មាន់​បំពង​ជាមួយ​ទឹកជ្រលក់

ក្រៅពី​ទឹក​ភេសជ្ជៈ​ដើម្បី​សុខភាព ភោជនីយដ្ឋាន Vego Salad Barដែលមាន​អ​សយ​ដ្ឋា​ន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ Pasteur (ផ្លូវ​លេខ51) ជិត​វត្ត​លង្កា​ក៏មាន​នូវ​មុខម្ហូប​ដែល​ផ្សំ​ពី​បន្លែ​ធម្មជាតិ​ជាច្រើន​មុខ​ទៀត  ដែល​ក្នុងនោះ “មាន់​បំពង​ជាមួយ​ទឹកជ្រលក់ Caesar សាលាដ” ក៏​ជា​មុខម្ហូប​ដ៏​ល្អ​ចំពោះ​សុខភាព​ស្បែ​ក៏​ជា​មុខម្ហូប​ដ៏​ល្អ​ចំពោះ​សុខភាព​ស្​ូ​វ​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​អតិថិជន​ជាតិ​ា​តិ និង​អន​ដែល​អញ្ជើញ​មក​ទទួលទាន​អាហារ​សុខភាព​នៅក្នុង​ភោជនីយដ្ឋាន​បែប​ខ្មែ​រែ​ប​ខ្មែរ​កាត់​បារាំង​មួយ​នេះដែរ។ បើ​ចង់ដឹង​ព​គ្រឿងផ្សំ​របស់​អាហារ​មួយ​នេះ​នោ​ា​ហារ​មួយ​នេះ​នោ​សូម​តាមដាន​ដាន​នូវ​គ្រឿងផ្សំ និង​របៀប​ធ្វើ​ដូចខាងក្រោម​នេះ៖ + គ្រឿងផ្សំ – សាលាដ​រ៉ូ​មែន   100ក្រាម – បន្ទះ​កាត់​ជា​ដុំតូចៗ – នំ​ប័​ុ​ង​ក្រៀម   1បន្ទះ​កាត់​ជា​ដុំតូចៗ – ម្ទេស​ប្លោក​ក្រហម   5ចំណិត – ខ្ទឹមបារាំង   3ចំណិត – ពងមាន់​ស្ងោរ   1គ្រាប់ – ទឹកជ្រលក់ Caesar   1ស្លាបព្រា​បាយ​កន្លះ – ឈី​ស Parmesan 2ស្លាប​អ្នក​ត្រូវ + វិធី​ធ្វើ ជាដំបូង អ្នក​ត្រូវយក​សាលាដ​រ៉ូ​មែន ពង់​មាន់ស្ងោរ ដុំសាច់មាន់​បំពង ចំណិត​ម្ទេស​ប្លោក​ក្រហម ចំណិត​ខ្ទឹមបារាំង​លាយ​ជាមួយ​ទឹកជ្រលក់ Caeឱ្យ​សព្វ។ព្វ។ បន្ទាប់មក ត្រូវដាក់​ចំណិត​នំ​ប័​ុ​ង​ក្រៀម ជាមួយ​ចំណិត​ឈី​សParmesan … Read more

