Author: ធឿន មករា

  • កិច្ចប្រជុំអាស៊ានលើកទី33 សំដៅលើការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ

    កិច្ចប្រជុំអាស៊ានលើកទី33 សំដៅលើការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ

    បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន ទោះជាមានកំណត់គោលដៅរួម “សហគមន៍តែមួយ វាសនាតែមួយ” ក៏ដោយ ប៉ុន្តែគម្លាតនៃការអភិវឌ្ឍហាក់មានភាពខុសគ្នាខ្លាំងនៅឡើយនៅក្នុងសហគមន៍មួយនេះ ដូចជាប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ជាដើម ត្រូវបានគេមើលឃើញថា ការអភិវឌ្ឍហាក់មានភាពលេចធ្លោខ្លាំងជាងប្រទេសមួយចំនួនទៀត ដូចជាប្រទេសភូមា ឡាវ និងកម្ពុជាជាដើម។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី33 កាលពីសប្តាហ៍មុនបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗដែលជាសមាជិកអាស៊ានបានផ្លាស់ប្តូរយោបល់ទៅលើបញ្ហាសំខាន់ៗជាច្រើនដូចជា ការតភ្ជាប់ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ បណ្តាញទីក្រុងឆ្លាតអាស៊ាន បដិវត្តន៍ឌីជីថល និងបញ្ហាផ្សេងៗទៀតដែលជាកង្វល់រួមដែលប៉ះពាល់ដល់តំបន់ និងពិភពលោក។ ក្រឡេកមើលទិដ្ឋភាពសេដ្ឋកិច្ចវិញ ថ្នាក់ដឹកនាំបានកត់សម្គាល់ដោយការពេញចិត្តដែលតំបន់សម្រេចបាន GDP រួមគ្នា 2.8ទ្រីលានរៀលនៅក្នុងឆ្នាំ2017 និងបានកត់សម្គាល់កំណើនដែលរំពឹងថានឹងរក្សាស្ថិរភាពក្នុងអត្រា5.1ភាគរយ និង5.2ភាគរយនៅក្នុងឆ្នាំ2018 និងឆ្នាំ2019ខាងមុខ។ វឌ្ឍនភាពដែលសម្រេចបានប្រកបដោយខ្លឹមសារនៅក្នុងការចរចាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ2018 និងបានប្តេជ្ញាចិត្តសាជាថ្មីក្នុងការបញ្ចប់ (RCEP) ដែលមានលក្ខណៈទំនើបមានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅក្នុងឆ្នាំ2019។

    សម្រាប់ការអភិវឌ្ឍផ្នែកសង្គម និងវប្បធម៌ បណ្តាមេដឹកនាំប្រទេសក្នុងសហគមន៍បានស្វែងរកដំណោះស្រាយរួមគ្នាក្នុងការធ្វើឱ្យស្គាល់អត្តសញ្ញាណអាស៊ាន និងអាស៊ានរួម និងបានស្វែងរកមធ្យោបាយនវានុវត្តន៍ក្នុងការផ្តល់នូវជំនាញដល់ប្រជាជន ដែលអាចជួយឱ្យអាស៊ាននៅតែរក្សាបាននូវភាពរស់រវើក បរិយាប័ន្ន និងជាកន្លែងប្រកបដោយថាមវន្តសម្រាប់ប្រជាជនរស់នៅ ធ្វើការ និងកម្សាន្តជាដើម។

    ក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ពីជំហរសំខាន់ៗមួយចំនួនដូចជា៖
    1.ស្នើឱ្យគ្រប់ភាគីបន្ត ពិភាក្សាស្តីពីការអនុវត្តក្របខ័ណ្ឌទីក្រុងឆ្លាតឆ្នាំ2018 និងរិះរកមធ្យោបាយដើម្បីធ្វើសមាហរណកម្ម និងធ្វើសុខដុមនីយកម្មផែនការមេស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតរបស់ខ្លួនទៅក្នុងយន្តការតំបន់រួមមួយដែលអាចសម្របសម្រួល និងមានតុល្យភាព។

    2.គូសបញ្ជាក់ពីសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពក្នុងតំបន់ និងបានស្នើដល់ប្រទេសថៃដែលជាប្រធានអាស៊ានឆ្នាំ2019ខាងមុខ ដាក់បញ្ហានេះទៅក្នុងរបៀបវារៈចម្បងរបស់កិច្ចប្រជុំអាស៊ានលើកក្រោយ។

    3.ទំនាក់ទំនងក្រៅតំបន់អាស៊ាន ប្រមុខរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដល់ផលប្រយោជន៍ដល់ការតភ្ជាប់តំបន់ ការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានព្រមទាំងលក្ខណៈបើកចំហបរិយាប័ន្ន និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

    លទ្ធផលនៃកិច្ចប្រជុំលើកទី33នេះ បណ្តាមេដឹកនាំអាស៊ានបានអនុម័តឯកសារសំខាន់ៗចំនួន7 រួមមាន៖
    1.ក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន។

    2. សេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍ណែនាំ ស្តីពីជំនួយផ្នែកកុងស៊ុលដោយស្ថានបេសកកម្មការទូតនានានៃបណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងបណ្តាប្រទេសទី3 ដល់ជនជាតិនៃប្រទេសសមាជិកអាស៊ានដទៃទៀត។

    3. ផែនការសម្រាប់ការជំរុញអាស៊ានឆ្នាំ2025 ការបញ្ជ្រាបចំណេះដឹងជនពិការ។

    4. សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការលើកកម្ពស់ការងារបៃតង សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងសមធម៌ក្នុងសហគមន៍អាស៊ាន។

    5. សេចក្តីប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុជូនសន្និសីទលើកទី24 នៃភាគីពាក់ព័ន្ធ (COP 24) ចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)​ និង6.សម្រាប់សេចក្តីប្រកាសរួម អាស៊ាននឹងដាក់ជូនកិច្ចប្រជុំលើកទី14 នៃសន្និសីទរបស់ភាគីអនុ-សញ្ញាស្តីពីពិពិធភាពជីវចម្រុះ (CBD COP 14)។

    គួរបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំកំពូលលើកទី33 បណ្តាមេដឹកនាំប្រទេសអាស៊ានក៏បានជួបប្រជុំកំពូលក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំអាស៊ាន-អូស្រ្តាលី កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី21 កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី20 ក្នុងការជំរុញសេដ្ឋកិច្ចដែលបើកចំហប្រកបដោយថាមពល និងដែលអាចប្រកួតប្រជែងបានសម្រាប់ប្រយោជន៍រួមរបស់តំបន់ ហើយបានប្តេជ្ញាបង្កើនពាណិជ្ជកម្មតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការលើការវិនិយោគដើម្បីឱ្យមានកំណើនការភ្ជាប់ទំនាក់ទំនងប្រជាជននឹងប្រជាជន និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀត៕

  • ស្ត្រី គួរអនុវត្តទង្វើទាំងនេះ ដើម្បីបញ្ឆេះអារម្មណ៍សិចរបស់បុរស

    ស្ត្រី គួរអនុវត្តទង្វើទាំងនេះ ដើម្បីបញ្ឆេះអារម្មណ៍សិចរបស់បុរស

    មិនថាតែចំពោះជនជាតិអាស៊ី ឬអឺរ៉ុបនោះទេ ភាគច្រើនស្រ្តីតែងតែយល់ច្រឡំ និងប្រកាន់ខ្លួនយ៉ាងដូច្នេះថា រាល់សកម្មភាពសិចជាមួយដៃគូ គឺជាការទទួលខុសត្រូវរបស់ភាគីខាងបុរសទាំងអស់ ដោយរាប់ចាប់តាំងពីពេលចាប់ផ្តើម រហូតដល់ពេលបញ្ចប់ ដោយខ្លួនឯងគ្រាន់តែអ្នកចាំបំពេញបំណងដោយការដេកស្ងៀមថ្មឹងរឹងខ្លួនដូចគល់ឈើ ឬរង់ចាំតែទទួលផលសុខស្រួលតាមតែសកម្មភាពរបស់បុរសដែលផ្តល់ឱ្យតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់អ្នកជាស្ត្រីផ្ទាល់តែម្ដង ប្រសើនបើអ្នកយល់បែបនេះដែរ វាជាការខុសឆ្ងង់ដែលត្រូវតែមានការកែប្រែទម្លាប់ចាស់ ហើយងាកមកអនុវត្តនូវសកម្មភាពងាយៗជាមួយដៃគូ ដើម្បីទទួលបានសេចក្ដីសុខស្រួលទាំងអស់គ្នាក្នុងនាមជាភរិយាស្វាមី។ អ្នកគ្រាន់តែអនុវត្តនូវចំណុចងាយៗដូចខាងក្រោម៖

