Author: ធឿន មករា

  • ទីផ្សារ​ដំឡូង​មី​ជួយ​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ចជាតិ(GDP) ប្រមាណ​ជិត4%

    ទីផ្សារ​ដំឡូង​មី​ជួយ​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ចជាតិ(GDP) ប្រមាណ​ជិត4%

    ភ្នំពេញ៖ ទីផ្សារ​ដំ​ឡួ​ង​មី​បានរួម​ចំណែក​ដល់​ទៅជិត 4% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែល​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម នី​ក បឺ​រី​ស​ហ្វ៉​ដ (Nick Beresford) នាយក​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា ។

    លោក Nick Beresford បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​អភិវឌ្ឍ​ន៍​គោលនយោបាយ​ជាតិ​ដំឡូង​មី​កម្ពុជា​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី5 ខែកញ្ញា​នេះ​ថា ក្នុងនាម​អង្គការសហប្រជាជាតិ UNDPតាំងចិត្ត​ក្នុង​ការជួយ​ក្រសួងពាណិជ្ជកម្ម​លើ​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​ដើម្បី​ដឹកនាំ​រៀបចំ និង​អនុវត្ត​គោលនយោបាយ​ដំឡូង​មី រួមទាំង​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ការពង្រីក​ទីផ្សារ​សម្រាប់​ដំណាំ​ដ៏​មាន​សក្តានុពល​នេះ​ទៀតផង។

    ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជ​កម្មបាន​មានប្រសាសន៍​លើកឡើង​ពី​សារៈសំខាន់​នៃ​ការរៀបចំ​គោលនយោបាយ​ដំឡូង​មី​ដើម្បី​បម្រើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ដើម្បី​ជា​មគ្គុទេសក៍​សម្រាប់​កៀងគរ​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​នៅក្រោម​យន្តការ​អភិក្រម​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAP) របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យមាន​ការពិភាក្សា និង​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ដើម្បី​តាក់តែង និង​អនុវត្ត​គោលនយោបាយ​ជាតិ​សម្រាប់​ដំឡូង​មី​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព។

    គួរ​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​សំដៅ​ប្រមូល​ធាតុ​ចូលផ្សេងៗ សម្រាប់​រៀបចំ​គោលនយោបាយ​ជាតិ​ដំឡូង​មី​កម្ពុជា ដែលជា​ដំណាំ​ដ៏​មាន​សក្តានុពល​ទី2បន្ទាប់ពី​ដំណាំ​ស្រូវ​ដូច​មានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា(CTIS)។ គោលនយោបាយ​នេះ​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​ដំឡូង​មី​ប្រកបដោយ​និរន្តរភាព និង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា ជាពិសេស​សហគ្រាស​ខ្នាតតូច​និង​ធ​ម្យ​ម អ្នកវិនិយោគ និង​ប្រជាកសិករ​ដែល​ដាំ​ដុះ​ដំឡូង​មី។

    នៅក្នុង​ពិភពលោក ដំឡូង​មី​ត្រូវបានគេទទួលស្គាល់​ថា ជា​កសិផល​ប្រចាំ​សតវត្សរ៍​ទី21 ដោយ​វា​ត្រូវបាន​ដាំ​ដុះ​រាប់​តាំងពី​ជា​លក្ខណៈ​គ្រួសារ រហូតដល់​ការនាំចេញ​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​បម្រើ​ឧស្សាហកម្ម​ម្ហូបអាហារ និង​ការផលិត​ប្រេងឥន្ធនៈ​អេតាណុល​ទៀតផង។ សម្រាប់​ប្រទេស​កម្ពុជា​ការដាំដុះ​ដំឡូង​មី មានការ​រីកចម្រើន​យ៉ាងខ្លាំង​ចាប់ពី16ពាន់​ហិកតា​ក្នុង​ឆ្នាំ2000 ដល់​ទៅ​ជាង 600ពាន់​ហិកតា ហើយ​បានផ្តល់​ទិន្នផល​សរុប 13លាន​តោន កាលពី​ឆ្នាំ2016៕

     

  • បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ  LG លក់​បញ្ចុះតម្លៃ​ពិសេស​រហូតដល់ 40%

    បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ  LG លក់​បញ្ចុះតម្លៃ​ពិសេស​រហូតដល់ 40%

    ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ2017 ក្រុមហ៊ុន LG សហការ​ជាមួយនឹង​ហាង​លក់​គ្រឿង​អេឡិចត្រូនិក LG Brandshop បានរៀបចំ​កម្មវិធី​ប​ញ្ចុះ​តម្លៃ​ពិសេស​រហូតដល់ 40% ចាប់ផ្តើម​ពីថ្ងៃ​ទី1 ដល់​ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2017។ សម្រាប់​កម្មវិធី​នេះ ធ្វើឡើង​នៅ​គ្រប់​សាខា​ហាង​លក់​គ្រឿង​អេឡិចត្រូនិក LG Brandshop ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ ព្រមជាមួយ​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត៕

     

  • សប្បុរស​ធ​ម៍ 3L “3L Charity (Life.Love.Laugh) #2 by KODOMO”

    សប្បុរស​ធ​ម៍ 3L “3L Charity (Life.Love.Laugh) #2 by KODOMO”

    LION CORPORATION (THAILAND) LIMITED  រួមជាមួយ​ក្រុមហ៊ុន TSNR DISTRIBUTION CO.,LTD ដែលជា​ក្រុមហ៊ុន​តំណាង​ចែកចាយ​ផលិតផល KODOMO ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​បង្ហាញជូន​យុវ​កុមារ​ចំនួន 9 រូប​ពី កម្មវិធី KODOMO Junior Singing Contest Season 9 ដើម្បី​ចែករំលែក​ភាពសប្បាយ​រីករាយ​ជូនទៅប្អូនៗក្រោម​ប្រធានបទ “3L Charity (Life.Love.Laugh) #2 by KODOMO” ក្នុង​គោលបំណង​នាំមក​នូវ​គុណភាព​ប្រសើរ​នៃ​ជីវិត​ជូនទៅ​សង្គម។ ផ្តល់នូវ​សេចក្តីស្រលាញ់​ជូន​គ្នា​ទៅវិញទៅមក​ពីព្រោះ​សេចក្តីស្រលាញ់​ស្ថិតនៅ​ជុំវិញ​យើងទាំងអស់គ្នា ហើយ​នាំមក​នូវ​ភាពសប្បាយ​រីករាយ​ជូន​យើងទាំងអស់គ្នា។

    ជាក់ស្តែង​កាលពី​ថ្ងៃទី 29 សីហា 2017 កន្លងទៅនេះ KODOMO បានធ្វើការ​ផ្តល់ជូន​នូវ​ផលិត​ក៏ដូចជា​ការកំសាន្តផ្សេងៗជូន​ដល់ប្អូនៗកុមារ​អង្គការ​គ្រួសារ​ថ្មី ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ផ្តល់​ការអប់រំ​ដល់​កុមារ​ថ្លង់ និង ងងឹតភ្នែក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    KODOMO មាន​សេចក្តីសោមនស្ស​ជា​ពន់ពេក​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​ក្នុងសង្គម​កម្ពុជា​ផ្តល់នូវ​សេចក្តីស្រលាញ់ និង ភាព​រីករាយ​ដើម្បីអោយ​ជីវិត​កាន់តែ​ប្រសើរឡើង។

    សូម​លោកអ្នក​មេត្តា​តាមដាន​ទស្សនា​និង​ចូលរួម​គាំទ្រ KODOMO Junior Singing Contest Season 9 តាមរយ:ស្ថានីយទូរទស្សន៍​MYTVដើម្បី​គាំទ្រ​និង​លើកទឹកចិត្ត​យុវ​កុមារ​របស់​យើង។

    សំរាប់​ពត៌មាន​បន្ថែម​សូម​តាមដាន​នៅក្នុង​ទំព័រ Facebook KodomoClubCambodia: www.facebook.com/kodomoclubcambodia

