Author: ធឿន មករា

  • គ្រែគេង បំពាក់បច្ចេកវិទ្យា Voice Controll របស់ Xiaomi ចេញលក់ជាផ្លូវការហើយ!

    គ្រែគេង បំពាក់បច្ចេកវិទ្យា Voice Controll របស់ Xiaomi ចេញលក់ជាផ្លូវការហើយ!

    ក្រុមហ៊ុន Xiaomi អេឡិចត្រូនិក ទើបនឹង​ធ្វើការ​ប្រកាស​ចេញ​នូវ​ផលិតផលថ្មីៗរបស់ខ្លួន​ជាច្រើន​ប្រភេទ ដែល​ក្នុងនោះ​រួមមាន៖ គ្រែ​គេង ដែលមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័យមួយ ឈ្មោះថា voice-controlled 8H Milan Smart Electric Bed Pro។

    ដូចដែល​លោកអ្នក បានឃើញ​ឈ្មោះ​ដំបូង​ហើយ គឺ Voice Controll 8H មានន័យថា Xiaomi ផលិត​បាន​គ្រែ​គេង​ឆ្លាត​វៃ បំពាក់​បច្ចេកវិទ្យា បញ្ជា​ដោយ​សំឡេង។ ដំណើការ ដោយ​ការបញ្ជា​ពី​ចម្ងាយ និង​អាច​ធ្វើបាន តាមរយៈ​កម្មវិធី MIJIA app ឬ​បច្ចេកវិទ្យា XiaoAI voice assistant with voice controls ។

    គ្រែ​គេង​ដ៏​ឆ្លាត​វៃ​នេះ មានមុខ​ងារ (feature) 5 ផ្សេងៗគ្នា ក្នុងការ​ផ្តល់​ជម្រើស​ឱ្យ​អ្នក​ប្រើ ជ្រើសរើស​សម្រួល​ស្ថានភាព មុននឹង​ប្រះខ្នង​ចូល​ដំណេក ដើម្បី​មាន​ឱ្យកម្លាំង​កំហែង​ធ្វើការ​នៅ​ថ្ងៃស្អែក​ទៀត។

    សម្រាប់​តម្លៃ​លក់​នៅលើ​ទីផ្សារ​ប្រទេស​ចិន គឺ 4,899យន់ ឬ​ប្រមាណ 739ដុល្លារ ដោយ​បច្ចុប្បន្ន Xiaomi កំពុង​ត្រៀម​បញ្ជូនទៅ​លក់​នៅតាម​បណ្ដា​ប្រទេស​នានា ចាប់ពី​ថ្ងៃទី1 ខែធ្នូ 2020 ខាងមុខ៕

    Xiaomi 8H Milan Smart Electric Bed Pro with voice control launched!
  • ប្រយោជន៍ល្អៗ 5យ៉ាងរបស់យ៉ាអួ ដែលស្រ្តីៗដូចពួកយើងមិនគួរខកខាន

    ប្រយោជន៍ល្អៗ 5យ៉ាងរបស់យ៉ាអួ ដែលស្រ្តីៗដូចពួកយើងមិនគួរខកខាន

    យ៉ាអួ(ទឹកដោះគោជូរ)គឺជាអាហារមួយប្រភេទដែលល្អចំពោះសុខភាពមនុស្សយើង ដោយយើង(ជាពិសេសស្រ្តី)អាចទទួលទានច្រើនប៉ុនណាក៏បាន ឬអាចនឹងដាក់បញ្ចូលទៅក្នុងអាហារគ្រប់ពេលរបស់យើងក៏បាន ដែលក្រៅពីវាមានរសជាតិដ៏គួរឱ្យឆ្ងាញ់ជាប់ចិត្តហើយនោះ វានៅមានប្រយោជន៍ចំពោះសុខភាពរាងកាយយ៉ាងច្រើនទៀតផង។

    ខាងក្រោមនេះគឺ 5ហេតុផលដែលរៀបរាប់ថា ហេតុអ្វីបានជាលោកអ្នក(ជាពិសេសនារីៗ)ត្រូវតែទទួលទានយ៉ាអួ…អានចប់ហើយ ប្រញាប់ទៅរកទិញយ៉ាអួញ៉ាំតែម្ដង!

    1 . យ៉ាអួសាងប្រព័ន្ធការពារជំងឺ

    យ៉ាអួជួយបង្កើនសមត្ថភាពរបស់ប្រព័ន្ធការពារជំងឺក្នុងរាងកាយរបស់យើង និងថែមទាំងទៅជួយការពារ ឬសម្រាលអាការគ្រុនផ្ដាសាយ ជំងឺខាងប្រព័ន្ធដកដង្ហើម រោគស្លេកស្លាំង ជំងឺក្រលៀន រោគថ្លើម ជំងឺបេះដូង និងដំបៅនៅក្នុងក្រពះបានយ៉ាងល្អប្រសើរទៀតផង។

    2 . យ៉ាអួជួយសម្រកទម្ងន់

    ការទទួលទានយ៉ាអួជាប្រចាំ នឹងអាចជួយសម្រកទម្ងន់ដែលលើស(ស័ក្តិសមចំពោះនារីៗណាដែលចង់សម្រកទម្ងន់) និងសម្រាលអាការឈឺពោះរបស់យើងបាន។

    3 . យ៉ាអួមានប្រយោជន៍ចំពោះសុខភាពនារីច្រើនណាស់

    តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា សុភាពនារីណាដែលទទួលទានយ៉ាអួជាប់ជាប្រចាំចំនួន 4កែវក្នុងមួយសប្ដាហ៍ នឹងជួយធ្វើឱ្យរាងកាយអាចប្រឆាំងតតាំងនឹងមេរោគផ្សិត និងការឆ្លងមេរោគនៅក្នុងរន្ធស្បូន ព្រមទាំងថែរក្សាសភាពជាអាស៊ីតតនៅក្នុងរន្ធស្បូនបានទៀតផង។

    4 . យ៉ាអួជួយកម្ចាត់ក្លិនមាត់បាន

    យ៉ាអួអាចជួយកាត់បន្ថយបញ្ហាក្លិនមាត់របស់លោកអ្នកបានដោយការទទួលទានយ៉ាអួត្រឹមតែ 2ពែងក្នុងមួយថ្ងៃប៉ុណ្ណោះ។

    5 . យ៉ាអួជួយសម្រាលអាការរោគពុកឆ្អឹង

    នៅក្នុងយ៉ាអួ ឬទឹកដោះគោជូរ សម្បូរទៅដោយកាល់ស្យូមជាច្រើន ដែលអាចរាប់បានថា ជារឿងដែលសំខាន់ខ្លាំងណាស់ដល់ការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ឆ្អឹង និងនៅអាចញ៉ាំដើម្បីការពាររោគឆ្អឹងពុកបានទៀតផង៕

