Author: ធឿន មករា

  • ខេត្ត​ព្រះសីហនុ​នឹង​កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ឡើង

    ខេត្ត​ព្រះសីហនុ​នឹង​កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ឡើង

    គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​រីកដុះដាល​យ៉ាងខ្លាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​គម្រោងធំៗជាច្រើន​ត្រូវបាន​ក្រុមហ៊ុន​មកពី​បរទេស​បោះទុន​វិនិយោគ ជាពិសេស​ក្រុមហ៊ុនធំៗមកពី​ប្រទេស​ចិន​ដែល​បាន​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​សេដ្ឋកិច្ចសំខាន់ៗ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ជាដើម​កាន់​តែមាន​សក្ដា​នុព​ល​ខ្លាំង​ឡើង។

    ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​បញ្ចប់​គម្រោង​អគារ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ថា វិស័យ​អចលនទ្រព្យ​ពិតជា​បាន​ចូលរួមចំណែក​លើកកម្ពស់​ការ​ស្នាក់នៅ​បែប​ទំនើប​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង និង​ឆ្លើយតបបាន​នឹង​តម្រូវការ​ភ្ញៀវទេសចរ​បរទេស ជាពិសេស​ភ្ញៀវទេសចរ​ចិន​ដែល​កំពុងមាន​ការកើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​យើង។

    ជាការ​កត់សម្គាល់ កត្តា​ដែលនាំឱ្យ​មានការ​អភិវឌ្ឍ​នៅ​ទូទាំងប្រទេស​មានការ​បោះ​ជំហាន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​មកពី​កម្ពុ​ជាមាន​សក្តានុពល​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម អចលនទ្រព្យ និង​ទេសចរណ៍។ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់​ដែលមាន​រោងចក្រ​ចំនួន125 មាន​កម្មករ​ប្រមាណ​ជាង 2ម៉ឺន​នាក់។

    ចំណែក​អ្នកជំនាញ​អចលនទ្រព្យ លោក​សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate ធ្លាប់បាន​លើកឡើងថា “ហេតុដែល​វិនិយោគិន​ចិន​សម្រុក​មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ព្រោះ​ទំនាក់ទំនង​ជិតស្និទ​រវាង​រដ្ឋាភិបាល​ទាំង2 ញ៉ាំងឱ្យមាន​បរិយាកាស​ល្អប្រសើរ​ដល់​វិនិយោគិន​នៃ​ប្រទេស​ទាំង2 ក្នុងការ​សហការគ្នារ​ក​ស៊ី ‟។

    ស្រដៀង​គ្នា​នេះ លោក​គីម ហ៊ាង ប្រធាន​សមាគម​អចលនទ្រព្យ​បាន​មានប្រសាសន៍ថា “ចិន​វិនិយោគ​នៅ​កម្ពុ​ជាមាន​សម្ទុះ​ខ្លាំង ជាពិសេស​នៅ​ខេត្ត​សក្តានុពល ដូចជា​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ចិន​ចូលមក​រកស៊ី​នៅ​ព្រះសីហនុ​ភ្លាម ធ្វើឱ្យ​តម្លៃ​សណ្ឋាគារ ម្ហូបអាហារ និង​សេវាកម្ម​ផ្សេង​មានការ​ឡើងថ្លៃ ជាពិសេស​តម្លៃ​ដីធ្លី​មានការ​ហក់​ឡើង​ខ្លាំង ធ្វើឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​មានការ​អភិវឌ្ឍ​លឿន​បំផុត‟។

    សូមបញ្ជាក់ថា រយៈពេល 2ឆ្នាំនេះ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​អភិវឌ្ឍ​យ៉ាងគំហុក មាន​អគារ​ខុន​ដូ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រោងចក្រ និង​សណ្ឋាគារ​លំដាប់​ពី​ផ្កាយ3 ដល់​ផ្កាយ5 ហើយ​ក៏មាន​អ្នកវិនិយោគ និង​អ្នកទេសចរ​មានការ​ចាប់អារម្មណ៍​យក​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍ និង​វិនិយោគ​ផងដែរ។ ការផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​នៅ​តំបន់​នេះ តាមរយៈ​ការរៀបចំ​ឆ្នេរ​ឱ្យមាន​សោភណភាព និង​រៀប​រៀបរយ​ជាង​មុន គម្រោង​សាងសង់​ផ្លូវ​ហាយ​វេ​យ៍​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​នេះ ការ​មាន​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ និង​កំណើន​ភ្ញៀវទេសចរ សុទ្ធតែជា​កត្តា​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ និង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​កាន់​តែមាន​សក្ដានុពល​ខ្លាំង​ឡើង។

    បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​ជន​ជាតិចិន​កាន់តែច្រើន​ចូលមក​ទស្សនា និង​វិនិយោគ និង​ជាពិសេស អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ និង​ពិតជា​កាន់​តែមាន​សក្តានុពល​ខ្លាំង​ឡើង​នោះ គឺ​ដោយសារ​មានការ​ភ្ជាប់​ជើងហោះហើរ​របស់​យន្តហោះ​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ចិន និង​ពី​ខេត្តសៀមរាប​មកកាន់​ទី​នោះ​កាន់តែ​ច្រើនឡើង។

