Author: ធឿន មករា

  • ពិតជាឡូយ…ទំនើបអស្ចារ្យខ្លាំងណាស់!! ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី បោក & សម្ងួត ក្នុងពេលតែមួយ!

    ពិតជាឡូយ…ទំនើបអស្ចារ្យខ្លាំងណាស់!! ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី បោក & សម្ងួត ក្នុងពេលតែមួយ!

    ភ្នំពេញ​ថ្ងៃទី​ ២៤​ ខែកក្កដា​ ឆ្នាំ២០១៩​៖ ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ស៊េរី​ថ្មី​ របស់​ សាម​សុង​ ចេញ​មក​ពេលនេះ​គឺ​ពិតជា​ធ្វើ​ឱ្យ​អតិថិជន​ទាំងអស់​ពេញចិត្ត​ និង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ជាក់ជា​ពុំខាន​ឡើយ​! ដូចដែល​អតិថិជន​បានដឹង​ហើយ​ថា​រដូវ​ធ្លាក់​ភ្លៀង​បាន​ចូល​មកដល់​ហើយ​ដូច្នេះ​បញ្ហា​ខ្វះ​ពន្លឺថ្ងៃ​គ្រប់គ្រាន់​សម្រាប់​ហាល​សម្លៀក​បពាក់​ ឬ សម្លៀកបំពាក់​សើម​ ស្ទើរ​ស្ងួត​ និង​មាន​ក្លិន​ផ្តុ​សគឺ​ជា​កង្វល់​សម្រាប់​អតិថិជន​ និង​បងៗ​ស្ត្រី​មេផ្ទះ​ទាំងអស់គ្នា​! ត្រូវ​អត់​? ឈប់​បារម្ភ​ទៀត​ទៅ​!ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ សាម​សុង​ ទ្វារ​ចំហៀង​ស៊េរី​ថ្មី​ចុងក្រោយ​ដែល​អាច​បោក​សម្អាត​ និង​សម្ងួត​សម្លៀកបំពាក់​បាន​យ៉ាង​ល្អ​ក្នុង​ពេល​តែមួយ​គឺ​អាច​ជួយ​អ្នក​បាន​ ថែមទាំង​ធ្វើ​ឱ្យ​ការរស់នៅ​របស់​លោកអ្នក​មាន​ភាព​ងាយស្រួល​ និង​មាន​ផាសុកភាព​ផង​ដែរ​!

    ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ទំនើប​អស្ចារ្យ​របស់​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ស៊េរី​ថ្មី​ចុងក្រោយ​នេះ​ដែល​អាច​ឱ្យ​អតិថិជន​ទាំងអស់​សម្រេចចិត្ត​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការ​ជ្រើសរើស​ម៉ាស៊ីន​បោកគក់​ដែល​ស័ក្តិសម​បំផុត​ ល្អ​បំផុត​ និង​សន្សំសំចៃ​បំផុត​ ពុំ​ធ្លាប់​មាន​៖

    * AI​-powered​ laundry​:
    ជាមួយនឹង​ប្រព័ន្ធ​ Q-rator​ ដ៏​វ័យ​ឆ្លាត​ក្នុង​ការកំណត់​កាលវិភាគ​ការ​បោកគក់​ដោយ​អាច​បញ្ជា​ និង​តាមដាន​បញ្ហា​នានា​តាមរយៈ​ស្មា​តហ្វូ​នបា​នយ៉ាង​ងាយស្រួល​បំផុត​។

    * Sanitize​ with​ air​ (Air​-Wash​):
    ជួយ​សម្អាត​ និង​សម្ងួត​សម្លៀកបំពាក់​ដោយ​មិន​ប្រើ​ទឹក​ ឬសាប៊ូ​ឡើយ​ដោយធ្វើ​ឱ្យ​សម្លៀកបំពាក់​ស្អាត​ មាន​អនាម័យ​ កម្ចាត់​ក្លិន​មិនល្អ​ កម្ចាត់​បាក់តេរី​ ឬសារ​ធាតុបង្ក​អា​ឡ័​កស៊ី​ផ្សេង​ៗ បាន​យ៉ាង​មានប្រសិទ្ធភាព​រហូតដល់​ 99​%!

    * Powerful​ Bubbles​ (Eco​ BubbleTM​ ):
    ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ សាម​សុង​ ក្នុង​ការសន្សំសំចៃ​ខ្ពស់​ដោយ​ការពារ​សាច់ក្រណាត់​ និង​ពណ៌​សម្លៀកបំពាក់​ក្នុង​ការ​ធ្វើ​ឱ្យ​ទឹក​ ឬម្សៅ​សាប៊ូ​បោកគក់​ក្លាយជា​ពពុះ​សុទ្ធ​ទាំងអស់​ដោយ​ជ្រាបចូល​សាច់ក្រណាត់​សម្លៀកបំពាក់​បាន​យ៉ាង​ល្អ​បំផុត​។

    * Hygienically​ Clean​ (Hygiene​ Steam​):
    បច្ចេកវិទ្យា​សម្អាត​សម្លៀកបំពាក់​ដោយ​បញ្ចេញ​ចំហាយទឹក​ក្តៅ​ចេញពី​បាត​ក្រោម​នៃ​ម៉ាស៊ីន​ដោយ​ផ្ទាល់​តែម្តង​! ជាពិសេស​បច្ចេកវិទ្យា​នេះ​មានប្រសិទ្ធភាព​កម្ចាត់​ស្នាម​ប្រឡាក់​ខ្លាំង​ដែល​ពិបាក​ជម្រះ​ និង​បាក់តេរី​ រហូតដល់​ 99​%!

