











ស្រាក្រឡុកដែលមានរសជាតិជូរអែម ស័ក្តិ-សមជាមួយនឹងនារីៗ និងស័ក្តិសមជាមួយនឹងអាកាសធាតុក្តៅបែបនេះតែម្តង ដើម្បីជួយឱ្យបរិយាកាសរបស់អ្នក និងសមាជិកនៅក្នុងគ្រួសារបានស្រស់ស្រាយឡើងវិញ សូមទទួលទានជាមួយនឹងភេសជ្ជៈ Tiger Mango Sunset ពីអ្នកជំនាញខាងក្រឡុកស្រាប្រចាំភោជនីយដ្ឋាន Lumiere Sky Bar ដែលស្ថិតនៅជាន់ទី14 នៃសណ្ឋាគារ Lumiere។ ដូច្នេះសូមរៀនធ្វើទាំងអស់គ្នា ៖
គ្រឿងផ្សំ
– ស្រាវូកា 50មីល្លីលីត្រ
– ស្រាត្រូមីញ៉ែ
– ចំណិតស្វាយទុំ 1/3ផ្លែ
– ទឹកស្វាយ 50មីល្លីលីត្រ
– ស្រា Tiger 1ដប
– ទឹកក្រូចឆ្មារ បន្តិច
– ទឹកកក 1ចូក
– ស្លឹកជីអង្កាម
របៀបចម្អិន
ដំបូងត្រូវចាក់ស្រាវូកា ស្រាត្រូមីញ៉ែ ទឹកស្វាយ ទឹកក្រូចឆ្មារ ទឹកកក ក្រឡុកចូលគ្នាឱ្យសព្វ ដោយកែវក្រឡុកស្រា រួចចាក់ដាក់ចូលក្នុងកែវ និងតុបតែងបន្ថែមដោយស្លឹកជីអង្កាម និងចំណិតស្វាយទុំនៅមាត់កែវ រួចសឹមផ្កាប់ស្រា Tiger 1ដបចូលទៅក្នុងកែវជាការស្រេច៕

តោះរៀនធ្វើស៊ុបកន្ទុយគោបែបចិន សម្រាប់ជំនួយដល់សុខភាព។ សូមពិនិត្យមើលគ្រឿងផ្សំ និងរបៀបធ្វើ ដោយមានការណែនាំពីសំណាក់ លោក ឈូក សាមិត្ត មេចុងភៅប្រចាំភោជនីយដ្ឋាន សេវេន ប្រាយ សាខាទួលគោក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ102 ផ្លូវ315 សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក ដូចខាងក្រោមនេះ ៖
គ្រឿងផ្សំ
– កន្ទុយគោ 200g
- ថ្នាំចិនសែ
– ស្រាចិន
– ស្ករស
– ម្សៅស៊ុប
– ប្រេងខ្យង
– ក្រូចឆ្មារ
- ជីវ៉ាន់ស៊ុយ
– នំប៉័ង
– ទឹកស្អាត ល្មមលិចកន្ទុយគោ
របៀបចម្អិន
ដំបូងត្រូវយកកន្ទុយគោមកកាប់ជាដុំតូចល្មម រួចយកទៅលាងទឹកឱ្យស្អាត សឹមយកទៅស្រុសជាមួយទឹកក្តៅ ហើយយកមកលាងជាមួយនឹងស្រាចិនម្តងទៀត។ ចំណែកថ្នាំចិនសែ ចូរយកមកលាងទឹកឱ្យស្អាតដី រួចយកថ្នាំចិនសែទៅរំងាស់ជាមួយនឹងទឹកល្មមលិចកន្ទុយគោរយៈពេលប្រហែល2ម៉ោង រួចសឹមដាក់កន្ទុយគោចូលរំងាស់រយៈពេល1ម៉ោងរហូតដល់កន្ទុយគោផុយ។ បន្ទាប់មកត្រូវបន្ថែមគ្រឿងផ្សំរសជាតិដូចជា ស្ករស ម្សៅស៊ុប ស្រាចិន និងប្រេងខ្យងជាដើម រួចភ្លក្សមើលតាមចំណូលចិត្ត។ ជាចុងក្រោយ ត្រូវតុបតែងបន្ថែមដោយជីវ៉ាន់ស៊ុយ និងដាក់ចំណិតក្រូចឆ្មារនៅជិតសម្រាប់ថែមរសជាតិនៅពេលទទួលទានជាការស្រេច។ ស៊ុបកន្ទុយគោនេះអាចទទួលទានជាមួយនឹងនំប៉័ងក៏បានដែរ គឺជាអាហារជំនួយដល់សុខភាពដ៏ល្អ៕

ក្រោយកើតមានរឿងរ៉ាវចម្រូងចម្រាសជាមួយរដ្ឋាភិបាលអាមេរិក Huawei បានប្រកាសថា ស្មាតហ្វូនកំពូលរបស់ខ្លួនរួមមាន Mate 20 Series, P30 Series និងស្មាតហ្វូនបំពាក់ម៉ាក Honor មួយចំនួន អាចនឹងទទួលបានការអាប់ឌែត Andoid Q ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយមួយ។
