ប្រយោជន៍ល្អៗរបស់ទឹកសាប៊ូលាងចាន មិនមែនល្អគ្រាន់តែសម្រាប់ប្រើលាងសម្អាតចានឱ្យបានស្អាតហ្មត់ចត់ប៉ុណ្ណោះទេ តែខាងក្រោមនេះ គឺជាប្រយោជន៍ល្អៗផ្សេងទៀតរបស់ទឹកសាប៊ូលាងចានដែលនៅពេលបានដឹងហើយ នឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះទាំងឡាយនឹកស្ងើចក្នុងចិត្តមិនខាន…។
1. កម្ចាត់ស្នាមប្រឡាក់ខ្លាញ់លើខោអាវ
បើចៃដន្យបងៗមេផ្ទះចម្អិនអាហារបែបខ្លាញ់ៗ(ដូចជាបំពង ចៀន-ល-) រួចចៃដន្យខ្លាញ់ក្នុងខ្ទះកំពប់ ឬខ្ទាតមកប្រឡាក់លើខោអាវនោះ សូមកុំអាលភ្ញាក់ផ្អើលអី ចូរយកទឹកសាប៊ូលាងចានមកដុសលើកន្លែងប្រឡាក់នោះ ហើយលាងសម្អាតចេញដោយទឹកធម្មតា(វិធីនេះក៏ប្រើបានផលល្អជាមួយស្នាមប្រឡាក់ក្អែលនៅលើ-កអាវដែរ) ស្នាមប្រឡាក់ខ្លាញ់នោះនឹងរលាយបាត់អស់ និងមិនធ្វើឱ្យខូចសាច់ក្រណាត់ដូចសាប៊ូម្សៅទៀតផង។
2. សម្អាតកម្រាលឥដ្ឋផ្ទះបាយ និងកម្រាលឥដ្ឋបន្ទប់ទឹក
ដោយចាក់ទឹកសាប៊ូលាងចាន 2ស្លាបព្រាបាយទៅក្នុងធុងដែលមានទឹកក្តៅឧណ្ហៗ ហើយជូតសម្អាតកម្រាលឥដ្ឋការ៉ូទាំងនោះ វានឹងធ្វើឱ្យកម្រាលឥដ្ឋនោះស្អាតហ្មត់ចត់រលោងលែងរអិល និងថែមទាំងក្រអូបក្លិនក្រូចឆ្មាររបស់ទឹកសាប៊ូលាងចានទៀតផង។
3. សម្អាតគ្រឿងសង្ហារិមខាងក្រៅផ្ទះ
បន្តក់ទឹកសាប៊ូលាងចានទៅក្នុងចានដែលមានទឹកក្តៅឧណ្ហៗ បន្ទាប់ពីនោះយកទៅជូតសម្អាតតុ និងកៅអីដែលនៅក្នុងសួនច្បារ ឬនៅលើរានហាលខាងក្រៅផ្ទះ បន្ទាប់មកលាងសម្អាតដោយទឹកស្អាត… ស្នាមប្រឡាក់ផ្សេងៗ និងកំណកធូលីដីទាំងប៉ុន្មាននឹងរលាយបាត់អស់មិនខាន។
4. សម្អាតក្រាសសិតសក់ និងច្រាស
ភាពកខ្វក់ដែលកកជាប់នៅលើក្រាសសិតសក់បង្កខ្លួនឡើងពីផលិតផលកែច្នៃសក់ និងជាតិខ្លាញ់លើស្បែកក្បាល ដូច្នេះចូរសម្អាតវាដោយទឹកសាប៊ូលាងចានលាយជាមួយទឹកក្តៅឧណ្ហៗ ដោយត្រាំទុកចោលមួយស្របក់ បន្ទាប់មកយកច្រាសដុសធ្មេញ មកដុសខាត់ស្នាមកំណកកខ្វក់ដែលនៅជាប់សេសសល់ទាំងនោះចេញ។
5. ប្រើបោកគក់ខោអាវណាដែលត្រូវថែទាំជាពិសេស
យើងអាចប្រើទឹកសាប៊ូលាងចានជំនួសសាប៊ូម្សៅ ដើម្បីបោកគក់សម្លៀកបំពាក់ណាដែលត្រូវការការថែទាំជាពិសេសបានដូចគ្នា។
6. ប្រើសម្រាប់ទាក់ទាញ និងកម្ចាត់សត្វល្អិត
