ការតុបតែងមុខ អាចផ្លាស់ប្តូរនារីធម្មតាម្នាក់ ឱ្យមើលទៅស្រស់ស្អាត មានមន្តស្នេហ៍ឡើងបានយ៉ាងមិនគួរឱ្យជឿ តែមានរឿងមួយទៀតដែលចង់ឱ្យមិត្តអ្នកអានដែលជាសុភាពនារីជឿដែរនោះគឺ ទោះជាអ្នកមិនបានតុបតែងមុខក៏ដោយ ក៏ភាពស្រស់ស្អាតបែបធម្មជាតិរបស់អ្នក វាជះពន្លឺចេញមកបានដែរ ហើយថែមទាំងគួរឱ្យគយគន់ និងមានមន្តស្នេហ៍ទៀតផង។ បើចង់ស្រស់ស្អាតបែបធម្មជាតិមិនបាច់ពឹងពាក់លើម្សៅក្រែមនោះ អ្នកត្រូវចាប់ផ្តើមមើលថែទាំខ្លួនឯងតាមវិធី 7យ៉ាងដូចខាងក្រោមនេះ ៖
1. លាងសម្អាត និងខាត់ស្បែកមុខ
ត្រូវលាងសម្អាតផ្ទៃមុខឱ្យបានស្អាតហ្មត់ចត់រាល់ព្រឹក និងល្ងាចជាប្រចាំ ដោយជ្រើសរើសប្រើផលិតផលលាងសម្អាតមុខដែលត្រូវនឹងសភាពស្បែករបស់អ្នក ក្រៅពីនេះ អ្នកត្រូវដុសខាត់ស្បែកមុខរបស់អ្នក ដើម្បីកម្ចាត់កោសិកាស្បែកចាស់ៗ ដែលធ្វើឱ្យផ្ទៃមុខរបស់អ្នកមើលទៅខ្មៅស្រអាប់ចេញ ដោយជ្រើសរើសប្រើ Scrubs ប្រភេទខ្សោយនិងធ្វើជាប្រចាំ មួយសប្តាហ៍1-2ដង។
2. ប្រើ ថូនើរ៍ (Toner)
ដំណាក់កាលបន្តមកទៀត ដើម្បីឱ្យផ្ទៃមុខស្រស់ថ្លានោះ អ្នកត្រូវជូតសម្អាតផ្ទៃមុខ ដោយថូនើរ៍ បន្ទាប់ពីបានលាង និងខាត់ស្បែកមុខរួចរាល់ហើយ។ ថូនើរ៍ជួយសម្រួលតុល្យភាពដល់ស្បែកមុខ និងជួយសម្អាតកំណកកខ្វក់ដែលនៅសេសសល់លើផ្ទៃមុខ តែដំណាក់កាលនេះមិនមែនជាដំណាក់កាល “ចាំបាច់” ក្នុងការមើលថែទាំស្បែកមុខនោះទេ តែបើអ្នកបានធ្វើនោះ ធានាថា អ្នកនឹងមានអារម្មណ៍ល្អជាមួយនឹងសភាពស្បែករបស់ខ្លួនឯងខ្លាំងណាស់។ មិនចាំបាច់ធ្វើវារៀងរាល់លើក ក្រោយពេលលាងមុខហើយនោះទេ អ្នកគ្រាន់តែធ្វើបែបនេះនៅពេលល្ងាចគឺគ្រប់គ្រាន់ហើយ។
3. លាប ម៉យស្ជើរ៉ាយហ្ស័រ (Moisturizer) បន្ថែមសំណើម
ដំណាក់កាលនេះ ជាដំណាក់កាលដែលខ្វះមិនបានជាដាច់ខាតក្នុងការមើលថែទាំស្បែកមុខមិនថាអ្នកមានសភាពស្បែក បែបណាក៏ដោយ។ ស្បែកស្ងួតរឹតតែត្រូវការម៉យស្ជើរ៉ាយហ្ស័រច្រើនដើម្បីរក្សាតុល្យភាពរបស់ស្បែក ដោយនារីៗគ្រប់គ្នាគួរបំប៉នស្បែកមុខទាំងពេលថ្ងៃ និងពេលយប់ ហើយត្រូវជ្រើសរើសប្រើម៉យស្ជើរ៉ាយហ្ស័រដែលស័ក្តិសមនឹងស្បែករបស់អ្នកផង ដែរ។
4. តម្រឹមចិញ្ចើមឱ្យមានរបៀប និងស្រស់ស្អាត
