Author: ធឿន មករា

  • ប្រយោជន៍ចំពោះសុខភាព 6ប្រការ ដែលបានពីការដើរទេសចរណ៍កម្សាន្ត

    ប្រយោជន៍ចំពោះសុខភាព 6ប្រការ ដែលបានពីការដើរទេសចរណ៍កម្សាន្ត

    ការធ្វើទេសចរណ៍ដើរលេងកម្សាន្តដើម្បីសម្រាកលម្ហែ មិនមែនត្រឹមផ្ដល់នូវភាពសប្បាយរីករាយដ៏សែនជក់ចិត្តប៉ុណ្ណោះទេ តែនៅហុចផលល្អដល់ទាំងសុខភាពកាយ និងសុខភាពចិត្តរបស់មនុស្សយើងទៀតផង។ មិនថាំតែការទៅទស្សនាទីក្រុងថ្មីៗ ចេញទៅទស្សនាទេសភាពដ៏ស្រស់ត្រកាល ឬទៅស្រូបខ្យល់អាកាសបរិសុទ្ធនៅទីជនបទនោះទេ បើលោកអ្នកមានឱកាសធ្វើរឿងទាំងអស់នេះ នោះគឺហេតុផលដែលលោកអ្នកគួរតែរៀបចំវ៉ាលីសធ្វើដំណើរហើយ។

    1 . ការដើរលេងកម្សាន្តហុចផលល្អដល់បេះដូង

    មិនថាការដើរលេងនៅក្នុងទីក្រុង ឬក្នុងធម្មជាតិនោះទេ កិច្ចការងារនេះនឹងជួយឱ្យលោកអ្នកបានដើរដល់ 10,000ជំហានក្នុងមួយថ្ងៃ ឬប្រមាណ 6.5គីឡូម៉ែត្រ ដែលរាប់បានថា ជាការហាត់ប្រាណកម្រិតមធ្យមដែលល្អបំផុត។

    ការធ្វើទស្សនាចរបែបដើរមើលទេសភាព បូកជាមួយការធ្វើការងារផ្សេងៗទៀតផងនោះ ហុចផលល្អដល់សុខភាពជារួម ជាពិសេសបំផុតចំពោះបេះដូង។

    2 . ការដើរលេងកម្សាន្តជួយឱ្យមានអារម្មណ៍ដូចបានវិលត្រឡប់ទៅវ័យកំលោះក្រមុំម្ដងទៀត

    របាយការណ៍របស់អង្គការ Global Coalition on Aging បានបញ្ជាក់ថា ភាពតានតឹងធុញថប់ ជាបច្ច័យជំរុញឱ្យមនុស្សឆាប់ចាស់ជរា។ ការធ្លាក់ចូលក្នុងសភាវធុញថប់តានតឹងអារម្មណ៍ ប្រៀបដូចជាការដែលយើងចាក់អ័រម៉ូន Cortisol ដែលជាអ័រម៉ូននៃភាពធុញថប់តានតឹងចូលទៅក្នុងរាងកាយរាល់ថ្ងៃ ហុចផលឱ្យប្រព័ន្ធការពារជំងឺចុះទន់ខ្សោយ និងបង្កើនឱកាសដល់ជំងឺដង្កាត់ផ្សេងៗដូច្នោះដែរ។

    យ៉ាងណាក្ដី ការសម្រាកលម្ហែដោយការដើរលេងកម្សាន្តអាចជួយព្យាបាលបញ្ហាសុខភាពទាំងអស់នោះបាន។

    3 . ការដើរលេងកម្សាន្តជួយឱ្យសតិបញ្ញាមុតស្រួច

    ការដើរលេងកម្សាន្តបើកឱកាសឱ្យយើងបានជួបនឹងស្ថានការណ៍ផ្សេងៗដែលជួយជំរុញខួរក្បាលរបស់យើងដូចជា ម្ហូបអាហារ និងបរិស្ថានជុំវិញខ្លួនថ្មីៗ ឬភាសាដែលយើងមិនដែលធ្លាប់ជួប ជាដើម។ របាយការណ៍របស់អង្គការ Global Coalition on Aging បញ្ជាក់ថា ការបានជួបនឹងវប្បធម៌ប្រពៃណីជនបទ និងការបានឃើញទីកន្លែងថ្មីៗ មិនត្រឹមតែធ្វើឱ្យយើងកាន់តែឆ្លាតឡើងនោះទេ តែនៅជួយពន្យារជំងឺខាងខួរក្បាលផ្សេងៗបាន ដូចជា ជំងឺ អាល់ហ្សៃមើរ៍ ជាដើម។

    វេជ្ជបណ្ឌិតជំនាញនៃប្រទេសសហរដ្ឋអាមេរិកបានពោលថា “ការដើរលេងកម្សាន្ត គឺជាឱសថដ៏ល្អឯក” ព្រោះការបានជួបនឹងបទពិសោធ និងបរិស្ថានថ្មីៗ ជួយសំលៀងខួរក្បាលឱ្យមានការគិត និងសតិបញ្ញាមុតស្រួចជាប់ជានិច្ច។ អាចហៅបានថា ជាកិច្ចការងារសំខាន់មួយដែលជួយបង្កើនសុខភាពខួរក្បាល និងធ្វើឱ្យខួរក្បាលមានភាពរហ័សរហួន វាងវៃរហូតមួយជីវិត។

    4 . ការដើរលេងកម្សាន្តជួយជំរុញការគិតបែបចម្រើន

    “បើអ្នកចង់បានគំនិតល្អៗ អ្នកត្រូវឈប់គិតអំពីវា” នេះគឺជាពាក្យណែនាំដែលអាចផ្ទុយនឹងការនឹកឃើញរបស់មនុស្សភាគច្រើន ដែល ចេមស៍ វេបប៍ យ៉័ង អ្នកគ្រប់គ្រងក្រុមហ៊ុនផលិតភាពយន្តពាណិជ្ជកម្មដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកបានសរសេរទុកនៅក្នុងសៀវភៅបង្រៀនអំពីតិចនិកការបង្កើតគំនិតថ្មីៗឈ្មោះ A Technique for Producing Ideas។

    ខណៈពេលជាមួយគ្នា គាត់ក៏មិនបានមានន័យថា កម្លាំងជំរុញចិត្តក្នុងការគិតការងារផលិតភាពយន្តពាណិជ្ជកម្មរបស់គាត់ វាធ្លាក់ចុះមកពីលើមេឃយ៉ាងគួរឱ្យអស្ចារ្យក្នុងចិត្តដែរ។ តែផ្ទុយទៅវិញ គាត់នឹងពិនិត្យពិច័យពាក់ព័ន្ធនឹងការងារនោះជាដំបូង តែចង្វាក់ដែលគាត់ “នឹកឃើញអៃឌៀភ្លែតឡើង” ច្រើនតែកើតឡើងនៅពេលក្រោយ នៅពេលដែលគាត់បង្វែរចំណាប់អារម្មណ៍ទៅធ្វើអ្វីផ្សេង ដូចជាការមើលកុន ជាដើម។

    បច្ចុប្បន្ន អ្នកជំនាញខាងប្រព័ន្ធប្រសាទវិទ្យាបានដឹងហើយថា បរិស្ថានជុំវិញ និងបទពិសោធថ្មីៗ ជួយជំរុញការតភ្ជាប់របស់សរសៃខួរក្បាលថ្មីៗបាន និងជួយបំផុសការគិតឱ្យឈ្លាសវៃជាប់ជានិច្ច។

    5 . ការដើរលេងកម្សាន្តជួយបង្កើនប្រសិទ្ធភាពការធ្វើការងារ

    អាការនឿយហត់ក្នុងការធ្វើការងារ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលគេប្រទះឃើញយ៉ាងច្រើននៅក្នុងកន្លែងធ្វើការ។ បញ្ហានេះមិនបានហុចផលអាក្រក់តែលើនិយោជិតប៉ុណ្ណោះទេ តែវាថែមទាំងជាបន្ទុករបស់ប្រព័ន្ធផ្ដល់សេវាសុខភាពរបស់រដ្ឋ រួមទាំងក្រុមហ៊ុន និងស្ថាប័នទូទាំងពិភពលោកទៀតផង(ដែលកើតការខាតបង់ខាងធុរកិច្ច ពីការដែលបុគ្គលិកសុំឈប់សម្រាក មានបញ្ហាក្នុងការធ្វើការងារ ជាដើម)។

    លោកវេជ្ជបណ្ឌិត ឈិមិ ខាំង អ្នកដឹកនាំការសិក្សាស្រាវជ្រាវរឿង ប្រព័ន្ធប្រសាទវិទ្យាសាស្រ្តនៃសេចក្ដីសុខ និងសុខភាពល្អឥតខ្ចោះ បានបញ្ជាក់ថា ការឱ្យខួរក្បាលបានសម្រាកលម្ហែដើម្បីឱ្យត្រឡប់ទៅរកសភាវការធ្វើការដូចដើមនោះ នឹងជួយលើផ្នែកខាងការគិតកែបញ្ហា និងតភ្ជាប់ការគិតផ្សេងៗឱ្យចូលជាមួយគ្នា។

