Author: ធឿន មករា

  • សហ​ស្ថាបនិក​ស្ត្រី2រូប​ ជម្នះ​ឧបសគ្គ​ជីវិត​រហូត​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង​លេចធ្លោ​នៅ​កម្ពុជា​

    សហ​ស្ថាបនិក​ស្ត្រី2រូប​ ជម្នះ​ឧបសគ្គ​ជីវិត​រហូត​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង​លេចធ្លោ​នៅ​កម្ពុជា​

    គ្រាន់តែ​និយាយ​ពិការ​រកស៊ី​អ្នកណា​ក៏អាច​និយាយ​បាន​ដែរ​ តែ​ការ​ធ្វើអាជីវកម្ម​ពិតប្រាកដ​មិន​ងាយស្រួល​ដូច​យើង​គិត​នោះ​ទេ​។ ទម្រាំ​បង្កើត​បាន​អាជីវកម្ម​ត្រូវ​ និង​ឈរជើង​យូរអង្វែង​ក្នុង​ទីផ្សារ​ ម្ចាស់​អាជីវកម្ម​នានា​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ ដែល​អ្នកខ្លះ​ស្ទើរតែ​ចំណាយពេល​វេលា​ និង​ថាមពល​រាប់​ឆ្នាំ​ដើម្បី​ទប់​តុល្យភាព​នៃ​ក្រុមហ៊ុន​បាន​។

    នៅ​កម្ពុជា​ មាន​ស្ត្រី​មិន​ច្រើនពេក​ទេ​ដែល​អាច​អភិវឌ្ឍ​ខ្លួន​ពី​បុគ្គលិក​ ឬអ្នករក​ស៊ី​ខ្នាត​តូច​ទៅជា​ម្ចាស់​ក្រុមហ៊ុន​ស្តង់​ដា​ និង​លេចធ្លោ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ព្រោះ​ស្ត្រី​ត្រូវ​ស្ថិត​ក្នុង​ប្រពៃណី​ និង​ទំនៀមទម្លាប់​ដ៏​តឹងតែង​នៃ​សង្គម​ បូក​ផ្សំ​ជាមួយនឹង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ខ្លួន​ក្នុង​អាជីវកម្ម​។ ទោះជា​យ៉ាងនេះ​ក្តី​ ក៏​មិនមែន​មានន័យថា​គ្មាន​ស្ត្រី​រឹងមាំ​ដែល​បាន​តស៊ូ​ជម្នះ​ឧបសគ្គ​ជីវិត​ដើម្បី​សម្រេចជោគជ័យ​ក្នុង​អាជីវកម្ម​នោះ​ទេ​។ ជាក់ស្តែង​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ សុទ្ធតែ​ជា​ស្ត្រី​ដែល​ចាប់ផ្តើម​អភិវឌ្ឍ​ជីវិត​ក្នុង​គ្រួសារ​សាមញ្ញ​ មក​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ចែកចាយ​គ្រឿងសម្អាង​ដែល​មាន​សមាជិក​រហូតដល់​ប្រមាណ​ 5,000នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​។

    អ្នកនាង​ រស់​ សុ​ភ័ក្រ សហ​ស្ថាបនិក​ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ បាន​លើកឡើង​ថា​ ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ ជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​2រូប​ គឺ​អ្នកនាង​ផ្ទាល់​ និង​កញ្ញា​ សុខ​ ចន្ថា​ ដែល​បាន​ចាប់ផ្តើម​អាជីវកម្ម​រួមគ្នា​តាំងពី​ឆ្នាំ​ 2013​ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ដំបូង​ឡើយ​ សហ​ស្ថាបនិក​ទាំង2​គ្រាន់តែ​ជា​អ្នកទទួល​ផលិតផល​ពី​គេ​មក​លក់​ធម្មតា​តែប៉ុណ្ណោះ​ តែ​ក្រោយពេល​ទំនាក់ទំនង​ស្គាល់គ្នា​ និង​មាន​ឆន្ទៈ​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​លើ​វិស័យ​សម្ផស្ស​ដូចគ្នា​ ក៏បាន​ចាប់ដៃ​គ្នា​ហើយ​ចេញទៅ​បរទេស​ដើម្បី​ទទួលយក​ផលិតផល​ដោយ​ផ្ទាល់​មក​លក់​មុននឹង​បង្កើត​ម៉ាក​សញ្ញា​ (brand​) ដោយខ្លួនឯង​។

    អ្នកនាង​ រស់​ សុ​ភ័ក្រ បាន​និយាយ​ថា​៖ “ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​សម្រាប់​ពួក​យើង​ទាំង2នាក់​ ព្រោះ​យើង​សុទ្ធតែ​ជា​អ្នក​ដែល​មានកម្រិត​ជីវភាព​មធ្យម​ ហើយ​ត្រូវ​ចំណាយ​លុយ​សន្សំ​ពី​ការ​លក់​ផលិតផល​ និង​ខ្ចី​គេ​បន្ថែម​ទៀត​ដើម្បី​បង្កើត​ក្រុមហ៊ុន​រួមគ្នា​។ ការ​វិនិយោគ​នេះ​ ជា​ការ​ដាក់​ទុន​ដ៏​ធំ​មួយ​ដែល​គ្មាន​ផ្លូវ​ថយក្រោយ​ មានន័យថា​ យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ចាំបាច់​ត្រូវតែ​អភិវឌ្ឍ​ទៅមុខ​ បើមិនដូច្នោះទេ​យើង​នឹង​ត្រូវ​ជួប​បញ្ហា​ជាច្រើន​ជាពិសេស​រឿង​ហិរញ្ញវត្ថុ​នេះ​តែម្តង​”។

    សហគ្រិន​ស្ត្រី​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ សម្រាប់​ស្ត្រី​ និង​អ្នកគ្រប់គ្នា​ប្រសិនបើ​ស្ថិត​ក្នុង​ស្ថានភាព​មិនទាន់​ល្អ​ប្រសើរ​ សូមកុំ​អាល​អស់សង្ឃឹម​ព្រោះ​យើង​ម្នា​ក់ៗ​សុទ្ធតែ​មាន​សមត្ថភាព​អស្ចារ្យ​ពី​កំណើត​ គ្រាន់តែ​យើង​មិនទាន់​ប្រើប្រាស់​វា​អស់​លទ្ធភាព​តែប៉ុណ្ណោះ​។ អ្នកនាង​ណែនាំ​ថា​ ដើម្បី​អភិវឌ្ឍ​កម្រិតជីវភាព​ ឬដោះខ្លួនចេញ​ពី​បញ្ហា​បាន​លុះត្រាតែ​យើង​មាន​គោលបំណង​នៃ​ជីវិត​ច្បាស់លាស់​។ នៅពេល​យើង​មាន​គោលដៅ​ច្បាស់លាស់​ យើង​ប្រាកដជា​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង​ ដែល​វា​ជា​កម្លាំង​ជំរុញ​ឱ្យ​យើង​កាន់តែ​មាន​ថាមពល​ដើម្បី​ខិតខំ​ប្រឹងប្រែង​។ រាល់​ការ​អភិវឌ្ឍ​ខ្លួន​ ឬបង្កើត​អាជីវកម្ម​សុទ្ធតែ​ត្រូវ​ឆ្លង​ឧបសគ្គ​ តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ព្យាយាម​រក្សា​ទឹកចិត្ត​ឱ្យ​វិជ្ជមាន​ ដោយ​មើល​ពី​គំរូ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មនុស្ស​ពូ​កែៗ​ជុំវិញ​ខ្លួន​។ នៅពេល​នោះ​យើង​នឹង​គិតថា​ មិនមែន​មានតែ​យើង​ម្នាក់ឯង​នោះ​ទេ​ដែល​ត្រូវ​ជម្នះ​ការ​លំបាក​ គេ​ផ្សេង​ក៏​ត្រូវ​ជម្នះ​ឧបសគ្គ​ពី​ដៃទទេ​ដូចគ្នា​។ ចុងបញ្ចប់​នៃ​ការ​តស៊ូ​ គឺ​គេ​ទទួល​បាន​រង្វាន់​ជាទី​គាប់ចិត្ត​ ហេតុនេះ​បើ​គេ​ធ្វើ​បាន​ យើង​ក៏អាច​ធ្វើ​បាន​ដូចគ្នា​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ B Nature​ Import​-Export​ Co​., Ltd​ ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ S.T​ White​ ផ្សំ​ចេញពី​កម្ទេចមាស​ 24​ K ដំបូង​គេ​បំផុត​ ដែល​ផ្តោត​សំខាន់​លើ​គុណភាព​ និង​សុវត្ថិភាព​របស់​អ្នកប្រើ​ប្រាស់​ជាចម្បង​។

    ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ផលិតផល​ និង​សេវាកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពី1ឆ្នាំទៅ1ឆ្នាំ​ ក្រុមហ៊ុន​ដ៏​មាន​សក្តា​នុ​ពល​មួយ​នេះ​បាន​ទទួល​ពានរង្វាន់​ SME​ of​ The​ Year​ Awards​ 2019​ ពី​ប្រទេស​ថៃ​ និង​ថ្មី​ៗនេះ​ក៏​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​ Success​ CEO​ Award​ 2019​ កាលពី​ពេល​ថ្មី​ៗនេះ​៕

  • រាជរដ្ឋាភិបាល​បន្ត​ការអនុវត្ត​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”

    រាជរដ្ឋាភិបាល​បន្ត​ការអនុវត្ត​កម្មវិធី​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​”

    រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កម្មវិធី​“គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” សម្រាប់​បន្ត​អនុវត្ត​នៅ​ឆ្នាំ2020​ ដល់​ឆ្នាំ2022​ ដែល​អនុស្សរណៈ​នេះ​គ្រប​ដណ្តប់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ កាបូប​ និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​ ដែល​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សាន់​វេ​ កាលពី​ថ្ងៃទី21​ ខែវិច្ឆិកា​ ឆ្នាំ2019​ ។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​ថា​៖“នេះ​ជា​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើក​ទី6​ ដែល​គ្រប​ដណ្តប់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ វាយនភណ្ឌ​ កាបូប​ និង​សម្ភារ​សម្រាប់​ធ្វើដំណើរ​។ អនុស្សរណៈ​នៃ​ការយោគយល់​ថ្មីនេះ​ នឹង​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ចសហការ​កាន់តែ​ប្រសើរ​ រួម​ទាំង​ការផ្ទេរ​ចំណេះដឹង​ផ្នែក​អធិការកិច្ច​ដល់​មន្ត្រី​នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​ និង​ទៅ​អនាគត​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ចាប់តាំងពី​ឆ្នាំ2001មក​ ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ ដែល​ទទួលស្គាល់​ស្តង់​ដាការ​ងារ​ជា​អន្តរជាតិ​ តាមរយៈ​ការអនុវត្ត​ច្បាប់​ការងារ​របស់​កម្ពុជា​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា​ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​នេះ​ បាន​ប្រែ​ក្លា​យកេរិ៍្ដ​ឈ្មោះ​របស់​កម្ពុជា​ទៅជា​ ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ ប្រទេស​គំរូ​សម្រាប់​ប្រទេស​មួយចំនួន​យក​ទៅ​ធ្វើជា​បទ​ពិសោធ​សម្រាប់​អនុវត្ត​ និង​រៀនសូត្រ​តាម​។ គោលនយោបាយ​នេះ​ បាន​ជំរុញ​ការ​ទាក់ទាញ​វិនិយោគទុន​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​សម្រាប់​កម្មករ​ កម្មការិនី​ ក៏ដូចជា​គ្រួសារ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ទ្បើង​ និង​ចូលរួម​ចំណែក​កសាង​នូវ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ជាលំដាប់​។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ គោលនយោបាយ​នេះ​ក៏បាន​ធ្វើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដែល​ក្នុង​រយៈពេល​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ 7% រៀងរាល់​ឆ្នាំ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ក៏ដូចជា​បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​បញ្ជាក់​បន្ថែម​ថា​ ការអនុវត្ត​គោលនយោបាយ​នៃ​ការ​ផ្សារភ្ជាប់​ ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ ក៏បាន​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ និង​ម៉ាក​យី​ហោ​ល្បី​ៗ ក្នុង​ការ​ដាក់​បន្ថែម​ការ​បញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​នៅ​កម្ពុជា​ពី​ 1ឆ្នាំ​ ទៅ​ 1ឆ្នាំ​ កាន់តែ​ច្រើន​ឡើង​ផង​ដែរ​។

    ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជាក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ នៅ​ឆ្នាំ​2001​ មាន​ទឹកប្រាក់​សរុប​ 1,188លាន​ដុល្លារ​អាមេរិក​ កើន​រហូតដល់​ទឹកប្រាក់​សរុប​ 12,895លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ2018​។ ក្នុង​នោះ​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដែល​នៅ​ឆ្នាំ2001​ មាន​ទឹកប្រាក់​ត្រឹមតែ​ 828លាន​ដុល្លារ​អាមេរិក​ បាន​កើន​ដល់​ 7,779លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ2018​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋ​មន្ដ្រី​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏បាន​បញ្ជាក់​ដែរ​ថា​៖“រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់ទុក​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការចូលរួម​ចំណែក​លើ​ការធានា​នូវ​សិទ្ធិ​ការងារ​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​កម្មករ​ និយោជិត​ និង​ផ្អែកលើ​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បន្ត​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ ក្នុង​ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ នៅ​កម្ពុជា​សម្រាប់​ឆ្នាំ2020​-2022​ ”។

    ឯកឧត្ដម​បន្ដ​ថា​ ការសម្រេច​នេះ​គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ផង​ដែរ​ទៅ​នឹង​ផែនការ​សហប្រតិបត្តិ​ការ​និង​សមាហរណកម្ម​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ ជាមួយនឹង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បេសកកម្ម​លើកកម្ពស់​ “លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”។

    លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ សមាគម​រោងចក្រ​កាត់ដេរ​ នឹង​បន្ត​ធ្វើការ​ជា​មួយ​ររោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​ការផលិត​ សុវត្ថិភាព​ការងារ​ និង​ការងារ​ ប្រកបដោយ​ចីរភាព​ សម្រាប់​ជា​កម្លាំង​ពលកម្ម​របស់​កម្ពុជា​យើង​។

    លោក​ Grame​ Buckley​ នាយក​ការិយាល័យ​អង្គការ​ពលកម្ម​អន្ដរ​ជាតិ​ខាង​ការងារ​ ILO​ ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ និង​ថៃ​ បាន​កត់សម្គាល់​ថា​ ដោយ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​សមាគម​រោងចក្រ​កាត់ដេរ​ យើង​នឹង​រួមគ្នា​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ​រាប់​រយ​ ពាន់​នាក់​ ជាពិសេស​ស្ត្រី​ ហើយ​ក៏​ជួយ​កម្មករ​ និយោជិត​ ក្នុង​ការ​អភិវឌ្ឍ​ជំ​នាញ​ថ្មី​ៗ អាជីវកម្ម​ ដើម្បី​ទទួល​ប្រាក់ចំណេញ​កាន់តែ​ច្រើនជាង​មុន​ និង​ក្រុម​គ្រួសារ​ពួកគេ​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

    គួរ​បញ្ជាក់​ថា​ នេះ​ជា​អនុស្សរណៈ​លើក​ទី6​ ហើយ​ ក្នុង​ការ​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ចសហការ​កាន់តែ​ប្រសើរ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ ភាគី​ទាំង3ខាងលើ​នេះ​លើក​ទី1ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ28​ ខែវិច្ឆិកា​ឆ្នាំ2003​ ដើម្បី​បន្ត​អនុវត្តន៍​ គម្រោង​សហប្រតិបត្តិ​ការ​បច្ចេកទេស​ដែល​មានឈ្មោះ​ថា​ “ការធានា​ ថា​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”សម្រាប់​រយៈពេល​ 2ឆ្នាំ​ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅជា​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” រហូតមកដល់​បច្ចុប្បន្ន​៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 201

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 201

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/12/LRPN_201_Final_For_Web.pdf” force_dl=”1″]

  • វ៉ា​វ…ពិតជា​ពិសេស​អស្ចារ្យ​ណាស់​! កម្មវិធី​មហា​ប្រូ​ម៉ូ​សិន​យក្ស​ ថែម​ជូន​ដ៏​ធំ​សម្បើម​ចុងឆ្នាំ​ពី​ សាម​សុង​ បាន​មកដល់​ហើយ​…!!