  • បណ្តាញគ្រឹះស្ថានអប់រំវេសឡាញបន្តរក្សាសុវត្ថិភាព និង បញ្ចូលបច្ចេកវិទ្យាបង្រៀនសម្រាប់វគ្គសិក្សាថ្មីថ្ងៃទី៣ វិច្ឆិកា

    បណ្តាញគ្រឹះស្ថានអប់រំវេសឡាញបន្តរក្សាសុវត្ថិភាព និង បញ្ចូលបច្ចេកវិទ្យាបង្រៀនសម្រាប់វគ្គសិក្សាថ្មីថ្ងៃទី៣ វិច្ឆិកា

    គិតមកត្រឹមចុងខែតុលានេះ បណ្តាញគ្រឹះស្ថានអប់រំរបស់វេសឡាញ អេឌ្យូខេសិន គ្រុប បានទទួលចូលរៀនក្នុងថ្នាក់ឡើងវិញបានរយៈពេល១ខែ បន្ទាប់ពីទទួលការលិខិតអនុញាតិឲ្យបើកដំណើរការគ្រឹះស្ថានអប់រំពីក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព។ បណ្តាញគ្រឹះស្ថានអប់រំមួយនេះ ស្វាគមន៍ទទួលចុះឈ្មោះសិស្សចូលរៀនសម្រាប់វគ្គសិក្សាថ្មីនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ ដោយបញ្ជូលបច្ចេកវិទ្យាមួយចំនួនទៀត ដើម្បីគាំទ្រដល់ការបង្រៀន និងរៀនរបស់សិស្សឲ្យកាន់តែប្រសើរឡើង។

    ឧកញ៉ាប៉ិច បូឡែនអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបមានប្រសាសន៍ថា អ្នកអាណាព្យាលបាលភាគច្រើនបានបញ្ចូនកូនៗ មកសិក្សាក្នុងថ្នាក់ផ្ទាល់ ដោយពួកគាត់មានទំនុកចិត្តខ្ពស់លើសាលារៀនរបស់យើងខ្ញុំ ពីព្រោះយើងបានអនុវត្តគោលគារណ៍ប្រតិបត្តិរបស់ក្រសួង ព្រមទាំងមានការសហការយ៉ាងខ្ជាប់ខ្ជួនជាមួយអ្នកអាណព្យាបាល ដើម្បីបង្ការ និងទប់ស្តាត់ការរីករាលដាលមេរោគកូវីឌ-១៩។ លោកឧកញ៉ាបានបន្តទៀត ការបញ្ចូលបច្ចេកវិទ្យាក្នុងបង្រៀន និងរៀន វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាអាចធ្វើបាន ដើម្បីរក្សាគុណភាពអប់រំ និងសុវត្ថិភាពរបស់សិស្សានុសិស្សរបស់យើង។ លោកឧកញ៉ាបានបន្ថែមទៀតថា បណ្តាញសាលារៀនយើងខ្ញុំសូមថ្លែងអំណរគុណដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានគាំទ្រសាលារៀនយើងខ្ញុំ ដើម្បីបន្តនិរន្តរភាព និងបង្កើនគុណភាពអប់រំ ហើយសម្រាប់វគ្គសិក្សាថ្មីខាងមុខនេះ សូមអ្នកអាណាព្យាបាលពិចារណារួសរាន់បញ្ចូនបុត្រធីតាមកសិក្សានៅសាលារៀនឡើងវិញ ដើម្បីឲ្យយើងខ្ញុំចូលរួមចំណែក និងបន្តផ្តល់នូវការអប់រំ និងបណ្តុះបណ្តាលកូនៗរបស់លោកអ្នក។

    លោកគង់ សំនៀង អគ្គនាយករងទទួលបន្ទុកកិច្ចការប្រតិបត្តិការ បានមានប្រសាសន៍ថា សិស្សកម្មវិធីមត្តេយ្យ ចំណេះទូទៅខ្មែរថ្នាក់ទី១ ដល់ទី១២ និងកម្មវិធីភាសាអង់គ្លេសចូលរៀនក្នុងថ្នាក់ពេញលេញឡើងវិញ ដោយអនុវត្តគោលការណ៍ប្រតិបត្តិសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា រក្សាគម្លាតសុវត្ថិភាព ១. ៥ ម៉ែត្រ វាស់កំដៅជាប្រចាំ រក្សាអនាម័យ ត្រូវពាក់ម៉ាស ឬរបាំងមុខ និងមិនមានការជួបជុំគ្នាជាក្រុមធំនោះទេ។ លោកអគ្គនាយករងបានបន្ថែមទៀតថា ចំពោះវគ្គ សិក្សាថ្មីខាងមុខនេះ សាលារៀនយើងខ្ញុំនៅតែគោរព និងអនុវត្តឲ្យម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលការណ៍ ប្រតិបត្តិស្តងដារ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដែលមានជាធរមាន ដើម្បីរក្សាសុវតិ្ថភាពរបស់សិស្ស។

    លោកតែ ឡាយ អគ្គនាយករងទទួលបន្ទុកកិច្ចការសិក្សាធិការ ដើម្បីរក្សាសុវត្ថិភាព និងរក្សាការបង្រៀនដល់សិស្ស​ ថ្នាក់មួយចំនួនយើងបានបែកជាពីរក្រុម សិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ និងមួយក្រុមទៀតសិក្សាពីចម្ងាយតាមប្រព័ន្ធ Zoom ការធ្វើបែបនេះសិស្សនៅផ្ទះក៏គាត់អាចសិក្សាជាមួយលោកគ្រូអ្នកគ្រូបានសិស្សនៅថ្នាក់រៀនផងដែរ។ លោកក៏បានបញ្ជាក់ថា សម្រាប់សិស្សមត្តេយ្យ និងថ្នាក់ទី១ ដល់ទី៣ សាលារៀនបានជម្រុញឲ្យពួកគាត់មកសិក្សានៅថ្នាក់រៀនផ្ទាល់ ដោយសារពួកគាត់មិនទាន់អាចប្រើប្រាស់បច្ចេកវិទ្យាបង្រៀនបានល្អប្រសើរនៅឡើយ ប៉ុន្តែសាលារៀននៅរក្សាគម្លាត ក្នុងចំនួនសិស្សតាមការណែនាំរបស់ក្រសួង។

    សម្រាប់វគ្គសិក្សាថ្មីខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ផ្តល់ជូន៖

    ១. អាហារូបករណ៍រហូតដល់ ២៥% លើតម្លៃសិក្សា ២. ធានារ៉ាប់រងគ្រោះថ្នាក់សិស្ស ២៤/២៤ម៉ោង ក្នុង ១សប្តាហ៍ ទូទាំងពិភពលោក ៣. ការពារការសិក្សាបុត្រធីតារហូតដល់ ៥ឆ្នាំ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ។

