Author: ធឿន មករា

  • ក្រុមហ៊ុន SpaceX ប្រកាស​បេសកកម្ម​ថ្មី នាំយក​មនុស្ស​ស្ម័គ្រចិត្ត 4នាក់ ទៅកាន់​លម្ហ​អវកាស

    ក្រុមហ៊ុន SpaceX ប្រកាស​បេសកកម្ម​ថ្មី នាំយក​មនុស្ស​ស្ម័គ្រចិត្ត 4នាក់ ទៅកាន់​លម្ហ​អវកាស

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​អវកាស​SpaceX បានប្រកាស​ឱ្យដឹងថា ពួកគេ​បាន​បង្កើត​បេសកកម្ម​មួយ ដែលមាន​ឈ្មោះថា Inspiration4 ដែលជា​បេសកកម្ម​ដំបូង​គេ​បំផុត​ក្នុង​ពិ​ព​ភ​លោក ដោយ​នឹងធ្វើ​ការនាំយក​ជន​ស៊ីវិល​ចំនួន 4រូប​ទៅកាន់​លម្ហ ដែល​មិន​ធ្លាប់មាន​វត្តមាន​អាវ​កាស​យានិក ទៅជា​មួយ​នោះទេ។

    បេសកកម្ម​នោះដែរ ត្រូវបាន SpaceX កំណត់​យក​ពេលវេលា នៃ​ការបើក​ដំណើរការ​នៅក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ2021 នេះ ចេញពី​មជ្ឈមណ្ឌល​លម្ហ​អវកាស Kennedy Space Center ។ ការនាំយក​ជន​ស៊ីវិល​ទាំង 4នាក់ ទៅកាន់​លម្ហ​អាកាស​នោះ គឺ​ត្រូវ​ប្រើប្រាស់​យាន​អាវ​កាស Crew Dragon ។

    អ្នកដឹកនាំ​ក្នុង​បេសកកម្ម​នោះ គឺ​លោក Jared Isaacman គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Shift 4 Payments ដើរតួ​ធ្វើជា​មេបញ្ជាការ ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់។ គាត់​នឹង​ក្លាយជា​ជន​ស៊ីវិល 1រូប​ក្នុងចំណោម 3រូប​ផ្សេងទៀត ដែល​នឹងធ្វើ​ដំណើរ​ទៅកាន់​លម្ហ ខណៈដែល​ជន​ស៊ីវិល​ទាំង 3នាក់​ទៀត​នោះ ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​ធ្វើតេស្ត ខាង​កាយសម្បទា​ជាច្រើន។

    បុគ្គល​ទាំង 4រូប ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​លម្ហ​នោះ គឺ​នឹង​ទទួលបាន​ការហ្វឹកហាត់​ជាមុន ពី SpaceX នូវ​មុខជំនាញសំខាន់ៗជាច្រើន ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុងការ​ដំណើរ​នោះ ដែល​រួមមាន​ទាំង​របៀប​ប្រើប្រាស់​យានអវកាស ក៏ដូចជា​របៀប​នៃ​ការឆ្លើយតប​បន្ទាន់​ផងដែរ។

    គោលបំណង នៃ​ក្នុង​បេសកកម្ម​ខាងលើ​នោះ គឺ​ដើម្បី​រៃអង្គាស​ថវិកា សម្រាប់​ផ្តល់ទៅឱ្យ​មន្ទីរពេទ្យ និង​កន្លែង​ស្រាវជ្រាវ ទាក់ទង​នឹង​ជំងឺ​របស់​កុមារ​មួយ ដែលមាន​ឈ្មោះថា St. Jude Children’s Research Hospital។

    លោក Jared Isaacman នឹង​បរិច្ចាគ 2កៅអី ដែល​នៅសល់ ទៅកាន់​ជន​ស៊ីវិល 2រូប​ទៀត។ កៅអី​នៅសល់​នេះ នឹង​ផ្តល់ឱកាស​យ៉ាង​បើកចំហ ទៅកាន់​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​បរិច្ចាគ ទៅ​មន្ទីរពេទ្យ​ខាងលើ​ដែរ ហើយ​កន្លែង​សម្រាប់​ម្នាក់ទៀត នឹង​ផ្តល់ជូន​ទៅឱ្យ​អតិថិជន​ចាស់ និង​ថ្មី នៃ​ជំនួញ​តាម​អ៊ី​ន​ធើ​ណិ​ត Shift4Shop របស់លោក Isaacman សម្រាប់​កន្លែង​មួយ​ចុងក្រោយ ដែល​នៅសល់​នោះ គឺ​នឹងត្រូវ​ផ្តល់​ឱ្យទៅ ឯកអគ្គរដ្ឋទូត​នៃ​មន្ទីរពេទ្យ​ខាងលើ។

    សូម​ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​អវកាស SpaceX បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ ដែល​ជោគជ័យ​លើ​ការបាញ់​បង្ហោះ​រ៉ុក្កែត ចូលទៅ​ស្ថានីយ​អវកាស​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​អាច​ផលិត​បាន​យានអវកាស អាចធ្វើ​ដំណើរ​ទៅកាន់​លម្ហ ដែល​អាច​វិល​ត្រឡប់មក​ផែនដី​បាន៕

  • ក្រុមហ៊ុន Elon Musk  ធ្វើតេស្ត​ជោគជ័យ​លើ​សត្វ​ស្វា គម្រោង​បន្ទះ​ឈី​ប ជាមួយនឹង​ខ្សែ​អេឡិចត្រូត

    ក្រុមហ៊ុន Elon Musk  ធ្វើតេស្ត​ជោគជ័យ​លើ​សត្វ​ស្វា គម្រោង​បន្ទះ​ឈី​ប ជាមួយនឹង​ខ្សែ​អេឡិចត្រូត

