Author: ធឿន មករា

  • ខេត្តកំពង់ធំ​ កំពុង​បង្ហាញ​សក្ដានុពល​វិស័យ​អចលនទ្រព្យ​ជា​បណ្ដើរ​ៗហើយ​

    ខេត្តកំពង់ធំ​ កំពុង​បង្ហាញ​សក្ដានុពល​វិស័យ​អចលនទ្រព្យ​ជា​បណ្ដើរ​ៗហើយ​

    ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ទៅលើ​ការអភិវឌ្ឍន៍​ខ្លាំង​នៃ​វិស័យ​អចលនទ្រព្យ​ ពេលនេះ​ខេត្តកំពង់ធំ​ ក៏បាន​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ជា​បណ្ដើរ​ៗផង​ដែរ​ ខណៈ​ដែល​បណ្ដា​អ្នក​វិនិយោគ​ បាន​ និង​កំពុងតែ​សម្រុក​ធ្វើសកម្មភាព​ទិញ​លក់​ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​។

    នៅ​ត្រឹម​ព្រឹក​ថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០១៩​ ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ដែល​មាន​ស្ថាបនិក​ចំនួន៤នាក់​ជា​អតីត​ពលករ​ខ្មែរ​បម្រើការ​ងារ​នៅក្នុង​ប្រទេស​កូរ៉េ​កាលពី​ពេល​កន្លងទៅ​នោះ​បាន​ចាប់​ផ្ដើម​ប្រា​រព្វ​ពិធី​ប្រកាស​សាងសង់​ និង​លក់​ជា​ផ្លូវការ​នូវ​គម្រោង​ទី៤របស់​ខ្លួន​ហើយ​ ស្ថិតនៅ​ឃុំជ្រាប់​ ស្រុក​សន្ទុក​ ខេត្តកំពង់ធំ​ ក្រោម​ការចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​អជ្ញា​ធរ​ក្នុង​តំបន់​ ក្រុមហ៊ុន​ដៃគូ​ និង​បណ្តា​ភ្ញៀវ​កិត្តិយស​ដែល​ជា​អតិថិជន​របស់​ខ្លួន​ជាច្រើន​នាក់​ទៀត​។ថ្លែង​នៅក្នុង​ពិធី​នៃ​ការប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នូវ​គម្រោង​ទី៤​ លោក​ ស៊ឺន​ សុក​គា​ នាយក​គ្រប់​គ្រប់​ទូទៅ​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ដែល​ជា​អតីត​ពលករ​បម្រើការ​ងារ​នៅក្នុង​ប្រទេស​កូរ៉េ​បាន​ឡើង​ថ្លែង​ឱ្យ​ដឹង​ថា​ នៅក្នុង​គម្រោង​ទី៤នេះ​ អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ និង​ភាគ​ចំណេញ​ពី​ការទិញ​ជាច្រើន​។ លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​ទី៤នេះ​ ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ បាន​ធ្វើការ​អភិវឌ្ឍន៍​នៅ​លើ​ផ្ទៃដី​ទំហំ​ ១៦​ ម៉ឺន​ម៉ែត្រការ៉េ​ ស្ថិតនៅ​តំបន់​ដែល​មាន​ភូមិសាស្ត្រ​ល្អ​ ដោយមាន​ការសាងសង់​ជា​លំនៅ​ដ្ឋាន​បែប​ប្រណីត​ ទាន់សម័យ​ក្នុង​រូប​ជា​ប្រភេទ​ផ្ទះល្វែង​ និង​ជា​ប្រភេទ​វីឡា​កូនកាត់​ចំនួន៦០០ខ្នង​។ ក្រៅពី​នេះ​ នៅ​មានការ​រៀបចំ​ធ្វើជា​ទី​ចំណតរថយន្ត​ ផ្សារ​សម្រាប់​អាជីវករ​លក់ដូរ​ក្នុង​តំបន់​ ហើយក៏​មានការ​ពុះ​ដី​ឡូ​តិ៍​ចំនួន៣០០ឡូ​តិ៍​ផង​ដែរ​”។លោក​ ស៊ឺន​ សុក​គា​ បានឱ្យ​ដឹង​ទៀត​ថា​ “សម្រាប់​គម្រោង​ទី៤របស់​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ នេះ​ មាន​សក្ដានុពល​ល្អ​ប្រសើរ​ច្រើន​ ស័ក្ដិសម​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ដែល​មាន​ជីវភាព​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​ ហើយក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មានបំណង​វិនិយោគ​លក់​បន្ត​យកចំណេញ​នៅ​ថ្ងៃ​អនា​គត់​ផង​ដែរ​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “ដោយឡែក​ ចំពោះ​ការទិញ​ អតិថិជន​អាច​មាន​ជម្រើស​ច្រើនយ៉ាង​អាស្រ័យ​ទៅតាម​ចំណូលចិត្ត​ ដូចជា​ការ​បង់ប្រាក់​ផ្ដាច់​ និង​ការ​បង់​រំលោះ​ក្នុងរយៈពេល​វែង​ ខណៈ​ដែល​តម្លៃ​ផ្ទះ​ដ៏​ស្រស់​ស្អាត​ និង​ទំនើប​មាន​ចាប់​ ៣៨,០០០ដុល្លារ​តែប៉ុណ្ណោះ​”។នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ថា​ លោក​ ទូច​ សុខា​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ ក៏បាន​មានប្រសាសន៍​បង្ហាញ​ពី​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ចំពោះ​ការចូលរួម​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ផង​ដែរ​ ។ លោក​បាន​មានប្រសាសន៍​ថា​ “ទីតាំង​ដែល​ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ជ្រើសរើស​យក​មក​អភិវឌ្ឍ​គម្រោង​ទី៤របស់​ខ្លួន​នា​ពេលនេះ​ គឺ​មាន​សក្ដានុពល​ និង​ភាពល្អ​ប្រសើរ​ជា​ខ្លាំង​ ដោយសារតែ​គម្រោង​មួយ​នេះ​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៦A​ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ មានផ្លូវ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​នៅ​ព័ទ្ធជុំវិញ​។ ក្រៅពី​នេះ​នៅ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀតផង​ដែរ​ ដូចជា​តំបន់​ភ្នំ​សន្ទុក​ តំបន់​បឹងធំ​ ប្រាសាទ​សម្បូរ​ព្រៃ​គុក​ ជាពិសេស​នៅ​ជិត​គម្រោង​ស្ពាន​ដ៏​វែង​ប្រចាំ​ប្រទេស​កាត់​បឹងទន្លេសាប​ ពី​កំពង់ធំ​ ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ឆ្នាំង​ជាដើម​”។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​ជូនពរ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​នៅក្នុង​គម្រោ​ទី៤នេះ​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ឱកាស​នៃ​ការប្រកាស​បើក​លក់​គម្រោង​ទី៤​ ក្រុមហ៊ុន​ សុក​គា​ ស៊ី​ធី​ ក្រោម​វត្តមាន​សហ​ស្ថាបនិក​ទាំង៤នាក់​ ក៏បាន​ប្រគល់​រថយន្ត​ទំនើប​ថ្មីសន្លាង​ទៅដល់​បុគ្គលិក​ផ្នែក​លក់​ឆ្នើម​ចំនួន១០រូប​ផង​ដែរ​ ជា​ការ​លើកទឹកចិត្ត​ និង​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រឹងប្រែង​ជួយ​ក្រុមហ៊ុន​ឱ្យ​មាន​ភាព​រីកចម្រើន​ និង​ជោគជ័យ​ទៅ​ថ្ងៃ​អនា​គត់​ផង​ដែរ​៕

  • តោះមកសាកភ្លក្សអាហារប៊ូហ្វេនៅភោជនីយដ្ឋាន Samba

    តោះមកសាកភ្លក្សអាហារប៊ូហ្វេនៅភោជនីយដ្ឋាន Samba

    សម្រាប់​លោកអ្នក​ដែល​ជា​សិស្ស​-និ​សិ្ស​ត ឬអ្នកធ្វើការ​ ដែល​ចង់​ស្វែងរក​កន្លែង​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​ដ៏​ឆ្ងាញ់​ពិសា​ អាហារ​សម្បូរ​បែប​ ជា​លក្ខ​ណៈ​ប៊ូ​ហ្វេ​ ដែល​មានតម្លៃ​សមរម្យ​ និង​មាន​ច្រើន​ជម្រើស​ រសជាតិ​ដើម​ពី​ប្រទេស​ប្រេស៊ីល​នោះ​ ឡា​រ៉ែ​ន សូម​ណែនាំ​ភោជនីយដ្ឋាន​មួយ​កន្លែង​ នោះ​គឺ​ ភោជនីយដ្ឋាន​ Samba​។

    អា​ហា​រប៊ូ​ហ្វេ​ពេលថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​ Samba​ ពិតជា​សម្បូរ​បែប​អស្ចរ្យ​ណាស់​ ដោយ​ចំណាយ​អស់​ត្រឹមតែ9.90​+ តែ​ប៉ុណ្ណោះ​ លោកអ្នក​នឹងអាច​រីករាយ​ជាមួយនឹង​អាហារ​ក្តៅ​ត្រជាក់​ចំនួន10មុខ​ បែប​អាស៊ី​ និង​បែប​អឺរ៉ុប​ ព្រមទាំង​សាលាដ​ និង​ស៊ុប​ផង​ដែរ​ ហើយ​នៅក្នុង​អា​ហា​រប៊ូ​ហ្វេ​នេះ​ ក៏​មាន​ផ្តល់​ជូន​លោកអ្នក​នូវ​សាច់​បា​ប៊ី​ឃ្យូ​ចំនួន4មុខ​ គឺ​ ស្តេ​កសាច់គោ​ជាប់​ខ្លាញ់​ Sirloin​ ស្លាបមាន់​បា​ប៊ី​ឃ្យូ​ សាច់​ជ្រូក​សា​ស៊ីវ​ និង​ត្រី​ដូ​រី​ហ្វីលេ​ ដោយ​ចម្អិ​តតាម​បែប​បុរាណ​របស់​ប្រជាជន​ប្រេស៊ីល​ គឺ​ចម្អិ​តដោយ​ប្រើ​ធ្យូង​ធម្មជាតិ​ ដែល​ផ្តល់​នូវ​រសជាតិ​ឆ្ងាញ់​ រសជាតិ​ដើម​របស់​ប្រទេស​ប្រេស៊ីល​ពិ​តៗ​តែម្តង​។ អា​ហា​រប៊ូ​ហ្វេ​ពេលថ្ងៃត្រង់​បើក​បម្រើ​ជូន​ពី​ម៉ោង11​:30ព្រឹក​ដល់ម៉ោង3រសៀល​ រៀងរាល់ថ្ងៃ​ចន្ទ​ដល់​ថ្ងៃសុក្រ​។ ពិតជា​ពិសេស​ និង​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​សិស្ស​និស្សិត​ និង​បុគ្គលិក​បម្រើការ​ងារ​នៅ​តាម​កា​រិយា​ល័យ​ផ្សេង​ៗ សម្រាប់​ការ​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​ Samba​ ព្រោះថា​ ពេលខ្លះ​លោកអ្នក​មិនដឹងជា​ទៅ​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​នៅកន្លែង​ណា​នោះ​ទេ​ ព្រោះតែ​ពេលវេលា​សម្រាប់​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​មាន​រយៈពេល​ខ្លី​ ហើយ​អាហារ​ក៏​មាន​លក្ខ​ណៈ​ដដែល​ៗ រហូត​ធ្វើ​ឱ្យ​លោកអ្នក​ត្រូវ​មក​អង្គុយ​គិត​យ៉ាង​យូរ​ ថា​គួរតែ​ទៅ​ទទួលទាន​អាហារ​នៅ​ទីណា​ គួរ​ទទួលទាន​ម្ហូប​អ្វីទៅ​នៅ​ថ្ងៃនេះ​? តែ​ជាមួយនឹង​អា​ហា​រប៊ូ​ហ្វេ​នៅ​ភោជនីយដ្ឋាន​ Samba​ លោកអ្នក​មិន​ចាំបាច់​គិត​ច្រើន​នោះ​ទេ​ គឺ​តែងតែ​ស្រស់​ ថ្មី​ និង​ប្លែក​ជា​រៀងរាល់ថ្ងៃ​តែម្តង​ ដែល​ធានា​ថា​ លោកអ្នក​ពិតជា​ពេញចិត្ត​។ ចំណែក​ទីតាំង​អង្គុយ​ទទួលទាន​ក៏​ប្រកបដោយ​ផាសុកភាព​ថែមទៀត​ផង​ ពិសេស​ខ្លាំង​ណាស់​ ដោយ​ភោជនីយដ្ឋាន​ Samba​ មាន​ចំនួន2សាខា​ គឺ​ សាខា​ទី1​ គឺ​សាខា​ Elite​ ស្ថិតនៅ​ ផ្ទះលេខ​ 87​ ផ្លូវ​ 315​ សង្កាត់​បឹងកក់2​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​ 023​-880​-008​ / 023​-880​-822​ / 023​ 880​ 421​ និង​សាខា​ទី2​ គឺ​សាខា​វិមានឯករាជ្យ​ ស្ថិតនៅ​ផ្ទះលេខ​ 64​ មហាវិថី​ព្រះសីហនុ​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំ​កា​រម៉ន​ រាជធានី​ភ្នំពេញ​ ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​ 023​-222​-599​ / 023​-218​-082​។

