Author: ធឿន មករា

  • វិធីងាយៗក្នុងការលេប “ថ្នាំគ្រាប់” ឱ្យកាន់តែងាយស្រួលឡើង

    វិធីងាយៗក្នុងការលេប “ថ្នាំគ្រាប់” ឱ្យកាន់តែងាយស្រួលឡើង

    មនុស្សជាច្រើនមានបញ្ហាជាមួយការលេបថ្នាំគ្រាប់ មិនថាតែកូនក្មេង ឬមនុស្សធំពេញវ័យហើយនោះឡើយ អ្នកខ្លះដល់ថ្នាក់ក្អួតចេញមកវិញបន្ទាប់ពីខំព្យាយាមលេបគ្រាប់ថ្នាំឱ្យបានទៀតផង ហើយអ្នកខ្លះទៀតដល់ថ្នាក់ត្រូវយកថ្នាំគ្រាប់ទាំងនោះទៅដាក់ក្នុងទឹកឱ្យរលាយ ឬកិនជាម្សៅ និងជួនកាលថែមទាំងដកស្រោមកាប់ស៊ូលចេញយកតែម្សៅថ្នាំខាងក្នុងមកលាយជាមួយទឹកដើម្បីលេបក៏មាន។

    វិធីលេបថ្នាំគ្រាប់យ៉ាងងាយៗ

    ការសិក្សាស្រាវជ្រាវពីមហាវិទ្យតាល័យ Heidelberg នៅក្នុងប្រទេសអាល្លឺម៉ង់ បានណែនាំបង្ហាញពីតិចនិកងាយៗក្នុងការជួយឱ្យយើងលេបថ្នាំគ្រាប់បានយ៉ាងងាយស្រួលដូចតទៅ ៈ

    1. ចាក់ទឹកចូលទៅក្នុងដបប្លាស្ទិក ឬដបទឹកភេសជ្ជៈ។
    2. ដាក់គ្រាប់ថ្នាំនៅលើអណ្ដាត ឬអាចដាក់ទៅជិតគល់អណ្ដាតក៏បាន។
    3. ប្រើបបូរមាត់ទាំងខាងលើ និងខាងក្រោមពាំមាត់ដបឱ្យជាប់ និងជិត កុំឱ្យទឹក ឬខ្យល់ហៀរចេញទៅក្រៅមាត់បាន។
    4. លើកគូទដបទឹកឡើងឱ្យទឹកហូរចូលទៅក្នុងមាត់ ហើយក្នុហពេលដែលទឹកកំពុងហូរចូលមាត់នោះ ចូរបន្ថែមកម្លាំងបឺតទឹកចូលទៅក្នុងមាត់ដំណាលគ្នាផង។ កុំឱ្យមានខ្យល់ចូលទៅក្នុងអំឡុងពេលញ៉ាំទឹក។

    អ្នកដែលធ្វើការសាកល្បងលេបថ្នាំដោយវិធីនេះប្រមាណជា 140នាក់បានរកឃើញថា ការលេបថ្នាំដោយវិធីនេះ(បិទភ្នែកខណៈពេលលេបថ្នាំផង)ជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើងជាង 60% បើប្រៀបធៀបនឹងការលេបថ្នាំគ្រាប់ដោយញ៉ាំទឹកពីកែវ។

    ក្រៅពីនេះនៅមាន 1វិធីទៀតដែលអាចជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើង និងទទួលជោគជ័យដែលស័ក្តិសមជាមួយថ្នាំគ្រាប់ប្រភេទកាប់ស៊ូល នោះគឺ ៈ

    1. ដាក់ថ្នាំគ្រាប់កាប់ស៊ូលនៅលើអណ្ដាត។
    2. ក្រេបទឹកចូលទៅក្នុងមាត់មួយក្អឹក តែបៀមទុកសិន កុំអាលលេប។
    3. ឱនមុខ ឱ្យចង្កាចង្អុលមកដើមទ្រូង។
    4. រួចលេបទឹកចូលទៅដំណាលគ្នានឹងថ្នាំខណៈពេលកំពុងឱនមុខនោះ។

    ភាគច្រើន ថ្នាំគ្រាប់កាប់ស៊ូលច្រើនតែមានទម្ងន់ស្រាល និងអណ្ដែតលើទឹក នៅពេលយើងឱនមុខ ហើយលេបថ្នាំដែលកំពុងអណ្ដែតលើទឹកនោះ វានឹងធ្វើឱ្យការលេបថ្នាំគ្រាប់កាប់ស៊ូលក្លាយជារឿងដែលកាន់តែងាយស្រួលឡើង។ វិធីនេះអាចបង្កើនប្រសិទ្ធភាពក្នុងការលេបថ្នាំបានច្រើនដល់ទៅ 89% បើប្រៀបធៀបនឹងការញ៉ាំទឹកដើម្បីលេបថ្នាំពីកែវទឹកដោយវិធីធម្មតា។

    ក្រៅពីវិធីទាំង 2ខាងលើដែលជួយឱ្យការលេបថ្នាំគ្រាប់ក្លាយជារឿងងាយស្រួលហើយនោះ បើសិនជាសាកល្បងធ្វើហើយនៅតែមិនបានផលទៀត ចូរសាកល្បងញាត់គ្រាប់ថ្នាំចូលទៅក្នុងនំទន់ៗ ដូចជាចាហួយ ឬនំអាកោជាដើម មុននឹងដួសជាដុំតូចៗ ហើយលេបចូលទៅទាំងដុំ ឬក៏កិនថ្នាំឱ្យម៉ដ្ឋ ហើយលាយជាមួយនំទន់ៗ ឬហាន់គ្រាប់ថ្នាំជាបំណែកតូចៗ ហើយលេបម្ដង 1បំណែកៗក៏អាចជួយឱ្យការលេបថ្នាំប្រព្រឹត្តទៅបានងាយស្រួលដែរ៕

  • កម្មវិធីសិក្ខាសាលាតាមអ៊ិនធឹណិតលើកទីពីរស្ដីអំពី «ការនិយាយអំពីអាជីវកម្មជាមួយ Facebook» នៅកម្ពុជា ចែករំលែកគន្លឹះផ្នែកផ្សព្វផ្សាយទីផ្សារ សម្រាប់អាជីវកម្មខ្នាតតូច

    កម្មវិធីសិក្ខាសាលាតាមអ៊ិនធឹណិតលើកទីពីរស្ដីអំពី «ការនិយាយអំពីអាជីវកម្មជាមួយ Facebook» នៅកម្ពុជា ចែករំលែកគន្លឹះផ្នែកផ្សព្វផ្សាយទីផ្សារ សម្រាប់អាជីវកម្មខ្នាតតូច

    រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ – អាជីវកម្ម​ខ្នាត​តូច និងមធ្យម​នៅកម្ពុជា ​កំពុង ​ប្រឹងប្រែងសម្រប​ខ្លួន​ទៅ​នឹង​បញ្ហាប្រឈម​ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើង​ដោយ​រោគរាត​ត្បាត កូរ៉ូណា ហើយ​ក្នុងនោះអាជីវកម្មជា​ច្រើន​​កំពុង​តាមដាន​មើល ដំណើរឌីជីថលនីយកម្ម​យ៉ាងលឿន ​នៃសេដ្ឋកិច្ច ​ក្នុង​ស្រុក ដើម្បីមាន​ឱកាស​​ក្នុងការ​ទទួលបានជោគជ័យ​សម្រាប់អាជីវកម្ម។