    * 59​ minutes​ Wash​ &​ Dry​:
    មុខងារ​នៃ​បច្ចេកវិទ្យា​ចុងក្រោយ​នេះ​អាច​បោក​សម្អាត​សម្លៀកបំពាក់​រួចរាល់​ និង​អាច​ពាក់​បា​នភ្លាមៗ​ក្នុងរយៈពេល​តិច​ជាង​ 60​ នាទី​ តែប៉ុណ្ណោះ​! ជាពិសេស​ជួយ​សន្សំសំចៃ​ពេលវេលា​ និង​ថាមពល​បាន​យ៉ាងច្រើន​ទៀតផង​។

    * Less​ noise​ &​ Energy​:
    ជាមួយនឹង​បច្ចេកវិទ្យា​ Digital​ Inverter​ ជួយ​ឱ្យ​ម៉ាស៊ីន​ស្ងាត់​មិន​មាន​សំឡេង​រំខាន​ និង​ស៊ី​ថាមពល​តិច​ដោយមាន​ការធានា​រហូតដល់​ 10​ ឆ្នាំ​! យ៉ាងណា​ដែរ​? អស្ចារ្យ​ទេ​? បន្ទាប់ពី​លោកអ្នក​បានដឹង​ពី​លក្ខណៈ​ពិ​សេស​ៗរបស់​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ Addwash​ ទា្វរ​ចំហៀង​ សាម​សុង​ ស៊េរី​ថ្មី​ចុងក្រោយ​នេះ​ហើយ​ លោកអ្នក​នឹង​មិន​មានការ​អល់​ឯក​ទៀត​ឡើយ​ដើម្បី​ធ្វើ​ឱ្យ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​លោកអ្នក​ប្រកបដោយ​សុភមង្គល​ និង​មាន​ផាសុកភាព​។

    សម្រាប់​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​មក​សាកសួរ​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ទំនើប​សាម​សុង​ និង​ដេប៉ូ​ចែកចាយ​ផលិតផល​អេ​ឡិច​ត្រូ​និច​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ឬទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800​ 203​ 232​ ​។

  • កូរ៉េ-កម្ពុជា ជំរុញការបង្កើនកូតាសម្រាប់ពលករកម្ពុជា នៅឆ្នាំបន្តបន្ទាប់

    កូរ៉េ-កម្ពុជា ជំរុញការបង្កើនកូតាសម្រាប់ពលករកម្ពុជា នៅឆ្នាំបន្តបន្ទាប់

    សាធារណរដ្ឋ​កូរ៉េ​ នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុជា​បន្ថែម​ទៀត​ នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ ដោយសារតែ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ បាន​អនុវត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​ និង​កិច្ចសហការ​ល្អ​ រវាង​ប្រទេស​ទាំង2​ កម្ពុជា​-កូរ៉េ​។ នេះ​ជា​ការ​លើកឡើង​របស់​លោក​បណ្ឌិត​ KIM​ DONG​ MAN​ ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ឯកឧត្តម​បណ្ឌិត​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នា​ព្រឹក​ថ្ងៃទី​22​ ខែកក្កដា​ ឆ្នាំ​2019​ ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ​(EPS​) នៅ​ទី​ស្តី​ការក្រ​សួង​។

    ឯកឧត្តម​ អ៊ិ​ត សំ​ហេង​ បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ HRD​-KOREA​ ដែល​បន្ត​ជួយ​ជ្រើសរើស​កម្លាំង​ពលកម្ម​បរទេស​ ជាពិសេស​បងប្អូន​ពលករ​-ពល​ការិនី​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា​ ក្នុង​អាណត្តិ​ការងារ​របស់​លោក​បណ្ឌិត​ KIM​ DONG​ MAN​ រយៈពេល​ 3ឆ្នាំនេះ​ នឹង​កាន់តែ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​គណៈកម្មាធិការ​បណ្តុះបណ្តាល​ និង​បញ្ជូន​ពលករ​ទៅបរទេស​ នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(MTOSB​) និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ​ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ (HRD​-KOREA​) នឹង​កាន់តែ​ប្រសើរ​ឡើង​បន្ត​ទៀត​។

    ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​ ប្តេជ្ញា​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ លើ​វិស័យ​នៃ​ការ​បញ្ជូន​ពលករ​នេះ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង2​។

    ក្នុង​ឱកាស​នោះ​ដែរ​ ភាគី​កូរ៉េ​នឹង​ផ្តល់​ជូន​នូវ​អ្នកបច្ចេកទេស​ ដើម្បី​ជួយ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​បម្រើការ​ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ឱ្យ​ទទួល​បាន​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ប្រសើរ​ ខណៈ​ពួកគេ​ត្រឡប់​មក​ស្រុកកំណើត​វិញ​ នឹង​មាន​ជំនាញ​មួយ​ច្បាស់លាស់​បន្ថែម​ទៀត​។

    សូម​បញ្ជាក់​ថា​ ចាប់ពី​ឆ្នាំ​2007​មក​ ការ​ប្រឡង​តេ​ស្ត​សមត្ថភាព​កូរ៉េ​(EPS​-TOPIK​) រៀបចំ​បាន​ចំនួន​ 16​លើក​មក​ហើយ​(លើក​ទី​16​ កំពុង​អនុវត្ត​) ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ​ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ​ (HRD​-Korea​) រួម​សហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះបណ្តាល​ និង​បញ្ជូន​ពលករ​ទៅបរទេស​(MTOSB​) ដែល​មាន​បេក្ខជន​ដាក់ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន​ 434,054​នាក់​ ហើយ​បេក្ខជន​ប្រឡងជាប់​សរុប​ចំនួន​ 89,393​នាក់​។

    ចាប់ពី​ឆ្នាំ​2018​ ការ​ជ្រើសរើស​បេក្ខជន​ដើម្បី​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​ EPS​ ដោយ​ផ្អែកលើ​កត្តា​ 3យ៉ាង​ជាចាំបាច់​៖ ទី​1-តេ​ស្ត​ភាសា​កូរ៉េ​ EPS​-TOPIK​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ទី​2-តេ​ស្ត​ជំនាញ​ និង​ទី​3-ការវាយតម្លៃ​សមត្ថភាព​។