    វ៉ា​វ…ពិតជា​ពិសេស​អស្ចារ្យ​ណាស់​! កម្មវិធី​មហា​ប្រូ​ម៉ូ​សិន​យក្ស​ ថែម​ជូន​ដ៏​ធំ​សម្បើម​ចុងឆ្នាំ​ពី​ សាម​សុង​ បាន​មកដល់​ហើយ​…!!

    ភ្នំពេញថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩៖ នេះជាកាដូដ៏រំភើបអស្ចារ្យបំផុតសម្រាប់អបអរឆ្នាំថ្មីពី ក្រុមហ៊ុន សាមសុង! ពិតជារំភើបខ្លាំងណាស់…ហើយសឹងតែមិនជឿសោះតែម្តងថាក្រុមហ៊ុន សាមសុង

    ផ្តល់ជូននូវកម្មវិធីមហាប្រូម៉ូសិនថែមជូនដ៏អស្ចារ្យ និងការបញ្ចុះតម្លៃភ្លាមៗនៅចុងឆ្នាំនេះ! ដូច្នេះអតិថិជនទាំងអស់ដែលត្រូវការផលិតផលអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានរួសរាន់ឡើង!

    ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ នេះក្រុមហ៊ុនអេឡិចត្រូនិក សាមសុង នឹងធ្វើការផ្តល់ជូនកម្មវិធីប្រូម៉ូសិនដ៏ធំក្នុងឱកាសចុងឆ្នាំ ទិញ ១ ថែមជូន១ ដូចជា៖! ទិញទូទឹកកកថែមម៉ាស៊ីនបោកខោអាវ ឬ ចង្ក្រាន្តដុតអគ្គិសនី (Microwave), ទិញទូទឹកកក…ថែមជូនប្រាក់សុទ្ធវិញ ២០ ដុល្លារ ភ្លាមៗតែម្តង!  ទិញម៉ាស៊ីនបោកខោវអាវ ថែមជូនម៉ាស៊ីនបូមធូលី, ទិញម៉ាស៊ីនត្រជាក់ថែមជូនសេវាតម្លើង និងជើងភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃ ឬថែមជូនប្រាក់សុទ្ធវិញ ២០ ដុល្លារ ភ្លាមៗ…!! និយាយទៅគឺថាថែមជូនដូចព្យុះតែម្តង! ចំណាយតិច…តែចំណេញវិញកប់ក្តោងតែម្តង…!! សូមបញ្ជាក់ជូនអតិថិជន សាមសុង ទាំងអស់ថាឱកាសប្រូម៉ូសិននេះគឺដឹងតែសប្បាយទិញតែម្តង!!

    នៅចាំអីទៀត? បរិក្ខារអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានដ៏ទំនើប ទាន់សម័យយ៉ាងច្រើនសម្បូរបែបកំពុងរង់ចាំអតិថិជនទាំងអស់គ្នាហើយ! កាលពីមុនគិតថាសន្សំលុយទិញទូទឹកកកមុន ហើយចាំទិញម៉ាស៊ីនបោកខោអាវតាមក្រោយ! ឥឡូវមិនបាច់សន្សំទៀតទេ ទិញតែទូទឹកកក បានម៉ាស៊ីនបោកខោអាវឥតគិតថ្លៃភ្លាមៗតែម្តង! នេះបានថាថែមជូនសាហាវតែម្តង!!

    ឱ្យលឿនឡើង…ប្រយ័ត្នទិញអត់ទាន់គេណា៎! ទាន់ឱកាសដ៏កម្រនេះបានមកដល់…អ៊ីចឹងស្រូតមកទទួលយកការផ្តល់ជូនដ៏អស្ចារ្យនេះទាំងអស់គ្នាឥឡូវនេះភ្លាមទៅ! សម្រាប់ពត៌មានលម្អិតសូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 1800 203 232 !!

  • សាន់ដារ៉ា បើកដំណើរការទីតាំងលក់ទាំង 7សាខារបស់ខ្លួន ចំពេលរដូវកាលបុណ្យណូអែលឆ្នាំនេះ

    សាន់ដារ៉ា បើកដំណើរការទីតាំងលក់ទាំង 7សាខារបស់ខ្លួន ចំពេលរដូវកាលបុណ្យណូអែលឆ្នាំនេះ

    ក្រុមហ៊ុនសាន់ដារ៉ា គឺជាក្រុមហ៊ុននាំចូលគ្រឿងអលង្ការលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នបានដំណើការ និងពង្រីកសាខារហូតដល់ទៅ 7ទីតាំងក្នុងទីក្រុងភ្នំពេញស្របពេលនឹងរដូវកាលបុណ្យណូអែលនេះតែម្ដង។

    ត្រឹមតែរយៈពេល 1ឆ្នាំ ក្រោយពីការបើកដំណើការជាផ្លូវការនូវហាងលក់គ្រឿងអលង្ការ PANDORA និងហាងលក់នាឡិកាដៃ BERING នៅសាខា Aeon Mall សែនសុខរួចមក ក្រុមហ៊ុនសាន់ដារ៉ា ក៏បានបញ្ចប់ជាស្ថាពរនូវគម្រោងកែលម្អហាងរបស់ខ្លួនដែលមានទីតាំងនៅ Exchange Square ផងដែរ។

    ក្រុមហ៊ុនសាន់ដារ៉ាបានចាប់ផ្តើមដំណើការដំបូង ដោយបានបើកហាងលក់គ្រឿងអលង្ការប្រណីតម៉ាក PANDORA តែ 1សាខាប៉ុណ្ណោះនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ហើយដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើន ក្រុមហ៊ុនក៏បានពង្រីកសាខា 5ទីតាំងបន្ថែមទៀត ក្នុងនោះរួមមានទាំងហាងលក់នាឡិកាដៃ BERING និងហាងលក់គ្រឿងអលង្ការ PANDORA ផ្សារទំនើបអូឡាំព្យ៉ាផងដែរ។

    យោងតាមប្រសាសន៍របស់ កញ្ញា ប៊ុន កុលសាលីតា ដែលជាប្រធានគ្រប់គ្រងម៉ាក PANDORA និង BERING បានឱ្យដឹងថា “ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលទទួលបានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់អតិថិជននូវការបញ្ចេញខូឡិកសិនថ្មីៗរបស់យើង ហើយពួកយើងបានត្រៀមរួចជាស្រេចក្នុងការផ្តល់នូវអ្វីដែលថ្មីដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសសម្រាប់ឱកាសបុណ្យណូអែលខាងមុខនេះ ដោយយើងបានដឹងច្បាស់ថា អតិថិជនកំពុងតែមានតម្រូវការក្នុងការស្វែងរកកាដូសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេ”។

    – ទំនាក់ទំនងទៅកាន់: លោក គួច សុមនៈ
    – លេខទូរស័ព្ទ: (+855) 10 733 883
    – អ៊ីម៉ែល: [email protected]
    – វេបសាយ: www.sandara.asia
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ 010 733 883