    ដើម្បីជួយគាំទ្រ​ដល់អាជីវកម្ម​ខ្នាត​តូចនៅកម្ពុជា ហើយជួយ​ឲ្យ​សហគ្រិនអាច​សម្រេច​បាន​នូវ ជោគជ័យក្នុងការធ្វើអាជីវកម្ម​តាមអនឡាញ ក្រុមហ៊ុន Facebook បាន​​រៀប​ចំ​សិក្ខាសាលា​តាម អ៊ិនធឹណិតលើកទីពីរ ជាភាសាខ្មែរ នៅក្នុងភាគកម្មវិធី “និយាយអំពីអាជីវកម្ម​ជាមួយ Facebook” ដែលមានវាគ្មិន​ជាអ្នកជំនាញ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ​ឌីជីថល និង​ពាណិជ្ជកម្ម​តាមបណ្ដាញ​សង្គម និង​ពាណិជ្ជកម្មបែប​សន្ទនា។

    សិក្ខាសាលា​កាលពីពេលថ្មីៗនេះ​ត្រូវបាន​​ផ្សាយ​ផ្ទាល់នៅលើទំព័រ Facebook កាលពីថ្ងៃទី ពុធ (២១ តុលា) លោក ហែម សុបញ្ញា នាយកក្រុមហ៊ុន Httpool ​ប្រចាំប្រទេស​កម្ពុជា​ ជា​ដៃគូទទួលសិទ្ធិ ផ្ដាច់ មុខ​ផ្នែក​លក់​របស់ ក្រុមហ៊ុន Facebook នៅកម្ពុជា បាន​បង្ហាញអំពី​ឧត្តមានុវត្តន៍​ក្នុងការ​បង្កើត​ ខ្លឹមសារ​ដែលទាក់ទាញ ការ​កសាង​ទំព័រ Facebook ការគ្រប់គ្រង​​ការ​ផ្សាយពាណិជ្ជកម្ម និង​ការ ផ្សព្វ​ផ្សាយ​ឲ្យ​ដល់ទស្សនិកជនគោលដៅរបស់យើង ក៏ដូចជា​គន្លឹះជា​ច្រើនទៀត។

    វីដេអូទីមួយ ដែលអាច​មើល​បាន​ ដោយចុច​ត្រង់នេះ មានការ​ពិភាក្សា​យ៉ាង​រស់រវើក​ស្ដីពី​ ពាណិជ្ជកម្ម​បែបសន្ទនា​ និង​ស្វែង​យល់ពីឱកាស​ថ្មីៗ​សម្រាប់ការ​ប្រើប្រាស់កម្មវិធីនានា ដូចជា Messenger ឬ Instagram ជាដើម ដើម្បី​ឈោង​ទៅចាប់យក​អតិថិជន និង​លក់​ឲ្យបានច្រើន។

    លោក សុបញ្ញា មានប្រសាសន៍ថា៖ “ស្របពេលដែលអាជីវកម្ម​ខ្នាត​តូច និង​មធ្យមជា​ច្រើន​កំពុង​ បង្វែរ​ទៅរក​ប្រតិបត្តិការ​តាមអនឡាញ ក្រោយពេល​មានការ​ផ្ទុះជំងឺកូវីដ-១៩ ដូច្នេះ វារឹត​តែ សំខាន់ថែមទៀត ដែលអាជីវកម្មទាំងនោះ ត្រូវធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាពនៃ​ យុទ្ធសាស្ត្រ ​ផ្សព្វផ្សាយទីផ្សារ​ឌីជីថល​​របស់ខ្លួន​នៅ លើកម្មវិធីអនឡាញនានា ដូចជា Facebook និង Instagram ជាដើម”។

    លោក​បន្ថែមថា៖ “ការ​និយាយអំពី​អាជីវកម្ម គឺជាវិធីល្អ​​ ដើម្បីជួយគាំទ្រ​ដល់​សហគ្រិន​ខ្នាត​តូច ចែក​រំលែក​គំនិត និង​មតិយោបល់នានា ដើម្បីជួយពួកគេ​ក្នុងការ​ធ្វើ​ឲ្យ​ក្រុមហ៊ុនលូតលាស់”។

    អនុសាសន៍ល្អៗ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច និងមធ្យម គឺ​កសាង​ទំព័រ Facebook ដែលមានផ្សព្វ ផ្សាយ ​ខ្លឹមសារ​ រឹងមាំ និងទាក់ទាញ ចូល​​ឲ្យ​កាន់តែ​ជ្រៅ​ក្នុងការ​ងារ​គ្រប់គ្រងពាណិជ្ជកម្មតាម Facebook ហើយ​ប្រើប្រាស់​ឧបករណ៍នានា​របស់ Facebook ដើម្បីកំណត់វត្ថុបំណង​ និង​វាស់វែង ពីលទ្ធផលនៃការ​ផ្សព្វផ្សាយ។

    ចំណុច​សំខាន់មួយដែលត្រូវបានលើកឡើង​អំឡុងសិក្ខាសាលាតាមអនឡាញនោះ គឺថា ដើម្បី​ ឈានទៅរក​គោលដៅ ដែលខ្លួនចង់សម្រេច​ឲ្យបាននៅពេល​ផ្សព្វផ្សាយពាណិជ្ជកម្មលើ Facebook សហគ្រិន​ចាំបាច់ត្រូវផ្ដោត​​លើ​ការ​លក់​ផលិតផល និង​សេវាកម្ម ជាជាង ការ​ចុច Likes និងការ ចូលមក​ប្រាស្រ័យទាក់ទង។

    លោក សុបញ្ញា បានបន្ថែមថា៖ “ផ្អែក​តាម​បទពិសោធន៍​​​របស់យើង នៅតាមទីផ្សារ​អាស៊ី និង ​អឺរ៉ុប យើងបានស្វែងយល់អំពីតម្រូវការ​របស់​អាជីវកម្ម​ខ្នាត​តូច ហើយ​ក៏មាន​ជំនាញផ្ទាល់​​ ទាក់ទងនឹង របៀបដែល Facebook អាចជួយ​សហគ្រិនទាំងនោះ​លូតលាស់បាន។ ការ​ប្រើប្រាស់​​ ឧបករណ៍ដែលត្រឹមត្រូវ និង​អនុវត្ត​តាម​គន្លឹះពីអ្នកជំនាញរបស់យើង នោះអាជីវកម្ម​ខ្នាត​តូច និង​មធ្យម​អាច​ឈានទៅរក​គោលដៅ​របស់ខ្លួនប្រកប​ដោយ​ប្រសិទ្ធភាព”។

    កម្មវិធីជជែក​ពីអាជីវកម្ម​ ដែលមានការ​ផ្សាយ​ផ្ទាល់តាមអនឡាញនេះ អាចចូលមើលនៅ លើ ទំព័រ Geeks in Cambodia ។ នៅក្នុង​វគ្គក្រោយៗទៀត អ្នកជំនាញ​ខាង​បណ្ដាញព័ត៌មានសង្គម និង​ តំណាង​របស់ក្រុមហ៊ុន Facebook នឹង​ជជែក ក៏ដូចជាឆ្លើយ​សំណួរ​​នានា ទាក់ទិន​នឹង​ការ​ធ្វើ អាជីវកម្ម​នៅលើ Facebook រាប់បញ្ចូលទាំង​មុខងារ Facebook Shops ថ្មី ឬ​ការ​ផ្សព្វផ្សាយទីផ្សារ ​ដោយប្រើ​តារា​ល្បីផងដែរ។

