សម្រាប់ឆ្នាំថ្មីនេះ ឡារ៉ែន សូមណែនាំម៉ូដសក់បែបទាន់សម័យ ស្អាតប្លែកសម្រាប់ចូលរួមកម្មវិធីតូចធំវិញម្តង សូមប្រាប់ថា ម៉ូដសក់ទាំងនេះ គឺជាម៉ូដសក់ដ៏ពេញនិយមរបស់តារាបង្ហាញម៉ូដលំដាប់ពិភពលោកតែម្តងណា៎ចាស។ ដូច្នេះ សូមនារីៗទាំងអស់រីករាយជាមួយនឹងម៉ូដសក់ដ៏ទាន់សម័យទាំងអស់នេះ ហើយធ្វើការជ្រើសរើសលេងម៉ូដសក់ដែលអ្នកស្រឡាញ់ដូចតទៅ៕

Author: ធឿន មករា

ម៉ូដសក់ស្អាតៗទាន់សម័យបែបតារាបង្ហាញម៉ូដ

ប្រើប្រាស់ផលិតផលបុរាណខ្មែរ ជាការចូលរួមចំណែកយ៉ាងធំក្នុងការដោះស្រាយបញ្ហាបរិស្ថានពិភពលោក
បញ្ហាកាកសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាសកលដ៏ធំមួយដែលពិភពលោកកំពុងយកចិត្តទុកដាក់ ខណៈសំរាម និងកាកសំណល់ប្លាស្ទិកបានកើនឡើងកាន់តែច្រើន និងផ្តល់ផលប៉ះពាល់កាន់តែធំដល់ជីវិតមនុស្ស រួមទាំងជីវចម្រុះជាពិសេសសត្វនៅបាតសមុទ្រ។ ការកើនឡើងនៃកម្តៅផែនដី រួមទាំងការបំពុលបរិយាកាស សុទ្ធតែជាបញ្ហាសកលដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងអប់រំប្រជាជនឱ្យយកចិត្តទុកដាក់លើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ខណៈពេលដែលប្រទេសជាច្រើននៅតំបន់អាស៊ីបានចាប់ឃាត់បទល្មើសដឹកកាកសំណល់ប្លាស្ទិកបានជាច្រើនលានតោនក្នុង 1ឆ្នាំៗ។
នៅកម្ពុជា ដោយសារតែឥទ្ធពលនៃបញ្ហាបរិស្ថាន បានធ្វើឱ្យយើងទទួលរងនូវឥទ្ធិពលអាកាសធាតុក្តៅខ្លាំង រួមទាំងបញ្ហាជាច្រើនទៀតដែលប៉ះពាល់ដល់វិស័យទេសចរណ៍ រួមទាំងការរស់នៅរបស់ប្រជាជនទូទាំងប្រទេសដែលប្រកបរបរកសិកម្ម។ ហេតុនេះហើយទើបថ្មីៗនេះក្រសួងបរិស្ថានបានរៀបចំឱ្យមានយុទ្ធនាការក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក និងលើកទឹកចិត្តឱ្យមានការរឹតបន្តឹងការប្រើប្រាស់ថង់ប្លាស្ទិក ដោយការគិតប្រាក់បន្ថែមដល់អតិថិជនដែលប្រើប្រាស់ថង់នៅផ្សារទំនើបជាដើម។ ទន្ទឹមនឹងនេះ មានអ្នកវិទ្យាសាស្រ្តជាច្រើន ដែលក្នុងនោះរួមទាំងកូនខ្មែរមួយចំនួនផងដែរនោះ បានរុករកវិធីសាស្រ្តថ្មីៗដើម្បីធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយការផលិតថង់ចេញពីធម្មជាតិ រួមទាំងការប្រើប្រាស់បំពង់បឺតចេញពីដើមថ្នក់ទឹក និងកែវផលិតពីបំពង់ឫស្សីជាដើម។
ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន ថ្មីៗនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីកាត់បន្ថយសំរាម និងផលប៉ះពាល់ដល់បរិស្ថាន។ ឯកឧត្តមបញ្ចាក់ថា ថង់ប្លាស្ទិកត្រូវបានគេចាត់ទុកជាសារធាតុដែលបំពុលខ្លាំងដល់បរិស្ថាន ព្រោះវាត្រូវការពលវេលាច្រើនរយឆ្នាំដើម្បីកម្ទេច ឬរលាយនៅក្នុងដី។ វាបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សុខភាព និងបរិស្ថាន ដូចជាធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកនៅក្នុងទីក្រុងដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀង បាត់បង់សោភណភាពទីក្រុង និងនាំឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី រួម-ទាំងជីវចម្រុះជាច្រើនទៀតនៅក្នុងទន្លេទៀតផង។
ឯកឧត្តម នេត ភក្ត្រា បានមានប្រសាសន៍ថា៖ «សំណល់ប្លាស្ទិកជាជម្រកនៃភ្នាក់ងារចម្លងជំងឺ និងផ្ទុកសារធាតុគីមីពុល ដែលវាអាចជ្រាបចូលទៅក្នុងដី នាំឱ្យខូចគុណភាពដី និងទឹកថែមទៀតផង។ ក្រៅពីនេះ នៅពេលយើងប្រើប្រាស់វាជាមួយវត្ថុក្តៅៗ សារធាតុគីមីរបស់វាក៏បណ្តាលឱ្យប៉ះពាល់ដល់សុខភាពមនុស្សខ្លាំងផងដែរ»។