តែយ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានបញ្ចេញរបាយការណ៍ថ្មីសន្លាងមួយឱ្យដឹងថា ខ្លួនបានត្រៀមខ្លួនខាតពី 40% ទៅ 60%ស្រេចហើយនៅទីលើផ្សារអន្តរជាតិ ដែលក្នុងនោះគេដឹងថា Huawei បានបញ្ជូនស្មាតហ្វូនថ្មីជាង 1លានគ្រឿងចេញពីរោងចក្រកាលពីសប្តាហ៍មុន៕
ប្រភព៖ https://www.reuters.com/article/us-huawei-tech-usa-smartphone/huawei-prepares-for-40-60-fall-in-international-smartphone-shipments-bloomberg-idUSKCN1TH0VZ

បងប្អូននារីៗទាំងអស់សូមងាកមករៀនធ្វើអាហារបែបជប៉ុនកាត់បារាំង សាំងហ្គាពួរ និងកាត់-ខ្មែរ ដែលជារួបមន្តដ៏វិសេសរបស់ចុងភៅដ៏ជំនាញប្រចាំភោជនីយដ្ឋាន Lumiere Sky Bar ដែលស្ថិតនៅជាន់ទី14 នៃសណ្ឋាគារ Lumiere គឺ លោក យឹម សុវណ្ណម៉ានិត។ ដូច្នេះសូមតាមដានជា-មួយនឹងគ្រឿងផ្សំ និងរបៀបធ្វើ ដូចខាងក្រោមនេះ ៖
គ្រឿងផ្សំ
- សាច់ជ្រូកបីជាន់ 150ក្រាម
– ប្រេងខ្យង 15ក្រាម
– ទឹកស៊ីអីវ 10ក្រាម|
– ខ្ទឹមស 5ក្រាម
– ម្សៅគ្រឿងទេស5មុខ (5 spices powder) 2ក្រាម
– ឫសជីវ៉ានស៊ុយ 2ក្រាម
– ផ្កាចន្ទ 2សន្លឹក
– ឈើអែម 1ដើម
– ទឹកសុស Tonkatsu បែបជប៉ុន (ទឹកសុសជូរអែម) 40ក្រាម
– គ្រាប់សណ្តែកជប៉ុនស្ងោរ 20ក្រាម
– សណ្តែកក្រហម 20ក្រាម
– សណ្តែកបាយ 20ក្រាម
– ស្រា-សសម្រាប់ចម្អិនអាហារ 15មីល្លីលីត្រ
– អំបិល 2ក្រាម
– ម្រេច 1ក្រាម
– សារ៉ាយប្រឡាក់ជាមួយអំបិល Shio Kombu 1ក្រាម
– ប៉ោមខៀវឈូស 20ក្រាម
– ខ្ទឹមបារាំង 2ក្រាម
– ចំណិតខ្ទឹមក្រហម 3ក្រាម
– ស្លឹក Celery 3សន្លឹក
– ប៊័រ
របៀបចម្អិន
ដំបូងត្រូវយកសាច់ជ្រូកបីជាន់មកប្រឡាក់ជាមួយនឹងឫសជីវ៉ាន់ស៊ុយចិញ្ច្រាំ និងម្សៅគ្រឿងទេស5មុខ លាយជាមួយនឹងអំបិល ម្រេច ប្រេងខ្យង ទឹកស៊ីអីវ និងខ្ទឹមសចិញ្ច្រាំ រួចផ្អាប់ទុករយៈពេល1ថ្ងៃ សឹមយកទៅចំហុយនៅក្នុងម៉ាស៊ីនដែលមានកម្តៅ65អង្សាសេ រយៈពេល72ម៉ោង (3ថ្ងៃ)។ បន្ទាប់មកសឹមកាត់យកសាច់ជ្រូកបីជាន់ចំនួន150ក្រាមមកចៀនឱ្យឡើងពណ៌ក្រហម និងក្រៀមល្អ អស់ជាតិខ្លាញ់ រួចទុកមួយអន្លើសិន។ បន្ទាប់មកទៀត ចូរយកសណ្តែកទាំង3ប្រភេទនោះមកឆាចូលគ្នា ដោយបើកភ្លើងឱ្យក្តៅខ្លាំង ហើយដាក់ខ្ទឹមស ខ្ទឹមបារាំងចូលបន្តិច រួចដាក់សណ្តែកទាំង3មុខនោះចូល ដាក់ស្រា-សបន្តិច អំបិល ម្រេច សារ៉ាយប្រឡាក់ជាមួយអំបិល Shio Kombu និងប៊័រចូលបន្តិច ដើម្បីឱ្យវាឡើងខាប់ៗបន្តិច រួចសឹមចាក់ដាក់ចូលក្នុងចាន ហើយដាក់សាច់ជ្រូកបីជាន់ចៀនពីលើ និងតុបតែងបន្ថែមពីលើសាច់ជ្រូកបីជាន់ដោយចំណិតប៉ោមខៀវឈូស ស្លឹក Celery ចំណិតខ្ទឹមក្រហម និងស្រោចទឹកសុស Tonkatsu បែបជប៉ុនពីលើសាច់ជ្រូកជាការស្រេច។ អាហារមួយមុខនេះ គឺជាអាហារសម្រាប់សុខភាពដ៏ល្អបំផុត និងអាចទទួលទានជាមួយនឹងភេសជ្ជៈគ្រប់ប្រភេទ ទាំងភេសជ្ជៈមិនមានជាតិអាល់កុល និងទាំងភេសជ្ជៈមានជាតិអាល់កុល គឺពិតជាមានរសជាតិប្លែក និងឆ្ងាញ់ជាប់ចិត្តជាមិនខាន៕

