Author: ធឿន មករា

  • យុវវ័យ​សម័យថ្មី​ ត្រូវ​ចេះ​មើលថែ​ទាំ​ខ្លួន​ ទាំង​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​

    យុវវ័យ​សម័យថ្មី​ ត្រូវ​ចេះ​មើលថែ​ទាំ​ខ្លួន​ ទាំង​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​

    យើង​នាំគ្នា​មក​មើល​ថា​ តើ​ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​សហរដ្ឋអាមេរិក​ គេ​រក​ឃើញ​អ្វីខ្លះ​ ពាក់ព័ន្ធ​នឹង​ការ​អភិ​វឌ្ឍ​សក្តា​នុ​ពល​របស់​យុវវ័យ​ ដើម្បី​ឱ្យ​យុវជន​-យុវនារី​ទាំងអស់​នោះ​ មានគុណ​ភាព​ជីវិត​ដ៏​ល្អ​ប្រសើរ​នា​ពេល​អនាគត​…។ប្រហែលជា​គ្មាន​យុវវ័យ​ណា​ម្នាក់​ដែល​មិន​ចង់​ស្អាតបាត​ និង​មិន​ចង់ឱ្យ​អ្នក​នៅ​ជុំវិញ​ស្រឡាញ់​រាប់អាន​ខ្លួន​នោះ​ឡើយ​ តែ​គន្លឹះ​ពិសេស​ទាំងអស់​នេះ​ ការពិត​ទៅ​សុទ្ធតែ​អាច​ធ្វើ​បាន​ដោយខ្លួនឯង​ទាំងអស់​ ដូច្នេះ​យើង​នាំគ្នា​មក​មើល​ថា​ តើ​ការ​មើលថែ​ទាំ​ខ្លួនឯង​ទាំង​ខាង​រាងកាយ​ និង​ចិត្តគំនិត​របស់​យុវជន​យុវនារី​នា​យុគ​បច្ចេកវិទ្យា​ទំនើប​នេះ​ ត្រូវ​ធ្វើ​យ៉ាងណា​ខ្លះ​?

    1. ហាត់ប្រាណ​ : ការ​ដើរលេង​ ការ​ដើរ​ក្នុង​ផ្សារ​ទំនើប​ ធាក់កង់​ រត់​ ហែលទឹក​ លេង​ស្កេ​តបត​(ក្ដារបន្ទះ​រំអិល​) ឬធ្វើ​កិច្ចការ​ងារ​ផ្សេង​ៗជាមួយ​មិត្តភក្តិ​ដែល​ធ្វើ​ឱ្យ​រាងកាយ​មិន​នៅ​ស្ងៀម​មួយ​កន្លែង​នោះ​ គឺជា​ការ​ធ្វើលំ​ហាត់ប្រាណ​មួយ​ល្អ​ណាស់​សម្រាប់​យុវតី​។ ដោយសារតែ​យុវវ័យ​ជា​វ័យ​ដែល​ត្រូវការ​មិត្តភក្តិ​ និង​ការ​ទទួលស្គាល់​ពី​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​ ការបាន​ធ្វើ​កិច្ចការ​ងារ​ផ្សេង​ៗជាមួយ​មិត្តភក្តិ​របស់​ពួកគេ​ នឹង​ជួយ​ឱ្យ​ទាំង​រាងកាយ​ និង​ផ្លូវចិត្ត​ល្អ​ប្រសើរ​ឡើង​យ៉ាង​គួរ​ឱ្យ​ចម្លែក​ចិត្ត​។

    2. ការ​ទទួលទាន​ : ការ​ញ៉ាំ​អាហារ​របស់​យុវវ័យ​ ជាទូទៅ​អាច​ញ៉ាំ​បាន​គ្រប់រូប​បែប​ តែ​គួរ​ញ៉ាំ​អាហារ​ឱ្យ​គ្រប់​ 5ប្រភេទ​ក្រុម​ និង​គួរ​ចៀសវាង​ Junk​ food​ (Hamburger​ , sandwich​-ល-) និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​។ ការ​ជួបជុំគ្នា​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​ អាច​រាប់​បាន​ថា​ជា​រឿង​ល្អ​មួយ​សម្រាប់​យុវវ័យ​ និង​គួរ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​ស្រស់​ជាប្រចាំ​ផង​។ការ​តម​អាហារ​ដើម្បី​គ្រប់គ្រង​ទម្ងន់​ខ្លួន​ គឺជា​រឿង​ដែល​មិន​គួរ​ធ្វើ​សោះ​ឡើយ​សម្រាប់​យុវតី​វ័យ​ជំទង់​ ព្រោះ​ជា​អំឡុង​ពេល​ដែល​រាងកាយ​កំពុង​ចម្រើន​ធំធាត់​។ ការ​សាង​កោសិកា​ស្បែក​ដែល​ល្អ​ ក៏អាច​ជួយ​ឱ្យ​ក្រ​មុំ​ៗមើលទៅ​ឃើញស្រស់​ស្អាត​បាន​ដូចគ្នា​ដែរ​ និង​គួរ​ជ្រើសរើស​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ទាប​ ព្រមទាំង​ហាត់ប្រាណ​ឱ្យ​បាន​ជាប់​ជាប្រចាំ​ផង​។

