រាជរដ្ឋាភិបាលបានព្យាករអំពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដោយចេញពីអត្រា 7.1% ក្នុងឆ្នាំ2019 មកត្រឹម 6.5% នៅឆ្នាំ2020 ខាងមុខនេះ។ ក្នុងនោះវិស័យសំខាន់ៗមួយចំនួននៅមានកំណើនល្អ ប៉ុន្តែវិស័យកាត់ដេរដែលជាវិស័យស្នូលនៃសេដ្ឋកិច្ចនឹងមានកំណើនយឺត ពី7.1% ក្នុងឆ្នាំ2019 មកត្រឹម 3.5% ក្នុងឆ្នាំ2020។ ការព្យាករសេដ្ឋកិច្ចថ្មីនេះ ត្រូវបានបង្ហាញក្នុងសិក្ខាសាលាមួយនៅរដ្ឋសភាអំឡុងពេលរៀបចំពង្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ2020។
ឯកឧត្តម វង្សី វិស្សុតបានអះអាងថា បញ្ហាសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះនៅឆ្នាំ2020 ខាងមុខ គឺបណ្ដាលមកពីកត្តាខាងក្នុង និងខាងក្រៅ។ កត្តាខាងក្រៅ ដែលឯកឧត្តមយល់ឃើញនោះ គឺមកពីបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច និងការប្រកួតប្រជែងផលិតផលស្ដង់ដានៅក្នុងទីផ្សារជាដើម។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានថ្លែងថា៖“ការធ្លាក់ចុះនេះនឹងក្លាយជាលទ្ធផលនៃសម្ពាធពីខាងក្រៅដែលនាំឱ្យមានការព្យួរនូវកិច្ចព្រមព្រៀង Everything-but-arms ឬEBAពីសហភាពអឺរ៉ុប និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ វាជាបញ្ហាប្រឈម ដែលរដ្ឋាភិបាលត្រូវមានវិធានការច្បាស់លាស់ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចនេះ”។
“ចំណែកកត្តាខាងក្នុងវិញនោះ គឺមកពីកង្វះការយកចិត្តទុកដាក់កំណែទម្រង់ឱ្យដល់កម្រិត ទើបនាំឱ្យកម្ពុជាប្រឈមមុខនឹងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ។ ប៉ុន្តែបញ្ហានេះ អាចត្រូវបានកែលម្អប្រសិនបើកំណែទម្រង់ស៊ីជម្រៅត្រឹមត្រូវ ត្រូវបានអនុម័ត”។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖“ដើម្បីទទួលបានជោគជ័យ “បញ្ហាខាងក្រៅ” ប្រទេសកម្ពុជាត្រូវតែកែទម្រង់យ៉ាងយកចិត្តទុកដាក់ដើម្បីក្លាយជាអ្នកប្រកួតប្រជែង និងទាក់ទាញវិនិយោគិនថែមទៀត។ កំណើនសេដ្ឋកិច្ចនឹងថយចុះមកត្រឹម 6.5% នៅឆ្នាំ2020 តែនេះជាកំណើនដែលមានសុខភាពល្អ”។
ឯកឧត្តមបានបន្តថា៖“ប៉ុន្តែដើម្បីសម្រេចបាននូវកំណើននេះយើងចាំបាច់ត្រូវធានាឱ្យបាននូវការកែទម្រង់សេដ្ឋកិច្ចរបស់យើងឱ្យមានប្រសិទ្ធភាព។ ទោះបីជា EBA ត្រូវបានដកហូតក៏ដោយ ក៏កម្ពុជា នៅតែអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច “សុខភាពល្អ” ប្រសិនបើគ្រប់ស្ថាប័នរដ្ឋាភិបាលធ្វើការរួមគ្នាដើម្បីកែទម្រង់ប្រកបដោយប្រសិទ្ធភាពដែលអាចពង្រឹងបរិយាកាសធុរកិច្ច”។
“អ្វីដែលកើតឡើង វាមិនគួរព្រួយបារម្ភទេប្រសិនបើយើងអាចធ្វើកំណែទម្រង់ត្រឹមត្រូវ។នៅទីបំផុតការដកហូតនេះនឹងកាន់តែប្រសើរសម្រាប់យើងក្នុងរយៈពេលយូរ ព្រោះវានឹងបង្ខំយើងឱ្យធ្វើឱ្យសេដ្ឋកិច្ចរបស់យើងរឹងមាំ។ ប្រសិនបើ EBA ត្រូវដក ហើយយើងមិនធ្វើអ្វីសោះ យើងមិនអាចនិយាយបានពីអ្វីដែលនឹងកើតឡើងនោះទេ”។ នេះបើតាមឯកឧត្តមបានបញ្ជាក់បន្ថែម។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងទៀតថារដ្ឋាភិបាលគួរតែផ្តោតលើការកាត់បន្ថយផលប៉ះពាល់នៃសម្ពាធពីខាងក្រៅ តាមរយៈការបង្កើនការងារការដោះស្រាយបញ្ហា រចនាសម្ព័ន្ធដែលកំណត់ការប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ ការបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុនៃស្ថាប័នសាធារណៈ និងឯកជន និងការបង្កើនសមត្ថភាពស្ថាប័នសាធារណៈ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា៖“ប្រសិនបើយើងអនុវត្តកំណែទម្រង់ទាំងនេះឱ្យមាន ប្រសិទ្ធភាពយើងនឹងសម្រេចបានការរក្សាសេដ្ឋកិច្ចបានក្នុងរង្វង់កំណើន 6.5%នៅឆ្នាំក្រោយ។ ប៉ុន្តែបើការអនុវត្តគ្មានប្រសិទ្ធភាពទេ សេដ្ឋកិច្ចកម្ពុជាអាចនឹងទាបជាងនេះ។ ប្រសិនបើយើងឈឺ និងមិនទទួលការព្យាបាល វានាំឱ្យមានគ្រោះថ្នាក់។ យើងនឹងមិនគ្រាន់តែចង់ដោះស្រាយបញ្ហានេះក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ តែយើងចង់ដោះស្រាយបញ្ហាទាំងស្រុង ដូច្នេះយើងនឹងមិនចាំបាច់បារម្ភអំពីរឿងនេះ នៅពេលអនាគតនោះទេ”។
បច្ចុប្បន្នប្រទេសកម្ពុជា រស់បានដោយវិស័យមួយចំនួនដូចជា វិស័យកាត់ដេរ សំណង់ និងអចលនទ្រព្យ និងទេសចរណ៍ជាដើម។ ហើយបញ្ហាប្រឈមក្នុងវិស័យដែលរងផលប៉ះពាល់ជាងគេ គឺវិស័យកាត់ដេរ ដែលទទួលឥទ្ធិពលខាងក្នុង និងខាងក្រៅនាពេលខាងមុខ ដោយវិស័យនេះពឹងផ្អែកខ្លាំងទៅលើទីផ្សារសហភាពអឺរ៉ុប និងអាមេរិក។
ចំណុចនេះឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីរក្សាកំណើននៃវិស័យកាត់ដេរនេះរដ្ឋាភិបាលត្រូវបន្តរក្សាទំនុកចិត្តអ្នកវិនិយោគ តាមរយៈការកាត់បន្ថយថ្លៃអគ្គិសនី និងរក្សាស្ថិរភាព កាត់បន្ថយសេវាដឹកជញ្ជូន និងឡូជីស្ទីក។ ជាពិសេសកំណែទម្រង់ស្ថាប័ន ដើម្បីលើកកម្ពស់កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងក្នុងទីផ្សារជាដើម។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា៖“រឿងនេះមិនអាចក្រសួងណាមួយអាចធ្វើតែម្នាក់ឯងបានទេ ត្រូវធ្វើដោយប្រើកម្លាំងសរុបរួមគ្នាក្នុងប្រទេសធ្វើឱ្យស្រុះគ្នា ហើយស្រុះគ្នាកែបាន មិនមែនត្រឹមតែដោះស្រាយរយៈពេលខ្លីទេ គឺអាចដោះស្រាយបាន 10-20ឆ្នាំទៅមុខទៀត”។
យោងតាមរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB កាលពីខែមេសាក៏បានធ្វើការព្យាករថា បន្ទាប់ពីសេដ្ឋកិច្ចមានកំណើនយ៉ាងខ្ពស់កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទំនងជានឹងថមថយចុះបន្តិច ដោយផលិតផលក្នុងស្រុកសរុបនៅឆ្នាំ2020 នឹងនៅត្រឹមប្រមាណ 6.8% បន្ទាប់ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។

លោកស្រី Sunniya Durrani-Jamal នាយកធនាគារ ADB ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា នឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំក្នុងរយៈពេល 2ឆ្នាំទៅមុខទៀត បើទោះជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មធំៗចុះខ្សោយក៏ដោយ។ ខណៈពេលដែលប្រទេសកម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ វាត្រូវតែប្រឈមនឹងការប្រកួតប្រជែងខាងក្នុង និងខាងក្រៅជាច្រើន”។
លោកស្រីបានបញ្ជាក់ថា៖“ប្រទេសកម្ពុជានឹងបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេល 2ឆ្នាំខាងមុខ បើទោះបីជាបរិយាកាសខាងក្រៅកំពុងតែធ្លាក់ចុះក្ដី”។ ប៉ុន្តែក្នុងរយៈពេលខ្លី វានឹងធ្វើឱ្យការនាំចេញកើនឡើង ដោយសារសម្លៀកបំពាក់ជាផ្នែកសំខាន់នៃការនាំចេញ។ កត្តាសំខាន់មួយដែលអាចទាក់ទាញ និងរក្សាឱ្យបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធានមនុស្សរបស់កម្ពុជា ដែលរួមបញ្ចូលទាំងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន”។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ2018 សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រេចបានកំណើន 7.5% ដែលជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់ និងវិស័យសំខាន់ៗមួយចំនួនទៀត៕