បើអាចឈប់បាន កុំពិសាភេសជ្ជៈគ្រឿងកំប៉ុងរាល់ថ្ងៃ

មានមនុស្សជាច្រើននិយមទទួលទានភេសជ្ជៈគ្រឿងកំប៉ុងជារៀងរាល់ថ្ងៃ ដោយសាររសជាតិឆ្ងាញ់របស់វា បានធ្វើឲ្យមនុស្សគ្រប់គ្នាញៀន ហើយមិនអាចកាត់ផ្ដាច់បាន ជាពិសេសកុមារផ្ទាល់តែម្ដង ដោយសង្កេតឃើញថា តែងតែមានទទួលទានរាល់កម្មវិធីជួបជុំនានា ដែលមិនអាចខ្វះគ្រឿងភេសជ្ជៈគ្រប់ប្រភេទឡើយ ។ អ្នកជំនាញបានចង្អុលបង្ហាញថា​ នៅក្នុងទឹកផ្លែឈើមួយកំប៉ុង មានសារធាតុផ្សំជាច្រើនយ៉ាងដូចជា ជាតិស្ករ ទឹកស៊ីរ៉ូ ក្លិនរសជាតិផ្លែឈើ សារធាតុគីមីរក្សាចំណីអាហារ និងជាពិសេសទៅទៀតមានផ្ទុកនូវសារធាតុ កាបូនឌីអុកស៊ីត ។ អនុភាពនៃ កាបូនឌីអុកស៊ីត គឺអាចរក្សាបានអាយុកាលយូរនៅក្នុងដប ហើយជាពិសេសវាជួយបង្កើនភាពឆ្ងាញ់របស់ភេសជ្ជៈដែលបានធ្វើឲ្យមនុស្សជាច្រើននិយមពិសារ តែប្រសិនបើយើងទទួលទានភេសជ្ជៈដែលមាន កាបូនឌីអុកស៊ីត ច្រើនចូលទៅក្នុងពោះជារៀងរាល់ថ្ងៃ ឬបរិមាណច្រើន នេះនឹងមានផលប៉ះពាល់រអាក្រក់ចំពោះក្រពះ ដោយសារតែ ការបំបែកប្រតិកម្ម កាបូនឌីអុកស៊ីត ចេញពីទឹក ហើយបំភាយចេញជាឧស្ម័ននោះ ក្រពះរបស់យើងនឹងរងនូវការបំផ្លាញដោយសារឧស្ម័នដែលមិនអាចភាយចេញនេះ ហើយថែមទាំងបំផ្លាញដល់ប្រព័ន្ធរំលាយអាហារផងដែរ ។ ហេតុដូច្នោះហើយ វាបណ្ដាលឲ្យអ្នកកើតមានអាការៈហើមពោះ ច្អល់ពោះ ជាពិសេសគឺរលាកក្រពះ ។ ម្យ៉ាងវិញទៀត នៅក្នុងភេសជ្ជៈទឹកផ្លែឈើ ឬភេសជ្ជៈផ្សេងៗទៀត ដែលមានចំណុះ ៦០០ មីលីលីត្រ គឺមានបរិមាណជាតិស្ករមិនក្រោម ៣៦ក្រាម ឡើយ។ ចុះប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ កម្រិតនៃជាតិស្ករអាចឡើងដល់ប៉ុន្មាន គីឡូក្រាម ក្នុងរាងកាយរបស់យើងនោះ? អ៊ីចឹងហើយ … Read more

ទម្លាប់ឈ្នះៗមួយចំនួន ដែលនាំឱ្យ​អ្នក​ជោគជ័យ