    សូម​មក​សាក​ភ្លក្ស​អាហារ​ប្រេស៊ីល​រសជាតិ​ដើម​ នៅ​ភោជនីយដ្ឋាន​ Samba​៕

  • ៣ “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

    ៣ “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

    3 “ប” ដែល​ថា​នេះ​គឺ​ “បន្ថយ​ បញ្ចៀស​ បញ្ឈប់​”។ ទាំងអស់​នេះ​ គឺជា​ពាក្យ​ដែល​យើង​តែង​បានឮ​ជា​ញឹកញាប់​ ដែល​ពេលខ្លះ​យើង​គួរតែ​ បន្ថយ​ បញ្ចៀស​ និង​បញ្ឈប់​ទង្វើ​មួយចំនួន​ ដើម្បី​សេចក្តី​ស្នេហា​ និង​សុភមង្គល​ដ៏​ល្អ​ប្រសើរ​របស់​យើង​។

    បន្ថយ​ទិដ្ឋិ​ (ឬមានះ​) ជា​រឿង​របស់​កិត្តិយស​ និង​ទិដ្ឋិ​ដែល​មាននៅ​ក្នុង​មនុស្ស​គ្រប់រូប​។ ហេតុ​ និង​ផល​របស់​មនុស្ស​ម្នា​ក់ៗ​មិន​ដូចគ្នា​ទេ​ គំនិត​ដែល​អ្នក​គិតថា​ត្រឹមត្រូវ​ អាច​ជា​ភាព​ត្រឹមត្រូវ​ដែល​អ្នក​យល់ឃើញ​តែម្នាក់ឯង​ ក៏អាច​ថា​បាន​ដែរ​។ នៅក្នុង​រឿង​របស់​សេចក្តី​ស្នេហា​វិញ​ ការកាត់បន្ថយ​ទិដ្ឋិ​ និង​ការ​ទទួលយក​គំនិត​របស់​គូស្នេហ៍​របស់​អ្នក​គឺជា​រឿង​សំខាន់​ រឹតតែ​ពេល​ឈ្លោះប្រកែក​តវ៉ា​គ្នា​ផង​នោះ​ សេចក្តី​ក្រេវក្រោធ​នឹង​ធ្វើ​ឱ្យ​រឿង​រ៉ា​វល្អៗ​ ឬអា​រម្ម​ណ៍​ល្អ​ៗរវាង​អ្នក​ទាំងពីរ​បាត់បង់​អស់​ ហើយ​ទិដ្ឋិ​នឹង​ធ្វើ​ឱ្យ​រឿង​នោះ​កាន់តែ​អាក្រក់​ឡើង​ ដោយសារតែ​ម្នា​ក់ៗ​មិនព្រម​ចុះញ៉ម​គ្នា​។

    បញ្ចៀស​ភាព​ឆាប់​ខឹងឆេវ​ឆាវ​ ចូលចិត្ត​ស្រែក​ឡូឡា​ មនុស្សយើង​គ្រប់គ្នា​សុទ្ធតែ​មាន​ភាព​អត្មា​និយម​ទាំងអស់​ គ្រាន់តែ​វា​ស្ថិតនៅ​ត្រង់ថា​ តើ​នឹង​ត្រូវ​បញ្ចេញ​មក​ច្រើន​តិច​ប៉ុនណា​ និង​អាច​គ្រប់គ្រង​វា​បាន​ល្អ​ប៉ុនណា​តែប៉ុណ្ណោះ​។ បើ​អ្នកជា​មនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​ឆាប់​ខឹងឆេវ​ឆាវ​ ពេល​កើត​អាការ​មិន​ពេញចិត្ត​នឹង​រឿង​អ្វីមួយ​ ឬនឹងនរ​ណា​ម្នាក់​នោះ​ អ្នក​នឹង​បញ្ចេញ​អភិនីហារ​ ស្រែក​ជេរ​ឡូឡា​ រហូតដល់​គ្មាន​នរណា​ហ៊ាន​ចូល​ក្បែរ​។ ទង្វើ​ទាំងនេះ​ បើ​ប្រើជា​មួយ​អ្នក​ដែលគេ​កេងប្រវ័ញ្ច​យក​ប្រៀប​លើ​រូប​អ្នកនោះ​ មើលទៅ​វា​មិន​គួរ​ឱ្យ​ស្អប់ខ្ពើម​អី​ប៉ុន្មាន​ទេ​ តែ​សម្រាប់​គូស្នេហ៍​ ស្វាមី​ ឬភរិយា​របស់​ខ្លួន​វិញ​ អាការ​ទាំងនេះ​ គឺជា​អាការ​ដែល​អ្នក​គួរតែ​បញ្ចៀស​វា​ចោល​ជាដាច់ខាត​ ព្រោះ​គ្មាន​អ្នកណា​អាច​ទ្រាំ​នឹង​ភាព​ឆាប់​មួម៉ៅ​ក្រេវក្រោធ​របស់​អ្នក​បាន​យូរ​ឡើយ​។

    បញ្ឈប់​ភាព​ខិលខូច​ផិតក្បត់​ (មិនថា​ស្រ្តី​ ឬបុរស​ឡើយ​) អាការ​ខិលខូច​ផិតក្បត់​ពេល​ដែល​លោកអ្នក​នៅ​លីវ​ វា​មិន​អី​ទេ​ ល្មម​អាច​ទទួលយក​បាន​ខ្លះ​ តែ​នៅពេល​មាន​គូស្នេហ៍​ មាន​ស្វាមី​ ឬភរិយា​ហើយ​នោះ​ បញ្ហា​នឹង​កើតមានឡើង​ជាមិនខាន​។ តឱ្យ​អ្នកណា​ក៏ដោយ​ដែល​និយាយ​ថា​ ចូលចិត្ត​តែ​អ្ន​កខិល​ៗក៏ដោយ​ ទីបំផុត​ គ្មាន​ឃើញ​នរណា​ម្នាក់​ទ្រាំ​បាន​សោះ​។ ភាព​ខិលខូច​ផិតក្បត់​ គឺជា​ទង្វើ​ដែល​គួរតែ​បញ្ឈប់​នៅពេល​លោកអ្នក​មានគូគ្រង​ច្បាស់លាស់​ហើយ​ ព្រោះ​ភាព​ស្មោះត្រង់​ គឺជា​គុណសម្បត្តិ​សំខាន់​មួយ​របស់​សេចក្តី​ស្នេហា​ ឯភាព​ខូចខិល​ផិតក្បត់​វិញ​ គឺជា​ភាព​រលំរលាយ​របស់​ជីវិត​អពាហ៍​ពិពាហ៍​៕

  • កន្ធាយ​ចិញ្ចឹម​ក្នុង​ស្រុក​ មាន​ទីផ្សារ​ល្អ​ តែ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កន្ធាយ​នាំចូល​

    កន្ធាយ​ចិញ្ចឹម​ក្នុង​ស្រុក​ មាន​ទីផ្សារ​ល្អ​ តែ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កន្ធាយ​នាំចូល​

    ការ​ចិញ្ចឹមសត្វ​កន្ធាយ​ គឺជា​មុខរបរ​ថ្មី​មួយ​របស់​កសិករ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ បើ​ប្រៀបធៀប​ទៅ​នឹង​មុខរបរ​ចិញ្ចឹម​ត្រី​ ចិញ្ចឹម​កង្កែប​ ឬមុខរបរ​កសិកម្ម​ផ្សេងទៀត​។ របរ​ចិញ្ចឹម​កន្ធាយ​នេះ​ ត្រូវ​បាន​គេ​អះអាង​ថា​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ដែរ​ ដោយសារ​តែ​វា​ជា​ម្ហូប​ពេញនិយម​នៅ​តាម​ភោជនីយដ្ឋាន​ ឬអាហារដ្ឋាន​មួយចំនួន​ តែ​ស្រប​ពេល​ជាមួយគ្នា​ក៏​មាន​កា​រប្រ​កូត​ប្រជែង​ខ្លាំង​នៅ​លើ​ទីផ្សារ​ដែរ​ ដោយសារ​មានការ​នាំចូល​សត្វ​កន្ធាយ​ពី​ប្រទេសជិតខាង​មក​លក់​ដូចគ្នា​។

    លោក​ ហេង​ ម៉ា​ទីនេ​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​វិហារសួគ៌​ បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​បាន​រៀន​ជំនាញ​ខាង​ចិញ្ចឹមសត្វ​កន្ធាយ​ពី​ប្រទេស​ថៃ​មក​ លោក​ចាប់ផ្តើម​ធ្វើការ​សាកល្បង​ចិញ្ចឹមសត្វ​នេះ​តាំងពី​ឆ្នាំ2005​ មក​ដោយ​ដាក់​កូន​កន្ធាយ​ចិញ្ចឹម​សាកល្បង​ចំនួន​ 5,000ក្បាល​ ជា​ប្រភេទ​ពូជ​កន្ធាយ​តៃវ៉ាន់​។ ប៉ុន្តែ​ការ​ចិញ្ចឹម​ដំ​បូងៗ​ ពុំ​ទទួល​បាន​ជោគជ័យ​ទេ​ ដោយ​តែ​កន្ធាយ​កើតជំងឺ​រលាក​ស្បែក​ និង​ខ្វះ​ថ្នាំ​ព្យាបាល​បន្ទាន់​។ លោក​ថា​ នៅពេល​ដែល​សត្វ​កន្ធាយ​កើតជំងឺ​រលាក​ស្បែក​ គឺ​យើង​ត្រូវការ​ថ្នាំ​ព្យា​បា​លភ្លាមៗ​ ប៉ុន្តែ​កាលណោះ​លោក​ពុំ​អាច​រក​ទិញថ្នាំ​នៅ​តាម​ឱសថស្ថាន​ក្នុង​ប្រទេស​កម្ពុជា​បានទេ​ លុះត្រាតែ​ធ្វើដំណើរ​ទៅ​ទិញ​ដល់​ប្រទេស​ថៃ​ ដែល​ត្រូវ​ចំណាយពេល2​ ទៅ​ 3ថ្ងៃ​ ទើប​ទិញថ្នាំ​ត្រឡប់​មក​ព្យាបាល​កន្ធាយ​វិញ​បាន​ ធ្វើ​ឱ្យ​ហួសពេល​ក្នុង​ការ​ព្យាបាល​។

    ទោះជា​ជួប​ការ​បរាជ័យ​លើ​របរ​ចិញ្ចឹម​កន្ធាយ​លើកដំបូង​ក៏ដោយ​ ក៏​លោក​មិន​អស់សង្ឃឹម​និង​មិន​បោះបង់​របរ​នេះ​ចោល​ឡើយ​ ដោយ​លោក​អះអាង​ថា​ ការ​បរាជ័យ​ ហើយ​បោះបង់​ គឺ​នឹង​បរាជ័យ​ជា​រៀង​រហូត​ ប៉ុន្តែ​សម្រាប់​រូបលោក​ លោក​ចាត់ទុក​ការ​បរាជ័យ​ជា​បទ​ពិសោធ​ល្អ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​បាន​ត្រៀមខ្លួន​ចំពោះ​ហានិភ័យ​ដែល​អាច​នឹង​កើតមាន​នៅពេល​ចិញ្ចឹម​លើ​កក្រោយ​ៗទៀត​។ ដូច្នេះ​លោក​បាន​ទិញ​កូន​កន្ធាយ​ចំនួន​ 5,000ក្បាល​មក​ដាក់​ចិញ្ចឹម​បន្ត​ទៀត​ ហើយក៏​បាន​ទិញថ្នាំ​ត្រៀម​ទុក​សម្រាប់​ព្យាបាល​ឱ្យ​ទាន់ពេល​វេលា​រួចជាស្រេច​ផង​ដែរ​។