  • Keisuke Honda ឈឺចាប់ខ្លោចចិត្ត បានត្រឹមសុំទោសកម្ពុជាពីចម្ងាយ…

    Keisuke Honda ឈឺចាប់ខ្លោចចិត្ត បានត្រឹមសុំទោសកម្ពុជាពីចម្ងាយ…

    កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Keisuke Honda ដែលមាន​មុខងារ​ជា អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទោះជា​រូបគេ​កំពុង​រស់នៅ និង​ប្រកប​អាជីព​ជា​កីឡាករ​ខ្សែប្រយុទ្ធ របស់​ក្លិប​នៅក្នុង​លី​គ​កំពូល​របស់​ប្រទេស​ប្រេ​ស៊ី​ល​ក៏ពិតមែន ប៉ុន្តែ​កីឡាករ​រូបនេះ មិនដែល​ភ្លេច​ពី​សុខទុក្ខ​របស់​កម្ពុជា​ឡើយ។

    នៅក្នុង​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស លោក Honda បានសរសេរថា លោក​សូម​សម្ដែង​ការរំលែក​ទុក្ខ ជូន​ចំពោះ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​វាយប្រហារ​ខ្លាំង។ លោក​បាន​សរសេរ​ទៀតថា លោក​មានការ​សោកស្ដាយ ដែល​មិនបាន​ជួយ​ប្រជាជន​កម្ពុជា តែ​លោ​កនៅ​ព្រួយបារម្ភ​ពី​ប្រជាជន​ខ្មែរ​ជានិច្ច។ លោក​មាន​ត្រឹមតែ​ពាក្យ​ជូនពរ សូម​ឱ្យមាន​សុវត្ថិភាព និង​លើកទឹកចិត្ត​ឱ្យ​ខំប្រឹង​តស៊ូ​ឡើង៕

    គួរឱ្យ​ដឹង​ដែរ​ថា Keisuke Honda បាន​ផ្លាស់​ទៅលេង​ឱ្យ​ក្លិប Botafogo នៃ​លី​គ​កំពូល​ប្រេ​ស៊ី​ល កាលពីដើម​រដូវ​កាល2020 នេះ ដោយ​បង្ហាញខ្លួន​បាន 8ប្រកួត និង​រកបាន 2គ្រាប់៕

  • ដល់ពេលដូរទូរស័ព្ទថ្មីហើយ ! realme 7i ស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យ មានបំពាក់កាមេរ៉ា4គ្រាប់ ថាមពលថ្មធំ5000mAh និងអេក្រង់កម្រិត90Hzនឹងដាក់លក់ក្នុងថ្ងៃទី23ខែតុលានេះហើយ

    ដល់ពេលដូរទូរស័ព្ទថ្មីហើយ ! realme 7i ស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យ មានបំពាក់កាមេរ៉ា4គ្រាប់ ថាមពលថ្មធំ5000mAh និងអេក្រង់កម្រិត90Hzនឹងដាក់លក់ក្នុងថ្ងៃទី23ខែតុលានេះហើយ

    realme 7i ស្មាតហ្វូនដែលមានបំពាក់កាមេរ៉ា4គ្រាប់និងមានតម្លៃក្រោម250ដុល្លារដំបូងគេនៅកម្ពុជានឹងធ្វើការដាក់លក់លើកដំបូងជាផ្លូវការនៅថ្ងៃទី23ខែតុលា ការបំពាក់ជាមួយនឹងកាមេរ៉ាលំដាប់Flagship 64MP Ultra Clear 4គ្រាប់ ថាមពលថ្មធំ5000mAh និងអេក្រង់កម្រិត90Hz ធ្វើអោយវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យបំផុត នាំនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់វ័យក្មេង។ នៅក្នុងទីផ្សារកម្ពុជា realmeគឺជាម៉ាកបច្ចេកវិទ្យាដំបូងគេដែលហ៊ានយកបច្ចេកវិទ្យាលំដាប់Flagship 64MP Ultra Clear 4គ្រាប់មកបំពាក់នៅក្នុងជួរតម្លៃ249ដុល្លារ និងក្លាយជាម៉ាកបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ ។

    ចាប់ពីពេលកន្លងមករហូតមកដល់បច្ចុប្បន្ន realmeគឺតែងតែហ៊ានឆ្ពោះទៅរកលំដាប់ថ្នាក់ទី១

    សម្រាប់ផ្នែកផលិតផល realmeគឺតែងតែហ៊ានធ្វើជាម៉ាកបច្ចេកវិទ្យាពេញនិយមដែលឈានមុខគេ បង្កើតនូវផលិតផលដែលមានបច្ចេកទេសល្អនិងទទួលបានពានរង្វាន់ការរចនាលំដាប់អន្តរជាតិ ដូចជាrealme X50 Pro ដែលជាផលិតផល Flagship 5G ដំបូងនិងមានបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W SuperDart និងទទួលបានពានរង្វាន់​GOOD DESIGN AWARD 2020 និង DESIGN AWARD ចំំណែក Buds Q ដែលបានរចនាដោយអ្នករចនាល្បីនៅHermesក៏ទទួលបានពានរង្វាន់ GERMAN DESIGN AWARD WINNER 2021និងDESIGN AWARD

    ហើយសម្រាប់ផ្នែកអ្នកប្រើប្រាស់ យុវវ័យសម័យបច្ចុប្បន្នគឺចូលចិត្តកត់ត្រាការរស់នៅ ក៏ដូចជាហ៊ានស្វែងរកនូវអ្វីដែលជាខ្លួនឯង realme ជាម៉ាកដែលហ៊ានយកបច្ចេកវិទ្យាដែលឈានមុខគេមកបំពាក់ក្នុងជួរតម្លៃកាន់តែទាប ហើយនៅក្នុងជួរតម្លៃនីមួយៗ គឺមានបង្កើតនូវជម្រើសផលិតផលល្អបំផុតសម្រាប់បំពេញតម្រូវការរបស់យុវវ័យ និងជួយលើកទឹកចិត្តយុវវ័យអោយសម្រេចនូវរឿងដែលពួកគេចូលចិត្តនិងចង់ធ្វើតាមរយៈតម្លៃសមរម្យបំផុត។ ធ្វើអោយការរស់នៅកាន់តែប្រសើរឡើង លើកទឹកចិត្តអ្នកប្រើប្រាស់អោយហ៊ានធ្វើជាខ្លួនឯង។

    realme 7 series ដែល​មានបំពាក់កាមេរ៉ា 64MP Ultra Clear 4គ្រាប់លំដាប់Flagship មិនត្រឹមតែអាចលេង Filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលមាន realme 7Pro ដែលមានបំពាក់បច្ចេកវិទ្យា65W SuperDart ដំបូងគេ ហើយនឹង realme​ 7 ដែលមានបំពាក់នូវMedia Tek G95 ដំបូងគេ រួមទាំងrealme 7i ដែលមានការរចនាថ្មី និងជាម៉ូឌែលមួយដែលបានយកបច្ចេកវិទ្យាកាមេរ៉ា 4 គ្រាប់លំដាប់Flagship យកមកបំពាក់នៅជួរតម្លៃ 249$ ដំបូងគេនិងជាម៉ូឌែលមួយដែលស័ក្តសមសម្រាប់អ្នកប្រើប្រាស់បំផុត។