មិនមានអ្នកណាម្នាក់ហ៊ានអះអាងខ្លួនថា មិនត្រូវការបញ្ហាសិចនោះទេ ផ្ទុយទៅវិញ ម្នាក់ៗសុទ្ធតែមានបំណងប្រាថ្នានូវភាពកក់ក្ដៅ សុខស្រួល និងអាចឈានដល់ចំណុចកំពូលនៃតម្រេកតណ្ហារបស់ខ្លួន ដែលវាគឺជាក្រមធម្មជាតិនៃមនុស្ស។ ជាមួយនឹងការចង់បាននូវភាពសុខស្រួលជាមួយដៃគូនេះ អ្វីដែលជាប្រការសំខាន់ និងត្រូវតែអនុវត្តមិនអាចរំលងបាននោះ គឺការបង្កើនភាពស្រៀវស្រើប ដុតកម្ដៅនូវចំណង់កាមគុណ ដោយការចេះបបោសអង្អែលគ្រប់រូបភាពដែលអាចមានប្រសិទ្ធភាពខ្ពស់មុនពេលធ្វើការវាយសម្រុកសម្រេចតម្រេកតណ្ហាជាមួយដៃគូ។ ខាងក្រោមនេះគឺជាចំណុចល្អៗ ដែលអាចជាជំនួយរបស់លោកអ្នកមុនពេលបើកឆាកប្រយុទ្ធក្នុងសមរភូមិលើគ្រែ។
1. បបោសអង្អែលតាមរយៈសកម្មភាពមាត់ការបបោសអង្អែលដោយការបឺតមាត់គ្នា គឺជាការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមកមួយប្រកបដោយភាពស្រៀវស្រើប។ បបូរមាត់ដ៏ស្រទន់របស់ភាគីស្រីនឹងញ័រចំប្រប់ដោយសារបានប៉ះផ្អឹបនឹងបបូរមាត់ប្រកបដោយសិល្បៈរបស់បុរសជាគូស្នេហ៍។ ក្នុងពេលដែល ខ្យល់ដង្ហើមក្តៅឧណ្ហៗ ដែលបាញ់ចេញពីច្រមុះភាគីខាងប្រុសទៅលើផែនថ្ពាល់ដ៏រលើបរលោងរបស់អ្នក វានឹងធ្វើឱ្យអ្នកទទួលអារម្មណ៍ថា ការខាំលិទ្ធបបូរមាត់ ជាមួយបុរសគូស្នេហ៍ជាការស្រេកឃ្លានត្រេកត្រអាលមួយ ហើយអារម្មណ៍របស់អ្នកក៏នឹងចាប់ផ្តើមឡើងកម្តៅដោយសកម្មភាពដ៏មមាញឹកនៃបបូរមាត់របស់បុរសជាគូស្នេហ៍។
2. បបោសអង្អែល ដោយការប្រើអណ្តាត ការបបោសអង្អែលដោយស៊កអណ្តាតទៅកាន់ទីតាំងស្រៀវស្រើបឱ្យគ្នាទៅវិញទៅមក វាបានធ្វើឱ្យភ្លើងកាមគុណកាន់តែពុះកញ្ជ្រោលរោលរាលខ្លាំងឡើង មិនចំពោះថាការថ្នាក់ថ្នមបបោសអង្អែលនោះកើតឡើងរវាងអណ្តាត និងអណ្តាត ឬអណ្តាត និង-ក ឬការបបោសអង្អែលដ៏ស្រៀវស្រើបបំផុតរវាងអណា្តតជាមួយនឹងទីតាំងអាថ៌កំបាំងរបស់គូស្នេហ៍ទាំងពីរនោះទេ ដោយសារតែអណ្តាតអាចគ្រប់គ្រងបានចង់គ្រលាស់ដាស់អារម្មណ៍ត្រង់ផ្នែកណា ឬចង់បាញ់ឆ្ពោះទៅកាន់ផ្នែកទទួលអារម្មណ៍ស្រើបស្រាលណាមួយរបស់ដៃគូ។ ដូច្នេះ ទើបអណ្តាតជាផ្នែកសំខាន់បំផុតមួយក្នុងការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមក ព្រោះថាប្រសិនបើខ្វះការបបោសអង្អែលដោយការប្រើអណ្តាតនោះ សេចក្តីសុខស្រួលដែលបានពីសិចនឹងមិនបានសមដូចបំណងឡើយ។
