Author: ធឿន មករា

  • ភ្ញាក់ផ្អើល ព្រះសង្ឃ 3អង្គក្លាយជាជើងឯក ហ្គេមប្រចាំប្រទេសថៃ

    ភ្ញាក់ផ្អើល ព្រះសង្ឃ 3អង្គក្លាយជាជើងឯក ហ្គេមប្រចាំប្រទេសថៃ

    ជើងឯកហ្គេម ROV និង SPEED DRIFTERS ប្រចាំឆ្នាំ2019នេះ បានទៅលើ ព្រះសង្ឃ3អង្គ មកពីសាលាសង្ឃ Balee Sathit Suksa ក្នុងប្រទេសថៃ ក្រោយឈ្នះការប្រកួត KKU Nong Khai Fair 2019 ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ Khon Kaen ក្នុងប្រទេសថៃ។

    ការប្រកួតនេះ ត្រូវបានធ្វើជាច្រើនដំណាក់ការ ដោយឆ្លងកាត់ការប្រកួតជម្រុះជាច្រើនលើកច្រើនសារ តាមបណ្តាសាកលវិទ្យាល័យនានា ដើម្បីរកជើងឯកនេះ ដោយអនុញ្ញាតិអោយនិស្សិតសាកលវិទ្យាល័យទាំងអស់ចូលរួមបាន ដោយមិនកំណត់ថាជា គ្រហស្ដ រីបុព្វជិត អ្វីឡើយ។

    ស្របពេលគ្នានេះដែរក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចូលរួមអបអរសាទរនូវជ័យជម្នះដែលព្រះសង្ឃ 3អង្គទទួលបាន ខណៈពេលដែលអ្នកខ្លះក៏បានធ្វើការរិះគន់ចំៗទាក់ទិនទៅនឹងរឿងមួយនេះផងដែរ៕

  • ពិតជាអស្ចារ្យ! រយៈពេល2ឆ្នាំចុងក្រោយនេះ បាល់ទាត់វៀតណាម វិវឌ្ឍន៍លឿនខ្លាំង

    ពិតជាអស្ចារ្យ! រយៈពេល2ឆ្នាំចុងក្រោយនេះ បាល់ទាត់វៀតណាម វិវឌ្ឍន៍លឿនខ្លាំង

    បើនិយាយពីក្រុមបាល់ទាត់ ក្រុមដែលអាចដណ្តើមបានពានរង្វាន់ណាមួយរាប់ថាជាក្រុមខ្លាំង តែពេលខ្លះទោះបីជាក្រុមនោះខ្លាំងក្រុមខ្លាំងមួយចំនួនក៏មិនប្រាកដថាអាចដណ្តើមបានពានរង្វាន់នានាដែរ។ ក្នុងន័យនេះ ក្រុមបាល់ទាត់ទោះបីជាខ្លាំង ឫ ខ្សោយក៏ដោយ អ្វីដែលគេរំពឺងគឺ គិតទៅលើការអភិវឌ្ឍ ជាជាងការឈ្នះជាជើងឯក។

    បើក្រឡេកមកមើល វៀតណាម មិនថាក្រុមជម្រើសជាតិឈុតធំ ឫ ក្រុមយុវជនឡើយ ក្នុងរយៈពេល2ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ 2018 មកដល់ឆ្នាំ2019នេះ គឺពួកគេមានការអភិវឌ្ឍយ៉ាង ខ្លាំងគួរឱ្យកត់សម្គាល់ រហូតអាចឈានដល់វគ្គផ្តាច់ព្រាត់ស្ទើរតែគ្រប់ពានដែលគេលេងទាំងអស់ ខណៈពីមុនមក ក្រុមមួយនេះមិនសូវជាខ្លាំក្លាឡើយ។

    ក្នុងនោះដែរភាពជោគជ័យរបស់សហព័ន្ធបាល់ទាត់វៀតណាមក្នុងឆ្នាំ 2018 រហូតដល់ដើមឆ្នាំ 2019 មានដូចជា
    U23 ទទួលបានលេខ4 ពានរង្វាន់ Asian Games 2018
    U20 ទទួលបានកៅអីលេង World Cup U20
    ជម្រើសជាតិវៀតណាម ឈ្នះជើងឯកពានរង្វាន់ AFF Suzuki Cup 2018
    ជម្រើសជាតិវៀតណាម កំពុងឈានដល់វគ្គ 1/4 ពានរង្វាន់ AFC Asian Cup 2019