បច្ចុប្បន្ននេះនៅកម្ពុជាមានបរិមាណសំរាមប្រមាណជាង1ម៉ឺនតោនក្នុង1ថ្ងៃៗសម្រាប់ទីប្រជុំជន ដោយជាមធ្យមប្រជាជននៅក្នុងទីក្រុងធំៗបានបង្កើតសំរាមប្រមាណជា 1គីឡូក្រាមក្នុង 1ថ្ងៃ ខណៈប្រជាជននៅតាមតំបន់ជនបទត្រូវបានគេរកឃើញថា បានបង្កើតសំរាមប្រមាណជា 0.5 ឬកន្លះគីឡូក្រាមក្នុង 1ថ្ងៃ។ ជារួម ប្រសិនបើមើលពីបរិមាណសំរាមនៅកម្ពុជាដែលមានចំនួនរហូតដល់ទៅជិត 4លានតោនក្នុង 1ឆ្នាំៗនោះ ក្នុងចំណោមសំរាមជិត 4លានតោននេះមានសំណល់ប្លាស្ទិកប្រមាណ 800,000តោន ឬប្រហែលជា 20% នៃចំនួនសំរាមសរុប។ ចំពោះបញ្ហាការកែច្នៃ និងការដឹកជញ្ជូនទៅទីលានចាក់សំរាមនាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបញ្ជាក់ថា មានសំណល់ 56.9% ត្រូវបានយកទៅទីលានចាក់សំរាម ខណៈសំរាមត្រឹមតែ 20%ប៉ុណ្ណោះដែលត្រូវបានប្រមូលទិញសម្រាប់កែច្នៃឡើងវិញ និង 30%ផ្សេងទៀតត្រូវបានគេដុតចោល ឬបោះចោលមិនត្រឹមត្រូវ។ បញ្ហាទាំងអស់នេះត្រូវការការចូលរួមដោះស្រាយពីអាជ្ញាធរ និងពីប្រជាជននៅទូទាំងប្រទេសដើម្បីដោះស្រាយដោយការកាត់បន្ថយសំណល់ប្លាស្ទិក។
នៅក្នុងយន្តការនៃការដោះស្រាយនានា ក្រៅពីការទុកដាក់សំរាម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការងាកមកគាំទ្រផលិតផលខ្មែរដែលបង្កើតឡើងតាមបែបរបៀបប្រពៃណី អាចជាជម្រើសប្រកបដោយប្រសិទ្ធភាពខ្ពស់មួយ ដែលផ្តល់ផលចំណេញជាច្រើនសម្រាប់កម្ពុជា។ មុនមានថង់ប្លាស្ទិកសម្បូរហូរហៀរនៅក្នុងប្រទេស ប្រជាជនខ្មែរតែងនិយមប្រើប្រាស់ធម្មជាតិដើម្បីវេចខ្ចប់ ខណៈដែលដីនៅទូទាំងប្រទេស នៅមានសល់ច្រើនសម្រាប់ដាំដុះដំណាំទាំងអស់នោះ។ ស្លឹកចេក ស្លឹកឈូក ស្លឹកត្នោត និងស្លឹករុក្ខជាតិជាច្រើនប្រភេទទៀតដែលសុទ្ធតែជាធនធានកកើតឡើងវិញ និងអាចក្លាយជាឧបករណ៍វេចខ្ចប់ដ៏ល្អបំផុតសម្រាប់ប្រជាជន។ ក្រៅពីនេះយើងឃើញថា បើទោះបីជាមិនមានថង់ប្លាស្ទិកក៏ដោយ ក៏ការវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់បែបប្រពៃណីរបស់យើងមានភាពសម្បូរបែបតាំងពីបុរាណមកម្ល៉េះ។ មុនមានវត្តមានកញ្ច្រែងប្លាស្ទិក ខ្មែរយើងបានបង្កើតកញ្ច្រែង ឫស្សី កន្ត្រកផ្តៅ ថង់ក្រណាត់ រួមទាំងឧបករណ៍ជាច្រើនទៀតដែលអាចដាក់សម្ភារបានយ៉ាងគត់មត់ និងមាំទាំ និងថែមទាំងមិនប៉ះពាល់ដល់បរិស្ថានទៀតផង។ តែដោយសារតែបច្ចុប្បន្ននេះ ប្លាស្ទិកមានតម្លៃថោក ហើយងាយរកនៅក្នុងទីផ្សារផងនោះ ផលិតផលខ្មែរទាំងអស់នោះ ស្ទើរតែត្រូវបានគេបំភ្លេចចោល ដែលធ្វើឱ្យអ្នកកែច្នៃនានានៅតាមសហគមន៍ផលិតទាំងឡាយ លក់មិនដាច់ ក៏សម្រេចចិត្តបោះបង់របរច្នៃសម្ភារប្រើប្រាស់ពីធម្មជាតិនេះទៅធ្វើការចំណាកស្រុក ឬប្រកបរបរផ្សេងវិញ។ កត្តានេះបានធ្វើឱ្យយើងបាត់បង់របស់របរល្អៗដែលពិភពលោកកំពុងត្រូវការ ហើយងាកមកបំផ្លាញខ្លួនឯង។
ផ្ទុយមកវិញ ប្រសិនបើប្រជាជនខ្មែរជាច្រើនចាប់ផ្តើមផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក ឬងាកមកប្រើប្រាស់ផលិតផលកែច្នៃពីធម្មជាតិដែលជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុកឱ្យនោះវិញ យើងនឹងអាចចូលរួមចំណែកយ៉ាងច្រើនក្នុងការដោះស្រាយផលប៉ះពាល់ដល់បរិស្ថាន។ ចង់មិនចង់ ប្រសិនបើមានការគាំទ្រច្រើន ផលិតផលទាំងអស់នោះអាចនឹងត្រូវរៀបចំឡើងឱ្យមានស្តង់ដាខ្ពស់សម្រាប់ចែកចាយនៅក្នុងទីផ្សារ ឬអាចនាំចេញទៅកាន់ទីផ្សារពិភពលោកទៀតផង ព្រោះបច្ចុប្បន្ននេះប្រជាជននៅលោកខាងលិច ឬមនុស្សម្នាជាច្រើនបានចាប់ផ្តើមត្រូវការរបស់ប្រើប្រាស់ដែលផលិតចេញពីធម្មជាតិនេះកាន់តែច្រើនឡើង។ ហេតុនេះយើងគួរពិចារណាប្រើប្រាស់សម្ភារឧបករណ៍បែបបុរាណឡើងវិញ ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍជីវភាពគ្រួសារប្រជាជននៅតាមសហគមន៍ផង ចូលរួមផ្សព្វផ្សាយផលិតផលខ្មែរផង និងដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានផងដែរ៕

ក្រសួងការងារគ្រោងជំរុញ NTTI ឱ្យក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតបច្ចេកវិទ្យា
ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាផ្នែកមួយដ៏សំខាន់ដែលកម្ពុជាកំពុងត្រូវការ ហេតុនេះហើយទើបគ្រឹះស្ថានសិក្សារបស់រដ្ឋជាច្រើនត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលជំនាញទាំងអស់នេះ។ ក្នុងនោះ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញឱ្យវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ទទួលបានជោគជ័យលើការបង្កើតធនធានមនុស្សលើជំនាញសំខាន់ៗជាច្រើន។