    3. ចេះ​ចាត់ការ​ចំពោះ​បញ្ហា​ : យុវវ័យ​ គឺជា​វ័យ​ដែល​អ្វី​ៗក៏​មើលទៅ​រាង​រញ៉េរញ៉ៃ​ច្របូកច្របល់​ទាំងអស់​ ការ​ចាត់ការ​ចំពោះ​បញ្ហា​យ៉ាង​ត្រូវ​វិធី​ ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​។ ការ​មាន​អារម្មណ៍​តានតឹង​ធុញថប់​រហូតដល់​គេង​មិន​លក់​ ឬរហូត​ដល់​ត្រូវ​ពឹង​លើ​គ្រឿងស្រវឹង​ និង​ថ្នាំញៀន​នោះ​គឺជា​រឿង​មួយ​ដែល​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត​ គួរតែ​ចេះ​ប្រឹក្សា​បញ្ហា​អ្វីមួយ​ជាមួយនឹង​មនុស្ស​ច្រើនជាង1នាក់​ឡើង​ទៅ​ និង​ត្រូវ​ចេះ​បែងចែក​មើល​ថា​ តើ​ច្រកចេញ​ណាមួយ​ដែល​ស័ក្តិសម​បំផុត​នឹង​ខ្លួន​អ្នក​ និង​អនាគត​របស់​ខ្លួនឯង​។

    4. ចេះ​គិត​ និង​មាន​ក្តី​ស្រមៃ​ : ការ​រិះគិត​បែប​ចម្រើន​ និង​ការ​ស្រមៃ​ គឺជា​រឿង​មួយ​ចាំបាច់​ ការ​បំពេញ​កិច្ចការ​ងារ​ផ្សេង​ៗ គឺជា​ការ​ជួយ​អភិវឌ្ឍ​វិធីការ​រិះគិត​ក្នុង​ផ្នែក​នេះ​ មិនថា​តែ​ការ​លេង​តន្ត្រី​ លេង​កីឡា​ ច្រៀង​ ប្រកួត​រាំ​ និពន្ធ​បទចម្រៀង​ រួម​ទាំង​ការ​ចិញ្ចឹមសត្វ​ដែល​នាំមក​នូវ​ការ​សើច​សប្បាយ​ និង​ការបាន​ធ្វើ​កិច្ចការ​ងារ​ជា​ក្រុម​ រួម​ជាមួយ​មិត្តភក្តិ​ជាដើម​។ ទាំងអស់​នេះ​ សុទ្ធតែ​ជា​ការ​អភិវឌ្ឍ​ខួរក្បាល​ប៉ែក​ខាងស្តាំ​ទាំងអស់​។

    5. ហ្វឹកហាត់​នូវ​អ្វី​ដែល​ខ្លួន​ចូលចិត្ត​ : ជីវិត​យុវវ័យ​ គឺជា​អំឡុង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​ ការ​ហ្វឹកហាត់​នូវ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​ និង​ថ្នឹក​នោះ​ គឺជា​រឿង​ល្អ​មួយ​។ ការ​បណ្តោយ​ទុក​ឱ្យ​ជីវិត​កន្លង​ផុត​ពី1ថ្ងៃ​ទៅ1ថ្ងៃ​ ដោយ​ក្តី​ខ្ជឹល​ច្រអូស​ស្ពឹក​ស្រពន់​ គឺជា​រឿង​ដែល​មិន​ត្រូវ​ធ្វើជា​ដាច់ខាត​សម្រាប់​យុវវ័យ​ ហើយ​ការដែល​មិនដឹង​ថា​ តើ​ខ្លួនឯង​ចូលចិត្ត​អ្វី​ ឬធ្វើអ្វី​ពូកែ​នោះ​ នឹង​មានផល​ប៉ះពាល់​ដល់​ការ​ជ្រើសរើស​ប្រកបមុខរបរ​នៅពេលអនាគត​។

    យើង​អាច​សង្កេតឃើញ​ថា​ ការ​អភិវឌ្ឍ​គុណភាព​ជីវិត​របស់​យុវវ័យ​នេះ​ គឺ​ការ​ធ្វើ​កិច្ចការ​ងារ​ផ្សេង​ៗ គួរ​ធ្វើជា​ក្រុម​ ជាមួយ​មិត្តភក្តិ​ខ្លះ​ ជាមួយ​ក្រុម​គ្រួសារ​ខ្លះ​។ ការ​ធ្វើ​ឱ្យ​ស្គាល់​ពី​ជីវិត​នៅ​រួមគ្នា​ជា​សង្គម​មួយ​ នឹង​ហុច​ផល​ល្អ​ចំពោះ​យុវវ័យ​ខ្លួនឯង​ និង​សង្គម​រួម​នា​ពេល​អនាគត​…៕

  • វិនិយោគជាមួយធនាគារ អេស៊ីលីដា នឹងទទួលបានអត្ថប្រយោជន៍ធំៗ 4

    វិនិយោគជាមួយធនាគារ អេស៊ីលីដា នឹងទទួលបានអត្ថប្រយោជន៍ធំៗ 4

    ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានថ្លែងថា ការជួញដូរភាគហ៊ុនជាមួយ អេស៊ីលីដា អ្នកវិនិយោគនឹងទទួលបាន «អត្ថប្រយោជន៍ធំៗ 4 ដែលគាត់បានទទួលភាគលាភ គាត់អាចជួញដូរ គាត់ក្លាយជាម្ចាស់របស់ស្ថាប័នធនាគារ ដែលធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអាចបង្គាប់បញ្ជាឱ្យគណៈកម្មការប្រតិបត្ដិធ្វើតាមបង្គាប់របស់គាត់ តាមរយៈក្រុមប្រឹក្សាភិបាលបាន»។

    លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសា​សន៍ថា៖« អត្ថប្រយោជន៍ដែលអតិថិជន ក៏ដូចជាវិនិយោគិន ទទួលបានពីការវិនិយោគ ជាមួយធនាគារ អេស៊ីលីដា តាមរយៈការទិញមូលបត្រកម្មសិទ្ធិជាសាធារណៈ(ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា នឹងក្លាយ​ជាម្ចាស់ស្ថាប័នធនាគារធំជាងគេ នៅក្នុងប្រទេសកម្ពុជា»។

    លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា៖« អត្ថប្រយោជន៍ដែលអតិថិជន ក៏ដូចជាវិនិយោគិន ទទួលបានពីការ​វិនិយោគជាមួយធនាគារ អេស៊ីលីដា តាមរយៈការទិញមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅផ្សារមូលបត្រកម្ពុជាមានច្រើន ហើយអត្ថប្រយោជន៍ធំៗ ដែលនឹងទទួលបាននោះគឺ ដូចជា៖ ទី1- ភាគលាភដែលនឹងធ្វើការបែងចែក។ ទី2- ងាយស្រួលក្នុងការជួញដូរ។ ទី3- រួមចំណែករីកចម្រើនជាមួ​យ​ស្ថាប័ន និងទី4- គាត់ជាម្ចាស់ដែលមានភាគហ៊ុនិកធំ(ភាគហ៊ុនិករបស់ធនាគារអេស៊ីលីដា ភីអិល​ស៊ី)កាលណាក្នុងនាមគាត់ជាម្ចាស់ គាត់អាចបង្គាប់បញ្ជាឱ្យពួកខ្ញុំធ្វើអី ខ្ញុំធ្វើតាមពួកគាត់»។

    ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៊ិន ចាន់នី អញ្ជើញចូល រួមក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយដំណើរការ នៃការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈ ដល់អតិថិជន និងដៃគូវិនិយោគ ដែលរៀបចំធ្វើឡើងនៅការិយាល័យកណ្ដាលនៃធនាគារ អេស៊ីលីដា នៅព្រឹកថ្ងៃទី15 ខែមករា ឆ្នាំ2020 កន្លងទៅ។

    លោកបណ្ឌិត  បានឱ្យដឹងថា កន្លងមកអត្ថប្រយោជន៍ដែលអេស៊ីលីដាទទួលបាន គឺបានទៅ លើតែភាគទុនិកមួយចំនួនតូច ដែលមានភាគហ៊ុននៅក្នុងធនាគារអេស៊ីលីដាប៉ុណ្ណោះ ដូច្នេះធនាគារ ចង់ឱ្យអត្ថប្រយោជន៍របស់ខ្លួន បានទៅលើអតិថិជនកាន់តែច្រើនបន្ថែមទៀត ទើបធនាគារបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដែលតាមផែនការ ការបោះផ្សាយមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ត្រូវបានរំពឹងថា នឹងសម្រេចបាននៅខែមេសា ឆ្នាំ2020 ខាងមុខនេះ។

    លោកបណ្ឌិត អ៊ិន ចាន់នី បានឱ្យដឹងទៀតថា មុននឹងអេស៊ីលីដា ប្រកាសលក់ជាផ្លូវការ ធនាគារបានធ្វើសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីឱ្យអតិថិជន និងវិនិយោគិនបានយល់កាន់តែច្បាស់ ជាមួយនឹងការសម្រេចវិនិយោគ ក៏ដូចជាឱ្យអតិថិជនបើកគណនីជួញដូរឱ្យបានរួចរាល់ មុននឹងធ្វើការជួញដូរជាផ្លូវការ។ អេស៊ីលីដា មានបំណងចង់ឱ្យមានការជួញដូរជាលក្ខណៈឯកត្តជន ជាជាងជាក្រុមហ៊ុន ឬស្ថាប័ន។

    លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា ធនាគារអេស៊ីលីដា ចង់ឱ្យមានការទិញមូលបត្រកម្មសិទ្ធិជាសាធារណៈ ពីឯកត្តជនទាំងអស់តែម្ដង ហើយនេះជាអ្វីដែលអេស៊ីលីដាប៉ងប្រាថ្នា ហើយជាការកត់សម្គាល់ យើងសង្កេតឃើញថា មានការចាប់អារម្មណ៍ពីឯកត្តជនច្រើនលើសពីអ្វី ដែលយើងបានរំពឹងទុកផងដែរ។ជាមួយគ្នានោះ លោកបណ្ឌិតបានបញ្ជាក់ដែរថា បន្ទាប់ពីបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់រួចមក ឃើញ​ថា អតិថិជនដែលមានសក្ដានុពលបានមកចូលរួម និងបើកគណនីជួញដូររួចជាស្រេច ដើម្បីត្រៀមខ្លួនក្នុងការវិនិយោគជាមួយអេស៊ីលីដានៅពេលដែលអេស៊ីលីដាប្រកាសជួញដូរ នៅពេលឆាប់ៗខាងមុខ។

    សូមជម្រាបថា​ កាលពីឆ្នាំ2018 ធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ល្បីឈ្មោះនៅកម្ពុជា ទទួលបានប្រាក់ចំណេញជាង 84លានដុល្លារអាមេរិក។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ2019 ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានឥណទានសរុប 3.61ប៊ីលាន ដុល្លារអាមេរិក និងមូលធនសរុប 898.56លានដុល្លារអាមេរិក មានទ្រព្យសកម្មសរុប 6.09ប៊ីលាន ដុល្លារអាមេរិក និងប្រាក់​បញ្ញើសរុប 4.24ប៊ីលានដុល្លារអាមេរិក៕

  • ធនាគារអេស៊ីលីដា និង Wing ប្រកាសដំណើរការកិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់

    ធនាគារអេស៊ីលីដា និង Wing ប្រកាសដំណើរការកិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់

    ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារឯកទេស វីង(ខេមបូឌា)លីមីធីត កាលពីថ្ងៃទី15 ខែមករា ឆ្នាំ2020នេះ បានប្រកាសជាសាធារណៈស្តីអំពី ពិធីដាក់ឱ្យដំណើរការកិច្ចសហប្រតិបត្តិការ សេវាផ្ទេរប្រាក់ រវាងធនាគារទាំង2 ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិធនាគារ អេ​ស៊ី​លីដា ភីអិលស៊ី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ឯកទេស វីង ឬ Wing(ខេម​បូឌា)លីមីធីត ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំង2។

    លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា៖«ធនាគារអេស៊ីលីដា ភីអិលស៊ី មានសេចក្តី​សោម​​នស្សរីករាយ ដែលធនាគារឯកទេស វីង(ខេមបូឌា)លីមីធីត បានចាប់ដៃគូជា​យុទ្ធ​សាស្រ្ត ក្នុង​កិច្ចសហប្រតិបត្តិការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរ និង​ទូទាត់ប្រាក់​របស់​​ស្ថាប័នទាំង2 ឱ្យកាន់តែទូលំទូលាយថែមទៀត»។

    លោកបណ្ឌិតបានថ្លែងថា លើសពីនោះទៀត ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការ​របស់ធនា​​​គារទាំង2 ឱ្យកាន់តែទំនើបប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ថែមទៀត ដោយ​អនុ​ញ្ញាត​ឱ្យអតិថិជនរបស់ធនាគារទាំង2 អាចធ្វើការផ្ទេរ និងទូទាត់ប្រាក់រវាងគ្នា និងគ្នា។

    ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា សមិទ្ធផលនេះបាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើនដល់អតិថិជន និងសាធារណជន និងគាំទ្រដល់ការរីកលូត​លាស់របស់​អតិ​ថិ​​​​ជន ជាមួយនឹងការកាត់បន្ថយចំណាយ និងហានិភ័យ។

    កិច្ចសហប្រតិបត្តិការរវាងធនាគារទាំង2 គឺក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការដូចជា៖

    1- ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនីវីង។
    2- ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដា យូនីធី ទាន់ចិត្ត និងគណនីវីង
    3- ទូទាត់សំណងឥណទានទៅកាន់គណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិ

    លស៊ី តាមរយៈភ្នាក់ងារ Wing។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត អ៊ិន ចាន់នី។

    ជាមួយគ្នានោះដែរ លោកបណ្ឌិតអ៊ិន ចាន់នី បានលើកឡើងថា ឥឡូវនេះ អតិថិជនឥណទាន និងអតិ​ថិ​ជនដែលមានគណនីនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការទូទាត់សងឥណទាន និងធ្វើការដក​-​ដាក់សាច់ប្រាក់ នៅតាមបណ្តាញប្រតិបត្តិការរបស់ធនាគារទាំង2 គ្រប់ទីកន្លែងទូទាំងប្រទេស។

    លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារ ឌី​ជី​ថល ដែលមានកម្មវិធីអេស៊ីលីដា យូនីធី ទាន់ចិត្ត ដែលអតិថិជនអាចធ្វើប្រតិបត្តិការសេវាធនាគារ យ៉ាង​សម្បូរបែប តាមរយៈទូរស័ព្ទដៃដោយខ្លួនឯង»។

    លោក ម៉ានូ រ៉ាចាន់(Manu Rajan) អគ្គនាយកធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត បាន​មាន​ប្រសា​សន៍​ថា៖«កិច្ចសហប្រតិបត្តិការរវាង ធនាគារ អេស៊ីលីដា និងWing គឺយើងចង់ផ្តល់​ភាព​ងាយ​ស្រួល និងតម្លៃសមរម្យដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា។ ដូចយើងដឹងស្រាប់ហើយថា ធនា​គារ អេស៊ីលីដា មានទាំងសាខា និងទូអេធីអឹម នៅទូទាំងប្រទេស ឯចំណេកខាងវីងយើងវិញ មាន​ភ្នាក់ងារនៅតាមផ្ទះប្រហែលជា 7,300កន្លែង ដូច្នេះប្រជាជនដែលគាត់មាន​តម្រូវការ គាត់​អាចប្រើ​ប្រាស់​សេវា​ធនាគារអេស៊ីលីដាផង និងក៏អាចប្រើសេវាតាមរយៈភ្នាក់ងារវីងបានផងដែរ ដែលនេះជា​ផល​ប្រយោ​ជ​ន៍​​មួយរបស់ប្រជាជនក្នុង​ការ​ទទួល​យក​នូវការរៀន(ទម្លាប់)ប្រើប្រាស់ធនាគារ។

    សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ អេស៊ីលីដា យូនីធីទាន់ចិត្ត ជាសេវាធនាគារតាមទូរ​ស័ព្ទ ដែលធំជាងគេនៅកម្ពុជា និងមានអ្នកចុះឈ្មោះប្រើ អេស៊ីលីដា យូនីធី ទាន់ចិត្តចំនួនប្រមាណ 1,226,383ជាលក្ខណៈបុគ្គល និង 30,989 ជាលក្ខណៈដៃគូ។

    លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យអតិថិជនងាយ​ក្នុងការជ្រើសរើស ដែលជំរុញឱ្យសេវាផ្ទេរបា្រក់កាន់តែទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និងមាន​សុវត្ថិភាព និងនាំឱ្យធនាគារទាំង2 មានបណ្តាញប្រតិបត្តិការសម្បូរបែប ចំនួន 43,476កន្លែង គ្រប​ដណ្តប់គ្រប់ខេត្ត-ក្រុង នៃកម្ពុជា៕

  • ច្រឹង ពលរដ្ធ សន្យានឹងខ្លួនឯងថា ត្រូវដណ្តើមយកកៅអី1 ក្នុងក្រុមជម្រើសជាតិមកវិញឱ្យបានក្នុងពេលឆាប់ៗនេះ

    ច្រឹង ពលរដ្ធ សន្យានឹងខ្លួនឯងថា ត្រូវដណ្តើមយកកៅអី1 ក្នុងក្រុមជម្រើសជាតិមកវិញឱ្យបានក្នុងពេលឆាប់ៗនេះ

