Author: ធឿន មករា

  • ស្រាបៀរអាន់ឆ័រចាប់រង្វាន់ផ្តាច់ព្រ័ត្រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

    ស្រាបៀរអាន់ឆ័រចាប់រង្វាន់ផ្តាច់ព្រ័ត្រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ២៧ ខែតុលា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ ២០១៨-២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ ២០១៨-២០១៩ នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ២០ ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យនៅលើនាវាកម្សាន្តដ៏ទំនើបគឺ៖
    ល.រ ឈ្មោះកូនកម្លោះ ឈ្មោះកូនក្រមុំ ខេត្ត/ក្រុង លេខប័ណ្ណ លេខទូរស័ព្ទ រង្វាន់
    ១ ជាង ជិនហេង ហុញ សេងលាង ស្វាយរៀង 014336 097 9094321 ដំណើរកម្សាន្តលើនាវា
    ២ ទុំ សុធា ស៊ុយ ស្រីឡែន កំពង់ធំ 028155 012 549154 ដំណើរកម្សាន្តលើនាវា
    ៣ ឈួន វិឆាត គឹម ណារី កំពង់ស្ពី 008403 096 8971961 ដំណើរកម្សាន្តលើនាវា
    ៤ លេង មករា នួង សីវមី កំពង់ចាម 002497 010 725747 ដំណើរកម្សាន្តលើនាវា
    ៥ គួច សំអាត យឹម ស្រីពៅ (ទឹកឈូ) 008583 092 703531 ដំណើរកម្សាន្តលើនាវា
    ៦ ចាន់ វិចិត្រ កែម ធីតា បាត់ដំបង 027678 077 991338 ដំណើរកម្សាន្តលើនាវា
    ៧ ប៊ុន ឡុង ផាន់ ភត្រា្ត កណ្តាល 016354 017 935351 ដំណើរកម្សាន្តលើនាវា
    ៨ ញ៉េប ស៊ាងហួន យាត ស្រីឡែន កណ្តាល 002100 088 3439605/
    090 748476 ដំណើរកម្សាន្តលើនាវា
    ៩ អ៊ាង ព្រលឹង ថៃ សុធារី ត្បូងឃ្មុំ 014721 012 765924 ដំណើរកម្សាន្តលើនាវា
    ១០ ញឹម ថន សូរ កូឡាប ស្វាយរៀង 014449 031 4253838 ដំណើរកម្សាន្តលើនាវា
    ១១ អ៊ុក ប៊ុននិ ឃុន ម៉ុន បាត់ដំបង 027353 097 2040552 ដំណើរកម្សាន្តលើនាវា
    ១២ តាក់ សុធី តាន់ ចិន្តា ព្រះវិហារ 019334 016 543143 ដំណើរកម្សាន្តលើនាវា
    ១៣ យុន គឹមណង ថន សុខខឿន (ព្រែកដំបូក) 002904 0962846311 ដំណើរកម្សាន្តលើនាវា
    ១៤ ផាន់ ប្រុស វី ស្រីមាឃ កំពង់ចាម 002005 016 665797 ដំណើរកម្សាន្តលើនាវា
    ១៥ រុំ សារ៉ែម ឈឹម សុជា កំពង់ធំ 028053 010 971053 ដំណើរកម្សាន្តលើនាវា
    ១៦ ភាជ យឺន ភាវ គឹមហ៊ុយ
    បៃលិន 027255 061 844443 ដំណើរកម្សាន្តលើនាវា
    ១៧ ហាក់ មុនីរិទ្ធ ធី ចាន់ធីតា ភ្នំពេញ 007353 093 878810 ដំណើរកម្សាន្តលើនាវា
    ១៨ ខៀវ វិចិត្រ ជឹម ពៅ ក្រចេះ 019571 031 4366738 ដំណើរកម្សាន្តលើនាវា
    ១៩ លាង តាំងស៊ុយ ទ្រា ស៊ុយឆេង ព្រះវិហារ 028935 010 717168 ដំណើរកម្សាន្តលើនាវា
    ២០ អ៊ឹង តូនី សួង ស្រីមួយ កំពត 013386 096 767970402 ដំណើរកម្សាន្តលើនាវាលោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ២០ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។សម្រាប់រដូវកាលថ្មី ឆ្នាំ ២០១៩-២០២០ ស្រាបៀរអាន់ឆ័រផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់កោះបាលីចំនួន ១០០ គូ និងរង្វាន់ជាច្រើនទៀត។

    កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីឆ្នាំ 2019-2020:
    – រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 25-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 1 កេស និងប័ណ្ណផ្សងសំណាង 1 សន្លឹក ។
    – រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 2 កេស និងប័ណ្ណផ្សងសំណាង 2 សន្លឹក។
    – រាល់ការជាវស្រាបៀរ អាន់ឆ័រ និង Anchor Radler Lemon ដប/កំប៉ុង ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល និងស្រាបៀរអាន់ឆ័រ 3 កេស និងប័ណ្ណផ្សងសំណាង 3 សន្លឹក។

    កម្មវិធីនេះមានសុពលភាពពីថ្ងៃ01 តុលាឆ្នាំ 2019 ដល់ ថ្ងៃទី 30 កញ្ញា 2020។

    ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 និង 011 333 500 ។

    គ្មានអាពាហ៍ពិពាហ៍បញ្ចប់ដោយគ្មានស្រាបៀរអាន់ឆ័រនោះទេ!
    សូមរីករាយពិសាស្រាបៀរ អាន់ឆ័រ ដោយទទួលខុសត្រូវ។

  • អា​ការឈឺ​ខ្នង 5យ៉ាងអាច​ប្រាប់​យើង​ពី​ជំងឺ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗបាន​

    អា​ការឈឺ​ខ្នង 5យ៉ាងអាច​ប្រាប់​យើង​ពី​ជំងឺ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗបាន​

    មនុស្ស​វ័យ​កំលោះ​ ក្រមុំ​ជាច្រើន​នាក់​មាន​អាការ​ឈឺខ្នង​ ដែល​អ្នកខ្លះ​គិតថា​ អាច​បណ្ដាលមកពី​មូលហេតុ​ដែល​អង្គុយ​យូរ​ជ្រុល​ពេក​ ឬក៏​ទៅ​ធ្វើអ្វី​មួយ​ខុស​ឥរិយាបថ​ជាដើម​ តែ​ទាំងអស់គ្នា​មិនបាន​ដឹង​ឡើយ​ថា​ អាការ​ឈឺខ្នង​មិនមែន​មានន័យ​ត្រឹមតែ​អាការ​ខុសប្រក្រតី​របស់​ឆ្អឹង​ប៉ុណ្ណោះទេ​។អាការ​ឈឺខ្នង​ ជាទូទៅ​អាច​ជា​អាការ​ឈឺខ្នង​ដែល​បណ្តាល​មក​ពី​ការ​អង្គុយ​ច្រើនពេក​ លើក​របស់របរ​ធ្ងន់​ពេក​ ឬហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក​ ដោយ​អាការ​ដែល​យើង​អាច​ដឹង​បាន​នោះ​គឺ​ ការ​ឈឺចុក​រួយ​ ឬសាច់ដុំ​ឡើង​តឹង​ជាដើម​-ល- តែ​ជួនកាល​អាការ​ឈឺ​ដែល​យើង​គិតថា​ ឈឺខ្នង​នោះ​ វា​អាច​មិនមែន​បណ្តាល​មក​ពី​សាច់ដុំ​ ឬឆ្អឹង​រហូត​នោះ​ទេ​។ មាន​លក្ខណៈ​របស់​អាការ​ឈឺខ្នង​ខ្លះ​ជា​សញ្ញា​ប្រកាស​អាសន្ន​ពី​ជំងឺ​ដែល​កើត​នៅ​លើ​អវយវៈ​ខាងក្នុង​ និង​ចាំបាច់​ត្រូវតែ​ប្រញាប់​ទៅ​ទទួលការ​ព្យាបាល​ពី​គ្រូពេទ្យ​ជាបន្ទាន់​ទៀតផង​។

