Author: ធឿន មករា

  • រថយន្តអគ្គិសនីនៅប្រទេសថៃ នឹងមានប្រព័ន្ធបង់ប្រាក់ Smart-card រាល់ពេលប្រតិបត្តិការសាកភ្លើង

    រថយន្តអគ្គិសនីនៅប្រទេសថៃ នឹងមានប្រព័ន្ធបង់ប្រាក់ Smart-card រាល់ពេលប្រតិបត្តិការសាកភ្លើង

    សមាគម​យានយន្ត​អគ្គិសនី​ប្រចាំ​ប្រទេស​ថៃ គ្រោង​នឹង​ដំណើរការ​ប្រព័ន្ធ​បង់ប្រាក់ Smart-card រាល់ពេល​ប្រតិបត្តិការ​សាក​ភ្លើង​រថយន្ត នៅតាម​ស្ថានីយនីមួយៗទូទាំង​ទីក្រុង​បាងកក នៅ​ដើមឆ្នាំ2021 ខាងមុខនេះ។ សមាគម​ដដែល​ខាងលើ ក៏​កំពុង​ពិចារណា​ជ្រើស​យក​ប្រព័ន្ធ​បង់ប្រាក់​ទំនើប 1ទៀត គឺ​តាមរយៈ Radio Frequency Identification ឬ RFID credit cards ឬ​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​ថ្មី​មួយ។ ប្រសិនបើ​ប្រព័ន្ធ​ដំណើរការ​នេះ បាន​ជោគជ័យ នោះ​សមាគម នឹង​បន្ថែមចំនួន​ស្ថានីយ​សាក​ភ្លើង​ឱ្យ​កាន់តែច្រើន​ទីតាំង​ទៀត នោ​ទូទាំងប្រទេស។

    បច្ចុប្បន្ន​ប្រទេស​ថៃ កំពុងដំណើរការ​ស្ថានីយ​សាក​ភ្លើង ដែល​ប្រើប្រាស់​វិធីសាស្ត្រ​បង់ប្រាក់ផ្សេងៗពីគ្នា (អាស្រ័យ​លើ​ក្រុមហ៊ុន​នី​មួ​យ័) មិនទាន់​រក​វិធី​បង់ប្រាក់​រួមគ្នា​មួយ​បាន​នៅឡើយ។ ស្ថានីយ​សាក​ភ្លើង​របស់ ថៃ បច្ចុប្បន្ន​មាន 570ទីតាំងធំៗទូទាំងប្រទេស និង​មាន​ទីតាំងតូចៗ សរុប 1,800កន្លែង។

    កាលពី​ឆ្នាំ2019 កន្លងទៅ មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​តែ 1,572នាក់​ប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​នេះ បាន​កើន​ឡើងដល់ 3,076 នៅ​ឆមាស2  ឆ្នាំ2020 និង​គេ​រំពឹងថា នឹង​កើន​ឡើងដល់ 5,000នាក់​នៅ​ដំណាច់ឆ្នាំ៕

  • អ្នកស្នងមរតកពីប្រធាន Samsung ត្រូវបង់ពន្ធឯកត្តជន ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

    អ្នកស្នងមរតកពីប្រធាន Samsung ត្រូវបង់ពន្ធឯកត្តជន ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

    លោក Lee Kun-hee ប្រធាន​ក្រុមហ៊ុន Samsung ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី25 ខែតុលា ក្នុង​វ័យ 78ឆ្នាំ បាន​បន្សល់ទុក​នូវ​ភាគហ៊ុន និង​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ។ នៅ​ថ្ងៃទី22 ខែធ្នូ តម្លៃ​ហ៊ុន​ជាក់ស្ដែង ដែល​លោក Lee បាន​បន្សល់ទុក ត្រូវបាន​គេ​គិតគូរ​រួចហើយ ឃើញថា មានតម្លៃ 19.9ពាន់​លាន​ដុល្លារ។

    គិត​ចាប់ពី​ថ្ងៃទី24 ខែសីហា ដល់​ខែធ្នូ តម្លៃ​ហ៊ុន​នោះ ត្រូវបាន​គិតគូរ ផ្អែកលើ​តម្លៃ​ជា​មធ្យម នៃ​ភាគហ៊ុន​ក្នុង​រយៈពេល 4ខែ​ចុងក្រោយ។ សារព័ត៌មាន​ក្នុងស្រុក​កូរ៉េ The Korea Herald បាន​ចុះផ្សាយ​ឱ្យដឹងថា អ្នក​ស្នង​មរតក​លោក Lee នឹង​ទទួលបាន​មរតក​ភាគហ៊ុន​ដែលមាន​តម្លៃ​សរុប ១៧ពាន់​លាន​ដុល្លារ។ បើតាម​ច្បាប់​ពន្ធ​កូរ៉េខាងត្បូង បានកំណត់​ពន្ធ​ខ្ពស់បំផុត​ដល់ 50% លើ​មរតក​ភាគហ៊ុន​ដែលមាន​តម្លៃ​លើសពី 2.7លាន​ដុល្លារ។ បន្ថែម​ពីនេះ​អ្នកកាន់កាប់​ភាគហ៊ុន​ច្រើនជាងគេ ក៏ត្រូវ​បង់ពន្ធ​មរតក 20% ផងដែរ។

    សរុប​ជារួម​ទៅ ពន្ធ​មរតក​ចំពោះ​ភាគហ៊ុន​ទាំងអស់​ដែល​លោក Lee បាន​បន្សល់ទុក គឺមាន​រហូតដល់ 9ពាន់​លាន​ដុល្លារ​ឯណោះ ដែល​នេះ គឺជា​ការយកពន្ធ​ឯកត្តជន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កូរ៉េខាងត្បូង។

    អ្នក​ស្នង​មរតក​របស់លោក Lee អាចមាន​សិទ្ធិ​ជ្រើសរើស​បង់ពន្ធ​មរតក ក្នុងអំឡុងពេល 5ឆ្នាំ​បន្ទាប់ ដោយ​មិនចាំបាច់​បង់​ម្ដង​ទាំងអស់​នោះទេ៕

  • តើការញ៉ាំចំណីអាហារដែលផុតកំណត់ញឹកញាប់ តើប៉ះពាល់សុខភាពដែរឬទេ?

    តើការញ៉ាំចំណីអាហារដែលផុតកំណត់ញឹកញាប់ តើប៉ះពាល់សុខភាពដែរឬទេ?