ខណៈតម្លៃវិញ គេក៏រំពឹងផងដែរថា នឹងមិនខុសពីជំនាន់ដាកើបង្ហាញ Note 9 ដោយត្រកូល Note ចុងក្រោយគេនេះ នឹងដាក់លក់ក្នុងតម្លៃ 999ដុល្លារ (Note 10/256GB) និង 1,149ដុល្លារ (Note 10+/256GB)៕
កីឡាករថៃរូបនោះបានថ្លែងថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមកវាយជាមួយនឹងអ្នកប្រដាល់ខ្មែរ កែវ រំចង់ ដោយសារតែរូបគេអាចមកជួយក្លិបប្រដាល់នៅកម្ពុជាបានផងដែរ។ Iquezang បាននិយាយថែមទៀតថា រូបគេចង់មកប្រកួតនៅកម្ពុជាម្ដងទៀតតាមដែលអាចធ្វើបាន។ ជាពិសេសគេបានថ្លែងអំណរគុណដល់អ្នកគាំទ្រកម្ពុជាដែលស្វាគមន៍រូបគេ និងចូលមកមើលការប្រកួតយ៉ាងច្រើន។
គួរបញ្ជាក់ផងដែរថា កែវ រំចង់ និង Iquezang ធ្លាប់ជួបគ្នាចំនួន 2លើកនៅថៃ និង 1លើកនៅកម្ពុជា ដោយ Iquezang ធ្លាប់ឈ្នះម្តង ខណៈដែល កែវ រំចង់ ធ្លាប់ឈ្នះ 2ដង៕
កីឡាករកម្ពុជាចំនួន 4នាក់រួមមាន គង់ សំបូរ ធន់ ចាន់តាក់ ពុយ វណ្ណៈ និង ធី តុងហ៊ី នឹងត្រូវឡើងប្រកួត ដោយកីឡាករគុនខ្មែរ គង់ សំបូរ ត្រូវបានគណៈរៀបចំកម្មវិធីដាក់ឱ្យប្រកួតជាគូឯក ដែលត្រូវជួបជាមួយកីឡាករជើងខ្លាំងមួយថៃឈ្មោះ Rittidech(រីទ្ធីដេត) ខណៈដែលកីឡាករ ធន់ ចាន់តាក់ ក៏ត្រូវប្រកួតក្នុងប្រភេទគូពិសេសផងដែរ។
ដូចនេះការប្រកួតនៅថ្ងៃទី31 ខែសីហា ឆ្នាំ2019 ដែលជាការប្រកួតសប្តាហ៍ទី22 នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2019 វិញ ពោលគឺក្រោយពីការប្រកួតវគ្គជម្រុះ WORLD CUP 2022 Qatar៕

លទ្ធផលក្នុងវគ្គទី1 ក្រុមម៉ាឡេស៊ីបានដាក់សម្ពាធខ្លាំងមកលើកម្ពុជា តែធ្វើមិនបានសម្រេចឡើយ ដោយស៊ុតជាច្រើនជើងតែមិនចំគោលដៅ។ ឈានចូលដល់វគ្គទី2 ក្រុមកម្ពុជាបានប្តូរទម្រង់ពីការលេងបែបទប់ មកវាយបកវិញ តែធ្វើមិនបានល្អឡើយ និងថែមទាំងរបូតដល់ទៅ 2គ្រាប់ទៀតផង។
គួរបញ្ជាក់ផងដែរថា កម្ពុជាឆ្លងកាត់ 2ប្រកួតចាញ់ទាំង 2ប្រកួត និងកំពុងឈរនៅលេខរៀងទី4 ក្នុងចំណោម 6ប្រទេស នៃពូល B ហើយប្រកួតបន្ទាប់ពីនោះ កម្ពុជានឹងត្រូវជួបក្រុមមិនដែលចាញ់ គឺក្រុមយុវជនថៃ នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 ខាងមុននេះ៕
ជាមួយគ្នានេះដែរ យុវជនខាងលើមានអាយុទើបតែ 13ឆ្នាំប៉ុណ្ណោះ ហើយកំពុងតែរៀននៅថ្នាក់ទី8 នៃសាលាខាងលើ តែឃើញមានសិស្សស្រីៗនៃសាលាផ្សេងៗជាច្រើនបានបញ្ចេញមតិនៅក្នុងបណ្ដាញសង្គមនានាថា ពួកគេចង់ផ្លាស់ទៅរៀននៅសាលាអន្តរជាតិ Ascot ដែរ ដើម្បីឱ្យបានជួបមុខយុវជនខាងលើ៕
ចំពោះមូលហេតុនៃការរឹបអូសទ្រព្យសម្បត្តិនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា មកពីកីឡាកររូបនេះបានបំពានច្បាប់ជាច្រើន ជាពិសេសមិនបានបង់ពន្ធលើអចលនទ្រព្យ និងប្រាក់ចំណូលដែលរកបានស្ទើរតែទាំងអស់របស់គេ។
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ប្រហែលចន្លោះពី 100 ទៅ 120លានដុល្លាសហរដ្ឋអាមេរិក រួមទាំងអចលនទ្រព្យចំនួន 57កន្លែងទៀតផង៕