    ដូច​អ្វី​ដែល​លោក​បាន​ទុក​គិត​មែន​ បន្ទាប់ពី​ចិញ្ចឹម​បាន​មួយ​រយៈ​ កន្ធាយ​ក៏​ចាប់ផ្ដើម​កើតមាន​ជំងឺ​សើស្បែក​ជាបន្តបន្ទាប់​ទៀត​ ប៉ុន្តែ​ដោយសារ​មាន​ថ្នាំសង្កូវ​បម្រុងទុក​ជាស្រេច​ហើយ​នោះ​ លោក​ក៏បាន​ព្យាបាល​សត្វ​កន្ធាយ​ទាំងនោះ​បាន​ដោយ​ជោគជ័យ​ដោយ​មិន​លំបាក​ឡើយ​ និង​គ្រាន់តែ​ព្យាយាម​ចិញ្ចឹម​មើលថែ​ឱ្យ​បាន​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះ​ កន្ធាយ​ក៏​ចាប់ផ្តើម​ធំធាត់​ឡើង​បន្តិច​ម្តង​ៗ រហូតដល់​អាយុ​បាន​ 1ឆ្នាំ​ ទៅ​ 1ឆ្នាំ​កន្លះ​ កន្ធាយ​ទាំងនោះ​ក៏អាច​ចាប់​លក់​បាន​ ដែ​លមួយៗ​មាន​ទម្ងន់​ចន្លោះ​ពី​ 1គីឡូក្រាម​ ដល់​2គីឡូក្រាម​ ដែល​មានតម្លៃ​ចាប់ពី​ 10​-20ដុល្លារ​ក្នុង​ 1គីឡូក្រាម​ និង​តម្លៃ​នេះ​អាស្រ័យ​ទៅលើ​កន្ធាយ​តូច​ឬធំ​ទៀតផង​ បើ​កន្ធាយ​កាន់តែ​ធំ​ កាន់តែ​បាន​ថ្លៃ​ ដែល​កាលនោះ​មិន​ខ្វះ​ហាង​ចាំ​ទទួលយក​ទេ​ ពោល​គឺ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​នៅ​លើ​ទីផ្សារ​អ្នក​បរិភោគ​ផង​។

    ក្រោយពី​ចិញ្ចឹម​បាន​ជោគជ័យ​លើក​ទី1​ លោក​បាន​បង្កើត​ស្រះ​មួយ​បន្ថែម​ទៀត​ បង្កើន​ការ​ចិញ្ចឹម​រហូតដល់10,000ក្បាល​ លុះ​ការ​ចិញ្ចឹម​លើក​ទី2​ ទទួល​បាន​ជោគជ័យ​បន្ត​ លោក​ក៏បាន​ពង្រីក​ស្រះ​កាន់តែ​ច្រើន​ថែមទៀត​ និង​ចិញ្ចឹម​បាន​រហូតដល់​ 50,000ក្បាល​ និង​បាន​សហការ​ជាមួយ​កសិករ​នៅ​តំបន់​នោះ​ឱ្យ​ចិញ្ចឹម​បាន​ច្រើនគ្រួ​សារ​ថែមទៀត​ ដោយ​លោក​ជា​អ្នក​ផ្តល់​បច្ចេកទេស​ និង​ធានា​ទទួល​ទិញ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ​ទៀតផង​ ធ្វើ​ឱ្យ​កសិករ​នៅ​តំបន់​នោះ​មានការ​ត្រេកអរ​ជា​ខ្លាំង​ ដោយសារតែ​ពួកគាត់​មានមុខ​របរ​ថ្មី​មួយទៀត​ដែល​អាច​រកចំណូល​ចូល​គ្រួសារ​ច្រើន​គួរសម​ដែរ​។ មិន​តែប៉ុណ្ណោះ​របរ​ចិញ្ចឹម​កន្ធាយ​បាន​ផ្តល់​ចំណូល​ដល់​អ្នករក​ខ្យង​ថៃ​(ជា​ចំណី​របស់​កូន​កន្ធាយ​)លក់​ទៀតផង​ ដោយ​កាលនោះ​លោក​បាន​ទទួល​ទិញ​ក្នុង​តម្លៃ300រៀល​ក្នុង​ 1គីឡូក្រាម​ ហើយ​ក្នុង1ថ្ងៃ​លោក​ទិញ​បាន​ចន្លោះ​ពី​ 7-10តោន​ ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។

    ទើបតែ​ចិញ្ចឹម​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ឈ្មួញ​ក៏​បាន​នាំចូល​កន្ធាយ​ពី​ប្រទេស​វៀតណាម​មក​ដែរ​ ជា​ប្រភេទ​កន្ធាយ​ចិញ្ចឹម​ដូចគ្នា​ តែ​គេ​ផ្តល់​ចំណី​អ័រម៉ូន​ ដែល​ធ្វើ​ឱ្យ​សត្វ​កន្ធាយ​នោះ​ឆាប់​ធំ​ តែ​ប៉ះពាល់​សុខភាព​អ្នកទទួល​ទាន​ ដែល​នាំចូល​មក​ដើម្បី​លក់​ក្នុង​តម្លៃ​ទាប​នៅ​លើ​ទីផ្សារ​កម្ពុជា​។ លោក​បានឱ្យ​ដឹង​ថា​ កន្ធាយ​ក្នុង​ស្រុក​របស់​យើង​ផ្តល់​ចំណី​ធម្មជាតិ​ ជា​ប្រភេទ​កូន​ត្រី​កិន​លាយ​ជាមួយ​ខ្យង​ក្រហម​(ខ្យង​ថៃ​) មិន​ប្រើ​ថ្នាំ​អ័រម៉ូន​ដូច​សត្វ​កន្ធាយ​នាំចូល​ទេ​ហើយ​លក់​ក្នុង​តម្លៃ​ 10ដុល្លារ​ ចំណែក​គេ​លក់​តែ​9ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1គីឡូក្រាម​ដូចគ្នា​។ ដល់​កសិករ​ខ្មែរយើង​លក់​ក្នុង​តម្លៃ​ 9ដុល្លារ​ក្នុង​ 1គីឡូក្រាម​ ស្រាប់តែ​គេ​លក់​ 8ដុល្លារ​ ដែល​ធ្វើ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ភាគច្រើន​ងាក​ទៅ​រក​ការ​ផ្គត់ផ្គង់​ពី​ប្រទេសជិតខាង​វិញ​ ជាហេតុ​ធ្វើ​ឱ្យ​កសិករ​យើង​ខាតបង់​ និង​លែង​មាន​ប្រាក់ចំណេញ​ និង​ផ្អាក​ការ​ចិញ្ចឹម​អស់​មួយចំនួន​ទៅវិញ​យ៉ាង​គួរ​ឱ្យ​សោក​ស្តាយ​បំផុត​។ ករណីនេះ​ លោក​ធ្លាប់​បាន​អំពាវនាវ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងឡាយ​ សូមកុំ​ទិញ​កន្ធាយ​អ័រម៉ូន​ធ្វើម្ហូប​ឱ្យ​ភ្ញៀវ​ពិសា​អី​ ដោយសារតែ​វា​ប៉ះពាល់​សុខភាព​អ្នកទទួល​-ទាន​ ម្យ៉ាង​ទិញ​ផលិតផល​គេ​ ដូច​យក​លុយ​ទៅ​ឱ្យ​គេ​អុីចឹង​ សូម​ងាក​មក​ទិញ​កន្ធាយ​កសិករ​ខ្មែរយើង​វិញ​ មិន​ប៉ះពាល់​សុខភាព​អ្នកទទួល​ទាន​ ហើយ​ថែមទាំង​ជួយ​ឱ្យ​កសិករ​យើង​មាន​ជីវភាព​ធូរធារ​ទៀតផង​។

    ងាក​ខាង​បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​វិញ​ម្ដង​…លោក​បាន​ប្រាប់​ពី​បទ​ពិសោធ​ក្នុង​ការ​ចិញ្ចឹមសត្វ​កន្ធាយ​នេះ​ថា​ មុននឹង​ទិញ​កូន​កន្ធាយ​មក​ចិញ្ចឹម​ កសិករ​គួរ​ជីក​ស្រះ​ទុកជាមុន​ដែល​ជា​ស្រះ​មាន​ទឹក​ទាំង​រដូវប្រាំង​ និង​រដូវវស្សា​ ក្នុង​ទំហំ​ទទឹង​ 30ម៉ែត្រ​និង​បណ្តោយ​ 40ម៉ែត្រ​ និង​ជម្រៅ​ 1.5ម៉ែត្រ​ ដែល​អាច​ដាក់​កន្ធាយ​បាន​រហូតដល់​ចំនួន​ 10,000ក្បាល​។

    បន្ទាប់ពី​ដាក់​កូន​កន្ធាយ​ទៅ​ក្នុង​ស្រះ​ហើយ​ កសិករ​គ្រាន់តែ​រក​ទិញ​កូន​ត្រី​ ឬខ្យង​មក​កិន​ធ្វើជា​ចំណី​សម្រាប់​ឱ្យ​ពួកវា​ស៊ី​ជាការស្រេច​ ដែល​វា​មាន​ភាព​ងាយស្រួល​ជាង​ការ​ចិញ្ចឹម​ត្រី​ ជាពិសេស​កន្ធាយ​វា​ស៊ី​ចំណី​តិច​ជាង​ត្រីឆ្តោ​ ឬត្រីប្រា​ ហើយ​ធន់​នឹង​ជំងឺ​ជាង​ត្រី​ទៀតផង​។ សម្រាប់​ចំណី​វិញ​ ពេល​នៅ​តូច​វា​ស៊ី​ត្រឹមតែ​ 2គីឡូ​ប៉ុណ្ណោះ​ក្នុង​ 1ថ្ងៃ​ លុះ​ធំ​ពេញវ័យ​វា​ស៊ី​អស់​ 60គីឡូ​ក្នុង​ 1ថ្ងៃ​ សម្រាប់​កន្ធាយ10,000​ក្បាល​នេះ​។

    សម្រាប់​កសិករ​ដែល​មានបំណង​ចង់​បង្កាត់ពូជ​ដោយខ្លួនឯង​ និង​មិន​ចង់​ទិញ​កូន​ពី​គេ​ សូមកុំ​យក​ពូជ​កន្ធាយ​ជាន់​ឈាម​(មានន័យថា​ កូន​កន្ធាយ​ដែល​កើត​ចេញពី​មេ​ និង​បា​ដែល​នៅក្នុង​ស្រះ​តែមួយ​) ត្រូវ​យក​ពូជ​កន្ធាយ​ឈ្មោល​ធំ​ល្អ​ដែល​នៅក្នុង​ស្រះ​ផ្សេង​គ្នា​ និង​មេ​កន្ធាយ​ណា​ដែល​មាន​សុខភាព​ល្អ​នៅក្នុង​ស្រះ​ផ្សេងគ្នា​ដែរ​ មក​ដាក់​ឱ្យ​បង្កាត់ពូជ​ជាមួយគ្នា​ ទើប​យើង​បានកូន​កន្ធាយ​ល្អ​ មិនសូវ​ឈឺ​ មិនសូវ​កាច​។តែបើ​ពូ​ជឈាន់​ឈាម​ កូន​កន្ធាយ​នឹង​មិនសូវ​ធំធាត់​ល្អ​ ហើយ​កាច​ ចូលចិត្ត​ខាំ​គ្នា​ បង្ក​ឱ្យ​កើតជំងឺ​ដំបៅ​ផ្សេង​ៗទៀតផង​។ ជាទូទៅ​ មុននឹង​យក​ទៅ​ដាក់​ក្នុង​ស្រះ​ធំ​គេ​ត្រូវ​ផ្សុំាំ​កូ​នក​ន្ឋាយ​នៅ​ស្រះ​តូច​ដែល​មាន​ទឹករាក់​ជាមុន​សិន​ ដើម្បី​ឱ្យ​វា​ធំ​បន្តិច​មាន​អាយុ​ប្រមាណ​ 1ខែ​ ទើប​គេ​យក​ទៅ​ដាក់​ក្នុង​ស្រះ​ធំ​។បច្ចុប្បន្ន​នៅក្នុង​ឃុំ​វិហារសួគ៌​ នៅសល់​តែ​កសិដ្ឋាន​របស់​លោក​ ហេង​ ម៉ា​ទីនេ​ និង​កសិករ​ប្រមាណ​ជា​ 20គ្រួសារ​ប៉ុណ្ណោះ​ដែល​នៅ​ចិញ្ចឹម​កន្ធាយ​លក់​ ក្រៅពីនោះ​បាន​បោះបង់​អស់​មួយចំនួន​ធំ​ទៅ​ហើយ​ មូលហេតុ​គឺ​ដោយ​ការប្រកួត​ប្រជែង​តម្លៃ​ពី​ការនាំចូល​។ ចំណែក​កសិករ​ដែល​ចិញ្ចឹម​កន្ធាយ​ដែល​ជា​សាខា​របស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​វិហារសួគ៌​នេះ​មាន​ដូចជា​ កសិករ​នៅ​ខេត្តព្រៃវែង​ កំពង់ធំ​ ពោធិ៍សាត់​ និង​បាត់ដំបង​ ជាដើម​។ល។