    ញ៉ាំរបស់ផុតកំណត់(ហួសដេឡេ)ញឹកញាប់ នឹងធ្វើឱ្យខូចសុខភាព ឬឈឺថ្កាត់ដែរឬទេ? បើលោកអ្នកធ្លាប់ធ្វើបែបហ្នឹងញឹកញាប់ ឡា រ៉ែន មានចម្លើយពីលោកវេជ្ជបណ្ឌិត អ្នកជំនាញខាងផ្នែកអាហារ និងសុខភាពមកជម្រាបជូនដូចក្រោម។

    ការទទួលទានអាហារដែលផុតកំណត់អាយុញឹកញាប់ មិនមែនជារឿងល្អទេ ហើយតើវានឹងហុចផលធ្វើឱ្យឈឺថ្កាត់ឬក៏អត់? និងតើទទួលបានគុណប្រយោជន៍ខាងភោជនាហារ ឬក៏អត់នោះ? ចំណុចនេះប្រហែលជាត្រូវពិចារណាមើលបន្តិចសិន ។

    ផលប៉ះពាល់ចំពោះសុខភាព ពេលបរិភោគអាហារដែលផុតកំណត់ហើយនោះ អាចជួបប្រទះតាំងពី “គ្មានផលប៉ះពាល់ដល់រាងកាយ” រហូតទៅដល់ “មានផលប៉ះពាល់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរ” អាស្រ័យលើប្រភេទរបស់អាហារដែលយើងទទួលទានចូលទៅនោះ។

    លើកឧទាហរណ៍ងាយៗ ដូចជា បើយើងបរិភោគដំណាប់ផ្លែឈើដែលទើបតែផុតកំណត់កាលពីម្សិលមិញ ឬយកដុំប៊័រដែលទើបតែផុតកំណត់កាលពី 2ថ្ងៃមុនមកធ្វើជាអាហារ ករណី 2នេះស្ទើរតែគ្មានហុចផលប៉ះពាល់អ្វីដល់សុខភាព ឬធ្វើឱ្យមានការឈឺថ្កាត់អ្វីឡើយ។

    តែបើយកសាច់ត្រីខកំប៉ុងក្លាស្សេត្រជាក់ដែលផុតកំណត់ 2សប្តាហ៍មកហើយ មកចម្អិនជាអាហារ ឬក៏ទឹកដោះគោឆៅដែលផុតកំណត់កាលពី 1សប្តាហ៍មុនមកបរិភោគ អាចនឹងធ្វើឱ្យកើតអាការរាករូស ក្អួតចង្អោ ចុកពោះ ដោយសារតែអាហារទាំងនោះមានជាតិពុល ដល់ថ្នាក់ត្រូវនាំចូលទៅដេកព្យាបាលក្នុងមន្ទីពេទ្យក៏អាចថាបានដែរ។ ដូច្នេះមុននឹងទិញអាហារ ឬយកអាហារមកចម្អិនពិសា ត្រូវពិនិត្យមើលថ្ងៃផុតកំណត់ឱ្យបានច្បាស់លាស់ជាមុនសិន។

    ការសរសេរបញ្ជាក់ថ្ងៃផុតកំណត់នៅលើស្លាកផលិតផលមានរូបភាពខុសប្លែកពីគ្នា ដូចជានៅក្នុងប្រទេសយើង ដែលជួបប្រទះញឹកញាប់នោះមាន 2បែបគឺ “គួរបរិភោគមុនថ្ងៃទី…ឬ Best Befor…ឬ BB…” ហើយនិង “ថ្ងៃផុតកំណត់ ឬ Expire…” ។

    ជាទូទៅ បើនៅលើស្លាកផលិតផលបញ្ជាក់ថា “គួរបរិភោគមុនថ្ងៃទី…” នោះ មានន័យថា អាហារនឹងនៅមានរសជាតិល្អ នៅមានគុណប្រយោជន៍ខាងភោជនាហារគ្រប់ចំនួន ដូចដែលមានបញ្ជាក់នៅលើស្លាកផលិតផលរហូតដល់ថ្ងៃនោះ។ ក្រោយពីថ្ងៃនោះទៅ រសជាតិ គុណភាព និងគុណប្រយោជន៍ខាងអាហារនឹងចុះថយ តែគ្មានបញ្ហាចំពោះសុខភាពឡើយ ទើបអាចបរិភោគបានដោយគ្មានគ្រោះថ្នាក់ គ្រាន់តែអាចមិនបានទទួលគុណប្រយោជន៍ដូចដែលបានសរសេរបញ្ជាក់នៅលើស្លាកផលិតផលប៉ុណ្ណោះ តែក៏មានកំណត់ថ្ងៃទុកជាមុនមួយរយ:ដែរ មុននឹងអាហារនោះផុតកំណត់ ឬខូចគុណភាព។

    ចំណែក “ថ្ងៃផុតកំណត់” នោះ មានន័យថា ថ្ងៃដែលអាហារនោះផុតអាយុកំណត់ ដែលក្រោយពីថ្ងៃនោះមក អាហារនឹងផ្អូមស្អុយ ឬខូច ហាមទទួលទាន និងគួរតែយកទៅបោះចោល។ អាហារដែលផុតអាយុកំណត់ហើយ នឹងមានផលប៉ះពាល់ដល់រាងកាយដូចជា អាហារមានជាតិពុល ធ្វើឱ្យចុកពោះ ក្អួត គ្រុនក្តៅខ្លួន វិលមុខ រាកខ្លាំង អាការអាចធ្ងន់ធ្ងររហូតកើតសភាវខ្វះជាតិទឹក និងដល់ថ្នាក់ត្រូវនាំទៅមន្ទីពេទ្យក៏មាន។

    ដូច្នេះការពិនិត្យមើលស្លាកទំនិញបញ្ជាក់ពី “ថ្ងៃផុតកំណត់” ឬ “គួរបរិភោគមុនថ្ងៃ…” ដើម្បីឱ្យប្រាកដក្នុងចិត្តថា អាហារដែលយើងទទួលទាននោះមិនខូចគុណភាព មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងរាងកាយនោះ គឺជាវិធីមួយដ៏ល្អបំផុត៕

  • LG Brandshop ផ្ដល់ជូនពិសេសក្នុងឱកាសចុងឆ្នាំ 2020

    LG Brandshop ផ្ដល់ជូនពិសេសក្នុងឱកាសចុងឆ្នាំ 2020

    LG Brandshop ជាហាងទំនើបលក់គ្រឿងអេឡិចត្រូនិច ម៉ាក LG មានដូចជាទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ ឧបករណ៏បំពង់សំលេង សំភារៈប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនផ្សេងទៀត ហើយ ផលិតផលទាំងអស់នេះគឺសុទ្ធសឹងតែជាម៉ូដែលស៊េរីថ្មី កំពុងពេញនិយម នៅក្នុងទីផ្សារ គ្រឿងអេឡិចត្រូនិច ។

    កាដូដ៏អស្ចារ្យសម្រាប់ពេលវេលាចុងឆ្នាំនិងស្វាគមន៍សម្រាប់ឆ្នាំថ្មី LG Brandshop បានផ្ដល់ជូនការបញ្ចុះតម្លៃពិសេសលើគ្រប់ផលិតផល ជាមួយការថែមជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមនឹងការបង់រំលស់ការប្រាក់ % រយៈពេល ខែទៀតផង។ អតិថិជនទាំងអស់គ្នាអាចទទួលបានប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី ធ្នូ រហូតដល់ មករា នៅគ្រប់សាខាទាំងអស់របស់ហាង LG Brandshop​ ទូទាំងប្រទេស​​ ។

    សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ជាវផលិតផល​ពីហាង​ LG Brandshop ក្នុងពេលនេះ លោកអ្នកអាចធ្វើការបញ្ជាទិញ​តាមរយៈ​ផេក LG Brandshop Cambodia ​ឬទំនាក់ទំនងតាមលេខទូរ​​សព្ទ 016 888 029 / 012 444 051 ឬអញ្ជើញមកទស្សនានៅហាងផ្ទាល់តាមរយៈអាស័យដ្ឋានដូចខាងក្រោម៖

    1. LG Premium Brandshop

    -អគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ7មករា

    -ទូរសព្ទទំនាក់ទំនង 023 888 299

    1. LG BRANDSHOP សាខា ខេត្តសៀមរាប

    -អគារលេខ 503 ផ្លូវស៊ីវុត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

    -ទូរសព្ទទំនាក់ទំនង 063 966 199/016 999 624

    1. LG BRANDSHOP សាខា ខេត្តបាត់ដំបង

    -ផ្លូវលេខ1កែងផ្លូវ121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

    -ទូរសព្ទទំនាក់ទំនង 053 952 199

    1. LG BRANDSHOP សាខា ខេត្តកំពង់ចាម

    -អគារ LG ផ្លូវលេខ7 សង្កាត់វាលវង់ ក្រុងកំពង់ចាម

    -ទូរសព្ទទំនាក់ទំនង 042 210 299 /016 444 859

    1. LG BRANDSHOP សាខា ក្រុង ព្រះសីហុន

    -ក្នុងផ្សារទំនើប ព្រីនស៍ ហ័នយូ វិថី 2ធ្នូ ក្រុង ព្រះសីហនុ

    -ទូរសព្ទទំនាក់ទំនង 034 934 199/ 015 666 247

    1. LG BRANDSHOP សាខាកាំកូ

    -ផ្ទះលេខ 6-7 ផ្លូវឧកញ្ញាម៉ុងឬទ្ធី

    -ទូរសព្ទទំនាក់ទំនង 092 837 333

    1. LG BRANDSHOP សាខា ផ្សារដើមគ

    -ផ្ទះលេខ 189 AB ផ្លូវ217 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ

    -ទូរសព្ទទំនាក់ទំនង 016 888 301

    1. LG BRANDSHOP សាខាស្ទឹងមានជ័យ

    -ផ្ទះលេខ 11A 12A ផ្លូវមុន្នីរ៉េត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន   ជ័យ រាជធានីភ្នំពេញ

    -ទូរសព្ទទំនាក់ទំនង 016 999 481

    1. LG BRANDSHOP សាខា ក្រុងតាខ្មៅ

    – ផ្ទះលេខ 5-6A ផ្លូវលេខ21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

    -ទូរសព្ទទំនាក់ទំនង 016 222 625

    1. LG BRANDSHOP សាខាខេត្ត កំពត

    – ផ្ទះលេខ គ្មាន ផ្លូវ លេខ3 ភូមិកំពង់បាយខាងជើង សង្កាត់កំបង់បាយ ក្រុងកំពត ខេត្តកំពត

    – ទូរសព្ទទំនាក់ទំនង 016 555 297

    11 LG BRANDSHOP សាខាទួលគោគ

    – ផ្ទះលេខ 41 ផ្លូវ 315 សង្កាត់បឹងកក់2 ខណ្ឌទួលគោគ ភ្នំពេញ

    – ទូរសព្ទទំនាក់ទំនង 016 999 654

    1. LG BRANDSHOP សាខាខេត្ត កំពង់ធំ

    – ផ្ទះលេខ 5 ផ្លូវជាតិលេខ 6A ភូមិស្ទឹងសែន សង្តាត់ កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

    – ទូរសព្ទទំនាក់ទំនង 016 888 745

    1. LG BRANSHOP សាខាខេត្ដកំពងស្ពឺ

    -អាសយដ្ឋាននៅជិតផ្សារកំពង់ស្ពឺ ផ្លូវជាតិលេខ៤ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

    – ទូរសព្ទទំនាក់ទំនង 015666240

  • អាហារ និងថ្នាំ 5យ៉ាង ដែលអ្នកម្តាយកំពុងបំបៅដោះកូន ហាមទទួលទាន…

    អាហារ និងថ្នាំ 5យ៉ាង ដែលអ្នកម្តាយកំពុងបំបៅដោះកូន ហាមទទួលទាន…

    ក្នុងអំឡុងពេលដែលអ្នកម្តាយចិញ្ចឹមកូនដោយទឹកដោះរបស់ខ្លួននោះ ការទទួលទានអាហាររបស់អ្នកម្តាយ គឺជារឿងមួយ​ដែលត្រូវប្រយ័ត្នខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារខ្លះអាចត្រូវបញ្ជូនបន្តទៅកូនតូចតាមរយៈទឹកដោះម្តាយ ធ្វើឱ្យទឹកដោះ​របស់អ្នកម្តាយ​មាន​រសជាតិប្រែប្រួល ឬអាចធ្វើឱ្យមានសារធាតុគីមីប្រមូលសន្សំនៅក្នុងរាងកាយកូនបាន ដូច្នេះយើងនាំ​គ្នាមកមើល​ថា តើអាហារ និងថ្នាំទាំង 5យ៉ាងដែលអ្នកម្តាយកំពុងបំបៅ​ដោះកូនត្រូវតម និងហាមញ៉ាំនោះ មានអ្វីខ្លះ?។

    1.ឱសថបុរាណមួយចំនួន ថ្នាំចិនសែប្រភេទខ្លះ ឬស្រាថ្នាំជាដើម មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនហើមពោះ រាក យំរករឿងច្រើន ឬបន្ទោបង់ខុសប្រក្រតីទៀតផង។

    2.ហាមទទួលទានវត្ថុជ្រក់ ត្រាំ ឬភេសជ្ជៈដែលមានជាតិអាល់កុល(ជាតិស្រវឹង) ព្រោះជាតិអាល់កុលមានផលប៉ះពាល់ដល់ខួរក្បាលរបស់​កូនតូចដោយត្រង់។

    3.អាហារដែលមានរសជាតិហឹរខ្លាំង គួរតមសិន ព្រោះនឹងធ្វើឱ្យកូនបានទទួលរសជាតិហឹរពីទឹកដោះម្តាយដែរ និងអាចធ្វើឱ្យកូនតូចឈឺពោះបាន តែបើអាហារឱសថបុរាណមួយចំនួនដូចជា ស្លឹកម្រះព្រៅ ខ្ញី ម្រេច អាចទទួលទានបាន ព្រោះជាអាហារដែល​មានរស​ជាតិក្តៅខុសពីម្ទេស។ អាហារឱសថបុរាណដែលមានរសជាតិក្តៅទាំងនោះ ថែមទាំងជួយបំប៉នទឹកដោះម្តាយទៀតផង។

