ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនូវក្តីរំពឹងជឿជាក់ថា នៅឆ្នាំ2019 នេះ អគ្គនាយកដ្ឋានពន្ធដារនឹងអាចប្រមូលចំណូលពន្ធសម្រេចលើសផែនការច្បាប់កំណត់ ក្នុងអត្រាមួយគួរជាទីពេញចិត្តសម្រាប់រាជរដ្ឋាភិបាល។ នេះបើតាមឯកឧត្តម គង់ វិបុល ថ្លែងសុន្ទរកថាបើកនៅក្នុងវេទិកាពន្ធ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុប(The European Chamber of Commerce (Eurocham)។
ការបង្ហាញជំនឿចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ រយៈពេល 10ខែ ឆ្នាំ2019 នេះសម្រេចបានលើសពីផែនការច្បាប់ ដោយក្នុងរយៈពេល 10ខែកន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានលើសផែនការពេញ 1ឆ្នាំ 5.06% ខណៈសល់រយៈពេល នៃការប្រមូលចំណូល 2ខែទៀត។
ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) ក្នុងជំនួបជាមួយវិស័យឯកជនធុរជន ពាណិជ្ជករក្នុងវេទិកាស្តីពីពន្ធដារ-សភាពាណិជ្ជកម្មអឺរ៉ុប បានមានប្រសាសន៍ថា៖“តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទរយៈពេល 10ខែ ឆ្នាំ2019 នេះ នឹងអាចសម្រេចលើសផែនការច្បាប់កំណត់ ក្នុងអត្រាមួយគួរជាទីពេញចិត្តសម្រាប់រាជរដ្ឋាភិបាល”។
រយៈពេល 10ខែ ឆ្នាំ2019 ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន9,616.83ប៊ីលានរៀល ឬស្មើនឹងប្រមាណជា 2,404.21លានដុល្លារអាមេរិក កើនឡើង 28.31% ស្មើនឹង 530,5លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ2018។ ចំណូលក្នុងរយៈពេល 10ខែនេះ គឺមានបរិមាណស្មើនឹង 105.06%នៃផែនការប្រមូលចំណូលប្រចាំឆ្នាំ2019 របស់អគ្គនាយកដ្ឋានពន្ធដារ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT។
ឯកឧត្តមបានមានប្រសាសន៍ថា កំណែទម្រង់ថ្មីជាច្រើនត្រូវបានអនុវត្តនៅឆ្នាំនេះ ដើម្បីធានាបាននូវដំណើរការបង់ពន្ធប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម ក៏បានចង្អុលបង្ហាញអំពីការអនុម័តប្រព័ន្ធឯកសារអេឡិចត្រូនិក ដែលរៀបចំការទូទាត់ដោយស្វ័យប្រវត្តិ។
ឯកឧត្តមបន្ថែមទៀតថា គិតត្រឹមពេលនេះ អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍនូវប្រព័ន្ធ និងកម្មវិធីចំនួន71 ដែលក្នុងនោះមានប្រព័ន្ធ E-VAT និង E-FILING។
តាមការគ្រោងទុក ក្នុងខែមករា ឆ្នាំ2020 នឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ដែលនឹងជួយសម្រួលដល់ការដាក់លិខិតប្រកាសពន្ធប្រចាំខែ ដោយអ្នកជាប់់ពន្ធអាចបញ្ចូលបញ្ជីទិញ-លក់ ព័ត៌មានពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើអត្ថប្រយោជន៍បន្ថែម និងពន្ធ-អាករផ្សេងៗតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារនឹងនៅតែបន្តការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលជាចក្ខុវិស័យរួម គឺនឹងកែប្រែរដ្ឋបាលសារពើពន្ធឱ្យទៅជារដ្ឋបាលសារពើពន្ធឌីជីថល ដែលផ្តល់នូវ E-Tax Service ល្អប្រសើរ និងងាយស្រួលសម្រាប់អ្នកជាប់ពន្ធ ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់សហគ្រាសទាំងអស់ឱ្យប្រើប្រាស់នូវប្រព័ន្ធថ្មីៗនេះ ដើម្បីទទួលបាននូវភាពងាយស្រួល ចំណេញពេលវេលា ក៏ដូចជាចូលរួមពង្រឹងអនុលោមភាពសារពើពន្ធទាំងអស់គ្នា ដែលជាការចូលរួមចំណែកក្នុងការពង្រឹងនូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field)។
