Author: ធឿន មករា

  • សហគមន៍​កសិកម្ម​ខេត្តកោះកុង​ កំពុង​ប្រមូល​ផល​ផ្លែទៀប​បារាំង​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​

    សហគមន៍​កសិកម្ម​ខេត្តកោះកុង​ កំពុង​ប្រមូល​ផល​ផ្លែទៀប​បារាំង​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​

    ផ្លែទៀប​បារាំង​ ឬឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា​ Annona​ muricataL​ គឺជា​ផ្លែឈើ​ម្យ៉ាង​ដែល​សម្បូរ​ជាតិកា​កសរសៃ​ និង​វីតាមីន​ C។ ផ្លែទៀប​បារាំង​ ជា​រុក្ខជាតិ​មានត្រកូល​ជាមួយនឹង​ទៀបខ្មែរ​យើង​ដែរ​ ដោយ​ផ្លែ​មាន​សម្បក​ពណ៌បៃតង​ស្រាល​មាន​សណ្ឋាន​ដូច​បន្លា​ស្រួច​ទន់​ៗ ហើយ​មានសាច់​ខាង​ក្នុង​ស្រដៀងនឹង​សាច់​ផ្លែទៀប​ខ្មែរយើង​ដែរ​ និង​មាន​រសជាតិ​ជូរអែម​។ ប្រជាជន​ខ្មែរយើង​និយម​បរិភោគ​ផ្លែទៀប​បារាំង​ទុំ​ដើម​ និង​ចូលចិត្ត​ដាំ​នៅ​ក្បែរ​ផ្ទះ​ ខណៈ​ដែល​ប្រទេស​មួយចំនួន​បាន​ដាំ​ធ្វើជា​ដំណាំ​ឧស្សាហកម្ម​យក​ផ្លែ​។

    លោក​ ឡាក់​ ហាក់​ សមាជិក​សហគមន៍​កសិកម្ម​ខេត្តកោះកុង​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ថា​ សហគមន៍​របស់​លោក​ ក្រៅពី​ដំណាំ​ទៀប​បារាំង​ដែល​ជាដំណាំ​ហូប​ផ្លែ​ចម្បង​ដែល​សហគមន៍​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 10ហិ​កតា​ហើយ​នោះ​យើង​នៅ​មាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន​ ។

    លោក​ ឡាក់​ ហាក់​ បានឱ្យ​ដឹង​ថា​៖“ដើម្បី​ឱ្យ​ដើម​ទៀបបារាំង​ផ្តល់​ទិន្នផល​ខ្ពស់​ គេ​អាច​ដាំ​ដោយ​ការ​ជ្រើសរើស​ពូ​ជល្អ​ៗ គឺ​ត្រូវ​រក​ពូជ​ណា​ដែល​មាន​ផ្លែ​ច្រើន​ ធំ​ ទម្ងន់​ពី​ 1 ទៅ​ 2គីឡូក្រាម​ក្នុង​ 1ផ្លែ​ និង​មាន​គ្រាប់​តិច​ ផ្លែ​មាន​រាង​មូលទ្រវែង​ល្អ​ ហើយ​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ ដែល​អាច​ធន់ទ្រាំ​ នឹង​ជំងឺ​ និង​សត្វល្អិត​ចង្រៃ​បាន​”។ការ​ដាំ​ដើម​ទៀបបារាំង​ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ការ​បណ្តុះ​ពី​គ្រាប់​របស់​ផ្លែទៀប​បារាំង​ដែលគេ​ទុក​ពូជ​ គឺ​ក្រោយពេល​យកចេញ​ពី​ផ្លែ​ គ្រាប់​ត្រូវ​លាង​ទឹក​ឱ្យ​ស្អាត​ រួច​ហាលថ្ងៃ​ទុក​។ នៅពេល​ដាំ​ គេ​ត្រូវ​ដាក់​បណ្តុះ​ក្នុង​រន្ធ​នី​មួយ​ៗដែល​មាន​គ្រាប់ពូជ​ 1គ្រាប់​ក្នុង​ចម្ងាយ​ពីគ្នា​ប្រហែល​ពី​ 3ទៅ5សង់ទីម៉ែត្រ​ និង​ជម្រៅ​ 1សង់ទីម៉ែត្រ​ និង​ត្រូវ​ស្រោចទឹក​ឱ្យ​បាន​ជាប់​ជាប្រចាំ​។

    លោក​បានឱ្យ​ដឹង​ថា​ ការរៀបចំ​ដី​សម្រាប់​ដាំ​ទៀបបារាំង​ គឺ​ត្រូវ​ភ្ជួរ​ និង​រាស់​ដី​ឱ្យ​បាន​ជ្រៅ​ រាស់​ដី​ឱ្យ​បាន​ម៉ដ្ឋ​ល្អ​ រួចហើយ​កាប់​ជា​រណ្តៅ​ដែល​មាន​ទំហំ​ និង​ជម្រៅ​ដូចគ្នា​ គឺ​ 50សង់ទីម៉ែត្រ​។ ចម្ងាយ​ ពី​ណ្តៅ1​ ទៅ​រណ្តៅ​ 1ទៀត​ពី​ 4ទៅ​ 7ម៉ែត្រ​។ ការ​ដាំដុះ​អាច​ធ្វើឡើង​នៅពេល​ណា​ក៏បាន​ តែ​ពេលវេលា​ដែល​ល្អ​ គឺ​ក្នុង​រដូវវស្សា​ ដើម្បី​បន្ថយ​ការស្រោចស្រព​ទឹក​ហ្នឹងឯង​។លោក​បានឱ្យ​ដឹង​ទៀត​ថា​ ដើម​ទៀបបារាំង​ ទាមទារ​ឱ្យ​មានការ​ដាក់ជី​ ទើប​ទទួល​បាន​ទិន្នផល​ខ្ពស់​។

    កម្រិត​ជី​(អា​មុយ​ញូ៉ម​សុ៊ល​ផា​ត)ដែល​ត្រូវ​ប្រើ​គឺ​ ពី​100​ ទៅ​ 150ក្រាម​ ត្រូវ​ដាក់​ក្រោយពេល​ដាំ​បាន​រយៈពេល​ 1ខែ​ និង​ត្រូវ​ដាក់​ម្តង​ទៀត​រយៈពេល​ 6ខែ​បន្ទាប់មក​។ កម្រិត​ជី​ត្រូវ​កើនឡើង​ពី250​ ទៅ​ 300ក្រាម​រៀងរាល់​ឆ្នាំ​ រហូតដល់​ដំណាំ​នេះ​ចាប់ផ្តើម​ចេញ​ផ្លែ​។

    ចំពោះ​ការ​ស្រោចទឹក​វិញ​ គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ដើម​ទៀបបារាំង​នេះ​។ ការ​ស្រោចទឹក​មិន​គ្រប់គ្រាន់​ នឹង​ធ្វើ​ឱ្យ​ទៀបបារាំង​ផ្តល់​ផ្លែ​តិច​ និង​ផ្លែ​មាន​ទំហំ​តូច​ រី​ឯការ​ប្រមូល​ផល​វិញ​ ដំណាំ​ទៀបបារាំង​នឹង​ផ្តល់​ផល​ក្នុងរយៈពេល​ 3ឆ្នាំក្រោយ​ពេល​ដាំ​។ ដើម​ទៀបបារាំង​ចេញផ្កា​ស្ទើរតែ​រាល់​ខែ​ ប៉ុន្តែ​សំខាន់​ ផ្កា​ដែល​នឹង​មា​នក្ដិប​ផ្លែ​ គឺ​នឹង​ចេញ​នៅ​ខែឧសភា​ និង​ខែមិថុនា​ ហើយនឹង​ទុំ​នៅ​ខែវិច្ឆិកា​ និង​ខែធ្នូ​ជាបន្តបន្ទាប់​។

    ទៀបបារាំង​ គេ​នឹង​បេះ​វា​នៅពេល​ដែល​វា​ចាស់​ល្អ​ គឺ​សម្បក​ក្រៅ​របស់​វា​នឹង​រីក​ក្រឡា​ សម្បុរ​ឡើងពណ៌​បៃតង​ស្រាល​ ហើយ​វា​នឹង​ទុំ​ រយៈពេល3​ ទៅ​ 5ថ្ងៃក្រោយ​ការ​បេះ​។ ការ​ប្រមូល​ផល​ ឬការ​បេះ​នេះ​គឺ​គេ​ត្រូវ​ធ្វើ​ដោយដៃ​ផ្ទាល់​ និង​ចៀសវាង​ការ​ធ្វើ​ឱ្យ​ធ្លាក់​ឬធ្វើ​ឱ្យ​ផ្លែ​ទ្រុឌ​ជាំ​ដែល​បណ្តាល​ឱ្យ​រលួយ​នៅពេល​ដែល​វា​ទុំ​។ នេះ​បើ​តាម​លោក​ហាក់​បាន​បញ្ជាក់​។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ លោក​ ឡាក់​ ហាក់​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​“ទៀបបារាំង​ គឺជា​ផ្លែឈើ​ ដែល​មានតម្លៃ​ មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយ​តម្លៃនៅលើទីផ្សារ​យើង​អាច​លក់​បាន​ត្រឹមតែ2,500​ ទៅ3,000រៀល​ប៉ុណ្ណោះ​ក្នុង​ 1គីឡូក្រាម​ តែ​នៅ​ឆ្នាំនេះ​តម្លៃ​ល្អជា​ឆ្នាំ​មុន​ៗ គឺ​យើង​អាច​លក់​បាន​ដល់ទៅ​ 3,500​ ទៅ​ 4,000រៀល​ក្នុង​ 1គីឡូក្រាម​”។