    ការបង្ហាញអារម្មណ៍បញ្ជាក់ពីចំណង់សិចរបស់អ្នក ៖ ​មិនថាតែចំពោះបុរសណាម្នាក់នោះទេ នៅពេលដែលនារីដែលជាដៃគូរបស់ខ្លួន បង្ហាញពីអារម្មណ៍យកចិត្តទុកដាក់ណែបនិត្យបង្កប់ដោយអត្ថន័យយ៉ាងស៊ីជម្រៅបែបស្នេហា ភាគច្រើនគឺរមែងស្លុងអារម្មណ៍ទៅតាមហ្នឹងដែរជាមិនខាន។ ដូច្នេះ ប្រសិនបើអ្នកចង់បានក្ដីស្រឡាញ់ ដែលឈានទៅរកសកម្មភាពសិចជាមួយបុរសជាដៃគូ អ្នកគួរតែសាកល្បងដូចការណែនាំមួយនេះ នោះនឹងដឹងពីលទ្ធផលដែលទទួបានជាមិនខាន។

    ការប្រើដៃដើម្បីដាស់អារម្មណ៍សិចបុរស ៖ កុំថាឡើយបុរសអាចប្រើដៃរបស់ខ្លួនធ្វើជាឧបករណ៍ដាស់អារម្មណ៍នារីឱ្យមានភាពពុះកញ្ច្រោល សម្រាប់នារីក៏អាចប្រើដៃដាស់អារម្មណ៍កាមគុណបុរសបានដូចគ្នា។ នៅពេលដែលឈានចូលដល់ដំណាក់កាលទី2 ដែលអាចអន្ទងចិត្តបុរសជាដៃគូឱ្យមានអារម្មណ៍សិចជាមួយអ្នករួចហើយ ដៃរបស់អ្នកគឺមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យបុរសមានភាពត្រេកត្រអាលស្ទើរតែទប់អារម្មណ៍មិនបាន ដោយអ្នកគ្រាន់តែប្រើដៃចាប់ក្តោបក្រសោបអវៈយវៈភេទរបស់ដៃគូ(អង្គជាតិ) ហើយត្រដុសថើរទៅលើ ចុះក្រោម ដោយសកម្មភាពមួយៗ។

    បន្ថែមអារម្មណ៍សិចបុរសដោយប្រើមាត់ ៖​ អ្នកមានធ្លាប់ដឹងទេថា ការប្រើមាត់ធ្វើជាឧបករណ៍ជំនួយសិចមានឥទ្ធពលខ្លាំងដល់កម្រិតណា? វាមិនខុសគ្នាពីអ្នកដែលធ្លាប់ទទួលបានអារម្មណ៍សុខស្រួលយ៉ាងពុះកញ្ច្រោលរហូតរមួលខ្លួន ក្រោមសកម្មភាពដ៏រស់រវើកនៃអណ្តាតដៃគូលិឌប្រដាប់ភេទរបស់អ្នកនោះទេ។ បុរសក៏ដូចគ្នា។ នៅពេលអ្នកប្រើមាត់ និងអណ្តាតឃុំគ្រងប្រដាប់ភេទបុរសជាដៃគូ (បៀមប្រៀបដូចការ៉េម) នោះបុរសនឹងកើតមានអារម្មណ៍ក្ដៅពេញទាំងប្រាណរហូតមិនអាចទប់អារម្មណ៍ខ្លួនឯងបានក៏ថាបានដែរ។

    ទុកឱកាសឱ្យភាគីបុរសជាអ្នកនាំមុខ ៖ វាជាការពិតណាស់ទៅហើយ សម្រាប់អ្នកដែលជាស្រ្តីមិនអាចចាប់បង្ខំបុរសជាដៃគូឱ្យផ្តេកផ្តួលរួមដំណេកជាមួយអ្នកភ្លាមៗបាននោះទេ ប៉ុន្តែអ្នកអាចដុតបញ្ឆេះអារម្មណ៍របស់ដៃគូឱ្យឆេះក្ដៅបាន។ ជាមួយនឹងសកម្មភាពទាំងអស់ខាងលើនេះ យើងថា ភាគីខាងបុរសនឹងមិនអាចតាំងជំហរ ទប់អារម្មណ៍បាននោះទេ ហើយជាចុងក្រោយបំណងរបស់អ្នកច្បាស់ជាទទួលបានផ្លែផ្កាយ៉ាងត្រចេះត្រចង់រួមគ្នាជាមួយដៃគូជាក់ជាមិនខាន។

    ជូនពរឱ្យដំណើរជីវិតសិចជាដៃគូរបស់អ្នកទទួលបានភាពល្អប្រសើរ និងយូរអង្វែង…៕

  • តិច​និក​ទុកដាក់ និង​ការពារ​ម្ហូបអាហារ​កុំឱ្យ​ឆាប់​ខូច​របស់​ស្ត្រី​មេផ្ទះ​ជនជាតិ​ជប៉ុន

    តិច​និក​ទុកដាក់ និង​ការពារ​ម្ហូបអាហារ​កុំឱ្យ​ឆាប់​ខូច​របស់​ស្ត្រី​មេផ្ទះ​ជនជាតិ​ជប៉ុន

    ប្រទេស​ជប៉ុន ពេល​ធាតុអាកាស​ក្ដៅ ក៏​ក្ដៅ​មិន​ចាញ់​ស្រុក​យើង​ប៉ុន្មាន​ដែរ ដូច្នេះហើយ​ទើប​ស្ត្រី​មេផ្ទះ​ជនជាតិ​ជប៉ុន​មាន​តិច​និកល្អៗក្នុងការ​ការពារ​ម្ហូប​អាហារ​កុំឱ្យ​ផ្អូម​ខូច​នៅក្នុង​រដូវក្ដៅ​ច្រើនណាស់… បងៗស្ត្រី​មេផ្ទះ​ទាំងឡាយ​អាច​សាកល្បង​យកមក​កែច្នៃ​ប្រើ​នៅក្នុង​ស្រុក​យើង​ ដើម្បី​ការពារ​កុំឱ្យ​ម្ហូបអាហារ​ឆាប់​ខូច​បាន​ចា៎ស។

    1. ចំហាយ​ទឹក ជើងឯក​ខាង​ធ្វើឱ្យ​ម្ហូបអាហារ​ឆាប់​ខូច
    មុនគេ​បង្អស់ រឿង​ដែល​ត្រូវ​ចាំ​ទុក​គឺ រឿង​ចំហាយ​ទឹក​នៅក្នុង​ម្ហូបអាហារ សំខាន់​ខ្លាំងណាស់ព្រោះ​វា​ជា​អ្នក​ដែល​ធ្វើឱ្យ​ម្ហូបអាហារ​ឡើងជោរ​ទឹក​ពពាច ជា​ជើងឯក​ខាង​ធ្វើឱ្យ​ម្ហូបអាហារ​ឆាប់​ខូច។ ដោយ​ប្រអប់​ប្លា​ស្ទិ​ក​ដាក់​អាហារ​ដែលមាន​គម្រប​បិទ​ជិត នៅពេល​យើង​ដាក់​ម្ហូបអាហារក្ដៅៗចូលទៅ ធ្វើឱ្យ​កើត​ចំហាយ​ទឹក និង​ទោះជា​អាហារ​មិន​ក្ដៅ​ក៏ដោយ តែ​ពួក​ទឹកឆា ទឹកស៊ីអុីវ​ដែល​នៅក្នុង​ម្ហូបអាហារ​នោះ ពេល​នៅក្នុង​ប្រអប់ និង​ត្រូវ​ធាតុអាកាសក្ដៅៗ ក៏​នឹង​ធ្វើឱ្យ​ក្ដៅ​ភាយ​ចេញ​ជា​ចំហាយ​ទឹកបាន​ដូចគ្នា។ ដូច្នេះ​យើង​នាំគ្នា​មក​មើល​ពី​វិធីងាយៗដែល​មិន​ធ្វើឱ្យ​កើតមាន​ចំហាយ​ទឹក​ដូចតទៅ។

    2. អាហារ​ចៀន​បំពង មិន​ងាយ​ខូច
    អាហារ​ចៀន​បំពង​ជា​អាហារ​ដែល​មិន​ងាយ​ខូច​ទេ ព្រោះ​វា​ស្ងួត មាន​សំណើម​តិច​បំផុត បើ​ធៀប​នឹង​ម្ហូប​ឆាផ្សេងៗដែលមាន​ទឹក​គ្រឿងគ្រៅ​ច្រើន ដូច្នេះ​ទើប​ម្ហូប​ចៀន​បំពង គឺជា​ជម្រើស​ដែល​ល្អ​មួយ​ក្នុងការ​ទុកដាក់​បានល្អ។ ឧទាហរណ៍ ម្ហូប​ខ្មែរ​យើង​មានដូចជា មាន់​ចៀន សាច់ជ្រូក​ប្រឡាក់​ចៀន និងសាច់​ងៀតជាដើម។