ប្រព័ន្ធនេះនឹងកាត់បន្ថយពេលវេលា និងការលំបាកក្នុងការបំពេញលិខិតប្រកាសដោយដៃ ជំនួសដោយការបោះពុម្ពរបាយការណ៍ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ។ ចំពោះវិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី នឹងកំណត់ឱ្យបានច្បាស់លាស់អំពីវិធី ឬបែបផែននៃការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការប្រមូលពន្ធអាករនានា។
ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា៖ “ខ្ញុំនិងក្រុមការងារមានគោលបំណងដោះស្រាយកង្វល់ពីវិស័យឯកជនផងដែរ ដោយចង់ដោះស្រាយបញ្ហាទាំងអស់របស់ក្រុមហ៊ុនដោយស្មើភាព។ GDT គិតគូររាល់ការព្រួយបារម្ភ និងការកែលម្អបញ្ហានេះ គឺជាការផ្តោតអារម្មណ៍របស់យើង ហើយអនុក្រឹត្យថ្មីកំពុងដំណើរការ ដើម្បីដោះស្រាយកង្វល់ និងបញ្ហានានានៅក្នុងប្រព័ន្ធពន្ធ ហើយនឹងត្រូវប្រកាសជាផ្លូវការនៅឆ្នាំក្រោយ។
ឯកឧត្តមបានបញ្ជាក់ថា៖“ចាំបាច់ត្រូវមានការសន្ទនាគ្នាជាបន្តនៅក្នុងសភាពាណិជ្ជកម្ម និង GDTព្រោះថា រវាងសភាពាណិជ្ជកម្មអឺរ៉ុប និង GDT ការកែទម្រង់មិនបញ្ចប់សម្រាប់នាយកដ្ឋាន ឬប្រទេសនោះទេ ហើយវាក៏អនុវត្តចំពោះប្រទេសអភិវឌ្ឍន៍ផងដែរ។ទ្វាររបស់នាយកដ្ឋានពន្ធតែងតែបើកសម្រាប់ក្រុមហ៊ុនដែលចង់ពិភាក្សាអំពីបញ្ហាណាមួយជានិច្ច។ នាយកដ្ឋានពន្ធដារ គឺជាស្ថាប័នមានតម្លាភាព និងជំរុញឱ្យសមាជិកនៃវិស័យឯកជនត្រូវបំពេញកាតព្វកិច្ចពន្ធរបស់ពួកគេ”។
ឯកឧត្តមអគ្គនាយក បានបញ្ជាក់ទៀតថា តាមរយៈយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម2019-2023 អគ្គនាយកដ្ឋានពន្ធដារនឹងបន្តកែលម្អនូវគោលនយោបាយចាំបាច់មួយចំនួនក្នុងន័យធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ ខណៈដែលគោលដៅ នៃការប្រមូលចំណូលកំណត់ដោយច្បាប់ ត្រូវបានកើនឡើងពី 1ឆ្នាំទៅ 1ឆ្នាំ។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) បានមានប្រសាសន៍ថា៖“វិស័យឯកជនទទួលស្គាល់ពីសារៈសំខាន់នៃការអនុវត្តពន្ធ និងអត្ថប្រយោជន៍ និងស្ថិរភាពដែលការប្រមូលពន្ធបាននាំមក។ ពិសេសការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់អគ្គនាយកដ្ឋានពន្ធដារក្នុងការដោះស្រាយយ៉ាងសកម្ម រាល់បញ្ហាប្រឈម”។
លោក Arnaud Darc ក៏បានបន្តសរសើរការកែលម្អប្រព័ន្ធពន្ធរបស់ប្រទេសនូវសំណូមពរនានាក៏ដូចជាផ្តល់នូវការគាំទ្រដល់វិស័យឯកជនក្នុងការពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ក្នុងចំណោមសហគ្រាសទាំងឡាយ ទាំងសហគ្រាសអ្នកជាប់ពន្ធធំ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូចតាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តក្នុងរយៈពេល 7ឆ្នាំចុងក្រោយនេះ។
លោក Frank Viault តំណាងសហភាពអឺរ៉ុប (EU)ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖“ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រវេទិកាហិរញ្ញវត្ថុនេះ។ កម្ពុជា គឺជាប្រទេសមួយដែលមានស្នាដៃល្អជាងគេ ទាក់ទងនឹងការកៀរគរប្រាក់ចំណូលក្នុងស្រុក ហើយសមិទ្ធផលនេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ GDT”។
