Author: ធឿន មករា

  • ការ​វិនិយោគ​សាធារណៈ​នៅ​កម្ពុជា​មាន​ទំហំ​កើនឡើង​ដល់​ប្រមាណ​ 8% នៃផ.ស.ស​

    ការ​វិនិយោគ​សាធារណៈ​នៅ​កម្ពុជា​មាន​ទំហំ​កើនឡើង​ដល់​ប្រមាណ​ 8% នៃផ.ស.ស​

    ការ​វិនិយោគ​សាធារណៈ​បាន​បំពេញ​តួនាទី​ជា​មធ្យោបាយ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​-សង្គម​ផ្សេងទៀត​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ចាំបាច់​សម្រាប់​ការ​ស្តារ​ កសាង​ និង​អភិវឌ្ឍ​ប្រទេស​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​“ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​”។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​ថ្លែង​ថា​ ការ​វិនិយោគ​សាធារណៈ​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់ផ្តើម​ពី​ដំណាក់កាល​ដំបូង​នៅដើម​ទសវត្សរ៍​ឆ្នាំ1990​ ក៏ប៉ុន្តែ​ពេល​នោះ​ គឺ​កម្ពុជា​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ហិរញ្ញប្បទាន​សហការ​ពី​ដៃគូ​អភិវឌ្ឍន៍​។ ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ពីលើ​ប្រភព​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ ដែល​រហូត​មកទល់​នឹង​ពេលនេះ​ ការ​វិនិយោគ​សាធារណៈ​ គឺ​មាន​ទំហំ​ប្រមាណ​ 8%នៃផ.ស.ស​ ដែល​ក្នុង​នោះ​ 1/3 បាន​ពី​ថវិកាជាតិ​ និង​ 2/3ទៀត​បាន​មក​ពី​ដៃគូ​អភិវឌ្ឍន៍​ដែល​ជា​ឥណទាន​សម្បទាន​ និង​ហិរញ្ញប្បទាន​ឥត​សំណង​។

    នៅ​ចុងឆ្នាំ2019​ នេះ​ រាជរដ្ឋាភិបាល​គ្រោង​នឹង​ដាក់ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ ការ​វិនិយោគ​សាធារណៈ​ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ2018​- 2025​ និង​ដើម្បី​បំពេញ​ភាព​គ្រប់​ជ្រុងជ្រោយ​ និង​ភាព​ពេញលេញ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​។

    ឯកឧត្តម​បាន​ថ្លែង​ថា​ កន្លងមក​យើង​បាន​ដាក់​ចេញ​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​គោលការណ៍​មួយចំនួន​ជាបន្តបន្ទាប់​សម្រាប់​គ្រប់គ្រង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ប៉ុន្តែ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ដូចនេះ​យើង​មាន​ភាព​ចាំបាច់​ និង​បន្ទាន់​ក្នុង​ការរៀបចំ​ប្រព័ន្ធ​នេះ​ឡើងវិញ​ តាមរយៈ​ការរៀបចំ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​សម្រាប់​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ស្រប​តាម​ឧត្តមា​នុ​វត្ត​ជា​អន្តរជាតិ​ និង​តំបន់​សំដៅ​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព​ និង​ចីរភាព​នៃ​ការ​វិនិយោគ​ ទាំង​គម្រោង​អភិវឌ្ឍន៍​ និង​ទាំង​ថវិកា​។

    ឯកឧត្ដម​បាន​ថ្លែង​បញ្ជាក់​ថា​៖ “ទោះបី​យើង​មិនទាន់​មាន​ក្របខ័ណ្ឌ​គ្រប់ជ្រុងជ្រោយ​ក្នុង​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ក្តី​ ក៏ប៉ុន្តែ​កន្លងមក​នេះ​ ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ លើ​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ ជាពិសេស​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​សេនាធិការ​បាន​ធ្វើ​ឱ្យ​ការ​វិនិយោគ​សាធារណៈ​របស់​យើង​នៅតែ​មាន​ទំហំ​តូច​នៅឡើយ​ ក៏ប៉ុន្តែ​វា​បាន​ដើរតួ​សំខាន់​ក្នុង​ការ​-ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ក៏ដូចជា​ការ​អភិវឌ្ឍ​ប្រទេស​ទាំងមូល​”។

    ជាក់ស្តែង​ យើង​បានឃើញ​ហើយ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រយៈពេល​ជាង​ 20ឆ្នាំ​មកនេះ​ មាន​កំណើន​ 7.7​% ក្នុង​ 1ឆ្នាំ​ជាមធ្យម​ ក្នុង​នោះ​ការ​វិនិយោគ​របស់​ជាតិ​ទាំងមូល​រួម​ទាំង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ផង​ មាន​មិនដល់​ប្រមាណ​ 30​% ទេ​ ដែល​នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ឃើញថា​ ការប្រើ​ប្រាស់​ធនធាន​របស់​យើង​មានប្រសិទ្ធភាព​។ បើ​យើង​ក្រឡេក​មើល​ប្រទេស​ដទៃទៀត​ គេ​វិនិយោគ​ប្រមាណ​ពី​ 40​-50​% ជា​ធនធាន​ជាតិ​ដើម្បី​សម្រេច​កំណើន​សេដ្ឋកិច្ច​ 7% ហើយ​ពេលខ្លះ​ទៀត​ថែមទាំង​មិន​អាច​សម្រេច​បាន​គោលដៅ​នេះ​ផង​។

    ក៏ប៉ុន្តែ​ ទោះបីជា​យ៉ាងនេះ​ក្តី​ យើង​នៅ​មិនទាន់​ត្រេកត្រអាល​នឹង​លទ្ធផល​នេះ​ទេ​ ហើយ​យើង​នៅតែ​គិតថា​ យើង​នៅ​មាន​ភាព​ខ្វះខាត​នៅឡើយ​ ទាំង​ជា​យន្តការ​ ស្ថាប័ន​ច្បាប់​ និង​ធនធានមនុស្ស​ព្រោះ​តម្រូវការ​វិនិយោគ​កាន់តែ​ធំ​ទៅៗ​ ហើយ​វិវឌ្ឍ​កាន់តែ​ស្មុគស្មាញ​ថែមទៀត​ ជាពិសេស​គម្រោង​វិនិយោគ​ដែល​មាន​ទឹកប្រាក់​ធំ​។ ដូច្នេះ​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការប្រើ​ប្រាស់​ និង​ការបែងចែក​ធនធាន​ ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​មាន​ចីរភាព​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​គូសបញ្ជាក់​ថា​ ក្នុង​គោលដៅ​ខាងលើ​នេះ​ រាជរដ្ឋាភិបាល​គ្រោង​នឹង​ដាក់ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​នៅ​ចុងឆ្នាំ2019​ នេះ​ ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ2018​-2025​ ដើម្បី​បំពេញ​ភាព​គ្រប់ជ្រុងជ្រោយ​ និង​ភាព​ពេញលេញ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​មួយ​ ដែល​អាច​គ្រប​ដណ្តប់​ទាំង​ថវិកា​ចរន្ត​ និង​ថវិកា​មូលធន​ទាំង​នៅ​កម្រិត​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​អាច​ឆ្លើយតបទៅនឹង​ការរៀបចំ​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម​ និង​ការ​ពង្រឹង​ថែមទៀត​នូវ​សមាហរណកម្ម​ថវិកា​ពី​គ្រប់​ប្រភព​ ទាំង​មក​ពី​ប្រភព​ថវិកាជាតិ​ ដៃគូ​អភិវឌ្ឍន៍​ និង​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន​ផង​ដែរ​៕

  • 3 កន្លែង​តំបន់​ទេសចរណ៍​នៅក្នុង​ប្រទេស​អាស៊ាន ដែល មាន​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ

    3 កន្លែង​តំបន់​ទេសចរណ៍​នៅក្នុង​ប្រទេស​អាស៊ាន ដែល មាន​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ

    ថ្ងៃ​ដែល​មាន​អាកាសធាតុ​ក្ដៅ​ ពន្លឺ​ព្រះអាទិត្យ​ជះ​កម្ដៅ​ខ្លាំង​ សីតុណ្ហភាព​ឡើង​ដល់​ 40​ អង្សា​រទៅ​ហើយ​ នរ​ណាៗ​ក៏​គិត​មិន​ខុសគ្នា​នោះ​ទេ​ គឺ​មិន​ចង់​ចាកចេញ​ពី​ក្នុង​ផ្ទះ​ឡើយ​។ តើ​អ្នក​បាន​ជ្រាប​ឫទេ​ថា​ ប្រទេស​ខ្លះ​នៅក្នុង​តំបន់​ប្រទេស​អាស៊ាន​យើង​ក៏​មាន​កន្លែង​តំបន់​ទេសចរណ៍​ ដែល​មាន​អាកា​ធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ​ដែរ​ បើ​ទោះបីជា​ស្ថិតនៅ​ក្នុង​រដូវក្ដៅ​ក៏ដោយ​។ តោះ​! ដើម្បី​កុំឱ្យ​រៀបរាប់​កាន់តែ​អូស​អន្លាយ​វែងឆ្ងាយ​ថែមទៀត​ តើ​អ្នក​ទាំងអស់គ្នា​បាន​រៀបចំ​វ៉ា​លី​សហើយ​ឬនៅ​? ថ្ងៃនេះ​ដំ​ណើរ​កម្សាន្ដ​របស់​ ឡា​រ៉ែ​ន សូម​នាំ​អារម្មណ៍​លោក​អ្នក​មក​ស្គាល់​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​អាកាសធាតុ​ត្រជាក់​ សប្បាយ​ៗដែល​នៅ​មិន​ឆ្ងាយ​ពី​ភ្នែក​របស់​លោកអ្នក​ប៉ុន្មាន​ឡើយ​។