    3. បន្លែ​ស្រុស ត្រូវឱ្យ​ស្ងួត​ទឹក
    ម្ហូប បើ​មានតែ​សាច់​ក៏​នឹងមិន​ទទួលបានសារធាតុ​អាហារ​គ្រប់មុខ​ដែរ ដូច្នេះ​ទើបបងៗស្ត្រី​មេផ្ទះ​ជាច្រើន​ដាក់​បន្លែ​ចូល​ដែរ ទោះជា​តិចតួច​ក្ដី តែ​ក៏​សំខាន់ ប៉ុន្តែ​បន្លែ​ស្រុស បន្លែ​ស្ងោរផ្សេងៗត្រូវតែ​ឱ្យ​ស្រស់ទឹក និង​ប្រើ​ក្រដាសអនាម័យ​សម្រាប់​ប្រើ​ជាមួយ​ម្ហូបអាហារ​ផ្ដិត​ឱ្យ​ស្ងួត​បាន​ច្រើន​បំផុត។ ពេល​រៀបចំ​ចូលក្នុង​ប្រអប់​គួរប្រើ​ចាន​ក្រដាស​បំបែក​ជាផ្នែកៗ មិនឱ្យ​ទឹក​ដែល​ចេញពី​បន្លែ​ទៅ​ប៉ះ​ម្ហូប​ផ្សេងទៀត(ជួយ​រក្សា​ភាព​ឆ្ងាញ់​ឱ្យនៅ​ដដែល​បាន​ទៀតផង)។

    4. បន្លែ​ផ្លែឈើ មិនគួរ​បេះ​ទង​ចេញ​ទេ
    ឧទាហរណ៍​ដូចជា ផ្លែ​ប៉េងប៉ោះតូច(ប៉េងប៉ោះ​ចង្កោម) តែ​បន្លែ​ខ្លះ​ដែល​ទង​វា​ស្អុយរលួយ​ហើយ ក៏​គួរតែ​បេះ​ចេញ ព្រោះ​អាចមាន​មេរោគ​បាក់តេរី​ច្រើន​ជាប់​មកជា​មួយ ដែល​ទោះជា​លាង​យ៉ាងណា​ក៏​មិន​អស់​ដែរ។

    5. តម ឬ​ចៀសវាង​ការបន្ថែម​វត្ថុ​រាវ បើ​មិនចាំបាច់
    ក្នុងការ​រៀបចំ​តុបតែង​ម្ហូប​ដោយ​ផ្លែ​ប៉េងប៉ោះ ឬ​បន្លែ​ផ្លែឈើ​ណា​ដែលមាន​ជាតិ​ទឹក​ច្រើន ការ​ដោត​ឈើ​ចាក់ ឬ​ពុះ​ជា​ពីរ ទោះជា​មើលទៅ​ឃើញ​ស្អាត និង​ងាយស្រួល​ចាប់​កាន់​ញ៉ាំ​មែន តែ​ក៏​មិនគួរ​ធ្វើ​បែប​ហ្នឹង​ដែរ ព្រោះ​ទឹក​ដែល​នៅក្នុង​បន្លែ​ផ្លែឈើ​ទាំងនោះ​នឹង​ហូរ​ចេញមក ធ្វើឱ្យ​ម្ហូប​នោះ​ឆាប់​ខូច​បាន។

    សម្រាប់​ឈើ​ចាក់​ដែល​ទិញ​មកហើយ មិនបាច់​ខ្លាច​ថា នឹងមិន​បាន​ប្រើ​នោះទេ បងៗស្ត្រី​មេផ្ទះ​អាច​យកមក​ដោត​លើ​ម្ហូបផ្សេងៗទៀត​បាន​ដូចជាសាច់ក្រក(ហាន់ចំណិត) ពង​ទា​ក្រឡុក(កាត់​ជា​ដុំ) ប្រហិត ឬ​ពង​ក្រួច​ស្ងោរ​បាន​ចា៎ស។

    6. ម្ហូបអាហារ​គ្រប់យ៉ាង​ត្រូវ​ទុកឱ្យ​ត្រជាក់​សិន
    ម្ហូបអាហារ​ដែលបងៗស្ត្រី​មេផ្ទះ​ត្រូវការ​ដាក់ចូល​ទៅក្នុង​ប្រអប់ ពេល​ចម្អិន​រួចរាល់​ហើយ គួរ​ដាក់​ចាន​ទុក ចាំ​ឱ្យ​ត្រជាក់​សិន សឹម​រៀបចំ​ដាក់ចូល​ក្នុង​ប្រអប់​ទុក (បើ​ចង់​ញ៉ាំ​បែប​ក្ដៅ ពេល​ញ៉ាំ​អាច​កម្ដៅ​បាន)។

    បាយ​អង្ករខ្សាយ​ក៏​អី​ុ​ចឹ​ង​ដែរ ដួស​ដាក់​ចាន​ទុក​សិន ហើយ​បិទ​ដោយ​បន្ទះ​ផ្លា​ស្ទិ​ករុំ​អាហារ ដើម្បី​កុំឱ្យ​បាយ​ស្ងួត​រឹង។ ពេលបាយ​ត្រជាក់​ហើយ សឹម​រៀបចំ​ដាក់ចូល​ប្រអប់។

    បើ​ដួស​ដាក់​ប្រអប់​តែម្ដង យើង​ក៏មាន​វិធី​ធ្វើឱ្យ​បាយ​ដែល​ត្រជាក់​ហើយ​នោះ​នៅតែមាន​ភាព​ឆ្ងាញ់​ដែរ ដោយ​ប្រើ​ក្រដាសអនាម័យ​ដែល​ប្រើ​ក្នុង​ការធ្វើ​ម្ហូបអាហារ​មក​បិទ​ពីលើ។ វិធី​នេះ​ប្រៀបដូចជា​ការ​ចំហុយ​ចំហាយ​ទឹក​ដែរ ធ្វើឱ្យ​បាយ​នៅ​ទន់ និង​ពេលបាយ​ត្រជាក់​ហើយ ក៏​យក​ក្រដាសអនាម័យ​ចេញ។

    ការរៀបចំ​ប្រអប់​អាហារ​បែប​ជប៉ុន មិនមែន
    ជា​រឿង​ពិបាក​ឡើយ គ្រាន់​តែមាន​ចាន​ក្រដាស
    តូច(មាន​លក់​នៅក្នុង​ផ្សារ​ទំនើប) និង​ឈើ​ចាក់
    ក៏​មើលទៅ​ដូច​អាហារ​ជប៉ុន​ដែរ ទោះជា​ដាក់​ម្ហូប​ខ្មែរ​យើង​ក៏ដោយ។ រឹតតែ​ប្រើ​តិច​និក​ការរៀបចំ​ប្រអប់​អាហារ​ក្នុង​រដូវក្ដៅ​តាម​ដែល​បាន​រៀបរាប់​មក​ខាងលើ​ផង​នោះ ធានាថា នឹង​រក្សា​ភាព​ឆ្ងាញ់​បាន​រហូត​ដល់ពេល​ត្រូវ​យកមក​ញ៉ាំ និង​មិន​ផ្អូម​យ៉ាងពិត​ប្រាកដ ហើយ​បើ​នៅផ្ទះ​មាន​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​ផង​នោះ យកទៅ​កម្ដៅ​មុននឹង​ទទួលទាន អាហារ​នឹង​រឹត​តែមាន​រសជាតិ​ល្អ​ឡើង​ជាមិនខាន៕

  • ទីតាំងទេសចរណ៍ 10កន្លែងនៅទីក្រុងម៉ាកាវ​ “ឡាស វេហ្គាស នៃទ្វីបអាស៊ី”

    ទីតាំងទេសចរណ៍ 10កន្លែងនៅទីក្រុងម៉ាកាវ​ “ឡាស វេហ្គាស នៃទ្វីបអាស៊ី”

