Author: ធឿន មករា

  • បើកបរសាកល្បង ថតរូបជាមួយរថយន្ត ទទួលបានរង្វាន់ភ្លាមៗ !!!

    បើកបរសាកល្បង ថតរូបជាមួយរថយន្ត ទទួលបានរង្វាន់ភ្លាមៗ !!!

    សូមអញ្ជើញមកចូលរួមបើកបរសាកល្បងរថយន្តFord Territory ស៊េរីថ្មីឆ្នាំ2021 ដោយសេរី និងឥតគិតថ្លៃនៅថ្ងៃទី 28 មករា ឆ្នាំ 2021 នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើប អ៉ីអន 2) ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 4រសៀល។

    ទំនាក់ទំនងចុះឈ្មោះចូលរួម 078 333 748 | 016 333 785

  • កិត្តិយសនៃការបើកដំបូលមាស បន្តទីក្រុងថ្មី | ជាពាណិជ្ជកម្មឈានមុខគេនៅភ្នំពេញ —— សណ្ឋាគារ ខុនដូរ WYNDHAM នៃ លីស៊ីនCEO ពិធីដាក់សម្ពោធត្រូវបានប្រារព្ធឡើង

    កិត្តិយសនៃការបើកដំបូលមាស បន្តទីក្រុងថ្មី | ជាពាណិជ្ជកម្មឈានមុខគេនៅភ្នំពេញ —— សណ្ឋាគារ ខុនដូរ WYNDHAM នៃ លីស៊ីនCEO ពិធីដាក់សម្ពោធត្រូវបានប្រារព្ធឡើង

    នៅថ្ងៃទី២៥ ខែមករា មជ្ឈមណ្ឌលលីស៊ីន CEO បានទទួលការប្រសិទ្ធិពរពីព្រះសង្ឃ និងក្នុងបរិយាកាសអ៊ូអររបស់ភ្លេងមុងសាយ អមដោយសំឡេងគ្រហឹមរបស់ម៉ាស៊ីន របារដែកចុងក្រោយត្រូវបានបិទជិត។

    ក្នុងសក្ខីកម្មរបស់លោកឧកញ៉ាហ៊ុនតូ លោកប្រធានក្រុមហ៊ុនលីស៊ីនគ្រុបស៊ីម៉ីងជីង លោកនាយកក្រុមហ៊ុនលីស៊ីនគ្រុបវ៉ាងចុងឡុង អ្នកស្រីប្រធាននាយកក្រុមហ៊ុនលី

    ស៊ីនគ្រុបលីវខៃលី លោកប្រធានក្រុមហ៊ុន GCC អ៊ីជាឈី លោកនាយក​ប្រតិបត្តិ GCC ឡាយយ៉ានឈី និងភ្ញៀវកិត្តិយសទាំងអស់គ្នា ជាកិត្តិយសនៃការបើកដំបូលមាស!

    លោកឧកញ៉ា ហ៊ុន តូ យើងនៅឆ្ងាយពីសណ្ឋាគារលំដាប់ផ្កាយប្រាំដែលរួមបញ្ចូលទាំងលំនៅដ្ឋាននិងអាជីវកម្ម——— ការបញ្ចប់ជាផ្លូវការនៃអគារឈានមុខគេនៃរាជធានីភ្នំពេញ និងបានបោះជំហានដ៏ធំមួយទៀត !

    ឈរនៅលើវេទិកាដែលបានរៀបចំសម្រាប់ការគយគន់សម្រស់ទេសភាព បើកទូលំទូលាយនៃចក្ខុវិស័យដ៏មហាអស្ចារ្យ។

    ជំងឺអាសន្នរោគថ្មីបានប៉ះពាល់ដល់ការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ ហើយការដ្ឋានខ្លះទៀតត្រូវបានផ្អាកក្នុងការសាងសង់។​ ក៏ប៉ុន្តែក្រុមហ៊ុនលីស៊ីនគ្រុបមិនបានឈប់ទេ មានតែបន្តពង្រីកទៅមុខរហូត។ ក្នុងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះ

    វិធានការណ៍របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និង ទប់ស្កាត់ ជំងឺរីករាលដាល និង គោលបំណងនៃការសាងសងប្រកបដោយសុខសុវត្តិភាព ក្រុមហ៊ុនលី ស៊ីនគ្រុប បានអនុវត្តន៍ការ រំពឹងទុក និង បញ្ចប់គម្រោងហេដ្ឋារចនាសម្ពន្ធ័ប្រកបដោយភាពជោគជ័យ ជាមួយនឹងល្បឿនលឿន គុណភាព​ និង មានប្រសិទ្ធភាព។

    ការបោះជំហ៊ានទៅមុខដោយជោគជ័យ របស់ក្រុមហ៊ុនលីស៊ីន CEO ដែលបានសាងសងដល់ដំបូលនៃអាគារ ដែលមានន័យថាពិតជាបានចាក់គ្រឹះយ៉ាងរឹងមាំដល់ដំណាក់កាលបន្តបន្ទាប់។

    យោងតាមផែនការណ៍ក្នុងកាសាងសង់បន្ទាប់របស់ក្រុងហ៊ុនលីស៊ីន CEO បានផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូលអាគារដែលមានរូបរាងពពក និង សំណង់ខាងក្នុងនៃសណ្ឋាគារលំដាប់ផ្កាយ ៥​ WYNDHAM ដែលជាទីតាំងសម្គាល់នៃទីក្រុងគុជដ៏ភ្លឺចែងចាំងមួយនេះ នឹងមកដល់ក្នុងពេលឆាប់ៗនេះតាមការគ្រោងទុក។

    ក្នុងរយះពេលប៉ុន្នានឆ្នាំចុងក្រោយនេះវិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការរីកចំរើនយ៉ាងលឿន។ ការរីកចំរើននេះមានអាត្រាប្រមាណ 7% ក្នុងរយះពេល ៩ឆ្នាំជាប់ៗគ្នានេះ ហើយ​ការវិនិយោគរបស់បរទេសកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ ដោយមានតម្រូវការកាន់តែច្រើន នូវអាជីវកម្ម និងកន្លែងស្នាក់នៅ កើនឡើង ធ្វើអោយទីផ្សារអចលនទ្រព្យកាន់តែមានប្រជាប្រិយភាពជាបន្តបន្ទាប់។​ក្រុមហ៊ុនលីស៊ីនគ្រុប គឺជាក្រុមហ៊ុនដ៏ឆ្នើមមួយនៅក្នុងចំណោមក្រុមហ៊ុនឆ្នើមដ៏ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    នៅក្នុងឆ្នាំ២០១៣​ ដោយយោងតាមអនុលោមគោលនយោបាយ 《ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ》នៅតំបន់អាស៊ីអាគ្នេយ៍​ក្រុមហ៊ុនលីស៊ីនគ្រុប បានបង្កើតការិយាល័យកណ្តាលរបស់ខ្លួននៅចំកណ្តាលរាជធានីភ្នំពេញ។​ ដោយក្រុមហ៊ុនមាននូវទស្សនវិស័យ “សច្ចធម៍ ស្មោះស រួមសហប្រត្តិការណ៍ និង​ រួមជោគជ័យ” ការរីកចម្រើននៃផ្នត់គំនិតជាលំដាប់ និង ភាពច្បាស់លាស់។

