យើងធ្លាប់បានឮតែពាក្យថា កុមារដែលត្រូវបានចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ ធំឡើងនឹងក្លាយជាមនុស្សល្អនៅថ្ងៃខាងមុខ តែលទ្ធផលនៃការវិភាគថ្មីៗបំផុតរបស់មហាវិទ្យាល័យ UCLA សហរដ្ឋអាមេរិក ធ្វើឱ្យយើងអាចបន្ថែមពាក្យចូលទៅទៀតថា ការមើលថែទាំ និងការផ្ដល់នូវសេចក្តីស្រឡាញ់ដល់កុមារយ៉ាងល្អល្អះ នឹងធ្វើឱ្យគេធំឡើងក្លាយជាមនុស្សដែលមានសុខភាពល្អ និងផ្ទុយទៅវិញ កុមារដែលត្រូវបានចិញ្ចឹមមើលថែបែបខ្វះភាពកក់ក្តៅ និងទទួលរងដោយអំពើហិង្សា នឹងក្លាយជាមនុស្សធំដែលឈឺច្រើន ថែមទាំងប្រថុយនឹងការកើតជំងឺបេះដូង និងសរសៃឈាមច្រើនជាងអ្នកផ្សេងទៀតផង។
ការស្រាវជ្រាវវិភាគបានធ្វើឡើងក្នុងរូបបែបនៃការសាកសួរពីអ្នកចូលរួមចំនួន 756នាក់ក្នុងប្រធានបទរឿងភាពប្រថុយប្រថានក្នុងការកើតជំងឺបេះដូងខ្វះឈាមនៅក្នុងវ័យកំលោះក្រមុំ ដោយវាយតម្លៃតាមរយ:សញ្ញាដែលបញ្ជាក់ពីសុខភាពទូទាំងរាងកាយ 18ប្រការដែលមានជាអាទិ៍ សម្ពាធឈាម កម្រិតកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ទំហំចង្កេះ និងទម្ងន់ខ្លួនជាដើម។ បន្ទាប់ពីនោះទើបយកព័ត៌មានដែលទទួលបានមកសរុបលទ្ធផលថា តើមនុស្សម្នាក់ៗមានភាពប្រថុយប្រថានដល់ការវិវឌ្ឍឆ្ពោះទៅរកជំងឺបេះដូងខ្វះឈាមខ្លាំងប៉ុនណា?
ប៉ុន្តែក្រៅពីការវាយតម្លៃតាមបែបបទសុខភាពទាំងនោះហើយ អ្នកធ្វើការស្រាវជ្រាវនៅបានរកឃើញទៀតថា ប្រវត្តិនៃការចិញ្ចឹមមើលថែដែលបានមកពីការសាកសួរអ្នកចូលរួមធ្វើការស្រាវ-ជ្រាវវិភាគទាំងនោះ នៅបានហុចលទ្ធផលដ៏មានអត្ថន័យសំខាន់ដល់សុខភាពមនុស្សម្នាក់ៗទៀតផង នោះគឺមនុស្សដែលធំឡើងជាមួយនឹងការចិញ្ចឹមថែទាំបែបឱ្យតែរួចៗពីដៃតាំងពីវ័យទារកមកនោះ គឺជាក្រុមមនុស្សដែលមានកម្រិតសុខភាពអន់ខ្សោយ ដូចជា ទំហំចង្កេះក្រាស់ធំ មានកូលេស្តេរ៉ូលច្រើន សម្ពាធឈាមខ្ពស់-ល- ខុសប្លែកពីក្រុមមនុស្សដែលធំឡើងនៅក្នុងក្រុមគ្រួសារដែលមើលថែចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ យ៉ាងគួរឱ្យចាប់អារម្មណ៍។
ដូច្នេះហើយទើបយើងអាចមើលឃើញបានថា បទពិសោធនៃការដែលត្រូវបានចិញ្ចឹមនៅក្នុងវ័យកុមារ មានផលប៉ះពាល់ដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗទូទាំងរាងកាយ។ ក្រុមមនុស្សដែលត្រូវបានចិញ្ចឹមឱ្យធំឡើងយ៉ាងខ្ជីខ្ជា គ្មានការយកចិត្តទុកដាក់ ឬអាចដល់ថ្នាក់ប្រើអំពើហិង្សា មិនថាតែខាងផ្លូវកាយ និងផ្លូវចិត្តផងនោះ នឹងធ្វើឱ្យការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗខុសពីធម្មតា ហុចផលឱ្យពេលធំឡើងក្លាយជាមនុស្សឈឺច្រើន ឬឆាប់ធ្លាក់ខ្លួនឈឺដោយងាយ និងមានអ្នកខ្លះចូលក្នុងលក្ខណៈប្រថុយប្រថាននឹងរោគបេះដូង