    កីឡាករខ្សែបម្រើរបស់ក្លិបវិសាខា ច្រឹង ពលរដ្ឋ បានបង្ហើបប្រាប់ថា ក្នុងឆ្នាំ2020 ថ្មីនេះ រូបគេបានដាក់គោលដៅថា ធ្វើយ៉ាងណាត្រូវយកកៅអី1 ក្នុងចំណោម 11នាក់ដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាឱ្យខាងតែបានមកវិញ។កីឡាកររូបនេះធ្លាប់ខកខានឱកាសលេងឱ្យក្លិប Buriram United ដោយសារបញ្ហារបួស កាលពីដើមឆ្នាំ2019។ ពេលនេះរបួសចាស់របស់គេបានជាសះស្បើយ 100ភាគរយហើយ ដែលធ្វើឱ្យគេមានភាពពេញលេញក្នុងការហ្វឹកហាត់ និងលេងបានកាន់តែល្អជាងពីមុនទៅទៀត។គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ បានខកខានជាប់ជម្រើសជាតិប្រមាណ 2ឆ្នាំមកហើយ បន្ទាប់ពីរងរបួសដាច់សរសៃពួរជង្គង់។ បច្ចុប្បន្ន រូបគេកំពុងបោះជំរំហ្វឹកហាត់ជាមួយក្លិបវិសាខានៅប្រទេសថៃ ដើម្បីត្រៀមរដូវកាលថ្មីនៃលីកកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ2020៕

  • ពីមុនសាក់លើគូទ លើកនេះរូប Messi ត្រូវតារាស៊ិចស៊ីម្នាក់យកទៅសាក់ជិតតំបន់ពិសេស

    ពីមុនសាក់លើគូទ លើកនេះរូប Messi ត្រូវតារាស៊ិចស៊ីម្នាក់យកទៅសាក់ជិតតំបន់ពិសេស

    តារាម៉ូដែលស៊ិចស៊ី Suzy Cortez បានធ្វើការសាករូប Messi បន្ថែមមួយទៀតនៅលើដងខ្លួនរបស់នាង ដោយចង់បង្ហាញពីទឹកចិត្តស្រឡាញ់ និងគាំទ្រកីឡាករល្បីឈ្មោះ Lionel Messi។

    ជាមួយនឹងការសាក់រូបថ្មីនេះ នាងបានសាកនៅលើតំបន់ពិសេសរបស់រាងកាយនាងខ្លាំងជាងលើកមុនទៅទៀត ដោយម្តងនេះនាងបានបន្ថែមរូបមុខកីឡាករខាងលើ នៅលើគល់ភ្លៅជិតតំបន់ពិសេសរបស់នាងតែម្ដង។

    គួររំឭកផងដែរថា អ្នកគាំទ្រដ៏ងប់ងុលរបស់កីឡាករកូន1 ខាងលើនេះ ធ្លាប់បានសាក់រូបនិមិត្តរូបរបស់នាងម្តងហើយនៅលើកំប៉េះគូទដ៏មូលក្លំរបស់នាង។

    នាងបាននិយាយថា “ចាប់​តាំង​ពីខ្ញុំបាន​សាក់​ឈ្មោះ​តារា​ល្បីរបស់ Barcelona លើ​គូថ​កាលពីពេលកន្លងទៅរួចមក ខ្ញុំ​​ធ្លាប់​គិត​ថា នឹង​​សាក់​រូប​គេ​បន្ថែម​ទៀត ដើម្បី​ជា​កិត្តិយស​​ដល់​កីឡាករ​ឆ្នើម​ជាង​គេ​លើ​ពិភពលោក​ម្នាក់​នេះ”៕

  • Hazard ប្រាប់ពីមូលហេតុដែលពាក់លេខរបស់ Ronaldo នៅ Real

    Hazard ប្រាប់ពីមូលហេតុដែលពាក់លេខរបស់ Ronaldo នៅ Real

    កីឡាករខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្ស៊ិក Eden Hazard បានផ្ទេរមកកាន់ក្លិប ​Real Madrid កាលពីឆ្នាំ2019 ដោយផ្លាស់មកពីក្លិប ​Chelsea។កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ “ខ្ញុំ​អត់​ចង់​បាន​ទេ ​អាវ​លេខ7 ខ្ញុំ​ចង់​ពាក់​លេខ10 តែ​ Modric បានពាក់វាទៅ​ហើយ ក្រោយ​មក​រក​ពាក់​លេខ17​ តែ​ក៏​មាន​ម្ចាស់រួចហើយ​ដែរ ដោយ​ Vazquez ជាអ្នក​ពាក់ ក្រោយ​មក​ខ្ញុំ​ក៏​សម្រេច​ពាក់​លេខ50 តែ​ម្ដង”។ទីបំផុត Hazard សម្រេចចិត្តជ្រើសយកលេខ50 ប៉ុន្តែ​​ខាង​ក្លិប ​បាន​ប្រាប់ថា លេខនេះសម្រាប់តែអ្នកដែលរកគ្រាប់បាល់បានលើស 25គ្រាប់នៅ La Liga ទេ និងចុងក្រោយ Real Madrid បានប្រាប់ថា ត្រូវ​តែ​ពាក់​អាវ​លេខ7 ទៅ Hazard អ៊ើយ ដើម្បីបញ្ចប់រឿង៕

  • ប្រទេស​ហូ​ឡង់​ ចាប់ផ្តើម​វិនិយោគ​ថវិកា​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ជិះកង់​

    ប្រទេស​ហូ​ឡង់​ ចាប់ផ្តើម​វិនិយោគ​ថវិកា​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ជិះកង់​

    នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​ ក្រៅពី​ការជំរុញ​ឱ្យ​មាន​ផលិតភាព​ល្អ​ប្រសើរ​ផ្នែក​សេដ្ឋកិច្ច​ ពួកគេ​ក៏​ចាប់ផ្តើម​ផ្តល់​តម្លៃ​កាន់តែ​ខ្លាំង​លើ​គុណភាព​នៃ​ជីវិត​របស់​មនុស្ស​ម្នា​ក់ៗ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​កាន់តែ​រស់នៅ​សុខសាន្ត​ក្នុង​តំបន់​របស់​ខ្លួន​។

