្នកផលិតមាតិកា និង​អតិថិជន​​ប្រមាណជាង 2,500នាក់។

    លោក ងន សាំង អគ្គនាយក​នៃ​​ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រថយន្ត Ford Territory ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាប្រភេទរថយន្ត Compact SUV ដែលស្អាត ឆ្លាត និងទំនើបលើសគេ និងកំពុងតែមានការពេញនិយមជាខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយឥឡូវនេះ រថយន្ត Ford Territory ត្រូវបានរចនារូបរាងថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព រួមទាំង​មានបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ Ford។ រថយន្ត Ford Territory នេះ គឺត្រូវបានផលិត​នៅរោង​ចក្រ Ford ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយស្នាដៃកូនខ្មែរ ដែលជាបុគ្គលិកជំនាញ​ខាងផ្នែក​យាន​យន្ត ដូចនេះ យើងអាច​និយាយដោយ​មោទនភាពថា រថយន្ត Ford Territory គឺជា​រថយន្តដែល ផលិតនៅ​កម្ពុជា​​ ដោយ​ប្រជាជន​កម្ពុជា ជាមួយ​កម្រិត​​ស្តង់ដារ​ពិភពលោក។”

    រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានការរចនាផ្នែកខាងមុខថ្មីស្រឡាង ដោយការរចនាភ្លើង LED បែប 3D ដែលផ្តល់ពន្លឺភ្លឺច្បាស់ រួមជាមួយភ្លើងបំភ្លឺពេលថ្ងៃ ដែលផ្តល់​នូវ​រូបរាង​ដ៏​ស្រស់ស្អាត និងស៊ីវីល័យ និងការរចនាយ៉ាន់ 19 អ៊ីញថ្មី ដែលផ្តល់នូវភាពរឹងមាំ និងស្រស់ស្អាតបន្ថែមទៀត សាកសមសម្រាប់​អតិថិជនគ្រប់រូប។

    កៅអីរថយន្តត្រូវបានរចនារូបរាងថ្មី ធំទូលាយ ​ដោយបំពាក់មកនូវ​ខ្នើយ​ទម្រេត​ក្បាលបែបថ្មីកាន់តែមាន​ផាសុកភាព​ជាងមុន ចំណែកឯកៅអីអង្គុយគឺជាប្រភេទពូកស្បែ​កប្រណិតដែលមានពណ៌ទឹកក្រូចលាយជាមួយនឹងពណ៌ខ្មៅ រំលេចដោយថ្នេរពណ៌​ទឹកក្រូច​​​ដែល​​​តំណាង​អោយ​ថ្ងៃរះ​យ៉ាង​​​​ស្រស់ស្អាត រួមទាំងមានមុខងារកៅអីខ្យល់ត្រជាក់ និងដំបូលកញ្ចក់យ៉ាងធំបង្ក​ជា​ភាព​ស្រស់ស្រាយ​នៅ​ពេល​បើកបរ។

    រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L EcoBoost 4 ស៊ីឡាំងថ្មី បង្កើនកម្លាំងសេះ 163PS និងកម្លាំងរមួល 250Nm បំពាក់ដោយចង្កឹះលេខអេឡិចត្រូនិចបង្វិល Rotary E-Shifter ដ៏ទំនើប និងប្រអប់លេខ 7 វគ្គអូតូ ​ដែលធ្វើ​អោយ​ការបើកបរកាន់តែរលូន ងាយស្រួល​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។

    រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានបំពាក់ដោយអេក្រង់ឌីជីថលទំហំ 12 អ៊ីញ និងអេក្រង់ Touchscreen ទំហំ 12.3 អ៊ីញ ជាមួយរូបរាងប្រព័ន្ធបច្ចេកវិទ្យាថ្មី ងាយស្រួលប្រើប្រាស់ និងអាចភ្ជាប់ Apple CarPlay ឬ Android Auto ដោយឥត​ខ្សែ​ រួមទាំងមានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ ដែលអាចបង្ហាញរូបភាព 2D ក៏បាន 3D ក៏បាន ដែលយើងអាចចុចបង្វិលមើលរថយន្តមួយជុំ និងមាន​ប្រព័ន្ធ​កាមេរ៉ាឌីជីថលនៅកញ្ចក់មើល​ក្រោយ​ ងាយស្រួលក្នុងពេលថយចេញ/ចូលច្រកផ្សេងៗ និង​ប្រព័ន្ធ​ភ្លើង​​លម្អ​ផ្នែកខាងក្នុងរថយន្ត​ចម្រុះពណ៌ ដែលធ្វើអោយការបើកបរនាពេលរាត្រីកាន់តែរស់រវើក រួមទាំងមាន​ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​បែង​ចែកជា ២ ផ្នែក ដែលមានប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​កម្រិត PM 2.5 ហើយលើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានបំពាក់ដោយប្រព័ន្ធបំពងសម្លេង 3D ម៉ាក Arkamys™ ដ៏ល្បីល្បាញរបស់ប្រទេសបារាំង ដែលបង្កើតបាននូវសម្លេង Surround Sound យ៉ាងពិរោះរណ្តំ ផ្តល់នូវបទពិសោធន៍មួយយ៉ាងស្រស់ស្រាយនៅពេលបើកបរ។

    ជាពិសេស រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 នៅតែបន្តបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន ដូចជា៖
    ⦁ ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយ​​​ស្វ័យ​ប្រវត្តដោយ​គ្រាន់តែគ្រវៀសជើង (Hands-free Liftgate)
    ⦁ ប្រព័ន្ធចាក់សោររថយន្តដោយស្វ័យប្រវត្តនៅពេលដើរចេញ (Intelligence Lock)
    ⦁ ប្រព័ន្ធបញ្ឆេះ/ពន្លត់រថយន្តពីចម្ងាយ (Remote Start/Stop)
    ⦁ ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes): សន្សំសំចៃ Eco, ផ្លូវធម្មតា Normal, ស្ព័រ Sport, ផ្លូវឧបសគ្គ Trail
    ⦁ ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ​ (Adaptive Cruise Control)
    ⦁ ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Assist)
    ⦁ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ (Forward Collision Warning)
    ⦁ ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត (Automatic Emergency Braking)
    ⦁ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ (Rear Cross Traffic Alert)
    ⦁ ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
    ⦁ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

    លើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានជម្រើសពណ៌ជាច្រើនដូចជា ពណ៌ខៀវ (Panther Blue) ពណ៌សកាម៉ៃ (Crystal Pear White) ពណ៌ប្រផេះ (Lustrous Gray) ពណ៌ខ្មៅ (Panther Black) ពណ៌ក្រហម (Ruby Red) និងជម្រើសពណ៌ថ្មីគឺ ពណ៌បៃតងខ្ចី (Oasis Green) ជាមួយនឹងតម្លៃពិសេសត្រឹមតែ $42,900 ដុល្លារតែប៉ុណ្ណោះ។ សម្រាប់មានអតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើ រថយន្ត Ford Territory​ ស៊េរីឆ្នាំ 2026 និងព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
    ⦁ សាខាព្រះមុនីវង្ស 078 999 773​
    ⦁ សាខាទឹកថ្លា 095 939 939
    ⦁ សាខាទូលសង្កែ 078 935 935
    ⦁ សាខាជ្រោយចង្វារ 017 999 027
    ⦁ សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
    ⦁ សាខាបឹងបៃតង 099 999 747
    ⦁ សាខា 60 ម៉ែត្រ 077 666 856
    ⦁ សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
    ⦁ សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

  • ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!

    ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!

    នៅថ្ងៃទី6-8 ខែមិថុនា ឆ្នាំ2025 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយរថយន្ត Ford ផ្តាច់មុខ​នៅទីផ្សារប្រទេសកម្ពុជា បានរៀបចំ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” ដែលប្រព្រឹត្តទៅនៅថ្ងៃទី6 រហូតដល់ថ្ងៃទី8 ខែមិថុនា ឆ្នាំ2025 នៅក្នុងបរិវេណ បុរី អ័រគីដេ ដឹប៊ូតានឹចស៊ីធី (ផ្លូវជាតិលេខ 6) ដោយមានការចូលរួមពីអតិថិជន ភ្ញៀវកិត្តិយស និងប្រិយមិត្ត​បណ្តាញអ្នកសារព័ត៌មាន​យ៉ាងច្រើនកុះករក្នុងកម្មវិធីដ៏ពិសេស​នេះ។

    ក្រុមហ៊ុន Ford បានរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង ដើម្បីអោយអតិថិជនទទួលបានបទពិសោធន៍ថ្មី ដែលអាចបើកបរ​សាក​ល្បងរថយន្ត Ford គ្រប់ម៉ូដែលទាំងអស់ដូចជារថយន្ត Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor, Ford Everest, និងរថយន្ត Ford Territory ដែលមានការតុបតែងលំអ និងថែមទាំងមានរៀបចំសកម្មភាពផ្សេងៗជាច្រើនសម្រាប់អតិថិជនធ្វើការកម្សាន្តនៅក្នុងកម្មវិធីនេះ។ ហើយអ្វីដែលពិសេសនោះគឺ ការបើកបរសាកល្បងរថយន្ត Ford ដើម្បីទទួលយកបទពិសោធន៍ថ្មីទៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដែលមានដូចជា៖ ការបើកបរលើផ្លូវរាបស្មើ (On-Road Highway) ការបើកបរលើផ្លូវឧបសគ្គល្បឿនយឺត (Low-Speed Off-Road) ដែលមានឧបសគ្គដូចជា ការបើកបរឡើង/​ចុះ​ភ្នំ ផ្លូវទួល ផ្លូវខ្សាច់ ផ្លូវរអិល ផ្លូវថ្មគ្រួស និងចុះទឹកជម្រៅរហូតដល់ 800mm ដោយធ្វើការបង្ហាញ និងពន្យល់លម្អិតអំពីរបៀបប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងមុខងារបច្ចេកវិទ្យាទំនើបៗចុងក្រោយដែលបំពាក់ក្នុងរថយន្ត Ford ផងដែរ។ ហើយអតិថិជនទាំងអស់នឹងជួបជាមួយអ្នកជំនាញមកពីបរទេសដូចជា៖

    • លោក Michael Freeman អ្នកជំនាញបើកបរ Off-Road លើរថយន្ត Ranger Raptor របស់ក្រុមអ្នកឯកទេស Ford Performance
    • លោក Mana អ្នកជំនាញបើកបរ និងប្រណាំងរថយន្តលំដាប់អន្តរជាតិ
    • លោក Bailey Cole អ្នកជំនាញបើកបរ Off-Road និងប្រណាំងរថយន្តលំដាប់អន្តរជាតិ

    និងរួមទាំងអ្នកឯកទេសបើកបរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន ហ្វដ ផ្សេងៗទៀត ដែលមានបទពិសោធន៍​បើកបរយូរឆ្នាំ ដើម្បីធ្វើការយល់ដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធបើកបរលើផ្លូវឧបសគ្គ និងទទួល​បាន​​បទពិសោធន៍ថ្មីជាមួយការធ្វើតេស្តសមត្ថភាពរថយន្ត Ranger Raptor ដោយការបើកបរសាកល្បងលើផ្លូវឧបសគ្គល្បឿនលឿន (High-Speed Off-Road Performance) ដោយប្រើប្រាស់មុខងារ ​Baja Mode និងការបើកបរ Drift Freestyle ដ៍អស្ចារ្យ។

    ក្រៅពីការបើកបរសាកល្បង យើងក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជាៈ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ រួមទាំង​មានការប្រគំតន្ត្រី​ និងល្បែងកម្សាន្តផ្សេងៗផងដែរ សូមធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈទូរស័ព្ទ​​លេខ​ 078 333 748 | 016 333 785

    លោក សេង​​ វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រោងចក្រផលិតរថយន្ត ហ្វដ របស់យើង គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលស្គាល់ដោយ សមាគមន៍វិស្វករយានយន្តអន្តរជាតិ​ (Society​​ of Automotive Engineers) ទៅលើលេខតួរថយន្ត (VIN Number) ដែលមាន ​អត្តសញ្ញាណ​ផលិតនៅប្រទេស​កម្ពុជា​ (Made-In-Cambodia) ហើយសម្រាប់​រថយន្ត​ Ford គឺមិនថារថយន្តផលិតក្នុងប្រទេសណានោះទេ ក្រុមហ៊ុន Ford តែងតែរក្សាកម្រិតស្តង់ដារដូចគ្នា​តែមួយ ទាំងគុណភាព និងសុវត្ថិភាព ដែលអនុលោមតាមបទដ្ឋានកម្រិតស្តង់ដារពិភពលោក​។ រថយន្ត Ford គឺ ផលិតនៅកម្ពុជា ដោយ​ប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក! រាល់​អតិថិជន​ទាំងអស់ដែលបានធ្វើការទិញរថយន្ត Ford នោះ ក្រុមហ៊ុន Ford នឹងផ្តល់ជូនអត្ថប្រយោជន៍​ជា​ច្រើន​ដល់អតិថិជនដូចជា សេវាកម្មជំនួយចល័តដល់ទីកន្លែង 24 ម៉ោង (24hr Roadside Assistance) ទទួលបានអត្ថប្រយោជន៌ និងព័ត៌មានតាមរយៈ Ford Cambodia Mobile App មានកន្លែងជួសជុលរថយន្តហ្វដ និងយានដ្នានដៃគូសហការគ្រប់ខេត្តក្រុង ​ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់10,000 km ម្តង) មានឱកាសចូលរួមដំណើរកម្សាន្តគ្រួសារហ្វដជារៀងរាល់ឆ្នាំ និងមានទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី”

    លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “ការសហការនេះបង្ហាញពីគោលបំណងរបស់យើងក្នុងការបង្កើតអោយមានបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូនដែលរស់នៅក្នុងបុរីផ្ទាល់មិនបាច់ទៅណាឆ្ងាយអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់នាចុងសប្តាហ៍នេះផ្ទាល់តែម្តង។ ររៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាសនៃការរស់នៅដ៏សុខុដុមរមនាដែលមាននៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរីសម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់។ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធមានរួចជាស្រេច និងបឹងសិប្បនិម្មិតយ៉ាងស្រស់ស្អាត ដែលគម្រោងមានចំនុចពិសេសផ្សេងទៀត មានស្ថានីយរំដោះទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតផងដែរ។”

    អតិថិជននឹងស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវទាំង 6 Modes សម្រាប់រថយន្តFord Ranger Wildtrak, រថយន្តFord Everest ដែលសម្រួលដល់ការបើកបរក្នុងឧបសគ្គផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 Modes របស់រថយន្តFord Ranger Raptor ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់តែម្តង និងថែមទាំងធ្វើការសាកល្បងបច្ចេកវិទ្យាទំនើបៗ​របស់​រថយន្ត Ford Territory ដូចជា៖
    ⦁ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ(T)
    ⦁ ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត
    ⦁ ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនៅពេលថយក្រោយ
    ⦁ ដំណើរការនៃចង្កឹះលេខអេឡិចត្រូនិច E-Shifter

     

  • សូមសរសើរការចិញ្ចឹមកូនរបស់តារាស្រី Chompoo Araya

    សូមសរសើរការចិញ្ចឹមកូនរបស់តារាស្រី Chompoo Araya

    មិនសរសើរមិនបានពីរបៀបចិញ្ចឹមមើលថែទាំកូនៗរបស់តារាស្រីល្បីឈ្មោះ Chompoo Araya ដែលនាងបានចិញ្ចឹម និងប្រៀនប្រដៅកូនៗរបស់នាងបានយ៉ាងល្អបំផុត ជាពិសេសកូនស្រីពៅ ដែលជាកូនមាសកូនពេជ្ររបស់នាង ដែលនាងមិនបានទំរើសកូនរបស់នាងឱ្យប្រកាន់ខ្លួនចំពោះមនុស្សនៅជុំវិញខ្លួន និងរើសអាហារការហូបចុកនោះទេ អាចនិយាយបានថា កូនស្រីរបស់នាង នាងតូច អាប៊ីហ្គែល (Abigail) គឺគួរឱ្យស្រឡាញ់ខ្លាំងណាស់ ជាក្មេងតូចមានភាពរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួន ក្លាហាន ហើយនាងមានដុងខាងសិល្បៈដូចអ្នកម្តាយរបស់នាងតែម្តង នាងចេះរាំ ចេះច្រៀង និងពូកែសម្តែងទឹកមុខយ៉ាងស័ក្តិសម ធ្វើឱ្យនាងតូចដ៏គួរឱ្យស្រឡាញ់ គួរឱ្យខ្នាញ់ដែលទើបតែមានអាយុជាង 2ឆ្នាំរូបនេះមានអ្នកគាំទ្រមិនតិចនោះទេនៅក្នុងប្រទេសថៃ ដោយគ្រប់ពេល និងគ្រប់ទីកន្លែងដែលនាងតូចបានទៅចូលរួមជាមួយអ្នកម្តាយរបស់នាង គឺអ្នកគាំទ្ររបស់នាងតូចតែងតែបង្ហាញខ្លួន និងចាំលើកទឹកចិត្តនាងតូចគ្រប់ពេលវេលា គឺពិតជាម្តាយខ្លាំង កូនមិនអន់មែន! គួរឱ្យស្ញប់ស្ញែងខ្លាំងណាស់។

    Chompoo Araya គឺជាតារាសម្តែង និងជាតារាម៉ូដែលថៃដ៏ល្បីឈ្មោះមួយរូប នាងបានផ្តល់កំណើតដល់កូនស្រីរបស់នាង Abigail Rangsisingpipat នៅក្នុងខែមីនា ឆ្នាំ2022។ ក្នុងនាមជាកូនស្រីពៅក្នុងចំណោមកូនបីនាក់ ដែលមានបងប្រុសភ្លោះពីរនាក់ Abigail បានក្លាយជាមនុស្សជាទីស្រឡាញ់យ៉ាងឆាប់រហ័សក្នុងចំណោមអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ តាំងតែពី Chompoo Araya បានផ្តល់កំណើតឱ្យ Abigail នាងតូចរូបនេះតែងតែបង្ហាញមុខជាសាធារណៈនៅក្នុងបណ្តាញសង្គមរបស់ម្តាយនាងជាបន្តបន្ទាប់។

    Chompoo បានចែករំលែកពេលវេលានៃជីវិតប្រចាំថ្ងៃរបស់ Abigail ដោយបង្ហាញពីការលូតលាស់ និងបុគ្គលិកលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់នាងតូចដល់អ្នកគាំទ្រជាប្រចាំ ធ្វើឱ្យមហាជន ក៏ដូចជា Fun Fun ទាំងក្នុង និងក្រៅប្រទេសស្រឡាញ់ពេញចិត្ត មានការកោតសរសើរ និងមានកូនចិត្តច្រណែននឹង Chompoo Araya មិនតិចទេ ដែលនាងពិតជាចិញ្ចឹម និងប្រៀនប្រដៅកូនៗបានល្អខ្លាំងណាស់ កូនៗរបស់នាងមិនត្រឹមតែមានអត្តចរិកល្អ ចេះគួរសម មិនប្រកាន់ខ្លួននោះទេ ថែមទាំងអាចជួយរកចំណូលចូលគ្រួសារមិនតិចនោះទេ តាំងពីកូននៅក្នុងផ្ទៃរហូតដល់សព្វថ្ងៃនេះ ជាពិសេសគឺនាងតូច Abigail តែម្តង។ អាយុទើបតែជិត3ឆ្នាំប៉ុណ្ណោះ នាងតូច Abigail ទទួលបានអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ ដោយអាចប្រកួតប្រជែងជាមួយអ្នកម្តាយដែលជាតារាដ៏ល្បីរបស់នាងបាត់ទៅហើយ។

    វិធីសាស្រ្តរបស់ Chompoo ក្នុងការចិញ្ចឹម Abigail គឺគាត់បានធ្វើឱ្យមានតុល្យភាពរវាងការចូលរួមជាសាធារណៈ ជាមួយនឹងការចិញ្ចឹមបីបាច់កូននៅក្នុងបរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ និងការឱ្យសិទ្ធិសេរីភាពដល់កូន។