    បើ​តាម​ប្រសាសន៍​របស់​លោក​ ឡាក់​ ហាក់​ បាន​ឱ្យ​ដឹង​ថា​៖ “នៅ​លើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំដុះ​សព្វថ្ងៃ​នេះ​ យើង​អាច​ប្រមូល​ផល​ផ្លែទៀប​បារាំង​បាន​ប្រមាណ​ជាជាង​ 1តោន​ដែរ​ក្នុង​ 1ថ្ងៃ​លើ​ផ្ទៃដី​ដាំដុះ​1ហិ​កតា​ បើស​រុ​បទាំង​ 10ហិ​កតា​ដែល​យើង​ដាំ​នោះ​ យើង​ទទួល​បាន​ចំណូល​សរុប​ប្រមាណ​ជា​ 40លាន​រៀល​ដែរ​និង​ អាច​ប្រមូល​ផល​បាន​ជាបន្តបន្ទាប់​”។

    លោក​ ឡាក់​ ហាក់​ បានឱ្យ​ដឹង​ទៀត​ថា​៖“បច្ចុប្បន្ន​ ផ្លែទៀប​បារាំង​របស់​សហគមន៍​យើង​ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក​ នៅ​ភ្នំពេញ​តាមរយៈ​ឈ្មួញ​កណ្តាល​ និង​ផ្សារ​ទំនើប​នៅ​ខេត្តកោះកុង​ដែល​ទទួលយក​ផលិតផល​កសិកម្ម​របស់​សហគមន៍​យើង​ទៅ​លក់​”។ លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ទៀត​ថា​ នា​ថ្មី​ៗនេះ​មានការ​សម្ពោធ​ផ្សារ​ទំនើប​ថ្មី​ៗបន្ថែម​ទៀត​ជាច្រើន​នៅក្នុង​ខេត្ត​ ដូច្នេះ​ធ្វើ​ឱ្យ​សហគមន៍​លោក​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​ផ្លែទៀប​បារាំង​នេះ​ឱ្យ​កាន់តែ​ធំឡើង​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​នេះ​។

    លោក​ ឡាក់​ ហាក់​ បាន​ប្រាប់​អំពី​គោលបំណង​ក្នុង​ការពង្រីក​សហគមន៍​របស់​លោក​ថា​ សហគមន៍​នឹង​បង្កើន​ការ​ដាំដុះ​ដំណាំ​ផ្លែទៀប​បារាំង​ធម្មជាតិ​ ឬផ្លែឈើ​សរីរាង្គ​ឱ្យ​បាន​សម្បូរ​បែប​ និង​ច្រើនឡើង​ ដើម្បី​បំពេញ​តម្រូវការ​របស់​ផ្សារ​ទំនើប​ទាំងនោះ​ ក៏​ដូចជា​តម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា​ ប្រសិនបើ​មានការ​បញ្ជាទិញ​ពី​ក្រុមហ៊ុន​ ឬសហគ្រាស​ផលិ​តភេ​ស្ជ​ជៈ​ណាមួយ​ជាក់លាក់​នោះ​ លោក​ក៏​មាន​មហិច្ឆតា​ក្នុង​ការពង្រីក​ផលិតកម្ម​ដំណាំ​ផ្លែទៀប​បារាំង​នា​ពេល​ខាងមុខ​បន្ថែម​ទៀត​ដែរ​៕

  • សូមទទួលយកស៊េរីភាពនៃការបោកគក់សម្លៀកបំពាក់ ដ៏ល្អឥតខ្ចោះជាមួយ SAMSUNG AddWashTM !!

    សូមទទួលយកស៊េរីភាពនៃការបោកគក់សម្លៀកបំពាក់ ដ៏ល្អឥតខ្ចោះជាមួយ SAMSUNG AddWashTM !!

    ភ្នំពេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៩៖ សម័យនេះហើយហេតុអ្វីលោកអ្នកត្រូវខូចអារម្មណ៍ និងមានបញ្ហាជាមួយនឹងការបោកគក់សម្លៀកបំពាក់ទៀត? ជីវិតប្រចាំថ្ងៃគឺវាមមាញឹកស្ទើរតែពេញមួយថ្ងៃទៅហើយ! ដូច្នេះសូមជ្រើសរើស និងផ្លាស់ប្តូរការរស់នៅរបស់លោកអ្នកជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ទាំងអស់គ្នាថ្ងៃនេះភ្លាមទៅ!

    ដូចដែលលោកអ្នកបានដឹងហើយថាពេលនេះគឺជារដូវភ្លៀងដូច្នេះរាល់បញ្ហាសម្លៀកបំពាក់មិនស្ងួត…ក្លិនផ្អួរ…ក្លិនផ្តុស…

    សម្លៀកបំពាក់ឡើងអាចម៍អណ្តើកអាចនឹងកើតឡើង! តែពេលនេះវាមិនមែនជាកង្វល់ និងបន្ទុកសម្រាប់លោកអ្នកទៀតទេ! សូមរីករាយមកទទួលយកបទពិសោធន៍ និងស៊េរីភាពក្នុងការបោកគក់សម្លៀកបំពាក់បានស្អាត ឆាប់ស្ងួត មិនរួញខូចសាច់ក្រណាត់គ្រប់ពេលវេលាជាមួយនឹងបច្ចេកវិទ្យាថ្មី Samsung AddWashTM !! លោកអ្នកនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារផ្សេងទៀតបានយ៉ាងមានទំនុកចិត្តជាទីបំផុត!

    គួរបញ្ជាក់ផងដែរថា Samsung AddWashTM ជួយសន្សំសំចៃខ្ពស់បំផុត និងពុំមានសំឡេងរំខានជាមួយនឹងបច្ចេកវិទ្យា Inverter និងត្រូវបានរចនាឡើងដោយបន្ថែមទ្វារតូចខាងមុខផ្តល់ភាពងាយស្រួលក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែមគ្រប់ដំណាក់កាលនៃការបោកគក់ដោយមិនធ្វើឱ្យម៉ាស៊ីនផ្អាកដំណើរការនៅពេលលោកអ្នកបើកទ្វារ។

    លើសពីនេះទៅទៀតជាមួយនឹងបច្ចេកវិទ្យា EcobubbleTM មិនថាសាប៊ូជាប្រភេទម្សៅ ឬទឹកនោះទេគឺត្រូវបានបំលែងទៅជាពពុះសាប៊ូដោយងាយស្រួលជ្រាបចូលសាច់ក្រណាត់បានលឿនបំផុត និងមិនបន្សល់ទុកគ្រាប់ ឬស្នាមសាប៊ូជាប់លើសម្លៀកបំពាក់លោកអ្នកឡើយ!
    គួររំឭកផងដែរថាជាមួយនឹងមុខងារ Q-Rator® លោកអ្នកក៏អាចពិនិត្យមើល និងធ្វើការគ្រប់គ្រងដំណើរការបោកគក់តាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកបានផងដែរ។ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ AddWashTM កំពុងក្លាយជាម៉ាស៊ីនបោកគក់ដ៏មានប្រជាប្រិយភាព និងការគាំទ្រខ្លាំងបំផុតទូទាំងពិភពលោកព្រមទាំងទទួលបានពានរង្វាន់ ‘Design of the Year Award’ នៅប្រទេសសឹង្ហបុរី ក៏ដូចជាឈ្នះពានរង្វាន់ ‘Ergonomic Design Award’ នៅក្នុងសន្និសីទប្រចាំអាស៊ីផងដែរ! ពានរង្វាន់ទាំងអស់នេះគឺល្មមគ្រប់គ្រាន់ដែលអាចឱ្យលោកអ្នកសម្រេចចិត្ត និងជឿទុកចិត្តជាមួយនឹងផលិតផលម៉ាស៊ីនបោកគក់សម្លៀកបំពាក់ សាមសុង AddWashTM នេះ!!
    ប្រសិនបើលោកអ្នកចង់បានភាពងាយស្រួល និងផាសុកភាពដ៏ទាន់សម័យបំផុតនោះសូមជឿជាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ចុះពិតជាមិនខកបំណងឡើយ។ហើយអ្វីដែលកាន់តែអស្ចារ្យនាពេលនេះគឺទិញ Samsung AddWashTM ភ្លាម នឹងទទួលបានការថែមជូនភ្លាមៗដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។

    ចឹងលោកអ្នកកុំបង្អង់យូរ….បានទាំងម៉ាស៊ីនបោកកក់ទំនើប បានទាំងការថែមជូន។ តោះ‌‌‌!!! អញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតបាន ឬក៏ទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !!