3. បបោសអង្អែលដោយប្រើច្រមុះថើបឈ្មុលការបបោសអង្អែលឱ្យគ្នាទៅវិញទៅមកដោយការប្រើច្រមុះថើបស្រង់ក្លិនឈ្មុសឈ្មុលចាត់ទុកថា ជាសកម្មភាពលើគ្រែពិសេសមួយដែលគូស្នេហ៍ម្នាក់ៗគប្បីបំពេញឱ្យគ្នា។ សិចដែលខ្វះការបបោសអង្អែលដោយច្រមុះទៅលើទីតាំងស្រៀវស្រើបផ្សេងៗគឺជាសិចដែលមិនបានសម្តែងចេញនូវក្តីស្រឡាញ់ឱ្យដល់ទីបំផុតឡើយ លើកលែងតែការចូលដល់ទីតាំងនោះមានក្លិនមិនល្អ។ អារម្មណ៍ដែលគូស្នេហ៍ច្រើនតែបំពេញឱ្យគ្នាទៅវិញទៅមកនោះ គឺត្រង់បរិវេណ-ក ជាពិសេសខាងស្រីពេលត្រូវឈ្មុសឈ្មុលដោយច្រមុះកោងស្រួចរបស់បុរសគូស្នេហ៍តែងតែបិតភ្នែកប្រិមៗផ្អឹបមាត់ប្រកបដោយសេចក្តីសុខស្រួលរាល់លើក។
4. បបោសអង្អែលដោយបង្អូសម្រាមដៃការប្រើម្រាមដៃជំនួសក្នុងការមានសិចនោះ វាជាអាវុធរំញោច និងដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលបានខ្លាំង។ ម្រាមដៃដ៏ស្រលូនដែលដាក់បង្អូសទៅលើចំណុចសំខាន់ៗលើរាងកាយធ្វើឱ្យអារម្មណ៍គូស្នេហ៍អ្នកទាំងពីរពុះកញ្ច្រោល។ ម្រាមដៃដែលធ្វើការវាយលុកបានគ្រប់កន្លុកកន្លៀតកៀនកោះទាំងអស់លើរាងកាយ ជាពិសេសទីកំបាំង ឬទីតាំងហប់ខ្យល់។ កតា្តសំខាន់ គូស្នេហ៍ច្រើនប្រើម្រាមដៃ ដើម្បីដាស់អារម្មណ៍ឱ្យពុះកញ្ច្រោល ឬអាចនិយាយម្យ៉ាងទៀតថា ដើម្បីកម្តៅសាច់ដុំរាងកាយមុននឹងឈានដល់ដំណាក់កាលដាក់ចូលដកចេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ត្រូវមានការប្រុងប្រយ័ត្នចំពោះក្រចកដៃ អ្វីដែលមិននឹកស្មានដល់អាចកើតឡើងបាន ពីព្រោះកាលដែលអ្នកទុកក្រចកដៃវែងពេកនោះ មុខក្រចកអាចនឹងបង្ករបួសស្នាមដល់គ្នាបាន។
5. បបោសអង្អែលដោយខ្លួនប៉ះខ្លួនគូស្នេហ៍ជាច្រើនអាចនឹងមើលរំលងនូវការបបោសអង្អែលចំណុចមួយនេះប៉ុន្តែយើងសូមបញ្ជាក់ប្រាប់ថា ការដែលខ្លួន ត្រូវផ្អោប និងត្រូវឱបរឹតយ៉ាងណែននោះផ្តល់នូវសេចក្តីសុខ និងភាពកក់ក្តៅដល់គូស្នេហ៍ទាំងសងខាង ដូច្នេះចូរកុំបោះបង់ការបបោសអង្អែលដោយខ្លួនប៉ះខ្លួននេះឱ្យសោះ៕

លេខនេះ ឡារ៉ែន មានចំណេះដឹងពិសេសបំផុតដែលទាក់ទងនឹងផ្លែឈើមកជម្រាបជូនបងៗស្រ្តីមេផ្ទះ ដែលធានាថា នៅពេលដែលបានដឹងហើយ បងៗច្បាស់ជានឹងយកចំណេះដឹងនេះទៅចែករំលែកបន្តទៀតជាមិនខាន។ ដូច្នេះយើងនាំគ្នាមកមើលថា តើចំណេះដឹងទាក់ទងនឹងផ្លែឈើនេះមានអ្វីខ្លះ ដូចតទៅ៖
– ចំពោះផ្លែប៉ោម
. គួរលាងផ្លែប៉ោមឱ្យបានស្អាតមុននឹងទទួលទាន ព្រោះជួនកាលជី ឬថ្នាំសម្លាប់សត្វល្អិតដែលគេបាញ់ដាក់ដើមផ្លែប៉ោមនោះ អាចនៅមានសេសសល់ជាប់នៅលើផ្លែប៉ោម និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកញ៉ាំបាន។. ពេលត្រូវចិតសម្បកផ្លែប៉ោមចំនួនច្រើន បងៗស្រ្តីមេផ្ទះគួរប្រើទឹកក្តៅឧណ្ហៗលាងផ្លែប៉ោមជាមុនសិន ព្រោះវានឹងធ្វើឱ្យកាន់តែងាយស្រួលចិតសម្បកចេញ។
. ពេលចិតសម្បកផ្លែប៉ោម ដើម្បីកុំឱ្យសាច់ផ្លែប៉ោមឡើងពណ៌ក្រហមជាំ និងសាច់ឡើងផុសៗនោះ បងៗគួរដាក់នៅក្នុងចានដែលមានទឹកត្រជាក់ និងដាក់អំបិលចូលទៅបន្តិចផង។
