Author: ធឿន មករា

  • ក្រុមហ៊ុន Luxury Smile រៀបចំប្រគល់ពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន CEO ធំជាងគេបំផុតដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្ស

    ក្រុមហ៊ុន Luxury Smile រៀបចំប្រគល់ពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន CEO ធំជាងគេបំផុតដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្ស

    ក្រុមហ៊ុន Luxury Smile Beauty Group Co., LTD ដែលជាក្រុមហ៊ុនបង្កើតម៉ាកសញ្ញា និងចែកចាយផលិតផលគ្រឿងសម្អាងធំជាងគេបំផុតនៅកម្ពុជា បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន CEO ប្រចាំឆ្នាំ2019 ដំបូងបំផុតសម្រាប់ម្ចាស់អាជីវកម្មឆ្នើមផ្នែកសម្ផស្ស។

     

    កម្មវិធីដ៏មានសារៈសំខាន់នេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ក្រុមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីម៉ោង 5ល្ងាច រហូតដល់ម៉ោង 9យប់ នៅផ្សារទំនើប AOEN II សែនសុខ។

    លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា កម្មវិធីនេះបង្កើតឡើងដើម្បីលើកស្ទួយដល់វិស័យសុខាភិបាល ជាពិសេសផ្នែកសម្ផស្សដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ ស្របពេលដែលកំណើនសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងលឿន ប្រជាជនចាប់ផ្តើមមានកម្រិតជីវភាពល្អប្រសើរ ធ្វើឱ្យសាធារណជនចាប់ផ្តើមគិតគូរកាន់តែខ្លាំងពីគុណភាពនៃជីវិត និងសម្រស់។ ហេតុនេះហើយទើបតម្រូវការផ្នែកគ្រឿងសម្អាង និងផលិតផលថែរក្សាសម្ផស្សបានកើនឡើងយ៉ាងខ្លាំង។

    លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានមានប្រសាសន៍ថា៖ «ដោយមើលឃើញពីចរន្តនៃភាពរីកចម្រើនផ្នែកសម្ផស្សនេះ យើងបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន CEO ប្រចាំឆ្នាំ2019 ដ៏ធំ និងដំបូងបំផុតនេះឡើង ដើម្បីជួយដល់វិស័យសម្ផស្សទាំងមូលក៏ដូចជាលើកទឹកចិត្ត និងជំរុញឱ្យម្ចាស់អាជីវកម្មផ្នែកសម្ផស្សទាំងអស់មានទឹកចិត្តកាន់តែខ្លាំងក្នុងការអភិវឌ្ឍសមត្ថភាព និងស្វែងយល់បន្ថែមពីចំណេះដឹងជុំវិញអាជីវកម្មដ៏មានសារៈសំខាន់នេះ»។

    លោកឧកញ៉ា បានបន្ថែមទៀតថា កម្មវិធីនេះនឹងធ្វើឱ្យម្ចាស់អាជីវកម្មទាំងអស់កាន់តែមានទំនុកចិត្តខ្ពស់ពីសាធារណជនទាំងអស់ ព្រោះអ្នកដែលប្រគល់ពានរង្វាន់ជារដ្ឋលេខាធិការក្រសួងសុខាភិបាលផ្ទាល់ ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដូចជានាយកដ្ឋានប្រឆាំងបទល្មើសក្លែងក្លាយ ស្ថានទូតនានា និងម្ចាស់អាជីវកម្មធំៗជាច្រើនផ្សេងទៀតទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ អ្នកចូលរួមទាំងអស់ក៏នឹងទទួលបានចំណេះដឹងបន្ថែមផ្នែកផ្លូវច្បាប់លើការបង្កើតម៉ាកសញ្ញា និងគន្លឹះសំខាន់ៗក្នុងការជំរុញអាជីវកម្មឱ្យជោគជ័យលើវិស័យសម្ផស្ស។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Luxury Smile Beauty Grop Co., LTD ដែលជាក្រុមហ៊ុនបង្កើតម៉ាកសញ្ញា និងចែកចាយគ្រឿងសម្អាងធំជាងគេបំផុតនៅកម្ពុជា និងមានរោងចក្រផលិតដ៏ធំនៅប្រទេសថៃ ជាក្រុមហ៊ុនដែលបានផ្តល់សិទ្ធិចែកចាយគ្រឿងសម្អាងប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ដល់ក្រុមហ៊ុនក្នុងស្រុកជាច្រើននាពេលបច្ចុប្បន្ននេះ៕

  • កើតមាន​អាការផ្សេងៗនៅលើ​បាតដៃ តើ​ប្រាប់​ពី​សញ្ញា​សុខភាព​អ្វីខ្លះ?

    កើតមាន​អាការផ្សេងៗនៅលើ​បាតដៃ តើ​ប្រាប់​ពី​សញ្ញា​សុខភាព​អ្វីខ្លះ?