     

  • ទង្វើ​ដែល​គួរ​ប្រយ័ត្ន​ ក្នុងពេល​បើក​ប្រតិ​ប​ត្ដិ​ការរួមរ័ក

    ទង្វើ​ដែល​គួរ​ប្រយ័ត្ន​ ក្នុងពេល​បើក​ប្រតិ​ប​ត្ដិ​ការរួមរ័ក

    ជីវិត​ផ្លូវភេទ​ មិន​ត្រឹមតែ​ផ្ដល់​នូវ​សេចក្ដី​ស្រណុក​ស្រួល​សម្រាប់​លោកអ្នក​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វា​ក៏អាច​មានផល​ប៉ះពាល់​ផង​ដែរ​ ប្រសិនបើ​អ្នក​បើក​ប្រតិ​បត្ដិ​ការ​គ្មាន​ការ​ប្រុងប្រយ័ត្ន​នោះ​។ ជាទូទៅ​គ្រោះ​ដោយ​អកុសល​ទាំងនេះ​ គឺ​ច្រើន​កើតឡើង​ក្នុង​ខណៈ​ពេល​កំពុង​រួមភេទ​ដែល​មាន​ទីតាំង​មិន​ប្រក្រតី​ ឬក៏​សាហាវ​ខ្លាំងពេក​។ ដូច្នេះ​ យើង​គួរតែ​ស្វែងយល់​គ្រោះថ្នាក់​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

    1. បញ្ហា​រមួល​សាច់ដុំ​៖ ការ​រមួល​សាច់ដុំកំភួន​ជើង​ គឺជា​ប្រភេទ​របួស​នៅក្នុង​អំឡុង​ពេល​រួមភេទ​ដែល​កើតឡើង​ ជាទូទៅ​ដោយសារតែ​ការប្រើ​ក្បាច់​ប្លែក​ៗ និង​ពិបាក​សម្រប​ខ្លួន​តាម​។ លោកអ្នក​កុំ​ព្យាយាម​ប្រើ​ក្បាច់​ច្រើន​ខ្លាំងពេក​ លុះត្រាតែ​អ្នកមាន​ភាព​ប្រាកដ​ច្បាស់​ថា​ អ្នក​ទាំង2អាច​ប្រព្រឹត្ដ​ទៅ​បាន​ដោយ​គ្មាន​បង្ក​របួស​ស្នាម​ដល់​ខ្លួនប្រាណ​។ បើ​សិន​អ្នក​ជួប​បញ្ហា​នេះ​ អ្នក​ត្រូវ​យក​កន្សែង​ត្រជាក់​មក​ស្អំ​វា​អាច​បំបាត់​ភាព​ឈឺចាប់​ក្នុងរយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក​។ ម្យ៉ាងវិញទៀត​អ្នក​ក៏​ត្រូវ​ប្រើ​ឱសថ​ជំនួយ​ផង​ដែរ​។

    2. ប្រដាប់​ភេទ​មានការ​ឈឺចាប់​៖ ស្ដ្រី​រួម​ភេទ​រមែង​ឈឺចាប់​នៅត្រង់​ប្រដាប់​ភេទ​ក្រោយពី​ប្រតិ​បត្ដិ​ការ​រួច​។ ការឈឺចាប់​នេះ​អាច​បណ្ដាលមកពី​ត្រ​ដុស​ខ្លាំង​ៗពេក​ ដោយ​សារ​តែ​មាន​ជាតិ​រំអិល​មិន​គ្រប់គ្រាន់​ ដែល​ច្រើន​កើតមាន​ញឹកញាប់​នៅពេល​ពួកគេ​ឈាន​ដល់​វ័យ​អស់​រដូវ​។ លោកអ្នក​គួរ​ផ្ដល់​ពេល​វេ​លាប​បោសអង្អែល​ឱ្យ​បាន​យូរ​បន្ដិច​ ដែល​វិធី​នេះ​អាច​ជួយ​ឱ្យ​ស្ដ្រី​ផលិត​ទឹករំអិល​បាន​គ្រប់គ្រាន់​សម្រាប់​ទទួលយក​អាវុធ​ដ៏​រឹង​របស់​អ្នក​បាន​ដោយ​គ្មាន​បញ្ហា​ ឬក៏​អ្នក​អាច​ប្រើ​ទឹករំអិល​ជា​ជំនួយ​ក៏បាន​ដែរ​។ ម្យ៉ាងទៀត​អ្នក​អាច​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ ប្រសិនបើ​អ្នកតែង​តែ​ឈឺចាប់​ក្នុង​អំឡុង​ពេល​រួមភេទ​ ឬក៏​ក្រោយពី​ប្រតិ​បត្ដិ​ការ​រួច​។ ជួន​កាល​ការឈឺចាប់​ទាំងនេះ​ អាច​បណ្ដាលមកពី​ជំងឺឆ្លង​តាម​ប្រដាប់​ភេទ​ ឬក៏​រន្ធ​នោម​។ ជំងឺឆ្លង​អាច​បង្ក​ឱ្យ​រលាក​ប្រដាប់​ភេទ​ដែល​រមែងតែងតែ​ភាយ​ក្លិន​អា​សោច​ និង​ឈឺ​ត្រង់​ប្រដាប់​ភេទ​។ ប្រសិនបើ​ជួប​បញ្ហា​នេះ​សូម​ទៅ​រក​សេវាកម្ម​ថែទាំ​សុខភាព​ឱ្យ​បាន​ម៉ត់ចត់​ ដើម្បី​ព្យាបាល​ឱ្យ​ទាន់ពេល​វេលា​។

    3. ប្រដាប់​ភេទ​រលាត់​៖ ការ​ដាច់​រលាត់​ទាំង​នេះ​តែងតែ​កើតឡើង​ចំពោះ​នារី​គ្រប់​រូប​មិន​អាច​ចៀស​ផុត​នោះ​ទេ​។ ការ​ដាច់​រលាត់​លើ​ប្រដាប់​ភេទ​បន្ដិចបន្ដួច​អាច​កើតឡើង​នៅពេល​ការ​រួមរ័ក​ដែល​ប្រព្រឹត្ដ​ទៅ​ក្នុង​រូបភាព​កម្រោល​ពេក​ ខណៈ​ពេល​ដែល​ពុំ​មាន​ទឹករំអិល​គ្រប់គ្រាន់​។ ប៉ុន្ដែ​ស្ដ្រី​អាច​គ្មាន​អារម្មណ៍​ឈឺចាប់​នៅពេល​ទទួល​បាន​អារម្មណ៍​ស្រណុក​ស្រួល​ដល់​កំពូល​។ ការ​ដាច់​រលាត់​បន្ដិចបន្ដួច​វា​អាច​ជា​សះស្បើយ​ឡើងវិញ​ដោយខ្លួនឯង​ ប៉ុន្ដែ​ប្រសិន​បើ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ និង​ចេញឈាម​នោះ​ វា​អាច​បង្ក​គ្រោះថ្នាក់​បាន​។ ដូច្នេះ​ភាគី​ស្ដ្រី​គួរតែ​ស្វែងរក​ការ​ព្យាបាល​របួស​ទាំងនោះ​ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ផ្សេង​ៗ។ ប្រសិនបើ​មាន​ទឹករំអិល​គ្រប់​គ្រាន់​ វា​គឺជា​កត្ដា​សំខាន់​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ដាច់​រលាត់​បាន​ច្រើន​បំផុត​។

    4. បញ្ហា​អាវុធ​សម្ងាត់​បាក់​៖ វា​មិនមែន​បាក់​ ឬដាច់​ចេញពី​គ្នា​ទេ​ គឺ​វា​គ្រាន់តែ​រហែក​កោសិកា​លិង្គ​ប៉ុណ្ណោះ​។ ប្រការ​នេះ​ វា​កើតឡើង​នៅពេល​ដែល​អាវុធ​សម្ងាត់​វា​កំពុង​សម្ដែងឫទ្ធិ​ឡើង​រឹង​ដូចជា​ថ្ម​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​វា​ទាំង​បង្ខំ​ តែ​ស្ថានភាព​បែបនេះ​កម្រ​កើត​មាន​ណាស់​។ ប៉ុន្ដែ​វា​ក៏អាច​កើតមាន​ដែរ​ ពិសេស​អំឡុង​ពេល​ប្រើ​ក្បាច់​វាយប្រហារ​ទាំង​កម្រោល​ និង​ជិតដល់​ទីជម្រៅ​។ ប្រសិនបើ​វា​កើតឡើង​ចំពោះ​រូប​អ្នក​ សូម​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​មុន​ពេល​ដែល​វា​កាន់តែ​ធ្ងន់ធ្ងរ​កែ​លែង​ឡើង​។ដើម្បី​ទទួល​បាន​សុវត្ថិភាព​ និង​ភាព​ស្រណុក​សុខ​ស្រួល​ក្នុងអំឡុងពេល​រួមភេទ​ អ្នក​គួរតែ​ប្រើ​ក្បាច់​ធម្ម​តាៗ​បាន​ហើយ​ ព្រោះ​យើង​ម្នា​ក់ៗ​ចង់​បានតែ​សេចក្ដីសុខ​ស្រួល​តែប៉ុណ្ណោះ​ ដូច្នេះ​មិន​គួរ​ប្រើ​ក្បាច់​ជ្រុល​ហួសហេតុ​ពេក​នោះ​ទេ​៕

  • ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្ទះ​ដែ​លបងៗ​ស្រ្តី​មេផ្ទះ​គួរ​ដឹង​

    ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្ទះ​ដែ​លបងៗ​ស្រ្តី​មេផ្ទះ​គួរ​ដឹង​

    វត្ថុ​ និង​របស់របរ​នៅក្នុង​ផ្ទះ​ជាច្រើន​ដែល​យើង​ប្រើប្រាស់​រាល់ថ្ងៃ​ ជាពិសេស​គ្រឿងផ្សំ​អាហារ​ និង​វត្ថុ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ ជួន​កា​លបងៗ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​អាច​នឹង​មិនបាន​ដឹងពី​គុណ​ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​វត្ថុ​ទាំងនោះ​ឡើយ​ ដូច្នេះ​ថ្ងៃនេះ​ អ្នកគ្រូ​ឆវី​នឹង​ជម្រាប​ជូន​បងៗ​ស្ត្រី​មេផ្ទះ​ទាំងអស់​អំពី​គុណ​ប្រយោជន៍​ល្អ​ៗមួយផ្សេងទៀត​របស់​វត្ថុ​ទាំងនោះ​ ដែល​ធានា​ថា​ នៅ​ពេល​បានដឹង​ហើយ​ បងៗ​ច្បាស់ជា​លាន់មាត់​ថា​ វ៉ា​វ!! មិនខាន​។