  • ថន លក្ខិណា ប្រតិកម្ម​រឿង​លក់​អន​ឡាញ ខណៈពេល​ឡើងផ្ទះ​វីឡា​ថ្មី​នៅ​បុរី ប៉េង ហួត

    ថន លក្ខិណា ប្រតិកម្ម​រឿង​លក់​អន​ឡាញ ខណៈពេល​ឡើងផ្ទះ​វីឡា​ថ្មី​នៅ​បុរី ប៉េង ហួត

    ក្រោយពី​សមត្ថកិច្ច​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បានធ្វើការ​ឃាត់ខ្លួន​អ្នកលក់​ឡេ​តាម​អន​ឡាញ​ម្នាក់  រហូតដល់​មានការ​ឃុំខ្លួន​រូបនាង​រួចមក​នោះ ក៏មាន​ម​ជ្ឍ​ដ្ឋា​ន​មហាជន​មួយចំនួន​បាន​ប្រតិកម្ម និង​រិះគន់ថា សមត្ថកិច្ច​នាយកដ្ឋាន​នោះ​ធ្វើ​សកម្មភាព​ជ្រុល ហេតុអ្វី​ក៏​មិន​ធ្វើការ​បញ្ជាក់ និង​ពន្យល់​លម្អិត អំពី​ការអនុវត្ត​ច្បាប់​លក់​នៅលើ​អន​ឡាញ​ឱ្យ​ប្រជាជន​បានដឹង​ផង។

    ជាមួយគ្នា​នោះដែរ ពិធី​ការិនី​ល្បី និង​ជា​តារា​សម្ដែង​គឺ កញ្ញា ថន លក្ខិណា ក៏​ជា​តំណាង​ជួយ​លក់​ផលិតផល​តាម​អន​ឡាញ​ឱ្យ​បងស្រី​របស់​នាង គឺ​អ្នកនាង​ថន តារា ដែល​បាន​យក​ផលិតផល​ពី​ប្រទេស​ថៃ ប្រភេទ​ទូ​ឆ្ពុង និង​ថ្នាំ​ឆ្ពុង មក​លក់​ក្នុង​ទីផ្សារ​អន​ឡាញ​ក្នុងប្រទេស​កម្ពុជា​ដែរ​នោះបាន​ប្រាប់​អ្នកយកព័ត៌មាន ​គេហទំព័រ​ឡា​រ៉ែ​ន​នៅ​ថ្ងៃ​សូត្រមន្ត​ឡើងផ្ទះ​វីឡា​ថ្មី​នៅ​បុរី ប៉េង ហួត ទល់មុខ​សាលា​កសិកម្ម​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ថា   “ចំពោះ​ការចុះបញ្ជី​នេះ ការពិតទៅ​នាង​ខ្ញុំ​ក៏​គាំទ្រ​ដែរ ក៏ប៉ុន្ដែ​បើ​រឿង​ដល់​ថ្នាក់​ចាប់​រឹបអូស​យកតែ​ម្ដងនោះ គឺ​រឿង​ហ្នឹង​ដូចជា​រាង​លើស រាង​ធ្ងន់​បន្តិច​ហើយ“។ គួរ​បញ្ជាក់ថា ផលិតផល​របស់​តារា​ស្រី​រូបនេះ​ក៏​នៅ​មិនទាន់​ទទួលបាន​ការចុះបញ្ជី​ពាណិជ្ជកម្ម​នៅឡើយ​ទេ។

    ជាក់ស្ដែង​តារា​ស្រី​រូបនេះ​បាន​បន្ដ​ប្រាប់​អ្នកយកព័ត៌មាន​នៃ​គេហទំព័រ ឡា​រ៉ែ​ន ដោយ​លើក​ជា​មតិ​ឡើង​ថា “បើទោះបីជា​មិនទាន់​ចុះ​ប​ញ្ចី​ក្តី ក៏​ទោស​របស់​យើង​មិនទាន់​ដល់​កម្រិត​ហ្នឹង​ទេ គួរតែ​សមត្ថកិច្ច និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ណែនាំ ឬ​ចេញ​ជា​លិខិត​ដល់​អ្នកលក់​អន​ឡាញ​ឱ្យបាន​ដឹង និង​ទៅ​ចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ​ជាមុនសិន​ដែរ“។

    ចុងក្រោយ តារា​ស្រី​ដែល​អាច​និយាយ​ភាសា​ថៃ​បាន​ស្ទាត់ជំនាញ​រូបនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ទូ​ឆ្ពុង និង​ថ្នាំ​ឆ្ពុង ដែល​យក​មកពី​ប្រទេស​ថៃ ហើយ​ដាក់លក់​នៅលើ​បណ្ដាញ​សង្គម Facebook នេះ គឺ​មិនមាន​ប៉ះពាល់​ដល់​សុខភាព និង​ខូចសុខភាព​ឡើយ គឺមាន​តែ​ជួយ​ឱ្យ​សម្រស់ និង​មាន​សុខភាព​ល្អ តែប៉ុណ្ណោះ។ ដើម្បី​កាន់តែ​ជាក់ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

    ទស្សនាទិដ្ឋភាពសូត្រមន្ដទាំងស្រុកវីឡាថ្មីតម្លៃរាប់ម៉ឺនរបស់ ថន លក្ខិណា នៅក្នុងបុរីប៉េងហួតខាងក្រោមនេះ៖

  • Nokia 8 ៖ ថា​ភ្លោះ ភ្លោះ​មែន!