    1. អាការ​ឈឺខ្នង​ រួម​ជាមួយ​អាការ​ដៃជើង​ ស្ពឹក​គ្មានកម្លាំង​
    ទ្រាំទប់​បត់ជើងតូច​ និង​ទ្រាំទប់​លាមក​មិន​បាន​… លក្ខណៈ​របស់​អាការ​ទាំងនោះ​អាច​បណ្តាល​មក​ពី​ខួរឆ្អឹងខ្នង​ទទួលរង​របួស​។ វិធី​ដែល​ល្អ​បំផុត​ គឺ​ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​ធ្វើការ​ថត​អេ​កស៍​រេយ៍​(X-RAY​)ពិនិត្យមើល​ឆ្អឹងកង​ខ្នង​ និង​រកមើល​ចំណុច​ដែល​រង​របួស​។ អ្នកខ្លះ​ត្រឹមតែ​គេង​សម្រាក​ព្យាបាល​ខ្លួន​ក៏អាច​ជាសះស្បើយ​ពី​អាការ​នេះ​ដែរ​ តែ​សម្រាប់​អ្នកខ្លះ​ទៀត​អាច​ចាំបាច់​ត្រូវតែ​ចូល​ទទួលការ​វះកាត់​។

    2. ឈឺខ្នង​ត្រង់​ម្តុំ​ចង្កេះ​ និង​មាន​គ្រុនក្តៅ​រងា
    ​មូលហេតុ​របស់​អាការ​នេះ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​នៅក្នុង​ក្រលៀន​ ឬអាច​ជា​ជំងឺរលាកតម្រងនោម​ ដោយ​មូលហេតុ​ទាំង​នេះ​កើតឡើង​បាន​ដោយសារតែ​ការ​ទទួលទាន​ទឹក​ក្នុង1ថ្ងៃ​ៗតិច​ពេក​ និង​ការ​ទ្រាំទប់​នោម​។ ការ​ព្យាបាល​ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ និង​ថ្នាំ​ផ្សេង​ៗទៀត​អាស្រ័យ​លើ​ការវិនិច្ឆ័យ​រោគ​ រួម​ទាំង​ណែនាំ​ឱ្យ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ ផ្លាស់​ប្តូរ​ទង្វើ​ទ្រាំទប់​នោម​ ហើយ​នៅពេល​ព្យាបាល​ក្រ​លៀន​ជាប្រក្រតី​ឡើងវិញ​ហើយ​ អាការ​ឈឺខ្នង​ក៏​បាត់​ទៅវិញ​ដែរ​។

    3. ឈឺខ្នង​ផ្នែក​ខាងលើ​ចង្កេះ​ទាំងសងខាង​
    បើសិនជា​មាន​អាការ​ឈឺខ្នង​ផ្នែក​ខាងលើ​ចង្កេះ​ទាំងសងខាង​ រួច​នៅពេល​ទៅ​ជួប​គ្រូពេទ្យ​ គ្រូពេទ្យ​អាច​នឹង​ស្ទាប​ប៉ះ​ដុំ​សាច់​នៅ​លើ​ខ្នង​ត្រង់​កន្លែង​ម្តុំ​ៗក្រលៀន​ រួម​ទាំង​មាន​ឈាម​លាយឡំ​នៅក្នុង​ទឹកមូត្រ​ មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​មាន​សភាវ​លោហិត​ស្លេក​រួម​ជាមួយ​ផង​នោះ​ ក្នុង​ករណីនេះ​ គឺជា​សញ្ញា​បញ្ជាក់​ពី​រោគ​កើត​ថង់​ទឹក​នៅក្នុង​ក្រលៀន​ ជា​ជំងឺ​ដែល​អាច​ចម្លង​តំណពូជ​បាន​។ នៅពេល​មាន​ថង់​ទឹក​នៅក្នុង​ក្រលៀន​ នឹង​ធ្វើ​ឱ្យ​ក្រលៀន​ធ្វើការ​បាន​តិច​ នៅពេល​ក្រលៀន​ធ្វើការ​ថយ​ចុះ​ ហុច​ផល​អាក្រក់​ដល់​រាងកាយ​។ កើតជំងឺ​ឡើងឈាម​ ក្រលៀន​អាច​នឹង​ងាយ​ឆ្លង​មេរោគ​ និង​លែង​ធ្វើការ​រ៉ាំរ៉ៃ​ រហូតដល់​គាំង​លែង​ធ្វើការ​តែម្តង​ និង​ក្រៅពី​បញ្ហា​នៅ​លើ​ក្រលៀន​ហើយ​ នៅ​អាច​ធ្វើ​ឱ្យ​កើត​ថង់​ទឹក​នៅក្នុង​អវយវៈ​ផ្សេងទៀត​បាន​ ដូចជា​ថ្លើម​ ដៃស្បូន​ ពងស្វាស​ និង​កើត​សរសៃឈាម​ ជំងឺ​រីក​ប៉ោង​ទៀតផង​។

    4. អាការ​ឈឺខ្នង​ដែល​កើត​នៅ​លើ​ស្ត្រី​មានគភ៌​
    អាច​ជា​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​បច្ច័យ​ច្រើនយ៉ាង​ ដូចជា​អ័រម៉ូន​ក្នុង​រាងកាយ​កើត​ការប្រែប្រួល​ធ្វើ​ឱ្យ​សរសៃពួរ​ និង​សាច់ដុំ​ដែល​យឹត​តោង​ឆ្អឹង​យារ​ធូរ​។ សម្រាប់​ស្ត្រី​មានគភ៌​មាន​ការ​ទ្រ​ទម្ងន់​ដែល​ចេះតែ​កើនឡើង​របស់​ទារក​ ឬស្បូន​ដែល​រីកធំឡើង​ទៅ​សង្កត់ពីលើ​សរ​សៃ​ប្រ​សា​ទធ្វើ​ឱ្យ​ឈឺខ្នង​រហូត​ឈឺ​រាល​ចុះទៅ​រក​ជើង​បាន​។

    5. ឈឺខ្នង​រ៉ាំរ៉ៃ​យូរ​រាប់​ខែ​ និង​កាន់តែ​ឈឺខ្លាំង​ឡើង​ជា​រឿយ​ៗ
    បើសិន​កើត​នៅ​លើ​មនុស្ស​ធាត់​ ឬមនុស្ស​ដែល​មាន​អាយុ​ច្រើនជាង​ 45ឆ្នាំ​នោះ​ អាច​កើត​ឡើង​ដោយសារ​រោគ​រលាក​ខួរ​សន្លាក់​ ឬឆ្អឹងកង​ខ្នង​សឹក​រេចរឹល​។ ការ​ព្យាបាល​ក្នុងករណី​នេះ​ គ្រូពេទ្យ​នឹង​ឱ្យ​ថ្នាំ​បំបាត់​ការឈឺចាប់​មក​ញ៉ាំ​ និង​ធ្វើការ​ព្យាបាល​ដោយ​ការ​ធ្វើ​ចលនា​ ហើយ​គ្រូ​ពេទ្យ​នឹង​ណែនាំ​ឱ្យ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​។ បើ​កើត​នៅ​លើ​មនុស្ស​ដែល​ធាត់​ខ្លាំង​ ត្រូវ​ឱ្យធ្វើ​ការ​បញ្ចុះទម្ងន់​។បើ​អ្នកណា​ដែល​កំពុង​មាន​អាការ​ឈឺខ្នង​ ចូរ​ប្រញាប់​ពិនិត្យមើល​ខ្លួនឯង​ជាបន្ទាន់​ ឬបើ​មិន​ប្រាកដ​ក្នុងចិត្ត​ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​វិនិច្ឆ័យ​រោគ​ ព្រោះ​ជួនកាល​បើ​បណ្តោយ​ឱ្យ​ឈឺរ៉ាំរ៉ៃ​យូរ​ទៅ​ អាច​នឹង​ហុច​ផល​អាក្រក់​ដល់​រាងកាយ​ ធ្វើ​ឱ្យ​សុខភាព​ចុះ​ទ្រុឌទ្រោម​ក៏អាច​ថា​បាន​ដែរ​៕

  • មក​ដឹងពី​អាហារ​មួយចំនួន​ ដែល​មិន​គួរ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​

    មក​ដឹងពី​អាហារ​មួយចំនួន​ ដែល​មិន​គួរ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​