    សូមជម្រាបបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ រួមមាន៖ សាលារៀនវ៉េស្ទឡាញន៍ ១០សាខា, សាលារៀនណត្សឡាញន៍ ១សាខា, សាលាអន្តរជាតិ អេបផលទ្រី ១សាខា, សាលាអន្តរជាតិ ហ្វរ៉េសហ៊ាល ១សាខា, សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា, និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា៕

  • ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    រៀបផែនការប្រុងទៅហាន់នីមូនលើកទី2 ជាមួយស្វាមីជាច្រើនខែមកហើយ និងសង្ស័យប្រហែលជាបេប៊ីចង់ទៅដើរលេងដែរហើយមើលទៅ ទើបមកចាប់កំណើតចំពេលហ្នឹងតែម្ដង តែក៏មិនខូចផែនការដែរ…សុំពេលឱ្យម៉ាក់ត្រៀមខ្លួនថែមបន្តិច ម៉ាក់នឹងនាំកូន(ក្នុងផ្ទៃ)ហោះទៅដើរលេងជាមួយដែរមិនខាន។

    អ្នកជំនាញខាងសរសេរអត្ថបទស្រ្តីមានផ្ទៃពោះ និងទារកបានគាំទ្រថា “អ្នកនឹងគ្មានថ្ងៃបានធ្វើដំណើរយ៉ាងងាយស្រួល និងមានសេចក្ដីសុខស្មើនឹងពេលនេះទៀតឡើយ ដូច្នេះចូរទៅដើរលេងសម្រាកកម្សាន្ត និងធ្វើឱ្យខ្លួនឯងមានសេចក្ដីសុខ ខណៈដែលគ្រប់យ៉ាងនៅល្អប្រសើរ(ពោះនៅតូច)នៅឡើយ” បើអ្នកគ្មានចំណុចអ្វីគួរឱ្យប្រយ័ត្នប្រយែងដែលនឹងធ្វើឱ្យមិនគួរធ្វើដំណើរដោយយន្តហោះ ដូចជា សភាវស្បូនធ្លាក់ចុះទាបមាត់ស្បូនយារ ឬមានប្រវត្តិធ្លាប់រំខានដោយការរលូតបុត្រនោះ ក៏ទៅប្រឹក្សាគ្រូពេទ្យសម្ភពផ្ទាល់ខ្លួនម្ដងទៀត រួចហើយត្រៀមខ្លួនហោះទៅដើរលេងកម្សាន្តបានតែម្ដង។

    អំឡុងពេល

    ប៉ាន់ប្រមាណអំឡុងពេលហោះហើរទៅដើរលេងកម្សាន្តក្នុងចន្លោះត្រីមាសទី 2 ព្រោះស្រ្តីមានគភ៌ភាគច្រើននឹងចាប់ផ្ដើមស៊ាំធ្លាប់នឹងការមានគភ៌ហើយ អាការចាញ់កូនក៏ធូរស្រាលចុះ ថែមទាំងក្បាលពោះក៏នៅមិនទាន់ធំ និងធ្ងន់រហូតទៅណាមកណាលំបាក ឬប្រថុយប្រថាននឹងការប្រសូតមុនកំណត់ដូចត្រីមាសទី 3ដែរ(ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនៗតែហាមបម្រើសេវាហោះហើរឆ្លងប្រទេសសម្រាប់ស្រ្តីតាំងគភ៌ចាប់ពី 28 – 30សប្ដាហ៍ឡើងទៅ)។

    ប្រវត្តិ/ធានាសុខភាព

    ស្រ្តីមានគភ៌គួរដាក់សៀវភៅប្រវត្តិការតាមដានផ្ទៃពោះតាមខ្លួនទៅជាមួយផង ដើម្បីក្រែងលោឈឺថ្កាត់អ្វី នឹងបានយកប្រវត្តិនោះទៅឱ្យគ្រូពេទ្យនៅក្នុងប្រទេសដែលខ្លួនទៅសម្រាកកម្សាន្តនោះពិនិត្យមើលដើម្បីប្រកបក្នុងការវិនិច្ឆ័យ និងបើគ្មានពេលរៀបចំទេនោះ គួរយកលេខទូរស័ព្ទរបស់លោកគ្រូពេទ្យដែលពិនិត្យគភ៌ជាប្រចាំទៅជាមួយផងក៏បាន។

    ជ្រើសរើសកៅអីអង្គុយ

    កៅអីអង្គុយជាប់ផ្លូវដើរ ជាជម្រើសដែលស័ក្តិសមបំផុត ព្រោះស្រ្តីមានគភ៌នឹងត្រូវក្រោកទៅចូលបន្ទប់ទឹកញឹកញាប់ជាងមនុស្សឯទៀត(ខានទស្សនាទេសភាពដែលអង្គុយនៅជាប់មាត់បង្អួចសិនទៅ) និងបើជ្រើសរើសបាន គួរជ្រើសរើសអង្គុយកៅអីជួរមុខដែលអាចសណ្ដូកជើងបានស្រួលផង។ នៅពេលអង្គុយលើកៅអីហើយ កុំភ្លេចបំពាក់ខ្សែក្រវាត់សុវត្ថិភាពក្រោមពោះផង។

    ការពារអាការខ្វះជាតិទឹក

    អាកាសធាតុនៅក្នុងយន្តហោះនឹងស្ងួតជាងប្រក្រតី ស្រ្តីមានគភ៌គួរការពារអាការខ្វះជាតិទឹកដោយការញ៉ាំទឹកឱ្យបានញឹកញាប់ តែបើសិនខ្លាចថាអ្នកបម្រើលើយន្តហោះដើរមកចាក់ទឹកឱ្យញឹកញាប់នោះ អ្នកអាចដាក់តាមខ្លួននូវបំពង់ទឹកតូចមួយក្នុងកាបូបស្ពាយទៅជាមួយ និងគ្រាន់តែសុំឱ្យបុគ្គលិកលើយន្តហោះជួយចាក់ទឹកឱ្យពេញទុកញ៉ាំក៏បាន។

    ការពារប្រគ្រីវកាច់ / ហើមជើង

    ស្លៀកសម្លៀកបំពាក់ណាដែលសប្បាយៗស្រួលខ្លួន ចៀសវាងខោណាដែលរឹតតឹងណែនភ្លៅ និងកំភួនជើង ដោះស្បែកជើងចេញ ហើយដាក់ជើងលើភ្នាក់ជើង ឬដាក់កាបូបធ្វើដំណើរនៅខាងក្រោមកៅអីខាងមុខ ហើយដាក់ជើងគងសម្រាកលើនោះក៏បាន។ ក្រោកឡើងដើរទៅ-មកនៅតាមផ្លូវដើរដើម្បីផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1ម៉ោងម្ដង និងសណ្ដូកជើងដើម្បីឱ្យយឺតសរសៃរៀងរាល់កន្លះម៉ោងម្ដង។ អ៎! កុំភ្លេចត្រៀមស្រោមជើងស្ដើងៗ ឬស្បែកជើងផ្ទាត់ទៅជាមួយទុកពាក់ដើរទៅ-មកផងក៏រឹតតែល្អទៅទៀត៕

