Author: ធឿន មករា

  • realme 7 series ផ្តល់អោយអ្នកនូវស្មាតហ្វូនកំពូលល្បឿននាថ្ងៃស្អែកនេះ សូមទន្ទឹុមរង់ចាំទាំងអស់គ្នា

    realme 7 series ផ្តល់អោយអ្នកនូវស្មាតហ្វូនកំពូលល្បឿននាថ្ងៃស្អែកនេះ សូមទន្ទឹុមរង់ចាំទាំងអស់គ្នា

    ការសម្ភោធន៍ជាផ្លូវការrealme 7 series នៅថ្ងៃទី​៣០ ខែកញ្ញា​​គឺជាស្មាតហ្វូនសាកថ្មលឿនខ្លាំង65W និងមានកាមេរ៉ាច្បាស់4គ្រាប់64MP ដំបូងគេនៅកម្ពុជា

    realme ដែលជាអ្នកពេញនិយមបច្ចេកវិទ្យាពេញនិយមនឹងដាក់ប្រកាសផ្លូវការនូវផលិតផលrealme 7 series នៅលើទូរទស្សន៍ Rasmey Hang Meas HDTV និងមានការLiveផ្ទាល់តាមរយៈFacebook ផងដែរ ។ យោងតាមគោលការណ៍នៃម៉ាកផលិតផល “ ហ៊ានឆ្ពោះទៅមុខ”  realme 7 series ដែលផ្តោតទៅលើ “ Capture Sharper,  Charge Faster”​ នឹងនាំមកនូវបទពិសោធន៍ផលិតផលដែលមាន “ភាពភ្ញាក់ផ្អើល”មកដល់អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន តោះ!ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។

    ដំណោះស្រាយការសាកថ្ម65W SuperDart លំដាប់ Flagship : ផ្តល់ជូនអ្នកនូវល្លឿនដ៏អស្ចារ្យ

    realme បានយកបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart ដាក់នៅក្នុងផលិតផលថ្មីដំបូងគេនៅនៃrealme Number series ។ realme 7 Proអាចសាកថ្មបាន​​13%ក្នុងរយៈពេល3នាទី និងអាចលេងPUBG បាន​3ប្រគួត លេង Instagram បាន2ម៉ោង មើលYouTubeបាន2.5ម៉ោង ឬក៏ទុកStandbyបានរយៈពេល4ថ្ងៃ ក្រៅពីនេះវាអាចសាកពេញ100%ត្រឹមតែរយៈពេល34នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកថ្មលឿនបំផុតសម្រាប់ជួរតម្លៃដូចគ្នា និងធ្វើអោយអតិថិជនចាកចេញពីបញ្ហាការរង់ចាំនៃការរសាកថ្ម ។

    អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ realme 7 seriesគឺជាទូរសព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព សីតុណ្ហភាពក្នុងរយៈពេលសាកថ្មគឺត្រូវបានគ្រប់គ្រងអោយនៅក្នុងក្រោម40℃ ដូចនេះអ្នកប្រើប្រាស់អាចរីករាយនឹងការសាកថ្មក៏លឿននេះយ៉ាងទុកចិត្ត។

    កាមេរ៉ាច្បាស់ Sony 64MP ៤គ្រាប់ ធ្វើអោយការរស់នៅកាន់តែច្បាស់

    នៅផ្នែកកាមេរ៉ា realme 7 Pro មានបំពាក់ជាមួយនឹងកាមេរ៉ាគោលSony 64MP លេនប្លង់ទូលាយ 8MP លេនម៉ាក្រូ2MPនិងលេន Portrait​2MP  ដែលអាចអោយយុវវ័យកត់ត្រារឿងល្អៗនិងកាន់តែច្បាស់ក្នុងការរស់នៅ ដោយឡែកដោយមានជំនួយពីមុខងារថតពេលយប់និងមុខងារStarry Mode ទោះជាស្ថិតនៅក្នុងពេលយប់ក៏អាចចាប់យកបាននូវរូបភាពដ៏ស្រស់ស្អាតបានដែរ និងមានមុខងារវីដេអូ AI Color Portrait ដែលពេញនិយម។ កាមេរ៉ា Selfie 32MP សក្តិសមជាមួយនឹងអ្នកដែលចូលចិត្តSelfie មិនថាស្ថិតក្នុងទីកន្លែងភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។

    បន្ទះឈីបMedia Tek Helio G95ដែលប្រកាសដំបូងគេ : ជួយអ្នកក្នុងការឆ្ពោះទៅរកក្តីស្រមៃនៃការលេងហ្គេម

    realme 7 បំពាក់នូវបន្ទះឈីប Gaming Helio G95របស់​Media Tekដែលដាក់ប្រកាសដំបូងគេនិងមានសមត្ថភាពខ្លាំង ទទួលបានតេស្តពិន្ទុនៅលើAntutu ដល់ទៅជាង30មុឺនពិន្ទុ  ។ បន្ទះឈីបGaming នេះផ្តល់អោយអ្នកប្រើប្រាស់នូវ សមត្ថភាពលេងហ្គេមកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ realme 7 ក៏គាំទ្រនូវអេក្រង់កម្រិត90Hz ដែលធ្វើអោយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែរលូនដកចិត្តមិនរួច។ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន30W Dart និងថាមពលថ្មធំ5000mAh realme 7នឹងក្លាយជាជម្រើសសា្មតហ្វូនល្អបំផុតសម្រាប់អ្នកលេងហ្គេម។

    realme 7 Pro និង​ realme 7 សុទ្ធតែមានទំហំផ្ទុកធំ 8GB+128GB កាមេរ៉ាSony 64MP ៤គ្រាប់ រួមជាមួយនឹងមុខងារStarry Mode ហើយការរចនានេះត្រូវបានបំផុសគំនិតដោយកញ្ជក់។ realme 7 pro ផ្តោតសំខាន់ទៅលើដូចជាការថតរូប មានបំពាក់នូវបន្ទះឈីបSnapdragon 720G ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart អេក្រង់​Super AMOLED  រួមជាមួយបាសបំពងសំលេងពីរគ្រាប់ Dolby Atmos  រីឯ realme 7 ផ្តោតសំខាន់ទៅលើការលេងហ្គេម ដែលមានបន្ទះឈីបHelio G95 និងមានសមត្ថភាពខ្លាំងរបស់Media Tek ដែលបានដាក់ប្រកាសដំបូងគេក្នុងពិភពលោក គាំទ្រនូវអេក្រង់កម្រិត90Hz និងមានបំពាក់ថាមពលថ្មធំ5000mAh រួមជាមួយនឹងបច្ចេកវិទ្យាការសាកថ្មលឿន30W ។

    ក្នុងនាមrealme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់Flagshipជាច្រើននៅលើវា។ ក្រៅពីនេះ នឹងមានភាពភ្ញាក់ផ្អើលជាច្រើនទៀតនៅក្នុងកម្មវិធីដាក់ប្រកាសនាវេលាម៉ោង19:00ថ្ងៃ30ខែកញ្ញា សូមទន្ទឹមរង់ចាំទាំងអស់គ្នា !

  • ជួយផង…ខ្ញុំត្រូវពស់ចឹក ធ្វើម៉េចទៅ?

    ជួយផង…ខ្ញុំត្រូវពស់ចឹក ធ្វើម៉េចទៅ?

    ការត្រូវពស់ ឬសត្វមានពិសចឹក ឬខាំ មិនមែនជារឿងដែលនៅឆ្ងាយខ្លួនឡើយ។ ការដើរលេងនៅក្នុងចម្ការក្រោយផ្ទះ ឬសូម្បីតែទៅដើរលេងនៅតាមខេត្ត យើងអាចនឹងមានឱកាសត្រូវសត្វពស់ចឹកបានគ្រប់ពេលវេលា។ ការព្យាបាលដំបូងយ៉ាងត្រឹមត្រូវ មុននឹងអ្នកទៅជួបគ្រូពេទ្យគឺជារឿងសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យរូបអ្នកមានសុវត្ថិភាពឡើងវិញ រួមទាំងកាត់បន្ថយសភាវជ្រៀតជ្រែកផ្សេងៗបានច្រើនទៀតផង។

    វិធីបឋមព្យាបាលពេលត្រូវសត្វពស់ចឹក

    . មុនទៅមន្ទីរពេទ្យ ចូរលាងត្រង់មុខរបួសដែលត្រូវសត្វពស់ចឹកនោះដោយទឹកស្អាត(ទឹកបរិសុទ្ធ) មិនគួរយកកាំបិតចៀរ ឬឆូត យកភ្លើងញល់ ឬយកឱសថបុរាណផ្សេងៗមកបិទលើមុខរបួសឡើយ ព្រោះក្រៅពីនឹងធ្វើឱ្យឈឺខ្លួនដោយមិនចាំបាច់ហើយ នៅបន្ថែមឱកាសដែលមុខរបួសត្រូវឆ្លងមេរោគទៀតផង។