  • ជម្រើសជាតិនារីកម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ក្នុងជំនួបបង្គ្រប់កិច្ច ពានបាល់ទាត់នារីតំបន់អាស៊ាន

    ជម្រើសជាតិនារីកម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ក្នុងជំនួបបង្គ្រប់កិច្ច ពានបាល់ទាត់នារីតំបន់អាស៊ាន

    កាលពីល្ងាចថ្ងៃទី 20 ខែសីហា ឆ្នាំ2019 ម្សិលមិញនេះ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតជាមួយនឹងក្រុមកីឡាការិនីជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួត AFF Women’s Championship 2019 នៅកីឡដ្ឋាន IPE1 ខេត្តឈុនបូរី ប្រទេសថៃ។

    ជាលទ្ធផលក្រុមកម្ពុជា បានបន្តចាញ់ក្រុមបាតតារាងឥណ្ឌូណេស៊ី ក្នុងលទ្ធផល 4 ទល់នឹង 0 នឹងបានធ្លាក់ចេញពីពាននេះ ដោយប្រកួត៣ប្រកួតចាញ់ទាំង3ប្រកួត ស៊ុតចូលទី 1គ្រាប់ និង គេស៊ុតចូលវិញ24គ្រាប់ ដែលប្រកួតចាញ់ វៀតណាម ០ ទល់នឹង10 ចាញ់ មីយ៉ាន់ម៉ា10 ទល់នឹង1 និង បន្តចាញ់ឥណ្ឌូនេស៊ី ក្នុងជំនួមបង្គ្រប់កិច្ច0 ទល់នឹង 4។

    គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទើបតែបានប្រមូលផ្តុំមុនការប្រកួតប្រមាណជា 1ខែមុនតែប៉ុណ្ណោះ ដោយមុននេះ មិនធ្លាប់មានការប្រកួតបាល់ទាត់នារីនោះទេនៅកម្ពុជា ជាហេតុនាំឱ្យក្រុមជម្រើសជាតិនារីកម្ពុជា ទទួលលទ្ធផលមិនសូវកាក់កបបែបនេះ៕

  • Puskas Award មិនសូវមានកីឡាករល្បីៗចូលរួម

    Puskas Award មិនសូវមានកីឡាករល្បីៗចូលរួម

    កាលពីឆ្នាំមុនពានរង្វាន់ Puskas Award ត្រូវបានគ្រងដោយកីឡាករ Mohamad Salah ជាគ្រាប់បាល់ល្អឥតខ្ខោះប្រចាំឆ្នាំ2018។

    បេក្ខភាពទាំង10រូបចុងក្រោយ ដែលប្រកួតប្រជែងយកពានរង្វាន់ Puskas Award ប្រចាំឆ្នាំ2019នេះ ត្រូវបាន FIFA ដាក់បញ្ជេញជាផ្លូវការហើយ ដោយក្នុងនោះមានកីឡាករល្បីៗ តែ3រូបតែប៉ុណ្ណោះគឺ Messi, Zlatan និង Rodrigues ចំណែកឯកីឡាករ Christiano Ronaldo មិនមានវត្តមានឡើយនៅក្នុងបញ្ជីនេះ។

    Puskas Award គឺជាពានបង្កើតឡើងដំបូងកាលពីឆ្នាំ 2009 ដោយសហព័ន្ធបាល៉ទាត់ពិភពលោក ជូនចំពោះកីឡាករ ឬកីឡាការិនី ដែលស៊ុតបាល់បានល្អឥតខ្ខោះសម្រាប់ឆ្នាំនីមួយៗ៕

  • មានដឹងទេថា កម្ពុជា ធ្លាប់លេងពាន ASIAN CUP ដល់វគ្គផ្តាច់ព្រាត់?

    មានដឹងទេថា កម្ពុជា ធ្លាប់លេងពាន ASIAN CUP ដល់វគ្គផ្តាច់ព្រាត់?