    Pyin​ Oo​ Lwin​ ប្រទេស​មីយ៉ាន់ម៉ា​
    តំបន់​ទេសចរណ៍​ Pyin​ Oo​ Lwin​ ស្ថិតនៅ​ក្នុង​ទីក្រុង​ដែល​បាន​លាក់ខ្លួន​នៅ​កណ្ដាល​ជ្រលងភ្នំ​យក្ស​មួយ​ ដែល​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃ​ស្តុក​ ហើយ​មាន​កម្ពស់​ខ្ពស់​ជាង​ទឹកទន្លេ​ដល់ទៅ1,000​ម៉ែត្រ​ ជាហេតុ​ផល​មួយ​ដែល​ធ្វើ​ឱ្យ​នៅ​ទីនោះ​មាន​អាកាសធាតុ​ត្រជាក់​ស្រស់ស្រាយ​ពេញ​មួយឆ្នាំ​តែម្តង​។ បរិយាកាស​ដ៏​សែ​នរ៉ូ​មែន​ទិ​ក បូក​ផ្សំ​ជាមួយ​រទេះសេះ​ដ៏​គួរ​ឱ្យ​ទាក់ភ្នែក​ និង​ស្ថាបត្យកម្ម​ផ្ទះ​រចនា​បទ​គុមុ​យនី​សបែប​ផ្ទះ​អង់គ្លេស​ទៀត​នោះ​ គឺ​កាន់​តែ​ធ្វើ​ឱ្យ​លោកអ្នក​ចង់​ស្នាក់នៅ​ទីនោះ​រយៈពេល​យូរ​បំផុត​នៅក្នុង​រដូវ​កាល​ឈប់​សម្រាក​ម្តង​ៗ។សា​ប៉ា​ ( SAPA​ ) ប្រទេស​វៀតណាម​
    តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​កន្លែង​ ដែល​កំពុងពេញនិយម​បំផុត​នៅ​ប្រទេស​វៀតណាម​នោះ​គឺ​ “សា​ប៉ា​” ដែល​មាន​អាកាសធាតុ​ត្រជាក់​ ខ្យល់​អា​កា​សវើ​តៗ​ សប្បាយ​ពេញ​មួយឆ្នាំ​។ សីតុណ្ហភាព​នៅ​ទី​នោះ​ប្រ​ម៉ា​ណត្រឹម​ 15​-16​ អង្សា​រតែប៉ុណ្ណោះ​ អម​ដោយ​ទស្សនីយភាព​នៃ​ភូមិ​ដ៏​ស្រស់​ស្អាត​ និង​ពោរពេញ​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត​ ដែល​ភ្ញៀវ​ទេ​ចរ​អាច​ទស្សនា​វាលស្រែ​វែង​ដាច់​កន្ទុយភ្នែក​ដូចជា​កាំ​ជណ្ដើរ​ ទេសភាព​ទន្លេសាប​ ទឹកជ្រោះ​ ដែល​ជា​ទីឋាន​ដ៏​សែន​ស្រស់បំព្រង​ក្នុង​ក្ដី​ស្រមៃ​របស់​លោកអ្នក​។ ដោយសារតែ​កា​រស្វាម​គន៍​រាក់ទាក់​យ៉ាង​កក់ក្ដៅ​ចំពោះ​ភ្ញៀវ​ទេសចរ​ពីសំណាក់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នេះ​ ទើប​តំបន់​ទេសចរណ៍​ សា​ប៉ា​ បាន​ប្រែខ្លួន​ក្លាយជា​ទឹកដី​គោលដៅ​ទេសចរណ៍​ដាច់គេ​ក្នុង​ប្រទេស​វៀតណាម​។ដៀង​ផ្លា​តូ​ (Dieng​ Plateau​) ប្រទេស​ឥណ្ឌូ​នេ​ស៊ី​
    ដែនដី​ឃ្លាំង​ស្រូវ​ឃ្លាំង​ទឹក​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ អម​ដោយ​ផ្សែង​អ័ព្ទ​ព័ទ្ធ​ភ្នំ​យ៉ាង​ស្រស់​ត្រកាល​ បាន​សម្ញែងខ្លួន​នៅ​លើកំពូល​ភ្នំ​កម្ពស់2,093ម៉ែត្រ​ពី​កម្ពស់​ទឹកសមុទ្រ​។ អាកាសធាតុ​ត្រជាក់​ពេញ​មួយឆ្នាំ​នៅ​ក្នុង​តំបន់​ទេសចរណ៍​នេះ​ ដែល​ជា​កន្លែង​សំខាន់​គឺ​ ស្រះ​មរតក​ ( ស្រះទឹក​ប្រែ​ពណ៌​) និង​អាងទឹក​កំពូលភ្នំ​ភ្លើង​។ ក៏ប៉ុន្ដែ​ចំណុច​ពិសេស​របស់​ ដៀង​ផ្លា​តូ​ មួយទៀត​នោះ​គឺ​ ទេសភាព​មើលទៅ​ខាងក្រោម​ គឺ​មើល​ពីលើ​កំពូលភ្នំ​ចុះទៅ​ខាងក្រោម​ គឺ​ភ្ញៀវ​ទេសចរ​នឹង​បានឃើញ​បណ្ដុំ​ផ្ទះ​តំ​រៀប​គ្នា​ដូច​កាំជណ្ដើរ​ ជាទី​ទាក់ភ្នែក​ជា​ខ្លាំង​ គឺជា​ទិដ្ឋភាព​ដែល​មិនធ្លាប់​បានឃើញ​នា​ពេល​កន្លងមក​នោះ​ទេ​។ដូច​ការ​រៀបរាប់​ពី​ខាងលើ​ និង​ទស្សនា​រូប​ភាព​ខ្លះ​ៗមួយចំនួន​ហើយ​នោះ​ តើ​អ្នក​សម្រេច​ចិត្ត​ចង់ទៅ​ទស្សនា​ប្រទេស​ណាមួយ​ដែរ​? តែ​កុំ​ភ្លេច​ថតរូប​សែល​ហ្វី​ស្អា​តៗ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ណា៎​។ ជួបគ្នា​ម្ដងទៀត​ សូម​រីករាយ​ជាមួយ​ដំ​ណើរ​កម្សាន្ដ​ដ៏​អស្ចារ្យ​របស់​អ្នក​ ជូនពរ​ឱ្យ​ការ​ធ្វើដំណើរ​របស់​អ្នក​ប្រកបដោយ​សេចក្តី​សុខ​ និង​មាន​សុវត្ថិភាព​៕

  • ចង់ឱ្យកូនកើតចេញមក ស្បែកស្អាត សុខភាពល្អស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះធានាថាមិនខុសបំណងឡើយ

    ចង់ឱ្យកូនកើតចេញមក ស្បែកស្អាត សុខភាពល្អស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះធានាថាមិនខុសបំណងឡើយ

    1. ដូងខ្ចីផ្លែ​ដូងខ្ចី​ ជា​ផ្លែឈើ​ដែល​សម្បូរទៅដោយ​សារធាតុ​អាហារ​ដែល​មានប្រយោជន៍​ជាច្រើន​ មិនថា​តែ​កាល់ស្យូម​ ជាតិ​ដែក​ ប៉ូតាស្យូម​ វីតាមីនB​ អាស៊ីត​អា​មី​ណូ​ និង​ថែមទាំង​ប្រកប​ទៅ​ដោយ​អ័រម៉ូន​អេ​ស្រ្តូ​ជេន​ខ្ពស់​ ដែល​ជួយ​ជំរុញ​ការ​សាង​ខូ​ឡា​ជេន​ និង​អុី​ឡា​ស្ទិ​កនៅ​លើ​ស្បែក​ ជួយ​ឱ្យ​ស្បែក​ស្អាត​ភ្លឺ​ថ្លា​ ទន់​ម៉ដ្ឋខៃ​ និង​ថែមទាំង​ជួយ​បណ្ដេញ​វត្ថុ​អា​ក្រ​ក់​ផ្សេង​ៗចេញពី​រាងកាយ​ បង្កើន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ កាត់បន្ថយ​អាការ​រាករូស​ និង​ជួយ​សម្រាល​អាការ​អាស៊ីត​ហូរ​បញ្រ្ចាស​សម្រាប់​ស្រ្តីជា​ម្ដាយ​ទៀតផង​ ដែល​យើង​អាច​ហៅ​បាន​ថា​ ញ៉ាំ​ចូល​ទៅ​ហើយ​ នឹង​ល្អ​ទាំង​ម្ដាយ​ រហូតដល់​ទារក​ក្នុង​គភ៌​យ៉ាង​ពិតប្រាកដ​។