ភាពជោគជ័យ​កើតចេញពី​ទម្លាប់ ហើយ​ទម្លាប់​ចែកចេញជា​ពី​ប្រភេទ​គឺ ទម្លាប់​ជោគជ័យ និង​ទម្លាប់​បរាជ័យ។ អ្វីដែល​ពិសេស​នោះ​គឺថា​អ្នកមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ទម្លាប់​ទាំងអស់នោះ។ ខាងក្រោម​នេះ​គឺជា​ទម្លាប់ឈ្នះៗមួយចំនួន​ក្នុងការ​ទទួលបាន​នូវ​ភាពជោគជ័យ៖ ១) ជួសជុល​ផ្នត់គំនិត​របស់​អ្នក នៅក្នុង​ការសម្រេច​ជោគជ័យ អ្នក​ត្រូវមាន​ទស្សនវិស័យ​វិជ្ជមាន​ទៅលើ​ជីវិត។ គ្រប់ពេល​ទាំងអស់​គឺជា​ឱកាស​សម្រាប់​អ្នក​ក្នុងការ​សិក្សា​រៀនសូត្រ​ដើម្បី​ជួយ​ធ្វើឱ្យ​ខ្លួន​របស់​អ្នក​ល្អ​ប្រសើរឡើង។ ទោះជា​អ្នក​ដួល​ក៏ដោយ​ចូរ​ក្រោកឈរឡើង ហើយ​បន្ដធ្វើ​វា​ម្ដងទៀត​រហូតដល់​អ្នកទទួល​បាន​ជោគជ័យ។ ការ​មាន​ផ្នត់គំនិត​វិជ្ជមាន​ចំពោះ​ជីវិត​របស់​អ្នក នឹង​ធ្វើឱ្យ​អ្នកទទួលបាន​នូវ​ភាពជោគជ័យ។ ២) ចូរ​កំណត់​គោលដៅ​ជីវិត​របស់​អ្នក ចូរ​គិត​គោលដៅ​របស់​អ្នក​ឱ្យ​ដូចជា​គោលដៅ​នៃ​ជីវិត​របស់​អ្នក។ តើ​អ្នក​ពិតជា​ចូលចិត្ត​អ្វី​ឱ្យ​ពិតប្រាកដ? ហេតុអ្វី​បានជា​អ្នកធ្វើ​វា? តើ​អ្នក​អាចធ្វើឱ្យ​ពិភពលោក​មួយ​នេះ ក្លាយទៅជា​កន្លែង​មួយ​ដ៏​ល្អ​បាន​ដោយ​របៀប​ណា? ចូរ​ស្វែងរក​មូលហេតុ​របស់​អ្នក​សម្រាប់​ឆន្ទៈ​ក្នុងការ​រស់នៅ​ដើម្បី​អ្នក​អាច​ប្រើប្រាស់​ចំណេះ និង​ជំនាញ​របស់​អ្នក​ក្នុង​ការសម្រេច​គោលដៅ​របស់​អ្នក។ ៣) លុបបំបាត់ចោល​នូវ​អ្វី​ដែលជា​ឧបសគ្គ ពីព្រោះ​អ្នក​បានកំណត់​គោលដៅ​មួយ​ច្បាស់លាស់ អ្នក​ត្រូវតែ​លុបបំបាត់ចោល​នូវ​អ្វី​ដែលជា​ឧបសគ្គ​ដល់​ខ្លួន​របស់​អ្នក​ក្នុងការ​រារាំង​អ្នក​មិនឱ្យ​អ្នកសម្រេច​គោលដៅ។ អ្នក​ត្រូវតែ​រៀបចំ​ជីវិត​មួយ​ដែល​គាំទ្រ​គោលដៅ​របស់​អ្នក ហើយ​ចាប់ផ្ដើម​អនុវត្ត​ទម្លាប់​ទាំងនោះ ដើម្បី​ដឹកនាំ​អ្នក​ឆ្ពោះទៅកាន់​គោលដៅ​របស់​អ្នក។ ៤) ផ្ដល់រ​ង្វ​ន់​ដល់​ខ្លួនឯង ការ​បង្កើតជា​ទម្លាប់​ផ្ដល់​រង្វាន់​ចំពោះ​ខ្លួនឯង​គឺជា​រឿង​ដ៏​ល្អ ព្រោះ​វា​ជា​វិធីសាស្ត្រ​ជំរុញ​ទឹកចិត្ត​មួយ ដើម្បីឱ្យ​អ្នក​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ៕  