    4.បន្លែដែលមានជាតិហ្គាសច្រើន ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ឬបន្លែស្រស់ប្រភេទខ្លះ គួរតមសិន ព្រោះអាចធ្វើឱ្យកូនហើមពោះបាន ឬបើចង់ញ៉ាំ គួរញ៉ាំបន្លែដែលឆ្អិនហើយប្រសើរជាង។

    5.ថ្នាំពេទ្យមួយចំនួនមានផលប៉ះពាល់ដល់កូនតាមរយៈទឹកដោះម្តាយ ដូច្នេះបើអ្នកម្តាយកើតមានអាការឈឺថ្កាត់អ្វីមួយ និងត្រូវការប្រើប្រាស់ថ្នាំ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិនគ្រប់ពេល៕

  • 25 ចំណុចរបស់ Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីដែលលេចធ្លោជាងគូប្រកួតប្រជែង!

    25 ចំណុចរបស់ Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីដែលលេចធ្លោជាងគូប្រកួតប្រជែង!

    សព្វថ្ងៃរថយន្ត SUV កំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនក្នុងព្រះរាជាណាចក្រ ជាពិសេសនោះគឺរថយន្ត SUV ខ្នាតធំ 7 កៅអី​ ក្នុងនោះដែរយើងសង្កេតឃើញថា Ford Everest ជារថយន្ត SUV ដែលទទួលបានការគាំទ្រច្រើនអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះក្រុមហ៊ុន អ អិម អេ​ ខេមបូឌា បាននាំចូលរថយន្ត SUV ជំនាន់ថ្មីនៃត្រកូល Ford Everest នោះគឺ Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីដែលជាប្រភេទ Luxury និង Off-Road SUV។

    ពោលគឺវាមានទាំងភាពប្រណិត និងសមត្ថភាពបើកបរផ្លូវពិបាកលើសពី SUV ដ៏ទៃទៀតក្នុងទីផ្សារប្រទេសកម្ពុជាដែលមានតម្លៃប្រហាក់ប្រហែល។ ដោយសារ​តែរថយន្តនេះមាន DNA រួមជាមួយនឹង​ Pick Up Ford Ranger ដូច្នេះហើយទើបធ្វើឲ្យរថយន្តនេះមានសមត្ថភាពបើកបរបានគ្រប់ស្ថានភាពផ្លូវដូចទៅនឹងរថយន្ត Pick Up ដែរ។ ខាងក្រោមនេះជាប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំង 25 ដែលជាចំណុចលើសដៃគូប្រកួតប្រជែង៖

    1. ម៉ាស៊ីនជំនាន់ថ្មី 0L Bi-Turbo (2.0L Bi-Turbo Engine)

    ទំហំ: 2.0L, ស៊ីឡាំង: 4/V4, កម្លាំងសេះ: 213 PS, កម្លាំងរមួលកង់: 500 Nm, កម្រិតស៊ីប្រេង 7L-8L ក្នុង 100 គីឡូម៉ែត្រគិតជាមធ្យម, ពន្ធផ្លូវត្រឹមតែ ២០ម៉ឺនរៀល

    2. ប្រអប់លេខជំនាន់ថ្មី 10 វគ្គអូតូ​​ (10-Speed Automatic)

    3. ពូកស្បែកបែបប្រណិតពណ៍ការ៉ុត (Cognac Leather Seats)

    4. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីជាមួយនឹងអេក្រង់ Touch Screen 8 អ៊ីង សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (New Technology SYNC 3 and 8” Touch Screen)

    5. ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)

    6. ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ )Terrain Management System)

    7. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist)

    8. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត )Pre-Collision Assist with Autonomous Emergency Braking)

    9. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង )Driver Alert System)

    10. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ )Lane Keeping System)

    11. ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត )Adaptive Cruise Control)

    12. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងផ្នែកខាងក្រោយនៃរថយន្ត (Blind Spot Information System with Cross-Traffic Alert)

    13. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ )Electronic Stability Control)

    14. ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)

    15. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)

    16. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)

    17. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)

    18. ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey​​​ System)

    19. អាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)

    20. ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

    21. ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ (Electric Power-Assisted Steering (EPAS))

    22. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

    23. សេនស័រជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors)

    24. ដំបូលកញ្ចក់ធំអាចបិទ/បើកបាន (Panoramic Moonroof)

    25. ចុចប៊ូតុងបត់កៅអីជួរទី 3 ដោយស្វ័យប្រវត្ត (3rd Row Seats Power Folding)

    កាន់តែពិសេសលោកអ្នកអាចទិញនូវរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីជាមួយនឹងតម្លៃពិសេសត្រឹមតែ $68,500 ប៉ុណ្ណោះ ហើយការផ្តល់ជូននេះមានកំណត់ ដូច្នេះសូមលោកអ្នកប្រញាប់រួសរាន់ឡើង ។

    រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

    • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង 023 214 214
    • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង 023 890 880
    • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង 078 990 800 | 087 990 800
    • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661។

    ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នាៈ

    https://www.facebook.com/FordCambodia/videos/419067492562865

  • យុវវ័យសម័យថ្មី ត្រូវចេះមើលថែទាំខ្លួន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត

    យុវវ័យសម័យថ្មី ត្រូវចេះមើលថែទាំខ្លួន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត

    យើងនាំគ្នាមកមើលថា តើក្រុមអ្នកស្រាវជ្រាវក្នុងសហរដ្ឋអាមេរិក គេរកឃើញអ្វីខ្លះ ពាក់ព័ន្ធនឹងការអភិវឌ្ឍសក្តានុពលរបស់យុវវ័យ ដើម្បីឱ្យយុវជន-យុវនារីទាំងអស់នោះ មានគុណភាពជីវិតដ៏ល្អប្រសើនាពេលអនាគត...។

    ប្រហែលជាគ្មានយុវវ័យណាម្នាក់ដែលមិនចង់ស្អាតបាត និងមិនចង់ឱ្យអ្នកនៅជុំវិញស្រឡាញ់រាប់អានខ្លួននោះឡើយ តែគន្លឹះពិសេសទាំងអស់នេះ ការពិតទៅសុទ្ធអាចធ្វើបានដោយខ្លួនឯងទាំងអស់ ដូច្នេះយើងនាំគ្នាមកមើលថា តើការមើលថែទាំខ្លួនឯងទាំងខាងរាង និងចិត្តគំនិតរបស់យុវជន-យុវនារីនាយុគបច្ចេកវិទ្យាទំនើបនេះ ត្រូវធ្វើយ៉ាងណាខ្លះ?

