Author: ធឿន មករា

  • គ្រូបង្វឹក U22 មីយ៉ាន់ម៉ា ថា ម្ចាស់ផ្ទះហ្វីលីពីន និងម៉ាឡេស៊ី ទើបសមជាដៃគូរបស់ខ្លួននៅស៊ីហ្គេម(អីយ៉ា?!)

    គ្រូបង្វឹក U22 មីយ៉ាន់ម៉ា ថា ម្ចាស់ផ្ទះហ្វីលីពីន និងម៉ាឡេស៊ី ទើបសមជាដៃគូរបស់ខ្លួននៅស៊ីហ្គេម(អីយ៉ា?!)

    គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិយុវជនមីយ៉ាន់ម៉ាអាយុក្រោម 22ឆ្នាំ លោក Velizar Lopov បានលើកឡើងមុនការប្រកួតស៊ីហ្គេមចូលមកដល់ថា ក្រុមដែលលោកគិតថា ជាឧបសគ្គសម្រាប់ពូល A នៅស៊ីហ្គេមឆ្នាំនេះ គឺម៉ាឡេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន។

    លោកបានបន្ថែមថា ក្រុមផ្សេងៗនៅក្នុងពូលជាមួយគ្នា រួមមានកម្ពុជាផងដែរនោះ ជាក្រុមដែលស្ថិតនៅកម្រិតទាបជាងខ្លួនឆ្ងាយណាស់ ដែលលោកគិតថា ក្រុមរបស់លោកងាយស្រួលនឹងយកឈ្នះដោយងាយៗណាស់។

    គួរឱ្យដឹងដែរថា ប្រភេទកីឡាបាល់ទាត់នៅស៊ីហ្គេមឆ្នាំ2019នេះ នឹងចាប់ផ្តើមនៅថ្ងៃទី26 វិច្ឆិកា រហូតដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ដោយកម្ពុជាស្ថិតនៅក្នុងពូល A ដែលមានម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត៕

  • លាប រដ្ឋា សងសឹកឱ្យ ឡុង ជិន បានសម្រេច ដោយផ្តួលកីឡាករថៃឱ្យសន្លប់នៅទឹកទី2

    លាប រដ្ឋា សងសឹកឱ្យ ឡុង ជិន បានសម្រេច ដោយផ្តួលកីឡាករថៃឱ្យសន្លប់នៅទឹកទី2

    ក្នុងការប្រកួតប្រដាល់ក្បាច់គុនបុរាណដ៏ធំមួយនៅក្នុងប្រទេសថៃលើសង្វៀន Muoy Hardcore កីឡាករ លាប រដ្ឋា របស់កម្ពុជាបានប្រកួតឈ្នះកីឡាករ Tai Peakuthai ដោយផ្តួលដៃគូឱ្យសន្លប់ត្រឹមទឹកទី2 តែប៉ុណ្ណោះ។

    ក្នុងការប្រកួតដ៏ជក់ចិត្តនេះ កីឡាករកម្ពុជារូបនេះ បើគិតពីបទពិសោធ គឺទើបតែប្រកួតពានប្រមាណជាជាង 30ដងតែប៉ុណ្ណោះ ខណៈដែលកីឡាករវ័យក្មេងថៃ ធ្លាប់ប្រកួតដល់ទៅជាង 50ដងឯណោះ។ ទោះបីជាប្រកួតបានតិចមែន តែកីឡាករកម្ពុជាខាងលើបានវាយចេញយ៉ាងល្អ តែត្រូវកីឡាករថៃវាយចំមុខ និងដួលឱ្យអាជ្ញាកណ្តាលរាប់ម្តងទៀតផង។ ចូលមកដល់ទឹកទី២ មិនទាន់បានក្តៅសាច់ដុំស្រួលបួលផង កីឡាករម្ចាស់ផ្ទះថៃត្រូវបានកីឡាករ លាប រដ្ឋា របស់កម្ពុជា ទាត់ស្ទើរតែបែកកង់ក្រោម មុននឹងបន្ថែមកណ្តាប់ដៃមហាទម្ងន់ចំថ្គាមខាងឆ្វេង សន្លប់វិលវល់ពេញសង្វៀនតែម្ដង៕