    “ឡាស វេហ្គាស នៃទ្វីបអាស៊ី” នេះគឺជាឈ្មោះដែលមនុស្សជាច្រើនហៅ ទីក្រុងម៉ាកាវ (Macau) ទីក្រុងកំពង់ផែដែលបំបែកខ្លួនពីប្រទេសចិនដីគោក។ ម៉ាកាវជាតំបន់ដែលមានផ្ទៃដីទំហំតូច និងមានប្រជាជនរស់នៅតិចដូចគ្នា។ ទីនេះ គឺជាដែនដីដែលបានធ្វើការចាក់ដីបំពេញសមុទ្រដើម្បីសាងផែនដីថ្មីឡើងនៅលើឆ្នេរទល់មុខទីក្រុង ជូហៃ មណ្ឌលក្វាងទុង ប្រទេសចិន និងមានប្រវត្តិយូរលង់ណាស់មកហើយ។ ដូចដែលយើងបានដឹងខ្លះៗមកហើយថា នៅក្នុងទីក្រុងមួយនេះពោរពេញទៅដោយភាពសម្បូរបែបខាងវប្បធម៌ ស្ថាបត្យកម្ម និងដែលសំខាន់បំផុតគឺ ភាពរីកចម្រើនទៅមុខរបស់ទីក្រុងនេះដែលអាចចាត់ទុកបានថា ស្ថិតក្នុងលំដាប់ជួរមុខគេរបស់ទ្វីបអាស៊ីតែម្ដង។ ថ្ងៃនេះ ទំព័រទេសចរណ៍ របស់ទស្សនាវដ្ដី ឡារ៉ែន នឹងនាំប្រិយមិត្តអ្នកអានទៅកម្សាន្តនៅទីតាំងទេសចរណ៍ចំនួន10កន្លែងដែលមិនអាចខកខានបាន បើសិនជាមានឱកាសបានទៅលេងទីក្រុងម៉ាកាវ…។

    1. សំណាកព្រះវិហារ St. Paul

    ចាប់ផ្ដើមកន្លែងដំបូងដោយលែនម៉ាកលំដាប់លេខមួយរបស់ម៉ាកាវជាមួយនឹងសំណាកព្រះវិហារ St. Paul ជាសំណាកព្រះវិហារដែលរួចផុតពីហេតុការណ៍អគ្គិភ័យដ៏ធំមួយកាលពីអតីត។ បច្ចុប្បន្នទីនោះបានក្លាយជាលែនម៉ាកដែលអ្នកទេសចរតែងធ្វើដំណើរមកថតរូប និងទស្សនាភាពល្អស្អាតរបស់សំណាកព្រះវិហារមួយនេះ។

    2. ចតុរស្ស Senado

    បន្ទាប់ពីសំណាកព្រះវិហារ St. Paul ដើរកាត់មកខាងផ្សារបន្តិចក៏នឹងបានជួបចំណុចឆេកអ៊ីនមួយទៀតរបស់ទីក្រុងម៉ាកាវគឺរង្វង់មូល Senado។ នៅទីតាំងចតុរស្សមួយនេះលោកអ្នកនឹងបានជួបនឹងក្លិនចំហាយនៃវប្បធម៌លោកខាងលិចយ៉ាងពេញទំហឹង ទាំងអគារផ្ទះសំបែង និងព្រះវិហារបែប ឈីណូ ព័រទុយគីស មានភោជនីយដ្ឋាន និងហាងលក់ទំនិញជាច្រើន និងមានចំណុចកណ្ដាលគឺទីលានបាញ់ទឹកនៅផ្នែកខាងមុខជាចំណុចថតរូបដ៏ស្រស់ស្អាតរបស់ចតុរស្សមួយនេះ។

    3. វត្ត អាម៉ា A Ma Temple

    វត្តមួយនេះ គឺជាដើមកំណើតនៃឈ្មោះទីក្រុង ម៉ាកាវ ក៏អាចថាបានដែរ ព្រោះតាមប្រវត្តិសាស្រ្ត វត្តអាម៉ានេះមានការបង្កបង្កើតឡើងមុននឹងមានដែនដីម៉ាកាវនេះទៅទៀត ដោយកាលពីអតីតកាលមានជនជាតិព័រទុយហ្គាល់ធ្វើដំណើរតាមទូកមកជួបដែនដីម៉ាកាវ និងបានចង្អុលសួរទៅអ្នកម៉ាកាវខាងឆ្នេរឈូងសមុទ្រខាងមុខថា មានឈ្មោះអ្វីដែរ? អ្នកម៉ាកាវក៏ឆ្លើយថា A Ma Gao ព្រោះបរិវេណដែលជនជាតិព័រទុយហ្គាល់ចង្អុលទៅនោះគឺ វត្តអាម៉ាហ្នឹងឯង ហើយចាប់ពីពេលនោះមកជនជាតិលោកខាងលិចក៏ហៅតំបន់នោះថា ម៉ាកាវៗតាមសំនៀងរបស់ជនជាតិព័រទុយហ្គាល់។ គេនាំគ្នាជឿថា អ្នកទេសចរណ៍បើសិនជាបានមកថ្វាយបង្គំព្រះសំពះសុំពរនៅទីនេះ នឹងធ្វើឱ្យមានជោគសំណាង មានសេចក្ដីសុខរហូតក្នុងការធ្វើដំណើរ។ នៅខាងក្នុងវត្តមានម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ស្រស់ស្អាត អ្នកណាដែលបានទៅលេងម៉ាកាវ កុំភ្លេចឆៀងចូលទៅបូជាសក្ការៈវត្តអាម៉ាមួយនេះកុំខានឱ្យសោះ។

    4. រូបចម្លាក់ព្រះម៉ែ គង់ស៊ីអីុម កណ្ដាលសមុទ្រ

    បើយើងជិះរថយន្តទស្សនាចរមកប៉ែកខាងត្បូងរបស់ទីក្រុងម៉ាកាវ និងកាត់តាមឆ្នេរសមុទ្រយើងនឹងបានឃើញរូបចម្លាក់ព្រះម៉ែ គង់ស៊ីអីុមដ៏ធំមួយតាំងលេចធ្លោនៅក្នុងបរិវេណ Outer harbour។ រូបចម្លាក់ព្រះម៉ែ គង់ស៊ីអីុមមួយអង្គនេះជាវត្ថុស័ក្តិសិទ្ធិមួយទៀតដែលប្រជាជនទីក្រុងម៉ាកាវគ្រប់រូបផ្ដល់នូវការគោរពសក្ការៈ ជាពិសេសអ្នកដែលនិយមចូលចិត្តរឿងហុងស៊ុយ។ បើសង្កេតមើលឱ្យច្បាស់ រូបចម្លាក់រួមទាំងទីធ្លាជុំវិញនោះផង ត្រូវបានសាងឡើងដោយសំអាងលើគោលការណ៍ខាងហុងស៊ុយទាំងអស់។ គេនាំគ្នាជឿថា អ្នកណាដែលបានទៅថ្វាយបង្គំសុំពរនៅកន្លែងរូបចម្លាក់ព្រះម៉ែគង់ស៊ីអីុម នេះ នឹងបានទទួលពរវិសេសពីខ្សែគង្គា និងអាចនាំសេចក្ដីទុក្ខសោកក្នុងជីវិតទាំងប៉ុន្មានមកបោះចោលនៅទីនេះបានទៀតផង។

    5. ម៉ាកាវ ថាវវើរ Macau Tower

    លែនម៉ាកដែលអាចមើលឃើញបានសឹងតែគ្រប់ទីកន្លែងក្នុងទីក្រុងម៉ាកាវនេះ គឺអគារដែលតាំងជ្រងោរនៅកណ្ដាលទីក្រុងដែលមានកម្ពស់ដល់ទៅ 338ម៉ែត្រ។ ចង់ណែនាំថា ចូរសាកល្បងនាំគ្នាឡើងទៅលើម៉ាកាវ ថាវវើរនៅពេលល្ងាច យើងនឹងអាចមើលឃើញទិដ្ឋភាពទូទាំងទីក្រុងម៉ាកាវទាំងមូល ព្រមជាមួយទេសភាពព្រះអាទិត្យពេលអស្ដង្គតក្នុងអំឡុងពេល Magic Hour បានបែបរ៉ូមែនទិកបំផុត ហើយនិងហាយឡាយមួយទៀតក្នុងការមកលេងកម្សាន្តនៅម៉ាកាវ ថាវវើរនេះ សម្រាប់អ្នកដែលចូលចិត្តភាពរំភើបស្រៀវស្រើប គឺនៅជាន់លើបំផុតនៃម៉ាកាវ ថាវវើរមានល្បែងកម្សាន្តលោតខ្សែ បាន់ជី ចាំផ៍ (Bangee Jump) ពីកំពូលអគារនេះ និង Sky Walk គឺការដើរនៅលើគែមអគារឱ្យភ្ញៀវទេសចរបានលេងកម្សាន្តទៀតផង។ អ្នកណាដែលគិតថា ខ្លួនឯងក្លាហាន គួរតែទៅសាកល្បងឱ្យបានម្ដង។ (មានតនៅទស្សនាវដ្តីលេខក្រោយ)

  • តើត្រូវធ្វើចិត្ត និងទទួលយកយ៉ាងណា នៅពេលយើងស្ថិតក្នុងយុគសម័យដែលការក្បត់ចិត្តក្លាយជារឿងប្រក្រតី?

