ពី 1ថ្ងៃទៅ 1ថ្ងៃ ពិភពលោកបាននិងកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ព្រោះរបត់នៃបច្ចេកវិទ្យា និងការប្រកួតប្រជែងកាន់តែខ្លាំងនៃប្រទេសអភិវឌ្ឍន៍នានាដែលធ្វើឱ្យតម្រូវការជំនាញចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរ។ បច្ចុប្បន្ននេះមានជំនាញខ្លះសិស្សរៀនមិនទាន់ចប់ស្រួលបួលផង ពិភពលោកក៏ទៅហួសបាត់ ដែលធ្វើឱ្យការងារនោះបាត់បង់តម្លៃ ហើយសិស្ស និស្សិតត្រូវរតតាមជំនាញថ្មីៗដែលធ្វើឱ្យពួកគេចំណាយពេលវេលាច្រើនក្នុងដំណើរជីវិតដើម្បីស្វែងរកភាពរីកចម្រើនក្នុងអាជីពការងារ និងការប្រកួតប្រជែង។
លោក ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញអេឌ្យូខេសិន គ្រុប បានលើកឡើងក្នុងកម្មវិធីធ្វើបទបង្ហាញពីកម្មវិធីរបស់សាលារៀន Leaderland English Academy ថា ពិភពលោកបច្ចុប្បន្ននេះមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលបច្ចេកវិទ្យាកាន់តែវិវឌ្ឍលឿន មនុស្សកាន់តែត្រូវការចំណេះដឹងខ្ពស់ ហើយលើសពីនេះទៅទៀត ក៏ត្រូវការផងដែរនូវជំនាញថ្មីៗដើម្បីឱ្យទាន់បម្រែបម្រួលទាំងអស់នេះ។ របត់នៃតម្រូវការពិភពលោកអាចនឹងធ្វើឱ្យជំនាញចាស់ៗមួយចំនួនត្រូវបាត់បង់តម្លៃដោយសារតែវិធីសាស្ត្រនៃការធ្វើការងារត្រូវផ្លាស់ប្តូរ ហេតុនេះជំនាញខ្លះទម្រាំសិស្សរៀនចប់ ពិភពលោកក៏លែងត្រូវការចំណេះដឹងទាំងអស់នោះបាត់ទៅហើយ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើយុវជនចេះជំនាញសំខាន់ៗមួយចំនួនដែលស្របនឹងរបត់នៃសតវត្សរ៍ទី21នេះ ទោះបីពិភពលោកមានភាពប្រែប្រួលដល់ណាក៏គាត់នៅតែអាចឈរជើងក្នុងទីផ្សារការងារ និងមានតម្លៃសម្រាប់គ្រប់សម័យកាលបានទាំងអស់។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “ជំនាញភាសា ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងបច្ចេកវិទ្យា ជាជំនាញដែលពិភពលោកត្រូវការ និងរក្សាបានសារៈសំខាន់ជាប់ជានិច្ច បើទោះបីជាពិភពលោកប្រែប្រួលដល់ណាក៏ដោយ”។