    ក្រុមហ៊ុនលីស៊ីនគ្រុប បានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនដ៍ធំមួយ ដោយមានការរួមបញ្ចូល ការអភិវឌ្ឍដីធ្លី ការអភិវឌ្ឍអចលនទ្រព្យ​ បម្រើសេវាកម្មទេសចរណ៍ ជំនួញពាណិជ្ជកម្មអន្តជាតិ ម្ហូបអាហារ និង ឧស្សាហកម្មទ្រង់ទ្រាយធំ ក្រោមការសហកាណ៍រួមគ្នារវាងប្រទេសកម្ពុជា និង មហាសម្ព័ន្ធមិត្តចិន។

    ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ ផ្ទៃដីទំហំ២៥០០ហិកតានៃគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹង ត្រូវបានសាងសង់ដោយក្រុមហ៊ុនលីស៊ីនគ្រុបនិងរាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់ក្រុងព្រះសីហនុទាំងមូល និងទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគនិងសហគ្រាសបរទេស។ វាក៏ជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មមាញឹកក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់​មួយនៅតំបន់អាស៊ីអាគ្នេយ៍ វាគឺជាគម្រោងថ្នាក់ជាតិសម្រាប់កម្ពុជានាពេលអនាគតជាមួយនឹងពិភពលោក។

    ក្រៅពីគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹងនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលីស៊ីនគ្រុប ក៏មានគម្រោងអភិវឌ្ឍន៍ដ៏សម្បូរបែបសម្រាប់ក្រុងព្រះសីហនុ សណ្ឋាគារផ្កាយប្រាំអមជាមួយទេសភាពឆ្នេរ លើសពីនេះក្រុមហ៊ុនលីស៊ីនគ្រុបនិងក្រុមហ៊ុន GCC គ្រុបបានរួមគ្នាបង្កើតគម្រោងសំណង់វីឡាទំហំប្រហែល ៣៤ ហិកតានៅរាជធានីភ្នំពេញឈ្មោះថា​បុរី NADI និងគម្រោងទីក្រុងពាណិជ្ជកម្មអូរឫស្សីថ្មីភ្នំពេញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានរៀបចំផែនការអភិវឌ្ឍជាច្រើនដំណាក់កាលជាបន្តបន្ទាប់។

    រូបភាពបង្ហាញគម្រោងរបស់NADI
    រូបភាពបង្ហាញគម្រោងរបស់NADI

    ម៉្យាងវិញទៀត ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលរបស់កម្ពុជា ហើយក៏ជាអ្នកសាងសង់​និង​ត្រួសត្រាយនាពេលអនាគត ជាមួយនឹងបទពិសោធន៍ពាណិជ្ជកម្មជាច្រើនឆ្នាំ ការយល់ច្បាស់អំពី ទីផ្សារ ក្រុមហ៊ុនលីស៊ីនគ្រុបក៏មាន ឆន្ទៈ​ក្នុង​ការ​ទទួល​ខុសត្រូវរបស់ខ្លួនក្នុងការបញ្ចូលធនធានដែលមានគុណភាពខ្ពស់ជូនដល់ទីក្រុងនិងប្រជាជន។

    ស្ថិតនៅក្នុងបរិបទនេះ អាផាតមិនសណ្ឋាគារអាជីវកម្មស្រាលំដាប់ផ្កាយ ៥ រួមបញ្ចូលទាំងគេហដ្ឋានដែលមានគុណភាពខ្ពស់និងអាជីវកម្មលំដាប់ខ្ពស់មួយបានចាប់កំណើតឡើង។

    ទន្ទឹមនឹងនេះលីស៊ីន CEO បានសហការជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោកគឺសណ្ឋាគារលំដាប់ផ្កាយប្រាំ WYNDHAM ដើម្បីផ្តល់ជូននូវសេវាកម្មកម្រិតផ្កាយប្រាំឈានមុខគេ លើពិភពលោកដល់ប្រជាជននៅរាជធានីភ្នំពេញដើម្បីឱ្យភ្ញៀវគ្រប់រូបទទួលបានការគោរពនៅទីនេះ។

    ផ្កាយថ្មីកំពុងតែរះឡើង ប្រព័ន្ធសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ កំពុងរួមបញ្ចូលគ្នាបន្តិចម្តងៗ។ នៅឆ្នាំ២០២២ សណ្ឋាគារផ្កាយប្រាំ WYNDHAM នៅភ្នំពេញនឹងជួបជាមួយអ្នកឆាប់ៗនេះ!

  • វិធីលាបឡេ យ៉ាងត្រឹមត្រូវតាមវិធី ដើម្បីស្បែកស្អាតម៉ដ្ឋខៃ

    វិធីលាបឡេ យ៉ាងត្រឹមត្រូវតាមវិធី ដើម្បីស្បែកស្អាតម៉ដ្ឋខៃ

    វិធីលាបឡេ ជារឿងងាយៗ ដែលកញ្ញាៗគ្រប់រូបត្រូវតែដឹង ព្រោះការលាបឡេ ដែលត្រឹមត្រូវតាមវិធី នឹងជួយធ្វើឱ្យសាច់ឡេ អាចធ្វើ​ការ​បានយ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យស្បែករបស់យើងស្អាត និងមានសុខភាពល្អទ្វេឡើងទៀតផង។

    វិធីលាបឡេដែលត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ

     

    -ការលាបឡេលើផ្ទៃមុខ

    បរិមាណឡេ ដែលត្រូវលាបនៅលើផ្ទៃមុខម្តងៗនោះ ត្រូវឱ្យសមល្មម ប្រមាណជា ១ចុងម្រាមដៃ ចំពោះការលាបឡេ ១ដង ព្រោះបើតិចជាងហ្នឹងពេក ក៏ក្រទទួលបានលទ្ធផលដែរ ឬបើច្រើនជ្រុលពេកនោះ ក៏នឹងធ្វើឱ្យផ្ទៃមុខឡើងខ្លាញ់បានដែរ។ ពេលច្របាច់សាច់ឡេ​ ដាក់លើបា​ត​​​ដៃហើយ ចូរប្រើចុងម្រាមដៃ បៀកសាច់ឡេ មកដាក់លើផ្ទៃមុខទាំងអស់ ៥កន្លែង គឺថ្ងាស ច្រមុះ ថ្ពាល់ទាំងសងខាង និងចង្កា បន្ទាប់មក ចូរប្រើម្រាមនាងដៃ និងម្រាមកណ្តាលរបស់ដៃទាំង២ខាង កៀរប៉ាតសាច់ឡេយឺតៗ ចេញជារង្វង់ធំ ដោយដៃឆ្វេងកៀរប៉ាតទៅខាងឆ្វេង ដៃស្តាំកៀរប៉ាតទៅខាងស្តាំ ដោយចាប់ផ្តើមពីថ្ពាល់ តាមដោយបណ្តោយក្តោងច្រមុះ ក្រោមច្រមុះ ចង្កា និងថ្ងាស លើកលែងបរិវេណជុំវិញភ្នែក​។ ក្នុងអំឡុងពេលលាបឡេ ចូរប្រើទម្ងន់ម្រាមដៃឱ្យស្រាលបំផុត ព្រោះស្បែកមុខនារីៗយើង ស្តើងណាស់ បើប្រើទម្ងន់ដៃធ្ងន់ពេក អាចធ្វើឱ្យផ្ទៃមុខ​របស់​​យើង កើតមានស្នាមជ្រីវជ្រួញមុនអាយុបាន។