    សូមបញ្ជាក់​បន្ថែមថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​មានការ​កើនឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​កើនឡើង​ដល់ 5.8.ពាន់​លាន​ដុល្លារហើយ​រយៈពេល2-3ឆ្នាំ​កន្លងទៅនេះ គឺ​កើនឡើង​លឿន ពី 900លាន​ដុល្លារ​នៅ​ឆ្នាំ2016 ដល់1.6ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ2017 និង​រយៈពេល 7ខែ​នៃ​ឆ្នាំ2018នេះ គឺមាន​ការកើនឡើងរ​ហូត​ដល់2.8ពាន់​លាន​ដុល្លារ៕

  • ទិញ​ដីឡូត៍​ដើម្បីឱ្យ​ឆាប់​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ ត្រូវ​មើល​ពី​ចំណុច​អ្វីខ្លះ?

    ទិញ​ដីឡូត៍​ដើម្បីឱ្យ​ឆាប់​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ ត្រូវ​មើល​ពី​ចំណុច​អ្វីខ្លះ?

    និន្នាការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង​កំពុងមាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេងឡើងៗ ដោយសារតែ​រោងចក្រ​ឧស្សា​កម្មបាន​រំកិល​ខ្លួន​ចេញពី​ទីប្រជុំជន​ក្នុង​ទីក្រុង​ទៅកាន់​តំបន់​ជាយក្រុង​កាន់តែ​ច្រើនឡើង​ដូចគ្នា​ដែរ។ ទន្ទឹមគ្នា​នេះដែរ ឈ្មួញកណ្ដាលអ្នករកស៊ី​ទិញ-លក់​ដីធ្លី និង​អ្នក​ដែលមាន​ប្រាក់កាស​ច្រើន​ក៏បាន​នាំគ្នា​ទៅ​ទិញ​ដីឡូត៍​នៅ​តំបន់​ជាយក្រុង​ទាំងនោះ​យ៉ាង​មមាញឹក​ផងដែរ។ អ្នកខ្លះ​ទិញ​ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​រស់នៅ និង​អ្នកខ្លះ​ទិញ​ដើម្បី​ទុក​លក់យកចំណេញ​ក៏មាន។ សម្រាប់​អ្នក​ដែលទិញ​ទុក​លក់​ដើម្បី​យកប្រាក់​ចំណេញ​វិញ ដើម្បីឱ្យ​ប្រាកដថា ការទិញ​ដីឡូត៍​របស់ខ្លួន​មិនមាន​ហានិភ័យ និង​ទទួលបាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​លឿន​នោះ តើ​ត្រូវ​ពិនិត្យ​លើក​ត្តា​អ្វីខ្លះ?

    លោក ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន ព្រី​មៀម ហៅ​ហ្ស៊ី​ង ខូ អិ​ល​ធី​ឌី មានប្រសាសន៍ថា ការទិញ​ដីឡូត៍​កុំ​ឱ្យមាន​ហានិភ័យ និង​ឆាប់​បានទទួល​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នេះ គេ​ត្រូវ​មើល​លើក​ត្តា2យ៉ាង គឺ​កត្តា​ច្បាប់ និង​សក្តានុពល​នៅ​ជុំវិញ​ដីឡូត៍​ដែល​យើង​ចង់​ទិញ​នោះ។ លោក​បញ្ជាក់ថា ដើម្បី​ឱ្យដឹង​ច្បាស់​ថា តើ​ម្ចាស់​ដីឡូត៍​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ពុះ​ដី​លក់ គេ​ត្រូវ​មើល​ទៅលើ​ឯកសារ​ផ្លូវច្បាប់ ថា​តើ​គាត់​បាន​ទិញ​ពី​ម្ចាស់​ដើម​ពិតប្រាកដ​ឬទេ? ហើយនៅពេល​ពិនិត្យ​ជាមួយ​ម្ចាស់​ដី​រួចហើយ យើង​ត្រូវធ្វើ​ការសាកសួរ​ទៅ​អ្នកពាក់ព័ន្ធ ពិសេស​អ្នករស់នៅ​ជុំវិញ និង​អាជ្ញាធរ​មូលដ្ឋាន​តែម្តង។ លោក​បន្តថា ជា​បទពិសោធ​កន្លងមក ម្ចាស់​ដីឡូត៍​មួយចំនួន​បាន​បោកប្រាស់​អតិថិជន អ្នកខ្លះ​ទិញ​បង់លុយ​គ្រប់​ចំនួន​ហើយ អ្នកខ្លះ​កក់​លុយ​ហើយ ស្នើ​សុំឱ្យ​កាត់​ប្លង់​ឱ្យ បែ​ជា​កាត់​មិនបាន ហើយ​បិទ​ការដ្ឋាន​រត់ចោល​ទីតាំង​តែម្តង។