    រោគសញ្ញា​ និង​ប្រតិកម្ម​លើ​រាងកាយ​ ក៏អាច​ជា​សញ្ញា​បញ្ជាក់​ឱ្យ​ដឹង​អំពី​បញ្ហា​សុខភាព​របស់​មនុស្សយើង​បាន​ផង​ដែរ​។ រោគសញ្ញា​ទាំងនោះ​អាច​លេចចេញ​ឡើង​បាន​គ្រប់ពេលវេលា​ ប្រសិនបើ​មាន​អ្វី​ខុសប្រក្រតី​ចំពោះ​សុខភាព​រាងកាយ​របស់​អ្នក​។ ដូច្នេះ​ការ​ឧស្សាហ៍​សង្កេតមើល​ប្រតិកម្ម​លើ​ស្បែក​ អាច​ជួយ​យើង​ឱ្យ​ដឹងមុន​ពី​ជំងឺ​ និង​រក​វិធី​ព្យាបាល​បាន​ទាន់ពេល​វេលា​។ តាមពិត​ទៅ​រាល់​ជំ​ងឺ​ផ្សេង​ៗដែល​កើតមានឡើង​នៅ​លើ​រាងកាយ​ សុទ្ធតែ​បង្ហាញ​រោគសញ្ញា​ មុននឹង​វា​វិវត្ត​ទៅដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ គ្រាន់តែ​អ្នក​មិនបាន​ចាប់អារម្មណ៍​តែប៉ុណ្ណោះ​។ សូម្បីតែ​សញ្ញា​មួយចំនួន​នៅ​លើ​ស្បែក​ បាតដៃ​ ក៏អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​អ្នក​ដែរ​ ហេតុនេះ​អ្នក​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្លាំង​បំផុត​។ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន ចង់ឱ្យ​ប្រិយមិត្ត​អ្នកអាន​បាន​យកចិត្ត​ទុកដាក់​ចំពោះ​រោគសញ្ញា​ទាំងប៉ុន្មាន​ដែល​កំពុង​ប្រាប់​អ្នក​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​។

    បាតដៃ​ក្រហម​
    គ្រូពេទ្យ​បាន​ពន្យល់​ថា​ បាតដៃ​មាន​ពណ៌​ក្រ​ហម​ គឺជា​សញ្ញា​នៃ​បញ្ហា​ថ្លើម​។ ជា​ធម្មតា​ពណ៌​ក្រ​ហម​នេះ​ លេចឡើង​នៅ​តាម​គែម​ៗនៃ​បាតដៃដោយសារតែ​កើតមាន​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​។ ចំណែក​ឯជំងឺ​រលាក​ទងសួត​ រលាក​សន្លាក់​រ៉ាំរ៉ៃ​ ក៏អាច​បណ្តាល​ឱ្យ​បាតដៃ​ឡើងពណ៌​ក្រហម​ផង​ដែរ​។ ដូច្នេះ​ការកំណត់​រោគសញ្ញា​ត្រូវ​បាន​ពិនិត្យ​បន្ថែម​ទៀត​ទៅតាម​អាការ​របស់​អ្នក​ជំងឺ​។

    បាតដៃ​ស្ពឹក​ស្រពន់​ ឬឈឺចាប់​
    តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​ថា​ តែងតែមាន​ការ​ឈឺចាប់​ ឬស្ពឹក​ស្រពន់​នៅ​លើ​បាតដៃ​ ពេល​ភ្ញាក់​ពី​គេង​មែនទេ​? ក្នុងករណី​មួយចំនួន​រោគសញ្ញា​នេះ​ អាច​បណ្តាល​មក​ពី​បញ្ហា​សរសៃ​ឈាម​វែន​ ឆ្អឹង​ប្រអប់ដៃ​មានរបួស​ កើតជំងឺ​ខ្វះឈាម​ ឬជំងឺ​ទឹក​នោម​ផ្អែម​។

    បាតដៃ​ស្ងួត​របកស្បែក​
    មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្តាល​ឱ្យ​ស្បែក​ស្ងួត​ គឺ​ខ្វះ​ជាតិទឹក​ ជា​ធម្មតា​ចំពោះ​ស្ត្រី​កើតឡើង​ក្នុងអំឡុងពេល​រាំងរដូវ​។ ដើម្បី​ចៀសវាង​ការ​បាត់​បង់​ជាតិទឹក​ អ្នក​គួរតែ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន និង​ប្រើ​ឡេ​លាប​ផ្តល់​សំណើម​ដល់​បាតដៃ​របស់​អ្នកផង​ដែរ​។ ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ជំងឺ​ Exfoliative​ Keratolysis​ ក៏​អ្នក​អាច​សម្គាល់​ដឹង​ថា​ មាន​អាការ​របកស្បែក​លើ​បាតដៃ​ និង​ពេលខ្លះ​កើតឡើង​នៅ​បាតជើង​ទៀតផង​។

    ក្រចក​របក​
    ក្រចកដៃ​របក​ គឺជា​សញ្ញា​នៃ​បញ្ហា​ខ្វះ​ជាតិ​ស័ង្កសី​ក្នុង​រាងកាយ​។ សារធាតុ​ស័ង្កសី​ ពិតជា​មាន​សារ:សំខាន់​ខ្លាំង​ណាស់​ចំពោះ​សុខភាព​ វា​ជួយ​ព្យាបាល​មុខរបួស​ ជួសជុល​កោសិកា​ខូចខាត​ និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៅក្នុង​រាងកាយ​។

    ហើមសន្លាក់​តាម​ម្រាមដៃ​ និង​ម្រាមដៃ​មិន​មាន​កម្លាំង​
    នេះ​គឺជា​សញ្ញា​មួយទៀត​ ដែល​បង្ហាញ​ពី​ជំ​ងឺ​ធ្ងន់ធ្ងរ​ ដូចជា​ មហារីក​សួត​ ឬជំងឺបេះដូង​។ ដូច្នេះ​អ្នក​គួរតែ​មានការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត​ប្រសិនបើ​អ្នក​សង្កេតឃើញ​រោ​គស​ញ្ហា​ព្រមាន​នៅ​លើ​បាតដៃ​បែបនេះ​៕