    -ការលាបឡេ បរិវេណបំពង់ក

    ការលាបឡេ នៅលើបំពង់កនេះ ចូរប្រើបរិមាណសាច់ឡេ ឱ្យស្មើគ្នានឹងការលាបលើផ្ទៃមុខដែរ ដោយចាប់ផ្តើមពីម្តុំគល់ក ដោយ​ប្រើចុងម្រាមដៃទាំងអស់លាបប៉ាតសាច់ឡេ ពីក្រោមឡើងទៅលើ។

    -ការលាបឡេ បរិវេណដើមទ្រូង និងដងខ្លួន

    ច្របាច់សាច់ឡេ ដាក់បាតដៃ និងប្រើចុងម្រាមដៃលាបអង្អែលជារង្វង់ៗ ឱ្យសព្វលើដើមទ្រូង បន្ទាប់ពីនោះសឹមលាបដេញចុះទៅរកក្បាលពោះ និងខ្នង។

    -ការលាបឡេ លើបរិវេណដៃ

    គួរលាបឡេ នៅលើបរិវេណដើមដៃផ្នែកខាងក្នុងមុនគេ រួចហើយសឹមលាបឡើងទៅបរិវេណដើមដៃផ្នែកខាងក្រោយ ដោយការប្រើចុងម្រាមដៃលាបអង្អែលយឺតៗ ដើម្បីឱ្យសាច់ឡេ ជ្រាបចូលទៅក្នុងស្បែកបានល្អ។

    -ការលាបឡេ លើជើង

    គួរចាប់ផ្តើមលាបឡេ ពីបរិវេណភ្លៅជាមុន រួចសឹមលាបចុះទៅរកចុងជើង ដោយត្រូវសង្កត់ធ្ងន់ លើបរិវេណស្មងជើងជាពិសេស ព្រោះបរិវេណនេះស្បែកហាក់ដូចជាស្ងួតខ្លាំងជាងកន្លែងផ្សេងទៀត។

    បានដឹងពីការណែនាំល្អៗ សម្រាប់វិធីការលាបឡេ ដែលត្រឹមត្រូវហើយ ដូច្នេះចាប់ពីពេលនេះតទៅ ទោះជាអ្នកណាចង់ទិញឡេ តម្លៃថោក ឬថ្លៃប៉ុនណាមកប្រើក៏ដោយ ក៏មិនបាច់ភ័យថា ចំណាយលុយដោយអត់ប្រយោជន៍ដែរ៕

  • ស្នាដៃ​និពន្ធ​ថ្មី របស់​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ត្រូវ​បានដាក់​សម្ពោធ​ហើយ

    ស្នាដៃ​និពន្ធ​ថ្មី របស់​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ត្រូវ​បានដាក់​សម្ពោធ​ហើយ

    ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​បញ្ចេញស្នាដៃ​និពន្ធ​ថ្មី​សន្លាង​មួយ​ទៀតហើយ​នៅថ្ងៃនេះ គឺជា​សៀវភៅ​ដែលមាន​ឈ្មោះថា “កម្រង​កំណាព្យ​ពី​ដួងចិត្ត”  ជា​សៀវភៅ​ដែល​ពោរពេញ​ទៅដោយ​សារៈ​ខ្លឹមសារ នៃ​ស្នាដៃ​និពន្ធ​របស់លោក​ឧកញ៉ា​ផ្ទាល់ ដែល​ត្រូវ​បានដាក់​សម្ពាធ​នៅ​ថ្ងៃទី25 ខែមករា ឆ្នាំ2021 នៅ​បណ្ណាគារ ម៉ូ​នូ​មែន​ប៊ុ​ក។

    លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ថ្លែង​ជម្រាបជូន​ភ្ញៀវកិត្តិយស នៅក្នុង​ឱកាស​នោះ​ថា សៀវភៅ​នេះ ជា​ប្រភេទ​សៀវភៅ​កម្រង​កំណាព្យ ដែល​ផ្ទុក​ទៅដោយ​បណ្តុំ​ទស្សនៈ​យល់ឃើញ​ជុំវិញ​បញ្ហា សីលធម៌ គុណធម៌ គតិ​អាជីវកម្ម គតិ​អប់រំ​ទូទៅ ការតស៊ូ​ក្នុង​ជីវិត និង​ការ​រិះគិត​ជុំវិញ​ភាពជា​អ្នកដឹកនាំ ។ល។ ហើយ​រាល់​គតិ ទស្សនៈ និង​គន្លឹះ​ទាំងអស់នោះ គឺ​សុទ្ធសឹងតែ​ជាអ្វីៗដែល​រូបលោក​ផ្ទាល់​ធ្លាប់បាន​ឆ្លងកាត់​មក​ដោយ​ខ្លួនឯង​ទាំងអស់។

    នៅក្នុង​សៀវភៅ «កម្រង​កំណាព្យ​ពី​ដួងចិត្ត» នេះ រួមមាន​ទស្សនៈ​ដែល​មនុស្ស​យុគ​បច្ចុប្បន្ន គួរតែ​បានដឹង ដូចខាងក្រោម៖

    -កម្រង​កំណាព្យ​នេះ បង្ហាញ​ទស្សនៈ អំពី​ការតស៊ូ​ស្វែងរក​ភាពជោគជ័យ​ក្នុង​ជីវិត
    -ចែករំលែក​ទស្សនៈ​ជុំវិញ​បញ្ហា​សីលធម៌ និង​ទង្វើ​ក្នុងនាម​មនុស្សជាតិ
    -ចែករំលែក​គន្លឹះ ជុំវិញ​ផ្នត់គំនិត​ប្រកប​អាជីវកម្ម
    -ចែករំលែក​ទស្សនៈ ជុំវិញ​ភាពជា​អ្នកដឹកនាំ
    -ចែករំលែក​ភាព​មេត្តា អាណិត
    -ជំរុញ​ការលើកទឹកចិត្ត
    -ផ្តល់​ភាពក្លាហាន និង​ព្យាយាម​ពុះពារ
    -មាន​ខ្លឹមសារ និង​សោភណភាព​នៃ​កំណាព្យ​បែប​ខ្មែរ​សុទ្ធសាធ។

    ចំណែក​លក្ខណៈ និង​ទម្រង់​របស់​សៀវភៅ​ខាងលើនេះ រួមមាន៖

    -បោះពុម្ពផ្សាយ​ដោយ៖ គ្រឹះស្ថានបោះពុម្ពផ្សាយ​នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ. គួច
    -កាលបរិច្ឆេទ៖ ខែកញ្ញា គ.ស. 2020
    -កម្រាស់៖ 356ទំព័រ
    -ទំហំ៖ 13cm X 19.5cm
    -ភាសា៖ ខ្មែរ
    -បោះពុម្ព​លើក​ទី1 ចំនួន 3,000ច្បាប់
    -តម្លៃ៖ 32.800រៀល (8.00USD)។