    ទោះបីជានាងនៅក្មេងក៏ដោយ តែ Abigail បានក្លាយជាចំណាប់អារម្មណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជារឿយៗនាងតូចតែងតែត្រូវបានប៉ុស្តិ៍ទូរទស្សថៃអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីតូចធំ និងមានអ្នកគាំទ្រដែលតែងតែហៅនាងថា “កំពូលតារាតូច” ជាហូរហែ។ ការបង្ហាញ​ពីកាយវិការ​លេងសើច និង​ការ​ប្រាស្រ័យទាក់ទង​ដ៏ល្អជាមួយមនុស្សនៅជុំវិញខ្លួនរបស់នាងតូច Abigail ​បាន​ធ្វើ​ឱ្យ​នាង​ក្លាយទៅជា​ទីពេញចិត្ត​ក្នុងចំណោម​អ្នកលេង​អ៊ីនធឺណិត ដែល​នាំឱ្យ​មានការ​កោតសរសើរ​យ៉ាងខ្លាំង និង​មាន​អ្នកគាំទ្រ​កើនឡើង​ជាបន្តបន្ទាប់។

    សរុបសេចក្តីមក Chompoo Araya តែងតែបង្ហាញរូបភាព និងវីដេអូរបស់កូនស្រីពៅ Abigail ទៅដល់អ្នកគាំទ្រ និងសាធារណៈជនជាមួយរូបភាពដ៏គួរឱ្យស្រឡាញ់ និងជីវិតរស់នៅក្នុងផ្ទះ វិធីចិញ្ចឹមបីបាច់ថែរក្សាកូន ចំណងមេត្រីភាពដ៏រឹងមាំរវាងម្តាយកូន ដែលធ្វើឱ្យអ្នកគាំទ្របានឃើញពីដំណើរជីវិតដ៏រីករាយ និងគួរឱ្យស្រឡាញ់របស់ Abigail ជារឿយៗមិនដែលដាច់សោះឡើយ ដែលធ្វើឱ្យ Abigail បានក្លាយទៅជាកំពូលតារាតូចដ៏គួរឱ្យខ្នាញ់ គួរឱ្យស្រឡាញ់របស់ពួកគេរហូតមក។ វិធីសាស្ត្រចិញ្ចឹមកូនរបស់ Chompoo Araya ពិតជាគួរឱ្យស្ញើចសរសើរមែនទែន ដែលអ្នកម្តាយសម័យថ្មីនេះគួរយកជាគំរូតាម៕

  • Bow Maylada តារាស្រីថៃជំនាន់ថ្មី ដែលទទួលបានការងារ BA ច្រើនបំផុត

    Bow Maylada តារាស្រីថៃជំនាន់ថ្មី ដែលទទួលបានការងារ BA ច្រើនបំផុត

    តារាស្រីជំនាន់ថ្មី រូបស្រស់សម្រស់បាន មានកាយវិកាញ៉ិកញ៉ក់គួរឱ្យស្រឡាញ់ កញ្ញា Bow Maylada កំពុងទទួលបានការគាំទ្រខ្លាំង និងបានក្លាយជាតារាស្រី ដែលទទួលបានការងារជា BA ប្រចាំផលិតផលធំៗច្រើនជាងគេនៅក្នុងប្រទេសថៃ ដោយនាងអាចទទួលបានកុងត្រាជាទូតសុច្ឆន្ទៈ BA ប្រចាំផលិតផលល្បីៗ និងធំៗរហូតដល់ទៅ15ផលិតផលនៅក្នុងដៃរបស់នាង។ ក្នុងនោះប្រ៊េនដ៍ល្បីលំដាប់ពិភពលោកដែល កញ្ញា Bow Maylada បាន​សហការ​ជាមួយ​​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈមានដូចជា ប្រ៊េនដ៍ស្បែកជើងដ៏ល្បីឈ្មោះម៉ាក Havaianas នៅក្នុងឆ្នាំ2023 សម្រាប់យុទ្ធនាការ “Make Your Own Havaianas Thailand 2023” ហើយនាងក៏បានចូលរួមនៅក្នុងកម្មវិធី “Gucci Together” របស់ Gucci ក្នុងខែកុម្ភៈ ឆ្នាំ2025 រួមជាមួយតារាថៃល្បីៗជាច្រើនទៀត ព្រមទាំងប្រ៊េនដ៍ Coach ជាដើម។

    គួរបញ្ជាក់ផងដែរថា តារាស្រីជំនាន់ថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ កញ្ញា Bow Maylada Susri កើតនៅថ្ងៃទី4 ខែមិថុនា ឆ្នាំ1996 នៅទីក្រុងបាងកក ប្រទេសថៃ។ សព្វថ្ងៃនាងគឺជាតារាសម្តែង តារាចម្រៀង និងជាតារាបង្ហាញម៉ូដដ៏លេចធ្លោរបស់ប្រទេសថៃ។ នាងបានចាប់ផ្តើមអាជីពសិល្បៈរបស់ខ្លួនក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារី “Kiss Me Five” ពីឆ្នាំ2010 ដល់ឆ្នាំ2013។ ហើយនៅក្នុងឆ្នាំ2013 នាងបានឈ្នះការប្រកួត Thai Supermodel Contest ដែលបានជំរុញឱ្យរូបនាងបានចូលសម្តែងជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ7 ថៃ។ នៅខែមិថុនា ឆ្នាំ2020 នាងបានប្តូរទៅប៉ុស្តិ៍លេខ3 ដែលជាកន្លែងដែលនាងបានបន្តអាជីពសម្តែងរបស់នាងយ៉ាងជោគជ័យ។

    បុគ្គលិកលក្ខណៈដ៏ទាក់ទាញ គួរឱ្យស្រឡាញ់ និងប្រជាប្រិយភាពរបស់នាង បានធ្វើឱ្យ Bow បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ ក៏ដូចជាប្រ៊េនដ៍ធំៗលំដាប់ពិភពលោក ដែលកំពុងស្វែងរកតំណាងប្រ៊េនដ៍របស់ពួកគេ។ ចំណែកនៅក្នុង​អាជីព​ជា​តារា​សម្ដែង Bow បាន​ទទួល​តួនាទី​ចម្រុះនៅ​ក្នុង​រឿង​ភាគ​ថៃ ទាំងតួឯក តួរង តួកាច់ តួស្លូត និងតួបែបក្រមិចក្រមើមគួរឱ្យស្រឡាញ់។ ហើយនៅក្នុងឆ្នាំ2025នេះ នាងបានសម្តែងជាមួយ Pon Nawasch នៅក្នុងរឿង “I’m a Goose, Not a Swan” ដែលបានចាក់បញ្ចាំងនៅក្នុងខែមករានេះ។ ដោយសារតែភាពប៉ិនប្រសប់ និងទេពកោសល្យរបស់នាង បានធ្វើឱ្យ Bow កាន់តែឈរយ៉ាងរឹងមាំនៅក្នុងឋានៈជាតារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចំពោះរឿងស្នេហាវិញ សព្វថ្ងៃនេះ កញ្ញា Bow Maylada កំពុងមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយកំលោះរូបសង្ហាកូនកាត់ចិន លោក Alek Teeradetch ដែលជាតួប្រុសដ៏ល្បីល្បាញនៅក្នុងវិស័យខ្សែភាពយន្តថៃផងដែរ៕