    តាមពិត​យើង​មិន​ចង់​ណែនាំ​ឱ្យ​លោកអ្នក​ទទួលទាន​ជាតិ​គ្រឿងស្រវឹង​ច្រើនពេក​នោះ​ទេ​ ព្រោះ​គ្រឿងស្រវឹង​ងាយ​នឹង​ធ្វើ​ឱ្យ​ខូចសុខភាព​ និង​ប្រព័ន្ធ​ការ​ចងចាំ​ខ្លាំង​ណាស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​យកចិត្ត​ទុកដាក់​ពី​ការថែទាំ​សុខភាព​ ហើយ​ត្រូវ​ទទួលទាន​គ្រឿងស្រវឹង​ខណៈ​មាន​ពិធីជប់លៀង​ ពិធី​មង្គលការ​នានា​នោះ​ អ្នក​គួរតែ​ដឹងពី​អាហារ​ និង​បរិមាណ​ជាតិ​ស្រវឹង​ដែល​ត្រូវ​ទទួលទាន​ ដែល​មិន​បំផ្លាញ​ដល់​សុខភាព​។ មាន​អាហារ​មួយចំនួន​ដែល​ត្រូវ​បាន​អ្នកជំនាញ​សុខភាព​អះអាង​ថា​ ទទួលទាន​លាយ​ជាមួយ​គ្រឿងស្រវឹង​ នឹង​បណ្ដាល​ឱ្យ​អ្នក​ខូច​ថ្លើម​ ហើយ​ចុះ​ខ្សោយ​អង់​ទី​ករ​ការពារ​ជំងឺ​។ នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​ប្រិយមិត្ត​អ្នកអាន​អំពី​អាហារ​គួរ​ចៀសវាង​ខណៈ​ពេល​ទទួលទាន​គ្រឿងស្រវឹង​។

    1. អាហារ​មាន​រសជាតិ​ប្រៃ​
    អាហារ​មាន​រសជាតិ​ប្រៃ​ដូចជា​ គ្រឿងក្លែម​ ​;ប្រភេទ​បុក​ គឺ​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នកទទួល​នូវ​សូដ្យូម​ច្រើន​។ ធាតុ​សូដ្យូម​ធ្វើ​ឱ្យ​អ្នក​ស្រេកទឹក​ ​;នោះ​វា​អាច​ធ្វើ​ឱ្យ​អ្នកទទួល​ទាន​គ្រឿងស្រវឹង​ក្នុង​បរិមាណ​ច្រើនឡើង​ដោយ​អចេតនា​។ ដើម្បី​កែ​ប្រែ​បញ្ហា​នេះ​ អ្នក​គួរតែ​កុំ​ប្រើ​អំបិល​ជាមួយ​គ្រឿង​ក្លែម​ ហើយ​គួរតែ​ប្រើ​បន្លែ​លាយ​ជាមួយ​ឱ្យ​បាន​ច្រើនជាង​សាច់​ទើប​ល្អ​។

    2. អាហារ​មាន​រសជាតិ​ជូរ​
    គ្រឿងក្លែម​ដែល​ប្រើ​ផ្លែក្រូច​ដូចជា​ ភ្លា​ ទឹកត្រី​បុក​ និង​ជ្រក់​ជាដើម​នោះ​ បើ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​ ឬជាតិ​អាកុល​ អាច​បណ្ដាល​ឱ្យ​កើត​ជំ​ងឺ​សន្លាក់​ហ្កោ​ត។ ជំងឺ​នេះ​មិន​ត្រឹមតែ​វាយ​ប្រហារ​ចំពោះ​សន្លាក់​នោះ​ទេ​ វា​ក៏​ធ្វើ​ឱ្យ​ឆ្អឹង​របស់​មនុស្សយើង​ងាយ​ពុក​ថែមទៀត​ផង​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ អ្នក​គួរតែ​ចៀសវាង​ពី​ការ​ទទួលទាន​បែបនេះ​ ព្រោះថា​ មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព​ខ្លាំង​ណាស់​។

    3. នំប៉័ង​
    ក្នុងករណី​ដែល​ទទួលទាន​ស្រា​បៀរ​ជាមួយ​នំប៉័ង​ នោះ​អ្នក​ត្រូវ​ដឹង​ថា​ នំបុ័ង​ និង​ស្រា​បៀរ​ត្រូវ​បាន​ផលិត​ចេញពី​ដំបែ​ទាំងពីរ​។ អាហារ​ដែល​ធ្វើ​អំពី​ដំបែ​អាច​បណ្តាល​ឱ្យ​ហើមពោះ​ ឬរំលាយ​អា​ហារ​មិនបាន​ល្អ​។ អ្នក​អាច​នឹង​កើត​អាការ​ ចុក​ឆ្អល់​ រាក​មួល​ តឹងណែន​ក្នុង​ពោះ​ និង​មាន​ខ្យល់​ក្នុង​ពោះវៀនធំ​ជាដើម​។

    4. ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​
    ភេសជ្ជៈ​គ្មាន​រូបមន្ត​ជាតិ​ស្ករ​ដែល​មនុស្សជា​ច្រើន​ប្រើជា​គ្រឿង​លាយ​ជាមួយ​ស្រា​ក្រឡុក​ ក៏​មាន​គ្រោះថ្នាក់​ដែល​ ខណៈ​ដែល​អ្នកទទួល​ទាន​ស្រា​លើសកម្រិត​កំណត់​។ គ្រឿង​ទាំងពីរ​នេះ​ផ្សំ​ចូលគ្នា​បង្កើត​បាន​ជា​ កាបូន​នៅក្នុង​ឈាម​ ដែល​ធ្វើ​ឱ្យ​សរសៃឈាម​រួម​ត្បៀត​ ហើយ​ប្រព័ន្ធ​លំ​ហូរឈាម​ទៅកាន់​បេះដូង​ក៏​កាន់តែ​យឺត​ផង​ដែរ​។ ហានិភ័យ​នោះ​គឺ​ អ្នក​នឹង​ប្រឈមមុខ​ជា​មួយ​ជំងឺលើសឈាម​ និង​ជំងឺបេះដូង​ជាដើម​។

    5. អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​
    ជា​ការពិត​ណាស់​ ប្រសិនបើ​អ្នកទទួល​ទាន​ស្រា​ក្លែម​ជាមួយ​អាហារ​បំពង​ស្រួយ​ៗ ឬអាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ វា​អាច​បណ្ដាល​ឱ្យ​រាងកាយ​របស់​អ្នក​ផលិត​អង់ស៊ីម​ដែល​លើកកម្ពស់​ដល់​ការ​ស្រូប​យកជាតិ​ខ្លាញ់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿងស្រវឹង​ យកល្អ​កុំ​ទទួល​អាហារ​មួយ​ប្រភេទ​នេះ​ឱ្យ​សោះ​ វា​នឹងអាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ ហើយ​ធ្វើ​ឱ្យ​ខូច​ថ្លើម​ថែមទៀត​។

    6. ការ៉ុត​
    មាន​មនុស្សជា​ច្រើន​ជឿជាក់​ថា​ ការ​ទទួល​ទាន​ទឹក​ការ៉ុត​ធ្វើ​ឱ្យ​ត្រជាក់​ដល់​ថ្លើម​ សួត​ និង​ល្អ​សម្រាប់​ក្រពះ​។ តែ​ទោះជាយ៉ាងណា​តាម​ការ​សិក្សា​ជាច្រើន​បង្ហាញថា​ ជាតិ​ Carotene​ នៅ​ក្នុង​ការ៉ុត​ពេល​ដែល​បញ្ចូលជាមួយ​នឹង​គ្រឿង​ស្រវឹង​នឹង​ផលិត​ទៅជា​ជាតិពុល​ ដែល​បង្ក​គ្រោះ​ថ្នាក់​ ហើយ​ជាតិពុល​នឹង​កើនឡើង​ទ្វេដង​ប្រសិន​បើ​វាទ​ទួល​រង​នូវ​សម្ពាធ​គ្រឿងស្រវឹង​ច្រើន​។

    7. ប៉េងប៉ោះ​
    ប៉េងប៉ោះ​មាន​ផ្ទុក​អាស៊ីត​ Tannic​ អាចប​ង្កើត​នៅក្នុង​ក្រ​ពះ​បណ្តោល​ឱ្យ​ស្ទះ​ពោះវៀន​ ពិបាក​រំ​លាយ​នៅ​អំឡុង​ពេល​ទទួលទាន​ស្រា​បៀរ​ និង​ស្រា​ចូល​ទៅជាមួយ​គ្នា​។ ហេតុនេះ​ហើយ​ពេល​ដែល​អ្នកទទួល​ទាន​គ្រឿងស្រវឹង​ អ្នក​គួរតែ​ទទួល​ទាន​អាហារ​នេះ​ឱ្យ​មាន​ដែន​កំណត់​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រព័ន្ធ​រំលាយអាហារ​។

    8. សាច់គោ​
    សាច់គោ​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​កម្រិតខ្ពស់​សម្រាប់​រាងកាយ​ ខណៈ​ដែល​ស្រា​មាន​សារធាតុ​ក្តៅ​ នៅពេល​ដែល​របស់​ទាំងពីរ​មុខ​នេះ​ បញ្ចូល​គ្នា​នាំ​ឱ្យ​មាន​បញ្ហា​ទល់លាមក​ ភ្នែក​ក្រហម​… ព្រមទាំង​មានផល​ប៉ះពាល់​មួយចំនួន​ទៀត​ដល់​សុខភាព​ផង​ដែរ​។