  • វិធី​បំបាត់​មុន​ និង​ស្នាម​លើ​ផ្ទៃមុខ​

    វិធី​បំបាត់​មុន​ និង​ស្នាម​លើ​ផ្ទៃមុខ​

    មុន​ និង​ស្នាម​ ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ គឺជា​ក្តី​កង្វល់​របស់​ស្ត្រី​មួយភាគធំ​ ប៉ុន្តែ​យើង​ចង់​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ពី​កង្វល់​របស់​មនុស្ស​ភាគច្រើន​ឱ្យ​នៅ​ត្រឹម​មនុស្ស​មួយចំនួន​តូច​ ពី​មនុស្ស​មួយចំនួន​តូច​ ឱ្យមក​ជា​លែង​មានការ​បារម្ភ​ចំពោះ​បញ្ហា​នេះ​វិញ​ម្តង​។ ដូច្នេះ​ទស្សនាវដ្តី​យើង​ចង់​សុំ​ឱ្យ​លោកអ្នក​សាកល្បង​វិធីសាស្ត្រ​នៃ​ការ​បំបាត់ស្នាម​មួយចំនួន​ដូច​ខាងក្រោម​៖

    ប៉េងប៉ោះ​ : សម្បូរទៅដោយ​វីតាមីន​ A និង​ C ដែល​អាច​ជួយ​ចិញ្ចឹម​ និង​កម្ចាត់​មុន​ ព្រមទាំង​ស្លាក​ស្នាម​ចោល​យ៉ាង​មានប្រសិទ្ធភាព​។ ដោយ​គ្រាន់​តែ​យក​ចំណិត​ប៉េងប៉ោះ​មក​បិទ​ពីលើ​ទីតាំង​ដែល​មាន​មុន​ ឬស្នាម​រយៈពេល20​-30នាទី​ រួច​សឹម​សម្អាត​ចេញ​ដោយ​ទឹក​ស្អាត​ជាការស្រេច​។

    ពោត​ : វា​ហាក់​ខុសប្លែក​ពី​វិ​ធី​មុន​ៗ ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ ពោត​សម្បូរទៅដោយ​វីតាមីនA​ ដែល​ស្បែក​ត្រូវការ​ ដើម្បី​រក្សា​សំណើម​ ការពារ​ភាព​យារ​ធ្លាក់​ និង​ការ​កើតមុន​។ ដំបូង​អ្នក​ត្រូវ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាត​ រួច​ជ្រើសរើស​យក​ផ្លែ​ពោត​ ខ្ចី​ណា​ដែល​នៅ​ស្រស់​ យក​មក​ត្រដុស​លើ​ផ្ទៃមុខ​ រយៈពេល​15​-20នាទី​ ទើប​ជម្រះ​ចេញ​ឱ្យ​ស្អាត​ដោយ​ទឹក​ស្អាត​។

    ផ្នែក​សនៃ​ស៊ុត​ : វា​ជា​សារធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​ថែរក្សា​ និង​បន្ថែម​ភាព​ភ្លឺ​ថ្លា​ដល់​ស្បែក​មុខ​។ ផ្នែក​សនៃ​ស៊ុត​ក៏អាច​កម្ចាត់​មុន​ និង​ស្លាកស្នាម​ចេញពី​ផ្ទៃមុខ​ផង​ដែរ​។ ម៉ាស​បិទមុខ​ផលិត​ពី​ផ្នែក​ពណ៌ស​នៃ​ស៊ុត​គឺជា​ម៉ាស​ប្រភេ​ទងាយៗ​ តែ​អាច​សម្រួល​ដល់​បញ្ហា​ផ្ទៃមុខ​យ៉ាង​មានប្រសិទ្ធភាព​។

    តែ​ : ប្រសិនបើ​អ្នកចូលចិត្ត​ទទួលទានទឹក​តែ​ (តែ​ខ្មៅ​) សូមកុំ​បោះចោល​កាក​តែ​ឱ្យ​សោះ​ ព្រោះ​ថា​កាក​តែ​នៅ​អាច​ផ្តល់​នូវ​គុណសម្បត្តិ​មួយទៀត​គឺ​ជួយ​ថែរក្សា​សម្រស់​ស្បែក​មុខ​របស់​អ្នក​។ដោយ​គ្រាន់តែ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាត​ រួច​យក​កាក​តែម​កបំពោក​លើ​ផ្ទៃមុខ​ ឬកន្លែង​ដែល​មាន​មុន​ ឬស្នាម​មុន​ ទុកចោល​ប្រហែលជា15នា​ទី​ រួច​សម្អាត​ចេញ​ឱ្យ​ស្អាត​ជាការស្រេច​។

    អនុវត្ត​តាមវិធី​ណាមួយ​ខាងលើ​ឱ្យ​បាន2​-3ដង​ក្នុង​មួយ​សប្តាហ៍​ ហើយ​មិនយូរ​នោះ​ទេ អ្នក​ពិត​ជា​បានឃើញ​ពី​លទ្ធផល​ជាមិនខាន​។ សូម​ចាំ​ថា​ ការ​ព្យាបាល​ដោយ​វិធី​នេះ​គឺ​ត្រូវ​ចំណាយពេល​វេ​លា​យូរ​បន្តិច​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ប្រញាប់​ទទួល​បាន​លទ្ធផល​នោះ​ លោកអ្នក​ក៏អាច​ជ្រើស​ប្រើ​ផលិតផល​ជំនួយ​ក៏បាន​ ដូចជា​ប្រភេទ​ថ្នាំ​បំបាត់​ស្លាកស្នាម​ជាដើម​៕

  • តើនរណាខ្លះជាប់ជាកីឡាករល្អបំផុត 11នាក់របស់ FIFA ប្រចាំឆ្នាំ2019?