    តើត្រូវធ្វើចិត្ត និងទទួលយកយ៉ាងណា នៅពេលយើងស្ថិតក្នុងយុគសម័យដែលការក្បត់ចិត្តក្លាយជារឿងប្រក្រតី?

    តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា បុរស60% និងស្រ្តី45% កំពុងក្បត់ចិត្តគូជីវិតរបស់ខ្លួន… តួលេខនេះគួរឱ្យភ័យខ្លាចខ្លាំងណាស់នៅពេលដែលខ្លួនអ្នកធ្លាក់ចូលអន្ទាក់នៃក្ដីប្រាថ្នារបស់ខ្លួនឯងដែលនឹងគ្មានថ្ងៃបញ្ចប់។

    ទង្វើ និងទស្សនគតិដែលផ្សេងពីគ្នា អាចនឹងត្រូវម៉ៅរួមថា ជាការក្បត់ចិត្ត។ ជាមូលដ្ឋានមនុស្សភាគច្រើន ច្រើនតែសម្លឹងមើលថា សិច និងការប៉ះពាល់ខាងរាងកាយយ៉ាងជិតស្និទ្ធ គឺការក្បត់ចិត្ត តែបុរសនឹងឱ្យនិយមន័យពាក្យថា ក្បត់ចិត្តទៅលើការប៉ះពាល់រាងកាយ ខណៈដែលស្រ្តីឱ្យនិយមន័យពាក្យថាក្បត់ចិត្តទៅលើអារម្មណ៍។ ព្រឹត្តិបត្ររបស់មហាវិទ្យាល័យ មិឈិហ្គែន ឆ្នាំ2015 បានសុំឱ្យនិស្សិតចំនួន456នាក់ដាក់ពិន្ទុលើទង្វើផ្សេងៗរួម 27បែប(ខាងភេទកាមារម្មណ៍ និងផ្សេងៗទៀត) តាំងពី1ដល់100ពិន្ទុ ដើម្បីពិចារណាអំពីកម្រិតភាពខ្លាំងក្លារបស់ការក្បត់ចិត្ត។ ចំណុចណាដែលរឹតតែមានពិន្ទុខ្ពស់ ក៏រឹតតែមើលឃើញបានច្បាស់ថា អ្នកចូលរួមការសាកល្បងនេះមើលឃើញចំណុចនោះថា ជាការក្បត់ចិត្ត…។

    ខាងក្រោមនេះ គឺលទ្ធផលដែលទទួលបាន
     ទៅចូលរួមពិធីសំខាន់ជាមួយគ្នា : 43.3ពិន្ទុ
     ញ៉ាំអាហារពេលល្ងាចជាមួយគ្នា : 41.4ពិន្ទុ
     អូរ៉ាល់សិច (ការរួមភេទដោយប្រើមាត់) : 96.3ពិន្ទុ
     ងូតទឹកជាមួយគ្នា : 96.2ពិន្ទុ
     ថើបជញ្ជក់មាត់គ្នា : 88.7ពិន្ទុ
     ថើបថ្ពាល់ : 36.9ពិន្ទុ
     សាងសម្ព័ន្ធភាពស៊ីជម្រៅខាងអារម្មណ៍ : 52.4ពិន្ទុ
     ប្រើពេលវេលាភាគច្រើននៅជាមួយគ្នា : 52.2ពិន្ទុ
     អង្គុយលើភ្លៅ : 52.2ពិន្ទុ
     ប្រាប់រឿងសម្ងាត់គ្នាទៅវិញទៅមក : 36.5ពិន្ទុ
     ជួយរឿងលុយកាក់ដល់អ្នកម្ខាងទៀត : 35.8ពិន្ទុ
     និយាយទូរស័ព្ទជាមួយគ្នាច្រើនដងក្នុង1សប្ដាហ៍ : 40.1ពិន្ទុ

    ទង្វើផ្សេងៗដែលបង្ហាញប្រាប់ពីការក្បត់ចិត្ត
     មានមិត្តភក្តិជាមនុស្សភេទផ្ទុយពីខ្លួន
     អភិវឌ្ឍសម្ព័ន្ធភាពជាមួយអ្នកដទៃ
     ដោះដូរគំនិតយោបល់ និងអារម្មណ៍ផ្ទាល់ខ្លួនជាមួយអ្នកដទៃ
     សម្រេចកាមតណ្ហាដោយខ្លួនឯង
     ស្លៀកសម្លៀកបំពាក់បែបបើកចំហ
     មើលរឿងសិច
     ឱបមនុស្សភេទផ្ទុយពីខ្លួន
     មានទឹកចិត្ត ឬចិត្តល្អជាមួយមនុស្សភេទផ្ទុយពីខ្លួន

    តើការក្បត់ចិត្តប្រាប់អ្វីបានខ្លះពាក់ព័ន្ធនឹងសម្ព័ន្ធភាព?
    គ្រប់គ្នាតែងតែប្រាថ្នាសម្ព័ន្ធភាពដែលគង់វង្សស្ថិតស្ថេរយូរអង្វែង តែអ្នកខ្លះបែរជាមិននឹករលឹកដល់សម្ព័ន្ធភាពដែលយូរអង្វែង នេះគឺទង្វើដែលបង្ហាញប្រាប់ជាសញ្ញាពីការក្បត់ចិត្ត។

    ខ្វះការទទួលស្គាល់
    បុរស និងស្រ្តីមានវិធីបង្ហាញសេចក្ដីស្រឡាញ់ខុសប្លែកពីគ្នា តែមិនថាភេទណាក៏ដោយ ការក្បត់ចិត្តច្រើនតែកើតឡើងនៅពេលអ្នកបដិសេធក្នុងការស្រឡាញ់ និងមិនទទួលស្គាល់គូស្នេហ៍របស់អ្នក។

    ការប្រែប្រួលឆាប់រហ័ស
    មនុស្សភាគច្រើនមិនដឹងថា ការប្រែប្រួលមានប្រយោជន៍នោះទេ ដោយហេតុនេះហើយទើបពួកគេសាងភាពតានតឹងឡើង។ បើអ្នកដឹងថា ខ្លួនឯងមានអារម្មណ៍ប្រែប្រួល ក៏គួរតែប្រាប់ឱ្យគូស្នេហ៍បានដឹង ព្រោះបើមិនប្រាប់ គូស្នេហ៍របស់អ្នកអាចនឹងភ្ញាក់ផ្អើលដែលនៅសុខៗនិស្ស័យរបស់អ្នកផ្លាស់ប្ដូរ និងធ្វើឱ្យមានការក្បត់ចិត្តនៅពេលក្រោយ។

    ខ្វះការគោរព
    សេចក្ដីស្នេហានឹងរីកស្គុះស្គាយ នៅពេលនរណាម្នាក់គោរពសេចក្ដីស្រឡាញ់ឥស្សរៈរបស់ម្នាក់ទៀត។ ការក្បត់ចិត្តភាគច្រើន ច្រើនតែកើតឡើងនៅពេលអ្នកខ្វះការគោរពគូស្នេហ៍របស់អ្នក។

    គូស្នេហ៍មិនគួរម៉ឺងម៉ាត់ និងធ្វើខ្លួនរឹងត្អឹងដាក់គ្នាឡើយ
    សញ្ញាការក្បត់ចិត្តនឹងមើលឃើញបានយ៉ាងច្បាស់ នៅពេលគូស្នេហ៍របស់អ្នកមានអារម្មណ៍មិនពេញចិត្ត យ៉ាងណាក៏ដោយ អ្នកចាំបាច់ត្រូវចេះបត់បែន និងយកចិត្តយកថ្លើមគូស្នេហ៍ខ្លះផង។

    ភាពស្មោះត្រង់នឹងស្ថិតនៅគូគ្នាជាមួយសម្ព័ន្ធភាពយូរអង្វែងនៅពេលយើងកម្ចាត់បច្ច័យដែលជំរុញឱ្យកើតមានការក្បត់ចិត្តចេញឱ្យអស់៕

