Author: ធឿន មករា

  • realme 7i ដែលមាន​កាមេរ៉ា 64MP Ultra Clear 4គ្រាប់​អាច​ថតរូប​បាន​ដូច​ក្នុង​ភាពយន្ត តម្លៃ249ដុល្លារ ស្មា​ត​ហ្វូ​ន​ថតរូប​ដែលមាន​តម្លៃ​សមរម្យ​បំផុត

    realme 7i ដែលមាន​កាមេរ៉ា 64MP Ultra Clear 4គ្រាប់​អាច​ថតរូប​បាន​ដូច​ក្នុង​ភាពយន្ត តម្លៃ249ដុល្លារ ស្មា​ត​ហ្វូ​ន​ថតរូប​ដែលមាន​តម្លៃ​សមរម្យ​បំផុត

    ភាពងាយស្រួល​និង​មុខងារ​ដ៏​សំបូរបែប​នៃ​ផ្នែក​កាមេរ៉ា​នៃ​ស្មា​ត​ហ្វូ​ន ធ្វើអោយ​មនុស្ស​ជាច្រើន​អាច​កត់ត្រា​ការរស់នៅ​បាន​តាមចិត្ត ឃើញ​នូវ​ភាពស្រស់ស្អាត​នៃ​ជីវិត ។ ថ្ងៃទី16ខែតុលា realme ដែលជា​អ្នក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​បានដាក់​ប្រកាស​ជា​ផ្លូវការ​នូវ realme 7i “ស្មា​ត​ហ្វូ​ន​កាមេរ៉ា4គ្រាប់ 64MP ដែលមាន​តម្លៃ​ក្រោម250ដុល្លារ​ដំបូង​គេ​នៅ​កម្ពុជា” ហើយ​នេះ​ក៏​ជា​លើកដំបូង​ដែល​realme បាន​យក​បច្ចេកវិទ្យា​កាមេរ៉ា4គ្រាប់ 64MPលំដាប់​Flagshipមក​បំពាក់​លើ​ជួរ​តម្លៃ249ដុល្លារ រួមជាមួយ​នឹង​ថាមពល​ថ្ម​ធំ​5000mAh អេក្រង់​កម្រិត​90Hz ធ្វើអោយ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​ថតរូប​ដែលមាន​តម្លៃ​សមរម្យ​ជាងគេ ដែល​បាន​នាំមក​នូវ​បទពិសោធន៍​ក្នុងតម្លៃ​កាន់តែ​សមរម្យ ធ្វើ​ការបញ្ជាទិញ​ទុក​មុន​ឥឡូវនេះ​នឹងមាន​ការ​ថែម​ជូន​នូវ​កាដូ​ជាច្រើន។

    សម្រាប់​ផ្នែក​គ្រឿង​បំពាក់ realme 7i “64MP Power Master” ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់​នូវ​កាមេរ៉ា Ultra Clear 4គ្រាប់ ថាមពល​ថ្ម​ធំ​5000mAh រួម​ជាមួយនឹង​ដំណោះស្រាយ​សាក​ថ្ម​លឿន​18W និង​មាន​កម្រិត​អេក្រង់​90Hz បំពាក់​នូវ​បន្ទះ​ឈី​ប​Snapdragon 662 SoC មាន​អង្គ​ផ្ទុក 8GB +128GB ដែលមាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌ Aurora Green និង​ពណ៌ Porla Blue។

    ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យុវវ័យ realme 7i បាន​បំពាក់​នូវ​កាមេរ៉ា4គ្រាប់​64MP Ultra Clearដែល​អាច​ស្រូប​ពន្លឺ​បាន​ច្បាស់ និង​ផ្តល់​ពណ៌​បាន​ត្រឹមត្រូវ​ព្រមទាំង​ផ្តល់​សាច់​ម៉ត់​បានល្អ​ផងដែរ ដោយ​គ្រាន់តែ​ធ្វើ​ការដក​ទូរស័ព្ទ​មក​ចុច​ថត វា​នឹងមាន​Softwareកែសម្រួល​បាន​យ៉ាង​ល្អ ។ មាន​កាមេរ៉ា​8MP Ultra Wide angle Lenកាមេរ៉ា​លេន​ប្លង់​ទូលាយ កាមេរ៉ា​2MP Ultra Macro Mode  សម្រាប់​ថត​ជិត និង​កាមេរ៉ា​2MP សម្រាប់​ថត​Portrait Mode មិន​ត្រឹមតែ​ធ្វើអោយ​អ្នកប្រើប្រាស់​រីករាយ​នៅក្នុង​ពិភព​ម៉ាក្រូ​នោះទេ ថែមទាំង​អាច​ចាប់យក​នូវ​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​ដែលមាន​ភាព​ច្នៃប្រឌិត កត់ត្រា​នូវ​រាល់​ការចងចាំល្អៗក្នុងការ​រស់នៅ។