  • LG BRANDSHOP បញ្ចុះតម្លៃរហូតដល់ 25% ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    LG BRANDSHOP បញ្ចុះតម្លៃរហូតដល់ 25% ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    ឱកាស​ពិសេស​ពី ហាង​ទំនើប LG BRANDSHOP ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ​នាពេល​ខាងមុខនេះ យើង​នឹងមាន​កម្មវិធី​លក់​បញ្ចុះតម្លៃ​លក់​ពិសេស​រហូតដល់ 25 % រួមជាមួយ​ការបង់​រំលស់​ដោយ​ឥត​ការប្រាក់០% រយៈពេល9ខែ ទៅលើ​គ្រប់​ផលិតផល​ម៉ាក LG ដូចជា​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សំលៀកបំពាក់  ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ឧ​បករ​ណ៏​បំពង​សំលេង សំភារៈប្រើប្រាស់​ក្នុង​ផ្ទះបាយ​ជាច្រើន​ផ្សេងទៀត ហើយ​ផលិតផល​ទាំងអស់នេះ​គឺ​សុទ្ធសឹងតែ​ជា​ម៉ូ​ដែល​ស៊េរី​ថ្មី កំពុង​ពេញនិយម នៅក្នុង​ទីផ្សារ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ។

    កម្មវិធី​លក់​ដ៏​ពិសេស​នេះ​គឺមាន​ចាប់ពី​ថ្ងៃទី 23 ខែ តុលា រហូតដល់ ថ្ងៃទី 9 ខែ វិច្ឆិកា ឆ្នាំ 2020 នៅ​គ្រប់​សាខា  LG BRANDSHOP ទាំង 12 សាខា​ទូទាំងប្រទេស​កម្ពុជា ។

    អតិថិជន​ទាំងអស់គ្នា​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការដាក់​តាំង​បង្ហាញ​ផលិតផល និង ទទួលយក​នៅ​បទពិសោធ​ន៏ថ្មីៗ ព្រមទាំង​ប្រូ​ម៉ូ​សិន​ពិសេស​ពី LG BRANDSHOP   ហើយ​យើង​ក៏មាន​ក្រុមការងារ​ដែលមាន​ជំនាញ​ច្បាស់លាស់ និង​បទពិសោធ​ន៏​យូរ​ឆ្នាំ​លើ​ផលិតផល​ទាំងអស់​ដែល​អាច​ផ្តល់អោយ​អតិថិជន​តាម​ការចង់​បាន​និង​ដើម្បី​បំពេញ​តំរូវការ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ប្រចាំថ្ងៃ ។

    អាសយដ្ឋាន LG BRANDSHOP មានដូចជា ៖

    1. LG Premium Brandshop

    -អគារ​លេខ 135 មហាវិថី​ព្រះមុនីវង្ស ខណ្ឌ7មករា

    -ទូរ​សព្ទ​ទំនាក់ទំនង 023 888 299

    1. LG BRANDSHOP សាខា ខេត្តសៀមរាប

    -អគារ​លេខ 503 ផ្លូវ​ស៊ី​វុត្ថា ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប

    -ទូរ​សព្ទ​ទំនាក់ទំនង 063 966 199/016 999 624

    1. LG BRANDSHOP សាខា ខេត្តបាត់ដំបង

    -ផ្លូវ​លេខ1កែង​ផ្លូវ121 ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង

    -ទូរ​សព្ទ​ទំនាក់ទំនង 053 952 199

    1. LG BRANDSHOP សាខា ខេត្តកំពង់ចាម

    -អគារ LG ផ្លូវ​លេខ7 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម

    -ទូរ​សព្ទ​ទំនាក់ទំនង 042 210 299 /016 444 859

    1. LG BRANDSHOP សាខា ក្រុង ព្រះ​សី​ហុន

    -ក្នុង​ផ្សារ​ទំនើប ព្រី​នស៍ ហ័ន​យូ វិថី 2ធ្នូ ក្រុង ព្រះសីហនុ

    -ទូរ​សព្ទ​ទំនាក់ទំនង 034 934 199/ 015 666 247

    1. LG BRANDSHOP សាខា​កាំ​កូ

    -ផ្ទះ​លេខ 6-7 ផ្លូវ​ឧក​ញ្ញា​ម៉ុង​ឬ​ទ្ធី

    -ទូរ​សព្ទ​ទំនាក់ទំនង 092 837 333

    1. LG BRANDSHOP សាខា ផ្សារ​ដើម​គ

    -ផ្ទះ​លេខ 189 AB ផ្លូវ217 សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ

    -ទូរ​សព្ទ​ទំនាក់ទំនង 016 888 301

    1. LG BRANDSHOP សាខា​ស្ទឹងមានជ័យ

    -ផ្ទះ​លេខ 11A 12A ផ្លូវ​មុន្នី​រ៉េត ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មាន   ជ័យ រាជធានី​ភ្នំពេញ

    -ទូរ​សព្ទ​ទំនាក់ទំនង 016 999 481

    1. LG BRANDSHOP សាខា ក្រុង​តាខ្មៅ

    – ផ្ទះ​លេខ 5-6A ផ្លូវ​លេខ​21B ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល

    -ទូរ​សព្ទ​ទំនាក់ទំនង 016 222 625

    1. LG BRANDSHOP សាខា​ខេត្ត កំពត

    – ផ្ទះ​លេខ គ្មាន ផ្លូវ លេខ3 ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំបង់​បាយ ក្រុង​កំពត ខេត្តកំពត

    – ទូរ​សព្ទ​ទំនាក់ទំនង 016 555 297

    11 LG BRANDSHOP សាខា​ទួលគោគ

    –       ផ្ទះ​លេខ 41 ផ្លូវ 315 សង្កាត់​បឹងកក់2 ខណ្ឌទួលគោគ ភ្នំពេញ

    –       ទូរ​សព្ទ​ទំនាក់ទំនង 016 999 654

    1. LG BRANDSHOP សាខា​ខេត្ត កំពង់ធំ

    – ផ្ទះ​លេខ 5 ផ្លូវជាតិ​លេខ 6A ភូមិ​ស្ទឹងសែន ស​ង្តា​ត់ កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ

    – ទូរ​សព្ទ​ទំនាក់ទំនង 016 888 745

  • ក្រុមហ៊ុនជីហ្គៀគ្រុប និងក្រុមហ៊ុន LG Electronics Cambodia ចូលរួមចំនែកឧបត្ថម្ភអង្ករ ២៥តោន និងសេវាកម្មបោកគក់សំលៀកបំពាក់ ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

    ក្រុមហ៊ុនជីហ្គៀគ្រុប និងក្រុមហ៊ុន LG Electronics Cambodia ចូលរួមចំនែកឧបត្ថម្ភអង្ករ ២៥តោន និងសេវាកម្មបោកគក់សំលៀកបំពាក់ ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

    ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជាច្រើន នៅតាម​បណ្តា​រាជធានី – ខេត្ត​កំពុងតែ​ប្រឈម​ទៅនឹង​បញ្ហា​គ្រោះទឹកជំនន់​នោះ យើង​ក៏​សង្កេតឃើញ​មានការ​ចូល​រូ​មយ៉ាង​ម​ម៉ា​ញឹក​ពី រាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមហ៊ុន​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការជួយ​បរិច្ចាក​ថវិកា អង្ករ ស្បៀងអាហារ និង​ឧ​បករ​ណ៏​សំភារៈផ្សេងៗ ដល់​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់​ផងដែរ។

    ដោយឡែក សំរាប់​ក្រុមហ៊ុន​ជី​ហ្គៀ គ្រុប និង ក្រុមហ៊ុន LG Electronics Cambodia ក៏បាន​ចូល  រូ​ម​ចំនែក​ក្នុងការ​ឧបត្ថម្ភ​ជា​អង្ករ​ដែលមាន​ចំនួន ២៥តោន ទៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា អង្ករ ៥ តោន សំរាប់​រាជធានី​ភ្នំពេញ ៥តោន សំរាប់​ខេត្តកំពង់ស្ពឺ ៥តោន សំរាប់​ខេត្តពោធិ៍សាត់ ៥តោន សំរាប់​ខេត្តបាត់ដំបង និង ៥តោន សំរាប់​ខេត្តកំពង់ធំ។

    បន្ទាប់ពីនោះ​ទៀត ក្រុមហ៊ុន​ទាំងពីរ​ក៏បាន​រៀបចំ​ជាទី​តាំង​សំរាប់​បោកគក់​សំលៀកបំពាក់ និង ស​ម្ងួ​ត​ដោយ​ឥតគិតថ្លៃ ដើម្បី​ជាការ​ជួយ​សំរួល​ដល់​កងកំលាំង​មាន​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​បានទទួល​រងគ្រោះថ្នាក់​ដោយ​សារ​ទឹកជំនន់​នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ផងដែរ ដែល​ទីកន្លែង​បោកគក់​សំលៀកបំពាក់ នោះ​មាន​ទីតាំង​ខាងមុខ​ផ្សារ​ព្រែក​ជ្រៃ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម​ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ។ ដោយ​ក្រុមហ៊ុន​បានរៀបចំ ម៉ាស៊ីន​បោកគក់ LG ចំនួន ៥គ្រឿង និង​ម៉ាស៊ីន​ស​ម្ងួ​ត​ចំនួន ៣គ្រឿង ហើយ​នឹងមាន​ក្រុមការងារ​ដើម្បី​ជួយ​សំរួល​ក្នុង​ការបំរើ​សេវាកម្ម​ផដ​ដែរ។

  • 7 សញ្ញាគ្រោះថ្នាក់ដែលប្រាប់ថា ដល់ពេលព្យាបាល “ឫសធ្មេញ” ហើយ

    7 សញ្ញាគ្រោះថ្នាក់ដែលប្រាប់ថា ដល់ពេលព្យាបាល “ឫសធ្មេញ” ហើយ

    អាការឈឺធ្មេញ អាចបញ្ជាក់ប្រាប់អំពីអាការខុសប្រក្រតីរបស់ធ្មេញបានច្រើនយ៉ាង មិនថាតែធ្មេញពុក ធ្មេញទាល់ ធ្មេញបែក ឬរលាកអញ្ចាញធ្មេញនោះឡើយ តែបើជាអាការដែលបង្ហាញថា ឫសធ្មេញរបស់លោកអ្នកដល់ពេលវេលាត្រូវចូលទៅទទួលការជួសជុលជាបន្ទាន់វិញនោះ ច្រើនតែមានសញ្ញាគ្រោះថ្នាក់ដែលខ្លាំងជាងគ្រាន់តែឈឺធ្មេញធម្មតា។

    សញ្ញាគ្រោះថ្នាក់…ដល់ពេលត្រូវព្យាបាល “ឫសធ្មេញ” ហើយ

    1. កើតអាការឈឺធ្មេញពើតៗ តាមចង្វាក់លោតរបស់ជីពចរ។
    2. ឈឺធ្មេញខ្លាំងពេលទំពា និងខាំអាហារ។
    3. ឈឺ និងហើមអញ្ចាញដោយសារអាការអញ្ចាញធ្មេញឆ្លងមេរោគ។
    4. ឈឺនៅពេលធ្មេញប៉ះគ្នា។
    5. ឈឺធ្មេញដោយមិនដឹងមូលហេតុ។
    6. ឈឺធ្មេញ សូម្បីតែពេលគេងនៅពេលយប់។
    7. ឈឺធ្មេញដោយមិនចាំបាច់មានអ្វីមកជំរុញ ដូចជាទឹកត្រជាក់ ឬអាហារដែលមានរសជាតិផ្អែម(នំ ឬបង្អែម)។

    ហេតុអ្វីយើងត្រូវព្យាបាលឫសធ្មេញ?

    ដោយសារឫសធ្មេញអាចមានភាពខុសប្រក្រតីដោយសារការឆ្លងមេរោគ ការរលាក តាមរយៈអាការធ្មេញពុកធ្លុះទៅដល់បណ្ដុំប្រសាទធ្មេញ មានធ្មេញដែលប្រេះ ឬបែករហូតទៅដល់បណ្ដុំសរសៃប្រសាទធ្មេញ ធ្មេញបានទទួលការបុកប៉ះខ្លាំងរហូតខូចខាតដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ រហូតធ្វើឱ្យមេរោគចូលទៅបំផ្លាញបណ្ដុំសរសៃប្រសាទធ្មេញនៅខាងក្នុងបាន។

    តើត្រូវធ្វើដូចម្ដេច នៅពេលត្រូវព្យាបាលឫសធ្មេញ?

    បច្ចុប្បន្នមានវិធីព្យាបាលឫសធ្មេញជាច្រើនដែលពាក់ព័ន្ធ វាអាស្រ័យលើភាពធ្ងន់ធ្ងររបស់ឫសធ្មេញដែលត្រូវបំផ្លាញ និងការពិនិត្យវិនិច្ឆ័យរបស់លោកគ្រូពេទ្យ។ ចាប់ផ្ដើមតាំងពីការរ៉ធ្មេញដើម្បីបើកផ្លូវចូលឆ្ពោះទៅរកបណ្ដុំសរសៃប្រសាទធ្មេញ កម្ចាត់សាច់ភ្នាសដែលមានឆ្លងមេរោគចោល លាងសម្អាតចង្អូរឫសធ្មេញដើម្បីមិនឱ្យមេរោគត្រឡប់ចូលមកជាថ្មីទៀត។ បន្ទាប់ពីនោះទើបងាកមកស្ដារសភាពឫសធ្មេញជាបណ្ដើរៗឡើងវិញ ដែលមានតាំងពីការដាក់ដាំបង្គោលធ្មេញ ការបណ្ដុះឆ្អឹង បណ្ដុះសាច់អញ្ចាញ(បើសិនចាំបាច់) រួមទៅដល់ការបិទប្រហោងធ្មេញ ធ្វើឱ្យធ្មេញត្រឡប់មកមានរូបរាងលក្ខណៈដូចដើមវិញ ជាដើម ដែលអ្នកជំងឺនឹងអាចប្រើប្រាស់ធ្មេញទំពាអាហារ និងមើលថែទាំសម្អាតដោយការដុសធ្មេញ និងប្រើអំបោះខាត់ធ្មេញបានដូចប្រក្រតី។