ដោយមើលឃើញពីសារៈសំខាន់នៃគ្រឹះស្ថានសិក្សាដ៏សំខាន់នេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងដាក់ឱ្យវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មីៗដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានសិក្សា និងបង្កើតនវានុវត្តន៍សម្រាប់ចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម។
ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សកម្មភាពស្រាវជ្រាវដែលគ្រោងនឹងដាក់ឱ្យ NTTI អនុវត្តនេះ គឺលើវិស័យសំណង់ស៊ីវិល អគ្គិសនី និងព័ត៌មានវិទ្យា។ ជំនាញទាំងអស់នេះសុទ្ធតែជាជំនាញដែលមានសារៈសំខាន់សម្រាប់ការចូលរួមអភិវឌ្ឍប្រទេស និងសម្រាប់បម្រើឱ្យវិស័យជាច្រើនទាំងឧស្សាហកម្ម សិប្បកម្ម និងកសិកម្មជាដើម។
ឯកឧត្តមបានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងក្លាយជាកន្លែងផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធលើជំនាញជាច្រើនរវាងវិស័យឯកជន និងគ្រឹះស្ថានសាធារណៈនានានៅកម្ពុជា។ សកម្មភាពនេះ គឺធ្វើឡើងដើម្បីជំរុញឱ្យសិស្ស-និស្សិត ឬសិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង សម្រាប់ពង្រឹងសមត្ថភាពវិជ្ជាជីវៈមុនចេញទៅប្រកបការងារ ឬប្រកបអាជីវកម្មជាក់ស្តែងនៅក្នុងសង្គម។ បន្ថែមពីលើនេះ វាក៏ជាការបណ្តុះបណ្តាលដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី4 ដែលកំពុងទាមទារឱ្យមានគំនិតនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើននៅក្នុងពិភពលោក។
ឯកឧត្តម អុិត សំហេង បានមានប្រសាសន៍ថា៖ «ដើម្បីសម្រេចគោលដៅក្នុងការអប់រំប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ឆ្លើយតបជាមួយនឹងទីផ្សារការងារជាក់ស្តែងក្នុងយុគសម័យបច្ចេកវិទ្យានេះ ក្រសួងជំរុញឱ្យមានទំនើបកម្មដោយផ្ទាល់ទៅគ្រឹះស្ថានអប់រំទាំងអស់ដែលស្ថិតក្រោមចំណុះរបស់ក្រសួងការងារ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ដើម្បីឱ្យការអប់រំកាន់តែប្រសើរ យើងក៏ត្រូវការអ្នកបណ្តុះបណ្តាលពូកែផងដែរ ហេតុនេះបុគ្គលិក សាស្រ្តាចារ្យនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវខិតខំប្រឹងប្រែងស្រាវជ្រាវបន្ថែមខ្លួនឯងផង និងអប់រំបណ្តុះបណ្តាល រួមទាំងលើកទឹកចិត្តសិស្សឱ្យខិតខំសិក្សាផង។ ការធ្វើបែបនេះនឹងអាចធ្វើឱ្យគ្រឹះស្ថានអប់រំមួយនេះក្លាយជាស្ថាប័នបណ្តុះបណ្តាលនាំមុខគេផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមរំពឹងថា នៅទីនេះទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពបណ្តុះបណ្តាល និងសមត្ថភាពសិស្សនឹងមានការអភិវឌ្ឍកាន់តែខ្លាំងក្រោយការធ្វើទំនើបកម្ម។
ដើម្បីជាការជំរុញឱ្យសិស្ស-និស្សិតដែលភាគច្រើនជាយុវជនចាប់អារម្មណ៍សិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនៅកម្ពុជាទាំងបច្ចុប្បន្ន និងអនាគត ឯកឧត្តមស្នើដល់សាស្រ្តាចារ្យឱ្យខិតខំអភិវឌ្ឍធ្វើយ៉ាងណាឱ្យទាន់ដំណើរប្រែប្រួលរបស់បច្ចេកទេសពិភពលោក។
បន្ថែមពីលើនេះ យើងគួរព្យាយាមបញ្ចូលនូវបច្ចេកវិទ្យាទាំងឡាយណាដែលអាចនឹងមានតម្រូវការខ្ពស់នៅថ្ងៃអនាគត ដើម្បីធានាថាការសិក្សារបស់សិស្សនឹងមិនហួសតម្រូវការក្រោយពេលពួកគាត់បានបញ្ចប់ការសិក្សាឡើយ៕

ចង់មានទីក្រុងឆ្លាតវៃ លុះត្រាតែមានមនុស្សខ្លាំងទៅគ្រប់គ្រង
ទីក្រុងឆ្លាតវៃ (Smart City) ជាផ្នែកដ៏សំខាន់មួយដែលតំបន់នានាលើពិភពលោកកំពុងចាប់អារម្មណ៍ និងចង់បង្កើតឱ្យមាន ដោយក្នុងនោះរួមទាំងកម្ពុជាផង ក៏កំពុងមានការចាប់អារម្មណ៍ដែរ តែដើម្បីកែប្រែទីក្រុងនីមួយៗឱ្យក្លាយជាទីក្រុងឆ្លាតវៃបាននោះ លុះត្រាតែមានធនធានមនុស្សខ្លាំងទើបអាចធ្វើបានដោយជោគជ័យ។