ឈិន សុធា​រី សម្រេច​ឃុំ​ខ្លួនឯង​មួយរយៈ​ក្រោយ សុវណ្ណ មករា សុំ​លែងលះ

 បន្ទាប់ពី​បាន​ផ្ទុះឡើង​នូវ​រឿងរ៉ាវ​ដ៏​រកាំរកូស​នៅក្នុង​សង្គម​គ្រួសារ​អស់​មួយ​រយៈពេល​ក្រោម​ការចោទប្រកាន់ថា មាន​វត្តមាន​អ្នក​ទី3ចូល​ជ្រៀតជ្រែក​ក្នុង​រង្វង់​គ្រួសារ រហូត​បណ្តាលឱ្យ​លោក សុវណ្ណ មករា សម្រេចចិត្ត​ប្រកាស​ជា​សាធារណៈ​សុំ​លែងលះ​នៅតាម​បណ្តាល​ហ្វេ​ស​ប៊ុ​ក​រួចមក​នោះ ពេលនេះ ភាគី​ដែលជា​ភរិយា អ្នកនាង ឈិន សុធា​រី បានបង្ហាញ​ពី​ភាព​សោកសៅ ពោរពេញ​ទៅដោយ​ទុក្ខព្រួយ​ជាខ្លាំង រិះគិត​អ្វី​លែងចេញ​ទាំងអស់ ពោលគឺ​មានតែ​អង្គុយ​សម្ងំ​ឃុំ​ខ្លួនឯង​នៅក្នុង​ផ្ទះ​ដោយមាន​កូនប្រុស​ស្រី​ទាំង2នាក់ ជា​អ្នក​កំដរ ដោយ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​នោះឡើយ ដោយហេតុថា ហាក់​មានការ​ខ្មាសអៀន​ជាមួយ​មនុស្ស​ដែល​ស្ថិតនៅ​ជុំវិញខ្លួន​ជាខ្លាំង ។ ជាការ​បញ្ចេញ​នូវ​វិបត្តិ​ទុក្ខព្រួយ​របស់ខ្លួន ឈិន សុធា​រី បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ៖ « សួស្តី​បងប្អូន​ទាំងអស់គ្នា ជាទីគោរព​ស្រលាញ់/😍រាប់អាន.នាង​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា​ដែល​តែងតែ​ស្រលាញ់​គាំទ្រ​ជាពិសេស​បារម្ភ​និង​លើកទឹកចិត្ត​ផ្តល់​កំលាំងចិត្ត​ជូន​ដល់​ខ្ញុំ.នាង​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ពាក្យ​អរគុណ/🙏ដល់​បងប្អូន​ទាំងអស់​ទេ.នាង​ខ្ញុំ​សូម​ជម្រាបជូន​ថា.ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​លើសពីនេះ​បាន ព្រោះ​ពេលនេះ​ខ្ញុំ​គិត​អ្វី​ក៏​មិន​លិច គិត​អ្វី​មិន​ចេញ​ធ្វើ​អ្វី​ក៏​មិនកើត វិលវល់​ស្មូគ​ស្មាញ តឹង​ណែន​ពេញ​ខួរក្បាល ថប់ដង្ហើម​ចង់​ស្ទះ​បែក​ដើមទ្រូង​ទៅហើយ/😭រក​លេខ​ដាក់​គ្មា​ទេ! នាង​ខ្ញុំ​សុំ​នៅ​ស្ងប់ស្ងាត់​មួយ​រយះពេល​ដើម្បី​ទុកពេល​សំរាប់​ខ្លួនឯង​ផង បើ​អាច​នឹង​មានឱកាស​ខ្ញុំ​និង​ធ្វើការ​បកស្រាយ! សុំ​អភ័យទោស​ដល់បងៗសារ​ព​ត័​មាន​មួយចំនួន​ដែល​ខ្ញុំ​មិន​បានធ្វើ​បទសំភាសន៍​រឺក៏​ផ្ត​ល់ព​ត័​មាន​អំពី​រូបនាង​ខ្ញុំ​ផ្ទាល់​រឺ​មិនអាច​លើក​និយាយបាន.ពេលនេះ​សូម្បីតែ​ចេញ​ក្រៅ​ក៏​ខ្ញុំ​មិន​ចង់​ចេញទៅ​ណា​ទេ​ព្រោះ​ខ្ញុំ​ខ្មាស់​គេ​មានតែ​ការមើល​មុខ​និង​សួរនាំ​ដូច្នេះ​នាង​ខ្ញុំ​សម្រេចចិត្ត​ឃុំខ្លួន​ឯង​មួយ​រយះ​ខ្លី​និង​មើលថែកូនៗរបស់ខ្ញុំ តែបើ​ឃើញ​ខ្ញុំ​ចេញ​ក្រៅ​ហៅ​នាង​ខ្ញុំ​ផង​និយាយ​លេង​តែ​រឿងសប្បាយៗដើម្បីអោយ​បាន​ឆាប់​ជា/😂😂😭សង្ឃឹមថាបងៗនិង​យល់​អារម្មណ៍​មួយ​នេះ.សុំ​ទុកពេល​អោយ​ខ្ញុំ​សិន/🙏😭 អរគុណ​ម្តង​ហើយ​ម្តងទៀត.ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​ក៏​ស្រលាញ់​បងប្អូន​ទាំងអស់គ្នា​ដែរ!សូមអ្នក​គាំទ្រ​នាង​ខ្ញុំ​ទាំងអស់​សុខភាព​ល្អ​និង​ជួបតែ​សំណាងល្អ 🙏🙏🙏😍….» ។ ភ្ជាប់​ជាមួយនឹង​សារ​បង្ហាញ​ពី​ក្ដី​ទុក្ខព្រួយ​ខាងលើនេះ ក៏មាន​ការជួយ​លើកទឹកចិត្ត​ពី​សំណាក់​បណ្តា​មិត្ត​ភ័ក្តិ​ជាច្រើន​នាក់​ផងដែរ ដែល​ភាគច្រើន​នៅក្នុង​នោះ សុទ្ធតែ​បានបង្ហាញ​ពី​ការលើក​ទឹក​ទឹកចិត្ត​ដែល​ជម្រុញឱ្យមាន​ការតាំង​ចិត្ត ព្យាយាម​ក្រោកឈរ ធ្វើជា​គោលជំហរ​របស់​កូន​សម្លាញ់​ទាំង2របស់ខ្លួន ដែល​មិនទាន់​ក្ដី​នៅឡើយ​នោះ ៕

ឆ្នោតមហាលាភបានបើកសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ

មហាលាភ​ឡូតូ​បាន​បើកសម្ពោធ​ឆ្នោត​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ​នៅថ្ងៃនេះ​ក្នុងប្រទេស​កម្ពុជា។ ឆ្នោត​មហាលាភ​គឺជា​ប្រព័ន្ធ​ឆ្នោត​ថ្មី​ដែល​ផ្តល់អោយ​នូវ​ភាព​សុក្រឹត​ទៅកាន់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងការ​ឈ្នះ ដើម្បី​មានឱកាស​អាច​ផ្លាស់ប្តូរ​កម្រិតជីវភាព​របស់​ពួកគាត់។ ការចាប់​ឆ្នោត​ជា​លើកដំបូង​នឹង​ប្រ​ព្រិ​ត្តិ​ទៅ​នៅ​ម៉ោង 4:45 រសៀល​ថ្ងៃទី 2 ខែឧសភា​ជាមួយ​រង្វាន់​ធំ Jackpot ចំនួន 300 លាន​រៀល ឬ $75,000 ។ រៀងរាល់ថ្ងៃ​បើ​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំ​នេះ​នឹង​បូក​បញ្ចូល​ទៅ​ថ្ងៃ​ចាប់​បន្ទាប់​ទៀត​ជាមួយ​ទឹកប្រាក់ 2 លាន​រៀន ឬ 500 បន្ថែម។ នាយក​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មហាលាភ​ឡូតូ លោក ផូង វ៉ាន់​ហាច​ បាន​មានប្រសាសន៍ថា៖ ក្រុមការងារ​របស់លោក​បានធ្វើការ​ច្រើន​ខែ​មក​ហើយដោយ​ចុះទៅ​ស្រាវជ្រាវ​ស្វែងយល់​ពី​មតិយោបល់​អ្នកលេង​ឆ្នោត​ទាំងអស់​ទូទាំងប្រទេស។ យើង​ទទួលស្គាល់ថា​ការលេង​ឆ្នោត​មាន​សន្ទុះ​ខ្លាំង​ទាំង​នៅ​ទីក្រុង​និង​តាម​ទីជនបទ​វា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកលេង​គ្រប់​វ័យ​និង​គ្រប់​ស្រទាប់វណ្ណៈ។ ប៉ុន្តែ​យើង​បាន​រកឃើញថា​ទំនុកចិត្ត និង​តម្លាភាព​គឺជា​បញ្ហា​មួយ​ដែល​អតិថិជន​លេងឆ្នោត​ចង់បាន​ក្នុង​ការលេង​របស់​ពួកគាត់។ លោក​មានប្រសាសន៍​ទៀតថា៖ មហាលាភ​បាន​ដោះស្រាយ​កង្វល់​ទាំងនេះ ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី ដើម្បី​សុវត្ថិភាព និង​បាន​បញ្ជាក់ទៀតថា​គ្រប់ការ​ចាប់ឆ្នោត​ទាំងអស់​ត្រូវធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ CTN ជា​រៀងរាល់ថ្ងៃ​នៅវេលា​ម៉ោង 4:45 រសៀល​ជាមួយ​គណៈកម្មាធិការ​ចាប់​ឆ្នោត។ អ្នកលេង​ឆ្នោត​អាច​លេង​បាន​នៅ​គ្រប់​សាខា​វី​ង​ទាំងអស់​បច្ចុប្បន្ន​មាន 2500 សាខា​ហើយនឹង​ឈានទៅដល់ 4800 សាខា​វី​ង​ទូទាំងប្រទេស​រួម​តែមួយ​នៅ​ចុងខែ​ឧសភា​នេះ ពួកយើង​នឹង​ផ្តល់​សេវាកម្ម​ជាច្រើន​ទៅលើ​ឆ្នោត​ប្រកបដោយ​បច្ចេកទេស​ទំនើប​ដល់​អ​តិ​ថិ​ជន​ទាំងអស់​ដែលមាន​ភាពត្រឹមត្រូវ​និង​តម្លាភាព។ លោក​ ផូង ​វ៉ាន់​ហាច​ បាន​ថ្លែងថា៖«ពួកយើង​នឹង​ផ្តល់នូវ​លទ្ធផល​ជាក់លាក់​និង​មិន​លំអៀង​ក្នុងការ​ចាប់ឆ្នោត​សំរាប់​អតិថិជន​របស់​យើង។ សេចក្តីប្រាថ្នា​រួម​របស់​យើង គឺ​ដើម្បីឱ្យ​ក្លាយទៅជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​លេងឆ្នោត​ឈានមុខ​នៅ​កម្ពុជា​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​និង​ភាពជឿជាក់។យើង​នឹង​ផ្តោតលើ​គោលដៅ​របស់​យើង​ដូចដែល​យើង​បាន​បង្កើត​ឆ្នោត​នេះ​ឡើង»។ លោក ​ផូង​ វ៉ាន់​ហាច ​បានឱ្យដឹង​ផងដែរ​ថា​ឆ្នោត​មហាលាភ​ត្រូវបាន​វិនិយោគ​និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​មិនតែប៉ុណ្ណោះ​ឆ្នោត​មហាលាភ​នឹង​ផ្តល់​មូលនិធិ​មួយ​ភាគ​នៃ​ប្រាក់ចំណេញ​របស់ខ្លួន​ដល់​មន្ទីរពេទ្យ​ដើម្បី​កែលម្អ​និង​ការថែទាំ​សុខភាព​នៅតាម​តំបន់។ … Read more

វិធីពិនិត្យលេខកូដទូរស័ព្ទ iPhone របស់លោកអ្នកផលិត​សម្រាប់​​ប្រទេស​​ណា?