  • ប៉ុន្មានចំណុចដែលបុរសត្រូវត្រៀមខ្លួន មុនពេលចុះសំបុត្រអាពាហ៍ពិពាហ៍

    ប៉ុន្មានចំណុចដែលបុរសត្រូវត្រៀមខ្លួន មុនពេលចុះសំបុត្រអាពាហ៍ពិពាហ៍

    បុរសមុនពេលសម្រេចចិត្តចាប់ផ្ដើមសាងសង្គមគ្រួសារ អ្នកត្រូវមានទំនុកចិត្តលើខ្លួនឯង និងត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខនឹងភាពចាស់ទុំ។ ការ​មាន​ចិត្ត​ស្រឡាញ់​គ្នា ​គឺជា​រឿង​សំខាន់ ប៉ុន្តែអ្វីដែល​សំខាន់ជាងនេះ ​គឺការ​ចេះ​​រក្សា​ក្តី​​ស្រឡាញ់​នោះ​ឱ្យ​បាន​គង់​វង្ស និង​ប្រកប​ដោយ​សុភមង្គល។ ​វា​ជា​ការ​ប្រសើរ​ណាស់ ​ដែល​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ស្រឡាញ់​គ្នា ​ហើយ​អាច​ឈាន​ដល់ថ្ងៃរៀប​អាពាហ៍​ពិពាហ៍ តែ​ប្រការ​​ដែល​ចាំ​បាច់​គឺ​ពួក​គេ​ទាំង​ពីរ​មិន​គួរ​ប្រថុយ​ប្រថាន​រៀប​ការ​ដោយ​​ការ​​ស្រឡាញ់​តែ​ម្យ៉ាង​នោះ​ទេ ពោល​គឺ​អ្នក​ត្រូវ​គិត​គូរ និង​មាន​ការពិភាក្សា​គ្នា​ឱ្យបាន​ស៊ី​ជម្រៅ​ជា​មួយ​គ្នា​ជា​មុន​សិន។ ដូច្នេះ ក្នុងនាមជាបុរសដែលចេះគិតគូរវែងឆ្ងាយ មុនពេលសម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយនារីណាម្នាក់ អ្នកត្រូវមើលលើប៉ុន្មានចំណុចនេះជាមុនសិន៖

    1. ចំណុចស័ក្ដិសមនៃគូស្នេហ៍
    · អាយុ : អ្នកគួរពិចារណាទៅលើអាយុរបស់គូស្នេហ៍ដែលអ្នកចង់បាន ដើម្បីងាយបង្ហាញពីភាពទទួលខុសត្រូវចំពោះគូស្នេហ៍ បើទោះបីជាគេមានអាយុច្រើន ឬតិចជាងខ្លួនអ្នកក្ដី តែត្រូវឱ្យប្រាកដចិត្តថា អ្នកអាចទទួលខុសត្រូវ និងរ៉ាប់រងភារកិច្ចជាអ្នកដឹកនាំគ្រួសារបាន។
    · ប្រាក់ចំណូល : ត្រូវប្រាកដចិត្តថា អ្នកទាំងពីរមានការងារត្រឹមត្រូវ មានទ្រព្យសន្សំ និងលុយ-កាក់មួយចំនួនសម្រាប់ប្រកបរបបចិញ្ចឹមជីវិតបានក្រោយពេលរៀបការ។
    · កម្រិតការសិក្សា : អ្នកគួរសម្លឹងមើលឱ្យបានឆ្ងាយ គូស្នេហ៍អ្នកមានការសិក្សាខ្ពស់មានចំណេះដឹង ទើបជាមនុស្សដែលពូកែស្ដាប់យោបល់ពីអ្នក និងអាចជួយដោះស្រាយបញ្ហាអ្នកបាន។
    · កម្រិតក្រុមគ្រួសារ : សាច់ញាតិ និងមិត្តភក្តិរបស់នាងបានបើកចិត្តទទួលយករូបអ្នកហើយឬនៅ? តើពួកគេបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកហើយឬនៅ?

    2. ការសិក្សាអារម្មណ៍គូស្នេហ៍ (សិច)
    ចំណង់​ចំណូល​ចិត្ត​ក្នុង​ជីវិត​ផ្លូវ​ភេទ និងភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ក៏​គួរ​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​លាស់​ថា​ គួរ​ធ្វើ​បែប​ណាទើប​ល្អ។ អ្នក​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង​ចង់​នោះ​ទេ ត្រូវ​ចាំ​ថា​អ្នក​ជា​មនុស្ស​ពីរ​នាក់ តែ​រស់​នៅ​ក្នុង​ចិត្ត​តែ​មួយរួម​គ្នា​។

    3. ការសិក្សាចិត្តគូស្នេហ៍
    មូលដ្ឋានគ្រឹះនៃការសាងសុភមង្គលនៅក្នុងគ្រួសារ គឺការអត់ធ្មត់ ភាពទទួលខុសត្រូវ ការអធ្យាស្រ័យឱ្យគ្នា ការបង្កើតរសនិយម ការយកចិត្តទុកដាក់ ការគោរពតាមប្រពៃណី ការលួងលោម និងការបង្កើតស្នាមញញឹមឱ្យគ្នាទៅវិញទៅមក។

    4. ការគ្រប់គ្រងចំណូលចំណាយ
    លុយ​កាក់​គឺ​ជា​រឿង​ដ៏​សំខាន់​ក្នុង​ការ​កសាង​សុភមង្គល លោកអ្នក​មិន​អាច​កសាង​សុភមង្គលគ្រួសារ​​មួយ​បាន​ទេ ​បើ​មិនមានលុយ​។ ត្រង់​ចំណុច​នេះ ​លោក​​អ្នក​​គួរ​តែ​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​លាស់​មុន​ពេល​រៀប​ការ​ថា ​គួរ​ចាត់​ចែង​ និង​មាន​គម្រោង​រក​លុយ​​កាក់​យ៉ាង​ម៉េច​ពេល​រស់​នៅ​ជា​មួយ​គ្នា និង​ជា​ពិសេស​​សូម្បី​​មុនពេល​​រៀប​​ការ​​ថា ​​តើ​​លោកអ្នកមានលុយ​ប៉ុន្មានដើម្បី​ត្រៀម។ ម៉្យាងវិញទៀតគូស្នេហ៍របស់អ្នកជានារីដែលពូកែទុកដាក់លុយកាក់កម្រិតណាដែរ? អ្នកត្រូវសិក្សាពីគ្នាឱ្យបានច្រើនកាន់តែប្រសើរ និងមិនបង្កជម្លោះក្រោយពេលរៀបការរួច។

    5. ការរក្សាទំនៀមទំលាប់ប្រពៃណី
    ការ​រួមភេទមុន​ពេលរៀប​អាពាហ៍​ពិពាហ៍ គឺជា​កំហុងឆ្គង​ដ៏ធ្ងន់ធ្ងរ​មួយ​ដែល​សង្គម​មិន​ទទួលស្គាល់ឡើយ។ គូសេ្នហ៍​គួរតែ​រក្សា​ប្រពៃណីឱ្យបាន​ល្អ​រហូត​ដល់​ថ្ងៃរៀបមង្គលការ​ត្រូវ​បាន​បញ្ចប់។ អ្នកជាបុរស ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះរឿងរក្សាប្រពៃណីនេះ ដើម្បីជំរុញភាពទុកចិត្តកាន់តែខ្លាំងចំពោះអនាគតភរិយារបស់អ្នក។

    6. ចំណងគ្រួសារ
    បន្ទាប់​ពីរៀប​ការរួច អ្នកនឹង​ត្រូវ​មាន​សមាជិក​ និង​ចំណង​ញាតិ​​ច្រើន ក្នុង​​នោះ​មាន​បង​ប្អូន​នៃ​គ្រួសារ​ទាំង​សង​ខាង ​ឪពុក​ម្តាយ​ទាំង​សង​ខាង យាយ​តា​ទាំង​សង​ខាង កូន​ក្មួយ​ទាំង​សង​ខាង ព្រម​ទាំង​ញាតិ​មិត្ត​ផ្សេងៗ។ ដូច្នេះ​ អ្នក​​គួរ​ពិភាក្សា​ជា​មួយ​គ្នា​ថា ​គួរ​ធ្វើ​យ៉ាង​ម៉េច​ក្រោយ​ពេល​រៀប​ការ​រួច ពោល​គឺ​ត្រូវ​ចេះ​រក្សា​ទំនាក់​ទំនង និង​ជួយ​គ្រួសារ​ និង​ញាតិ​មិត្តទាំងសងខាងឱ្យស្មើគ្នា ព្រមទាំងនៅតែមានទំនាក់ទំនងល្អជាមួយគ្នា៕

  • រៀបការជាមួយក្រុមសាច់ញាតិឯង តើកូនដែលកើតមកនឹងខុសប្រក្រតីឬទេ?

    រៀបការជាមួយក្រុមសាច់ញាតិឯង តើកូនដែលកើតមកនឹងខុសប្រក្រតីឬទេ?