    – ការបឺតជញ្ជក់យកពិសសត្វពស់ចេញពីមុខរបួសដូចនៅក្នុងភាពយន្ត មិនគួរធ្វើជាដាច់ខាត ព្រោះហុចផលអាក្រក់ដល់ទាំងអ្នកដែលត្រូវពស់ចឹក និងអ្នកបឺតពិសចេញ ដោយសារវានឹងបន្ថែមភាពប្រថុយប្រថានឱ្យមុខរបួសកាន់តែឆ្លងមេរោគចូលច្រើន ឯអ្នកដែលបឺតពិសនោះអាចបានទទួលពិសចូលទៅក្នុងរាងកាយម្នាក់ទៀត។

    – ឱ្យចំណុចដែលត្រូវពស់ចឹកនោះកម្រើកតិចបំផុត ដើម្បីបន្ថយ និងពន្យឺតការបឺតជ្រាបរបស់ពិសចូលទៅក្នុងក្រសែឈាម។

    – ការយកខ្សែមកចងរឹតនៅផ្នែកខាងលើមុខរបួសមិនគួរធ្វើឡើយ ព្រោះនឹងធ្វើឱ្យឈាមហូរទៅចិញ្ចឹមអវយវៈនៅផ្នែកនោះមិនគ្រប់គ្រាន់ បង្កើនឱកាសក្នុងការធ្វើឱ្យមានសាច់ស្លាប់នៅត្រង់នោះ និងបើសិនជាមានសាច់ស្លាប់ច្រើន អាចនឹងត្រូវកាត់អវយវៈត្រង់នោះចេញតែម្ដង។ ក្រៅពីនេះការចងរឹតនៅផ្នែកខាងលើមុខរបួស មិនបានធ្វើឱ្យពិសពស់ជ្រៀតចូលទៅក្នុងក្រសែឈាមបានតិចនោះទេ។

    – ប្រញាប់ទៅជួបគ្រូពេទ្យ បើយកសត្វពស់នោះទៅជាមួយបាន ក៏នឹងជួយឱ្យបានដឹងពីប្រភេទរបស់សត្វពស់ និងប្រភេទរបស់ពិសពស់នោះ ធ្វើឱ្យការព្យាបាលរបស់គ្រូពេទ្យកាន់តែងាយឡើង តែមិនចាំបាច់ត្រូវខាតពេលដើរវែកស្មៅចូលទៅរកវាយសម្លាប់សត្វពស់នោះទេ បើពស់ចឹកហើយរត់បាត់នោះ​ ត្រូវប្រញាប់ទៅមន្ទីរពេទ្យវិញប្រសើរជាង ព្រោះពេទ្យអាចសង្កេតមើលអាការ ជួសឈាម និងផ្ដល់ការព្យាបាលបាន។

    ពេលទៅដល់មន្ទីរពេទ្យ នឹងមានដំណាក់កាលការព្យាបាលដោយការជួសឈាមពិនិត្យ និងអាចត្រូវគេងសម្រាកក្នុងមន្ទីរពេទ្យដើម្បីតាមដានមើលអាការ បើមានអាការខុសប្រក្រតី គ្រូពេទ្យនឹងពិចារណាផ្ដល់សេរ៉ូមបំបាត់ពិសពស់ជាបន្ត។

    វិធីដែលល្អ អ្នកគ្រូ ឆវី សូមណែនាំឱ្យគ្រប់គ្នាប្រយ័ត្នប្រយែងក្នុងការដើរចូលទៅក្នុងទីកន្លែងដែលស៊ុបទ្រុប គុម្ពស្មៅ រួមទាំងចង់ឱ្យរៀបចំផ្ទះសំបែងឱ្យមានស្អាតបាត មានរបៀបរៀបរយ ព្រោះជាញឹកញាប់ណាស់ដែលអ្នកគ្រូ ឆវី បានជួបមនុស្សដែលត្រូវពស់ចឹកនៅក្នុងបរិវេណផ្ទះរបស់ខ្លួនឯង ទើបចង់ឱ្យគ្រប់គ្នាមើលថែទាំផ្ទះសំបែងឱ្យមានសុវត្ថិភាពពីសត្វមានពិសផ្សេងៗដែលអាចមកធ្វើបាបយើងបាន៕

  • ត្រឡប់ពីចូលនិវត្តន៍ McGregor នឹងមកវាយជាមួយ Pacquiao

    ត្រឡប់ពីចូលនិវត្តន៍ McGregor នឹងមកវាយជាមួយ Pacquiao

    ​តាមប្រភពជិតស្និទនៅសង្វៀន UFC បានប្រកាសព័ត៌មានបែកធ្លាយមួយថា Conor McGregor កីឡាករប្រដាល់ក្បាច់គុនចម្រុះ MMA នឹងមានការប្រកួតជាមួយនឹងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao កើតឡើង នាពេលឆាប់ៗខាងមុខនេះ ហើយការប្រកួតនោះ គឺជាការប្រកួតប្រដាល់សកល។

    ទោះបីជាមិនមានជំនាញខ្លាំងខាងប្រដាល់សកលក៏ពិតមែន ក៏ប៉ុន្តែកីឡាករអាមេរិកសញ្ជាតិ កូឌីវ័រ រូបនេះ បានប្រកាសថា រូបគេមិនខ្លាចគូប្រកួតរបស់ខ្លួនឡើយ ដោយសន្យាថា នឹងវាយឱ្យបានខ្លាំងក្លានៅថ្ងៃប្រកួត។ ទោះបីជាបានបញ្ជាក់យ៉ាងច្បាស់ៗបែបនេះក្តី តែគេនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទពិតប្រាកដនៃការប្រកួតនេះនៅឡើយ ដោយត្រូវរង់ចាំការប្រកាសជាផ្លូវការជាមុនសិន ។

    គួរបញ្ជាក់ដែរថា McGregor ​និង Pacquiao សុទ្ធតែជា​កីឡាករ​​ដែល​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​សកល​ជាមួយ Floyd ​ម្ដង​ម្នាក់រួចមក​ហើយ។ ​ដោយ​កាល​នោះ ​រូបគេទាំង2 សុទ្ធតែបរាជ័យទាំងអស់ ​ប៉ុន្តែ​ទទួល​បាន​តម្លៃ​ខ្លួន​យ៉ាងច្រើន​៕

    ប្រភព៖ ​dailymail

  • Messi មិនពេញចិត្ត Barcelona ដែលលក់មិត្តជិតស្និទ្ធរបស់ខ្លួន

    Messi មិនពេញចិត្ត Barcelona ដែលលក់មិត្តជិតស្និទ្ធរបស់ខ្លួន

    Suarez ​ធ្លាប់ត្រូវ​បាន​លោក Koeman ​ប្រាប់​ដោយផ្ទាល់ថា ​មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ប្រើប្រាស់​ឡើយ និង​បើ​អាច​រក​ក្លិប​ថ្មី​លេងបាន ក៏​ទៅចុះ ពីព្រោះគេអាចប្រឈមមុខនឹងការអង្គុយនៅកៅអីបម្រុងជាអចិន្ត្រៃយ៍។ បន្ទាប់ពីនោះ មិនបានប៉ុន្មានផង កីឡាកររូបនេះ​ ត្រូវបាន FC Barcelona ប្រកាសថា បានចែកផ្លូវគ្នា ដោយបានលក់ទៅឱ្យ AT Madrid ក្នុងតម្លៃត្រឹមតែ ៧លានដុល្លារប៉ុណ្ណោះ។

    មិត្តរួមក្រុម Messi បានបញ្ចេញប្រតិកម្មថា ” Suarez ​ធ្លាប់​បាន​ជួយ​ដល់​ក្រុម​ច្រើន​ណាស់​ គេ​មិន​ស័ក្តិ​សម​នឹង​ត្រូវ​ខាង​ក្លិប​ Barca បោះបង់​ចោល​បែប​ហ្នឹងឡើយ​។ តែ​យ៉ាង​ណា ​ជា​ការ​ពិត​ មក​ដល់​ដំណាក់កាល​នេះ​ហើយ​ វា​គ្មានអ្វី​ភ្ញាក់ផ្អើល​ដល់​ខ្ញុំ​ទៀត​ទេ​ នៅ​ពេលដែល​ក្លិប​នេះ​ ធ្វើ​អ៊ីចឹង​ដាក់​កីឡាករទៅហើយនោះ​”។