    លោក​ ហេង​ ម៉ា​ទីនេ​ សូម​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ សូម​មេត្តា​ជួយ​ទប់ស្កាត់​ការនាំចូល​កន្ធាយ​ពីក្រៅ​ប្រទេស​ផង​ ដើម្បី​ជួយ​លើកកម្ពស់​ផលិតផល​ក្នុង​ស្រុក​ ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ​ ក៏ដូចជា​ជួយ​ដល់​សុខភាព​អ្នកទទួល​ទាន​ផង​ដែរ​៕

  • សហគ្រាស​ក្នុង​ស្រុក​ រួមចំណែក​ដោះស្រាយ​ទីផ្សារ​បន្លែ​-ផ្លែឈើ​កសិករ​

    សហគ្រាស​ក្នុង​ស្រុក​ រួមចំណែក​ដោះស្រាយ​ទីផ្សារ​បន្លែ​-ផ្លែឈើ​កសិករ​

    សហគ្រាស​ក្នុង​ស្រុក​មួយ​ដែលគេ​ស្គាល់ឈ្មោះ​ថា​ ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​បាន​ប្រមូល​ទិញ​បន្លែ​-ផ្លែឈើ​ពី​កសិករ​ ក្នុង​គោលបំណង​រួមចំណែក​ដោះស្រាយ​បញ្ហា​គ្មាន​ទីផ្សារ​ និង​ការ​ធ្លាក់​តម្លៃ​នៃ​ផលិតផល​បន្លែ​-ផ្លែឈើ​របស់​ប្រជាកសិករ​ដោយ​ការបង្កើត​ជា​នំ​ និង​ផលិតផល​អា​ហា​រថ្មីៗ​ជាច្រើន​ប្រភេទ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។

    លោកជំទាវ​ កែវ​ មុំ​ អគ្គ​នាយិកា​ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​បានឱ្យ​ដឹង​ថា​៖“ក្រុមហ៊ុន​បាន​កែច្នៃ​បន្លែ​មួយចំនួន​ រួម​នឹង​ផ្លែឈើ​ក្នុង​ចន្លោះ​ពី​ 3 ទៅ​ 5តោន​ក្នុង​ 1ថ្ងៃ​ ដើម្បី​ធ្វើជា​នំ​ក្រៀម​ប្រភេទ​ថ្មី​ បន្ទាប់ពី​មើលឃើញ​ថា​ នៅ​រដូវ​ប្រមូល​ផលម្តងៗ​ ប្រជាកសិករ​តែង​ជួយ​ប្រទះ​បញ្ហា​កង្វះ​ទីផ្សារ​ និង​បញ្ហា​តម្លៃ​កសិផល​ធ្លាក់ចុះ​ ដែល​ធ្វើ​ឱ្យ​កសិករ​ខាតបង់​ប្រាក់ចំណេញ​ និង​ឈាន​ដល់​បោះបង់​ការ​ដាំដុះ​ ហើយ​ធ្វើ​ចំណាកស្រុក​”។

    លោកជំទាវ​បន្ត​ថា​៖“គម្រោង​កែច្នៃ​បន្លែ​ផ្លែឈើ​ក្រៀម​ ត្រូវ​បាន​គាំទ្រ​ថវិកា​មួយចំនួន​ដោយ​ អង្គការ​អាយ​ អេ​ ភី​(អង្គការ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ឬ Inovations​ Against​ Poverty​(IAP​) សហការ​ជាមួយ​អង្គការ​ អេស​ អិន​ វី​ (SNV​) (អង្គការ​អភិវឌ្ឍន៍​ប្រទេស​ហូ​ឡង់​) ដើម្បី​ឱ្យ​ក្រុមហ៊ុន​លី​លី​ អនុវត្ត​គម្រោង​កែច្នៃ​បន្លែ​ផ្លែឈើ​ក្រៀម​ដើម្បី​ជួយ​ដល់​កសិករ​ និង​កម្មករ​ឱ្យ​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ និង​ចូលរួម​ចំណែក​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កសិករ​ខ្មែរ​កំពុង​ជួបប្រទះ​”។|

    លោកជំទាវ​បាន​បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​នៅ​ខេត្តកំពត​ កោះកុង​ ព្រះវិហារ​ មណ្ឌលគិរី​ និង​ខេ​ត្ដ​កំពង់ចាម​ ដើម្បី​ឱ្យ​ពួកគាត់​បង្កើន​ការផលិត​ឱ្យ​ច្រើន​ ឡើង​សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​តាម​ការកំណត់​ ដើម្បី​ផលិត​តាម​តម្រូវការ​ទីផ្សារ​។

    បើ​តាម​អ្នកជំនាញ​ផ្នែក​ផលិតកម្ម​របស់​សហគ្រាស​នំ​ស្រួយ​លី​លី​ បាន​បញ្ជាក់​ថា​៖“នំ​បន្លែ​ ផ្លែឈើ​ក្រៀម​ទាំងនេះ​ត្រូវ​បាន​ផលិត​ឡើង​តាម​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ក្មេង​ៗដែល​ខ្វះ​ជីវជាតិ​បំប៉ន​ និង​ជាមួយគ្នា​នេះ​ដែរ​ ក្មេង​ៗដែល​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​ ឪពុក​ម្តាយ​អាច​ឱ្យ​ពួកគេ​ញ៉ាំ​នំ​នេះ​ជំនួស​ ក៏បាន​ ដោយសារ​រសជាតិ​របស់​វា​នឹង​ធ្វើ​ឱ្យ​ក្មេង​ចូលចិត្ត​ ព្រោះ​វា​មាន​បន្លែ​ផ្លែ​ឈើ​គ្រប់​ពណ៌​ចម្រុះគ្នា​ ដូចជា​ចេក​ ល្ពៅ​ ការ៉ុត​ ឆៃថាវ​ប៉ិ​គក់​ សណ្តែក​កួរ​ ពោត​បារាំង​ និង​អូ​ក្រា​ ជាដើម​”។

    លោកជំទាវ​ កែវ​ មុំ​ បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​៖“នំ​បន្លែ​ផ្លែឈើ​ក្រៀម​នេះ​ យើង​ផលិត​ឡើង​គឺ​យើង​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ​ ទាំង​ខ្វះ​អាហា​រូប​បត្ថម្ភ​ ជួយ​ដល់​សុខភាព​រាងកាយ​ ចំពោះ​អ្នក​សម្រក​ទម្ងន់​ក៏អាច​ហូប​បាន​ អ្នក​ហូប​អាហារ​បួស​ក៏អាច​ហូប​បាន​ ហូប​បាន​គ្រប់​វ័យ​ ទាំង​ពីក្មេង​ដល់​ចាស់​ អុីចឹង​វា​មាន​គ្រប់​ជីវជាតិ​នៅក្នុង​ហ្នឹង​ ហើយ​យើង​ក៏​បាន​ចូលរួម​ជួយ​ដល់​សេដ្ឋកិច្ច​របស់​កសិករ​ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល​ផង​ដែរ​”។

    គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​ទីផ្សារ​នំ​ស្រួយ​លី​លី​ ក្តោប​បាន​ចំណែក​ទីផ្សារ​ក្នុង​ស្រុក​ប្រមាណ​ 35​% ពោល​គឺ​គិត​ទាំង​ការប្រកួត​ប្រជែង​ជាមួយនឹង​ផលិតផល​នាំចូល​ និង​ក្នុង​ស្រុក​ទាំងមូល​ផង​ដែរ​ ហើយ​ នំ​ស្រួយ​លី​លី​ក៏បាន​និង​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​នៅក្នុង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ ដូចជា​ ប្រទេស​មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី​ និង​វៀតណាម​ជាដើម​ ព្រមទាំង​នៅ​ទីផ្សារ​ប៉ែក​ខាង​សហរដ្ឋអាមេរិក​ កាណាដា​ និង​កូរ៉េ​ផង​ដែរ​។

    បើ​តាម​តំណាង​អ្នកជំនាញ​ផ្នែក​ផលិតកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“សម្រាប់​គម្រោង​ថា​ នឹង​ត្រៀម​ដាក់​លក់​នំ​បន្លែ​ផ្លែឈើ​ក្រៀម​លើ​ទីផ្សារ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​ពុំ​ទាន់​មានកាល​បរិច្ឆេទ​ច្បាស់លាស់​ទេ​។ ដោយហេតុថា​ ក្រុមហ៊ុន​យើង​នៅ​ពិចារណា​ទៅលើ​កញ្ចប់​ ប្រអប់​វេច​ខ្ចប់​ ឬកែវ​ដោយ​ពុំ​ទាន់​ធ្វើការ​ពិភាក្សា​ជាក់លាក់​ ហើយ​យើង​បាន​ចេញ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ជា​ប្រភេទ​នំ​បន្លែ​ក្រៀម​ តែ​ប្រអប់​វេច​ខ្ចប់​ពុំ​មាន​ភាព​ទាក់ទាញ​នៅ​ឡើយ​ ហើយក៏​នៅ​មាន​ប្រភេទ​នំ​ផ្លែឈើ​ក្រៀម​ចំនួន​8ប្រភេទ​ដែល​បាន​ផលិត​ហើយ​ តែ​នៅ​ពុំ​ទាន់​សម្រេច​ថា​ នឹង​យក​ប្រភេទ​វេច​ខ្ចប់​ ណាមួយ​នៅឡើយ​ដែរ​”។

    ចំពោះ​លោក​ ឡាក់​ ហាក់​ ជា​សហគមន៍​ដែល​ត្រូវ​នាំ​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​សហគ្រាស​លី​លី​ផលិត​នំ​ស្រួយ​ បាន​បញ្ជាក់​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​តាម​ទូរស័ព្ទ​ថា​៖“បច្ចុប្បន្ន​សហគមន៍​ខ្ញុំ​មានតែ​ដំណាំ​ចេក​ដែល​ត្រូវ​ផ្គត់ផ្គង់​ទៅ​ឱ្យ​សហគ្រាស​នំ​ស្រួយ​ ដោយ​ 1អាទិត្យ​ត្រូវ​ផ្ញើ​ 1ដង​ ឯចំនួន​ក្នុង​ 1លើ​កៗ​ ប្រមាណ​ជា300Kg​”។

    លោក​ ហាក់​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចំពោះ​តម្លៃ​វិញ​ គឺ​បាន​ខ្ពស់​ជាង​តម្លៃនៅលើទីផ្សារ​បន្តិច​ ដោយ​លោកជំទាវ​នាយិកា​បាន​បញ្ជាក់​ថា​ គាត់​ចង់​លើក​ទឹកចិត្ត​ដល់​កសិករ​អ្នក​ផលិត​”។

    លោក​ ហាក់​ បាន​បន្ថែម​ទៀត​ថា​៖“បើ​តាម​ការ​បញ្ជាទិញ​ គឺ​ខាង​ក្រុមហ៊ុន​បាន​បញ្ជាទិញ​ច្រើន​ គឺ​តម្រូវ​ឱ្យ​ខ្ញុំ​ផ្ញើ​ 1អាទិត្យ​ 4លើក​ តែ​ខាង​សហគមន៍​ខ្ញុំ​មិន​មាន​កសិផល​ឱ្យ​គ្រប់​តាម​ចំនួន​នៅឡើយ​ ហើយ​សហគមន៍​យើង​បាន​និង​កំពុង​ពង្រីក​ទៅតាម​ទំហំ​នៃ​តម្រូវការ​នេះ​ហើយ​។ ចំពោះ​ការ​លក់​ក្នុង​ 1លើក​ ខ្ញុំ​ទទួល​បាន​ប្រាក់​នៅសល់​តែ​ 30ម៉ឺន​រៀល​ទេ​ ដូច្នេះ​ខ្ញុំ​ត្រូវ​ប្រឹង​ផលិត​ឱ្យ​គ្រប់​ចំនួន​ដែល​បាន​បញ្ជាទិញ​ នោះ​ខ្ញុំ​នឹង​ទទួល​បាន​ប្រាក់កម្រៃ​កើនឡើង​ ហើយ​វា​នឹង​បាន​ទទួល​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ដោយ​សហគ្រាស​ក៏បាន​បញ្ជាទិញ​នូវ​ផលិតផល​ផ្សេង​ទៀតផង​ដែរ​”។