  • កម្ពុជាប្រកួតកម្តៅសាច់ដុំ 1ប្រកួតជាមួយម៉ុងហ្គោលី មុនទៅទាត់វគ្គជម្រុះ World Cup នៅទឹកដីហុងកុង

    កម្ពុជាប្រកួតកម្តៅសាច់ដុំ 1ប្រកួតជាមួយម៉ុងហ្គោលី មុនទៅទាត់វគ្គជម្រុះ World Cup នៅទឹកដីហុងកុង

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសអំពីការប្រកួតមិត្តភាពអន្តរជាតិ 1ប្រកួត ដោយក្រុមដែលកម្ពុជាត្រូវតតាំងជាមួយនោះ គឺក្រុមបាល់ទាត់ម៉ុងហ្គោលី នៅថ្ងៃទី14 ខែវិច្ឋិកា ឆ្នាំ2019 ខាងមុខនេះនៅលើទឹកដីកម្ពុជាក្នុងពហុកីឡដ្ឋានជាតិដោយនឹងចាប់ផ្តើមការប្រកួតពីម៉ោង6 និង 30នាទីតទៅ។

    ម៉ុងហ្គោលី អាចចាត់ទុកថា ជាក្រុមល្មមមួយសម្រាប់កម្ពុជា ព្រោះពួកគេមានកម្រិតលេងប្រហាក់ប្រហែលនឹងក្រុមគោព្រៃកម្ពុជាដែរ ហើយបច្ចុប្បន្នក្រុមមួយនេះស្ថិតនៅលើលេខរៀងទី183 ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ខណៈដែលកម្ពុជា ស្ថិតនៅលើលេខរៀងទី169 របស់ពិភពលោក។

    គួរបញ្ជាក់ដែរថា ការប្រកួតនេះត្រូវបានចាត់ទុកថា ជាការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមកម្ពុជាមុនចេញទៅប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃទី19 វិច្ឆិកា (5ថ្ងៃក្រោយ)ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022៕

  • ស្ត្រីជាអាជីវករលក់ដូរម្នាក់នៅខេត្តកំពង់ស្ពឺ បានឈ្នះរង្វាន់20លានរៀលពីថ្នាំដុសធ្មេញផ្កាឈូក2

    ស្ត្រីជាអាជីវករលក់ដូរម្នាក់នៅខេត្តកំពង់ស្ពឺ បានឈ្នះរង្វាន់20លានរៀលពីថ្នាំដុសធ្មេញផ្កាឈូក2

    ស្ត្រីជាអាជីវករលក់ដូរម្នាក់នៅខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ 20លានរៀលពីថ្នាំដុសធ្មេញផ្កាឈូក2 ដែលធ្វើឲ្យគាត់កាន់តែគាំទ្រផលិតផលនេះថែមទៀត។តំណាងក្រុមហ៊ុនថ្នាំដុសធ្មេញផ្កាឈូក២ បានយកប្រាក់ 20លានរៀល ទៅប្រគល់ជូនអ្នកមានសំណាងគឺអ្នកស្រី លី គីមស៊ាន់ មានអាយុ ២៩ឆ្នាំ រស់នៅភូមិគងលឹង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីគាត់យកទៅពង្រីកអាជីវកម្មឱ្យធំជាងសព្វថ្ងៃនេះទៀត។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដោយផ្ទាល់ អ្នកនាង លី គីមស៊ាន់ បានលើកឡើងថា រាល់ថ្ងៃនេះ ថ្នាំដុសធ្មេញផ្កាឈូក២គឺលក់ដាច់ មានអ្នកគាំទ្រច្រើន ហើយអ្នកនាងក៏ប្រើប្រាស់ជាប្រចាំដែរ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ ហើយមានរង្វាន់ទៀត។សូមបញ្ជាក់ថាថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ហើយអតិថិជនអាចឈ្នះរង្វាន់ធំនូវទឹកប្រាក់20លានរៀល មានរហូតដល់50រង្វាន់ ម៉ូតូ HONDA Dream មានចំនួន50គ្រឿង ទូរស័ព្ទ i-Phone មានចំនួន50គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក2រាប់លានប្រអប់ទៀត៕

  • ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ២៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់ផ្តាច់ព្រ័ត្រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
    កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជាលោក ឆាយ វីវៈយុទ្ធ លោក G-Devith លោក ហ្សូណូ កញ្ញា បាន មុន្នីល័ក្ខ។

    កម្មវិធីចាប់រង្វាន់នេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យនៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេត ចំនួន ២០ រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។ នេះគឺជាដំណើរកម្សាន្តលើកដំបូងតាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគូស្វាមីភរិយានឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវានឹងឈប់ចតនៅប្រទេសម៉ាឡេស៊ីសម្រាប់ដំណើរកម្សាន្តរយៈពេលមួយថ្ងៃផងដែរ។ ដំណើរកម្សាន្តនេះនឹងកាន់តែមានរំភើបខ្លាំងពីព្រោះគូស្វាមីភរិយានឹងរីករាយធ្វើទស្សនកិច្ចក្នុងប្រទេសចំនួន 3 គឺសិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។
    តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?
    សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
    ពិសាដោយការទទួលខុសត្រូវ៕

  • បន្ទះឈីបតូចបំផុតលើលោក ជាប់កំណត់ត្រាក្នុងសៀវភៅ Guinness World Record

    បន្ទះឈីបតូចបំផុតលើលោក ជាប់កំណត់ត្រាក្នុងសៀវភៅ Guinness World Record

    OmniVision ជាបន្ទះឈីបតូចបំផុតលើលោក និងជាប្រភេទឈីប Medical Image Sensor ត្រូវបានក្រុមការងារ Guinness World Record កត់បញ្ចូលទៅក្នុងសៀវភៅកំណត់ត្រាពិភពលោក។

    បន្ទះឈីបដ៏តូចសឹងតែមើលមិនចង់ឃើញមួយនេះ មានតួនាទីជាសេនស័រជំនួយផ្នែកសុខាភិបាលសម្រាប់ការព្យាបាលនានា។ វាមានទំហំត្រឹមតែ 40-kilopixel (200 x 200 pixels) ប៉ុណ្ណោះ ដែលបានបង្កើតឡើងដោយក្រុមការងារ OmniVisionដាក់ក្នុងកាមេរ៉ាតេឡេស្កូប សម្រាប់ជួយវេជ្ជបណ្ឌិត ក្នុងការពិនិត្យមើលសម្ពាធឈាមក្នុងរាងកាយអ្នកជំងឺ៕

  • រថយន្តអគ្គិសនីដំបូងរបស់ Mazda បន្ថែមរបស់ថ្មីៗជាច្រើន ជាពិសេសរចនាប័ទ្មទ្វារបើក

    រថយន្តអគ្គិសនីដំបូងរបស់ Mazda បន្ថែមរបស់ថ្មីៗជាច្រើន ជាពិសេសរចនាប័ទ្មទ្វារបើក

    រថយន្តម៉ូដែល MX-30 (EV) ដែលត្រូវបានគេដឹងថា ជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Mazda បានបង្ហាញរូបរាងច្បាស់ៗជាមួយនឹងរចនាប័ទ្មប្លែកមែនទែន ដោយទ្វារទាំងសងខាងអាចបើកចេញមកក្រៅដំណាលគ្នា (ចន្លោះទូលាយ 82ដឺក្រេ) ស្រដៀងនឹងរថយន្តប្រណីត Rolls Roy ដូច្នោះដែរ។