    2. ផ្លែឈើ​រសជាតិ​ជូរ​ ឬផ្លែ​ប៊ើ​រី​ផ្សេង​ៗដែល​នឹង​យក​មក​ញ៉ាំ​ជា​ទឹក​ផ្លែ​ឈើ​ស្រស់​ៗក៏បាន​ដូចគ្នា​ មិនថា​តែ​ក្រូចឆ្មារ​ ក្រូច​ពោធិ៍សាត់​ ស្រ្តប៊ើ​រី​ ប្លូ៊​ប៊ើ​រី​ រ៉ា​ស់​ប៊ើ​រី​ ម្នាស់​ ឬទំពាំងបាយជូរ​។ល។ ផ្លែឈើ​រសជាតិ​ជូរ​ទាំងអស់​នោះ​មាន​វីតាមីន​ខ្ពស់​ណាស់​ និង​នៅ​មាន​អាស៊ីតAHA​ ដែល​ចូល​ទៅ​ថែបំប៉ន​ស្បែក​ដោយ​ផ្ទាល់​ ជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ជំរុញ​ការ​សាង​ខូ​ឡា​ជេន​ ជួយ​បំប៉ន​ស្បែ​កឱ្យ​សថ្លា​សុខភាព​ល្អ​ ជួយ​ឱ្យ​កោសិកា​ស្បែក​រឹងប៉ឹង​ ពណ៌​ស្បែក​ស្មើ​ មិន​មាន​ស្នាម​អុច​ខ្មៅ​ និង​អាច​ជួយ​សាង​ក្រោះ​ការពារ​ដែល​រឹងមាំ​ឱ្យ​ស្បែក​អាច​តតាំង​នឹង​សភាវ​មិនល្អ​បាន​ទាំង​អ្នកម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​។

    3. សាច់​ត្រី​នៅក្នុង​សាច់​ត្រី​មាន​ជាតិ​ប្រូ​តេ​អុីន​ខ្ពស់​ដែល​ងាយ​រំលាយ​ និង​បឺត​ជ្រាប​បាន​ងាយ​។ ជួយ​ឱ្យ​គ្រោង​សាង​សាច់​ស្បែក​មាន​ភាពរឹងមាំ​ និង​ថែមទាំង​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3​ និង​អូ​មេ​ហ្កា6​ ដែល​ជួយ​ឱ្យ​ស្បែក​មើលទៅ​មាន​សំណើម​ និង​សុខភាព​ល្អ​ និង​មាន​បរិមាណ​ជាតិ​ខ្លាញ់​ដែល​ល្មម​សមរម្យ​ជា​ក្រោះ​ការពារ​សភាវ​មិន​ល្អ​ផ្សេង​ៗបាន​ ហើយ​ថែមទាំង​ជួយ​បំប៉ន​ខួរក្បាល​ទាំង​របស់​អ្នកម្ដាយ​ និង​ទារក​ក្នុង​គភ៌​ទៀតផង​។

    4. សណ្ដែក​លឿង​ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​លឿង​ផ្សេង​ៗដូចជា​ ទឹក​តៅហ៊ូ​ តៅហ៊ូ​ដុំ​ប្រភេទ​ផ្សេង​ៗ ទឹក​សណ្ដែក​លឿង​-ល- ព្រោះ​នៅក្នុង​សណ្ដែក​លឿង​សម្បូរទៅដោយ​អៃ​សូ​ហ្វ្លា​វ៉ូ​ន និង​នៅ​មាន​អាស៊ីត​អា​មី​ណូ​ដែល​ជួយ​តតាំង​សភាវ​មិនល្អ​ផ្សេង​ៗ ធ្វើ​ឱ្យ​ស្បែក​រឹងប៉ឹង​ ស្អាត​ភ្លឺ​ថ្លា​ ហើយ​សណ្ដែក​លឿង​ថែមទាំង​ជួយ​ជំរុញ​វិវឌ្ឍនាការ​របស់​កូន​ក្នុង​គភ៌​បាន​ទៀតផង​។

    5. ធញ្ញជាតិ​ប្រភេទ​ផ្សេង​ៗ រួម​ទាំង​ស៊ុតមាន់​ផង​ទាំង​ប្រូ​តេ​អុី​នដែ​លមា​ននៅ​ក្នុង​ធញ្ញជាតិ​ និង​ក្នុង​ស៊ុតមាន់​ នឹង​រួម​កម្លាំង​ជាមួយ​ខេ​រ៉ា​ទីន​ ជួយ​ក្នុង​ការ​ការពារ​ស្បែក​ពី​សភាវ​មិន​ល្អ​ផ្សេង​ៗ ភ្ជាប់​កោសិកា​ស្បែក​ ជួសជុល​សាច់​ភ្នាស​ ប្រឆាំង​នឹង​មេរោគ​បាក់តេរី​ ធ្វើ​ឱ្យ​ស្បែក​រឹងមាំ​ អាច​ទប់ទល់​នឹង​សភាវ​អាកាសធាតុ​ក្ដៅ​សើម​របស់​ប្រទេស​យើង​បាន​។

    6. មើម​រមៀត​ឱសថ​បុរាណ​តុបតែង​ពណ៌​ និង​ក្លិន​អាហារ​ប្រភេទ​នេះ​ យើង​ទាំងអស់គ្នា​ដឹង​ច្បាស់​ថា​ មើម​រមៀត​មានគុណ​សម្បត្តិ​ធ្វើ​ឱ្យ​ស្បែក​រឹងមាំ​ ព្រោះ​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ខ្ពស់​ ទើប​អាច​ជួយការ​ពារ​ស្បែក​ពី​ពន្លឺថ្ងៃ​ ធ្វើ​ឱ្យ​ស្បែក​ម៉ដ្ឋ​ស្អាត​ ពណ៌​ស្បែក​ស្មើ​ និង​ថែមទាំង​ជួយ​ឱ្យ​ស្រ្តី​មានគភ៌​កើត​អាការ​ចាញ់កូន​តិចតួច​ និង​ក្រៅពី​នេះ​នៅ​ជួយ​បញ្ចេញ​ទឹកដោះ​បាន​ច្រើន​ក្រោយពេល​ឆ្លងទន្លេ​រួច​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​ម្ដាយ​ និង​កូនតូច​ឱ្យ​រឹងមាំ​ទៀតផង​។អាហារ​ស្បែក​ស្អាត​ប្រភេទ​នី​មួយ​ៗដែល​បាន​រៀបរាប់​មក​ សុទ្ធតែ​មិន​ពិបាក​រក​ឡើយ​នៅក្នុង​ប្រទេស​យើង​។ ពិតហើយ​ថា​ អាហារ​ទាំងនេះ​មិន​អាច​ផ្លាស់ប្ដូរ​ពូជ​អម្បូរ​បាន​មែន​ តែ​អ្វី​ដែល​អាហារ​ទាំងនោះ​អាច​ជួយ​បាន​ពិត​ប្រាកដ​នោះ​គឺ​ វា​ជួយ​ឱ្យ​សាច់​ស្បែក​រឹងមាំ​ មិន​ងាយ​រង​ប្រតិកម្ម​ចាញ់​ អាច​បង្កើន​ភាព​តតាំង​ប្រឆាំង​នឹង​សភាវ​មិន​ល្អ​ផ្សេង​ៗ និង​ថែទាំ​សុខ​ភាព​រាងកាយ​ឱ្យ​រឹងប៉ឹង​ជាមួយគ្នា​ទាំង​ម្ដាយ​ និង​កូន​៕

  • ក្រុម​ជំងឺ 5ប្រភេទ​ ដែល​គួរ​ប្រយ័ត្ន​ក្នុងអំឡុង“រដូវភ្លៀង”

    ក្រុម​ជំងឺ 5ប្រភេទ​ ដែល​គួរ​ប្រយ័ត្ន​ក្នុងអំឡុង“រដូវភ្លៀង”

    រដូវភ្លៀង​ គឺជា​រដូវ​មួយទៀត​ដែល​សម្បូរ​ដោយ​ជំងឺ​គ្រោះថ្នាក់​ ព្រោះ​ដោយសារតែ​ភាព​សើម​ទទឹក​ និង​ធាតុអាកាស​ដែល​ក្ដៅ​ហប់​ ទើប​វា​ជា​អំឡុង​ពេល​ដែល​មេរោគ​ វីរុស​ និង​បាក់​តេ​រី​ផ្សេង​ៗចម្រើន​ធំធាត់​បាន​ល្អ​ រួម​ទាំង​ជំងឺឆ្លង​ដែល​មាន​ជាមួយនឹង​ទឹកភ្លៀង​ក៏​មាន​ច្រើន​ដូចគ្នា​ដែរ​។