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានខកខានលេងពាន AFC ASIAN CUP អស់រយៈពេល47ឆ្នាំ មកហើយ ដោយគិតចាប់តាំងពីឆ្នាំ 1972 ដែលកាលនោះ កម្ពុជា បានឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមយកចំណាត់ថ្នាក់លេខ3។

    ក្នុងការប្រកួតផ្តាច់ព្រាត់យកចំណាត់ថ្នាក់លេខ3 កាលពីថ្ងៃទី19 ខែឧសភា ឆ្នាំ1972 នៅលើទឹកដីថៃ ក្រុមកម្ពុជា បានប្រកួតចាញ់ក្រុមថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី បញ្ចប់ម៉ោងក្នុងលទ្ធផល 2 ទល់នឹង 2។

    គួររំលឹកផងដែរថា មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រយកលេខ3 កាលនោះ កម្ពុជា បានបំបាក់ គុយវ៉ែត 4 ទល់នឹង 0 មុន នឹងចាញ់ម្ចាស់ជើងឯក អ៊ីរ៉ង់ក្នុងលទ្ធផល 1 ទល់នឹង 2 នាវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។ នៅពេលនោះ អ៊ីរ៉ង់ ជាអ្នកលើកពាននេះ ខណៈកូរ៉េខាងត្បូងជាជើងឯករង៕

  • កីឡាករ Terengabu FC ម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារគាំងបេះដូង

    កីឡាករ Terengabu FC ម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារគាំងបេះដូង

    អ្នកចាំទីវ័យ41ឆ្នាំ របស់ក្លិប Terengabu FC ម្នាក់មានឈ្មោះថា Suffian Rahman ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតហើយ កាលពីម្សិលមិញនេះ នៅក្នុងផ្ទះរបស់ខ្លួន ដោយសារមានបញ្ហាបេះដូងរាំរ៉ៃ។

    កីឡាករអ្នកចាំទីដៃទី1 របស់ក្លិបបាល់ទាត់ Terengabu FC និងជាមិត្តរួមក្រុមរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន បានស្លាប់បាត់បង់ជីវិត មុនពេលក្រុមខ្លួនប្រកួត តែ3ម៉ោងប៉ុណ្ណោះ។ ចំពោះបញ្ហានៃការស្លាប់ត្រូវបានគេអោយដឹងថា ដោយសារតែមានបញ្ហាបេះដូង ដោយកីឡាកររូបនេះ ក៏ធ្លាប់មានបញ្ហាគាំងបេះដូងនេះ ជាច្រើនលើកមកហើយ៕

  • ការនាំ​ចេញទៅ​អាមេរិក កើនឡើង​ក្នុង​ឆមាស​ទី1ឆ្នាំនេះ

    ការនាំ​ចេញទៅ​អាមេរិក កើនឡើង​ក្នុង​ឆមាស​ទី1ឆ្នាំនេះ

    ទិន្នន័យ​ចុងក្រោយ​ពី​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញថា​ ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆមាស​ទី1នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ដល់​ជាង​ 2ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​មិថុនា​។

    ទិន្នន័យ​បាន​បង្ហាញថា​ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​បាន​កើន​ឡើង​ 30​%ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​។

    ទំនិញ​កម្ពុជា​មានតម្លៃ​ 2.24​ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ទិញ​ដោយ​សហរដ្ឋអាមេរិក​។ ពោល​គឺ​ ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង2​ ក៏បាន​កើនឡើង​ 30​% ដែល​ឈាន​ដល់​ 2.5ពាន់​លាន​ដុល្លារ​។ ការនាំចូល​ផលិតផល​អាមេរិក​ពី​កម្ពុជា​មានតម្លៃ​ 264លាន​ដុល្លារ​។

    ចាប់តាំងពី​ខែកក្កដា​ ឆ្នាំ2016​ មក​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដោយ​មិន​គិត​ពន្ធ​សម្រាប់​ការនាំចេញ​ទំនិញ​សម្រាប់​ការ​ធ្វើដំណើរ​ ដូចជា​វ៉ា​លី​សស្ពាយ​ កាបូប​ស្ពាយ​ និង​កាបូប​សម្រាប់​ការ​ធ្វើដំណើរ​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ជី​អេ​សភី​ (GSP​)។

    នៅ​ឆ្នាំ2016​ ដដែល​ ទំនិញ​កម្ពុជា​ដែល​នាំចេញ​ក្រោម​គម្រោង​ប្រព័ន្ធ​ GSP​ នេះ​ មាន​ចំនួន 50លាន​ដុល្លារ​។ យោង​តាម​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ2018​ តួលេខ​នេះ​បាន​កើនឡើង​ដល់​ 400​លាន​ដុល្លារ​អាមេរិក​។

    កាលពី​ខែមុន​ ឯកឧត្តម​ វង្សី​ វិសុទ្ធ​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ថា​៖“កំណើន​នៃ​ការនាំចេញ​ គឺ​ខ្លាំង​ និង​នៅតែ​រឹងមាំ​ពេញ​មួយឆ្នាំ​។ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ​នេះ​ មិន​មានការ​ធ្លាក់ចុះ​ទេ​”។