    រថយន្តនេះបំពាក់ដោយបច្ចេកវិទ្យា e-Skyactiv ដ៏ទំនើប និងមានកម្លាំងថាមពលអាគុយប្រភេទ Lithium-ion 35.5គីឡូវ៉ាត់ម៉ោង មានបំពាក់ប្រព័ន្ធបញ្ចូលភ្លើង AC (កម្លាំង 6.6Kw) និង DC (Compo space) ជាចរន្តជាប់ និងចរន្តឆ្លាស់សម្រាប់ការប្រើប្រាស់សម្របតាមលក្ខខណ្ឌទូទៅ។ MX-30 ជារថយន្តប្រភេទ SUV បំពាក់ដោយកៅអី4 ជំនាន់ថ្មីចុងក្រោយបង្អស់ ដែលនឹងបង្ហាញមុខក្នុងពិព័រណ៍រថយន្ត Tokyo Motor Show 2019 នាពេលខាងមុខនេះ៕

    សូមទស្សនាវីដេអូខាងក្រោម៖

  • គ្រឿងអលង្ការដ៏ភ្លឺចែងចាងសម្រាប់ថ្ងៃដ៏វិសេស

    គ្រឿងអលង្ការដ៏ភ្លឺចែងចាងសម្រាប់ថ្ងៃដ៏វិសេស

    នៅក្នុង​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​អ្នក​ គឺ​ចាំបាច់​ត្រូវតែ​មាន​វត្តមាន​នៃ​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ​ និង​មាន​ពន្លឺ​ចែងចាំង​ប្រដេញ​ជាមួយនឹង​ពន្លឺភ្លើង​ពណ៌​នៅក្នុង​ពិធី​ដ៏​អធិកអធម​របស់​អ្នក​ ដើម្បី​ជួយ​លើក​សម្រស់​របស់​កូនក្រមុំ​ និង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ពី​បណ្តាល​ភ្ញៀវ​កិត្តិយស​ទាំងអស់​នៅក្នុង​កម្មវិធី​ទាំងមូល​ ឱ្យ​បាញ់​ក្រសែ​ភ្នែក​មក​មើលតែ​តួអង្គ​សំខាន់​នៅក្នុង​ពិធី​នា​ពេល​រាត្រី​នេះ​ផង​ដែរ​។ នៅក្នុង​លេខ​ថ្មីនេះ​ ជា​លេខ​ផ្តោត​ទៅលើ​ Wedding​ Edition​ ដូច្នេះ​អនាគត​កូនក្រមុំ​ទាំងអស់​ សូម​រីករាយ​ជាមួយនឹង​ម៉ូដ​គ្រឿង​អលង្ការ​ដ៏​ស្រស់​ស្អាត​ និង​ទាន់សម័យ​ដែល​បាន​បង្ហាញ​នៅក្នុង​ទំព័រ​ Fashion​ នេះ​ ហើយ​សូម​ធ្វើការ​ជ្រើសរើស​នូវ​ម៉ូដ​ណាមួយ​ដែល​អ្នក​ពេញចិត្ត​ ដើម្បី​ធ្វើជា​គ្រឿងលម្អ​កាយ​ និង​លម្អ​ឈុត​អាពាហ៍​ពិពាហ៍​របស់​អ្នក​នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​ និង​មាន​អត្ថន័យ​មិន​អាច​កាត់ថ្លៃ​បាន​ដូចតទៅ​៕

  • ហេតុផល 3យ៉ាងដែលបាល់ទាត់កម្ពុជាសង្ឃឹមច្រើន ក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៅស៊ីហ្គេមឆ្នាំនេះ

    ហេតុផល 3យ៉ាងដែលបាល់ទាត់កម្ពុជាសង្ឃឹមច្រើន ក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៅស៊ីហ្គេមឆ្នាំនេះ