និងសរសៃឈាមទៀតផង។ ខុសគ្នាស្រឡះពីក្រុមមនុស្សដែលត្រូវបានចិញ្ចឹមមើលថែទាំមកយ៉ាងល្អ បានទទួលភាពកក់ក្តៅពេញទំហឹង គឺច្រើនតែមានសុខភាពរឹងប៉ឹងល្អ មានប្រព័ន្ធស៊ាំនឹងជំងឺផ្សេងៗរឹងមាំល្អទៀតផង។លោកស្រីវេជ្ជបណ្ឌិត ថេរេហ្សា ស៊ីមែន សាស្រ្តាចារ្យផ្នែកវិជ្ជាវេជ្ជសាស្រ្តមនុស្សចាស់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដឹកនាំការវិភាគស្រាវជ្រាវនេះ បានរៀបរាប់ថា លោកស្រីសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវវិភាគដែលទទួលបានក្នុងគ្រានេះ នឹងជួយជំរុញឱ្យមនុស្សសង្កេតឃើញពីភាពពាក់ព័ន្ធគ្នារបស់បញ្ហាថា ការចិញ្ចឹមមើលថែទាំកូននៅក្នុងវ័យកុមារនឹងហុចផលដល់សុខភាពនៅក្នុងវ័យមនុស្សធំយ៉ាងដូចម្ដេចខ្លះ? និងមានការកែបញ្ហានេះយ៉ាងមានប្រសិទ្ធភាព។ ការជំរុញ និងបំផុសឱ្យឪពុកម្តាយ ឬអ្នកមើលថែទាំក្មេងបានដឹង បានយល់ពីការមើលថែ និងចិញ្ចឹមកុមារយ៉ាងត្រឹមត្រូវ ទាំងក្នុងរឿងការហូបចុក ការរស់នៅ សុខភាពផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការបានទទួលនូវភាពកក់ក្តៅ ការមើលថែទាំយកចិត្តទុកដាក់យ៉ាងពេញទំហឹងនោះ វានឹងជួយកាត់បន្ថយបរិមាណមនុស្សធំដែលក្លាយជាអ្នកមានជំងឺមួយថ្ងៃកាត់មួយថ្ងៃកោរបានយ៉ាងងាយនាពេលអនាគត និងកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងការមើលថែទាំអ្នកជំងឺបេះដូង និងសរសៃឈាម ដែលជាជំងឺមួយក្នុងចំណោមជំងឺដ៏កាចសាហាវបានទៀតផង។















បញ្ហាមួយដែលត្រូវដាស់តឿនបុរសបន្តិច គឺការរួមសិចជាលើកដំបូងកុំប្រញាប់ប្រញាល់ខ្លាំងពេក ព្រោះបើសិនសភាពរាងកាយរបស់នារីមិនទាន់ដំណើរការអាចបង្កការឈឺចាប់ ឬដោយសារមូលហេតុនេះធ្វើឱ្យនាងខ្លាចរអាក្នុងការរួមភេទលើកក្រោយៗបន្តទៀត។ កុំភ្លេចថា ការប្រើប្រាស់ពេលវេលា បបោសអង្អែលនឹងជួយឱ្យអ្នកទាំងពីរធូរស្បើយពីការភ័យខ្លាច និងទុក្ខកង្វល់ចេញពីខ្លួនបាន។ ព្រមជាមួយគ្នាវាក៏ជួយដុតបញ្ឆេះឱ្យរាងកាយដំណើរការយ៉ាងល្អនៃភ្លើងចំណង់តណ្ហារហូតធ្វើឱ្យការរួមដំណេកគ្រាដំបូងប្រព្រឹត្តទៅដល់កោះត្រើយ។ គួរចងចាំទុកថា ក្នុងថ្ងៃសំខាន់បែបនេះ គួរបរិភោគអាហារបន្តិចបន្តួចបានហើយគ្រាន់សម្រន់ក្រពះ ព្រោះបើបរិភោគឆ្អែកពេក ឈាមនឹងរត់ទៅត្រង់ក្រពះច្រើន ដើម្បីជួយក្នុងការកិនរលាយអាហារ ដែលវាអាចធ្វើឱ្យកម្សួលអារម្មណ៍ផ្លូវភេទថយចុះ។ សម្រាប់បញ្ហាមួយទៀត គឺហាមផឹកស្រាច្រើនខ្លាំងពេក ព្រោះអាចធ្វើឱ្យអ្នកបាត់បង់អារម្មណ៍ថា ខ្លួនកំពុងស្ថិតនៅក្នុងអំឡុងពេលរាត្រីទឹកឃ្មុំ ជាពិសេសអាចធ្វើឱ្យមិនចងចាំថ្ងៃដ៏សំខាន់ក្នុងឆាកជីវិតនេះបាន៕