    1.ហាត់ប្រាណ : ការដើរលេង ការដើរក្នុងផ្សារទំនើប ធាក់កង់ រត់ ហែលទឹក លេងស្កេតបត(ក្ដារបន្ទះរំអិល) ឬធ្វើកិច្ចការងារផ្សេងៗជាមួយ​មិត្តភក្តិដែលធ្វើឱ្យរាងកាយមិននៅស្ងៀមមួយកន្លែងនោះ គឺជាការធ្វើលំហាត់ប្រាណមួយល្អណាស់សម្រាប់យុវតីៗ។ ដោយសារតែយុវ​វ័យ ​​ជាវ័យដែលត្រូវការមិត្តភក្តិ និងការទទួលស្គាល់ពីអ្នកដែលនៅជុំវិញខ្លួននោះ ការបានធ្វើកិច្ចការងារផ្សេងៗជាមួយមិត្តភក្តិរបស់​ពួក​គេ នឹង​ជួយឱ្យទាំងរាងកាយ និងផ្លូវចិត្តល្អប្រសើរឡើងយ៉ាងគួរឱ្យចម្លែកចិត្ត។

    2.ការទទួលទាន : ការញ៉ាំអាហាររបស់យុវវ័យ ជាទូទៅអាចញ៉ាំបានគ្រប់រូបបែប តែគួរញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុម និងគួរចៀសវាង Junk food (Hamburger , sandwich-ល-) និងអាហារដែលមានជាតិខ្លាញ់ច្រើន។ ការជួបជុំគ្នាញ៉ាំ​អា​ហារជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អាចរាប់បានថាជារឿងល្អមួយសម្រាប់យុវវ័យ និងគួរញ៉ាំបន្លែ និងផ្លែឈើស្រស់ជាប្រចាំផង។

    ការតមអាហារដើម្បីគ្រប់គ្រងទម្ងន់ខ្លួន គឺជារឿងដែលមិនគួរធ្វើសោះឡើយសំរាប់យុវតីវ័យជំទង់ ព្រោះជាអំឡុងពេលដែលរាងកាយកំពុងចម្រើនធំធាត់។ ការសាងកោសិកាស្បែកដែលល្អ ក៏អាចជួយឱ្យក្រមុំៗមើលទៅឃើញស្រស់ស្អាតបានដូចគ្នាដែរ និងគួរជ្រើសរើសញ៉ាំអាហារដែលមានកាឡូរីទាប ព្រមទាំងហាត់ប្រាណឱ្យបានជាប់ជាប្រចាំផង។

    3.ចេះចាត់ការចំពោះបញ្ហា : យុវវ័យ គឺជាវ័យដែលអ្វីៗក៏មើលទៅរាងរញ៉េរញ៉ៃច្របូកច្របល់ទាំងអស់ ការចាត់ការចំពោះបញ្ហាយ៉ាងត្រូវវិធី ក៏ជារឿងសំខាន់មួយដែរ។ ការមានអារម្មណ៍តានតឹងធុញថប់រហូតដល់គេងមិនលក់ ឬរហូតដល់ត្រូវពឹងលើគ្រឿងស្រវឹង និងថ្នាំញៀននោះ គឺជារឿងមួយដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរជាទីបំផុត គួរតែចេះប្រឹក្សាបញ្ហាអ្វីមួយជាមួយនឹងមនុស្សច្រើនជាង 1នាក់ឡើងទៅ និងត្រូវចេះបែងចែកមើលថា តើច្រកចេញណាមួយដែលស័ក្តិសមបំផុតនឹងខ្លួនយើង និងអនាគតរបស់ខ្លួនឯង។

    4.ចេះគិត និងមានក្តីស្រមៃ : ការរិះគិតបែបចម្រើន និងការស្រមៃ គឺជារឿងមួយចាំបាច់ ការបំពេញកិច្ចការងារផ្សេងៗ គឺជាការជួយអភិវឌ្ឍវិធីការរិះគិតក្នុងផ្នែកនេះ មិនថាតែការលេងតន្រ្តី លេងកីឡា ច្រៀង ប្រកួតរាំ និពន្ធបទចម្រៀង រួមទាំងការចិញ្ចឹមសត្វដែលនាំមកនូវការសើចសប្បាយ និងការបានធ្វើកិច្ចការងារជាក្រុម រួមជាមួយមិត្តភក្តិជាដើម។ ទាំងអស់នេះ សុទ្ធតែជាការអភិវឌ្ឍខួរក្បាលប៉ែកខាងស្តាំទាំងអស់ ។

    5.ហ្វឹកហាត់នូវអ្វីដែលខ្លួនចូលចិត្ត : ជីវិតយុវវ័យ គឺជាអំឡុងជីវិតដែលពោរពេញទៅដោយថាមពល ការហ្វឹកហាត់នូវអ្វី​ដែលខ្លួនស្រឡាញ់ចូលចិត្ត និងថ្នឹកនោះ គឺជារឿងល្អមួយ។ ការបណ្តោយទុកឱ្យជីវិតកន្លងផុតពី 1ថ្ងៃទៅ 1ថ្ងៃដោយក្តីខ្ជឹល​ច្រអូស​​ស្ពឹកស្រពន់ គឺជារឿងដែលមិនត្រូវធ្វើជាដាច់ខាតសម្រាប់យុវវ័យ ហើយការដែលមិនដឹងថា តើខ្លួនឯងចូលចិត្តអ្វី ឬធ្វើអ្វីពូកែ​នោះ​ នឹងមានផល​ប៉ះពាល់ដល់ការជ្រើសរើសប្រកបមុខរបរនៅពេលអនាគត។

    យើងអាចសង្កេតឃើញថា ការអភិវឌ្ឍគុណភាពជីវិតរបស់យុវវ័យនេះ គឺការធ្វើកិច្ចការងារផ្សេងៗ គួរធ្វើជាក្រុម ជាមួយមិត្ត​ភក្តិខ្លះ ជាមួយក្រុមគ្រួសារខ្លះ។ ការធ្វើឱ្យស្គាល់ពីជីវិតនៅរួមគ្នាជាសង្គមមួយ នឹងហុចផលល្អចំពោះយុវវ័យខ្លួនឯង និងសង្គមរួមនា​ពេលអនាគត…៕

  • ពពោះដំបូងដោយក្តីស្រឡាញ់

    ពពោះដំបូងដោយក្តីស្រឡាញ់

    ខាងក្រោមនេះ ជាកំណត់ហេតុ 1ច្បាប់របស់អ្នកម្ដាយ 1រូបដែលបានសរសេរទុកនៅពេលដែលខ្លួនកំពុងពពោះជាលើកដំបូងក្នុងជីវិត ដែលបានបង្ហាញនូវទឹកចិត្តដ៏ល្អបរិសុទ្ធ និងក្ដីស្រឡាញ់កូនលើសពីជីវិតរបស់ខ្លួន…ពេលនេះឡារ៉ែនសូមធ្វើជាតំណាងក្នុងការបកស្រាយនូវខ្លឹមសារទាំងស្រុងដូចតទៅ៖