    9. បារី​
    បុរស​ជាច្រើន​ បាន​ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​បណ្តើរ​ ជក់បារី​បណ្តើរ​ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ ការ​សេព​គ្រឿងស្រវឹង​រួមផ្សំ​ជា​មួយ​នឹង​ការ​ជក់បារី​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ថ្លើម​ប៉ុណ្ណោះទេ​ ថែមទាំង​ធ្វើ​ឱ្យ​កើតជំងឺ​មហារីក​បំពង់​កថែមទៀត​។ អាស្រ័យហេតុ​នេះ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ដល់​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​ អ្នក​គួរតែ​ចៀស​វាង​ឱ្យ​បាន​៕

  • ប្រាសាក់ ផ្តល់សេវាបង់ទឹកភ្លើង ហ្រ្វីៗជូនអតិថិជនតាមសេវាធនាគារចល័ត និងអេធីអឹម

    ប្រាសាក់ ផ្តល់សេវាបង់ទឹកភ្លើង ហ្រ្វីៗជូនអតិថិជនតាមសេវាធនាគារចល័ត និងអេធីអឹម

    នៅក្នុងយុគសម័យទំនើប និងទីផ្សារប្រកួតប្រជែង បច្ចេកវិទ្យាពិតជាបានចូលរួមចំណែកក្នុងការជួយសម្រួលដល់អតិថិជននិងសាធារណជនក្នុងការប្រកបមុខរបរទទួលទានប្រកបដោយភាពងាយស្រួល ចំណេញពេលវេលា និងបង្កើនចំណូលសម្រាប់គ្រួសារ។

    ឆ្លើយតបទៅនឹងតម្រូវការនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាបាននិងកំពុងផ្តល់សេវាទូទាត់វិក្កយបត្រទឹក-ភ្លើង ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចប្រើប្រាស់សេវានេះដោយមិនអស់កម្រៃសេវា មានភាពស្រួល និងរហ័សទាន់ចិត្ត តាមរយៈប្រើម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័តប្រាសាក់ ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង បានគ្រប់ពេលវេលា និងទីកន្លែង។

    ប្រភេទវិក្កយបត្រដែលអតិថិជនប្រាសាក់អាចទូទាត់បាន គឺមានវិក្កយបត្រទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងវិក្កយបត្រអគ្គិសនីកម្ពុជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ចាម ក្រចេះ រតនគិរី បន្ទាយមានជ័យ ស្រុកកំពង់ត្រាច ស្នួល វើនសៃ លំផាត់ និងស្រុកតាវែង។

    ការផ្តល់ជូនសេវាទូទាត់វិក្កយបត្រទឹក-ភ្លើងនេះ ផ្តល់ភាពងាយស្រួលកាន់តែខ្លាំងចំពោះអតិថិជនទាំងអស់ ដោយមិនចាំបាច់ធ្វើដំណើរទៅបង់ថ្លៃទឹក-ភ្លើងនោះទេ ដោយអតិថិជនគ្រាន់តែប្រើប្រាស់សេវាធនាគារចល័ត ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ អាចរកទីតាំងម៉ាស៊ីនអេធីអឹមប្រាសាក់ដែលនៅជិតលោកអ្នកបំផុត នោះអតិថិជនអាចទូទាត់វិក្កយបត្រទឹក-ភ្លើងបានដោយខ្លួនឯង បានយ៉ាងងាយ។

    សូមអញ្ជើញមកបើកគណនីសន្សំនៅប្រាសាក់ថ្ងៃនេះ ដើម្បីទទួលបានការទូទាត់វិក្កយបត្រទឹក-ភ្លើង និងធ្វើប្រតិបត្តិការសេវាធនាគារជាច្រើនទៀតដោយមិនអស់កម្រៃសេវា។

    សូមបញ្ជាក់ថា ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចីជាង 410 ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិកជាង 8,000 នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។

    សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ www.prasac.com.kh

  • ក្រសួងសេដ្ឋកិច្ច​ ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ “មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​”

    ក្រសួងសេដ្ឋកិច្ច​ ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ “មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​”

    ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ប្រកប​ដោយ​គុណភាព​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ក៏ដូចជា​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ធ្វើពិធី​ផ្សព្វផ្សាយ​ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង​ “មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​អធិបតី​នៅ​ក្នុង​ពិធី​នោះ​បាន​មានប្រសាសន៍​ថា​ ក្នុងរយៈពេល​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាមធ្យម​ប្រមាណ​ 7.7​%ក្នុង​ 1ឆ្នាំ​ និង​ធានា​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ​ សម្រ​ចបា​ននូ​វកា​រកា​ត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ឆាប់រហ័ស​។

    សូចនាករ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​អាច​រំដោះខ្លួន​ចេញពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិតទាប​នៅ​ក្នុង​ឆ្នាំ2015កន្លងមក​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ ហើយ​កំពុង​ខិតខំ​បន្ត​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន​ គឺជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។ នេះ​បើ​តាម​ឯកឧត្តម​បាន​បញ្ជាក់​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បន្ត​ថា​៖“ រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​វិស័យ​ជំនាញ​ គឺជា​អាទិភាព​ដ៏​ចម្បង​មួយ​ ដូច​មានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ និង​គោល​ នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ដែល​មាន​គោលដៅ​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​ ដែល​ពឹងផ្អែក​លើ​ អតិពលកម្ម​ទៅ​ជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ជំនាញ​ ក៏ដូចជា​នយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ និង​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​”។

    ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ជា​ទិសដៅ​យុទ្ធសាស្ត្រ​ទៅ​ថ្ងៃមុខ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ គឺ​ត្រូវការ​ជំនាញ​ជាចាំបាច់​។ ម្យ៉ាងវិញទៀត​ បើ​និយាយ​អំពី​កត្តា​នៃ​កំណើន​ (Factor​ of​ Growth​) វិញ​គឺ​អ្វី​ដែល​យើង​ទទួល​បាន​កន្លងមក​ ភាគច្រើន​បាន​មក​តែ​ពីក​ត្តា​ការចូលរួម​កម្លាំង​ពលកម្ម​ (Labor​ participation​) ហើយ​ចំណែក​ពីក​ត្តា​ផលិតភាព​ការងារ​ (Labor​ productivity​) មានតែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​។

    ដូច្នេះ​កម្ពុជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដើម្បី​អាច​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ រយៈពេល​វែង​។ ព្រោះថា​ ប្រសិនបើ​ពុំ​មាន​កំណើន​ទេ​ យើង​ក៏​នឹង​មិន​មាន​អ្វី​សម្រាប់​ធ្វើការ​បែងចែក​ទៅ​ក្នុង​សង្គមជាតិ​វិញ​ដែរ​ ពិសេស​ការកាត់បន្ថយ​ភាព​ក្រីក្រ​។

    បច្ចុប្បន្ន​ ការចូលរួម​របស់​កម្លាំង​ពលកម្ម​ គឺ​អស់​លម្ហ​ទៅ​ហើយ​ ដូចនេះ​ការ​រុញ​កំណើន​ទៅ​ថ្ងៃ​ មុខ​ គឺ​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​កត្តា​ផលិតភាព​ការងារ​ និង​ការ​បង្កើន​ការ​វិនិយោគ​ជំនាញ​ និង​ បច្ចេកវិទ្យា​ (Capital​ Accumulation​) ព្រមទាំង​ការបង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ធ្វើ​ទំនើបកម្ម​ក្បាល​ ម៉ាស៊ីន​ចាស់​ដែល​មានស្រាប់​នោះ​ទេ​។

    ឯកឧត្តម​បញ្ជាក់​ថា​៖ “ប៉ុន្តែ​ការ​បង្កើន​ផលិតភាព​ការងារ​ ទាមទារ​នូវ​ការ​អភិវឌ្ឍ​ជំនាញ​ ហើយ​យើង​ក៏​មិន​អាចប​ង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ដែរ​ ប្រសិនបើ​មិន​មាន​ជំនាញ​។ ដូចនេះ​ជំនាញ​ដើរតួ​នាទី​ធំ​ណាស់​ក្នុង​ការ​កសាង​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ ក៏ដូចជា​ការ​ទាក់ទាញ​ឧស្សាហ​កម្ម​ថ្មី​ៗតាមរយៈ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​”។