    គួរឱ្យដឹងដែរថា លោក ​Koeman ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិប FC Barcelona បានដកកីឡាករជាច្រើនចេញពីបញ្ជីឈ្មោះជម្រើសដំបូងរបស់ខ្លួន ក្នុងនោះក៏មានកីឡាករសំខាន់ៗចាស់វស្សាជាច្រើនរូបផងដែរ ក្រោយពីក្រុមមួយនេះបង្ហាញខ្លួនមិនបានល្អនៅ ​UEFA Champions League៕

  • ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។

    1 . ស្រ្តីធាត់ ប៉ះពាល់ផ្លូវចិត្តទារក

    ការតាមដានលទ្ធផលថយទៅក្រោយវិញនៅលើមនុស្សចំនួន 2,303នាក់ដែលមានអាយុជាមធ្យម 20ឆ្នាំ និងមានបុរសជិតពាក់កណ្ដាលនោះ បានរកឃើញថា បន្ទាប់ពីកាត់ឥទ្ធិពលរឿងអាយុរបស់ម្ដាយ ការសិក្សា និងប្រាក់ចំណូល សភាវជ្រៀតជ្រែកនៅពេលប្រសូតចេញហើយ ការដែលពួកគេមានម្ដាយធាត់ ឬមានទម្ងន់ខ្លួនលើសពីកំណត់កម្រិតមុនពេលតាំងគភ៌នោះ បានបង្កើនភាពប្រថុយប្រថានដល់កូនដែលអាចនឹងមានអាការគិត ឬធ្វើអ្វីផ្ដេសផ្ដាស់នៅពេលមានអាយុ 20ឆ្នាំឡើង រហូតដល់ទៅ 54%ឯណោះ។

    យន្តការដែលនៅពីក្រោយសម្ព័ន្ធភាពនេះនៅមិនទាន់ប្រាកដច្បាស់នៅឡើយ តែអាចនឹងពាក់ព័ន្ធនឹងការដែលពួកគេមានម្ដាយធាត់ហើយបង្កើនភាពប្រថុយប្រថានដល់សភាវជ្រៀតជ្រែកនៅពេលកើត ជំងឺពាក់ព័ន្ធនឹងមេតាបូលីហ្ស៊ឹម និងម៉ូលីគុលដែលពាក់ព័ន្ធជាមួយការក្លាយរលាក ជាដើម។ ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ត្រូវចាប់ផ្ដើមតាំងពីពេលមុនតាំងគភ៌ឯណោះ ហើយភោជនាហារក៏រាប់ថាជាបច្ច័យមួយដែលនឹងនាំឆ្ពោះទៅរកការតាំងគភ៌ដែលទទួលបានជោគជ័យដែរ។

    2 . តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ?

    សំណួរ ៈ តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ? តើអ្វីដែលគេតែងនិយាយថា បើមានកូនពេលអាយុច្រើន កូនប្រសូតចេញមកហើយអាចនឹងមានសតិបញ្ញាមិនសូវល្អ(មិនសូវគ្រប់ទឹក) តើមែនឬទេ? និងព្រោះអ្វី?

    ចម្លើយ ៈ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលតាំងគភ៌ក្រោយអាយុ 35ឆ្នាំឡើងទៅ មានឱកាសកើតបញ្ហាក្នុងការតាំងគភ៌ទាំងលើម្ដាយ និងទារក ច្រើនជាងស្រ្តីដែលតាំងគភ៌ក្នុងអាយុតិចជាង 35ឆ្នាំ ហើយបញ្ហាមួយទៀតនោះក៏គឺ ភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ ដូចជាមានឱកាសក្នុងការកើតមកមានបញ្ហាខាងខួរក្បាល និងរាងកាយបាន ដូច្នេះបើស្រ្តីណាម្នាក់តាំងគភ៌ក្រោយអាយុ 35ឆ្នាំនោះ គ្រូពេទ្យនឹងធ្វើការពិនិត្យទឹកភ្លោះដើម្បីវិនិច្ឆ័យទារកក្នុងគភ៌ថា តើមានភាពខុសប្រក្រតីខាងក្រូម៉ូហ្សូមឬទេ?។

    3 . ចង់បានកូនភ្លោះ ប្រុស1 ស្រី1 តើអាចធ្វើបានទេ?

    សំណួរ ៈ នាងខ្ញុំចង់បានកូនភ្លោះបែបប្រុស1 ស្រី1 តើសម័យនេះអាចធ្វើបានឬទេ?

    ចម្លើយ ៈ ការមានកូនភ្លោះ ជាការតាំងគភ៌ដែលមិនប្រក្រតីតាមធម្មជាតិ ដែលនឹងមានបញ្ហាកើតឡើងជាច្រើនក្នុងអំឡុងការមើលថែទាំគភ៌ ដូច្នេះប្រហែលជាពិបាកខ្លាំងណាស់ដែលនឹងមានលោកគ្រូពេទ្យណាម្នាក់ធ្វើបានតាមស្តង់ដារខាងវេជ្ជសាស្រ្តអាចផ្ដល់សេវាកម្មដល់អ្នកស្រីបានតាមតម្រូវការនេះ។ តែបើតាមទ្រឹស្ដីវិញ គឺអាចធ្វើបានដោយការធ្វើបដិសន្ធិខាងក្រៅរាងកាយ ដែលគេហៅថាទារកបំពង់កែវ និងពិនិត្យមើលក្រូម៉ូហ្សូមភេទពេលដែលនៅជាតួកំណើត មុននឹងដាក់ចូលទៅវិញ។ យ៉ាងណាក៏ដោយ ទោះជាដាក់ចូលទៅវិញមែន តែប្រភេទប្រុស1 ស្រី1នេះក៏មិនបានមានន័យថា ទាំងពីរនឹងចម្រើនធំធាត់ប៉ុនៗគ្នាដែរ អាចនឹងស្វិតមួយ ឬស្វិតទាំងពីរក៏មាន(ពិបាកថែទាំ) ហើយថ្លៃចាយវាយដ៏សែនថ្លៃកប់ពពកនោះក៏នឹងក្លាយជាអាសាឥតការទៅដែរ។

    4 . ផ្សែង និងក្លិនបារីបង្កគ្រោះថ្នាក់ដល់ទារកក្នុងគភ៌

    ក្នុងអំឡុងពេលតាំងគភ៌ ស្រ្តីមានគភ៌មិនគួរនៅជិតអ្នកជក់បារីជាដាច់ខាត ដើម្បីភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងផ្ទៃ ព្រោះសារធាតុផ្សេងៗពីផ្សែងបារិដែលអ្នកបានស្រូបចូលទៅដោយមិនបានជក់ដោយខ្លួនឯងនោះ មានផលប៉ះពាល់ខ្លាំងជាងសេពដោយខ្លួនឯងទៅទៀត ព្រោះវានឹងមានផលប៉ះពាល់ទាំងលើការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណឹងឯង។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ដែលបានរកឃើញថា បើសិនទទួលបានសារធាតុពុលពីផ្សែងបារី នឹងធ្វើឱ្យងាយនឹងកើតសភាវរលូតបុត្រខ្លាំងឡើង មានឱកាសប្រសូតបុត្រដែលមិនសមប្រកបមុនពេលកំណត់ឬទារកក្នុងគភ៌អាចនឹងកើតមកពិការតាំងពីកំណើតក៏មាន។ វិធីដែលល្អ អ្នកគួរឱ្យស្វាមីរបស់អ្នកចេញទៅជក់បារីនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលស្រឡះ និងហាមជក់បារីនៅក្នុងផ្ទះជាដាច់ខាត រួមទាំងនៅក្នុងរថយន្តដែលអ្នកជិះជាមួយទៀតផង។

    5 . ស្រ្តីមានគភ៌គេងលក់ស្រួល នឹងធ្វើឱ្យទារកក្នុងគភ៌គេងលក់ស្រួលដែរឬទេ?

