Author: ធឿន មករា

  • ងាយៗ បញ្ចៀសជំងឺគ្រុនឈាមពីកូនជាទីស្រឡាញ់របស់ អ្នកជាមួយ ឌុយអគ្គិសនីបណ្តេញមូស ម៉ាក JOLLY

    ងាយៗ បញ្ចៀសជំងឺគ្រុនឈាមពីកូនជាទីស្រឡាញ់របស់ អ្នកជាមួយ ឌុយអគ្គិសនីបណ្តេញមូស ម៉ាក JOLLY

    រដូវភ្លៀងធ្លាក់ដែលជាប្រភពបង្កើតសត្វមូសខ្លា បានឈានចូលមកដល់ហើយ ហើយនៅក្នុងរដូវភ្ញៀងនេះដែរ គឺពេញដោយការគំរាមកំហែងដល់សុវត្ថិភាពកូនតូចរបស់លោកអ្នកដោយជំងឺគ្រុនឈាម ហើយក្រៅពីនោះវាក៏ជាវេលាមួយដែលអាចកើតមានវីរុស ហ្ស៊ីកា (Zika) ដែលចាំបាច់ត្រូវតែទាមទារឱ្យលោកអ្នកមានការយកចិត្តទុកដាក់ក្នុងការថែទាំកូនតូចជាទីបំផុត។ សម្រាប់
    វិធីសាស្ត្រ ក្នុងការការពារត្រូវបានគេធ្វើឡើងជាច្រើនរបៀប ដូចជា ការឱ្យកូនតូចគេងក្នុងមុង បាញ់ថ្នាំមូស ឬដុតធូបសម្លាប់សត្វមូស រួមជាមួយនឹងការលុបបំបាត់ទីជម្រកសត្វមូសជាដើម។ ឆ្លៀតនៅក្នុងឱកាសនេះ យើងសូមណែនាំ លោកអ្នកនូវវិធីកម្ចាស់សត្វមូស និងវិធីការពារសុវត្ថិភាពកូនតូចពីជំងឺគ្រុនឈាមមួយវិធីទៀត ដែលមានលក្ខណៈកាន់តែងាយស្រួលក្នុងការអនុវត្ត ទទួលបានប្រសិទ្ធភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាព ជាមួយនឹងការជ្រើសរើសផលិតផល ឌុយអគ្គិសនីបណ្តេញមូល និងសត្វល្អិត ម៉ាក JOLLY។

    ឌុយអគ្គិសនីបណ្តេញមូស និងសត្វល្អិត ឌុយអគ្គិសនីបណ្តេញមូស និងសត្វល្អិត ម៉ាក ជូលី ដែលពាក្យបច្ចេកទេសជាភាសាបរ-ទេសហៅថា JOLLY Electric Mosquito Liquid គឺជាផលិតផលដែលមានប្រភពមកពីតៃវ៉ាន់ និងត្រូវបានគេផលិតឡើងដើម្បីប្រឆាំង និងបណ្តេញសត្វមូស រួមទាំងសត្វល្អិតចង្រៃមួយចំនួនទៀតឱ្យចាកឆ្ងាយពីការបៀតបៀនសុខសុវត្ថិភាពរបស់មនុស្សទូទៅ ជាពិសេសកូនតូចតែម្ដង។

    JOLLY Electric Mosquito Liquid ត្រូវបានផលិតចេញពីវត្ថុធាតុដើមនៃធម្មជាតិ 100% ពោលគឺផ្សំចេញពីទឹក98% រួមជាមួយនឹងឫសរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថា Wormwood ចំនួន2% (ជារុក្ខជាតិម្យ៉ាងដែលអាចបញ្ចេញសារធាតុបណ្តេញមូសបាន100%) ដោយមានការទទួលស្គាល់ពីស្ថាប័នសុខភាព និងសុខាភិបាលក្នុងតំបន់ (Certificate of compliance,  Executive standard: Q / 371502LSH004-2016,  Pesticide certificate No WP20140120) ក្រោមការវេច-ខ្ចប់នៅក្នុងដបមានចំណុះ45ml មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់រយៈពេល300ម៉ោង នៅក្នុងបរិវេណទំហំ 18ម៉ែត្រការ៉េ។ ផលិតផលកម្ចាត់ និងបណ្តេញមូសមួយប្រភេទនេះ មានលក្ខណៈពិសេសលើសផលិតផលដទៃទៀតត្រង់ថា វាមិនមានក្លិន មិនមានផ្សែង មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ រួមទាំងកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ជាពិសេស អាចរក្សាទុកបានរហូតដល់2ឆ្នាំ រាប់ចាប់តាំងពីថ្ងៃផលិត។ ដោយឡែកសម្រាប់ការប្រើប្រាស់វិញ គឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែលោកអ្នកបើកគម្របដបទឹក យកទៅមួលភ្ជាប់ជាមួយនឹងឌុយ រួចដោតជាមួយប្រអប់ភ្លើង ហើយចុចកុងតាក់ដែលមានជាប់នៅនឹងឌុយដោតជាការស្រេច។

    បច្ចុប្បន្ននេះ ផលិតផលបណ្តាញសត្វមូស និងសត្វល្អិតមួយប្រភេទនេះ ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅលើទីផ្សារកម្ពុជាយើងហើយ តាមរយៈក្រុមហ៊ុន S.A.K.A Trading Co.,Ltd និងបានចរាចរណ៍យ៉ាងទូលាយស្ទើរគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស៕

  • ស្ត្រី​មេ​ផ្ទះកាន់​តែមាន​ទំនុកចិត្ត​លើ​ មុខម្ហូប​ ជាមួយ​ប៊ីចេង Miwon

    ស្ត្រី​មេ​ផ្ទះកាន់​តែមាន​ទំនុកចិត្ត​លើ​ មុខម្ហូប​ ជាមួយ​ប៊ីចេង Miwon

    ស្ទើរតែ​រាល់ថ្ងៃ ឱ្យតែ​ដល់ពេល​ទទួលទាន​អាហារ​ជួបជុំ​គ្រួសារម្ដងៗ សម្រាប់​អ្នក​ដាំ​ស្ល ពិសេស​ស្ត្រី​មេផ្ទះ​តែម្ដង តែងតែមាន​ការព្រួយបារម្ភ និងរ​ង្គា​ស​ចិត្តជា​ខ្លាំង ភ័យខ្លាច​តែ​អ្នក​ទទួលទាន​ម្ហូប​ដែលជា​ស្នាដៃ​របស់ខ្លួន​ស្រែកថា មុខម្ហូប​នេះ​មិន​ឆ្ងាញ់ ឬ​ម្ហូប​មួយ​នោះ​ហូប​មិនកើត ហើយ​រឹតតែ​បារម្ភ​ជាងគេ​បំផុត​នោះ​គឺ​ខ្លាច​ស្វាមី​សំណព្វចិត្ត​ចេញទៅ​ទទួលទាន​អាហារ​នៅក្រៅ​ផ្ទះ​តែម្ដង។ ប៉ុន្តែ​ពេលនេះ កង្វល់​ទាំងអស់​ខាងលើនេះ ទំនងជា​អាច​ដោះស្រាយបាន​ជាមួយនឹង​វិធីសាស្ត្រ​យ៉ាង​ងាយស្រួល​បំផុត ជាមួយនឹង​ប៊ីចេង​ម៉ាក មី​វ៉ន (Miwon) ដែលជា​ផលិតផល​មកពី​ប្រទេស​កូរ៉េ។