    នៅ​ចំពោះមុខ​ភ្ញៀវកិត្តិយស និង​ក្រុម​អ្នកសារព័ត៌មាន​នានា លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បានឱ្យដឹង​ដែរ​ថា ថវិកា​ដែល​បានមកពី​ការលក់​សៀវភៅ​នេះ និង​សៀវភៅផ្សេងៗទៀត ដែល​លោក​និពន្ធ​ឡើង​ទាំងអស់ នឹង​បរិច្ចាគ​ជូន​មូលនិធិ ម៉េង​លី ជេ. គួច ដើម្បី​យកទៅជួយ​លើ​ការងារ​ផ្នែក​មនុស្សធម៌ និង​រួមចំណែក ជួយ​លើ​ការងារ​សង្គមជាតិ ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​អភិវឌ្ឍ​វិស័យ​អប់រំ ផ្តោតលើ​អក្សរសាស្ត្រ​ជាតិ។

    លោក​ក៏​ប្រកាស​ឱ្យដឹង​បន្ថែមទៀត​ដែរ​ថា លោក​នឹង​ផ្តល់​សៀវភៅ​របស់លោក​ដោយ​ឥតគិតថ្លៃ ដល់​ប្រិយមិត្ត​ដូចជា អ្នក​ខ្វះខាត​ថវិកា អ្នក​ដែល​ចង់​បង្កើត​បណ្ណាល័យ​នៅតាម​សហគមន៍ និង​បណ្ណាល័យ​ចល័ត​ជាដើម៕

  • ឱកាស​ពិសេស​ដើម្បី​ក្លាយជា MISS PANTENE CAMBODIA

    ឱកាស​ពិសេស​ដើម្បី​ក្លាយជា MISS PANTENE CAMBODIA

    ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១៖ Pantene Cambodia បង្កើត​កម្មវិធី​ប្រកួតប្រជែង​មួយ​ដែលមាន​ឈ្មោះថា “Miss Pantene Cambodia” ដែល​ផ្តល់ឱកាស​ពិសេស​ដល់​ស្ត្រី​កម្ពុជា​ដើម្បី​ក្លាយជា​ជ័យលាភី​ក្នុង​កម្មវិធី Miss Pantene Cambodia នេះ។ មាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​ផ្តល់ជូន​ក្នុង​កម្មវិធី​នេះ។

    បេក្ខជន​ទាំងអស់​ត្រូវតែ​ជា​ភេទ​ស្រី ហើយ​ត្រូវ​ថតរូប​ខ្លួនឯង​ដោយ​បង្ហាញ​សក់​រលោក​ស្អាត និង​មាន​សុខភាព​ល្អ ជាមួយនឹង​សាប៊ូកក់សក់ Pantene ប្រភេទ​ណាមួយ​ក្នុងចំណោម​សាប៊ូកក់សក់ Pantene ទាំងបី​ប្រភេទ​ដែល​រួមមាន Pantene Total Damage Care, Pantene Long & Strong និង Pantene Hair Fall Control។ បេក្ខជន​ទាំងអស់​ត្រូវ​សរសេរ​រៀបរាប់​អំពី​បទពិសោធន៍ល្អៗដែល​ខ្លួន​ធ្លាប់​ជួបប្រទះ​ដោយ​ត្រូវ​ជ្រើស​រើសយក​ប្រធានបទ​មួយ​ក្នុងចំណោម​ប្រធានបទ​ទាំងបី​នៅ​ខាងក្រោម។ អ្វីដែល​បេក្ខជន​សរសេរ​ត្រូវតែ​ជា​សាច់រឿង​ផ្ទាល់​របស់​បេក្ខជន​ខ្លួនឯង ហើយ​បេក្ខជន​ត្រូវបាន​អនុញ្ញាតឱ្យ​សរសេរ​តែ​បី​ប្រយោគ​តែប៉ុណ្ណោះ។

    ១. ប្រធានបទ Shine: និយាយ​ពី​អំពើ​ល្អ​របស់​អ្នក

    ២. ប្រធានបទ Strong: និយាយ​អំពី​អ្វីដែល​អ្នកខ្លាច​បំផុត និង​របៀប​ដែល​អ្នក​យកឈ្នះ​នូវ​ភាពភ័យខ្លាច​នោះ

    ៣. ប្រធានបទ Damage Care: បង្ហាញ​ពី​ឧបសគ្គៈ​ក្នុង​ជីវិត និង​របៀប​ដែល​អ្នក​យកឈ្នះ​នូវ​ឧបសគ្គៈ​នោះ

    បេក្ខជន​ទាំងអស់​ត្រូវ​ផ្ញើ​រូបថត និង​អត្ថបទ​របស់ខ្លួន​មកកាន់​ប្រអប់​សារ​របស់ Pantene Cambodia Facebook Page ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១។ អត្ថបទ​ដែល​ល្អ​បំផុត​ចំនួន 30 នឹងត្រូវ​បានជ្រើសរើស​ដើម្បី Post ចូលក្នុង Pantene Cambodia Facebook Page ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត (Reaction និង Share) ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី១២ ឆ្នាំ២០២១។ អ្នក​ដែល​ទទួលបាន​ការបោះឆ្នោត​ច្រើនជាងគេ​នឹង​ទទួលបាន​ជ័យលាភី Miss Pantene Cambodia។ ជ័យលាភី​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកទទួលបាន​ជ័យលាភី​នឹង​គ្រង​តំណែង​ជា Miss Pantene Cambodia រយៈពេល​មួយឆ្នាំ និង​ទទួលបាន​រង្វាន់​ទឹកប្រាក់​​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ទទួលបាន​ការថែរក្សា​សក់ ១ឆ្នាំ និង​សាប៊ូកក់សក់ Pantene សម្រាប់​ប្រើប្រាស់​ពេញ ១ឆ្នាំ។

    លើសពី Miss Pantene Cambodia អតិថិជន​នៅមាន​ឱកាស​ពិសេស​មួយទៀត​ដើម្បី​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី Pantene ដោយ​គ្រាន់តែ​បោះឆ្នោតឱ្យ​បេក្ខជន Miss Pantene Cambodia។ ពួកគេ​អាច​បោះឆ្នោតឱ្យ​បេក្ខជន Miss Pantene Cambodia ដោយ​គ្រាន់តែ​ចុច Like និង Share នូវ​ការ Post របស់ Miss Pantene Cambodia នៅក្នុង Pantene Cambodia Facebook Page រួចហើយ​ថតរូប​អេក្រង់​នូវ​ការ Share របស់ខ្លួន រួច​ផ្ញើ​រូបនោះ​មកកាន់​ប្រអប់​សារ Pantene Cambodia Facebook Page ដើម្បី​ឈ្នះ​រង្វាន់។ អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​នឹងត្រូវ​បានជ្រើសរើស​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ (Random) ដើម្បី​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 12 សម្រាប់​អ្នកឈ្នះ​ទីមួយ និង​អ្នកឈ្នះ ៥០នាក់ ​បន្ទាប់​ទៀត​នឹង​ឈ្នះ​សាប៊ូកក់សក់ Pantene។

