Author: ធឿន មករា

  • វៀតណាម បានត្រឹមខកចិត្ត ក្រោយធ្លាក់ត្រឹមវគ្គចែកពូល AFC U23 Championship

    វៀតណាម បានត្រឹមខកចិត្ត ក្រោយធ្លាក់ត្រឹមវគ្គចែកពូល AFC U23 Championship

    AFC U23 Championship 2020 នៅប្រទេសថៃ បានបញ្ចប់វគ្គចែកពូលហើយ ដោយក្រុមម្ចាស់ផ្ទះថៃ គឺជាក្រុមតំណាងអាស៊ានតែមួយគត់ដែលទទួលបានកៅអីទៅវគ្គ 8ក្រុមចុងក្រោយនេះ។
    មួយវិញទៀត ក្រុម​ជើង​ឯក​រង​ឆ្នាំចាស់​វៀតណាម​​ បាន​ធ្លាក់​ចេញ​ពី​កម្មវិធី 2020 AFC U-23 Championship ក្នុងវគ្គចែកពូល​ បន្ទាប់​ពី​ចាញ់​កូរ៉េ​ខាង​ជើង​នៅក្នុងការ​ណាត់​ប្រកួត​ទី​3 ក្នុងលទ្ធផល 1-2។

    គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន ក្នុងពានរង្វាន់ AFC U23 Championship 2020 វៀតណាមបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងបានទទួលចំណាត់ថ្នាក់លេខ2 បន្ទាប់ពីចាញ់ក្រុមជើងឯក អ៊ូបេគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ៕

  • បឹងកេត ជួប Felda United វគ្គផ្តាច់ព្រ័ត្រ ពាន Pre-Season Cup នៅឥណ្ឌូនេស៊ី

    បឹងកេត ជួប Felda United វគ្គផ្តាច់ព្រ័ត្រ ពាន Pre-Season Cup នៅឥណ្ឌូនេស៊ី

    ក្រុមបាល់ទាត់បឹងកេត បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រហើយក្នុងពានរង្វាន់មិត្តភាពអន្តរជាតិមួយដែលមានឈ្មោះថា EDY RAHMAYADI CUP 2020 ក្រោយយកឈ្នះក្រុមលីកទី២ ម៉ាឡេស៊ី ក្នុងលទ្ធផល 4ទល់នឹង3។លទ្ធផលនេះបានធ្វើឱ្យក្រុមបឹងកេត បានជាមួយនឹងក្រុម Felda United ​របស់​ម៉ាឡេស៊ី​ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានកាលពី​ថ្ងៃ​សៅរ៏ទី18 ខែមករា ឆ្នាំ2020 ​វេលាម៉ោង 7:០០យប់ សប្ដាហ៍កន្លងទៅ។

    គួរបញ្ជាក់ដែរថា ក្លិបបាល់ទាត់បឹងកេត បានចូលរួមប្រកួតក្នុងពានខាងលើនេះ តាមការអញ្ជើញពីក្លិបបាល់ទាត់ PSMS Medan នៃលីកលំដាប់ទី2 របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី16 ខែមករា មកដល់ថ្ងៃទី18 ខែមករា ឆ្នាំ2020​​ចុងសប្ដាហ៍កន្លងទៅ ដោយក្លិបដែលបានចូលរួមមានដូចជា៖ PSMS Medan (ម្ចាស់ផ្ទះ), បឹងកេត (កម្ពុជា), Felda United (ម៉ាឡេស៊ី) និង Penang FA ( ម៉ាឡេស៊ី )៕

  • កុំ​មើល​រំលង​ទឹក​ផ្លែឈើ​ទាំងនេះ​ ជួយ​ឱ្យ​ស្បែក​អ្ន​កស​ស្អាត​ពី​ខាងក្នុង​

    កុំ​មើល​រំលង​ទឹក​ផ្លែឈើ​ទាំងនេះ​ ជួយ​ឱ្យ​ស្បែក​អ្ន​កស​ស្អាត​ពី​ខាងក្នុង​

    ស្បែក​មុខ​ទន់​ សភ្លឺរលោង​ គឺជា​អ្វី​ដែល​នារី​គ្រប់រូប​ប្រាថ្នា​ចង់បាន​ ដើម្បី​បង្ហាញ​នូវ​ភាព​ស្រស់​ ស្អាត​ និង​ភាព​ទាក់ទាញ​របស់​ខ្លួន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ជាពិសេស​ សម្រាប់​បង្ហួត​ដល់​មនុស្ស​ដែល​ខ្លួន​កំពុង​លួច​ស្រឡាញ់​ ឬគូស្នេហ៍​របស់​អ្នក​។ ស្បែក​ទន់​ ភ្លឺរលោង​ ស្រស់​ស្អាត​ អាច​ទទួល​បាន​តាមរយៈ​ការប្រើ​ប្រាស់​ផលិតផល​កែ​សម្ជស្ស​ និង​តាមរយៈ​វិធី​តាម​បែប​ធម្មជាតិ​។ តែ​យ៉ាងណាមិញ​ មាន​វិធី​មួយ​ដែល​អ្នក​គួរ​យក​មក​ប្រើ​សាកល្បង​ នោះ​គឺ​ការ​ទទួលទានទឹក​ផ្លែឈើ​ស្រស់​ ដែល​ជួយ​ដល់​ទាំង​សុខភាព​រាងកាយ​ និង​សុខភាព​ស្បែក​របស់​អ្នក​។ អាយុកាល​មិន​អាច​រង​ចាំ​ការ​ថែ​សម្ផស្ស​បានទេ​ សូម​សាក​ទទួលទានទឹក​ផ្លែឈើ​មួយចំនួន​ដូច​ខាងក្រោម​នេះ​ ដើម្បី​ឱ្យ​ស្បែក​កាន់តែ​ទន់​ សម៉​ដ្ឋ​ និង​ភ្លឺរលោង​ដោយ​ធម្មជាតិ​។