    មិន​ថា​ទោះជា​មុខម្ហូប ស្ងោរ ឆា ចៀន ឬ​អាំង​នោះទេ ស្ទើរតែ​គ្រប់​ចុងភៅ​នៅតែ​ត្រូវការ​គ្រឿងផ្សំ​រសជាតិ​ចាំបាច់​មួយ​ប្រភេទ​ដែល​មិនអាច​ខ្វះ​បាន នោះ​គឺ​ប៊ីចេង ខណៈដែល​សារធាតុ​មួយ​នេះ​មានប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បង្កើន​រសជាតិ​ម្ហូបអាហារ​ឱ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់​គួរ​ជាទី​ទាក់ទាញ​បំផុត។ អាស្រ័យ​ដោយ​សម្លឹង​ឃើញច្បាស់​ពី​តម្រូវការ​មួយ​នេះ ក្រុមហ៊ុន កាំ​ង​ហួរ ត្រេ​ឌី​ង អាហរ័ណ នីហរ័ណ បានសម្រេច​សុំ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ប៊ីចេង​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​មួយ​ប្រភេទ​ដែលមាន​ឈ្មោះថា មី​វ៉ន (Miwon) ដើម្បី​ចរាចរនៅលើ​ទីផ្សារ​កម្ពុជា។

    អ្នកស្រី សុខ ម៉ា​រូ​លីន នាយិកា​គ្រប់គ្រង​ផលិតផល​ប៊ីចេង មី​វ៉ន ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា ប៊ីចេង មី​វ៉ន​ទើបតែ​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​បាន​ប្រមាណ​ជា2ឆ្នាំ​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​សម្លឹងមើល​ពីសន្ទុះ​នៃ​ការគាំទ្រ​គឺមាន​ភាពល្អប្រសើរ​បំផុត​ដែល​នឹកស្មាន​មិន​ដល់។ ការគាំទ្រ​ទាំងនេះ​ក៏​អាស្រ័យ​ដោយ​អ្នកប្រើប្រាស់ក៏ដូចជា​អ្នកទទួល​ទាន បានដឹង​ច្បាស់​ពី​គុណភាព​របស់​ប៊ីចេង មី​វ៉ន និង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន។ អ្នកស្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​ប៊ីចេង​ម៉ាក មី​វ៉ន គឺជា​ផលិតផល​ដែលមាន​ឈ្មោះ​ល្បី និង​លក់ដាច់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កូរ៉េ ហើយក៏​មានការ​ដាក់
    លក់​ស្ទើរ​គ្រប់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី និង​ទីផ្សារ​អឺរ៉ុប​ផងដែរ។ វា​ត្រូវបាន​ផលិតឡើង​ពីវត្ថុធាតុដើម​នៃ​ធម្មជាតិ​សុទ្ធ មិនមាន​គីមី ពោល​គឺមាន​វត្ថុធាតុដើម​ចំនួន2តែប៉ុណ្ណោះ គឺ​ស្ករអំពៅ និង​ដំឡូង​មី ដោយមាន​ការទទួលស្គាល់ និង​វាយតម្លៃ​គុណភាព​ពី​ស្ថាប័ន​សុខភាព និង​ចំណីអាហារ​យ៉ាង​ត្រឹមត្រូវ ជាពិសេស​មុនពេល​ដាក់​ចរាចរ​ផលិតផល មី​វ៉ន នៅ​កម្ពុជា ក្រុមហ៊ុន​ក៏​ទទួលបាន​លិខិតបញ្ជាក់​ចេញពី​ក្រសួងសុខាភិបាល រួម​ជាមួយនឹង​ការចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​យ៉ាង​ត្រឹមត្រូវ​កាលពី​ខែមេសា ឆ្នាំ2015។

    ជាមួយនឹង​វត្តមាន​របស់​ប៊ីចេង​ម៉ាក មី​វ៉ននៅលើ​ទីផ្សារ​កម្ពុជា​នាពេលនេះ ក្រុមហ៊ុន​បានគិត​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​សុខ-ភាព​របស់​អ្នកប្រើប្រាស់ ជាពិសេស​ក្រុមហ៊ុន​បានធ្វើការ​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ ដោយមាន​ការបែងចែក​ជា4ជម្រើស​ផ្សេងគ្នា រួមមាន​កញ្ចប់500ក្រាម, 250ក្រាម, 100ក្រាម និង50ក្រាម ដើម្បី​តម្រូវ​ទៅតាម​ការចង់បាន​រប​ស់​អ្នកប្រើប្រាស់។

    សូម​បោះចោល​នូ​វភាពភ័យខ្លាច​អាហារ​មិនឆ្ងាញ់​របស់លោក​អ្នក​ចាប់ពីពេលនេះ​តទៅ ជាមួយ​វត្តមាន​ប៊ីចេង មី​វ៉ន៕

  • ស្វែងយល់​ពី​អាការ​ជំងឺ​ធ្លាក់ស និង​វិធី​ការពារ​ដោយ​ខ្លួនឯង

    ស្វែងយល់​ពី​អាការ​ជំងឺ​ធ្លាក់ស និង​វិធី​ការពារ​ដោយ​ខ្លួនឯង

    ស្វែងយល់​ពី​អាការ​ជំងឺ​ធ្លាក់ស និង​វិធី​ការពារ​ដោយ​ខ្លួនឯង ស្ទើរតែ​គ្រប់​ស្ត្រី​ទាំងអស់​សុទ្ធតែ​ធ្លាប់បាន​ប្រឈម​នឹង​ការប្រែប្រួល​នៃ​អាការ​ធ្លាក់ស​នេះ ហើយ​អាការ​ធ្លាក់ស​ខ្លះ​អាច​គ្រាន់តែ​ជាការ​ធ្លាក់ស​ធម្មតា​ដែល​នឹង​បាត់​ទៅវិញ​នៅពេល​ណាមួយ ប៉ុន្តែ​ខ្លះទៀត​ក៏​មិន​ព្រម​បាត់​ទៅវិញ​រហូត​បង្ក​ឱ្យក្លាយ​ទៅជា​ជំងឺ​រ៉ាំរ៉ៃ​ចំពោះ​ស្ត្រី​មួយចំនួន។ មិនមាន​អ្នកណាម្នាក់​ដែល​ដឹង​ពី​អាការ​ក្នុង​ខ្លួន​របស់​អ្នក​ច្បាស់​ជាង​រូបអ្នក​ខ្លួនឯង​នោះទេ ដូច្នេះ​នៅពេលដែល​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់​អ្នកមាន​ភាពខុសប្រ-ក្រតី​នោះ​អ្នក​ពិតជា​បានដឹង​ភ្លាម។