    ឯកឧត្ដម​រដ្ឋលេខាធិការ​បាន​បញ្ជាក់​បន្ត​ថា​៖ “វិស័យ​កាត់ដេរ​កំពុង​ដំណើរការ​ល្អ​ ព្រោះ​ការនាំចូល​វត្ថុធាតុដើម​បាន​កើនឡើង​។ ប្រសិនបើ​ការ​នាំ​-ចូល​វត្ថុធាតុដើម​កើនឡើង​ក្នុង​ឆមាស​ទី1នៃ​ឆ្នាំនេះ​ ការនាំចេញ​ក្នុង​ឆមាស​ទី2​ ក៏​នឹង​កើនឡើង​ដែរ​”។

    លោក​ កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ឬហៅ​កាត់​ថា​ GMAC ​បាន​មានប្រសាសន៍​ថា​ ទោះបី​មាន​ជំនឿ​ជា​រួម​ថា​ទំនាក់ទំនង​ទ្វេភាគី​(កម្ពុជា​-អាមេរិក​)កាន់តែ​យ៉ាប់យ៉ឺន​ក៏ដោយ​ តែ​ប្រទេស​ទាំង2​ ក៏​នៅតែ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​។ អ្នកខ្លះ​យល់ថា​ ទំនាក់ទំនង​ការទូត​ និង​នយោបាយ​ គឺ​អាក្រក់​។ ប៉ុន្តែ​សម្រាប់​យើង​ដែល​ជា​វិស័យ​ឯកជន​ ទំនាក់ទំនង​ គឺ​នៅ​ល្អ​។ ឥឡូវនេះ​ប្រទេស​កម្ពុជា​ បាន​ក្លាយជា​អ្នកផ្គត់ផ្គង់​ជំនួស​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ដែល​បាន​នាំចូល​ពី​ប្រទេស​ចិន​ពីមុន​។

    យោង​តាម​លោក​ ម៉ូ​នី​កា​ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​មានការ​កើន​ឡើង​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​មានការ​ធ្វើ​ពិពិធ​កម្ម​ថែមទៀត​ផង​ ពោល​គឺ​បង្វែរ​ការនាំចេញ​ ទៅ​សហគមន៍​ មកកាន់​ទិសដៅ​ប្រទេស​អាមេរិក​វិញ​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ នៅ​តែ​ល្អ​។ ការនាំចេញ​ទៅ​សហរដ្ឋអាមេរិក​នៅតែ​កើន​ឡើង​ ដោយសារ​យើង​ស្ថិតនៅ​ក្រោម​ប្រព័ន្ធ​ មានការ​អនុគ្រោះ​ពន្ធ ​(GSP​)។ កំណើន​រោងចក្រ​ដែល​បាន​ចូល​មក​ផលិត​ស្បែកជើង​ កាបូប​ជាច្រើន​ប្រភេទ​ និង​ផលិត​សម្លៀកបំពាក់​ នៅតែ​មានការ​កើនឡើង​ ដោយ​បន្ថែម​ពីលើ​របស់​ដែល​យើង​មាន​ចាស់​រួច​មក​ហើយ​ ធ្វើ​ឱ្យ​ការនាំចេញ​របស់​យើង​មិន​មានការ​ថមថយ​ទេ​”។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​៖ “សព្វថ្ងៃ​យើង​កំពុង​តែ​ជំរុញ​ការងារ​ពាណិជ្ជកម្ម​នេះ​បន្ថែម​ទៀត​ដោយ​ទំនាក់ទំនង​ជាមួយ​ការិយាល័យ​ពាណិជ្ជកម្ម​ខាង​ស្ថានទូត​អាម​រិក​ ហើយ​ខាង​គាត់​ក៏បាន​នាំ​ប្រតិភូ​មក​ដែរ​ ផ្នែក​ផលិតផល​កសិកម្ម​ និង​ធ្វើ​ជំនួប​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង2​ ដើម្បី​ជំរុញ​ការ​នាំ​យក​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​ ដោយ​មិន​នាំ​តែ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​នោះ​ទេ​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ថ្មី​ៗនេះ​ក៏​មាន​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​បាន​ធ្វើ​ជំនួប​ពាណិជ្ជកម្ម​ ដើម្បី​ជំរុញ​ផ្នែក​កសិកម្ម​នេះ​ដែរ​ ព្រោះ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ គឺ​យើង​បាន​នាំចេញ​ជាបន្តបន្ទាប់​ហើយ​ ដោយឡែក​តែ​ផលិតផល​កសិកម្ម​ដែល​យើង​កំពុង​ជំរុញ​ឱ្យ​មានការ​នាំចេញ​ផង​ដែរ​ ព្រោះ​ផលិតផល​កសិកម្ម​ដែល​យើង​នាំទៅ​កាន់​សហរដ្ឋ​ នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “ប៉ុន្តែ​យើង​បាន​នាំចូល​គ្រឿងចក្រ​កសិកម្ម​ ពី​សហរដ្ឋអាមេរិក​ច្រើន​គួរសម​ ដើម្បី​ផលិត​កែច្នៃ​ផលិតផល​កសិកម្ម​របស់​យើង​ដែល​កំពុងតែ​រីក​លូតលាស់​ និង​ជំរុញ​ការនាំចេញ​ផលិត​ផលកសិ​-ឧស្សាហកម្ម​របស់​យើង​នេះ​។ ជាពិសេស​មួយទៀត​នោះ​ គឺ​យើង​ចង់​ជំរុញ​ផ្នែក​ទេសចរណ៍​ទៅកាន់​ប្រទេស​អាមេរិក​ គឺ​យើង​ចង់​ទទួល​បាន​ភ្ញៀវ​ទេសចរ​ពី​អាមេរិក​ឱ្យ​បាន​ច្រើន​ផង​ដែរ​”៕