    តើនរណាខ្លះជាប់ជាកីឡាករល្អបំផុត 11នាក់របស់ FIFA ប្រចាំឆ្នាំ2019?

    កាលពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ2019 កន្លងទៅនេះ នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានប្រកាសពីម្ចាស់ជយលាភីពានរង្វាន់ FIFA Best 11 Player 2019 ដោយបានទៅលើកីឡាករ 11នាក់ដែលល្អបំផុតជម្រើសពិភពលោក ដែលមានសមាសភាពភាគច្រើនជាកីឡាកររបស់ប្រទេសហូឡង់ ដែលរួមមាន៖
    -អ្នកចាំទី Alisson Becker សញ្ជាតិប្រេស៊ីល (Liverpool)
    -ខ្សែការពារ Virgil van Dijk សញ្ជាតិហូឡង់ (Liverpool), Matthijs de Ligt សញ្ជាតិហូឡង់ (Ajax/Juventus), Marcelo សញ្ជាតិប្រេស៊ីល (Real Madrid), Sergio Ramos សញ្ជាតិអេស្ប៉ាញ (Real Madrid)
    -ខ្សែបម្រើ Eden Hazard សញ្ជាតិបែលហ្ស៊ិក (Chelsea/Real Madrid), Frenkie de Jong សញ្ជាតិហូឡង់ (Ajax/Barcelona), Luka Modric សញ្ជាតិក្រូអាត (Real Madrid)
    -ខ្សែប្រយុទ្ធ Kylian Mbappe សញ្ជាតិបារាំង (Paris Saint-Germain), Lionel Messi សញ្ជាតិអាហ្សង់ទីន (Barcelona), Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់ (Juventus)
    សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ2019 នេះ ជើងឯកពានកីឡាករឆ្នើមបុរស FIFA ឬ The Best FIFA Men’s Player បានទៅលើខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ខណៈកីឡាករឆ្នើមនារី ឬ The Best FIFA Women’s Player បានទៅលើខ្សែប្រយុទ្ធសហរដ្ឋអាមេរិក Megan Rapinoe៕

  • ម្ចាស់ក្លិបបឹងកេត ធ្វើជាតំណាងឱ្យកម្ពុជាក្នុងកម្មវិធី FIFA Best Award

    ម្ចាស់ក្លិបបឹងកេត ធ្វើជាតំណាងឱ្យកម្ពុជាក្នុងកម្មវិធី FIFA Best Award

    ប្រធានក្លិបបឹងកេត លោកស្រី ពុធ ធីតា ត្រូវបានក្លាយជាអ្នកតំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតនៅលើពិភពលោករបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កាលពីយប់ថ្ងៃទី23 ខែកញ្ញា ឆ្នាំ2019 កន្លងទៅនេះ។ក្នុងនោះដែរលោកស្រីបានបង្ហោះរូបភាពមួយចំនួនដែលបង្ហាញអំពីការចូលរួមរបស់លោកស្រីនៅក្នុងកម្មវិធីខាងលើ ដោយលោកស្រីបានរំលេចរូបថតនៃទិដ្ឋភាពទាំងនោះ និងបរិយាកាសនៅក្នុងកម្មវិធីនោះ ដោយក្នុងនោះ លោកស្រីក៏បានថតរូបជាច្រើនសន្លឹកជាមួយនឹងអ្នកដឹកនាំក្រុមល្បីៗ គ្រូបង្វឹក និងកីឡាករល្បីឈ្មោះជាច្រើនរូបរបស់ពិភពលោកទៀតផង។ ក្នុងកម្មវិធីនេះ ម្ចាស់ពានរង្វាន់ FIFA Best Player of the Year បានទៅលើខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលបានជួយក្រុមអាជីពរបស់ខ្លួនឱ្យឈ្នះ La Liga កាលពីរដូវកាលមុន៕

  • តើបុគ្គលតំណាងឱ្យកម្ពុជា 2រូបបោះឆ្នោតឱ្យនរណានៅ FIFA Best Player 2019?

    តើបុគ្គលតំណាងឱ្យកម្ពុជា 2រូបបោះឆ្នោតឱ្យនរណានៅ FIFA Best Player 2019?

    ពាន FIFA Best Player ដែលបង្កើតឡើងកាលពីឆ្នាំ2016 ក្នុងនោះមានកីឡាករតែ 2រូបប៉ុណ្ណោះគឺ Christiano Ronaldo និង Lucas Modric ដែលបានឈ្នះពាននេះ ដោយក្នុងនោះ Ronaldo បានឈ្នះជាប់គ្នា 2ឆ្នាំ គឺ2016 និង2017 ហើយ Mudric ឈ្នះនៅឆ្នាំ2018។

    ក្នុងនោះដែរ គ្រូបង្វឹកជម្រើសជាតិកម្ពុជា Felix Dalmas បានបោះឆ្នោតឱ្យ Lionel Messi សម្រាប់ជម្រើសទី1 Ronaldo និង Van Dijk សម្រាប់ជម្រើសចុងក្រោយ។ ឯប្រធានក្រុមជម្រើសជាតិកម្ពុជា សឿយ វិសាល បានបោះឆ្នោតឱ្យ Ronaldo សម្រាប់ជម្រើសទី1 Lionel Messi សម្រាប់ជម្រើសទី2 និង Van Dijk សម្រាប់ជម្រើសទី3។

    គួរបញ្ជាក់ថា ពានរង្វាន់ FIFA Best Player 2019នេះ ត្រូវបានឈ្នះដោយកីឡាករ Lionel Messi ក្រោយមានពិន្ទុនាំមុខ Christiano Ronaldo និង Van Dijk ក្នុងការប្រកាសលទ្ធផល៕