    1. កាក​កាហ្វេ​ស្រស់​អ្នក​ដែល​ឈ្លក់​វង្វេង​នឹង​ក្លិន​ និង​រសជាតិ​របស់​កាហ្វេ​ស្រស់​ ហើយ​ច្រើនតែ​ឆុងកាហ្វេ​ស្រស់​ញ៉ាំ​ដោយខ្លួនឯង​នៅផ្ទះ​ជាប្រចាំ​នោះ​ ចាប់ពី​ពេលនេះ​តទៅ​ សូមកុំ​អាល​បោះ​កាក​កាហ្វេ​ស្រស់​នោះ​ចោល​អី​ ព្រោះ​យើង​អាចយ​កវា​មក​ដាក់​ក្នុង​កែវ​ ឬកូនចាន​ ហើយ​យក​ទៅ​ដាក់​នៅក្នុង​ទូទឹកកក​ ដើម្បី​បំបាត់​ក្លិន​អាប់​ និង​ក្លិន​ចំណី​អាហារ​នៅក្នុង​ទូទឹកកក​បាន​។ ចូរ​ឧស្សាហ៍​ដូរ​កាក​កាហ្វេ​ថ្មី​រៀងរាល់​ 2 សប្តាហ៍​ម្តង​ ដើម្បី​ឱ្យ​ក្លិន​ក្នុង​ទូទឹកកក​នៅតែ​ស្រស់ថ្លា​ជានិច្ច​។

    2ទឹកខ្មេះ​-សទឹកខ្មេះ​-សនៅ​ក្នុង​ចង្ក្រានបាយ​ក៏​ជា​ទឹក​ថ្នាំ​លាង​សម្អាត​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗដ៏​ល្អ​អស្ចារ្យ​មួយ​ មិនចាញ់​ទឹកសាប៊ូ​លាង​សម្អាត​ប្រភេទ​ផ្សេងទៀត​ដែល​មាន​ដាក់​លក់​នៅក្នុង​ផ្សារ​ឡើយ​។ យើង​អាចយ​កវា​មក​ជូត​កញ្ចក់​ឱ្យ​ថ្លា​ភ្លឺរលោង​ ឬយក​មក​លាង​សម្អាត​ស្នាម​ក្អែល​ខ្មៅ​នៅក្នុង​បន្ទប់ទឹក​ក៏បាន​ ឬអាច​ប្រើ​ជូត​សម្អាត​របស់​ប្រើប្រាស់​ដែល​ធ្វើ​ពី​ដែ​កអុី​ណុ​ក ឬក៏​លាង​សម្អាត​អាងងូតទឹក​ ព្រម​-ទាំង​ប្រើ​សម្រាប់​បោក​សម្អាត​វាំងនន​ដែល​បាំង​ក្នុង​បន្ទប់ទឹក​ដែល​មានស្នាម​ក្អែល​ខ្មៅ​បាន​យ៉ាង​ស្អាត​ទៀតផង​។

    3. ទឹកកក​អាច​ជា​វិធី​ដែល​មើលទៅ​រាង​ចម្លែក​បន្តិច​ តែ​ភាពត្រជាក់​របស់​ទឹកកក​អាច​ជួយ​ទប់ស្កាត់​ភាព​កខ្វក់​មិន​ឱ្យ​រីក​រាលដាល​ពាសពេញ​លូ​បង្ហូរទឹក​ស្អុយ​នៅក្នុង​ផ្ទះ​បាន​។ បន្ទាប់ពី​ចាក់​បង្ហូរទឹក​កក​ ឬទឹក​ត្រជាក់​ចូល​ទៅ​ក្នុង​លូ​ទឹក​បង្ហូរទឹក​ស្អុយ​នោះ​ហើយ​ លោកអ្នក​គួរ​ចាក់ទឹក​ក្រូចឆ្មារ​ រួម​ទាំង​សម្បក​ ឬទឹកខ្មេះ​ចូល​ទៅ​ក្នុង​លូ​ទឹក​នោះ​ទៀតផង​ ដើម្បី​បំបាត់​ក្លិន​ និង​ត្រូវ​ធ្វើបែប​ហ្នឹង​រៀងរាល់​ 2-3សប្តាហ៍​ម្តង​ ទើប​ជា​ការ​ប្រសើរ​។

    4. ក្រដាស​កាសែត​ក្រៅពី​ក្រដាស​កាសែត​អាច​ប្រើ​សម្រាប់​ជូត​កញ្ចក់​បាន​យ៉ាង​ស្អាត​ភ្លឺ​ថ្លា​គ្មាន​នៅសល់​ស្នាម​ប្រឡាក់​ហើយ​នោះ​ ក្រដាស​កាសែត​នៅ​អាច​ជួយ​បំបាត់​ក្លិន​អាប់​នៅក្នុង​កាបូប​ ឬស្បែកជើង​ និង​អាច​លុបបំបាត់​ក្លិនស្អុយ​ក្នុង​ធុងសំរាម​បាន​ទៀតផង​។ វិធី​ប្រើការ​ ក៏​ងាយ​បំផុត​ទៀត​ គ្រាន់តែ​ញី​ច្របាច់​ក្រដាស​កាសែត​ឱ្យ​មូរ​ចូលគ្នា​មួយដុំ​ រួច​ញាត់​ចូល​ទៅ​ក្នុង​ស្បែកជើង​ កាបូប​ ឬធុងសំរាម​ដែល​មាន​ក្លិនស្អុយ​នោះ​ រួច​ទុកចោល​ដើម្បី​ឱ្យ​វា​បឺត​យក​ក្លិនស្អុយ​ទាំង​នោះ​ចេញ​ឱ្យ​អស់​។ តែបើ​សិន​ជា​វា​នៅតែ​ស្អុយ​ទៀត​ ចូរ​ប្តូរ​ក្រដាស​កាសែត​ថ្មី​ជា​រឿយ​ៗ រហូត​ទាល់តែ​ក្លិន​រលាយ​បាត់​អស់​។

    5ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​តើ​បងៗ​ស្ត្រី​មេផ្ទះ​ទាំងអស់​ដឹង​ទេ​ថា​ ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​អាច​សម្លាប់​មេរោគ​ក្នុង​ក្រណាត់​អេ​ប៉ុង​លាងចាន​របស់​យើង​បាន​ស្អាត​ហ្មត់ចត់​ដល់ទៅ​ 99.99​% ឯណោះ​។ គ្រាន់តែ​បោក​សម្អាត​ក្រណាត់​អេ​ប៉ុង​លាងចាន​នោះ​ដោយ​ទឹក​ស្អាត​ ហើយ​យក​ទៅ​ដាក់​ចំហុយ​ស្អួ​តនៅក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​ប្រមាណ​ជា​ 3នាទី​(តែ​ត្រូវ​មើល​ឱ្យ​ច្បាស់​ផង​ថា​ ក្រណាត់​អេ​ប៉ុង​នោះ​គ្មាន​លាយ​ជាតិ​លោហ​) ហើយ​ក្រៅពី​នេះ​យើង​នៅ​អាចយ​កជ្រុញ​ឈើ​ទៅ​សម្លាប់​មេរោគ​ដោយ​វិធី​ដូចគ្នា​នេះ​ក៏បាន​ដែរ​។

    6. បន្ទាប់ពី​ប្រើការ​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​រួចហើយ​យើង​ត្រូវ​សម្អាត​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​នោះ​ម្តង​ ដោយ​ចាក់ទឹក​ចូលក្នុង​កូនចាន​តូច​មួយ​ ហើយ​ច្របាច់​ទឹកក្រូច​ឆ្មារ​ចូល​ និង​ដាក់​សម្បក​វា​ចូល​ទៅ​ផង​ បន្ទាប់ពី​នោះ​ក៏​យក​ទៅ​ដាក់​ចំហុយ​ស្ងួត​នៅ​ក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​នោះ​ប្រមាណ​ជា​ 5នាទី​ដោយ​មិនបាច់​បិទ​គម្រប​ឡើយ​។ នៅពេល​គ្រប់​ 5នាទី​ហើយ​ ចូរ​យក​ក្រណាត់​ស្អាត​មក​ជូត​ស្នាម​កខ្វក់​ដែល​ដិតជាប់​នៅ​ខាងក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​នោះ​ឱ្យ​ស្អាត តែ​ប៉ុណ្ណឹង​ក្លិន​អាហារ​ និង​ស្នាម​កខ្វក់​ដែល​ប្រឡាក់​ជាប់​ស្អិត​ទាំងប៉ុន្មាន​នឹង​រលាយ​បាត់​អស់​ជាមិនខាន​។

    នៅ​មាន​របស់របរ​ជាច្រើន​ទៀត​ដែល​មានគុណ​ប្រយោជន៍​ល្អ​ៗផ្សេងទៀត​ក្រៅពី​គុណប្រយោជន៍​ចម្បង​របស់​វា​…ដូច្នេះ​សូម​បងៗ​ស្រ្តី​មេផ្ទះ​ទាំងអស់​រង់ចាំ​តាមដាន​នៅ​លេខ​ក្រោយ​ទៀត​៕

  • ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ (Cambodia​) ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​នាំចូល​ផលិតផល​រក្សា​សម្រស់​ដើម្បី​បង្កើន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា​

    ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ (Cambodia​) ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​នាំចូល​ផលិតផល​រក្សា​សម្រស់​ដើម្បី​បង្កើន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា​

    ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ (Cambodia​) ដែល​ជា​ក្រុមហ៊ុន​ផលិត​ និង​ចែកចាយ​ផលិតផល​ថែ​ក្សា​សម្ផស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​ដ៏​មាន​សក្តា​នុ​ពល​ធំ​នៅ​កម្ពុជា​ បាន​សហការ​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ Secret​ Lady​ ដើម្បី​នាំចូល​ និង​ចែកចាយ​ផលិតផល​ថែរក្សា​សម្រស់​ Secret​ Lady​ Soap​ និង​ផលិតផល​ Secret​ Love​ ពី​ប្រទេស​ថៃ​មក​ក្នុង​ទីផ្សារ​កម្ពុជា​។

    លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ អគ្គនាយក​ក្រុមហ៊ុន​ Luxury​ Smile​ Group​ (Cambodia​) បាន​លើកឡើង​ថា​ ដោយ​មើលឃើញ​ថា​ ដោយសារ​សង្គម​មានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ ប្រជាជន​ចាប់ផ្តើម​មើលឃើញ​ពី​តម្លៃ​នៃ​ការ​រក្សា​សម្ផស្ស​ដែល​ធ្វើ​ឱ្យ​ផលិតផល​ថែរក្សា​សម្ផស្ស​កំពុង​អភិវឌ្ឍ​ និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​របស់​លោក​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ និង​ចែកចាយ​ផលិតផល​ថែរក្សា​សម្ផស្ស​ដែល​មាន​រោងចក្រ​ស្របតាម​ស្តង់​ដា​ខ្ពស់​នៅ​ប្រទេស​ថៃ​ បាន​ចាប់ផ្តើម​គិតគូរ​ និង​ជួយ​ផលិត​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​សុវត្ថិភាព​ និង​ស្របតាម​ស្តង់​ដា​ច្បាស់លាស់​ ដើម្បី​ផ្តល់​សិទ្ធិ​ចែកចាយ​បន្ត​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ចង់​អភិវឌ្ឍ​អាជីវកម្ម​ ដោយ​បង្កើត​ម៉ាក​សញ្ញា​ផ្ទាល់ខ្លួន​លើ​វិស័យ​ថែរក្សា​សម្ផស្ស​។

    លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​មាន​ប្រសាសន៍​ថា​៖ “ការ​សហការ​ និង​ការ​ផ្តល់​សិទ្ធិ​ចែកចាយ​ផលិតផល​ Secret​ Lady​ Soap​ ដល់​ក្រុមហ៊ុន​ Secret​ Lady​ នៅ​ថ្ងៃនេះ​ គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​រក្សា​សម្ផស្ស​នេះ​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ និង​ផ្តល់​នូវ​ជម្រើស​ប្រកបដោយ​គុណ​តម្លៃ​ខ្ពស់​សម្រាប់​សុភាពបុរស​ និង​សុភាពនារី​កម្ពុជា​គ្រប់រូប​ដែល​កំពុង​គិតគូរ​ពី​ការ​រក្សា​សម្រស់​របស់​ខ្លួន​”។

    សហគ្រិន​វ័យក្មេង​ប្រកបដោយ​គំនិត​អភិវឌ្ឍន៍​ខាងលើ​បាន​លើកឡើង​ថា​ យើង​សង្ឃឹមថា​ តាមរយៈ​កិច្ចសហការ​ដ៏​ល្អជា​មួយ​ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ ក្រុមហ៊ុន​ដែល​ជា​ដៃគូ​របស់​យើង​ជាច្រើន​ដែល​កំពុង​ទទួល​បាន​សិទ្ធិ​នាំចូល​ និង​ចែកចាយ​ក្នុង​ទីផ្សារ​កម្ពុជា​ នឹង​ចូលរួម​ចំណែក​អភិវឌ្ឍ​អាជីវកម្ម​ផ្នែក​សម្ផស្ស​ ទាំង​ផ្ទៃមុខ​ និង​រាងកាយ​ឱ្យ​កាន់តែ​មាន​ថាមពល​ជា​វិជ្ជមាន​ សំដៅ​ផ្តល់​គុណភាព​ជីវិត​កាន់តែ​ប្រសើរ​ ឡើង​សម្រាប់​ប្រជាជន​គ្រប់រូប​។

    លោកស្រី​ កែ​ ហេង​សីហា​ និង​លោក​ ជា​ សុ​ផា​រ៉ា​ តំណាង​ឱ្យ​ក្រុមហ៊ុន​ Secret​ Lady​ Co​ Ltd​ បាន​បញ្ជាក់​ថា​ មូលហេតុ​សំខាន់​ដែល​លោក​ និង​អ្នកស្រី​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ ដោយសារតែ​ក្រុមហ៊ុន​មួយ​នេះ​ ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ និង​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ​ដែល​បាន​នាំចូល​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​តំណាង​ចែកចាយ​ និង​សាខា​ជាច្រើន​នៅ​កម្ពុជា​។ លោកស្រី​ កែ​ ហេង​សីហា​ បាន​លើកឡើង​ថា​ ក្នុងនាម​ក្រុមហ៊ុន​ Secret​ Lady​ Co​ Ltd​ ដែល​បាន​នាំចូល​ផលិតផល​ Secret​ Lady​ Soap​ ជា​សាប៊ូ​បំបាត់​មុន​ និង​បំបាត់​ស្លាកស្នាម​បន្សល់​ពី​ការ​កើតមុន​ រួម​ទាំង​បន្តឹង​ស្បែក​មុខ​ និង​ផលិតផល​ Secret​ Love​ ជា​ឱសថ​បង្រួម​ទ្វារមាស​ និង​កែ​បញ្ហា​រោគ​ស្ត្រី​ផង​នោះ​ មាន​សេចក្តី​រំភើប​ជា​ខ្លាំង​ដោយសារតែ​ក្នុងរយៈពេល​ត្រឹមតែ​ 2សប្តាហ៍​ យើង​អាច​លក់​ផលិតផល​ Secret​ Lady​ Soap​ បាន​រហូតដល់​ទៅ​ 10,000ប្រអប់​ រួម​ជាមួយ​ Secret​ Love​ រហូតដល់​ 30,000ប្រអប់​ក្នុងរយៈពេល​ 2ខែ​ លើស​ពី​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​។ ភាព​ជោគជ័យ​នេះ​កើតឡើង​ដោយសារតែ​មានការ​គាំទ្រ​ពីសំណាក់​បងប្អូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស​។

    លោកស្រី​ កែ​ ហេង​សីហា​ បាន​និយាយ​ថា​៖ “នាងខ្ញុំ​សូម​ធានា​ថា​ ក្នុង​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​យើងខ្ញុំ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​គិត​ពី​សុខភាព​ប្រជាជន​ សុវត្ថិភាព​នៃ​ការប្រើ​ប្រាស់​ផលិតផល​ និង​តម្លៃ​សមរម្យ​។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​យើង​គិតគូរ​ខ្លាំង​ពី​បញ្ហា​ទាំងអស់​នេះ​ ដោយសារ​នាងខ្ញុំ​ជា​ឱសថការិនី​ម្នាក់​ដែល​ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​ ក្រមសីលធម៌​គ្រូពេទ្យ​ក្នុង​ការនាំចូល​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ជូន​ប្រជាជន​ មិន​ចង់ឱ្យ​បងប្អូន​ចំណាយ​លុយ​ឥតប្រយោជន៍​ ឬប្រើប្រាស់​ផលិតផល​ខុស​នោះ​ទេ​”។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Luxury​ Smile​Beauty​ Group​ ជា​ក្រុមហ៊ុន​ ផ្ដល់​សិទ្ធិ​អាជីវកម្ម​ដ៏​ធំ​មួយ​ និង​ជា​ក្រុមហ៊ុន​នាំចូល​ផលិត​ផលល្បីៗ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅក្នុង​ទីផ្សារ​កម្ពុជា​ ហើយក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ​ ដែល​ទទួល​ផលិត​រាល់​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​ និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ជាច្រើន​ប្រភេទ​ទៀត​ ដែល​មាន​បទ​ពិសោធ​ខ្ពស់​ និង​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​អាជីវករ​ និង​ពាណិជ្ជករ​កម្ពុជា​ និង​ថៃ​ជាច្រើន​ស្ថាប័ន​៕

  • កាន់តែ​ ងាយស្រួល​ជាមួយនឹង​សេវា​ ATM​ ប្រា​សាក់​ទូទាំង​រាជធានី​ខេត្ត​

    កាន់តែ​ ងាយស្រួល​ជាមួយនឹង​សេវា​ ATM​ ប្រា​សាក់​ទូទាំង​រាជធានី​ខេត្ត​

    ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា មានបម្រើសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដែលផ្ដល់នូវភាពងាយស្រួល ចំណេញពេលវេលា លឿនរហ័ស និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ដែលក្នុងនោះ សេវាអេធីអឹមបានដើរតួនាទីយ៉ាងសំខាន់។

    ប្រាសាក់បានបំពាក់អេធីអឹមរបស់ខ្លួនរហូតដល់ជាង 130 កន្លែងនៅទូទាំងប្រទេស ដែលមានមុខងារជាច្រើនសម្រាប់អតិថិជនធ្វើការដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក-ភ្លើង ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ប្តូរប្រាក់ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗទៀត ដែលអតិថិជនអាចធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ពេលវេលា។

    លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានបញ្ជាក់ថា៖ «ការប្រើប្រាស់អេធីអឹម បានបង្កើនភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន​ 24 ម៉ោងក្នុង 1 ថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍។​ ជាពិសេលរាល់ប្រតិបត្តិការតាមរយៈអេធីអឹមទាំងអស់មិនគិតកម្រៃសេវា »។

    លោក សូនី បានបន្ថែមថាសាធារណេជនគួរបើកគណនីសន្សំនៅប្រាសាក់ នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត​ ទំនើបទាន់សម័យ ជាពិសេសបើកគណនីសន្សំនៅប្រាសាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព។

    ប្រាសាក់ រីកចម្រើនជាមួយគ្នា!