    វាជា លើកដំបូង នៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាច្រើននិងតម្លៃ ជំរុញអោយបច្ចេកវិទ្យាកាន់តែពេញនិយម ដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាអោយរីកចម្រើនរួមគ្នា និងធ្វើអោយ  realme អាចពង្រីកយ៉ាងឆាប់រហ័សដល់ទៅ61ទីផ្សារជុំវិញពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់លេខ៤នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំ។

    Counterpoint: realme performance in key SEA markets Q2 2020

    នាអនាគត realmeនឹងបន្តការរីកចម្រើន បន្តនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យដល់អ្នកប្រើប្រាស់ ធ្វើអោយបទពិសោធន៍ប្រើប្រាស់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ ដូចដែលលោក Sky Li ដែលជានាយកប្រតិបត្តិរបស់realmeបានបង្ហាញថា ពួកយើងបានប្រើរយៈពេលពីរឆ្នាំដើម្បីបញ្ជាក់ថាម៉ាកផលិតផលថ្មីមួយក៏មានឱកាសដូចគ្នា ហើយនេះគ្រាន់តែជាការចាប់ផ្តើម អនាគតគ្មានដែនកំណត់ យើងដឹកនាំស្មារតីឆ្ពោះទៅមុខទាំងអស់គ្នា។

  • ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទតៃវ៉ាន់ វាយតម្លៃថា iPhone 12 នឹងលក់ដាច់ខ្លាំង ដូចជំនាន់ iPhone 6

    ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទតៃវ៉ាន់ វាយតម្លៃថា iPhone 12 នឹងលក់ដាច់ខ្លាំង ដូចជំនាន់ iPhone 6

    សារព័ត៌មាន Economic Daily News បាន​ចុះផ្សាយ​ព័ត៌មាន​មួយ ពី​ក្រុមហ៊ុន​នៅ​តៃវ៉ាន់​ថា ពួកគេ​អាច​នឹង​លក់ដាច់​អស់ នូវ​រាល់​ការ​កុម្ម៉ង់​ទិញ iPhone 12 ក្នុង​ពេលវេលា​ត្រឹមតែ 45នាទី​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ច្បាស់​ថា បាន​ចំនួន​ប៉ុន្មាន​គ្រឿង​នោះទេ ក្រោយពី​ការប្រកាស​ចេញ iPhone 12 ឆ្នាំ2020 កាលពី​ប៉ុន្មាន​ថ្ងៃមុន។

    ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​នៅ​តៃវ៉ាន់​នោះ ក៏បាន​បង្ហាញ​ការ​ជឿជាក់ថា ត្រកូល iPhone 12 នឹង​អាច​លក់ដាច់​បាន​ច្រើន បែប​មិន​ធ្លាប់មាន រាប់​ចាប់តាំងពី​ជំនាន់ iPhone 6 និង 6 Plus មក។

    នៅ​សហរដ្ឋអាមេរិក ឯណោះ​វិញ ក្រោយ​ការ​កុម្ម៉ង់​ទិញ​បានចាប់ផ្ដើម មិន​ដល់ក​ន្លះ​ម៉ោង​ផង ការ​កុម្ម៉ង់​ទិញ iPhone 12 Pro ក៏​អស់ពី​ស្ដុក​រលីង។ គេ​បាន​សន្និដ្ឋាន​ទៅលើ​ការដឹកជញ្ជូន​ថា អាច​នឹង​អូសបន្លាយ​ដល់​ខែវិច្ឆិកា ឬ​ធ្នូ​ឯណោះ ទម្រាំ​នឹង​ស្តុក​ថ្មី​មកដល់។

    សារព័ត៌មាន​ដដែល ក៏បាន​អះអាង​ដែរ​ថា ដៃគូ​ផ្គត់ផ្គង់​របស់ Apple មាន​ក្រុមហ៊ុន Foxconn និង Pegatron បានផ្ដល់​ជូន​នូវ​ប្រាក់រង្វាន់​លើកទឹកចិត្ត​បន្ថែម ដល់​បុគ្គលិក​ដែល​ដំឡើង iPhone ជំនាន់​ថ្មី ដើម្បី​បំពេញតម្រូវការ​អ្នក​ចង់​កុម្ម៉ង់​ទិញ iPhone 12 ឱ្យបាន​ទាន់ពេលវេលា។

    ជម្រាបជូន​ថា កាលពី​ឆ្នាំ2014 ដោយសារ​ការបំពាក់​អេក្រង់​ទំហំ​ធំ ជា​លើកដំបូង​មិន​ធ្លាប់មាន នៅលើ iPhone ពេលនោះ iPhone 6 និង iPhone 6 Plus បាន​ជួយ​ឱ្យ​ក្រុមហ៊ុន Apple លក់​ស្មា​ត​ហ្វូ​ន​ទាំង 2ម៉ូ​ដែល​នេះ បាន​ដល់​ទៅ 135.6លាន​គ្រឿង ក្នុង​រយៈពេល​ត្រឹមតែ 2ត្រីមាស​ដំបូង​នៃ​ការចេញលក់​ឆ្នាំ2014៕

  • 7 អៃឌៀក្នុងការតុបតែងបន្ទប់អាផាតមិន

    7 អៃឌៀក្នុងការតុបតែងបន្ទប់អាផាតមិន

    ការស្នាក់នៅក្នុងទីកន្លែងដែលមានទំហំតូច គឺជារឿងដែលលំបាកគួរសម ជាពិសេសបំផុតនៅពេលដែលការតុបតែងលម្អបន្ទប់ស្នាក់នៅរបស់អ្នកត្រូវបានកំណត់ដោយរបៀបវិន័យរបស់ម្ចាស់អាផាតមិន តែខាងក្រោមនេះគឺ 7អៃឌៀក្នុងការតុបតែងបន្ទប់អាផាតមិន ឬបន្ទប់ជួលបែបមិនចាំបាច់ចំណាយប្រាក់ច្រើន និងមិនធ្វើឱ្យម្ចាស់អាផាតមិនទិះតៀនយើងបានទៀតផង។

    1 . សិល្បៈក្នុងស្ទីលអាផាតមិន

    អៃឌៀការតុបតែងបន្ទប់អាផាតមិនទំហំតូចអាចស្ថិតលើមូលដ្ឋានគ្រឹះនៃចំនួនប្រាក់ដែលមានកំណត់ តែយើងអាចបញ្ចូលគំនិតច្នៃប្រឌិតបាន ដូចជាការប្រើរូបភាពខ្មៅ-សបិទដោតស្កុតមុខពីរដែលអាចបកវិញបានដោយមិនបន្សល់ស្លាកស្នាមមកតុបតែងលម្អជញ្ជាំងបន្ទប់ ក៏ជាអៃឌៀដ៏ល្អមួយដែរ។

    2 . ធ្នើដាក់សម្ភារបែបវៃឆ្លាត

    ដោយសារតែបន្ទប់ជួល ឬអាផាតមិនអាចមានទីធ្លាកំណត់ និងមិនមានគ្រឿងសង្ហារិមត្រៀមទុកសម្រាប់ឱ្យយើងទុកដាក់ឥវ៉ាន់តាមដែលយើងត្រូវការឡើយ ដូច្នេះការជ្រើសរើសប្រើប្រាស់ធ្នើរដាក់សម្ភារបែបវៃឆ្លាតក៏ជាអៃឌៀមួយដែលឡារ៉ែនចង់ណែនាំដែរ។