ការកាត់តម្រឹមរោមចិញ្ចើមដែលដុះវែង និងក្រាស់ឱ្យមើលទៅមានទម្រង់ស្អាត នឹងធ្វើឱ្យផ្ទៃមុខរបស់អ្នកមើលទៅស្រស់ថ្លាឡើងបាន អ្នកដែលមានរោមចិញ្ចើមក្រាស់ រឹតតែត្រូវយកចិត្តទុកដាក់ចំពោះរឿងនេះខ្លាំងឡើង។
5. ឧស្សាហ៍បកមុនខ្សាច់ចេញផង
មុនខ្សាច់តូចៗ និងខ្មៅៗនៅលើច្រមុះ ឃើញហើយរំខានភ្នែកខ្លាំងណាស់ និងស្ទាបទៅរាងគ្រើមៗ ដែលយើងមិនចង់បានឡើយ ដូច្នេះត្រូវចាត់ការមុនខ្សាច់ទាំងអស់នេះឱ្យអស់ តែមិនមែនដោយការញេចនោះទេ គឺធ្វើការបកវាចេញដោយបន្ទះសម្រាប់បកមុនខ្សាច់ តែមិនគួរធ្វើញឹកញាប់លើសពីមួយសប្តាហ៍1ដងទេ ព្រោះវាអាចក្លាយទៅជាការបំផ្លាញស្បែកមុខខ្លួនឯងទៅវិញទេ។
6. ទទួលទានឱ្យត្រូវតាមក្បួនភោជនាហារ និង ហាត់ប្រាណផង
នារីៗទាំងឡាយប្រហែលជាធ្លាប់បានឮពាក្យណែនាំនេះឡើងធុញហើយមើលទៅ តែវាមានហេតុផលល្អៗជាច្រើនបង្កប់នៅក្នុងនោះ។ បើចង់ស្អាតយ៉ាងជឿជាក់ក្នុងចិត្ត ទាំងរឿងស្បែក និងរូបរាងនោះ នារីៗត្រូវតែទទួលទានអាហារដែលមានសារធាតុអាហារគ្រប់ចំនួនក្នុងបរិមាណដែលសមរម្យ និងត្រូវហាត់ប្រាណគួបផ្សំជាមួយគ្នាជាប់ជាប្រចាំផង។
7. ធ្វើអ្វីគ្រប់យ៉ាងឱ្យបានទៀងទាត់ និងជាប់ ជានិច្ច
រឿងសំខាន់បំផុតដែលជាគ្រឿងវាស់វែងថាតើអ្នកនឹងក្លាយជានារីដែលស្រស់ស្អាតមិនបាច់ពឹងលើក្រែមម្សៅបានមែនឬក៏អត់នោះ គឺការធ្វើតាមគ្រប់ចំណុចដែលបានរៀបរាប់មកខាងលើយ៉ាងជាប់លាប់ជាប្រចាំ ទោះជារយ:ដំបូងៗអាចត្រូវបង្ខំខ្លួនឯងបន្តិចក៏ដោយ ហើយនៅពេលដែលវេលាកន្លងផុតទៅ អ្នកនឹងធ្លាប់ខ្លួន ក្លាយជានិស្ស័យរហូតដល់មានអារម្មណ៍ថាមិនសប្បាយចិត្តសោះបើមិនបានមើលថែទាំខ្លួនឯងដូចទម្លាប់នោះ។ដល់ពេលហ្នឹង អ្នកនឹងស្រស់ស្អាត ហើយជឿជាក់លើខ្លួនឯងគ្រប់ពេលវេលា ទោះជាត្រូវបង្ហាញផ្ទៃមុខដែលគ្មានក្រែមម្សៅក៏ដោយ ក៏មិនបារម្ភដែរ៕









នៅចំពោះមុខក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ យុវជន ហេង លីហួរ បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ ជាទម្លាប់រាល់ថ្ងៃ តែងទិញតែបៃតង អ៊ីឈីតាន់ រសជាតិ ផ្លែគូលេន ទទួលទានជាប្រចាំ ដោយសារតែមានរសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើន។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់មកពីសាលារៀន ក៏ទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ចំនួនមួយដបពីអ្នកលក់នៅពីមុខផ្ទះ លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះខ្លួនពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកផ្ទះឱ្យជួយពិនិត្យមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ យុវជនរូបនេះបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះនឹងប្រគល់ជូនគ្រួសារមួយចំនួន ដើម្បីទិញដី និងសង់ផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់ការសិក្សារបស់ខ្លួន៕
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕
ការសម្អាតស្បែកមុខតាមបែបធម្មជាតិទាំងពេលព្រឹក និងពេលរាត្រីគឺជារឿងដ៏សំខាន់ដែលអ្នកគ្រប់គ្នាគួរតែបានដឹង និងត្រូវតែធ្វើ។ ការលាងសម្អាតស្បែកលើបរិវេណផ្ទៃមុខតាមវិធីធម្មជាតិមានភាពងាយស្រួលបំផុត ដោយគ្រាន់តែយកទឹកឃ្មុំបន្តិចទៅលាយជាមួយទឹកដោះគោឆៅ1ស្លាបព្រាបាយ ហើយយកវាទៅកម្តៅ2-3វិនាទី ហើយសឹមយកមកលាបលើផ្ទៃមុខ និងក រួចសឹមលាងសម្អាតចេញដោយទឹកក្តៅឧណ្ហៗជាការស្រេច។
ចំហុយស្បែកមុខរបស់អ្នករាល់មួយសប្តាហ៍ម្តង ដើម្បីសម្លាប់ជាតិពុលដែលមាននៅលើស្បែកមុខ កម្ចាត់មុនក្បាលខ្មៅ និងស្នាមជាំផ្សេងៗពីស្បែកមុខ។ បន្ថែមដោយការលាបប្រេងដែលត្រឹម-ត្រូវទៅតាមប្រភេទស្បែករបស់អ្នកគឺកាន់តែប្រសើរ។ សូមចងចាំថា ការចំហុយផ្ទៃមុខជួយឱ្យស្បែកមុខរបស់អ្នកភ្លឺថ្លា និងរលោងស្រស់ស្អាតដូចបំណងប្រាថ្នា។
ម៉ាសបិទមុខតាមបែបធម្មជាតិជួយការពារអ្នកពីបញ្ហាផ្សេងៗដែលតែងកើតឡើងលើផ្ទៃមុខ។ អនុវត្តយ៉ាងតិចណាស់មួយសប្តាហ៍ម្តង បើចង់ឱ្យក្តីបារម្ភចំពោះស្បែកមុខរបស់អ្នកត្រូវកម្ចាត់ចោល។
សម្រាប់អ្នកដែលចង់បានស្បែកមុខស្រស់ស្អាត ឡារ៉ែន សូមណែនាំវិធីងាយបំផុត ព្រមទាំងមិនប៉ះពាល់ដល់សុខភាពស្បែកមួយវិធីគឺ លាងមុខជាមួយទឹកសម្បកក្រូចមួយសប្តាហ៍ម្តង។ យកសម្បកក្រូចទៅស្ងោរជាមួយទឹកប្រមាណ5នាទី រួចទុកវាឱ្យត្រជាក់។ បន្ទាប់មកយកទឹកស្ងោរសម្បកក្រូចនេះទៅលាបលើផ្ទៃមុខរបស់អ្នក។ វិធីមួយនេះហាក់ដូចជាប្លែកជាងវិធីរាល់ដងដែលអ្នកធ្លាប់ជួប ប៉ុន្តែអ្នកដែលធ្លាប់បានអនុវត្តតាមវិធីនេះបានប្រាប់ថា វាជួយឱ្យស្បែកមុខមើលទៅមានភាពស្រស់ស្រាយជាងការដែលអ្នកមិនធ្វើអ្វីទាល់តែសោះ។ សូមសាកល្បងបន្តិចមើល!