    realme 7i ថែមទាំង​មានមុខ​ងារ Night Filters ជាច្រើន​ដូចជា Cyberpunk, Flamingo, Modern Gold ធ្វើអោយ​ការថត​ពេលយប់​កាន់តែ​ប្លែក ជាមួយគ្នានេះដែរ​កាមេរ៉ា​មុខ​16MP ក៏​អាច​ថត​បាន​កាន់តែ​ដូច​ធម្មជាតិពិត។

    នៅពេល​កំពុង​ថត​វីដេអូ realme 7i ថែមទាំង​អាច​បើក​នូវ​មុខងារ​ទប់​លំនឹង​UIS Max ដែល​អាច​ថត​បាន​កាន់​តែ​ច្បាស់​ល្អ ។ សម្រាប់​អ្នក​ដែល​មិន​ចេះតែ​ចូលចិត្ត​និង​ចង់​ធ្វើ Vlog គឺ​realme 7i  អាច​ថត​វីដេអូ​ដោយ​ខ្នាត21:9 មាន​រាង​ទ្រវែង ដែល​អាច​ថត​បាន​វីដេអូ​ដូច​ទៅនឹង​ភាពយន្តពិតៗ អ្នកនឹង​ឃើញថា​ការរស់នៅ​កាន់តែ​មាន​ភាព​អស្ចារ្យ​ជាង​ក្នុង​ភាពយន្ត ហើយម្នាក់ៗសុទ្ធតែ​អាចធ្វើ​ជា​អ្នកដឹកនាំ​នៃ​ជីវិត​បាន​គ្រប់គ្នា។

    ទោះជា​ធ្វើ​ការថត​នៅក្រៅ​រយៈពេល​យូរ ថាមពល​ថ្ម​ធំ​5000mAhរបស់​realme 7i គឺ​ល្មម​អាច​ទ្រទ្រង់បាន​មួយថ្ងៃ អ្វីដែល​សំខាន់​នោះ​គឺ ថាមពល​ថ្ម5%អាច​និយាយ​WhatsAppបាន​រយៈពេល66នាទី ហើយ​ការ​សាក​លឿន​18Wក៏​អាចជួយ​សាក​ថ្ម​បាន​ក្នុង​រយៈពេល​លឿន​ផងដែរ។

    សម្រាប់​ផ្នែក​បទពិសោធន៍​មើលឃើញ realme 7i មាន​កម្រិត​អេក្រង់​90Hz មិន​ថា​លេង​Facebook មើល​វីដេអូ​ឬក៏​លេង​ហ្គេម គឺ​សុទ្ធតែ​អាចធ្វើអោយ​អ្នកទទួលបាន​បទពិសោធ​ន៍​មើល​យ៉ាង​រលូន។

    បន្ថែម​ជាមួយនឹង​មុខងារ​កាមេរ៉ា​លំដាប់​Flagshipរបស់​realme  ឥឡូវនេះ​ពួកយើង​គ្រាន់តែ​ប្រើ​ស្មា​ត​ហ្វូ​ន​realme 7iដែលមាន​64MP គឺអាច​ថត​បាន​រូបភាព​ដែល​ច្បាស់​ដូច​ក្នុង​ភាពយន្ត​អ​ញ្ជឹ​ង ហើយ​នា​អនាគត realme នឹង​នាំយកមក​នូវ​ស្មា​ត​ហ្វូ​ន​ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​កាន់តែ​សមរម្យ នាំអោយ​អ្នកប្រើប្រាស់​ដែល ប្រើ​ស្មា​ត​ហ្វូ​ន​ដើម្បី​កត់ត្រា បង្កើត ចែករំលែក​និង​មើលរូប​ភាព​ឬ​វីដេអូ​ទទួលបាន​បទពិសោធ​ន៍​កាន់តែ​ប្រសើរឡើង សម្រាប់​អ្នកធ្វើ​ការបញ្ជាទិញ​ទុក​មុន​នូវ​realme7i តាម​បណ្តា​ហាងផ្សេងៗឥឡូវនេះ នឹងមាន​ការ​ថែម​ជូន​ពិសេស​នូវ​កាបូបស្ពាយ​ក្រោយ ហើយ​ការ​ដាក់លក់​ផ្លូវការ​គឺ​នៅ​ថ្ងៃទី23ខែតុលា។