    ការគេងលក់របស់មាតា ក្រៅពីនឹងជួយមិនឱ្យនឿយល្វើយអស់កម្លាំងហើយ ក្នុងអំឡុងពេលសម្រាកគេងលក់នោះនៅធ្វើឱ្យឱ្យការហូរវិលរបស់លោហិតក្នុងរាងកាយឆ្ពោះទៅរកស្បូនដំណើរការបានល្អផងដែរ ធ្វើឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារ និងអុកស៊ីហ្ស៊ែនក្នុងបរិមាណដែលគ្រប់គ្រាន់នឹងតម្រូវការក្នុងការចម្រើនធំធាត់ឡើងនៅក្នុងគភ៌។ ខណៈពេលជាមួយគ្នា នៅពេលដែលស្រ្តីមានគភ៌គេងលក់ស្រួល រាងកាយក៏នឹងសម្រាក ផ្លូវចិត្តក៏នឹងធូរស្រាលដូចគ្នា ទារកពិតជានឹងបានដឹងតាំងពីនៅក្នុងគភ៌អំពីសេចក្ដីសុខរបស់មាតាដែលកំពុងពពោះ ទារកក៏នឹងមានសេចក្ដីសុខសប្បាយទៅជាមួយដែរ ធ្វើឱ្យមានវិវឌ្ឍនាការខួរក្បាលល្អ។ ដូច្នេះហើយទើបកុមារដែលកើតចេញពីម្ដាយដែលមានសេចក្ដីសុខកាយសប្បាយចិត្ត មិនធុញថប់តានតឹងខឹងច្រើន និងគេងសម្រាកបានគ្រប់គ្រាន់គឺជាកុមារដែលងាយស្រួលចិញ្ចឹម និងមានសុខភាពរឹងមាំល្អហ្នឹងឯង៕

    (នៅមានត)

  • ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ទោះអាយុច្រើន ក៏មានគភ៌ដោយសុវត្ថិភាពបានដែរ…

    ដោយឡៃហ្វ៍ស្តាយល៍របស់ស្រ្តីសម័យថ្មីដែលនៅមានអារម្មណ៍សប្បាយ និងចង់សាកល្បងជាមួយជីវិតការធ្វើការងារឱ្យបានយូរ ឬអ្នកខ្លះទៀតជានាងក្រមុំរើសច្រើនដែលនៅមិនទាន់ជួបបុរសត្រូវចិត្តនោះ ធ្វើឱ្យការសាងក្រុមគ្រួសារ និងការរៀបការក្រកើតឡើង ឱកាសក្នុងការនឹងមានបញ្ហាពាក់ព័ន្ធជាមួយការតាំងគភ៌ និងបញ្ហាផ្នែកសុខភាពរបស់ទារកពិតជាមានភាពអាចទៅរួចខ្ពស់។

    វេជ្ជបណ្ឌិតជំនាញផ្នែកស្រ្តី និងសម្ភពបានឱ្យដឹងថា ស្រ្តីដែលតាំងគភ៌នៅពេលខ្លួនអាយុច្រើន មានភាពប្រថុយប្រថានខ្ពស់ដោយសារកូននឹងកើតភាពខុសប្រក្រតីរបស់ចំនួនក្រូម៉ូហ្សូមដែលនឹងនាំឆ្ពោះទៅរកក្រុមអាការរលូតបាន ដោយសារតែការធ្វើការរបស់សម្បុកស៊ុតញីនឹងចុះខ្សោយនៅពេលស្រ្តីមានអាយុច្រើនឡើង ជាពិសេសក្នុងអំឡុងអាយុ 35ឆ្នាំឡើងទៅ ដោយពេទ្យនឹងផ្ដល់ការណែនាំ ដើម្បីជោះយកទឹកភ្លោះមកពិនិត្យរកមើលភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូមក្នុងអំឡុងអាយុគភ៌ប្រមាណ 17 – 22សប្ដាហ៍។ ស្រ្តីមានគភ៌គួរប្រាប់ និងប្រឹក្សាសុំការណែនាំពីគ្រូពេទ្យដើម្បីបានទទួលព័ត៌មានអំពីការតាំងគភ៌របស់ខ្លួនឱ្យបានច្រើនបំផុត និងពិភាក្សារួមគ្នាអំពីភាពប្រថុយប្រថានដែលអាចនឹងកើតឡើងចំពោះទារក និងការថែទាំរក្សាដែលត្រឹមត្រូវជាបន្ត។

    ក្រៅពីនេះ ការតាំងគភ៌នៅពេលអាយុច្រើន នៅធ្វើឱ្យកើតបញ្ហាទងសុកធ្លាក់ចុះទាប ទងសុករបកមុនពេលប្រសូត អ្នកខ្លះអាចកើតភាពខុសប្រក្រតីរបស់សរសៃឈាមដែលហូរទៅចិញ្ចឹមនៅទងសុក និងខ្លួនទារក ដែលជាហេតុធ្វើឱ្យទារកមានខ្លួនតូច និងមានសភាវក្រធំ ឬធំយឺតនៅក្នុងគភ៌ពិតជាអាចកើតឡើងខ្ពស់ ឬស្រ្តីខ្លះទៀតកើតរោគទឹកនោមផ្អែមខណៈមានគភ៌ដែលនឹងរកឃើញថា ទារកនឹងមានខ្លួនធំ និងពិបាកប្រសូតធ្វើឱ្យធ្លាក់ឈាមច្រើនក្រោយពេលប្រសូតបាន។

    ការពិនិត្យសុខភាពមុនពេលតាំងគភ៌មានភាពចាំបាច់ និងជួយកាត់បន្ថយក្ដីកង្វល់បានច្រើន ដោយសារតែដល់ពេលអាយុច្រើនឡើង ក៏នឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែមខណៈពេលមានគភ៌កើតឡើងដែរ ហើយបើមានគភ៌នៅពេលអាយុច្រើនជាង 25ឆ្នាំផងនោះ នឹងកើតជំងឺទឹកនោមផ្អែម និងលើសឈាមខ្លាំងជាងមនុស្សទូទៅដល់ទៅ 2ដង ដូច្នេះការឃុំគ្រងការពារជំងឺមុនការតាំងគភ៌នឹងជួយកាត់បន្ថយជំងឺជ្រៀតជ្រែកទាំងនោះបាន៕

  • ដំណាំ ជីរវ៉ាន់ស៊ុយ

    ដំណាំ ជីរវ៉ាន់ស៊ុយ

    ជីរវ៉ាន់ស៊ុយ ឬឈ្មោះវិទ្យាសាស្រ្តហៅថា Coriandrum sativa Linn ជាបន្លែមានដើមឈរត្រង់ទៅលើ មានអាយុប្រមាណជា 40 – 60ថ្ងៃ អាចដាំបានលើគ្រប់សភាពដី ហើយនឹងដាំបានល្អនៅលើដីដែលធូរមានចរន្តទឹកហូរចេញចូលបានល្អ មានសំណើមសមល្មម និងអាចដាំបានពេញមួយឆ្នាំ តែនឹងលូតលាស់ធំធាត់បានល្អបំផុតនៅក្នុងអំឡុងខែរងា ដោយពូជជីរវ៉ាន់ស៊ុយដែលកសិករនិយមនាំគ្នាដាំជាទូទៅគឺ ពូជសាំងហ្គាពួ ពូជសាំងហ្គាពួគ្រាប់ខ្មៅ និងពូជតៃវ៉ាន់។ បន្លែជីរវ៉ាន់ស៊ុយគេអាចប្រើប្រាស់បានគ្រប់ផ្នែក ទាំងស្លឹក ដើម គល់ និងឫស ដែលប្រើប្រាស់ធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារបានច្រើនយ៉ាង ប្រៀបដូចជាគ្រឿងទេស និងបន្លែដែលប្រើសម្រាប់បន្ថែមក្លិន ជួយបង្កើនក្លិនឈ្ងុយ និងរសជាតិម្ហូបអាហារឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើងថែមទៀត។

    -ការដាំដុះ

    . ការត្រៀមដី ៈ សម្រាប់ជីរវ៉ាន់ស៊ុយ គឺជាដំណាំបន្លែដែលមានប្រព័ន្ធចាក់ឫសខ្លីរាក់ ដូច្នេះហើយទើបដីដែលស័ក្តិសមនឹងការដាំដុះជីរវ៉ាន់ស៊ុយនេះត្រូវតែជាដីដែលមានសភាពធូរ មិនណែនស្អិត ដោយការដាំដុះត្រូវចាប់ផ្ដើមពីការភ្ជួរដាស់ដីឱ្យបានជ្រៅប្រមាណ 15 – 20សង់ទីម៉ែត្រ និងត្រូវហាលដីឱ្យឆ្អិនប្រមាណជា 5 – 7ថ្ងៃ។ បន្ទាប់ពីនោះទើបដាក់ជីកំប៉ុស ឬជីលាមកគោក្នុងអត្រា 2តោនក្នុងទំហំដី 50ម៉ែត្រ x 50 ម៉ែត្រ(កន្លះហិកតា) ហើយរាស់ច្របល់ឱ្យចូលគ្នាសព្វ និងបំបែកដីឱ្យម៉ដ្ឋដើម្បីងាយស្រួលក្នុងការដាក់ដាំ។