លោក Franck Viault បានកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធដារលើការងារនៃការធ្វើកំណែទម្រង់គោលនយោបាយសារពើពន្ធ និងទំនើបកម្មពន្ធដារ ឈានទៅសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាននៃការពង្រឹងការគ្រប់គ្រងប្រមូលពន្ធផ្ទៃក្នុង ដែលជានិន្នាការក្នុងតំបន់ និងសកលលោក គឺពន្ធផ្ទៃក្នុងនឹងដើរតួនាទីសំខាន់សម្រាប់ទ្រទ្រង់ចំណូលជាតិ។
លោក Franck Viault បានឱ្យដឹងថា សហភាពអឺរ៉ុបបានផ្តល់ជំនួយឥតសំណងនូវទឹកប្រាក់ប្រមាណ2,5លានអឺរ៉ូដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅឆ្នាំ2019ដើម្បីបង្កើនរចនាសម្ព័ន្ធដោយនិរន្តរភាពជាមួយរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនក្នុងសហភាពអឺរុបកំពុងប្រតិបត្តិការនៅកម្ពុជាប្រមាណ 400អាជីវកម្ម និងនិយោជិត 2ម៉ឺននាក់ នឹងជួយរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
ក្នុងរយៈពេល 3ឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានកំណើនចំណូលពន្ធក្នុងរង្វង់ 20%ក្នុង 1ឆ្នាំ ក្នុងនោះឆ្នាំ2016 បានជាង 1,5ពាន់លានដុល្លារ។ ឆ្នាំ2017 បានជាង 1,97 ពាន់លានដុល្លារ និងឆ្នាំ2018 បានជាង 2,19ពាន់លានដុល្លារ៕















លើសពីនេះទៀត គ្រាប់បាល់សរុបទាំង 3គ្រាប់របស់យុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ បានជាប់ជាគ្រាប់បាល់លឿនជាងគេបង្អស់ប្រចាំព្រឹត្តិការណ៏ស៊ីហ្គេមក្នុងរយៈពេល 60ឆ្នាំនេះទៀតផង។
ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22ឆ្នាំរបស់កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ4 ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 ឆ្នាំ2019 នៅប្រទេសហ្វីលីពីន ក្រោយចាញ់មីយ៉ាន់ម៉ា យ៉ាងគួរឱ្យសោកស្តាយបំផុតនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ទាត់ប៉េណាល់ទីកាត់សេចក្តី។ សរុបប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ ក្រុមបាលទាត់កម្ពុជាបានឆ្លងកាត់ 6ប្រកួត និងជាលទ្ធផល គឺទទួលបានការឈ្នះ2 ស្មើ2 និងចាញ់៕
សរុបលទ្ធផលចុងក្រោយ ក្រុមវៀតណាមទទួលបានមេដាយមាស ឥណ្ឌូនេស៊ីបានមេដាយប្រាក់ ខណៈដែលមីយ៉ានម៉ា បានមេដាយសំរិទ្ធ ចំណែកឯកម្ពុជាបានត្រឹមតំណែងជាក្រុមលេខ4 មិនបានទទួលមេដាយឡើយ។
គិតមកទល់នឹងពេលនេះ នេះគឺជាលើកទី2 ហើយសម្រាប់ក្រុមបាល់ទាត់របស់ប្រទេសវៀតណាម ដែលបានគ្រប់គ្រងមេដាយមាសប្រចាំព្រឹត្តការណ៍ស៊ីហ្គេមនេះ ក្រោយពីខកខានមេដាយនេះចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង នៅប្រទេសថៃ ក្នុងឆ្នាំ1959 ពោលគឺខកខានរយៈពេល 60ឆ្នាំគត់៕
តាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ថ្វីដ្បិតតែកម្ពុជាដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម លើកទី29 នៅប្រទេសម៉ាឡេស៊ី ឆ្នាំ2017 ក៏ពិតមែន ប៉ុន្តែមេដាយមាស4 នេះ គឺមិនទាន់ឆ្លើយតបបានទៅនឹងមហិច្ឆតារបស់យើង ដែលគ្រោងទុកថា នឹងដណ្តើមឲ្យបានមេដាយមាស 10គ្រឿងនោះទេ ដោយសារតែប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមួយចំនួនមិនបានទទួលមេដាយមាសឡើយ។ ការដាក់គោលដៅនេះ គឺដោយសារតែព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងបេសកកម្មដ៏ធំចម្បងរបស់ខ្លួនក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី32 ឆ្នាំ2023 ខាងមុខ ដោយកម្ពុជានៅសល់តែស៊ីហ្គេម លើកទី31 ឆ្នាំ2021 នៅប្រទេសវៀតណាមតែម្តងទៀតប៉ុណ្ណោះ គឺដល់ពេលការរៀបចំរបស់កម្ពុជាយើងហើយ។
ប្រភេទកីឡាដែលកម្ពុជាទទួលបានមេដាយឆ្នាំនេះ មានដូចជាគុន Arnis (ក្រុមគុនល្បុក្កតោ) កីឡាប៉េតង់ កីឡាតេក្វាន់ដូWT កីឡាជឺជីតស៊ូ កីឡាសីដក់ កីឡាប្រដាល់គុនខ្មែរ កីឡា Soft Tennis កីឡាចំបាប់ កីឡាប្រដាល់សកល និងកីឡាប្រដាល់ Kick Boxing៕


នេះបើតាមសម្តីរបស់ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រង កាលពី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នេះ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់ខ្លួនក្រោមប្រធានបទ “ ឆ្នាំនៃនវានុវត្តន៍ និងផលិតភាពការងារ” ដើម្បីបង្ហាញពីលទ្ធផលការងារដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ២០១៩ ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្ទាប់ ក៏ដូចជាឱកាសអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងក្រុមការងារ ដែលសម្រេចបានជោគជ័យកន្លងមក។ លោក គា បូរាណ បានលើកឡើងដូចនេះថា “នៅក្នុង ឆ្នាំ២០១៩ នេះ អេ អឹម ខេ បានផ្តល់ឥណទានជូនអតិថិជនមានការកើនឡើងប្រមាណជា១០% និងផលបត្រឥណទានមានកំណើនប្រមាណជា ៣០% បើប្រៀបនឹងឆ្នាំ២០១៨។ នេះជាសញ្ញាណជាវិជ្ជមាន ដែលបង្ហាញឲ្យឃើញថា អេ អឹម ខេ នៅតែបន្តទទួលបានការគាំទ្រ និងជឿជាក់កាន់តែខ្លាំងឡើងពីអតិថិជនរបស់ខ្លួន។
លោកប្រធាននាយកប្រតិបត្តិ បានបន្តទៀតថា “កំណើនសមតុល្យនៃប្រាក់កម្ចីនេះ ដោយសារតែ អេ អឹម ខេ ផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋរស់នៅតាមជនបទ និងបន្តអភិវឌ្ឍផលិតផលថ្មីៗដូចជា សេវាបង់រំលស់ និងកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម។” លោកបានបន្ថែមទៀតថា “ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យាទំនើប អេ អឹម ខេ បាន និងកំពុងតែវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាពិសេស សេវាធនាគារចល័ត ដែលយើងសង្ឃឹមថា នឹងដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។”
ក្នុងកិច្ចប្រជុំនេះដែរ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការអនុវត្តការងាររបស់បុគ្គលិកទំាងអស់ ដោយមិនគិតពីពេលវេលា និងការនឿយហត់ដើម្បីសម្រេចគោលដៅ និងភាពរីកចម្រើនរបស់ អេ អឹម ខេ រហូតដល់សព្វថ្ងៃនេះ ហើយលោកបានលើកទឹកចិត្តបុគ្គលិកទំាងអស់ឲ្យបន្តការខិតខំប្រឹងប្រែងសម្រាប់ឆ្នាំបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ពានរង្វាន់ផ្សេងៗដល់បុគ្គលិកភក្តីភាព បុគ្គលឆ្នើម និងសាខាឆ្នើម ដែលបានសម្រេចគោលដៅការងាររបស់ខ្លួនក្នុងឆ្នាំកន្លងទៅផងដែរ។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។