    លោក​ ហាក់​ បាន​បញ្ជាក់​ដែរ​ថា​៖“ខ្ញុំ​យល់ថា​ វា​ជាការល្អ​ប្រសើរណាស់​ដែល​មាន​សហគ្រាស​បាន​មក​បញ្ជាទិញ​ផលិតផល​ពី​កសិ​កបែបនេះ​ ព្រោះ​វា​ជា​ការ​ជួយ​ដល់​កសិករ​ដែល​ប្រកបរបរ​កសិកម្ម​ ស្រប​ពេល​ដែល​កសិករ​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​ ហើយ​លក់​ក៏​មិនបាន​ថ្លៃ​ និង​មិន​ទៀងទាត់​ទៀតផង​ ហើយ​ការ​ដែល​មាន​សហគ្រាស​ក្នុង​ស្រុក​មក​បញ្ជាទិញ​បែប​នេះ​ គឺជា​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ធានា​សុវត្ថិភាព​ និង​ទប់ស្កាត់​ការនាំចូល​ពី​ខាងក្រៅ​ និង​ជួយ​លើកទឹកចិត្ត​ឱ្យ​កសិករ​ខំប្រឹង​ផលិត​ថែមទៀត​”៕

  • 5ខែ​ដើមឆ្នាំ​ ទុន​វិនិយោគ​វិស័យ​សំណង់​កើនឡើង​ ទោះ​ស្ថិត​ក្នុង​បញ្ហា​ជាមួយ​ក្របខ័ណ្ឌ​ច្បាប់​ក្ដី​

    5ខែ​ដើមឆ្នាំ​ ទុន​វិនិយោគ​វិស័យ​សំណង់​កើនឡើង​ ទោះ​ស្ថិត​ក្នុង​បញ្ហា​ជាមួយ​ក្របខ័ណ្ឌ​ច្បាប់​ក្ដី​

    ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុងរយៈពេល​ 5ខែ​ដើមឆ្នាំ​នេះ​ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​រហូត​ដល់​ជិត​ 3ពាន់​លាន​ដុល្លារ​ ដែល​បើ​គិត​តាម​តួលេខ​នេះ​ គឺ​មានការ​កើនឡើង​ប្រមាណ​ 60​% ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​។ នេះ​បើ​តាម​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។ឯកឧត្តម​ ឆាន់​ សូរ្យ​ផល​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សំណង់​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​៖“គិត​ត្រឹម​រយៈពេល​ 5ខែ​ដើមឆ្នាំ2019កន្លងទៅ​នេះ​ ទុន​វិនិយោគ​សរុប​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង​រហូតដល់​ 2,894,357,266​ ដុល្លារ​អាមេរិក​ កើន​ប្រមាណ60​% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ ដែល​មាន​ត្រឹម​ជាង​ 1,777ដុល្លារ​សហរដ្ឋអាមេរិក​”។

    ឯកឧត្តម​ បាន​បន្ត​ថា​៖“តាមរយៈ​ការ​កើនឡើង​នូវ​ចំនួន​ទុន​វិនិយោគ​សរុប​ខាងលើ​នេះ​ យើង​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា​ នៅ​ដំណាច់ឆ្នាំ2019​ វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ខ្លាំង​ជាង​ឆ្នាំ​កន្លងទៅ​”។

    ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​៖“ដោយសារតែ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​ឥត​ឈប់ឈរ​នេះ​ហើយ​ បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ជាច្រើន​ ក៏ដូចជា​ក្រុមហ៊ុន​សំ​ណង់​ធំៗ​នៅ​ប្រទេស​កូរ៉េ​ ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ការ​មក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ និង​សហការ​ជា​ដៃគូ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​កំពុងតែ​មាន​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​”។

    អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មាន​ប្រសាសន៍​ថា​៖“ជាមួយនឹង​ភាព​រីកចម្រើន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ វា​ជា​រឿង​ល្អ​នៅ​ពេល​មាន​រូបភាព​បែបនេះ​ ព្រោះ​ការ​ធ្វើទស្សនកិច្ច​សិក្សា​អំពី​ឱកាស​វិនិយោគ​ជា​ដៃគូ​ វា​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​”។ លោក​ក៏បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ និង​គាំទ្រ​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​បរ​ទេស​ធំៗ​មកកាន់​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​”។

    លោក​បាន​បន្ត​ថា​៖“បច្ចុប្បន្ន​វិស័យ​សាងសង់​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ភាគច្រើន​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​ ឬប្រទេស​ដទៃទៀត​វា​កាន់តែ​ប្រសើរ​ និង​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​រីកចម្រើន​ខ្លាំង​”។

    ឯកឧត្តម​ ឡៅ​ ទិព្វ​សីហា​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែង​នា​ពេល​ថ្មី​ៗនេះ​ថា​៖“ក្នុង​គោលនយោបាយ​ ជួយ​លើកស្ទួយ​គុណភាព​ ក្នុង​វិស័យ​សំណង់​នា​ពេល​បច្ចុប្បន្ន​ ពាក់ព័ន្ធ​នឹង​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​នេះ​ ក្រសួង​មាន​ឯកសារ​ក្របខ័ណ្ឌ​គតិ​យុត្ត​ សម​ល្មម​ជាមួយ​ការគ្រប់គ្រង​នៃ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា​។ ជាពិសេស​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​សំណង់​អគារ​ដែល​កើនឡើង​ឥត​ឈប់ឈរ​ និង​ការធានា​គុណភាព​ ជាមួយនឹង​គុណភាព​សុវត្ថិភាព​សំណង់​ទាំងនោះ​ យើង​មានប្រកាស​លិខិត​បទដ្ឋាន​ មួយចំនួន​ទៀត​ដែល​យើង​បាន​អនុវត្ត​កន្លងមក​ ហើយ​ក្នុង​នោះ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​កំពុងតែ​រៀបចំ​ច្បាប់​សំណង់​ថ្មី​មួយ​ ក្នុង​នោះ​ក៏​យើង​ពង្រឹង​បាន​គុណភាព​តាមរយៈ​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​ពង្រឹង​សុវត្ថិភាព​នៃ​គ្រឿង​ផ្គុំ​សំណង់​ និង​បញ្ហា​អគ្គិភ័យ​”។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​៖“និយាយរួម​ គុណភាព​សំណង់​នៅក្នុង​ច្បាប់​ថ្មី​យើង​នេះ​ គឺ​យើង​ពង្រឹង​លើ​គ្រឿង​ផ្គុំ​សំណង់​ និង​សុវត្ថិភាព​អគ្គិភ័យ​ ហើយក៏​មាន​បទដ្ឋាន​គតិ​យុត្ត​មួយចំនួន​ទៀត​នៅ​ក្រោម​ច្បាប់​សំណង់​ រហូត​ទៅដល់32​ បន្ថែម​ទៀត​ រួមមាន​ក្រឹត្យ​ អនុក្រឹត្យ​ ប្រកាស​ និង​ប្រកាស​អន្តរក្រសួង​ជាច្រើន​ទៀត​”។

    ឯកឧត្តម​ថ្លែង​ថា​៖“មន្ត្រី​ជំនាញ​ជាន់ខ្ពស់​របស់​ក្រសួង​កំពុងតែ​ពិនិត្យ​ និង​សរសេរ​ រៀបចំ​តាក់តែង​បន្ថែម​នូវ​ចំណុច​សំ​ខាន់​ៗ ដើម្បី​ឱ្យ​ទាន់​ការអនុវត្ត​ វិស័យ​សំណង់​នៅ​កម្ពុជា​ ដោយ​សង្ឃឹមថា​ នៅ​ឆ្នាំ​ខាង​មុខ​នេះ​ ច្បាប់​ រួម​ទាំង​លិខិត​បទដ្ឋាន​ ព្រមទាំង​អនុក្រឹត្យ​ទាំងនោះ​នឹង​បាន​អនុវត្ត​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​”។

    គួរ​រំឭក​ដែរ​ថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មិន​មាន​បទប្បញ្ញត្តិ​ ស្តី​ពី​សុ​វត្តិភាព​អគ្គិភ័យ​នោះ​ទេ​ ហើយ​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​ជាច្រើន​ ដែល​បាន​បំពាក់​នៅ​ក្នុង​អគារ​ខ្ពស់​ៗ មិនបាន​បំពេញ​ទៅតាម​ស្តង់​ដា​សុវត្ថិភាព​ ឬខ្លះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ទៀតផង​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖“ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មាន​កំណើន​នេះ​ វា​ជា​រឿង​ធម្មតា​ ជា​រួម​ គម្រោង​វា​មានការ​វិវឌ្ឍ​ទៅតាម​ការ​គ្រោងទុក​ ពុំ​មាន​ឧបសគ្គ​អ្វី​ធំដុំ​ទេ​ ខ្ញុំ​គិតថា​ បើ​គិតទៅ​ដល់​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​ វា​ពុំ​ប៉ះពាល់​ដល់​វិស័យ​នេះ​ទាំងមូល​ទេ​។ ខ្ញុំ​មើលឃើញ​ថា​ វិស័យ​នេះ​នៅតែ​មាន​ស្ថិរភាព​ ប្រព្រឹត្តទៅ​តាម​ចង្វាក់​ផលិតកម្ម​របស់​វា​ជា​ធម្មតា​ចំពោះ​បញ្ហា​ដែល​កើតឡើង​ក្នុង​វិស័យ​សំណង់​នេះ​”។

    លោក​ប្រធាន​សមាគម​ក៏បាន​បញ្ជាក់​ថា​៖“ពាក់ព័ន្ធ​នឹង​ការ​រីកចម្រើន​ វា​ត្រូវ​ពឹងពាក់​ ឬអាស្រ័យ​ទៅ​ដល់​ប្រព័ន្ធ​ផ្លូវច្បាប់​ ដែល​ជួយ​ឱ្យ​វា​ជួយ​ដល់​វិស័យ​នេះ​ទទួលផល​កាន់តែ​ប្រសើរ​ថែមទៀត​ អុីចឹង​ទេ​ វា​អាច​កើតឡើង​នូវ​ភាព​ប្រឈម​នឹង​បញ្ហា​ខ្លះ​ក្នុង​វិស័យ​របស់​យើង​ ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ និង​អ្នក​ដែល​កំពុងតែ​ធ្វើការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​ ជាពិសេស​អ្នក​វិនិយោគ​វិស័យ​នេះ​តែម្តង​”។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​មានគំនិត​យ៉ាង​ដូច្នេះ​ថា​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មាន​កំណើន​ ក៏​យើង​ចង់ឱ្យ​វា​ប្រកប​ទៅ​ដោយ​ភាព​រលូន​ ពោល​គឺ​ វា​មាន​កំណើន​ឱ្យ​ស្រប​ទៅតាម​ក្របខ័ណ្ឌ​ច្បាប់​ គឺ​កាន់តែ​ប្រសើរ​ ព្រោះថា​ គ្រប់​វិស័យ​ដែល​អាច​រីកចម្រើន​ទៅ​បាន​ តែង​មានច្បាប់​គ្រប់គ្រង​ដើម្បី​ជា​ជំនួយ​ដ៏​ចាំបាច់ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​អាច​កើតមានឡើង​។

    ក៏ប៉ុន្តែ​ជាមួយគ្នា​នេះ​ដែរ​ នៅក្នុង​សេចក្ដីថ្លែង​ការណ៍​ របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​៖“ព្រឹត្តិ​ការណ៍​នៃ​ការ​បាក់​ស្រុត​សំណង់​អគារ​ដែល​កំពុងតែ​ដំណើរការ​សាងសង់​កម្ពស់​ 7ជាន់​ដែល​បណ្តាល​ឱ្យ​មនុស្សជា​ច្រើន​នាក់​ស្លាប់​ និង​រង​របួស​នោះ​ គឺ​គ្រាន់តែ​ជាហេតុ​ការណ៍​នៃ​គ្រោះថ្នាក់​ឧបទ្ទវហេតុ​បច្ចេកទេស​សំណង់​សុទ្ធសាធ​ ហើយ​ព្រឹត្តិ​ការណ៍​នេះ​ក៏​មិន​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិយាកាស​នៃ​ការ​វិនិយោគ​ និង​អភិវឌ្ឍន៍​លើ​វិស័យ​សំណង់​ និង​ទីផ្សារ​អចលនទ្រព្យ​ទូទៅ​នៅ​កម្ពុជា​នោះ​ទេ​”។