    6 . ការដើរលេងកម្សាន្តជួយជំរុញការអភិវឌ្ឍខ្លួនឯង

    បើអ្នកស្ថិតក្នុងវ័យកំលោះក្រមុំ និងមានឱកាសបានផ្លាស់ទៅរស់នៅប្រទេសក្រៅ​មួយរយៈនោះ ចូរកុំបណ្ដោយឱ្យឱកាសនោះរបូតផុតពីដៃឱ្យសោះ ព្រោះការងារស្រាវជ្រាវមួយបានចង្អុលបង្ហាញថា បទពិសោធទាំងនោះនឹងហុចផលល្អយ៉ាងខ្លាំងក្នុងការអភិវឌ្ឍខ្លួនឯង។

    លទ្ធផលនៃការសិក្សាស្រាវជ្រាវបានរកឃើញថា និស្សិតដែលបានទៅជួបនឹងជីវិតនៅក្រៅប្រទេស ច្រើនតែមានចំណាប់អារម្មណ៍លើអ្វីៗជុំវិញខ្លួនខ្លាំងជាងអ្នកឯទៀត។ អ្នកដែលត្រឡប់មកពីបរទេស ច្រើនតែមានសញ្ញាថា នឹងមានការគិតដែលបើកទូលាយចំពោះបទពិសោធថ្មីៗ និងភាពនឹងនរខាងអារម្មណ៍។

    អ្នកស្រាវជ្រាវបញ្ជាក់ថា “មនុស្សទាំងនោះ ភាគច្រើនៗតែមានការរិះគិតល្អិតល្អន់ ចិត្តទូលាយ និងមានភាពនឹងនរខាងអារម្មណ៍ច្រើនជាងក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរពីយុវជនទៅជាមនុស្សចាស់”។

    ដូច្នេះ មិនថាអ្នកស្ថិតក្នុងវ័យណា ឬចូលចិត្តការដើរលេងកម្សាន្តបែបណាក៏ដោយ គឺសុទ្ធតែនឹងបានទទួលប្រយោជន៍ពីការរកពេលវេលាទំនេរទៅដើរលេងធ្វើទេសចរណ៍កម្សាន្តទាំងអស់ បើមិនច្រើន ក៏តិចដែរ៕

  • ខ្សែប្រយុទ្ធវ័យក្មេង ក្លិប FC Barcelona ត្រូវសម្រាករយៈពេលយូរ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ

    ខ្សែប្រយុទ្ធវ័យក្មេង ក្លិប FC Barcelona ត្រូវសម្រាករយៈពេលយូរ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ

    កីឡាករ​ខ្សែប្រយុទ្ធ Ansu Fati ដែល​ត្រូវបាន​អ្នកគាំទ្រ​ក្រុម FC Barcelona គិតថា ជា​អ្នក​ស្នង​តំណែង Messi នោះ នឹង​លែង​បាន​ចូល​ទីលាន និង​ត្រូវ​សម្រាក​រយៈពេល​វែង ក្រោយពី​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

    ក្នុង​ជ័យជម្នះ​ដោយ​លទ្ធផល 5ទល់នឹង2 លើ​ក្រុម Real Batis កីឡាករ​វ័យ 18ឆ្នាំ​រូបនេះ ត្រូវបាន​ផ្លាស់ចេញ​នៅ​ពាក់កណ្តាល​ទី ជំនួស​ដោយ Messi ព្រោះ​រងរបួស​ជង្គង់។ មកទល់នឹង​ពេលនេះ ខ្សែប្រយុទ្ធ​វ័យក្មេង Fati បានទទួល​ការវះកាត់ ដោយ​ជោគជ័យ​ហើយ តែ​ត្រូវ​សម្រាក យ៉ាងហោចណាស់ ៤ខែ​ពី​ការប្រកួត។

    Fati បាន​លេង 10ប្រកួត​ឱ្យ Barcelona នៅ​រដូវ​កាល​នេះ ដោយ​រកបាន 5គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្តភក្តិ​ទាត់​បញ្ចូល​ទី 2គ្រាប់។ គេ ក៏បាន​បំបែក​កំណត់ត្រា​រយៈពេល 95ឆ្នាំ​របស់​ក្រុម​ជម្រើសជាតិ ក្នុងការ​ក្លាយជា​កីឡាករ​អេ​ស្ប៉ា​ញ​វ័យក្មេង​ជាងគេ ដែល​អាច​ទាត់​បញ្ចូល​ទី ត្រឹម​អាយុ 17ឆ្នាំ និង 311ថ្ងៃ កាល​ពេល​លេង​ជាមួយ​អ៊ុយ​ក្រែ​ន ក្នុង​ខែកញ្ញា​កន្លងទៅ៕

  • បន្ទប់ទឹកស្អាតស្ទីល Shower Room

    បន្ទប់ទឹកស្អាតស្ទីល Shower Room

    ប្រទេសយើងស្ថិតនៅក្នុងតំបន់ក្តៅ កិច្ចការងារក្នុងមួយថ្ងៃៗរបស់យើង ត្រូវជួបនឹងធាតុអាកាសផ្សេងៗជាច្រើនទើបយើងចាំបាច់ត្រូវងូតទឹកសម្អាតខ្លួនយ៉ាងតិចបំផុត មួយថ្ងៃ 2ដង គឺព្រឹក និងល្ងាច ឬក្នុងចន្លោះពេលថ្ងៃ ដើម្បីលាងជម្រះវត្ថុកខ្វក់ និងបណ្តេញវត្ថុមិនល្អចេញពីរាងកាយ ដូច្នេះហើយទើបបន្ទប់ទឹកត្រូវតែស្អាត ដើម្បីសុខលក្ខណៈដ៏ល្អប្រសើរបំផុត។

    ការរៀបចំតុបតែងបន្ទប់ទឹកដែលល្អគឺ ៈ

    1. គួរញែកបរិវេណផ្នែកទទឹក និងផ្នែកស្ងួតឱ្យដាច់ចេញពីគ្នា ដើម្បីសុវត្ថិភាព មិនរអិលដួលក្នុងអំឡុងពេលប្រើការដោយផ្នែកដែលទទឹកគឺ កន្លែងងូតទឹក ហើយផ្នែកស្ងួតគឺ បរិវេណបង្គន់ កន្លែងលុបមុខ និងកន្លែងជូតសម្អាតខ្លួន។
    2. សុវត្ថិភាពខាងក្នុងបន្ទប់ទឹក ឧបករណ៍កម្រាលបន្ទប់ទឹកមិនគួរប្រើឥដ្ឋដែលរលោង តែក៏មិនគ្រើមជ្រុលពេកដែរ គួរមានបង្កាន់ដៃចាប់តោងនៅជាប់នឹងជញ្ជាំងក្បែរបង្គន់សម្រាប់មនុស្សចាស់។ បើមានព្រីភ្លើងនៅក្នុងបន្ទប់ទឹក គួរបំពាក់​នៅ​ត្រង់ចំណុចណាដែលទឹកខ្ទាតមិនដល់។
    3. ពន្លឺ និងការបញ្ចេញខ្យល់អាកាសក្នុងបន្ទប់ទឹក គួរមានបង្អួចនៅផ្នែកណាមួយក្នុងបន្ទប់ទឹក ដោយដាក់ឱ្យខ្ពស់បំផុតកុំឱ្យខាងក្រៅមើលចូលមកឃើញ និងទទួលបានពន្លឺព្រះអាទិត្យចាំងចូលមកផង។ បំពាក់អំពូលភ្លើងបន្ថែមសម្រាប់បំភ្លឺនៅពេលយប់ ឬសម្រាប់ការប្រើការផ្សេងៗ ដូចជា ពេលស្លៀកពាក់ តុបតែងមុខ ឬកោរពុកមាត់ជាដើម។
    4. ស្ទីលរបស់បន្ទប់ទឹកនៅក្នុងតំបន់ក្តៅដូចប្រទេសយើង សក្តិសមនឹងស្ទីល Shower Room ឬបែបប្រើចំពួយទឹកផ្កា​ឈូក តែផ្ទះខ្លះក៏មានអាងងូតទឹកនៅក្នុងបន្ទប់ទឹកដែរ។ ចំណែកការតុបតែងបន្ទប់ទឹក ចង់ប្រើក្បាច់ក្បូរនៅលើកម្រាលឥដ្ឋ ឬជញ្ជាំង ម៉ូដអាងលុបលាងមុខ ឬរូបបែបនៃកន្លែងថ្នាក់ៗសម្រាប់ដាក់របស់របរក៏បាន អាស្រ័យលើចំណង់ចំណូលចិត្ត និងការនិយមរបស់ម្ចាស់ផ្ទះ តែអ្វីដែលសំខាន់ គឺត្រូវថែរក្សាភាពស្អាត និងមានអនាម័យល្អជានិច្ច៕
  • កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ

    កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ

    ធម្មជាតិរបស់ស្រ្តីមានគភ៌តែងតែទទួលទានអាហារច្រើនដើម្បីបង្កើនកម្លាំងថាមពល និងដើម្បជាសាធាតុអាហារសម្រាប់វិវឌ្ឍនាការរបស់កូនតូចនៅក្នុងផ្ទៃ ដែលអ្នកសិក្សាស្រាវជ្រាវបានណែនាំថា ស្រ្តីមានគភ៌គួរតែបរិភោគឱ្យបានច្រើនឡើងប្រមាណជា 340កាឡូរីក្នុង​ 1ថ្ងៃ។