    . វិធីដាំ ៈ ចាប់ផ្ដើមពីការត្រៀមកូនដោយការនាំយកគ្រាប់ពូជមកដំល្មមៗតែបែក បន្ទាប់មកក៏ដាក់ត្រាំក្នុងទឹកទុកចោល 1យប់។ ឯការដាក់ដាំវិញ គឺមុននឹងដាក់ដាំត្រូវស្រោចទឹកឱ្យសព្វលើដី(ឬរង) រួចយកគ្រាប់ពូជជីរវ៉ាន់ស៊ុយដែលត្រាំទឹក 1យប់ហើយនោះមកព្រោះឱ្យសព្វលើដី(ឬរង)ដែលត្រូវដាំ បន្ទាប់ពីនោះក៏គ្របពីលើដោយចំបើងស្ងួត និងស្រោចទឹកពីលើម្ដងទៀត ដោយចំបើងនឹងជួយរក្សាសំណើមនៅក្នុងដី ជួយឱ្យដំណាំធំលូតលាស់បានល្អ។

    – វិធីថែរក្សា និងមើលថែទាំ

    . ការស្រោចទឹក ៈ គួរស្រោចទឹករាល់ពេលព្រឹក-ល្ងាច ឱ្យបានជាប់លាប់​ និងគ្រប់គ្រាន់ តែកុំឱ្យច្រើនជ្រុលពេករហូតដល់បែកភក់ ព្រោះដំណាំជីរវ៉ាន់ស៊ុយមិនចូលចិត្តទឹកច្រើនឡើយ បើច្រើនជ្រុលពេកនឹងធ្វើឱ្យរលួយគល់។

    . ការដាក់ជី ៈ ចូរឧស្សាហ៍ដាក់ជីលាមកគោ ឬជីសរីរាង្គរៀងរាល់ 7ថ្ងៃម្ដង ដោយរោយពីលើស្ដើងៗ ព្រមជាមួយបាញ់ទឹកថ្នាំសរីរាង្គ 1វែកសម្ល លាយជាមួយទឹកធម្មតា 10លិត្រ និងបាញ់ដាក់រៀងរាល់ 7ថ្ងៃម្ដងព្រមគ្នា ឬជ្រើសរើសដាក់ជីគីមីរូបមន្ត 25-7-7 ក្នុងអត្រា 20 -​ 30គីឡូក្រាមលើទំហំដី 50ម៉ x 50ម៉ រួមជាមួយផងក៏បាន។

    . ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ រោគ និងសត្វល្អិតសត្រូវរបស់ដំណាំជីរវ៉ាន់ស៊ុយគឺ ពពួកសត្វល្អិតស៊ីស្លឹក និងរោគក្រាស៊ីស្លឹក។ តាំងពីរយៈដំបូងដែលសត្រូវដំណាំចូលមក រហូតដល់រយៈកាលឆ្លងរាលដាល ចូរប្រើថ្នាំឱសថបុរាណ ដូចជាសម្បកដើមស្ដៅ មើមម្ដេង គល់ស្លឹកគ្រៃ មួយមុខមួយផ្នែកផ្សំចូលគ្នា ហើយត្រាំទឹកទុកចោល 1យប់ រួចត្រងយកតែទឹកចំនួន 1លិត្រមកលាយជាមួយទឹកចំនួន 18លិត្រ រួចយកទៅបាញ់ ឬស្រោចលើដំណាំរៀងរាល់ 7ថ្ងៃម្ដង។

    – វិធីប្រមូលផល

    នៅពេលដំណាំជីរវ៉ាន់ស៊ុយមានអាយុប្រមាណ 40 – 50ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ដាំមក យើងអាចប្រមូលផលបានហើយ និងគួរប្រមូលផល(ដោយការដកទាំងឫស)ក្នុងខណៈដែលវាមិនទាន់ចេញផ្កា និងរក្សាទុកក្នុងកន្លែងដែលគ្មានពន្លឺថ្ងៃ និងស្ងួតល្អ៕

  • ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ចង់បានការរចនាផ្ទះ ដែលគិតគូរពីតម្រូវការអ្នករស់នៅជាចម្បង សម្រាប់ “លំនៅដ្ឋាននាពេលអនាគត

    ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ចង់បានការរចនាផ្ទះ ដែលគិតគូរពីតម្រូវការអ្នករស់នៅជាចម្បង សម្រាប់ “លំនៅដ្ឋាននាពេលអនាគត

    រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ – ប្រជាពលរដ្ឋ​រស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល​ ចំណាយពេលភាគ​ច្រើននៅក្នុង​បន្ទប់គេងក្នុងគេហដ្ឋាន​​​របស់ខ្លួន ដោយសារ​តែ​កង្វះទីធ្លា និង ឯកជនភាព​នៅ​​បន្ទប់​ទទួលភ្ញៀវ ហើយនេះ​ក៏ដោយសារ​តែ​ប្រជាជន​ ៨០% ដែលរ​ស់នៅ​ក្នុង​ផ្ទះវីឡា កូនកាត់ (Link house) ផ្ទះ​អាជីវកម្ម​ ឬ​ផ្ទះល្វែងជា​ដើម​​ ចត​រថយន្ត ឬ​ម៉ូតូរបស់ខ្លួន​នៅ​ខាង​ក្នុង​ គេហដ្ឋាន ។ នេះ​បើ​យោង​តាម​​ ការចេញផ្សាយការសិក្សាដែល​បានបោះពុម្ព​ផ្សាយ​​ នៅថ្ងៃនេះ​ដោយ​​ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ក្នុង​ស្រុក​ឈាន​មុខគេមួយ។

    ការចេញផ្សាយការសិក្សាមួយដែលមានចំណងជើងថា “លំនៅដ្ឋាន​នាពេលអនាគត” (The Future of Home) គឺជា​លទ្ធផល​ដែល​កើត​ចេញពីការ​សិក្សា​ស្រាវ​ជ្រាវ ការ​អង្កេត​ស៊ីជម្រៅ និង​ការសិក្សាលើក្រុមគោលដៅ ​រយៈពេល ១០ ខែ​ ដែលមានការចូលរួមពីប្រជាពលរដ្ឋ​ចំនួន​ ១៧០ នាក់ ហើយ​ត្រូវ​បានរៀបចំឡើង​ដោយ​​ក្រុមហ៊ុន Urbanland ក្នុងគោលបំណង​ស្វែង​ យល់​អំពី​ការ​ប្រែប្រួល​​នៃ​របៀប​​​​រស់នៅរបស់​​​ប្រជាជនក្នុងទីក្រុង ជាពិសេសក្រុមពលរដ្ឋ ដែលនៅក្នុងការសិក្សានេះ ត្រូវបានចាត់ទុកថាជាក្រុម ដែលមានសេចក្ដីប្រាថ្នាខ្ពស់ក្នុងជីវិត (‘aspirational’ city dwellers)។​

    ការចេញផ្សាយការសិក្សា​នោះពន្យល់ថា៖ “​សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា​ដែលមានសេចក្ដីប្រាថ្នាខ្ពស់នោះ គឺយើង​ចង់​ សំដៅទៅលើ​ប្រជាជន​កម្រិតជីវភាពមធ្យម​ ដែលមានចំនួនកាន់តែ​ច្រើនឡើង ទទួល​បានការអប់រំ​​កាន់តែ​ខ្ពស់ ជ្រាបព័ត៌មានកាន់តែច្រើន មានគោលដៅក្នុងជីវិត​ច្បាស់លាស់ មានការ​តាំង​ចិត្ត និង​ការ​ប្ដេជ្ញាក្នុងការ​​លើក​កម្ពស់ ជីវិត​រស់​នៅ​របស់ខ្លួន និង​អ្នកដទៃ”។

    ក្រុមហ៊ុន​ Urbanland បាននិយាយថា ការ​សិក្សា​ស្រាវជ្រាវ គឺយក​លំនាំតាម​​ការ​សិក្សា​ស្រាវជ្រាវ​ស្រដៀងគ្នា របស់ក្រុមហ៊ុន IKEA ជា​ក្រុមហ៊ុនយក្ស​ ដែល​ផ្គត់ផ្គង់​សម្ភារៈ និងគ្រឿង​​សង្ហារឹម​សម្រាប់លំនៅដ្ឋាន​​​ របស់ប្រទេស​ស៊ុយអែត​ ក្រោមចំណងជើងថា “ជីវិត​នៅក្នុងគេហដ្ឋាន” (Life at Home) ដែល​ត្រូវបានបោះពុម្ពផ្សាយជារៀង​រាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មក។