  • “ជំងឺគ្រុនឈាម” និង 4រោគសញ្ញា​លេចធ្លោ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ដែល​គួរ​សង្កេតមើល

    “ជំងឺគ្រុនឈាម” និង 4រោគសញ្ញា​លេចធ្លោ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ដែល​គួរ​សង្កេតមើល

    គ្រុនឈាម​ គឺជា​ជំងឺឆ្លង​ដោយសារ​មេរោគ​វីរុស​ Dengue​ Haemorrhagic​ Virus​ ដែល​មាន​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​។ ជំងឺ​នេះ​ ជួបប្រទះ​ច្រើន​នៅក្នុង​រដូវភ្លៀង​ អំឡុង​ខែឧសភា​ ដល់​ខែកញ្ញា​។ កើត​នៅ​លើ​កុមារ​អាយុ​ 5-9ឆ្នាំ​ច្រើន​បំផុត​ ចុះ​មក​គឺ​កុមារ​អាយុ​ 10​-14ឆ្នាំ​ ដោយមាន​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​។ មូស​ខ្លា​មាន​ 2ប្រភេទ​ គឺ​មូស​ខ្លា​ព្រៃ​ និង​មូស​ខ្លា​ស្រុក​ តែ​ដែលគេ​ជួបប្រទះ​ញឹកញាប់​បំផុត​នោះ​គឺ​ មូស​ខ្លា​ស្រុក​ ដោយ​ប្រទះឃើញ​នៅក្នុង​ផ្ទះ​ និង​បរិវេណ​ជុំវិញ​ផ្ទះ​។ មាន​ច្រើន​ពូជ​ ជាពិសេស​ពូជ​ Aedes​ Aegypti​ ហើយ​មូស​ខ្លា​ភេទ​ញី​ច្រើន​រកស៊ី​នៅពេល​ថ្ងៃ​ ចូលចិត្ត​ទម្លាក់​ស៊ុត​នៅក្នុង​ទឹកនឹង​ដែល​ស្អាត​ ហើយ​មេរោគ​វីរុស​នឹង​ស្ថិតនៅ​ក្នុង​ខ្លួន​មូស​បាន​រហូត​មួយ​ជីវិត​របស់​សត្វ​មូស​មួយ​ក្បាល​នោះ​ប្រមាណ​ជា​ 1-2ខែ​។

