នៅកម្ពុជាមានសិស្សពូកែៗមិនតិចទេដែលមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាលើផ្នែកចំណេះដឹង រួមទាំងអាហារូបករណ៍ ដោយក្នុងនោះយើងដណ្តើមបានមេដាយ រួមទាំងពានរង្វាន់ជាច្រើនជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងនេះក្តី ជាទូទៅគេក៏សង្កេតឃើញផងដែរថា សិស្សជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ក៏នៅមានកត្តាប្រឈមជាច្រើនផងដែរ ជាពិសេសលើផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាដែលពួកគេមិនទាន់សូវចាប់អារម្មណ៍ច្រើន។
ហេតុនេះហើយទើបអតីតជយលាភីកម្មវិធីប្រកួតប្រជែងអន្តរជាតិ រួមទាំងអតីតសិស្សអាហារូបករណ៍មួយក្រុម បានសម្រេចចិត្តបង្កើតកម្មវិធីទូរស័ព្ទដៃ (Apps) ដែលមានឈ្មោះថា តេស្ត12 (TESDOPI) ដើម្បីជួយដល់សិស្សកម្ពុជាឱ្យស្រឡាញ់ការសិក្សាផ្នែកវិទ្យាសស្រ្ត និងគណិតវិទ្យា។

លោក ផេង មាសសម្បត្តិ ជាសហស្ថាបនិកកម្មវិធីតេស្ត12 និងជាអតីតនិស្សិតអាហារូបករណ៍ Fulbright បានលើកឡើងថា កម្មវិធីតេស្ត12នេះ បង្កើតឡើងដើម្បីជួយសិស្សឱ្យសិក្សាផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពឡើង និងធ្វើឱ្យសិស្សមានអារម្មណ៍ថា រីករាយជាមួយនឹងការរៀនមុខវិជ្ជាទាំងអស់នេះ។ លោកថា កម្មវិធីនេះបែងចែកជា 3ផ្នែកធំៗ គឺទី1 អនុញ្ញាតឱ្យសិស្សធ្វើតេស្តតាមបច្ចេកវិទ្យាលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដោយមានលំហាត់ចាប់ពីថ្នាក់ទី7 ដល់ថ្នាក់ទី12។ សិស្សដែលធ្វើការវាស់ស្ទង់សមត្ថភាពតាមរយៈកម្មវិធីតេស្ត12 អាចដឹងពីលទ្ធផល និងកម្រិតពិន្ទុរបស់ខ្លួនភ្លាមៗ ដែលធ្វើឱ្យពួកគេអាចចំណេញពេលវេលាក្នុងការអភិវឌ្ឍសមត្ថភាព។ ផ្នែកសំខាន់ទី2 គឺសិស្សអាចរៀនតាមរយៈវីដេអូមេរៀនដែលបង្រៀនដោយអ្នកជំនាញ រួមទាំងមានរូបភាព និងឯកសារយោងជាច្រើនដែលធ្វើឱ្យសិស្សងាយយល់ និងចងចាំបានល្អផងដែរ។ ចំណែកឯចំណុចទី3 គឺបន្ទាប់ពីបានមើលមេរៀនសំខាន់ៗទាំងអស់នោះហើយ សិស្សក៏អាចមានលំហាត់អនុវត្តជាក់ស្តែងផ្នែក STEM ដែលអាចធ្វើឱ្យពួកគេកាន់តែងាយយល់យ៉ាងស៊ីជម្រៅទៀត។
លោក ផេង មាសសម្បត្តិ បាននិយាយថា៖ “កម្មវិធីតេស្ត12 នេះបង្កើតឡើងដោយក្រុមអតីតសិស្សពូកែថ្នាក់ជាតិ បេក្ខភាពអូឡាំព្យ៉ាដកម្ពុជា អ្នកជំនាញវិទ្យាសាស្ត្រ អ្នកបច្ចេកវិទ្យាកុំព្យូទ័រ និងអតីតនិស្សិតអាហារូបករណ៍Fulbright។ ពួកយើងទាំងអស់គ្នាមានក្តីស្រមៃរួមមួយ គឺចង់ឃើញសិស្សខ្មែរចូលចិត្តរៀនមុខវិជ្ជាគណិត និងវិទ្យាសាស្ត្រ ហើយកម្ពុជាមានធនធានមនុស្សដ៏រឹងមាំក្នុងវិស័យវិទ្យាសាស្ត្រ”។

លោក សម្បត្តិ បានបញ្ជាក់ផងដែរថា ទោះបីជាយើងមានគ្នាច្រើនដើម្បីបង្កើតកម្មវិធីនេះក៏ដោយ តែយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរដូចជាយើងត្រូវចំណាយពេលវេលាច្រើនដើម្បីធ្វើការស្រាវជ្រាវ សម្ភាសសិស្ស និងលោកគ្រូ-អ្នកគ្រូ ដើម្បីយល់ពីកត្តាប្រឈមរបស់ពួកគាត់។ បន្ទាប់មកយើងធ្វើការបន្តជាមួយអ្នកជំនាញផ្នែកអប់រំដើម្បីធ្វើការរចនាជាកម្មវិធីអប់រំដើម្បីធ្វើយ៉ាងណាឆ្លើយតបជាមួយនឹងអ្វីដែលគ្រប់ភាគីចង់បាន។ តេស្ត12 មិនត្រឹមតែជាកម្មវិធីដែលប្រមូលផ្តុំសំណួរសម្រាប់តេស្តសាកល្បងនោះទេ តែវាជាកម្មវិធីដែលត្រូវបានរចនាឡើងដោយមានគរុកោសល្យច្បាស់លាស់ដើម្បីជួយសិស្សឱ្យពង្រឹងសមត្ថភាពកាន់តែងាយស្រួល និងប្រសើរឡើងលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងដឹងពីមូលហេតុ ក៏ដូចជាឫសគល់ច្បាស់លាស់ដែលពួកគេគួរសិក្សាមុខវិជ្ជាដ៏មានសារៈសំខាន់ទាំងអស់នេះ។ យើងផ្អែកលើគុណភាពជាចម្បង ដែលហេតុនេះហើយទើបយើងព្យាយាមអភិវឌ្ឍវាជាប្រចាំ និងសិក្សាបន្ថែមដើម្បីអភិវឌ្ឍរាល់ប្រធានបទ ក៏ដូចជាផ្នែកសំខាន់ៗដើម្បីឱ្យកាន់តែប្រសើរឡើង។ ក្រៅពីនេះបញ្ហាធនធានមនុស្សក៏ជាផ្នែកប្រឈមធំផងដែរសម្រាប់យើង យើងនៅខ្វះអ្នកជំនាញទាំងផ្នែក STEM និងផ្នែកបច្ចេកវិទ្យាដើម្បីអភិវឌ្ឍវាឡើង។
ស្ថាបនិកកម្មវិធីអប់រំរូបនេះក៏បានបញ្ជាក់ផងដែរថា លោកសង្ឃឹមថា សិស្សនឹងបន្តទាញយកកម្មវិធីនេះទៅប្រើប្រាស់ឱ្យបានកាន់តែទូលំទូលាយ ដោយឥតគិតថ្លៃ ដើម្បីអភិវឌ្ឍសមត្ថភាពបានកាន់តែប្រសើរលើជំនាញវិទ្យាសាស្ត្រ និងគណិតវិទ្យា។ មកដល់បច្ចុប្បន្ននេះកម្មវិធីតេស្ត12 មានចំនួនអ្នកទាញយកទៅប្រើប្រាស់ (download) ច្រើនជាង 100,000នាក់ហើយក្នុង 1ឆ្នាំ ហើយចំនួនសំណួរ និងលំហាត់ក៏ត្រូវបានដាក់បញ្ចូលច្រើនជាង 7,000លំហាត់ផងដែរ ដែលធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានលក្ខណៈងាយស្រួល និងទទួលបានចំណេះដឹងកាន់តែច្រើន។
បន្ថែមពីលើនេះ កម្មវិធីតេស្ត12 មកដល់បច្ចុប្បន្ននេះ ទទួលបានការទទួលស្គាល់ និងពានរង្វាន់មួយចំនួនដូចជា ទី1 ទទួលបានពានរង្វាន់ The Best Social Innovation Award 2019 ពីក្រសួងប្រៃសណីយ៍ និងទូរ-គមនាគមន៍ ទី2 គឺ «The Startup of the Year 2019»ពីក្រុមហ៊ុនតូតាល់ និងទី3 គឺឈ្នះពានរង្វាន់ «The Top Female Entrepreneur Award 2019» ពីក្រុមហ៊ុនតូតាល់ផងដែរ៕