    កាលពី​ថ្ងៃទី31 ខែមករា ឆ្នាំ2021 គម្រោង Neuralink របស់លោក​Elon Musk ទទួលបាន​ជោគជ័យ ក្នុងការ​សាកល្បង​ដាំ​បន្ទះ​ឈី​ប​ក្នុង​ខួរក្បាល​សត្វ​ស្វា ដែល​អាច​អនុញ្ញាតឱ្យ​សត្វ​ស្វា​នោះ មាន​សមត្ថភាព ចេះ​លេង​ហ្គេម PingPong តាមរយៈ​ខួរក្បាល​របស់​វា។ នេះ​ជា​ជោគជ័យ​លើកដំបូង​ហើយ ក្នុងការ​ធ្វើតេស្ត និង​ជា​ជំហាន​ថ្មី​មួយទៀត​ក្នុងការ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត។

    ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ណឺរ៉ូន កំពុង​សិក្សា និង​ធ្វើតេស្ត​សាកល្បង Neuralink ដែលជា​ឧបករណ៍​បង្កប់​ក្នុង​លលា​ដ៏​ក្បាល ដែល​រួមមាន​បន្ទះ​ឈី​ប​ជាមួយនឹង​ខ្សែ​អេឡិចត្រូតតូចៗ ដែលមាន​សមត្ថភាព​អាច​ភ្ញោ​ច​ណឺរ៉ូន នៅក្នុង​ខួរក្បាល​របស់​មនុ​ស្សបាន។

    ភាពជោគជ័យ​នៃ​ដំណើរការ​គម្រោង​នេះ នៅ​ថ្ងៃ​អនាគត អាចជួយ​ដល់​មនុស្ស​ដែលមាន​បញ្ហា​ឃាង​សរសៃប្រសាទ​បាន ដូចជា បាត់​ការចងចាំ ថ្លង់ ពិការភ្នែក ខ្វិន បាក់​ទឹកចិត្ត ដេក​មិន​លក់ ឈឺចាប់​រ៉ាំរ៉ៃ ប្រកាច់ ថប់​អារម្មណ៍ បញ្ហា​ញៀន​នឹង​អ្វីមួយ ដាច់​សរសៃឈាម​ខួរក្បាល ឬ​បញ្ហា​ខូច​ខួរក្បាល ជាដើម៕

  • កម្មវិធីសិក្ខាសាលារបស់អង្គការជំហានដំបូងកម្ពុជា សម្រាប់អ្នកសារព័ត៌មាន និងបុគ្គលិកដែលមានឥទ្ធិពលតាមបណ្តាញសង្គម ស្តីពី “ការរំលោភបំពានផ្លូវភេទលើកុមារានៅកម្ពុជា”

    កម្មវិធីសិក្ខាសាលារបស់អង្គការជំហានដំបូងកម្ពុជា សម្រាប់អ្នកសារព័ត៌មាន និងបុគ្គលិកដែលមានឥទ្ធិពលតាមបណ្តាញសង្គម ស្តីពី “ការរំលោភបំពានផ្លូវភេទលើកុមារានៅកម្ពុជា”

    កាលពីថ្ងៃទី22 ខែមករា ឆ្នាំ2021កន្លងទៅនេះ អង្គការជំហានដំបូងកម្ពុជា បានរៀបចំនូវសិក្ខាសាលាមួយ ស្តីពី “ការរំលោភបំពានផ្លូវភេទលើកុមារានៅកម្ពុជា” ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានកម្ពុជាជាច្រើនស្ថាប័ន ដើម្បីស្វែងយល់ពីបញ្ហាដែលបានកើតមាននៅក្នុងសង្គមខ្មែរយើងជាយូរណាស់មកហើយ តែបែរជាត្រូវបានមនុស្សទូទៅគិតថាវាជារឿងមិនសំខាន់ ឬគិតថារឿងនេះជារឿងធម្មតា មិនមែនជាបញ្ហាសម្រាប់សង្គមជាតិ តែផ្ទុយទៅវិញបញ្ហារំលោភបំពានផ្លូវភេទលើកុមារា គឺបានចោទមានឡើង និងបង្កឱ្យមានបញ្ហាផ្សេងៗជាច្រើននៅក្នុងសង្គមរបស់យើង។

    នៅក្នុងសិក្ខាសាលានេះផងដែរ អង្គការជំហានដំបូងកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ និងចែករំលែកចំណេះដឹងជាច្រើនស្តីពីគោលការណ៍របស់អង្គការជំហានដំបូងកម្ពុជាក្នុងការជួយកុមារនៅក្នុងប្រទេសកម្ពុជា ទាំងកុមារា និងកុមារី តែដោយសារតែអង្គការមើលឃើញពីកង្វះខាត និងការមើលរំលងបញ្ហាដែលតែងតែកើតមានចំពោះកុមារា ទើបអង្គការជំហានដំបូងកម្ពុជា បានបង្កើតឡើងនូវគម្រោងមួយឡើង ដើម្បីជួយគាំទ្រជាពិសេសដល់កុមារានៅកម្ពុជា ដែលជួបនឹងបញ្ហារំលោភបំពានផ្លូវភេទ និងមានអកប្បកិរិយាផ្លូវភេទបែបគ្រោះថ្នាក់ ទាំងការផ្តល់សេវាសង្គមផ្ទាល់ទៅដល់កុមាររងគ្រោះ ផ្តល់នូវចំណេះដឹង និងសមត្ថភាពដល់កុមារ ការពារកុមារតាមរយៈការផ្តល់នូវវគ្គសិក្ខាសាលា បង្រៀន និងប្រាប់ដល់កុមារ ដើម្បីការពារខ្លួន និងប្រយ័ត្នខ្លួនជាមុន។

    ក្នុងនោះ អង្គការជំហានដំបូងកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ផ្តោតលើកុមារដែលងាយរងគ្រោះក្នុងការរំលោភបំពានផ្លូវភេទផងដែរ ដែលមានដូចតទៅ៖

    ហេតុអ្វីកុមារពិការងាយរងនូវការរំលោភបំពានផ្លូវភេទជាងកុមារដទៃ?