    ករណី​មើល​ប្លង់​កម្មសិទ្ធិ​នេះ គេ​ត្រូវ​ពិនិត្យ​លើ​ចំណុច2 គឺ​ពិនិត្យ​មើលថា តើ​ជា​ប្លង់រឹង ឬ​ជា​ប្លង់​ទន់? បើជា​ប្លង់​ទន់ តើ​ម្ចាស់​ដី​កាត់ឈ្មោះ​ដល់​អាជ្ញាធរ​ថ្នាក់​ណា​ដែរ?។ ជាទូទៅ ករណី​ពុះ​ដីឡូត៍​ប្លង់​ទន់​នេះកន្លងមក​ម្ចាស់​ដី​កាត់ឈ្មោះ​ត្រឹម​ឃុំ-សង្កាត់​តែប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​ឱ្យមាន​សុពលភាព​កាន់តែខ្លាំង គឺ​ត្រូវ​កាត់ឈ្មោះ​ដល់​មន្ត្រី​ជំនាញ​ខណ្ឌ/ស្រុក ហើយ​មានការ​បង់ពន្ធ​ដល់​ថ្នាក់​ខេត្ត។ ចំណុច​មួយទៀត គឺ​ត្រូវ​ប្រាកដថា ដីឡូត៍​ដែល​ខ្លួន​បាន​ទិញ​នោះ​មាន​ប្លង់​ត្រឹមត្រូវ មានន័យថា ប្រសិនជា​ដីឡូត៍​នោះ​មាន​ប្លង់រឹង ត្រូវតែ​កាត់​ប្លង់រឹង​ដល់​ខេត្ត ឬ​ក្រ​សូង ព្រោះ​អ្នកលក់​ដីឡូត៍​ខ្លះ​មាន​ប្លង់រឹង តែ​បាន​កាត់​ប្លង់​ត្រឹម​ថ្នាក់ស្រុក ឬ​ខ័​ណ្ឌ ឬ​ត្រឹម​ឃុំ-សង្កាត់​ប៉ុណ្ណោះ។ ប្រសិនជា​ការទិញ-លក់​បែបនេះ ពិត​ជាមាន​ហានិភ័យ​មិន​ខាន ព្រោះ​ម្ចាស់​ដីឡូត៍​មួយចំនួន​បានដាក់​ប្លង់​នៅ​ធនាគារ​យកលុយ​ប្រើប្រាស់​រួចហើយ និង​អាច​លួច​ផ្ទេរកម្មសិទ្ធិ​ដល់​កូនចៅ​របស់ខ្លួន​ជា​ប្លង់រឹង​រួចហើយ​ទៀតផង ធ្វើឱ្យ​អ្នកទិញ​ដីឡូត៍​នោះ​មាន​ហានិភ័យ​កើតឡើង ព្រោះ​ពួកគេ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ដើម្បី​តវ៉ា​ឡើយ។

    ចំណែក​ការទិញ​ដីឡូត៍ ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​វិញ គឺ​ត្រូវ​មើល​ពី​សក្តានុពល​ជុំវិញ​ទីតាំង​ដែល​យើង​ចង់​ទិញ​នោះ​ថា តើ​មាន​រោងចក្រ​ឧស្សាហកម្ម​ចូលទៅ​ដល់ ឬ​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​ឯកជន គម្រោង​អភិវឌ្ឍន៍​រដ្ឋាភិបាល​ទៅដល់​ដែរឬទេ?។ បើ​ពិនិត្យឃើញថា​មាន​គួរតែ​ទិញ​ទុក​ទៅព្រោះ​អាច​លក់បាន​ប្រាក់ចំណេញ​លឿន​មកវិញ ហើយ​ចំណេញ​បាន​ច្រើន​ទៀតផង ប៉ុន្តែ​បើសិនជា​មិនមាន ឬ​មិនទាន់មាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់​ទេ ដី​នោះ​អាច​ជាប់គាំង​យូរ លក់​មិន​ចេញ មិនឆាប់​បាន​ប្រាក់ចំណេញ ហើយ​យកលុយ​ទៅ​កប់​ទុក​ក្នុង​ដី​នោះ​ទៀត។

    លោក​ថា បច្ចុប្បន្ន​រោងចក្រ​ឧស្សាហកម្ម​ពិសេស​រោងចក្រ​កាត់ដេរ និង​ស្បែក​ជើងបាន​រំកិល​ខ្លួន​ចេញពី​ទីប្រជុំជន​ក្នុង​ទីក្រុង​ជាបណ្តើរៗហើយ ដោយ​កំពុង​បាញ់​ឆ្ពោះទៅរក​បណ្ដោយ​ផ្លូវជាតិ​លេខ3ផ្លូវជាតិ​លេខ4 ផ្លូវ41 និង​ផ្លូវ51 ហើយ​សកម្មភាព​ពុះ​ដីឡូត៍​លក់​ក៏​កំពុងមាន​សកម្មភាព​ពុះ​កញ្ជ្រោល​នៅ​ទីនោះ​ផងដែរ និង​ថែមទាំង​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការទិញ​តាមរយៈ​ការបង់​រំលស់​ដោយ​មិនមាន​ប្រាក់​កក់ មិនបាច់​បង់ប្រាក់​ដើម​ជាដើម ដែល​ជាការ​ផ្តល់ឱកាស​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ទាប ជាពិសេស​កម្មករ-កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ ឬ​វិស័យផ្សេងៗទៀត​អាចមាន​លទ្ធភាព​ទិញ​ដី​សាងសង់​ផ្ទះ​រស់នៅ​ដោយ​មិនចាំបាច់​ជួល​ផ្ទះ​គេ​នៅ​តទៅទៀត។ គេ​ក៏​អាចនិយាយបាន​ដែរ​ថា ករណី​ពុះ​ដីឡូត៍​លក់​នេះ​ក៏បាន​ចូលរួមចំណែក​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយនឹង​រដ្ឋាភិបាល​ផងដែរ។