    ស្ត្រី​ភាគច្រើន​មិនបាន​ទៅរក​ជួប​គ្រូពេទ្យភ្លាមៗនៅពេល​មាន​អាការ​ធ្លាក់ស​តាម​ទ្វារមាស​នោះទេ ព្រោះ​ពួកគេ​មានការ​សង្ឃឹមថា​វា​នឹង​បាត់​ទៅវិញ។ បើ​អ្នក​នៅ​មិនទាន់បាន​ទៅ​ជួប​អ្នកជំ-នាញ​នៅឡើយ​ទេនោះ អ្នក​គួរ​សាកល្បង​សួរ​ខ្លួនឯង​ជាមុន​នូវ​សំណួរ​មួយចំនួន ដែល​គ្រូពេទ្យ​នឹង​យកមក​សាកសួរ​អ្នក​ដូចគ្នា​ដែរ ហើយ​បើ​សង្កេតឃើញថា​ភាគច្រើន​នៃ​ចម្លើយ​របស់​អ្នកមាន​ភាព​ស្រដៀង ឬ​ដូចគ្នា​ទៅនឹង​ចម្លើយ​នៅក្នុង​បន្ទាត់​ខាងក្រោម​នោះ មានន័យថា​អ្នក​មិនគួរ​អូសបន្លាយ​ពេលវេលា​ក្នុងការ​ទៅ​ជួប​អ្នកជំនាញ​ផ្នែក​រោគ​ស្ត្រី​តទៅទៀត​នោះទេ។

    សំនួរ​អំពី​ជំងឺ​ធ្លាក់ស
    • តើ​ពេលណា​ដែល​អ្នក​ចាប់ផ្តើម​មានការ​ធ្លាក់ស​មិនធម្មតា​នេះ?  (បើ​មាន​យូរហើយ​នោះ​អ្នក​គួរ​ទៅរក​គ្រូពេទ្យ)
    • តើ​វា​មាន​ពណ៌​ដូចម្តេច? (ព័​ណ​ត្នោត ឬ​ដូច​ឈាម ពណ៌​លឿង ឬ​ល្អក់ ពណ៌​ស ប្រផេះ ឬ​ពណ៌​លឿង)
    • តើ​វា​មាន​ក្លិន​ដែរឬទេ? (បើ​មាន​ក្លិនឆ្អាប ឬ​ស្អុយ​ជាដើម​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់)
    • តើ​អ្នកមាន​អាការ​រមាស់ ឈឺ ឬ​ក្រហាយ​នៅ​ជុំវិញ​ទ្វារមាស​ដែរឬទេ? (មាន​អាការ​បែបនេះ​ក៏ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ)
    • តើ​អ្នកមាន​ដៃគូ​រួមភេទ​ច្រើន​ដែរឬទេ? (បើ​មាន​ច្រើន នោះ​មានន័យថា​វា​អាច​បណ្តាលមកពី​ការឆ្លង​មេរោគផ្សេងៗ)
    • តើ​អ្នក​ដែល​ធ្វើការ​សម្អាត​ទ្វារមាស​របស់​អ្នក​ដែរឬទេ?  (ការដែល​អ្នក​មិន​ធ្លាប់​សម្អាត​ទ្វារមាស ក៏​អាច​បង្កឱ្យមាន​ជំងឺ​ធ្លាក់ស​ដែរ)

    វិធី​ការពារ​ខ្លួន​ពី​ជំងឺ​ធ្លាក់ស
    ខាងលើនេះ​គឺជា​សំណួរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ធ្លាក់ស ប៉ុន្តែ​បើ​ចំពោះ​អ្នក​ដែល​ចង់​ការពារ​ខ្លួន​ឱ្យ​គេច​ផុតពី​ជំងឺ​ប្រភេទ​នេះនោះ សូម​អនុវត្តតាម​ការណែនាំ​ដូចខាងក្រោម​នេះ៖
    • សម្អាត​ទ្វារមាស​ឱ្យបាន​ស្អាត​ល្អ ដោយ​ប្រើ​សាប៊ូ និង​ទឹក​ក្តៅឧណ្ហៗ ដោយ​ដុសថ្នមៗ។
    • មិនត្រូវ​ប្រើ​សាប៊ូ​ណា​ដែលមាន​ជាតិ​ទឹក-អប់​នោះទេ ហើយក៏​មិនត្រូវ​ប្រើ​ ស្ប៉ា​យ​បាញ់ និង​ប្រើ​របស់​ដែលមាន​ពពុះ​ច្រើន​ដែរ។
    • បន្ទាប់ពី​ងូតទឹក​រួច ត្រូវ​ជូត​សម្អាត​ពី​ខាងមុខ​ដេញ​ទៅខាង​ក្រោយ ដើម្បី​កុំឱ្យ​បាក់តេរី​ដែល​ចេញពី​រន្ធ​គូថ​ចូលទៅក្នុង​ទ្វារមាស ដើម្បី​បង្ការ​ជំងឺ​ធ្លាក់ស។
    • ប្រើ​សំឡី​អនាម័យ​ដែល​ធ្វើ​ពី Cotton 100%និង​មិនត្រូវ​ស្លៀក​សម្លៀកបំពាក់​តឹង​ពេក​នោះទេ។