ស្ថាបនិកស្ថាប័នអប់រំខាងលើបានបង្ហាញហេតុផលផងដែរថា នៅថ្ងៃអនាគតពិភពលោកនឹងកាន់តែខិតជិតគ្នា ហើយចរន្តនៃលំហូរប្រជាជនកាន់តែទូលំទូលាយទៅៗ ដែលធ្វើឱ្យប្រជាជនកាន់តែមានសេរីភាពក្នុងការធ្វើការងារ ឬរកស៊ីនៅគ្រប់ទីកន្លែង។ ហេតុនេះប្រសិនបើយុវជនចេះជំនាញភាសាច្បាស់លាស់ នោះគាត់នឹងអាចងាយស្រួលក្នុងការប្រកួតប្រជែងកាន់តែខ្លាំង ដោយគាត់អាចទៅធ្វើការងារ ឬទាញយកឱកាសការងារយ៉ាងទូលំទូលាយលើពិភពលោក មិនមែនរង់ចាំតែឱកាសការងារក្នុងស្រុកនោះទេ។ ម្យ៉ាងវិញទៀត សម្រាប់ការធ្វើអាជីវកម្មក៏ដូចគ្នាដែរ ភាសា ជាផ្នែកមួយដ៏សំខាន់ក្នុងការទំនាក់ទំនង និងជាឈ្នាន់សម្រាប់ការតភ្ជាប់អាជីវកម្ម រួមទាំងស្រាវជ្រាវឱ្យដឹងពីប្រភពចំណេះដឹងសំខាន់ៗសម្រាប់អភិវឌ្ឍន៍។ ហេតុនេះប្រសិនបើមិនមានចំណេះដឹងភាសាសកលច្បាស់លាស់ទេ យុវជនជំនាន់ថ្មីនឹងជួបផលលំបាកជាខ្លាំងលើគ្រប់ផ្នែកទាំងអស់ មិនថាការរស់នៅ ការធ្វើការងារ ឬការធ្វើអាជីវកម្មនោះទេ។
បន្ថែមពីលើនេះជំនាញភាពជាអ្នកដឹកនាំក៏ជាជំនាញមួយសំខាន់ដែរ ដែលមនុស្សមិនអាចខ្វះបាន ព្រោះបន្តិចទៀតម៉ាស៊ីនស្វ័យប្រវត្តិនឹងធ្វើការងារជំនួសមនុស្ស ដែលធ្វើឱ្យអាជីពការងារជាច្រើនអាចនឹងបាត់បង់។ តែទោះបីជាយ៉ាងនេះក៏ដោយ ជំនាញភាពជាអ្នកដឹកនាំនៅតែសំខាន់គ្រប់សម័យកាល ព្រោះម៉ាស៊ីនមិនអាចមានភាពជាអ្នកដឹកនាំបានទេ ហើយម៉ាស៊ីនក៏គ្មានភាពបត់បែនក្នុងការដឹកនាំដូចមនុស្សដែរ។ ការដែលយុវជនមានភាពជាអ្នកដឹកនាំខ្ពស់ មិនថាតែនៅពេលអនាគតនោះទេ សូម្បីតែបច្ចុប្បន្នក៏គ្រប់គ្រឹះស្ថាន និងស្ថាប័នទាំងអស់ ទាំងរដ្ឋ និងឯកជន ក៏សុទ្ធតែត្រូវការមនុស្សប្រភេទនេះដែរ ព្រោះមនុស្សដែលមានភាពជាអ្នកដឹកនាំខ្ពស់អាចធ្វើការងារមានប្រសិទ្ធភាពខ្ពស់បំផុត។

ចំណែកឯជំនាញសហគ្រិនភាពវិញ លោក ប៉ិច ប៉ូឡែន បានបញ្ជាក់ថា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់បរិបទអនាគត និងជាពិសេសសម្រាប់ប្រជាជនខ្មែរយើង ព្រោះសហគ្រិនភាពអាចជួយដល់យុវជនខ្លួនឯងផ្ទាល់ឱ្យបង្កើតបាននូវផលិតផល ឬសេវាកម្មប្រកបដោយមោទនភាពផង និងអាចជួយដល់សង្គម រួមទាំងប្រជាជនជាច្រើនផ្សេងទៀតផង តាមរយៈការផ្តល់ការងារដល់ពួកគេ។ ប្រសិនបើយុវជនចេះជំនាញសហគ្រិនភាព នោះយើងនៅតែអាចទាញយកបានផលចំណេញនៅគ្រប់កាលៈទេសៈទាំងអស់ព្រោះខណៈពេលដែលម៉ាស៊ីនកាន់តែឆ្លាត មនុស្សទូទៅកាន់តែត្រូវបត់បែន