    តែ​យ៉ាងណា​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់ ព្រោះ​ដោយសារតែ​ចង់​ពុះ​ដីឡូត៍​លក់​ឱ្យបាន​ច្រើន អ្នកវិនិយោគ​ពុះ​ដីឡូត៍​លក់​ខ្លះ​តែងតែ​ឱ្យ​អតិថិជន​បង់ប្រាក់​នៅ​ក្រុមហ៊ុន​របស់ខ្លួន ដោយ​គ្មាន​ការប្រាក់ ឬ​គ្មាន​ប្រាក់​កក់ ដែល​នេះ​ជា​ចំណុច​ប្រឈម​នឹង​ហានិភ័យ​មួយ ព្រោះថា ការទូទាត់​បែបនេះ​មិនមាន​ច្បាប់​ណាមួយ​គ្រប់គ្រង​ឡើយ ក្រុមហ៊ុន​លក់​ដី​នោះ​អាច​នឹង​ប្រមូលបាន​ប្រាក់​ហើយ​រត់​បាត់ មិន​ទទួលខុសត្រូវ ហើយ​ប្រព័ន្ធ​បង់ប្រាក់​បែបនេះ ជាការ​ទូទាត់​នៅក្រៅ​ផ្លូវការ ក្រៅ​ប្រព័ន្ធ​ច្បាប់។

    ជាមួយគ្នានេះ ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវថ្នល់ ក៏​ជា​ចំណុច​ពិសេស​មួយ​ដែរ​ដែល​អ្នក​ពុះ​ដីឡូត៍​លក់​តែងតែមាន​យុទ្ធសាស្ត្រខុសៗគ្នា​ដើម្បី​ទាក់ទាញ​អតិថិជន​របស់ខ្លួន​តា​មរយៈ​ការចាក់​ផ្លូវ​ធ្វើ​ថ្នល់ដាក់​បង្គោល​ភ្លើងអគ្គិសនី ប្រព័ន្ធ​ទឹកស្អាត និង​ប្រព័ន្ធ​លូទឹកស្អុយ​ជាដើម។ ហេតុនេះ​អ្នកទិញ​ដែល​មិន​យល់​ពី​បញ្ហា​នេះ ពួកគេ​មិន​បារម្ភ​ឡើយ ប៉ុន្តែ​មានរឿង​ជាច្រើន​នៅក្នុង​នោះ ដូចជា តើ​ការធ្វើ​ផ្លូវ​នោះត្រូវ​តាម​ស្តង់ដា​ឬទេ? មាន​ប្រព័ន្ធ​លូ​បង្ហូរ​ត្រឹមត្រូវ​ឬទេ? ឬ​គ្រាន់តែ​ជាការ​ធ្វើឱ្យ​រួចពីដៃ ឬ​យ៉ាងណា?។ ព្រោះថាហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវ ប្រព័ន្ធ​លូ ទឹក-ភ្លើង​ជាដើម​នេះជា​ចំណុច​សំខាន់ ពោះ​នៅពេល​យើង​លក់​ទៅវិញអតិថិជន​អាច​នឹង​រារែក ឬ​ពិចារណា​យូរ ព្រោះថា បើ​គេ​សង់ផ្ទះ​នៅ គេ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀត​ក្នុង​ការធ្វើ​ប្រ​ព័​ន្ឋ​លូ ត​ទឹក ត​ភ្លើង​ចូលដល់​ក្នុងផ្ទះ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 144

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 144

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/09/LRPN_144-Final-For-Web.pdf” force_dl=”1″]

  • វៀតណាម ជំរុញឱ្យ Facebook បើកការិយាល័យក្នុងប្រទេសខ្លួន មុនច្បាប់​ “សន្តិសុខតាមអីុនធើណិត” ត្រូវបានអនុវត្ត

    វៀតណាម ជំរុញឱ្យ Facebook បើកការិយាល័យក្នុងប្រទេសខ្លួន មុនច្បាប់​ “សន្តិសុខតាមអីុនធើណិត” ត្រូវបានអនុវត្ត

    រដ្ឋាភិបាលវៀតណាមបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមរិក Facebook បើកការិយាល័យផ្ទាល់ខ្លួនមួយនៅក្នុងប្រទេសរបស់ខ្លួន(ការិយាល័យក្នុងតំបន់) ដើម្បីងាយស្រួល​ធ្វើការជាមួយរដ្ឋាភិបាល ព្រោះនៅដើមឆ្នាំ2019ខាងមុខនេះ រដ្ឋាភិបាលវៀតណាមនឹងចាប់ផ្ដើមអនុវត្ត និងរឹតបន្តឹងច្បាប់​ “សន្តិសុខតាមអីុនធើណិត”។