    ជាមួយនឹង​វិធី​បង្ការ​ខ្លួន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​បញ្ហា​ដ៏​គួរឱ្យ​រំខាន និង​គ្រោះថ្នាក់​ខាងលើនេះ អ្នកជំនាញ​បាន​ណែ​នាំនូវ​ផលិតផល​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​បញ្ហា​សុខភាព​ស្ត្រី​មាន​ភាពល្អប្រសើរ នោះ​គឺ​ផលិតផល​សំឡី​អនាម័យ Essence ដែលមាន​ប្រភព​មកពី​ចក្រភព​អង់គ្លេស និង​ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​ពី​បណ្តា​ស្ត្រី​ជាច្រើន​ទាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អឺរ៉ុប​ផងដែរ ដ្បិត​ផលិតផល​មួយ​ប្រភេទ​នេះ ត្រូវបាន​ផលិតឡើង​យ៉ាង​ល្អឥតខ្ចោះ មាន​សភាព​ទន់ល្មើយ ជ្រាប​ទឹកបាន​ល្អ មិន​ស្កៀប មិន​រមាស់ មិន​រមួល អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ មិន​ហប់​ខ្យល់ ជាពិសេស​មាន​សារធាតុ​សម្លាប់​មេរោគ (ជែ​ល​ស្ងួត) ដោយមាន​ការទទួលស្គាល់ និង​ឆ្លងកាត់​ស្ថាប័ន​ពិសោធ​កម្រិតស្តង់ដា​រអន្តរជាតិ​យ៉ាង​ត្រឹមត្រូវ។ បន្ថែម​ពីនេះ Essence ដែលមាន4ប្រភេទ​សម្រាប់​ជ្រើសរើស​តម្រូវ​តាម​ការចង់បាន​របស់​ស្ត្រី រួមមាន Essence–Ultra , Essence–Ultra Plus,Essence–Ultra Night និង Essence–LingerieFit ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុងការ​លក់ដាច់​ជាងគេ​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួនធំ​ផងដែរ ដូចជា ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ ដោយឡែក​បច្ចុប្បន្ននេះ ក្រៅពី​មាន​ប្រជាប្រិយភាព​នៅ​ស្ទើរ​គ្រប់​ប្រទេស​លើ​សាកលលោក​ដូច​បាន​រៀបរាប់​ខាងលើនេះ តាមរយៈ​ការនាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន Comvestco PLC ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​ស្ថិតនៅ​ផ្លូវ​ម៉ៅ​សេទុងសង្កាត់​ទួល​ទំពូង2 ខណ្ឌចំការមន រាជធានី​ភ្នំ-ពេញទល់មុខមជ្ឈមណ្ឌល Park Way។ សំឡី​អនាម័យ Essence ក៏​កំពុង​បង្ហាញវត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​ផងដែរ ដែល​លោកអ្នក​ក៏​អាច​ស្វែង​ទិញ​បាន​នៅតាមបណ្តា​ទីផ្សារ​ទំនើប និង​តាម​បណ្តា​ឱសថស្ថាន​នានា​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ដូច្នេះ​សូម​ថែរក្សា​សុខភាព​របស់​អ្នក​ឱ្យ​បានល្អ ដើម្បីឱ្យ​អ្នក​ក្លាយជា​នារី​ម្នាក់​ដែលមាន​សំណាង និង​ឆ្លាតវៃ មិន​ប្រឈម​នឹង​ជំងឺ​ធ្លាក់ស​ជាមួយ​សំឡី​អនាម័យ Essence៕

  • ទឹកស្វាយ-ផាសិនក្រឡុក MANGO PASSION SHAKE

    ទឹកស្វាយ-ផាសិនក្រឡុក MANGO PASSION SHAKE

    ទឹកស្វាយ-ផាសិនក្រឡុក គឺជាភេសជ្ជៈដ៏ពេញនិយមនៃភោជនីយដ្ឋាន Eleven  One Kitchen ដែលជាភោជនីយដ្ឋានបែបអឺរ៉ុប នៅម្តុំបឹងកេងកង1 និងនៅទួលទំពូង។ សូមសាកល្បងធ្វើទឹកស្វាយ – ផាសិនក្រឡុកដើម្បីសុខភាពនេះទាំងអស់គ្នា។

    + គ្រឿងផ្សំ
    – ផ្លែស្វាយ 60ml
    – ទឹកផាសិន 40ml
    – ទឹកស្ករ 30ml
    – ទឹកដោះគោស្រស់ 30ml
    – ទឹកដោះគោខាប់ 45ml
    – ទឹកកក   1ស្លាបព្រាចូក
    – ផ្លែផាសិន      1ចំហៀងផ្លែ

    + របៀបធ្វើ
    វិធីធ្វើភេសជ្ជៈទឹកស្វាយ-ផាសិនក្រឡុក គឺគ្រាន់តែយកផ្លែស្វាយ ទឹកផាសិន ទឹកស្ករ ទឹកដោះគោស្រស់ ទឹកដោះគោខាប់ និងទឹកកកក្រឡុកបញ្ចូលគ្នាឱ្យម៉ដ្ឋ រួចចាក់ដាក់ក្នុងកែវ និងបន្ថែមដោយផ្លែផាសិនមួយចំហៀងផ្លែចូលជាការស្រេច។ ភេសជ្ជៈមួយនេះគឺល្អចំពោះសុខភាពខ្លាំងណាស់ ជួយផ្តល់កម្លាំងឱ្យរាងកាយបានភ្លាមៗតែម្តង៕

  • Doors ភោជនីយដ្ឋាន​អេស្ប៉ា​ញ​ដ៏​ល្បី​ខាង​សេវាកម្ម​រហ័ស រសជាតិ​អាហារ​ឈ្ងុយឆ្ងាញ់

    Doors ភោជនីយដ្ឋាន​អេស្ប៉ា​ញ​ដ៏​ល្បី​ខាង​សេវាកម្ម​រហ័ស រសជាតិ​អាហារ​ឈ្ងុយឆ្ងាញ់

    នាពេល​បច្ចុប្បន្ននេះ សេវាកម្ម​ខាង​ចំណីអាហារ​នៅតាម​ភោជនីយដ្ឋានទំនើបៗ ដែល​ពេញ​ដោយ​ផាសុកភាព និង​ភាពងាយស្រួល​ដល់​អតិ-ថិ​ជនជាតិ និង​អន្តរជាតិ​គឺមាន​ច្រើន​ខ្លាំងណាស់ ហើយ​ភោជនីយដ្ឋាន​ទាំងនោះ ខ្លះ​បម្រើ​ជូន​នូវ​អាហារ​បែប​ខ្មែរ ថៃ ចិន បារាំង អឺរ៉ុប និង​ខ្លះទៀត​តាមបែប​បស្ចិមប្រទេស ដែល​កម្រ​មាន​ភោជនីយ-ដ្ឋាន ដែលមាន​ជំនាញ​ខាង​អាហារ​បែប​ប្រទេស​អេ​ស្ប៉ា​ញ​ណាស់។  ដូច្នេះ​នៅក្នុង​លេខ​ថ្មី​នេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​ភោជនីយដ្ឋាន​អេ​ស្ប៉ា​ញ​ដ៏​ល្បីឈ្មោះ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ជូន​ដល់​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​បាន​ស្គាល់​នោះ​គឺ ភោជនីយដ្ឋាន Doors ដែល​ស្ថិតនៅក្នុង​ផ្នែក​មួយ​នៃ​សណ្ឋាគារ ខា​រ៉ា ដែលមាន​អាស័យ-ដ្ឋាន​ស្ថិតនៅ​អគារ​លេខ18  ផ្លូវ47 កែង​ផ្លូវ84  ហួស​មន្ទីរពេទ្យ​ជប៉ុន​បន្តិច (តាម​ទិស​ឆ្ពោះទៅ​ស្ពាន​ជ្រោយចង្វារ) រាជធានី​ភ្នំពេញ។