    ក្តីស្រឡាញ់

    “ម៉ាក់ស្រឡាញ់កូន” ខ្លីៗ តែផ្តល់នូវអារម្មណ៍ល្អខ្លាំងណាស់នៅពេលដែលម៉ាក់បាននិយាយពាក្យនេះចេញមក។ លោកគ្រូពេទ្យបានអះអាងហើយថា ការ​និយាយលេងជាមួយកូននៅក្នុងផ្ទៃញឹកញាប់ គឺជាការបង្កើតទំនាក់ទំនងសម្ព័ន្ធនៃក្តីស្រឡាញ់ ដែលល្អដល់ការវិវឌ្ឍខាងរាងកាយ និងផ្លូវចិត្តរបស់កូន ហើយម៉ាក់ដឹងថា កូនក៏បានដឹងដែរ។ គួរឱ្យអស្ចារ្យខ្លាំងណាស់ចំពោះធម្មជាតិ ដែលបានសាងឡើងឱ្យម៉ាក់បាន​រៀនយល់ដឹងថា គ្មានសេចក្តីស្រឡាញ់គ្រាណាមួយ អស្ចារ្យស្មើនឹងសេចក្តីស្រឡាញ់របស់ម៉ាក់ដែលមានចំពោះកូននាពេលនេះឡើយ។

    សម្ព័ន្ធភាព

    រៀងរាល់ថ្ងៃម៉ាក់តែងយកដៃអង្អែលពោះទៅមក បញ្ជូនក្តីស្រឡាញ់តាមរយៈការប៉ះពាល់ជាមួយកូន យូរថ្ងៃទៅ សម្ព័ន្ធនៃក្តី​​​​ស្រឡាញ់នេះកាន់តែកកើតច្រើនឡើង ក្លាយជាភាពកក់ក្តៅក្នុងចិត្ត និងអារម្មណ៍ល្អៗដែលម៉ាក់អាចដឹងបាន និងជឿជាក់ក្នុងចិត្តទៀត​ផងថា កូនក៏បានដឹងដូចគ្នាដែរ។ កូនដឹងទេ? សម្ព័ន្ធនៃក្តីស្រឡាញ់រវាងយើង 2នាក់បានកើតឡើងតាំងពីវិនាទីដំបូងដែលម៉ាក់ចាប់ផ្តើមមានផ្ទៃពោះម្ល៉េះ។

    ការប្រែប្រួល

    ដោយគ្មានលក្ខខណ្ឌ វា​កើតឡើងដោយអត្តនោម័ត ទាំងរឿងញ៉ាំ រឿងគេង និងទម្លាប់មួយចំនួន ឬធ្វើអ្វីក៏ត្រូវគិតឱ្យច្រើន គិតដល់កូនមុនគេបង្អស់។ អ្វីៗគ្រប់យ៉ាងនៃការប្រែប្រួលសុទ្ធតែកើតចេញពីក្តីស្រឡាញ់ ក្តីតាំងចិត្តដែលចង់តែបញ្ជូនអ្វីល្អៗដល់កូនសម្លាញ់។ មើលចុះ…កូនក៏ធំឡើង ហើយពោះម៉ាក់ក៏ធំឡើងដូចគ្នា។

    ដំបូង

    ទន្ទឹងរង់ចាំយូរបំផុត តាមដែលធ្លាប់ដឹងកន្លងមក គឺជិត 9ខែ ដែលម៉ាក់នឹងបានជួបមុខ បានឃើញមុខម្ចាស់ក្សត្រី ឬម្ចាស់ក្សត្រាតូចមួយរបស់ម៉ាក់។ ជាការទន្ទឹងរង់ចាំយ៉ាងស្ម័គ្រចិត្ត មានសេចក្តីសុខក្នុងចិត្ត។ ជាការទន្ទឹងរង់ចាំដ៏មានតម្លៃ ព្រោះថា “កូនម៉ាក់ស្អាតគួរឱ្យស្រឡាញ់ជាទីបំផុតលើពិភពលោកនេះ! ៉។ រឹតតែពេលកូនញញឹមដាក់ ឬធ្វើហាក់ដូចជាប្រុងសើចឱ្យម៉ាក់ឃើញផងនោះ ម៉ាក់រំភើបចិត្តជាទីបំផុតតែម្តង។

    អ្នកម្តាយថ្មោងថ្មី

    ម៉ាក់អាន និងស្វែងរកព័ត៌មានក៏ច្រើន បទពិសោធន៍ពីអ្នកនៅជុំវិញខ្លួន ក៏ម៉ាក់បានស្តាប់ហើយ លុះមកដល់វគ្គប្រតិបត្តិ រឿងមួយចំនួន​របស់កូន ម៉ាក់ត្រូវអាស្រ័យសញ្ជាតិញ្ញាណការសម្រេចចិត្តរបស់ម៉ាក់ខ្លួនឯង តែអ្វីដែលជួយបាននោះគឺ ភាពស្និទ្ធស្នាល ចំណងសម្ព័ន្ធភាព ហើយនិងការសាកខុសផង សាកត្រូវផង នឹងជួយឱ្យម៉ាក់បានដឹងថា តើម៉ាក់ត្រូវលួងលោមពេលកូនយំឃ្លាន ឬយំពេលងងុយគេងរបៀបណា?។

    ការចំណាយ

    អំឡុងពេលត្រៀមខ្លួនទិញរបស់ប្រើប្រាស់ឱ្យកូន គឺជារឿងដែលម៉ាក់ចូលចិត្តបំផុត ព្រោះរបស់នីមួយៗសុទ្ធតែ​គួរឱ្យ​ស្រឡាញ់ គួរឱ្យចង់ទិញ មានកន្លែងសបភីងសម្រាប់ម្តាយកូនខ្ចីជាច្រើនកន្លែង ដូច្នេះហើយទើបម៉ាក់ត្រូវជ្រើសរើស និងគិតពីភាពចាំបាច់ក្នុងការប្រើប្រាស់ និងតម្លៃថ្លៃថ្នូរដែលល្មមអាចទិញបានជាមុនសិន។ គឺជាទិចនិកការពារភាពប្រថុយប្រថានក្នុងរឿងខ្វះខាតលុយកាក់។

    កក់ក្តៅ ទន់ភ្លន់ពេលដែលម៉ាក់និយាយ សម្លឹងមើលភ្នែក ថើបថ្ពាល់ ឬស្រវាឱបពកូន ម៉ាក់មានអារម្មណ៍ថា ប្រៀបដូចជាថ្នាំវិសេសខាងផ្លូវចិត្តរបស់​ម៉ាក់ ដែលជួយបំពេញបន្ថែមនូវកម្លាំងចិត្តល្អៗបានជានិច្ច និងក៏ជាផលល្អដល់កូនបានយ៉ាងច្រើនអនេកដែរ ព្រោះការប៉ះពាល់ដោយក្តី​ស្រឡាញ់តាមរយៈរង្វង់ដៃឱបរបស់ម៉ាក់ អាចលួងលោមបំពេបានគ្រប់ពេលដែលកូនទួញយំ ជួយឱ្យកូនក្លាយជាក្មេងដែលមានអារម្មណ៍ល្អ មានស្នាមញញឹមនៃសេចក្តីសុខ។