    ការរៀបការគ្នាក្នុងក្រុមសាច់ញាតិឯងដែលមានឱ្យឃើញភាគច្រើន បើទាំងពីរខាងមិនបានស្រឡាញ់គ្នាទេនោះ កាលពីសម័យមុនភាគច្រើននឹងរៀបការគ្នាដើម្បីក្រុមគ្រួសារ ដើម្បីបន្តពូជពង្សវង្សត្រកូលឱ្យស្ថិតនៅតែក្នុងក្រុមសាច់ញាតិឯងតែប៉ុណ្ណោះ តែក្នុងពេលបច្ចុប្បន្ន ការចាប់កូនចៅរៀបការគ្នាឯងមិនសូវជាកើតមានឡើងទេ ភាគច្រើន ច្រើនរៀបការនឹងគ្នាដោយក្ដីស្រឡាញ់ច្រើនជាងកាលពីសម័យមុន។

    ការរៀបការគ្នាក្នុងក្រុមសាច់ញាតិរបស់ខ្លួនឯងជារឿងដែលអាចកើតឡើងបាន ព្រោះសេចក្ដីស្រឡាញ់តែងកើតឡើងជាមួយមនុស្សគ្រប់រូប តែបញ្ហានឹងកើតឡើងនៅពេលមានកូន ព្រោះនៅពេលជាសាច់ញាតិនឹងគ្នា ហើយរៀបការគ្នា ច្រើនតែមានសំណួរមួយដែលគេសួរថា តើកូនដែលកើតចេញមកនឹងខុសប្រក្រតីឬទេ? ដែលចម្លើយខាងផ្នែកវេជ្ជសាស្រ្តអាចឆ្លើយបានតែម្ដងថា កូនដែលកើតមកអាចមានភាពខុសប្រក្រតីមួយចំនួនក្នុងរឿងរបស់ពូជអម្បូរ។

    ភាពខុសប្រក្រតីរបស់កូនដែលកើតចេញពីពូជអម្បូរនេះ អាចមានច្រើន ឬតិចខុសគ្នា ឬអាចមិនមានអ្វីកើតឡើងតែម្ដងក៏មាន អាស្រ័យលើខ្សែលោហិតរបស់ញាតិសន្ដានមានភាពជិតដិតស្និទ្ធស្នាលគ្នាខ្លាំងប៉ុនណា ដូចជា បងប្អូនជីដូនមួយ បងប្អូនពីផ្ទៃតែមួយ ឪពុកជាមួយកូន ឬម្ដាយជាមួយកូនជាដើម រឹតតែជាខ្សែលោហិតដែលជិតដិតគ្នាខ្លាំង ភាពខុសប្រក្រតីរបស់ក្មេងដែលកើតមក រឹតតែមានភាពប្រថុយប្រថានច្រើនឡើងដែរ។

    ភាពខុសប្រក្រតីរបស់ក្មេងដែលកើតពីឪពុកម្ដាយដែលជាសាច់ញាតិ ហើយរៀបការគ្នាឯងគឺមានភាពពិការខាងផ្នែករាងកាយ ឬខួរក្បាល។​ បើជាបងប្អូនជីដូនមួយនឹងគ្នា ក្មេងដែលប្រសូតចេញមកអាចមានភាពប្រថុយប្រថានក្នុងការខុសប្រក្រតី2ដងនៃក្មេងទូទៅ ហើយបើសិនជាឪពុកជាមួយកូន ម្ដាយជាមួយកូន ឬបងប្អូនបង្កើតវិញនោះ ភាពប្រថុយប្រថានក្នុងការខុសប្រក្រតីសឹងតែ100%តែម្ដង។ មូលហេតុដែលធ្វើឱ្យក្មេងដែលប្រសូតចេញមកមានភាពខុសប្រក្រតី គឺបណ្ដាលមកពីហ្ស៊ែនអន់។ ជាប្រក្រតី ហ្ស៊ែនរបស់ឪពុក និងម្ដាយ ម្នាក់ពាក់កណ្ដាលនឹងមានហ្ស៊ែនអន់ដែលបង្កប់ដោយរោគផ្សេងៗជាប់មកជាមួយ ដូច្នេះការរៀបការក្នុងក្រុមសាច់ញាតិខ្លួនឯង កូនដែលប្រសូតចេញមក នឹងមានឱកាសបានទទួលហ្ស៊ែនអន់នេះច្រើនជាងក្មេងប្រក្រតីទូទៅហ្នឹងឯង។

    ភាពខុសប្រក្រតីរបស់ក្មេងដែលប្រសូតចេញមក អាចនឹងមានភាពពិការខាងផ្នែករាងកាយ ឬពិការខាងខួរក្បាល មានសភាវមិនគ្រប់ទឹកមិនសូវមានប្រាជ្ញា ច្រើន ឬតិច ខ្លាំង ឬខ្សោយគឺអាស្រ័យលើភាពជិតឆ្ងាយរបស់ខ្សែលោហិត ឬដែលគេច្រើនហៅថា បងប្អូនសាច់ឆ្ងាយ ឬជិតរបស់ក្រុមសាច់ញាតិ៕

  • បណ្ដាញ​សង្គម​អន​ឡាញ​ធ្វើឱ្យ​មនុស្ស​ជួប​ទុក្ខ​កាន់តែ​ច្រើនឡើង

    បណ្ដាញ​សង្គម​អន​ឡាញ​ធ្វើឱ្យ​មនុស្ស​ជួប​ទុក្ខ​កាន់តែ​ច្រើនឡើង

    មនុស្ស​នាពេល​បច្ចុប្បន្ន​នេះ​ខុសប្លែក​ច្រើនណាស់ពី​មនុស្ស​ជំនាន់​មុន។ សូម្បីតែ​ការស្លាប់​របស់​មនុ​ស្សស​ម័​យ​ថ្មី​ក៏ខុសគ្នា​ស្រឡះ​ពី​មនុស្ស​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដែរ។ កាលពី​អតីតកាល នៅពេលដែល​សាច់ញាតិ មិត្តភក្តិ ដៃគូ ឬ​មនុ​ស្សណា​ម្នាក់​បាត់បង់​ជីវិត អ្វីដែល​នៅសល់​គឺ​ការចងចាំ និង​ការប្រមូល​រូបថត​ទុក​តែប៉ុណ្ណោះ តែ​សម្រាប់​បច្ចុប្បន្ន​វិញ ការស្លាប់​ត្រូវបានបង្ហាញ​លើ​បណ្តាញ​អន​ឡាញ និង​មានការ​ចងចាំ​លើ​រឿង​គ្រប់យ៉ាង​ដែល​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​បណ្តាញសង្គម។ មនុស្សម្នាក់ៗលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​មាន​ប្រព័ន្ធ​កត់ចំណាំ​សម្រាប់​ជីវិត​លើ​បណ្តាញ​ឌីជីថលគ្រប់ៗគ្នា។ រឿងរ៉ាវ​ក្នុង​ជីវិត​របស់​យើង​គ្រប់គ្នា​ត្រូវបាន​ប្រមូលផ្តុំ​ចងក្រង​នៅតាម​បណ្តាញ​នានា​ដូចជា Blog រូបភាពហ្គេម គេហទំព័រ និង​បណ្តាញ សង្គម​នានា​ដែល​យើង​បាន​ចែករំលែក​រឿងរ៉ាវ និង​បទពិសោធ​នៃ​ការរស់នៅ។ ទោះជា​នរណាម្នាក់​លែងមាន​វត្តមាន​លើ​លោក​នេះ​ក៏ដោយ តែ​រូបគេ​ហាក់​បាន​បន្សល់ទុក​ជីវិត​មួយ​ផ្សេងទៀត (virtual selves) នៅលើបណ្តាញ​អន​ឡាញ ដែល​មនុស្ស​គ្រប់គ្នា​នៅតែ​អាច​មើលឃើញ និង​ទាក់ទាញ​មនុស្ស​ឯទៀត​ឱ្យមើល​ឃើញ​ពី​គំនិត និង​អ្វី​ដែលជា​បទពិសោធ​រប​ស់​គេ​ជា​រៀងរហូត។ នេះ​ជាបាតុភូត​មួយ​ដែល​មនុស្ស​ពីមុន​មិនអាច​ធ្វើបាន ហើយវា​ជា​អ្វីដែល​កំពុងតែ​កើតឡើង​សម្រាប់​មនុស្ស​សម័យអុីន​ធើ​ណិ​ត។

    តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​គេ​សង្កេតឃើញថា បច្ចេកវិទ្យា​សម័យថ្មី​ក៏មាន​គុណវិបត្តិ​ច្រើន​គួរសម​ដែរ​សម្រាប់​ការរស់នៅរ​ប​ស់មនុស្ស ព្រោះ​មនុស្ស​បច្ចុប្បន្ននេះ​បានដើរ​ហួស​ពីអ្វី​ដែលជា​គោលបំណង​សំខាន់​របស់​អ្នកបង្កើត​បណ្តាញ​ទំនាក់ទំនង​ទាំងអស់នោះ​អស់​ទៅហើយ។ ចរន្ត​ខ្លះ​បែរជា​ធ្វើឱ្យមាន​ការសោកស្តាយ និង​រឿង​មិនល្អជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការកែសម្រួល​ឡើង វិញពី​សំណាក់​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ក្នុង​បណ្តាញ​សង្គម។