ទីក្រុងឆ្លាតវៃទាមទារឱ្យមានការគ្រប់គ្រងប្រព័ន្ធនានាដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដោយក្នុងនោះប្រព័ន្ធរដ្ឋបាលក៏ត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីរៀបចំ ហើយហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិផងដែរដើម្បីគ្រប់គ្រង។ កាលពីពេលមុន ដើម្បីគ្រប់គ្រងគម្របលូ អំពូលភ្លើង ឬឧបករណ៍សាធារណៈនានា យើងត្រូវការមនុស្សដើម្បីដើរត្រួតពិនិត្យ និងស្រង់ស្ថិតិសម្រាប់ជួសជុលឡើងវិញ តែក្រោយមកដោយសារតែមានបច្ចេកវិទ្យា IOT (Internet Of Thing) ដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងទីក្រុងឆ្លាតវៃ វាបានធ្វើឱ្យការគ្រប់គ្រងទីក្រុងចំណេញពេលវេលាយ៉ាងច្រើន។ រាល់ហេដ្ឋារចនាសម្ព័ន្ធដែលមានបញ្ហា វានឹងបញ្ចូនទិន្នន័យភ្លាមៗមកកាន់អ្នកគ្រប់គ្រងប្រព័ន្ធទាំងអស់នោះ ដោយមិនចាំបាច់រង់ចាំមនុស្សទៅមើលនោះទេ ដែលហេតុនេះហើយទើបធ្វើឱ្យអ្នកគ្រប់គ្រង មានភាពងាយស្រួលក្នុងការចុះទៅជួសជុលបានភ្លាមៗ។
តាមរយៈវត្តមានបច្ចេកវិទ្យាទំនើបទាំងអស់នេះ ការគ្រប់គ្រងទីក្រុងនឹងមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពក្នុងការឆ្លើយតបជាមួយបញ្ហានានាដែលជាតម្រូវការរបស់ប្រជាជន។ ស្ទើរតែគ្រប់យ៉ាងសុទ្ធតែដំណើរការដោយបច្ចេកវិទ្យាទំនើប ដូចជា IOT និងបញ្ញាសិប្បនិម្មិត (AI ឬArtificial Intelligence)ជាដើម។ តែទោះជាយ៉ាងនេះក្តី បច្ចេកវិទ្យាទាំងអស់នេះសុទ្ធតែជាបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង ដែលវាក៏ទាមទារឱ្យមានមនុស្សខ្លាំង និងឆ្លាតវៃដើម្បីគ្រប់គ្រង បញ្ជា និងប្រើប្រាស់វាដែរ។
ក្នុងបាឋកថាស្តីពីទីក្រុងឆ្លាតវៃនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មានទីក្រុងឆ្លាតវៃ (Smart City) ចាំបាច់ត្រូវតែមានការអប់រំឆ្លាតវៃ (Smart Education) ព្រោះប្រសិនបើគ្មានធនធានមនុស្សខ្លាំងផ្នែកបច្ចេកវិទ្យាទៅគ្រប់គ្រងទេនោះ យើងនឹងមិនអាចដើរទាន់ពិភពលោកបានឡើយ ហើយបច្ចេកវិទ្យាទាំងអស់នោះក៏នឹងមិនអាចយកមកអនុវត្តបានល្អដែរ។ ហេតុនេះហើយ ទើបបច្ចុប្បន្ននេះយើងជំរុញឱ្យមានការសិក្សាតាមបែបសតវត្សរ៍ទី21 ដោយការផ្លាស់ប្តូរពីការរៀន និងបង្រៀនពីការមើលសៀវភៅសុទ្ធសាធ មកប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំនួយ។ បច្ចុប្បន្ននេះ ការសិក្សានៅក្នុងថ្នាក់ត្រូវបានប្រែក្លាយពីការរៀនដោយមើលសៀវភៅ ហើយថាតាម មកជារៀនដើម្បីពិភាក្សា ឬផ្នែកខ្លះបានក្លាយជាថ្នាក់រៀនឆ្លាតវៃ (Smart Classroom) ឬ (Flip Cassroom) ជាដើម។ មានន័យថា សិស្សមិនចាំបាច់មើលសៀវភៅច្រើននៅម៉ោងសិក្សានោះទេ តែគាត់ត្រូវមើលមេរៀនពីផ្ទះឱ្យហើយ ឬស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យាពីខាងក្រៅឱ្យហើយ មកដល់ថ្នាក់ គាត់គ្រាន់តែពិភាក្សា ឬសួរចំណុចខ្លះៗបន្ថែមដែលគាត់មិនទាន់យល់តែប៉ុណ្ណោះ។
ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ឱកាសសម្រាប់អភិវឌ្ឍន៍សមត្ថភាពរបស់សិស្ស-និស្សិតក៏កាន់តែមានច្រើន។ ឯកសារនានាមិនចាំបាច់លំបាកដើររកច្រើននោះទេ គឺគេដាក់បញ្ចូល (Upload) ទៅក្នុង Internet ឬទៅក្នុងប្រព័ន្ធតែម្តងដែលធ្វើឱ្យសិស្សងាយស្វែងយល់ និងទទួលបានព័ត៌មានកាន់តែច្រើន»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមទៀតថា ឥឡូវនេះកុំរៀនដោយគ្រាន់តែអានសៀវភៅមួយមុខ តែយើងអាចស្វែងយល់ផងដែរ តាមរយៈការស្តាប់ពីក្នុង YouTube ឬពីការស្រាវជ្រាវពីប្រភពខាងក្រៅជាដើម។ ជាឧទាហរណ៍ ប្រសិនបើយើងចង់ដឹងពីការរៀបចំទីក្រុងឆ្លាតវៃ (Smart City) យើងអាចបើកមើលវីដេអូដែលគេបង្ហាញលម្អិតពីធាតុផ្សំសំខាន់ៗនៃទីក្រុងឆ្លាតវៃ ហើយក្នុងនោះក៏មានផ្នែកជាច្រើនផ្សេងទៀតដែលយើងអាចស្វែងយល់បានទៀតផង។ ហេតុនេះក្រសួងអប់រំបានបង្កើតសាលាជំនាន់ថ្មី ដើម្បីជំរុញឱ្យសិស្សទទួលបានការសិក្សាបែបថ្មី ក្នុងគោលបំណងជំរុញឱ្យពួកគេមានសមត្ថភាពឆ្លើយតបជាមួយនឹងតម្រូវការនៅសតវត្សរ៍ទី21។ ការអប់រំបែបសតវត្សរ៍ទី21 គឺមិនត្រឹមតែបង្រៀនឱ្យចេះបច្ចេកវិទ្យាប៉ុណ្ណោះទេ តែក៏ជាការបង្រៀនឱ្យពួកគេចេះដោះស្រាយបញ្ហា ធ្វើការងារជាក្រុម និងបង្កើតអ្វីដែលថ្មីផងដែរ។ ជាក់ស្តែងថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុននានា ដូចជាក្រុមហ៊ុន ស្មាត ជាដើម ដើម្បីបណ្តុះបណ្តាលសិស្សរបស់យើងឱ្យចេះដោះស្រាយបញ្ហាដោយការបង្កើតកម្មវិធីទូរស័ព្ទ (App) ជាដើម ដើម្បីឱ្យពួកគេមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបានល្អនៅថ្ងៃអនាគត៕

កម្ពុជាកំពុងប្រឹងប្រែងគ្រប់គ្រងបញ្ហាបច្ចេកវិទ្យាដែលកើតចេញពីព័ត៌មានក្លែងក្លាយ និងការបញ្ឆេះកំហឹងក្នុងបណ្តាញសង្គម
ការប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កំពុងស្ថិតក្នុងចរន្ត2 ដំណាលគ្នា គឺចរន្តវិជ្ជមាន និងចរន្តអវិជ្ជមាន។ បើគិតពីចរន្តវិជ្ជមាន យើងឃើញថា បណ្តាញសង្គមបានចូលរួមឱ្យមានដំណោះស្រាយបញ្ហាជាច្រើនក្នុងសង្គម និងបានធ្វើឱ្យបញ្ហាដែលគេមិនយកចិត្តទុកដាក់បានក្លាយជាបញ្ហាដែលប្រជាជន រួមទាំងអាជ្ញាធរភាគច្រើនចាប់អារម្មណ៍។ ចរន្តនេះបានធ្វើឱ្យស្ថានភាពនៃការរស់នៅមានភាពល្អប្រសើរកាន់តែខ្លាំង តែទន្ទឹមនឹងនេះ បញ្ហាព័ត៌មានក្លែងក្លាយ ការញុះញង់ ការបញ្ចេញមតិដោយមិនបានពិចារណា រួមទាំងការដកស្រង់ប្រភពព័ត៌មានដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយយកមកផ្សព្វផ្សាយ បានបង្កើតជាស្ថានភាពអវិជ្ជមានកាន់តែច្រើនឡើង ដំណាលគ្នានឹងភាពវិជ្ជមានក៏រីកធំដូចគ្នាក្នុងពេលតែមួយ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មានបានស្នើឱ្យមន្ត្រីព័ត៌មានគ្រប់លំដាប់ថ្នាក់ត្រូវតែគ្រប់គ្រងបញ្ហាដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានហ្មត់ចត់។ បញ្ហាដែលភាគច្រើនកើតមានឡើងដែលបង្កបញ្ហាធ្ងន់ធ្ងរដល់សង្គម គឺបញ្ហាព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់បញ្ឆេះកំហឹងដល់សាធារណជន។ ឯកឧត្តមមានប្រសាសន៍ថា ការជេប្រមាថ ការបន្តុះបង្អាប់សង្គម និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា កំពុងក្លាយជាបញ្ហាពិភពលោក។ បច្ចុប្បន្ននេះ ប្រទេសជាច្រើនក៏កំពុងជួបប្រទះវិបត្តិដែលកើតចេញពីបច្ចេកវិទ្យានេះដែរ ដូចជាការលួចចូលគណនី (Hack)ដើម្បីបោកប្រាស់ បំផ្លាញឯកសារ ជំរិតទាប្រាក់ គំរាមកំហែង និងការបោកបញ្ឆោតជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ទៀតថា៖ «ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គឺតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌសកលលោក។ យើងត្រូវរួមគ្នាដើម្បិប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាដោយការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ»។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការចូលរួមដោះស្រាយតាមរយៈយន្តការទាំងអស់នេះ នឹងធ្វើឱ្យយើងទាំងអស់គ្នាធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពដើម្បីធានាពីសុវត្ថិភាព និងសេចក្តីសុខក្នុងការរស់នៅក្នុងយុគសម័យឌីជីថលនេះ។ ទោះជាយ៉ាងនេះក្តី ក៏យើងមើលឃើញផងដែរថា ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត។ វានឹងបង្កើតបានជាឱកាស និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ការផ្លាស់ប្តូរមតិ និងការវិវឌ្ឍនៃបច្ចេកវិទ្យាទំនើបសម្រាប់ជាយុទ្ធសាស្ត្រលើវិស័យព័ត៌មាននៅក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា ក្រៅពីយន្តការនៃកិច្ចសហការក្នុងវិស័យព័ត៌មានហើយនោះ នៅកម្ពុជា ក៏មាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាបទល្មើសបច្ចេកវិទ្យាដែលកំពុងកើតឡើងនៅក្នុងបណ្តាញសង្គម និងតាមរូបភាពជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងមានព័ត៌មានក្លែងក្លាយ ការបោកបញ្ឆោត និងការលួចចូលក្នុងគណនីបច្ចេកវិទ្យារបស់ប្រជាជនមានការកើនឡើងនេះ ស្ថាប័នខាងលើក៏បានបំបែកនូវសំណុំរឿងជាច្រើនដើម្បីយកជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដែរ ព្រោះបើទោះបីជាកម្ពុជាមិនទាន់មានច្បាប់ពិសេសដែលផ្តោតតែលើបច្ចេកវិទ្យាក៏ដោយ តែបទល្មើសជាច្រើនស្ថិតក្នុងលក្ខខណ្ឌដែលកំណត់ដោយក្រមព្រហ្មទណ្ឌ។ ហេតុនេះ សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សិទ្ធិបុគ្គល នៅក្នុងបណ្តាញបច្ចេកវិទ្យា ទោះក្នុងរូបភាពណាក៏ដោយ គឺសុទ្ធតែអាចប្រឈមនឹងផ្លូវច្បាប់ទាំងអស់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានរដ្ឋបាល និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Facebook ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក លោក Rafael Frankel បានថ្លែងថា បច្ចុប្បន្ននេះក្រុមហ៊ុន Facebook បានព្យាយាមបង្កើតស្តង់ដារួមមួយដើម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នាលើពិភពលោក តែក្រៅពីភាពងាយស្រួលក្នុងការទំនាក់ទំនង ក្រុមហ៊ុននេះក៏បង្កើតឱ្យមានជាស្តង់ដាសហគមន៍ដើម្បីការពារអ្នកប្រើប្រាស់ផងដែរ៕

នាយិកាវ័យក្មេង ទទួលបានជោគជ័យខ្លាំងនៅក្នុងជំនួញ ព្រមទាំងជីវិតផ្ទាល់ខ្លួនទៀត
ជាការពិតណាស់ វាមិនមែនជារឿងងាយស្រូលនោះទេដែលយើងអាចទទួលបានជោគជ័យនៅក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួនព្រោះមានមនុស្សមួយចំនួនតូចពួកគាត់ជោគជ័យតែមួយៗនោះទេ តែសំរាប់កកញ្ញាសាលីកាវិញ គឺនៅក្មេងខ្ចី តែគំនិតរកស៊ីរបស់កញ្ញាមិនបានក្មេងនោះទេ ពោលគឺកញ្ញាបានខិតខំរកស៊ីយ៉ាងខ្លាំងទើបទទួលបានជោគជ័យទាំងក្នុងជំនួញ និងជីវិតផ្ទាល់ខ្លួនបែបនេះ។
នាយិកាវ័យក្មេងម្នាក់នេះ បាននិយាយថាទម្រាំតែអាចដើរមកដល់ចំណុចនេះ មិនមែនជារឿងងាយទេ គឺកញ្ញាបានជួបនៅឧបសគ្គយ៉ាងខ្លាំង នឹងរឿងយ៉ាប់នៅក្នុងជីវិតជាច្រើន តែរឿងទាំងអស់នេះមិនមែនជាឧបសគ្គសំរាប់អ្នកដែលមានគោលដៅច្បាស់លាស់នៅក្នុងការរកស៊ីដូចជាកញ្ញានោះទេ។
កញ្ញាសាលីកា បានបន្តថាក្រុមហ៊ុន Ravy Salyka cosmetic Co.,LTD គឺទើបតែបើកធ្វើជំនួញនៅក្នុងរយៈពេល៦ខែនោះទេ តែមានតំណាងចែកចាយរហូតដល់ ២ម៉ឺននាក់ ហេតុនេះហើយទើបធ្វើអោយកញ្ញាសម្រេចចិត្តសម្ពោធក្រុមហ៊ុនជាផ្លូវការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានកម្មវិធីជួបជុំតំណាងចែកចាយធំៗប្រមាណ ៥០០នាក់ ហើយជាពិសេសក៏មានការលេងហ្គេមសប្បាយៗ នឹងមានការចាប់រង្វាន់ការដូរដ៏មានតម្លៃជាច្រើនសំរាប់តំណាងចែកចាយ និងមានការចែកជូននៅប័ណ្ណសរសើរជាច្រើនសំរាប់តំណាងចែកចាយដែលជាអ្នកលក់ឆ្នើមៗផងដែរហើយក្រុមហ៊ុនមួយនេះទើបតែបើកបានកន្លះឆ្នាំនោះទេ តែហាក់បីដូចជាមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងជំនួញអនឡាញ នឹងមានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យទាំងអស់។
កញ្ញាបានលើកឡើងថា សំរាប់ក្រុមហ៊ុនទើបតែមានផលិតផល ៣ មុខនោះទេ តែសំរាប់ផលិតផលទាំង ៣ នេះគឺកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ ព្រោះផលិតផលនោះមានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ នឹងមានការទទួលស្គាល់ចេញពីក្រសួង ហើយសុទ្ធសឹងតែជាផលិតផលដែលផ្សំពីធម្មជាតិពិតៗតែម្តង។ សំរាប់ផលិតផលទី១មានឈ្មោះថា ម៉ាស់យិនស៊ិន៖ជាម៉ាស់មុខដែលផ្សំចេញពីធម្មជាតិគឺមើមយិនស៊ិន និងសារធាតុសំខាន់ស្ទីមសែល ដែលមានអត្ថប្រយោជន៍ទៅដល់ស្បែកមុខជាខ្លាំង សំលាប់មេរោគ និងសារធាតុគីមី និងជួសជុលនិងព្យាបាលស្បែកមុខគ្រប់បញ្ហា ធ្វើអោយស្បែកតឹង បាត់ស្នាមជ្រាវជ្រួញ។