  • វិធី​រៀបចំ​បន្ទប់​ធ្វើការ​នៅក្នុង​ផ្ទះ​យ៉ាង​ក្លា​សស៊ិ​ក និង​មាន​ស្តាយ​ល៍​

    វិធី​រៀបចំ​បន្ទប់​ធ្វើការ​នៅក្នុង​ផ្ទះ​យ៉ាង​ក្លា​សស៊ិ​ក និង​មាន​ស្តាយ​ល៍​

    បើ​លោកអ្នក​សម្លឹង​មើលទៅ​តុ​ធ្វើការ​ក្នុង​ផ្ទះ​របស់​ខ្លួនឯង​នៅពេល​នេះ​ ហើយ​ឃើញ​សុទ្ធតែ​គំនរ​ឯកសារ​គរ​យ៉ាង​គ្មាន​របៀប​ ធុងសំរាម​ដែល​ពេញ​ទៅ​ដោយ​កម្ទេច​ក្រដាស​ តុ​ដាក់​ម៉ា​ស៊ី​នព្រីន​ធើ​រ៍​សុទ្ធតែ​ធូលី​ដី​ និង​តង្កៀប​កៀបក្រដាស​ឯកសារ​នៅ​រាយប៉ាយ​ពេញ​លើ់​តុ​-ល និង​ល។ ពេល​មើលឃើញ​បែបហ្នឹង​ហើយ​ តើ​អ្នក​នឹង​មាន​អារម្មណ៍​ចង់​ធ្វើការ​ខ្លាំង​ប៉ុនណា​ទៅ​? បែប​មិន​ចង់​ សូម្បី​តែ​ដាក់គូទអង្គុយ​ផង​ កុំថាឡើយ​ដល់ទៅ​ធ្វើការ​ មែនទេ​?

    អូខេ​! បើដូច្នេះ​កុំ​បង្អង់​យូរ​ ចូរ​ប្រញាប់​ចាត់​ការ​បន្ទប់​ធ្វើការ​របស់​លោកអ្នក​ជាថ្មី​ តាមវិធី​រៀបចំ​បន្ទប់​ធ្វើការ​យ៉ាង​ក្លា​សស៊ិ​កដូច​ខាងក្រោម​នេះ​ ៖
    – ប្រើប្រាស់​ទីកន្លែង​ឱ្យ​បាន​ត្រឹមត្រូវ​
    មិន​សំខាន់​លើ​បន្ទប់​ធ្វើការ​ក្នុង​ផ្ទះ​នោះ​មាន​ទីធ្លា​ធំ​ ឬក៏​តូច​ឡើយ​ តែ​ការ​ចាត់ការ​រៀបចំ​បន្ទប់​ធ្វើការ​ឱ្យ​មើលទៅ​គួរ​ឱ្យ​ចូល​អង្គុយ​នោះ​ វា​សំខាន់​លើ​ការ​ចេះ​ប្រើប្រាស់​ទីកន្លែង​ឱ្យ​បាន​ត្រឹមត្រូវ​ទៅវិញ​ទេ​។ បើ​បន្ទប់​ធ្វើការ​របស់​អ្នក​មិនសូវ​ជាធំ​ទូលាយ​ប៉ុន្មាន​ទេ​នោះ​ គួរ​ជ្រើសរើស​ប្រើ​តុកៅអី​ដែល​មាន​ខ្នាត​តូចល្មម​ រក​តុ​ណា​ដែល​មាន​ថត​ច្រើន​ ដើម្បី​ទុកដាក់​ឯកសារ​ទៅតាម​ប្រភេទ​របស់​វា​ ឬបើ​មាន​ទូ​សម្រាប់​ដាក់​ឯកសារ​ស្រាប់ហើយ​នោះ​ អាចយ​កម៉ា​ស៊ី​នព្រីន​ធើ​រ៍​ទៅ​ដាក់លើ​ខ្នង​ទូ​ឯកសារ​នោះ​ក៏បាន​ដែរ​ និង​ព្យាយាម​រៀបចំ​តុ​ធ្វើ​ការ​ឱ្យ​មាន​របៀបរៀបរយ​ជានិច្ច​ រួម​ទាំង​ព្យាយាម​បោស​ជូត​សម្អាត​បន្ទប់​ធ្វើការ​ឱ្យ​បាន​ស្អាតបាត​រៀងរាល់ថ្ងៃ​ផង​។

    – រៀបចំ​ទុកដាក់​របស់​សំ​ខាន់​ៗនៅ​ក្បែរ​ដៃ​
    ក្រោយពី​អង្គុយ​ចុះ​នៅ​លើ​កៅអី​ និង​ចាប់ផ្តើម​ធ្វើការ​ហើយ​នោះ​ ជឿ​ថា​ គ្រប់គ្នា​ច្បាស់ជា​មិន​ចង់​ក្រោក​ដើរទៅ​យក​នេះ​យក​នោះ​ញឹកញាប់​ឡើយ​ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​ខូច​សមាធិ​ក្នុង​ការ​ធ្វើការ​​ ដូ​ច្នេះ​របស់របរ​ដែល​ចាំបាច់​សម្រាប់​ការ​ធ្វើការ​ ដូច​ជា​ ក្រដាសរ៉ាម​ ទូរស័ព្ទ​ដៃ​ ទូរស័ព្ទ​លើ​តុ​ – ល – គួរ​តែ​ដាក់​នៅ​ក្បែរ​ខ្លួន​ ងាយស្រួល​ឈោង​ចាប់​យក​មក​ធ្វើការ​ និង​បើ​អាច​ទៅរួច​គួរ​រក​នំ​បារាំង​ នំ​ប៊ី​ស្គី​ត ទឹកតែ​ ឬទឹកក្រូច​មក​ដាក់​ជិត​ខ្លួន​ផង​ ទុក​សម្រាប់​ពេល​នឹក​ឃ្លាន​ ឬពេល​មាន​អារម្មណ៍​ធុញ​ថប់​ អាច​ញ៉ាំ​លេង​បន្ធូរបន្ថយ​អារម្មណ៍​បាន​។

    – សម្រួល​បរិយាកាស​ក្នុង​បន្ទប់​ឱ្យ​ស្រឡះ​សប្បាយ​
    បន្ទប់​ធ្វើការ​ដែល​មើលទៅ​ងងឹត​ និង​ហប់​ ប្រ​ហែល​ជា​មិន​គួរ​ឱ្យ​ចង់​ចូល​ទៅ​អង្គុយ​ធ្វើការ​ប៉ុន្មាន​ទេ​…ដូច្នេះ​គួរ​សម្លឹង​រកមើល​កន្លែង​បញ្ចេញ​ខ្យល់​អាកាស​ឱ្យ​បន្ទប់​ធ្វើការ​ផង​ ដូចជា​ បើ​បន្ទប់​ធ្វើការ​របស់​លោកអ្នក​មាន​មាត់​បង្អួច​ ថ្ងៃណា​មេឃ​ស្រ​ឡះ​ត្រជាក់​ល្អ​ ក៏​បើក​បង្អួច​ឱ្យ​ខ្យល់អាកាស​បាន​ចេញ​-ចូល​ត្រជាក់ស្រួល​ខ្លួន​ផង​ ឬបើ​ថ្ងៃណា​មេឃ​ក្តៅ​ហប់​ ក៏​បើក​ម៉ាស៊ីន​ត្រជាក់​ ឬកង្ហារ​ក៏បាន​ និង​រក​ផើង​ ឬថូ​រផ្កា​ស្រស់​ៗមក​ដាក់​តាំង​លម្អ​ ព្រមទាំង​បាញ់​ស្រៃ្បយ៍​ក្រអូប​ក្នុង​បន្ទប់​ធ្វើការ​ ដើម្បី​ឱ្យ​មាន​បរិយាកាស​ស្រស់ថ្លា​ និង​ខួរក្បាល​បាន​ស្រឡះ​ល្អ​ស្រួលខ្លួន​ផង​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 188

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 188

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/08/LRPN_188-Final-For-Web.pdf” force_dl=”1″]

  • ទេសចរណ៍​សហគមន៍​ មាន​ចំណូល​ល្អ​ អាច​ជួយ​វិស័យ​កសិកម្ម​ និង​ប្រជាជន​ក្នុង​តំបន់​បាន​ទៀតផង​

    ទេសចរណ៍​សហគមន៍​ មាន​ចំណូល​ល្អ​ អាច​ជួយ​វិស័យ​កសិកម្ម​ និង​ប្រជាជន​ក្នុង​តំបន់​បាន​ទៀតផង​