    ក្នុងអំឡុងត្រីមាសទី2 នឹងកើនឡើងដល់ 450កាឡូរីក្នុង 1ថ្ងៃ រហូតដល់ត្រីមាសទី3 ទើបគ្រប់គ្រាន់។ តែទាំងអស់នេះ គួរតែពិចារណាជ្រើសរើសញ៉ាំអាហារដែលល្អបំផុតចំពោះសុខភាព មានគុណតម្លៃខាងភោជនាហារដែលល្អ ហើយអ្នកស្រាវជ្រាវនៅបានរកឃើញទៀតថា អ្វីដែលស្រ្តីមានគភ៌ញ៉ាំក្នុងអំឡុងពេលតាំងគភ៌នឹងសាងចរិតនិស្ស័យការហូបចុកទៅដល់កូននៅពេលប្រសូតចេញមក ទៀតផង ដូច្នេះហើយទើបចង់បញ្ជាក់ថា គួរតែចៀសវាងភេសជ្ជៈស្រវឹង កាហ្វេ អាហារដែលមានជាតិស្ករខ្ពស់ខ្លាំងជាដើម។

    កំពូលអាហារ 10យ៉ាង ដែលមានគុណតម្លៃភោជនាហារខ្ពស់សម្រាប់អ្នកមានផ្ទៃពោះ មានដូចតទៅ ៈ

    1 . គ្រាប់ល្ពៅ(បង្កើនសារធាតុដែក) ៈ រាងកាយត្រូវការសារធាតុដែកចំនួនច្រើនក្នុងអំឡុងពេលមានគភ៌ ដើម្បីផលិតឈាមដែលដឹកជញ្ជូនសារធាតុអាហារ និងអុកស៊ីហ្ស៊ែនទៅទងសុក ទើបច្រើនតែធ្វើឱ្យកើតសភាវខ្វះសារធាតុដែកនៅលើស្រ្តីមានគភ៌ ដូច្នេះស្រ្តីមានគភ៌ចាំបាច់ត្រូវបន្ថែមសារធាតុដែកឱ្យបានច្រើនជាពិសេសតាំងពីសប្ដាហ៍ទី 20តទៅ។

    2 . យ៉ាអួ(ទឹកដោះគោជូរសម្បូរជាតិកាល់ស្យូម) ៈ កាលស្យូមមិនមែនសំខាន់ត្រឹមតែជាមួយវិវឌ្ឍនាការរបស់កូនតូចប៉ុណ្ណោះទេ តែនៅជួយការពារឆ្អឹងរបស់ស្រ្តីជាម្ដាយទៀតផង។ ដោយសារតែកាល់ស្យូមរបស់ម្ដាយនឹងត្រូវនាំយកទៅប្រើជាមួយទារកក្នុងគភ៌ និងក្រៅពីនេះ ប្រយោជន៍ពីកាល់ស្យូមនៅជួយការពារសភាវគភ៌មានជាតិពុលបានទៀតផង។

    3 . ប្រូតេអ៊ីនសណ្ដែក ៈ ប្រូតេអ៊ីននេះមកពីអាស៊ីតអាមីណូ ដែលពាក់ព័ន្ធជាមួយការកសាងកោសិការបស់រាងកាយរបស់ទារកក្នុងគភ៌ និងខ្លួនអ្នកម្ដាយក្នុងពេលជាមួយគ្នា ដោយប្រូតេអ៊ីននឹងមានតួនាទីសំខាន់ណាស់ក្នុងអំឡុងពេលតាំងគភ៌ត្រីមាសទី2 និងត្រីមាសទី3 ជាអំឡុងពេលដែលទារកធំធាត់លឿនបំផុត។

    4 . ស្ករសូកូឡា(សម្បូរជាតិស័ង្កសី) ៈ Zinc ជាសារធាតុរ៉ែដែលមាននៅក្នុងស្ករសូកូឡា សំខាន់ជាមួយការចម្រើនធំធាត់របស់កោសិកាក្នុងអំឡុងពេលតាំងគភ៌ ក្រៅពីនោះនៅជួយបង្កើនប្រព័ន្ធប្រឆាំងជំងឺ កែសម្រួលប្រព័ន្ធប្រសាទប៉ះពាល់ ដូចជាការដឹងរសជាតិ ក្លិន និងជួយជួសជុលមុខរបួសទៀតផង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានរកឃើញថា Zinc មានភាពពាក់ព័ន្ធជាមួយទម្ងន់ខ្លួនរបស់ទារកទើបកើតដំបូងដែលទាបជ្រុល និងជួយការពារការប្រសូតមុនពេលកំណត់។

    5 . ម្ទេសក្រហម(សម្បូរវីតាមីន C) ៈ វីតាមីន C នៅក្នុងផ្លែម្ទេសនោះចាំបាច់ជាមួយការចម្រើនធំធាត់ និងការជួសជុលសាច់ភ្នាស ការព្យាបាលស្នាមរបួស និងការផលិតខូឡាជេនដែលធ្វើឱ្យស្បែកមានសុខភាពល្អ ជួយទ្រទ្រង់ប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយ និងប្រឆាំងរ៉ាឌីកាល់សេរីដែលនឹងទៅបំផ្លាញកោសិកា។ ក្រៅពីនេះនៅជួយបឺតយកសារធាតុដែកពីអាហារដែលស្រ្តីជាម្ដាយបានបរិភោគទៀតផង។

    6 . បន្លែផ្ទី(សម្បូរជាតិអាស៊ីតហ្វូលិក) ៈ ក្នុងអំឡុង 3ខែដំបូងរបស់ការតាំងគភ៌ ចាំបាច់ត្រូវប្រើប្រាស់អាស៊ីតហ្វូលិកដើម្បីជួយក្នុងការវិវឌ្ឍនៃប្រព័ន្ធប្រសាទរបស់ទារកប្រមាណជា 400ក្រាមក្នុង 1ថ្ងៃ ដោយវានឹងជួយកាត់បន្ថយភាពប្រថុយប្រថានដែលទារកនឹងប្រសូតចេញមកមានពិការភាពខាងខួរក្បាលដោយសារភាពខុសប្រក្រតីរបស់បំពង់ប្រព័ន្ធប្រសាទ(Meural Tube Defect)។

    7 . សណ្ដែកប្រេស៊ីល(សម្បូរសារធាតុ ស៊ីលីនៀម) ៈ អ្នកស្រាវជ្រាវនៅសហរាជអាណាចក្រ(UK)រកឃើញថា ការបង្កើនកម្រិតសារធាតុ ស៊ីលីនៀមបន្តិចបន្តួចនឹងជួយការពារសភាវគភ៌មានជាតិពុលបាន។ តាមរយៈការស្រាវជ្រាវបានចង្អុលបង្ហាញថា ការដែលបានទទួល ស៊ីលីនៀមគ្រប់គ្រាន់ក្នុងអំឡុងពេលតាំងគភ៌ អាចជួយការពារជំងឺសោកសៅក្រោយពេលប្រសូត( Post-natal Depression)បាន ដោយសារធាតុរ៉ែស៊ីលីនៀមនេះមានច្រើននៅក្នុងគ្រាប់សណ្ដែកប្រេស៊ីល។

    8 . ផ្លែប៊័រ ឬអាវ៉ូខាដូ(សម្បូរជាតិម៉ាញ៉េស្យូម) ៈ ជាតិម៉ាញ៉េស្យូមនៅក្នុងផ្លែប៊័រ ជួយជួសជុលចំណែកដែលសឹករេចរិលរបស់រាងកាយដែលច្រើនតែជួបនឹងសភាវខ្វះខាតយ៉ាងធ្ងន់ធ្ងរខណៈតាំងគភ៌ ដែលនឹងនាំទៅរកសភាវគភ៌មានជាតិពុល និងទារកមានវិវឌ្ឍនាការមិនល្អ។

    9 . សណ្ដែកកូនមាន់(Chickpeas) ៈ សម្បូរវីតាមីន B6 ដែលចាំបាច់ដល់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធប្រសាទរបស់ក្មេង ដោយការស្រាវជ្រាវបានចង្អុលបង្ហាញថា វានឹងជួយសម្រាលអាការចាញ់កូន ទោះជាមិនដឹងពីហេតុផលពិតប្រាកដក៏ដោយ។

    10 . ត្រីសាឌីន(សម្បូរវីតាមីន D) ៈ ត្រីសាឌីនមានវីតាមីន D ដែលជួយក្នុងកម្មវិធីការបង្កើនកាល់ស្យូមនៅក្នុងឆ្អឹង ដែលបើសិនជាខ្វះវីតាមីន D វានឹងធ្វើឱ្យការបឺតយកកាល់ស្យូមបានមិនគ្រប់គ្រាន់ ដែលនឹងនាំឆ្ពោះទៅរកការកើតជំងឺធ្មេញមិនរឹងមាំ ឆ្អឹងទន់នៅលើទារកបាន៕