    Pantene ជា​ផលិតផល​តែមួយគត់​ដែល​ផ្សំ​ជាមួយ ប្រូ​វីតាមីន B5 (Pro-V) ដែល​ដើរតួ​ក្នុងការ​បំប៉ន​សក់​រាល់ថ្ងៃ​ជួយ​ឱ្យ​សក់​រឹងមាំ និង​មាន​សុខភាព​ល្អ។ Pantene Hair Fall Control កាត់បន្ថយ​សក់​ជ្រុះ​ដោយ​ពង្រឹង​ឬ​ស​សក់​កាន់តែ​រឹងមាំ​ជាប់​ស្បែកក្បាល។ Pantene Total Damage Care ជ្រាបចូល​ស្បែកក្បាល​ខាងក្នុង ជួយ​ព្យាបាល​សក់​ខូច និង​សក់​ជ្រុះ ហើយ​សក់​កាន់តែ​រលោង។ Pantene Long & Strong ជួយ​ឱ្យ​សក់​រឹងមាំ និង​ទន់​រលោង​រាល់ពេល​កក់សក់ ដូច្នេះ​អ្នក​អាចធ្វើ​ម៉ូដ​សក់​ជាមួយ​សក់វែង​តាម​ដែល​អ្នក​ចូលចិត្ត។ *ប្រើប្រាស់​ជាប្រចាំ​នូវ​សាប៊ូកក់សក់ និង​ក្រែ​ម​បន្ទន់​សក់។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ Pantene Cambodia Facebook Page

  • វិធីធ្វើឱ្យ រោមភ្នែកវែង ងឡើង បានដោយរូបមន្តធម្មជាតិ

    វិធីធ្វើឱ្យ រោមភ្នែកវែង ងឡើង បានដោយរូបមន្តធម្មជាតិ

    រោមភ្នែកដែលវែង ង អាចនិយាយបានថា ជារឿងមួយដែលនារីៗយើង ប្រាថ្នាចង់បានគ្រប់គ្នា ព្រោះបើមានរោមភ្នែកវែង ងស្អាតហើយ​នោះ ទោះជាមិនចាំបាច់ថែមថយអ្វីច្រើន ក៏នៅតែស្អាតបានយ៉ាងធម្មជាតិដែរ បើមិនអ៊ីចឹងទេ មិនមែនគេខំផលិតរោមភ្នែកសិប្បនិម្មិត មកដាក់លក់សម្រាប់នារីៗយើងនោះទេ។ តែបើកញ្ញាៗដែលមានរោមភ្នែកខ្លីៗ និងចាប់ផ្ដើមធុញទ្រាន់នឹងការពាក់រោមភ្នែកសិប្បនិម្មិតនោះហើយ សូមសាកល្បងយករូបមន្តពីធម្មជាតិខាងក្រោមនេះ ទៅប្រើសាកលមើល៍ ធានាថា វានឹងជួយឱ្យរោមភ្នែករបស់អ្នកនាងនឹងឡើងវែង-ង-ស្អាត ដូចធម្មជាតិមិនខាន។

    -ក្រូចឆ្មារ និងប្រេងម្កាក់

    នៅក្នុងប្រេងម្កាក់ សម្បូរទៅដោយវីតាមីនE និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលនឹងជួយឱ្យរោមភ្នែករបស់នារីៗយើងឡើងវែង-ងស្អាតបានកាន់តែខ្លាំងជាងមុន។ ចំណែកទឹកក្រូចឆ្មារវិញ គឺជាប្រភពរួមរបស់វីតាមីនA និងC ដែលនឹងជួយឱ្យសរសៃសក់ និងរោមវែងឡើងបាន។ នៅ​ពេលយកទឹកប្រេងម្កាក់ ១ពែងមកលាយជាមួយសម្បកផ្លែក្រូចឆ្មារ ទុកចោល ១យប់ បន្ទាប់ពីនោះ ព្រឹកស្អែកឡើង ចូរយកជក់សម្រាប់សិតរោមភ្នែក មកជ្រលក់ទឹកល្បាយនោះ ហើយយកមកសិតរោមភ្នែករៀងរាល់ព្រឹក វានឹងជួយឱ្យរោមភ្នែកវែងឡើង និងងស្អាតជាងមុន។

    -ប្រេងល្ហុងខ្វង និងផ្លែរ៉ូសមែរីស្រស់

    នារីៗទាំងអស់ប្រហែលជាធ្លាប់បានដឹងច្បាស់ហើយថា ប្រេងល្ហុងខ្វង ជួយបង្ខំឱ្យសរសៃសក់ឆាប់វែងឡើងបាន តែមានចំណុចមិនល្អ១ គឺវាខាប់ ធ្ងន់ និងមានក្លិនមិនសូវល្អ តែបើចង់ឱ្យរោមភ្នែកវែងនោះ ក៏ប្រហែលជាត្រូវទ្រាំអត់ធ្មត់បន្តិចហើយ។ ចូរយកប្រេងល្ហុងខ្វង មកលាយ​ជាមួយផ្លែរ៉ូសមែរីស្រស់ បន្ទាប់មក យកទៅដាក់ចំហុយក្នុងចង្ក្រានម៉ៃក្រូវេហ្វ ក្នុងសីតុណ្ហភាពទាប ទុកចោលប្រមាណជា ១០នាទី រួចហើយសឹមយកជក់សិតរោមភ្នែកដែលស្អាត មកជ្រលក់នៅក្នុងល្បាយនោះ ហើយសិតវាសយឺតៗនៅលើរោមភ្នែក។ ចូរធ្វើ ពេលមុនចូលគេង ទើបជាការល្អ ព្រោះអ្នកនាងប្រហែលជា មិនចង់ចេញទៅក្រៅផ្ទះទាំងរោមភ្នែកស្អិតៗ និងធំក្លិនមិនល្អបែបនោះទេ មែនអត់?។

    -តែបៃតង

    នៅក្នុងទឹកតែបៃតង សម្បូរទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី និងមានគុណសម្បត្តិ សម្លាប់មេរោគបាក់តេរី ដែលមានប្រយោជន៍លើសលប់ចំពោះសរសៃសក់ និងដែលសំខាន់នោះគឺ វាថែមទាំងធ្វើឱ្យស្រទន់ខ្លាំង ប្រភេទដែលអាចហៅបានថា យកមកប្រើនៅជិតៗកែវភ្នែក ក៏មិនបណ្តាលឱ្យប៉ះពាល់អ្វីដែរ។ នៅពេលយកទឹកតែបៃតង មកលាបលើរោមភ្នែកហើយ វានឹងជួយឱ្យរោមភ្នែកមានសុខភាពល្អ និងវែងឡើងយ៉ាងធម្មជាតិ។

    វ៉ាវ…ស្រស់ស្អាតបែបងាយៗយ៉ាងនេះ ក្រៅពីធ្វើឱ្យសន្សំសំចៃលុយកាក់បានហើយនោះ រូបមន្តទាំងនេះថែមទាំងប្រាសចាកសារធាតុ​គីមីទៀតផង។ បែបនេះប្រហែលជាត្រូវចិត្តនារីៗយើងច្រើននាក់ហើយមើលទៅ!៕

  • ទៅលេងសមុទ្រ តើគួរថែទាំ ការពារសរសៃសក់ និងធ្វើសក់ម៉ូដបែបណា?