    ការថែរក្សាធ្មេញយ៉ាងត្រឹមត្រូវ ដើម្បីការពារបណ្ដុំសរសៃប្រសាទធ្មេញដែលត្រូវបំផ្លាញ

    1. សម្អាតធ្មេញដោយការដុសធ្មេញ និងប្រើអំបោះខាត់សម្អាតធ្មេញយ៉ាងត្រូវតាមវិធី យ៉ាងតិចក្នុងមួយថ្ងៃ 2ដង ព្រឹក-ល្ងាច ឬប្រើអំបោះខាត់សម្អាតធ្មេញគ្រប់ពេលក្រោយបរិភោគអាហារ។
    2. មិនប្រើធ្មេញខាំត្របាក់ ខាំបំបែករបស់រឹងៗ ឬខាំទាញវត្ថុស្វិតៗ ព្រោះអាចធ្វើឱ្យធ្មេញរងការខូចខាត។
    3. បើទទួលគ្រោះថ្នាក់ឧប្បត្តិហេតុដែលធ្វើឱ្យធ្មេញបាក់បែកខូចខាត ដូចជារបើកធ្មេញ ប្រេះ បែក ជាដើមនោះ គួរប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីធ្វើការព្យាបាលទាន់ពេលវេលា។
    4. បើមានអាការឈឺធ្មេញ ឈឺអញ្ចាញធ្មេញ ឬមានភាពខុសប្រក្រតីផ្សេងៗ ដូចជាមានក្លិនមាត់មិនល្អខ្លាំង ជាដើម គួរប្រញាប់ទៅជួបទន្តពេទ្យ។
    5. ទៅជួបទន្តពេទ្យរៀងរាល់ 6ខែម្ដង៕
  • នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 8

    នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 8

    មកដល់ខែទី 8នេះ វិវឌ្ឍនាការរបស់ទារកនៅក្នុងគភ៌ ខ្លួននឹងវែងឡើងប្រមាណជា 18អ៊ិញ មានទម្ងន់ខ្លួនប្រមាណជា 2,000 – 2,500ក្រាម ក្បាលធំពេញទំហឹងហើយ។ ទារកអាចឮសូរសំឡេង និងមើលឃើញបានហើយ អវយវៈខាងក្នុងពេញលេញឥតខ្ចោះ និងចាប់ផ្ដើមធ្វើការហើយ លើកលែងតែសួតប៉ុណ្ណោះដែលនៅមិនទាន់ពេញលេញល្អ 100%។

    ក្នុងខែទី 8នៃការតាំងគភ៌នេះ នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ៖

    – ទារកក្នុងគភ៌នឹងរើខ្លាំងឡើង និងទៀងពេលជាប់លាប់។

    – អនាគតអ្នកម្ដាយអាចនឹងកើតមានអាការទល់លាមកញឹកញាប់ច្រើនឡើង។

    – អាចមានអាការឈឺផ្សារក្នុងក្រពះ អាហារមិនរំលាយ និងហើមពោះ ជាដើម។

    – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងអាចកើតខ្យល់គញឹកញាប់ទៀតផង។

    – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀក។

    – ងាយមានឈាមចេញមកតាមជើងធ្មេញជាងប្រក្រតី ពេលដុសសម្អាតធ្មេញ។

    – កើតប្រគ្រីវកាច់នៅលើជើងញឹកញាប់។

    – ហើមកជើង និងខ្នងជើង អាចមានហើមនៅលើមុខ និងដៃផងដែរ។

    – រមាស់នៅលើស្បែកក្បាលពោះ។

    – មានអាការឈឺខ្នង។

    – មានអាការសរសៃឈាមត្បៀតនៅលើជើង។

    – កើតឫសដូងបាតញឹកញាប់ ឬងាយកើតជាងប្រក្រតី។

    – ដកដង្ហើមខ្លីៗ និងពិបាកដកដង្ហើម។

    – គេងមិនលក់ ឬគេងលក់មិនពេញភ្នែក។

    – ស្បូននឹងបង្រួញខ្លួនញឹកញាប់ជាងមុន។

    – អ៊ីកអ៊ាក និងប្រថុយប្រថាននឹងការរអិលដួល គួរបង្កើនការប្រយ័ត្នប្រយែងឱ្យខ្លាំងជាពិសេស។

    – មានទឹកដោះពណ៌លឿងៗហូរចេញមកពីក្បាលសុដន់។

    – ឆាប់ភ្លេចច្រើនជាងមុន។

    – រំភើប ញាប់ញ័រ និងវិតក្កកង្វល់។

    រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា ៈ

    1. ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។
    2. ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសក្នុងទឹកមូត្រ។
    3. ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងផ្ទៃ។
    4. ពិនិត្យមើលទំហំ និងរូបរាងរបស់ស្បូន ដោយការពិនិត្យបរិវេណក្បាលពោះ។
    5. កម្ពស់របស់ស្បូន។
    6. អាការហើមនៅលើដៃ និងជើង និងសរសៃឈាមត្បៀតនៅលើជើង។
    7. អាការខុសប្រក្រតីផ្សេងៗ(បើសិនជាមាន)

    រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះគឺ ៈ

    1. គួរចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីការពារការប្រសូតមុនកាលកំណត់ ឬមិនអាចទំនាក់ទំនងជាមួយគ្រូពេទ្យអ្នកពិនិត្យថែទាំគភ៌បានទាន់ពេលវេលា។ បើសិនចាំបាច់មែនទែន គួរប្រឹក្សាគ្រូពេទ្យ និងសុំលិខិតធានាអំពីគ្រូពេទ្យថា អាចធ្វើដំណើរផ្លូវឆ្ងាយបាន ក្នុងករណីដែលត្រូវធ្វើដំណើរដោយយន្តហោះ និងក្នុងករណីដែលត្រូវធ្វើដំណើរដោយរថយន្ត មិនគួរបើកបរដោយខ្លួនឯងឡើយ។
    2. ជ្រើសរើសវិធីការប្រសូតបុត្រឱ្យស័ក្តិសមនឹងខ្លួនឯង។
    3. អាចនឹងកើតការបង្រួញ និងពង្រឹងខ្លួនរបស់ស្បូន ដែលនឹងកើតឡើងក្នុងអំឡុង 2 – 3ខែមុនប្រសូត។ ការពង្រឹងខ្លួនរបស់ស្បូននឹងមិនធ្វើឱ្យឈឺចាប់ខ្លាំងពេកទេ និងនឹងធូរស្រាលទៅវិញនៅទីបំផុត។ ចូរគេងសម្រាក ឬនៅស្ងៀមៗនឹងធ្វើឱ្យអាការឈឺចាប់ថយចុះ។ អាការនេះនឹងកើនខ្លាំងឡើងជារឿយៗរហូតទៅដល់ខែចុងក្រោយនឹងជាការឈឺដាស់តឿន និងនាំឆ្ពោះទៅរកការឈឺមែនទែន ដោយមានការបើកឡើងរបស់ស្បូនរួមជាមួយផងដែរ ដែលចុងក្រោយនឹងនាំទៅរកការប្រសូតជាស្ថាពរ៕
  • 5វិធី ធ្វើជាប្រុសស្នេហ៍ល្អ…អត់មានអីពិបាកធ្វើសោះ!