    គេងងាយ សប្បាយពោះ

    ព្រោះម៉ាក់បានពិសោធដឹងហើយថា ទឹកដោះម្តាយ គឺជាអាហារកម្រិតកំពូលដែលឧត្តមសម្បូរទៅដោយសារជាតិអាហារ​គ្រប់គ្រឿង ល្អចំពោះកូនពិតៗ ព្រោះគ្រប់ពេលដែលកូននៅក្នុងរង្វង់ដៃឱបរបស់ម៉ាក់ ក្រៅពីឆ្អែតពោះហើយ កូនគេងលក់បាន​យ៉ាង​ងាយ ហើយ​បន្ទោបង់ក៏ស្រួលទៀតផង។ អេ៎…តើបែបនេះឬ ដែលគេហៅថា ទឹកដោះម្តាយល្អជាងគេបំផុតនោះ!។

    លេងសប្បាយ

    ការពកូនទៅដើរលេងកម្សាន្ត ក្រៅពីកូនបានដឹងថា ពិភពលោកនេះធំធេងតាមរយៈការពិត ដូចជាសំឡេងចាបយំ ឆ្កែព្រុស ឬបានដឹងពីបរិយាកាសមនុស្សម្នា ដើមឈើ តាមវិវឌ្ឍនាការដែលគួរកើតឡើងហើយ ម៉ាក់ក៏ឆ្លៀតឱកាសបានបន្ធូរអារម្មណ៍ បាន​ហាត់ប្រាណតិចៗ បានធូរស្បើយពីការចិញ្ចឹមមើលថែទាំកូនពេញ 1ថ្ងៃ​រួចមកដែរ។

    កូនម៉ាក់ធំឡើងរៀងរាល់ថ្ងៃ មានវិវឌ្ឍនាការប្រែប្រួលជានិច្ច ថ្ងៃនេះម្យ៉ាង ស្អែកឡើងម្យ៉ាង។ ម៉ាក់រៀនយល់ដឹងគ្រប់ពេលវេលាជាមួយរឿងកូន និងស្រឡាញ់កូនដំបូងរបស់ម៉ាក់ ដែលមានទាំងក្តីបារម្ភកង្វល់ និងវិលវល់ខ្លះៗក្នុងរឿងដែលម៉ាក់មិនធ្លាប់ធ្វើ មិនធ្លាប់ដឹង តែគ្រប់ពេលក៏កន្លងផុតមកបានដោយសេចក្តីស្រឡាញ់ សេចក្តីសុខចាប់តាំងពីថ្ងៃដំបូងដែលកើតឡើង រហូតមកដល់ថ្ងៃនេះ និងគ្មានទីបញ្ចប់…៕

  • វិធីកម្ចាត់សត្វកន្លាតតាមរូបមន្តធម្មជាតិ

    វិធីកម្ចាត់សត្វកន្លាតតាមរូបមន្តធម្មជាតិ

    1.គ្រាប់ម្រេច

    យកគ្រាប់ម្រេច 7 – 8គ្រាប់ទៅដាក់នៅតាមចំណុចផ្សេងៗដែលសត្វកន្លាតចូលចិត្តមកក្បែរ ឬក៏យកគ្រាប់ម្រេចខ្ចប់នឹងក្រណាត់ស្បៃយកទៅដាក់នៅទីនោះក៏បាន ព្រោះក្លិនឆួលរបស់ម្រេចនឹងធ្វើឱ្យសត្វកន្លាតបាក់បបខ្លបខ្លាច លែងហ៊ានមកក្បែរ។

    2.ស្លឹកក្រវាញ

    ស្លឹកក្រវាញមានក្លិនពិសេសរបស់វាដែលសត្វកន្លាតមិនអាចទ្រាំបាន ដូច្នេះគ្រាន់តែយើងយកស្លឹកក្រវាញទៅដាក់នៅតាមចំណុចដែលច្រើនតែមានសត្វកន្លាតមករញេ៉រញ៉ៃនោះ ពួកវានឹងលែងហ៊ានមកក្បែរមិនខាន។

    អ្នកណាដែលខ្ពើមសត្វកន្លាតមែនទែននោះ សាកល្បងធ្វើតាមវិធីខាងលើនេះចុះ ធានាថា សត្វដ៏កខ្វក់នេះនឹងឈប់មកអើត​ក្បាលឱ្យអ្នកឃើញទៀតហើយ៕

  • គុណវិបត្តិធ្ងន់ធ្ងររបស់ភេសជ្ជៈអាល់កុល(ស្រា និងស្រាបៀរ)ដែលស្រ្តីមិនគួរទទួលទាន

    គុណវិបត្តិធ្ងន់ធ្ងររបស់ភេសជ្ជៈអាល់កុល(ស្រា និងស្រាបៀរ)ដែលស្រ្តីមិនគួរទទួលទាន

    មិនថាតែនៅក្នុងអតីតកាល ឬបច្ចុប្បន្នកាលឡើយ យើងនៅតែមើលឃើញថា នៅតែឃើញនារីៗញ៉ាំស្រា ឬភេសជ្ជៈ មានជាតិអាល់កុល ដូចជាស្រាបៀរ វ៉ាញ ឬសូម្បីតែស្រាថ្នាំផ្សេងៗដដែល និងថែមទាំងមានសញ្ញាថា នារីៗចាប់ផ្តើមចេះញ៉ាំស្រា​តាំងពី​អាយុនៅតិចជាងកាលពីអតីតកាលទៀតផង ដោយអ្នកខ្លះចេះញ៉ាំតាំងពីវ័យនៅរៀនម្ល៉េះ។

    មូលហេតុដែលធ្វើឱ្យនារីៗញ៉ាំស្រា(ឬភេសជ្ជៈមានជាតិស្រវឹង)