  • Heat Stroke រោគដែលកើតក្នុងអំឡុងរដូវក្ដៅ

    Heat Stroke រោគដែលកើតក្នុងអំឡុងរដូវក្ដៅ

    បច្ចុប្បន្នសភាវពិភពលោកឡើងកម្ដៅជាបញ្ហាដែលមនុស្សគ្រប់រូបផ្ដល់ការយកចិត្តទុកដាក់ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ សីតុណ្ហភាពពិភពលោកមានសញ្ញាថានឹងកើនខ្ពស់ឡើងៗជារឿយៗ។ សម្រាប់ប្រទេសយើងវិញ ខណៈនេះសភាពធាតុអាកាសក្ដៅខ្លាំងជាងរាល់ឆ្នាំ ធ្វើឱ្យប្រជាជនមានភាពប្រថុយប្រថានក្នុងការធ្លាក់ខ្លួនឈឺថ្កាត់ដោយជំងឺជាច្រើន ដូចជាជំងឺខាងប្រព័ន្ធរំលាយអាហារ ដែលកើតពីការទទួលទានអាហារ និងទឹកដែលមានមេរោគប្រឡាក់ប្រឡូសញឹកញាប់បំផុត តែជំងឺដែលមានការនិយាយដល់តិចបំផុត តែមានអ្នកកើតញឹកញាប់បំផុតក្នុងរដូវក្ដៅនោះគឺ “ជំងឺ ហ៊ីត ស្រ្តូក” (Heat Stroke)ឬ “ជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ”ហ្នឹងឯង។

    អាការរបស់ជំងឺ ហ៊ីត ស្រ្តូក

    ហ៊ីត ស្រ្តូក ជាជំងឺដែលបណ្ដាលមកពីរាងកាយបានទទួលកម្ដៅខ្លាំងជ្រុលពេក រហូតធ្វើឱ្យកម្ដៅក្នុងរាងកាយ(Core Temperature)ខ្ពស់ជាង 40អង្សាC។ អាការជាដំបូង មានដូចជា អស់កម្លាំង នឿយល្វើយ មិនឃ្លានអាហារ ក្អួតចង្អោរ វិតក្កកង្វល់ វិលវល់ សម្ពាធឈាមធ្លាក់ចុះ ងងឹតមុខ និងអាចមានអាការបន្ថែមទៀត ដូចជា សភាវខ្វះជាតិទឹក ដង្ហក់ បេះដូងដើរខុសចង្វាក់ប្រកាច់ លែងដឹងខ្លួន ដែលទាំងអស់នេះ បើមិនបានទទួលការព្យាបាលភ្លាមៗទេនោះ អាចនឹងនាំទៅដល់ការស្លាប់បាត់បង់ជីវិតបាន។

    បុគ្គលដែលមានភាពប្រថុយប្រថានថានឹងកើតជំងឺ ហ៊ីត ស្រ្តូក

    បុគ្គលដែលមានភាពប្រថុយប្រថានថានឹងកើតជំងឺ ហ៊ីត ស្រ្តូក មានដូចជា ទាហានដែលកំពុងហ្វឹកហាត់ដោយមិនបានត្រៀមរាងកាយក្នុងការប្រឈមនឹងសភាពធាតុអាកាសក្ដៅ រួមទាំងបណ្ដាអ្នកកីឡាស្ម័គ្រចិត្ត និងអ្នកដែលធ្វើការងារក្នុងសភាពធាតុអាកាសដែលក្ដៅខ្លាំង(កម្មករសំណង់) មនុស្សចាស់ កូនក្មេង អ្នកមិនបានគេងសម្រាក អ្នកទទួលទានស្រាច្រើន និងអ្នកដែលកើតជំងឺលើសឈាម ជាដើម។

    សញ្ញាសំខាន់ៗរបស់ជំងឺ ហ៊ីត ស្រ្តូក

    សញ្ញាសំខាន់ៗរបស់ជំងឺ ហ៊ីត ស្រ្តូក គឺគ្មានចេញញើស ខ្លួនប្រាណក្ដៅឡើងជារឿយៗ មានអារម្មណ៍ស្រេកទឹកខ្លាំង វិលមុខ ងងឹតមុខ ភាំងៗ ក្អួតចង្អោរ ដង្ហក់ ដែលទាំងអស់នេះមានសភាពខុសប្លែកពីការនឿយហត់ដោយសារកម្ដៅថ្ងៃទូទៅដែលមានញើសចេញមក។ បើមានកើតអាការដូចខាងដើម ត្រូវឈប់ធ្វើការងារភ្លាម និងសម្រាកជាបន្ទាន់។

    បើប្រទះឃើញអ្នកកើតជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ(ហ៊ីត ស្រ្តូក) យើងអាចជួយបឋមព្យាបាលបានតាមរយៈ ៖

    • នាំអ្នកដែលកើតអាការនោះចូលក្នុងម្លប់ ដាក់ឱ្យគេងរាប លើកជើងទាំងសងខាងឡើងខ្ពស់ ដោះសម្លៀកបំពាក់ចេញ។
    • យកកន្សែងជ្រលក់ទឹកត្រជាក់ ឬទឹកកកមកដាក់ស្អំតាមខ្លួនប្រាណ ជាពិសេសនៅត្រង់ បំពង់ក ក្លៀក ត្រគាក ក្បាល រួមជាមួយការបើកកង្ហារឱ្យបក់ជួយបំភាយកម្ដៅផង។
    • ចាក់ទឹកត្រជាក់ស្រោចលើខ្លួនប្រាណ ដើម្បីបញ្ចុះសីតុណ្ហភាពរាងកាយឱ្យធ្លាក់ចុះឱ្យបានឆាប់បំផុត ហើយប្រញាប់នាំទៅមន្ទីរពេទ្យ។

    វិធីការពារជំងឺខ្យល់គដោយសារកម្ដៅថ្ងៃ គឺ

    • បើសិនដឹងខ្លួនថា ត្រូវទៅធ្វើការនៅកណ្ដាលសភាពអាកាសដែលក្ដៅ គួរតែត្រៀមខ្លួនដោយការហាត់ប្រាណនៅកណ្ដាលវាលឱ្យបានជាប់លាប់ យ៉ាងហោចណាស់ 1សប្ដាហ៍ 3ដង ម្ដងៗយ៉ាងតិច 30នាទី ដើម្បីឱ្យរាងកាយស៊ាំធ្លាប់ជាមួយសភាពធាតុអាកាសក្ដៅ។
    • ញ៉ាំទឹក 1-2កែវ មុនចេញពីផ្ទះក្នុងថ្ងៃដែលមានធាតុអាកាសក្ដៅខ្លាំង និងបើសិនត្រូវស្ថិតនៅកណ្ដាលសភាពធាតុអាកាសក្ដៅ ឬហាត់ប្រាណកណ្ដាលសភាពអាកាសក្ដៅ គួរញ៉ាំទឹកឱ្យបាន 1ម៉ោង 1លីត្រ។ ទោះជាមិនសូវមានអារម្មណ៍ស្រេកទឹកក៏ដោយ និងទោះជាធ្វើការនៅក្នុងទីម្លប់ក៏ដោយ ក៏គួរតែញ៉ាំទឹកឱ្យបានយ៉ាងតិច 1ថ្ងៃ 6-8កែវដែរ។
    • ស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រាលៗ មិនក្រាស់ មានទម្ងន់ស្រាល និងអាចបំភាយកម្ដៅបានល្អ។
    • មុនចេញពីផ្ទះ គួរលាបឡេការពារកម្ដៅថ្ងៃ។
    • ចៀសវាងពីការស្ថិតនៅកណ្ដាលវាល ក្នុងថ្ងៃដែលធាតុអាកាសក្ដៅខ្លាំង។
    • ចៀសវាងការញ៉ាំថ្នាំបំបាត់ប្រតិកម្មចាញ់ ថ្នាំផ្ដាសាយ ជាពិសេសមុនពេលហាត់ប្រាណ ឬស្ថិតនៅកណ្ដាលសភាពធាតុអាកាសក្ដៅរយៈពេលយូរ។
    • ចៀសវាងពីភេសជ្ជៈដែលមានជាតិអាល់កុល និងគ្រឿងញៀនគ្រប់ប្រភេទ។
    • ចំពោះក្មេងតូច និងមនុស្សចាស់ជរា គួរបានទទួលការមើលថែទាំជាពិសេស ត្រូវរៀបចំឱ្យស្ថិតនៅក្នុងបន្ទប់ដែលមានខ្យល់អាកាសចេញចូលល្អ និងកុំបណ្ដោយឱ្យកូនក្មេង និងជនជរាស្ថិតនៅក្នុងរថយន្តដែលបិទជិតតែម្នាក់ឯង៕
  • ចង់ចិញ្ចឹមកូនតូចឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង)ត្រូវធ្វើយ៉ាងណា?

    ចង់ចិញ្ចឹមកូនតូចឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង)ត្រូវធ្វើយ៉ាងណា?