    សេចក្ដីថ្លែង​ការណ៍​ដដែល​ក៏បាន​បញ្ជាក់​ថា​៖“ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​រីករាយ​ទទួលស្វាគមន៍​ជានិច្ច​ នូវ​រាល់​ការ​បណ្តាក់​ទុន​វិនិយោគ​លើ​គ្រប់​វិស័យ​មកកាន់​កម្ពុជា​ ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ដែល​កំពុងតែ​មាន​ភាព​រីកចម្រើន​យ៉ាង​ល្អ​ប្រសើរ​”៕

  • សហគមន៍​គាំទ្រ​កសិកម្ម​ CSA​ ជា​កម្ម​វិធី​ថ្មី​ ជួយ​ជំរុញ​ទីផ្សារ​កសិផល​សរីរាង្គ​

    សហគមន៍​គាំទ្រ​កសិកម្ម​ CSA​ ជា​កម្ម​វិធី​ថ្មី​ ជួយ​ជំរុញ​ទីផ្សារ​កសិផល​សរីរាង្គ​

    កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​CSA​(Community​ Supported​ Agriculture​) ឬជា​ភាសាខ្មែរ​ហៅថា​“សហគមន៍​គាំទ្រ​កសិកម្ម​”ត្រូវ​បាន​បង្ហាញខ្លួន​នៅក្នុង​សិក្ខាសាលា​មួយ​ របស់​អង្គការ​សេដា​ក CEDAC​ ដែល​កសិករ​ភាគច្រើន​បាន​ស្គាល់​ថា​ ជា​អង្គការ​មួយ​ដែល​អនុវត្ត​ផលិតផល​សរីរាង្គ​នៅក្នុង​ប្រព័ន្ធ​កសិកម្ម​។

    លោកស្រី​ តុង​ ចាន់​ធាង​ នាយិកា​អង្គការ​សេដា​កបានឱ្យ​ដឹង​ថា​ CSA​ នៅ​ក្នុង​ប្រទេស​កម្ពុជា​គេ​មិនសូវ​បានឮ​ និង​ស្គាល់​ច្រើន​ទេ​ គឺ​វា​ជា​ប្រព័ន្ធ​មួយ​ដែល​កសិករ​ ឬអ្នក​ផលិត​ លក់​ផលិតផល​ទៅ​ដល់​អតិថិជន​ ឬអ្នក​បរិភោគ​ដោយ​ផ្ទាល់​ហើយ​អ្នក​បរិភោគ​ជួយ​គាំទ្រ​ទៅ​កសិករ​វិញ​ តាមរយៈ​ការទិញ​ផលិតផល​ដោយ​បង់លុយ​មុន​។ ហើយ​កសិករ​យក​លុយ​នោះ​ទៅ​ធ្វើការ​ដាំដុះ​ ឬក៏​ផលិត​អាហារ​សម្រាប់​លក់​មក​ឱ្យ​អតិថិជន​វិញ​។

    លោកស្រី​នាយិកា​អង្គការ​សេដា​ក បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “គោលបំណង​នៃ​សិក្ខា​សាលា​នេះ​ គឺ​ចង់​បង្កើន​ការយល់​ដឹង​ដល់​អ្នក​ពាក់ព័ន្ធ​ ឬប្រជា​សហគមន៍​ ដែល​មិនមែន​តែ​សហគមន៍​ដែល​ធ្វើការ​ជាមួយ​សេដា​ក តែ​យើង​ចង់​បង្កើត​បណ្តាញ​មួយ​ដើម្បី​ឱ្យ​គាត់​គាំទ្រ​ទៅ​កសិករ​តាមរយៈ​ការសម្រប​សម្រួល​ទីផ្សារ​។ ដោយសារ​គេដាក់​ការងារ​ច្រើន​ទាក់ទង​នឹង​សហគមន៍​ យើង​ចង់ឱ្យ​ដៃគូ​ផ្សេង​ទៀត​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ការងារ​នេះ​ យើង​ស្វាគមន៍​រីករាយ​សហការ​”។

    លោកស្រី​នាយិកា​អង្គការ​សេដា​កបានឱ្យ​ដឹង​ថា​៖“តាមពិត​យើង​ចង់​រៀបចំ​កម្មវិធី​ហ្នឹង​ យើង​រៀប​យ៉ាងម៉េច​ឱ្យ​ដំណើរការ​ល្អ​ ឱ្យ​កសិករ​មាន​ទីផ្សារ​ មាន​ដើមទុន​ ពីព្រោះ​បេសកកម្ម​របស់​ CSAគឺ​ការ​គាំ​-ទ្រ​សហគមន៍​កសិករ​ ហើយ​បើ​យើង​គាំទ្រ​កសិករ​ យើង​ត្រូវ​ជួយ​គាត់​ដោយ​បណ្តុះបណ្តាល​លើ​ការ​-ផលិត​ បាន​ផលិតផល​ត្រូវ​ជួយ​រក​ទីផ្សារ​ល្អ​ ដើម្បី​ឱ្យ​គាត់​មាន​ចំណូល​ល្អ​ប្រសើរ​ កុំឱ្យ​ធ្វើ​កសិកម្ម​យូរ​ទៅ​ជំពាក់គេ​ រួច​ធ្វើ​ចំណាកស្រុក​ជាដើម​”។

    លោកស្រី​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“ប្រព័ន្ធ​(CSA​)ហ្នឹង​ គឺ​ខាង​តំណាង​សាកល​វិទ្យាល័យ​ គាត់​មក​ធ្វើការ​សិក្សា​ គាត់​មក​បង្ហាញ​បទ​ពិសោធ​ដល់​យើង​ពី​កម្មវិធី​នេះ​ ព្រោះCSA​ គឺជា​ប្រព័ន្ធ​ទីផ្សារ​មួយ​ ដែល​ជួយ​គាំទ្រ​ទៅដល់​កសិករ​ ជាពិសេស​កសិករ​ខ្នាត​តូច​ដូច​នៅក្នុង​ប្រទេស​កម្ពុ​ជា​អុីចឹង​។ ព្រោះ​សហគមន៍​កសិករ​ខ្នាត​តូច​ គឺ​គាត់​មានការ​លំបាក​ក្នុង​ការ​រក​ទីផ្សារ​លក់​ផលិតផល​របស់​គាត់​ ហើយ​អ្នក​បរិភោគ​ក៏​មានការ​លំបាក​ក្នុង​ការ​រក​ផលិតផល​ដែល​មាន​គុណភាព​ល្អ​សម្រាប់​គាត់​យក​ទៅ​បរិភោគ​ដែរ​ ដូច្នេះ​កសិករ​ ហើយនិង​អ្នក​បរិភោគ​ធ្វើការ​សហការ​គ្នា​ក្នុង​ការផលិត​ និង​ទិញ​ផលិតផល​របស់​កសិករ​”។

    លោកស្រី​បញ្ជាក់​ទៀត​ថា​ កន្លងមក​អង្គការ​សេដា​ក បាន​អនុវត្ត​កម្មវិធី​នេះ​យូរ​មក​ហើយ​ដែរ​ ប៉ុន្តែ​មិនមែន​ជា​ទម្រង់​ CSAហ្នឹង​សុទ្ធសាធ​ទេ​។ ព្រោះ​សេ​-ដា​កកន្លងមក​បាន​សម្របសម្រួល​ទីផ្សារ​ឱ្យ​កសិករ​លក់​កសិផល​មក​ទីផ្សារ​ជាមួយ​អតិថិជន​ដែល​ជា​ប្រភេទ​អតិថិជន​គាំទ្រ​ផលិតផល​សរីរាង្គ​ ដែល​គាត់​ស្រឡាញ់​សុខភាព​ ស្រឡាញ់​បរិស្ថាន​។ ប៉ុន្តែ​ពុំ​មាន​ការ​បង់លុយ​មុន​ទេ​ អុីចឹង​ការ​ធ្វើកន្លង​មក​ សេដា​កមិនបាន​ធ្វើ​លក្ខណៈ​ប្រព័ន្ធ​ CSA​ ពេញលេញ​ទេ​ ដោយ​បាន​អនុវត្ត​កម្មវិធី​នេះ​ជាង10ឆ្នាំ​មក​ហើយ​ ដោយ​តាំងពី​ឆ្នាំ2004​ មក​ម៉្លេះ​។

    លោក​ Jack​ លោក​ Ravael​ Julio​ Loho​ និង​កញ្ញា​ Sarah​ ជា​តំណាង​សាកល​វិទ្យាល័យ​ Virginia​ សហរដ្ឋអាមេរិក​ ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម​ បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា​ គោលបំណង​របស់​ CSA​ គឺ​ចង់ឱ្យ​មាន​ទំនាក់ទំនង​រវាង​ក្រុម​អ្នក​ផលិត​ទៅ​ក្រុម​អ្នកទិញ​ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ជឿជាក់​ពី​អ្នកទិញ​ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​កសិករ​នោះ​គាត់​មាន​ថវិកា​ក្នុង​ការផលិត​។

    នៅ​សហរដ្ឋអាមេរិក​ ការអនុវត្ត​ប្រព័ន្ធ​ CSA​ នេះ​ គឺ​មាន​ភាព​ជោគជ័យ​ណាស់​ ដោយសារ​មាន​មនុស្សជា​ច្រើន​យល់ដឹង​ពី​ប្រព័ន្ធ​នេះ​។ ពួកគាត់​យល់ថា​ នេះ​ជា​គំនិត​មួយ​ថ្មី​ ប៉ុន្តែ​មនុស្សជា​ច្រើន​យល់ដឹង​ពី​គំនិត​ទាំងអស់​ហ្នឹង​ ហើយ​គាត់​ចាប់អារម្មណ៍​គំនិត​ទាំងអស់​ហ្នឹង​។ ដូច្នេះ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងអស់​នោះ​គាត់​យល់​អំពី​ CSA​ ថា​តើ​ CSA​ មានដំណើរ​ការ​របៀប​យ៉ាងម៉េច​?។

    “សារៈសំខាន់​ចម្បង​មួយ​ ដែល​អ្នក​បរិភោគ​ទទួល​បាន​ពី​ CSA​ នោះ​ គឺ​គាត់​ទទួល​បាន​ផលិតផល​ដែល​មានគុណ​ភាព​ ហើយ​ផ្តល់​នូវ​សុខភាព​ល្អ​ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​ ហើយ​ CSA​ ផង​ដែរ​ក៏​ផ្តល់​ឱ្យ​អ្នក​បរិភោគ​ជឿជាក់​អំពី​ប្រភព​នៃ​ផលិតផល​ដែល​គាត់​បរិភោគ​ហ្នឹង​។ ជាគោល​ការណ៍​ CSA​គាំទ្រ​ ឬក៏​ធ្វើការ​ផ្តោត​សំខាន់​ទៅលើ​ផលិតផល​សរីរាង្គ​ ដោយសារ​ផលិតផល​សរីរាង្គ​ វា​ផ្តល់​នូវ​គុណប្រយោជន៍​ដែល​ធ្វើ​ឱ្យ​សុខភាព​ល្អ​ ហើយ​មួយ​វិញ​ទៀត​ CSA​ គឺ​ផ្តោត​សំខាន់​ និង​ឱ្យ​តម្លៃ​យ៉ាង​ខ្លាំង​លើ​ការងារ​ធ្វើការ​នៅក្នុង​តំបន់​សម្រាប់​ក្រុម​កសិករ​។ ដូច្នេះ​សម្រាប់​កម្ពុជា​ អង្គការ​សេដា​ក មាន​បណ្តាញ​ មាន​សហគមន៍​ដែល​ចងក្រង​គ្នា​រួចជាស្រេច​ និង​អនុវត្ត​ផលិត​តែ​ដំណាំ​កសិកម្ម​សរីរាង្គ​ ជា​ការ​ងាយស្រួល​សម្រាប់​ការអនុវត្តCSA​”។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​តំណាង​ សាកល​វិទ្យាល័យ​ Virginia​។