  • Eduardo ប្តេជ្ញាមិនគក់អាវ ដែល Ronaldo ឱ្យទេ

    Eduardo ប្តេជ្ញាមិនគក់អាវ ដែល Ronaldo ឱ្យទេ

    កាលពី​ថ្ងៃអាទិត្យ ទី11 ខែតុលា ឆ្នាំ2020 ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង និង ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កីឡាករ​យុវជន Eduardo Camavinga របស់​បារាំង បាន​សុំ​អាវ​របស់​កីឡាករ Christiano Ronaldo ទុកជា​អនុស្សាវរីយ៍ ក្រោយពី​បញ្ចប់​ការប្រកួត។

    ក្រោយពី​ទទួលបាន​អាវ​នេះ​ភ្លាម កីឡាករ​វ័យ ១៧ឆ្នាំ​រូបនេះ មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយបាន​ផុស​ក្នុង​បណ្តាញ​សង្គម​ថា នឹងមិន​បោក​អាវ 1នេះឡើយ ដោយ​ទុក​ញើស Ronaldo ជា​អនុស្សាវរីយ៍។

    សូមបញ្ជាក់ថា​ការប្រកួត រវាង​បារាំង និង​ព័រ​ទុយ​ហ្គា​ល់ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ចាប់អារម្មណ៍​ទៅលើ​កីឡាករ​បារាំង ព្រោះ​ពួកគេ​បែរជា​បង្ហោះ​រូបភាព​ជាមួយ Ronaldo ជាច្រើន​សន្លឹក។ ទាំងអស់នេះ បាន​បញ្ជាក់ថា កីឡាករ​បារាំង​ភាគច្រើន សុទ្ធតែជា​អ្នក​ស្រឡាញ់​រាប់អាន អតីត​កីឡាករ Real Madrid ម្នាក់នេះ​ខ្លាំងណាស់៕

  • នៅ ស្រីពៅ នឹងប៉ះ Ritu Phogat នៅចុងខែតុលានេះ

    នៅ ស្រីពៅ នឹងប៉ះ Ritu Phogat នៅចុងខែតុលានេះ

    ស្ថាប័ន​ប្រដាល់​ក្បាច់គុន​ចម្រុះ ONE FC បានប្រកាស​ពី​ការប្រកួត​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ដែល​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​ថ្ងៃ​សុក្រ ទី30 ខែតុលា ឆ្នាំ2020ខាងមុខនេះ នៅ​ប្រទេស​សិង្ហ​បុរី។

    ក្នុងការ​ព្រឹត្តិការណ៍​នេះ ក៏មាន​វត្តមាន​របស់​កីឡាការិនី​កម្ពុជា នៅ ស្រី​ពៅ ផងដែរ។ ដោយ​កីឡាការិនី​របស់​កម្ពុជា​រូបនេះ នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាការិនី ឥណ្ឌា Ritu Phogat ក្នុង​ប្រភេទ​ទម្ងន់ Atom Weight។

    សូមជម្រាបថា ស្រី​ពៅ ធ្លាប់​ឡើង​សង្វៀន ONE បាន 2ដង​មកហើយ ក្នុងនោះ​លើក​ទី1 ឈ្នះ​កីឡាការិនី​ថៃ Rika Ishige និង​លើក​ទី2 ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban។ ចំណែក​លើក​ទី3 ដែល​នឹង​មកដល់​នេះ ស្រី​ពៅ នឹង​ប៉ះ​កីឡាការិនី​ឥណ្ឌា Ritu Phogat នៅ​ថ្ងៃទី30 តុលា 2020។ ដូច្នេះ សូម​រង់ចាំ​តាមដាន​មើលថា តើ​កីឡាការិនី នៅ ស្រី​ពៅ របស់​កម្ពុជា អា​ចរក​ជ័យជម្នះ 1ដង​ទៀត​បាន​ដែរឬទេ?៕