សហគ្រិនកាន់តែមានឱកាសខ្ពស់ក្នុងការគ្រប់គ្រង ហើយទាញយកប្រយោជន៍ជាវិជ្ជមានបានកាន់តែល្អ។ ហេតុនេះប្រសិនបើក្មេងៗជំនាន់ក្រោយមានចំណេះដឹងល្អផ្នែកសហគ្រិនភាព នោះពួកគេនឹងត្រៀមខ្លួនបានល្អក្នុងការទទួលយកភាពវិជ្ជមាន ដោយមិនចាំបាច់ព្រួយបារម្ភពីអនាគតនោះទេ។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “ក្នុងរបត់ដែលបច្ចេកវិទ្យាកាន់តែសំខាន់នេះ យុវជនចាំបាច់ត្រូវតែចេះបច្ចេកវិទ្យា ព្រោះទន្ទឹមនឹងម៉ាស៊ីនអាចធ្វើការងារជំនួសអាជីពមួយចំនួនបាន ពិភពលោកក៏ត្រូវការអ្នកគ្រប់គ្រងម៉ាស៊ីនទាំងអស់នោះច្រើនផងដែរ ហេតុនេះបើចេះបច្ចេកវិទ្យា យើងនៅតែជាមនុស្សដែលគេត្រូវការ”។
លោក ប៉ិច ប៉ូឡែន បានបន្ថែមទៀតថា ដោយមើលឃើញពីសារៈសំខាន់នៃចំណេះដឹងមិនអាចខ្វះបានទាំងអស់នេះហើយ ទើបយើងបង្កើតឱ្យមានសាលា Leaderland English Academy ថ្មីមួយទៀតដើម្បីផ្តល់នូវចំណេះដឹងសំខាន់ៗទាំងអស់នៅកន្លែងតែមួយ សម្រាប់បណ្តុះបណ្តាលយុវជនជំនាន់ថ្មីរបស់យើងឱ្យក្លាយជាមនុស្សដែលមានចំណេះដឹង ជំនាញ និងសក្តានុពលខ្លាំង ឆ្លើយតបជាមួយនឹងសម័យកាលថ្មី។ យើងបានបំពាក់បច្ចេកវិទ្យាទំនើបៗដូចជាកម្មវីធី AR (argument reality) ដែលអាចឱ្យសិស្សកាន់តែយល់ពីមេរៀន ដោយគ្រាន់តែយកឧបករណ៍អេឡិចត្រូនិកថតរូបភាពក្នុងសៀវភៅ នោះនឹងបង្ហាញពីព័ត៌មានកាន់តែលម្អិតពីដំណើរការនៃមេរៀននោះទាំងមូល រួមទាំងឧបករណ៍ VR (virtual reality) ជាច្រើនគ្រឿង ពីក្រុមហ៊ុន SilVRgrow TECHNOLOGY PTE LTD ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំឈានមុខគេដែលមានឧបករណ៍សម្រាប់បច្ចេកវិទ្យា VR និង AR ដើម្បីឱ្យសិស្សទទួលបទពិសោធថ្មីនៃការអប់រំកាន់តែលម្អិត ទំនើប និងច្បាស់លាស់។ បន្ថែមពីលើនេះ យើងក៏បង្កើតកម្មវីធីសិក្សាប្រកបដោយភាពយកចិត្តទុកដាក់ សំដៅផ្តល់សមត្ថភាពច្បាស់លាស់លើផ្នែកភាសា ភាពជាអ្នកដឹកនាំ សហគ្រិនភាព និងបច្ចេកវិទ្យា។

សាលារៀន LEADERLAND English Academy មានទីតាំងស្ថិតនៅ ផ្ទះលេខ 119A ផ្លូវលេខ 644 សង្កាត់ច្បារអំពៅ1 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សាលាទទួលបង្រៀនសិស្សចាប់ពីអាយុ13ឆ្នាំឡើងទៅ និងចាប់ផ្តើមបើកទទួលចុះឈ្មោះសិស្ស ចាប់ពីថ្ងៃនេះ តទៅ។ ចុះឈ្មោះចាប់ពីអំឡុងពេលនេះ រហូតដល់ថ្ងៃទី31 ខែកក្កដា នឹងទទួលបានការផ្តល់ជូនប្រូម៉ូសិន ពិសេសពីសាលាផងដែរ៕






