    Nokia 8 ៖ ថា​ភ្លោះ ភ្លោះ​មែន!

    ក្រោយពី​វិល​រក​មិត្ត​ចាស់​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក Nokia បានធ្វើឱ្យ​ពិភព​ស្មា​ត​ហ្វូ​ន​មានការ​ភ្ញាក់ផ្អើល​ឡើងវិញ បន្ទាប់ពី​វត្តមាន​ទូរស័ព្ទ Nokia 8 បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ត្រូវបាន​បង្ហាញខ្លួន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ​ហើយ។ រូបរាង និង​សមត្ថភាព​របស់​ស្មា​ត​ហ្វូ​ន​នេះ វា​ដូច​ទៅនឹង​អ្វីដែល​ព័ត៌មាន​ចចាមអារ៉ាម​បាន​ចុះផ្សាយ​ស្ទើរ​គ្មាន​ខុស។

    ការឈាន​ជំហាន​ថ្មី​នេះ Nokia 8 ត្រូវបាន​បំពាក់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា LensCarl Zeiss optic ពី​ក្រុមហ៊ុន Carl Zeiss AG របស់​អាល្លឺម៉ង់ ក្រោយពី​ចាប់ដៃគ្នា​ម្ដងទៀត​កាលពី​ខែ​មុន។ ស្មា​ត​ហ្វូ​ន​នេះ​មាន​អេក្រង់​ទំហំ 5.3 អ៊ី​ញ ប្រភេទ IPS LCD2.5D Gorilla Glass 5អាច​បង្ហាញ​រូបភាព​ដល់​កម្រិត QHD ដោយមាន​គែម​អេក្រង់​កោង​បន្តិច និង​មាន​តួខ្លួន​ផលិត​ពី​អាលុយមីញ៉ូម 6000 series រឹង​ដូច Nokia 6 ដែរ។

    ចំពោះ​កាមេរ៉ា​របស់​វា Nokia បានឱ្យដឹងថា វា​អាច​ថតរូប​បាន​ច្បា​ស់ទាំង​ខាងមុខ និង​ខាងក្រោយ ដោយ​ខាងក្រោយ​មាន​ទំហំ 13MP ទាំង 2 គ្រាប់ ដោយ​មួយ​ជា​ប្រភេទ​ពណ៌ មួយទៀត​ជាMonochrome1.12µm pixels f/2.0 Aperture។ កាមេរ៉ា​នេះ​ក៏មាន​ប្រើ​បច្ចេកវិទ្យា​ទប់​លំនឹង​នៅពេល​ថត optical image stabilization (OIS) និង Laser autofocus ។ ក្នុងនោះ​វា​ក៏មាន​មុខងារ​ពិសេស អាច Livestream វីដេអូ​ផ្ទាល់​ចូលក្នុង​YouTube និង Facebook ពី​កាមេរ៉ា​មុខក្រោយ​ក្នុងពេល​តែមួយ​ដែល​ក្រុមហ៊ុន​ហៅថា Dual-Sight ។