. និងពេលចិតសម្បកផ្លែប៉ោម សម្រាប់ធ្វើជាទឹកជ្រលក់ផ្លែប៉ោម(ដូចទឹកប៉េងប៉ោះ) បងៗគួររក្សាទុកសម្បកវាផង ដើម្បីយកវាទៅដាក់ស្ងោរដោយដាក់ទឹកតែបន្តិចបានហើយ រួចហើយប្រើទឹកដែលស្ងោរសម្បកផ្លែប៉ោមនេះជំនួសទឹកធម្មតាក្នុងការធ្វើទឹកជ្រលក់ផ្លែប៉ោមនេះ ព្រោះវានឹងធ្វើឱ្យមានរសជាតិឆ្ងាញ់ ហើយពណ៌របស់ទឹកជ្រលក់ផ្លែប៉ោមដែលយើងធ្វើហើយនោះល្អជាងប្រើទឹកធម្មតាធ្វើ ។
– ចំពោះផ្លែចេកអំបូង ឬចេកណាំវ៉ា
. ចូរកុំរក្សាទុកចេកអំបូងនៅក្នុងទូទឹកកក ព្រោះនឹងធ្វើឱ្យសម្បកវាឡើងខ្មៅ តែបើចង់ញ៉ាំចេកអំបូងត្រជាក់ៗ គួរដាក់វាក្នុងទូទឹកកកល្មមតែញ៉ាំអស់ 1ពេលៗបានហើយ និងដាក់នៅក្នុងជាន់ក្រោមបំផុត(ក្នុងប្រអប់ដាក់បន្លែ)របស់ទូទឹកកក។
. សាច់ចេកអំបូង ឬចេកណាំវ៉ានឹងមិនឡើងខ្មៅបន្ទាប់ពីបកសម្បកហើយទេ បើសិនជាបានជ្រលក់ចូលក្នុងទឹកក្រូចឆ្មារបន្តិច ហើយបើយកទៅធ្វើញាំផ្លែឈើផងនោះ និងរឹតតែមានរសជាតិឆ្ងាញ់ថែមទៀត។
– ចំពោះផ្លែក្រូចគ្រប់ប្រភេទ
. ផ្លែក្រូចគ្រប់ប្រភេទ ក៏មិនគួររក្សាទុកក្នុងទូទឹកកកដែរ ព្រោះនឹងធ្វើឱ្យផ្លែក្រូចកាន់តែមានរសជាតិជូរឡើង វិធីទុកដាក់ផ្លែក្រូចដែលត្រឹម-ត្រូវនោះគឺ ដាក់នៅក្នុងថាស និងទុកនៅក្នុង កន្លែងដែលមានខ្យល់ចេញចូល តែមិនសើម អាប់ ឬស្ងួតខ្លាំងពេកឡើយ ។
. សម្រាប់ផ្លែក្រូចថ្លុងពេលបកសម្បកសម្រាប់រៀបចំពិសាក្នុងពិធីជប់លៀង គួរបកដោយប្រើវិធីពុះសម្បកជុំវិញ ទទឹងផ្លែចំកណ្តាល(កុំចិតក្បាលចេញ) ពុះសន្សឹមៗរហូតដល់សម្បកក្នុង តែត្រូវប្រយ័ត្នកុំឱ្យមុខកាំបិតប៉ះនឹងសាច់ក្រូច រួចហើយយកសម្បកចេញដោយប្រើចុងម្រាមដៃរបស់យើងលូកចូលទៅម្តងបន្តិចៗ និងប្រយ័ត្នកុំឱ្យរហែកសម្បក។ ពេលយកសម្បកចេញបានទាំងពីរខាងហើយ ចូរទុកចោលមួយអន្លើសិន បន្ទាប់មកបកសម្បកក្នុងដែលជាប់នឹងសាច់ចេញឱ្យស្អាត រួចរៀបចូលទៅវិញឱ្យមានរូបរាងដូចដើម។ លោកអ្នកអាចប្រើសម្បកក្រូចថ្លុងនោះជំនួសចានដាក់ផ្លែឈើបានយ៉ាងស្អាតក៏បានដែរ។
. ចំណែកផ្លែក្រូចឃ្វិចវិញ នៅពេលយើងបកសម្បកចង់ញ៉ាំម្តងៗ យើងតែងជួបនឹងសរសៃ-សៗនៅជាប់ពាសពេញលើសាច់ក្រូចនោះ ធ្វើឱ្យរំខាន និងមានការពិបាកបេះចេញម្តងមួយសរសៃៗខ្លាំងណាស់ តែសូមលោកអ្នកកុំអាលរំខានចិត្តអី វិធីងាយៗក្នុងការធ្វើឱ្យសរសៃ-សៗទាំងនោះជាប់អស់ទៅនឹងសម្បកពេលបកពិសានោះគឺ គ្រាន់តែយកផ្លែក្រូចឃ្វិចទៅដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗឱ្យលិចផ្លែ ទុកចោលប្រមាណជា 5-10នាទី រួចហើយស្រង់យកមកបកពិសា… តែប៉ុណ្ណឹងសរសៃ-សៗទាំងនោះនឹងជាប់ទៅជាមួយសម្បកអស់ជាមិនខាន ឯរសជាតិនៅតែឆ្ងាញ់ដូចមុនដដែល។