  • វិធី​ 7យ៉ាង​សាង​ភាព​ឆ្លាតវៃ​ដល់​កូន​តាំងពី​នៅក្នុង​ផ្ទៃ​

    វិធី​ 7យ៉ាង​សាង​ភាព​ឆ្លាតវៃ​ដល់​កូន​តាំងពី​នៅក្នុង​ផ្ទៃ​

    វិធី​មើលថែ​ទាំ​ខ្លួន​ក្នុងអំឡុងពេល​មានគភ៌​របស់​ស្ត្រី​ មានផល​ដល់​ភាព​ឆ្លាត​វាងវៃ​ខាង​សតិបញ្ញា​របស់​កូនតូច​នៅក្នុង​គភ៌​… ខាង​ក្រោម​នេះ​ គឺជា​វិធី​ 7យ៉ាង​ក្នុង​ការ​សាង​ភាព​ឆ្លាតវៃ​ដល់​កូនតូច​ដែល​នៅក្នុង​ផ្ទៃ​។ តើមាន​អ្វីខ្លះ​នោះ​ សូម​តាមដាន​ដូចតទៅ​ ។

    1. ធ្វើ​អារម្មណ៍​ឱ្យ​ល្អជា​និច្ច​ : ដើម្បី​ឱ្យ​រាងកាយ​បាន​បញ្ចេញ​សារធាតុ​នៃ​សេចក្តី​សុខ​ចេញ​មក​ និង​បញ្ជូន​បន្ត​ទៅដល់​កូន​ ដែល​នឹង​ធ្វើ​ឱ្យ​កូន​មាន​វិវឌ្ឍនាការ​ដែល​ល្អ​ទាំង​ខួរក្បាល​(IQ​) និង​អារម្មណ៍​(EQ​) តែបើ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​មួម៉ៅ​ ធុញថប់​ខឹង​ច្រើន​វិញ​នោះ​ រាងកាយ​អ្នក​ម្តាយ​នឹង​បញ្ចេញ​សារធាតុ​ អា​ឌ្រី​ណា​លីន​ ជំនួស​វិញ​ ដែល​វា​នឹង​ហុច​ផល​ដល់​កូន​នៅពេល​កើត​មក​ ក្លាយជា​ក្មេង​ងង៉ក់​ រករឿង​ច្រើន​ ពិបាក​ចិញ្ចឹម​និង​មាន​វិវឌ្ឍនាការ​ខាង​រាងកាយ​ និង​ចិត្តគំនិត​យឺត​។

    2. ទទួលទាន​អាហារ​ឱ្យ​បាន​សមរម្យ​ : ជាពិសេស​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​មិន​កក​ ដូចជា​ DHA​ , AA​ និង​ ARA​ ដែល​មាន​ច្រើន​នៅក្នុង​សាច់​ត្រី​សមុទ្រ​ផ្សេង​ៗ ដែល​ទាំង​អស់នោះ​ជា​អង្គ​ប្រកប​ដ៏​សំខាន់​មួយ​របស់​សាច់​ខួរក្បាល​របស់​កូន​ដល់ទៅ​ 60​%។

    3. ហាត់ប្រាណ​ : ពេល​អ្នកមាន​គភ៌​ហាត់ប្រាណ​ កូន​នៅក្នុង​ផ្ទៃ​ក៏​នឹង​ធ្វើ​ចលនា​តាម​ចង្វាក់​ការហាត់ប្រាណ​របស់​អ្នកម្តាយ​ដែរ​ ហើយ​ការ​ធ្វើ​ចលនា​នេះ​នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​ប្រសាទ​របស់​កូន​ឱ្យ​វិវឌ្ឍ​បាន​កាន់តែ​ល្អ​ឡើង​។

    4. អង្អែល​ក្បាលពោះ​ : នឹង​ជួយ​ជំរុញ​ប្រព័ន្ធ​សរសៃប្រសាទ​ និង​ខួរក្បាល​ផ្នែក​ទទួលដឹង​ពី​អារម្មណ៍​របស់​កូន​ឱ្យ​មានការ​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​។ អាច​ធ្វើ​បាន​ដោយ​ទិច​និ​កងាយ​ៗ គឺ​ចូរ​អ្នកម្តាយ​អង្អែល​ក្បាលពោះ​ជា​រាង​រង្វង់​មូល​ ទៅមក​ពី​ខាងណា​មុន​ក៏បាន​ដែរ​។

    5. និយាយលេង​ជាមួយ​កូន​ឱ្យ​បាន​ញឹកញាប់​ : ប្រព័ន្ធ​ប្រសាទ​ការ​ស្តាប់​របស់​កូន​នឹង​ចាប់ផ្តើម​ធ្វើការ​នៅ​ពេល​ដែល​គភ៌​របស់​អ្នកម្តាយ​មាន​អាយុ​បាន​ប្រមាណ​ជា5ខែ​។ ការ​និយាយលេង​ជាមួយ​កូន​ដោយ​សំឡេង​ដ៏​ទន់ភ្លន់​ ដោយ​ពាក្យ​សម្ដី​ប្រយោគ​ដដែល​ៗ នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​និង​ខួរក្បាល​ ដែល​គ្រប់គ្រង​ការ​ស្ដាប់ឮ​របស់​កូន​ វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ស្ដាប់ឮ​ក្រោយពេល​ប្រសូត​ចេញ​មក​ហើយ​ទៀតផង​។

    6. ស្តាប់​បទភ្លេង​ពីរោះ​ សប្បាយ​ៗ : មិន​ថា​អ្នកម្តាយ​ស្តាប់​បទភ្លេង​អ្វីក៏ដោយ​កូនតូច​ក៏​នឹង​បាន​ស្តាប់​តាម​នោះ​ដែរ​ បើ​រឹតតែ​ជា​បទភ្លេង​ពីរោះ​បែប​សប្បាយ​ៗ ឬបទ​ភ្លេង​ក្លា​សស៊ិ​កផង​នោះ​ នឹង​រឹតតែ​ជួយ​ជំរុញ​ឱ្យ​បណ្តាញ​ប្រព័ន្ធ​ប្រសាទ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ស្តាប់​ឮរបស់​កូនតូច​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ ហើយ​នៅពេល​ដែល​កូន​ប្រសូត​ចេញ​មក​នឹង​មាន​សមត្ថភាព​ក្នុង​ការ​រៀង​លំដាប់​ការ​គិត​នៅក្នុង​ខួរក្បាល​បាន​ល្អ​ មាន​អារម្មណ៍​ធូរស្រាល​ល្អ​ និង​ចងចាំ​រឿង​រ៉ាវ​ផ្សេង​ៗបាន​ល្អ​ទៀតផង​។

    7. បញ្ចាំង​ភ្លើង​ចំក្បាល​ពោះ​ : នៅពេល​ដែល​គភ៌​អ្នកម្តាយ​មាន​អាយុ​បាន​7ខែ​ កូនតូច​ក្នុង​ផ្ទៃ​អាច​ប្រិច​ភ្នែក​បាន​ហើយ​។ ការ​បញ្ចាំង​ភ្លើង​ចំ​ក្បាលពោះ​នឹង​ធ្វើ​ឱ្យ​កោសិកា​ខួរក្បាល​ និង​សរសៃប្រសាទ​ផ្នែក​ទទួល​រូបភាព​ និង​ការ​មើលឃើញ​របស់​កូនតូច​មានការ​វិវឌ្ឍ​កាន់តែ​ល្អ​ឡើង​ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​បើកភ្នែក​មើល​ឃើញ​ក្រោយពេល​កើត​ចេញ​មក​៕

  • ទង្វើ​អាក្រក់​ទាំង​ 8 កំពុង​បំផ្លាញ​ខួរក្បាល​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​

    ទង្វើ​អាក្រក់​ទាំង​ 8 កំពុង​បំផ្លាញ​ខួរក្បាល​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​