  • ស្ត្រីវ័យក្មេងម្នាក់ នៅស្រុកបាទី ខេត្តតាកែវ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

    ស្ត្រីវ័យក្មេងម្នាក់ នៅស្រុកបាទី ខេត្តតាកែវ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

    ស្ត្រីវ័យក្មេងម្នាក់មានឈ្មោះ សោម ស្រីនិច្ច អាយុ២៣ឆ្នាំ បច្ចុប្បន្នកំពុងតែរៀនជំនាញជាអ្នកសម្អាងជាមួយបងស្រីក្នុងផ្សារយាយទ្រព្យ និងរស់នៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មានសំំណាងបានឈ្នះរង្វាន់ ១០០ លាន រៀល ពីតែបៃតង អ៊ីឈីតាន់ ។

    ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង សោម ស្រីនិច្ច បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ សព្វថ្ងៃនេះ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ អ្នកនាងនៅមិនទាន់មានមុខរបរអ្វីជាដំកំភួននោះទេ ក្រៅតែពីរៀនជំនាញជាអ្នកសំអាងជាមួយបងស្រីនៅផ្សារ យាយទ្រព្យ ហើយស្វាមីមានអាជីពជាជាងជួសជុលទូរស័ព្ទខ្នាតតូចតែប៉ុណ្ណោះ ។ អ្នកនាងបានបន្តទៀតថា ជាទម្លាប់ មុនពេលចេញទៅផ្សាររៀនជំនាញផ្នែកសំអាងជាមួយបងស្រីនៅក្នុងផ្សារ អ្នកនាងតែងទិញតែបៃតងអ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីម្តាយដែលជាអ្នកលក់គ្រឿងទេសក្នុងភូមិ ទុកសម្រាប់ទទួលទាននៅពេលស្រែកទឹក។ ដោយឡែកកាលពីដើមសប្ដាហ៍នេះ មុនពេលចេញទៅផ្សារ អ្នកបានបានទិញតែបៃតងអ៊ីឈីតាន់ដូចទម្លាប់សព្វដង លុះពេលមួលគម្របដបទទួទានជាមួយកូន ដែលមានស្វាមីនៅក្បែរផងដែរនោះ ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់ស្វាមី និងបងប្អូនដែលនៅក្បែរមកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល អ្នកនាងនឹងយកទៅសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀតសម្រាប់ពង្រីកអាជីពជាជាងជួសជុលទូរស័ព្ទ និងទុកមួយចំណែកទៀតសម្រាប់បង្កើតមុខរបរជាអ្នកសំអាងសម្រា់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

    គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

  • ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM តែងតែផ្តល់សុភមង្គល និងផាសុកភាពជូនលោកអ្នកជានិច្ច!!

    ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM តែងតែផ្តល់សុភមង្គល និងផាសុកភាពជូនលោកអ្នកជានិច្ច!!

    ភ្នំពេញថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩៖ នៅពេលស្រេកត្រូវញុំាទឹក…ពេលឃ្លានត្រូវញុំាអាហារ…! ពេលក្តៅស្អុះស្អាប់ត្រូវតែទទួលយកភាពត្រជាក់ និងមានផាសុកភាពបំផុតជាមួយម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ដែលអាចផ្តល់ជូននូវបរិកាសត្រជាក់ស្រួលខ្លួនបែបធម្មជាតិពិតៗក្នុងគេហដ្ឋាន បន្ទប់គេង ឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នក!

    មែនទែនទៅបែបផែនជីវិតសម័យថ្មីត្រូវតែជ្រើសរើសម៉ាស៊ីនត្រជាក់ដែលទំនើបទាន់សម័យ និងវៃឆ្លាតបំផុត។ជាក់ស្តែងម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM គឺត្រូវបានផលិត និងរចនាឡើង ពិសេសលើសគេបើធៀបទៅនឹងផលិតផលម៉ាស៊ីនត្រជាក់ធម្មតា! ចំណុចខាងក្រោមនេះគឺពិតជាល្មមគ្រប់គ្រាន់ដែលអាចឱ្យលោកអ្នកសម្រេចចិត្តជ្រើសយកម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ដោយគ្មានការស្ទាក់ស្ទើរទៀតឡើយ!

    * មានរន្ធតូចៗចំនួន 21,000 រន្ធ ក្នុងការបញ្ចេញភាពត្រជាក់បានពេញសព្វល្អក្នុងបន្ទប់ គេហដ្ឋាន ឬ ការិយាល័យ!
    * បំពាក់ជាមួយនឹងបច្ចេកវិទ្យា 8 pole compressor បើកភ្លាមត្រជាក់ភ្លាមទាន់ចិត្តតែម្តង!
    * បច្ចេកវិទ្យា Digital Inverter ជួយសន្សំថាមពលច្រើនហួសពីការរំពឹងទុករហូតដល់ 72% មានសំឡេងស្ងាត់ល្អ!
    * អាចបញ្ជា និងគ្រប់គ្រងតាមរយៈកម្មវិធី Smart Home App ចេញពីទូរស័ព្ទដៃស្មាតហ្វូនបានថែមទៀតផង!
    ហូ….. ភ្លេចប្រាប់ !!! ទិញឥឡូវនេះនឹងទទួលបានការថែមជូនសេវាតម្លើង និងជើងភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣០ ខែ កញ្ញា។

    ឡួយអត់? ត្រូវការអ្វីទៀត? សូមគិតគូពីសុខភាព និងផាសុកភាពរបស់អ្នកក៏ដូចជាមនុស្សជាទីស្រឡាញ់ទាំងអស់ដោយជ្រើសរើសយកម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ទាំងអស់គ្នា!!