  • ស្តង់ដារប្រុសស្អាតរបស់ប្រទេសចិន កូរ៉េ និងជប៉ុន

    ស្តង់ដារប្រុសស្អាតរបស់ប្រទេសចិន កូរ៉េ និងជប៉ុន

    នេះគឺជាស្តង់ដារប្រុសស្អាត ដែលប្រទេសដែលពោរពេញដោយប្រុសស្អាតបំផុតនៅលើពិភពលោកបានកំណត់យក ដើម្បីឱ្យពិន្ទុថា អ្នកដែលមានទម្រង់មុខបែបណា ពណ៌សម្បុរស្បែកបែបណា និងមានរូបរាងដូចម្តេចទើបអាចចាត់ទុកថាជាប្រុសស្អាតប្រចាំប្រទេសរបស់ពួកគេ និងទទួលបានការពេញនិយម ការស្រឡាញ់ពេញចិត្ត និងការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនរបស់ប្រទេសនីមួយៗរៀងៗខ្លួន ដូច្នេះសូមទៅដឹងពីស្តង់ដារប្រុសស្អាតរបស់ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងបន្តិចមើល៎ ថាតើការកំណត់ស្តង់ដារសម្រស់ប្រុសស្អាតរបស់ប្រទេសទាំង៣នេះមានលក្ខណៈពិសេស និងខុសគ្នាបែបណាខ្លះ!
    ១. ការកំណត់ស្តង់ដារប្រុសស្អាតរបស់ប្រទេសចិន
    បើយោងតាមអ្នកនិយមលេងអ៊ីនធឺណែតនៅលើប្រព័ន្ធសង្គមរបស់ប្រទេសចិន សម្រាប់ការកំណត់ស្តង់ដារប្រុសស្អាតរបស់ពួកគេ គឺពួកគេកំណត់យកគំរូតាមតារាសម្តែង និងតារាចម្រៀងចិនដែលទទួលបានការគាំទ្រ និងការស្រឡាញ់ចូលចិត្តច្រើនជាងគេនៅក្នុងប្រទេស ដូចជា តារាសម្តែង សុង វៃឡុង (Song Wei Long) ដែលមានទម្រង់មុខវែងស្រួច មានខ្ទង់ច្រមុះស្រួច និងមានភ្នែកជ្រៅ ចំណែកបុរសដែលមានកម្ពស់ខ្ពស់ប្រហាក់ប្រហែលនឹងតារាសម្តែង ដេឡេន វ៉ាង (Dylan Wang) ក៏ជាបុរសដែលមានមន្តស្នេហ៍បំផុតផងដែរ។ ចំណុចលេចធ្លោមួយទៀតនោះគឺបុរសដែលចេះរៀបចំខ្លួនស្អាតបាត មិនស៊ាំញ៉ាំច្រើន និងតុបតែងខ្លួនប្រៀបដូចជាព្រះអង្គម្ចាស់ ដូចតារាចម្រៀង និងតារាសម្តែង ឈិន ហ្វៃយូ (Chen Fei Yu) ជាដើមក៏ជាប់ជាស្តង់ដារប្រុសស្អាតរបស់ប្រទេសចិនដែរ។
    Song Wei Long
    Dylan Wang
    Chen Fei Yu
    ២. ការកំណត់ស្តង់ដារប្រុសស្អាតរបស់ប្រទេសជប៉ុន
    ចំពោះស្តង់ដារប្រុសស្អាតរបស់ប្រទេសជប៉ុនវិញ គឺជាបុរសដែលមានទម្រង់មុខខ្លីដូចតារាសម្តែង Ryo Yoshizawa គឺត្រូវបានគេចាត់ទុកថា ជាបុរសស្រស់សង្ហាត្រូវតាមស្តង់ដារសម្រស់របស់ប្រជាជនជប៉ុន ចំណែកឯបុរសដែលមានទម្រង់មុខបែបអង់អាចក្លាហាន បបូរមាត់ក្រាស់ ភ្នែកធំៗ និងមានត្របក់ភ្នែកពីរជាន់ ដូចតារាចម្រៀង Sho Hirano ក៏ជាក្តីស្រមៃរបស់បុរសជប៉ុន និងជាទីប៉ងប្រាថ្នារបស់នារីៗជប៉ុនមិនតិចដែរ ឬបុរសដែលមានទម្រង់មុខបែប Hot Hot កែវភ្នែកស្រទន់ ស្លូតៗ ដូច Sota Fukushi ក៏មានអ្នកស្រឡាញ់ពេញចិត្តច្រើនដែរនៅក្នុងប្រទេសជប៉ុន។
    Ryo Yoshizawa
    Sho Hirano
    Sota Fukushi
    ៣. ការកំណត់ស្តង់ដារប្រុសស្អាតរបស់ប្រទេសកូរ៉េ
    ចំណែកការដាក់ពិន្ទុប្រុសស្អាតរបស់ប្រទេសកូរ៉េវិញ គេឱ្យពិន្ទុទៅលើអ្នកដែលមានទម្រង់មុខដូចតារាសម្តែង ឆា អ៊ុនវ៉ូ (Cha Eun Woo) របស់ក្រុមអាស្ត្រូ គឺសុទ្ធតែជាទម្រង់មុខបុរសស្អាតដែលគេចូលចិត្តគយគន់បំផុត ឬបុរសដែលមានភ្នែកធំៗបន្តិច និងមិនមានត្របកភ្នែកពីរជាន់ ដូច ផាក ប៉ុកគង់ (Park Bo Gum) ក៏ជាប់ជាស្តង់ដារប្រុសស្អាត គួរឱ្យស្រឡាញ់ពេញបេះដូងដែរ និងបុរសដែលមានទម្រង់មុខដូចតារាសម្តែង ស កាងជន (Seo Kang Joon) ដែលមានស្បែកសស្អាត មានទម្រង់មុខបែបបុរសរឹងមាំ តែបេះដូងទន់ភ្លន់ និងបង្កប់ដោយស្នាមញញឹមបែបស្រទន់មានមន្តស្នេហ៍ ក៏ត្រូវបានបុរសៗនៅក្នុងប្រទេសកូរ៉េប្រាថ្នាចង់បានទម្រង់មុខដូចជាពួកគេជាខ្លាំង និងជាទីទាក់ទាញ់របស់នារីកូរ៉េបំផុតផងដែរ៕
    Cha Eun Woo
    Park Bo Gum
    Seo Kang Joon
  • សូមចូលរួមអបអរសាទរ តារាស្រី ជំពូ អារ៉ាយ៉ា ជោគជ័យទាំងអាជីព ជោគជ័យទាំងជីវិតគ្រួសារ

    សូមចូលរួមអបអរសាទរ តារាស្រី ជំពូ អារ៉ាយ៉ា ជោគជ័យទាំងអាជីព ជោគជ័យទាំងជីវិតគ្រួសារ

    គួររំឭកផងដែរថា តារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ អ្នកនាង ជំពូ អារ៉ាយ៉ា (Chompoo Araya) បានរៀបការជាមួយលោក Nott Visrut ដែលជាអ្នកជំនួញលំដាប់មហាសេដ្ឋីនៅក្នុងប្រទេសថៃ ដោយរូបលោកបានមុខជំនួញរាប់មិនអស់នៅក្នុងដៃ។​