    គ្រាន់តែ​មាន​លុយកាក់​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ មិនទាន់​រាប់ថាជា​តំបន់​ដែល​ធ្វើ​ឱ្យ​ប្រជាជន​មាន​សេចក្តី​សុខ​នោះ​ទេ​ តែ​វា​ទាមទារ​ឱ្យ​មានការ​បណ្តុះបណ្តាល​ផ្នត់គំនិត​ល្អ​ និង​សុខភាព​ល្អ​ថែមទៀត​ផង​។

    នៅ​ប្រទេស​ហូ​ឡង់​ (Netherlands​) បច្ចុប្បន្ន​នេះ​ បាន​ជំរុញ​ការ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​លើ​គុណភាព​នៃ​ការរស់នៅ​របស់​មនុស្ស​ និង​ជំរុញ​ឱ្យ​មានផល​ចំណេញ​យ៉ាង​ធំ​មួយ​ដោយ​ការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ជិះកង់​។

    នៅ​ហូ​ឡង់​ ក្រៅពី​មាន​ភាព​ល្បីល្បាញ​លើ​ពិភពលោក​ថា​ ជា​ប្រទេស​ដែល​មាន​ប្រធានាធិបតី​ជិះកង់​ទៅ​ធ្វើការ​ និង​ជា​ប្រទេស​ដែល​មាន​ GDP​ ខ្ពស់​ហើយ​នោះ​ វា​ក៏​ជា​តំបន់​ដ៏​ល្អ​មួយ​ដែល​ស្ថិត​ក្នុង​ចំណាប់​អារម្មណ៍​របស់​ពិភពលោក​ដែល​ការរស់នៅ​របស់​មនុស្ស​មាន​ផាសុកភាព​ រួម​ទាំង​មាន​បរិស្ថាន​ល្អ​ថែមទៀត​ផង​។

    ថ្មី​ៗនេះ​រដ្ឋា​ភិ​បាល​ហូ​ឡង់​ បាន​ចេញ​សេចក្តី​ប្រកាស​ក្នុង​ការ​បង់ប្រាក់​លើទឹក​ចិត្ត​ដល់​ប្រជាជន​ដែល​ជិះកង់​ទៅ​ធ្វើការងារ​ ដោយ​ក្នុង​នោះ​បុគ្គលិក​ដែល​ទៅ​ធ្វើការងារ​ដោយ​ជិះកង់​នឹង​ត្រូវ​រួច​ពន្ធ​លើ​ប្រាក់ចំណូល​របស់​ខ្លួន​ ហើយ​ថែមទាំង​បាន​ប្រាក់ឧបត្ថម្ភ​គិតជា​គីឡូម៉ែត្រ​ថែមទៀត​ផង​។

    ទឹកប្រាក់​ដែល​រដ្ឋាភិបាល​ផ្តល់​ជូន​ប្រជាជន​គឺ​ក្នុង1គីឡូម៉ែត្រ​ 0.22​$ ដោយ​គ្រាន់តែ​ជិះកង់​ទៅ​ធ្វើការងារ​តែប៉ុណ្ណោះ​។ ដោយហេតុនេះ​ហើយ​ទើប​ប្រជាជន​ជាច្រើន​ចាប់ផ្តើម​បែរ​ចំណាប់​អារម្មណ៍​មក​ជិះកង់​ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ផង​ និង​ទទួល​បាន​សុខភាព​ល្អ​ផង​។

    បន្ថែម​ពីលើ​លក្ខខណ្ឌ​ដ៏​ល្អ​ប្រសើរ​នេះ​ រដ្ឋាភិបាល​ក៏បាន​ចំណាយ​លុយ​យ៉ាងច្រើន​ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​អ្នក​ជិះកង់​ផង​ដែរ​។

    ចំពោះ​អ្នក​ដែល​មិន​មានលទ្ធភាព​ ឬមិន​ទាន់​មាន​កង់​ ពួកគេ​ក៏អាច​ស្នើសុំ​កម្ចី​ដើម្បី​ទិញ​កង់​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​អ្នក​ជិះកង់​នៅក្នុង​ប្រទេស​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗជាលំដាប់​ជា​រៀងរាល់​ឆ្នាំ​។

    ជា​លទ្ធផល​ដែល​ទទួល​មកវិញ​ពី​ការ​វិនិយោគ​ដ៏​ល្អ​នេះ​គឺ​រដ្ឋាភិបាល​បាន​សល់​លុយ​យ៉ាងច្រើន​ពី​ការ​ចំណាយ​លើ​សេវា​សុខភាព​បាល​ ដោយសារតែ​ប្រជាជន​ចាប់ផ្តើម​មាន​សុខភាព​ល្អ​ និង​មិនសូវ​ចូល​មន្ទីរពេទ្យ​ដោយសារតែ​ជំងឺ​នោះ​ទេ​។

    បន្ថែម​ពីលើ​នេះ​ ផលិតភាព​ការងារ​របស់​ប្រជាជន​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​លើ​វិស័យ​ឯកជន​ទទួល​បានផល​ចំណេញ​ច្រើន​ ដោយសារតែ​ប្រជាជន​មាន​អារម្មណ៍​ស្រស់ស្រាយ​ កាត់​បន្ថយ​ស្ត្រេស​ និង​មិនសូវ​មាន​សម្ពាធ​ក្នុង​ការរស់នៅ​ច្រើន​។

    លើស​ពីនេះ​ទៅទៀត​ ខុសពី​ប្រទេស​ដទៃ​ព្យាយាម​ចំណាយ​លុយ​ច្រើន​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​បញ្ហា​បំពុល​បរិយាកាស​ក្នុង​ទីក្រុង​ ប្រទេស​ហូ​ឡង់​ បាន​បង្វែរ​លុយ​ទាំងអស់​នេះ​មក​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចាប់ផ្តើម​ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ ក៏ដូចជា​រស់នៅ​ជាមួយ​ធម្មជាតិ​ឱ្យ​បាន​ច្រើនឡើង​វិញ​៕

  • ហេតុអ្វី​សក់​ជ្រុះ​?