    រោគសញ្ញា​លេចធ្លោ​ក្រោយ​ឆ្លង​មេរោគ​វីរុស​ Dengue​ ចូល​មក​ក្នុង​រាងកាយ​បាន​ 5-8ថ្ងៃ​។ អា​ការ​របស់​អ្នកជំងឺ​នឹង​បង្ហាញ​ឡើង​មាន​ 4កម្រិត​ ៖
    1. ក្ដៅខ្លួន​ខ្លាំង​ពី​ 2-7ថ្ងៃ​។
    2. មាន​អាការ​ចេញឈាម​ញឹកញាប់​ ដោយ​ឃើញ​មាន​ស្នាម​អុច​ៗពណ៌​ឈាម​ចេញ​នៅ​លើ​ស្បែក​។
    3. កើត​សភាវ​ថ្លើម​រីក​ធំ​ អាច​ស្ទាប​ប៉ះ​នៅ​បរិ​វេ​ណក្រោម​ឆ្អឹងជំនី​ខាងស្ដាំ​ និង​ពេល​ចុច​សង្កត់​ទៅ​ នឹង​ឈឺចាប់​។
    4. សភាវ​នៃ​ប្រព័ន្ធ​ឈាម​រត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ និង​អាច​កើត​សភាវ​គាំង​ប្រកាច់​។

    អាការៈ​របស់​អ្នកជំងឺ​គ្រុនឈាម​
    កុមារ​កើតជំងឺ​គ្រុនឈាម​ នឹង​កើត​អាការ​គ្រុន​ក្ដៅ​ខ្លួ​នភ្លាមៗ​ មុខឡើងក្រហម​ ឈឺក្បាល​ ចុក​រួយ​រាងកាយ​ តមក​នឹង​ប្រទះឃើញ​មាន​ស្នាម​អុច​ៗដូច​ឈាម​ចេញ​នៅ​លើ​ដងខ្លួន​ ដៃ​ ជើង​ និង​មាន​អា​ការ​ធុញទ្រាន់​ចំណីអាហារ​ ក្អួតចង្អោរ​ ឈឺពោះ​ មិន​ញ៉ាំទឹក​ គេង​នៅ​ស្ងៀម​ មិន​និយាយ​ស្ដី​។ ក្មេង​ខ្លះ​មាន​ឈាម​ហូរចេញ​មក​តាម​ច្រមុះ​ លាមក​មាន​ពណ៌ខ្មៅ​ កម្អួត​មាន​លាយ​ឈាម​ និង​ច្រើនតែ​មិន​បង្ហាញ​អាការ​គ្រុនផ្ដាសាយ​ មិន​ក្អក​ឡើយ​។ អំឡុង​ពេល​គ្រោះថ្នាក់​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​អា​ការ​គ្រុនក្ដៅ​ចាប់ផ្ដើម​ថយ​ចុះ​ 2-7ថ្ងៃ​ តែ​ទាំងអស់​នេះ​ ជំងឺគ្រុនឈាម​អាច​ព្យាបាល​បាន​លទ្ធផល​ល្អ​ ​បើសិន​បាន​ទទួលការ​វិនិច្ឆ័យ​រោគ​ និង​ព្យាបាល​តាំងពី​ផ្ដើមដំបូង​។

  • សមាគម​ CVEA​ មាន​កិត្តិយស​ សូមជម្រាប​ជូនដំណឹង​ដល់​ប្រធាន​ក្រុមហ៊ុន​សមាជិកសមាគម​ដើម្បី​ជ្រាប​ថា​៖

    សមាគម​ CVEA​ មាន​កិត្តិយស​ សូមជម្រាប​ជូនដំណឹង​ដល់​ប្រធាន​ក្រុមហ៊ុន​សមាជិកសមាគម​ដើម្បី​ជ្រាប​ថា​៖

    សមាគម​ CVEA​ មាន​កិត្តិយស​ សូមជម្រាប​ជូនដំណឹង​ដល់​ប្រធាន​ក្រុមហ៊ុន​សមាជិកសមាគម​ដើម្បី​ជ្រាប​ថា​៖ សមាគម​ CVEA​ នឹង​រៀបចំ​កម្មវិធី​ Real​ Estate​ Business​ Support​ Program​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​ ១០​:០០​ នាទី​ព្រឹក​ រហូតដល់​ ១២​:០០​ នាទី​រសៀល​ នៅ​កា​រិយា​លយ​សមាគម​ CVEA​។ កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ ដើម្បី​ជួយ​សម្របសម្រួល​ និង​ប្រឹក្សា​យោបល់​ជូន​ដល់​ក្រុមហ៊ុន​សមាជិកសមាគម​ផ្នែក​ពាណិជ្ជកម្ម​ដូចជា​៖
    ១. ការរៀបចំ​ធ្វើ​ផែនការ​យុទ្ធ​សាស្រ្ត​សម្រាប់​ក្រុមហ៊ុន​
    ២. ការ​គ្រប់​គ្រង​ភា្ន​ក់​ងារ​អចលនវត្ថុ​
    ៣. ការរៀបចំ​ធ្វើការងារ​ប្រចាំថ្ងៃ​
    ៤. និង​ការ​ប្រឹក្សា​យោបល់​នានា​ដើម្បី​ជួយ​គាំទ្រ​ដល់​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សមាជិក​ ទាំងអស់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