    ការ​ញៀន​អនឡាញ​ចាប់ផ្តើម​កើតឡើង​ដែល​ធ្វើឱ្យ​ជីវិត​មិនអាច​ខ្វះ​បាន
    បណ្តាញ​អុីន​ធើ​ណិ​ត​ធ្វើឱ្យ​មនុស្ស​ចាប់ផ្តើម​មើលឃើញ​រឿងរ៉ាវ​ជាច្រើន ហើយ​រឿង​ខ្លះ​បាន​បាន​ក្លាយជា​គំរូ​ប្រកបដោយ​ភាព​សោកសៅ តែ​ត្រូវបាន​មនុស្ស​ធ្វើច្រើនឡើង។ ជា​ករណី​ជាក់ស្តែង នៅពេល​មនុស្ស​ទាំងឡាយ​មើលឃើញ​ពី​ព័ត៌មាន​ថា មាន​មនុស្សម្នា​ក់បាន​ស្លាប់ ឬ​នរណាម្នាក់​ធ្វើអត្តឃាត​ដោយសារតែ​រឿង​ណាមួយ​នោះ ពួកគេ​ចាប់ផ្តើម​មើល​ពី​ប្រវត្តិ មើល​ពី​ការចងចាំ និង​រឿងរ៉ាវ​ជាច្រើន​ផ្សេងទៀត​របស់​មនុស្ស​ម្នាក់​នោះ​ដែល​ធ្វើឱ្យ​ពួកគេ​កោតសរសើរ ហើយ​បន្ទាប់មក​ពួកគេ​ក៏​ចាប់ផ្តើម​ជំរុញ​ខ្លួនឯង​ឱ្យ​ស្ថិតក្នុង​អារម្មណ៍​បែប​នោះ។ ពួកគេ​អាច​នឹក​ស្រមៃ​ថា នៅពេល​ពួកគេ​គ្រប់គ្នា​បាត់បង់​មនុស្ស​ម្នាក់​នោះ ពួកគេ​នឹង​កោតសរសើរ ហើយ​គាត់​អាច​ក្លាយជា​មនុស្ស​ដែល​គេ​ចងចាំ​ជានិច្ច។ គំនិត​បែបនេះ​អាចធ្វើឱ្យ​យុវវ័យ​ជាច្រើន​ប្រើប្រាស់​បណ្តាញ​អន​ឡាញ​គ្រប់​កាលៈទេសៈ ហើយ​សូម្បីតែ​ការធ្វើអត្តឃាត​ក៏​ពួកគេ​បង្ហាញ​តាម​បណ្តាញ​សង្គម​ដែរ។ គំរូ​មិនល្អ​នេះ បាន​ក្លាយជា​រឿងរ៉ាវ​អវិជ្ជមាន​ជាច្រើន​ដល់​មនុស្ស​ដទៃទៀត និង​អាចធ្វើឱ្យ​អ្នក​ដែលមាន​វិបត្តិ​ផ្លូវចិត្ត ឬ​មាន​បញ្ហា​ក្នុង​ជីវិត​សម្រេចចិត្ត​ខុស​ដោយ​ជ្រើស​រើសយក​ការធ្វើអត្តឃាត​ដោយសារតែ​ចង់ឱ្យ​អ្នក​ឯទៀត​ចងចាំ​រូប​ខ្លួន​ទុក។

    មានរឿង​មួយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​មនុស្ស​ក្លាយជា​មនុស្ស​អវិជ្ជមាន​ដោយសារតែ​ពួកគាត់​បាន​មើលឃើញ​រឿង​មិនល្អ​ជាច្រើន​ដែល​ត្រូវបាន​ចែករំលែក។ នៅពេល​មនុស្ស​មើលឃើញ​រឿង​មិនល្អ​ច្រើនជាង​រឿង​ល្អ​ក្នុង​ជីវិត អារម្មណ៍​របស់​ពួកគាត់​បាន​ដិតដាម​ជាមួយនឹង​រឿង​ទាំងអស់នោះ ហើយ​អ្នកខ្លះ​ថែមទាំង​អាច​ជឿថា​ជីវិត​នេះ​គ្មាន​ន័យ​ទៀតផង។ ការបង្ហាញ​ពី​ភាព​សោកសៅ បង្ហាញ​ពី​អារម្មណ៍មិនល្អ និង​ការជក់​ចិត្ត​ជាមួយ​រឿង​មិនល្អ​ក្នុង​បណ្តាញ​សង្គម អាច​រុញច្រាន​មនុស្ស​ឱ្យ​ក្លាយជា​អ្នកមាន​បញ្ហា​ផ្នែក​ផ្លូវចិត្ត។

    ការរស់នៅ​ក្នុង​ពិភព​អន​ឡាញមនុស្ស​ជាច្រើន​បានរស់នៅ​ក្នុង​ជីវិត2 គឺ​ជីវិត​ក្នុង​បណ្តាញ​សង្គម និង​ជីវិត​ពិត​ជាក់ស្តែង។

    មាន​អ្នកខ្លះ គាត់​ព្យាយាម​បង្ហាញ​ពី​អារម្មណ៍មិនល្អ ឬ​ភាព​សោកសៅ​ដើម្បី​ស្វែងរក​មនុស្ស​ដែល​យល់ចិត្ត​គាត់​មកជួយ​ប្រឹក្សា​យោបល់​ដល់​គាត់ តែ​អ្វីដែល​គាត់​ទទួលបាន គឺ​ផ្ទុយស្រឡះ​ពី​ការគិត​របស់គាត់។ ការទំនាក់ទំនង និង​ការ​រស់នៅក្នុង​ពិភព​បច្ចេកវិទ្យាពេលខ្លះ​អាច​នឹង​ធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែលមាន​ទុក្ខសោក​កាន់តែខ្លាំង ព្រោះ​អ្នក​ដែល​ផ្ដល់​ការប្រឹក្សា​ដល់​យើង​នោះ ភាគច្រើន​ជាម​នុស្ស​ដែលមាន​ទុក្ខ​ដូចគ្នា៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 151

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 151

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/11/LRPN_151-Final-For-Web.pdf” force_dl=”1″]

  • ឈុតអាហារថ្ងៃត្រង់នៅហាង DeSilk Garden & Eatery ឆ្ងាញ់ ហើយហ្វ្រីភេសជ្ជៈ និងនំ Cupcake ទៀត

    ឈុតអាហារថ្ងៃត្រង់នៅហាង DeSilk Garden & Eatery ឆ្ងាញ់ ហើយហ្វ្រីភេសជ្ជៈ និងនំ Cupcake ទៀត

    DeSilk Garden & Eatery ត្រូវបានយុវវ័យជាច្រើនស្គាល់ថា ជាហាងដែលប្រមូលផ្តុំទៅដោយម្ហូបថៃរសជាតិដើមឆ្ងាញ់ៗជាច្រើន ដែលចំអិនដោយចុងភៅជំនាញជនជាតិថៃដោយផ្ទាល់។

    ឥលូវនេះហាង DeSilk Garden & Eatery ក៏មានជាឈុតអាហារថ្ងៃត្រង់ឆ្ងាញ់ៗ ហើយក្នុងនោះក៏មានបន្ថែមជូនភេសជ្ជៈផាសិនសូដាមួយកែវ ឬនំ Cup cake ចំនួនមួយ ដោយអតិថិជនអាចជ្រើសរើសតាមចំនង់ចំនូលចិត្តរបស់ពួកគេ។

    ឈុតអាហារថ្ងៃត្រង់ នៅហាង DeSilk Garden & Eatery មានជាច្រើនមុខសម្រាប់ឲ្យអតិថិជនជ្រើសរើស ជាមួយនឹងតម្លៃយ៉ាងសមរម្យ។ ហើយថ្ងៃនេះ ឡារ៉ែន សូមដកស្រង់យកអាហារចំនួនប្រាំមុខ ដែលសុទ្ធសឹងជាអាហារថ្មីប្រចាំហាង DeSilk Garden & Eatery សម្រាប់បង្ហាញដល់ទស្សនិកជន ក្នុងនោះរួមមាន៖
    បាយឆាកាពិ បង្គារអប់មីសួរ ស្ពេកកាទីកែងថៃ ផាត់ថៃគ្រឿងសមុទ្រ និងបុកល្ហុងថាស។​​ លើសពីនេះទៅទៀត ហាង DeSilk Garden & Eatery ក៏មានបម្រើជាកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ដែលជាប្រភេទកាហ្វេសុទ្ធ អារ៉ាប៊ីកា ផងដែរ។

    លោកអ្នកអាចស្វែងរក DeSilk Garden & Eatery តាមរយៈអាស័យដ្ឋានផ្ទះលេខ ៦៧ ផ្លូវ ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 017 939 789។