    ៨០% នៃ​អ្នកស្ម័គ្រចិត្តចូលរួម​នៅក្នុងការ​សិក្សាស្រាវជ្រាវ​ បាននិយាយថា សន្តិសុខ​គឺជា​កត្តាសំខាន់មួយ​ក្នុងការពិចារណាមុនពេលសម្រេចចិត្តទិញផ្ទះ​របស់ខ្លួន ហើយ ៥០% លើកឡើងពីបញ្ហានានា​ ទាក់ទង​នឹង​សំឡេង​រំខាន បញ្ហាអនាម័យ ចំណតយានយន្ត និង​ទំនាស់​​​​​រវាងអ្នកជិតខាងជាដើម។

    ៨៤% នៃអ្នកស្ម័គ្រចិត្តចូលរួម​នៅក្នុងការ​សិក្សាស្រាវជ្រាវបាននិយាយថា ជាទូទៅ ពួកគេ​តែងយក​ការងារ​មក​ធ្វើនៅផ្ទះជា​ប្រចាំ ប៉ុន្តែក្នុងនោះមានប្រមាណ ១០% ប៉ុណ្ណោះ ដែល​និយាយថា ពួកគេ​មានទីកន្លែង​សម្រាប់ធ្វើការត្រឹមត្រូវនៅផ្ទះ ដែលក្នុងនោះភាគច្រើនធ្វើការ​ពី​ក្នុងបន្ទប់គេង ឬ​នៅ​បន្ទប់ទទួលភ្ញៀវ ដែលធ្វើឲ្យ​ការងារ​មាន​ផលិតភាព​ទាប​ ដោយសារកង្វះខាតការ​ផ្ចង់អារម្មណ៍ ព្រោះគ្រួសារ​មានភាព​អ៊ូអរ​ និងមមាញឹក។

    បើនិយាយពី​ការ​ជ្រើស​រើស​លំនៅដ្ឋានវិញ គុណភាពនៃការ​រចនា​ផ្ទះ​គឺជា​កត្តា “សំខាន់ខ្លាំង” សម្រាប់ មនុស្ស ៧៥% ដែលបានចូលរួមការសិក្សា​ ហើយ​ក្នុងនោះមានការ​យល់ឃើញថា គម្រោង​អភិវឌ្ឍ លំនៅដ្ឋានថ្មីៗជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជាភាគច្រើនផ្ដោតសំខាន់តែលើការរចនាខាងក្រៅ (exterior design) ដើម្បីប្រណីតភាព ប៉ុន្តែខ្វះការគិតគូរលើការរចនាលំនៅដ្ឋានឲ្យ​​ស្រប​តាមតម្រូវការ និងការ​ប្រើប្រាស់ជាក់ស្ដែង។

    ការចេញផ្សាយការសិក្សាបានសរ​សេរថា៖ “ការ​រចនា​លំនៅដ្ឋាន​ដែលមានគុណភាព​ មិនមែនគ្រាន់តែ​គិត​គូរ ត្រឹម​ថាតើ​លំនៅដ្ឋាននោះត្រូវបានសាងសង់​ឲ្យ​រឹងមាំ​ប៉ុណ្ណា ទីធ្លា​ធំប៉ុណ្ណា សម្ភារសំណង់ថ្លៃ និង​កម្រប៉ុណ្ណា ហើយវាមាន​សោភ័ណភាពស្រស់ស្អាត​ប៉ុណ្ណា​នោះទេ ប៉ុន្តែត្រូវគិត​ថាតើ គុណភាព​នៃការ​រចនាម៉ូត​ទាំងនេះ បំពេញទៅតាម​តម្រូវការ​ និងរបៀបរបប​​រស់នៅជាក់ស្ដែង​របស់ម្ចាស់លំនៅដ្ឋានបានប៉ុណ្ណាដែរ”។

    លោក ហុក កាំង ជា​ស្ថាបត្យករកម្ពុជា និងជា​នាយក​ក្រុមហ៊ុន Urbanland មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវ​នេះបានជួយអោយក្រុមហ៊ុនទទួលបាននូវគុណប្រយោជន៍ និង ព័ត៌មានយ៉ាងសំខាន់ ក្នុងការកែលម្អ​វិធីសាស្ត្រ​ និងពង្រឹងគុណភាពរចនារបស់ខ្លួនសម្រាប់​គម្រោង​ផ្សេងៗ​នាពេលខាងមុខ។

    លោក ហុក កាំង ដែលកាលពីពេលថ្មីៗ​​ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យ​អចលនទ្រព្យ​ប្រចាំឆ្នាំ” (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “មនុស្ស​ជា​ច្រើន​ ដែល​កើត​ក្នុង សម័យ​ក្រោយ​សង្គ្រាម ​ដូចជារូបខ្ញុំ រស់ដឹង​ក្ដីដោយស្ថិត​នៅលំនៅដ្ឋានដែលមានភាព​​​ងងឹត និង​កខ្វក់​ ដែលពុំ​សូវមាន​ មានពន្លឺខាង​ក្នុងគ្រប់គ្រាន់​ ពុំសូវ​មានខ្យល់ចេញចូល ហើយ​ពុំ​សូវគិតគូរពី​​ការ​រចនា​ផ្ទះដែលប្រកបដោយគុណភាពឡើយ ។ ខ្ញុំគិតថា ​នៅសម័យនេះហើយ ពួកគេ​ចង់បាន​ និងគួរទទួលបាន​លំនៅដ្ឋាន​ដែលប្រសើរ​ជាងមុន​ ព្រោះសម្រាប់មនុស្សភាគច្រើន ការទិញផ្ទះគឺជា​ការ​វិនិយោគ​ធំបំផុត​ក្នុងជីវិត​របស់ខ្លួន”។

    លោក បានបន្តទៀតថា៖ “តាម​រយៈ​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​​តម្រូវការ​របស់​​អ្នក​រស់នៅ និង​របៀប​ដែល​យើង​រចនា​​ផ្ទះ​ដើម្បី​បំពេញ​តម្រូវការ​​ទាំងអស់​នោះ យើង​អាច​​ប្រើប្រាស់​ទិន្នន័យ​​នេះ ដើម្បី​បង្កើត​នូវ​គេហដ្ឋាន​ដែល​មាន​លក្ខណៈ​ល្អ​​​ប្រសើរ​ជាង​មុន ដើម្បី​​ឆ្លើយតបទៅនឹង​ការ​ផ្លាស់ប្ដូរ ​​នៃ​តម្រូវការ​របស់​គ្រួសារ​នីមួយៗ​​ស្របពេល​ដែល​ពួកគាត់​កំពុង​មាន​ភាព​លូតលាស់ និង​​រីកចម្រើន”។​

    តាមរយៈគម្រោង​អចលនទ្រព្យ​​ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង​ Raintree និងគម្រោង​ Embassy Central នៅរាជធានីភ្នំពេញ និង​គម្រោង​ Treeline Urban Resort នៅខេត្ត​ សៀម​រាប​ជាដើមនោះ ក្រុមហ៊ុន Urbanland បានបង្ហាញ​ឲ្យឃើញ​ពីគុណតម្លៃ​របស់ខ្លួនរួច​មកហើយ​ តាមរយៈការ​រចនា​ “ដែលយកចិត្តទុកដាក់ពីតម្រូវការ​មនុស្សជាចម្បង​” នៅក្នុងគម្រោងលំនៅដ្ឋាន ការិយាល័យ និងសណ្ឋាគារផ្សេងៗ។

    យ៉ាងណាមិញ លោក ហុក កាំង មានប្រសាសន៍ថា គម្រោង​ខាង​មុខ​​របស់ក្រុមហ៊ុន Urbanland ឈ្មោះថា Chankri Palm Creek ដែលស្ថិតនៅភាគខាង​ត្បូង​រាជធានីភ្នំពេញ គឺជាវត្តមានជាក់ស្តែងបំផុតនៃការរចនា​លំនៅដ្ឋានដែលយកចិត្តទុកដាក់ពីតម្រូវការ​មនុស្សជាចម្បង​(human-centred design) ។

    លោក ហុក កាំង មានប្រសាសន៍ថា៖ “គម្រោងនេះ ជា​គម្រោងអភិវឌ្ឍបុរីដែលមាន លក្ខណៈពិសេសខុសប្លែកស្រឡះពីបុរីដទៃ។ ការ​រចនាផ្ទះ​ខាង​ក្នុងមានមុខងារច្បាស់លាស់​ និងអាចបត់បែនតាមតម្រូវការ និងការផ្លាស់ប្តូររបស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗនៃផ្ទះអាចបម្លែងពីបន្ទប់ទារក ទៅបន្ទប់ក្មេងលេង ទៅបន្ទប់ធ្វើការ ឬទៅជា​ទីកន្លែង ស្ងប់ស្ងាត់​ សម្រាប់​ឪពុក​ម្ដាយ​ដែលមានវ័យចំណាស់​​អាច​គេង​សម្រាក​ពេលថ្ងៃបាន”។