    ទោះបីជាស្ថិតិមិនសូវបង្ហាញពីប្រធានបទនៃការរំលោភបំពានផ្លូវភេទកុមារក្តី ក៏យើងដឹងថា យ៉ាងហោចណាស់ កុមារ ៥% បានក្លាយជាជនរងគ្រោះពីការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ផ្ទុយពីការគិត ជាទូទៅ ក្មេងប្រុសងាយនឹងក្លាយជាជនរងគ្រោះពីការរំលោភបំពានផ្លូវភេទជាងក្មេងស្រី ហើយគេប៉ាន់ស្មានថាកុមារពិការងាយរងគ្រោះជាងកុមារដទៃទៀតចំនួនបីដង។

    កុមារពិការពិតជាប្រឈមនឹង “ទ្វេគ្រោះ” ពួកគេងាយរងគ្រោះ និងទទួលបានការការពារតិចជាងកុមារដទៃទៀត ពិការភាពរបស់ពួកគេអាចជាពិការភាពផ្នែករាងកាយ និងបញ្ញា។ ម្យ៉ាងវិញទៀត កម្រិតនៃការការពារខាងក្រៅ និងខ្លួនឯង គឺមានកម្រិតទាបជាងកុមារដទៃទៀត។ តើវាកើតឡើងយ៉ាងដូចម្តេច?

    ជាដំបូង កុមារពិការយល់ដឹងតិចតួចពីហានិភ័យ ហើយនៅពេលដែលជនល្មើសរំលោភបំពានពួកគេ ខ្លួនឯងមិនដឹងថាកំពុងមានអ្វីកើតឡើងឡើយ។ ក្នុងករណីភាគច្រើន កុមារដែលមានពិការភាពផ្នែកបញ្ញា គឺមិនអាចតតាំង ឬនិយាយថាទេចំពោះជនល្មើសនោះទេ។ នៅពេលមានករណីរំលោភកើតឡើងជាក់ស្តែង ពួកគេមិនដឹងថា ខ្លួនឯងត្រូវបានគេរំលោភបំពានឡើយ ហើយពួកគេនៅតែទ្រាំលាក់ទុកនូវទង្វើខុសឆ្គង និងអំពើខុសច្បាប់ទាំងនេះនៅក្នុងចិត្តរបស់ពួកគេ។ ក្នុងករណីជាច្រើន កុមារពិការមិនអាចនិយាយរៀបរាប់ពីអ្វីដែលបានកើតឡើងចំពោះពួកគេទេ។ ជាធម្មតាពួកគេបង្ហាញពីសមត្ថភាពទន់ខ្សោយក្នុងការចែករំលែកអារម្មណ៍ និងបទពិសោធន៍របស់ពួកគេ។ លើសពីនេះទៀត ទោះបីជាពួកគេអាចធ្វើបានក៏ដោយ ប៉ុន្តែដោយសារតែពិការភាព បានធ្វើឱ្យការរាយការណ៍របស់ពួកគេមិនសូវទទួលបានការចាប់អារម្មណ៍ ហើយមនុស្សភាគច្រើនមិនជឿពួកគេនោះទេ។ ដោយសារតែការរាយការណ៍របស់ពួកគេមិនសូវមានការចាប់អារម្មណ៍ដូចកុមារដទៃទៀត វាធ្វើឱ្យកុមារពិការទទួលបានសេវាព្យាបាល និងសេវាគាំទ្រតិចតួច ដែលសេវាទាំងនេះគឺជាតម្រូវការចាំបាច់នៅក្នុងដំណើរការនៃការជាសៈស្បើយឡើងវិញរបស់ពួកគេ។

    ហេតុផលសំខាន់មួយទៀត ថាតើហេតុអ្វីបានកុមារពិការងាយរងគ្រោះពីការរំលោភបំពានផ្លូវភេទនោះគឺថា ជារឿយៗ ពួកគេមិនបានទទួលការអប់រំចំណេះដឹងផ្នែកផ្លូវភេទ។ ជាទូទៅ​គេគិតថា កុមារពិការនឹងមិនអាចដឹកនាំជីវិតផ្លូវភេទបែបឯករាជ្យ ឬមានទំនាក់ទំនងដោយសេរីជាមួយមិត្តភក្តិរបស់ពួកគេបានទេ។ លើសពី នេះទៀត ដោយសារតែសមត្ថភាពទន់ខ្សោយរបស់ពួកគេក្នុងការទំនាក់ទំនងជាមួយពិភពលោកនេះហើយ ដែលធ្វើឱ្យកុមារពិការលាក់បំពួនខ្លួនឯង និងបាត់បង់ឱកាសក្នុងដំណើរការកិច្ចការពារកុមារ។ ពួកគេក៏មានហានិភ័យបន្ថែមទៀត ដោយសារពួកគេប្រឈមនឹងការដាក់ឱ្យ​រស់នៅដាច់​​ដោយឡែកពីក្រុមគ្រួសារពួកគេ ឬដាក់ឱ្យស្នាក់នៅក្នុងកន្លែង​រស់នៅ​ជុំគ្នា ជាទីកន្លែងដែលពួកគេមានអ្នកថែទាំច្រើននាក់ ដែលអាចនាំឱ្យពួកគេប្រឈមនឹង “ភាពងាយរងគ្រោះថ្នាក់” ពីមជ្ឈដ្ឋានរស់នៅបែបនេះ។