មនុស្សជាច្រើនបានជួបជុំគ្នាដាច់យប់នៅថ្ងៃចុងសប្តាហ៍។ យ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមកំណត់រយៈពេលគេងបន្ថែមឱ្យបានមួយ ឬពីរម៉ោង ដូច្នេះអ្នកអាចរក្សាប្រព័ន្ធគ្រប់គ្រងសរីរាង្គរបស់អ្នកឱ្យមានសុខភាពល្អបាន។ ការប្រកាន់ខ្ជាប់នូវទម្លាប់នេះឱ្យបានទៀងទាត់ពេលវេលា អាចជួយអ្នកឱ្យរក្សាទម្លាប់គេងបានយ៉ាងល្អ។ គន្លឹះសំខាន់នោះគឺ ការចូលគេង និងភ្ញាក់ពីដំណេកទៀងពេលវេលាជារៀងរាល់ថ្ងៃ ដែលអាចជួយបង្កើតនូវពេលវេលាគេងមួយទៀងទាត់ប្រចាំថ្ងៃ។ ទោះបីជាទម្លាប់នេះអាចចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីធ្វើឱ្យអ្នកសម្របខ្លួបាននក៏ដោយ ប៉ុន្តែខួរក្បាល និងរាងកាយរបស់អ្នកនឹងទម្លាប់គេង និងភ្ញាក់ពីដំណេកដោយខ្លួនឯងជាមិនខាន។
វាមានផលប៉ះពាល់ខ្លាំង នៅពេលដែលអ្នកប្រើទូរស័ព្ទនៅជិតភ្នែក មុនពេលអ្នកចូលគេង។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកពិតជាមិនអាចឈប់ប្រើប្រាស់គ្រឿងអេឡិតត្រូនិកនៅមុនពេលគេងទេនោះ អ្នកនៅមានវិធីសាស្ត្រមួយចំនួនដែលអាចជួយកាត់បន្ថយផល់ប៉ះពាល់របស់វាបាន ដូចជា៖
បរិយាកាសកន្លែងគេងរបស់អ្នក គឺសំខាន់ណាស់ ដើម្បីជួយឱ្យអ្នកគេងនៅពេលយប់បានលក់ស្រួល។ ដើម្បីឱ្យខួរក្បាលរបស់អ្នកស៊ាំទៅនឹងគ្រែគេង និងការគេង អ្នកត្រូវរៀបចំគ្រែគេងរបស់អ្នកសម្រាប់តែគេងប៉ុណ្ណោះ។ ក្នុងន័យនេះ គឺអ្នកត្រូវប្រាកដថា គ្រែ និងបន្ទប់របស់អ្នក ត្រូវតែស្អាត និងមិនផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀតសូមចៀសវាងដាក់របស់របរច្រើនពេកនៅលើគ្រែ ព្រោះវាអាចរំខានដល់ដំណេករបស់អ្នក។ អ្នកត្រូវប្រាកដថា បរិយាកាសនៅក្នុងបន្ទប់គេងមានផាសុកភាព ហើយអ្នកក៏គួរតែប្រើខ្នើយ ភួយ និងកម្រាលពូកដែលសមស្របផងដែរ។ ការជ្រើសរើសប្រើខ្នើយឱ្យត្រូវ អាចជួយអ្នកឱ្យមានអារម្មណ៍កាន់តែស្រួលខ្លួននៅពេលដាក់ខ្លួនគេង ឬកើយទៅស្រួលក ក្បាល ស្មា និងឆ្អឹងកងខ្នងរបស់អ្នក។ មិនតែប៉ុណ្ណោះ ការរក្សាសីតុណ្ហភាពនៅក្នុងបន្ទប់គេងរបស់អ្នកក្នុងកម្រិតមួយមិនឱ្យត្រជាក់ពេក ឬក្ដៅពេក ក៏អាចជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់ផងដែរ។