    1.ទឹកក្រូច​ឆ្មារផ្លែក្រូច​ សម្បូរទៅដោយ​វីតាមីន​សេ​ ដែល​ជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំងក្លា​ ដែល​អាច​ជួយ​បញ្ចេញ​ជាតិពុល​ និង​ការពារ​ស្បែក​ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ស្មារតី​ល្អ​ ការ​ចងចាំ​ក៏​ល្អ​ដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​បញ្ហា​សម្រស់​ មាន​ចំណុច​ខ្មៅ​ ស្នាម​មុន​ ស្នាមរបួស​ ឬ keratinization​ សូម​ព្យាយាម​ប្រើ​ក្រូច​ ដើម្បី​ទទួល​បាន​នូវ​ស្បែក​ភ្លឺ​ស្អាត​។ អ្នក​អាច​ទទួលទាន​លាយ​ជាមួយ​ទឹកឃ្មុំ​ក៏បាន​ដែរ​។
    2.ទឹក​ផ្លែ​ល្ហុង​ផ្លែ​ល្ហុង​ផ្ទុក​នូវ​វីតាមីន​ A, C, B, Pantothenic​ Acid​ ហ្វូ​ឡា​ត និង​សមាសធាតុ​រ៉ែ​ ដូចជា​ ស្ពាន់​ប៉ូតាស្យូម​ និង​ម៉ា​ញ៉េស្យូម​។ ហើយ​ផ្លែ​ល្ហុង​ ក៏​មាន​អង់ស៊ីម​ដូចជា​ Papain​ និង​ Chymopapain​ ដែល​ជួយការ​ពារ​ការខូចខាត​នៃ​ស្បែក​ដោយ​រ៉ាឌីកាល់​សេរី​ និង​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​ផ្សិត​ និង​វីរុស​ផង​ដែរ​។ ផ្លែ​ល្ហុង​អាច​ជួយការ​ពារ​ការ​ទល់លាមក​ ដែល​ជា​មូលហេតុ​មួយ​ជួយ​ដល់​សុខភាព​ស្បែក​ផង​ដែរ​។ វា​ក៏អាច​ជួយ​ព្យាបាល​ជំងឺ​ឫស​សក់​ ក្រពះ​ និង​ខួរក្បាល​ទៀតផង​។ អ្នក​វិទ្យាសាស្ត្រ​ក៏បាន​រក​ឃើញថា​ ផ្លែ​ល្ហុង​អាច​ជួយ​ព្យាបាល​របួស​ និង​ដំបៅ​ស្បែក​រ៉ាំ​រៃ​ជាដើម​។
    3.ទឹក​ឪឡឹក​ឪឡឹក​ គឺ​វា​ល្អ​សម្រាប់​ស្បែក​របស់​អ្នកជា​ខ្លាំង​ជាពិសេស​ប្រសិនបើ​អ្នកមាន​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​ និង​ស្បែក​ឆាប់​ចាស់​។ ផ្លែ​ឪឡឹក​មាន​ជាតិ​សរសៃ​ 0.4​%, ជាតិទឹក​ 92​%, ជាតិ​ស្ករ​ 0.4​%,វីតាមីន​ C, A, B1​ និងB6​, Carotenoids​, Flavonoids​និង​ Lycopene​។ វា​មាន​ជាតិ​ខ្លាញ់​សូន្យ​ និង​មិន​មាន​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​នោះ​ទេ​។ ថ្នាំ​ Lycopene​ជួយ​ផ្តល់​អុក​ស៊ី​ហ៊ែ្សន​ និង​បង្ការ​ការខូចខាត​ចំពោះ​ស្បែក​។ ជាតិទឹក​ ជួយ​បង្ហូរ​ជាតិពុល​ និង​ធ្វើ​ឱ្យ​ចលនា​ពោះវៀន​មាន​ភាពល្អ​ប្រសើរ​ឡើង​។
    4.ទឹក​ផ្លែ​ប៊័រ​ផ្លែ​ប៊័រ​ គឺ​សម្បូរទៅដោយ​ជាតិ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព​ អាហារ​បំប៉ន​ និង​វីតាមីន​ E, A, C, K, B6​, Niacin​, Folate​ និង​ Pantothenic​ Acid​។វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​កាត់បន្ថយ​ការខូចខាត​អុកស៊ីតកម្ម​ដែល​ជា​លទ្ធផល​ការពារ​ DNA​ ពី​ការខូចខាត​។ ការប្រើ​ប្រាស់​ផ្លែ​ប៊័រ​អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់​ជាង​វ័យ​ ដោយសារតែ​វា​សម្បូរទៅដោយ​សារជាតិ​ Lutein​ និង​ Aeaxanthin​ ដែល​ការពារ​ស្បែក​របស់​អ្នក​ពី​កាំរស្មី​យូ​វី​។ ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ដែល​មាននៅ​ក្នុង​ផ្លែ​ប៊័រ​ជួយ​រក្សា​នូវ​ការ​បត់បែន​របស់​ស្បែក​ កាត់បន្ថយ​ការ​រលាក​ និង​ជំរុញ​ដល់​ការ​ព្យាបាល​មុខរបួស​ឱ្យ​ឆាប់​ជាសះស្បើយ​។
    5.ទឹក​ផ្លែ​ទទឹម​និយាយទៅ​ ផ្លែ​ទទឹម​វា​មាន​រូបរាង​ស្រស់​ស្អាត​ និង​រសជាតិ​ផ្អែម​ឆ្ងាញ់​ នេះ​គឺ​មិនមែន​ជា​កត្តា​តែមួយ​ ដែល​ធ្វើ​ឱ្យ​ទឹក​ទទឹម​មានការ​ពេញនិយម​នោះ​ទេ​។ វា​មាន​គ្រាប់​តូច​ៗ វា​មាន​ភាព​ពេញលេញ​នៃជា​តិ​សរសៃ​ ហើយ​ប្រភេទ​នៃ​ផ្លែ​ទទឹម​នេះ​ ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​។ គឺ​វា​សម្បូរទៅដោយ​សារធាតុ​វីតាមីន​ E, A, C B1​ និង​B6​ ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ​ វា​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​របស់​អ្នក​។ ដូច្នេះ​ផ្លែ​ទទឹម​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិធី​សម្រក​ទម្ងន់​ និង​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​សម៉​ដ្ឋ​រលោង​។
    6.ទឹកក្រូច​ស្រស់​ទឹកក្រូច​ផ្អែម​ និង​ទឹកក្រឡុក​មាន​ពណ៌​ស្រស់​ស្អាត​ និង​ជួយ​សម្អាត​ក្លិន​មិនល្អ​តាមរយៈ​ខ្យល់​ដង្ហើម​បាន​ទៀតផង​។ ផ្លែក្រូច​ក្រហម​ ឬក្រូច​ពោធិ៍សាត់​មាន​សារៈសំខាន់​សម្រាប់​ស្បែក​របស់​អ្នក​យ៉ាង​ល្អ​ផង​ដែរ​។ ផ្លែក្រូច​ក៏​សម្បូរទៅដោយ​វីតាមីន​ C ដែរ​ ដោយ​ផ្លែក្រូច​ 100ក្រាម​មាន​វីតាមីន​ C រហូតដល់​ 54មី​លី​ក្រាម​ ដែល​ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ​។ នេះ​មានន័យថា​ ផ្លែក្រូច​អាច​ជួយ​ទប់ស្កាត់​ការខូចខាត​អុកស៊ីតកម្ម​, ការខូចខាត​ DNA​, កាត់បន្ថយ​ការ​រលាក​ និង​ជំនួយ​ដល់​ការ​សំយោគ​កូឡា​សែន​។ មិន​តែប៉ុណ្ណោះ​ វីតាមីន​ C មាននៅ​ក្នុង​ផ្លែក្រូច​ក៏​ជួយ​ដល់​ស្បែក​ដូចជា​ ៖
    – បំបាត់ស្នាម​មុន​ ធ្វើ​ឱ្យ​ស្បែក​ស្រស់ថ្លា​ក្រោយពេល​អស់​មុន​ បំបាត់​រន្ធញើស​រីក​ធំ​ និង​ព្យាបាល​ស្បែក​ដែល​ត្រូវ​ខូចខាត​ដាយ​សារ​កម្ដៅ​ផង​ដែរ​។
    – ចិញ្ចឹម​ថែរក្សា​ កែសម្រួល​សុខភាព​ស្បែក​របស់​អ្នក​បាន​យ៉ាង​ឆាប់រហ័ស​។
    – ប្រឆាំង​រ៉ាឌីកាល់​សេរី​ និង​ការពារ​ភាព​ចាស់​នៃ​ស្បែក​ កាត់បន្ថយ​សារធាតុ​អុកស៊ីតកម្ម​។
    – បំបាត់ស្នាម​ជ្រួញ​ ស្នាម​ជាំ​ អាចម៍រុយ​ និង​ធ្វើ​ឱ្យ​ស្បែក​សម៉​ដ្ឋ​រលោង​៕