    ហេតុអ្វី​សក់​ជ្រុះ​?

    មិន​អាច​ទុកដូចជា​មិន​មាន​អ្វី​កើតឡើង​បានទេ​ បើ​រាល់ដង​ឱ្យ​តែ​ទាញ​ក្រាស​មក​សិតសក់​ ឃើញ​តែ​សក់​ជ្រុះ​មក​តាម​ស្ទើរតែ​ពេញ​ក្រាស​ ឬពេលខ្លះ​មិនទាំង​បាន​សិត​ផង​ គ្រាន់​តែរ​ពិស​ដៃ​ច្បូតសក់​លេង​បន្តិច​ក៏​ស្រាប់តែ​ឃើញថា​មាន​សក់​មិន​តិច​ជាង4​-5សរសៃ​ទេ​ដែលតា​មមក​ជាមួយនឹង​ម្រាមដៃ​ ឬជ្រុះ​ធ្លាក់​ទៅលើ​ដី​ដែរ​នោះ​។ នេះ​ជា​សញ្ហា​ប្រកាស​អាសន្ន​ថា​ សក់​របស់​អ្នក​ត្រូវការ​ជំនួយ​ពី​អ្នក​យ៉ាង​ពេញទំហឹង​ហើយ​ ព្រោះ​បើ​មិន​ប្រញាប់​រួសរាន់​ទេ​ ប្រហែលជា​គ្មាន​ផ្លូវ​កែខៃ​ទេ​មើលទៅ​។

    មូលហេតុ​ : សក់​ជ្រុះ​អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើនយ៉ាង​ដូចជា​៖
    – បញ្ហា​ស្បែក​ក្បាល​(រមាស់​ អង្គែ​ បាក់តេរី​…)
    – ឫស​សក់​មិន​រឹងមាំ​
    – តំណពូជ​
    – មាន​ជំងឺ​ ហើយ​តម្រូវ​ឱ្យ​ប្រើប្រាស់​ឱសថ​មួយចំនួន​ ដែល​ឱសថ​នោះ​អាច​បណ្តាល​ឱ្យ​សក់​ជ្រុះ​
    – គេង​មិនបាន​គ្រប់គ្រាន់​
    – អាកាសធាតុ​
    – ប្រើ​សាប៊ូ​ ឬផលិតផល​ណាមួយ​ខុស​
    – ប្រើ​កម្លាំង​ទាញ​សក់​ខ្លាំង​ៗ
    – ធុញថប់​តានតឹង​
    – ផ្លាស់​ប្តូរ​អ័រម៉ូន​
    – ការ​តុបតែង​សក់​
    – និង​កង្វះ​សារធាតុ​ចិញ្ចឹម​សរសៃសក់​ជាដើម​។

    វិធីការ​ពារ​
    ការ​ការពារ​ប្រហែល​មិនមែន​ជា​បញ្ហេ​ទៀត​ទេ​ ប្រសិនបើ​អ្នក​បានដឹង​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​សក់​ជ្រុះ​ ដូច្នេះ​ការ​ចៀសវាង​ពី​សកម្មភាព​មួយចំនួន​ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​សក់​ជ្រុះ​នោះ​ គឺជា​វិធីការ​ពារ​ដ៏​ល្អ​បំផុត​ហើយ​។

    វិធី​ព្យាបាល​
    វិធី​នៃ​ការ​ព្យាបាល​បញ្ហា​ជ្រុះសក់​មាន​ច្រើន​យ៉ាង​ ហើយ​វា​ក៏អាច​សម្រប​ទៅតាម​មូលហេតុ​ដែល​នាំ​ឱ្យ​កើតមាន​បញ្ហា​សក់​ជ្រុះ​ផង​ដែរ​ ដូចជា​ ៖
    ថែបំប៉ន​សក់​តាម​ក្បួន​បុរាណ​ : ម៉ាស​ថែ​បំប៉ន​សក់​ចម្រាញ់​ចេញពី​ផ្លែ​ប៊័រ​ ស៊ុត​ ខ្ទិះដូង​ ប្រេងដូង​ និង​ប្រេង​អូ​លីវ​ជាដើម​។

  • ទឹកប្រាក់រង្វាន់២០លានរៀលដំបូងគេពីប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ បានធ្លាក់ដល់ដៃអ្នករស់នៅស្រុកពួក ខេត្តសៀមរាប

    ទឹកប្រាក់រង្វាន់២០លានរៀលដំបូងគេពីប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ បានធ្លាក់ដល់ដៃអ្នករស់នៅស្រុកពួក ខេត្តសៀមរាប

    អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន២០លានរៀលពីប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ ដំបូងគេ មានឈ្មោះ ង៉ោ សេងអ៊ី ភេទស្រី អាយុ៣៨ឆ្នាំ មានមុរបរជាអាជីវករលក់គ្រឿងសំណង់ បច្ចុប្បន្នរស់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀបរាប។នៅចំពោះមុខក្រុមការងារដែលជាអ្នកតំណាងក្រុមហ៊ុនចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់២០លានរៀល ដល់លំនៅដ្ឋានផ្ទាល់ អ្នកស្រី ង៉ោ សេងអ៊ី បានប្រាប់ឱ្យដឹងថា ប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ អ្នកស្រីបានប្រើតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីក្រុមហ៊ុនមិនទាន់បង្កើតកម្មវិធីចែករង្វាន់ម៉្លេះ ដោយសារតែប្រេងកូឡាសញ្ញារូបតាប៉ិមានប្រសិទ្ធភាពខ្ពស់ក្នុងជួយបំបាត់អាការឈឺក្បាល វិលមុខ ឈឺពោះ ឆ្អល់ពោះ និងអាចបំបាត់ឈឺចុកចាប់នៅពេលមានសត្វតិច ឬខាំបានយ៉ាងទាន់ចិត្ត។ប៉ុន្តែស្រាប់តែកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីប្រើអស់ អ្នកស្រីបានទិញប្រេងកូឡាសញ្ញារូបតាប៉ិប្រអបធំមួយទៀតដើម្បីទុកប្រើ លុះពេលកោសនៅកន្លែងមានស្ទីកគ័រ ក៏ស្រាប់តែឃើញមានរង្វាន់២០លានរៀលនៅនឹងសម្បកប្រអប់តែម្ដង។ ភ្លាមនោះអ្នកស្រីក៏បានស្រែកហៅគ្រួសារឱ្យជួយពិនិត្យមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងសម្បកប្រអបស្រាប់តែម្ដង។