    5វិធី ធ្វើជាប្រុសស្នេហ៍ល្អ…អត់មានអីពិបាកធ្វើសោះ!

    មិនថាអ្នកធ្លាប់ឆ្លងកាត់សម្ព័ន្ធភាពស្នេហ៍មករាប់មិនអស់ ឬទើបតែចាប់ផ្ដើមក៏ដោយ តែការណាត់ជួបគ្នាលើកដំបូង គឺជារឿងមួយដែលលំបាកជានិច្ច។ សេចក្ដីស្នេហាប្រៀបដូចជាវាលព្រៃដ៏សែនស្មុគស្មាញដែលត្រូវការការយកចិត្តទុកដាក់ ជាពិសេសបំផុតក្នុងអំឡុងពេលដំបូងៗនៃការសេពគប់គ្នា…តែអូខេ! គន្លឹះល្អៗតទៅនេះ នឹងជួយឱ្យអ្នកកំលោះយើងទាំងឡាយអាចប្រែកាឡាខ្លួនទៅជាប្រុសស្នេហ៍ដ៏សែនល្អបានជានិរន្តរ៍។

    1 . ចេះយល់ព្រម និងចុះញ៉ម

    នរណាៗក៏ចង់បាននូវអ្វីដែលខ្លួនឯងត្រូវការដែរ តែនៅពេលឈានចូលទៅក្នុងសម្ព័ន្ធភាពស្នេហ៍ អ្នកនឹងបានដឹងថា ការសុខចិត្តចុះញ៉ម គឺជារឿងមួយសំខាន់បំផុត។ លើកឧទាហរណ៍រឿងងាយៗមួយ ដូចជាការជ្រើសរើសប្រភេទរបស់អាហារនៅក្នុងរាត្រីណាត់ជួបគ្នាលើកដំបូង បើលើកនេះគូស្នេហ៍របស់អ្នកជាអ្នកជ្រើសរើស លើកក្រោយក៏អាចជាតួនាទីរបស់អ្នកម្ដងដែរ។ ការរិះរកវិធីផ្សេងៗដើម្បីកាត់បន្ថយភាពជំទាស់គ្នា វានឹងជួយបន្ថែមសេចក្ដីសុខដល់សម្ព័ន្ធភាពស្នេហ៍ អ្នកមិនចាំបាច់ត្រូវចុះញ៉មតែម្នាក់ឯងនោះទេ តែការឆ្លាស់គ្នាចុះញ៉មម្ដងម្នាក់នឹងធ្វើឱ្យទាំងពីរនាក់មានសេចក្ដីសុខ។

    2 . បង្ហាញភាពបារម្ភពីគ្នា

    ទង្វើងាយៗ ដូចជាការផ្ញើសារខ្លីៗទៅនារីគូស្នេហ៍ថា “នឹកណាស់” ឬឆុងកាហ្វេឱ្យនៅពេលព្រឹក ក៏អាចធ្វើឱ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍ពិសេសបានដែរ។ ក្រៅពីនេះថែមទាំងជាការពង្រឹងសរសៃសម្ព័ន្ធស្នេហ៍ឱ្យកាន់តែរឹងមាំទៀតផង។ សូម្បីតែពាក្យកោតសរសើរធម្មតាៗ ការចាប់កាន់ដៃនាងខណៈពេលដើរ ឬឱបគ្នាខណៈពេលបែកគ្នា ក៏សុទ្ធតែជាកាយវិការដែលបង្ហាញឱ្យគូស្នេហ៍បានដឹងថា អ្នកពិតជាបារម្ភពីនាងមែន។

    3 . ទទួលស្ដាប់

    ទោះជាការចរចាទំនាក់ទំនងជាអង្គប្រកបសំខាន់ក្នុងគ្រប់សម្ព័ន្ធភាពក៏ដោយ តែក៏មិនបានមានន័យថា អ្នកត្រូវតែនិយាយស្ដីដូចសត្វសារិកាកែវដែរ ជួនកាលអ្នកត្រូវបិទមាត់ និងអង្គុយស្ដាប់គូស្នេហ៍របស់អ្នកខ្លះផង កុំភ្លេចថា ការបានឮ និងការបានស្ដាប់ វាមិនដូចគ្នាទេ។ អ្នកមិនចាំបាច់ត្រូវផ្ដល់ពាក្យណែនាំដែលសម្បូរបែបដែលអាចកែបញ្ហាបានគ្រប់យ៉ាងនោះទេ ព្រោះពេលខ្លះគូស្នេហ៍គ្រាន់តែចង់ឱ្យអ្នកតាំងចិត្តស្ដាប់នាងធម្មតាៗប៉ុណ្ណោះ។

    4 . បើកចិត្តទូលាយ

    បើគូស្នេហ៍របស់អ្នកចូលចិត្តខ្សែភាពយន្តស្នេហាកំប្លុកកំប្លែង និងតែងតែបបួលអ្នកទៅមើលជាមួយគ្នាជានិច្ចនោះ អ្នកក៏គួរតែបើកចិត្តទូលាយ និងរកពេលទៅមើលឱ្យបានម្ដងដែរ។ ចំណុចល្អម្យ៉ាងរបស់ការសម្ព័ន្ធភាពស្នេហ៍ គឺការបានបបួលគូស្នេហ៍ទៅស្គាល់អ្វីដែលថ្មីៗ មិនថាតែប្រភេទខ្សែភាពយន្ត ឬប្រភេទម្ហូបអាហារនោះឡើយ។ យ៉ាងណាក៏ដោយ ចូរកុំបង្ខំចិត្តធ្វើនូវអ្វីដែលអ្នកមិនចូលចិត្ត…លើកលែងតែថា អ្នកមិនដែលបានសាកល្បងរឿងនោះពីមុនមកសោះ ដូច្នេះក៏គួរតែសាកមើលម្ដងឱ្យដឹងដែរណា៎…។