    សម្រាប់ព័ត៌មានបន្ថែមសូមមកទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 !

  • ភូ​កេត​…ចង់ទៅ​ដើរលេង​តែឯង​ ឬទៅ​ជា​ក្រុម​ ក៏​សប្បាយ​ដូចគ្នា​

    ភូ​កេត​…ចង់ទៅ​ដើរលេង​តែឯង​ ឬទៅ​ជា​ក្រុម​ ក៏​សប្បាយ​ដូចគ្នា​

    អ្នកណា​ដែល​មាន​ផែនការ​ចង់ទៅ​ដើរលេង​នៅ​ប្រទេស​ថៃ​ ទោះជា​ទៅ​តែម្នាក់ឯង​ ឬទៅ​ជាមួយ​គូស្នេហ៍​ ឬទៅ​ជា​ក្រុម​ជាមួយ​មិត្តភក្តិ​ ឬក៏​ទៅ​ជាមួយ​ក្រុម​គ្រួសារ​នោះ​ ឡា​រ៉ែ​ន សូម​ណែនាំ​មណ្ឌល​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​ថៃ​ដែល​សម្បូរ​បែប​ និង​មាន​ទីតាំង​ទេសចរណ៍​ល្អ​ៗដ៏​គួរ​ឱ្យ​ជាប់ចិត្ត​ដិតជាប់​អារម្មណ៍​ បាន​ទៅ​លេង​ម្ដង​ហើយ​ ច្បាស់ជា​ចង់តែ​ទៅលេង​ម្ដងទៀត​មិនខាន​… នោះ​គឺ​ កោះ​ភូ​កេត​…ហើយ​ទីតាំង​ទេសចរណ៍​ដ៏​ល្បីល្បាញ​ដែល​ឡា​រ៉ែ​នចង់​ណែនាំ​ជូន​ប្រិយមិត្ត​អ្នកអាន​នៅពេល​នេះ​គឺ​៖

    1. Old​ Town​ ឬ ស៊ី​ណូ​ប្រូ​ទូ​ហ្គីស​ តំបន់​ទីក្រុង​ចាស់​ភូ​កេត
    ​គឺជា​ទីតាំង​ និង​មណ្ឌល​ទេសចរណ៍​មួយ​ដែល​អ្នកទេសចរ​ទាំងឡាយ​ហាម​ខកខាន​នៅពេល​ទៅលេង​កោះ​ភូ​កេត​ នោះ​គឺ​ការ​ដើរ​ទស្សនា​ស្ថាបត្យកម្ម​ចំ​ណាស់​ៗស្ទីល​ប្រូ​ទូ​ហ្គីស​(ព័រ​ទុយ​ហ្គាល់​)ដែល​ស្ថិតនៅ​ក្នុង​តំបន់​ទីក្រុង​ចាស់​ ឬ Old​ Town​ ហ្នឹងឯង​ ដោយ​អគារ​ទាំងអស់​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​សម័យ​ដែល​ជនជាតិ​ចិន​ និង​ជនជាតិ​លោកខាងលិច​នាំគ្នា​ហៀរហូរ​ចូល​មក​ក្នុង​កោះ​ភូ​កេត​ ដើម្បី​ប្រកប​អាជីវកម្ម​អណ្ដូងរ៉ែ​ ធ្វើ​ឱ្យ​កើត​ចេញ​ជា​អគារ​ដែល​មាន​ការ​រួមបញ្ចូល​គ្នា​ទាំង​ផ្នែក​លោកខាងលិច​ និង​លោក​ខាងកើត​យ៉ាង​ស័ក្តិសម​ល្អឥតខ្ចោះ​។ អគារ​ស្អា​តៗ​ដែល​គួរ​ទៅ​ទស្សនា​មាន​ច្រើនណាស់​ តែ​ដែល​ហាម​ខកខាន​នោះ​គឺ​ ត្រូវ​ទៅ​ថតរូប​ជាមួយ​អគារ​នាឡិកា​ដែល​តាំងនៅ​ច្រងាង​យ៉ាង​ស្រស់​ស្អាត​ហ្នឹងឯង​…។ តំបន់​ទីក្រុង​ចាស់​ ឬ Old​ Town​ នេះ​នឹង​ស្រស់​ស្អាត​ទាំង​ពេលថ្ងៃ​ និង​ពេលយប់​តែម្ដង​ តែបើ​សិន​ជា​អ្នកណា​បាន​សាកល្បង​មក​ដើរ​ទស្សនា​បែប​ជិ​តៗ​នៅពេល​រាត្រី​ផង​នោះ​ ក៏អាច​មក​នៅ​ថ្ងៃអាទិត្យ​ដែល​នឹង​មាន​ផ្សារណាត់​ដ៏​ធំ​អាច​ឱ្យ​លោកអ្នក​ដើរ​សប​ភីង​យ៉ាង​សប្បាយ​ចិន្ដា​បាន​ដូចគ្នា​។ សូម​បញ្ជាក់​ថា​ ផ្សារណាត់​ដ៏​ធំ​នេះ​ បើក​តែ​ក្នុង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​ ដោយ​លោកអ្នក​អាច​ទៅដើរ​លេងកម្សាន្ត​ទីនោះ​ចាប់តាំងពី​ម៉ោង​ 4ល្ងាច​ រហូតដល់​ម៉ោង​ 10យប់​។

