ការរីកចម្រើនវិស័យអចលនទ្រព្យបាននិងកំពុងជំរុញឱ្យមានកំណើនតម្រូវការសម្ភារសំណង់ ស្របពេលវិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មិនទាន់មានភាពនឿយណាយ នៃការវិនិយោគលើវិស័យនេះនៅឡើយ។
របាយការណ៍អំពីតម្លៃសម្ភារសំណង់ដែលនាំចូលមកកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់វិស័យសំណង់បានឱ្យដឹងថា បានកើនឡើង 50%ក្នុងឆ្នាំ 2019 បើប្រៀបធៀបនឹងឆ្នាំ2018។ នេះបើតាមធនាគារជាតិនៃកម្ពុជា។
តួលេខពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថាតម្លៃសរុបនៃសម្ភារសំណង់ រួមមានសម្ភារសំណង់ស៊ីម៉ងត៍ និងផលិតផលដែកថែប ត្រូវបានប៉ាន់ប្រមាណថា មានចំនួន 1.5ពាន់លានដុល្លារ ក្នុងឆ្នាំ2019 រីឯតម្លៃនៃការនាំចូលសម្ភារសំណង់កាលពីឆ្នាំ2018 មានប្រមាណ 1ពាន់លានដុល្លារ។
ធនាគារជាតិនៃកម្ពុជា ឬ NBC បាននិយាយថា វិស័យសំណង់ គឺជាផ្នែកមួយនៃកត្តាជំរុញសេដ្ឋកិច្ចសម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ2019 ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់ 7.1%។
ធនាគារជាតិនៃកម្ពុជា បានសរសេរនៅក្នុងរបាយការណ៍ថា៖“វិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ចាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត”។
បើតាមរបាយការណ៍ដដែលនេះ នៅក្នុងឆ្នាំ2019 ការនាំចូលសម្ភារសំណង់ មានតម្លៃប៉ាន់ស្មានប្រមាណ 1,500លានដុល្លារ អាមេរិក ដែលកើនឡើងពីជិត 600លានដុល្លារក្នុងឆ្នាំ2018។ ក្នុងនោះ ការនាំចូលគ្រឿងបរិក្ខារសំណង់ផ្សេងៗ មានតម្លៃជាង 900លានដុល្លារ ការនាំចូលស៊ីម៉ងត៍មានតម្លៃជាង 100លានដុល្លារ ពោលគឺកើនឡើងពីប្រមាណ 90លានដុល្លារកាលពីឆ្នាំ2018 និងការនាំចូលដែកមានតម្លៃ 500លានដុល្លារ កើនពីចំនួន 300លានដុល្លារក្នុងឆ្នាំ2018។
របាយការណ៍របស់ NBC ក៏បានបង្ហាញដែរថាវិស័យសំណង់ និងអចលនទ្រព្យនៅតែបន្តកើនឡើង ដែលត្រូវបានឆ្លុះបញ្ចាំងពីនិន្នាការនៃការកើនឡើងការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលបានអនុម័ត។
សម្រាប់ឆ្នាំ2020 នេះ ការនាំចូលគ្រឿសម្ភារសម្រាប់ផ្គត់ផ្គង់ដល់វិស័យសំណង់ ត្រូវបានព្យាករថា នឹងមានតម្លៃប្រមាណជាង 2,300លានដុល្លារ។ ការនាំចូលសម្ភារសំណង់ រួមមានបរិក្ខាសំណង់ផ្សេងៗ ស៊ីម៉ងត៍ និងដែក ត្រូវបានព្យាករថា នឹងនៅតែបន្តកើនឡើងនៅឆ្នាំ2020 ដែលឆ្លុះបញ្ជាំងពីកំណើននៃវិស័យសំណង់នៅកម្ពុជា ខណៈគម្រោងសាងសង់ក្នុងឆ្នាំ2019 មានសម្ទុះកើនឡើងខ្ពស់។
យោងតាមរបាយការណ៍ស្តីពី “វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ2019 និងទស្សនវិស័យឆ្នាំ2020” របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិស័យសំណង់នឹងនៅតែជាសសរស្តម្ភមួយនៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ2020។