    ទៅលេងសមុទ្រ តើគួរថែទាំ ការពារសរសៃសក់ និងធ្វើសក់ម៉ូដបែបណា?

    ដំបូងគេបំផុត បើចង់ទៅលេងសមុទ្រ ឬទៅកន្លែងណា ដែលអាចប៉ះនឹងពន្លឺថ្ងៃខ្លាំងៗនោះ ត្រូវប្រយ័ត្នរឿងសក់ខូចដោយ​សារកម្ដៅថ្ងៃ ឬកាំរស្មី UVមុនគេ ហើយបើត្រូវហែលទឹកផង ទោះជាហែលក្នុងទឹកអាង ឬក្នុងទឹកសមុទ្រក៏ដោយ សុទ្ធតែធ្វើឱ្យសក់ខូចបានទាំងអស់ ដូច្នេះអ្នកជំនាញផ្នែកសក់ សូមណែនាំឱ្យទៅធ្វើ Treatment ស្រោបសរសៃសក់ ដើម្បី​ជាការបិទស្រកាសរសៃសក់ មុន​ពេល​ទៅសមុទ្រ ទើបជាការល្អ។

    ពេលទៅដល់សមុទ្រហើយ មុននឹងចេញទៅត្រូវពន្លឺថ្ងៃ ចូរបាញ់ស្រ្បៃយ៍ការពារកាំរស្មី UV ជាមុនសិន ឬវិធីងាយៗជាងនេះ គឺអាចប្រើឃ្រីមការពារកម្តៅថ្ងៃ (មិនថាប្រភេទឃ្រីម ឬប្រភេទប្រេងនោះទេ)លាបលើសក់ ក៏បានដូចគ្នា។

    ចំណែកវិធីធម្មជាតិ ដែលជួយអប់សក់ផងដែរនោះ គឺប្រើប្រេងដូង ឬប្រេងម្កាក់ លាបលើសក់ទុកចោល ព្រោះកម្តៅពីពន្លឺថ្ងៃ នឹងជួយបើកស្រកាសរសៃសក់ ធ្វើឱ្យជាតិប្រេង ចូលទៅបំប៉នបានយ៉ាងជ្រៅ និងជួយស្រោបសក់ មិនឱ្យសារធាតុគីមីនៅក្នុងទឹកអាង ឬទឹក​សមុទ្រនោះ ចូលទៅបំផ្លាញបណ្តូលសរសៃសក់បានទៀតផង។

    ម៉ូដសក់

    ការពិតទៅ ការធ្វើម៉ូដសក់ ពេលទៅលេងសមុទ្រ គ្មានបែបបទតម្រូវឱ្យត្រូវតែធ្វើម៉ូដនេះ ឬម៉ូដនោះឡើយ ចំណុចសំខាន់ដែលត្រូវចងចាំនោះគឺ កុំធ្វើម៉ូដណា ដែលមើលទៅដូចអ៊ំស្រី ឬលោកយាយ ទៅបានហើយ។

    សូមណែនាំថា មុននឹងទៅលេងសមុទ្រ គួរតែទៅតម្រឹមសក់ ឱ្យចេញជាម៉ូដបន្តិច តែហាមកាត់ ព្រោះក្នុងអំឡុងពេលដើរ​លេង យើងប្រហែលជាគ្មានពេលមើលថែទាំទេ ហើយទឹកសមុទ្រ អាចធ្វើឱ្យម៉ូដសក់ខូចបានយ៉ាងងាយទៀតផង។ គួរជ្រើសរើសម៉ូដណាដែលងាយស្រួលមើលថែទាំ និងងាយរៀបចំជារូបរាង ឬចងសក់បែបរលុងៗមកក្រោយក៏បានដែរ។

    តិចនិក ១បែបទៀត ដែលឡា រ៉ែនចង់ណែនាំ ពេលទៅលេងសមុទ្រដែរនោះគឺ ការយកកន្សែងជូតមុខមករុំក្បាល ឬក៏យក​កន្សែងបង់កវែងៗ ស្តើងៗ ពណ៌ស្រស់ៗ មកឃ្លុំលើក្បាលបែបរលុងៗ ហើយពាក់វ៉ែនតាខ្មៅការពារពន្លឺថ្ងៃបន្ថែមពីលើ ១ទៀតក៏មើល​ទៅ​​​ស្រស់ស្អាត ​មិន​ធម្មតា​ដែរ៕

  • កញ្ញាៗណា មានស្បែកមុខស្ងួត ចូរថែបំប៉នដោយផ្លែឈើ ៥មុខ ខាងក្រោមនេះ

    កញ្ញាៗណា មានស្បែកមុខស្ងួត ចូរថែបំប៉នដោយផ្លែឈើ ៥មុខ ខាងក្រោមនេះ

    ស្បែកមុខស្ងួត របកឡើងហុយ បើកញ្ញាៗយើងណា ធ្លាប់ជួបបញ្ហានេះ អាចបណ្តាលមកពីច្រើនមូលហេតុ ជាពិសេសកញ្ញាៗ​ ដែលត្រូវអង្គុយធ្វើការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ជាប់រហូត រយៈពេលយូរ នឹងធ្វើឱ្យស្បែកមុខរបស់យើងស្ងួត ខ្វះសំណើម និងភាពស្រស់បស់។ ថ្ងៃនេះ យើងមានផ្លែឈើ ៥ប្រភេទមកណែនាំ ក្នុងការជួយថែបំប៉នស្បែកមុខរបស់កញ្ញាៗយើងឱ្យ​ត្រឡប់មកមានសំណើមស្រស់បស់កាន់តែខ្លាំងឡើងវិញ តើមានអ្វីខ្លះនោះ សូមតាមដានជាបន្ត។

    ១.ប្រទាលកន្ទុយក្រពើ

    ធាងប្រទាលកន្ទុយក្រពើ មានគុណសម្បត្តិ ជួយកាពារស្បែកមិនឱ្យស្ងួត បន្ថែមសំណើម ប្រឆាំងការរលាក ធ្វើឱ្យស្បែករាបរលោង និងការពារពន្លឺ UV។ ធាងប្រទាលកន្ទុយក្រពើ មានជ័រខាប់ៗ និងសាច់ថ្លាៗ ដែលអាចជួយរក្សាសំណើមនៅលើស្រទាប់​ស្បែកខាងក្រៅបាន ក្រៅពីនេះនៅមានសារធាតុ Carboxypeptidase ដែលជួយភ្ជិតស្បែក ជួយបកស្រទាប់ស្បែកដែលក្រៀមស្ងួត ចេញ និងបង្កើតស្រទាប់ស្បែកថ្មីដែលរាបរលោងឡើងមកជំនួសវិញ។