អ្នកប្រហែលធ្លាប់ទទួលការណែនាំឱ្យចៀសវាងការទទួលទានទឹកក្រោយម៉ោង8យប់ ឬទទួលទានឱ្យបានច្រើនម៉ោងមុនពេលចូលគេងហើយ។ ទាំងនេះគ្រាន់តែជារឿងនិយាយតៗគ្នាប៉ុណ្ណោះ អ្វីដែលអ្នកត្រូវធ្វើឱ្យប្រាកដនោះ គឺទទួលទានប្រភេទអាហារក្នុងបរិមាណត្រឹមត្រូវ ជាពិសេសនៅពេលទទួលទានអាហារពេលល្ងាចរួច។ សូមចៀសវាងការទទួលទានអាហារច្រើនជ្រុលពេក ហឹរពេក ឬអាហារដែលមានជាតិជូរខ្លាំងពេក ព្រោះវាអាចបណ្ដាលឱ្យរលាកបេះដូង និងពិបាកក្នុងការកិនរំលាយអាហារនៅពេលអ្នកជិតចូលគេង។ អ្នកក៏គួរតែកាត់បន្ថយរបបអាហារដែលផ្ទុកទៅដោយជាតិស្ករ និងស្ករសុទ្ធ ដូចជា នំប៉័ង បាយ មី និងគុយទាវជាដើម ព្រោះវាអាចបណ្ដាលឱ្យស្មារតីរបស់អ្នកស្វាង លែងងងុយគេង។ ការទទួលទានគ្រឿងស្រវឹង និងកាហ្វេអុីន ក៏អាចប៉ះពាល់ដល់វដ្ដនៃដំណេករបស់អ្នកផងដែរ។ ដើម្បីគេងនៅពេលយប់ឱ្យបានលក់ស្រួល អ្នកគប្បីទទួលទានអាហារដែលផ្ទុកដោយជាតិខ្លាញ់ល្អ និងកាបូអុីដ្រាត ដូចជា ទឹកដោះគោ យ៉ាអ៊ួ ផ្លែចេក ប៊័រ ដំឡូងជ្វា ឬគ្រាប់ធញ្ញជាតិផ្សេងៗជាដើម។ កត្តានេះនឹងជួយឱ្យអ្នកឆាប់ឆ្អែត និងមិនកូរពោះពេលគេង។
ក្រោយពេលបញ្ចេញចលនារាងកាយនៅពេលថ្ងៃរួចមក ជាធម្មតាវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា អស់កម្លាំងនៅពេលយប់។ សកម្មភាពទាំងនេះ ធ្វើឱ្យអ្នកហត់នឿយ និងជួយឱ្យអ្នកឆាប់គេងលក់។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការហាត់ចលនារាងកាយទៀងទាត់ ជួយឱ្យគេងលក់ស្រួល។ ប្រការនេះក៏មានប្រសិទ្ធភាពចំពោះវដ្ដសុខភាពផងដែរ ព្រោះការហាត់ប្រាណធ្វើឱ្យអ្នកគេងបានលក់ស្រួល និងជាកត្តាជួយឱ្យអ្នកអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ ទាំងក្នុងការងារ ឬការសិក្សាផងដែរ។ ក្រៅពីធ្វើលំហាត់ប្រាណអាចជួយឱ្យគេងលក់ស្រួល អ្នកក៏គួរតែហាត់ប្រាណ ដើម្បីថែរាង និងជួយឱ្យរាងកាយមានសុខភាពល្អផងដែរ។ ការសម្រាកគ្រប់គ្រាន់នៅពេលយប់ និងហាត់ប្រាណនៅពេលថ្ងៃឱ្យបានត្រឹមត្រូវអាចជួយឱ្យអ្នករស់នៅមានសុខភាពល្អ៕