    Nokia ក៏បាន​បន្ថែម​មុខងារ​ថត​សំឡេង​ថ្មី OZO អាច​ថត​បាន​ទំហំ 360 ឌឺ​ក្រេ ប្រភេទ Surround ច្បាស់​ល្អ​លើស​បច្ចេកវិទ្យា Stereo ហើយ​មួយទៀត​ទូរស័ព្ទ​នេះ​ក៏មាន​សមត្ថភាព​អាច​ថត​វីដេអូ​ដល់​កម្រិត 4K បាន។ ដោយឡែក​សមត្ថភាព​ម៉ាស៊ីន Nokia 8 ប្រើ​នូវ​បន្ទះ​ឈី​ប Snapdragon 835 ទំហំ​ផ្ទុក 64GB និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 7.1 ចេញពី​ប្រអប់ ប៉ុន្តែ​វា​អាច Update ទៅ Android O ពេល​វា​ដាក់ចេញ​ជា​ផ្លូវការ។ ចំពោះ​តម្លៃ​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវបាន​ក្រុមហ៊ុន​បង្ហើប​ថា មានតម្លៃ​ប្រមាណ 600 អឺរ៉ូ ប្រហែល​នឹង 700 ដុល្លារ ដោយ​ត្រៀម​ដាក់លក់​នៅក្នុង​ខែកញ្ញា​ខាង​មុននេះ៕

     

     

     

  • ឱកាសពិសេសជួបជាមួយបុគ្គលជោគជ័យក្នុងអាជីវកម្មនាថ្ងៃទី២៨សីហានេះ!

    ឱកាសពិសេសជួបជាមួយបុគ្គលជោគជ័យក្នុងអាជីវកម្មនាថ្ងៃទី២៨សីហានេះ!

    ស្វែងយល់​កាន់តែច្បាស់​អំពី៖
    ១. ហេតុអ្វី​ត្រូវ​សម្រេចចិត្ត​ធ្វើ​អាជីវកម្ម?
    ២. អ្វី​ជាដើម​ទុន​ចំបង​ក្នុង​ការធ្វើ​អាជីវកម្ម? រក​ទុន​នោះ​តាម​វិធី​ណា?
    ៣. យុទ្ធសាស្ត្រ​និង​តិក​និក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈមនីមួយៗក្នុង​ដំណើរការ​អាជីវកម្ម។
    ៤. តើ​ត្រូវ​ពិនិត្យ និង​ធ្វើយ៉ាងណា​ដើម្បី​ដើរ​អោយទាន់​បរិបទ​ទីផ្សារ?
    ៥. តើ​អាជីវកម្ម​ថ្មីថ្មោង​អាច​រីកចំរើន​បាន​យ៉ាងដូចម្តេច?
    ៦. តើ​យុទ្ធសាស្ត្រ​អ្វី​ដែរ​អនុញ្ញាតអោយ​ក្រុមហ៊ុន​មួយ​រីកចំរើន​ខ្លាំង​ទៅមុខ?
    ៧. ស្រាយ​ចម្ងល់ផ្សេងៗតាមរយៈ​ការជជែក​វែកញែក​បន្ថែ​ម​ជាមួយ​វាគ្មិន​និង​អ្នកចូលរួម​ជាច្រើន​ទៀត។

    កុំ​ភ្លេច​ជួបគ្នា​នៅ​ផាក​កាហ្វេ​សាខា​បឹង​កេងកង​ត្រសក់ផ្អែម!
    កាលបរិច្ឆេទ ៖   ថ្ងៃទី២៨ សីហា ២០១៧
    ពេលវេលា៖   ០៥:៣០នាទី
    តម្លៃ​សំបុត្រ៖   ១៥ដុល្លារ
    ទំនាក់ទំនង ៖   ០៧៧ ៦៧៦ ៤២៣/ ០១២ ២៣២ ៨២៣
    ***បញ្ជាក់​តំលៃ​សំបុត្រ​នេះ​មានការ​រួមបញ្ចូល​ជាមួយនឹង Cocktail Networking រួច​ជា​ស្រាច់។

  • តារា​សម្ដែង​ស្រី​នៅក្នុង​រឿង Deadpool 2 ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​ពេល​កំពុង​ថត​រឿង

    តារា​សម្ដែង​ស្រី​នៅក្នុង​រឿង Deadpool 2 ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​ពេល​កំពុង​ថត​រឿង

    តាមរយៈ​សារព័ត៌មាន Thansettakij បានចេញ​ផ្សាយ​នៅថ្ងៃនេះ​ថា តារា​សម្ដែង​ជំនួស​តួឯក​ស្រី​នៅក្នុង​រឿង Deadpool 2 បាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេល​កំពុង​សម្ដែង​ក្នុង​ឈុត​ជិះ​ម៉ូតូ​ធំ​ដោយសារតែ​ខុស​បច្ចេកទេស។