    ខួរក្បាល​ ជា​អវយវៈ​មួយ​ផ្នែក​ដែល​សំខាន់​ចំពោះ​រាងកាយ​ខ្លាំង​ណាស់​ ព្រោះថា​ក្រៅពី​ខួរក្បាល​ពេញ​ទៅ​ដោយ​ខ្សែ​សរសៃប្រសាទ​ដែល​មាន​ភាព​ស្មុគស្មាញ​រាប់​លាន​សរសៃ​ហើយ​ បើ​ខួរក្បាល​ធ្វើការ​ខុសប្រក្រតី​ នឹង​ហុច​ផល​ប៉ះពាល់​ទៅដល់​អវយវៈ​ផ្នែក​ផ្សេង​ៗក្នុង​រាងកាយ​ និង​មិន​អាច​រក​ខួរក្បាល​ថ្មី​មក​ផ្លាស់ប្ដូរ​បាន​ឡើយ​។

    ខួរក្បាល​ អាច​រាប់​បាន​ថា​ជា​អវយវៈ​ដ៏​សំខាន់​របស់​រាងកាយ​ ដោយមាន​តួនាទី​ជា​មជ្ឈមណ្ឌល​កណ្ដាល​គ្រប់គ្រង​កម្ម​វិ​ធី​ផ្សេង​ៗដែល​កើតឡើង​ក្នុង​រាងកាយ​មនុស្ស​ មិនថា​តែ​ការ​លោត​របស់​បេះដូង​ ការ​ធ្វើ​ចល​នា​ផ្សេង​ៗ ឬការដកដង្ហើម​ជាដើម​ ដោយ​ខួរក្បាល​នឹង​គ្រប់គ្រង​ និង​បញ្ជា​រាងកាយ​ឱ្យធ្វើ​ការ​តាម​ការ​គិត​ ដើម្បី​ឱ្យ​មនុស្ស​អាច​បំពេញការងារ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​យ៉ាង​ប្រក្រតី​។ ខួរក្បាល​ធ្វើការងារ​គ្រប់ពេលវេលា​ ដូច្នេះ​ហើយ​ទើប​ការ​យកចិត្ត​ទុកដាក់​លើ​ទង្វើ​ដែល​គួរ​ប្រតិបត្តិ​ ដើម្បី​ឱ្យ​ខួរក្បាល​ធ្វើការ​បាន​ល្អ​ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ផ្ដល់​ភាព​សំខាន់​ ដើម្បី​សុខភាព​ដ៏​ល្អ​របស់​ខួរក្បាល​ និង​ចៀសវាង​ពី​ទង្វើ​អា​ក្រ​ក់ៗ​ដែល​អាច​បំផ្លាញ​ដល់​ខួរក្បាល​បាន​ដូចជា​៖

    1. មិន​បរិភោគ​អាហារ​ពេលព្រឹក​
    ការ​មិន​បរិភោគ​អាហារ​ពេលព្រឹក​ គឺជា​ទង្វើ​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​ខួរក្បាល​។ ការ​ផ្ដល់​ផល​អាក្រក់​របស់​វា​ ធំ​បំផុត​ គឺ​ធ្វើ​ឱ្យ​កម្រិត​ឈាម​ក្នុង​ខួរក្បាល​ថយ​ចុះ​ ហើយ​ជាមួយគ្នា​នេះ​ដែរ​ វា​ក៏​ជំរុញ​ឱ្យ​សារជាតិ​អាហារ​មិន​អាច​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​គ្រប់គ្រាន់​ទៀតផង​។ ទង្វើ​នេះ​ បើ​មាន​ញឹកញាប់​ និង​មាន​រយៈពេល​យូរ​ វា​នឹង​បង្ក​ឱ្យ​ខួរក្បាល​ចុះ​ខ្សោយ​តែម្ដង​។ អ្នក​ដែល​មិនសូវ​បរិភោគ​អាហារ​ពេលព្រឹក​ អ្នក​អាច​ប្រឈម​ជាមួយ​បញ្ហា​ជាតិ​ស្ករ​ថយ​ចុះ​បាន​។

    2. ជក់បារី​
    ថ្នាំជក់​មិនគ្រាន់​តែ​បង្ក​ឱ្យ​មាន​ជំងឺមហារីក​នោះ​ទេ​ តែ​វា​ក៏​ធ្វើ​ឱ្យ​ខូច​បេះដូង​ និង​ខួរក្បាល​ផង​ដែរ​។ ការ​ជក់បារី​ គឺជា​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ដូចជា​ កាបូន​ម៉ូណូ​ស៊ី​ត ដែល​ជំនួស​អុក​ស៊ី​ហ្សែ៊​ននៅ​ក្នុង​ឈាម​ ដោយហេតុនេះ​នឹង​កាត់បន្ថយ​អុក​ស៊ី​ហ្សែ៊ន​សម្រាប់​សាច់ដុំ​បេះដូង​។ ផ្សែង​បារី​ដែល​ចេញ​មក​ខាងក្រៅ​ គឺ​មាន​ផ្ទុក​នូវ​សារធាតុគីមី​ជាច្រើន​ប្រភេទ​រួមមាន​ ជាតិ​ជ័រ​ និង​សារ​ធា​តុ​ផ្សេង​ៗទៀត​ ដែល​ធ្វើ​ឱ្យ​ស្វិត​សរសៃ​ឈាម​ធំ​ និង​បំផ្លាញ​សរសៃឈាម​ ហើយ​សារធាតុ​នីកូទីន​ ដែល​ត្រូវ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​ខ្លាំង​នៃ​ចង្វាក់​បេះដូង​ និង​សម្ពាធ​ឈាម​ដែល​រត់​ទៅ​ចញ្ចឹម​ខួរក្បាល​។ វា​បង្ក​ឱ្យ​មានការ​ស្វិត​ស្រពោន​នៃ​កោសិកា​ខួរក្បាល​ និង​នាំទៅ​ដល់​ជំងឺ​ម្យ៉ាង​ហៅថា​ Alazheimer​ Disease​។

    3. ការ​បរិភោគ​អាហារ​ច្រើនជ្រុល​
    ការ​បរិភោគ​អាហារ​ហួស​ចំណុះ​ និង​ច្រើន​ជ្រុល​ វា​នឹង​បង្ក​ឱ្យ​សរសៃឈាមក្រហម​ក្នុង​ខួរក្បាល​ឡើង​រឹង​ ដែល​ជា​អាការ​សំខាន់​បង្ក​ឱ្យ​ខួរក្បាល​ចុះ​ខ្សោយ​យ៉ាង​ឆាប់រហ័ស​។

    4. ធ្វើការ​ច្រើន​ម៉ោង​នៅក្នុង​រយៈពេល​តែមួយ​
    ការ​ធ្វើការងារ​ច្រើន​ម៉ោង​ពេក​ ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នកប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ខ្សោយបេះដូង​ គាំងបេះដូង​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ យោង​តាម​របាយការណ៍​សិក្សា​នៃ​សាកល​វិទ្យាល័យ​ឡុងដ៍​ដុន​ ក៏បាន​ឱ្យ​ដឹង​ថា​ ការ​ធ្វើការងារ​ច្រើន​ជាង11ម៉ោង​ក្នុង​មួយថ្ងៃ​ បង្កើន​ហានិភ័យ​នៃ​ជំងឺបេះដូង​ដល់ទៅ67​% បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​ធ្វើការ7​-8ម៉ោង​ក្នុង​មួយថ្ងៃ​។