    អា​ស្រ​យហេតុនេះ​ប្រសិនបើ​ លោក​ឧកញ៉ា​ លោកជំទាវ​ លោក​ លោកស្រី​ ជា​ប្រធាន​ក្រុមហ៊ុន​សមាជិកសមាគម​ មានបំណង​ចង់​ជួប​ធ្វើការ​ពិភាក្សា​ និង​ធ្វើការ​ប្រឹក្សា​យោបល់​ សូម​ទំនាក់ទំនង​មកកាន់​លេខាធិការ​ដ្ឋាន​សមាគម​ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ ។ទូរសព្ទ​លេខ​ ០១០​ ៥១០​ ២៥៩​ | ០១៧​ ៦១៥​ ៨៩៤​ ។ សូម​អរគុណ​!

  • ក្រសួង​កសិកម្ម​ ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​លើកកម្ពស់​អភិក្រម​ “រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-សហគមន៍​”

    ក្រសួង​កសិកម្ម​ ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​លើកកម្ពស់​អភិក្រម​ “រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-សហគមន៍​”

    ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ​ ទិសដៅ​ និង​ការអនុវត្ត​របស់​ខ្លួន​ ពោល​គឺ​ ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ និង​លើកកម្ពស់​អភិក្រម​“រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-សហគមន៍​”។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​ថា​៖“វា​ជា​កិច្ចការ​ដ៏​សំខាន់​ក្នុង​ការ​ជជែក​ដោយ​បើកចំហ​ រវាង​ការងារ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ជាមួយនឹង​អ្នកធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ធ្វើ​ធុរកិច្ច​ ដើម្បី​ធានា​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ក៏ដូចជា​ធានា​ដល់​ការប្រកួត​ប្រជែង​ទំនិញ​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​គូសបញ្ជាក់​អំពី​ការ​វិវឌ្ឍ​រីកចម្រើន​ ពី​ប្រទេស​ដែល​អសន្តិសុខ​ស្បៀង​ មក​ជា​ប្រទេស​ដែល​មាន​អតិរេក​ស្បៀង​ និង​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​ពិភពលោក​។ ជាស​មិទ្ធ​ផល​ដ៏​ធំធេង​ដែល​សម្រេច​បាន​ តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​វិស័យ​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ចីរភាព​ ធ្វើ​យ៉ាងណា​ជួយ​ប្រជាកសិករ​យើង​ដើរ​ឱ្យ​ទាន់​បរិបទ​សេដ្ឋកិច្ច​ជាតិ​ ជាពិសេស​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ជាតិ​ ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នា​ឆ្នាំ2030​ និង​ចំណូល​កម្រិតខ្ពស់​នា​ឆ្នាំ2050​។

    ក្នុង​ន័យ​នេះ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​កំណែទម្រង់​ទាំង​គោលនយោបាយ​ ទិសដៅ​ និង​ការអនុវត្ត​របស់​ខ្លួន​ ពោល​គឺ​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​និង​លើកកម្ពស់​អភិក្រម​“រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​សហគមន៍​”ដោយ​ផ្តោត​ជា​សំខាន់​លើ​យន្តការ​ពាណិជ្ជកម្ម​-កសិកម្ម​ ការកែច្នៃ​ផលិតផល​កសិកម្ម​ ការ​បំពេញ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​ ការផលិត​ពូជសុទ្ធ​ និង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ដើម្បី​បង្កើន​ការប្រកួត​ប្រជែង​ដល់​ប្រជាកសិករ​។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្តម​ វេង​ សា​ខុន​។

    ឯកឧត្តម​ ក៏បាន​កោតសរសើរ​វិស័យ​នេះ​ ចំពោះ​សមិទ្ធផល​របស់​ខ្លួន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដែរ​ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​ខ្លាំង​ឡើង​ ក្នុងចំណោម​តួអង្គ​ទាំងអស់​ដើម្បី​បន្ត​អភិវឌ្ឍន៍​ឧស្សាហកម្ម​នេះ​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ទៀត​ថា​៖“ក្រសួង​កសិកម្ម​បាន​និង​កំពុងធ្វើការ​កែទម្រង់​គោលនយោបាយ​ ធ្វើ​ទំនើបកម្ម​វិស័យ​នេះ​ និង​លើកកម្ពស់​ភាពជា​ដៃគូ​ផលិតករ​សាធារណៈ​-ឯកជន​ដែល​ផ្តោត​លើ​ការ​បង្កើន​គុណ​ ភាព​ និង​ការប្រកួត​ប្រជែង​ តាមរយៈ​គម្រោង​កសិកម្ម​តាម​កិច្ចសន្យា​”។

