ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Real Madrid ចង់ចាកចេញពីក្លិបនេះ និងទឹកដីអេស្ប៉ាញក្រោយពីរូបគេត្រូវបានចោទប្រកាន់ពីបទបន្លំមិនបំពេញកាតព្វកិច្ចបង់ពន្ធនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយព័ត៌មានមួយនៅលើកាសែតកីឡាប្រចាំថ្ងៃរបស់ព័រទុយហ្គាល់ A Bola កាលពីថ្ងៃសុក្រ។
កាសែតនេះ បានចេញផ្សាយពីរឿងរ៉ាវទាក់ទងនឹង Ronaldo ដោយផ្អែកទៅលើមូលដ្ឋាននៃប្រភពដ៏គួរឲ្យជឿជាក់មួយ ហើយថាតារាឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក4សម័យកាលវ័យ32ឆ្នាំរូបនេះបានធ្វើការសម្រេចចិត្តរបស់គេរួចជាស្រេចហើយក្នុងការស្នើសុំក្លិប Real Madrid ដើម្បីចាកចេញ។ វាត្រូវបានគេបញ្ជាក់ថា Ronaldo ពិតជាខកចិត្ត និងមិនពេញចិត្តលើការចោទប្រកាន់ផ្សេងៗប្រឆាំងនឹងរូបគេនេះឡើយ។ ដោយឡែកប្រភពព័ត៌មានមួយផ្សេងទៀតក៏បានចេញផ្សាយដូចគ្នានេះផងដែរ។ ភ្នាក់ងារតំណាងឲ្យ Ronaldo មិនអាចទាក់ទងដើម្បីសុំការបកស្រាយបានភ្លាមៗឡើយ។ រដ្ឋអាជ្ញារបស់ប្រទេសអេស្ប៉ាញបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងកីឡាកររូបនេះ ដោយចោទប្រកាន់ថារូបគេមិនគោរពកាតព្វកិច្ចបង់ពន្ធជូនរដ្ឋក្នុងទឹកប្រាក់14.7លានអឺរ៉ូ (ស្មើនឹង16.5លានដុល្លារអាមេរិក)តាមរយៈការលាក់បាំងចំណូលពីការលក់សិទ្ធិរូបភាពរបស់គេនៅចន្លោះឆ្នាំ2011 និងឆ្នាំ2014។ Ronaldo បានបដិសេធពីការប្រព្រឹត្តកំហុសទាំងអស់។
ក្លិប Real Madrid កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ពួកគេជឿជាក់ថាខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ បានប្រពឹត្តយ៉ាងស្របច្បាប់។ Real Madrid មិនអាចទាក់ទងបានភ្លាមៗឡើយកាលពីថ្ងៃសុក្រ ដើម្បីសុំការរបកស្រាយលើប្រភពព័ត៌មានទាំងនេះ៕
បន្ទាប់ពីបង្ហាញខ្លួនកាលពីដើមឆ្នាំ ក្នុងពិព័រណ៍ Mobile World Congress នៅទីក្រុងបាសេឡូណា ទូរស័ព្ទស៊េរីថ្មីប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Nokia បានបើកសម្ពោធជាផ្លូវការហើយក្នុងទីផ្សារកម្ពុជា កាលពីល្ងាចថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2017 ម្សិលមិញនេះ។
Nokia បានបង្ហាញរាល់ស្មាតហ្វូន Android ថ្មីៗទាំងអស់ រួមមានទូរស័ព្ទ Nokia3 Nokia5 និង Nokia6 ហើយក្នុងនោះទូរស័ព្ទស៊េរីចាស់តែផ្លាស់ប្ដូរជំនាន់ថ្មី Nokia 3310 ឆ្នាំ 2017 ក៏មានវត្តមានក្នុងកម្មវិធីនោះដែរ។ អ្នកតំណាងក្រុមហ៊ុន Nokia កម្ពុជា ឱ្យដឹងថា ក្រុមហ៊ុននឹងដាក់លក់ Nokia3 និង 3310 ក្នុងទីផ្សារស្រុកខ្មែរនៅចុងខែមិថុនានេះ ចំណែកទូរស័ព្ទ Nokia5 និង Nokia6 នឹងចាប់ផ្តើមដាក់លក់នៅពាក់កណ្ដាលខែកញ្ញាខាងមុខ។
អ្នកចាំទី ស៊ូ យ៉ាទី បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត ខណៈខ្សែបម្រើ ប្រាក់ មុន្នីឧត្តម បានរកគ្រាប់បាល់ឈ្នះដើម្បីជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្កើតការភ្ញាក់ផ្អើលផ្សេងៗ តាមរយៈការយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងលទ្ធផល 1-០ ក្នុងការប្រកួតជម្រុះពូល C សម្រាប់ព្រឹត្តិការណ៍ AFC Asian Cup នាពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។
លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញថា លោកមិនមានសម្ពាធអ្វីឡើយ នៅពេលក្រុមរបស់លោកត្រូវធ្វើការប្រកួតជម្រុះក្នុងពូល E ក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ2019 ជាមួយនឹងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃនេះ។
ក្លិប AC Milan បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Andre Silva មកពីក្លិប Portoរបស់ព័រទុយហ្គាល់ ក្នុងតម្លៃខ្លួន38លានអឺរ៉ូ (ស្មើនឹង42.5លានដុល្លារអាមេរិក)។
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ21ឆ្នាំរូបនេះ បានទទួលការត្រួតពិនិត្យសុខភាពរបស់គេជាមួយនឹង AC Milan កាលពីថ្ងៃចន្ទរួចរាល់ហើយ មុនពេលបំពេញការផ្ទេររបស់គេជាផ្លូវការ។ តម្លៃខ្លួនសម្រាប់ Silva ដែលក៏ស្ថិតក្នុងការចាប់អារម្មណ៍ពីសំណាក់ក្លិប Arsenal និងបានស៊ុតបាល់បញ្ចូលទី21គ្រាប់សម្រាប់ Porto កាលពីរដូវកាលមុនផងដែរនោះ អាចនឹងកើនឡើងដល់4០លានអឺរ៉ូ។ នេះបើយោងតាមការប្រកាសរបស់ក្លិបព័រទុយហ្គាល់មួយនេះ នៅលើគេហទំព័ររបស់ពួកគេ។ Porto បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Porto សូមជូនពរឲ្យ Andre Silva ជួបការរីករាយបំផុត និងទទួលជោគជ័យក្នុងកម្រិតអាជីព និងក្នុងកីឡាបាល់ទាត់ដោយមិនបំភ្លេចពីរបៀបដែលរូបគេតែងតែលះបង់រាល់អ្វីៗទាំងអស់សម្រាប់ក្លិបនេះឡើយ»។ Silva គឺជាកីឡាករចំណូលថ្មីទី4នៅរដូវក្តៅនេះ ខណៈដែល AC Milan បានបន្តធ្វើការជួសជុលក្រុមរបស់ខ្លួនក្រោមការកាន់កាប់របស់ម្ចាស់កម្មសិទ្ធិថ្មីជាជនជាតិចិន។
ក្លិប AC Milan ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ6នៅលើតារាងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុននោះ បានទិញខ្សែការពារពីរនាក់រួចស្រេចហើយគឺ Ricardo Rodriguez និង Mateo Musacchio ពីក្លិប Wolfsburg និង Villarreal តាមលេខរៀង ស្របពេលដែលខ្សែបម្រើអន្តរជាតិកូតឌីវ័រក៏បានចូលរួមដែរ ក្រោយផ្ទេរមកពីក្លិប Atalanta៕