    លោក​ ស៊ន​ សឿត​ ជា​តំណាង​សហគមន៍​របស់​អង្គការ​សេដា​ក នៅ​ខេត្ត​កំពង់ស្ពឺ​ បាន​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ ពី​ការយល់​ដឹង​អំពីSCA​ ដែល​ជា​កម្មវិធី​មួយ​គាំទ្រ​ដល់​ការផលិត​ស្បៀងអាហារ​តាម​បែប​លក្ខណៈ​សរីរាង្គ​ ពិតជា​មាន​ចំណុច​ល្អ​ច្រើន​ ដោយសារតែ​សហគមន៍​យើង​ជា​អ្នក​ផលិត​ ដំណាំ​កសិកម្ម​សរី​សង្គ​ តែង​មានផល​លំបាក​ពី​ការ​រក​ទីផ្សារ​ និង​ដើមទុន​។

    លោក​បាន​បញ្ជាក់​ថា​៖“ប្រសិនបើ​កម្មវិធី​នេះ​ទទួលយក​មក​អនុវត្ត​នៅ​កម្ពុជា​ ជាការល្អ​ប្រសើរណាស់​ ពីព្រោះ​ថា​ បច្ចុប្បន្ន​យើង​មាន​ដើមទុន​តិច​ ត្រូវ​បណ្តាក់​ដើមទុន​ធ្វើ​កសិកម្ម​ ហើយ​បើ​កម្មវិធី​នេះ​បាន​ផ្តល់​ទុន​មុន​ វា​ជា​ធាតុផ្សំ​មួយ​ជូយ​ជំរុញ​កម្លាំងចិត្ត​ ដែល​រឹតតែ​ធ្វើ​ឱ្យ​កសិករ​មានការ​តាំងចិត្ត​ ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​”៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 180

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 180

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/07/LRPN_180-Final-For-Web.pdf” force_dl=”1″]

  • ជិតដល់​ពេល​ប្រឡង​បាក់ឌុប​ សិស្ស​គួរតែ​ចាប់​ផ្តើម​កាត់បន្ថយ​ទម្លាប់​មិនល្អ​ ដើម្បី​ត្រៀមខ្លួន​

    ជិតដល់​ពេល​ប្រឡង​បាក់ឌុប​ សិស្ស​គួរតែ​ចាប់​ផ្តើម​កាត់បន្ថយ​ទម្លាប់​មិនល្អ​ ដើម្បី​ត្រៀមខ្លួន​

    មិនយូរ​ប៉ុន្មានទៀត​ទេ​ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ចូល​មក​ដល់​ ដែល​ចាប់ពី​ពេលនេះ​តទៅ​ សិស្សានុសិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​ទាំងអស់​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ ដើម្បី​ចាប់​យក​ឱកាស​ប្រកបដោយ​ភាព​សំខាន់​នេះ​សម្រាប់​ចាប់ផ្តើម​ដំណើរ​ជីវិត​ទៅមុខ​ទៀត​ឱ្យ​បាន​។

    លោក​ គីម​ ដារ៉ា​ ស្ថាបនិក​នៃ​ស្ថា​ប័ន​បណ្តុះបណ្តាល​ Start​ Up​ Community​ បាន​លើកឡើង​ថា​ ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ពី​សិស្ស​ខ្សោយ​ និង​ចង់​រំដោះខ្លួន​ពី​សិស្ស​មិនល្អ​មក​ជាប់​និទ្ទេស​ល្អ​ សិស្សានុសិស្ស​គួរ​ចាប់ផ្តើម​ព្យាយាម​សិក្សា​ពី​កំហុសឆ្គង​ និង​ទម្លាប់​អា​ក្រ​ក់ៗ​របស់​ខ្លួន​មួយចំនួន​ចេញ​ដើម្បី​ទុកជា​ចំណុច​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ដែល​អាច​នាំ​ដំណើរ​ជីវិត​ឱ្យ​ឆ្ពោះទៅ​រក​ចំណុច​វិជ្ជមាន​វិញ​បាន​។ ក្រៅពី​នេះ​សិស្ស​ដែល​ធ្លាប់​ទទួលបរាជ័យ​ ឬមាន​លក្ខខណ្ឌ​សិក្សា​មិនសូវ​ល្អ​ក៏​គួរតែ​ផ្លាស់​ប្តូរ​ការសេពគប់​មិត្តភក្តិ​មិនល្អ​ ហើយ​ងាក​មក​ចំណាយពេល​វេលា​ជាមួយ​មិត្តភក្តិ​ដែល​ចូលចិត្ត​រៀន​វិញ​ ព្រោះ​ទោះបីជា​យើង​ខ្សោយ​ តែបើ​យើង​ស្ថិត​នៅក្នុងចំណោម​អ្នករៀន​ យ៉ាងហោចណាស់​ក៏​យើង​អាច​ទទួល​ព័ត៌មាន​ពី​គេ​បាន​ច្រើន​ដែរ​។

    លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “កត្តា​សំខាន់​មួយផ្សេងទៀត​ដែល​អាច​ស្តារ​ស្ថានការណ៍​បាន​នា​ពេលនេះ​ គឺ​ចាប់ផ្តើម​ស្វែងរក​កន្លែង​រៀន​ដែល​មាន​វិន័យ​ល្អ​ ប្រព័ន្ធ​អប់រំ​ល្អ​ និង​គ្រូ​ល្អ​ដែល​ចេះ​លើកទឹកចិត្ត​ និង​ហ៊ាន​ស្តី​បន្ទោស​បន្ថែម​ ដើម្បី​ជំរុញ​ទឹកចិត្ត​យើង​ឱ្យ​កាន់តែ​ចង់​រៀន​ឱ្យ​បាន​ខ្លាំង​ឡើង​ទៀត​”។

    អ្នកអប់រំ​ខាងលើ​បាន​បន្ថែម​ផង​ដែរ​ថា​ ក្រៅពី​កត្តា​ទាំងប៉ុន្មាន​ខាងលើ​នេះ​ ការបង្កើត​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​ក៏អាច​ជា​កម្លាំង​រុញច្រាន​ទឹកចិត្ត​សិស្ស​ដែល​មិនទាន់​ខ្លាំង​ឱ្យ​ចាប់ផ្តើម​ខិតខំ​បាន​ដែរ​។ ហេតុនេះ​គួរ​ចាប់ផ្តើម​សិក្សា​ពី​ចំ​ណុ​ចតូចៗ​ និង​ងាយ​ៗមក​មុន​ ដើម្បី​បង្កើត​ទម្លាប់​សិក្សា​ និង​បង្កើន​ទំនុកចិត្ត​ឱ្យ​បាន​ល្អ​ មុន​ពេល​ឈាន​ទៅ​រក​ចំណុច​កាន់តែ​សាំញ៉ាំ​សម្រាប់​ត្រៀមប្រឡង​។ ម្យ៉ាងវិញទៀត​ បើ​មិន​ចង់ឱ្យ​មានការ​រំខាន​ សិស្ស​គួរ​បិទ​ទូរស័ព្ទ​នៅពេល​ធ្វើលំ​ហាត់​ ហើយ​អាន​មេរៀន​ជា​រៀងរាល់ថ្ងៃ​ ព្រមទាំង​កាត់បន្ថយ​ពេល​កម្សាន្ត​មិន​មានប្រយោជន៍​ មក​ជួប​មិត្តភក្តិ​ដើម្បី​ពិភាក្សា​គ្នា​ពី​មេរៀន​សំ​ខាន់​ៗ ព្រោះ​ការ​ធ្វើបែប​នេះ​វា​អាច​ធ្វើ​ឱ្យ​យើង​ងាយ​ចងចាំ​។ បន្ថែម​ពីលើ​នេះ​ក៏​គួរ​កាត់បន្ថយ​ការ​លេង​ហ្គេម​ ហើយ​ស្វែងរក​ពេលវេលា​សមរម្យ​ដើម្បី​រំឭក​មេរៀន​ឱ្យ​បាន​ទៀងទាត់​ដើម្បី​បង្កើត​ជា​ទម្លាប់​ល្អ​ ហើយ​ធ្វើ​ឱ្យ​យើង​ចូលចិត្ត​រៀន​កាន់តែ​ខ្លាំង​។ បន្ថែម​ពី​លើ​នេះ​កត្តា​ជំរុញ​សំខាន់​មួយទៀត​ដែល​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ជំរុញ​ឱ្យ​ចង់​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ គឺ​ចេះ​បង្កើត​ក្តី​ស្រមៃ​ឱ្យ​ធំ​សម្រាប់​ខ្លួនឯង​ ព្រោះ​កាលណា​យើង​មើលឃើញ​ពីអ​នាគ​តល្អ​ យើង​នឹង​ខំប្រឹង​ប្រែង​ដើម្បី​ជម្នះ​ឧបសគ្គ​ចំពោះមុខ​នេះ​បាន​យ៉ាង​ល្អ​។

    ជាមួយគ្នា​នេះ​ដែរ​ លោក​ គង់​ វិ​ចិ​ត្រា​ សហ​ស្ថាបនិក​ស្ថាប័ន​អប់រំ​ Asia​ Leading​ Academy​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​សិស្ស​ស្ទើរគ្រប់​គ្នា​សុទ្ធតែ​មាន​ឧបករណ៍​អេឡិចត្រូនិក​ដែល​ភ្ជាប់​ជាមួយនឹង​បច្ចេក​វិទ្យា​ថ្មី​ៗសម្រាប់​ប្រើប្រាស់​។ កត្តា​នេះ​អាច​ធ្វើ​ឱ្យ​សិស្ស​ដែល​ចេះ​ទាញ​ប្រយោជន៍​កាន់តែ​ខ្លាំង​ ព្រោះ​ពួកគេ​អាច​ទទួល​បាន​លំហាត់​ និង​មេរៀន​សម្បូរ​បែប​ តែ​សម្រាប់​សិស្ស​ជាច្រើន​ផ្សេងទៀត​ ពួកគេ​បែរជា​ចំណាយពេល​វេលា​ខ្ជះខ្ជាយ​ច្រើនជ្រុល​ជាមួយ​បច្ចេកវិទ្យា​កម្សាន្ត​រហូត​ប៉ះពាល់​ដល់​លទ្ធផល​សិក្សា​ថែមទៀត​ផង​។ ហេតុនេះ​ប្រសិនបើ​ចង់​ប្រឡងជាប់​ សិស្ស​គួរ​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​បន្តិច​ពី​បច្ចេកវិទ្យា​ ប្រសិនបើ​យើង​គ្រប់គ្រង​ខ្លួនឯង​មិនបាន​ល្អ​ ដើម្បី​អនុញ្ញាត​ឱ្យ​ខួរក្បាល​របស់​យើង​នៅសល់​ចន្លោះ​សម្រាប់​ដាក់​មេរៀន​ត្រៀមប្រឡង​។ ម្យ៉ាងវិញទៀត​ បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា​ នៅ​តាម​ហាង​កាហ្វេ​ ឬកន្លែង​មាន​អុីន​ធើ​ណិ​តមួយចំនួន​ សម្បូរទៅដោយ​យុវជន​ដែល​ប្រជុំ​គ្នា​លេង​ហ្គេម​អន​ឡាញ​ ដែល​បញ្ហា​នេះ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ផង​ដែរ​ចំពោះ​ការ​ត្រៀមប្រឡង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សិស្ស​គួរ​ចាប់ផ្តើម​កាត់បន្ថយ​បន្តិច​ម្តង​ៗ ហើយ​ងាក​មក​ពិចារណា​ពី​ការគ្រប់គ្រង​ពេលវេលា​ឱ្យ​បាន​ល្អ​ពាក់ព័ន្ធ​នឹង​ពេល​កម្សាន្ត​ និង​ពេល​រៀន​។

    លោក​ គង់​ វិ​ចិ​ត្រា​ បាន​និយាយ​ថា​៖ “ភាគច្រើន​ សិស្ស​យើង​មិនសូវ​រៀបចំ​ការគ្រប់គ្រង​ពេលវេលា​បាន​ល្អ​ទេ​ ដោយសារ​ពួកគេ​មិន​មាន​គោលដៅ​ជីវិត​ ឬមិន​ទាន់​ទទួល​បាន​ព័ត៌មាន​ល្អ​ពី​ការរៀបចំ​ដំណើរ​ជីវិត​។ នៅពេល​ដែល​ពួកគេ​មិន​យល់​ពីសា​រៈសំ​ខាន់​នៃ​ការ​ប្រឡង​ ដែល​ជា​ជំហាន​សំខាន់​ដើម្បី​បន្ត​អាជីព​នៅ​ថ្ងៃ​អនាគត​ គេ​អាច​នឹង​បណ្តោយ​ខ្លួនឯង​ឱ្យ​ការ​សប្បាយ​អូសទាញ​បាន​គ្រប់ពេល​”។