    ភោជនីយដ្ឋាន Doors បាន​បើក​ដំណើរការ​ ភោជនីយដ្ឋាន Doors បាន​បើក​ដំណើរការ​តាំងពី​ខែតុលា ឆ្នាំ2012មកមេ្ល៉ះ ដើម្បី​បម្រើ​ជូន​ប្រជាជន​ខ្មែរ ព្រមទាំង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់​នូវមុខ​ម្ហូប​ជាង40មុខ ដែល​សុទ្ធសឹង​ជា​មុខម្ហូប​ដ៏​ល្បីល្បាញ​របស់​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​ចម្អិន​ឡើងថ្មីៗ កែច្នៃ​ឡើង​ដោយ​មេ​ចុងភៅ​ដ៏​ចំណាន​ជនជាតិ​អេ​ស្ប៉ា​ញ ដែលមាន​បទពិសោធ​ចម្អិន​អាហារ និង​ច្នៃ​អាហារថ្មីៗជិត20ឆ្នាំ​មកហើយ។ ចំណែក​ភេសជ្ជៈ​វិញ​ក៏​សម្បូរបែប និង​មាន​ជាង40មុខ ដើម្បី​ជ្រើសរើស​ផងដែរ ក្នុងនោះ​មាន​ទាំង​ស្រាក្រហម​ម៉ាកល្បីៗ ស្រា​ក្រឡុក​ជាច្រើន​ជម្រើស ព្រមទាំង​មាន​ប្រភេទ​ភេសជ្ជៈ​ច្នៃ​ពី​ផ្លែឈើ​ស្រស់​ដូចជា ផ្លែឈើ​ក្រឡុក ទឹក​ផ្លែឈើ​ស្រស់ និង​កាហ្វេ តែ​ជាច្រើន​ប្រភេទ​ទៅតាម​តម្រូវការ​របស់​អតិថិជន។ ភោជនីយដ្ឋាន Doorsបើក​បម្រើ​ជូន​អតិថិជន​ទាំងអស់​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង7ព្រឹក​ដល់​ម៉ោង11ល្ងាច ដែល​បម្រើ​នូវ​អាហារ​ទាំងបី​ពេល​គឺ អាហារ​ពេលព្រឹក អាហារ​ពេល​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ហើយ​ក្នុងនោះ​ភោជនីយដ្ឋាន​ក៏មាន​នូវ​ជម្រើស​អាហារ​សម្រាប់​អ្នក​ដែលមាន​បំណង​សម្រក​ទម្ងន់​ផងដែរ។ ហើយ​គ្រប់​គ្រឿងផ្សំ បន្លែ និង​សាច់ ដែល​យកមក​ចម្អិន​អាហារ​នៅទីនេះ គឺ​សុទ្ធសឹងតែ​ជា​ផលិតផល Organic ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ហើយ​ថែមទាំង​ផ្តល់នូវ​រសជាតិ​ឆ្ងាញ់​ពិសា បំប៉ន​សុខភាព​រាងកាយ​បាន​យ៉ាង​ល្អ​ថែម​ទៀតផង។ សូម​ណែនាំ​អាហារ​ដែល​ទទួល​បានកា​រ​ពេញនិយម​ជាងគេ​នៅក្នុង​ភោជនីយដ្ឋាន Doors មានដូចជា Spanish SucklingPig បែប​អេ​ស្ប៉ា​ញ, Barcelone Bomba, FriedEggs with Squid & Prawns, Black Barcelona Rice, King Cava Prawns, Bravas និង Surprised Salad ដ៏​ទាក់ទាញ ដែល​ច្នៃ​ឡើង​យ៉ាង​ពិសេស​មានតែ​មួយ​គ្មាន​ពីរ។ ចំណែកឯ​ភេសជ្ជៈ​ល្បី​ប្រចាំ​ភោជនីយដ្ឋាន​ក៏មាន​ច្រើន​ដែរហើយក៏​កំពុង​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​សំ-ណាក់​អតិថិ​ជនជាតិ និង​អន្តរជាតិ មានដូចជា Secret Garden, Burning Passion Star, B.O.P,|Melon Passion និង Mama Ice Tea ដែលមាន​រសជាតិ​ជាប់ចិត្ត​តែម្តង។

    បរិយាកាស​នៅក្នុង​ភោជនីយដ្ឋាន Doorsមាន​ភាពស្ងប់ស្ងាត់​គួរ​ជាទី​មនោ​រម្យ​ខ្លាំងណាស់សម្រាប់​ការទទួល​ទាន​អាហារ​ជា​លក្ខណៈ​គ្រួសារលក្ខណៈ​ក្រុមការងារ លក្ខណៈ​មិត្តភក្តិ និង​លក្ខណៈ​គូស្នេហ៍ ដោយសារតែ​នៅទីនេះ​ក្រៅពី​មាន​ភាព​ស្ងប់​សាត់​ល្អ​ហើយ​នោះ នៅមាន​បទ​ភ្លេង​កំដ​អារម្មណ៍​ដ៏​ស្រទន់​អន្លង់​អ​ន្លូ​ច​គួរ​ជាទី​ពេញចិត្ត​ថែមទៀត​ផង។ លោកអ្នក​ក៏​អាច​រីករាយ​ជាមួយនឹង​កម្មវិធី Happy Hour ដែល​មាននៅ​ភោជនីយដ្ឋាន​អេ​ស្ប៉ា​ញ​នេះ​ផងដែរ គឺ​ចាប់ពី​ម៉ោង3រសៀល​រហូតដល់​ម៉ោង8ល្ងាច ជាមួយនឹង​ការផ្តល់ជូន​ពិសេស ទិញ​មួយ​ថែម​ជូន​មួយ​នូវ​រាល់​ការ​ជាវ​ស្រាក្រឡុក និង Draught Beer។ ដូច្នេះ​បើ​លោកអ្នក​កំពុង​ស្វែងរក​ទីកន្លែង​ទទួលទាន់អាហារ​ដែលមាន​ទាំង​ភាពស្ងប់ស្ងាត់ ទាំង​រស-ជាតិ​អាហារ​គួរ​ជាទី​គាប់ចិត្ត សេវាកម្ម​រហ័ស​ទាន់​ចិត្ត ព្រមទាំង​មានតម្លៃ​សមរម្យ​នោះ ភោជនីយ-ដ្ឋាន Doors គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត។

    ព័ត៌មាន​បន្ថែម ឬ​មានបំណង​កក់​ទុក​មុន សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ 077 222775៕

     

  • Chelsea យល់​ព្រម​លើ​តម្លៃ​ខ្លួន​38​​លាន​អឺ​រ៉ូ​​​ដើម្បី​ទិញ​ Rudiger ពី​ក្លិប Roma