    5 . គោរព និងយកចិត្តទុកដាក់រវាងគ្នានឹងគ្នា

    បើមិនគោរពគ្នាទៅវិញទៅមកទេ ក៏កុំទៅសង្ឃឹមថានឹងមានសម្ព័ន្ធភាពដែលល្អនោះ! អ្នកត្រូវគោរពគូស្នេហ៍ និងអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងនាង។ អ្នកអាចមិនចូលចិត្តតន្រ្តី តែបើនាងចូលចិត្ត ដូច្នេះចូរគោរពគំនិតនោះទៅ ខណៈពេលជាមួយគ្នា អ្នកក៏គួរគោរពសម្ព័ន្ធភាពដទៃទៀតរបស់នាងផង ដូចជា ក្រុមគ្រួសារ ឬមិត្តភក្តិជាដើម។ អ្នកប្រហែលជាមិនចង់ដាក់លក្ខខណ្ឌជាមួយចំណាប់អារម្មណ៍ និងសម្ព័ន្ធភាពរបស់នាងទេ ព្រោះបើធ្វើដូច្នោះ ចុងក្រោយគូស្នេហ៍របស់អ្នកក៏នឹងចាប់ផ្ដើមសងសឹកវិញ ហើយសម្ព័ន្ធភាពស្នេហ៍ក៏ប្រហែលជាមិនយឺនយូរអង្វែងយ៉ាងពិតប្រាកដ៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ គួរតែរីកចម្រើនយ៉ាងណាខ្លះ លោកឪពុកអ្នកម្ដាយត្រូវតែដឹង…ដូច្នេះពេលនេះ យើងនាំគ្នាមកតាមដានមើលពីវិវឌ្ឍនាការរបស់ក្មេងពេលចូលមកដល់វ័យ 17ខែអំពីអ្វីដែលគេគួរតែធ្វើបានក្នុងវិវឌ្ឍនាការលើផ្នែកនីមួយជាមួយឡារ៉ែនទាំងអស់គ្នាជាបន្តដូចតទៅ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ ខាងផ្នែករាងកាយ និងការធ្វើចលនា

    ក្មេងមកដល់វ័យនេះ ចាប់ផ្ដើមដើរបានយ៉ាងចំណាប់ហើយ ចាប់ផ្ដើមចេះតោងឡើងទៅកាន់ទីកាន់តែខ្ពស់ឡើង ដូចជាចូលចិត្តតោងឡើងគ្រែ ឡើងកៅអី និងកាំជណ្ដើរជាដើម។ ពេលអ្នកម្ដាយបើកបទភ្លេងឱ្យគេស្ដាប់ គេនឹងចូលចិត្តរាំតាមចង្វាក់ភ្លេង និងរឿងដែលគេចូលចិត្តបំផុតនោះ គឺមួលកុងតាក់ផ្សេងៗរបស់វិទ្យុ ទូរទស្សន៍ចុះឡើងតាមដែលគេអាចមួលបាន ជាពិសេសបណ្ដាកុងតាក់ទាំងឡាយណាដែលពេលមួលហើយ នឹងមានសំឡេង ឬរូបភាពផ្លាស់ប្ដូរឱ្យគេឃើញ។ ដោយសារតែអំឡុងពេលនេះ សាច់ដុំចង្កោមតូចៗរបស់ក្មេងមានការវិវឌ្ឍដ៏ល្អ ធ្វើឱ្យគេអាចចាប់ កាន់ ឬសង្កត់ ចុចវត្ថុដែលមានទំហំតូចៗបាន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    កូនតូចក្នុងវ័យនេះ ពេលបង្ហាត់បង្រៀនអ្វី គេនឹងធ្វើបានទាំងអស់ ដូចជា បង្រៀនឱ្យចេះស្លៀកខោ បង្រៀនឱ្យចេះប្រមូលរបស់លេងទុកដាក់ក្នុងកន្រ្តក ជាដើម។ កូនចាប់ផ្ដើមចេះប្រើពាក្យខ្លីៗដើម្បីចង់ប្រាប់ថា គេត្រូវការអ្វី ដូចជាប្រើពាក្យថា “ម៉ាំ” ឬ “ញ៉ាំ” ដើម្បីប្រាប់ឱ្យឪពុកម្ដាយបានដឹងថា គេឃ្លានហើយ ជាដើម។ល។ ក្មេងវ័យនេះ ជាវ័យដែលកំពុងរៀនយល់ដឹង ចូលចិត្តក្នុងការស្ទាប ឬប៉ះពាល់របស់ ឬវត្ថុផ្សេងៗជុំវិញខ្លួន ដូច្នេះឪពុកម្ដាយគួរប្រើឱកាសនេះក្នុងការជំរុញ បង្កើនវិវឌ្ឍនាការល្អៗដល់កូន ដោយបបួលកូនចាប់កាន់ និងពិនិត្យមើលវត្ថុរបស់របរផ្សេងៗដែលមាននៅក្នុងផ្ទះ ដើម្បីឱ្យកូនបានរៀនយល់ដឹង និងស្គាល់ភាពខុសគ្នាម្នាក់មួយបែបនៃរបស់ទាំងនោះ និងអ្វីដែលសំខាន់ ក្មេងវ័យនេះ នៅតែចូលចិត្តធ្វើត្រាប់តាមកាយវិការរបស់មនុស្សធំ មិនថាតែឥរិយាបថអង្គុយញាំអាហារ ការនិយាយទូរស័ព្ទ ជាដើម ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវតែធ្វើជាគំរូដ៏ល្អដល់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ឆ្នាំ ខាងផ្នែកភាសា និងការទំនាក់ទំនង

    ក្មេងវ័យនេះនឹងចេះនិយាយពាក្យផ្សេងៗបានល្អច្រើនជាងមុនហើយ និងចាប់ផ្ដើមចេះរួមពាក្យឱ្យក្លាយជាប្រយោគងាយៗ ខ្លីៗ ដូចជា “អត់ទៅ” “ដើរលេង” ឬ”ចាប់ចាប” ជាដើម។ ឪពុកម្ដាយត្រូវនិយាយជាមួយកូនឱ្យបានច្រើន នាំកូននិយាយពាក្យផ្សេងៗ ថ្មីៗ ដោយចាប់ផ្ដើមពីពាក្យ 2ព្យាង្គ បន្ថែមឡើងជារឿយៗ។ ការហៅឈ្មោះកូនឱ្យបានញឹកញាប់ ក៏ជាការជំរុញ និងបង្កើនវិវឌ្ឍនាការខាងផ្នែកភាសាដ៏ល្អយ៉ាងគ្រប់ផ្នែករបស់កូនតូចដែរ។

    លោកឪពុក អ្នកម្ដាយកុំភ្លេចបំពេញបន្ថែមបទពិសោធថ្មីៗទៅកូន ដើម្បីឱ្យកូនបានរៀនយល់ដឹង និងប្រមូលសន្សំបទពិសោធ ដើម្បីវិវឌ្ឍនាការដ៏ល្អគ្រប់ផ្នែករបស់កូនតូច៕