    ជាញឹកញាប់ ជនល្មើសនៃអំពើហឹង្សាផ្លូវភេទស្វែងរកសញ្ញានៃការរំលោភបំពាន និងពិការភាពរបស់កុមារ។ ប្រសិនបើពួកគេនៅឃ្លាតឆ្ងាយពីក្រុមមិត្តភក្តិរបស់ពួកគេ ហើយបង្ហាញពីការលំបាកក្នុងការប្រាស្រ័យទាក់ទង និងមានព័ត៌មានតិចតួចពីការរំលោភបំពានពីមនុស្សវ័យធំ ហើយមិនដឹងថាត្រូវរាយការណ៍ទៅអ្នកណាអំពីការរំលោភបំពាន នោះមានន័យថា ពួកគេគឺជាគោលដៅសម្រាប់ជនល្មើសក្នុងការរំលោភបំពានផ្លូវភេទ។ លើសពីនេះទៀត កុមារពិការ និងកុមារដទៃទៀតដែលមានគំនិតអវិជ្ជមានចំពោះខ្លួនឯង ក៏អាចនឹងងាយរងទៅនឹងការអូសទាញ និងការបោកបញ្ឆោត “ល្បិចកល់” របស់ជនល្មើសផងដែរ។ ពួកគេងាយក្លាយជាជនរងគ្រោះនៃការអូសទាញ ដែលជាយុទ្ធសាស្រ្តជនល្មើសតែងតែប្រើ ដើម្បីទាក់ទាញជនរងគ្រោះ។

    យ៉ាងហោចណាស់ យើងមានភ័ស្តុតាងមួយចំនួនបង្ហាញថា ភាពក្រីក្រគឺជាកត្តាឈានមុខគេសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទ។ អ្នកស្រាវជ្រាវ និងអ្នកជំនាញនានាបានប្រើវាក្យស័ព្ទ “ការចំណាយបន្ថែមលើពិការភាព” ថាវាសំដៅដល់ស្ថានភាពកុមារ ឬជនពិការដែល​ត្រូវ​ចំណាយការរស់នៅបន្ថែមជាងកុមារមិនមានពិការភាព។ ឧទាហរណ៍ ពួកគេត្រូវចំណាយច្រើនលើ​ថ្លៃពេទ្យ ព្រោះពួកគេនឹងត្រូវការឧបករណ៍ជំនួយកាន់តែច្រើន (រទេះរុញ ឧបករណ៍ជំនួយសម្រាប់ស្តាប់…។ល។) ឬជំនួយផ្ទាល់ខ្លួនដទៃទៀត។

     

    សរុបសេចក្ដីមក កុមារពិការគឺងាយរងការរំលោភបំពានផ្លូវភេទខ្លាំងណាស់ ព្រោះពួកគេមានសមត្ថភាពទន់ខ្សោយក្នុងការវិភាគស្ថានភាព និងការប្រើប្រាស់យុទ្ធសាស្ត្រការពារខ្លួន ហើយការរាយការណ៍របស់ពួកគេមិនទទួលបានការយកចិត្តដាក់។ ពួកគេត្រូវបានផាត់​ចេញពីយុទ្ធសាស្ត្រកិច្ចការពារកុមារ និងការទប់ស្កាត់តាមបែបប្រពៃណី ហើយពួកគេងាយនឹងរស់នៅក្នុងស្ថានភាពមិនល្អ ដែលបង្កើនភាពងាយរងគ្រោះទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទ។

    សម្រាប់ហេតុផលទាំងអស់នេះ ធនធាន និងកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីធ្វើការជាមួយកុមារពិការ គឺមានលក្ខណៈចាំបាច់បំផុត។ នៅប្រទេសកម្ពុជា ការយល់ដឹងជុំវិញបញ្ហាពិការភាពផ្នែកបញ្ញាកំពុងតែរីកសាយភាយ ដែលយើងសង្ឃឹមថានឹងជួយបង្កើនកិច្ចការពារ និងសុខុមាលភាពរបស់កុមារពិការកម្ពុជាទាំងអស់៕

  • ថ្មី​បំផុត! Xiaomi ផលិត​បាន​ឆ្នាំង​សាក Mi Air សាក​ថ្ម​ទូរស័ព្ទ ពី​ចម្ងាយ​ដោយ Remote Charging

    ថ្មី​បំផុត! Xiaomi ផលិត​បាន​ឆ្នាំង​សាក Mi Air សាក​ថ្ម​ទូរស័ព្ទ ពី​ចម្ងាយ​ដោយ Remote Charging

    កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លងទៅ ក្រុមហ៊ុន Xiaomi បានបង្ហាញ​ពិភពលោក ឱ្យ​ភ្ញាក់ផ្អើល​នឹង​ការរកឃើញ​ថ្មី​បំផុត​មួយ គឺ​ផលិតផល​ឆ្នាំង​សាក​ស្មា​ត​ហ្វូ​ន កម្រិត​ខ្ពស់ ដែល​មិន​ធ្លាប់មាន​ពីមុន ដែលមាន​ឈ្មោះថា Mi Air Charge។

    បច្ចេកវិទ្យា​បំពាក់​លើ​ឆ្នាំង​សាក​ថ្មី​នេះ អាចឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​ថ្ម​ទូរស័ព្ទ​ពី​ចម្ងាយ បាន​រហូតដល់​ទៅ 4ម៉ែត្រ ហើយ​ទូរស័ព្ទនីមួយៗ នឹង​ទទួលបាន​កម្លាំង​សាក 5W។ កម្លាំង​សាក​មាន​ត្រឹមតែ 5W វា​មិនអាច​បញ្ចូល​ថ្ម​បាន​លឿន​នោះទេ បើ​យើង​ប្រៀបធៀប​ទៅនឹង​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​តាមរយៈ​ខ្សែ ប៉ុន្តែ​វា​ក៏​មិនយឺត​ពេក​ដែរ។

    ក្រុមហ៊ុន Xiaomi ក៏បាន​ប្រកាស​ដែរ​ថា នេះ គឺ​មិនមែនជា​ការស្រមើស្រមៃ​នោះទេ បច្ចេកវិទ្យា​នេះ​នឹងមាន​ដាក់ឱ្យ​ប្រើប្រាស់ នៅក្នុង​ពេលអនាគតឆាប់ៗនេះឯង។