ផលិតផលទី ២ មានឈ្មោះថា សារ៉ូមថ្នាំផ្សិត ៖ ជាសារ៉ូមលាបមុខពេលយប់និងព្យាបាលក្រោមមភ្នែក ផ្សំពីស្ទីមសែល និង ថ្នាំជាង១០០របស់ប្រទេសជប៉ុន ថែមទាំងត្រាំជាមួយផ្សិតលីងជឺ ជាផ្សិតមានតម្លៃថ្លៃនៅជប៉ុន ដែលសារ៉ូមនេះ ជួយព្យាបាលរាល់បញ្ហាស្បែកមុខ និងក្រោមមភ្នែក មានមុខងារជួសជុលព្យាបាលថែរក្សា និងចិញ្ចឹមស្បែក ថែមទាំងបង្ហាប់ស្បែកមុខអោយតឹងណែន និង ភ្លឺរលោងង ផ្ដល់ខូឡាជេនអោយស្បែកមុខជាច្រើនអោយក្មេងជាងវ័យ និងព្យាបាលដក់ជ្រួញខ្មៅស្លក់កន្ទុយភ្នែក។

ផលិតផលទី ៣ មានឈ្មោះថាឡេយិនស៊ិន៖ ជាឡេវីតាមីនសុទ្ធគ្មានជាតិកាត់ ផ្សំពីខូឡាជេនផ្លាសនិង ស្ទីមសែល ចំរេញចេញពីមើមយិនស៊ិន ជួយព្យាបាលបញ្ហាស្បែកមុន អាច៍រុយអុជខ្មៅ ពិសេសគឺព្យាបាលសង្វារយូរឆ្នាំយ៉ាងណាក៏បាត់បានដែរ។

សូមបញ្ជាក់ផងដែលថា កញ្ញាសាលីកាមិនត្រឹមតែទទួលបានជោគជ័យទៅលើជំនួញនោះទេ គឺកញ្ញាទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងជីវិតផ្ទាល់ខ្លួនផងដែរ កញ្ញាបានភ្ជាប់ពាក្យជាមួយលោកប៉ូលីសស័ក្តិ ៤ កន្លះម្នាក់ នៅព្រឹកថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងថ្ងៃតែមួយជាមួយការសម្ពោធក្រុមហ៊ុនរបស់កញ្ញាដែលរឿងទាំង ២ នេះជាក្ដីស្រមៃ របស់មនុស្សស្រីគ្រប់គ្នា តែសំរាប់កញ្ញាអាចសំសម្រេចបានដោយជោគជ័យ ហើយក៏ជារឿងមួយដ៏គួរអោយសរសើរផងដែល ពោលគឺមានវ័យនៅក្មេងទេ តែទទួលជោគជ័យខ្លាំងទាំងរឿងជីវិតនិងមុខជំនួញរកស៊ីផងដែរ។


ថែម…នុ៎ះ…ថែម…! ក្រុមហ៊ុន សាមសុង ផ្តល់កាដូឆ្នាំថ្មីដ៏អស្ចារ្យ និងបញ្ចុះតម្លៃច្រើនអស់ស្ទះសម្រាប់ឆ្នាំថ្មី ២០២០ នេះ!
ភ្នំពេញថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៖ យ៉ាហ៊ី… ចុងឆ្នាំ២០១៩ ផ្តល់ជូនកម្មវិធីប្រូម៉ូសិនម៉ាចាស់ដៃហើយមិនអស់ចិត្តឥឡូវនេះក្រុមហ៊ុន សាមសុង មានការផ្តល់ជូនកាដូដ៏អស្ចារ្យ និងការបញ្ចុះតម្លៃកាន់តែពិសេស និងធំសម្បើមជាងមុនទៀតជូនអតិថិជនទាំងអស់ក្នុងឱកាសឆ្នាំថ្មី ២០២០ នេះ!
ឱ្យលឿនឡើងសម្រាប់អតិថិជន និងប្រជាជនកម្ពុជាដែលទន្ទឹងរង់ចាំឱកាសនៃការថែមជូន និងបញ្ចុះតម្លៃពិសេសពី ក្រុមហ៊ុន សាមសុង ពេលនេះបានមកដល់ហើយ! ដើម្បីអបអរសាទរក្នុងឱកាសឆ្នាំថ្មី ២០២០ នេះក្រុមហ៊ុន មានការបញ្ចុះតម្លៃយ៉ាងពិសេសជាមួយនឹងការថែមជូនកាដូដ៏អស្ចារ្យជូនអតិថិជនទាំងអស់សម្រាប់រាល់ការជាវស្មាតហ្វូនស៊េរី៖ Galaxy Note 10+ , Galaxy A50s, និង Galaxy A50!
ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែមករា ឆ្នំា ២០២០ នេះ អតិថិជនទាំងអស់នឹងទទួលបាន កាដូ និងការបញ្ជុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្លាមៗមិនធ្លាប់មានសម្រាប់រាល់ការជាវផលិតផលដូចខាងក្រោម៖* ទិញ Samsung Galaxy Note 10 | 10+ + ថែមជូន Speaker JBL Clip 3 ដ៏ស្រស់ស្អាត ១ ភ្លាម!
* ទិញ Samsung Galaxy A50s បញ្ចុះតម្លៃ ៣០ ដុល្លារ + ថែមជូន Speaker JBL Clip3 ដ៏ស្រស់ស្អាត!
* ទិញ Samsung Galaxy A50 បញ្ចុះតម្លៃ ២០ ដុល្លារ + ថែមជូន Battery pack (Power Bank) ១ ភ្លាម!
ដូច្នេះសម្រាប់អតិថិជនដែលចង់ជូនកាដូពិសេសដល់ខ្លួនឯង មនុស្សសំខាន់ ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ សម្រាប់ឆ្នាំថ្មី ២០២០ នេះ គឺត្រូវប៉ាន់តែម្តង! រួសរាន់ឡើងណា៎ …ប្រយ័ត្នខកខាននូវការផ្តល់ជូនដ៏រំភើបអស្ចារ្យនេះ!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកដោយផ្ទាល់នៅតាមហាងចែកចាយផលិតផលទំនើប សាមសុង ទាំងអស់ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!