    មានន័យថា​ បេក្ខជន​ដែល​ប្រឡងជាប់​តេ​ស្ត​សមត្ថភាព​កូរ៉េ​ ត្រូវ​ប្រឡងជាប់​តេ​ស្ត​ជំនាញ​ និង​ការវាយតម្លៃ​សមត្ថភាព​ ទើប​ក្លាយជា​បេក្ខជន​ជាប់​ជាស្ថាពរ​ មាន​សិទ្ធិ​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​(ដែល​កន្លងមក​ បេក្ខជន​ប្រឡងជាប់​តេ​ស្ត​សមត្ថភាព​កូរ៉េ​ គឺ​អាច​ដាក់ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​បានតែ​ម្តង​)។

    បច្ចុប្បន្ន​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​4 សម្រាប់​រយៈពេល​នៃ​ការ​បញ្ជូន​នេះ​ តែបើ​ធៀប​ជាមួយ​ប្រទេស​ធំៗ​វិញ​ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​1។ ពោល​គឺ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​1 ដែល​បាន​បញ្ជូន​ពលករ​ច្រើនជាង​គេ​ក្នុងចំណោម​ 16​ប្រទេស​ ក្នុង​ឆ្នាំ​2019​នេះ​ (លេខ​2 ប្រទេស​នេប៉ាល់​ លេខ​3 វៀតណាម​ លេខ​4 ឥណ្ឌូ​នេ​ស៊ី​ និង​លេខ​5 ប្រទេស​ថៃ​)៕

  • រាជរដ្ឋាភិបាលកំណត់យកថ្ងៃ២០-២២ ខែធ្នូ រៀបចំបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត

    រាជរដ្ឋាភិបាលកំណត់យកថ្ងៃ២០-២២ ខែធ្នូ រៀបចំបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត

    (កំពត)៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

    ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំ ប្រចាំឆ្នាំនេះ ប្រកបដោយភាពជោគជ័យ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានជួបប្រជុំជាមួយគ្នាជារឿយៗ ជាក់ស្ដែងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួង ស្ថាប័នមន្ទីរ អង្គភាពពាក់ព័ន្ធបានជួបប្រជុំគ្នាជាលើកទី២ នៅសាលាខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីត្រួតពិនិត្យ និងកំណត់ការងារសម្រាប់អនុវត្តបន្តទៀត។

    បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត ជាវ តាយ និងតំណាងផ្នែកទទួលបន្ទុកនីមួយៗរាយការណ៍ពីការងាររៀងៗខ្លួនរួចមក ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីការងារមួយចំនួនដែលត្រូវរួមគ្នាអនុវត្តបន្ត ក្នុងនោះរួមមាន៖
    * កំណត់យកខេត្តកំពត ជាខេត្តគំរូក្នុងការរៀបចំឱ្យមាន «វិថីម្ហូបអាហារ ឬហៅថា Street Food» ឱ្យបានលេចធ្លោរឡើង។* ជំរុញឱ្យមានការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅខេត្តកំពតឱ្យបានទូលំទូលាយ ពិសេសរមណីយដ្ឋានឋានសួគ៌បូកគោ តំបន់កសិទេសចរណ៍កូនសត្វ ចម្ការម្រេច និងផលិផលម្រេចកំពត ភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត។
    * ត្រូវត្រៀមរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែលជាផលិតផលកសិកម្មនាំចេញនៅនឹងកន្លែង ដូចជា ធូរេន ចេក សាវម៉ាវ ដូង ស្រកានាគជាដើម។
    * ត្រូវត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈ ទស្សនីយភាព របាំ តន្ត្រី និងត្រូវអញ្ជើញក្រុមសិល្បៈរបស់ប្រទេសជិតខាង និងខេត្តដែលជាសម្ពន្ធមេត្រីរបស់ខេត្តកំពត ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ខាងមុខនោះ។* ជំរុញឱ្យរដ្ឋបាលខេត្តកំពត គប្បីរៀបចំឆ្នេរខ្សាច់ថ្មីទៀត ដើម្បីបង្កើតជាផលិតផលទេសចរណ៍ទាក់ទាញបន្ថែម។
    * ស្នើឱ្យក្រុមហ៊ុនសុខាបូកគោ គប្បីរៀបចំព្រឹត្តិការណ៍កម្សាន្តផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែមក្នុងព្រឹត្តិការណ៍ធំនេះ ដូចជាព្រឹត្តិការណ៍ដើរកម្សាន្តក្នុងព្រៃ រត់ម៉ារ៉ាតុន ប្រណាំងកង់ ប្រណាំងទូក និងទស្សនាកម្សាន្តនៅតាមតំបន់ទាក់ទាញមួយចំនួនទៀតនៅលើភ្នំបូកគោ។
    * លោករដ្ឋមន្ត្រីបានគាំទ្រឱ្យមានព្រឹត្តិការណ៍កីឡាឱ្យបានច្រើន ពិសេសប្រភេទកីឡាដែលនឹងត្រូវដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចជា ជិះកង់ រត់ប្រណាំង កីឡាលើទឹក លើឆ្នេរ និងលើគោក។* ជំរុញឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ ត្រូវបានបដិសណ្ឋារកិច្ចល្អ ត្រូវមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវមានការលើកទឹកចិត្តចំពោះមូលដ្ឋានអាជីវកម្មណា ដែលអនុវត្តបានត្រឹមត្រូវតាមនីតិវិធីនៃការត្រួតពិនិត្យ វាយតម្លៃរបស់ក្រសួងទេសចរណ៍។
    * ចំពោះការងារពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងរមណីយដ្ឋាននានានៅខេត្តកំពត កែប និងខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ សុវត្ថិភាពភ្ញៀវទេសចរ ពិសេសត្រូវផ្សព្វផ្សាយឱ្យបានឆាប់រហ័ស អំពីកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់ខេត្តកំពត និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាទាំងមូល តាមរយៈកម្មវិធីនៅលើទូរស័ព្ទវៃឆ្លាត (Mobile App)។
    * ត្រូវរៀបចំការតុបតែងលម្អឱ្យមានសោភ័ណភាពល្អ ពិសេសគឺការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យយ៉ាងណាឱ្យទូទាំងខេត្ត និងក្រុងកំពតមានភាពស្អាត និងត្រូវមានបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ត្រូវធ្វើឱ្យមានការប្រែប្រួលគួរជាទីមោទនៈ។ រីឯបង្គន់អនាម័យ និងបន្ទប់ទឹកនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយប្រេងឥន្ទនៈ ទីសាធារណៈទៀតសោត ក៏ត្រូវតែស្អាតជានិច្ច៕