    យោងតាមការបញ្ជាក់ពីក្រសួងព័ត៌មានវៀតណាមបានឱ្យដឹងថា បច្ចុប្បន្ន Facebook កំពុងតែ​ជោគជ័យលើអាជីវកម្មក្នុងប្រទេសវៀតណាម ជាពិសេស Facebook អាចទាញយកផលប្រយោជន៍យ៉ាងច្រើនពីវៀតណាម ដូច្នេះគួរតែបង្កើតការិយាល័យក្នុងតំបន់មួយ។

    នៅដើមឆ្នាំ2019 រដ្ឋាភិបាលវៀតណាមនឹងចាប់ផ្ដើមអនុវត្តច្បាប់ “សន្តិសុខតាមអីុនធើណិត” ជាពិសេសគឺរដ្ឋាភិបាលវៀតណាមត្រូវទាមទារឯកសារជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលមានដូចជា Facebook និង Google ជាដើម ព្រោះរដ្ឋាភិបាលត្រូវគ្រប់គ្រងទៅលើព័ត៌មានអ្នកប្រើប្រាស់ជនជាតិវៀតណាមដែរ។

    ក្រសួងព័ត៌មានវៀតណាមបានបញ្ជាក់បន្ថែមទៀតថា តើ Facebook អាចរក្សាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វៀតណាមដែលមានជាង 60លាននាក់បានដែរឬទេ? ទាំងនេះគឺជា​ក្ដីបារម្ភធំបំផុតដែលរដ្ឋាភិបាលវៀតណាមទាមទារឱ្យបង្កើតការិយាល័យឡើងដើម្បីងាយ-ស្រួលធ្វើការជាមួយគ្នា។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបែកធ្លាយព័ត៌មានទិន្នន័យអ្នកប្រើ Facebook ដែលត្រូវបានគេលួចនោះ រដ្ឋាភិបាលវៀតណាមបានប្រកាសថា បើសិនជា Facebook មិនព្រមផ្ដល់​ចម្លើយ ឬគ្មានដំណោះស្រាយសមស្របណាមួយនោះទេ Facebook នៅក្នុងប្រទេសវៀតណាមនឹងត្រូវបិទ៕

  • តោះ Make-up ត្រៀមសម្រាប់ការថត Pre-wedding!

    តោះ Make-up ត្រៀមសម្រាប់ការថត Pre-wedding!

    ការតុបតែងមុខសម្រាប់ការថត Pre-wedding នាសម័យថ្មីនេះគឺខុសពីសម័យមុន ដើម្បីទទួលបាននូវភាពស្រស់ស្អាតបែបធម្មជាតិ និងត្រូវជាមួយនឹងទម្រង់មុខ ការស្លៀកពាក់ និងទីកន្លែងថតជាក់ស្តែង។ ការតុបតែងមុខដើម្បីថត Pre-wedding ត្រូវផ្តោតសំខាន់ទៅលើភាពស្រស់ស្រាយ និងបែបធម្មជាតិ ដោយគ្រាន់បន្ថែមសម្រស់ និងពណ៌នៃបបូរមាត់ និងពណ៌ភ្នែកតែបន្តិចគឺជាការស្រេច។ ដូច្នេះសូមពិនិត្យមើលការ Make-up របស់អនាគតកូនក្រមុំដ៏ស្រស់ស្អាត ដែលមាននៅក្នុងទំព័រតុបតែងមុខរបស់ ឡារ៉ែន ដូចតទៅ៕

     

  • ថត Pre-wedding គួរជ្រើសរើសម៉ូដសម្លៀកបំពាក់បែបណា

    ថត Pre-wedding គួរជ្រើសរើសម៉ូដសម្លៀកបំពាក់បែបណា

    ការថត Pre-wedding ដែលជារូបនៃភាពផ្អែមល្ហែម និងទុកជាអនុស្សាវរីយ៍ស្នេហ៍ មុនចូលដល់ថ្ងៃរៀបការ គឺជារឿងសំខាន់ខ្លាំងណាស់។ ដូច្នេះសម្លៀកបំពាក់ដែលអ្នកត្រូវស្លៀកពាក់ក៏ត្រូវតែជ្រើសរើសជាពិសេស ដើម្បីឱ្យត្រូវជាមួយនឹងទីកន្លែង និងរដូវកាល ដើម្បីទទួលបាននូវរូបភាពដ៏ស្រស់ស្អាតដូចបំណងសម្រាប់ទុកជាអនុស្សាវរីយ៍ផង និងទុកប្រើប្រាស់នៅក្នុងថ្ងៃពិសេសរបស់អ្នកផង។ តោះ! ជ្រើសរើសម៉ូដសម្លៀកបំពាក់សម្រាប់ថតPre-wedding របស់អ្នកនៅក្នុងទំព័រនេះទាំងអស់គ្នាណ៎ា៕

  • ចង់លេងម៉ូដរ៉ូបកូនក្រមុំ ដ៏ស្រស់ស្អាតរបស់ កេណរី ឬទេ?