  • Roshan Mainam អ្នកចំបាប់ឥណ្ឌា ត្រៀមប៉ះជើងខ្លាំង MMA កម្ពុជា

    Roshan Mainam អ្នកចំបាប់ឥណ្ឌា ត្រៀមប៉ះជើងខ្លាំង MMA កម្ពុជា

    កាលពីពេលថ្មីៗនេះ ស្ថាប័ន​ប្រកួត​ប្រដាល់​ក្បាច់គុន​ចម្រុះ ONE Championship បានបង្ហាញ​តម្រុយ អំពី​ការប្រកួត​បន្ទាប់​របស់​កីឡាករ​ខ្លាំង​កម្ពុជា ចាន់ រតនា ដែល​អាច​នឹង​ធ្វើឡើង នៅ​ដើមឆ្នាំ2021 ខាងមុខ ដែល​អាច​នឹង​ប៉ះ​ជាមួយនឹង​កីឡាករ​ខ្លាំង​ម្នាក់។

    ទាក់ទិន​នឹង​ការផ្គូផ្គង​នេះដែរ កីឡាករ​ឥណ្ឌា Roshan Mainam ដែលជា​កីឡាករ​មិន​ធ្លាប់​ចាញ់​សោះ​នៅលើ​សង្វៀន ONE Championship កំពុងតែ​ស្ថិតនៅក្នុង​ជម្រើស​នៃ​ការផ្គូផ្គង​នេះ។ កីឡាករ​ឥណ្ឌា​រូបនេះ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ពូកែ​ខាង​ចំបាប់ ដោយ​ធ្លាប់​យកឈ្នះ​មិត្ត​រួម​សញ្ជាតិ​របស់ រតនា គឺ​កីឡាករ ខុន ស៊ី​ចាន់ ម្តង​រួចមកហើយ កាលពី​ឆ្នាំ2019 កន្លងទៅ។

    ការជួបគ្នា​រវាង​អ្នក​ទាំង2 អាច​នឹង​ក្លាយជា​ការប្រកួត​ដ៏​ជក់ចិត្ត​មួយ ព្រោះ​វា​ជា​ប្រកួត​រវាង​ក្បាច់គុន​ខ្មែរ នឹង​ក្បាច់​ចំបាប់​របស់​ឥណ្ឌា។ បន្ថែម​លើ​នេះ ONE ក៏បាន​សរសើរ​ពី​ក្បាច់​ការពារ​ការចាប់​កាច់​ក្រៀក និង​ការកែ​បញ្ហា​របស់​ចាន់ រតនា​ផងដែរ។ ជាក់ស្ដែង គូប្រកួត​ដែល​ពូកែ​ខាង​ចាប់​កាច់​ក្រៀក 2នាក់​មកហើយ ដែល​បាន​ចាញ់​ចាន់ រតនា រួមមាន​ជើងឯក​ចំបាប់​គុយបា Gustavo Balart និង​ជើង​ខ្លាំង​ឥណ្ឌូនេស៊ី Rudy Agustian ផងដែរ៕

  • Ronaldo ធ្វើតេស្ត ឃើញមានផ្ទុកកូវីដ-19

    Ronaldo ធ្វើតេស្ត ឃើញមានផ្ទុកកូវីដ-19

    កាលពី​ថ្ងៃទី13 ខែតុលា ឆ្នាំ2020 កន្លងទៅនេះ កីឡាករ​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Christiano Ronaldo បានធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ពេលដែល​កីឡាករ​រូបនេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​មេរោគ​កូ​វីដ-19 ក្នុង​ដំណើរ​ជុំវិញ​ទ្វីបអឺរ៉ុប របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ប្រកួត​មិត្តភាព។

    ខាង​សមាគម​បាល់ទាត់ មិនបាន​រៀបរាប់​អ្វី​ច្រើន​ទេ ដោយ​គ្រាន់តែ​លើកឡើងថា ខ្សែប្រយុទ្ធ​រូបនេះ មាន​អាការ​ធូរស្រាល ហើយ និង​មាន​សុខភាព​ល្អជា​ធម្មតា ប៉ុន្តែ​ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ។

    គួររំឭកថា Ronaldo បាន​លេង​ជាមួយ​ក្រុម​បារាំង កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក ពេញ 90នាទី​តែម្ដង។ រូបគេ​ក៏បាន​ចាប់ដៃ​ជាមួយ​កីឡាករ​បារាំង ជាច្រើន​នាក់​ក្នុងការ​ប្រកួត​នោះ​ផងដែរ។ គេ​កំពុង​បារម្ភ​ចំពោះ​សមាជិក​ដទៃទៀត​ក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​លទ្ធផល​ធ្វើតេស្ដ​លើកដំបូង​បញ្ជាក់ថា គ្មាន​អ្នក​ឆ្លង​ទៀត​ទេ៕