    បន្ទាប់ពី​កើតហេតុ​ការណ៍​នោះភ្លាមៗ តារា​ឯក​ប្រុស​លោក Ryan Reynolds មាន​វ័យ 40 ឆ្នាំ ដែល​បាន​សម្ដែង​ជា​តួ Deadpool បាន​បញ្ចេញ​នូវ​អារម្មណ៍​សោកស្ដាយ និង​ទុក្ខសោក​ចំពោះ​ការបាត់បង់​តារា​សម្ដែង​ស្រី​ម្នាក់​នោះ​តាមរយៈ​សារ​នៅលើ​បណ្ដាញ​សង្គម​ធ្វី​ត​ធើ​រថា “នៅថ្ងៃនេះ យើង​បាន​បាត់បង់​សមាជិក​ក្រុមការងារ​ម្នាក់ ខណៈ​កំពុង​ថត​រឿង Deadpool 2 ។ យើង​សោកស្តាយ​ខ្លាំងណាស់ ស្ទើ​តែ​គាំងបេះដូង​ស្លាប់ ព្រោះ​មិន​នឹកស្មានថា មាន​ករណីបែបនេះ​កើតឡើង។ សូម​ចូលរួម​សម្តែង​ការសោកស្តាយ និង​ជា​កម្លាំងចិត្ត​ដល់​ក្រុមគ្រួសារ​របស់​នាង​ផង”។

    គួរបញ្ជាក់​ផងដែរ​ថា តារា​សម្ដែង​ស្រី​ដែល​បាន​បាត់បង់​ជីវិត​នោះ​មាន​ឈ្មោះថា Joy SJ Harris ត្រូវបាន​អ្នកដឹកនាំ​រឿង​ដាក់ឱ្យ​នាង​សម្ដែង​ក្នុង​ឈុត​ជិះ​ម៉ូតូ​ធំ​ជំនួស​តារា​ឯក​ស្រី Zazie Beetz ព្រោះថា នាង​គឺជា​កីឡាការិនី និង​ជា​អ្នកជំនាញ​ខាង​ជិះ​ម៉ូតូ​ធំ​អាជីព ហើយ​នាង​បាន​ថត​ទាំងអស់​ចំនួន 5 ឈុត​រួចមកហើយ ក៏ប៉ុន្ដែ​ដោយសារ​ឈុត​ចុងក្រោយ​មួយ​នេះ តម្រូវ​ឱ្យប្រើ​ល្បឿន​លឿន​ក្នុង​ការបើកបរ ធ្វើឱ្យ​មានការ​ភ្លាត់ស្នៀត​ខាង​បច្ចេកទេស ទើប​បណ្ដាលឱ្យ​រងគ្រោះ​ដល់​ជីវិត​នៅនឹងកន្លែង​បែបនេះ​តែម្តង៕

  • Kesha បង្ហោះសារអបអរមិត្តសំណព្វចិត្ត Taylor Swift ដែលឈ្នះក្តី

    Kesha បង្ហោះសារអបអរមិត្តសំណព្វចិត្ត Taylor Swift ដែលឈ្នះក្តី

    តារាចម្រៀងល្បីឈ្មោះនាង Kesha ដែលគ្រប់គ្នាស្គាល់ថា ជាមិត្តភ័ក្តិកម្សត់កម្ររបស់ Taylor Swift កំពូលតារាចម្រៀងដ៏ល្បីរបស់អាមេរិកនោះ បានបង្ហោះសារមួយអបអរជាមួយពាក្យមួយឃ្លាថា «ខ្ញុំគាំទ្រអ្នកជានិច្ច» នៅលើបណ្តាញសង្គមTwitter បន្ទាប់ពីតុលាការបានច្រានចោលពាក្យចោទប្រកាន់របស់DJមួយរូបដែលបានប្តឹងទាមទារសំណងដល់ទៅជាង៣លានដុល្លារអាមេរិកពីនាង Taylor Swift នោះ។

    កាលពីសប្តាហ៍មុននេះតុលាការទីក្រុង Denver នៃរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិកបានច្រានចោលរឿងក្តីដែលនាង Taylor ត្រូវបានអតីត DJ ក្នុងវិទ្យុ KYGO ប្តឹងទាមទារសំណងជាង3លានដុល្លារដោយចោទនាងថា បានផ្សព្វផ្សាយព័ត៌មានអំពី DJ ម្នាក់នេះថាបានចាប់កំប៉េះគូទនាងនៅក្នុងការចាប់ដៃស្វាគមន៍គ្នាក្នុងមជ្ឈមណ្ឌល Pepsi ក្នុងទីក្រុង Denver កាលពីខែឧសភាឆ្នាំ២០១៣ដែលនាំឲ្យលោកត្រូវបាត់បង់ការងារ និងបិទវិទ្យុរបស់ខ្លួនដោយសារតែរឿងអាស្រូវនេះរីកសាយភាយ។