. សម្រាប់ផ្លែក្រូចឆ្មារដែលទុកចោលយូរ ឡើងក្រៀមនោះ វានឹងស្រស់ ហើយមានទឹកច្រើនឡើងវិញបើបានយកទៅដាក់នៅក្នុងចាន ឬឆ្នាំងដែលមានទឹកក្តៅឧណ្ហៗ ដោយទុកឱ្យទឹកវានៅក្តៅបែបនោះរយ:ពេលប្រមាណជា 1ម៉ោង (តែត្រូវប្រយ័ត្នកុំឱ្យទឹកក្តៅនោះពុះ) រួចហើយសឹមស្រង់ឡើងយកមកទុកឱ្យស្ងួតមុននឹងយកទៅប្រើការ។ ក្រូចឆ្មារនោះនឹងមានទឹកច្រើនឡើងវិញ និងមានរសជាតិដូចពេលនៅស្រស់ដដែល។
– ចំពោះផ្លែខ្នុរ និងផ្លែទៀប
. លោកអ្នកគួរតែជ្រើសរើសយកផ្លែខ្នុរ និងផ្លែទៀបណាដែលមានក្រឡាធំៗ ឬមានបន្លាឆ្ងាយៗពីគ្នា ព្រោះពេលបកពិសានឹងបានសាច់ក្រាស់ៗ ហើយមានសាច់ច្រើនទៀតផង ។
– ចំពោះផ្លែ ឃែនតាលូប (ត្រសក់ស្រូវបារាំង ឬផ្លែម៉ឺឡុង) និងផ្លែឪឡឹក
. សម្រាប់ផ្លែ ឃែនតាលូប នៅពេលដែលលោកអ្នកពុះ និងចង់ទុកមួយចំហៀងសម្រាប់ទទួលទានថ្ងៃក្រោយនោះ បងៗស្រ្តីមេផ្ទះគួររក្សាគ្រាប់របស់វាឱ្យនៅដដែលកុំខ្វេះចេញ ព្រោះវានឹងជួយរក្សាសំណើមរបស់ផ្លែឃែនតាលូបនោះ និងធ្វើឱ្យនៅស្រស់ថ្មីរហូតទាល់តែលោកអ្នកយកមកពិសានៅពេលក្រោយបាន។
. ចំណែកឯផ្លែឪឡឹកវិញ នៅពេលពុះហើយ បើលោកអ្នកចង់រក្សាទុកមួយចំហៀងសម្រាប់ពិសានៅពេលក្រោយនោះ ចូរយកថង់ប្លាស្ទិកស្ដើងៗ ថ្លាៗ មកបិទពីលើសាច់ឪឡឹកនោះ រួចហើយសឹមយកទៅទុកក្នុងទូទឹកកក។ ផ្លែឪឡឹកដែលនៅសល់មួយចំហៀងនោះនឹងនៅស្រស់ ស្រួយ និងមិនចូលខ្យល់នាំឱ្យខូចរសជាតិឡើយ។
. បើចង់ឱ្យសាច់ផ្លែឪឡឹកកាន់តែផ្អែម ស្រួយឆ្ងាញ់ឡើងទៀតនោះ នៅពេលដែលលោកអ្នកចិតដាក់ចានហើយ ចូររោយស្ករ-សពីលើបន្តិច មុននឹងយកទៅដាក់ក្លាស្សេក្នុងទូទឹកកក សាច់ឪឡឹកនោះនឹងកាន់តែមានរសជាតិផ្អែមជាប់ចិត្តឡើងទៀតមិនខាន។
. វិធីរក្សាផ្លែឪឡឹកឱ្យនៅត្រជាក់ស្រេប និងផ្អែមស្រស់បានយូរសម្រាប់ទុកយកទៅពិសាក្នុងពេលទៅដើរលេងនៅទីឆ្ងាយ គឺ ផ្លែឪឡឹកដែលរក្សាទុកនៅក្នុងទូទឹកកករហូតឡើងត្រជាក់ស្រេបហើយ បើចង់យកទៅទុកពិសានៅពេលទៅដើរលេងនៅទីឆ្ងាយនោះ ចូរយកក្រដាសកាសែតស្ងួតៗមករុំឱ្យជិត វានឹងធ្វើឱ្យផ្លែឪឡឹកនោះនៅតែរក្សាភាពត្រជាក់បានយូររហូតដល់ពេលពុះពិសាមិនខាន។
– ចំពោះផ្លែល្ហុង និងផ្លែម្នាស់
. សម្រាប់ផ្លែល្ហុង ការថែរក្សាទុកដាក់ក៏ដូចផ្លែឪឡឹកដែរ តែពេលចិតពិសា បើលោកអ្នកចង់ឱ្យសាច់ល្ហុងមានរសជាតិប្លែក និងកាន់តែឆ្ងាញ់មាត់ឡើងនោះ ចូរច្របាច់ក្រូចឆ្មារពីលើបន្តិច វានឹងជួយលើករសជាតិឡើងថែមទៀត។
. ចំណែកឯផ្លែម្នាស់វិញ ពេលចិតជាចំណិតៗដាក់ចានហើយ ចូររោយអំបិលពីលើបន្តិច នឹងធ្វើឱ្យសាច់ម្នាស់នោះកាន់តែមានរសជាតិផ្អែមឡើង និងមិនធ្វើឱ្យរមាស់កទៀតផង៕

បើនិយាយអំពីតំបន់តែបៃតងវិញនោះ អ្នកទេសចរភាគច្រើនៗតែនឹកទៅដល់តំបន់អ៊ុជិ ខេត្តកៀវតូ ឬមិនទេ សាយ៉ាម៉ាក់ ខេត្តសៃតាម៉ាក់ មិនខាន តែការពិតវិញ ខេត្តឈិហ៊្សូអូកាក់(Shizuoka)គឺជាមជ្ឈមណ្ឌលផលិតតែធំជាងគេលំដាប់លេខ1 របស់ប្រទេសជប៉ុន។ ខេត្ត Shizuoka ស្ថិតនៅមិនឆ្ងាយពីទីក្រុងតូក្យូប៉ុន្មានទេ ដូច្នេះសម្រាប់អ្នកដែលបានទៅលេងទីក្រុងតូក្យូ ក៏អាចធ្វើដំណើរទៅទស្សនាចម្ការតែបៃតងបានយ៉ាងសប្បាយៗ។