    3 . តុបតែងបង្អួច

    កុំទុកឱ្យបង្អួចបន្ទប់ទំនេរចោល អាចជ្រើសរើសក្រណាត់វាំងននស្អាតៗមកបំពាក់តុបតែងបន្ទប់ ឬ DIY វាំងននមកតុបតែងបន្ថែមភាពស្រស់ស្អាត និងបរិយាកាសក្នុងបន្ទប់ឱ្យកាន់តែគួរឱ្យចង់ស្នាក់នៅខ្លាំងឡើង។

    4 . លាបពណ៌លម្អដោយខ្លួនឯង

    ការលាបពណ៌ជញ្ជាំងបន្ទប់ជាចំណុចហាមឃាត់ និងជាច្បាប់ទូទៅមួយដែលអ្នកជួលត្រូវប្រតិបត្តិតាម ដូច្នេះនៅពេលលាបពណ៌ជញ្ជាំងបន្ទប់មិនបាន ក៏ប្ដូរមកលាបពណ៌គ្រឿងសង្ហារិមរបស់យើងឱ្យស៊ីគ្នានឹងពណ៌ជញ្ជាំងបន្ទប់វិញក៏បាន។

    5 . ប្រើផ្ទាំងកញ្ចក់តុនតែងលម្អ

    នៅក្នុងទីកន្លែងដែលមានទំហំតូច កញ្ចក់គឺជាតិចនិកសំខាន់មួយដែលនឹងជួយធ្វើឱ្យបន្ទប់មើលទៅរាងស្រឡះទូលាយឡើងបាន ដោយអ្នកគួរជ្រើសរើសព្យួរផ្ទាំងកញ្ចក់ធំមួយនៅក្នុងបន្ទប់ក្នុងទីតាំងដែលស័ក្តិសមបំផុតដើម្បីឱ្យរូបភាពដែលឆ្លុះឃើញនៅក្នុងកញ្ចក់ជួយធ្វើឱ្យបន្ទប់មើលទៅរាងធំទូលាយឡើង។

    6 . សម្រួលឱ្យទូរទស្សន៍ទៅនៅជាប់នឹងជញ្ជាំង

    ជាប្រក្រតី អ្នកអាចដាក់ទូរទស្សន៍នៅលើតុ ឬក្នុងទូថ្នាក់ទូទៅបាន ដែលធ្វើឱ្យស៊ីទីកន្លែងអស់មួយផ្នែក ដូច្នេះការយកទុរទស្សន៍មកបំពាក់ជាប់នៅលើជញ្ជាំង នឹងជួយសន្សំសំចៃទីកន្លែង ហើយយើងថែមទាំងអាចដាក់វត្ថុតុបតែងលម្អផ្សេងៗនៅពីក្រោមទូរទស្សន៍បានទៀតផង។

    7 . នាំធម្មជាតិចូលមកក្នុងបន្ទប់

    នៅតែជាវិធីការមួយដែលចង់ណែនាំសម្រាប់អ្នកដែលចូលចិត្តតុបតែងផ្ទះ ព្រោះការនាំយកធម្មជាតិ ឬពណ៌បៃតងចូលមកតុបតែងខាងក្នុងបន្ទប់ ដែលយើងអាចប្រើបានទាំងវត្ថុតុបតែងល្អៗ ដើមផ្កា ស្រោមពូក ស្រោមខ្នើយដែលមានរូបធម្មជាតិនៅតែធ្វើឱ្យបន្ទប់ដ៏តូចមួយនោះគួរឱ្យចង់ស្នាក់នៅជានិច្ច៕

  • ឆ្នាំងសាក Wireless ដ៏ទំនើប 4 in 1 មួយនេះ ដាក់លក់តម្លៃ 149ដុល្លារ

    ឆ្នាំងសាក Wireless ដ៏ទំនើប 4 in 1 មួយនេះ ដាក់លក់តម្លៃ 149ដុល្លារ

    ថ្មីៗនេះ ក្រុមហ៊ុន Mophie ដែលមាន​ជំនាញ​ខាង​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច បាន​បញ្ចេញ​ផលិតផល​ឆ្នាំង​សាក Wireless ថ្មី 1ទៀត ដោយ​ដាក់លក់​លើ​វេ​ប​សាយ​អន​ឡាញ Zagg.com ក្នុងតម្លៃ 149ដុល្លារ។

    ឆ្នាំង​សាក ដោយ​មិន​ប្រើ​ខ្សែ​នោះ ឈ្មោះថា The mophie 4-in-1 wireless charger បំពាក់​បច្ចេកវិទ្យា Qi Wireless ដែលមាន​សមត្ថភាព​អាច​សាក​ភ្លើង​បញ្ជូន​ថាមពល​បាន​ដល់ 10វ៉ា​ត់(W) ក្នុងពេល​តែ1។

    វា​មាន​តួនាទី​ក្នុងការ​សាក​បញ្ចូល​ថាមពល ឱ្យ​ឧបករណ៍ 4ផ្សេងគ្នា ដូចជា ទូរស័ព្ទ នាឡិកាដៃ PowerBank ឬ​ប្រអប់​កាស​ឥត​ខ្សែ AirPods  បាន​ក្នុងពេល​ជាមួយគ្នា។ ឧបករណ៍​នេះ ត្រូវបាន​គេ​ដឹងថា ក៏​ជា​គូប្រជែង 1ទៀតផង​ដែរ ជាមួយនឹង​ផលិតផល​ឆ្នាំង​សាក MagSafe របស់​ក្រុមហ៊ុន Apple៕

    ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម៖

     

  • ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ឪពុកម្ដាយគួរស្គាល់ឱ្យច្បាស់ និងប្រើយ៉ាងត្រូវវិធី

    ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ឪពុកម្ដាយគួរស្គាល់ឱ្យច្បាស់ និងប្រើយ៉ាងត្រូវវិធី

    ក្មេងៗនៅពេលឈឺថ្កាត់ ច្រើនតែមានអាការក្ដៅខ្លួន មុខ និងខ្លួនឡើងក្រហម ដោយសារតែសរសៃឈាមតូចៗនៅក្រោមស្បែកពង្រីកខ្លួនឡើងដើម្បីបំភាយកម្ដៅ តែក្មេងខ្លះអាចមានអាការចុងដៃ ចុងជើងត្រជាក់ និងស្លាំង ដែលក្នុងពេលខ្លះ ការដែលឪពុកម្ដាយយកដៃទៅស្ទាបថ្ងាស់កូនក៏មិនអាចដឹងបានដែរថា កូនកំពុងតែគ្រុនក្ដៅខ្លាំង ដូច្នេះការវាស់ជំងឺគ្រុនក្ដៅនៅលើក្មេង គួរប្រើប្រដាស់ស្ទង់កម្ដៅតែមួយគត់។

    វិធីបញ្ចុះកម្ដៅខ្លួនក្មេង

    គោលបំណងសំខាន់ក្នុងការបញ្ចុះកម្ដៅ គឺធ្វើឱ្យកូនតូចមានអារម្មណ៍ត្រជាក់ស្រួលខ្លួនឡើងវិញ អាការឈឺក្បាលធូរស្រាលចុះ ធ្វើឱ្យកូនតូចលែងសូវយំរករឿង និងអាចគេងលក់សម្រាកបាន និងបើសិនមានគ្រុនក្ដៅខ្លួនខ្លាំង ការបញ្ចុះកម្ដៅក៏អាចជួយការពារការប្រកាច់បានមួយផ្លូវដែរ។