  • ម៉ាស៊ីនត្រជាក់ LG DUALCOOL with Air Purifying System អាចទប់ស្កាត់ខ្យល់ពុលកម្រិត PM 2.5 និងបង្កើតនូវខ្យល់បរិសុទ្ធសម្រាប់បរិយាកាសក្នុងផ្ទះអ្នក

    ម៉ាស៊ីនត្រជាក់ LG DUALCOOL with Air Purifying System អាចទប់ស្កាត់ខ្យល់ពុលកម្រិត PM 2.5 និងបង្កើតនូវខ្យល់បរិសុទ្ធសម្រាប់បរិយាកាសក្នុងផ្ទះអ្នក

    ប្រព័ន្ធបន្សុទ្ធខ្យល់ពិសេស (Air Purifying System)
    ធ្វើយ៉ាងម៉េចទើបដឹងថាបន្ទប់គេងរបស់អ្នកមានខ្យល់បរិសុទ្ធ ឬកខ្វក់?
    បញ្ហានេះលែងជាក្ដីបារម្ភសម្រាប់លោកអ្នកទៀតហើយ ជាមួយម៉ាស៊ីនត្រជាក់ LG DaulCool with Air Purifying System នឹងធ្វើប្រតិបត្ដិការពិសេសទាំង4​ ដែលមានការត្រួតពិនិត្យ ការចាប់យក និងចម្រោះធូលីកខ្វក់ អោយក្លាយជាខ្យល់បរិសុទ្ធ ហើយបង្ហាញនូវកម្រិតគុណភាពខ្យល់តាមរយៈអេក្រង់នៅលើម៉ាស៊ីនត្រជាក់ផ្ទាល់តែម្ដង។

    អេក្រង់បង្ហាញឆ្លាតវៃ (Smart Display)អេក្រង់ LED ឆ្លាតវៃរបស់ LG DUALCOOL នឹងបង្ហាញពីស្ថានភាពនៃខ្យល់នៅក្នុងបន្ទប់របស់អ្នក ឧទាហរណ៍ប្រសិនបើអេក្រង់លេចឡើងពណ៌ក្រហមវាមានន័យថាខ្យល់នៅពេលនោះត្រូវបានបំពុល ឬធូលីច្រើនប្រសិនបើអេក្រង់ប្រែជាពណ៌បៃតងមានន័យថាខ្យល់នៅពេលនោះស្អាតនិងបរិសុទ្ធសម្រាប់សុខភាព។

    បច្ចេកវិទ្យា Smart ThinQ និង Smart Diagnosis
    តើអ្នកដឹងទេអ្វីដែលកាន់តែពិសេសទៀតនោះគឺម៉ាស៊ីនត្រជាក់ LG ART COOL មួយនេះមានសមត្ថភាពភ្ជាប់ជាមួយ Smart ThinQ ដែលធ្វើអោយការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួល ដោយសារអត្ថប្រយោជន៍ពិសេស 3 យ៉ាងរបស់កម្មវិធី Smart ThinQ នោះគឺ
    1 បញ្ជា និងគ្រប់គ្រងសីតុណ្ហភាពៈ មិនថាអ្នកនៅទីណានោះទេ ការគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីនត្រជាក់របស់អ្នកអាចបញ្ជាដោយទូរសព្ទដៃដែលបានភ្ជាប់អ៊ីនធើណេតរួចហើយនោះ ។
    2 ដឹងពីបញ្ហាជាមួយនិង Smart Diagnosis: មុខងារ Smart Diagnosis នឹងប្រាប់ពីបញ្ហានៃម៉ាស៊ីនត្រជាក់ ចូលក្នុងទូរសព្ទដៃរបស់អ្នក
    3 បញ្ចូលការគ្រប់គ្រងច្រើនម៉ាស៊ីនក្នងពេលតែមួយៈ គ្រប់ម៉ាស៊ីនដែលបានភ្ជាប់ជាមួយមុខងារ Smart ThinQ ទាំងអស់ នឹងត្រូវគ្រប់គ្រងដោយទូរសព្ទរបស់អ្នក បិទនិងបើក ត្រួតពិនិត្យបានតាមចិត្ដ ។