    5. ទទួលទានទឹក​មិន​គ្រប់គ្រាន់​
    រាងកាយ​របស់​យើង​មិន​អាច​រស់នៅ​ដោយ​គ្មាន​ទឹកបាន​នោះ​ទេ​ ប៉ុន្តែ​ប្រសិន​បើ​អ្នកទទួល​ទាន​ច្រើនហួស​ហេតុ​ពេក​ ឬតិច​ពេក​ក៏​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដែរ​។ ការ​ទទួលទាន​ទឹក​តិច​ហួស​ បាន​ធ្វើ​ឱ្យ​តម្រងនោម​បញ្ចេញ​សារធាតុ​សូដ្យូម​នៅក្នុង​ឈាម​អតុល្យភាព​ ដែល​អាច​បណ្តោល​ឱ្យ​ខូច​ខួរក្បាល​ និង​រាងកាយ​។ ប្រសិនបើ​កោសិកា​ខួរក្បាល​បន្ត​រីក​ធំ​ ហើយ​សម្ពាធ​នៅក្នុង​ខួរក្បាល​នៅតែ​បន្ត​កើនឡើង​ វា​អា​ចប​ណ្តោល​ឱ្យ​ខូច​ខួរក្បាល​ សន្លប់​ ឬស្លាប់​បាន​។ ខ្សោះ​ជាតិ​ទឹក​បន្ត​លើស​ខ្លាំងពេក​ក្នុងរយៈពេល10ម៉ោង​ អាច​បណ្តោល​ឱ្យ​អ្នក​ស្លាប់​បាន​។

    6. គេង​មិន​គ្រប់គ្រាន់​
    បើ​គេ​មិន​គ្រប់​ ហើយ​ចាំ​គេង​បង្គ្រប់​វិញ​នោះ​ គឺ​មិន​អាច​ប៉ះប៉ូវ​ការបំផ្លាញ​ខួរក្បាល​បាន​នោះ​ទេ​។ នៅពេល​ដែល​ខួរក្បាល​មិនបាន​ទទួលការ​គេង​គ្រប់គ្រាន់​ បើ​មានដំណើរ​ការ​មួយ​បាន​ចាប់ផ្ដើម​នៅក្នុង​ខួរក្បាល​នោះ​ បានន័យ​ថា​វា​បាន​ធ្វើការ​ហួសពី​សមត្ថភាព​របស់​អ្នក​ហើយ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា​ ការ​គេង​មិន​បាន​គ្រប់គ្រាន់​មានន័យថា​ ខួរក្បាល​បោសសម្អាត​នូវ​ស៊ី​ណាប់​ និង​តំណ​ភ្ជាប់​នៃ​ណឺរ៉ូន​មួយចំនួន​ធំ​ ហើយ​ការ​គេង​បង្គ្រប់​វិញ​មិន​អាច​ប៉ះប៉ូវ​ការខូចខាត​នេះ​បាន​ឡើយ​។

    7. ក្រោក​មក​ធ្វើការ​ទាំង​រាងកាយ​នៅ​ទន់​ខ្សោយ​
    អាការ​នេះ​ពិតជា​គ្រោះថ្នាក់​បំផុត​ ហើយ​ក៏​កំពុងតែ​លាក់មុខ​នៅក្នុង​មនុស្ស​ស្ថិត​ក្នុង​វ័យ​កំពុងធ្វើការ​ វា​ធ្វើ​ឱ្យ​សុខភាព​របស់​អ្នក​ចុះ​ខ្សោយ​ ហើយ​មាន​អារម្មណ៍​ថា​ ល្ហិតល្ហៃ​អស់កម្លាំង​ ចេះតែ​ងងុយគេង​ ក៏ប៉ុន្តែ​ពិបាក​គេង​ទៅវិញ​។ ប្រសិនបើ​អំឡុង​ពេលនេះ​ អ្នកមាន​អារម្មណ៍​នឿយហត់​ មិន​សូវ​មាន​កម្លាំង​ មិន​ចង់​ភ្ញាក់​ពី​គេង​នៅពេល​ព្រឹក​ ព្រមទាំង​ធ្វើទុក្ខ​កើត​អាការ​ងងុយគេង​រាល់ពេល​ថ្ងៃត្រង់​ តែ​បែរមក​គេង​មិន​លក់​នៅពេល​រាត្រី​វិញ​នោះ​ ទាំងនេះ​អាច​ឱ្យ​អ្នក​កើតការ​សង្ស័យ​នៃ​ការ​កើតជំងឺ​តម្រងនោម​ ហើយ​វា​ក៏​កំពុង​បំផ្លាញ​ប្រព័ន្ធ​ខួរក្បាល​របស់​អ្នកផង​ដែរ​។ សំខាន់​បំផុត​ត្រូវ​ព្យាយាម​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ ប្រសើរ​ជាង​គេង​មិន​គ្រប់​ ហើយ​ក្រោក​មក​ធ្វើការងារ​ទាំង​មមីមមើ​។

    8. ទម្លាប់​យល់ដឹង​តាម​ Google​
    នៅក្នុង​យុគសម័យ​ទំនើប​មួយ​នេះ​ មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​ដឹង​តាមរយៈ​ការ​ស្វែងយល់​នៅ​លើ​បណ្តាញ​ហ្គូហ្គោល​ ដែល​ក្លាយជា​ទម្លាប់​អាក្រក់​កំពុង​វាយប្រហារ​ខួរក្បាល​ដោយ​មិនដឹង​ខ្លួន​។ ព្រោះ​នៅ​អតីតកាល​នៃ​ភាព​ចងចាំ​របស់​មនុស្សយើង​ ត្រូវ​បាន​សាង​ឡើង​ដោយ​ប្រព័ន្ធ​ខួរក្បាល​ ដែល​បាន​សរសេរ​ ឬអាន​នូវ​សារ​ទាំង​នោះ​ជា​ញឹកញយ​ និង​ធ្វើ​ឱ្យ​ទិ​ន្ន័​យអាច​រក្សា​បាន​នូវ​ការ​ចងចាំ​បាន​យូរ​។ រហូតដល់​បច្ចេកវិទ្យា​នៃ​ពិភពលោក​បាន​ផ្លាស់ប្ដូរ​ទៅ​រក​យុគសម័យ​ឌីជីថល​ សមត្ថភាព​នៃ​ការ​ចងចាំ​របស់​ខួរក្បាល​មនុស្ស​ក៏​ត្រូវ​កាត់បន្ថយ​ទៅវិញ​ ដោយ​សម្អាង​តែ​លើ​ទិន្នន័យ​នៅ​លើ​ហ្កូហ្គោល​ ជាហេតុ​ធ្វើ​ឱ្យ​ការ​ដុសខាត់​សមត្ថភាព​ខួរក្បាល​លែង​មាន​ដូច​ពីមុន​ទៀត​៕

  • ស្រាបៀរលំដាប់ថ្នាក់ពិភពលោក ស្លាកសញ្ញាស្រាបៀរ ABC Extra Stout ស្រាបៀរ Heineken® និងស្រាបៀរ Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៨-២០១៩

    ស្រាបៀរលំដាប់ថ្នាក់ពិភពលោក ស្លាកសញ្ញាស្រាបៀរ ABC Extra Stout ស្រាបៀរ Heineken® និងស្រាបៀរ Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៨-២០១៩

    រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ចន្ទ​ទី​ ២ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​ (CBL​) ស្រា​បៀរ​លំដាប់​ពិភពលោក​ គឺ​ស្លាក​សញ្ញា​ស្រា​បៀរ​ ABC​ Extra​ Stout​, Heineken​® និង​ Tiger​ បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំង១៧គូ​ ដែល​បាន​ជាវ​ស្រា​បៀរ​សម្រាប់​ពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ និង​មានសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​។ កម្មវិធី​ប្រគល់​រង្វាន់​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ និង​បុគ្គលិក​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​ (CBL​) ព្រមទាំង​គូ​ស្វាមីភរិយា​ថ្មី​ទាំង១៧គូ​ ភ្ញៀវ​កិត្តិយស​និង​អ្នកសារព័ត៌មាន​ជាច្រើន​។