  • អីយ៉ា!! ពេលនេះ Salah វ៉ាដាច់ Sanchez រឿងប្រាក់ខែច្រើនជាងគេនៅលីកកំពូលអង់គ្លេស

    អីយ៉ា!! ពេលនេះ Salah វ៉ាដាច់ Sanchez រឿងប្រាក់ខែច្រើនជាងគេនៅលីកកំពូលអង់គ្លេស

    Mohamad Salah កីឡាករខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ ​Liverpool ដែលកំពុងប្រកបអាជីពនៅលីកកំពូលអង់គ្លេស ​English Premier League បានយល់ព្រមធ្វើការបន្តកិច្ចសន្យាថ្មីជាមួយនឹងក្លិបរបស់ខ្លួនហើយ។
    ក្នុងកិច្ចសន្យាថ្មីនេះ Salah នឹងទទួលបានប្រាក់ឈ្នួលរហូតដល់ទៅ 22.4លាន​ផោន (28លាន​ដុល្លារ) ក្នុង​​1​ឆ្នាំ ដោយបើគិតជាខែវិញ រូបគេនឹងទទួលបានប្រមាណជា 2.3លាន​ដុល្លារ​ក្នុង​ 1​ខែ។
    ជាមួយនឹងតម្លៃខ្លួនខ្ពស់បែបនេះ ធ្វើឱ្យកីឡាករ​អេហ្ស៊ីបរូបនេះ អាច​វ៉ា​ដាច់ Alexis Sanchez របស់ Manchester United ក្នុង​នាម​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ខែ​ច្រើន​បំផុតនាពេលបច្ចុប្បន្ន៕

  • រកឃើញហើយ ក្រុមម្ចាស់ជើងឯក Africa Cup of Nations

    រកឃើញហើយ ក្រុមម្ចាស់ជើងឯក Africa Cup of Nations

    ការ​ប្រកួត​ដណ្ដើមពាន​ជើង​ឯក​ទ្វីប​អាហ្វ្រិក​ ឬ​ Africa Cup of Nations ​វគ្គ​ផ្ដាច់ព្រ័ត្រ​បានឈានដល់ទីបញ្ចប់ហើយ​កាលពីយប់ម្សិលមិញនេះ​ វេលា​ម៉ោង​ 2​រំលង​អធ្រាត្រ​ដែល​ជា​ការ​ប៉ះ​គ្នារវាង​ ​សេណេហ្គាល់​ ​និង​អាល់ហ្សេរី។​

    ជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេស អាល់ហ្សេរី បានឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations នេះ ក្រោយយកឈ្នះ សេណេហ្គាល់ ដោយលទ្ធផល 1ទល់នឹង0 ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះ។

    ដូច្នេះ​អាល់ហ្សេរី​​ឈ្នះ​ពាន Africa Cup of Nations នេះជា​លើក​ទី​2 ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​ឈ្នះ​ដំបូង​ក្នុង​ឆ្នាំ​1990។ ចំពោះ​សេណេហ្គាល់​វិញ​មិន​ធ្លាប់​គ្រង​ពាន​នេះ​ពី​មុន​មក​ទេ៕
  • ឈ្នះថ្ងៃមុន Pacquiao បានតម្លៃខ្លួនប្រហែល 20លានដុល្លារ

    ឈ្នះថ្ងៃមុន Pacquiao បានតម្លៃខ្លួនប្រហែល 20លានដុល្លារ

    ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​របស់​ស្ថាប័ន​ WBA​ រវាង​ស្តេច​ប្រដាល់​របស់​ហ្វីលីពីន​ Many​ Pacquiao​ និង​អ្នកប្រដាល់​អាមេរិកាំង​មិនដែល​ចាញ់​ Keith​ Thurman​ បាន​បញ្ចប់​ទៅ​ហើយ​ នៅ​ឯសង្វៀន​ MGM​ Grand​ Garden​ Areana​ ក្នុង​ទីក្រុង​ Las​ Vegas​ រដ្ឋ​ Nevada​ សហរដ្ឋអាមេរិក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងទៅ​ ដោយ​អ្នកប្រដាល់​ហ្វីលីពីន​ជា​អ្នកឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ក្រោយ​វាយគ្នា​គ្រប់​ចំនួន​ 12ទឹក​។

    បើ​យោង​តាម​វេ​បសាយ​ Forbes​ បានឱ្យ​ដឹង​ថា​ ស្ដេច​ប្រដាល់​ហ្វីលីពីន​នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ក្នុងរង្វង់​ទឹកប្រាក់​ 20លាន​ដុល្លារ​ ដូច​កាល​ឡើង​វាយ​លើក​មុន​ជាមួយ​ Adrien​ Broner​ ដែរ​។ ចំពោះ​កីឡាករ​អាមេរិក​ Keith​ Thurman​ មិន​មាន​ប្រភព​ណា​បង្ហាញ​ពី​តម្លៃ​ខ្លួន​របស់​គេ​ឡើយ​ តែ​ត្រូវ​បានដឹង​ថា​ គេ​ទទួល​បាន​តម្លៃ​ខ្លួន​ទាប​ជាង​ Pacquiao​ ឆ្ងាយណាស់​ គឺ​មិនដល់​ 10លាន​ដុល្លារ​ឡើយ​៕
  • ចុះឈ្មោះ​បុត្រធីតា​ សិក្សា​បាន​ទាំង​គ្រួសារ​ និង​ការពារ​ការសិក្សា​រហូតដល់​ 1ម៉ឺន​ដុល្លារ​