    មានមុខ​របរ​ជាច្រើន​នៅ​កម្ពុជា​ដែល​ប្រជាជន​មិនសូវ​ចាប់អារម្មណ៍​ តែ​វា​ជាមុ​ខរ​បរ​ដែល​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ខ្លួនឯង​ផង​ និង​ដល់​ប្រជាជន​ក្នុង​សហគមន៍​ផង​។ ការកែច្នៃ​ដី​ទំនេរ​ ឬតំបន់​ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សហគមន៍​ ជា​ចំណុច​ល្អ​មួយ​ដែល​ប្រជាជនទូទៅ​មិនសូវ​ចាប់អារម្មណ៍​ បើ​ទោះបីជា​វា​ផ្តល់​ផលប្រយោជន៍​ច្រើន​ និង​យូរអង្វែង​ក៏ដោយ​។

    លោក​ ពត​ សុផល​ សហ​ស្ថាបនិក​អង្គការ​ OBT ​ដែល​បាន​បង្កើត​ជា​តំបន់​ទេសចរណ៍​សហគមន៍​នៅ​ខេត្ត​កំពង់ចាម​បាន​លើកឡើង​ថា​ ការបង្កើត​ឱ្យ​មាន​តំបន់​ទេសចរណ៍​សហគមន៍​អាច​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ប្រជាជន​ក្នុង​សហគមន៍​ឱ្យ​មាន​ជីវភាព​ធូរធារ​ និង​អាច​ជួយ​អភិវឌ្ឍ​សមត្ថ​ភា​ពកូន​ៗរបស់​គាត់​បាន​ល្អ​ថែមទៀត​ផង​។ លោក​ថា​ ផល​ចំណេញ​ដែល​ម្ចាស់​ទីតាំង​ទទួល​បាន​ពី​ការ​គាំទ្រ​ និង​ថ្លៃ​សេវា​ស្នាក់នៅ​ ក៏ដូចជា​ថ្លៃ​ម្ហូបអាហារ​ជាដើម​ពី​ភ្ញៀវ​ទេសចរ​ដែល​មក​ស្នាក់នៅ​កម្សាន្ត​នៅក្នុង​សហគមន៍​។ ចំណែក​ឯប្រជាជន​នៅក្នុង​សហគមន៍​វិញ​ គាត់​ក៏អាច​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លក់​ផលិតផល​កសិកម្ម​របស់​គាត់​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​តំបន់​ទេសចរណ៍​ទាំងអស់​នោះ​ផង​ដែរ​។ ជា​ធម្មតា​ប្រជាជន​យើង​ច្រើនតែ​ទុក​ដី​ទំនេរ​នៅ​ជុំវិញ​ផ្ទះ​ចោល​ដោយ​មិនបាន​ប្រើប្រាស់​វា​ឱ្យ​អស់​ពី​សក្តា​នុ​ពល​នោះ​ទេ​ ហេតុនេះ​នៅពេល​ដែល​មាន​ទីតាំង​ទេសចរណ៍​នៅ​ជិត​ផ្ទះ​របស់​គាត់​ គាត់​អាច​ប្រើប្រាស់​ដី​ទាំងអស់​នោះ​ដើម្បី​បង្កើត​ជា​កន្លែង​ចិញ្ចឹមសត្វ​ និង​ដាំដំណាំ​តាម​បែប​ធម្មជាតិ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​គេ​បាន​ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ទៅលេង​សហគមន៍​ភាគច្រើន​ ចង់​ទទួលទាន​អា​ហា​រស្រស់ៗ​បែប​ធម្មជាតិ​។

    បន្លែសរីរាង្គដែលដាំនៅក្នុងសហគមន៍ទេសចរណ៍កសិកម្ម

    លោក​ សុផល​ បាន​បញ្ជាក់​ផង​ដែរ​ថា​ តំបន់​ដែល​លោក​បាន​បង្កើត​ឡើងជា​ទេសចរណ៍​សហគមន៍​នេះ​ គឺ​ប្រើប្រាស់​ដី​ដែល​នៅ​ជិត​មាត់ទន្លេ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ដើម្បី​កែច្នៃ​ និង​អភិវឌ្ឍ​ឱ្យ​មានផ្ទះ​ស្នាក់នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ភាគ​ច្រើន​ជា​បរទេស​មក​ស្នាក់នៅ​ក្នុង​តម្លៃ​សមរម្យ​។ ទន្ទឹម​នឹង​នោះ​លោក​ក៏បាន​បង្កើត​ជា​សាលារៀន​នៅ​ទីនោះ​ដើម្បី​ជួយ​បង្រៀន​កូន​អ្នកភូមិ​ឱ្យ​ចេះ​ភាសាអង់គ្លេស​ ជំនាញ​ទេសចរណ៍​ និង​ជំនាញ​មួយ​ចំនួន​ទៀត​ ដែល​ផ្តល់​ផល​ចំណេញ​សម្រាប់​កុមារ​នៅ​ក្នុង​សហគមន៍​ ស្រប​ពេល​ដែល​វា​ក៏​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ក៏​មាន​ភាព​ស្និទ្ធស្នាល​ និង​អាច​ចំណាយពេល​វេលា​បង្រៀន​ពួកគេ​ពី​ភាសាអង់គ្លេស​ ហើយ​រៀន​ពី​ភាសាខ្មែរ​ពី​ក្មេង​ៗទាំងនោះ​មកវិញ​ទៀតផង​។

    លោក​ ពត​ សុផល​ បាន​និយាយ​ថា​៖ “ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​ពី​ការ​ទស្សនា​ទេសភាព​ និង​ទស្សនា​សហគមន៍​ប៉ុន្មាន​ទេ​ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​វិញ​ គាត់​ពិតជា​ចូលចិត្ត​ការ​ទស្សនា​ពី​ទេសភាព​ប្លែក​ដែល​គ្មាន​នៅក្នុង​ប្រទេស​គាត់​ និង​ចូលចិត្ត​ចូល​ឱ្យ​ដល់​សហគមន៍​របស់​ប្រជាជន​ដើម្បី​ស្វែងយល់​ពី​ភាព​រីករាយ​ក្នុង​ការរស់នៅ​ក្នុង​តំបន់ជនបទ​”។

    ក្រៅពី​ការរៀបចំ​ឱ្យ​មាន​ចំណុច​ទាក់ទាញ​ពី​ទេសចរណ៍​ធម្មជាតិ​ដែល​អាច​មើលឃើញ​ព្រះអាទិត្យ​លិច​នៅ​មាត់ទន្លេ​ហើយ​នោះ​ ថ្មី​ៗនេះ​លោក​សុផល​បាន​នឹកឃើញ​របរ​ថ្មី​មួយទៀត​ នោះ​គឺ​ការ​ដាំ​ផ្កាឈូក​រ័ត្ន​ដើម្បី​ចិញ្ចឹម​ឃ្មុំ​នៅ​លើ​ដី​ដែល​សេសសល់​ក្នុង​តំបន់​របស់​គាត់​។ ស្រប​ពេល​ដែល​របរ​ចិញ្ចឹម​ឃ្មុំ​ចាប់ផ្តើម​ដំណើរការ​ល្អ​ ផ្កាឈូករ័ត្ន​ក៏បាន​ក្លាយជា​ទេសភាព​ស្រស់​ស្អាត​សម្រាប់​ថតរូប​កម្សាន្ត​ពីសំណាក់​ប្រជាជន​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ខេត្ត​ផង​ដែរ​។

    លោក​បានឱ្យ​ដឹង​ថា​ ដំបូង​ឡើយ​ លោក​មិន​នឹក​ស្មានថា​ វា​អាច​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​បែបនេះ​ទេ​ តែ​បន្តិច​ម្តង​ៗប្រជាជន​បាន​មក​ថតរូប​ ហើយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​ឆ្លងកាត់​ទីនោះ​តែងតែ​ចូល​មក​ច្រើន​ឡើង​ៗ ធ្វើ​ឱ្យ​តំបន់​របស់​លោក​អាច​រកចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍន៍​បន្ត​ទៀត​។

    ភ្ញៀវទេសចរក្នុងស្រុកមកកម្សាន្តនៅចម្ការផ្កាឈូករ័ត្ននៅខេត្តកំពង់ចាម

    លោក​ ពត​ សុផល​ បាន​និយាយ​ថា​៖ “តាមពិត​ទៅ​ការបង្កើត​ឱ្យ​មាន​កន្លែង​បែបនេះ​ មិន​ចំណាយ​ច្រើន​ពេក​ទេ​ ព្រោះ​យើង​អាច​ស្វែងរក​ប្រភព​វត្ថុធាតុដើម​សម្រាប់​សាងសង់​បាន​នៅក្នុង​សហគមន៍​ តែ​វា​ត្រូវការ​ការ​យកចិត្ត​ទុកដាក់​ និង​ក្តី​ស្រឡាញ់​ពិតប្រាកដ​ដើម្បី​ធ្វើ​វា​”។

    ដើម្បី​ជា​សារ​មួយ​សម្រាប់​ប្រជាជនទូទៅ​លោក​បាន​បញ្ជាក់​ថា​ ប្រសិនបើ​មាន​ដី​ទំនេរ​ គួរ​ប្រើប្រាស់​វា​ឱ្យ​អស់ពី​សក្ដានុពល​ និង​សមត្ថភាព​ ហើយ​កុំ​គិត​បែប​ស្មុគស្មាញ​ច្រើនពេក​ ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​សហគមន៍​ពិតប្រាកដ​។ យើង​អាច​ប្រើប្រាស់​ធនធាន​ដែល​មានស្រាប់​ទាំងនោះ​គ្រប់យ៉ាង​ បន្តិច​ម្តង​ៗដើម្បី​អភិវឌ្ឍ​ និង​ទាញ​យក​ផល​យូរអង្វែង​ទាំងអស់គ្នា​ជាមួយ​ប្រជាជន​ក្នុង​សហគមន៍​ ដើម្បី​ការ​រីកចម្រើន​ និង​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រី​ក្រី​ផង​ដែរ​៕