    តម្រងដែលអាចចម្រោះធូលីតូចបំផុត (Micro Dust Filter)
    ទោះបីជាបរិយាកាសខាងក្រៅអាក្រក់យ៉ាងណាក៏ដោយ ក៏ម៉ាស៊ីនត្រជាក់ LG DUAL COOL With Air Purifying System នៅតែអាចកម្ចាត់ខ្យល់កខ្វក់ និងធូលីដីតូចៗទាំងនោះបានយ៉ាងងាយស្រួល ដោយជំនួសមកវិញនូវខ្យល់បរិសុទ្ធ ស្រស់ថ្លា  ដែលជួយថែទាំដល់សុខភាពរបស់លោកអ្នកពីជម្ងឺផ្លូវដង្ហើម។

    សន្សំសំចៃថាមពលនិង ផ្ដល់ភាពត្រជាក់បានលឿន (Energy Saving 70% and Faster Cooling 40%)
    បើយើងក្រឡេកមកមើលបច្ចេកវិទ្យាខាងក្នុងម៉ាស៊ីនវិញដែលបំពាក់ដោយ DUAL Inverter Compressor ™ ដែលវាអាចជួយសន្សំសំចៃភ្លើងជូនលោកអ្នកបានរហូតដល់ 70% ច្រើនជាងម៉ាស៊ីនត្រជាក់ដទៃ និង ត្រជាក់លឿនជាងមុន 40% និងដំណើរការស្ងាត់មិនមានសំលេងរំខាន ហើយមួយវិញទៀតវាធ្វើឱ្យម៉ាស៊ីនត្រជាក់ប្រើបានយូរ រួមជាមួយនឹងការធានារយៈពេល ១០ ឆ្នាំលើម៉ាស៊ីនបង្ហាប់ ជាហេតុធ្វើអោយអ្នកប្រើប្រាស់ អាចទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងរយៈពេលយូរពីម៉ាស៊ីនត្រជាក់ LG មួយនេះ ។

    កញ្រ្ជែងស្ពាន់ពណ៌មាសធន់នឹងកម្ដៅ (Gold Fin)
    ក្រៅពីអត្ថប្រយោជន៍យ៉ាងច្រើនពីម៉ាស៊ីនត្រជាក់របស់ LG បច្ចេកវិទ្យាកញ្រ្ជែងស្ពាន់ពណ៌មាស Gold Fin™ ក៏មានតួនាទីយ៉ាងសំខាន់ផងដែរក្នុងការទប់ស្កាត់ធូលី មិនងាយច្រេះ ជាពិសេសធន់នឹងកម្ពៅ ដែលជួយធ្វើអោយម៉ាស៊ីនត្រជាក់ប្រើប្រាស់បានយូរជាងម៉ាស៊ីនត្រជាក់ដទៃទៀត។

    ប្រព័ន្ធហ្គាសមិនប៉ះពាល់ដល់បរិស្ថាន (Refrigerant R32)
    ពិតជារឿងល្អមែនទែននៅពេលដែលម៉ាស៊ីនត្រជាក់មួយអាចផ្ដល់ជូនខ្យល់ត្រជាក់បរិសុទ្ធ ដែលប្រកបដោយផាសុកភាព  នឹងមិនធ្វើអោយប៉ះពាល់ដល់បរិស្ថាន ជុំវិញខ្លួនអ្នកនោះ មានន័យថាការជ្រើសរើសប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ LG DUALCOOL with Air Purifying System គឺជាការចូលរួមចំនែកដ៏ធំមួយក្នងការកាត់បន្ថយផលប៉ះពាល់ និងជួយថែរក្សាបរិយាកាសភពផែនអោយនៅស្រស់ស្អាតបានយូរអង្វែង ។

    ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ម៉ាស៊ីនត្រជាក់ LG DUALCOOL with Air Purifying System អថិតិជនអាចអញ្ជើញទៅទស្សនាផ្ទាល់របស់ហាងចែកចាយគ្រឿងអេឡិចត្រូនិក LG Brandshop ដែលមានទីតាំងសរុបចំនួន 10 សាខា ទូទាំងប្រទេសកម្ពុជា ដែលរាជធានីភ្នំពេញ មាន 4 សាខា និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាខេត្តកណ្ដាល និង សាខាក្រុងកំពត ជាដើម។

    ទំនិញមានគុណភាព តម្លៃសមរម្យ សេវាកម្មល្អ
    ទូរសព្ទមកកាន់សេវាកម្ម 023 222 699
    ពត៌មានបន្ថែម​ ➡️ https://bit.ly/IL13RSR2

  • អស្ចារ្យមែន! Zidane ដឹកនាំ Real Madrid ឈ្នះពានធំៗ 10លើកមកហើយ

    អស្ចារ្យមែន! Zidane ដឹកនាំ Real Madrid ឈ្នះពានធំៗ 10លើកមកហើយ

    ក្រុម Real Madrid ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Zinedine Zidane បានឈ្នះពានរង្វាន់ធំៗជាច្រើនក្នុងយៈពេលត្រឹមតែជាង 4ឆ្នាំថ្មីៗនេះតែប៉ុណ្ណោះ។

    អ្នកចាត់ការទូទៅវ័យ 47ឆ្នាំនេះ បានចូលរួមជាមួយក្រុម Real Madrid ចាប់តាំងពីឆ្នាំ2016 រហូតមកដល់សព្វថ្ងៃបានជួយឱ្យក្រុម Real Madrid ឈ្នះពានរង្វាន់ធំៗចំនួន10 មកហើយ។

    ពានរង្វាន់ដែលឈ្នះទាំងនោះ មានដូចជា  UEFA Champions 2016, 2017, 2019, UEFA Super Cup 2016, 2017, Club World Cup 2016, 2017,  La Liga 2017, Spanish Super Cup 2017 និង2020។