    ការជូតខ្លួនបញ្ចុះកម្ដៅដែលត្រូវវិធី

    1. បញ្ចុះកម្ដៅដោយការជូតខ្លួនដោយប្រើក្រណាត់ជ្រលក់ទឹកធម្មតា ហាមប្រើទឹកត្រជាក់ ឬអាល់កុល ព្រោះនឹងធ្វើឱ្យសរសៃឈាមនៅក្រោមស្បែកបង្រួញខ្លួន បំភាយកម្ដៅចេញមកក្រៅមិនបាន។
    2. បើកូនតូចមានអាការរងាញាក់ និងគ្រុនក្ដៅខ្លួនខ្លាំង ពេលជូតខ្លួន ចូរដោះខោអាវចេញឱ្យអស់ ហើយឃ្លុំផ្នែកដែលមិនបានជូតដោយភួយក្រណាត់ស្ដើងៗ។
    3. ជូតខ្លួនបញ្ច្រាស់ទិសលំហូរវិលរបស់ឈាម និងមិនចាំបាច់ជូតខ្លាំងៗឡើយ ព្រោះការជូតខ្លួនខ្លាំងៗនឹងធ្វើឱ្យកូនតូចឈឺ និងក្រហាយស្បែក និងមិនបានជួយបញ្ចុះកម្ដៅខ្លួនកូនឡើយ។
    4. សង្កត់ធ្ងន់លើការជូតលើបំពង់ក ផ្ទៃមុខ ពោះ គន្លាក់ដៃ-ជើង នឹងអាចជួយទាញកម្ដៅចេញពីសរសៃឈាមបានច្រើន។
    5. ការប្រើកន្សែងត្រជាក់ ឬចាហួយបញ្ចុះកម្ដៅ មិនបានជួយឱ្យកម្ដៅខ្លួនថយចុះឡើយ ត្រឹមតែជួយបំភាយកម្ដៅចេញពីរាងកាយប៉ុណ្ណោះ តែមានប្រយោជន៍ក្នុងរឿងសម្រាលអាការឈឺក្បាលបាន។

    យល់ដឹងអំពីថ្នាំបញ្ចុះកម្ដៅខ្លួនកុមារ និងការប្រើយ៉ាងត្រូវវិធី

    ការញ៉ាំថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ជារឿងដែលឪពុកម្ដាយគួរយល់ដឹង ដើម្បីប្រើប្រាស់បានយ៉ាងត្រឹមត្រូវ។ ជាប្រក្រតី នៅលើទីផ្សារ ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេងមានច្រើនម៉ាកយីហោណាស់ តែគ្រាប់ថ្នាំមិនខុសប្លែកគ្នាប៉ុន្មានឡើយ។ ថ្នាំបញ្ចុះកម្ដៅមាន 3ប្រភេទគឺ ៈ

    1. ប៉ារ៉ាសេតាម៉ុល : ខ្នាត 10-20មីល្លីក្រាម ក្នុងទម្ងន់ខ្លួនកុមារ 1គីឡូក្រាម ក្នុង 1ដង រៀងរាល់ 4-6ម៉ោង ៈ គ្មានឥទ្ធិពលបំផ្លាញក្រពះទេ ដូច្នេះហើយទើបអាចញ៉ាំបានខណៈពោះទំនេរ(មិនទាន់ញ៉ាំអាហារ)។ ខ្នាតថ្នាំដែលខ្ពស់ខ្លាំងពេកមានផលប៉ះពាល់ដល់ថ្លើម ដូច្នេះហើយទើបពាក្យដាស់តឿនដែលថា មិនគួរប្រើថ្នាំប្រភេទនេះជាប់ៗគ្នាលើស 5ថ្ងៃ ជាការដាស់តឿនឱ្យអ្នកប្រើថ្នាំ គួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដរបស់អាការគ្រុនក្ដៅ ដើម្បីបានទទួលការព្យាបាលដែលត្រឹមត្រូវជាបន្ត។
    2. អៃប៊ូប្រូហ្វេន : ឬថ្នាំបញ្ចុះកម្ដៅខ្លាំង ប្រើបាននៅលើក្មេងដែលមានអាយុ 6ខែឡើងទៅ។ ខ្នាតថ្នាំ 5-10មីល្លីក្រាម ក្នុងទម្ងន់ខ្លួនក្មេង 1គីឡូក្រាម ក្នុង 1ដង រៀងរាល់ 6ម៉ោង។ បើឱ្យញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលហើយ កម្ដៅមិនថយចុះ អាចបន្ថែមថ្នាំ អៃប៊ូប្រូហ្វេន ប្រភេទនេះបានក្នុងចន្លោះពេលឱ្យញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលក្នុងករណីដែលនៅមិនទាន់គ្រប់ 4ម៉ោងពីការឱ្យថ្នាំប៉ារ៉ាសេតាម៉ុលលើកចុងក្រោយ តែថ្នាំប្រភេទនេះមានឥទ្ធិពលបំផ្លាញក្រពះ ដូច្នេះមិនឱ្យកូនញ៉ាំថ្នាំនេះខណៈពេលពោះទំនេរ មិនទាន់ញ៉ាំអីឡើយ។
    3. អាស្ពីរីន : មានផលប៉ះពាល់ ធ្វើឱ្យងាយចេញឈាមដូចថ្នាំអៃប៊ូប្រូហ្វេនដែរ(ក្នុងករណីមានដំបៅក្រពះ) និងហាមឱ្យក្មេងអាយុក្រោម 12ឆ្នាំដែលកើតជំងឺកញ្រ្ជិល ឬគ្រុនផ្ដាសាយធំញ៉ាំថ្នាំប្រភេទនេះ ព្រោះអាចនឹងធ្វើឱ្យកើតភាពខុសប្រក្រតីជាមួយប្រព័ន្ធប្រសាទកណ្ដាល ដូចជា ហើមខួរក្បាល បាត់បង់ស្មារតី ប្រកាច់ និងកើតភាពខុសប្រក្រតីចំពោះថ្លើម អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។

    នៅពេលដឹងពីវិធីការប្រើថ្នាំទាំង 3ប្រភេទនេះហើយ អាណាព្យាបាលគួរប្រើប្រាស់ឱ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាពរបស់កូនតូច។ ទោះជាយ៉ាងណាក្ដី បើកូនមានអាការឈឺថ្កាត់ គ្រុនក្ដៅនោះ វិធីដែលល្អបំផុត គឺមិនគួរទិញថ្នាំមកឱ្យញ៉ាំដោយខ្លួនឯងឡើយ ព្រោះអាចកើតការប្រតិកម្មចាញ់ថ្នាំប្រភេទខ្លះបាន តែគួរនាំកូនទៅមន្ទីពេទ្យ៕

  • មិនញ៉ាំស្រា ឬប៊ីយែសោះ VS ញ៉ាំតិចតួច តើមួយណាល្អចំពោះសុខភាពខ្លាំងជាង?

    មិនញ៉ាំស្រា ឬប៊ីយែសោះ VS ញ៉ាំតិចតួច តើមួយណាល្អចំពោះសុខភាពខ្លាំងជាង?