    ជាងនេះទៅទៀត​ក្រុមហ៊ុន ក៏មាន​បំណង​ធ្វើឱ្យ​ឧបករណ៍​សាក​ថ្ម​នេះ អាច​ប្រើ​បាន​ជាមួយនឹង​នាឡិកា​វៃឆ្លាត និង Speaker បាន​ទៀតផង។

    សូម​ជម្រាបជូន​ផងដែរ​ថា Xiaomi តែងតែ​នាំយក​បច្ចេកវិទ្យា​សាក​ថ្ម​កម្រិតខ្ពស់ៗ ទៅ​បំពាក់​លើ​ទូរស័ព្ទ​ឆ្លាត​វៃកំពូលៗរបស់ខ្លួន មិន​ថា​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន ដោយ​ប្រើ​ខ្សែ និង​មិន​ប្រើ​ខ្សែ​នោះទេ។ ឧទាហរណ៍​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ចុងក្រោយបង្អស់ Mi 11 បំពាក់​មុខងារ​សាក​ថ្ម​ប្រើ​ខ្សែ​ដល់​ទៅ 55W និង​ឥត​ខ្សែ​ដល់​ទៅ 50W ទៀតផង៕

    ទស្សនា​វីដេអូ៖

  • Motorola អភិវឌ្ឍ​បាន​បច្ចេកវិទ្យា ឆ្នាំង​សាក​ទូរស័ព្ទ​ពី​ចម្ងាយ ដំណាលគ្នា​នឹង Xiaomi ដែរ

    Motorola អភិវឌ្ឍ​បាន​បច្ចេកវិទ្យា ឆ្នាំង​សាក​ទូរស័ព្ទ​ពី​ចម្ងាយ ដំណាលគ្នា​នឹង Xiaomi ដែរ

    កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន បច្ចេកវិទ្យា​ថ្មី​សន្លាង​មួយ ត្រូវបាន​ប្រកាស​ដាក់ចេញ ដំណាលគ្នា ដោយ​ក្រុមហ៊ុន2 គឺ Xiaomi និង Motorola នោះ​គឺ បច្ចេកវិទ្យា​ឆ្នាំង​សាក​ទូរស័ព្ទ​ពី​ចម្ងាយ។

    បើ​យោងតាម​ប្រភព​វីដេអូ​ខ្លី​មួយ ដែល​បាន​បង្ហោះ​ដោយ​លោក Chen Jin ជា​អ្នកគ្រប់គ្រង​ទូទៅ​ផ្នែក​ជំនួញ​ស្មា​ត​ហ្វូ​ន​របស់ Lenovo និង Motorola ប្រចាំ​ប្រទេស​ចិន គឺជា​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ថ្មី​របស់ Motorola ដែលមាន​ឈ្មោះថា Motorola One Hyper។

    បច្ចេកវិទ្យា Motorola One Hyper នេះ មាន​សមត្ថភាព​អាច​សាក​ថ្ម​ទៅឱ្យ​ទូរស័ព្ទ​ឆ្លាត​វៃ ក្នុង​រយៈ​ចម្ងាយ 1ម៉ែត្រ​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ ឬ​ឆ្នាំង​សាក​ឥត​ខ្សែ​អ្វី​ទាំងអស់  តែ​គេ​មិនទាន់​ដឹងថា តើ​វា​មាន​កម្លាំង​សាក​ប៉ុន្មាន​វ៉ា​ត់ និង​មិនទាន់​ដឹង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ នៃ​ការដាក់ឱ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា Motorola One Hyper នេះ​នៅឡើយ​ទេ។

    លើសពីនេះ​ទៀត Motorola បាន​សួរ​ទៅ​អ្នកគាំទ្រ របស់ខ្លួន​ថា តើ​ពួកគេ​ចង់ឃើញ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​នេះ បង្ហាញខ្លួន​នៅលើ​ទូរស័ព្ទ​ឆ្លាត​វៃ Motorola Edge ជំនាន់​ក្រោយ​ដែរឬទេ?

    សូម​ជម្រាបជូន​ដែរ​ថា បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ តាម​បៀ​ប​ថ្មី របស់ Motorola ខាងលើនេះ មាន​ទម្រង់​ដូចគ្នា​បេះបិទ ទៅនឹង Xiaomi ដែល​ប្រកាស​ចេញ Mi Air Charge ដែល​អាច​សាក​ថ្ម​បាន​ឆ្ងាយ​ជាង​ដល់ 4ម៉ែត្រ៕

    សូម​ទស្សនា​វីដេអូ៖

    https://www.youtube.com/watch?v=o63E0XjOH1A

  • កម្មវិធី​របស់​ចិន ជិត60 ដែល​រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​បិទ​លើក​មុន នឹង​បន្ត​បិទ​ជា​រៀង​ហូត

    កម្មវិធី​របស់​ចិន ជិត60 ដែល​រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​បិទ​លើក​មុន នឹង​បន្ត​បិទ​ជា​រៀង​ហូត

    ដូចដែល​យើងទាំងអស់គ្នា ធ្លាប់​បានដឹងហើយថា កាលពី​ប៉ុន្មាន​ខែ​មុន កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នក​អភិវឌ្ឍន៍​ចិន សរុប​ចំនួន 59កម្មវិធី ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា ប្រកាស​បិទ​បណ្ដោះអាសន្ន។ មកទល់ពេលនេះ ប្រទេស​ឥណ្ឌា បានប្រកាស​ម្ដងទៀត ដោយបាន​សម្រេច​ថា នឹង​បិទ​ចោល​ជា​រៀងរហូត​តែម្ដង។