    ២.ផ្លែត្រសក់

    ផ្លែត្រសក់មានសារធាតុ Cystin និង Methionin និងនៅមានសារធាតុ ផូលីស៊ែកខារ៉ាយ ដែលជួយធ្វើឱ្យស្បែកមុខស្រស់ថ្លាមានសំណើម ប្រឆាំងនឹងការឡើងស្នាមកន្ទួលក្រហម ល្អសម្រាប់អ្នកដែលមានស្បែកមុខស្ងួត និងអ្នកមានមុខឡើងខ្លាញ់ បង្កើនភាព​តឹង​ណែនរបស់ស្បែករក្សាភាពក្មេងជាងវ័យ និងថែមទាំងមានសារធាតុរ៉ែផ្សេងទៀត ដែលជួយធ្វើឱ្យកើតមានសំណើមតាមធម្មជាតិនៅលើស្រទាប់ស្បែកទៀតផង។

    ៣.ផ្លែម្នាស់

    ផ្លែម្នាស់ ជួយការពារស្បែកពីសារធាតុរ៉ាឌីកាល់សេរី កាត់បន្ថយការរលាកក្លាយ។ មានអង់ហ្ស៊ីម Papain ជួយរំលាយកោសិកាដែលស្លាប់ហើយរបស់ស្រទាប់ស្បែក ឱ្យរបូតចេញ។ មានប្រយោជន៍សម្រាប់អ្នក ដែលមានមុនក្បាលខ្មៅ នៅលើផ្ទៃមុខ ធ្វើឱ្យស្បែកកាន់តែ​ស្រស់​ថ្លាឡើង។

    ៤.ផ្លែប៉េងប៉ោះទុំ

     

    ផ្លែប៉េងប៉ោះទុំ ជួយបង្កើនសំណើម ធ្វើឱ្យស្បែកមុខស្រស់ថ្លា ការពារស្បែកពីរ៉ាឌីកាល់សេរី ធ្វើឱ្យផ្ទៃមុខ សឡើង។ ទឹកចម្រាញ់ពីផ្លែប៉េងប៉ោះ មានវីតាមីនច្រើនប្រភេទ និងមានសារធាតុ គ្លុយខូអាល់ខាឡយដ៍ ឈ្មោះ ថូម៉ាធីន ជាសារធាតុដែលមានឥទ្ធិពល​ភ្ជិតសន្លាកស្នាម ក្រៅពីនោះទឹកផ្លែប៉េងប៉ោះ ថែមទាំងជួយលាងផ្ទៃមុខឱ្យស្អាតទន់ភ្លន់ សម្រួលសភាពស្បែកមុខដែលស្ងួតក្រៀម ឱ្យមានសំណើមស្រស់ថ្លាឡើងវិញបានយ៉ាងល្អ។

    ៥.ផ្លែចេក

    ផ្លែចេក មានសារធាតុរំអិល បង្កើនភាពស្រស់ស្រាយ និងថែមទាំងមានវិតាមីន សារធាតុរ៉ែ ប្រូតេអុីនច្រើនប្រភេទ ដែលមានប្រយោជន៍ដល់ស្បែក ក្នុងការបង្កើនសំណើម លុបស្នាមជ្រីវជ្រួញ ព្យាបាលសន្លាកស្នាម ធ្វើឱ្យស្បែកមុខស្រស់ថ្លា និងការពារស្បែកពីសារធាតុរ៉ាឌីកាល់សេរីទៀតផង។

    អានរួចហើយ មិនគួរឱ្យជឿសោះថា បន្លែផ្លែឈើទាំងអស់នេះ មានគុណប្រយោជន៍ចំពោះស្បែកមុខរបស់យើងបានច្រើនដល់ថ្នាក់នេះ និងថែមទាំងមិនពិបាករកទៀតផង។ ចង់ឱ្យនារីៗយើងសាកល្បង យកមកថែបំប៉នស្បែកមុខ លមើល។ ចង់យកមកចិត ជាបន្ទះស្តើងៗ បិទលើផ្ទៃមុខ ឬយកមកកិនឱ្យម៉ដ្ឋ ហើយបំពោកលើផ្ទៃមុខ ទុកចោល ៣ – ៥នាទី ហើយលាងសម្អាតចេញដោយទឹកស្អាត ក៏​បាន​។ ក្រៅពីថែបំប៉នស្បែកមុខហើយ សូមកុំភ្លេចទទួលទានអាហារឱ្យគ្រប់ ៥ប្រភេទក្រុម គេងសម្រាក និងញ៉ាំទឹកឱ្យបានគ្រប់គាន់…តែ​ប៉ុណ្ណឹងស្បែកមុខរបស់នារីៗយើង នឹងសស្អាត ភ្លឺរលោង តឹង លែងខ្មៅជ្រីញជ្រួញ តទៅទៀតមិនខាន៕

  • ស្ដាយ​ណាស់់! ទោះបី LG ទើប​ចេញលក់​ផលិតផល​ថ្មី​ក្ដី តែ​មេ​ប្រាប់ថា នឹង​ដកខ្លួន​ចេញពី​វិស័យ​ស្មា​ត​ហ្វូ​ន

    ស្ដាយ​ណាស់់! ទោះបី LG ទើប​ចេញលក់​ផលិតផល​ថ្មី​ក្ដី តែ​មេ​ប្រាប់ថា នឹង​ដកខ្លួន​ចេញពី​វិស័យ​ស្មា​ត​ហ្វូ​ន

    ដំណឹង​ដ៏​គួរឱ្យ​សោកស្ដាយ ដែលថ្មីៗនេះ លោក Kwon Bong-seok ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LG បាន​ផ្ញើ​សារ ជា​តម្រុយ​ប្រាប់​ទៅ​បុគ្គលិក​របស់ខ្លួន ឱ្យបាន​ដឹង​មុន​ថា នាពេល​ខាងមុខនេះ វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន អាច​នឹងមាន​ការផ្លាស់​ប្តូរ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែម្តង។

    ដោយ​នៅក្នុង​សារ​នោះ បាន​សរសេរ​បញ្ជាក់ថា មិន​ថា​មានការ​ផ្លាស់ប្តូរ​អ្វី​កើតឡើង ចំពោះ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​នោះទេ ការងារ​ដែល​បុគ្គលិក​ធ្លាប់ធ្វើ​ពីមុនមក គឺ​នៅតែ​រក្សា​ដូចដើម ដដែល​ហើយ​មិនបាច់​មានការ​ព្រួយបារម្ភ​នោះទេ។

    តាមរយៈ​គេហទំព័រ​ក្នុងប្រទេស​កូរ៉េខាងត្បូង បាន​រាយការណ៍​មក​ថា 5ឆ្នាំ​មកនេះ LG ខាតបង់ សរុប​ជា​ទឹកប្រាក់​ដល់​ទៅ​ខ្ទង់ 4.5ពាន់​លាន​ដុល្លារ ឯណោះ ទៅលើ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន ហេតុដូច្នេះ ពួកគេ​អាច​នឹង​ដកខ្លួន​ចេញពី​វិស័យ​មួយ​នេះ។ ចំណែក​ទីផ្សារ​ទូរស័ព្ទ​វៃឆ្លាត របស់​ក្រុមហ៊ុន LG បាន​ធ្លាក់ចុះ​កាន់តែខ្លាំងទៅៗ បើទោះបីជា​ពួកគេ ខំព្យាយាម​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី ក៏ដូចជា​ផ្លាស់ប្តូរ​នាយក​ប្រតិបត្តិ​ថ្មី​ក៏ដោយ។ កាលពី​ឆ្នាំ ២០២០ កន្លងទៅ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បាន​រាយការណ៍​ថា LG បានធ្វើការ​កាត់បន្ថយ​ចំនួន​បុគ្គលិក លើ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​ថែម​ទៀតផង។