  • វិធី​ 6យ៉ាង​ទប់ទល់​នឹង​កូន​ និយាយ​ពាក្យ​អា​ក្រ​ក់ៗ​

    វិធី​ 6យ៉ាង​ទប់ទល់​នឹង​កូន​ និយាយ​ពាក្យ​អា​ក្រ​ក់ៗ​

    ការដែល​កូន​និយាយ​តាម​ពាក្យសម្ដី​របស់​មិត្តភក្តិ​ដែល​នៅ​សាលា​ មិត្តភក្តិ​ដែល​នៅផ្ទះ​ជិត​គ្នា​ មនុស្ស​ធំ​ ឬសូម្បីតែ​តាម​រឿង​ក្នុង​ទូរទស្សន៍​ក្តី​ គឺជា​រឿង​មួយ​ដែល​ឪពុក​ម្តាយ​មិន​អាច​ចៀស​រួច​ឡើយ​ ហើយ​បើ​ពាក្យសម្ដី​អស់ទាំង​នោះ​ជា​សម្តី​ដែល​អាក្រក់​ស្តាប់​ផង​នោះ​ តើ​លោកឪពុក​អ្នកម្តាយ​ត្រូវ​ធ្វើ​យ៉ាងដូចម្ដេច​ទៅ​? លេខ​នេះ​ ឡា​រ៉ែ​ន មាន​វិ​ធី​ល្អ​ៗមក​ជម្រាប​ជូន​ដូចតទៅ​ ៖

    1. ចៀសវាង​ការ​ធ្វើ​ឱ្យ​កូន​ខ្មាសគេ
    ​គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដែល​មិន​ចាំ​បាច់​ត្រូវ​ដាក់ទោស​កូន​ដែល​និ​យាយ​ដដែល​ៗនូវ​ពាក្យ​ដែល​ខ្លួន​គេ​មិនទាំង​យល់​ និង​មិនដឹង​ផង​ថា​ ពាក្យ​នោះ​វា​គួរ​និយាយ​ ឬមិន​គួរ​និយាយ​នោះ​ឡើយ​។ មិន​ចាំបាច់​សោះ​ដែល​ត្រូវ​បន្ទោស​កូន​ ព្រោះ​បើ​អ្នកធ្វើ​ឱ្យ​កូន​ត្រូវ​នឹក​ខ្មាស​ខ្លួនឯង​ខ្លាំង​នោះ​ អាច​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា​ “បាក់​មុខ​” ហើយ​នៅ​ថ្ងៃក្រោយ​បើ​មាន​អ្វី​ទៀត​ គេ​នឹង​លាក់​ទុក​ក្នុងចិត្ត​ លែងនិយាយ​ឱ្យ​ឪពុកម្ដាយ​ឮ តែ​ទៅ​និយាយ​នៅកន្លែង​ផ្សេង​ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​មក​លើ​ខ្លួន​អ្នកជា​ឪពុក​ម្តាយ​ទៅវិញ​។​ អ្នក​គួរ​បង្កើត​បរិយាកាស​ដែល​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​ថា​ សប្បាយចិត្ត​ចំពោះ​រឿង​ដែល​អ្នក​បាន​ប្រាប់​ មិន​ចាំបាច់​ខ្លាច​អ្នក​ ព្រោះតែ​រឿង​ដែលគេ​មិនដឹង​នោះ​ឡើយ​។

    2. ពាក្យ​នោះ​បានន័យ​ថាម៉េច​…
    អធិប្បាយ​ឱ្យ​កូន​បានដឹង​ថា​ ពាក្យ​អា​ក្រ​ក់ៗ​ទាំងនោះ​ មិន​សមរម្យ​យ៉ាងម៉េច​យ៉ាង​ត្រង់​ទៅ​ត្រង់​មក​ខ្លី​ៗ ងាយ​យល់​ និង​អធិប្បាយ​ឱ្យ​ស័ក្តិ​សមនឹង​វ័យ​របស់​កូន​ ដើម្បី​ឱ្យ​កូន​មិនបាច់​លាក់​ទុក​ក្តី​សង្ស័យ​ទៅ​សួរ​អ្នកដទៃ​។ ការអធិប្បាយ​នឹង​ធ្វើ​ឱ្យ​កុមារ​ពេញចិត្ត​អស់​ក្តី​សង្ស័យ​ និង​ដឹង​ពី​មូលហេតុ​ថា​ ហេតុ​អី​បាន​ជា​គេ​មិន​គួរ​និយាយ​ពាក្យ​ទាំងនោះ​។

    3. បានឮ​មក​ពីណា​
    នៅពេល​សួរ​កូន​ថា​ ឮពាក្យ​នោះ​មក​ពីណា​?​ អ្នកម្តាយ​គួរតែ​បញ្ជាក់​ប្រាប់​កូន​ឱ្យ​ច្បាស់​ថា​ អ្នក​ម្ដាយ​នឹង​មិនទៅ​រករឿង​អ្នក​ដែល​និយាយ​ពាក្យ​ហ្នឹង​ទេ​ គ្រាន់តែ​ចង់​ដឹង​ប៉ុណ្ណោះ​។ បើ​កូន​ប្រាប់​ថា​ បានឮ​ពី​ពួកម៉ាក​មក​ ក៏​កុំ​សម្តែង​ទឹកមុខ​បែប​ណា​ឱ្យ​សោះ​ កុំទៅ​ថាឱ្យ​ពួកម៉ាក​របស់​កូន​ឱ្យ​សោះ​ ព្រោះ​ជា​ការបំផ្លាញ​ទំនុកចិត្ត​ដែល​កូន​មាន​ចំពោះ​រូប​អ្នក​ តែ​គួរ​ប្រយ័ត្ន​ប្រភព​ដើម​របស់​ពាក្យ​អាក្រក់​នោះ​ផង​។

    4. ហេតុអ្វី​បាន​ពាក្យ​អា​ក្រ​ក់ៗ​នោះ​ វា​មិនល្អ​…
    គ្រួសារ​នី​មួយ​ៗអាច​នឹង​មានហេតុ​ផល​ក្នុង​ការ​ហាម​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​នោះ​ផ្សេង​ៗពីគ្នា​។ ចូរ​អធិប្បាយ​ពី​ហេតុផល​របស់​ក្រុម​គ្រួ​សារ​អ្នក​ឱ្យ​កូន​បាន​យល់​ ដូចជា​ការ​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​ គឺជា​ការ​ខុស​នឹង​សីលធម៌​ចំណុច​ទី4​ ឬការ​និយាយ​ពាក្យ​អាក្រក់​ស្តាប់​ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​កិរិយាមារយាទ​របស់​ពូជពង្ស​វង្ស​ត្រកូល​ ឬការ​និយាយ​ពាក្យ​អាក្រក់​ គឺជា​ការ​បញ្ចុះ​តម្លៃ​របស់​ខ្លួនឯង​ ឬការ​និយាយ​ពាក្យ​អាក្រក់​ គឺជា​ការ​បង្ហាញថា​ មិន​ចេះ​គោរព​អ្នកដទៃ​ជាដើម​។ល។

    5. បើ​ហាម​ហើយ​ នៅតែ​មិន​ស្តាប់​
    បើ​អធិប្បាយ​ពន្យល់​អស់ហើយ​ តែ​កូន​នៅតែ​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​ទៀត​នោះ​ ចូរ​ធ្វើ​កិច្ចសន្យា​ទុក​សម្រាប់​លើកក្រោយ​តែម្តង​ថា​ បើ​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​ទាំងនោះ​ទៀត​ នឹង​ឈប់​ឱ្យ​លុយ​ទៅ​សាលា​ ឈប់​ឱ្យ​ប្រើ​កុំព្យូទ័រ​ ឬប៉ា​ម៉ាក់​នឹង​ឈប់​នាំទៅ​ដើរលេង​ទៀត​ជាដើម​។ល។

    6. ឬ​បើ​នៅតែ​មិនព្រម​ឈប់​និយាយ​ពាក្យ​អា​ក្រ​ក់ៗ​ទាំងនោះ​ទៀត​
    ចូរ​រកមើល​ពី​មូលហេតុ​ថា​ តើ​បណ្ដាលមក​ពី​អ្វី​? កូន​អាច​និយាយ​ព្រោះតែ​សប្បាយ​មាត់​ ឬដើម្បី​ឱ្យ​អ្នកឯទៀត​មើល​មក​ថា​ គេ​ជា​មនុស្ស​ធំ​ហើយ​ ក្លាយជា​មនុស្សចាស់​ហើយ​ និង​មាន​អំណាច​ ឬនិយាយ​តាម​មនុស្ស​ធំ​ដែលគេ​នៅ​ជិត​រាល់ថ្ងៃ​ ឬគេ​និយាយឡើង​ព្រោះតែ​មួម៉ៅ​ក្តៅក្រហាយ​ ឬមាន​បញ្ហា​ជាមួយ​មិត្តភក្តិ​នៅ​ឯសាលា​ជាដើម​។ នៅពេល​ដឹងពី​មូលហេតុ​ហើយ​ គួរ​កែ​បញ្ហា​នេះ​ឱ្យ​ត្រូវចំណុច​ និង​យ៉ាង​ចិត្តត្រជាក់​៕