    ឯកឧត្តម​ក៏​មានប្រសាសន៍​ផង​ដែរ​ថា​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ តាមរយៈ​យន្តការ​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ ដែល​មាន​ការបង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​ និង​តាមរយៈ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​មាន​អគារ​បំពាក់​ដោយ​ សម្ភារ​បរិក្ខារ​ពិសោធន៍​ និង​ការដំឡើង​ប្រាក់បៀវត្សរ៍​ជូន​គ្រូ​បណ្តុះបណ្តាល​ រួម​ទាំង​ការ​បង្កើន​ថ្លៃ​ឯកតា​បណ្តុះបណ្តាល​ ព្រមទាំង​អាហារូបករណ៍​ដើម្បី​ទាក់ទាញ​ការ​ចូល​រៀន​របស់​សិស្ស​លើ​ផ្នែក​ជំនាញ​ទៀតផង​។

    ទោះបី​យ៉ាងណាក៏ដោយ​ ក៏​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​នៅតែ​ចោទ​ជា​បញ្ហា​ច្រើន​នៅឡើយ​ ដូចជា​ភាព​មិនស៊ីគ្នា​នៃ​ជំនាញ​ក្នុង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ (Skill​ mismatch​) ពិសេស​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​គុណភាព​នៃ​ជំនាញ​នៅ​មិនទាន់​ អាច​ឆ្លើយតប​បាន​ទៅ​នឹង​តម្រូវការ​នៃ​ការងារ​នៅឡើយ​ (Quality​ mismatch​)។

    ទន្ទឹម​នឹង​នេះ​ដែរ​ ដោយសារ​ការ​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​តម្លៃ​នៃ​ជំនាញ​មួយចំនួន​ អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ក្នុងរយៈពេល​តែ4​ ឬក៏​ 5ឆ្នាំ​ប៉ុណ្ណោះ​ ទន្ទឹម​នឹង​មានការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​កាន់តែ​ច្រើន​ដែល​អាច​គំរាមកំហែង​ដល់ទី​ផ្សារ​ការងារ​។ នេះ​បើ​តាម​ឯកឧត្តម​ វង្សី​ វិស្សុត​បញ្ជាក់​។

    ម្យ៉ាងវិញទៀត​ កម្ពុជា​ក៏​មាន​ពលករ​ចំណាកស្រុក​ច្រើន​ ហើយ​ភាគច្រើន​នៃ​ពលករ​ចំណាក​ ស្រុក​គឺ​ពុំ​មានការ​ប្រើប្រាស់​ជំនាញ​ទេ​ ពោល​គឺ​ប្រើ​តែ​កម្លាំង​ពលកម្ម​សុទ្ធសាធ​។ ទន្ទឹម​នឹង​នេះ​ ទីផ្សារ​ការងារ​ និង​ប្រាក់ខែ​រវាង​អ្នក​គ្មាន​ជំនាញ​ អ្នកមាន​ជំនាញ​ទាប​និង​អ្នកមាន​ជំនាញ​ខ្ពស់​ នៅ​មិនទាន់​មាន​ភាព​ខុស​គ្នា​ខ្លាំង​ និង​មិនទាន់​អាច​លើកទឹកចិត្ត​ដល់​អ្នក​គ្មាន​ជំនាញ​ និង​អ្នកមាន​ជំនាញ​ទាប​ ឱ្យ​កាន់តែ​ខិតខំ​បង្កើន​ជំនាញ​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្ពស់​បាន​នៅឡើយ​។

    កម្ពុជា​ចាំបាច់​ត្រូវ​រៀបចំ​នូវ​ក្របខ័ណ្ឌ​ និង​គោលនយោបាយ​ដ៏​សមស្រប​មួយ​ដើម្បី​លើក​ទឹក​ ចិត្ត​ដល់​ការ​បង្កើន​ជំនាញ​ ដែល​អាច​ជួយ​រួមចំណែក​ដល់​ការ​-បង្កើន​តម្លៃបន្ថែម​ឱ្យ​កាន់តែ​ខ្ពស់​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ ក៏ដូចជា​ការបង្កើត​នូវ​ឱកាស​ជូន​ដល់​ពលករ​ចំណាកស្រុក​ឱ្យ​អាច​ចូលរួម​ការ​បណ្តុះបណ្តាល​ដើម្បី​បង្កើន​ជំនាញ​ និង​អាច​ទទួល​បាន​នូវ​ការងារ​ និង​ប្រាក់ខែ​សមរម្យ​នៅ​ក្នុង​ប្រទេស​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បញ្ជាក់​ថា​ គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ មិន​ធ្វើ​តួនាទី​ជាន់គ្នា​ ឬធ្វើការ​ជំនួស​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬវិស័យ​ឯកជន​មួយចំនួន​ដែល​កំពុងតែ​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ជំនាញ​នោះ​ទេ​ ប៉ុន្តែ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ជា​ការ​បើកឱកាស​ និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។

    តាមរយៈ​ការ​ផ្តល់​នូវ​ហិរញ្ញប្បទាន​តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន​ និង​ជា​ថ្នាល​មួយ​សម្រាប់​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​បង្កើត​នូវ​ក្របខ័ណ្ឌ​រួម​មួយ​ និង​អាច​ផ្លាស់​ប្តូរ​ទស្សនៈ​ និង​គំនិត​យោបល់​ ដើម្បី​បង្កើន​គុណភាព​នៃ​ជំនាញ​នៅ​កម្ពុជា​ ក្នុង​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​ និង​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ ក៏ដូចជា​ក្នុង​គោលដៅ​បង្កើត​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ដើម្បី​បង្កើន​គុណភាព​ការងារ​ និង​គុណភាព​នៃ​ជីវិត​។

    ឯកឧត្តម​បន្ត​ថា​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ត្រូវតែ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវៈ​ និង​មាន​ប្រតិបត្តិ​ការ​ប្រកបដោយ​មាន​តម្លាភាព​ ហើយ​ផ្តោត​តែ​ទៅលើ​វិស័យ​អាទិភាព​មួយចំនួន​ ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​ ដូចជា​កម្មន្តសាល​ ទេសចរណ៍​ និង​ឌីជីថល​ជាដើម​ ព្រមទាំង​ ត្រូវ​រក្សា​ឱ្យ​បាន​នូវ​តុល្យភាព​រវាង​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​ចរិត​ជា​យុទ្ធសាស្ត្រ​ដល់​ភាព​ប្រកួតប្រជែង​ របស់​កម្ពុជា​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។

    ក្រៅពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ហើយ​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​អំពី​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​ឱ្យ​ទាន់ពេល​វេលា​ សមស្រប​តម្រូវការ​ទីផ្សារ​ និង​បរិការណ៍​ នៃ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។ ឯកឧត្តម​ក៏បាន​ស្នើសុំ​ដល់​អ្នក​ពាក់ព័ន្ធ​ ជាពិសេស​ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ សូម​ចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​នេះ​ផង​។ គួរ​បញ្ជាក់​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តួចផ្តើម​អនុវត្តន៍​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ (SDF​) នេះ​ ដោយ​បាន​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​ចំនួន​5លាន​ដុល្លារ​អាមេរិក​ និង​បាន​ទទួលការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ពីសំណាក់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ក្នុងទឹក​ប្រាក់​ប្រមាណ​ 10លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​កំពុងតែ​សហការ​ជាមួយ​ដៃគូ​ មួយចំនួន​ទៀត​ ដូចជា​ IFAD​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​មក​ពី​ប្រទេស​ស្វ៊ី​ស។

    រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​ លទ្ធភាព​ក្នុង​ការ​បង្កើន​ធនធាន​ថវិកា​សម្រាប់​គាំទ្រ​ដល់​មូលនិធិ​បន្ថែម​ទៀត​ ប្រសិនបើ​ការអនុវត្ត​ គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ និង​មានការ​ទាក់ទាញ​ច្រើន​ ដែល​បម្រើ​ឱ្យ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​៕

  • រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋាភិបាល​ជំរុញ​ការ​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ និង​ការនាំចេញ​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​

    រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋាភិបាល​ជំរុញ​ការ​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ និង​ការនាំចេញ​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​

    រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​ បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ ការនាំចេញ​អង្ករ​ កសិផល​កែច្នៃ​ឱ្យ​បាន12​% នៅ​ត្រឹម​ឆ្នាំ2025​ ក្នុង​នោះ​មាន​ផលិតផល​សត្វ​ និង​វារីវប្បកម្ម​ ព្រមទាំង​ការ​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ដែល​មាន​អាទិភាព​ចម្បង​ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​នៅក្នុង​សិក្ខាសាលា​ស្ដីពី​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ថា​៖“ វិស័យ​កសិកម្ម​បាន​និង​កំពុង​អភិវឌ្ឍ​គួរ​ជា​ទី​មោទ​នៈ​ បច្ចុប្បន្ន​ក្រសួង​កំពុង​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍​នានា​ឱ្យ​ចូលរួម​វិនិយោគ​លើ​ការកែច្នៃ​ផលិ​ផលកសិ​-ឧស្សាហកម្ម​ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត​ ស្ថិរភាព​ទីផ្សារ​ តម្លៃបន្ថែម​ គុណភាព​ ស្តង់​ដា​អនាម័យ​ និង​សុវត្ថិភាព​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ និង​កំពុង​ជំរុញ​បន្ថែម​ទៀត​លើ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។

    នា​ពេល​ថ្មី​ៗកន្លងទៅ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ ក្នុង​វិស័យ​នេះ​ ក្រសួង​បាន​ឆ្លើយតប​នឹង​សំណូមពរ​ពី​វិស័យ​ឯកជន​ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ឱ្យ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​បន្ត​ដែល​មាន​ជាអាទិ៍​៖ ទី1​-ដាក់​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​ការ​ផ្គត់ផ្គង់​ទំនិញ​ ឬសេវា​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រ​កៅស៊ូ​ ជា​បន្ទុក​របស់​រដ្ឋ​រហូតដល់​ដំណាច់ឆ្នាំ2023​។ ទី2​-អនុគ្រោះ​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រកៅស៊ូ​ ឱ្យ​រួចផុត​ពី​កាតព្វកិច្ច​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការ​ទូទាត់​ ចំពោះ​ការ​ផ្គត់ផ្គង់​សេវា​ដោយ​បុគ្គល​មិន​ស្ថិត​ក្នុង​របប​ស្វ័យ​ប្រកាស​ រហូតដល់​ដំណាច់ឆ្នាំ2030​។ ទី3​- អគ្គនាយក​ដ្ឋាន​ពន្ធដារ​ចេញ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ ជា​បន្ទុក​របស់​រដ្ឋ​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រកៅស៊ូ​ដែល​មាន​សុពលភាព​ 1ឆ្នាំ​ម្តង​ ក្នុងករណី​ដែល​សហគ្រាស​នោះ​កាន់​បញ្ជិកា​គណនេយ្យ​ស្របតាម​បទប្បញ្ញត្តិ​ច្បាប់​ជាធរមាន​។

    ជាមួយនឹង​សមិទ្ធផល​ជា​វិជ្ជមាន​ដែល​ក្រសួង​សម្រេច​បាន​ ក៏​នៅ​មាន​បញ្ហា​ប្រឈម​សំ​ខាន់​ៗមួយ​ចំនួន​ទៀត​ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​គិតគូរ​ដោះស្រាយ​កែសម្រួល​ និង​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ និង​រលូន​ ហើយដែល​យន្តការ​ទាំងអស់​នេះ​ វេទិកា​សាធារណ​: រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ បាន​អនុវត្ត​រួចមក​ហើយ​ ដោយមាន​ការ​ទទួលស្គាល់​ថា​ មានប្រសិទ្ធភាព​ខ្ពស់​ និង​មាន​ការ​ពេញចិត្ត​ពី​អ្នក​វិនិយោគ​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​ផ្តល់​ចំណុច​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការពិចារណា​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​សម្រាប់​ជំរុញ​ការ​វិនិយោគ​ ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្នឱ្យ​ទទួល​បាន​ជោគជ័យ​ ក្នុង​នោះ​រួមមាន​៖ ទី1​- បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ឧស្សា​ហក​ម្ម​ ឆ្នាំ2015​-2025​ ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​សម្រេច​បាន​នូវ​ការនាំចេញ​កសិផល​កែច្នៃ​ឱ្យ​បាន​ 12​% នៃ​ទំហំ​ការនាំចេញ​សរុប​នៅ​ឆ្នាំ2025​។ ទី2​-ជំរុញ​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ SME​ តាមរយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​ Bank​) និង​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​។ ទី3​-បន្ត​អនុវត្ត​គោលនយោបាយ​កែទម្រង់​រចនាសម្ព័ន្ធ​គាំទ្រ​ គោលនយោបាយ​ពន្ធ​ជំរុញ​កំណើន​តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​បង់ពន្ធ​ ការសម្រួល​ពាណិជ្ជកម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​ ឡូ​ជី​ស្ទីក​ ការ​កាត់​-បន្ថយថ្លៃ​អគ្គិសនី​។ ទី4​- គាំទ្រ​ការ​ផ្សារភ្ជាប់​វិស័យ​កសិកម្ម​ទៅ​នឹង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ សម្រាប់​កែច្នៃ​កសិផល​នាំចេញ​ តាម​ទម្រង់​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ផ្នែកឯកជន​។

    ជាមួយគ្នា​នេះ​ដែរ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ធនាគារពិភពលោក​ Worl​ Bank​ (WB​ )បាន​ចាប់ដៃ​គូ​សហប្រតិបត្តិ​ការ​ និង​ចាប់ផ្ដើម​អនុវត្ដ​ន៍​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ ដែល​ជា​គម្រោង​ថ្មី​មួយ​ មាន​ទឹកប្រាក់​ជាង​ 100លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន​ 10លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ការ​វិនិយោគ​ធុរកិច្ច​កសិកម្ម​ និង​លើកទឹកចិត្ត​ការ​វិនិយោគ​កសិដ្ឋាន​ និង​សម្ភារ​កសិកម្ម​នៅ​កម្ពុជា​។

    ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ (Cambodia​ Agriculture​ Sector​ Diversification​ Project​ ឬCASDP​) កាលពី​ថ្ងៃទី10​ ខែតុលា​ ឆ្នាំ2019​ នៅ​ទី​ស្តី​ការ​ក្រសួង​កសិកម្ម​ លោកស្រី​ Inguna​ Dobraja​ តំណាង​WB​ បាន​លើកឡើង​ថា​ វិស័យ​កសិកម្ម​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​កម្រិតជីវភាព​ បង្កើត​ការងារ​ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​។

    លោកស្រី​បាន​បញ្ជាក់​ថា​៖“ គម្រោង​ CASDP​ វា​នឹង​បំពេញ​តួនាទី​សំ​ខាន់​ៗ ក្នុង​ការ​ជួយ​សម្របសម្រួល​ ការ​វិនិយោគ​ធុរកិច្ច​កសិកម្ម​ ជំរុញ​ និង​លើក​ទឹកចិត្ត​ការ​វិនិយោគ​កសិដ្ឋាន​ និង​សម្ភារ​កសិកម្ម​ ពង្រឹង​ និង​ផ្សារភ្ជាប់​ខ្សែ​ចង្វាក់​តម្លៃ​ និង​ទីផ្សារ​ ជា​-ពិសេស​លើកទឹកចិត្ត​ឱ្យ​មាន​កាលានុវត្ត​ភាព​ធុរកិច្ច​កសិកម្ម​។ គម្រោង​នេះ​បាន​កំណត់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំ​ខាន់​ៗ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ដើម្បី​គាំទ្រ​ និង​អភិវឌ្ឍន៍​ធុរកិច្ច​កសិកម្ម​”។ លោកស្រី​បាន​អះអាង​ថា​ ធនាគារពិភពលោក​នឹង​នៅ​បន្ត​ធ្វើការ​គាំទ្រ​ និង​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

    សូម​បញ្ជាក់​ថា​ គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ (CASDP​) បាន​អនុម័ត​ដោយ​ធនាគារពិភពលោក​កាលពី​ខែមករា​ ឆ្នាំ2019​ កន្លងមក​ ដែល​មាន​ថវិកា​សរុប​ 101.67លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នេះ​មាន​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន​ 10លាន​ដុល្លារ​ និង​មាន​រយ:ពេល​ 6ឆ្នាំ​ (2019​-2025​)។

    គម្រោង​នេះ​បាន​អនុវត្ដ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ 12​ រួមមាន​៖ ខេត្ត​កំពង់ឆ្នាំង​ បាត់ដំបង​ ក្រចេះ​ ព្រះវិហារ​សៀមរាប​ ស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ត្បូងឃ្មុំ​ កំពង់ចាម​ កណ្តាល​កំពង់ស្ពឺ​ និង​រាជធានី​ភ្នំពេញ​៕

  • ទូតអាល្លឺម៉ង់ថ្មី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា

    ទូតអាល្លឺម៉ង់ថ្មី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា

    លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្តែងនូវការអប អរសាទរ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដែលកម្ពុជា សម្រេចបាន និងគោលដៅ ប្រកបដោយ មហិច្ឆតា ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ2030និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ2050។នេះបើតាមសេចក្តីប្រកាសព័ត៌មានក្នុងជំនួបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ជាមួយអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
    ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតថ្មី ក៏បានប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយកម្ពុជា ដោយពង្រីកវិសាភាពគ្របដណ្តប់ លើវិស័យយុទ្ធសាស្រ្តផ្សេងទៀត។
    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបនៅថ្ងៃទី28 ខែ តុលា ឆ្នាំ2018នេះ លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលសំខាន់ៗជាច្រើន ទាំងនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។លោកអគ្គលេខាធិការបន្ដថា រាជរដ្ឋាភិបាល បន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពជាង7% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង2ទស្ស វត្សរ៍ចុងក្រោយ ទន្ទឹមនឹងចំណូលរបស់ប្រជាជនម្នាក់ បានកើនដល់ជាង1,450ដុល្លារ ក្នុងឆ្នាំ2017។
    ដោយឡែក ក្នុងឆ្នាំ2018កំណើនសេដ្ឋកិច្ចសម្រេចបាន 7.5% ដែលជាកំណើនខ្ពស់ជាងគេ ក្នុង យៈពេល10ឆ្នាំចុងក្រោយ និងប្រមាណ 7.1% ក្នុងឆ្នាំ2019 ដោយសារភាពកាន់តែរឹងមាំ នៃវិស័យឯក ជន ទេសចរណ៍ និងសំណង់ ក៏ដូចជាកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសធុរ កិច្ច។
    លោកបន្ថែមថា ចំណូលរបស់ប្រជាជនម្នាក់ បានកើនឡើងដល់ 1,568 ដុល្លារ ក្នុងឆ្នាំ2018 និងបន្តកើនដល់ប្រមាណ 1,679 ដុល្លារ ក្នុងឆ្នាំ2019។ រីឯអត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមក នៅត្រឹម ក្រោម10% និងគម្លាតនៃចំណូលក្នុងចំណោមប្រជាជន តាមរយៈការបែងចែកផ្លែផ្កា នៃកំណើន ដល់ប្រជាជនគ្រប់ស្រទាប់។
    សូមបញ្ជាក់ថា រហូតដល់ឆ្នាំ2019សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទាន ឥតសំណង ប្រមាណជាង640លានដុល្លារ ស្មើនឹងប្រមាណ3% នៃទំហំហិរញ្ញប្បទានទាំងអស់។
    ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ បានផ្តល់ឱ្យកម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បណ្តាញ អង្គការសហប្រ ជាជាតិ និងសហគមន៍អឺរ៉ុប។ ដោយឡែក ក្នុងឆ្នាំ2018-2019 ហិរញ្ញប្បទានឥតសំណង ទ្វេភាគីរបស់ អាល្លឺម៉ង់ មានប្រមាណ30លានដុល្លារក្នុងមួយឆ្នាំ។
    ជាមួយគ្នានេះ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់កញ្ចប់ហិរញ្ញប្បទាន ចំនួន48,60លានអឺរ៉ូ(សម មូល នឹង 54,40លានដុល្លារ) សម្រាប់ឆ្នាំ2019-2020 ក្នុងនោះឥណទានសម្បទាន30លានអឺរ៉ូ សម្រាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងហិរញ្ញប្បទានឥតសំណងចំនួន 18,60លានអឺរ៉ូ ។ បូកបញ្ចូល ឥណទានសម្បទាន ដែលបានប្រកាសផ្តល់នាចុងឆ្នាំ2018 ចំនួន30 លានអឺរ៉ូ សម្រាប់ប្រព័ន្ធចែកចាយ ថាមពលអគ្គិសនី ទំហំហិរញ្ញប្បទានសរុបបានកើនដល់ 78,60លានអឺរ៉ូ៕

  • Chiang Rai គ្រងតំណែងជើងឯកលីកកំពូលរបស់ថៃជាលើកដំបូងទាំងមិនគួរឱ្យជឿ

    Chiang Rai គ្រងតំណែងជើងឯកលីកកំពូលរបស់ថៃជាលើកដំបូងទាំងមិនគួរឱ្យជឿ

    ការប្រកួតក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានបញ្ចប់ជាផ្លូវការហើយកាលពីម្សិលមិញនេះ ដោយក្រុមកំពូលតារាង2 គឺ Burriram United និង Chiang Rai United មានពិន្ទុប្រដេញគ្នាក្នុងការប្រកួតចុងក្រោយនេះ។

    ក្នុងនោះដែរក្រុមបាល់ទាត់ Chiang Rai United បានឈ្នះពានរង្វាន់លីកកំពូលថៃក្នុងការប្រកួតកាត់សេចក្តី សប្តាហ៍ចុងក្រោយនៃលីកកំពូលថៃ ក្រោយយកឈ្នះក្រុម Suphanburi ក្នុងលទ្ធផល 2 ទល់នឹង 5។ ចំណែកឯក្រុមត្រៀមការពារតំណែងជើងឯកលីកកំពូលថៃ 2រដូវកាល Burriram United វិញ បែរជាបានត្រឹមស្មើក្រុមបាតតារាង Chiangmai FC ក្នុងលទ្ធផល 1ទល់នឹង1 ទៅវិញ ដែលជាហេតុនាំឱ្យរបូតពាននេះក្នុងរដូវកាល2019នេះ។

    ដូច្នេះក្រុមជើងឯកមួយនេះនឹងទទួលបានកៅអីនៅវគ្គចែកពូល AFC Champions League ឆ្នាំ2020 ចំណែកឯ Burriram United បានកៅអីវគ្គជម្រុះប្រចាំពាននេះដូចគ្នា។ ហើយក្រុមដែលត្រូវកាត់ចេញពីលីកកំពូលថៃគឺ Suphanburi FC, Chainat និង Chiangmai FC៕

  • ដោយសារក្រុមថ្នាលយុវជនរបស់ Hanoi FC គ្មានសកម្មភាពអ្វីសោះ ត្រូវ AFC ពិន័យយ៉ាងធ្ងន់ក

    ការប្រកួតក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានបញ្ចប់ជាផ្លូវការហើយកាលពីម្សិលមិញនេះ ដោយក្រុមកំពូលតារាង2 គឺ Burriram United និង Chiang Rai United មានពិន្ទុប្រដេញគ្នាក្នុងការប្រកួតចុងក្រោយនេះ។

    ក្នុងនោះដែរក្រុមបាល់ទាត់ Chiang Rai United បានឈ្នះពានរង្វាន់លីកកំពូលថៃក្នុងការប្រកួតកាត់សេចក្តី សប្តាហ៍ចុងក្រោយនៃលីកកំពូលថៃ ក្រោយយកឈ្នះក្រុម Suphanburi ក្នុងលទ្ធផល 2 ទល់នឹង 5។ ចំណែកឯក្រុមត្រៀមការពារតំណែងជើងឯកលីកកំពូលថៃ 2រដូវកាល Burriram United វិញ បែរជាបានត្រឹមស្មើក្រុមបាតតារាង Chiangmai FC ក្នុងលទ្ធផល 1ទល់នឹង1 ទៅវិញ ដែលជាហេតុនាំឱ្យរបូតពាននេះក្នុងរដូវកាល2019នេះ។

    ដូច្នេះក្រុមជើងឯកមួយនេះនឹងទទួលបានកៅអីនៅវគ្គចែកពូល AFC Champions League ឆ្នាំ2020 ចំណែកឯ Burriram United បានកៅអីវគ្គជម្រុះប្រចាំពាននេះដូចគ្នា។ ហើយក្រុមដែលត្រូវកាត់ចេញពីលីកកំពូលថៃគឺ Suphanburi FC, Chainat និង Chiangmai FC៕

  • អាមេរិក​-កម្ពុជា​ផ្គូផ្គង​ធុរកិច្ច​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​រីកចម្រើន​

    អាមេរិក​-កម្ពុជា​ផ្គូផ្គង​ធុរកិច្ច​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​រីកចម្រើន​