    ក្រុម​ជំងឺ​ 5ប្រភេទ​ដែល​ត្រូវ​ប្រយ័ត្ន​ក្នុង​អំឡុង​រដូវភ្លៀង​
    ក្រុម​ទី1​ ជា​ជំងឺឆ្លង​ខាង​ប្រព័ន្ធ​ដង្ហើម​ជំងឺឆ្លង​ខាង​ប្រព័ន្ធ​ដកដង្ហើម​ មាន​ដូចជា​ជំងឺ​ផ្ដាសាយធំ​ ដែលគេ​ប្រទះឃើញ​នៅ​លើ​មនុស្ស​គ្រប់​អាយុ​ និង​ឃើញ​មាន​ឈឺធ្ងន់​នៅ​លើ​ក្មេង​តូច​ ចំណែក​ឯអ្នក​ស្លាប់​បាត់បង់ជីវិត​ភាគច្រើន​ជា​មនុស្សចាស់​ ឬអ្នក​កើតជំងឺ​រ៉ាំរ៉ៃ​។ចំណែក​ឯជំងឺ​ហើម​សួត​ ឬរលាក​សួត​វិញ​ បណ្ដាលមកពី​មេរោគ​វីរុស​ ឆ្លងតាម​ការ​ប៉ះពាល់​សំបោរ​ ទឹកមាត់​ ឬការ​ក្អក​កណ្ដាស់​ដាក់គ្នា​។ អាច​ការពារ​បាន​ដោយ​ការ​ថែរក្សា​សុខភាព​ គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​រាងកាយ​កក់ក្ដៅ​ ឧស្សាហ៍​លាង​សម្អាត​ដៃ​ និង​មិន​ប្រើប្រាស់​របស់​ផ្ទាល់ខ្លួន​រួម​ជាមួយ​អ្នកដទៃ​។

    ក្រុម​ទី2​ មាន​ជំងឺ​ 5យ៉ាងដែល​មាន​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លងរោគ​ជំងឺ​ដែល​មាន​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លងរោគ​មាន​ដូចជា​ ជំងឺគ្រុនឈាម​ ជំងឺ​គ្រុន​រលាក​ខួរ​ក្បាល​ ជំងឺគ្រុនចាញ់​ គ្រុន​ឈឺសន្លាក់​ដោយសារ​មូស​ខ្លា​ ជំងឺឆ្លង​ដោយ​មេរោគ​វី​រុ​សហ្ស៊ី​កា​… តែ​ទាំងអស់​នេះ​អាច​ការពារ​បាន​ដោយ​ការ​កម្ចាត់​ប្រភព​បន្ត​ពូជ​របស់​សត្វ​មូស​ និង​ការពារ​ខ្លួនឯង​មិន​ឱ្យ​ត្រូវ​មូស​ខាំ​។

    ក្រុម​ទី3​ ជំងឺឆ្លង​តាមរយៈ​អាហារ​ និង​ទឹក​ជំងឺឆ្លង​តាម​អាហារ​ និង​ទឹក​ មាន​ដូចជា​ ជំងឺអាសន្នរោគ​ បណ្ដាលមកពី​មេរោគ​បាក់តេរី​ដែល​ប្រឡាក់ប្រឡូស​នៅក្នុង​អាហារ​ ទឹក​បរិភោគ​ ឬពី​សត្វ​រុយ​ដែល​ជា​ភ្នាក់ងារ​ចម្លងរោគ​។ចំណែក​ជំងឺ​រលាក​ថ្លើម​ប្រភេទA​ ឆ្លងតាម​រយៈ​ការ​ប៉ះពាល់​របស់របរ​ប្រើប្រាស់​ឡូកឡំ​គ្នា​ ទឹកមាត់​ និង​ឈាម​របស់​អ្នកជំងឺ​។ ជំងឺ​ទាំង2​ នេះ​អាច​ការពារ​បាន​ដោយ​ការ​ទទួលទាន​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ​ ថ្មី​ៗ គ្មាន​សត្វ​រុយ​មក​រោម​ និង​អាហារ​នៅសល់​គួរ​កម្ដៅ​ឱ្យ​ក្ដៅ​ខ្លាំង​ មុននឹង​ទទួលទាន​ ចៀសវាង​ពី​អាហារ​ស្ទើរ​ឆ្អិន​ ស្ទើរ​ឆៅ​ ញ៉ាំទឹក​ស្អាត​ និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​។

    ក្រុម​ទី4​ ជំងឺ​ឆ្លង​ផ្សេង​ៗជំងឺ​ឆ្លង​ផ្សេង​ៗ ដូចជា​ ជំងឺ​ដៃ​ ជើង​ មាត់​ ប្រទះ​ឃើញ​នៅ​លើ​កុមារ​ ដែល​រាតត្បាត​រៀងរាល់​ឆ្នាំ​ក្នុង​អំឡុង​រដូវភ្លៀង​ ដោយ​ឆ្លងតាម​រយៈ​ការ​ប៉ះពាល់​ទឹកសំបោរ​ ទឹកមាត់​ ឬលាមក​របស់​អ្នក​ជំងឺ​។ ចំណែក​ជំងឺ​លេប​តូ​ស្ប៉ៃ​រ៉ូ​ស៊ិស​ មេរោគ​បាក់តេរី​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​រាងកាយ​មនុស្ស​តាមរយៈ​ស្នាមរបួស​ ស្នាម​ដាច់​រលាត់​ សាច់​ភ្នាស​ភ្នែក​ ច្រមុះ​ មាត់​ ឬត្បុល​ចូល​ទៅ​ក្នុង​ស្បែក​ដែល​ត្រាំទឹក​យូរ​រហូត​ទន់​។

    ក្រុម​ទី5​ មហន្ត​ភ័យ​ក្នុង​រដូវភ្លៀង​
    * គ្រោះថ្នាក់​ពី​ការ​ទទួលទាន​ផ្សិត​ពុល​ ដូច្នេះ​ទើប​មិន​គួរ​ទទួលទាន​ផ្សិត​ដែល​មិនធ្លាប់​ស្គាល់​ឡើយ​។
    * គ្រោះថ្នាក់​ពី​សត្វ​មានពិស​ : គួរ​រៀបចំផ្ទះ​ឱ្យ​បាន​ស្អាត​ មិន​ឱ្យ​ក្លាយជា​ជម្រក​របស់​សត្វ​មានពិស​ ប្រុងប្រយ័ត្ន​នៅពេល​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ទីកន្លែង​ដែល​ស៊ុបទ្រុប​ គំនរ​ស្មៅ​ ឬគំនរ​ឈើ​ជាដើម​។
    * ចំណែក​ឯមហន្ត​ភ័យ​ពី​ភ្លៀង​ផ្គរ​រន្ទះ​ : នៅ​ពេល​មាន​ភ្លៀង​ផ្គរ​រន្ទះ​ ចូរ​ពួន​សម្ងំ​នៅក្នុង​ទី​សុវត្ថិភាព​ ដូចជា​ក្នុង​អគារ​ខ្នាត​ធំ​ ហាម​ប្រើ​ទូរស័ព្ទ​ដៃ​នៅ​កណ្ដាល​ទីវាល​ខណៈ​កំពុង​កើតមាន​ព្យុះភ្លៀង​ផ្គរ​រន្ទះ​ ដោយសារតែ​វា​នឹង​នាំ​ក្រសែ​ចរន្ត​អគ្គិសនី​ចូល​មក​ក្នុង​ទូរស័ព្ទ​ដៃ​បាន​។
    * បើកបរ​រថយន្ត​ដោយ​ក្ដី​ប្រុងប្រយ័ត្ន​ ដោយសារតែ​ពេល​ភ្លៀង​ធ្លាក់​ ផ្លូវថ្នល់​នឹង​រអិល​ ធ្វើ​ឱ្យ​រយៈ​ចម្ងាយ​នៃ​ការដែល​រថយន្ត​នឹង​ឈប់​ វែង​ជាង​ប្រក្រតី​ និង​ថែមទាំង​កាត់បន្ថយ​ទស្សនវិស័យ​មើលឃើញ​ក្នុង​ការ​បើកបរ​ទៀតផង​៕

  • ឈុតបំប៉នផ្ទៃមុខ Recipe Dong Hae Water Moisture ផ្តល់សំណើមដល់ផ្ទៃមុខ ស្បែកភ្លឺពីខាងក្នុង

    ឈុតបំប៉នផ្ទៃមុខ Recipe Dong Hae Water Moisture ផ្តល់សំណើមដល់ផ្ទៃមុខ ស្បែកភ្លឺពីខាងក្នុង

    ឈុត​ផលិតផល​ថែបំប៉ន​ស្បែក​មុខ​ Recipe​ Dong​ Hae​ Water​ Moisture​ គឺជា​ផលិតផល​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​មុខ​បាន​យ៉ាង​ល្អ​បំផុត​ ជួយ​ឱ្យ​ស្បែក​មុខស្រស់​ថ្លា​ ភ្លឺរលោង​ពី​ខាងក្នុង​មក​ ជួយ​បំបាត់​ភាព​ជ្រីវជ្រួញ​ និង​ជួយ​បណ្តឹង​ស្បែក​មុខ​ ជួយ​ឱ្យ​ក្មេង​ជាង​វ័យ​។ Recipe​ Dong​ Hae​ Water​ Moisture​ ជា​ផលិតផល​ថែរក្សា​ស្បែក​មុខ​ដែល​មានគុណ​ភាព​ខ្ពស់​របស់​ប្រទេស​កូរ៉េ100​% អាច​ប្រើប្រាស់​បាន​ទាំង​បុរស​ និង​នារី​ ពី​វ័យ18ឆ្នាំ​ ដល់​វ័យ​ជាង50ឆ្នាំ​ ជាពិសេស​យុវវ័យ​ ដែល​កំពុង​ស្ថិតនៅ​ក្នុង​វ័យ​ដែល​ស្បែក​មុខ​មាន​ភាព​ប្រែប្រួល​ខ្លាំង​។