    ចុះឈ្មោះ​បុត្រធីតា​ សិក្សា​បាន​ទាំង​គ្រួសារ​ និង​ការពារ​ការសិក្សា​រហូតដល់​ 1ម៉ឺន​ដុល្លារ​

    ការ​ផ្តល់​ឱ្យ​កូន​នូវ​ការអប់រំ​ល្អ​ប្រកបដោយ​គុណភាព​ និង​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ជា​ក្តី​ស្រមៃ​ធំ​មួយ​របស់​ឪពុក​ម្តាយ​ ហើយ​ប្រសិនបើ​មានការ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ពីសំណាក់​ស្ថាប័ន​អប់រំ​ចំពោះ​គ្រួសារ​ទាំងមូល​ថែមទៀត​ផង​នោះ​ វា​នឹង​ក្លាយជា​សុភមង្គល​ដ៏​ពិតប្រាកដ​សម្រាប់​អាណាព្យាបាល​គ្រប់រូប​។

    ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​នូវ​សេវាកម្ម​អប់រំ​តាមរយៈ​សាលារៀន​វ៉េស្ទឡា​ញន៍​ សាលារៀន​ណត្ស​ឡា​ញន៍​ វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ​ សាលា​អន្តរជាតិ​ អេប​ផល​ទ្រី​ សាលា​អន្តរជាតិ​ ហ្វ​ររ៉េ​សហៀល​ មជ្ឈមណ្ឌល​ភាសា​ចិន​ ឆាង​ឈឹង​ និង​សាលា​ភាសាអង់គ្លេស​លី​ដឺ​លែន​ ប្រកបដោយ​គុណភាព​ គុណធម៌​ សុជីវធម៌​ មនុស្សធម៌​ ភាពជា​អ្នកដឹកនាំ​ និង​មាន​បទ​ពិសោធ​អប់រំ​យូរឆ្នាំ​នៅ​កម្ពុជា​ ជា​ស្ថាប័ន​អប់រំ​មួយ​ដែល​មិន​ត្រឹមតែ​យកចិត្ត​ទុកដាក់​លើ​គុណភាព​អប់រំ​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា​សម្បូរ​បែប​ និង​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​សកល​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ជា​ស្ថាប័ន​ដែល​ផ្តល់​ការ​យកចិត្ត​ទុកដាក់​គ្រប់ជ្រុងជ្រោយ​ដល់​ក្រុម​គ្រួសារ​របស់​សិស្ស​ថែមទៀត​ផង​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ អគ្គនាយក​នៃ​ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​គ្រុប​ បាន​លើកឡើង​ថា​ ក្នុងនាម​ជា​ស្ថាប័ន​អប់រំ​យើង​ចង់​ចូលរួម​ចំណែក​បង្ក​លក្ខណៈ​ងាយស្រួល​ និង​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ភាព​សុខសាន្ត​សម្រាប់​គ្រួសារ​សិស្សានុសិស្ស​ ដែល​បាន​សិក្សា​នៅ​សាលារៀន​របស់​យើង​។ ហេតុនេះ​ហើយ​ ទើប​ឆ្នាំ​សិក្សា​ថ្មីនេះ​យើង​ផ្តល់​ជូន​នូវ​កម្មវិធី​ពិសេស​គឺ​ ផ្តល់​ជូន​នូវ​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ​ ការធានា​រ៉ាប់រង​គ្រោះថ្នាក់​សម្រាប់​សិស្ស​ (personal​ accident​) និង​កម្មវិធី​ការពារ​ការសិក្សា​សម្រាប់​សិស្ស​ (study​ protection​ program​)។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ បាន​មានប្រសាសន៍​ថា​៖ “ក្រៅពី​គិតគូរ​ដល់​លទ្ធភាព​ និង​សម្រួល​ដល់​ភាព​ងាយស្រួល​សម្រាប់​អាណាព្យាបាល​សិស្ស​ ការ​ផ្តល់​ជូន​កម្មវិធី​ថ្មីនេះ​ គឺជា​ការ​តបស្នង​ដ៏​ល្អ​មួយ​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ស្ថាប័ន​អប់រំ​របស់​យើង​ តាមរយៈ​ការ​ចុះឈ្មោះ​ឱ្យ​កូន​ចូលរៀន​នៅ​បណ្តាញ​សាលារៀន​របស់​យើង​”។

    លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប

    ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ អាណាព្យាបាល​គ្រាន់តែ​បង់ថ្លៃ​សិក្សា​រយៈពេល​ 1ឆ្នាំ​ និង​មុន​ថ្ងៃ​ចូលរៀន​របស់​កូន​ នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​ខាងលើ​សម្រាប់​កូន​ៗរបស់​លោកអ្នក​។

    សេវាកម្ម​នេះ​នឹង​ផ្តល់​ជូនចំពោះ​ការធានា​ចំពោះ​គ្រោះថ្នាក់​ពេញ​ 24ម៉ោង​ រួម​ទាំង​ប្រភេទ​ជំងឺ​សំ​ខាន់​ៗមួយចំនួន​ទៀត​។ ក្រៅពី​នេះ​ យើង​ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​ការ​ការពារ​ការសិក្សា​របស់​កូន​ៗលោកអ្នក​ ចំពោះ​និរន្តរភាព​នៃ​ការសិក្សា​របស់​សិស្ស​រហូតដល់​ 5ឆ្នាំ​ គិត​ជា​ទឹកប្រាក់​រហូតដល់​ 1ម៉ឺន​ដុល្លារ​។ ក្នុង​ការរស់នៅ​របស់​មនុស្ស​គ្រប់គ្នា​ មិន​មាន​អ្នកណា​ម្នាក់​មើលឃើញ​មុន​ថា​ អនាគត​នឹង​ជួប​រឿង​ល្អ​ ឬរឿង​អកុសល​នោះ​ទេ​ ហេតុនេះ​ហើយ​ទើប​វេស​ឡាញ​ បង្កើត​ការធានា​រ៉ាប់រង​នេះ​ឡើង​ដើម្បី​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ល្អ​មួយ​សម្រាប់​បង្ការ​ហានិភ័យ​ដែល​អាច​ប៉ះពាល់​ដល់​អនាគត​របស់​សិស្ស​។

    សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​ សាលារៀន​ណត្ស​ឡា​ញន៍​និង​សាលា​ភាសាអង់គ្លេស​លី​ដឺ​លែន​ ចាប់ផ្តើម​ចុះ​ឈ្មោះ​ចូលរៀន​ចាប់ពី​ថ្ងៃនេះ​តទៅ​ និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ភាសាអង់គ្លេស​ និង​ភាសា​ចិន​ នៅ​ថ្ងៃទី1​ ខែ​សីហា​ ឆ្នាំ2019​ និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ ចូលរៀន​នៅ​ថ្ងៃទី2​ ខែកញ្ញា​ ឆ្នាំ2019​៕

    សិស្សានុសិស្សពេញចិត្តនឹងការសិក្សា
  • សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេស (Standard Promotion)

    សាលាអន្តរជាតិ អាយ ស៊ី អេស មានការផ្តល់ជូនពិសេស (Standard Promotion)

    សម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី19 ខែសីហា ឆ្នាំ2019 សាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានការផ្តល់ជូន ការបញ្ចុះតម្លៃពិសេសលើ តម្លៃសិក្សា (Tuition Fee) និងតម្លៃចុះឈ្មោះ (Enrolment Fee)។

    លើសពីនេះ ចាប់ពីពេលផ្សព្វផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី10 ខែសីហា ឆ្នាំ2019 សិស្សានុសិស្សមកពីសាលាផ្សេង ដែលមានចំណាត់ថ្នាក់នៃការសិក្សាប្រចាំឆ្នាំចាប់ពីលេខ1 ដល់លេខ10 ហើយមានបំណងចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន 7%។ ចំពោះសិស្សថ្មីទាំងអស់ដែលមានបំណង​ចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន 15% និងតម្លៃចុះឈ្មោះចំនួន 25%។

    សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី12 (Year 12) ។ សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបាន ទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ (CIC KH008) ដោយ នាយកដ្ឋានប្រឡងអន្តរជាតិនៃសាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស។ ក្នុងនាមជា មជ្ឈមណ្ឌលខេមប្រ៊ីជ អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង10,000 ក្នុង195ប្រទេស ក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិល្បីៗ ប្រចាំប្រទេសនីមួយៗ។

    សាលាអន្តរជាតិ អាយ ស៊ី អេស មានកម្មវិធីសិក្សាដូចខាងក្រោម :
    – មត្តេយ្យសិក្សាអន្តរជាតិ (International Kindergarten Programme) : ពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ
    – បឋមសិក្សាអន្តរជាតិ (International Primary School Programme) : ពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ
    – បឋមសិក្សាពីរភាសា (Bilingual Primary School Programme) : ពេញមួយថ្ងៃ
    – មធ្យមសិក្សាអន្តរជាតិ (International Secondary School Programme) : ពេញមួយថ្ងៃ
    – មធ្យមសិក្សាពីរភាសា (Bilingual Secondary School Programme) : ពេញមួយថ្ងៃ

    ក្នុងកម្មវិធីសិក្សា មធ្យមសិក្សាអន្តរជាតិ និងមធ្យមសិក្សាពីរភាសា សិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “A Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង 175,000 នាក់ ជារៀងរាល់ឆ្នាំ នៅប្រមាណ 130 ប្រទេសទូទាំងសកលលោក ។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់និង ឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៖

    – សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale …
    – ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial London …
    – អូស្ត្រាលី : សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland …
    – កាណាដា : សាកលវិទ្យាល័យ Toronto, McGill, British Columbia, York …
    – នូវែលសេឡង់ : សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury …
    – សិង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang …

    សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង25ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាង ច្រើនសន្ធឹកសន្ធាប់ ។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា ។ សាលាអន្តរជាតិ អាយ ស៊ី អេស មានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ។

    សម្រាប់ព័ត៌មានលំអិត សូមទាក់ទង
    សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) :
    អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ
    ទូរស័ព្ទ: 099 509​ 998 / 016 929 985

    សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) :
    អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ
    ទូរស័ព្ទ: 099 509 997 / 016 929 975
    គេហទំព័រ:  www.ics.edu.kh   អ៊ីម៉េលៈ [email protected]
    គេហទំព័រ FACEBOOK: ICS International School
    https://www.facebook.com/icsinternationalschool/
    Download our latest school magazine, please click the link
    https://ics.edu.kh/icsis/newsletter/2018.pdf

  • កើតមានអាការរមាស់គូទ និងមានហូរឈាម តើគួរធ្វើដូចម្តេច?

    កើតមានអាការរមាស់គូទ និងមានហូរឈាម តើគួរធ្វើដូចម្តេច?