    ចង់លេងម៉ូដរ៉ូបកូនក្រមុំ ដ៏ស្រស់ស្អាតរបស់ កេណរី ឬទេ?

    តើសុភាពនារីទាំងឡាយបានត្រៀមអ្វីខ្លះសម្រាប់ថ្ងៃពិសេសរបស់អ្នក? បើមិនទាន់ត្រៀមខ្លួនទេនោះ សូមអញ្ជើញមក កេណរី ដែលជាហាងកាត់សម្លៀកបំពាក់នារីដ៏ទាន់សម័យ។ នៅហាង កេណរី មានម៉ូដរ៉ូបកូនក្រមុំស្អាតៗជាច្រើន ដែលមានទាំងម៉ូដរ៉ូបកូនក្រមុំដែលមានស្រាប់ ដែលអ្នកអាចធ្វើការជាវភ្លាមៗ ឬអាចកុម៉្មង់ម៉ូដបានតាមចំណង់ចំណូលចិត្ត។

    តោះថ្ងៃពិសេសផង ចាំអីទៀត! សូមមកហាង កេណរី ឥឡូវនេះ ដើម្បីទទួលបានរ៉ូបកូនក្រមុំក្នុងក្តីសុបិនរបស់អ្នក។

    ចង់បានម៉ូដរ៉ូបបែបណា ធានាថាដូចបំណងជាមិនខាន!

    កូនក្រមុំរបស់ កេណរី ត្រូវតែស្រស់ស្អាត

    កូនក្រមុំរបស់ កេណរី ត្រូវតែពិសេស

    កូនក្រមុំរបស់ កេណរី ត្រូវតែលេចធ្លោបំផុតនៅក្នុងថ្ងៃសំខាន់របស់អ្នក៕

  • កំពូលមហាសេដ្ឋីលោក Jeff Bezos សន្យាចាយ 2ពាន់លានដុល្លារជួយអ្នកគ្មានផ្ទះសំបែង

    កំពូលមហាសេដ្ឋីលោក Jeff Bezos សន្យាចាយ 2ពាន់លានដុល្លារជួយអ្នកគ្មានផ្ទះសំបែង

    កំពូលមហាសេដ្ឋីដែលមានលុយច្រើនជាងគេនៅក្នុងពិភពលោក Jeff Bezos បានប្ដេជ្ញាថា លោកនឹងចំណាយ​ថវិកា​ប្រមាណ 2ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់គ្រួសារដែលគ្មានផ្ទះសំបែង និងសាលាបឋមសិក្សាដែលមាន​ចំណូលទាប។

    នេះគ្រាន់តែជាទឹកចិត្តមនុស្សធម៌តិចតូចប៉ុណ្ណោះសម្រាប់កំពូលមហាសេដ្ឋី Amazon.com រូបនេះព្រោះកាលពីឆ្នាំមុនលោក​បានប្រកាសនៅលើបណ្ដាញសង្គម Twitter ថា លោកនឹង​ចំណាយធនធានដែលលោកមានជួយដល់​វិស័យអប់រំជាពិសេសគឺសម្រាប់អ្នកដែលគ្មាននលទ្ធផលភាពសិក្សាព្រោះលោកយល់ឃើញថា មានតែការសិក្សាទេ ទើបជួយ​អភិវឌ្ឍពិភពលោកឱ្យរីកចម្រើនបាន។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក Jeff Bezos ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes​ ចុះផ្សាយថា លោក​មាន​ទ្រព្យសម្បត្តិ 163ពាន់លានដុល្លារ និងជាកំពូលអ្នកមានលុយច្រើនជាងគេលើលោកដោយបាន​ច្រានលោក Bill Gates ឱ្យធ្លាក់ពីកំពូលតំណែងមហាសេដ្ឋីលេខ1 មកនៅត្រឹមលេខ2 វិញ៕

  • ការធ្វើ​ទំនើបកម្ម​កសិកម្ម បានចាប់ផ្តើម​ដំណើរការ​ដោយ​កម្មវិធី Blockchain

    ការធ្វើ​ទំនើបកម្ម​កសិកម្ម បានចាប់ផ្តើម​ដំណើរការ​ដោយ​កម្មវិធី Blockchain

    កម្មវិធី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​កសិករ​តាមរយៈ​ការប្រើ​កម្មវិធី​ប្លុក​ឆេន (blockchain)បានចាប់ផ្តើម​ជា​ផ្លូវការ​នូវ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម ដែល​ត្រូវបាន​គេ​ហៅថា “ប្លុក​រ៉ា​យស‟ (blockrice) កំពុង​ចាប់ផ្តើម​បទពិសោធ​ជា​លើកដំបូង​ដោយ​ផ្តោតលើ​កសិករ​នៅក្នុង​ខេត្តព្រះវិហារ ដែល​កម្មវិធី​នេះ​ជាការ​សហការគ្នា​រវាង​អង្គការ​អុក​ស្វា​ម​កម្ពុជា និង​ក្រុមហ៊ុន​ក្នុងស្រុក​អាម​រូ​រ៉ា​យស៍ (Amru Rice)។

    លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា វា​គឺជា​ការពិសោធ​ជា​លើកដំបូង ព្រោះ​ប្លុក​ឆេន​ហ្នឹង​គេ​ច្រើន​ធ្វើ​ទៅលើ​ការចិញ្ចឹម​ត្រី ដំណាំ​កាហ្វេ​នៅ​ប្រទេស​វៀតណាម និង​អាហ្វ្រិក​ជាដើម គ្រាន់តែ​ថា​នៅ​ស្រុកយើងៗធ្វើ​នៅលើ​ដំណាំ​ស្រូវ មានន័យថា គោល​គំនិត​នេះ​មិនមែន​ថ្មី​ទេ​នៅលើ​ពិភពលោក តែ​សម្រាប់​យើង blockchain នេះ​ថ្មី យើង​បានធ្វើ​ទៅលើ​ស្រូវ​អង្ករ​ដែលជា​វិស័យ​លេចធ្លោ​ជាងគេ (យើង​គួរតែ​ធ្វើ​ទៅលើ​ដំណាំ​ដទៃទៀត​ផងដែរ)។

    លោក​ឧកញ៉ា​បាន​លើកឡើងថា ជា​គោល​គំនិត​គេ​ចង់​កសាង​គម្រោង3 ដែល​គម្រោង​ទី1 គឺ​ប្រព័ន្ធ​តាមដាន​ការដាំដុះ ទី2 បង្កើន​តម្លាភាព​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ទី3 បង្កើន​កម្រិតជីវភាព​រស់នៅ​របស់​កសិករ។ លោក​មានប្រសាសន៍ថា “លោក​សង្ឃឹមថាកម្មវិធី​សាកល្បង​នេះ​នឹង​ទទួលបាន​ជោគជ័យ ហើយ​ពួកគេ​នឹង​អាច​ពង្រីក​វា​ទៅកាន់​សហករណ៍ថ្មីៗបន្ថែមទៀត​ក្នុង​ការធ្វើ​វឌ្ឍនភាព​នាពេល​អនាគត ហើយ​គោលបំណង​របស់​យើង​គឺ​បង្កើន​ទីផ្សារ​ជូន​កសិករ​ខ្មែរ‟។

    លោក កាន់ គ​ន្ធី អគ្គនាយករង​គ្រប់គ្រង​ក្រុមហ៊ុន Amru Rice បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា កម្មវិធី​នេះ​នឹងត្រូវ​អនុវត្ត​ជាមួយនឹង​សហគមន៍​កសិករ​អង្ករ​សរីរាង្គ​នៅ​ខេត្តព្រះវិហារ​ដល់​ខែមីនា ឆ្នាំ2019។ សហគមន៍​នេះ​នឹង​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​blockchain និង​កិច្ចសន្យា​ប្រកបដោយ​ភាព​ឆ្លាត​វៃ ជាមួយ​គ្រប់​ភ្នាក់ងារ​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​រួមទាំង​ក្រុមហ៊ុន​ Sano Rice ដែលជា​ក្រុមហ៊ុន​ផលិត​នំ​ស្រូវ​របស់​ប្រទេស​ហូ​ឡង់​ដែល​នឹង​ប្រើ​អង្ករ​របស់​សហគមន៍​នេះ​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ផលិតផល​របស់​ពួកគេ​ផងដែរ។

    លោក​អគ្គនាយករង​បាន​បន្ថែមថា អ្នកចូលរួម​ទាំងអស់​មកពី​សហគមន៍​កសិក​ម្ម និង​ក្រុមហ៊ុន ​Sano Rice នឹងមាន​កុងត្រា​ឌីជីថល​រួមគ្នា។ លោក​បាន​ពន្យល់ថា ក្នុងអំឡុងពេល​ដំណើរការ​ចាប់ពី​ការដាំដុះ​រហូតដល់​ការផលិត​ជា​អង្ករ អ្នកចូលរួម​ខ្សែចង្វាក់​ផលិតកម្ម​នេះ​នឹង​ចែករំលែក​ព័ត៌មាន​ជាមួយគ្នា​តាមរយៈ​ប្រព័ន្ធ​ទិន្នន័យ​ដែល​បាន​ចែករំលែក​ដោយ​ប្រើ blockchainជា​បច្ចេកវិទ្យា​ដែល​អាចឱ្យ​យើង​ប្រើ​ blockrice បាន។ ទិន្នន័យ​ទិន្នផល​ដោយ​កម្មវិធី​នេះ​នឹងត្រូវ​ធ្វើការ​វិភាគ​ដើម្បី​ស្វែងរក​មធ្យោបាយ​ពង្រឹង​សហគមន៍​កសិកម្ម​ក្នុងស្រុក។