    អាចនិយាយបានថា អ្នកនាង Chompoo Ariya នៅពេលនេះជាសេដ្ឋីនីមួយរូបហើយ បើទោះបីជានាងមិនធ្វើអ្វីសោះ ក៏មានលុយចាយពេញៗដៃ សោយសុខលើគំនរមាសប្រាក់ចាយមិនអស់ដែរ តែផ្ទុយទៅវិញអ្នកនាងជានារីដ៏ឆ្លាតវៃ ដែលតែងតែជួយរំលែកទុក្ខលំបាក និងភាពហត់នឿយរបស់ស្វាមីជានិច្ច ហើយនាងក៏បានដើរតួនាទីជាអ្នកម្តាយបានយ៉ាងល្អថែមទៀតផង ដែលធ្វើឱ្យកូនៗទាំង៣របស់នាង ព្រមទាំងស្វាមីមានការស្រឡាញ់ពេញចិត្ត មានមោទនភាព និងកោតសរសើរលើរូបនាងជាខ្លាំង រហូតដល់ពេលថ្មីនេះ ស្វាមីរបស់នាង លោក Nott Visrut បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយរូបលោកបានសម្រេចចិត្តធ្វើបណ្តាំមរតផ្ទេរទ្រព្យសម្បត្តិរបស់លោកដែលមានទាំងប៉ុន្មានមកឱ្យឧត្តមភរិយារបស់លោកទាំងអស់ ដោយភ្ជាប់ជាមួយពាក្យសរសើរពីភរិយាមិនដាច់ពីមាត់ថា ភរិយារបស់លោកបានលះបង់ច្រើនណាស់ចំពោះគ្រួសារមួយនេះ នាងបានលះបង់អាជីពសិល្បៈដែលជាអាជីពដែលនាងស្រឡាញ់បំផុតនៅក្នុងជីវិតរបស់នាង ដើម្បីបំពេញតួនាទីជាភរិយាដ៏ល្អ និងជាអ្នកម្តាយដ៏សែនល្អរបស់កូនៗទាំង៣។

    គួរបញ្ជាក់ផងដែរថា នៅមុនពេលរៀបការ ជំពូ អារ៉ាយ៉ា នាងមានទ្រព្យសម្បត្តិមិនតិចនោះទេ ដោយនាងគឺជាតារាសម្តែងជួរមុខរបស់ប្រទេសថៃដ៏ល្បីល្បាញ ហើយតម្លៃខ្លួនរបស់នាងក្នុងការសម្តែង ឬថតផ្សព្វផ្សាយផលិតផលនីមួយៗក៏មិនថោកដែរ ដែលធ្វើឱ្យនាងមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងមានកិត្តិយសជាខ្លាំងនៅក្នុងអាជីពសិល្បៈរបស់នាង។ ដូច្នេះកាតលើកតម្កើង ការផ្តល់កិត្តិយស និងការផ្តល់នូវទំនុកចិត្តរបស់ស្វាមីរបស់នាងមកលើរូបនាងគឺពិតជាត្រឹមត្រូវ និងស័ក្តិសមបំផុត ព្រោះអ្នកនាង ជំពូ អារ៉ាយ៉ា ជានារីដ៏ល្អ គួរឱ្យលើកតម្កើង និងស្ញើចសរសើរខ្លាំងណាស់ ទាំងនៅក្នុងវិស័យការងាររបស់នាង ទាំងនៅក្នុងតួនាទីជាភរិយា និងតួនាទីជាអ្នកម្តាយដ៏ល្អ ដែលពេញដោយក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងភាពឆ្លាតវៃរបស់នាង៕

  • តេវ តារាស្រីលំដាប់ជួរមុខប្រចាំប៉ុស្តិ៍លេខ៣ថៃចូលរោងការហើយ

    តេវ តារាស្រីលំដាប់ជួរមុខប្រចាំប៉ុស្តិ៍លេខ៣ថៃចូលរោងការហើយ

    តារាស្រីល្បីឈ្មោះប្រចាំប៉ុស្តិ៍លេខ៣របស់ប្រទេសថៃ Taew Natapohn ថ្មីៗនេះ នាងបានចូលរោងការជាមួយលោក Pranai Phonprapha ដែលជាមហាសេដ្ឋីស្ថិតនៅក្នុងត្រកូលចៅសួរ កាន់កាប់មុខជំនួញអចលនទ្រព្យជាច្រើននៅក្នុងដៃ។ ពួក​គេ​បាន​ប្រារព្ធ​ពិធីរៀប​មង្គលការ​តាមបែប​ប្រពៃណី​ថៃ​កាលពី​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០២៥ នៅ​សណ្ឋាគារ Four Seasons Hotel Bangkok។

    គួរបញ្ជាក់ផងដែរថា លោក Pranai Phonprapha គឺជាអ្នកជំនួញ និងជាអ្នកស្នងមរតករបស់ក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសថៃ គឺ Siam Motors Group។ លោក Pranai បានគ្រប់គ្រងជំនួញភោជនីយដ្ឋាន និងសណ្ឋាគារនៅទូទាំងប្រទេសថៃ ព្រមទាំងគម្រោងលក់ផ្ទះល្វែងជាច្រើនកន្លែងទៀតផងដែរ។

    ពិធីភ្ជាប់ពាក្យរបស់កញ្ញា Taew Natapohn និងលោក Pranai Phonprapha ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលលោក Pranai បានស្នើសុំកញ្ញាដ៏ស្រស់ស្អាតរបស់យើងរៀបការ។ ហើយគូស្នេហ៍មួយគូនេះបានរៀបចំពិធីមង្គលការរបស់ពួកគេអស់រយៈពេលជាច្រើនខែ ដោយ តេវ បានប្រកាសព័ត៌មានលម្អិតអំពីគម្រោងរៀបមង្គលការរបស់ពួកគេនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយពួកគេមានបំណងអញ្ជើញភ្ញៀវចំនួន៧០០នាក់មកចូលរួមនៅក្នុងថ្ងៃពិសេសរបស់ពួកគេ ប៉ុន្តែក្រោយមកចំនួនភ្ញៀវបានកើនចំនួនរហូតដល់ទៅ៨០០នាក់។