    មនុស្ស​ពេញវ័យ​អាច​នឹង​កើតមាន​អាការ​រមាស់​គូទ​ ដែល​បណ្ដាលមកពី​បញ្ហា​ស្បែក​ និង​ការ​រលាក​។ នៅពេល​អ្នក​កើតមាន​អាការ​ប្រតិកម្ម​ចាញ់​ណាមួយ​នៅ​លើ​ស្បែក​នៅ​បរិវេណ​គូទ​ គឺ​វា​មិន​ងាយ​នឹង​បំបាត់​ដោយ​ភ្លាម​ៗនោះ​ទេ​ ព្រោះ​មាន​បាក់តេរី​ជាច្រើន​បាន​តោង​ជាប់នឹង​ស្បែក​គូទ​របស់​អ្នក​។ ថ្ងៃនេះ​ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូមជម្រាប​ពី​ការ​បំបាត់​អាការ​រមាស់​នៅ​លើ​ស្បែក​គូទ​ ដោយ​ចំណាយ​តិច​ និង​មានប្រសិទ្ធភាព​ខ្ពស់​ដូច​ខាងក្រោម​។

    វេជ្ជបណ្ឌិត​ជាច្រើន​និយាយ​ថា​ រមាស់​គូទ​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ​ មិនមែន​មាន​ចំពោះតែ​ទារក​នោះ​ទេ​។ ក្នុងករណី​ថ្ងៃណាមួយ​ លោកអ្នក​ភ្ញាក់​ពី​គេង​ ស្រាប់តែ​កើតមាន​អាការ​រមាស់​គូទ​ អេះ​មិន​បាត់​ ឬដល់​ថ្នាក់​អេះ​ចេញឈាម​ សូមកុំ​ទាន់​អាល់​ភ័យ​។ វា​មិនមែន​តែ​អ្នក​តែឯង​នោះ​ទេ​ សមាជិក​ខ្លះ​នៃ​គ្រួសារ​របស់​អ្នក​ មិត្តភក្តិ​ និង​មិត្ត​រួមការ​ងារ​របស់​អ្នក​ក៏​ប្រហែលជា​ធ្លាប់​កើត​អាការ​រមាស់​គូទ​នេះ​ដែរ​ តែ​គ្រាប់​តែ​ពួកគេ​មិន​និយាយប្រាប់​អ្នក​តែប៉ុណ្ណោះ​។ មានក​ត្តា​ជាច្រើន​ដែល​អាច​បង្ក​ឱ្យ​កើត​មាន​អាការ​រមាស់​គូទ​នេះ​ ក្នុង​នោះ​រួមមាន​ជំងឺ​ត្រអក​ ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ និង​ជំងឺឆ្លង​ប្រភេទ​មេរោគ​ផ្សិត​ជាដើម​។ ជំងឺ​រលាក​ទងសួត​ក៏អាច​បណ្តាល​ឱ្យ​កើតមាន​អាការ​រមាស់​លើ​ស្បែក​នេះ​ផង​ដែរ​។ ជំងឺ​កាមរោគ​ក៏អាច​បង្ក​ឱ្យ​រមាស់​គូទ​ដូចគ្នា​ ព្រោះ​ជំងឺ​នេះ​កើត​លើ​ប្រដាប់​ភេទ​ ហើយ​វា​ឆ្លង​រាលដាល​ជុំវិញ​តំបន់​ឯកជន​រហូតដល់​គូទ​។ ប្រសិនបើ​អ្នក​ជួប​ករណី​ដូច​រៀបរាប់​ខាងលើ​ អ្នក​គួរ​ចំណាយពេល​ទៅ​ជួប​វេជ្ជបណ្ឌិត​ ជា​ពិសេស​ប្រសិនបើ​កើតមាន​អាការ​រមាស់​លើ​ប្រដាប់​ភេទ​។ តែ​ប្រសិនបើ​អ្នកមាន​អាការ​រមាស់​ត្រឹមតែ​បរិវេណ​គូទ​ តែ​អេះ​មិន​ចេះ​បាត់​រមាស​ ់​ អ្នក​អាច​បំបាត់​វា​បាន​តាមវិធី​ងាយ​ទាំង5យ៉ាងដូច​ខាងក្រោម​នេះ​។