ទូរស័ព្ទ iPhone ត្រូវបាន​ក្រុមហ៊ុន Apple ផ្ដល់​សិទ្ធិ​ផលិត និង​ផ្គុំ​ចេញពី​រោងចក្រ Foxconn នៅ​ប្រទេស​ចិន ជាមួយនឹង​កម្រិតស្ដងដា​រ​តែមួយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បែងចែក​វា​ដោយមាន​លេខ​កូដ​សម្គាល់​តាម​ប្រទេសផ្សេងៗគ្នា ដើម្បី​ស្រួល​ចែកចាយ​លក់។ យ៉ាងណាមិញ គេ​ជឿជាក់ថា Apple អាច​នឹង កែប​ន្ទៈ​ឈី​ប​ខ្លះ ដែល​តម្រូវ​តាម​ប្រព័ន្ធ 3G/4G ដើម្បីឱ្យ​វា អាច​ចាប់​សេវា​បណ្តាញទូរស័ព្ទ នៅក្នុង​ប្រទេសនីមួយៗបានល្អ។ ដើម្បី​មើល​កូដ Model របស់ iPhone លោកអ្នក​អាច​ចូលទៅ Settings-> About រួច​មើល​រក​ពាក្យ Model។ វា​មាន ប្រមាណ​ពី 7 ទៅ 8 តួអក្សរ តែ​សូម​រកមើល តួអក្សរ​ពីរ​ចុងក្រោយ (ដោយ​មិន​រាប់ អក្សរ​ដែលមាន​សញ្ញា / នៅ​ពីមុខ) រួច​ផ្ទៀងផ្ទាត់​នឹង​តារាង​ខាងក្រោម ដើម្បី​ស្វែងរក​ប្រភព​របស់​វា។ ឧទាហរណ៍​ថា ទូរស័ព្ទ​លោកអ្នក​មាន​លេខ​កូដ MC604MY/A ដោយ​មិន​រាប់​អក្សរ​នៅ​ពីក្រោយ /A ដូចនេះ តួអក្សរ​ពី​ចុងក្រោយ MY ដូច្នេះ ក្រុមហ៊ុន​ផលិត​សម្រាប់​ប្រទេស Malaysia។ AB: … Read more

ដំបូន្មានដ៏មានតម្លៃបំផុតរបស់ Jack Ma សម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មដំបូង

ការចាប់ផ្ដើមអាជីវកម្មមួយ និងជាលើកដំបូង វាពិតជាពិបាក ដោយសារតែមានកត្តាជាច្រើនរួមផ្សំ។ កត្តាទាំងនោះរួមមាន ដើមទុន បទពិសោធន៏ និងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យអាជីវកម្មមួយទទួលបានជោគជ័យ។ លោក Jack Ma ដែលជាស្ថាបនិករបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba ហើយក៏ជាមហាសេដ្ឋីដ៏មានប្រជាប្រិយភាពផងនោះ បាននិយាយថា អ្នកមិនអាចបង្រួបបង្រួមគំនិតរបស់មនុស្សគ្រប់គ្នា ឱ្យរួមចូលគ្នាតែមួយបាននោះទេ ប៉ុន្តែអ្នកអាចបង្រួបបង្រួមមនុស្សគ្រប់គ្នាបានតាមរយៈគោលដៅរួមតែមួយ។ មហាសេដ្ឋីរូបនេះ បានបញ្ជាក់បន្ថែមទៀតថា កុំជឿជាក់ថា អ្នកអាចបង្រួបបង្រួមនៅអ្វីដែលមនុស្សគ្រប់គ្នាកំពុងតែគិត វាមិនអាចទៅរួចនោះទេ។ 30ភាពរយនៃមនុស្សទាំងអស់ នឹងមិនជឿជាក់លើអ្នកនោះទេ។ កុំអនុញ្ញាតឱ្យសហការរីរបស់អ្នក និងបុគ្គលិករបស់អ្នក គិតថាកំពុងតែធ្វើការសម្រាប់តែខ្លួនអ្នក។ ផ្ទុយទៅវិញ ចូរឱ្យពួកគេគិតថា ពួកគេកំពុងតែធ្វើការសម្រាប់គោលដៅរួមតែមួយវិញ ហើយធ្វើដើម្បីឱ្យក្រុមហ៊ុនទទួលភាពជោគជ័យ។ វាមានភាពងាយស្រួលច្រើនជាងក្នុងការបង្រួបបង្រួមក្រុមហ៊ុនមួយឱ្យស្ថិតនៅក្នុងគោលដៅរួមតែមួយ ជាជាងបង្រួបបង្រួមក្រុមហ៊ុនមួយឱ្យនៅជុំវិញតែមនុស្សណាម្នាក់៕

តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

ឪពុកម្តាយគ្រប់រូបតែងតែ ចង់ឱ្យកូនជាទីស្រឡាញ់ក្លាយជាមនុស្ស ក្លាហានអង់អាច តែមានចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន ។ អ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយនូវរាល់បញ្ហាបាន និងឈានទៅរកភាពជោគជ័យបានទៀតផង។ ដូច្នេះលោកឪពុកអ្នកម្តាយទាំងអស់ គួរតែអប់រំបុត្រធីតារបស់ខ្លួនឲ្យមានភាពក្លាហាន ហើយចំណុចដែលគួរ អប់រំ និងបង្ហាត់ដល់កូននោះមានដូចជា ៖ 1 .បណ្តុះផ្នត់គំនិត ឱ្យកូនមានភាពក្លាហាន៖ យើងអាចបង្កើតនូវមោទនភាពក្នុងគ្រួសារ ដោយបង្ហាញពីជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយ ឬដោះស្រាយ បញ្ហាអ្វីមួយរួចស្រេចទៅហើយ ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជសាសន៍បែបនេះ វា អាចជាការជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងទៀតដែរ ។ 2 .ត្រូវសរសើរកូននៅពេលណាដែលគេក្លាហានហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយ៖ លោកឪពុកអ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏លេងកីឡា ជាដើម ។ នៅពេលកូនរបស់លោកអ្នកក្លាហានហ៊ានធ្វើការងារទាំងនោះបាន លោកឪពុកអ្នកម្តាយត្រូវតែចេះសរសើរលើកទឹកចិត្ដ និង ផ្ដល់កម្លាំងចិត្ដដល់កូន ។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ ។ 3 .ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមប្រាប់កូន៖ នៅពេលគិតដល់អ្នកដែលមានសេចក្ដីក្លាហាន … Read more

ចុងភៅ ដ៏ល្បីនៅប្រទេសបារាំងនឹងមកចម្អិនម្ហូបសម្រាប់ភ្ញៀវរបស់ភោជនីយដ្ឋានតូប៉ាហ្ស

រយៈពេលកន្លងមកភោជនីយដ្ឋាន តូប៉ាហ្ស តែងតែអញ្ជើញចុងភៅល្បីៗលំដាប់អន្ដរជាតិ នៅជុំវិញពិភពលោកមកចម្អិនអាហារពេលល្ងាចសម្រាប់ការទទួលទានរបស់ភ្ញៀវ។ នៅថ្ងៃទី 27 ខែមេសាខាងមុខនេះ តូប៉ាហ្ស បានអញ្ជើញលោក Nicolas ជាចុងភៅមានបទពិសោធន៍ក្នុងការចម្អិនអាហារក្នុងភោជនីយដ្ឋានធំៗនៅប្រទេសបារាំង និងជាប់ជាតារាចម្អិនម្ហូប Michelin តាំងពីឆ្នាំ2009 មកធ្វើការចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់ៗបរិភោគផងដែរ។ នៅក្នុងឱកាសដែលលោក Nicolas មកចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់របស់ភោជនីយដ្ឋាន តូប៉ាហ្ស នោះលោកនឹងធ្វើការបណ្ដុះបណ្ដាលជំនាញចម្អិនម្ហូបបែបស្ដង់ដារអន្ដរជាតិដល់ចុងភៅរបស់ភោជនីយដ្ឋាន តូប៉ាហ្ស ដែលដឹកនាំដោយមេចុងភៅ លោក ពៅ សុភក្រ័្ដ ដើម្បីឱ្យទទួលបានជំនាញចម្អិនម្ហូបកាន់តែខ្ពស់បន្ថែមទៀត។ លោក Nicolas មានអាយុ 40 ឆ្នាំជាចុងភៅមានប្រភពចេញពីតំបន់សមុទ្រ មេឌីទែរ៉ាណេ នៃប្រទេសបារាំងក្នុងតំបន់ Burgundy យាយរបស់គាត់ជាជនជាតិអ៊ីតាលី បានរកឃើញគ្រឿងផ្សំបែបសាមញ្ញាដំបូងគេមកធ្វើជាម្ហូបដ៏អស្ចារ្យ។ ស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកបានឆ្លងកាត់ការងារចម្អិនម្ហូបនៅតាមបណ្ដាភោជនីដ្ឋានល្បីៗជាច្រើននៅប្រទេសបារាំងដូចជា Le Prieure នៃទីក្រុង Avignon, La Rotonde នៃទីក្រុង Lyon និង Auberge de Vieux Puits។ នៅឆ្នាំ2008 លោកក៏បានបង្កើតភោជនីដ្ឋានផ្ទាល់ខ្លួនមួយឈ្មោះថា Auberge de le … Read more

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នឹងចាប់​ផ្តើម​នៅ​​សប្តាហ៍​ក្រោយ