    លោក Kwon Bong-seok បាន​បន្ថែមទៀតថា ចាប់តាំងពី​មានការ​ប្រកួតប្រជែង​ខាង​ផ្នែក​ទីផ្សារ​ទូរស័ព្ទ​វៃឆ្លាត មាន​សម្ទុះ​កាន់តែខ្លាំងឡើងៗមក  វា​ដល់​ពេលដែល LG ត្រូវធ្វើ​ការវិនិច្ឆ័យ និង​សម្រេចចិត្ត​សាជាថ្មី​ម្តងទៀត លើ​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន  ដោយ​ក្រុមហ៊ុន​កំពុង​ពិចារណ លើ​រាល់​វិធានការ​ទាំងអស់ ដោយ​ក្នុងនោះ រាប់បញ្ចូល​ទាំង​ការលក់ ការដកខ្លួន​ចេញ ក៏ដូចជា​កាត់បន្ថយ​ផលិក​ម្ម​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​ផងដែរ។

    សូម​ជម្រាបជូន​ដែរ​ថា កាលពី​លោក Kwon Bong-seok ឡើងកាន់តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LG កាលពី​ខែមករា ដើមឆ្នាំ2020  លោក​បាន​ប្តេជ្ញា​ថា នឹងធ្វើ​ឱ្យ​មុខ​ជំនួញ​ទូរស័ព្ទ​វៃឆ្លាត​របស់ LG ងើប​ឡើងវិញ​ជាថ្មី​ម្តងទៀត តែដោយសារ​វិបត្តិ​កូ​វីដ-19  វាយលុក​ពេក  ពេលនេះ LG ក៏​ដូច​ទៅនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យាឯទៀតៗដែរ គឺ​សុទ្ធ​រង​ផលប៉ះពាល់​ដូចគ្នា​ទាំងអស់៕

  • សេរ៉ូម(Serum)សំខាន់សម្រាប់ស្បែកមែនឬ?

    សេរ៉ូម(Serum)សំខាន់សម្រាប់ស្បែកមែនឬ?

    បញ្ហាមួយដែលត្រូវបាននារីៗយើង តែងសួរគ្នាជាច្រើនដងច្រើនគ្រាមកនោះគឺ រឿងសេរ៉ូម(Serum)សម្រាប់ស្បែកមុខ… តើវាជាការ​ពិបាក ក្នុងការសម្រេចចិត្តមែនទេថា តើទិញតែ Moisturizer តែ ១មុខ ឬក៏ប្រើតែសេរ៉ូម បានដែរឬទេ? ឬចាំបាច់ត្រូវប្រើ​ទាំង​ ២យ៉ាងហ្នឹងតែម្តង?

    ចម្លើយក៏គឺ

    សេរ៉ូមច្រើនតែមានចំណែកផ្សំ របស់សារធាតុអាហារ ដែលជួយក្នុងការមើលថែទាំស្បែកបានច្រើន ហើយសេរ៉ូមនៅអាចជ្រាបចូលទៅ​ក្នុង​ស្រទាប់​ស្បែក បានជ្រៅជាង Moisturizer ទូទៅដែលច្រើនតែថែបំប៉ន ចំពោះតែស្រទាប់ស្បែកខាងលើប៉ុណ្ណោះ។ សេរ៉ូម មានច្រើនប្រភេទ តាំងពី សេរ៉ូមសម្រាប់ប្រឆាំងនឹងស្នាមជ្រីវជ្រួញ សេរ៉ូមដើម្បីស្បែកភ្លឺថ្លា ឬសូម្បីតែសេរ៉ូម ដែលជួយការពារមុន ក៏មាន​ដែរ​។

    ការប្រើសេរ៉ូមនេះ ចូរប្រើបន្ទាប់ពីយើងជូតសម្អាតមុខដោយ Tonner រួច និងប្រើមុនពេលលាប Moisturizer។

    Moisturizer (ម៉យស៍ជើរ៉ាយហ្ស៊ើរ៍) ច្រើនតែមានម៉ូលេគុល ធំជាងសេរ៉ូម ទើបវាជាមូលហេតុដែលថា ហេតុអីបានសេរ៉ូមជ្រាបចូលជ្រៅទៅក្នុង​ស្រទាប់​ស្បែកបានច្រើនជាងហ្នឹងឯង។ ក្នុងន័យមួយទៀត សេរ៉ូមជួយបន្ថែមសារធាតុអាហារដល់ស្បែក ខណៈដែលម៉យស៍ជើរ៉ាយហ្ស៊ើរ៍ ផ្តល់​សំណើមដល់ស្បែកបានល្អជាង។

    ឥលូវសំនួរដែលសំខាន់នោះគឺ តើយើងចាំបាច់ត្រូវទិញទាំង ២យ៉ាងដែរទេ?

    អ្នកជំនាញខាងថែសម្អាតផ្ទៃមុខ ប្រាប់ថា តាមពិតទៅ មិនចាំបាច់ទេ តែក៏ត្រូវមើលទៅតាមករណីនីមួយៗដែរ ដូចជា បើយើងមានបញ្ហារឿងស្បែក ដូចជាបញ្ហា​ស្នាមអុចៗខ្មៅ ឬមានស្នាមជ្រីវជ្រួញ មុនអាយុនោះ សេរ៉ូមអាចជួយយើងបានខ្លាំងជាង Moisturizer ហើយបើយើងមានស្បែកឡើងខ្លាញ់ស្រាប់​ហើយ យើងអាចប្រើតែសេរ៉ូមមួយ ក៏គ្រប់គ្រាន់ហើយសម្រាប់ការថែបំប៉នស្បែកនោះ តែបើពេលនេះយើងប្រើ Moisturizer ស្រេចហើយ យើងមានអារម្មណ៍ថា ស្បែកយើងគ្មានបញ្ហាអ្វីទេនោះ ប្រើតែប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។

    ដូច្នេះ អ្វីដែលគួរគិតដល់ខ្លាំងជាងគេបំផុត ក្នុងការជ្រើសរើសទិញគ្រឿងសម្អាងថែបំប៉នស្បែករបស់យើងនោះគឺ សភាពស្បែក និងតម្រូវការរបស់យើង តែអ្វីដែលមិនអាចខ្វះបាននោះគឺ ឃ្រីមការពារកម្ដៅថ្ងៃ តែបើយើងមានអារម្មណ៍កង្វល់ពីស្បែកនោះ ការប្រើទាំង​សេរ៉ូម និង Moisturizer ក៏មិនខុសអ្វីដែរ៕