    1. ប្រទាល​កន្ទុយក្រពើ​
    ប្រទាល​នេះ​ជា​ថ្នាំ​ធម្មជាតិ​ដ៏​មានប្រសិទ្ធភាព​សម្រាប់​ព្យាបាល​អាការ​រមាស់​គូទ​។ ចូរ​លាប​ជា​តិ​អន្ធិល​ៗរបស់​វា​នៅ​លើ​តំបន់​ដែល​កំពុង​រមាស់​ប្រហែលជា10នាទី​ ទៅ15​ នាទី​ រួច​ទើប​លាង​សម្អាត​ជាមួយ​ទឹក​ស្អាត​ជា​ធម្មតា​។ អនុវត្ត​ពីរ​បីដង​ក្នុង​មួយថ្ងៃ​ រហូតដល់​ជាសះស្បើយ​ជាការស្រេច​។
    2. ប្រេងដូង​
    ប្រេងដូង​មានប្រសិទ្ធភាព​ខ្លាំង​ណាស់​នៅ​ពេល​និយាយ​ដល់​ការ​ព្យាបាល​អាការ​រមាស់​គូទ​ មិនថា​រមាស់​គូទ​ដោយសារ​ជំងឺ​ត្រអក​ ជំងឺ​រលាក​ស្បែក​ ឬជំងឺផ្សិត​នោះ​ឡើយ​។ លាបប្រេង​ដូង​នៅ​លើ​តំបន់​ដែល​រមាស់​ រួច​ម៉ាស្សា​ថ្នម​ៗរាល់ថ្ងៃ​ នោះ​នឹង​ឆាប់​ជាសះស្បើយ​ជាមិនខាន​។ មួយ​វិញ​ទៀត​ អ្នក​ក៏អាច​យក​ប្រេងដូង​ លាយ​ជាមួយនឹង​ប្រេង​ cinnamon​ បន្ទាប់មក​លាប​ល្បាយ​នេះ​នៅ​លើ​តំបន់​ដែល​រមាស់​នោះ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ ឬការ​បន្ត​ឆ្លង​ទៅ​កន្លែង​ផ្សេងទៀត​។ បន្ថែម​ពីនេះ​ទៅទៀត​ ប្រសិនបើ​ជំងឺ​រមាស់​ ឬរោគ​ផ្សិត​នេះ​ កើតមាន​នៅនឹង​មាត់​ សូម​ប្រើ​ប្រេងដូង​នេះ​ បៀម​ ឬខ្ពុរ​នៅក្នុង​មាត់​រយៈពេល​ 5នាទី​ទៅ10នាទី​ជាការស្រេច​។
    3. ទឹកឃ្មុំ​
    ទឹកឃ្មុំ​ក៏​មានប្រសិទ្ធភាព​ខ្ពស់​ដូចជា​ប្រេងដូង​ដែរ​។ លាប​វា​នៅ​លើ​តំបន់​ដែល​រមាស់​ផ្អាប់​ទុក​កន្លះម៉ោង​ រួច​សឹម​ងូតទឹក​សម្អាតខ្លួន​ប្រាណ​។ទឹកឃ្មុំ​មាន​រាង​ស្អិត​បន្តិច​ តែ​ប្រសិនបើ​អ្នកមាន​ប្រទាល​កន្ទុយក្រពើ​ ឬប្រេងដូង​ គួរ​ប្រើ​ពួកវា​ជំនួស​ទឹកឃ្មុំ​ គឺ​ស្រណុកចិត្ត​ជាង​។
    4. ទឹកដោះគោ​ជូរ​
    ទឹកដោះគោ​ជូរ​ គឺ​មាន​ផ្ទុក​ដោយសារ​ធាតុ​ និង​វីតាមីន​ជាច្រើន​ ដែល​អាច​ជួយការ​ពារ​ និង​គ្រប់គ្រង​អាការ​រមាស់​នេះ​ មិន​ឱ្យ​រីក​រាលដាល​ទៅ​តំបន់​ផ្សេង​ៗទៀត​ នៃ​ស្បែក​របស់​អ្នក​បាន​យ៉ាង​មានប្រសិទ្ធភាព​។
    វិធី​ទី1 ​៖ សូម​ប្រើ​ទឹកដោះគោ​ជូរ​ធម្មតា​ និង​យក​សំឡី​ផ្តិត​ជូត​ថ្ម​មៗ​នៅកន្លែង​ដែល​កើតមាន​អាការ​រមាស់​ រួច​ទុកចោល​រយៈពេល​ 20នាទី​ ទៅ30នាទី​ ឬទុកចោល​មួយ​យប់​ បន្ទាប់មក​លាង​សម្អាត​ជាមួយនឹង​ទឹក​ស្អាត​ចេញ​វិញ​ជា​ការ​ស្រេច​។ វិធី​នេះ​ នឹង​ជួយ​ព្យាបាល​ និង​បំបាត់​នូវ​ភាព​ឈឺចាប់​របស់​អ្នក​បាន​យ៉ាង​ល្អ​ប្រសើរ​។
    វិធី​ទី2​ ៖ សូម​យក​ប្រេងដូង​លាយ​ជាមួយ​ទឹកដោះ​គូ​ជូរ​ លាប​នៅ​លើ​កន្លែង​ដែល​កើតមាន​អាការ​រមាស់​ ឱ្យ​បាន3ដង​ ក្នុង1ថ្ងៃជា​ការ​ស្រេច​។
    វិធី​ទី3 ​៖ សូម​យក​ទឹក​ក្តៅ​ឧណ្ហ​ៗជូត​ ឬសម្អាត​នៅ​លើ​ស្បែក​ដែល​កំពុង​រមាស់​ជាមុន​សិន​ បន្ទាប់មក​អ្នក​អាច​ធ្វើការ​ជូត​ទឹកដោះជូរ​លាយ​ជាមួយ​ក្រូចឆ្មារ​ ហើយ​ទុក​ពី10នាទី​ទៅ15នាទី​ជាការស្រេច​។
    5. ពិគ្រោះ​ជាមួយ​គ្រូពេទ្យ
    ក្នុងករណី​ដែល​ស្បែក​របស់​អ្នក​នៅតែ​បន្ដ​រមាស់​មិនឈប់​ និង​កើត​អាការ​ផ្សេង​ឡើង​មក​ទៀត​នោះ​ សូម​ងាក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ស្បែក​ជាមុន​សិន​ មុននឹង​សាកល្បង​ប្រើប្រាស់​ថ្នាំ​ដោយខ្លួនឯង​៕

  • Messi J របស់ថៃ ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេនៅអាស៊ាន 6.1លានដុល្លារ

    Messi J របស់ថៃ ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេនៅអាស៊ាន 6.1លានដុល្លារ

    កីឡាករជនជាតិថៃមាឌល្អិត តែរហ័ស Chanathip Songkrasin ដែលគេឱ្យរហស្សនាមថា Messi J គឺជាកីឡាកររបស់ក្លិបឈរនៅលេខរៀងទី4 នៃលីកកំពូលរបស់ប្រទេសជប៉ុន។ រូបគេត្រូវបានដឹងថា មានតម្លៃខ្លួនខ្ពស់កប់ពពកបើធៀបជាមួយកីឡាករល្អៗផ្សេងៗទៀតរបស់អាស៊ាន។តម្លៃខ្លួនដ៏ខ្ពស់នេះបានលេចឮឡើងក្រោយពេលដែលក្លិប Hokkaido Consadole Sapporo របស់ជប៉ុនបានបង្ហើបឱ្យដឹងពីតម្លៃចរចាដែលអាចនឹងលក់កីឡាកររូបនេះចេញ ប្រសិនបើមានការស្នើសុំទិញពីសំណាក់ក្លិបផ្សេងៗ។ជាមួយនឹងតម្លៃខ្លួន 6.1លានដុល្លារនេះបានធ្វើឱ្យរូបគេក្លាយជាកីឡាករលំដាប់ទី1 របស់អាស៊ាន ដោយបានដណ្តើមតំណែងនេះពីកីឡាករអ្នកចាំទីរបស់ហ្វីលីពីនដែលបច្ចុប្បន្នកំពុងលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេសដែលមានតម្លៃខ្លួន 3.15លានដុល្លារ៕