    ការ​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ​ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍​ឆ្នាំ​ ២០១៨​-២០១៩​ របស់​ស្រា​បៀរ​ ABC​ Extra​ Stout​, Heineken​® និង​ Tiger​ រួមមាន​:
    – ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​ទី​ក្រុង​ឡុង​ដ៏​របស់​ស្រា​បៀរ​ ABC​ ចំនួន៥រង្វាន់​
    – ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ទៅ​ហូលី​វូ​តក្រុង​ឡូស​អាន់​ជ័រ​លេស​ សហរដ្ឋអាមេរិក​ របស់​ស្រា​បៀរ​ Heineken​® ចំនួន២រង្វាន់​
    – ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ស៊ីដនី​រួម​ជាមួយនឹង​ទឹកប្រាក់​ ១៥០០​ ដុល្លារ​អាមេរិក​របស់​ស្រា​បៀរ​ Tiger​ ចំនួន៦រង្វាន់​

    គូ​ស្វាមីភរិយា​ថ្មី​ចំនួន១៧គូ​ ដែល​បាន​អញ្ជើញ​មក​ទទួល​រង្វាន់​ផ្ទាល់​ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​ (CBL​) មានប្រសាសន៍​ថា​ ពួកគាត់​ទាំងអស់​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​នៅពេល​ដឹង​ថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ ហើយ​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា​ ស្រា​បៀរ​ ABC​ Extra​ Stout​, Heineken​® និង​ Tiger​ ពិតជា​បាន​ប្រគល់​រង្វាន់​ជូន​ពួកគាត់​ទាំងអស់​ ដែល​បាន​ត្រូវ​រង្វាន់​ធំ​ ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍​ពិពាហ៍​ឆ្នាំ​ ២០១៨​-២០១៩​។

    គម្រោង​អាពាហ៍​ពិពាហ៍​ថ្មី​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍​ពិពាហ៍​រដូវ​កាល​ថ្មី២០១៩​-២០២០របស់​ស្រាបៀ​រលំ​ដាប់​ពិភពលោក​ទាំង៣​ គឺ​ស្រា​បៀរ​ ABC​ Extra​ Stout​, Heineken​® និង​ Tiger​ ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ខែកញ្ញា​ ឆ្នាំ​ ២០២០​។

    កញ្ចប់​អាពាហ៍​ពិពាហ៍​រដូវ​កាល​ថ្មី២០១៩​-២០២០​ រួមមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ដូចជា​:
    – ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ស្វីស​ដែល​ផ្តល់​ជូន​ដោយ​ស្រា​បៀរ​ ABC​ Extra​ Stout​
    – ដំណើរ​កម្សាន្ត​និង​ការចូលរួម​ទស្សនាការ​ប្រណាំង​ឡាន​ Formula​ 1 ដ៏​អស្ចារ្យ​ដែល​ផ្តល់​ជូន​ដោយ​ Heineken​®
    – ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ និង​ទទួល​បាន​បទពិសោធន៍​ថ្មី​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​ល្បី​ៗជាមួយនឹង​ទឹកប្រាក់​ $១៥០០​ ចំនួន​ ១៥​ (ដប់ប្រាំ​) រង្វាន់​ដែល​ផ្តល់​ជូន​ដោយ​ស្រា​បៀរ​ Tiger​

    អបអរ​ពិធី​អាពាហ៍​ពិពាហ៍​របស់​លោកអ្នក​ជាមួយ​ស្រាបៀ​រលំ​ដាប់​ពិភពលោក​។
    តើ​លោកអ្នក​ចង់​ទិញ​ស្រាបៀ​រលំ​ដាប់​ពិភពលោក​សម្រាប់​ពិធី​អាពាហ៍​ពិពាហ៍​របស់​អ្នក​ទេ​? លោកអ្នក​អាច​ទូរស័ព្ទ​មក​លេខ​ ០១១​ ២២២​ ៤០០​ ឬ ០១១​ ៣៣៣​ ៥០០​ សម្រាប់​ព័ត៌មាន​បន្ថែម​។

    ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • ស្រស់ស្រាយ រីករាយជាមួយរដូវរងា

    ស្រស់ស្រាយ រីករាយជាមួយរដូវរងា

    តោះ​!លេខ​នេះ​ យើង​សូម​ណែនាំ​នា​រីៗ​យើង​មកលេង​ម៉ូដ​សក់​បែប​នារី​ទាន់សម័យ​ ដោយ​ការ​កាត់​ម៉ូដ​សក់​ខ្លី​ សក់​ដឺ​មី​មុខ​ និង​កាត់សក់​ម៉ូដ​ស្អា​តៗ​ ងាយស្រួល​ និង​អាច​លេង​ម៉ូ​នបា​នយ៉ាង​សប្បាយចិត្ត​នៅក្នុង​រដូវរងា​នេះ​ផង​ដែរ​។ ចូល​ដល់​ខែធ្នូ​ ដែល​ជា​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ2019​ កុំឱ្យ​ស៊ាំ​ភ្នែក​ ឃើញ​តែ​បួងសក់​ ក្រងសក់​ ឬក៏​ម៉ូដ​សក់​ដដែល​ៗទៀត​នោះ​ សូម​ងាក​មក​កាត់សក់​ថ្មី​ ដើម្បី​ស្រឡះ​មុខ​ស្រឡះ​មាត់​វិញ​ល្អ​ជាង​ណ៎​នា​រីៗ​ទាំងអស់​៕

  • មិត្តភាព​ដ៏​សាមញ្ញ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ គឺជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្សជា​ច្រើន​

    មិត្តភាព​ដ៏​សាមញ្ញ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ គឺជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្សជា​ច្រើន​

    ខ្ញុំ​មិន​ស្គាល់​មិត្ត​អ្នកអាន​ទេ​ តែ​គិតថា​ ក្នុង​អំឡុង​អាយុ20ឆ្នាំ​របស់​អ្នក​ ប្រហែលជា​រញ៉េរញ៉ៃ​ខ្លាំង​ណាស់​មើលទៅ​។ អ្នក​ត្រូវ​រៀន​យល់ដឹង​ពី​ការ​រស់​ឱ្យ​បាន​ដោយខ្លួនឯង​ ការ​ទៅ​សម្ភាស​ការងារ​ និង​ចង់​ធ្វើ​ឱ្យ​ពិភពលោក​មាន​អារម្មណ៍​ពេញចិត្ត​ចំពោះ​អ្នក​យ៉ាងម៉េច​បាន​? អ្វី​ដែល​សំខាន់​ អ្នក​អាច​រក​ឃើញថា​ ការ​មាន​មិត្តភាព​ដ៏​សាមញ្ញ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ គឺជា​អ្វី​ដែល​អ្នក​ត្រូវការ​ខ្លាំង​បំផុត​។ ត្រឹមត្រូវ​! អ្នក​គួរតែ​បាន​នៅ​ក្បែរ​មនុស្ស​ដែល​អ្នក​បារម្ភ​ ស្រឡាញ់​ និង​ឧស្សាហ៍​សាង​អនុស្សាវរីយ៍​ល្អ​ៗរួមគ្នា​។ សម្លាញ់​ជិតដិត​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ ក៏​គួរតែ​ទទួល​បាន​នូវ​ការ​កោតសរសើរ​ និង​ការ​គាំទ្រ​ដូចគ្នានឹង​អ្វី​ដែល​ពួកគេ​បាន​ផ្ដល់​មក​ឱ្យ​អ្នក​ដែរ​ តែ​ការ​មាន​មិត្តភាព​ដែល​មិន​ចាំបាច់​ត្រូវ​រៀប​ផែនការ​មុន​ ផ្ញើ​សារ​គ្នា​ទៅវិញទៅមក​ ឬសូមទោស​ពេល​ដែល​អ្វី​គ្រប់យ៉ាង​មិន​អំណោយផល​ ក៏​ជា​រឿង​សំខាន់​ដូចគ្នា​ដែរ​… សម្ពន្ធភាព​បែបនេះ​ហើយ​ ដែល​នឹង​នៅ​ស្ថិតស្ថេរ​យូ​អង្វែងតទៅ​។