MaKinohora
ម៉ាគីណូហូរ៉ាក់ គឺជាចម្ការតែបៃតងដែលស្ថិតនៅក្នុងខេត្ត Shizuoka ហើយថែមទាំងជាចម្ការតែដែលមានប្រវត្តិចំណាស់បំផុតក្នុងការដាំដើមតែទៀតផង។ នៅទីនេះ អ្នកស្រុកនាំគ្នាដាំដើមតែតាំងពីសម័យ មេជិ(គ្រិស្តសករាជ1868-1912) ដោយដើមតែនឹងដុះធំធាត់ឡើងទៅតាមបណ្ដោយដងទន្លេ អូអុិ។ បើបានទៅលេង Grinpia Makinohora យើងអាចចូលទៅចូលរួមបេះស្លឹកតែ និងទស្សនាដំណាក់កាលនៃការផលិតតែដែលស្រដៀងៗនឹងរោងចក្រផលិតតែដែរ។
Nihondaira
នីហុនដៃរ៉ាក់ ក៏ស្ថិតនៅក្នុងខេត្ត Shizuoka ដូចគ្នាដែរ។ ពីចម្ការតែ គេអាចមើលឃើញទស្សនីយភាពរបស់ភ្នំភ្លើងហ៊្វូជី ជាឆាកខាងក្រោយដ៏ស្រស់ស្អាតស៊ីគ្នានឹងចម្ការតែពណ៌បៃតងខ្ចី។ ទីនេះក៏ដាំដើមតែតាំងពីសម័យ មេជិ និងអាចប្រមូលផលតែបានក្នុងអំឡុងខែមេសា ដល់ខែតុលាដូចគ្នា។ នៅ នីហុនដៃរ៉ាក់ នេះមានកំពង់ផែ ដែលអ្នកណាចង់មកកម្សាន្តនៅចម្ការតែមួយនេះ អាចរៀបចំដំណើរកម្សាន្តសម្រាប់ 1ថ្ងៃបានយ៉ាងងាយ ដោយចាប់ផ្ដើមពី វត្តប្រវត្តិសាស្រ្ត ដូចជា វត្ត ឃុណូសាំង ថូសូគុ បន្ទាប់មកសឹមធ្វើដំណើរមកចម្ការតែមួយនេះ ធានាថា នឹងបានឃើញទស្សនីយភាពតាំងពី ភ្នំ ទីប្រជុំជន កំពង់ផែ រហូតដល់ចម្ការតែបៃតងដ៏ខៀវខ្ចី។
Kanaya
ចម្ការតែ ខាណាយ៉ា ស្ថិតនៅតាមបណ្ដោយដងទន្លេ អូអុិ ដែលល្បីល្បាញក្នុងរឿងពិធីបុណ្យតែ ដែលតែងរៀបចំឡើងរៀងរាល់ 2ឆ្នាំម្ដងក្នុងអំឡុងអាទិត្យទី2 នៃខែមេសា។ ក្នុងអំឡុងពេលនោះនឹងមានទាំងការទូងស្គរ ការជិះទូក និងក្រមុំៗអ្នកបេះស្លឹកតែដែលដើរជាក្បួនរាំរបាំបេះតែ។ នៅទីនេះមានសារមន្ទីរ Ocha no Sato World Tea ឱ្យយើងបានរៀនយល់ដឹងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តតែនៅក្នុងប្រទេសជប៉ុន និងរបស់ពិភពលោក ក្រៅពីនេះនៅមានភោជនីយដ្ឋាន និងហាងកាហ្វេដែលលក់ម្ហូបអាហារ និងភេសជ្ជៈដែលប្រើវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងតំបន់ទៀតផង និងជាពិសេសកុំភ្លេចភ្លក្ស ការ៉េមម៉ាត់ឆា…។
Kawane
ទីកន្លែងមួយនេះអាចជាផែនការមួយនៅក្នុងការដើរទស្សនាចម្ការតែក្នុងក្ដីស្រមៃរបស់អ្នក ព្រោះបើសិនមកដល់ទីនេះតាំងពីពេលព្រឹកព្រលឹម យើងអាចបានប៉ះពាល់នឹងស្រទាប់អ័ព្ទនាពេលព្រឹក និងក្រៅពីទស្សនីយភាពជួរភ្នំដែលស័ក្តិសមជាមួយការដាំដើមតែហើយនោះ ទឹកពីដងទន្លេ អូអុិ នៅតែជាប្រភពទឹកដ៏ល្អបំផុតសម្រាប់ចិញ្ចឹមចម្ការតែដែលមានគុណភាពល្អបំផុត។ ជាតំបន់ទេសចរណ៍មួយទៀតដែលមានភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តមិនតិចឡើយ។
Kakegawa