    លោក​វិ​ចិ​ត្រា​ បាន​បន្ថែម​ទៀត​ថា​ សិស្ស​គួរ​ចាប់ផ្តើម​យក​អនាគត​មក​ពិចារណា​ ថា​តើ​ថ្ងៃក្រោយ​យើង​ចង់​ក្លាយជា​អ្វី​?។ ហើយ​ជីវិត​របស់​យើង​ 4-5ឆ្នាំ​ទៀត​នឹង​ទៅជា​យ៉ាងណា​ប្រសិនបើ​យើង​ប្រឡងជាប់​ ហើយ​ករណី​ប្រឡង​មិន​ជាប់​យើង​អាច​នឹង​បាត់បង់​អ្វីខ្លះ​? ក្រោយពេល​ពិចារណា​ហើយ​ សូមកុំ​ស្លន់ស្លោ​ ឬភ័យ​ព្រួយ​ខ្លាំងពេក​ តែ​គួរ​ចាប់ផ្តើម​ទាញ​មេរៀន​មក​រៀប​ចំពី​ផ្នែក​សំខាន់​មក​មិនសូវ​សំខាន់​ដើម្បី​រំឭក​ឱ្យ​បាន​ល្អ​ ព្រោះ​ចាប់ពី​ថ្ងៃនេះ​ទៅ​ ថ្វី​ដ្បិតតែ​យឺត​ជាងគេ​បន្តិច​ក្ដី​ តែ​មិនទាន់​ហួសពេល​ទេ​។ ហេតុនេះ​ សូមកុំ​បណ្តោយ​ឱ្យ​អនាគត​ដែល​អាច​គ្រប់គ្រង​បាន​នេះ​ ត្រូវ​ជួបនឹង​រឿង​សោក​ស្តាយ​ដោយសារតែ​ការ​ធ្វេសប្រហែស​ឱ្យ​សោះ​៕

  • ស្នាដៃ​វិទ្យា​សា​ស្ត្រថ្មីៗ​ជាច្រើន​ ត្រូវ​បាន​បញ្ចេញ​ក្នុង​កម្មវិធី​ Techno​ Innovation​…

    ស្នាដៃ​វិទ្យា​សា​ស្ត្រថ្មីៗ​ជាច្រើន​ ត្រូវ​បាន​បញ្ចេញ​ក្នុង​កម្មវិធី​ Techno​ Innovation​…

    ជា​រៀងរាល់​ឆ្នាំ​ ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Techno​ Innovation​ ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​នាំមក​នូវ​ស្នាដៃ​វិទ្យា​សា​ស្ត្រល្អៗ​ជាច្រើន​ដែល​កូនខ្មែរ​បាន​រក​ឃើញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដោយ​ប្រើប្រាស់​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) បូករួម​ជាមួយ​គំនិត​សហគ្រិនភាព​ដើម្បី​ឱ្យ​ផលិតផល​នោះ​ពេញលក្ខណៈ​។

    ថ្ងៃនេះ​ កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ បាន​ជួប​សម្ភាស​ជាមួយ​លោក​ ឡេង​ ហ៊ីវ​ហ្វ៊ី​ អ្នកសម្របសម្រួល​កម្មវិធី​ Techno​ Innovation​ ឆ្នាំ2019​ ដើម្បី​ចែករំលែក​ពី​ចំណុច​សំ​ខាន់​ៗនៃ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​សម្រាប់​ឆ្នាំ2019​ នេះ​។

    1. តើ​កម្មវិធី​ Techno​ Innovation​ នៅ​ឆ្នាំនេះ​មាន​អ្វី​ប្លែក​ជាង​ឆ្នាំមុន​?
    កម្មវិធី​ Techno​ Innovation​ Challenge​ ជា​ការ​ប្រកួតប្រជែង​ជា​ក្រុម​ លើ​ការបង្កើត​សមិទ្ធផល​បែប​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​សម្រាប់​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ ដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ហើយ​ក្រុម​ដែល​ចូលរួម​មាន​រយៈពេល​ 4សប្តាហ៍​ក្នុង​ការប្រកួត​។

    សម្រាប់​ឆ្នាំនេះ​យើង​មានកម្ម​វិធី​ មានការ​រៀបចំ​អ្នក​តម្រង់​ទិ​សល្អៗ​ដើម្បី​ធ្វើការ​ណែនាំ​ដល់​ក្រុម​ប្រកួត​ និង​ធ្វើការ​សម្រួល​យ៉ាងច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទាំង​អ្នកបច្ចេកទេស​ និង​អ្នក​រៀប​គម្រោង​អាជីវកម្ម​ បាន​ធ្វើការងារ​ដោយ​រលូន​រហូត​ស្នាដៃ​របស់​ពួកគេ​អាច​ចេញ​មក​បាន​ ហើយ​ធានា​ថា​ អាច​ប្រែក្លាយ​ទៅ​ជា​ផលិតផល​សម្រេច​ដែល​អាច​ចរាចរ​លើ​ទីផ្សារ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សមិទ្ធ​ផលល្អៗ​ជាច្រើន​ផ្សេងទៀត​។ ក្រៅពី​នេះ​យើង​ក៏បាន​ជ្រើសរើស​អ្នក​កាត់សេចក្តី​ជំ​នាញៗ​ដែល​មាន​បទ​ពិសោធ​ក្នុង​ការផលិត​ផលិត​ផល​ថ្មី​ៗដើម្បី​ដាក់​ពិន្ទុ​ និង​ផ្តល់​យោបល់​បន្ថែម​ផង​ដែរ​ចំពោះ​ក្រុម​ដែល​មិន​ទទួល​បាន​ជយលាភី​។

    2. តើ​គោលដៅ​សំ​ខាន់​ៗអ្វីខ្លះ​ដែល​កម្មវិធី​បាន​រៀបចំ​សម្រាប់​ឆ្នាំនេះ​?
    កម្មវិធី​ Techno​ Innovation​ សម្រាប់​ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំ​មុន​ៗដែរ​ គឺ​យើង​ផ្តល់​ឱកាស​ឱ្យ​កាន់តែ​ច្រើន​សម្រាប់​ក្រុម​យុវជន​ដែល​មាន​ស្នា​ដៃ​ល្អ​ៗចូលរួម​ប្រកួត​ទាំង​អ្នក​ដែល​បាន​បញ្ចប់​ការសិក្សា​ហើយ​ និង​មិនទាន់​បញ្ចប់​ការសិក្សា​។ សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត​ ក៏អាច​ចូលរួម​បាន​ដែរ​។

    ជាគោល​ដៅ​សំខាន់​មួយផ្សេងទៀត​ គឺ​ដើម្បី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​កាន់តែ​ច្រើន​ មាន​ទឹកចិត្ត​ក្នុង​ការបង្កើត​ស្នា​ដៃ​ថ្មី​ៗ ឬជំរុញ​សហគ្រិនភាព​ក្នុង​ស្រុក​ដោយ​ការប្រើ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​មក​បង្កើត​ផលិតផល​ក្នុង​ស្រុក​ដែល​ស្រប​នឹង​ស្តង់​ដា​ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​ប្រជែង​ និង​អាច​កាត់បន្ថយ​ការនាំចូល​ផង​ដែរ​។ និស្សិត​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​ប្រកួត​នៅ​ថ្ងៃនេះ​ អាច​នឹង​ក្លាយជា​ម្ចាស់​អាជីវកម្ម​ សិប្បកម្ម​ ឬឧស្សាហកម្ម​នៅ​ថ្ងៃ​អនាគត​ លើ​របកគំហើញ​ដែល​គេ​បាន​បង្កើត​ឡើង​ ហេតុនេះ​ការជំរុញ​ឱ្យ​មាន​អ្នកបង្កើត​ថ្មី​ឱ្យ​បាន​ច្រើន​ ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​សង្គម​កាន់តែ​អភិវឌ្ឍន៍​បាន​ល្អ​ក្នុង​ដំណាក់កាល​ដែល​កំពុង​មានការ​ប្រកួតប្រជែង​ខ្ពស់​នេះ​។

    3. តើ​នៅ​ឆ្នាំ2019​ នេះ​ មាន​អ្នកចូលរួម​ប៉ុន្មាន​ក្រុម​ ហើយ​អ្នកណា​ខ្លះ​ជា​អ្នក​ដាក់​ពិន្ទុ​?
    នៅ​ឆ្នាំ2019​ នេះ​ មាន​អ្នកដាក់ពាក្យ​ដល់ទៅ​ជាង​ 180នាក់​ ហើយ​ចុងក្រោយ​យើង​ជ្រើសរើស​បាន​ក្រុម​ខ្លាំង​ចំនួន​ 19ក្រុម​ដើម្បី​ចូលរួម​ប្រកួត​ដោយ​ក្នុង​នោះ​ពួកគេ​បាន​ជ្រើសរើស​គំនិត​អាជីវកម្ម​ និង​ផលិតផល​ទាក់ទង​នឹង​ចំណីអាហារ​ អាជីវកម្ម​អេឡិចត្រូនិក​ (E-Commerce​) កម្មវិធី​ទូរស័ព្ទ​ (Mobile​ Application​)កសិកម្ម​ គ្រឿងយន្ត​ស្វ័យប្រវត្តិ​ (Automation​) សេវាកម្ម​ និង​ផ្នែក​ជាច្រើន​ទៀត​។

    ចំពោះ​គណៈកម្មការ​វិញ​ គឺ​មក​ពី​ផ្នែក​ផ្សេង​ៗគ្នា​ ដូច​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​អាហារ​ អ្នកគ្រប់គ្រង​អាជីវកម្ម​ ម្ចាស់​អាជីវកម្ម​អេឡិចត្រូនិក​ (E-commerce​) និង​អ្នកជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម​ជាដើម​។ គណៈកម្មការ​ទាំងអស់​នេះ​ត្រូវ​បាន​អញ្ជើញ​ដោយ​ពិនិត្យ​លើ​បទ​ពិសោធ​ ចំណេះដឹង​ និង​ការ​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​គាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​។

    4. អ្វី​ជា​ការ​រំពឹង​ទុក​របស់​លោក​ចំពោះ​កម្មវិធី​ Techno​ Innovation​ នេះ​?
    ជា​ការ​រំពឹង​ទុក​យើង​សង្ឃឹមថា​ កម្មវិធី​នេះ​នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ឱ្យ​និស្សិត​ វិស្វករ​ ឬអ្នកជំនាញ​នៅ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​បង្កើត​អាជីវកម្ម​ដោយខ្លួនឯង​ និង​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ភាព​ច្នៃប្រឌិត​ទៅកាន់​សាធារណជន​ និង​អ្នក​វិនិយោគ​ជាដើម​។ មាន​អាជីវកម្ម​ខ្លះ​ក្រោយពេល​ដែល​បាន​ទទួល​រង្វាន់​ គាត់​អាច​បន្ត​ប្រើប្រាស់​ស្នាដៃ​នោះ​សម្រាប់​ជាមុ​ខរ​បរ​នៅ​ថ្ងៃ​អនាគត​ ដោយ​ទទួល​បាន​ទុន​វិនិយោគ​បន្ថែម​។ នេះ​ជា​ការចូលរួម​លើក​តម្លៃ​ដល់​អ្នក​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ថ្មី​។

    ម្យ៉ាងវិញទៀត​ យើង​ក៏​រំពឹង​ទុក​ដែរ​ថា​ ពួកគេ​អាច​នឹង​ប្រើប្រាស់​ជំនាញ​ភាពជា​អ្នកដឹកនាំ​ ភាព​ច្នៃប្រឌិត​ និង​គំនិត​អាជីវកម្ម​ដើម្បី​ក្លាយជា​អ្នកជំនាញ​ដ៏​ល្អ​នៅ​ថ្ងៃ​អនាគត​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​សំខាន់​ក្នុង​ក្រុមហ៊ុន​ ឬក្លាយជា​អ្នកជំនាញ​ដែល​អ្នក​វិនិយោគ​ត្រូវការ​។ លើស​ពីនេះ​ទៅទៀត​ ពួកគេ​ក៏អាច​នឹង​ក្លាយជា​មនុស្ស​ជំនាន់​ថ្មី​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​បន្ត​ដឹកនាំ​កម្មវិធី​ Techno​ Innovation​ នេះ​ឱ្យ​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ ហើយ​ធំ​ឡើង​ៗនៅ​ថ្ងៃ​អនាគត​៕