    លោក​បានបន្តទៀតថា៖ “ចំណែកឯទីធ្លាខាង​ក្រៅ យើង​ផ្ដោត​លើ​​ការ​បង្កើតទីធ្លា​សហគមន៍ ដែលមាន​ ពណ៌បៃតង មានម្លប់ត្រឈឹងត្រឈៃ ហើយ​អាច​ប្រើប្រាស់បានពីសំណាក់មនុស្ស​គ្រប់​ជំនាន់នៅក្នុង សហគមន៍នោះ”។

    លោក​បន្ថែមទៀតថា៖ “យើងជឿជាក់ថា ការយកចិត្តទុកដាក់លើតម្រូវការរបស់មនុស្សជាចម្បង នូវរាល់កិច្ចការដែលយើងធ្វើ ​នឹងជួយ​បង្កើនគុណភាព​​ជីវិត​រស់នៅរបស់ពួកគេ​ ផ្ដល់លទ្ធភាព​ឲ្យ​គ្រប់គ្នា​ បានរស់នៅ​កាន់តែ​ប្រសើរជាងមុន ហើយអាច​សម្រេចបាននូវសេចក្ដីប៉ង​ប្រាថ្នា​របស់ខ្លួន។ ការ​សិក្សា​ស្រាវ​ជ្រាវនេះ​ មានសារសំខាន់ណាស់សម្រាប់ពួកយើង​ ក៏ដូចជា​អ្នកដទៃទៀតនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ដើម្បីចូលរួមក្នុងការលើកកម្ពស់ការរចនាលំនៅដ្ឋាន ​ការិយាល័យ និង​កន្លែងផ្សេងទៀត ដែលពិតជាបានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយលើតម្រូវការរបស់មនុស្ស”។

    សម្រាប់​អ្នកដែលចាប់អារម្មណចង់ស្វែង​យល់បន្ថែមអំពី ការចេញផ្សាយការសិក្សា ដែលមានចំណងជើងថា៖ “លំនៅដ្ឋាននាពេលអនាគត” សូម​ចូលទៅគេហទំព័រ​ (https://urbanlandasia.com/the-future-of-home) ហើយទាញយកមក​ប្រើ​ប្រាស់ដោយ​ឥត​គិត​ថ្លៃ។

    អំពីក្រុមហ៊ុន Urbanland

    Urbanland គឺជា​ក្រុមហ៊ុន​​ក្នុងស្រុកមួយ ដែលមានគោលដៅ​បង្កើតទីកន្លែងប្រណីតៗ ​សម្រាប់ឲ្យ​មនុស្ស​រស់នៅ ធ្វើការ និង លេងកម្សាន្ត ដោយ​​ផ្ដោតសំខាន់​លើ​គុណភាព ភាពថិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន​ Urbanland ​ត្រូវបានបង្កើតឡើង​កាលពីឆ្នាំ ២០១៣ ដោយ​ស្ថាបត្យករ គឺលោក ហុក កាំង ដោយ​ក្រុមហ៊ុន​ មានជំនឿថា ការយកចិត្តទុកដាក់លើតម្រូវការមនុស្ស ជាចម្បងនៅ​រាល់​កិច្ច​ការ​ដែលគេធ្វើ នឹង​ជួយបង្កើនគុណភាពជីវិតរស់នៅ​របស់ពួកគេ និង​បង្កើត​បរិយាកាស​ដែលពោរពេញដោយផាសុកភាព។

    Urbanland ជា​​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ ISI GROUP ហើយ​ក្រុមហ៊ុន​បាន​កសាង​កេរ្តិ៍ឈ្មោះ​ របស់ខ្លួន​​ក្នុង​នាមជា​ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ​ដែល​ផ្ដោត​លើ​ការ​រចនា​ និងផ្អែក​លើ​គោលការណ៍ “ផ្ដោតលើតម្រូវការមនុស្សជាចម្បង” (human-centred) ដូចដែល​បានបង្ហាញឲ្យឃើញ​តាមរយៈគម្រោង​ជោគជ័យ​ដែល​ទទួលបានពានរង្វាន់ដូចជា គម្រោង Raintree (ការិយាល័យពាណិជ្ជកម្ម) គម្រោង Embassy Residences និង Embassy Central (ខុនដូប្រណីត) សណ្ឋាគារ​បែប​សិល្បៈ និងការ​រចនាដំបូងគេ​របស់ខេត្ត​សៀម​រាប ឈ្មោះថា Treeline Urban Resort និង គម្រោង​មេ​ KMH Park ស្ថិត​នៅលើដងវិថីវេង ​ស្រេង ដែលជាគម្រោង​​បណ្ដុំ ការិយាល័យ កន្លែងប្រកបអាជីវកម្ម​ លំនៅដ្ឋាន សួនច្បារ និង​ទីធ្លាកម្សាន្ត។

    គម្រោងមួយ​ក្នុង​ចំណោម​គម្រោង​នានា​របស់​ Urbanland ដែលនឹងមានវត្តមានក្នុងពេលឆាប់ៗ ខាងមុខនេះ គឺ​គម្រោង​លំនៅដ្ឋាន​ដ៏ធំនៅ​ភាគខាង​ត្បូង​រាជធានីភ្នំពេញ។ តាមរយៈការ​ប្រើវិធីសាស្ត្រ “ផ្ដោតលើតម្រូវការមនុស្សជាចម្បង” ដោយស្ដាប់ និង​ស្វែងយល់ថាតើអតិថិជន​ចង់បានអ្វីពិតប្រាកដ​ ពី​លំនៅដ្ឋានរបស់ខ្លួននោះ ក្រុមហ៊ុន Urbanland កំពុង​​ធ្វើការរចនា​នូវលំនៅដ្ឋានថ្មីទាំងនេះ ដោយគិតគូរតាំងពីផ្នែកក្នុង​រហូតដល់​ក្រៅ ដោយ​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ​ក្នុងការ​ធានា​ឲ្យបាននូវគុណភាព ភាពឋិតថេរ និង​ភាពផ្ចិតផ្ចង់។

    សូម​ចូលទៅគេហទំព័រ www.urbanlandasia.comសម្រាប់ព័ត៌មានបន្ថែម៕

  • ភាពសំខាន់ 5យ៉ាងរបស់ថ្លើម

    ភាពសំខាន់ 5យ៉ាងរបស់ថ្លើម

    «បើនឹងប្រៀបធៀបឱ្យងាយយល់ ថ្លើមប្រៀបដូចជាអាគុយខ្នាតធំបំផុតនៅក្នុងរាងកាយ ដោយមានទម្ងន់ប្រមាណជា 1.2គីឡូក្រាម ជាបន្ទះតគ្នា តែបែងចែកជាបន្ទះខាងស្ដាំ និងបន្ទះខាងឆ្វេង ស្ថិតនៅក្នុងប្រអប់ពោះផ្នែកខាងលើក្រោមឆ្អឹងជំនីខាងស្ដាំ»

    ក្រៅពីលក្ខណៈខាងកាយវិភាគវិទ្យាដែលច្បាស់លាស់ហើយ ថ្លើមនៅមានតួនាទីសំខាន់ជាច្រើនយ៉ាងទៀត ៈ

    1 . ផលិតសារធាតុអាហារ និងសារធាតុចាំបាច់

    នៅពេលថ្លើមទទួលឈាមពីប្រព័ន្ធរំលាយអាហារដោយឆ្លងកាត់សរសៃឈាមខ្មៅធំ(Portal Vein)មកហើយ ឈាមនឹងហូរចូលទៅក្នុងសរសៃឈាមតូចៗ និងប៉ះពាល់ជាមួយកោសិកាថ្លើម កើតការបំប្លែងសារធាតុអាហារ ទាំងកាបូហាយដ្រេត ប្រូតេអ៊ីន ខ្លាញ់ និងវីតាមីន ឱ្យស្ថិតនៅក្នុងរូបរាងដែលរាងកាយអាចយកទៅប្រើការបាន។ បន្ទាប់ពីនោះសារធាតុអាហារដែលបំប្លែងហើយនឹងហូរចេញមកពីថ្លើមតាមរយៈសរសៃឈាម អេប៉ាទិក(Hepatic Vein)ចូលទៅក្នុងបេះដូង និងបឺតបាញ់ទៅចិញ្ចឹមរាងកាយជាបន្ត។