បន្តក់ទឹកសាប៊ូលាងចាន 3ដំណក់ចូលទៅក្នុងចានទឹកសាជូរ(ដែលនឹងទាក់ទាញសត្វល្អិតៗឱ្យមកតោង) ទឹកល្បាយនេះនឹងកាត់បន្ថយភាពតឹងលើផ្ទៃទឹក និងធ្វើឱ្យសត្វល្អិតទាំងនោះលង់ទឹកស្លាប់នៅទីបំផុត។
7. កម្ចាត់ស្នាមប្រឡាក់លើកម្រាលព្រំ
លាយទឹកសាប៊ូលាងចាន 1ស្លាបព្រាបាយនៅក្នុងទឹកក្តៅឧណ្ហៗ 2កូនចាន ហើយយកក្រណាត់សជ្រលក់ទឹកល្បាយនោះយកមកសង្កត់ៗពីលើស្នាមប្រឡាក់ រហូតទាល់តែស្នាមប្រឡាក់នោះជ្រាបចូលមកនៅក្នុងក្រណាត់ស និងរលុបបាត់អស់ពីកម្រាលព្រំ បន្ទាប់ពីនោះជូតសម្អាតដោយទឹកស្អាត និងយកក្រណាត់ស្អាតមកជូតប្តិតទឹកចេញឱ្យស្ងួត។
8. ជូតសម្អាតទូដាក់ម្ហូបនៅក្នុងផ្ទះបាយ
ទូដាក់ម្ហូបនៅក្នុងចង្ក្រានបាយក៏អាចប្រឡាក់បានដែរតាមរយៈខ្លាញ់ និងអាហារផ្សេងៗដែលកំពប់ ឬខ្ទាតទៅប្រឡាក់ ដូច្នេះចូរលាយទឹកសាប៊ូលាងចានបន្តិចនៅក្នុងកំប៉ុងបាញ់ទឹក(ដបស្រ្បៃយ៍)ដែលមានទឹកក្តៅឧណ្ហៗ ហើយបាញ់ឱ្យសព្វពីលើកន្លែងមានស្នាមប្រឡាក់ បន្ទាប់ពីនោះជូតចេញដោយក្រណាត់ជ្រលក់ទឹកស្អាតដែលពូតឱ្យស្ងួតរួចហើយ។
បានដឹងពីគុណប្រយោជន៍ល្អៗផ្សេងទៀតរបស់ទឹកសាប៊ូលាងចានដូចខាងលើនេះហើយ កុំភ្លេចប្រាប់តៗគ្នាផងណា៎៕




ធ្វើយ៉ាងណាទើបក្លាយជាការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនិត
2. អ្នកគិតវិភាគ (Thinker) ជាអ្នករៀនយល់ដឹងតាមរយ:ការប្រើគំនិត ត្រិះរិះពិចារណា រួចបង្កើតគំនិតរួមបែបទ្រឹស្តី និងតាមរយ:ការសង្កេត។កុមារប្រភេទនេះនឹងរៀនសូត្របានល្អបំផុតតាមរយ:ការស្តាប់ការបរិយាយ និងការសាកល្បងព័ត៌មានដោយខ្លួនឯង។
3. អ្នកសម្រេចចិត្ត (Dicider) ជាអ្នកទទួលយល់ដឹងដោយអាស្រ័យលើការគិត និងការសាកល្បងធ្វើអ្វីមួយ។ កុមារប្រភេទនេះ នឹងរៀនសូត្របានល្អ នៅពេលណាដែលមានការប្រតិបត្តិ(អនុវត្ត)។
4. អ្នកគិតស្រាវជ្រាវ ច្នៃប្រឌិត (Imagination) ជាអ្នកដែលទទួលយល់ដឹងតាមរយ:បទពិសោធពិត ដោយប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានទទួលពីការសាកល្បងយ៉ាងពិតប្រាកដ ហើយនិងការបានធ្វើដោយផ្ទាល់។ កុមារប្រភេទនេះនឹងរៀនយល់ដឹងបានល្អតាមរយ:វិធីបង្រៀនបែបសិក្សាដោយខ្លួនឯង។