ក្រៅពីល្បីល្បាញរឿងប្រាសាទបុរាណហើយ ចម្ការតែនៅទីនេះថែមទាំងល្បីល្បាញរឿងរសជាតិដ៏ឆ្ងាញ់របស់តែទៀតផង។ កសិករនៅទីនេះដាំដុះតែដោយពូជតែធម្មតា តាមវិធីធម្មតា តែធ្វើឱ្យចម្ការតែពោរពេញដោយបរិយាកាសសាមញ្ញ និងមិត្តភាពជាមួយធម្មជាតិ។ ចាប់ផ្ដើមពីការរៀនយល់ដឹងពីការឆុងទឹកតែរបស់ជប៉ុន ញ៉ាំតែ សេនឆាក់ ឬម៉ាត់ឆារបស់ទីនេះ ញ៉ាំគូគ្នាជាមួយបង្អែមស្ទីលជប៉ុន នឹងធ្វើឱ្យលោកអ្នកទទួលបានទាំងចំណេះដឹង និងភាពជក់ចិត្តដិតអារម្មណ៍ក្នុងរសជាតិដ៏សែនមិនអាចបំភ្លេចបាន៕

យើងចង់ណែនាំប្រិយមិត្តទាំងអស់ពីដំណើរកម្សាន្តទៅកាន់ប្រទេសស្វីស ដែលជាប្រទេសក្នុងក្ដីសុបិន្ដរបស់ភ្ញៀវទេសចរគ្រប់រូបស្រម៉ៃចង់ទៅលេងកម្សន្ត។ នៅទីនោះមិនសូវជាត្រូវចំណាយច្រើនប៉ុន្មានទេ តែបរិយាកាស និងទេសភាពធម្មជាតិវិញ គឺពិតជាស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធពេញផ្ទៃប្រទេសតែម្ដង។ នៅក្នុងថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមនាំអារម្មណ៍អស់លោកអ្នកទៅកម្សាន្ដនៅទីក្រុងនៃប្រទេសស្វីស ដែលធានាថា ទៅហើយលែងចង់មកវិញតែម្ដង។
1. ទីក្រុងលូកាណូ (Lugano)
ជាទីក្រុងដែលត្រូវបានឱ្យឈ្មោះថា “អុីតាលីប្រចាំស្វីស” ដោយសារតែសំណង់ស្ថាបត្យកម្មម៉ូដលំនាំប្រទេសអុីតាលីមានច្រើន ដែលក្លាយជាចំណុចសំខាន់ប្រចាំទីក្រុង និងមានចំណុចដែលទាក់ទាញខ្លាំងបំផុតមួយទៀតនោះគឺ ទន្លេលូកាណូ ដែលមានទេសភាពស្រស់ស្អាត ទឹកថ្លាឆ្លុះមុខឃើញ និងកាន់តែស្អាតបំផុតនៅពេលព្រះអាទិត្យរៀបអស្តង្គត់។
2. ទីក្រុងសឺមែទ (Zermatt)
គឺជាទីក្រុងដែលមានឯកលក្ខណៈភាព មិនមានសំណង់អគារខ្ពស់ មានតែសំណង់ផ្ទះបុរាណរាប់រយឆ្នាំ។ ទីក្រុងមួយនេះ គឺជាទីក្រុងធំជាងគេនៅក្នុងប្រទេសស្វីស ខណៈដែលអ្នកទៅដល់ហើយ និងលាន់មាត់ថា ស្អាតប្លែកភ្នែកមិនធ្លាប់បានឃើញពីមុនមកឡើយ។
3. ទីក្រុងឡូសាន (Lausanne)
បរិយាកាសអគារចម្រុះពណ៌បានអណ្ដែតឡើងនៅក្នុងក្រសែភ្នែករបស់លោកអ្នកហើយ ធ្លាប់តែបានឃើញនៅក្នុងរឿងកុន នៅពេលនេះបានឃើញផ្ទាល់ភ្នែកហើយ។ បើទោះបីជាមេឃក្ដៅយ៉ាងណាក៏ដោយ តែនៅទីក្រុងឡូសាន គឺពិតជាអំណោយផលខ្លាំងណាស់ មានម្លប់ត្រជាក់ស្រួលតែម្តង។ មានតែហាងទំនិញល្អៗ មិនសូវមានរថយន្ដបើកឆ្លងកាត់ឆ្វេចឆ្វាចដូចនៅទីក្រុងទំនើបៗដទៃនោះទេ គឺងាយស្រួលក្នុងការដើរលេង ទិញឥវ៉ាន់ និងសម្រាកញ៉ាំកាហ្វេត្រជាក់ៗខ្លាំងណាស់។
4. ទីក្រុង ឡូហ្សើន (Lucerne City)
វត្ថុសំខាន់ ហើយល្បីល្បាញទូទាំងពិភពលោកនោះគឺ ការស្វែងរកសិង្ហដេកក្នុងគុហា។ ប្រជាជនស្វីសបានពោលពីដំណើររឿងឱ្យដឹងថា “អនុស្សាវរីយ៍សិង្ហ” គឺជាកន្លែងរំឭកដល់គុណូបការៈរបស់ទាហានស្វីស ដែលបានពលីជីវិតជាមួយភក្ដីភាពចំពោះព្រះបាទលុយស៍ទី16 នៅក្នុងសង្គ្រាមធំជាមួយនឹងប្រទេសបារាំង៕