    កម្មវិធី​ដែល​បិទ នាពេលថ្មីៗនេះ មានដូចជា TikTok, WeChat, Baidu, Alibaba, UC Browser, Xiaomi និង​សរុប​ទាំងអស់ ដែល​រដ្ឋាភិបាល​ឥណ្ឌា បារម្ភ​រឿង data security និង privacy នោះ ត្រូវបាន​បិទ​អស់ 250កម្មវិធី​មកហើយ។

    ការបិទ​នេះ មានន័យថា ក្រុមហ៊ុន​ចិន​ដែល​បង្កើត​កម្មវិធី​ទាំងអស់នោះ លែងមាន​សិទ្ធិ អាច​ចរចា ស្នើសុំ​ការអនុគ្រោះ ឬ​ផ្លាស់ប្ដូរ​ទៅប្រើ​វិធីសាស្ដ្រ​ផ្សេង ដើម្បី​ចៀសវាង​ការហាមឃាត់​នេះ ដូច​កាលពី​លើក​មុន​បាន​ទៀតឡើយ។

    គួរ​ជម្រាបជូន​ដែរ​ថា រដ្ឋាភិបាល​ឥណ្ឌា ក៏​ធ្លាប់បាន​ផ្ដល់ឱកាស ឱ្យ​កម្មវិធី​ចិន​ទាំងអស់នោះ មក​ចូលខ្លួន​ធ្វើការ​ពន្យល់​ដោយ​ខ្លួនឯង ពី​ហេតុផលផ្សេងៗពាក់ព័ន្ធ​នឹង​ឯកជន​ភាព ដើម្បី​បញ្ជាក់ថា ខ្លួន​ពិតជា​មិនបាន​លួច​ទិន្នន័យ​ទាំង​នោះទេ ប៉ុន្ដែ​ចម្លើយ​ហាក់ដូចជា​មិន​រលូន និង​មិន​ពេញចិត្ត​ចំពោះ​ការឆ្លើយតប ទើបបានជា​រដ្ឋាភិបាល​ឥណ្ឌា ធ្វើការ​សម្រេចចិត្ត ហាមឃាត់​ជា​អចិន្ត្រៃយ៍​តែម្ដង៕

  • រថយន្ត Ford Territory 2021 ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ

    រថយន្ត Ford Territory 2021 ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ

    [ភ្នំពេញ – ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Territory 2021 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ​។

    កម្មវិធីនេះត្រូវបានបែងចែកជា 2 ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Territory 2021 នេះផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford ធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។

    សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford ផងដែរ។

    លោក Michael Breen នាយកប្រត្តិបត្តិប្រចាំក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory គឺជាសមាជិកថ្មីនៃត្រកូល Ford ដែលជារថយន្ត SUV ខ្នាតកណ្តាលដែលត្រូវបានរចនារូបរាងថ្មីស្រឡាង ការតម្លើង និងតេស្តសាកល្បងយ៉ាងម៉ត់ចត់ពីក្រុមអ្នកជំនាញបច្ចេកទេស Ford ដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការបើកបរថ្មីមិនធ្លាប់មានពីមុនមកជូនដល់អតិថិជន ហើយពួកយើងជឿជាក់ថារថយន្ត Ford Territory 2021 នឹងអាចបំពេញនូវតម្រូវរបស់អតិថិជនបានច្រើនក្នុងទីផ្សារប្រទេសកម្ពុជា។”

    លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ រថយន្ត SUV បានទទួលការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយទើបក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេចចិត្តនាំយករថយន្ត​ Ford Territory មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងការរចនាផ្ទៃខាងក្នុងធំទូលាយ ផ្នែកខាងក្រៅដ៏ទាក់ទាញ បច្ចេកវិទ្យាលើសគេគឺពិតជាអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជនក្នុងយុគសម័យថ្មីនេះ។”

    រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើការតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង 6.8 លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ។

    រថយន្ត Ford Territory 2021 ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន EcoBoost ជំនាន់ថ្មីទំហំ 1.5L ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M ។ ជាមួយនឹងប្រអប់លេខ 8 វគ្គអូតូជំនាន់ថ្មីដែលធ្វើអោយការបើកបរកាន់តែមានភាពរលូន និងចូលលេខបានល្អជាងមុន។មុខងារថ្មី 2 ដែលរថយន្ត Ford Territory 2021 មាននោះគឺប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងប៊ូតុង Sport Mode សម្រាប់អោយលោកអ្នកបើកបរនៅផ្លូវឆ្ងាយ និងមានល្បឿនលឿន។

    រថយន្ត Ford Territory 2021 បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយឈានមុខគេរបស់ Ford ដែលមានឈ្មោះថា Ford Co-Pilot 360TM ដែលក្នុងនោះរួមមានដូចជា៖

    • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (T) និងអក្សរ (P) (Active Park Assist System)
    • ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360o ដឺក្រេកម្រិតខ្ពស់ (High Definition 360 Degree Camera)
    • សេនស័រជំនួយចូលចតរហូតដល់ទៅ 12 គ្រាប់ (12 Sensors)
    • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System)
    • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
    • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
    • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
    • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
    • ប្រព័ន្ធហ្រ្វាំង ABS និងEBD (ABS and EBD)
    • ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
    • និងប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។

    រថយន្ត Ford Territory 2021 មានជម្រើសពណ៍ចំនួន 6សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ក្រហម ផ្ទៃមេឃ ទឹកមាស និងពណ៍គ្រាប់អំពិល៕

  • វីងម៉លណែនាំទីផ្សារអេឡិចត្រូនិចដល់អតិថិជនដើម្បីទិញទំនិញបានដោយសុវត្ថិភាព

    វីងម៉លណែនាំទីផ្សារអេឡិចត្រូនិចដល់អតិថិជនដើម្បីទិញទំនិញបានដោយសុវត្ថិភាព

    វីងម៉លបានកំពុងក្លាយជាទីផ្សារទំនិញតាមអនឡាញធំជាងគេនៅព្រះរាជាណាចក្រក្នុងការផ្តល់នូវបទពិសោធន៍ថ្មីនិងកាន់តែងាយស្រួល។