    តួឯកស្រីល្បីឈ្មោះលំដាប់ជួរមុខរបស់ប្រទេសថៃម្នាក់នេះក៏​មានគម្រោងចង់បាន​កូនកំដកូនក្រមុំ​ប្រហែល ១០នាក់​សម្រាប់​ពិធីរបស់នាងផង​ដែរ។ នៅមុនថ្ងៃរៀបមង្គលការជាផ្លូវការរបស់កញ្ញា Taew Natapohn និងលោក Pranai Phonprapha សាច់ញាតិ និងគ្រួសារទាំងសងខាងក៏បានរៀបចំនូវពិធីបែបសាសនាមួយជុំគ្នានៅក្នុងទីវត្តអារ៉ាម ដើម្បីសុំពរជ័យ សិរីសួស្តីសម្រាប់ជីវិតគូរបស់ពួកគេ ដោយកម្មវិធីសុំពរជ័យនេះបានរៀបចំឡើងបែបសាមញ្ញ និងមានតែបងប្អូនសាច់ញាតិជិតស្និតរបស់គ្រួសារទាំងពីរចូលរួមតែប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យរីករាយ និងចាប់អារម្មណ៍ពីសំណាក់សាធារណជន ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់កញ្ញា តេវ នោះគឺ នៅមុនថ្ងៃរៀបមង្គលការរបស់ Taew Natapohn និងលោក Pranai Phonprapha មួយថ្ងៃ មិត្តភក្តិជិតស្និតរបស់ តេវ ក៏បានរៀបកម្មវិធីលាភាពនៅលីវជូន តេវ ផងដែរ ដោយមានមិត្តភក្តិស្រីរួមអាជីពសិល្បៈរបស់នាងមកចូលរួមជាច្រើន ដែលធ្វើឱ្យកម្មវិធីជួបជុំមួយនេះពេញដោយភាពរីករាយ ពេញដោយស្នាមញញឹម និងផ្តល់នូវកម្រងអនុស្សាវរីយ៍ជាច្រើនដល់កូនក្រមុំថ្មោងថ្មីរបស់យើង។

    គេសង្កេតឃើញថា នៅក្នុងកម្មវិធីរៀបមង្គលការរបស់តួឯកស្រីល្បីឈ្មោះប្រចាំប៉ុស្តិ៍លេខ៣ ថៃ កញ្ញា Taew Natapohn និងលោក Pranai Phonprapha គឺមានវត្តមានអ្នកចូលរួមដែលជាតារាសម្តែង តារាចម្រៀងគ្រប់ជំនាន់ និងអ្នកស្ថិតនៅក្នុងវិស័យសិល្បៈល្បីៗជាច្រើនរូប ដូចជា តារាសម្តែង Bella Ranee និងអ្នកគ្រប់គ្រងរបស់នាងក៏បានមកចូលរួមផងដែរ៕

  • តើទំនាក់ទំនងរវាង នីឆា និង តូណូ ដើរដល់ណាហើយ? តើ នីឆា ពិជាផ្តល់ឱកាសឱ្យ តូណូ មែន?

    តើទំនាក់ទំនងរវាង នីឆា និង តូណូ ដើរដល់ណាហើយ? តើ នីឆា ពិជាផ្តល់ឱកាសឱ្យ តូណូ មែន?

    រឿងដែលកំពុងផ្ទុះខ្លាំង និងកំពុងក្តៅគគុកនៅក្នុងប្រទេសថៃ និងកំពុងស្ថិតក្នុងការតាមដានរបស់អ្នកនិយមតាមដានសង្គមសិល្បៈថៃ គឺរឿងតូណូ (Tono Phakin Khamwilaisak) ដែលជាតារាប្រុសមានប្រជាប្រិយភាពខ្ពស់ ទាំងនៅក្នុងវិស័យខ្សែភាពយន្តភាគថៃ និងវិស័យចម្រៀងថៃ បានក្បាត់ចិត្តសង្សាររបស់ខ្លួន គឺ នីឆា (Nychaa Nuttanicha Dungwattanawanich) តារាស្រីលំដាប់ជួរមុខ ដែលមានអត្តចរិកសុភាពរាបសារ ស្រស់ស្អាតគួរឱ្យស្រឡាញ់ តែតូណូ បែរជាមិនចេះស្កប់ស្កល់ លួចមានទំនាក់ទំនងស្នេហាបែបស៊ីអារម្មណ៍ជាមួយអ្នកមេម៉ាយចាយរាង ម៉ាយ (Mind) ផ្អើលអាផាតមិន និងបែកធ្លាយទំនាក់ទំនងស្នេហាលើគ្រែបែបរោលរាលពេញបណ្តាញសង្គម។


    កាលពីដើមខែមេសាកន្លងមកថ្មីៗនេះ មានការផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងចំពោះទំនាក់ទំនងមិនធម្មតារវាងតារាប្រុស តូណូ ជាមួយ ម៉ាយ ដែលត្រូវបាន តូណូ ជួលឱ្យមកធ្វើជាជំនួយការផ្ទាល់ខ្លួន នៅពេលដែលអ្នកចាត់ការរបស់ខ្លួនអវត្តមាន ស្រីស្អាត ម៉ាយ ក៏ជាអ្នកប្រឡូកនៅក្នុងវិស័យសិល្បៈថៃផងដែរ ហើយបើទោះបីជានាងធ្លាប់មានស្វាមី និងមានកូនរួចហើយក៏ដោយ តែរូបរាងរបស់នាងគឺស្រស់ស្អាតមិនចាញ់ក្រមុំនោះទេ តែ ម៉ាយ ក៏កំពុងមានទំនាក់ទំនងស្នេហ៍ជាមួយសង្សាររបស់ខ្លួនដែលមានឈ្មោះថា ពេជ្រ ផងដែរ។