    ឧទាហរណ៍របស់សារធាតុអាហារដែលថ្លើមធ្វើការបំប្លែងដើម្បីឱ្យស័ក្តិសមនឹងការនាំយកទៅប្រើការ មានដូចជា បំប្លែងពីម្សៅ និងស្ករទៅជាគ្លុយខូស បំប្លែងពីខ្លាញ់ទៅជាខូលេស្តេរ៉ូល(ទាំងប្រភេទល្អ និងមិនល្អចំពោះរាងកាយ) រួមទាំងសាងប្រូតេអ៊ីនសំខាន់ៗច្រើនប្រភេទ មានជាអាទិ៍ អ៊ែលបូមីន ឬប្រូតេអ៊ីនស៊ុតស មានតួនាទីសំខាន់ក្នុងការបន្ថយអាការហើមដោយសារទឹក។

    ក្រៅពីសារធាតុអាហារដែលចាំបាច់ដល់ការធ្វើការងាររបស់រាងកាយហើយ ថ្លើមនៅបានផលិតសារធាតុសំខាន់ផ្សេងៗទៀតដូចជា សារធាតុការពារការបង្កកខ្លួនរបស់ឈាម ជាដើម។

    2 . ប្រមូលសន្សំអាហារ

    ក្រៅពីមានតួនាទីផលិតសារធាតុអាហារដើម្បីនាំយកទៅប្រើប្រាស់ហើយ ថ្លើមថែមទាំងជាប្រភពប្រមូលសន្សំអាហារដែលនៅមិនទាន់បានប្រើប្រាស់ទៀតផង ដោយវេជ្ជបណ្ឌិតជំនាញខាងរោគថ្លើមបានអធិប្បាយថា នៅពេលថ្លើមផលិត ក្លុយខូសពីកាបូហាយដ្រេតបានច្រើនជាងបរិមាណដែលរាងកាយត្រូវការប្រើហើយនោះ ថ្លើមនឹងបំប្លែងគ្លុយខូសទាំងនោះទៅជាក្លៃខូជេន(Glycogen) និងសន្សំទុកដើម្បីធ្វើជាថាមពលបម្រុង បើសិននៅពេលណាកម្រិតគ្លុយខូសក្នុងរាងកាយធ្លាក់ចុះទាប ថ្លើមនឹងបំប្លែងក្លៃខូជេនដែលសន្សំទុកនោះទៅជាគ្លុយខូសវិញ និងបញ្ជូនទៅចិញ្ចឹមផ្នែកផ្សេងៗរបស់រាងកាយភ្លាម។

    ក្រៅពីនេះ ថ្លើមថែមទាំងជាប្រភពរក្សាទុកវីតាមីនសំខាន់ៗ ដូចជា វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K និងវីតាមីន B12 រួមទាំងសារធាតុរ៉ែដែលចាំបាច់ចំពោះរាងកាយ ដូចជា ស័ង្កសី ដែក ម៉ាញេស្យូម និងទង់ដែង ដោយនឹងបញ្ចេញឆ្ពោះទៅក្រសែឈាមក្នុងគ្រាដែលរាងកាយចាំបាច់ត្រូវប្រើ។

    – ផលិតទឹកប្រមាត់

    ថ្លើមថែមទាំងមានតួនាទីសំខាន់ក្នុងការផលិតទឹកប្រមាត់ទៀតផង។ ទឹកប្រមាត់ពិតជាមានប្រយោជន៍ណាស់ ព្រោះមានតួនាទីជួយរំលាយអាហារប្រភេទខ្លាញ់ជាចម្បង។ ក្រោយពីថ្លើមផលិតទឹកប្រមាត់ហើយ នឹងបញ្ជូនតាមរយៈបំពង់ទឹកប្រមាត់ចេញទៅរួមគ្នានៅក្នុងថង់ទឹកប្រមាត់ ដែលនៅជាប់នឹងពោះវៀនតូចផ្នែកគល់។ នៅពេលញ៉ាំអាហារប្រភេទខ្លាញ់ ថង់ទឹកប្រមាត់នឹងច្របាច់ខ្លួនបញ្ចេញទឹកប្រមាត់ចុះទៅរំលាយខ្លាញ់នៅក្នុងពោះវៀន។

    តាមរយៈតួនាទីសំខាន់នេះ ធ្វើឱ្យអ្នកដែលមានបញ្ហារោគថ្លើមភាគច្រើននឹងឆ្អល់ពោះពេលញ៉ាំអាហារខ្លាញ់ៗ។ បើថ្លើមមិនបញ្ចេញទឹកប្រមាត់ចេញមក វីតាមីនមួយចំនួនក៏ត្រូវបឺតជ្រាបយកដោយខ្លាញ់ ដូចជា វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K ក៏នឹងធ្វើឱ្យមានបរិមាណទាបតិចរហូតលែងគ្រប់គ្រាន់សម្រាប់ការនាំយកទៅប្រើ។

    4 . កម្ចាត់វត្ថុសំណល់ និងសារធាតុពុល

    តួនាទីសំខាន់ម្យ៉ាងទៀតរបស់ថ្លើមគឺ ការកម្ចាត់វត្ថុសំណល់ចេញពីរាងកាយ។ ជាប្រក្រតីរាងកាយរបស់យើង មានអវយវៈច្រើនយ៉ាងដែលជួយក្នុងការកម្ចាត់វត្ថុសំណល់ ដូចជាក្រលៀនបញ្ចេញវត្ថុសំណល់តាមទឹកមូត្រ ស្បែកក៏បញ្ចេញតាមរយៈញើស ថ្លើមក៏ដូចគ្នា ដោយបញ្ចេញកាកសំណល់តាមរយៈទឹកប្រមាត់។ ក្រៅពីវត្ថុសំណល់ដែលកើតចេញពីកម្មវិធីខាងក្នុងរាងកាយហើយ ថ្លើមថែមទាំងមានតួនាទីបញ្ចេញសារធាតុពុល ឬតុកស៊ីនដែលកើតចេញពីការដុតបំផ្លាញជាតិអាល់កុល ថ្នាំប្រភេទខ្លះ មេរោគ រួមទាំងសារធាតុពុលពីរុក្ខជាតិទៀតផង។​

    5 . កម្ទេចកោសិកាផុតអាយុ

    ក្រៅពីកម្ចាត់វត្ថុសំណល់ និងសារធាតុពុលផ្សេងៗហើយ ថ្លើមនៅបំពេញតួនាទីជួយប្ដូរសភាពសារធាតុផ្គុំរបស់កោសិកាគ្រាប់ឈាមដែលចុះខ្សោយ ឬខូចឱ្យអាចបញ្ចេញចោលពីរាងកាយតាមលាមកបានទៀតផង។

    ការដែលថ្លើមត្រូវទទួលបន្ទុកភារកិច្ចច្រើនបែបនេះ បើសិនជាថ្ងៃណាមួយកើតមានភាពខុសប្រក្រតីចំពោះថ្លើម តើវានឹងហុចផលប៉ះពាល់ដល់រាងកាយយ៉ាងណាទៅ?៕

  • Luiz Saurez បង្កើតគ្រាប់បាល់ 3គ្រាប់ ក្នុងប្រកួតដំបូងឱ្យ AT Madrid

    Luiz Saurez បង្កើតគ្រាប់បាល់ 3គ្រាប់ ក្នុងប្រកួតដំបូងឱ្យ AT Madrid

    កាលពីយប់ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2020 កន្លងទៅនេះ ក្លិបបាល់ទាត់ Atlético de Madrid បានយកឈ្នះក្រុមបាល់ទាត់ Granada ដោយលទ្ធផល 6ទល់នឹង1 ក្នុងការប្រកួតលីកកំពូលអេស្ប៉ាញ ​La Liga ។

    ​ការប្រកួតនេះ គឺជាការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្សែប្រយុទ្ធ Luiz Saurez ឱ្យក្លិប ​AT Madrid ដែលខ្លួនគេ រកបាន 2គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ស៊ុតបញ្ជូលទីបាន 1គ្រាប់។ យ៉ាងណាមិញ​នេះគ្រាន់​តែជាការ​ប្រកួត​ទី1 ​សម្រាប់​ក្រុម AT Madrid ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ល្អ Granada ​ដល់​ទៅ 6-1 ​ទៅ​ហើយ។

    គួរឱ្យដឹងដែរថា Luiz Saurez គឺជាអតីតកីឡាករខ្សែប្រយុទ្ធរបស់ Barcelona ដែលបានរួមរស់នៅទីនោះ ដល់ទៅ 7ឆ្នាំ ដោយក្នុងនោះ គេរកគ្រាប់បាល់បាន 147គ្រាប់ ក្នុងការបង្ហាញខ្លួនបាន 191លើក៕