  • តោះ នាំគ្នាមកស្គាល់គ្រូបង្វឹក 5រូបដែលដឹកនាំក្រុមល្អជាងគេក្នុងពិភពលោក

    តោះ នាំគ្នាមកស្គាល់គ្រូបង្វឹក 5រូបដែលដឹកនាំក្រុមល្អជាងគេក្នុងពិភពលោក

    គ្រូបង្វឹកបាល់ទាត់ក្នុងក្រុមនីមួយៗ ពួកគេជាមនុស្សម្នាក់ដែលតួសំខាន់ណាស់សម្រាប់ក្រុមរបស់ពួកគេ បន្ទាប់ពីកីទ្បាករ។ ក្នុងនោះតួនាទីសំខាន់របស់គ្រូបង្វឹក គឺអភិវឌ្ឍបច្ចេកទេសកីទ្បាករ រៀបចំគម្រោងការលេង និងផ្តល់យុទ្ធសាស្រ្តដល់កីទ្បាករក្នុងពេលប្រកួត។

    ពេលនេះយើងសូមនាំមិត្តអ្នកអានទាំងអស់មកស្គាល់កំពូលគ្រូបង្វឹកទាំង5 របស់វិស័យបាល់ទាត់ពិភពលោកដូចតទៅ៖

    1- លោក Pep Guardiloa ធ្លាប់ឈ្នះពានរង្វាន់ជាច្រើន មានដូចជា៖  La Liga 3ដង, UEFA Champions League 2 ដង, Copa Del Rey Rey 2ដង, Bundesiliga 3ដង, DFB-Pokal 2ដង ហើយនិង English Premier League , English League Cup និង​ FA Cup ផងដែរ។

    2- Massimiliano Allgeri ធ្លាប់ឈ្នះពានរង្វាន់ Series A 4ដង និង Coppa Italia 3ដង ។

    3- Zinedine Zidane ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League 3ដង​ Club World Cup 2ដង , UEFA Super Cup 2ដង, Spanish Super Cup 2ដង និង ​Li Laga 1ដង។

    4-  Antonio Conte ធ្លាប់ឈ្នះពានរង្វាន់ Series A  3ដង  និង English Premier League 1ដង)។

    5- José Mourinho  ធ្លាប់ឈ្នះពានរង្វាន់ UEFA Cup/Europa League 2ដង,Primiera Liga 2ដង, Premier League 3ដង, FA Cup, League Cup 4ដង, Serie A 2ដង និង Coppa Italia, La Liga, Copa del Rey៕

  • Hakan Sukur ដែលធ្លាប់ជួយតួរគីឱ្យបានលេខ3 World Cup ធ្លាក់ខ្លួនជាអ្នកបើកឡានតាក់ស៊ី

    Hakan Sukur ដែលធ្លាប់ជួយតួរគីឱ្យបានលេខ3 World Cup ធ្លាក់ខ្លួនជាអ្នកបើកឡានតាក់ស៊ី

    កីឡាករ Hakan Sukur អតីត​ខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលធ្លាប់ជួយក្រុមជម្រើសជាតិតួរគីឱ្យបានលេខ3 នៅក្នុងព្រឹត្តិការណ៍ World Cup 2002  បានធ្លាក់ខ្លួនជាអ្នកបើកឡានតាក់ស៊ីនៅអាមេរិក។​

    រឿងរ៉ាវ​ដ៏វែងឆ្ងាយមួយនេះ ត្រូវបានបុរសវ័យ​ 48ឆ្នាំខាងលើ ទម្លាយ​តាមបទសម្ភាសជាមួយកាសែតអាល្លឺម៉ង់ថា បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ2008 លោកបានចូលប្រឡូកក្នុងឆាកនយោបាយ ហើយបានឈ្នះអាសនៈមួយនៅក្នុងសភាប្រទេសតួរគីក្នុងនាមជាសមាជិកម្នាក់នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោក Recep Tayyip Erdogan។

     

    លោក Hakan Sukur បានបន្តថា“ខ្ញុំគ្មានអ្វីនៅសេសសល់ទេលោក Erdogan បានយកអ្វីៗទាំងអស់ពីខ្ញុំ ទាំងសិទ្ធិសេរីភាព និងការបញ្ចេញមតិ ខ្ញុំបានផ្លាស់ទៅសហរដ្ឋអាមេរិក ដំបូងបើកហាងកាហ្វេមួយនៅរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែនៅតែមានមនុស្សចម្លែកៗតាមស្វែងរក ឥឡូវខ្ញុំសម្រចចិត្តបើកឡានឱ្យក្រុមហ៊ុន Uber ហើយនិងលក់សៀវភៅ”។សូមជម្រាបថា នេះគ្រាន់តែជារឿងរ៉ាវខ្លះៗរបស់អតីតកីឡាករឆ្នើមរបស់ប្រទេសតួរគីម្នាក់នេះប៉ុណ្ណោះ៕

  • សំណួរ-ចម្លើយ ពាក់ព័ន្ធ​នឹង​សុខភាព​ពេល​មានគភ៌ ដែល​ ស្ត្រី​ទាំងអស់​គួរ​ដឹង… (តចប់)

    សំណួរ-ចម្លើយ ពាក់ព័ន្ធ​នឹង​សុខភាព​ពេល​មានគភ៌ ដែល​ ស្ត្រី​ទាំងអស់​គួរ​ដឹង… (តចប់)

    ឡា​រ៉ែ​នជឿ​ថា​ នា​រីៗ​យើង​ទាំងអស់​ អ្ន​កណាៗ​ក៏​ត្រូវតែ​មានគ្រួសារ​(ស្វាមី​) និង​ត្រៀមខ្លួន​សម្រាប់​ការ​មានផ្ទៃពោះ​ដូចគ្នា​ ដូច្នេះ​ដើម្បី​ជា​ចំណេះដឹង​សម្រាប់​ត្រៀមខ្លួន​ក្នុង​ការ​មានគភ៌​ និង​ដើម្បី​ថែរក្សា​សុខភាព​របស់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃក្នុង​អំឡុង​ពេល​តាំង​គភ៌​នោះ​ ខាងក្រោម​នេះ​គឺជា​សំណួរ​របស់​ស្ត្រី​មានគភ៌​ និង​ចម្លើយ​របស់​គ្រូពេទ្យ​ជំនាញ​ ដែល​ឡា​រ៉ែ​នសូម​លើកយក​មក​ជម្រាប​ជូន​សម្រាប់​ស្ត្រី​ដែល​កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ដាយ​ថ្មោងថ្មី​ទុកជា​ចំណេះដឹង​…។

    បារម្ភ​ កូន​មិនសូវ​រើ​
    Q. មានផ្ទៃពោះ​បាន​ 20សប្តាហ៍​ហើយ​ តែ​មិន​មាន​ទទួលអារម្មណ៍​ថា​ កូន​រើ​បន្តិច​សោះ​។ ពេលខ្លះ​មាន​អារម្មណ៍​រាង​ទុល​ៗ តែ​ក៏​មិន​ប្រាកដ​ក្នុងចិត្ត​ថា​កូន​កំពុង​រើ​ដែរ​ ព្រោះ​ស្រាល​ៗមែនទែន​។ ខំ​ព្យាយាម​សង្កេតមើល​ក្រោយពេល​ញ៉ាំបាយ​ហើយ​ តែ​ក៏​ស្ងាត់ឈឹង​ ចង់​សួរ​ថា​ តើ​បែបហ្នឹង​ខុស​ប្រក្រតី​ ឬក៏​អត់​?
    A. ជាប្រក្រតី​ស្ត្រី​មានគភ៌​ នឹង​មាន​អារម្មណ៍​ដឹង​ថា​ កូន​រើ​លើកដំបូង​បង្អស់​ នៅក្នុង​អំឡុង​ពេល​ដែល​ផ្ទៃពោះ​មាន​អាយុ​ពី​ 16​ – 20សប្តាហ៍​ តែ​អារម្មណ៍​របស់​ស្ត្រី​មានផ្ទៃពោះ​ម្នា​ក់ៗ​ តែង​ខុស​ប្លែកពីគ្នា​ ដូច្នេះ​មិន​ចាំបាច់​ថា​ ត្រូវតែ​មាន​អារម្មណ៍​ដឹងពី​អាការ​កូន​រើ​ឱ្យ​ត្រឹមត្រូវ​តាមពេលវេលា​ និង​ម៉ោង​ពេល​នៃ​ការ​ធ្វើ​ចលនា​របស់​ទារក​នៅក្នុង​ផ្ទៃ​របស់​អ្នកនោះ​ទេ​។

    មាន​កង្វល់​រឿង​ថ្នាំ​ហ្វូ​លេ​ត សម្រាប់​អ្នកមាន​ផ្ទៃពោះ​

    Q. ពេល​មានគភ៌​កូន​ដំបូង​ លោកគ្រូពេទ្យ​ចែក​ថ្នាំ​ហ្វូ​លេ​តឱ្យ​ញ៉ាំ​រៀងរាល់​ខែ​(គ្រាប់​ពណ៌​លឿង​)ហើយ​ជាប្រក្រតី​នឹង​ទទួល​បាន​ កាល់ស្យូម​ វីតាមីន​រួម​ និង​ហ្វូ​លេ​ត តែ​ខែ​កន្លងទៅ​នេះ​ បាន​ទទួល​តែ​កាល់ស្យូម​ និង​វីតាមីន​រួម​ អត់មាន​ហ្វូ​លេ​តទៀត​ទេ​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​កង្វល់​ក្នុងចិត្ត​ជា​ខ្លាំង​ ខ្លាច​កូន​ក្នុង​ពោះ​មាន​សុខភាព​មិនល្អ​ ព្រោះតែ​ខ្វះខាត​ជា​តិ​ហ្វូ​លេ​ត។
    A. ហ្វូ​លេ​តសម្រាប់​អ្នកមាន​ផ្ទៃពោះ​ មាន​តួនាទី​ក្នុង​ការផលិត​គ្រាប់​ឈាមក្រហម​ និង​មាន​ប្រយោជន៍​ក្នុង​ការ​ការពារ​ភាព​ខុសប្រក្រតី​នៃ​ការ​សាង​ប្រព័ន្ធ​សរសៃប្រសាទ​ខួរក្បាល​ និង​សសៃ​ប្រសាទ​ឆ្អឹងកង​ខ្នង​របស់​ទារក​នៅក្នុង​គភ៌​ ដែល​មាន​ដូចជា​ សភាវ​បំពង់​ប្រសាទ​បើក​ (Neural​ Tube​ Defect​ ឬ NTD​) សភាវ​គ្មាន​ខួរក្បាល​ (Anencephaly​) ឆ្អឹងកង​ខ្នង​បិទ​មិន​ជិត​ល្អ​ (Spina​ Bifida​)ជាដើម​ ហើយ​បរិមា​ណហ្វូ​លេ​តដែល​ត្រូវ​ទទួលទាន​នោះ​ ចែក​ចេញ​ជា​៖
    1. ករណី​ដែល​ស្ត្រី​មានគភ៌​លើកដំបូង​ ឬគ្មាន​ប្រវត្តិ​ធ្លាប់​ប្រសូត​បុត្រ​ដែល​មាន​រោគ​បំពង់​ប្រសាទ​បើក​ សភាវ​គ្មានខួរ​ក្បាល​ ឬឆ្អឹងកង​ខ្នង​បិទ​មិន​ជិត​ល្អ​ទេ​នោះ​ សូម​ណែនាំ​ឱ្យ​ទទួលទាន​មុន​ពេល​មានគភ៌​រយៈពេល​ 3ខែ​ រហូតដល់​គភ៌​មាន​អាយុ​ 12​ សប្តាហ៍​ ក្នុង​ 1ថ្ងៃ​ 400មីល្លី​ក្រាម​។
    2. ក្នុងករណី​ដែល​ស្រ្តី​មានគភ៌​ ធ្លាប់​មាន​ប្រវត្តិ​ប្រសូត​បុត្រ​មក​មាន​រោគ​បំពង់​ប្រសាទ​បើក​ ឬសភាវ​គ្មានខួរ​ក្បាល​ ឬឆ្អឹងកង​ខ្នង​បិទ​មិន​ជិត​ល្អ​នោះ​ សូម​ណែនាំ​ឱ្យ​ទទួលទាន​មុន​ពេល​មានគភ៌​រយៈពេល​ 3ខែ​ រហូតដល់​គភ៌​មាន​អាយុ​ 12សប្តាហ៍​ ក្នុង1ថ្ងៃ​ 400មីល្លី​ក្រាម​។
    3. ក្នុងករណី​ស្រ្តី​មានគភ៌​មាន​ភាព​ខុសប្រក្រតី​របស់​រោគ​មិនសូវ​មាន​ឈាមក្រហម​ ថា​ឡាស់​ស៊ិមៀ​ អាច​ទទួលទាន​បាន​ក្នុង1ថ្ងៃ​ 400មីល្លី​ក្រាម​ រហូត​ក្នុងរយៈពេល​នៃ​ការ​មានគភ៌​ ក្រៅពី​នេះ​នៅ​អាច​ជ្រើសរើស​បរិភោគ​អាហារ​ដែល​មាន​បរិមា​ណហ្វូ​លេ​តខ្ពស់​ ដែល​មាន​ដូចជា​ បន្លែ​ស្លឹក​បៃតង​ ឈីស​ ថ្លើម​ សាច់សត្វ​ ទឹកដោះ​ សណ្តែក​ ទំពាំង​ ផ្សឹ​ត និង​ដំឡូងបារាំង​ ។