    ឈុត​ផលិតផល​ថែបំប៉ន​ស្បែក​មុខ​ Recipe​ Dong​ Hae​ Water​ Moisture​ មិន​មាន​ជាតិ​កាត់​ស្បែក​ ធ្វើ​ឱ្យ​សក្នុ​ងរ​យៈ​ពេល​ខ្លី​នោះ​ទេ​ ឈុត​ផលិតផល​នេះ​ផ្សំ​ឡើងជា​ពិសេស​តាម​បែប​ធម្មជាតិ​ពិ​តៗ​ ដោយ​ផ្សំ​ឡើង​ពី​ទឹកសមុទ្រ​ដែល​យក​មក​ពី​ជម្រៅ​ដ៏​ជ្រៅ​នៃ​សមុទ្រ​នៅ​ឯប្រទេស​កូរ៉េ​ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ថែបំប៉ន​ដល់​ស្បែក​មុខ​របស់​អ្នក​ ឱ្យ​មើលទៅ​ស្រស់ស្រាយ​ជាប់​ជានិច្ច​ ស័ក្តិសម​សម្រាប់​អ្នក​ដែល​មាន​ស្បែក​មុខស្ងួត​ និង​មានស្នាម​ជ្រីវ​ជ្រួញ​។
    ឈុត​ផលិតផល​ថែបំប៉ន​ស្បែក​មុខ​ Recipe​Dong​ Hae​ Water​ Moisture​ មាន​គ្រប់​ផលិតផល​ថែរក្សា​ស្បែក​មុខ​នៅក្នុង​ប្រអប់​តែមួយ​ មាន​ដូចជា​ ទឹក​ថូ​ណឺរ​(Toner​) សេរ៉ូម​(Essence​) ឡេ​(Emulsion​) និង​គ្រី​ម(Cream​)លាបមុខ​ ដែល​អ្នក​អាច​ប្រើប្រាស់​មួយដង​ក្នុង​មួយថ្ងៃ​ក៏បាន​ (នៅពេល​ល្ងាច​ បន្ទាប់ពី​ងូតទឹក​សម្អាតខ្លួន​ និង​មុខ​រួច​) និង​អាច​ប្រើ​ពីរ​ដង​ក្នុង​មួយថ្ងៃ​ក៏បាន​ (ពេលព្រឹក​ មុន​តុបតែង​មុខ​ និង​នៅពេល​ល្ងាច​ បន្ទាប់ពី​ងូតទឹក​សម្អាតខ្លួន​ និង​មុខ​រួច​)។

    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសបុគ Facebook page: RE:CIPE Cambodia by Heng Visal, ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 907 168៕

    របៀប​ប្រើ​
    1. បន្ទាប់ពី​ងូតទឹក​សម្អាតខ្លួន​ និង​មុខ​រួច​ ចូរ​យក​ដំ​សំឡី​ ឬបន្ទះ​សំឡី​មួយ​បន្ទះ​មក​ ហើយ​ចាក់ទឹក​ថូ​ណឺរ​(Toner​)ពីលើ​ រួច​យក​មក​ជូត​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ ដើម្បី​សម្អាត​ធូលី​ដី​ និង​មេ​រោ​គផ្សេង​ៗចេញពី​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាត​ម៉ត់ម៉ង​។
    2. បន្ទាប់មក​ ត្រូវ​បន្ត​ដោយ​ទឹក​សេរ៉ូម​(Essence​) ដែល​មាន​លក្ខណៈ​ថ្លា​ ដោយ​ចាក់​បន្តិច​នៅ​លើ​ម្រាមដៃ​ រួច​យក​មក​លា​បថ្នមៗ​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក​បែប​ម៉ាស្សា​ ដើម្បី​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​របស់​អ្នក​។
    3. បន្ត​ដោយ​លាប​ឡេ​(Emulsion​) នៅ​លើ​ស្បែក​មុខ​របស់​អ្នក​ឱ្យ​សព្វ​ រួច​ម៉ាស្សា​ទៅ​មក​ថ្នម​ៗជាការស្រេច​។
    4. ជាចុងក្រោយ​ សឹម​លាប​គ្រី​ម(Cream​) បំប៉ន​ស្បែក​មុខ​ Recipe​ Dong​ Hae​ Water​ Moisture​ នៅ​លើ​ផ្ទៃមុខ​របស់​អ្នក​ ដើម្បី​ការពារ​សមាសធាតុ​របស់​ថូ​ណឺរ​(Toner​) សេរ៉ូម​(Essence​) និង​ឡ(Emulsion​) ដែល​បាន​លាប​នៅ​លើ​ផ្ទៃមុខ​ឱ្យ​ជាប់​នៅ​លើ​ស្បែក​មុខ​បាន​ល្អ​ និង​ជួយ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ឡើង​។

    ដោយ​គ្រាន់តែ​អនុវត្ត​តាមវិធី​លាប​បែ​បងាយៗ​ដូច​វិធី​ខាងលើ​នេះ​ ធានា​ថា​ ស្បែក​មុខ​របស់​អ្នក​នឹង​ស្រស់ថ្លា​ មាន​សំណើម​ ប្លែក​តែម្តង​ ក្នុងរយៈពេល​ត្រឹមតែ1សប្តាហ៍​តែប៉ុណ្ណោះ​អ្នក​នឹង​មើលឃើញ​ពី​ភាព​ខុសគ្នា​នៃ​សភាព​ស្បែក​របស់​អ្នកជា​មិនខាន​។ឈុត​ផលិតផល​ថែបំប៉ន​ស្បែក​មុខ​ Recipe​ Dong​ Hae​ Water​ Moisture​ គឺ​មាន​ភាព​ល្បីល្បាញ​ជា​យូរឆ្នាំមកហើយ​នៅក្នុង​ប្រទេស​កូរ៉េ​ និង​នៅ​ទូទាំង​ពិភពលោក​ ហើយ​នៅពេល​នេះ​ផលិតផល​ដ៏​ល្បី​ និង​មានគុណ​ភាពល្អ​របស់​ប្រទេស​កូរ៉េ​មួយ​នេះ​ បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​ ដែល​នាំចូល​ផ្តាច់​មុខ​ដោយក្រុម​ហ៊ុន​ NA​ Brimex​ Co​., Ltd​. ដើម្បី​ណែនាំ​ដល់​ប្រជាជន​កម្ពុជា​ ឱ្យ​បាន​ស្គាល់​ និង​បាន​ប្រើប្រាស់​នូវ​ផលិតផល​របស់​កូរ៉េ​សុទ្ធសាធ​ ដែល​មាន​ទាំង​គុណភាព​ និង​ប្រសិទ្ធភាព​ ផលិត​ឡើង​សម្រាប់​ស្បែក​មុខ​អាស៊ី​តែម្តង​ ជាមួយនឹង​តម្លៃ​សមរម្យ​។
    ក្រៅពី​ឈុត​ផលិតផល​ថែបំប៉ន​ស្បែក​មុខ​ Recipe​ Dong​ Hae​ Water​ Moisture​ ក្រុម​-ហ៊ុន​ក៏​មាន​នូវ​ផលិតផល​ការពារ​ស្បែក​ដងខ្លួន​ពី​កម្តៅ​ព្រះអាទិត្យ​ផង​ដែរ​ ដែល​មានឈ្មោះ​ថា​ Recipe​ Crystal​ Multi​ Sun​ Guard​ Stick​ ដែល​មានកម្រិត​ SPF​ 50​+ PA​++++ គឺ​មាន​សមត្ថភាព​អាច​ការពារ​ស្បែក​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​ សម្រាប់​អាកាសធាតុ​នៅក្នុង​តំបន់​អាស៊ី​។