    Chelsea យល់​ព្រម​លើ​តម្លៃ​ខ្លួន​38​​លាន​អឺ​រ៉ូ​​​ដើម្បី​ទិញ​ Rudiger ពី​ក្លិប Roma

    ក្លិប​តោ​ខៀវ Chelsea បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ជា​មួយ​នឹង​ក្លិប Roma ក្នុង​ទឹក​​ប្រាក់​38​លាន​​អឺ​រ៉ូ (ស្មើ​នឹង​43.4​លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ទិញ​យក Antonio Rudiger ខណៈ​ដែល​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ ត្រូវ​បាន​គេរំពឹង​ទុក​ថា នឹង​ធ្វើ​ដំណើរ​​ទៅកាន់​ទីក្រុង​ឡុងដ៍​នៅ​សប្តាហ៍​ក្រោយ ដើម្បី​បំពេញ​ការ​​ពិនិត្យ​សុខ​ភាព​។

    Roma បាន​​រក្សា​ជំហរ​ដោយ​ចង់​បា​ន​តម្លៃ​ខ្លួន​​45​លានអឺ​រ៉ូសម្រាប់​កីឡាករ​ Rudiger ដែល​ពួក​គេ​បាន​ទិញ​ពីក្លិប Stuttgart កាល​ពី​រដូវ​ក្តៅ​មុនក្រោយ​ពី​កីឡាកររូបនេះ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​​ក្នុង​ពេល​​ស្ថិត​ជា​កីឡាករ​កម្ចី​ពេញមួយ​រដូវ​កាលរួចមក​​។

    ក្រោយ​ពី​​បាន​ច្រាន​ចោល​សំណើ​ជា​បឋម​​របស់ Chelsea ក្នុង​ទឹកប្រាក់​​35​លាន​​អឺ​រ៉ូម្តងរួចមក ក្លិប Roma បាន​យល់ព្រមទទួល​​យក​កញ្ចប់​​តម្លៃ​ខ្លួន​មួយ​ដែល​មាន​​​ន័យ​ថា Chelsea នឹង​​ត្រូវ​ចំណាយ​​ប្រាក់​33​លាន​អឺ​រ៉ូ និង​ប្រាក់​ឧប​ត្ថម្ភ​​បន្ថែម​5​លាន​អឺ​រ៉ូ​ផ្សេង​ទៀត​។ Rudiger ដែល​ជា​ខ្សែ​ការ​ពារ​កណ្តាលប៉ុន្តែអាច​លេង​នៅ​តំបន់​ការ​ពារ​ស្លាប​ស្តាំបានដែរ​នោះ ត្រូវ​បាន​រំពឹង​ទុក​ថានឹង​ទទួល​បាន​ចំណូល​ប្រមាណ​ជា​4​លាន​អឺរ៉ូ ក្នុង​​មួយ​​រដូវ​កាល​។ រូប​គេ​​កំពុង​តែ​លេង​ក្នុង​ព្រឹត្តិការណ៍Confederations Cup ដោយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ត្រូវ​ប៉ះ​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ីលីក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ថ្ងៃ​អាទិត្យ​នេះ​។ លោក Antonio Conte បាន​ព្យា​យាម​ធ្វើ​ការ​ពង្រឹង​តំបន់​ការ​ពារបើ​ទោះ​បី​បាន​ឈ្នះ​ពាន Premier League កាល​ពី​រដូវ​កាល​​មុន​ក៏​ដោយ និង​បាន​ចាត់​ទុកកីឡាករ​វ័យ​24​ឆ្នាំ​រូប​នេះ ជា​គោល​ដៅ​ដ៏​ចម្បង​របស់​លោកក្រោយ​ពី​ការ​ពិភាក្សា​រឿងផ្សេង​ៗ​ជា​មួយ​នឹង​បុគ្គ​លិក​បច្ចេក​ទេស​របស់ Chelsea រួចមក​៕

    ប្រភពពី៖ The Guardian

  • វិធី​ធ្វើ ត្រប៉ែដំណើបខ្មៅ​អប់​ដូងខ្ចី​

    វិធី​ធ្វើ ត្រប៉ែដំណើបខ្មៅ​អប់​ដូងខ្ចី​

    “ត្រប៉ែ” គឺជា​ឈ្មោះ​បង្អែម​មួយ​ប្រភេទ ដែល​ត្រូវបាន​គេ​ធ្វើឡើង​ពី​បាយដំណើប​ស ឬ​បាយ​ដំណើបខ្មៅ ដោយ​ពូត​ជាដុំៗ ឬ​រាយប៉ាយ​នៅក្នុង​ចាន ឬ​ឆ្នាំង ដោយ​ផ្អាប់​ជាមួយ​មេ​ត្រប៉ែ ដើម្បី​ទទួលបាន​ក្លិនក្រអូប ឈ្ងុយ និង​ឡើង​មេ ហើយក៏​ជា​ប្រភេទ​បង្អែម​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីជនបទ ឬ​បណ្តា​ខេត្ត​នានា ពេញនិយម​ធ្វើ​លក់​នៅក្នុង​តំបន់ ឬ​សម្រាប់​ទទួលទាន​នៅក្នុង​ក្រុមគ្រួសារ​ផងដែរ ខណៈដែល​ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​កម្រ​មាន​អ្នកចេះ​ធ្វើ​ណាស់។ ចង់ដឹងថា តើ​ត្រប៉ែដំណើបខ្មៅ​ត្រូវបាន​ធ្វើឡើង​ដោយ​របៀប​ណា​នោះ​សូម​តាមដាន​ទាំងអស់គ្នា។

    + គ្រឿងផ្សំ៖

    *អង្ករ​ដំណើបខ្មៅ 500ក្រាម
    *មេ​ត្រប៉ែ 1.5គ្រាប់
    *សាច់ដូង​ខ្ចី​ល្មម (មិនទាន់​ត្រូវការ​ភ្លាម​នោះទេ រង់ចាំ​ដល់ពេល​ត្រប៉ែ​អាច​ទទួលទាន​បាន​ទើប​ត្រូវការ)

    + វិធី​ធ្វើ៖
    ជាដំបូង លោកអ្នក​ត្រូវយក​អង្ករដំណើប​ខ្មៅ​លាង​សម្អាត ហើយ​ត្រាំ​ទឹក​ទុក​រយៈពេល​ប្រមាណ30នាទី។ បន្ទាប់មក​យក​អង្ករ​ស្រិត​ទឹក​ចេញ ហើយ​យកទៅដាក់​ចំហុយ។ ក្រោយពេល​ឆ្អិន​ត្រូវយក​បាយដំណើប​ខ្មៅ​ទុកឱ្យ​ត្រជាក់ ទើប​យក​មេ​ត្រប៉ែ​ដែល​បាន​ត្រៀម​ទុក​នោះ មក​លាយ​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​តែមួយ ហើយ​បន្ត​នាំយកទៅ​ផ្អាប់​ទុក​ដោយ​ការ​សង្កត់ឱ្យ​ណែន និង​រុំ​ដោយ​ក្រណាត់​ស្អាត​ឱ្យ​ជិត​ល្អ ផ្ងំ​ក្នុង​ធុង​បិត​ជិត ទុក​រយៈពេល3ថ្ងៃ ទើប​យកចេញ។ ជា​ចុងក្រោយ លោក​អ្នកនឹង​ទទួលបាន​ត្រប៉ែដំណើបខ្មៅ​ដ៏​ឈ្ងុយ​នៅ​នឹង​មុខ ហើយ​បន្ថែម​សាច់ដូង​ខ្ចី​ល្មម​ពីលើ​សម្រាប់ទទួលទាន​ជាការ​ស្រេច៕