    2. កោះ​ រ៉ា​ឆា​
    បន្ទាប់ពី​ដើរលេង​ទស្សនា​ទីក្រុង​ចាស់​រួចហើយ​ យើង​នាំគ្នា​ផ្លាស់ប្ដូរ​បរិយាកាស​មកលេង​សមុទ្រ​ម្ដង​វិញ​ល្អ​ជាង​ ជាមួយនឹង​ដំ​ណើរ​ធ្រី​បកោះ​រ៉ា​ឆា​ ជា​កោះ​មួយ​ដែល​ល្បីល្បាញ​រឿង​ភាព​ស្រស់​ស្អាត​ ដែល​នៅតែ​មាន​ឆ្នេរខ្សាច់​ដែល​សស្គុស​ ស៊ីគ្នា​នឹង​ពណ៌ផ្ទៃមេឃ​របស់​ទឹកសមុទ្រ​ដ៏​សែន​ស្អាត​បរិសុទ្ធ​។ កោះ​រ៉ា​ឆា​នេះ​ត្រូវ​បាន​បែងចែក​ជា​ កោះ​រ៉ា​ឆា​តូច​ និង​កោះ​រ៉ា​ឆា​ធំ​។ ចំណុច​ល្អ​របស់​កោះ​រ៉ា​ឆា​ គឺ​អ្នកទេសចរ​អាច​ទៅលេង​កម្សាន្ត​បែប​វិល​ល្ងាច​បាន​ ឬចង់ទៅ​គេង​យប់​នៅ​ទីនោះ​ក៏បាន​ដូចគ្នា​ ព្រោះ​បរិវេណ​កោះ​រ៉ា​ឆា​ ក៏​ជាទី​ពេញនិយម​សម្រាប់​ក្រុម​អ្នក​ដែល​ត្រូវការ​មុជទឹក​មើល​វត្ថុ​មានជីវិត​នៅ​បាតសមុទ្រ​ដែរ​ ដោយសារតែ​ទីនេះ​នៅតែ​មាន​ផ្កាថ្ម​ដ៏​សម្បូរ​បែបយ៉ាង​ច្រើន​។

    3. នាំគ្នា​ទៅ​មុជទឹក​សមុទ្រ​ជ្រៅ​នៅ​ប្រជុំកោះ​ ភី​ភី​
    ពេល​និយាយ​ពីទី​តាំង​មុជទឹក​សមុទ្រ​រាក់​ ឬទឹកសមុទ្រ​ជ្រៅ​ គេ​ត្រូវតែ​លើក​មេដៃ​ឱ្យ​ប្រជុំកោះ​ភី​ភី​ ដែល​ការពិត​ទៅ​ ប្រជុំកោះ​ភី​ភី​ គឺជា​ប្រជុំកោះ​មួយ​ដែល​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​ ហា​តណុប​ផា​រ៉ាត់​ថា​រ៉ា​-ប្រជុំកោះ​ភី​ភី​ ដែល​ទោះជា​ស្ថិតនៅ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខេត្ត​ក្រា​ប៊ី​មែន​ តែ​ក៏​អ្នកទេសចរ​អាច​ធ្វើដំណើរ​ចេញពី​កោះ​ភូ​កេត​ទៅ​បាន​ដែរ​ ដែល​កោះ​ភី​ភី​ខ្លួនឯង​ជា​គោល​ៗនឹង​បែងចែក​ជា​ ភី​ភីដន​ និង​ភី​ភី​លេ​។ សម្រាប់​អ្នកណា​ដែល​ចង់​សម្រាក​នៅ​លើ​កោះ​ភី​ភី​ ក៏អាច​គេង​លើ​កោះ​ភី​ភី​ដនបា​នដែរ​ ព្រោះ​ទីនោះ​នឹង​មាន​ទីកន្លែង​ស្នាក់នៅ​ និង​ភោជនីយដ្ឋាន​គ្រប់​ ឬបើសិនជា​អ្នកណា​ដែល​ចង់​មុជទឹក​សមុទ្រ​ជ្រៅ​ក្នុង​បរិវេណ​កោះ​ភី​ភី​វិញ​ ក៏អាច​ទៅលេង​ដោយ​ទៅ​ពេលព្រឹក​ និង​វិល​វិញ​ល្ងាច​បាន​ដូចគ្នា​៕

  • កំហុសឆ្គង​ក្នុង​ការ​ព្យាបាល​បញ្ហា​មុខមុន​

    កំហុសឆ្គង​ក្នុង​ការ​ព្យាបាល​បញ្ហា​មុខមុន​

    មនុស្ស​ស្រី​យើង​ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​ទទួល​បាន​បទ​ពិសោធ​នៃ​ការ​កើតមុន​ ហើយ​ពួកគេ​ក៏​តែងតែ​ខិតខំ​រិះរក​វិធី​ព្យាបាល​តាម​បែប​ផ្សេង​ៗគ្នា​ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការប្រើ​ប្រាស់​ផលិតផល​កម្ចាត់​មុន​ ឱសថ​វេជ្ជសាស្ត្រ​ ឬតាមវិធី​បុរាណ​ជាដើម​។ បើ​ទោះជា​ការ​ព្យាបាល​ផ្ទៃមុខ​ពី​ការ​កើតមុន​ហាក់ដូចជា​មិនមែន​ជា​រឿង​សាំញ៉ាំ​ ប៉ុន្តែ​វា​ក៏​ងាយ​ក្នុង​ការបង្កើត​នូវ​កំហុសឆ្គង​បំផុត​ដូចគ្នា​ដែរ​។ កំហុសឆ្គង​ដែល​អ្នក​ប្រហែលជា​ធ្លាប់​បាន​ធ្វើរួច​មក​ហើយ​នោះ​មាន​ដូចជា​៖