    Juventus’ Portuguese forward Cristiano Ronaldo looks on prior to the Italian Serie A football match lazio Rome vs Juventus Turin on December 7, 2019 at the Olympic stadium in Rome. (Photo by Filippo MONTEFORTE / AFP)
  • ខាងក្រោម​នេះ គឺ​តម្លៃ iPhone 12 ទាំង 4ស៊េរី ដែល​ដាក់ឱ្យ Pre-order នៅ​ទីផ្សារ​ស្រុក​ខ្មែរ 

    ខាងក្រោម​នេះ គឺ​តម្លៃ iPhone 12 ទាំង 4ស៊េរី ដែល​ដាក់ឱ្យ Pre-order នៅ​ទីផ្សារ​ស្រុក​ខ្មែរ 

    ខាងក្រោមនេះ គឺតម្លៃ iPhone 12 ទាំង 4ស៊េរី ដែលដាក់ឱ្យ Pre-order នៅទីផ្សារស្រុកខ្មែរ

    ក្រោយពេល Apple ប្រកាសចេញ iPhone ឆ្នាំ2020 ចំនួន 4ម៉ូដែលរួចមក នៅចុងកម្មវិធី Apple ក៏បានបង្ហើបឱ្យដឹង ពីដំណឹងបើកទទួលការកុម្ម៉ង់ផងដែរ ដោយ iPhone 12 / iPhone 12 Proទទួលការកុម្ម៉ង់ថ្ងៃទី16 ខែតុលា និងចេញលក់ថ្ងៃទី23 ខែតុលា ចំណែកឯ iPhone 12 mini / iPhone 12 Pro Max នឹងទទួលកុម្ម៉ង់ ថ្ងៃទី6 ខែវិច្ឆិកា ហើយនឹងចេញលក់ថ្ងៃទី13 ខែវិច្ឆិកា។

    ចំពោះតម្លៃនៅលើទីផ្សារបរទេស ក៏ដូច Apple បានប្រកាសលក់នៅអាមេរិកនូវ iPhone ទាំង 4ម៉ូដែលនោះដែរ គឺ iPhone 12 mini តម្លៃចាប់ពី 699ដុល្លារ, iPhone 12 តម្លៃចាប់ពី 799ដុល្លារ, iPhone 12 Pro តម្លៃចាប់ពី 999ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី 1,099ដុល្លារ។

    ប៉ុន្តែ រំលងមិនបានប៉ុន្មានម៉ោងផង ហាងលក់ទូរស័ព្ទមួយកន្លែងឈ្មោះថា Jet Black Store បានបង្ហោះឱ្យដឹងពីតម្លៃ Pre-order នៅទីផ្សារស្រុកខ្មែរដំបូងគេ ដែលបាននដូចរៀបរាប់ដូចខាងក្រោម៖

    iPhone 12 mini
    • iPhone 12 Mini 64G តម្លៃ 840ដុល្លារ
    • iPhone 12 Mini 128G តម្លៃ 890ដុល្លារ
    • iPhone 12 Mini 256G តម្លៃ 990ដុល្លារ

    iPhone 12
    • iPhone 12 64G តម្លៃ 990ដុល្លារ
    • iPhone 12 128G តម្លៃ 1,040ដុល្លារ
    • iPhone 12 256G តម្លៃ 1,140ដុល្លារ

    iPhone 12 Pro
    • iPhone 12 Pro 128G តម្លៃ 1,220ដុល្លារ
    • iPhone 12 Pro 256G តម្លៃ 1,320ដុល្លារ
    • iPhone 12 Pro 512G តម្លៃ 1,520ដុល្លារ

    iPhone 12 Pro Max
    • iPhone 12 Pro Max 128G តម្លៃ 1,420ដុល្លារ
    • iPhone 12 Pro Max 256G តម្លៃ 1,520ដុល្លារ
    • iPhone 12 Pro Max 512G តម្លៃ 1,720ដុល្លារ