    – គ្មាន​ដ្រា​ម៉ា​អី​ច្រើន​ទេ​មិត្តភាព​ដែល​សាមញ្ញ​ មាន​សញ្ញា​ថា​ ដ្រា​ម៉ា​នឹង​មាន​តិចតួច​ទៅតាម​នោះ​ដែរ​ នោះ​គឺ​ដោយសារតែ​អ្នកជា​មួយ​មិត្តភក្តិ​មាន​ផ្នត់គំនិត​ដែល​ដូចគ្នា​ និង​មិន​ធុញថប់​តានតឹង​ជាមួយ​រឿង​តូចតាច​កំប៉ិកកំប៉ុក​ ដែល​ក្នុង​អំឡុង​អាយុ​ 20ឆ្នាំនេះ​ ការ​មិន​ចាំបាច់​នឿយហត់​ជា​មួយ​រឿង​ដ្រា​ម៉ា​នោះ​ គឺជា​អ្វី​ដែល​មានប្រយោជន៍​ចំពោះ​ជីវិត​ពិត​ខ្លាំង​ណាស់​។

    – គ្មាន​អារម្មណ៍​ថា​ខុស​គ្រប់តែ​រឿង​នោះ​ទេ​មិត្តភាព​ដែល​សាមញ្ញ​ គឺ​ចំណុច​តុល្យភាព​រវាង​ភាព​ទទួលខុសត្រូវ​ ជាមួយ​ការ​គ្មាន​អារម្មណ៍​ថា​ធ្វើខុស​ចំពោះខ្លួន​ឯង​ ចំពោះ​ក្ដី​ស្រមៃ​ និង​ផ្នត់គំនិត​ ជាមួយនឹង​ទស្សនៈ​របស់​អ្នក​។ មិត្តភាព​ដែល​ថា​នេះ​ នឹង​ផ្ដល់​ភាព​ទូលំទូលាយ​ក្នុង​ការ​គិត​ និង​ធ្វើ​ឱ្យ​អ្នក​បាក់ចិត្ត​ស្រឡាញ់​ខ្លួនឯង​។

    – គ្មានអ្វី​ចៃដន្យ​ការ​ផ្ញើ​សារ​នៅពេល​យប់ជ្រៅ​ ក្រោយពី​មិន​បាន​និយាយ​គ្នា​យូរ​ជាច្រើន​ខែ​ថា​ “ហ្អេ៎​! សាក​ញ៉ាំ​នំ​សាំង​វិច​រសជាតិ​ថ្មី​ហើយ​នៅ​?” នោះ​គឺជា​រឿង​ប្រក្រតី​ ខណៈ​ដែល​ការ​ជួបគ្នា​ក្នុង​ហាង​លក់​ចាប់ហួយ​ ក៏​មិនមែន​ជា​រឿង​ប្លែក​ ដូចគ្នា​នឹង​ការ​ផ្ញើសំបុត្រ​ ឬផ្ញើ​កាដូ​ឱ្យ​គ្នា​ដែរ​។ ហេតុ​ការណ៍​ទាំងនេះ​ ធ្វើ​ឱ្យ​អ្នកដឹង​ថា​ ជីវិត​ពោរពេញ​ទៅ​ដោយ​រឿង​ភ្ញាក់ផ្អើល​ ហើយ​អនុស្សាវរីយ៍​ ក៏​កើតឡើង​ដោយ​ការ​តាំងចិត្ត​ទាំងអស់​។

    – អ្នកមាន​សេចក្ដីសុខ​ដែល​បាន​ប្រើ​ពេលវេលា​រួមគ្នា​មិន​អី​ទេ​ បើ​អ្នក​នឹង​មាន​មិត្តភក្តិ​ដែល​និយាយ​រញ៉ាំ​រញូវ​ច្រើន​ និង​ត្រូវ​រក្សា​សម្ពន្ធភាព​ឱ្យ​បាន​ស្តង់ដារ​កម្រិតខ្ពស់​បំផុត​។ មិន​អី​ទេ​ បើនឹង​សង្ឃឹម​ឱ្យ​មិត្តភក្តិ​ធ្វើតាម​ផែន​ការ​ផ្សេង​ៗដែល​បាន​រៀបចំ​ទុក​ តែបើ​អ្នកមាន​មិត្តភាព​ដែល​សាមញ្ញ​ៗក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ អ្នក​អាច​សង្កេតឃើញ​ថា​ ខ្លួនឯង​មាន​សេចក្ដីសុខ​ច្រើនឡើង​ខ្លាំង​ណាស់​ដែល​បាន​ប្រើ​ពេលវេលា​នៅជា​មួយ​គ្នា​។ អ្នក​ទាំង2នាក់​អាច​មិនបាន​ជួបគ្នា​ញឹកញាប់​ដូច​ដែល​ធ្លាប់​នឹក​សង្ឃឹមទុក​ ដូច្នេះ​នៅពេល​អ្នក​ទៅ​ញ៉ាំ​កាហ្វេ​ ឬធ្វើដំណើរ​កម្សាន្ត​ផ្សងព្រេង​ក្នុង​ថ្ងៃឈប់​សម្រាក​ អ្នក​នឹង​មាន​អារម្មណ៍​ជក់ចិត្ត​ជាមួយនឹង​គ្រប់​អំឡុង​ពេល​ និង​ការ​ចងចាំ​។ អ្នក​នឹង​បាន​រូបថត​ជាច្រើន​ដែល​អ្នក​អាចយ​កម​កមើល​នៅពេល​ក្រោយ​បាន​ ហើយ​អ្នក​ក៏​នឹង​បិទ​សំឡេង​រោ​ទិ៍​ទូរស័ព្ទ​របស់​អ្នក​ទៀតផង​ ដើម្បី​ឱ្យ​អ្នក​បាន​ប្រើ​ពេលវេលា​នោះ​ជាមួយ​មិត្តភក្តិ​យ៉ាង​ពេញ100​%។

    – អ្នក​នឹង​បាន​ជួប​ និង​ស្គាល់​សេចក្ដី​ស្រឡាញ់​ដែល​ប្រាសចាក​លក្ខខណ្ឌ​មិត្តភាព​ដែល​សាមញ្ញ​ គឺ​សម្ពន្ធភាព​ដែល​កើត​ពី​សេចក្ដី​ស្រឡាញ់​ដែល​ប្រាសចាក​លក្ខខណ្ឌ​ គ្មាន​សម្ពាធ​ ឬការ​នឹករំពឹង​អ្វី​ទាំងអស់​ តែ​ជា​សម្ពន្ធភាព​ដែល​ស្រស់​ស្អាត​ និង​មានតម្លៃ​បំផុត​។ អ្នក​នឹង​បាន​ឱកាស​គាំទ្រ​ ឬកោតសរសើរ​មនុស្សម្នាក់​ដោយ​មិន​នឹករំពឹង​ថា​ ស្ថានការណ៍​នឹង​ទៅជា​យ៉ាងណា​ មិនថា​មិត្ត​ជិតដិត​របស់​អ្នក​ស្ថិតនៅ​ទិសខាងលិច​ ឬរំលង​ពី​ផ្ទះ​របស់​អ្នក​ឆ្ងាយ​ប៉ុនណា​ឡើយ​។ អ្នកដឹង​ថា​ អ្នក​នឹង​ស្ថិតនៅ​ក្បែរ​ពួកគេ​ ហើយ​ពួកគេ​ក៏​នឹង​ស្ថិត​នៅ​ក្បែរ​អ្នក​ដូចគ្នា​។ ស្ដាប់​ទៅ​ ហាក់ដូចជា​កាន់​ជើង​ខ្លួនឯង​ តែ​អ្នកគ្រូ​ ឆវី​ ជឿ​ថា​ នេះ​គឺ​មិត្តភាព​ដែល​អ្នក​ត្រូវការ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ ទោះជា​ទង្វើ​ និង​អា​រម្ម​ណ៍​ផ្សេង​ៗ មើលទៅដូចជា​រាង​វីវក់​រញ៉េរញ៉ៃ​មែន​ តែ​មិត្តភាព​របស់​អ្នក​មិន​ចាំបាច់​ទៅជា​យ៉ាងនោះ​ឡើយ​៕