    មិន​ព្យាយាម​ព្យាបាល​មុន​ឱ្យ​ត្រូវ​តាម​ពេល​កំណត់​ : អ្នកជំនាញ​បាន​ប្រាប់​ថា​ មុន​អាច​កើត​ឡើង​ក្នុងរយៈពេល​យ៉ាង​លឿន​ ប៉ុន្តែ​ ស្បែក​មាន​ផល​តបស្នង​យឺត​ក្នុង​ការ​ព្យាបាល​ ដូច្នេះ​វា​ត្រូវការ​ពេលវេលា​ក្នុង​ចន្លោះ​ពី6ដល់12សប្តាហ៍​។ ក្នុង​ករណី​ខ្លះ​ ក្នុងអំឡុងពេល​ព្យាបាល​អ្នក​អាច​នឹង​មាន​អារម្មណ៍​រមាស់​តិច​ៗ ក្នុងរយៈពេល1​-2សប្តាហ៍​ដំបូង​ ប៉ុន្តែ​នេះ​គឺជា​ការ​ព្យាបាល​មិនមែន​ជា​ការ​ឆ្លង​បន្ថែម​នោះ​ទេ​។ វា​អាច​អាក្រក់​មុន​ហើយ​ល្អ​មកតាមក្រោយ​ ដូច្នេះ​ពេលខ្លះ​បើ​អ្នក​ប្រញាប់​បញ្ឈប់​ការ​ព្យាបាល​ពេក​នោះ​ វា​នឹង​បង្កើត​ឱ្យ​ក្លាយ​ជា​កំហុស​មួយ​ហើយ​។

    បញ្ឈប់​ការ​ព្យា​បា​លភ្លាមៗ​ : គ្រាន់តែ​មើលឃើញ​ថា​មុន​ដែល​មាននៅ​លើ​ផ្ទៃមុខ​រលាយ​បាត់​អស់​ហើយ​នោះ​ ក៏​ស្រាប់តែ​បញ្ឈប់​ការ​ព្យាបាល​តែម្តង​។ធ្វើបែប​នេះ​ក៏​ហៅថា​ខុស​ដែរ​។ វិធី​ល្អ​បំផុត​គឺ​ កុំអាល​បញ្ឈប់​ តែ​ត្រូវ​កាត់បន្ថយ​ឱ្យ​នៅសល់​ម្តង​បន្តិច​ៗរហូតដល់​អស់​។

    ខំ​ព្យាបាល​ដោយ​ផលិតផល​ចម្រុះគ្នា​ក្នុង​ពេល​តែមួយ​ : មនុស្ស​តែងតែ​ដាក់​កំហុស​ទៅ​ឱ្យ​ផលិត​ផល​នៅពេល​ដែល​ពួកគេ​មិន​ទទួល​បាន​ប្រសិទ្ធ​ភាព​ក្នុងរយៈពេល3​-4ថ្ងៃបន្ទាប់​ពី​ប្រើប្រាស់​ ហើយ​ក៏​ចាប់ផ្តើម​ស្វែងរក​ផលិតផល​ ឬវិធី​ព្យាបាល​ថ្មី​មួយទៀត​ជាបន្តបន្ទាប់​។ ភាព​ច្របូកច្របល់​នៃ​ផលិតផល​នេះ​មិន​ត្រឹមតែ​មិន​អាច​ជួយ​ព្យាបាល​មុន​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ទេ​ តែ​វា​ថែម​ទាំង​នាំ​ឱ្យ​ស្បែក​មុខ​រោល​រមាស់​ទៀតផង​។

    ដុសខាត់​សម្អាត​ហួសកំណត់​ : ការ​ដុសខាត់​ស្បែក​មុខ​នៅក្នុង​អំឡុង​ពេល​កើតមុន​ ឬនៅ​ត្រង់​កន្លែង​ដែល​កើតមុន​អាច​ធ្វើ​ឱ្យ​មុន​កាន់តែ​អាក្រក់​ឡើង​ ព្រោះថា​ទង្វើ​បែបនេះ​អាច​បំផ្លាញ​របាំង​ការ​ពារ​ស្បែក​ ដែល​នាំ​ឱ្យ​ឱកាស​នៃ​ការ​រមាស់​រោល​កើតមាន​កាន់តែ​ខ្ពស់​។ អ្នកជំនាញ​បាន​បន្ត​ទៀត​ថា​ ការ​សម្អាត​ស្បែក​ច្រើនដង​ពេក​ក៏​ជា​កំហុស​ឆ្គង​មួយ​ដែរ​។ អ្នកជំនាញ​បាន​បញ្ជាក់​ថា​ ធូលី​មិន​មែន​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើតមុន​នោះ​ទេ​ ព្រោះ​បើ​មិន​អីុចឹង​ទេ​ វា​ប្រាកដជា​កើត​ពេញ​បាត​ជើង​យើង​បាត់​ទៅ​ហើយ​។

    ទ្រាំមិនបាន​ : ក្នុង​ពេល​កំពុង​ព្យាបាល​ ចេះតែ​ចង់​កេះ​ និង​ចង់​ញ៉ិច​ ព្រោះតែ​ទ្រាំមិនបាន​។ នេះ​ជា​រឿង​មួយទៀត​ដែល​អ្នក​កើតមុន​មួយចំនួន​អាច​នឹង​ភ្លេចខ្លួន​។ ការ​កេះ​ និង​កា​រញ៉ិច​នេះ​ហើយ​ជា​មូលហេតុ​នាំ​ឱ្យ​មុន​ឡើង​ហើម​ធំជាង​មុន​ ហើយ​ស្បែក​មុខ​ក៏​បន្សល់ទុក​នូវ​ស្លាកស្នាម​នា​ពេល​ក្រោយ​ថែមទៀត​ផង​៕