    បញ្ជាក់ដែរថា iPhone 12 Series មានបំពាក់បច្ចេកវិទ្យាថ្មីៗ ដូចជា អាចគាំទ្របច្ចេកវិទ្យា 5G, បច្ចេកវិទ្យាសាកថ្មឥតខ្សែ MagSafe កម្លាំង 15W, បច្ចេកវិទ្យាអាវក្រោះការពារទឹក (Water resistant) និងធូលីកម្រិត IP68, បច្ចេកវិទ្យាស្គែនផ្ទៃមុខដោះសោ Face ID ជំនាន់ថ្មី, មានកម្រាស់តួខ្លួន ស្តើងជាងមុន ក៏ដូចជាអាចភ្ជាប់មកជាមួយនូវខ្សែសាកថ្ម USB-C ទៅ Lightning ប្រភេទថ្មី គុណភាពល្អលើសស៊េរីចាស់៕

    ប្រភពហាង៖ Jet Black Store

  • OnePlus 8T ឆ្នាំ2020 ប្រកាសចេញលក់ ជាផ្លូវការហើយ តម្លៃចាប់ផ្តើម 749ដុល្លារ

    OnePlus 8T ឆ្នាំ2020 ប្រកាសចេញលក់ ជាផ្លូវការហើយ តម្លៃចាប់ផ្តើម 749ដុល្លារ

    នៅ​ថ្ងៃ​ជាមួយនឹង​ការប្រកាស​ចេញ iPhone របស់ Apple នៅឯ​ក្រុមហ៊ុន OnePlus ឯណោះ ក៏បាន​ប្រកាស​ស្មា​ត​ហ្វូ​ន​ឆ្នាំ2020 របស់ខ្លួន​ផងដែរ គឺ OnePlus 8T។

    ខាងក្រោម​នេះ​ជា លក្ខណសម្បត្តិ គួរឱ្យ​ចាប់អារម្មណ៍ ជាមួយនឹង​តម្លៃ​សមរម្យ​របស់ OnePlus 8T៖

    OnePlus 8T បំពាក់​ថាមពល​ថ្ម ទំហំ 4,500mAh ហើយ​វា​ក៏បាន​ក្លាយទៅជា​ទូរស័ព្ទ​ដំបូងបង្អស់​របស់ OnePlus ដែល​បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន Warp Charge កម្លាំង 65W (វ៉ា​ត់) ពី 0 ទៅ 58% សាក​ត្រឹមតែ 15នាទី​ប៉ុណ្ណោះ។

    រីឯ​ផ្ទាំង​អេក្រង់​វិញ ទំហំ 6.55 អ៊ី​ញ​ប្រភេទ​Fluid AMOLED 120hz គឺជា​អេក្រង់​មួយ ដែលមាន​សមត្ថភាព​អាច​បង្ហាញ​ពណ៌​បាន​ច្បាស់​ល្អ​ត្រឹមត្រូវ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+ (2400 x 1080 ភិ​កសែ​ល) ជាមួយ​អេក្រង់ Refresh Rate 120Hz និង​ល្បឿន​ប៉ះ​សម្គាល់ 240Hz ក៏ដូចជា​អាច​គាំទ្រ​បច្ចេកវិទ្យា HDR10+ ជាមួយ​កម្រិត​ពន្លឺ 1,100nits កម្រិត​ទឹក​ពណ៌ DPI-P3 100% និង​កម្រិត​លម្អៀង​នៃ​ទឹក​ពណ៌ (JNCD) ត្រឹម 0.3ប៉ុណ្ណោះ។

    កម្លាំង​ម៉ាស៊ីន OnePlus 8T ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 865 ទំហំ 7nm+ ជាមួយ​ជម្រើស RAM 8/12GB និង​ជម្រើស​មេម៉ូរី ប្រភេទ UFS 3.1 ទំហំ 128/256GB ផងដែរ។

    កាមេរ៉ា​មុខ 1គ្រាប់ បំពាក់​លេន​ស៍​ទម្លុះ​អេក្រង់ ទំហំ 16MP និង​កាមេរ៉ា​ក្រោយ​សរុប​ចំនួន 4គ្រាប់ ដោយ​ក្នុងនោះ​លេន​ស៍​ធំជាងគេ មាន 1គ្រាប់ មាន​ទំហំ 48MP (OIS), 1គ្រាប់​ទៀត​ជា​លេន​ស៍ (Ultra Wide 123 ដឹ​ក្រេ) ទំហំ 16MP, 1គ្រាប់​ទៀត​ជា​លេន​ស៍ Macro និង 1គ្រាប់​ចុងក្រោយ​គេ​ជា​លេន​ស៍ Monochrome។

    OnePlus 8T មាន​ជម្រើស​ពណ៌​សរុប​ចំនួន2 ដោយ​ក្នុងនោះ​មានដូចជា ពណ៌​បៃតង (Aquamarine Green) និង​ពណ៌​ទឹកប្រាក់ (Lunar Silver)។

    សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក OnePlus 8T ជម្រើស RAM 12GB/ មេម៉ូរី 256GB មានតម្លៃ​ខ្ទង់ 749ដុល្លារ ហើយ​វា​នឹងដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី23  ខែតុលា ឆ្នាំ2020 ខាងមុខឆាប់ៗនេះឯង៕

  • បើចង់បានឆ្នាំងសាក Wireless ប្រើជាមួយ iPhone 12 Series មានតម្លៃ 39ដុល្លារ

    បើចង់បានឆ្នាំងសាក Wireless ប្រើជាមួយ iPhone 12 Series មានតម្លៃ 39ដុល្លារ

    ក្នុង​កម្មវិធី​ប្រចាំឆ្នាំ Hi,Speed របស់ Apple ដែល​ទើបនឹង​បញ្ចប់ទៅថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ ក៏បាន​ប្រកាស​ចេញលក់ ឆ្នាំង​សាក Wireless  2ម៉ូ​ដែល​ផងដែរ គឺ MagSafe និង MagSafe Duo សម្រាប់​ប្រើប្រាស់​ជាមួយ iPhone 12 Series ។

    យោងតាម​ប្រភពពី Apple បានឱ្យដឹងថា តម្លៃ​របស់​ឆ្នាំង​សាក​ឥត​ខ្សែ​នោះ ចាប់ផ្តើម​ពី 39ដុល្លារ សម្រាប់​ម៉ូ​ដែល MagSafe  រីឯ​ម៉ូ​ដែល MagSafe Duo ប្រភព​មិនបាន​បញ្ចេញ​តម្លៃ​ឱ្យដឹង​នោះទេ។

    ឆ្នាំង​សាក​ទាំង2 អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម ឥត​ខ្សែ កម្លាំង 15W ចំពោះ​សមត្ថ​ភាពខ្លាំង និង​កម្លាំង​សាក​របស់​វា គឺ​ខុសគ្នា ដោយ MagSafe ទុក​ប្រើ​សម្រាប់​សាក​ថាមពល​ថ្ម​ទៅឱ្យ iPhone ឬ AirPods ខណៈដែល MagSafe Duo ទុក​ប្រើពេល​សាក​ថ្ម​ទៅឱ្យ iPhone និង Apple Watch ក្នុងពេល​តែមួយ។

    ទោះជា ឆ្នាំង​សាក​ឥត​ខ្សែ MagSafe និង MagSafe Duo ទាំង2នេះ ត្រូវបាន​ផលិតឡើង​ជាពិសេស​សម្រាប់​តែ iPhone 12 Series ក៏ដោយ តែ​វា​ក៏បាន​បំពាក់​បច្ចេកវិទ្យា Qi Wireless ផងដែរ ដូច្នេះ អ្នក​ក៏​អាច​ប្រើ​ជាមួយ iPhone និង​ឧបករណ៍​ដែល​បន្ទះ​ខ្នង អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ឥត​ខ្សែ​ផងដែរ គ្រាន់តែ​ពួកវា​អាច​សាក​បញ្ចូល​ថាមពល​ថ្ម បាន​ត្រឹម​កម្លាំង 7.5Wប៉ុណ្ណោះ។

    Apple ក៏បាន​បង្ហាញ​ពីមុខ​ងារ​ពិសេស របស់​វា ដែល​ខុសពី​ឆ្នាំង​សាក​ឥត​ខ្សែ​ដទៃទៀត​ផងដែរ គឺ ពួកវា​ត្រូវបាន​ផលិត​ចេញមក ព្រមជាមួយ​បន្ទះ​ដែក​ឆក់ ប្រើ​សម្រាប់​ទប់ មិនឱ្យ​វា​រអិល​ចេញពី​ទីតាំង​ផ្តល់​ថាមពល ដើម្បី​ធានាថា ឧបករណ៍​ដែល​កំពុង​សាក​ថ្ម ទទួល​ថាមពល​ថ្ម​បាន​ថេរ និង​មាន​ល្បឿន​លឿន។

    ហេតុនេះហើយ បើសិនជា​អ្នក​ចង់​ប្រើប្រាស់ iPhone 12 Series ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​បាន​កម្លាំង 15W អ្នក​ត្រូវតែ​ទិញ​ឆ្នាំង​សាក​ឥត​ខ្សែ MagSafe / MagSafe Duo ប្រភេទ​ឆក​ទាំង2នេះ ដែលជា​ផលិតផល​ផ្លូវការ អាជ្ញាប័ណ្ណ​ពី Apple ផ្ទាល់​តែម្តង៕