    • នារីៗញ៉ាំស្រា ព្រោះតែត្រូវការចូលរួមក្នុងសង្គម ចង់ឱ្យគេទទួលស្គាល់នៅក្នុងសង្គម ក្នុងក្រុមមិត្តភក្តិ ឬក្នុង​ក្រុមអ្នកធ្វើការជាមួយគ្នា ជាដើម។
    • នារីៗញ៉ាំស្រា ព្រោះចង់បង្កើនភាពសប្បាយរីករាយ ដោយសារស្រានឹងជួយធ្វើឱ្យមានអារម្មណ៍ក្លាហាន កាត់​បន្ថយ​​​​​​​​អារម្មណ៍ដឹងខុស-ត្រូវ ល្អ-អាក្រក់ និងភាពដឹងខ្លួនតាមប្រក្រតីបានមួយរយ:ពេល។
    • នារីៗញ៉ាំស្រា ព្រោះតែត្រូវមិត្តភក្តិបបួល និងព្រោះចង់ដឹង និងចង់សាក។
    • នារីៗញ៉ាំស្រា ដោយសារតែមានជំនឿខុសៗថា នឹងធ្វើឱ្យស្បែកភ្លឺស្រស់ថ្លា រលោង។
    • នារីៗញ៉ាំស្រា ព្រោះជឿថា វានឹងធ្វើឱ្យខួរក្បាលស្រឡះ និងមានអារម្មណ៍ធូរស្រាល។
    • នារីៗញ៉ាំស្រា ព្រោះតែជឿថា នឹងជួយទាក់ទាញចំណាប់អារម្មណ៍ពីបុរសៗ

    មូលហេតុដែលនារីៗមិនគួរញ៉ាំស្រា និងភេស្ជជដែលមានជាតិអាល់កុល ព្រោះ៖

    1. នឹងធ្វើឱ្យខូចស្បែក និងបង្កឱ្យមានស្លាកស្នាមមុនវ័យ : ព្រោះការញ៉ាំជាតិអាល់កុល ឬជាតិស្រវឹង នឹងធ្វើឱ្យបត់ជើងតូចញឹកញាប់ បណ្តាលឱ្យស្បែកឡើងស្ងួត រាងកាយបាត់បង់ជាតិទឹកច្រើន ដែលនឹងធ្វើឱ្យស្បែកងាយមានស្លាកស្នាម មុខជ្រួញ និងឆាប់ចាស់។ ក្រៅពីនេះ ជាតិអាល់កុលថែមទាំងបានធ្វើឱ្យរាងកាយខ្វះវិតាមីន B ដែលនឹងធ្វើឱ្យឡើងស្បែកស្ងួត យារ កើតមុន និងមានរមាស់នៅតាមស្បែកទៀត​ផង។
    2. ប្រថុយនឹងការកើតជំងឺមហារីកសុដន : តាមរយ:ការស្រាវជ្រាវផ្នែកអាហារ និងសុខភាពរាងកាយ បានរកឃើញថា ស្រ្តីដែលញ៉ាំស្រា 1ថ្ងៃ 1កែវជាប់ជាប្រចាំ នឹងធ្វើឱ្យមានភាពប្រថុយប្រថាននឹងការកើតជំងឺមហារីកសុដន។
    3. ធ្វើឱ្យទម្ងន់ខ្លួនកើនឡើង ​: កើតជំងឺធាត់ ដុះក្បាលពោះ កើតជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ជាពិសេសនារីៗដែលចូលចិត្តញ៉ាំស្រា លាយជាមួយទឹកផ្លែឈើ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់។
    4. ខួរក្បាលរបស់ស្រ្តី​ ទទួលរងនូវផលប៉ះពាល់ពីជាតិអាល់កុលខ្លាំងជាងខួរក្បាលរបស់បុរស : មនុស្ស​ស្រីនឹងខូចខាតកោសិកាខួរក្បាលលឿនជាងបុរស ទោះជានារីញ៉ាំស្រាតិចជាងបុរសក៏ដោយ។
    5. មានសញ្ញា និងមានភាពប្រថុយប្រថានដែលអាចនឹងត្រូវអ្នកដទៃធ្វើបាបលើរូបរាងកាយ : អាចត្រូវអ្នកដទៃល្មើសបំពានខាងផ្លូវភេទ និងត្រូវទទួលរងការចាប់រំលោភ ជាដើម។
    6. ស្ត្រីដែលញ៉ាំស្រា នឹងបង្កឱ្យកើតជំងឺជាច្រើន : ដែលបណ្តាលមកពីការញ៉ាំសុរាច្រើនជាងបុរស ទោះជាក្នុង​​​បរិ​មា​ណប៉ុនគ្នាក៏ដោយ ដូចជាជំងឺរលាកក្រពះ រលាកថ្លើម ជំងឺថ្លើមរឹង មហារីកបំពង់អាហារ។ល​។
    7. បំផ្លាញប្រព័ន្ធប្រសាទ​ : ធ្វើឱ្យកើតអាការសោកសៅ វិលវល់ បេះដូងដើរញាប់ ឆេវឆាវឆាប់ខឹង អាច​នឹងកើតអាការរវើរវាយ អ្នកខ្លះទៀតអាចនឹងធ្វើឱ្យកើតអាការឡប់សតិ និងបែកសរសៃឈាមខួរក្បាលទៀតផង។
    8. មិនថាបុរស ឬស្ត្រីនោះទេ អ្នកដែលញ៉ាំស្រា រហូតដល់កើតរោគញៀនសុរារ៉ាំរ៉ៃ នឹងធ្វើឱ្យមានផ្ទៃមុខហើមស្ពុរ : មុខក្រហម ភ្នែកក្រហម ស្បែកឡើងខ្មៅ ដៃញ័រ ខ្យល់ដង្ហើមមានក្លិនអាល់កុលជាប់ជានិច្ច លែងឃ្លានបាយ រាងកាយស្គមស្គាំង។
    9. បើញ៉ាំក្នុងអំឡុងពេលមានគភ៌ផងនោះ នឹងធ្វើឱ្យកើតមានភាពប្រថុយប្រថានក្នុងការរលូតកូន : ឬទារក​កើតមក មានទម្ងន់ខ្លួនតិច មានបញ្ហាសុខភាព ឆែបមាត់ មានបញ្ហាខាងខួរក្បាល និងពេលធំឡើងអាចនឹងមានសញ្ញាថា នឹង​ញៀនថ្នាំ ឬញៀនសុរាបានដោយងាយទៀតផង។

    យ៉ាម៉េចដែរ? បានដឹងបែបនេះហើយ នារីៗយើងដែលនៅតែចូលចិត្តញ៉ាំស្រា ឬភេសជ្ជៈដែលមានជាតិអាល់កុល ឬជាតិស្រវឹង​ទៀតនោះ ត្រូវតែចាប់ផ្តើមគិតសាជាថ្មីឡើងវិញហើយ ព្រោះសូម្បីតែញ៉ាំបន្តិចបន្តួចនៅក្នុងពិធីចូលរួមក្នុងសង្គមក៏ដោយ ក៏អាចធ្វើឱ្យ​យើងខូចសុខភាព ខូចរូបសម្ផស្ស និងបំផ្លាញខួរក្បាលផងដែរ ហើយដែលមើលឃើញច្បាស់ជាងនោះទៅទៀតគឺ ការញ៉ាំស្រាធ្វើឱ្យ​​នារីៗយើងបាត់បង់បុគ្គលភាពជានារីល្អៗអស់រលីង វាមិនមែនជាការទាក់ទាញអារម្មណ៍មនុស្សភេទផ្ទុយយនោះទេ៕