    តូណូបានបង្កាត់ភ្លើងស្នេហារោលរាលជាមួយ ម៉ាយ រហូតក្លាយទៅជាការលួចលាក់ផិតក្បត់ នីឆា ដែលជាសង្សារបណ្តូលចិត្តរបស់ខ្លួន និងធ្វើឱ្យ តូណូ ត្រូវបាត់បង់ ស្រីស្អាត នីឆា ជារៀងរហូតទៅ។ នៅក្នុងរឿងរ៉ាវលួចលាក់ក្បត់ចិត្ត សង្សាររបស់ខ្លួននេះ ត្រូវបាន ពេជ្រ និង ម៉ាយ ទំលាយគ្មានសល់នៅក្នុងកម្មវិធីបកស្រាយរឿងពិត របស់ភីនំកាន់ឆាយ ដែលធ្វើឱ្យទស្សនិកជនមានការស្រយុតចិត្តជាមួយ តូណូ មិនតិចទេ ហើយនឹកយល់ចិត្ត និងអាណិត នីឆា តួឯកស្រីយើងដែលមានអត្តចរិកសុភាពរាបសារ មិនគួរណាមកជួបជាមួយសង្សារចិត្តមិនស្មោះត្រង់ និងមិនចេះឆ្អែតឆ្អន់បែបនេះសោះ មានមួយមិនស្កប់ លួចលាក់ក្បត់ចិត្តសង្សារដែលរាប់អានគ្នាមកអស់រយៈពេល៧ឆ្នាំ ដោយនាយ តូណូ បានទៅវៃឡើងជាមួយ ម៉ាយ នៅឯអាផាតមិនរបស់នាង រហូតផ្អើលដល់បន្ទប់អ្នកជិតខាង ដោយសារតែមានសំឡេងលាន់ឮខុសពីធម្មតាចេញពីបន្ទប់របស់ ម៉ាយ និងរូបភាពនៃឈុតឆាករោលរាលនៅក្នុងរថយន្តរវាង តូណូ និង ម៉ាយ។ តាមរយៈការបកអាក្រាត និងប្រាប់ពីល្បិចបោកបញ្ឆោតស្នេហ៍ពីព្រានបុរស តូណូ ពីសំណាក់ ម៉ាយ ដែលជាជនរងគ្រោះផ្ទាល់បាននិយាយថា នាងមិនមានបំណងចង់បង្កាត់ភ្លើងស្នេហ៍លួចលាក់នេះ ដើម្បីបញ្ឈឺ ឬធ្វើឱ្យ នីឆា ខូចចិត្តនោះទេ តែនាងត្រូវបានចាញ់ល្បួងរបស់ តូណូ ដែលបានលួងលោមនាងថា តូណូ ឈប់ស្រឡាញ់ នីឆា ទៀតហើយ ដោយ តូណូ គិត នីឆា ត្រឹមដូចជាប្អូនស្រីប៉ុណ្ណោះ ហើយនាងបានបន្ថែមថា តូណូ បានប្រាប់ថា លោកមិនដែលបានទទួលនូវអ្វីដែលលោកចង់បានពី នីឆា ទេ (បញ្ហាលើគ្រែ) ដែលចំណុចទាំងអស់នេះបានធ្វើឱ្យ ម៉ាយ ទន់ចិត្ត និងជឿស្លង់ថា តូណូ ពិតជាស្រឡាញ់នាងពិតមែន ហើយទន្ទឹមនឹងការបកសា្រយរបស់ ម៉ាយ និងមិត្តប្រុសរបស់នាង ក៏បានធ្វើឱ្យ នីឆា យល់ពីសាច់រឿងយ៉ាងច្បាស់ ហើយបានធ្វើការសម្រេចចិត្តភ្លាមៗ ដើម្បីបញ្ឈប់ និងផ្តាច់ទំនាក់ទំនងយ៉ាងដាច់ស្រេចជាមួយ តូណូ តែម្តង។

    កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ អ្នកសារព័ត៌មានថៃ ដែលបានធ្វើបទសម្ភាសន៍ជាមួយ នីឆា នៅពេលដែលនាងបានទៅសម្តែងនៅផ្សារទំនើបមួយកន្លែងនោះ អ្នកសារព័ត៌មានបានសួរដេញដោលរហូត នីឆា បានបញ្ជាក់ច្បាស់ៗថា នាងត្រឡប់មកមានសេរីភាពវិញហើយ គឺនៅ Single ដូចដើម ចំណែកអារម្មណ៍ និងទឹកចិត្តក៏ល្អឡើងវិញដែរ សូមអរគុណចំពោះក្តីបារម្ភ និងការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ មិត្តភក្តិ និងអ្នកទាំងអស់គ្នាជាខ្លាំង។

    តាមរយៈការបកស្រាយរបស់ នីឆា បែបចំៗនេះ បានបង្ហាញឱ្យឃើញថា ទំនាក់ទំនងរបស់ នីឆា និង តូណូ គឺត្រូវបានបញ្ចប់ហើយ នីឆា អត់ទោសឱ្យ តូណូ តែមិនផ្តល់ឱកាសដល់ តូណូ ទៀតទេ ចំណែកមិត្តភក្តិស្និតស្នាល និងក្រុមគ្រួសាររបស់ នីឆា វិញ គឺថា ដាច់ខាតតែម្តង គឺមិនគាំទ្រ ឬបើកឱកាសឱ្យ តូណូ ត្រឡប់មកត្រូវគ្នាជាមួយ នីឆា ដាច់ខាត។


    ដូច្នេះ ការពិតត្រូវបានលាតត្រដាងដាច់ស្រេចអស់ហើយ គឺ តូណូ ពិតជាបានក្បត់ចិត្ត នីឆា ដែលជាសង្សារពិតមែន ហើយនៅពេលនេះ នីឆា ក៏បានផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយ តូណូ រួចស្រេចអស់ហើយ គឺសូម្បីតែដំណើរកម្សាន្តបែបលក្ខណៈគ្រួសារទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន នាងចុងខែមេសានេះ រវាងគ្រួសាតូណូ និងគ្រួសារនីឆា ក៏គេសង្កេតឃើញថា សមាជិកគ្រួសាររបស់នីឆាមិនបានទៅចូលរួមទេ គឺឃើញតែសាច់ញាតិក្រុមគ្រួសាររបស់តូណូប៉ុណ្ណោះដែលបានធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃ ដោយគេសង្កេតឃើញថា តូណូ បានបង្ហោះរូបបង្ហាញពីភាពឯកា និងភាពសោកសៅរបស់ខ្លួន ទោះបីជាកំពុងដើរលេងកម្សាន្តក៏ខ្លួនមិនបានសប្បាយរីករាយទៅតាមបរិយាកាស និងស្ថានភាពចំពោះមុខដែរ។ នេះហើយលទ្ធផលមានមួយមិនស្កប់ ចុងក្រោយបានត្រឹមពាក្យថា សោកស្តាយ តែមិនអាចបកក្រោយបានទេ ហើយឱកាសកែខ្លួនក៏មិនចេះតែទទួលបានងាយៗដែរ។



    សូមថែរក្សាអ្នកនៅជិតខ្លួនរបស់យើង និងពេលវេលាល្អៗជាមួយគ្នាឱ្យបានល្អបំផុត កុំធ្វើអ្វីដែលធ្វើឱ្យខ្លួនយើងស្តាយក្រោយ ឬមានវិប្បដិសារីឱ្យសោះណា៎៕

  • កម្ពុជា គាំទ្រ ក្រុមហ៊ុនថាមពលអន្តរជាតិ TotalEnergies ចូលរួមវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា

    កម្ពុជា គាំទ្រ ក្រុមហ៊ុនថាមពលអន្តរជាតិ TotalEnergies ចូលរួមវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា

    ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានសម្ដែងការគាំទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងជានិច្ចចំពោះក្រុមហ៊ុនថាមពលអន្តរជាតិ TotalEnergies និងដៃគូវិនិយោគជាច្រើនផ្សេងទៀត ដែលមានបំណងចូលរួមក្នុងកិច្ចការពារបរិស្ថាន រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចគោលដៅក្នុងនាមជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការ របស់ក្រសួងបរិស្ថានជាមួយដៃគូ វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

    ក្នុងជំនួបនេះ លោក Dinah Kumar នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈវិនិយោគលើថាមពលកកើតឡើងវិញ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើគម្រោង REDD+ របស់កម្ពុជា និងការអភិវឌ្ឍដំណោះស្រាយផ្អែកលើធម្មជាតិ (Nature based Solutions -NBS) ឈានទៅសម្រេចឱ្យបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

    លោកនាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍនដោយចីរភាព និងសុខដុមភាពបរិស្ថាន៕