    បច្ចុប្បន្ន​ការ​យកចិត្ត​ទុកដាក់​ ទៅលើ​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ ក៏ដូចជា​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-អាមេរិក​ត្រូវ​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​អាស៊ាន​-សហរដ្ឋអាមេរិក​លើក​ទី7​ ដោយ​បាន​ជំរុញ​ ភាពជា​ដៃគូ​ ជាមួយ​ដៃគូ​សន្ទនា​ តាម​វិស័យ​ ដៃគូ​អភិវឌ្ឍន៍​ និង​ភាគី​ខាងក្រៅ​ដទៃទៀត​ តាម​រយ:ក្របខ័ណ្ឌ​នី​មួយ​ៗ និង​ការអនុវត្ត​ផែន​ ការ​សកម្មភាព​ទាំងឡាយ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​នានា​។

    ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ អាស៊ាន​ និង​តំណាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ឯកឧត្តម​ រ៉ូប៊ែ​រ អូ​ប្រៀន​បេសកជនពិសេស​ នៃ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូ​ណាល់​ ត្រាំ​បាន​ធ្វើការ​ពិភាក្សា​គ្នា​ ឱ្យ​កាន់តែ​រឹងមាំ​ រីកចម្រើន​ទ្វេឡើង​ថែមទៀត​ ដែល​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​វាយតម្លៃ​ ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ នូវ​សារ:សំខាន់​និង​ចាំបាច់​មួយចំនួន​។

    មេដឹកនាំ​អាស៊ាន​ បាន​លើកទឹកចិត្ត​ឱ្យ​សហរដ្ឋអាមេរិក​ ឱ្យ​បន្ត​គាំទ្រ​ការអនុវត្ត​ផែនការមេ​ ស្តី​ពី​ការ​តភ្ជាប់​អាស៊ាន​ និង​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ ដំណាក់កាល​ទី3​ ដែល​ផ្តោត​សំខាន់​លើ​ការ​តភ្ជាប់​ ដើម្បី​ជួយ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​ សមាជិក​អាស៊ាន​ និង​ជំរុញ​ការ​តភ្ជាប់​តំបន់​សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ ឆ្នាំ2025​។

    មេដឹកនាំ​អាស៊ាន​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​ជំនួយ​បច្ចេកទេស​ថ្មី​ រវាង​អាស៊ាន​និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ សហរដ្ឋអាមេរិក​ ស្តី​ពី​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិ​យា​ប័ន្នក្នុង​តំបន់​អាស៊ាន​ តាម​រយ:នវានុវត្តន៍​ពាណិជ្ជកម្ម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ សម្រាប់​ឆ្នាំ2019​-2023ដែល​នឹង​បន្ត​ជួយ​លើកកម្ពស់​ការ​កសាង​សហគមន៍​អាស៊ាន​។

    ដោយឡែក​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា​-អាមេរិក​នេះ​ដែរ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​ W. Patrick​ Murphy​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​លើក​ទី7​(7th​ ASEAN​-US​Summit​) ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និសីទ​ IMPACT​ Muang​ Thong​ Thani​ ប្រទេស​ថៃ​។

    ក្នុង​ជំនួប​នេះ​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ស្នើ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ជំរុញ​ឱ្យ​វិស័យ​ធុរកិច្ច​ អាមេរិក​មក​ វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ ក៏ដូចជា​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ និង​ការផ្គូផ្គង​ធុរកិច្ច​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ ឱ្យ​កាន់តែ​រីកចម្រើន​។ជាមួយនឹង​គោលបំណង​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​បាន​ប្តេជ្ញា​បន្ត​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

    ជា​ការ​ឆ្លើយតប​ ឯកឧត្តម​អគ្គរដ្ឋទូត​ W. Patrick​ Murphy​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​សហ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ភាគី​ទាំង2​ និង​ប្តេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​។

    សូម​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ បាន​ឈាន​ដល់​ 3,438​ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ2018ដែល​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ មាន​ចំនួន​ 3051​ លាន​ដុល្លារ​ ខណៈ​កម្ពុជា​ចូល​មកវិញ​មាន​ចំនួន​ 387លាន​ ដុល្លារ​ អាមេរិក​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ថា​៖“ក្នុង​ទំនាក់ទំនង​កម្ពុជា​អាមេរិក​នៅ​តែ​ល្អ​ប្រសើរ​ការនាំចេញ​ វាយនភណ្ឌ​គ្រឿងអគ្គិសនី​ស្បែកជើង​សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ និង​ផលិតផល​កសិកម្ម​ជាដើម​ ពោល​គឺ​ការនាំចេញ​ទៅ​អាមេរិក​នោះ​ មានតែ​កំណើន​ អត់មាន​ការ​ធ្លាក់ចុះ​ទេ​។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖“ពាណិជ្ជកម្ម​រវាង​កម្ពុជា​-អាមេរិក​កំពុង​មាន​កំណើន​ល្អ​។ ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​បន្ត​កើនឡើង​សម្រាប់​មុខទំនិញ​ទាំងអស់​ ដែល​បាន​នាំចេញ​ ប៉ុន្តែ​លោក​បាន​កត់សម្គាល់​ថា​សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ ទទួល​បាន​កំណើន​ខ្ពស់​ជាងគេ​ ពីព្រោះ​ទំនិញ​នេះ​ មានលទ្ធភាព​ចូល​ ដោយ​មិន​គិត​ពន្ធ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​(GSP​)។ លោក​ ពន្យល់​ថា​សម្លៀកបំពាក់​ និង​ស្បែកជើង​មានការ​លូតលាស់​តិចតួច​ ដោយសារ​ការប្រកួត​ប្រជែង​ខ្លាំង​ពី​ប្រទេស​វៀតណាម​ និង​មីយ៉ាន់ម៉ា​។

    លោក​ឧកញ៉ា​ ក៏បាន​បន្ត​ថា​ដូចជា​កិច្ចប្រជុំ​អាស៊ាន​នៅ​ថៃ​យើង​ឃើញ​ក្រុម​អាមេរិក​ និង​ជប៉ុន​បាន​បង្កើត​តំបន់​បើកទូលាយ​ផ្នែក​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​នោះ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​បាន​នាំពា​ណិ​ជ្ជ​ករ​ខ្មែរ​ក្នុងចំណោម​ ជិត200ក្រុមហ៊ុន​មក​ចូលរួម​ដែរ​ដើម្បី​ឱ្យមក​ស្វែងយល់​ និង​ទាក់ទាញ​ការ​វិនិយោគ​មកកាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ និង​ចាប់​យក​ឱកាស​ពាណិជ្ជកម្ម​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ក៏បាន​បញ្ជាក់​ថា​៖“កន្លងមក​យើង​មានការ​ពឹងពាក់​ទៅលើ​អ្វីមួយ​ដូចជា​EBA​។តែ​ប្រទេស​វៀតណាម​ និង​ថៃ​ដែល​ជា​ប្រទេស​ជិតខាង​យើង​គេ​មិន​មាន​ EBA​ ទេ​។ដូច្នេះ​ជាមួយ​គំរូ​នេះ​ យើង​ប្រឹង​ដើរ​ដោយខ្លួនឯង​ រដ្ឋាភិបាល​ក៏​បាន​ជួយ​ដោះស្រាយ​ ដោយ​បាន​ធ្វើការ​កាត់បន្ថយ​ការ​ចំ​ណាយ​ផ្សេង​ៗដើម្បី​កាត់បន្ថយ​ថ្លៃដើម​ឱ្យ​នៅ​ទាប​ ហើយក៏​បាន​កែទម្រង់​ផ្ទៃក្នុង​ផង​ដែរ​ ព្រោះ​ដើម្បី​ប្រការ​ ក្រែង​បើ​គេ​យកពន្ធ​ បើ​ថ្លៃដើម​យើង​ទាប​ នឹង​មិន​មានផល​ប៉ះពាល់​នោះ​ទេ​”។

    ទិន្នន័យ​ចុងក្រោយ​ ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បង្ហាញថា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ សហរដ្ឋ​អាមេរិក​បាន​ឈាន​ដល់​ 4,3​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល9​ ខែ​ដំបូង​នៃ​ឆ្នាំ2019​ គឺ​កើនឡើង​ 37​%បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ 38​% ដល់​ 3,9​ ពាន់​លាន​ដុល្លារ​ ខណៈ​ការនាំចូល​ពី​សហរដ្ឋអាមេរិក​មានតម្លៃ400​ លាន​ដុល្លារ​កើនឡើង​ 24​%។

    ចាប់ពី​ខែកក្កដា​ ឆ្នាំ2016​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ ដោយ​មិន​គិត​ពន្ធ​សម្រាប់​ការនាំចេញ​ សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ ដូចជា​វ៉ា​លី​ស្ពាយ​ កាបូបស្ពាយ​ និង​កាបូប​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ក្រោម​ GSP​។ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ប្រមាណ70​៕