  • ម៉ូដសាមញ្ញៗនៅតែជាជម្រើសដ៏ល្អរបស់បុរសសម័យថ្មី

    ម៉ូដសាមញ្ញៗនៅតែជាជម្រើសដ៏ល្អរបស់បុរសសម័យថ្មី

    និយាយទៅ​ ម៉ូដ​សម្លៀកបំពាក់​សម័យ​របស់​បុ​រសៗ​ គឺ​នៅតែ​មិន​ឈ្នះ​ម៉ូដ​សម្លៀកបំពាក់​បែប​សាមញ្ញ​ តែ​បង្កប់​នូវ​ភាព​ស្រស់​សង្ហា​ និង​ទាន់​សម័យ​នោះ​ទេ​ ទោះជា​រដូវភ្លៀង​ចូល​មកដល់​ក៏ដោយ​។ អ្នក​គ្រាន់តែ​ធ្វើការ​ជ្រើសរើស​ម៉ូដ​ស្បែកជើង​ អាវសម្រាប់​ពាក់​ពី​ខាងក្រៅ​ ដើម្បី​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​រាងកាយ​ នៅពេល​ដែល​ដំណក់ទឹក​ភ្លៀង​ចាប់​ផ្តើម​បង្អុល​ចុះ​មក​ រួម​ជា​មួយ​នឹង​សម្ភារ​ការពារ​ខ្លួន​មួយចំនួន​ ដូចជា​ មួក​ ​ឆ័ត្រ​ ឬអាវភ្លៀង​ជាដើម​ ដើម្បី​ការពារ​ភាព​សើម​ជាការស្រេច​។ តោះ​! សូម​ក្រឡេកមក​មើល​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​បុ​រសៗ​អាច​លែង​ម៉ូដ​យ៉ាង​ស្រស់​សង្ហា​ញនៅ​ក្នុង​ក្រសែភ្នែក​នា​រីៗ​នៅ​តាម​ដង​វិថី​នេះ​មើល៎​ ស្រស់​ស្អាត​ទេ​? ទោះជា​ម៉ូដ​ទាំងនេះ​មើលទៅ​រាង​សាមញ្ញ​បន្តិច​មែន​ តែ​ក៏​នៅ​តែ​មើលទៅ​ពេញចិត្ត​ និង​កក់ក្តៅ​ខ្លាំង​ណាស់​ ហើយ​ម៉ូដ​ទាំងនេះ​ក៏​ជាទី​ចាប់អារម្មណ៍​របស់​នារី​សម័យថ្មី​នេះ​ផង​ដែរ​ ព្រោះថា​ សាមញ្ញ​ តែ​សង្ហា​បែបនេះ​ នាង​ពិតជា​ពេញចិត្ត​មិនខាន​ គ្រាន់​តែ​អ្នក​បន្ថែម​ជាមួយនឹង​ការ​យកចិត្ត​ទុកដាក់​ ​និង​ការ​ថែរក្សា​សុខភាព​រួមបញ្ចូល​ជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នក​ ក៏អាច​ឱ្យ​នា​រីៗ​ទាំងអស់​ដឹង​បាន​ដែរ​ថា​ ​អ្នក​គឺជា​បុរស​ដែល​មានការ​ប្រុង​ប្រយ័ត្ន​ និង​មាន​ភាព​កក់ក្តៅ​បំផុត​៕

  • The Classic Cambodia ក្រុមខ្លាំង២ នៅលីគកំពូលកម្ពុជា បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ

    The Classic Cambodia ក្រុមខ្លាំង២ នៅលីគកំពូលកម្ពុជា បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ

    ជំនួបបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៏ទី១៤ រវាង ភ្នំពេញក្រោន និង បឹងកេត កាលពីយប់មិញ នេះត្រូវបានគេអោយរហ័សនាមថាជាការប្រកួត The Classic Cambodia នឹងបានធ្វើឡើងនៅលើទឹកដីកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន។

    ជាលទ្ធផល ក្រុមទាំង២មិនអាចយក៣ពិន្ទុបានឡើយ ដោយរកបានម្នាក់១ពិន្ទុ ក្រោយស្មើគ្នា ៤ ទល់នឹង​ ៤ ដោយក្នុងនោះ វឌ្ឍនាកា របស់បឹងកេត និង Booysen របស់ភ្នំពេញក្រោន រកបានម្នាក់២គ្រាប់។

    ជំនួបនេះ The Classic Cambodia ត្រូវបានគេប្រៀបប្រដូចទៅនឹងជំនួបរបស់ក្រុមខ្លាំង២នៅលីគអេស្ប៉ាញដែរ គឺរវាងក្រុម Real Mardrid និង Bacelona៕

  • José Mourinho ប្រកាសដាច់ខាតមិនទៅដឹកនាំក្រុមនៅចិនឡើយ

    José Mourinho ប្រកាសដាច់ខាតមិនទៅដឹកនាំក្រុមនៅចិនឡើយ

    អតីតអ្នកចាត់ការក្រុម  Manchester United លោក José Mourinho បានបញ្ជាក់ពីជំហររបស់លោក ដោយមិនព្រមទៅដឹកនាំក្លិបនៅប្រទេសចិនឡើយនៅពេលនេះ ទោះបីជាក្លិបផ្តល់ទឹកប្រាក់អោយលោកយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។លោកបានបន្ថែមថា លោកមានគម្រោងត្រឹមត្រូវ ដោយលោកថានឹងព្យាយាមរកក្លិបមកដឹកនាំអោយបាននៅអង់គ្លេស​ ក្នុងរដូវក្តៅនេះអោយទាល់តែបាន។
    គួរបញ្ជាក់ផងដែរថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​ក្លិប​ដែល​ជា​ម្ចាស់​អចលនទ្រព្យ Evergrande Real Estate Group លោក Mourinho បាន​ច្រានចោល​ការងារ​នេះ​ ពីព្រោះ​លោក​យល់​ថា​លោក​មិន​ចង់​ធ្វើ​ឱ្យ​គ្រួសារ​មាន​ការ​ពិបាក​ក្នុង​ការ​ផ្លាស់​មក​កាន់​ប្រទេស​ចិន ហើយលោកនៅចង់ដឹកនាំក្រុមនៅអ៊ឺរ៉ុបបន្តិចទៀតសិន៕
  • កក្រើក IQUEZANG ប៉ះ កែវ រំចង់ លើកទី៣ រកជើងខ្លាំងពិតប្រាកដ!

    កក្រើក IQUEZANG ប៉ះ កែវ រំចង់ លើកទី៣ រកជើងខ្លាំងពិតប្រាកដ!

    តាមការប្រកាសពីសង្វៀន ឯកភ្ណំ របស់កម្ពុជា ដែលស្ថិតនៅខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កីឡាករ២រូបដែលជាដៃគូចាស់ គឺ កែវ រំចង់ របស់កម្ពុជា និង IQUEZANG​ របស់ថៃ នឹងត្រូវណាត់ជួបគ្នាជាលើកទី៣លើសង្វៀន នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

    កីឡាករ​ កែវ​ រំចង់​ ធ្លាប់​ប៉ះ​អ្នក​លេង​គុន​ថៃ​ IQUEZANG​ នេះ​២ដង​រួច​មក​ហើយ។​ លើក​ទី១​នៅ​ប្រទេស​វៀតណាម​ កែវ​ រំចង់​ ចាញ់​ពិន្ទុ​ ខណៈ​លើក​ទី២​ កែវ​ រំចង់​ ឈ្នះ​ពិន្ទុ​ IQUEZANG​ វិញ​នៅ​ឯ​ប្រទេស​ថៃ។​ រង់ចាំ​មើល​តើ​ការ​ប៉ះ​គ្នា​លើក​ទី៣​ នរណា​ជា​ម្ចាស់​ជ័យជម្នះ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​មួយ​នេះ៕​

  • ក្រុមហ៊ុន Xiaomi ប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វូន Mi 9T និង ទូរទស្សន៍ Mi TV ព្រមទាំងបង្ហាញពីគ្រឿងសង្ហារឹមឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា

    ក្រុមហ៊ុន Xiaomi ប្រកាសដាក់លក់ជាផ្លូវការនូវស្មាតហ្វូន Mi 9T និង ទូរទស្សន៍ Mi TV ព្រមទាំងបង្ហាញពីគ្រឿងសង្ហារឹមឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា

    – Mi​ 9T​ មានតម្លៃ​ចាប់ពី​ 299​$ ឡើង​ទៅ​ ដោយ​បំពាក់​មក​ជាមួយ​បន្ទះ​ Chip​ Qualcomm​®SnapdragonTM730​(8nm​)កាមេរ៉ា​ចំនួន​បី​គ្រាប់​ AI48MP​ ចំណែក​ឯខ្នង​ខាងក្រោយ​ជា​កញ្ចក់​រលោង​ស្រស់​ស្អាត​ប្រភេទ​ flame​-inspired​ ផ្តល់​អារម្មណ៍​ស្និត​ពេល​កាន់​ក្នុង​ដៃ​។
    -ក្រុមហ៊ុន​ Xiaomi​ បាន​ពង្រីក​នូវ​ទំហំ​នៃ​បណ្តាញ​ Internet​ of​ Things​ (IoT​) របស់​ខ្លួន​មួយ​កម្រិត​ទៅ​ ដោយ​ភ្ជាប់​អង្គ​រឹង​ឆ្លាតវៃ​ទៅជាមួយ​នឹង​ Mi​ TV​ , នាឡិ​ការ​ដៃ​ Mi​ Band4​ និង​ដំណោះស្រាយ​នៃ​គ្រឿង​សង្ហា​រឹម​ឆ្លាតវៃ​។