    ឪពុកម្ដាយមួយចំនួនចង់ឱ្យកូនតូចៗពូកែភាសាអង់គ្លេស(ឬភាសាផ្សេងទៀត)មួយទៀត តែក៏នឹកភ័យបារម្ភ(គិតតែខ្លួនឯង)ថា តិចលោនិយាយអង់គ្លេសផង និយាយខ្មែរផង នឹងធ្វើឱ្យកូនវិលវល់យល់ច្រឡំ និងក្លាយជាការក្រចេះនិយាយ ឬមិនយល់ពីភាសា ជាដើម-ល- តែ ឡារ៉ែនសូមឱ្យលោកឪពុកអ្នកម្ដាយទាំងអស់យល់ដឹងជាថ្មីឡើងវិញថា ទារកចាប់ពីពេលកើតដំបូងរហូតដល់អាយុ 3ឆ្នាំនឹងមានការសាងកោសិកាខួរក្បាល និងវិវឌ្ឍនាការផ្នែកខួរក្បាលឆាប់រហ័សណាស់ ដូច្នេះបើយើងចង់បង្ហាត់កូន ក៏ត្រូវតែបង្ហាត់ក្នុងអំឡុងពេលនេះ ព្រោះនឹងងាយស្រួលបង្ហាត់ និងឆាប់មើលឃើញលទ្ធផលបំផុត។

    តើកូនស្រីប្រើប្រាស់ភាសាបានល្អជាងកូនប្រុសមែនឬ?

    ជាទូទៅ ក្មេងស្រីនឹងប្រើប្រាស់ភាសាបានល្អ និងចំណានជាងក្មេងប្រុស(បើប្រៀបធៀបអាយុប៉ុនគ្នា) ដោយសារតែថា ខួរក្បាលផ្នែកឆ្វេង(ដែលមានតួនាទីគ្រប់គ្រងលើការប្រើភាសា)របស់ក្មេងស្រីនឹងចាប់ផ្ដើមធ្វើការបានលឿនជាងក្មេងប្រុស ធ្វើឱ្យកូនស្រីច្រើនតែនិយាយបានលឿនជាងកូនប្រុស តែទាំងអស់នេះមិនមែនមានន័យថា យើងនឹងមិនអាចចិញ្ចឹមកូនប្រុសឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង)បាននោះឡើយ គ្រាន់តែឪពុកម្ដាយត្រូវយល់ដឹងលើផ្នែកនេះផងតែប៉ុណ្ណោះ។

    ចិញ្ចឹមកូនឱ្យពូកែ 2ភាសា(ឬច្រើនជាងហ្នឹង) ឪពុកម្ដាយត្រូវធ្វើយ៉ាងណា?

    នៅពេលឪពុកម្ដាយតាំងចិត្តឱ្យកូនពូកែ 2ភាសា(ឬច្រើនជាងនោះ)ហើយ គួរតែចាប់ផ្ដើមភ្លាមតែម្ដង ដោយចាប់ផ្ដើមតាំងពីអំឡុងពេលកើតដំបូងរហូតដល់អាយុ 3ឆ្នាំ ដោយឪពុក និងម្ដាយគួរតែឯកភាពគ្នាជាមុនសិនថា នឹងឱ្យអ្នកណានិយាយភាសាមួយណា ដូចជាឪពុកនិយាយភាសាខ្មែរ ម្ដាយនិយាយភាសាអង់គ្លេសជាដើម។ ពេលចិញ្ចឹមកូនក៏គួរតែនិយាយជាមួយកូនតាមភាសាដែលខ្លួនឯងបានឯកភាពគ្នារួចហើយនោះ។ បន្ទាប់ពីនោះ គួរត្រៀមវត្ថុផ្សេងៗដែលបង្ហាញពី 2ភាសា ដូចជាសៀវភៅដែលនឹងអានឱ្យកូនស្ដាប់ របស់លេងផ្សេងៗដែលមានទាំងអក្សរខ្មែរ និងអង់គ្លេសជាដើម។ល។ ការរស់នៅបច្ចុប្បន្នក៏នៅតែដំណើការទៅមុខ តែរឿងដែលសំខាន់បំផុតនោះគឺ ការជជែកនិយាយជាមួយកូនដោយភាសាដែលបានឯកភាពគ្នានោះ ឪពុកម្ដាយមិនគួរនឹកកង្វល់ថា តើកូននឹងយល់ពីអ្វីដែលខ្លួនឯងកំពុងទំនាក់ទំនងជាមួយកូនឬក៏អត់?នោះទេ តែរឿងដែលគួរផ្ដល់ភាពសំខាន់នោះគឺ ភាពច្បាស់លាស់របស់ពាក្យ និងសំនៀងសូរស័ព្ទដែលនិយាយចេញទៅ ព្រោះកូននឹងចងចាំពីអ្វីដែលគេបានឮនោះឯង។

    ការចង់ជំរុញឱ្យកូនមានជំនាញផ្នែកភាសា មិនមែនត្រឹមតែការចាក់បទចម្រៀង ឬខ្សែភាពយន្តភាសាអង់គ្លេសឱ្យកូនមើលនោះទេ តែអ្វីដែលបានផលល្អខ្លាំងជាងគឺ ការជជែកនិយាយ ការឆ្លើយឆ្លងទៅមកផ្សេងៗ ព្រោះជាការទំនាក់ទំនងបែប 2ផ្លូវ។ ក្មេងនឹងអាចរៀនយល់ដឹង និងអភិវឌ្ឍជំនាញផ្នែកភាសាបានលឿនជាងការទំនាក់ទំនងតែមួយផ្លូវ(ស្ដាប់បទចម្រៀង មើលកុន អាចរាប់បានថាជាការទំនាក់ទំនងតែមួយផ្លូវ)។

    ការនឹងចិញ្ចឹមកូនឱ្យពូកែច្រើនភាសា ឪពុកម្ដាយត្រូវប្រើភាពអត់ធន់ខ្ពស់បន្តិច ព្រោះថា បើឪពុកម្ដាយមិនមែនជាម្ចាស់ភាសានោះពិតប្រាកដ(ជនបរទេស) ដូចជា ឪពុកម្ដាយជាជនជាតិខ្មែរទាំងពីរនាក់ តែមានម្នាក់ត្រូវនិយាយភាសាបរទេសនោះ គឺអាចជារឿងមួយដែលទាមទារឱ្យទាំងពីរនាក់អត់ធន់គួរសមដែរ៕

  • ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T នៅក្នុងប្រទេសកម្ពុជាដែលនេះគឺជាស្មាតហ្វូនដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការធ្វើការ ការលេងហ្គេម និងការប្រើប្រាស់ការងារប្រចាំថ្ងៃ

    ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Mi 10T Pro និង Mi 10T នៅក្នុងប្រទេសកម្ពុជាដែលនេះគឺជាស្មាតហ្វូនដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការធ្វើការ ការលេងហ្គេម និងការប្រើប្រាស់ការងារប្រចាំថ្ងៃ

    • ស្មាតហ្វូន Mi 10T Proនិង Mi 10T​ មានកាមេរ៉ាខ្លាំងក្លា អេក្រង់ AdaptiveSync បន្ទះឈីបខ្លាំងក្លា និងថាមពលថ្មប្រើប្រាស់បានយូរ
    • អ្នកគាំទ្រ និងអតិថិជនរបស់ Mi ដែលទិញស្មាតហ្វូន Mi 10T Pro ឬ Mi 10T នឹងទទួលបានននូវសេវាកម្ម premium services** ដែលរួមមានការធានាជូនរយៈពេល ២៤ ខែ និងអេក្រង់ការពារថែមទៀត

    ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក Xiaomi នៅថ្ងៃនេះបានប្រកាសបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីដែលនឹងផ្តោតទៅលើ “Power Your Creativity” ឬ ភាពច្នៃប្រឌិតខ្ពស់បំផុតរបស់អ្នកដែលមិនធ្លាប់មានពីមុនមកនោះទេនៅក្នុងប្រទេសកម្ពុជា។ ស្មាតហ្វូន flagship Mi 10T Pro នេះគឺនាំមកនូវការបង្កើតថ្មី​និងភាពអស្ចារ្យមួយកម្រិតថែមទៀតដែលមិនធ្លាប់មានពីមុននោះទេ។ ស្មាតហ្វូន Mi 10T នៅតែបន្តក្នុងការជម្រុញលើសពីព្រំដែនរបស់ខ្លួនជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់អេក្រង់ដ៏អស្ចារ្យបំផុតសម្រាប់អ្នកដែលធ្វើការជំនាញ អ្នកដែលចូលចិត្តលេងហ្គេម ឬអ្នកដែលចូលចិត្តស្ទ្រីមីងថែមទៀត។

    ជាមួយនឹងការប្រកាសបង្ហាញនូវស្មាតហ្វូនទាំងពីរនេះជាផ្លូវការនេះ ទូរទស្សន៍ Mi TV 4S (42”, 55” និង 65”), Mi TV Stick, Mi Electric Scooter Pro 2 និង Mi True Wireless Earphones 2 Basic ក៏បានប្រកាសបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយវារឹតតែធ្វើការបង្កើននូវផលិតផលកាន់តែសម្បូរបែបបន្ថែមទៀតទៅលើឧបករណ៍ IoT នេះ។

    ស្មាតហ្វូន​ Mi 10T Pro និង Mi 10T: ការនាំមកនូវភាពច្នៃប្រឌិត និងភាពអស្ចារ្យទៅកាន់កម្រិតថ្មីបន្ទាប់

    ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនដែលមានកាមេរ៉ា 108MP​ដំបូងបំផុតរបស់ពិភពលោកដែលមានការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើភាពច្នៃប្រឌិតកាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Mi 10T Pro នៅតែបន្តក្នុងការពង្រឹងទៅលើកម្រិតភាពច្បាស់កាន់តែខ្ពស់ជាមួយនឹងការទ្រទ្រង់ទៅលើមុខងារ OIS និងការទ្រទ្រង់ទៅលើវីដេអូកម្រិត 8K ផងដែរ។ ស្មាតហ្វូន Mi 10T​នេះមានកាមេរ៉ាគោលទំហំ 64MP ។ ប៉ុន្តែវាមិនបញ្ឈប់នៅត្រឹមនេះទេ ស្មាតហ្វូន Mi 10T Proនិង Mi 10T មានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 13MP ultra wide-angle និង 5MP macro ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 20MP ផងដែរដែលពិតជាល្អបំផុតនៅក្នុងការវីដេអូថែមទៀត។

    ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យា Xiaomi​នេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T មានការផ្តោតទៅលើបច្ចេកវិទ្យានៃការថតរូបភាពកាន់តែអស្ចារ្យ និងការពង្រឹងទៅលើកម្មវិធី Software របស់វាថែមទៀត។ វាមានការប្រើប្រាស់នូវ Effects ជាច្រើនកាន់តែសម្បូរបែបថែមទៀតផង។ វាក៏មានការប្រើប្រាស់នូវមុខងារដូចជា Star trails, Photo Clones, Photo Clones និង Filters ជាច្រើនទៀតសម្រាប់រូបភាពផងដែរ។

    ជាមួយនឹងការជម្រុញកាន់តែឆ្ងាយនេះ ស្មាតហ្វូន Mi 10T Pro និង Mi 10T ក៏មានការផ្តល់នូវមុខងារវីដេអូជាច្រើនផងដែរ។ នៅក្នុង Video Clones អាចធ្វើការថតជាពីរផ្នែកនៅក្នុងវីដេអូតែមួយ និង Dual Video អាចធ្វើការប្រើប្រាស់នូវកាមេរ៉ាមុខ និងក្រោយក្នុងពេលតែមួយបានថែមទៀត។ សម្រាប់ការថតវីដេអូ Time-lapse selfie ក៏អនុញ្ញាតអោយអ្នកអាចបង្កើតនូវ Effect កាន់តែអស្ចារ្យផងដែរក្នុងពេលថតវីដេអូ vlogs ថែមទៀត។

    ការប្រើប្រាស់កាន់តែរលូនជាមួយនឹងអេក្រង់ 144Hz AdaptiveSync TrueColor

    ស្មាតហ្វូន Mi 10T Pro និង​ Mi 10T នេះគឺជាអេក្រង់ដែលល្អបំផុតក្នុងការប្រើប្រាស់ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 144Hz refresh rate ថែមទៀត។ អេក្រង់នេះគឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា AdaptiveSync របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក្នុងការចាប់យកនូវកម្រិត Frame Rate ដោយស្វ័យប្រវត្តិទៅលើមាតិកាណាមួយបានថែមទៀតផងដែរ។ វាអាចធ្វើការទស្សនានូវកម្មវិធីទូរទស្សន៍នៅក្នុងកម្រិតដល់ទៅ 50Hz ការស្រ្ទីមវីដេអូនៅក្នុងកម្រិត 30Hz ឬ 60Hz​ ឬការលេងហ្គេមនៅក្នុងកម្រិតដល់ទៅ 144Hz​ថែមទៀត។ វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Motion Estimation, Motion Compensation (MEMC) technology ផងដែរ។

    ការលេងហ្គេមកាន់តែខ្លាំងក្លាជាមួយនឹងបន្ទះឈីប Qualcomm® Snapdragon 865™

    ជាមួយនឹងការបំពាក់នូវបន្ទះឈីប flagship Qualcomm® Snapdragon™ 865 នេះ ស្មាតហ្វូ​ន Mi 10T Pro និង Mi 10T នេះគឺផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការតភ្ជាប់នូវ 5G connectivity កាន់តែល្អជាងមុនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏បង្កើនសមត្ថភាពនៃការប្រើប្រាស់នៅក្នុងការលេងហ្គេមជាមួយនឹងក្រាហ្វិកកាតប្រភេទ Qualcomm® Adreno™ 650 GPU ផងដែរ។ ជាមួយនឹង UFS3.1 និង LPDDR5 ស្មាតហ្វូននេះក៏ក្លាយជាម៉ូឌែលដែលឈានមុខគេនៅក្នុងពេលបច្ចុប្បន្ននេះថែមទៀត។

    ថាមពលថ្មខ្លាំង 5,000mAh (typ) ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ

    Mi 10T Pro និង Mi 10T គឺជាស្មាតហ្វូន Flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលប្រើប្រាស់នូវថាមពលថ្មធំបំផុតទំហំដល់ទៅ 5,000mAh (typ) ។ ស្មាតហ្វូននេះអាចប្រើប្រាស់បានយូរ និងល្អបំផុតថែមទៀត។ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសាកថ្ម 33W wired charging ជាមួយនឹង 33W charger ផងដែរ។

    តម្លៃនៃការលក់ទៅលើស្មាតហ្វូន Mi 10T Pro, Mi 10T និងផលិតផលជាច្រើនទៀត

    ស្មាតហ្វូន Mi 10T​នេះមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Lunar Silver និង Cosmic Black ខណៈពេលដែលស្មាតហ្វូន Mi 10T Pro នឹងមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Aurora Blue, Lunar Silver និង Cosmic Black ។ ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកានេះ ស្មាតហ្វូន Mi 10T នេះនឹងមានតម្លៃ USD459 សម្រាប់ទំហំ 8GB + 128GB ខណៈពេលដែលស្មាតហ្វូន Mi 10T Pro គឺមានតម្លៃ USD499 សម្រាប់ទំហំ 8GB + 128GB និងតម្លៃ USD559 សម្រាប់ទំហំ 8GB +256GB ។

    សម្រាប់អតិថិជនដែលកម្មង់ទិញនូវស្មាតហ្វូន Mi 10T Pro ឬ Mi 10T នឹងទទួលបាននូវច្រាស់ដុសធ្មេញអេឡិចត្រូនិច Mi Smart Electric Toothbrush T300 ដែលមានតម្លៃ ២៩ ដុល្លារ និងការបង់រំលោះឥតគិតថ្លៃជាមួយនឹង Aeon រយៈពេល ៦ ខែបន្ថែមទៀត។

    ផលិតផលMi Home + Mi Zone​ ទាំង 8 សាខាកាដូឥតគិតថ្លៃ
    Mi 10T ProAuthorized Mi Stores

    1.     Mi Home Sonthormok

    2.     Mi Home Phsar Deum Thkov

    3.     Mi Home Chbar Ampov

    4.     Mi Home Tk Avenue

    5.     Mi Home Stueng Mean Chey

    6.     Mi Home SihanoukVille

    Mi Electric Toothbrush T300 (តម្លៃ $29)

     

    ចំនួនកាដូគឺមានកំណត់។ មកមុនទទួលបានមុន

    Mi 10T Pro & 

    Mi 10T

    Authorized Mi Zones

    1.     Mi Zone Tep Phan

    2.     Mi Zone Beung Trabek

    សម្រាប់អតិថិជនដែលធ្វើការទិញស្មាតហ្វូន Mi 10T Pro និង Mi 10T ទទួលបាននូវសេវាកម្ម​ Premium Services ដែលមានការធានាជូនដល់ទៅ ២៤ ខែ និងការផ្លាស់ប្តូរអេក្រង់ម្តងឥតគិតថ្លៃថែមទៀតក្នុងរយៈពេល ៦ ខែចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ២០២០ នេះដល់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ។ លក្ខខណ្ឌត្រូវបានអនុវត្តន៍។

    ផលិតផលSRP (USD)
    Mi TV 4S 43”349
    Mi TV 4S 55”599
    Mi TV 4S 65”849
    Mi TV Stick39.99
    Mi Electric Scooter Pro 2499
    Mi True Wireless Earphones 2 Basic30

    សម្រាប់ផលិតផល IoT ឆ្លាតវៃនេះនឹងមានដាក់លក់នៅហាងចែកចាយ និងតាមហាងអនឡាញជាច្រើនទៀត។

    ហាងចែកចាយផ្លូវការមាន ៦ គឺ Mi Stores, 2 Mi Zones, Smart Shop, Tech Zone, Speedwind, Siv Eng 1 & 2 និងហាងលក់ទូរស័ព្ទដៃជាច្រើនទៀត។

    ដៃគូរសហការអនឡាញដូចជា​ Grab​Tinh Now, Nham24,

    Smile Shop: ttps://bit.ly/2B0FpaZ

    La Rue: https://larue.com.kh/xiaomi-store

    Egets:  http://bit.ly/2RiJCey

    L192 : https://www.l192.com/brand/19

    សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង ក្រុមហ៊ុន​ Goodtalk លោក សុផល សុភាព 098 788 835 (ប្រធានផ្នែកលក់នៅភ្នំពេញ) ក្រុមហ៊ុន K-Trust Group លោក Touch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), និង​ ក្រុមហ៊ុន​ Tomato Group លោក សេង មនី 077373753 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង ឧត្តរមានជ័យ ព្រះវិហារ។

    អំពីក្រុមហ៊ុន Xiaomi

    ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

    ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

    Xiaomi បច្ចុប្បន្ននេះគឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី​ 3 នៅលេីពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀតជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 271 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90​ និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។

    នៅខែសីហាឆ្នាំ ២០២០ ក្រុមហ៊ុនបានធ្វើពួកយេីងបានឈរជេីងក្នុងបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 5០០ ជាលើកទី ២ ដែលជាប់ចំណាត់ថ្នាក់ទី 422 ដែលកើនឡើង 46 កន្លែងបើប្រៀបធៀបនឹងឆ្នាំមុន។ ពួកយេីងក៏ជាប់ចំណាត់ថ្នាក់ទី 7ក្នុងចំណោមក្រុមហ៊ុនអ៊ីនធឺណេតនៅក្នុងបញ្ជីផងដែរ។ នៅខែឧសភាឆ្នាំ ២០២០ ក្រុមហ៊ុន Xiaomi បានចូលក្នុងបញ្ជីឈ្មោះ Forbes Global 2000 ជាថ្មីម្តងទៀតហើយចំណាត់ថ្នាក់បានលោតដល់លំដាប់ទី 384។

    ក្រុមហ៊ុន Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index.

    សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមចូលទៅកាន់គេហទំព័រ https://blog.mi.com/en/ ។

  • ទៅលេងប្រទេស Montenegro សំដឹលកាយនាឆ្នេរ Adriatic

    ទៅលេងប្រទេស Montenegro សំដឹលកាយនាឆ្នេរ Adriatic

    កាលពី 8-10 ឆ្នាំមុន អ្នកទេសចរនិយមនាំគ្នាទៅគេងសំដឹលកាយនៅឯឆ្នេរសមុទ្រ អេឌ្រៀទិក នៅក្នុងប្រទេស ក្រូអាត តែពេលនេះ មើលទៅហាក់ដូចជាអ្នកទេសចរចាប់ផ្តើមប្តូរគោលដៅហើយ ព្រោះមួយរយៈក្រោយនេះពួកគេបាននាំគ្នាខឹតចេញពីទីក្រុងល្បីឈ្មោះ Drobrovnik ឆ្លងប្រទេសទៅរកកន្លែងសំដឹលកាយហាលថ្ងៃ​នៅឯប្រទេស ម៉ុនតេនេហ្រ្គោ កាន់តែច្រើនឡើងម្តងវិញ តែក៏នៅតែជាឆ្នេររបស់សមុទ្រ អេឌ្រៀទិក ដដែល។ តែអ្វីដែលផ្លាស់ប្តូរនោះគឺ បរិយាកាសនៃធម្មជាតិ ព្រោះម៉ុនតេនេហ្រ្គោ មានទីក្រុងឆ្នេរសមុទ្រដ៏គួរឱ្យស្រឡាញ់ និងគួរឱ្យស្នាក់នៅល្អជាងប្រទេសក្រូអាតហ្នឹងឯង។

    ក្រៅពីនេះនៅមានទីក្រុង ប៊ុដវ៉ា(Budva) ដែលជាកន្លែង “ហត់ស្បត់” សម្រាប់អ្នកនិយមពន្លឺថ្ងៃ​ដ៏ចែងចាំង ព្រោះក្នុងទីក្រុងនេះមានឆ្នេរសមុទ្រឱ្យជ្រើសរើសគេងសំដឹលថ្ងៃដល់ទៅ 35កន្លែងឯណោះ ដូច្នេះហើយទើបនៅក្នុងឆ្នាំ2020 នេះ ម៉ុនតេនេហ្រ្គោស្ថិតនៅក្នុងចំណុចហ្វូខឹសរបស់អ្នកទេសចរដែលគ្មាននរណាម្នាក់ចង់ខកខានឡើយ ។

    កន្លែងដ៏ល្បីល្បាញរបស់ ម៉ុនតេនេហ្រ្គោ គឺអ្នកទេសចរត្រូវឡើងកាំជណ្តើរចំនួន 1,300 កាំដើម្បីទៅលេងប៉មយាមការពារទីក្រុង ​Kotor និងទស្សនាទេសភាពបែប ផាណូរ៉ាម៉ា ដ៏ស្រស់ស្អាតត្រកាលជាប់ចិត្ត និងចំណុចមួយទៀតដែលហាមខកខានជាដាច់ខាតពេលទៅដល់ ម៉ុនតេនេហ្រ្គោនោះគឺ ទីប្រជុំជន ស្វេទី ស្តេហ្វាន (Sveti Stefan) ដែលកាលពីដើមជាភូមិអ្នកនេសាទ តែបច្ចុប្បន្ននេះបានក្លាយទៅជា សណ្ឋាគារ និងរីសតលំដាប់ផ្កាយ6 ដែលអ្នកទេសចរណាមួយក៏និយាយដែរថា ទេសភាពនៅទីកន្លែងនោះវាប្រៀបដូចជានិមិត្តសញ្ញារបស់ប្រទេស ម៉ុនតេនេហ្រ្គោ ទៅហើយ…៕

  • 6វិធី កាពារខ្លួនឯងពីការតាំងគភ៌ក្រៅស្បូន…

    6វិធី កាពារខ្លួនឯងពីការតាំងគភ៌ក្រៅស្បូន…

    ការតាំងឮគភ៌ក្រៅស្បូន ឬមានកូនក្រៅស្បូនមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃខ្លាំងណាស់ និងឱកាសស្លាប់បាត់បង់ជីវិតមានខ្ពស់ ព្រោះសភាពជុំវិញខ្លួននៅក្នុងផ្នែករបស់ដៃស្បូន ឬប្រអប់ពោះមិនស័ក្តិសមសម្រាប់ទារកយ៉ាងប្រាកដ។ ភាគច្រើន ទារកមានឱកាសស្លាប់បាត់បង់ជីវិតតាំងពីត្រីមាសទី2 ម្ល៉េះ បើម្ដាយមិនយកចិត្តទុកដាក់ ក៏នឹងមិនដឹងថា ខ្លួនឯងមានគភ៌ដែរ។

    ការការពារ និងថែទាំខ្លួនពីសភាវតាំងគភ៌ក្រៅស្បូន

    1. មិនមានដៃគូរួមភេទច្រើន រួមទាំងការមានភេទសម្ព័ន្ធដោយសុវត្ថិភាពដោយការប្រើស្រោមអនាម័យដើម្បីជាការជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការឆ្លងរោគតាមការមានភេទសម្ព័ន្ធ(នៅពេលមិនបានត្រៀមខ្លួនក្នុងការមានបុត្រ)។
    2. បើកើតជំងឺរលាកបំពង់បញ្ជូនស៊ុត ឬប្រអប់ឆ្អឹងត្រគាក គួរទៅជួបគ្រូពេទ្យជំនាញ និងព្យាបាលឱ្យជាដាច់។ មិនគួរទិញថ្នាំមកទទួលទានដោយខ្លួនឯងទេ ព្រោះអាចកើតការឆ្លងមេរោគរ៉ាំរ៉ៃ និងធ្វើឱ្យកើតស្បែកភ្នាសស្ដើងៗជាច្រើននៅក្នុងប្រអប់ឆ្អឹងត្រគាក។
    3. ពិនិត្យសុខភាពយ៉ាងជាប់លាប់ បើរកឃើញថា មានឆ្លងមេរោគខាងភេទសម្ព័ន្ធ ចូរប្រញាប់ព្យាបាលភ្លាមៗកុំបង្អង់យូរ។
    4. ហាត់ប្រាណជាប់ជានិច្ច ដើម្បីឱ្យរាងកាយរឹងប៉ឹង។
    5. មិនគួរញ៉ាំស្រា និងជក់បារីឡើយ។
    6. មើលថែទាំសុខភាពឱ្យរឹងប៉ឹងជាប់ជានិច្ច។

    ការព្យាបាលនៅពេលកើតការតាំងគភ៌ក្រៅស្បូន

    ព្យាបាលដោយថ្នាំ ដែលបច្ចុប្បន្នការព្យាបាលដោយថ្នាំនេះបានកើនឡើងជារឿយៗ អាចប្រើបានក្នុងករណីដែលអ្នកជំងឺនៅមិនទាន់មានការបែករបស់បំពង់ទម្លាក់ស៊ុត ឬបែកបន្តិចបន្តួច និងឈាមធ្លាក់មកតិចតួច ឬបាត់ទៅវិញ និងការព្យាបាលដោយការវះកាត់ គឺជាវិធីព្យាបាលដែលត្រូវចំចំណុចបំផុត។

    បើអ្នកធ្លាប់តាំងគភ៌ក្រៅស្បូនហើយ បើមិនធ្វើការព្យាបាលដោយបកស្បែកភ្នាសស្ដើងៗទាំងនោះចេញ ឬព្យាបាលដោយការវះកាត់ទេនោះ ឱកាសប្រថុយក្នុងការតាំងគភ៌ក្រៅស្បូនក៏នឹងកើតឡើងម្ដងទៀតបាន៕