* បញ្ជាក់៖ កម្មវិធីថែមជូន និងការបញ្ចុះតម្លៃដ៏អស្ចារ្យនេះគឺសម្រាប់តែការជាវដែលមានការធានាត្រឹមត្រូវតែប៉ុណ្ណោះ!
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

យើងកំពុងស្វែងរកនិងរង់ចាំលោកអ្នក នេះជាឱកាសចុងក្រោយសម្រាប់ការចុះឈ្មោះក្នុងកម្មវិធី CAMBODIAN NET IDOL BY YES 018!
លោកអ្នកនៅតែមានឱកាសក្នុងការដាក់ពាក្យចាប់ពីឥឡូវនេះមានរហូតដល់ថ្ងៃទី 5 ខែមករាឆ្នាំ 2020 ដើម្បីក្លាយជាម្ចាស់ជ័យលាភីបន្ទាប់នៃកម្មវិធី Cambodian Net Idol ។
ភ្នំពេញ, ថ្ងៃទី 31 ខែ ធ្នូ – ជាមួយនឹងរង្វាន់ដែលមានតំលៃរហូតទៅដល់ 3,5000 ដុល្លារ នេះគ្មានអ្វីដែលគួរឱ្យយើងគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីបានជាយើងប្រកាសស្វែងរកបេក្ខភាពក្នុងកម្មវិធីដំបូងគេបង្អស់គឺ Cambodian Net Idol ដោយ Yes 018 តាមរយៈអ៊ីនធឺណេតនោះទេ។ គោលបំណងចម្បង គឺដើម្បីពង្រឹកវិស័យមួយនេះឱ្យបានទំលំទូលាយបន្ថែមទៀតហើយមិនត្រឹមតែប៉ណ្ណោះគឺធ្វើឱ្យ Net Idols ឈានទៅដល់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ ។ ក្នុងនោះផងដែរក្រុមហ៊ុន Cake Experiential Cambodia និង ក្រុមហ៊ុន Yes 018 បានសហការគ្នាជាដៃគូដើម្បីផ្តល់នូវទម្រង់ប្រើប្រាស់មួយដើម្បីជួយអភិវឌ្ឍអ្នកដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។ ហើយនេះគឺជាការជូនដំណឺងអំពីការពន្យាពេលសំរាប់ការចុះឈ្មោះចូលរួមនៃកម្មវិធី ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ៥ ខែមករាឆ្នាំ 2020 ខាងមុខ នេះ ។ ហើយការបង្ហាញនូវសម្ថតភាពរបស់បេក្ខជននិមួយៗក៏កំពុងទន្ទឹងរង់ចាំ ឱកាសដើម្បីក្លាយជាម្ចាស់ជ័យលាភីបន្ទាប់នៃកម្មវិធី Cambodia’s Net Idol ។
ជាមួយនឹងវគ្គទី 1 ពួលយើងបានគ្រោងទុកសំរាប់ការចាក់ផ្សាយនៅថ្ងៃទី 22 ខែមករាឆ្នាំ 2020 លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential Cambodia មានប្រសាសន៍ថា“ ចាប់តាំងពីការចាប់ផ្តើមដ៏ជោគជ័យ យើងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការចូលរួមព្រមទាំងទទួលបានភាពជាវិជ្ជមានជាច្រើននៃកម្មវិធី Cambodian Net Idol នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយប្រកាន់ខ្ជាប់នូវចំនុចនេះ ហើយគោលដៅរបស់យើងគឺដើម្បីបង្កើតទម្រង់ប្រើប្រាស់មួយសសម្រាប់ Net Idols ដែលត្រូវបានជួយអភិវឌ្ឍន៍និងបណ្តុះបណ្តាលជាមួយយើង ។ យើងសូមប្រកាសជាផ្លូវការនូវការពន្យាពេលនៃកាចុះឈ្មោះការប្រកួតកម្មវិធីនេះគឺក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកមានសមត្ថភាពក្នុងការក្លាយជា Cambodia’s Net Idol បន្ទាប់។
កម្មវិធីផ្សាយលើកដំបូងនិងធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ផេក Yes 018 ហើយកម្មវិធី Net Idol និងបង្ហាញជូន Influncers ទាំអស់ 12 រូប ក្នុងការប្រកួតប្រជែងគ្នាដើម្បីឈ្នះប្រាក់់រង្វាន់, កិច្ចសន្យា និងរង្វាន់ជាច្រើនក្នុងវគ្គនិមួយៗប្រចាំសប្តាហ៍។ ពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នានិងដាក់ពាក្យចូលរួមកម្មវិធីនេះឱ្យបានមុនថ្ងៃទី 5 ខែមករាឆ្នាំ 2020!
ទាំងនេះគឺជាវិធីដែលធ្វើឱ្យឈ្នោះរបស់លោកអ្នកមានភាពល្បីល្បាញក្នុងការក្លាយជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពទាំង 10 រូបចុងក្រោយ នៃកម្មវិធី Cambodai Net Idol៖
- Tag @CambodianNetIdol និង @Yes KH ក្នុងវីដេអូ 1 នាទីលើហ្វេសប៊ុក!
- សូមប្រាប់យើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការដឹងអំពីអ្នក។
- បង្ហាញពីទេពកោសល្យនិងជំនាញរបស់អ្នក! សូមឱ្យយើងដឹងពីមូលហេតុអ្វីដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់!
- Hashtag #CambodianNetIdol នៅក្នុងការផុសរបស់អ្នកហើយប្រាប់ឈ្មោះរបស់អ្នកដូចជា Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។
សូមចូលទៅកាន់ ទំព័រហ្វេសប៊ុក Cambodia Net Idol https://www.facebook.com/NetIdolKH/ សម្រាប់ព័ត៍មានបន្ថែម ។ សូមផ្ញើរ វីឌេអូរបស់លោកអ្នកនៅថ្ងៃនេះ ដើម្បីកុំឱ្យបាត់បង់ឱកាសក្នុងក្លាយជា Cambodia Net Idol បន្ទាប់ !