    លោក គ​ន្ធី បាន​មានប្រសាសន៍​ទៀតថា៖ “បច្ចេកវិទ្យា blockchain ដែល​ត្រូវបាន​ប្រើប្រាស់​នេះ​អាចជួយ​កាត់បន្ថយ​ថ្លៃដើម ដែល​កាលពីមុន​មាន​អ្នកលក់ អ្នកទិញ ឈ្មួញកណ្តាល និង​ទីផ្សារ​ច្រើន​ដំណាក់​ធ្វើឱ្យ​មានតម្លៃ​ថ្លៃ តែ​ការប្រើ blockchain វា​បាន​កាត់បន្ថយ​ច្រើន‟។ បច្ចុប្បន្ន​ការប្រើ ​blockchain ដែលជា​បច្ចេកវិទ្យា​ថ្មី​នេះ​ទើបបាន​ប្រើប្រាស់​នៅក្នុង​សហគមន៍​កសិកម្ម​តែមួយ​ប៉ុណ្ណោះ (មាន​កសិករ​ប្រមាណ 50នាក់) និង​ទៅលើ​ផលិតផល​តែមួយ គឺ​ស្រូវតែ​វា​អាចធ្វើ​ជាមួយ​ផលិតផល​ដទៃទៀត​បាន‟។

    លោក​បាន​បន្ថែមថា ទិន្នន័យ​នេះ​ក៏​អាច​ត្រូវបាន​ប្រើ និង​គ្រប់គ្រង​ដោយ​អង្គការក្រៅរដ្ឋាភិបាល​អុក-​ស្វា​ម​ដែល​ធ្លាប់បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​ដោយ​គាំទ្រ​តម្លៃ​សមរម្យ និង​ស្តង់ដារ​ជីវភាព​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ខ្សែចង្វាក់​ផលិតកម្ម និង​ការផ្គត់ផ្គង់ ពីព្រោះ​យើង​ក៏បាន​ដឹង​ដែរ​ថា អុក​ស្វា​ម​គាត់​បាន​ចុះ​ជាប់​ជាមួយ​កសិករ គាត់​ស្គា​ល់ពី​បញ្ហា និង​តម្រូវការ​បែបណា​ដែល​អាចឱ្យ​យើង​ជឿជាក់​បាន​ក្នុង​ការធ្វើ​បច្ចេកវិទ្យា​នេះ​ក្នុង​កម្រិតណា។

    ទោះយ៉ាងណា​ក៏ដោយ​ប្រសិនបើ​ទទួលបាន​ជោគជ័យ វា​អាច​ត្រូវបាន​ពង្រីក​ដើម្បី​រួមបញ្ចូល​សហគមន៍​ទាំងអស់​ដែល​កំពុងធ្វើការ​ជាមួយ Amru Rice ដែលមាន​សហគម​ន៍ក​សិ​កម្ម​រហូតដល់ 27 កន្លែង​នៅក្នុង​ខេត្តព្រះវិហារ​តែមួយ។

    ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ លោក​មិនទាន់​បានទទួល​ព័ត៌មាន​ស្តីអំពី blockchain ច្បាស់លាស់​ទេ ព្រោះ​ជា​កិច្ចព្រមព្រៀង​របស់​អុក​ស្វា​ម និង​ក្រុមហ៊ុន Amru Rice។ លោក​មានប្រសាសន៍ថា “យើង​មាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ជា​អ្នកសម្របសម្រួល​ការងា​រ​នេះ តែ​ចំពោះ​ការផ្តល់​មតិ​លើ blockchain នេះ ខ្ញុំ​មិនអាច​បញ្ជាក់ជូន​បានទេ ពីព្រោះ​ខ្ញុំ​មិនទាន់​សិក្សា​បានច្បាស់លាស់ ឬ​យល់​មិនបាន​ច្បាស់​អំពី​បច្ចេកវិទ្យា​ blockchain តែ​សង្ឃឹមថា​ការប្រើ​បច្ចេកវិទ្យា​ដែល​ស្រដៀង​គ្នា​ទៅនឹង​ការចុះ​ពាណិជ្ជសញ្ញា ឬ​ជាការ​បំពេញ​ឱ្យ​កិច្ចការ​បែប ​QR កូដ​សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ជាការ​ល្អ តែ​សូម​ឱ្យមាន​ភាពស្មោះត្រង់រ​វាង​ភាគី​ទាំងអស់ បានន័យថា ប្រសិនបើ​យើង​ធ្វើ​អង្ករ​ក្រអូប ផលិតផល​យើង​ត្រូវ​ចេញមក​ជា​អង្ករ​ក្រអូប កុំឱ្យ​មានការ​បន្លំ​ជា​អង្ករ​ផលិតផល​ផ្សេង​ទៅវិញ​នោះ‟៕

  • តុបតែង​សក់ស្អាត​បែប Cute សម្រាប់​ថត Pre-wedding

    តុបតែង​សក់ស្អាត​បែប Cute សម្រាប់​ថត Pre-wedding

    ម៉ូដ​សក់ស្អាតៗ Cute ៗ ក៏​សំខាន់​ដែរ សម្រាប់​ការថត Pre-wedding ដូច្នេះ តោះ​ជ្រើសរើស​ម៉ូដ​សក់​ដែល​អ្នក​ស្រឡាញ់​ពេញចិត្ត ហើយ​តុបតែង​សម្រាប់​ថ្ងៃ​ថត Pre-wedding របស់​អ្នក! នោះ​រូបថត​ដែល​អ្នកទទួលបាន នឹង​ស្រស់ស្អាត​ដូច​បំណង​របស់​អ្នកជា​មិនខានឡើយ៕

    សូមរីករាយទស្សនារូបភាពខាងក្រោម៖