    (ប្រទេស​កម្ពុជា​ រាជធានី​ភ្នំពេញ​) : ក្រុមហ៊ុន​ Xiaomi​ បាន​យក​ថ្ងៃទី៧​ ខែក​ក្ដ​ដា​ ឆ្នាំ២០១៩​ ជា​ថ្ងៃ​ប្រកាស​ការ​មកដល់​របស់​ Mi​ 9T​ នៅក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។ ទូរសព្ទ​នេះ​ជា​ប្រភេទ​ស្មា​តហ្វូ​នថ្មី​បំផុត​នៅក្នុង​ត្រកូល​ Mi​ 9 ដែល​ទទួល​បានការ​ពេញនិយម​យ៉ាង​ខ្លាំង​ ស្រប​ពេល​ជាមួយគ្នា​នេះ​ក៏បាន​នាំ​យក​មក​ជាមួយ​នូវ​ នាឡិ​ការ​ដៃ​ Mi​ Band4​, Mi​ TV​ ​និង​ដំណោះស្រាយ​នៃ​គ្រឿង​សង្ហា​រឹម​ឆ្លាតវៃ​ផង​ដែរ​។
    Mi​ 9T​ នឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី៧​ ខែក​ក្ដ​ដា​ ក្នុង​តម្លៃ​ចាប់ពី299​$ ឡើង​ទៅ​ ដោយ​បំពាក់​មក​ជាមួយ​បន្ទះ​ Chip​ ថ្មី​បំផុត​ប្រភេទ​ Qualcomm​®SnapdragonTM730​ អេក្រង់​លាត​ទំហំ​ 6.39​ អ៊ីញ​ កាមេរ៉ា​មុខ​ទំហំ​ 20MP​ ដោយ​បំពាក់​មក​នូវ​ម៉ូទ័រ​ផុស​ឡើង​ និង​កាមេរ៉ា​ក្រោយ​ចំនួន​បី​គ្រាប់​ ទំហំ​ 48MP​។
    យើងខ្ញុំ​បានឃើញ​ថា​ទូរសព្ទ​ត្រកូល​ Mi​ 9 ទទួល​បាន​នូវ​ការ​ពេញនិយម​យ៉ាង​ខ្លាំង​ ដូចជា​ស្មា​តហ្វូ​ន Mi​ 9 និង​ Mi​ 9 SE​។ Mi​ 9T​ បាន​បំពាក់​មក​ជាមួយ​ថ្ម​កំលាំង​ខ្លាំង​ដល់ទៅ​ 4000mAh​ និង​មុខងារ​អេក្រង់​លាត​ពិតប្រាកដ​ ហើយ​ក្រុមហ៊ុន​ក៏បាន​ដាក់​នូវ​តម្លៃ​ដ៏​សមរម្យ​ ដើម្បី​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ថ្មី​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​អតិថិជន​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ Gao​ Feng​ ដែល​ជានា​យក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ក្រៅពី​ទូរសព្ទ​ ស្មា​តហ្វូ​ន ក្រុមហ៊ុន​ Xiaomi​ ក៏​ជា​អ្នកនាំ​មុខ​គេ​ក្នុង​វិស័យ​បណ្តាញ​ Internet​ of​ Things​ (IoT​) ផង​ដែរ​។ ការប្រកាស​ដាក់ចេញ​នូវ​ នាឡិ​ការ​ដៃ​ Mi​ Band4​, Mi​ TV​ ​និង​ដំណោះស្រាយ​នៃ​គ្រឿង​សង្ហា​រឹម​ឆ្លាតវៃ​គឺជា​ការ​ឆ្លើយតបទៅនឹង​សន្យា​របស់​យើងខ្ញុំ​ ហើយក៏​ផ្តល់​នូវ​វិធី​រស់នៅ​បែប​ឆ្លាតវៃ​ និង​អ៊ិ​នធើ​ណេត​ដល់​អ្នកគ្រប់គ្នា​។Qualcomm​®SnapdragonTM730​ បំពាក់​នូវ​ CPU​ និង​ GPU​ ដែល​មាន​កំលាំង​ និង​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​Mi​ 9T​ បាន​ប្រើប្រាស់​នូវ​បន្ទះ​ Chip​ Qualcomm​®SnapdragonTM730​ ដែល​មាន​លក្ខណៈ​ល្អ​បំផុត​ដូចគ្នា​ បើ​ប្រៀបធៀប​ជាមួយ​ SnapdragonTM​ 710​ ដែល​ប្រើប្រាស់​ពីមុន​ គឺ​ CPU​ របស់​វា​មាន​កំលាំង​កើនឡើង​ដល់​ 35​% ចំណែក​ឯ GPU​ របស់​វា​វិញ​កើនឡើង​ដល់ទៅ​ 10​% ចំពោះមុខ​ងារ​ AI​ មាន​កំលាំង​កើនឡើង​ទ្វេរ​ដង​។ តួ​ម៉ាស៊ីន​ទាំងមូល​ប្រើប្រាស់​នូវ​អង្គ​គណនា​ចំនួន​ 8គ្រាប់​ បន្ទះ​ Chip​ ប្រភេទ​ KryoTM​ 470​ – 8nm​ ដែល​មាន​សមត្ថភាព​យ៉ាង​ខ្លាំង​ បន្ថែម​ពីនេះ​ក៏បាន​បំពាក់​មក​ជាមួយ​ម៉ាស៊ីន​ឆ្លាតវៃ​ AI​ ជំនាន់​ទី4​ ដែល​ផ្តល់​នូវ​មុខងារ​ AI​ កាន់តែ​ខ្លាំង​។

    ស្មា​តហ្វូ​នប្រ​ភេទ​នេះ​ផ្តល់​នូវ​បទពិសោធន៍​នៃ​ការ​លេង​ហ្គេម​ថ្មី​ភ្លែ​កជា​មួយ​នឹង​ Game​ Turbo​ 2.0​ តាមរយៈ​ការ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​នូវ​មុខងារ​ touch​ response​ កម្រិត​បង្ហាញ​ គុណភាព​សម្លេង​ បណ្តាញ​ និង​ការ​ហៅ​ទូរសព្ទ​ក្នុង​ពេល​លេង​ហ្គេម​។ កម្រិត​ touch​ response​ កើន​ខ្ពស់​ដល់ទៅ​ 180Hz​ ហើយ​ចំពោះ​ការ​ចុច​ និង​រយៈពេល​នៃ​ touch​ response​ បាន​កាត់បន្ថយ​បាន​ដល់ទៅ​ 70​ មី​លី​វិនាទី​។ សមាជិក​ថ្មី​នៃ​ត្រកូល​ Mi​ 9 អាច​ផ្តល់​នូវ​បទពិសោធន៍​លេង​ហ្គេម​កម្រិត​កីឡា​។

    អេក្រង់​លាត​ប្រភេទ​ AMOLED​ និង​ខ្នង​ខាងក្រោយ​ជា​កញ្ចក់​ដែល​មាន​រាងកោង​គែម​ដ៏​ពិសេស​ បាន​ប្រើប្រាស់​ការរចនា​ប្រភេទ​ flame​-inspired​។ អេក្រង់​របស់​ Mi​ 9T​ បាន​ប្រើប្រាស់​នូវ​អេក្រង់​ប្រភេទ​ AMOLED​ ទំហំ6.39​ អ៊ីញ​ គ្មាន​រុន​ ដែល​គាំទ្រ​ក្នុង​ការ​អាន​ និង​ទម្រង់​ពន្លឺ​ Sunlight​ mode​ 2.0​ និង​ទម្រង់​ពន្លឺlow​-brightness​ ពណ៌ប្រផេះ​ និង​បច្ចេកវិទ្យា​ការពារ​កម្រិត​ 256​ ដែល​ផ្តល់​នូវ​បទពិសោធន៍​នៃ​ការ​ទស្សនា​បែប​ស្រឹម​ៗដ៏​មិន​គួរឲ្យ​ជឿ​។ ក្រៅពី​នេះ​ Mi​ 9T​ ក៏​ទទួល​បាន​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​ការ​ការពារ​ភ្នែក​ low​-blue​-light​ eye​ protection​ ដែល​ផ្តល់​ជូន​ដោយ​វិទ្យាស្ថាន​ទទួលស្គាល់​ និង​ធ្វើតេស្ត​ VDE​ ប្រទេស​អាល្លឺម៉ង់​ផង​ដែរ​។ តាមរយៈ​ការប្រើ​ប្រាស់​នូវ​ប្រភេទ​ម៉ូទ័រ​ផុស​ឡើង​របស់​កាមេរ៉ា​ បាន​ធ្វើឲ្យ​ Mi​ 9T​ អាច​សម្រេច​បា​នូវ​អេក្រង់​លាត​ដ៏​ពិតប្រាកដ​។

    Mi​ 9T​ ​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ nano​-holographic​ technology​ ដោយ​គែម​ទាំងបួន​ជ្រុង​នៃ​ខ្នង​ខាងក្រោយ​ធ្វើ​ពី​កញ្ចក់​ដែល​មាន​រាងកោង​ បាន​ប្រើប្រាស់​ការរចនា​ប្រភេទ​ flame​-inspired​ ដ៏​ពិសេស​។ កញ្ចក់​ 3D​ គួបផ្សំ​នឹង​ស៊ុម​ព័ទ្ធជុំវិញ​ដ៏​តូច​ធ្វើឲ្យ​មាន​អារម្មណ៍​កាន់តែ​ស្និត​ពេល​កាន់​ក្នុង​ដៃ​។

    ទូរស័ព្ទ​នេះ​ក៏បាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ស្កេន​ម្រាមដៃ​នៅ​លើ​អេក្រង់​ជំនាន់​ទី7​។ ការ​ធ្វើ​ឲ្យ​ប្រសើ​នូវ​គុណភាព​របស់​អង្គ​រឹង​ និង​ Softwear​ បាន​លើកកម្ពស់​នូវ​សមត្ថភាព​នៃ​ល្បឿន​ និង​ប្រសិទ្ធភាព​ស្កេន​ម្រាមដៃ​។