  • Pacquiao និង Horn ថ្លឹង​ទម្ងន់​រួច​រាល់ មុន​ពេល​​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

    Pacquiao និង Horn ថ្លឹង​ទម្ងន់​រួច​រាល់ មុន​ពេល​​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

    កីឡាករ Jeff Horn បាន​ត្រៀម​លក្ខណៈ​រួច​រាល់ក្រោយ​ពី​បាន​ធ្វើ​ការ​ថ្លឹង​ទម្ងន់​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វាត់​នៅ​ថ្ងៃ​អាទិត្យ​ស្អែកនេះ នៅម៉ោង10:30ព្រឹក(ម៉ោង​នៅ​កម្ពុជា) ជា​​មួ​យ​កីឡាករ​សម្បូរ​ដោយ​បទ​ពិសោធ Manny Pacquiao​។

    អតីត​គ្រូ​​​បង្រៀន​រូប​នេះ បាន​ឡើង​ជញ្ជីង​ដោយ​ថ្លឹង​ទម្ងន់​បាន​66.3​គីឡូ​ក្រាម ​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះសម្រាប់​ការប្រកួត​ដណ្តើមខ្សែ​ក្រវាត់ WBO ទម្ងន់​66.7​គីឡូ​ក្រាម ស្រប​ពេល​ដែល​ Pacquiao ថ្លឹង​បាន​ទម្ងន់​66.1​គីឡូ​ក្រាម នៅពី​មុខ​អ្នក​យក​ព័ត៌​មាន​ក្នុង​ស្រុក និង​​អន្តរ​ជាតិ​ជា​ច្រើន​ក្នុង​ទីក្រុង Brisbane​។ Horn បានប្រកាស​ថា រូប​គេ​ត្រៀម​លក្ខណៈ​រួច​រាល់ហើយ​សម្រាប់​ការ​ប្រកួត​នេះខណៈ​ដែល​ការ​​រាប់​ថយ​ក្រោយ​នៅ​តែ​​សំដៅឆ្ពោះ​ទៅកាន់ការ​​​ប្រដាល់​ដ៏​​ធំ​បំផុត​ក្នុង​ជីវិត​របស់​គេ​។ កីឡាករ​មិនស្គាល់​ចាញ់​រូប​នេះ ដែល​មាន​កំណត់​ត្រា​ឈ្នះ​16​លើក និង​ស្មើ​​1​លើក​នោះ បាន​ឲ្យ​ដឹង​ថា៖ «ការ​​ប្រកួត​​ចាប់​ផ្តើម​ហើយ​។ អាជីព​នៅ​សា​លា​រៀន​បានបញ្ចប់​ហើយ​។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ល្អ និង​ស្ថិត​ក្នុង​អារម្មណ៍​ស្ងប់ល្អណាស់​»​​។ Horn វ័យ​29​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​​ប្រហែល​ជា​នៅ​តែ​រក្សា​អារម្មណ៍​ស្ងប់​របស់​ខ្ញុំនេះ រហូត​ដល់​ថ្ងៃ​ប្រកួតប៉ុន្តែពិត​ជា​សម្លឹង​ឆ្ពោះ​ទៅកាន់​ការប្រកួត​​នៅ​ទី​​នោះ​នា​ថ្ងៃ​ស្អែក​​នេះ និង​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​»​។

    Pacquiao វ័យ​38​ឆ្នាំ ដែល​មាន​កំណត់​ត្រា​ឈ្នះ​59​លើក ចាញ់​6​លើក និង​ស្មើ​2លើកក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​38​លើក​នោះ បាន​​ចាកចេញ​ពី​កន្លែ​ង​ថ្លឹង​ទម្ងន់​យ៉ាង​​លឿន និង​មិន​បាន​ធ្វើ​ការ​បក​ស្រាយ​អ្វី​ឡើយ ប៉ុន្តែ គ្រូ​បង្វឹក​របស់​តា​រាឆ្នើម​ហ្វីលីពីន​រូប​នេះបាន​អះ​អាង​កាលពីពេលមុន​នេះ​ថា កូន​សិស្ស​របស់គាត់​នឹង​​ផ្តួល​ Horn ​ក្នុង​ទឹក​ណា​មួយមិនខាននៅ​ថ្ងៃ​អាទិត្យ​នេះ​។ ការ​ប្រកួត​នេះ​​នឹង​​​ចាប់​ផ្តើម​នៅម៉ោង​១០:៣០ព្រឹក (ម៉ោង​នៅ​កម្ពុជា)​៕

    ប្រភព​ពី៖ abc.net.au

  • ឯកឧត្តម ម៉ៅ អាយុទ្ធ ៖ “ទៅសុំពឹងថៃថត ពិបាកជាងទៅសុំភ្លើងយក្ស…”

    ឯកឧត្តម ម៉ៅ អាយុទ្ធ ៖ “ទៅសុំពឹងថៃថត ពិបាកជាងទៅសុំភ្លើងយក្ស…”

    កាលពីរសៀលថ្ងៃម្សិលមិញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តបរទេសនៅកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីសិក្ខាសាលាមួយស្ដីអំពីការតាក់តែងនិពន្ធសិល្បៈ និងអារម្មណ៍របស់ភាពយន្ដនៅវិទ្យាស្ថានបារាំងក្នុងសាលាភាពយន្ដដែលវគ្គបណ្ដុះបណ្ដាលលើកទី2នេះ មានយុវវ័យជាផលិតករវ័យក្មេងដែលមានចំណាប់អារម្មណ៍និង ស្រឡាញ់វិស័យផលិតខ្សែភាពយន្ដចូលរួមយ៉ាងច្រើនកុះករ។

    នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ៅ អាយុទ្ធ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកថតខ្សែភាពយន្ដខ្នាតធំរបស់ប្រទេសកម្ពុជា ជារឿងប្រវត្តិសាស្ត្រ គឺរឿង “ហ្លួងព្រះស្ដេចកន” នោះបានផ្ដល់កិត្តិយសធ្វើជាវាគ្មិនពិសេសក្នុងការចែករំលែកបទពិសោធនៃការសរសេរសេណារីយ៉ូ និងអារម្មណ៍នៃការតាក់តែងនិពន្ធអត្ថបទភាពយន្ដ។ លោកបានថ្លែងថា “កុនមានរយៈពេលជាង 2ម៉ោង ដូច្នេះយើងត្រូវគិតថា ក្នុងរយៈពេល1 ទៅ 2 នាទី និងរាល់នាទីទាំងអស់ដែលយើងបានបែងចែកនោះ តើយើងមានអ្វីឱ្យគេទស្សនានេះជាអ្វីដែលយើងត្រូវគិតមុនពេលធ្វើកុន”។

    ជុំវិញបទពិសោធក្នុងការសរសេរកុន លោកបានបញ្ជាក់ទៀតថា “ការសរសរអត្ថបទភាពយន្ដត្រូវបានបែកចែកជា 6 ចំណុចធំៗគឺ អក្សរសិល្ប៍ ទិដ្ឋភាព នាដកម្មភ្លេងប្រកប និងចម្រៀងទើបសម្រេចបានចំណុចទី7 គឺជាភាពយន្ដហ្នឹងហើយ​”។ មិនតែប៉ុណ្ណោះលោកបានរៀបរាប់ពីបទពិសោធជាច្រើនទៀតក្នុងការផលិតភាពយន្តខ្នាតធំរឿង “ហ្លួងព្រះស្ដេចកន” ដែលបានឆ្លងកាត់បទពិសោធលំបាកៗជាច្រើន ជាពិសេសការគ្រប់គ្រងសត្វ និងបញ្ជាសត្វសេះ​ ដែលលោកហៅថា​ សេះសម្លព្រោះត្រូវការបង្វឹកឱ្យសត្វទាំងនេះស៊ាំជាមួយតារាសម្ដែង អាវុធ និងសម្លៀកបំពាក់គឺប្រើប្រាស់រយៈពេលយូរ ។

    ពាក់ព័ន្ធជាមួយបញ្ហាដែលបានចោទសួរថាមានការសហការថតរឿងប្រវត្តិសាស្ដ្រនេះជាមួយប្រទេសថៃឬទេនោះ លោកបានថ្លែងថា “ធ្លាប់បានពិភាក្សា និងពឹងថៃឱ្យជួយថតដែរ តែវាពិបាកជាងទៅសុំភ្លើងយក្សទៅទៀតទើបមិនចង់ពឹងថៃសោះ ព្រោះសមត្ថភាពយើងមានដែរ ខ្លាចអ្វីនឹងធ្វើ”។ ជាចុងក្រោយឯកឧត្តមបានបញ្ជាក់ទៀតថា លោកជាអ្នកស្រឡាញ់ការផលិតភាពយន្ដសូម្បីគ្រប់ទង្វើ និងកាយវិការដែលលោកធ្វើ គឺគិតពីប្លង់របស់ភាពយន្ដគ្រប់ពេលហើយលោកបានសិក្សាជំនាញនេះ មុនពេលសម័យខ្មែរក្រហមចូលមកទៅទៀតព្រមទាំងបានសរសេរនិក្ខេបបទពីភាពយន្ដ​ឱ្យ​សាស្ត្រាចារ្យ​បារាំងទៀតផង៕

  • អាល្លឺ​ម៉ង់ផ្តល់​ការ​​ខក​ចិត្ត​ដល់ជើង​ខ្លាំង​អេ​ស្ប៉ាញដើម្បី​លើក​ពាន Euro U-21

    អាល្លឺ​ម៉ង់ផ្តល់​ការ​​ខក​ចិត្ត​ដល់ជើង​ខ្លាំង​អេ​ស្ប៉ាញដើម្បី​លើក​ពាន Euro U-21

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំង​​អេ​ស្ប៉ាញរង​បរា​ជ័យ​យ៉ាងមិនអស់​ចិត្ត​ក្នុង​លទ្ធផល 1-0 តាម​រយៈ​គ្រាប់​បាល់​​តែត​បញ្ចូល​ទី​នៅ​តង់​ទី​1​ពី​សំណាក់​កីឡាករ Mitchell Weiser ដើម្បី​ឈ្នះ​ពាន European Under-21 Championship កាល​ពី​ថ្ងៃ​សុក្រ និង​​ដើម្បី​ឈ្នះ​ពាន​ជាលើក​ទី​2​របស់​ពួក​គេ​។

    ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​​ធ្វើ​​ការ​ការ​ពារ​យ៉ាង​រឹង​មាំពិសេស​​បាន​ធ្វើ​​ការ​​រា​រាំង​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​ក្នុង​យុទ្ធ​នា​ការ​នេះ​គឺ Saul Niquez ខណៈ​ដែល​រូប​គេ​ និង​ក្រុម​អេ​ស្ប៉ាញ​របស់​គេបានតាម​ប្រមាញ់​រក​ការ​ឈ្នះ​ពាន Euro ជាលើក​ទី​5​របស់​ពួក​គេ​។ ក្រោយ​ពី​លេង​បាន​7​នាទី កីឡាករ Max Meyer របស់​​អាល្លឺ​ម៉ង់ ​បាន​តែត​បាល់​ប៉ះ​នឹង​​បង្គោល​ទីម្តងខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់បាន​​បង្កើត​ឲ្យ​មាន​ឱកាស​ជាច្រើន​តែ​​ធ្វើ​មិន​បាន​សម្រេច និង​បាន​ធ្វើ​ការ​គ្រប់​គ្រង​ក្នុង​ការប្រកួត​​តង់​ទី​1​ទាំង​ស្រុងស្រប​ពេល​ដែល​​អេ​ស្ប៉ាញបាន​​រង​នូវ​សម្ពាធ​យ៉ាងមិន​នឹកស្មាន​ដល់​​។ កីឡាករ Serge Gnabry ក៏​បាន​ខ្ជះ​ខ្ជាយ​ឱកាស​​2លើក​យ៉ាងល្អ​​​សម្រាប់​អាល្លឺ​ម៉ង់​ផង​ដែរ នៅ​មុន​ពេល​ការ​​តែត​បាល់​យ៉ាងល្អ​​របស់ Weiser ពី​​ការ​​បញ្ជូន​បាល់​ឆ្លង​​របស់​​ខ្សែ​ការ​ពារ Jeremy Toljan និងបាន​បំ​ប៉ោង​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី Kepa Arrizabalaga នៅ​នាទី ទី​40​តែម្តង​។ ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ មាន​ឱកាស​តែមួយ​​លើក​គត់​ក្នុង​តង់​ទី​1 និងបាន​បង្កើន​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​​ក្លា​ក្នុង​តង់​ទី​2 ប៉ុន្តែនៅ​​តែមិន​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​​បាន​៕

    ប្រភព​ពី៖ Reuters