    ជុំវិញលទ្ធផលនេះនាង Kesha អាយុ 27ឆ្នាំដែលជាមិត្តនាង Taylor បានបង្ហោះសារថាខ្ញុំតែងតែគាំទ្រអ្នកហើយជាពិសេសគឺខ្ញុំសូមកោតសរសើរចំពោះការប្រឈមមុខដោយឥតមានការភ័យខ្លាចដែលធ្វើឱ្យការពិតបានទទួលជ័យជម្នះ។ ដោយឡែកការប្តឹងបកពីនាង Taylor Swift ទាមទារប្រាក់ 3លានដុល្លារពី DJ ខាងលើនេះវិញនឹងដំណើរការក្នុងពេលឆាប់ៗនេះដែរ។ សុំបញ្ជាក់ដែរថាកាលពីមុននាងធ្លាប់ទាមទារប្រាក់ជំងឺចិត្តតែ1លានដុល្លារប៉ុណ្ណោះ៕

  • តើ​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​មាន​តួនាទី​អ្វីខ្លះ?

    តើ​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​មាន​តួនាទី​អ្វីខ្លះ?

    បន្ទាប់ពី​មានការ​រឹតបន្តឹង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ក្រសួង​អប់រំ យុវជន និង​កីឡាតែងតែ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ជ្រើសរើស​អ្នកសង្កេតការណ៍​ចំពោះ​រាល់​ការប្រឡង។ អ្នកសង្កេតការណ៍​ការ​ប្រឡង​ទាំងអស់នោះ មាន​ភារកិច្ចសំខាន់ៗដូចជា៖

    – សង្កេតមើល​ស្ថានភាព​ជុំវិញ​មណ្ឌល​ប្រឡង ច្រកចេញ-ចូល​មណ្ឌលទ្វារ​ចូល​បន្ទប់​ពេល​អនុរក្ស​កំពុង​ហៅ​ឈ្មោះ​សិស្ស​ចូល​បន្ទប់​ប្រឡង រួមទាំង​មើល​ជុំវិញ​បរិវេណ​ប្រឡង និង​ក្នុង​បន្ទប់​ប្រឡង។
    – អ្នកសង្កេតការណ៍​មាន​សិទ្ធិ​ឈរ​នៅក្រៅ​បន្ទប់ ហើយ​មើលទៅ​ក្នុង​បន្ទប់​ប្រឡង​តាមរយៈ​ទ្វារ និង​បង្អួចដើម្បី​មើល​ពី​ដំណើរការ​នៃ​សំណេរ។
    – អ្នកសង្កេតការណ៍​មាន​សិទ្ធិ​មើល​ការបើក​ហិប និង​ក​ញ្ចា​ប់​វិញ្ញាសា។
    – រាយការណ៍​ជាបន្ទាន់ និង​ជា​បន្តបន្ទាប់​ជា​សាធារណៈ​ពី​ដំណើរ​ការប្រឡង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដោយ​មិន​លាក់លៀម។
    – អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ដែល​មកពី​សមាគម សង្គម​ស៊ីវិល វិស័យ​ឯកជន ក្រុម និង​បុគ្គល​ឯកជនត្រូវ​សហការ​ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាពព្រមទាំង​ធ្វើ​របាយការណ៍​បូកសរុប​ពី​ដំណើរការ​ប្រឡង​តាម​ទស្សនៈ​យល់ឃើញ​របស់ខ្លួន​ទៅ​មន្ត្រី​អង្គភាព​ប្រឆាំងអំពើពុករលួយ។

    ចំណុច​ទាំងអស់នេះ​ជា​អ្វីដែល​អ្នកសង្កេតការណ៍​សម្រាប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​អាចធ្វើ​បានដើម្បី​រួមចំណែក​ជួយ​ដល់​វិស័យ​អប់រំ និង​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​ការប្រឡង៕