    អ្នកស្រីបានបញ្ជាក់ថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ២០លានរៀលពីក្រុមហ៊ុនប្រេងកូឡា SIANG PURE (សៀងភាវ) សញ្ញារូបតាប៉ិ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ពង្រីកអាជីវកម្ម។សូមបញ្ជាក់ថា ជាការអបអរសាទរនៅក្នុងឱកាសឆ្នាំថ្មីនេះ ក៏ដូចជាថ្លែងអំណរគុណដល់បណ្តាអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្ត ក្រុមហ៊ុនបានបង្កើតកម្មវិធីពិសេសជាមួយនឹងការផ្តល់ជូននូវរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដូចជាទឹកប្រាក់២០លានរៀលចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream ចំនួន៥០គ្រឿងទូរស័ព្ទ iphone ស៊េរីទំនើបចំនួន ៥០ គ្រឿង រួមជាមួយរង្វាន់ជាប្រេងកូឡា SIANG PURE (សៀងភាវ) រាប់លានរង្វាន់ទៀត។ សូមព្យាយាមបន្តដើម្បីទទួលបានមហាសំណាង អ្នកឈ្នះរង្វាន់ធំបន្ទាប់អាចជារូបអ្នក ៕

  • បទពិសោធន៍ និងជោគជ័យដ៏រំភើបអស្ចារ្យក្រោយពីការចូលរួមព្រឹត្តិការណ៍ អន្តរជាតិ GALAXY A2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី!

    បទពិសោធន៍ និងជោគជ័យដ៏រំភើបអស្ចារ្យក្រោយពីការចូលរួមព្រឹត្តិការណ៍ អន្តរជាតិ GALAXY A2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី!

    (ភ្នំពេញ) ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០៖ ក្រោយពីការដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy ស៊េរី A ប្រចាំឆ្នាំ ២០២០ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយដែលមានឈ្មោះថា GALAXY A2020 AWESOME LIVE នៅទីក្រុងហ្សាហ្គាតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះប្រតិភូតំណាងផលិតល សាមសុង កម្ពុជាទាំងអស់បានវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញជាមួយនឹងជ័យលាភី ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យនៃស្មាតជំនាន់ចុងក្រោយប្រចាំឆ្នាំស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ។

    សូមបញ្ជាក់ថាការវិលត្រឡប់មកវិញរបស់ប្រតិភូទាំងអស់នាថ្ងៃនេះគឺជាមោទនភាពដ៏អស្ចារ្យបំផុតសម្រាប់បើកទំព័រឆ្នាំថ្មី ២០២០ នេះដោយក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីចុងក្រោយស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដែលមានរូបរាងស្អាតទាក់ទាញ លេចធ្លោ និងមានលក្ខណៈពិសេសទំនើបបំផុតដែលពុំធ្លាប់មានក្នុងខ្សែស្រឡាយ Samsung Galaxy ត្រកូលស៊េរី A ក៏ដូចជាជ័យលាភីចំណាត់ថ្នាក់លេខ ១ របស់ OMG កម្ពុជា នៃការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការ និងប្រគល់រង្វាន់ដោយផ្ទាល់ផងដែរ!

    យោងតាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់កញ្ញា មាន សុនីតា និងក្រុមរាំ OMG ដែលជាក្រុមរាំដ៏ល្បីល្បាញ តំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរនោះបានបង្ហាញនូវអារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលដែលរកអ្វីប្រៀបផ្ទឹមពុំបានពីភាពរំភើបសប្បាយរីករាយ និងភាពអស្ចារ្យនៃព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនប្រចាំឆ្នាំ២០២០ ស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដែលមានលក្ខណៈពិសេសបំផុតដែលពុំគួរឱ្យជឿ ។

    សម្រាប់ Samsung Galaxy A51 និង Samsung Galaxy A71 នេះ អតិថិជន ទាំងអស់ប្រាកដជាមានភាពភ្ញាក់ផ្អើលខ្លាំង និងលង់ចិត្តស្រឡាញ់ជាក់ជាពុំខានឡើយជាមួយនឹង រចនាបទ អេក្រង់ ពណ៌ កាមេរ៉ា ទំហំថ្ម ល្បឿន និងជាពិសេសគឺតម្លៃតែម្តង! ក្រុមហ៊ុន សាមសុង ក្នុងឆ្នាំ ២០២០ នេះ គឺពិតជាផ្តល់ជូនកាដូដ៏ល្អអស្ចារ្យសម្រាប់ឆ្នាំថ្មីដល់អតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកមែន!

    ចឹងអតិថិជនទាំងអស់ដែល រងចាំយ៉ាងអន្ទះសារនោះ ពិតជាមិនខុសបំណងឡើយព្រោះថាក្រុមហ៊ុន សាមសុងនឹងធ្វើការដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ!
    សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់តាមហាងចែកចាយផលិតផលទំនើប សាមសុង ណាមួយដែលនៅជិតលោកអ្នក ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 20 3232!