ធនាគារជាតិនៃកម្ពុជា បានបង្ហាញនៅក្នុងរបាយការណ៍ទស្សនវិស័យឆ្នាំ2020 នេះថា ការនាំចូលបរិក្ខារសំណង់ផ្សេងៗ តំណាងជិត 50% ឬមានទំហំទឹកប្រាក់នាំចូលប្រមាណជិត 1,400លានដុល្លារ។ ចំណែកការនាំចូលស៊ីម៉ងត៍ តំណាងជិត 10% ឬស្មើប្រមាណជិត 200លានដុល្លារ។ ការនាំចូលដែកតំណាងជិត 40% ឬស្មើនឹងតម្លៃសម្រាប់នាំចូលប្រមាណជិត 800លានដុល្លារ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថាគម្រោងសាងសង់មានចំនួនសរុប 4,446គម្រោងនៅក្នុងឆ្នាំ2019 ដែលជាការកើនឡើង 55% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈពេលដែលទុនវិនិយោគមានចំនួន 9,3 ពាន់លានដុល្លារ ពោលគឺកើនឡើង 78%។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា “វិស័យសំណង់រីកចម្រើន គឺដោយសារតែកំណើនសេដ្ឋកិច្ចល្អ។ ការវិនិយោគភាគច្រើន ចូលមកខេត្តព្រះសីហនុ គឺមកពីប្រទេសចិន។ ការកើនឡើងនៅក្នុងវិស័យសំណង់ គឺផ្តើមចេញពីកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ”។
គួរជម្រាបដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន5 ដែលអាចផលិតស៊ីម៉ងត៍ បាន8លានតោនក្នុង 1ឆ្នាំ៕



Tiger Street Football នេះជាឱកាស នេះជាទីលានប្រកួតសំរាប់យុវជនកម្ពុជា ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក បង្ហាញមហិច្ឆិតា សេចក្តីក្លាហាន និងទេពកោសល្យដ៏លេចធ្លោតាមរយៈបាល់ទាត់នៅទីនេះ ។
Tiger Street Football មិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាននិងក្រៅទីលានដូចជា ការលេងហ្គេមកម្សាន្ត បាល់ទាត់សប្បាយៗមានការប្រគំតន្រ្តីកាន់តែធំជាងមុនដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗ រួមជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
សូមមើលកាលវិភាគប្រកួត និងទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់យើង!
Tiger Street Football 2020 គឺជាឆ្នាំទី ៨ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលមានក្រុមចូលរួមកាន់តែច្រើន ដោយរំពឹងថា ក្រុមជាង ៦០០ ក្រុមនឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ៦៤ ក្រុមកំពូលនឹងចូលរួមការប្រកួតផ្តាច់ព្រ័ត្តជាមួយនឹងក្រុមកំពូលៗ ដើម្បីប្រកួតដណ្តើមយកពានជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្តនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពីព្រឹតិ្តការណ៍ Tiger Street Football 2020 និងវិធីចូលរួមព្រឹតិ្តការណ៍ពិសេសនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ 










អាណាព្យាបាលជាច្រើនប្រហែលជាមិននឹកស្មានដល់ទេថា រឿងតុក្កតាកំប្លុកកំប្លែង Tom and Jerry ដែលសូម្បីតែមនុស្សធំក៏ចូលចិត្តដែរនោះ ជារឿងដែលបង្កប់ដោយហិង្សា។ ក្នុងវគ្គជាច្រើនរបស់រឿងឆ្មា និងកណ្តុរបានបង្ហាញពីឈុតឆាកវាយប្រហារ រួមទាំងការដោះស្រាយបញ្ហាដោយការសងសឹកគ្នាទៅវិញទៅមក។
Pokemon ជារឿងដែលបានបង្កើតឡើងដោយផលិតករ Satoshi Tajiri នៅក្នុងឆ្នាំ 1995។ តាមពិតទៅរឿងនេះមានចំណងជើងពីដំបូងគឺ “Pocket Monster” តែក្រោយមកគឺត្រូវបានហៅកាត់មកត្រឹម Pokemon វិញ។
Oggy and the Cockroaches ជាប្រភេទរឿងតុក្កតាភាគថ្មីមួយទៀតដ៏មានប្រជាប្រិយភាពដែលគ្រប់គ្នាសុទ្ធតែដឹងថា មានលក្ខណៈស្រដៀងនឹងរឿងឆ្មា និងកណ្តុរដែរ។