  • ក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ ពង្រីកសាខាបន្ថែមនៅផ្សារចាស់ រាជធានីភ្នំពេញ បរទេស ផាលីតាស្គីនឃែរ ពង្រីកសាខាបន្ថែមនៅផ្សារចាស់ រាជធានីភ្នំពេញ

    ក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីក្រុមហ៊ុននាំចូលផលិតផលសម្រស់ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ ពង្រីកសាខាបន្ថែមនៅផ្សារចាស់ រាជធានីភ្នំពេញ បរទេស ផាលីតាស្គីនឃែរ ពង្រីកសាខាបន្ថែមនៅផ្សារចាស់ រាជធានីភ្នំពេញ

    ភ្នំពេញ ៖ ក្រុមហ៊ុន ផា​លី​តា ត្រេ​ឌី​ង ឯ.ក (Phalita Skin Care) ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផលិតផល​ថែរក្សា និង​ព្យាបាល​សម្រស់​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា បានធ្វើ​ការពង្រីក​ទីផ្សារ​តំណាង​ចែកចាយ​របស់ខ្លួន​កាន់តែ​ធំ​ទូលាយ ក្រោយពី​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជា​បន្តបន្ទាប់។

    ស្រប​ពេលដែល​តម្រូវកា​រ​ទីផ្សារ​កាន់តែ​មានការ​កើនឡើង ក្រោម​ការទទួលបាន​នូវ​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន​កាន់តែច្រើន នៅ​ព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមហ៊ុន Phalita Skin Carea បានសម្រេច​ផ្តល់​សិទ្ធិ និង​សម្ពោធ​ទីតាំង​តំណាង​ចែកចាយ​ផលិតផល​ថែរក្សា និង​ព្យាបាល​សម្រស់​របស់ខ្លួន​ចំនួន​មួយ​បន្ថែមទៀត​នៅ​ម្ដុំ​ផ្សារ​ចាស់ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​ការចូលរួម​ពី​សំណាក់​លោកស្រី កែវ សុ​ផា​លី​តា អគ្គនាយិកា​ក្រុមហ៊ុន ផា​លី​តា ត្រេ​ឌី​ង ឯ.ក លោកស្រី ស៊ុ រី​ណា និង​លោកស្រី សេង សា​រ៉ា​ណា ដែលជា​អ្នកទទួល​សិទ្ធិ​ជា​តំណាង​ចែកចាយ ព្រម​បណ្តា​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត។

    លោកស្រី កែវ ផា​លី​តា អគ្គនាយិកា ក្រុមហ៊ុន ផា​លី​តា ត្រេ​ឌី​ង ឯ.ក (Phalita Skin Care) បានបង្ហាញ​ពី​ក្ដី​រីករាយ សប្បាយចិត្ត​ជាខ្លាំង នៅពេល​បានឃើញ និង​ដឹង​ច្បាស់​ពីស​ន្ទុះ​នៃ​ការទទួលបាន​កិច្ច​គាំទ្រ ជឿទុកចិត្ត​ពី​សំណាក់​បណ្តា​អតិថិជន រហូត​បាន​ពង្រីក និង​បង្កើត​ទីតាំង​តំណាង​ចែកចាយ​ផលិតផល​ជាច្រើន​កន្លែង​ក្នុងពេល​ដ៏​ខ្លី។

    លោកស្រី​បន្តថា “ការបើក​ដំណើរការ​ទីតាំង​តំណាង​ចែកចាយ​ថ្មី ស្ថិតនៅ​អាសយដ្ឋាន​ខាងលើនេះ គឺ​ក្នុង​គោលបំណង​ជួយ​ដល់​អ្នក​ដែលមាន​បញ្ហា​ស្បែក​មុខ​ទាំង​បុរស និង​ស្ត្រី ឱ្យមាន​សម្រស់​ស្រស់ស្អាត និង​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ ដូចជា មុខមុន មុខជាំ មុខ​មាន​អាចម៍រុយ ស្បែក​មុខ​ប្រតិកម្ម​នឹង​ផលិតផល ក៏ដូចជា​អាកាសធាតុ រួមជាមួយ​នឹង​បញ្ហា​ស្បែក​មុខជា​ច្រើន​ប្រភេទ​ទៀត។

    នៅ​ចំពោះមុខ​បណ្តា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន ផា​លី​តា បាន​មានប្រសាសន៍​បន្តទៀតថា “ក្រុមហ៊ុន​នាង​ខ្ញុំ​មាន​ទស្សនៈវិស័យ​ចង់ឃើញ​បុរស និង​ស្ត្រី​គ្រប់រូប មាន​សម្រស់​ស្រស់ស្អាត និង​រីករាយ​ក្នុង​ជីវិត។ កន្លងមកនេះ នាង​ខ្ញុំ​បាន​ជួយ​ឱ្យ​បងប្អូន​ស្ត្រី​ជាច្រើន​នាក់​ឱ្យ​រួច​ផុតពី​ផ្ទៃមុខ​ដ៏​អាក្រក់ ប្រែ​ជាមាន​សម្រស់​ស្រស់ស្អាត​តាមបែប​ធម្មជាតិ ដោយមាន​ការជឿជាក់​ពី​នាង​ខ្ញុំ​ផ្ទាល់ និង​បើកឱកាស​ដល់​តំណាង​ចែកចាយ​នៅ​ទូទាំង ២៥ ខេត្ត​ក្រុង​ផងដែរ។

    បច្ចុប្បន្ននេះ​ដោយ​មើលឃើញ​ពីស​ន្ទុះ​នៃ​ការគាំទ្រ និង​ចង់​ចាប់​ដៃគូ​សហការ​ធ្វើជា​តំណាង​ចែកចាយ​ផលិតផល ក្រុមហ៊ុន ផា​លី​តា បានសម្រេច​បន្ថែម​ទីតាំង​តំណាង​ចែកចាយ​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​អតិថិជន​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​សេវា ទទួលបាន​ការប្រឹក្សា​ដោយ​ឥតគិតថ្លៃ​អំពី​ស្បែ​កមុខ ក៏ដូចជា​ការបម្រើ​សេវា​ព្យាបាល​មុខ​កើតមុន ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទិញ​ផ​លិ​ផល​ផងដែរ។

    លោកស្រី​អគ្គនាយិកា​បាន​បញ្ជាក់ថា “បច្ចុប្បន្ននេះ មាន​បុរស​ស្ត្រី​ជាច្រើន​នាក់​បានមក​ទទួលយក​ការប្រឹក្សា​យោបល់​ពី​ក្រុមហ៊ុន ផា​លី​តា ស្គី​ន​ឃែ​រ អំពី​បញ្ហា​ស្បែក​មុខ​របស់​ពួកគាត់ ធ្វើយ៉ាងណា​ដើម្បី​ឱ្យមាន​សម្រស់​ស្រស់ស្អាត​ខ្លាំង​ជាង​មុន។ តាមរយៈ​ការព្យាបាល​តាម​ការកំណត់​របស់​ក្រុមហ៊ុន​យើងខ្ញុំ អតិថិជន​ទទួលបាន​នូវ​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ពី​ការផ្លាស់ប្តូរ​ផ្ទៃមុខ​របស់គាត់​ឱ្យមាន​សម្រស់​ស្រស់ស្អាត​យ៉ាងពិត​ប្រាកដ។

    កន្លងមក​អតិថិជន ដែល​បានមក​ទទួល​សេវាកម្ម​ព្យាបាល​ពី​ក្រុមហ៊ុន ផា​លី​តា ត្រេ​ឌី​ង ឯ.ក – Phalita Skin Care តែងតែ​លើកសរសើរ​ថា បន្ទាប់ពី​ទទួល​ការព្យាបាល និង​ថែទាំ​ផ្ទៃមុខ​រួចមក ពិតជា​មាន​ភាព​ផ្លាស់ប្តូរ និង​ជឿជាក់​លើ​ខ្លួនឯង​ពិតប្រាកដ​មែន។ ជាមួយគ្នានេះ មាន​អ្នកខ្លះ​បាន​ណែនាំ​មិត្ត​ភ័ក្តិ​របស់​ពួកគេ ដែលមាន​បញ្ហា​ផ្ទៃមុខ​ឱ្យមក​ទទួល​ការពិភាក្សា​ជាមួយ ផា​លី​តា ស្គី​ន​ឃែ​រ និង​ទទួល​ការព្យាបាល​ឱ្យ​ជាសះស្បើយ​តាមបែប​ធម្មជាតិ១០០ភាគរយ។

    ជាមួយនឹង​ការរីកចម្រើន កាន់​តែមាន​ទីផ្សារ​ធំ​ទូលាយ ក្រុមហ៊ុន​បាន​បើកឱកាស​ឱ្យ​អ្នកលក់​ជាច្រើន​ដោយ​ការពង្រីក​ទីតាំង​តំណាង​ចែកចាយ​ផលិតផល​បន្តទៅ​តាម​បណ្តា​ខេត្ត និង​ក្រុង​នានា សម្រាប់​ដែល​ចង់បាន​ទីតាំង​លក់​ស្អាត ផលិតផល​ល្អ និង​ចំណាយ​ដើមទុន​តិច អាច​ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ពិភាក្សា​ក្នុង​ការបើក​ទីតាំង​ថ្មី។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១២ ៩៩ ៥៦ ៣៨