ជាមួយ​នឹង​ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​ក្នុង​វិស័យអចលនទ្រព្យ និង​សំណង់​ វិនិយោគិន និង​អ្នក​អភិវឌ្ឍន៍​ជា​ច្រើន​កំពុង​តែ​ផ្លាស់ប្តូរ​ការ​វិនិយោគ​របស់​ពួក​គេ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា។ ដើម្បី​បង្ហាញ​ពី​ឱកាស​វិនិយោគ និង​ការ​អភិវឌ្ឍ​ឈាន​មុខ​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន គេហទំព័រ​ Realestate.com.kh នឹង​រៀបចំ​ការ​តាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​នា​ថ្ងៃទី5-6 ខែឧសភា ឆ្នាំ2017 ខាងមុខ​ក្នុង​សាល​ធំ (Grand Ballroom) នៅ​ជាន់​ទីពីរ​ក្នុង​សណ្ឋាគារ​ណាហ្គា វើល ​រាជធានី​ភ្នំពេញ។ ជា​ការ​រំពឹង​ទុក​ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ពាន់​នាក់។ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដៃគូ បច្ចុប្បន្ន Realestate.com.kh កំពុង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាងទូលាយ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដើម្បី​ទាក់ទាញ​វិនិយោគិន​ដែល​មាន​សក្ដានុពល​ទាំង​អស់​ឱ្យ​អញ្ជើញ​មក​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដៃគូ​ក្នុង​កម្ម​វិធី​នា​ពេល​ខាង​មុខ មាន​ដូច​ជា កាសែត​ឡារ៉ែន ពាណិជ្ជ, កាសែត Khmer Times, ទស្សនាវដ្តី​ពាណិជ្ជកម្ម​កម្ពុជា, សារព័ត៌មាន​អនឡាញ Bizkhmer, Khmernavi/Enjoy Cambodia, សារព័ត៌មាន​ភាសា​ចិន Sin Chew Daily, ទស្សនាវដ្តី​ពាណិជ្ជកម្ម B2B, សភា​ពាណិជ្ជ​កម្ម​អាមេរិក, សភាពាណិជ្ជកម្ម​អង់គ្លេស, សមាគម​អ្នក​សាងសង់​កម្ពុជា, សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា, គេហទំព័រ​អចលនទ្រព្យ PropertyGuru គេហទំព័រ​​អចលនទ្រព្យ PropertyGuru អន្តរជាតិ, ទស្សនាវដ្តី Property Report … Read more

លោក Wenger កោតសរសើរ Sanchez ខណៈ Arsenal ទៅជួប Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ

លោក Arsene Wenger ជឿ​ជាក់​ថា ស្មារតី​ប្រយុទ្ធ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ក្រុម Arsenal ក្នុង​ពេល​ពួក​គេ​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១ លើ​ក្រុម Manchester City ក្នុង​ការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បាន​កើត​ឡើង​ក្រោម​ជំនួយ​នៃ​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​​មុត​ស្រួច​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Alexis Sanchez​។

គ្រូ​បង្វឹក​របស់​ក្រុម​​កាំ​ភ្លើង​ធំ​រូប​នេះ បាន​ដឹក​នាំ​ឲ្យ​ក្រុម​របស់​លោក​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ទី​២០ ក្រោយ​ពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​មួយ​​សំណាក់​ក្រុម​​មួយ ដែល​រង​នូវ​ការ​រិះ​គន់​ជា​​រឿយ​ៗ​សម្រាប់​ការ​ធ្លាក់​ចូល​ក្នុង​សម្ពាធ​។ ក្នុង​ពេល​ដេញ​តាម​ពី​ក្រោយ​គ្រាប់​បាល់​ក្នុង​តង់​ទី​២​របស់​ខ្សែ​ប្រយុទ្ធ Sergio Aguero ក្រុម​កាំ​ភ្លើង​ធំ Arsenal ហាក់​ស្ថិត​នៅ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​រង​បរា​ជ័យ​ដ៏ខក​ចិត្ត​មួយ​ផ្សេង​ទៀត​ទៅ​ហើយ ក្នុង​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស​របស់​​ពួក​គេ ក្រោយ​ពី​​ស្ថិត​ក្រោម​ការ​​គ្រប់​គ្រង​​របស់​គូ​ប្រកួត​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង​​។ ប៉ុន្តែ ក្រុម​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍មួយ​នេះ បាន​បង្ហាញ​ពី​ស្មារតី​ប្រយុទ្ធ​​​ដ៏​មិន​នឹក​ស្មាន​ដល់ ខណៈ​ដែល​កីឡាករ Nacho Monreal បាន​រក​​គ្រាប់​បាល់​តាម​ស្មើ​ដើម្បី​បង្ខំ​ឲ្យ​ឈាន​ដល់​ការ​ប្រកួត​​នៅ​នាទី​បន្ថែម​១៥​នាទី​ពីរ​ដង នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ី​លី Sanchez បាន​រក​គ្រាប់​បាល់​ឈ្នះ​​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​។

Read more