    ការចាប់ឆ្នោតជ្រើសរើសពូលនៃការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមបានបញ្ចប់ហើយ ដោយជាលទ្ធផលកម្ពុជាបានស្ថិតនៅក្នុងពូល A ដែលមានប្រទេសចំនួន៥ រួមមានម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងកម្ពុជា។ ជាមួយគ្នានេះដែរក្រុមកម្ពុជា អាចនឹងមានសង្ឃឹមច្រើនក្នុងការបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ដោយសារមូលហេតុធំៗចំនួន3 គឺ៖

    1-ជាពូលដែលល្មមៗមិនសូវខ្លាំង៖ បើគិតពីកម្រិតបច្ចេកទេសវិញ ក្រុមដែលស្ថិតនៅក្នុងពូលរួមជាមួយកម្ពុជា គឺមានកម្រិតប្រហាក់ប្រហែល ឬទាបជាងកម្ពុជា ហើយមានប្រទេសតែ 5ប៉ុណ្ណោះក្នុងពូលនេះ ហើយសុទ្ធតែជាក្រុមដែលកម្ពុជាធ្លាប់យកឈ្នះបានយ៉ាងងាយទៀតផង។

    2-ក្រុមលេខ4 ជើងឯកយុវជន៖ គ្រប់គ្នាប្រហែលជាមិនទាន់ភ្លេចនៅឡើយទេ សម្រាប់ការប្រកួតពានយុវជនអាយុក្រោម22ឆ្នាំតំបន់អាស៊ាន ដែលកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ4 នៅពេលនោះ។ មិនចាំបាច់គិតអ្វីច្រើនឡើយ ក្រុមចំណាត់ថ្នាក់លេខ1 ដល់លេខ3 សុទ្ធតែស្ថិតនៅក្នុងពូល B ទាំងអស់ក្នុងស៊ីហ្គេមលើកនេះ។

    3-កីឡាករយុវជនល្អៗ៖ បើគិតពីកីឡាករក្នុងឈុតអាយុក្រោម 22ឆ្នាំនេះវិញ ឆ្នាំនេះពួកគេស្ទើរតែទាំងអស់សុទ្ធតែជាយុវជនរបស់ក្លិបធំៗនៅក្នុងលីកកំពូលកម្ពុជាដែលធ្លាប់បានលេងទល់ជាមួយនឹងកីឡាករបរទេស ហើយភាគច្រើននៃពួកគេសុទ្ធតែជាប់ជម្រើសជាតិឈុតធំទៀតផង៕

  • ស៊ីហ្គេមឆ្នាំនេះ បាល់ទាត់កម្ពុជាស្ថិតក្នុងពូលធូរស្រាលជាងលើកមុនៗ

    ស៊ីហ្គេមឆ្នាំនេះ បាល់ទាត់កម្ពុជាស្ថិតក្នុងពូលធូរស្រាលជាងលើកមុនៗ

    ការចាប់ឆ្នោតបែងចែកពូលនៃការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមបានបញ្ចប់ហើយ ដោយជាលទ្ធផលក្នុងពូល A មានប្រទេសចំនួន 5ប្រទេស ចំណែកឯពូលB មានចំនួន 6ប្រទេសចូលរួមប្រកួតប្រជែង។

    តាមលទ្ធផល កម្ពុជាបាននៅក្នុងពូលA ជាមួយក្រុមហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។ ស្របពេលពូល B វិញ គឺមានថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រ៊ុយណេ។

    គួរបញ្ជាក់ផងដែរថា ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនឹងធ្វើឡើងចាប់ពីថ្ងៃទី26 ខែវិច្ឆិកា រហូតដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះ ដែលនេះជាលើកទី1 ហើយដែលកម្ពុជាចាប់ពូលបានស្ថិតនៅក្នុងពូលជាមួយនឹងក្រុមដែលមានកម្រិតមធ្យម ព្រោះអីកាលពីលើកមុនៗ កម្ពុជាចាប់បានសុទ្ធតែនៅក្នុងពូលជាមួយនឹងក្រុមខ្លាំងដូចជា ថៃ វៀតណាម និងឥណ្ឌូនេស៊ី ជាដើម៕