2. អ្នកត្រូវគ្រប់គ្រងលើកត្តាផ្សេងៗ ដែលអាចបណ្ដាលឱ្យអាការជំងឺកម្រើកឡើងមកវិញដូចជា គ្រប់គ្រងលើអាការសម្ពាធឈាម និងជំងឺលើសឈាមជាដើម ដើម្បីជួយឱ្យចង្វាក់បេះដូង និងលំហូរឈាមស្ថិតនៅក្នុងលំដាប់ឈាមធម្មតា។ ត្រូវគ្រប់គ្រងអាការជំងឺទឹកនោមផ្អែម កុំឱ្យលើសបរិមាណជាតិស្ករក្នុងឈាម និងត្រូវគ្រប់គ្រងបរិមាណជាតិខ្លាញ់ក្នុងសរសៃឈាមកុំឱ្យលើសដូចគ្នាដែរ។
3. ត្រូវធ្វើការណាត់ជួបគ្រូពេទ្យជារៀងរាល់1សប្ដាហ៍ម្ដង ឬមួយខែម្ដង ដើម្បីពិនិត្យសុខភាពបេះដូង។
4. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ តែប្រសិនបើអ្នកមិនច្បាស់នៅក្នុងចិត្តអំពីរបៀបហាត់ប្រាណយ៉ាងណា ដើម្បីកុំឱ្យឆាប់នឿយហត់នោះ ឬអ្នកមានបញ្ហាខ្លាចហាត់ប្រាណលើសពីកម្លាំងរបស់ខ្លួននោះ អ្នកគប្បីគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុនពេលធ្វើលំហាត់ដោយខ្លួនឯង។ គ្រូពេទ្យនឹងធ្វើការវាស់សម្ពាធឈាម ចង្វាក់បេះដូង ដើម្បីបញ្ជាក់ពីការចាប់ផ្ដើមធ្វើលំហាត់ប្រាណដោយវិធីសាស្ត្រណាមួយ ក្នុងកម្រិតណាមួយដែលស័ក្ដិសមជាមួយអ្នក និងប្រាប់ពីភាពខុសប្រក្រតីនៃការធ្វើលំហាត់ប្រាណ និងគួរបញ្ឈប់ ឬបន្តទៀត។
5. តមជក់បារី និងទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។
6. កម្ចាត់អារម្មណ៍តានតឹងរបស់អ្នកចេញពីក្នុងខ្លួន កុំឱ្យមានអារម្មណ៍តានតឹងកាន់តែធ្ងន់ធ្ងរឡើងឱ្យសោះ ព្រោះថា ប្រសិនបើអ្នកដឹងខ្លួនឯងកំពុងតែកើតអារម្មណ៍តានតឹង គួរតែបញ្ឈប់ការគិតរឿងនោះភ្លាមៗ ហើយគួរស្វែងរកវិធីសាស្ត្រ ឬក៏កន្លែងបន្ធូរអារម្មណ៍ភ្លាមៗដូចជា ការធ្វើការងារហត្ថកម្ម ទៅមើលកុន ស្ដាប់ចម្រៀងទៅមាត់សមុទ្រ ឬកន្លែងមានខ្យល់អាកាសត្រជាក់ៗ ដើម្បីជួយបន្ថយភាពតានតឹងក្នុងអារម្មណ៍ឱ្យធូរស្បើយឡើងវិញ។



– ដើមផ្កាជ័រពិតប្រាកដហើយថា ដើមឈើ និងផ្កា អាចជួយឱ្យផ្ទះមើលទៅស្រស់ស្អាត តែដើមផ្កាក្លែងក្លាយ ឬដើមឈើជ័រ អាចនឹងធ្វើឱ្យផ្ទះរបស់អ្នកមើលទៅមានតម្លៃថោក ឬបង្ហាញឱ្យឃើញពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅនោះអន់ ជាដើម ដូច្នេះគួរចំណាយប្រាក់ទិញដើមផ្កាមែនទែន ដែលទោះជាថ្លៃជាងមែន តែក៏មើលទៅល្អស្រស់បំព្រង និងធម្មជាតិខ្លាំងជាងច្រើនណាស់។
– មិនព្រមបកថង់ប្លាស្ទិក ឬស្រោមចេញមានវិធីផ្សេងៗទៀតជាច្រើនក្នុងការថែទាំរបស់របរប្រើប្រាស់ឱ្យនៅថ្មី ជាប់ធន់បានយូរ និងមិនប្រឡាក់ តែមិនមែនជាវិធីបែបនេះទេ…។