  • កីឡាករខ្សែបម្រើឆ្នើម 3រូប ដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុតនៅលើពិភពលោក

    កីឡាករខ្សែបម្រើឆ្នើម 3រូប ដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុតនៅលើពិភពលោក

    អ្នក​ទាំងអស់គ្នា ប្រហែលជា​បាន​ស្គាល់​រួចហើយ ពី​បណ្តា​កីឡាករ​ខ្សែប្រយុទ្ធ ដែលមាន​តម្លៃ​ខ្លួន ថ្លៃៗជាច្រើនរូប ដែល​ភាគច្រើន​លេង​នៅ​ក្លិបល្បីៗ នៅ​តំបន់​អឺរ៉ុប។ ថ្ងៃ​នេះដែរ យើង​សូម​បង្វែរ​អារម្មណ៍​មិត្ត​អ្នកអាន​ទាំងអស់ មក​ស្គាល់​បណ្តា​កីឡាករ ដែលមាន​តួនាទី​ជា​ខ្សែបម្រើ​ចំនួន 3រូប ដែលមាន​តម្លៃ​ខ្លួន ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក នាពេល​បច្ចុប្បន្ននេះ។

    1-Raphae Varane៖ ខ្សែបម្រើ​ការពារ របស់​ក្លិប Real Madrid និង​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ មានតម្លៃ​ខ្លួន 80លាន​អឺរ៉ូ (91លាន​ដុល្លារ)។

    Samuel Umtiti៖ ខ្សែបម្រើ​ការពារ របស់​ក្លិប Barcelona និង​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ មានតម្លៃ​ខ្លួន 70លាន​អឺរ៉ូ (79លាន​ដុល្លារ)។

    Virgil Van Dijk៖ ខ្សែបម្រើ​ការពារ របស់​ក្លិប Liverpool និង​ក្រុម​ជម្រើសជាតិ​ហុ​ល្លង់​រូបនេះ មានតម្លៃ​ខ្លួន 60លាន​អឺរ៉ូ (68លាន​ដុល្លារ)៕

  • Messi ក៏មានយន្តហោះប្រណីតនឹងគេដែរ…ចង់ដឹងថា តើវាមានតម្លៃប៉ុន្មានដែរទេ?

    Messi ក៏មានយន្តហោះប្រណីតនឹងគេដែរ…ចង់ដឹងថា តើវាមានតម្លៃប៉ុន្មានដែរទេ?

    ងាក​មក​មើ​លពី​ជីវិត​ឯកជន​របស់​កីឡាករ​លំដាប់​ពិភពលោក Lionel Messi វិញ​ម្ដង។ យន្តហោះ​ផ្ទាល់ខ្លួន​របស់គេ គឺមាន​តម្លៃ​ដល់​ទៅ 12លាន​អឺរ៉ូ ជា​យន្តហោះ1 ក្នុងចំណោម​យន្តហោះ​ផ្ទាល់ខ្លួនពិសេសៗ ដែល​កីឡាករ​បាល់ទាត់ល្បីៗមាន។

    ក្នុងនោះដែរ​យន្តហោះ​ដ៏​មានតម្លៃ​មួយ​នេះ ត្រូវបាន​ផលិតឡើង​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន និង​ត្រូវបាន​រចនា​យ៉ាង​ប្រណីត ដែលមាន​ឈ្មោះ​របស់​សមា​ជិ​ក​គ្រួសារ​របស់គេ នៅលើ​កាំជណ្តើរ​ឡើង និង​មាន​ស្លាក​សញ្ញា ដែល​រចនា​ឡើង​ពី​ហត្ថលេខា​របស់​កីឡាករ​រូបនេះ​ផ្ទាល់​តែម្តង។

    ចំណែកឯ​ផ្នែក​ខាងក្នុង​វិញ មានផ្ទះ​បាយ1 បន្ទប់ទឹក​ចំនួន2 និង​មាន​កៅអី​សម្រាប់​អ្នកដំណើរ ចំនួន 16កៅអី និង​មាន​គ្រែ​គេង និង​បន្ទប់ដេក នៅពេលដែល​អ្នកជិះ ចង់​សម្រាក​ទៀតផង៕