    ការ​ទិញទំនិញតាមអនឡាញដែលកំពុងកើនឡើងនេះ​ ភាគច្រើនត្រូវបានទទួលការគាំទ្រ​ដោយ​អ្នក​ទិញ​វ័យ​ក្មេង​ដែល​​កំពុងប្រើប្រាស់សេវាកម្មឌីជីថល ហើយពាណិជ្ជកម្មអេឡិចត្រូនិច​នឹងក្លាយជា​វិស័យ​មួយទៀតដែល​រះ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។

    លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអេឡិចត្រូនិចមាន​ប្រសាសន៍​ថា៖«ការទិញ​ទំនិញតាម​អ៊ិនធឺណេតជានិន្នាកាថ្មីមួយនៅកម្ពុជា។ យើងជឿជាក់ថា វីងម៉ល មាន​ឱកាស​​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ប្រជាជនគ្រប់រូបឲ្យពួកគេអាចកាត់បន្ថយភាពតានតឹង​ជាមួយ​បទ​ពិសោធន៍​ការទិញទំនិញ​នៅហាង​ដោយ​ផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរ ហើយពួកគេនឹងមានពេលវេលាកាន់​តែច្រើនជាមួយក្រុម​គ្រួសារនិងការងារ»។

    «អតិថិជនរបស់យើងមិនចាំបាច់ទៅហាងដោយផ្ទាល់ឬប្រើក្រដាសប្រាក់ទៀតឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែ​ប្រើម្រាមដៃចុចលើទូរស័ព្ទ នោះទំនិញទាំងអស់នឹងត្រូវបានដឹកជញ្ជូន​ដល់មាត់ទ្វាររបស់​ពួកគេយ៉ាងឆាប់​រហ័ស​»។

    ចាប់តាំងពី​បើកដំណើរការសាកល្បងនៅខែតុលាឆ្នាំមុន មកដល់ពេលនេះ វីងម៉ល មានហាងល្បីៗ​ប្រមាណ​១០០០​កន្លែង​ដែលបានចូលរួមដាក់លក់ទំនិញរាប់ពាន់ប្រភេទដោយរួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿង​អេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និងទំនិញជាច្រើនមុខផ្សេងទៀត។

    លើសពីនេះទៅទៀត មានបុគ្គលិកដឹកជញ្ជូនចំនួន ៥០០នាក់ ត្រូវបានដាក់បញ្ចូលបន្ថែមជាមួយបុគ្គលិក វីងម៉ល ដើម្បីធានាថា រាល់ការកម្មង់ និងដឹកជញ្ជូនគឺរហ័សទា​​ន់ពេល ។

    លោក សាក់សាម បន្តថា៖​«គោលដៅរបស់យើងគឺផ្តល់សិទ្ធិអំណាចដល់​អាជីវករតូចៗអាចមាន​កន្លែងលក់​ផលិត​​ផល​​របស់ពួកគេ និងជួយពួកគេអាចទទួលបានអតិថិជនថ្មីៗ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ យើងនឹងមិនយក​តម្លៃ​ជើងសារ​ច្រើនហួសហេតុចំពោះហាងដៃគូយើងឡើយ។ វីងនឹងគិតកម្រៃតាមអត្រាធម្មតា និងកំរិតសមស្របមួយដើម្បីទ្រទ្រង់កិច្ចការខ្លួន ហើយយើងនឹងអនុញ្ញាតឲ្យហាងដៃគូអាជីវកម្មទាំងអស់​អាចមាន​ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ កម្មវិធីស្មាតហ្វូនវីង រាប់លានអ្នក»។

    អ្នកប្រើប្រាស់ទាំងអស់អាចធ្វើការកុម្ម៉ង់ដោយគ្រាន់តែចូរទៅក្នុងកម្មវិធីស្មានហ្វូនវីងបន្ទាប់មកជ្រើសរើស “វីងម៉ល” លោកអ្នកនឹងឃើញជម្រើសហាងរាប់រយ ហើយអាច​ធ្វើការបញ្ជា​ទិញបានយ៉ាងស្រួល។

    ដើម្បីជួយដៃគូពាណិជ្ជកម្មរបស់ខ្លួនឲ្យដំណើរការជាធម្មតាក្នុងអំឡុងពេលដ៏ពិបាកនេះ វីងម៉លត្រូវបានដាក់ឲ្យ​ដំណើរការនៅភ្នំពេញ ហើយអតិថិជននិងអាចរីករាយជាមួយការដឹកជញ្ជូនទំនិញទាំងអស់ដោយឥតគិតថ្លៃ។

    អ្នកទិញទំនិញតាមវីងម៉ល អាចសន្សំយកពិន្ទុ WingPoints ដែលជាការបន្ថែមជូនដ៏ពិសេស​របស់​ធនាគារឯកទេសវីង។ ដោយមានការបន្ថែមអត្ថប្រយោជន៍ អតិថិជនអាចសន្សំពិន្ទុ WingPoints​ រាល់ពេល​ទិញទំនិញជាធម្មតា បន្ទាប់មកពួកគេអាចប្រើពិន្ទុទាំងនោះប្តូរយកទំនិញជាច្រើនពីហាងដៃគូរបស់វីងម៉លបានយ៉ាងស្រួល។

    សម្រាប់អតិថិជនវីងដែលសន្សំបាន៥០០ពិន្ទុក្នុងមួយសប្តាហ៍ ពួកគេនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ​ iPhone 12 Pro មួយគ្រឿង ហើយអ្នកដែលសន្សំបាន៥០០០ពិន្ទុក្នុងមួយខែ ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿងផងដែរ។

    សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ចុះឈ្មោះចូលរួមជាមួយវីងម៉លអាចទាក់ទងមកលេខទូរស័ព្ទ+ 855 078 311 311៕