    ជាតិអាល់កុលដែលមាននៅក្នុងស្រាគ្រប់ប្រភេទ ប៊ីយែ និងគ្រឿងស្រវឹងផ្សេងៗទៀត ទោះជាមានលទ្ធផលពីការងារសិក្សាស្រាវជ្រាវប្រាប់ថា ការក្រេបភេសជ្ជៈទាំងនោះបន្តិចបន្តួចនឹងហុចផលល្អដល់សុខភាពមែន តែបើប្រៀបធៀបនឹងការមិនញ៉ាំជាតិអាល់កុលសោះនោះ តើមួយណានឹងហុចផលល្អដល់រាងកាយខ្លាំងជាងគ្នា?

    អ្នកជំនាញបានបញ្ជាក់ថា សម្ព័ន្ធភាពរវាងសុខភាពរបស់មនុស្សជាមួយជាតិអាល់កុល ជាសម្ព័ន្ធភាពដែលហាក់ដូចជាមានភាពស្មុគស្មាញ ទោះជាមានរបាយការណ៍ពីការសិក្សាស្រាវជ្រាវជាច្រើនបានពិសោធថា ជាតិអាល់កុលក្នុងបរិមាណតិចតួច ឬ​បរិមាណ​ដែលល្មមសមរម្យ អាចក្លាយជាប្រយោជន៍ដល់រាងកាយក្ដី តែបើយើងមិនបានដឹងពីបរិមាណដែលល្មមសមរម្យនោះ ហើយញ៉ាំច្រើនជ្រុលពេក ប្រាកដណាស់ វាច្បាស់ជាហុចផលអាក្រក់ដល់រាងកាយយ៉ាងច្បាស់លាស់ស្រាប់ទៅហើយ ដូច្នេះទើបចំណុចសំខាន់ស្ថិតនៅលើបរិមាណដែលសមល្មមចំពោះរាងកាយនោះ តើវាស្ថិតត្រឹមកម្រិតណា? និងបើប្រៀបធៀបប្រយោជន៍ដែលបានទទួលជាមួយការដែលយើងមិនញ៉ាំជាតិអាល់កុលសោះ តើបែបណាល្អចំពោះរាងកាយខ្លាំងជាងគ្នា?

    លទ្ធផលនៃការសិក្សាស្រាវជ្រាវកាលពីខែមិថុនា ឆ្នាំ2018កន្លងទៅដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ PLOS Medicine បានរកឃើញថា សម្រាប់មនុស្សធំវ័យពាក់កណ្ដាលមនុស្សឡើងទៅ ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលបន្តិចបន្តួច (ប្រមាណ 1 – 4កែវក្នុងមួយសប្ដាហ៍) មានភាពពាក់ព័ន្ធនឹងការប្រថុយប្រថានដល់ការស្លាប់ដោយជំងឺផ្សេងៗតិចជាងអ្នកដែលមិនញ៉ាំជាតិអាល់កុលសោះ។

    ក្នុងខែសីហា ឆ្នាំ2018ដដែល មានរបាយការណ៍ពីការសិក្សាស្រាវជ្រាវ 2 ដែលទីមួយបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ The Lancet បានបញ្ជាក់ថា បរិមាណ(ចំនួន)ការញ៉ាំដែលធ្លាប់មានការណែនាំថា ឱ្យញ៉ាំ 1កែវក្នុង 1ថ្ងៃ ឬតិចជាងនោះសម្រាប់មនុស្សស្រី និង 2កែវក្នុង 1ថ្ងៃ ឬតិចជាងនោះសម្រាប់មនុស្សប្រុស ជាបរិមាណដែលច្រើនជ្រុលពេក អាចបង្កឱ្យកើតមានគ្រោះថ្នាក់ដល់សុខភាពបាន។ ឯលទ្ធផលពីការងារសិក្សាស្រាវជ្រាវទី2 គឺមានការត្រួតពិនិត្យព័ត៌មានពីការសិក្សាស្រាវជ្រាវជាច្រើនរយ និងរួបរួមព័ត៌មានផ្សេងៗមកវិភាគរួមគ្នា ទាំងចំនួនលក់ភេសជ្ជៈដែលមានជាតិអាល់កុល ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលដែលធ្វើដោយខ្លួនឯង រួមទាំងបរិមាណការញ៉ាំរបស់អ្នកទេសចរជាមធ្យមនៅក្នុងទីតាំងជាង 195កន្លែង បានរកឃើញថា ជាតិអាល់កុលអាចហុចផលប៉ះពាល់ដល់សុខភាពរាងកាយជារួមបាន តាំងពីជំងឺបេះដូង មហារីក ជំងឺឆ្លងមេរោគ ឧប្បត្តិហេតុចរាចរណ៍ និងការស្លាប់បាត់បង់ជីវិត ទើបមកដល់ចំណុចសរុបមួយដែលថា ការមិនញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលសោះនឹងមានផលល្អចំពោះរាងកាយច្រើនជាង ដោយសារមកពី៖

    • ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលគឺជាមូលហេតុលំដាប់ទី7 នៃការស្លាប់ និងពិការ។
    • ភេសជ្ជៈដែលមានជាតិអាល់កុលជាមូលហេតុចម្បងនៃការស្លាប់ និងពិការរបស់មនុស្សទូទាំងពិភពលោកដែលមានអាយុចន្លោះ 15 – 49ឆ្នាំ ដែលមានដូចជា គ្រោះថ្នាក់ចរាចរណ៍ ការរងរបួសពីការធ្វើបាបលើរូបរាងកាយ(ភាពប្រថុយប្រថានក្នុងការស្លាប់នឹងកើនឡើងច្រើន បើមានជាតិអាល់កុលមកពាក់ព័ន្ធផងនោះ)
    • ជាទូទៅ សុខភាពរបស់រាងកាយនឹងកាន់តែអាក្រក់ទៅ បើរកឃើញថាមានការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលជាប្រចាំ។ យ៉ាងណាក៏ដោយ ទោះជាមានរបាយការណ៍រកឃើញថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលបន្តិចបន្តួច(តិចជាង 1កែវក្នុង 1ថ្ងៃ)អាចបន្ថយភាពប្រថុយប្រថានក្នុងការកើតរោគគ្រោះថ្នាក់ប្រភេទខ្លះ ដូចជារោគបេះដូង និងទឹកនោមផ្អែមបានក្ដី តែវិធីដែលមានសុវត្ថិភាព និងល្អចំពោះរាងកាយខ្លាំងបំផុត គឺការមិនញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលសោះតែម្ដងប្រសើរជាង។

    តើយើងគួរឈប់ញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលជានិរន្តរ៍តែម្ដងល្អដែរឬទេ?

    នៅពេលដែលការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលហុចផលអាក្រក់ច្រើនជាងផលល្អដូចដែលយើងបានឃើញច្បាស់ៗហើយនោះ ការចៀសវាងពីភេសជ្ជៈដែលមានជាតិអាល់កុលយ៉ាង 100%ក៏មើលទៅហាក់ដូចជាជម្រើសដ៏ល្អមួយ គ្រាន់តែនៅក្នុងសង្គមខ្លះ ភេសជ្ជៈដែលមានជាតិអាល់កុលគឺជាផ្នែកមួយនៃជីវិតរបស់ពួកគេទាំងនោះយ៉ាងមិនអាចចៀសវាងបានប៉ុណ្ណោះ។ ការគ្រប់គ្រងបរិមាណក្នុងការញ៉ាំ និងប្រយ័ត្នប្រយែងខ្លួនមិនឱ្យទៅសាងរឿងរ៉ាវដល់អ្នកដទៃ គួរតែជាជម្រើសដែលល្អបំផុត ដូចជា ជ្រើសរើសញ៉ាំតែនៅក្នុងឱកាសខ្លះ ញ៉ាំក្នុងបរិមាណតិចតួច មិនបណ្ដោយខ្លួនឱ្យស្រវឹងរហូតបាត់បង់ស្មារតី ឬមិនញ៉ាំរហូតដល់ញៀនជាទម្លាប់ ឬទៅបង្ករឿងរ៉ាវជាមួយអ្នកដទៃ រួមទាំងគ្មានបញ្ហាសុខភាពអ្វីឱ្យត្រូវកង្វល់។ បើសិនជាប្រតិបត្តិតាមហ្នឹងបាន ក៏នៅអាចញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលតទៅទៀតបាន។

    …តែកុំភ្លេចថា ពេលស្រវឹង ចូរកុំបើកបរ ព្រោះក្រៅពីខុសច្បាប់ហើយ នៅអាចជួបនឹងគ្រោះថ្នាក់ចរាចរណ៍រហូតធ្វើឱ្យយើង ឬអ្នកដទៃស្លាប់បាត់បង់ជីវិតទៀតផង។ បើចង់ញ៉ាំ ត្រូវតែមានសតិស្មារតីជាប់ជានិច្ច៕

  • ថ្មី ប្លែក មិនធ្លាប់មាន…!!!ទូរទស្សន៍បញ្ឈរ សាមសុង ស៊េរីទំនើបចុងក្រោយឆ្នាំ 2020 ម៉ូឌែល The Sero មានលក្ខណៈពិសេសអស្ចារ្យ និងវៃឆ្លាតបំផុតនឹកស្មានមិនដល់…!!

    ថ្មី ប្លែក មិនធ្លាប់មាន…!!!ទូរទស្សន៍បញ្ឈរ សាមសុង ស៊េរីទំនើបចុងក្រោយឆ្នាំ 2020 ម៉ូឌែល The Sero មានលក្ខណៈពិសេសអស្ចារ្យ និងវៃឆ្លាតបំផុតនឹកស្មានមិនដល់…!!

    (ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០៖ គ្រាន់តែឮឈ្មោះទូរទស្សន៍ដ៏វៃឆ្លាត The Sero ជំនាន់ថ្មីនេះក៏មានអារម្មណ៍ថាប្លែក និងចង់ដឹងច្បាស់ដែរថាតើវាមានលក្ខណៈអស្ចារ្យកម្រិតណានោះ…ត្រូវអត់? មុននឹងធ្វើការជម្រាបជូនលម្អិតយើងមកមើលកម្មវិធីមហាប្រូម៉ូសិនថែមជូនដ៏ពិសេសសិនណ៎ា…!!

    ដូចអតិថិជនទាំងអស់ដឹងស្រាប់ហើយថារាល់ផលិតផលទាំងអស់ដែលក្រុមហ៊ុនកំពូលបច្ចេកវិទ្យាយក្ស សាមសុង បញ្ចេញមកលើទីផ្សារក៏ដូចជាធ្វើការផ្តល់ជូនឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកប្រើប្រាស់គឺសុទ្ធសឹងជាផលិតផលដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត និងបំពាក់នូវកំពូលបច្ចេកវិទ្យាចុងក្រោយបំផុតធ្វើយ៉ាងណាផ្តល់ជូននូវបទពិសោធន៍បច្ចេកវិទ្យា និងគុណភាពជីវិតឱ្យកាន់តែលេចធ្លោ…កាន់តែស៊ីវីល័យ…កាន់តែងាយស្រួល និងកាន់តែទំនើបទាន់សម័យ…!!

    អ៊ីចឹង…សូមមកមើលទាំងអស់គ្នាថាតើទូរទស្សន៍បញ្ឈរស៊េរីទំនើបចុងក្រោយឆ្នាំ 2020 ម៉ូឌែល Samsung The Sero នេះមានលក្ខណៈពិសេសអស្ចារ្យ និងវៃឆ្លាតបំផុតកម្រិតណា៖

    * Rotate Screen (ភាពបត់បែននៃការត្រឡប់អេក្រង់)

    នេះជាលក្ខណៈពិសេសអស្ចារ្យដែលអាចឱ្យលោកអ្នកផ្លាស់ប្តូរប្រភេទនៃការទស្សនាគ្រប់ប្រភេទដូចជាទៅនឹងទូរស័ព្ទដៃវៃឆ្លាតដែរដោយការបញ្ឈរ ឬផ្តេកស្របតាមគ្រប់ប្រភេទវីដេអូ។

    * Portrait Mode

    នេះគឺជាបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយបំផុតរបស់ទូរទស្សន៍ The Sero ដែលអាចឱ្យលោកអ្នកតាំងទូរទស្សន៍ជាលក្ខណៈបញ្ឈរ ថែមទាំងអាចតាំងរូបភាពផ្សេងៗបានច្រើនជម្រើសដូចជា៖ រូបនាឡិកា…Poster, My photo, Sound wall, និង cinemagraph ថែមទៀតផង…!!

    * 4K AI Upscaling & Color Volume 100%

    The Sero គឺជាទូរទស្សន៍ Stylist ដែលស្ថិតក្នុងប្រភេទ QLED ដ៏ទាន់សម័យ…ស៊ីវីល័យបំផុតដោយបំពាក់នូវខួរក្បាលដ៏វៃឆ្លាតអស្ចារ្យពី Quantum Processor ដែលមានសមត្ថភាពបំលែងដុសខាត់រូបភាពក្នុងកម្រិត 4K និងទទួលបានពណ៌ដិតច្បាស់ដូចធម្មជាតិ 100%!

    * Mobile View (Screen Mirroring & Tap View)

    មុខងារនេះលោកអ្នកអាច Share Screen របស់ទូរទស្សន៍ The Sero កាន់តែពិសេស និងរហ័សជាងមុនដោយមិនចាំបាច់ធ្វើការស្វែងរក Device ទូរទស្សន៍ឡើយ…!! លោកអ្នកគ្រាន់តែយកទូរស័ព្ទ (smart phone) ទៅប៉ះនឹងទូរទស្សន៍ (Tap) រួចជាការស្រេច…!!

    បើនិយាយពីសំឡេងវិញ គឺសាហាវ ព្រោះមាន Speaker រហូតដល់ទៅ 4.1CH គ្រាប់ ខ្លាំងរហូតដល់ 60W ដូចទស្សនានៅក្នុងរោងភាពយន្តអញ្ចឹង!

    ឥឡូវនេះអតិថិជនទាំងអស់គ្រាន់តែទិញស្តេចកំពូលទូរទស្សន៍ QLED 8K ទំហំ 85” ឬ 75” ក្នុងឱកាសបុណ្យអុំទូកចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 នឹងទទួលបានការថែមជូនទូរទស្សន៍បញ្ឈរ ដ៏ទំនើបទាន់សម័យបំផុតស៊េរីចុងក្រោយម៉ូឌែល The Sero 1 គ្រឿងដែលមានតម្លៃរហូតដល់ $2,000 ភ្លាមៗតែម្តង…!! ពិតជាអស្ចារ្យមែនទែន ទិញ1 បានដល់ទៅ 2…!!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ សូមកុំភ្លេចសួររកប័ណ្ណធានារាល់ការជាវស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ផងណា៎…!

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!