ត្របែកជាផ្លែឈើដែលមានវីតាមីនC ខ្ពស់ ដែលសម្បករបស់ត្របែកក៏ជាប្រភពនៃវីតាមីនល្អៗជាច្រើនដូចគ្នា ដូច្នេះបើញ៉ាំផ្លែត្របែកទាំងសម្បកបាន នឹងធ្វើឱ្យយើងទទួលបានវីតាមីនដែលមានប្រយោជន៍ចំពោះរាងកាយកាន់តែច្រើនឡើងដូចគ្នាដែរ។
មើមការ៉ុតមានសារធាតុបេតាឃែរ៉ូធីនខ្ពស់ និងថែមទាំងមានច្រើននៅនឹងសម្បកទៀតផង។ បើជាការ៉ុតមើមធំៗដែលមានសម្បកអាចនឹងក្រាស់ឬមិនស្អាតគួរឱ្យចង់ទទួលទានផងនោះ អ្នកខ្លះអាចនឹងមិនចង់ញ៉ាំទាំងសម្បកឡើយ តែបើសិនជាកូនមើមការ៉ុតតូចៗ ឬមើមការ៉ុតខ្ចីៗ តូចៗវិញនោះក៏ញ៉ាំទាំងសម្បកតែម្ដងទៅ។
អ្នកខ្លះចូលចិត្តញ៉ាំផ្លែសារីបែបបកសម្បកអស់តែឡារ៉ែនសូមប្រាប់ថា នៅក្នុងសម្បករបស់ផ្លែសារី មានវីតាមីនC ខ្ពស់ណាស់ និងថែមទាំងមានសារធាតុប្រឆាំងមហារីក និងជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងរាងកាយទៀតផង ដូច្នេះលើកក្រោយ បើញ៉ាំផ្លែសារី គ្រាន់តែលាងឱ្យស្អាត រួចហាន់ជាចំណិត ហើយញ៉ាំតែម្ដងទៅ។
ផ្លែឈើកំពូលល្បីល្បាញដែលមនុស្សជាច្រើនចិតសម្បកចោលយ៉ាងគ្មានស្ដាយស្រណោះ ព្រោះមិនចូលចិតញ៉ាំសម្បកខ្លះទៅ ឬសម្បកមិនគួរឱ្យញ៉ាំខ្លះទៅក៏មាន តែក្រៅពីការចិតសម្បកហើយ នឹងធ្វើឱ្យសាច់ផ្លែប៉ោមឆាប់ឡើងខ្មៅហើយនោះ នៅធ្វើឱ្យផ្លែប៉ោមបាត់បង់វីតាមីនល្អៗអស់ជាច្រើនទៀតផង ដូចជា ឃ្វើស៊ីធីន ដែលជួយការពារជំងឺសរសៃឈាម និងបេះដូង វីតាមីនC និងត្រៃធើរពីនណយដ៍ដែលជួយការពារជំងឺមហារីក ជាដើម។
សម្បករបស់ផ្លែត្រប់វែងមានសារធាតុដែលហៅថា ណាស៊ូនីន ដែលជួយការពារឱ្យបេះដូងរឹងមាំ ហើយសារធាតុមួយនេះនៅតែមាន ទោះជាឆ្លងកាត់ការចម្អិនដោយកម្ដៅហើយក៏ដោយ ដូច្នេះបើចិត្តសម្បកចោលមុនទទួលទាន ប្រហែលជាមិនទទួលបានសារធាតុអាហារល្អៗបែបនេះឡើយ។
មនុស្សជាច្រើនចូលចិត្តញ៉ាំផ្លែត្រសក់បែបចិត្តសម្បកចេញដូចគ្នា។ ការពិតទៅសម្បករបស់ត្រសក់មានជាតិកាកសរសៃខ្ពស់ ជួយឱ្យប្រព័ន្ធបន្ទោបង់ដំណើរការយ៉ាងប្រក្រតី ដែលអាចការពារអាការទល់លាមក និងមហារីកពោះវៀនធំបាន។
100 ទាំង 100 ចិត្តសម្បកមើមដំឡូងបារាំងចោលទាំងអស់ តែដឹងទេថា សម្បករបស់ដំឡូងបារាំងពេញទៅដោយប៉ូតាស្យូម និងសារធាតុដែកដែលភាគច្រើនស្ថិតនៅក្នុងសម្បកទាំងនោះ។ លើកក្រោយបើសម្បកមើមដំឡូងបារាំងមិនក្រាស់ជ្រុលពេកទេនោះ សាកល្បងទទួលទានទាំងសម្បកមើលម្ដងក៏ល្អម្យ៉ាងដែរ៕




មុននឹងចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ ក្រុមបាល់ទាត់នារីកម្ពុជាបាន និងកំពុងតែត្រៀមខ្លួនប្រកួតមិត្តភាពចំនួន 3ប្រកួតជាមួយនឹងក្រុមបាល់ទាត់នារីនៃក្លិបបាល់ទាត់ភ្នំពេញក្រោន នៅថ្ងៃទី7 ខែសីហា ឆ្នាំ2019 និងក្រុមបាល់ទាត់បុរសនគររាជចំនួន 2ប្រកួត នៅថ្ងៃទី10 ខែសីហា ឆ្នាំ2019៕
ក្នុងនោះដែរក្រុមជម្រើសជាតិគោព្រៃជំទង់កម្ពុជា បានប្រកួតជាលក្ខណៈមិត្តភាពត្រៀមសម្រាប់ការប្រកួតពានខាងលើជាមួយនឹងយុវជន U17 និង U19 យុវជនក្រុម Olympique Lyonnais ជាក្លិបដ៏ល្បីដែលលេងនៅលីកកំពូលបារាំង ដោយក្រុមយុវជនកម្ពុជាបានលត់ U17 Olympique Lyonnais ដោយលទ្ធផល 3ទល់នឹង0 ចំណែកឯ 1ប្រកួតទៀត លេងជាមួយនឹង U19 Olympique Lyonnais ក្រុមយុវជនកម្ពុជា បានយកឈ្នះក្នុងលទ្ធផល 3ទល់នឹង2។
ក្នុងពានរង្វាន់ AFF U18 Championship 2019 កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយនឹងក្រុមខ្លាំងៗជាច្រើនដូចជា ថៃ វៀតណាម អូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី៕

គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិគោព្រៃវ័យជំទង់កម្ពុជាបានធ្លាក់ចេញពីពានរង្វាន់នេះហើយ ដោយក្នុងវគ្គចែកពូលនេះ កម្ពុជាឆ្លងកាត់ 4ប្រកួត ចាញ់ 3ប្រកួត ស្មើ 1ប្រកួត នៅសល់ 1ប្រកួតទៀតនឹងត្រូវប៉ះជាមួយនឹងក្រុមខ្លាំងជម្រើសជាតិឡាវក្នុងការប្រកួតលើកចុងក្រោយនាល្ងាចថ្ងៃនេះវេលាម៉ោង 3រសៀល៕
ម៉ូដែលកណ្ដាល (High-end model)



លោកបានឱ្យដឹងទៀតថា ស្មាតហ្វូនដែលបំពាក់អេក្រង់ Waterfall នេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ហើយវានឹងកាន់តែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ បានរៀបចំដោយជោគជ័យ៕
លក្ខណសម្បត្តិនៃឌុយ-តនេះ មានដូចជា៖ រន្ធ-តចូលកុំព្យូទ័រ HDMI (1080p 60Hz ឡើងដល់ 4K 30Hz) មានរន្ធ USB-C ល្បឿនបញ្ជូន 5Gb/s មានរន្ធ Micro-SD/SD កាត មានរន្ធ USB-A ល្បឿនបញ្ជូន 5Gb/s មានរន្ធកាស 3.5mm ស្រូបសំឡេងបានល្អ។
គួរបញ្ជាក់ផងដែរថា កីឡាករទាំង2 ធ្លាប់លេងជាមួយគ្នាកាលពីនៅ Manchester United តាំងពីទសវត្សរ៍ឆ្នាំ2000។ តែពេលនេះកីឡាករ Cristiano Ronaldo នៅជាប់កុងត្រាជាមួយក្លិប Juventus រយៈពេល 4ឆ្នាំ ខណៈកីឡាករ Wayne Rooney ជាប់កុងត្រាជាមួយក្លិបអាមេរិក DC United រយៈពេលជិត 3ឆ្នាំទៀត៕