  • សន្សំនៅប្រាសាក់ បានលើសពីអត្រាការប្រាក់ខ្ពស់

    សន្សំនៅប្រាសាក់ បានលើសពីអត្រាការប្រាក់ខ្ពស់

    ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារ​ជាតិនៃកម្ពុជា ផ្ដល់សេវាប្រាក់បញ្ញើសន្សំ ជាមួយនឹងអត្រាការប្រាក់ខ្ពស់ និងអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការចាត់ចែងសាច់ប្រាក់ និងគ្រប់គ្រងចំណូលនិងចំណាយបានយ៉ាងងាយស្រួល ដោយអតិថិជនអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯងតាមរយៈ ម៉ាស៊ីនអេធីអឹម និង PRASAC Mobile Banking បានដោយងាយស្រួល លឿនរហ័ស និងសុវត្ថិភាព បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

    ​សូមបើកគណនីបញ្ញើសន្សំនៅប្រាសាក់ថ្ងៃនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងអត្ថប្រយោជន៍ជាច្រើន រួមមានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត និងការភ្ជាប់ PRASAC Mobile Banking ដែលអតិថិជនអាចធ្វើប្រតិបត្តិការ បង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃសិក្សា ផ្ទេរប្រាក់ ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ស្កេនទូទាត់តាម QR Code ទិញកាតទូរស័ព្ទ ពិនិត្យរបាយការណ៍និងសមតុល្យគណនី ដោយមិនគិតកម្រៃសេវា៕

  • ការមើលថែទាំស្បែកមុខ ដើម្បីទប់ទល់នឹងរដូវរងា

    ការមើលថែទាំស្បែកមុខ ដើម្បីទប់ទល់នឹងរដូវរងា

    រដូវរងា គឺជាអំឡុងពេលមួយ ដែលស្បែកមុខរបស់យើង ហាក់ដូចជាស្ងួត ដោយសារធាតុអាកាស និងខ្យល់ ដែលនឹងធ្វើឱ្យស្បែករបស់យើង ខ្វះសំណើម និងងាយបែកស្រកា ថ្ងៃនេះ យើងមានវិធីការ​មើលថែទាំស្បែកមុខ ក្នុងអំឡុងរដូវរងា មកជម្រាបជូននារីៗយើងដូចតទៅ៖

    “រឿងដំបូង គឺយើងត្រូវស្គាល់ពីលក្ខណៈស្បែកមុខរបស់យើងជាមុនសិន និងជ្រើសរើសប្រើផលិតផល ឱ្យត្រូវនឹងស្បែកមុខរបស់យើង”

    -ស្បែកស្ងួត ៈ ត្រូវប្រយ័ត្នប្រយែងក្នុងការមើលថែទាំស្បែក ចូរជ្រើសរើសប្រើឃ្រីម ដែលផ្តល់នូវសណើមដល់ស្បែកមុខ ចៀស​​វាងការ​ប្រើទឹកក្តៅឧណ្ហៗលាងមុខ។ ក្នុងអំឡុងពេលនេះ គួរតមប្រើ ថូននើរ៍ ជូតសម្អាតមុខសិន ព្រោះភាគច្រើនផលិតផលទាំងនោះ ​តែង​​មាន​ចំណែក​ផ្សំរបស់អាល់កុល ដែលអាចនឹងធ្វើឱ្យស្បែកមុខរបស់យើង កាន់តែស្ងួតខ្លាំងជាងមុនទៅទៀត។

    -ស្បែកឡើងខ្លាញ់ ឬស្បែកស្ងួតផង ឡើងខ្លាញ់ផង(ស្បែកចម្រុះ) ៈ សម្រាប់ស្បែកទាំង ២នេះ ក្នុងអំឡុងរដូវរងា មិនសូវជាមានបញ្ហា រឿងស្បែកមុខស្ងួត និងបែកស្រកាប៉ុន្មានទេ តែក៏មិនអាចប្រហែសបានដែរ។ យើងសូមណែនាំ ឱ្យជ្រើសរើសលាបឃ្រីមក្នុងបរិមាណឱ្យតិច ព្រោះស្បែកមុខយើងនឹងឡើងខ្លាញ់ច្រើន ជាពិសេសក្នុងកន្លែង ធី ហ្សូន(T zone) និងថែមទាំងជួយកាត់បន្ថយបញ្ហាការញ៉ុកណែនរបស់សារធាតុគីមី ដែលប្រើនោះ មិនឱ្យកើតមុននៅលើមុខផង។

    -ស្បែកងាយមានប្រតិកម្ម ៈ ជ្រើសរើសប្រើឃ្រីម ឬផលិតផលដែលមានសុវត្ថិភាព ​ មានសារធាតុគីមីតិច គ្មានឥទ្ធិពលខ្លាំងដល់កោសិកាស្បែក។​ ចៀសវាងផលិតផល ដែលមានចំណែកផ្សំរបស់អាល់កុល តែប្រើសាប៊ូប្រភេទខ្សោយៗលាងមុខ ក៏បាន។

    ជ្រើសរើសប្រើផលិតផល ដែលមានចំណែកផ្សំ របស់ម៉យស៍ជើរ៉ាយហ្ស៊ើរ៍ និងក្រោយពេលលាងមុខហើយ សូមណែនាំឱ្យជូតមុខឱ្យស្អាត និងដើម្បីកុំឱ្យស្បែកខ្វះសំណើម ចូរលាបឃ្រីមថែបំប៉នភ្លាម និងញ៉ាំទឹកឱ្យបានច្រើន តែប៉ុណ្ណឹងយើងល្មមអាចនឹងទប់ទល់ជាមួយរដូវរងាបានហើយ និងដែលសំខាន់ ចូរកុំភ្លេចលាបឃ្រីមការពារពន្លឺថ្ងៃផង៕