    ទាក់ទិន​នឹង​ភាពជា​ដៃគូ​ឯកជន​ លោក​ សុង​ សា​រ៉ន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amru​ Rice​ និង​បច្ចុប្បន្ន​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF​) បាន​មានប្រសាសន៍​ថា​ លោក​មានបំណង​ប្រែក្លាយ​វិស័យ​ស្រូវ​-អង្ករ​ឱ្យទៅ​ជា​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​ និង​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការរស់នៅ​របស់​អ្នកចូលរួម​ទាំងអស់​។

    លោក​ សា​រ៉ន​ បាន​មានប្រសាសន៍​ថា​៖“ សហព័ន្ធ​គួរតែ​ដំណើរការ​ក្នុង​ភាពជា​ដៃគូ​ផលិត​សាធារណៈ​ និង​ឯកជន​ ហើយ​ការ​ធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម​នេះ​ ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ និង​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​។ ក្នុង​ទសវត្សរ៍​ខាងមុខ​ ខ្ញុំ​ជឿជាក់​ថា​ បញ្ហា​ប្រឈម​សំខាន់​បំផុត​សម្រាប់​វិស័យ​នេះ​ គឺ​ការ​ធ្វើ​សាកល​ភាវូបនីយកម្ម​ឌីជីថល​ប្រជានិយម​ និង​ការ​គាំពារ​និយម​។ ទាំងនេះ​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ផលិត​ និង​កសិករ​ដែល​មាន​ប្រាក់ចំណូល​ទាប​ ក៏ដូចជា​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​នេះ​ផង​ដែរ​”។

    លោក​ប្រធាន​ CRF​ បាន​បន្ថែម​ថា​ ៖“ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ទាំងនេះ​ យើង​ត្រូវ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ រួម​ទាំង​ភ្នាក់ងារ​រដ្ឋាភិបាល​ ទីភ្នាក់ងារ​មិនមែន​រដ្ឋាភិបាល​ ស្ថាប័ន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ សហករណ៍​កសិកម្ម​ និង​វិស័យ​ឯកជន​ ជាពិសេស​រោងម៉ាស៊ីន​កិនស្រូវ​ ដើម្បី​លើក​-កម្ពស់​ការប្រកួត​ប្រជែង​នៃ​ខ្សែ​ចង្វាក់​តម្លៃ​។ ពី​កសិដ្ឋាន​រហូតដល់​ទីផ្សារ​ និង​បង្កើត​ការ​ច្នៃប្រឌិត​តម្លៃបន្ថែម​ និង​ផលិតផល​ថ្មី​”។

    លោក​ សុង​ សា​រ៉ន​ បាន​បញ្ជាក់​ថា​ សហព័ន្ធ​ត្រូវ​ខិតខំ​លុបបំបាត់​ប្រព័ន្ធ​ដែល​ធ្វើអាជីវកម្ម​កសិករ​ និង​ផលិត​ទំនិញ​មាន​ជាតិគីមី​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើ​ប្រាស់​។ យើង​នឹង​លើកកម្ពស់​ភាពជា​ដៃគូ​ រវាង​តួអង្គ​ឯកជន​ និង​អ្នក​ផលិត​ដែល​មាន​ប្រាក់ចំណូល​ទាប​ ដែល​ដោះស្រាយ​នូវ​ប្រសិទ្ធភាព​នៃ​ផលិតកម្ម​ស្រូវ​ និង​ពាណិជ្ជកម្ម​ និង​ការបង្កើត​ថ្មី​ ការបង្កើត​និរន្តរភាព​ពាណិជ្ជកម្ម​យុត្តិធម៌​ និង​ការប្រកួត​ប្រជែង​។ គំនិត​ផ្តួចផ្តើម​នៃ​អាជីវកម្ម​ទាំងនេះ​ ជា​ការ​លើកកម្ពស់​ ការ​ដាក់បញ្ចូល​ ក៏​ដូចជា​ការបង្កើត​ថ្មី​ និង​កំណើន​ទីផ្សារ​ផង​ដែរ​៕