    កាមេរ៉ា​បី​គ្រាប់​ ទំហំ​ 48​ MP​ និង​ កាមេរ៉ា​មុខ​ទំហំ​ 20​ MP​ ដោយ​ប្រើប្រាស់​នូវ​ម៉ូទ័រ​ផុស​ឡើង​
    Mi​ 9T​ បំពាក់​នូវ​កាមេរ៉ា​កាណុង​ AI​ ចំនួន​បី​គ្រាប់​ ដោយ​កាមេរ៉ា​ស្នូល​មាន​ទំហំ​ 48​ MP​ ជាមួយនឹង​ sensor​ 1/2″ Sony​ flagship​ IMX​ 582​ ដែល​អាច​ថត​បាន​រូបភាព​ដែល​មាន​ resolution​ ខ្ពស់​។ ចំពោះ​រូបភាព​ពេលយប់​ (night​ portraits​) sensor​ របស់​កាមេរ៉ា​អាច​គាំទ្រ​ក្នុង​ការ​រួម​បញ្ជូល​គ្នា​នូវ​ pixels​ 4 ដើម្បី​បង្កើត​ជា​ pixels​ ធំ​ 1.6μm​ ដើម្បី​ចាប់​យក​រូបភាព​កាន់​លម្អិត​ក្នុង​ស្ថានភាព​ដែល​មាន​ពន្លឺ​ខ្សោយ​។

    ក្រៅពី​កាមេរ៉ា​ស្នូល​ទំហំ48​ MP​, Mi​ 9T​ ក៏​មាន​កាមេរ៉ា​ទីពីរ​បំពាក់​មក​ជាមួយ​ ultra​ wide​-angle​ lens​ ដែល​មាន​ទំហំ13​ MP​ ដែល​មាន​ field​ of​ view​ ​កម្រិត​ 124.8​ degree​ និង​កាមេរ៉ា​ទីបី​ដែល​បំពាក់​មក​ជាមួយ​ telephoto​ lens​ ​ទំហំ​ 8MP​។ ជម្រើស​ដែល​ផ្តល់​ឲ្យ​ពី​ការ​រួមបញ្ចូល​គ្នា​នៃ​កាមេរ៉ា​ទាំង​បី​នេះ​ អាច​គ្រប់​ដណ្តប់​ទៅលើ​ការកំណត់​ជាច្រើន​ ហើយក៏​ផ្តល់​នូវ​បទពិសោធន៍​ថតរូប​ដូច​ទៅ​នឹង​កាមេរ៉ា​ Single​ Lens​ Reflex​ (SLR​) ផង​ដែរ​។

    Mi​ 9T​ បំពាក់​នូវ​កាមេរ៉ា​មុខ​ទំហំ​ 20​ MP​ ដោយ​ប្រើប្រាស់​នៅ​ម៉ូទ័រ​ផុស​ឡើង​ និង​ភ្ជាប់​ជាមួយ​គម្រប​កញ្ចក់​ត្បួង​ពណ៌ខៀវ​។ នៅពេល​កាមេរ៉ា​ផុស​ឡើង​ វា​មាន​បញ្ចេញ​នូវ​ពន្លឺ​ និង​មាន​ sound​ effects​ មួយ​ក្នុងចំណោម​ sound​ effectsទាំង​ប្រាំមួយ​។ ចំពោះ​រង្វង់​ពន្លឺ​នៅ​ខាងលើ​វា​នឹង​ភ្លឺឡើង​ជា​សញ្ញា​នៅពេល​ទទួល​បាន​សារ​ និង​ក្នុង​ស្ថានភាព​បញ្ចូល​ថ្ម​។ ការ​ថតរូប​ selfies​ ជា​ក្រុម​ជាមួយ​មុខងារ​ panorama​ គឺ​អាច​ដាក់​ផ្តេក​កាមេរ៉ា​ ដែល​អាច​ឲ្យ​លោកអ្នក​ថតរូប​មិត្ត​ភ័ក្តិ​ទាំងអស់​ក្នុង​ពេល​តែម្តង​បាន​។

    ថ្ម​កំលាំង​ខ្លាំង​ទំហំ​ 4000mAh​ និង​ការ​ទទួលស្គាល់​កម្រិត​សម្លេង​ NFC​ and​ Hi​-Res​
    Mi​ 9T​ មាន​ថ្ម​កំលាំង​ខ្លាំង​ទំហំ​ 4000mAh​ និង​ទម្រង់​សន្សំសំចៃ​ថាមពល​ AI​ ដែល​អាច​ធ្វើការ​ផ្លាស់​ប្តូរ​កម្រិត​ពន្លឺ​របស់​អេក្រង់​ដោយ​ស្វ័យប្រវត្តិ​ ព្រមទាំង​ដំណើរការ​ទម្រង់​ sleep​ mode​ នៅពេល​យប់​ទៀតផង​ ហើយ​កំលាំង​ថ្ម​អាច​ប្រើប្រាស់​បាន​មួយថ្ងៃ​។ Mi​ 9T​ គាំទ្រ​កំលាំង​សាក​ថ្ម​ដល់ទៅ​ 18W​។ Mi​ 9T​ ផ្តល់​នូវ​ពហុមុខ​ងារ​ NFC​ ជាមួយ​ល្បឿន​នៃ​ការ​ទូទាត់​ជួញដូរ​កើនឡើង​ដល់ទៅ​ 30​% ។ វា​ក៏អាច​ផ្តល់​នូវ​គុណភាព​សម្លេង​ដ៏​អស្ចារ្យ​ ដោយ​បំពាក់​មក​ជាមួយ​ Speaker​ 1217SLS​ និង​ Smart​ PA​ ព្រមទាំង​ sound​ chamber​ ធំ​ទំហំ0.9cc​ ដែល​ធ្វើគុណ​ភាព​សម្លេង​ចាក់​ទៅ​លឺ​ខ្លាំង​ពិរោះ​ល្អ​។ ហើយ​ Mi​ 9T​ នៅតែ​រក្សា​រុន​ដោត​កាស​ត្រចៀក3.5mm​ ហើយក៏​ទទួល​បានការ​ទទួលស្គាល់​ផ្នែក​គុណភាព​សម្លេងHi​-Res​ Audio​។

    តម្លៃ​
    Mi​ 9T​ ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃទី៧​ ខែកក្កដា​ ដែល​មាន​បី​ពណ៌​ គឺ​ពណ៌ខ្មៅ​ ពណ៌ខៀវ​ និង​ពណ៌ក្រហម​ លក់​ក្នុង​តម្លៃ​ 299​$ (6GB​ + 64GB​), 339​$ (6GB​ + 128GB​)

    ការប្រកាស​មកដល់​របស់​ Redmi7A​ និង​ការ​ដាក់​លក់​ Note7​
    ស្រប​ពេល​ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​ Xiaomi​ ក៏បាន​ប្រកាស​ចេញ​នូវ​ស្មា​តហ្វូ​នប្រ​ភេទ​ថ្មី​ Redmi7A​ ដែល​ប្រើ​បន្ទះ​ Chip​ Qualcomm​ 439​ កំលាំង​ថ្ម​កើនឡើង​ដល់4000mAh​ បើ​ប្រៀបធៀប​ជាមួយ​ Redmi6A​ វិញ​ គឺ​ ID​ finishing​ បាន​ទទួលការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ ប៉ុន្តែ​តម្លៃ​លើ​ទីផ្សារ​រក្សា​នៅ​ដូចដើម​គឺ​ 2 + 16​ តម្លៃ​ 99​$ , 2 + 32​ តម្លៃ​ 119​$។ ចំពោះ​ការផ្សាយ​ផ្ទាល់​តាម​ Facebook​ អំពី​ការ​ធ្វើតេស្ត​ផ្ទាល់​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​។ សូម​តាមដាន​តាមរយៈ​ FB​ ID​: Mi​ Cambodia​.

    ចំណែក​ Hero​ Model​ Middle​ range​ Note7​ មាន​ក្នុង​ស្តុក​ហើយ​ លក់​ក្នុង​តម្លៃ​ 199​$ សម្រាប់​ទំហំ​ ( 4 + 64​)។
    ផលិតផល​ប្រព័ន្ធ​អេកូ​ (Eco​-System​ products​)
    ក្រុមហ៊ុន​ Xiaomi​ គឺជា​ platform​ ទីមួយ​នៃ​អ្នកប្រើ​ប្រាស់​បណ្តាញ​ IoT​ បាន​តភ្ជាប់​គ្រឿងបរិក្ខារ​លើស​ពី​ 171លាន​គ្រឿង​នៅ​ជាង​ 80​ ប្រទេស​។ ប្រជាជន​ទូទាំង​ពិភពលោក​សុទ្ធតែ​សង្ឃឹមថា​ចង់បាន​ផលិតផល​គុណភាព​ខ្ពស់​ដែល​មានតម្លៃ​សមរម្យ​មក​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​។ លោក​ ​; Gao​ Feng​ ដែល​ជា​ប្រធាន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញថា​ ដោយ​ឈរ​លើ​ការ​រីក​ចំរើន​ និង​តម្រូវការ​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​ យើងខ្ញុំ​ជឿជាក់​ថា​ផលិតផល​ប្រព័ន្ធ​អេកូ​ជាច្រើន​របស់​ក្រុមហ៊ុន​ Xiaomi​ នឹង​ជួយ​ដល់​អតិថិជន​ រួមមាន​ Mi​ TV​ និង​ដំណោះស្រាយ​គ្រឿង​សង្ហា​រឹម​ឆ្លាតវៃ​ជាដើម​។