    ធ្វើលំ​ហាត់ប្រាណ​ដង្ហើម​ ដើម្បី​ឱ្យ​ប្រសូត​បុត្រ​បាន​ងាយស្រួល​Q. ចង់ឱ្យ​មាត់ស្បូន​ងាយ​បើក​ក្នុង​ថ្ងៃ​ឆ្លងទន្លេ​ គួរ​ធ្វើ​យ៉ាងណា​?
    A. ជាប្រក្រតី​ អ្នកម្តាយ​មានផ្ទៃពោះ​គ្រប់រូប​ រយៈ​ដំបូង​បំផុត​នៃ​ការ​ប្រសូត​បុត្រ​ គឺជា​រយៈពេល​ដែល​មានការ​បើក​ធំឡើង​របស់​មាត់ស្បូន​ ចាប់ផ្តើម​តាំងពី​ការ​ឈឺពោះ​ប្រសូត​មែនទែន​ មាត់ស្បូន​នឹង​ចាប់ផ្តើម​បើក​ និង​បើក​រហូតដល់​អាច​ប្រសូត​បុត្រ​បាន​។ រយៈពេល​នេះ​ នឹង​ត្រូវ​បញ្ចប់​ដោយ​ប្រើ​ពេលវេលា​ប្រមាណ​ជា​ 8–12​ម៉ោង​ ក្នុង​ការ​ឆ្លងទន្លេ​លើកដំបូង​ និង​ 6–8ម៉ោង​ក្នុង​ការ​ឆ្លងទន្លេ​កូន​បន្ទាប់​(កូន​ទី2​)។ ការ​ហ្វឹកហាត់​បញ្ជា​ខ្យល់​ដង្ហើម​យ៉ាង​ទៀងទាត់​ តាំងពី​ស្រ្តី​ចាប់ផ្តើម​តាំង​គភ៌​ នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ធូរស្រាល​ ហើយ​ពេល​ដល់ពេល​ប្រសូត​ នឹង​ជួយ​ឱ្យ​ប្រសូត​បាន​ងាយស្រួល​។ វិធី​ហ្វឹកហាត់​ដោយ​ការ​គេង​ផ្ងារ​រាបស្មើ​នឹង​ដី​ យក​ខ្នើយ​ទ្រ​ក្បាល​ឱ្យ​ខ្ពស់​បន្តិច​ បិទ​ភ្នែក​ និង​កំណត់​ខ្យល់​ដង្ហើមចូល​ចេញ​ឱ្យ​វែង​ៗយ៉ាង​ទៀងទាត់​ រួម​ទាំង​ការ​បន្ធូរ​សម្រួល​សាច់ដុំ​ ក្បាល​ ក ផ្ទៃមុខ​ និង​ថ្ងាស​ ដោយ​យកដៃ​អង្អែល​ស្រាល​ៗ ដើម្បី​បណ្តេញ​ភាព​ធុញថប់​តានតឹង​។

    ហាត់ប្រាណ​ក្រោយពេល​ប្រសូត​បុត្រ​រួច​Q. ប្រសូត​បុត្រ​ដោយ​ការ​វះ​ តើ​អាច​ធ្វើ​លំហាត់​ប្រាណ​បាន​ឡើងវិញ​នៅពេល​ណា​ទៅ​? ហើយ​ខ្សែ​ឆ្នូត​ពណ៌​ក្រ​ហមៗ​នៅ​លើ​ក្បាលពោះ​ និង​ក្លៀក​ឡើង​ខ្មៅ​នោះ​ តើ​ពេលណា​ទើប​រលុប​បាត់​ទៅវិញ​? តើ​ត្រូវ​ធ្វើ​យ៉ាងណា​ខ្លះទៅ​?
    A. ស្ត្រី​ដែល​ឆ្លងទន្លេ​តាម​បែប​ធម្មតា​ ក្រោយ​ពេល​ប្រសូត​រួច​អាច​ធ្វើលំ​ហាត់ប្រាណ​បាន​ភ្លាម​នៅពេល​បាត់ឈឺ​មុខរបួស​ហើយ​ តែបើ​ស្ត្រី​ដែល​ឆ្លងទន្លេ​ដោយ​ការវះកាត់​វិញ​ គួរ​រង់ចាំ​យ៉ាងតិច​ពី4​ – 6សប្តាហ៍​ ក្រោយពេល​ប្រសូត​រួច​ បន្ទាប់មក​សឹម​ចាប់ផ្តើម​ធ្វើលំ​ហាត់​ប្រា​ណសន្សឹម​ៗ ដោយសារតែ​បញ្ហា​ស្នាមរបួស​វះ​ហ្នឹងឯង​។ ចំណែក​ឯស្នាម​ខ្សែ​ពណ៌​ក្រ​ហមៗ​នៅ​ចំ​កណ្តាល​ពោះ​ ស្នាម​ខ្មៅ​នៅ​ក្រោម​ក្លៀក​ និង​ជុំវិញ​ក្បាល​សុដន់​នោះ​ កើតឡើង​ដោយសារ​អ័រម៉ូន​នៅក្នុង​រាងកាយ​មានការ​ប្រែប្រួល​ក្នុង​អំឡុង​ពេល​មានគភ៌​ តែ​ក្រោយពេល​ប្រសូត​បុត្រ​រួច​ ស្នាម​ជាំ​ខ្មៅ​ផ្សេង​ៗ នឹង​រលុប​បាត់​អស់​ទៅ​វិញ​ជា​បណ្តើរ​ៗមិនខាន​ ៕

  • ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-Free 4 Way Cassette កំពុងត្រូវប៉ាន់ខ្លាំង និងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ពាណិជ្ជកម្មគ្រប់ប្រភេទ!!

    ម៉ាស៊ីនត្រជាក់ Samsung 360 Cassette និង Wind-Free 4 Way Cassette កំពុងត្រូវប៉ាន់ខ្លាំង និងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ពាណិជ្ជកម្មគ្រប់ប្រភេទ!!

    (ភ្នំពេញ) ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០៖ ស្របពេលដែលបច្ចេកវិទ្យាក្រុមហ៊ុន សាមសុង មានការអភិវឌ្ឍន៍ឥតឈប់ឈរ ការសាងសង់សំណង់អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ហាងអាហារបែបបជ្ឈឹមប្រទេស និងសាលធំៗជាច្រើនក៏កំពុងសាងសង់ និងរំលេចខ្លួនឡើងពាសពេញទីក្រុង ទូទាំងប្រទេស និងទូទាំងពិភពលោក! ហេតុដូច្នេះហើយបានធ្វើឱ្យម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette និង Wind-Free 4 Way Cassette ក្លាយជាផលិតផលម៉ាស៊ីនត្រជាក់ដែលពេញនិយម និងជាជម្រើសតម្រូវការទីផ្សារទី១ សម្រាប់អ្នកវិនិយោគិន និងម្ចាស់ពាណិជ្ជកម្មគ្រប់ប្រភេទ!បច្ចុប្បន្ននេះម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette និង Wind-Free 4 Way Cassette នេះគឺត្រូវបានចាត់ទុកជាជម្រើសដ៏ល្អស័ក្តិសម និងមានតម្រូវការខ្ពស់បំផុតទាំងក្នុងព្រះរាជាណាចក្រកម្ពុជា និងគ្រប់ប្រទេសទូទាំងពិភពលោកជាមួយនឹងការគាំទ្រ និងជឿទុកចិត្តបំផុត! សូមបញ្ជាក់ថា ផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Samsung 360 Cassette និង Wind-free 4 way Cassette មានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាយ៉ាងទំនើប Wind-Free Cooling ដែលមានសមត្ថភាពបញ្ចេញខ្យល់ត្រជាក់តាមរន្ធតូចៗសាយភាពពេញការិយាល័យ ឬ ផ្នែកខាងក្នុងនៃអាគារ ផ្សារទំនើបហាងលក់ទំនិញ ឬហាងកាហ្វេ យ៉ាងមានផាសុកភាពជាទីបំផុតដែលធ្វើឱ្យបរិយាកាសជុំវិញត្រជាក់ដូចធម្មជាតិពិតៗ!

    លក្ខណៈពិសេសនៃម៉ាស៊ីនត្រជាក់ម៉ាក Samsung 360 Cassette និង Wind-free 4 way Cassette នេះគឺ៖
    – សន្សំសំចៃថាមពល
    – គ្មានសំឡេងរំខាន
    – មានរាងស្អាតអាចចាប់ជាប់នឹងពិដាន ឬ ដេគ័រជាលក្ខណៈ Ambience តាមការចូលចិត្ត
    –  អាចបាញ់ខ្យល់ត្រជាក់សាយភាយពេញបរិវេណទីតាំងបានល្អ
    – អាចរចនាទៅជាសិល្បះជាមួយនឹងរូបគំនូរផ្សេងៗ
    – អាចបើកប្រើជាប់បានពេញមួយថ្ងៃដោយគ្មានបញ្ហានិយាយរួមទៅម៉ាស៊ីនត្រជាក់ទាំងពីរម៉ូឌែលនេះគឺប្រភេទម៉ាស៊ីនត្រជាក់ដែលល្អស័ក្តិសមបំផុតសម្រាប់ការិយាល័យ សាលប្រជុំធំៗ អគារពាណិជ្ជកម្ម ផ្សារទំនើប ហាងកាហ្វេ  ម៉ាត និងតាមហាងអាហារផ្សេងៗ! ទាំងព្រះរាជាណាចក្រកម្ពុជា កូរ៉េ ហ្វីលីពីន សឹង្ហបុរី និងទូទាំងអាស៊ីអាគ្នេយ៍គឺសុទ្ធតែជឿជាក់ និងជ្រើសយកម៉ាស៊ីនត្រជាក់ម៉ាក Samsung 360 Cassette និង Wind-free 4 way Cassette សម្រាប់ជាដៃគូអាជីវកម្មដ៏ជោគជ័យនៅក្នុងពិភពជំនួញ និងអាជីវកម្មរបស់ពួកគេ! សម្រាប់ព័ត៌មានបន្ថែមអតិថិជនទាំងអស់អាចអញ្ជើញមកកាន់ហាងទំនើប សាមសុង ដោយផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232 !

  • ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និង ក្រុមហ៊ុន វីសា ចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី

    ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និង ក្រុមហ៊ុន វីសា ចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី

    គោលបំណងនៃកម្មវិធីនេះគឺការ​ផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្រ្តីកម្ពុជាទាំងនៅជនបទនិងនៅទីក្រុង អំពីចំណេះដឹងស្តីពីសហគ្រិនភាព សេដ្ឋកិច្ចឌីជីថល និងហិរញ្ញវត្ថុ​។

    រាជធានីភ្នំពេញ, ១៦ មករា ២០២០ – ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វីសា ដែលជា​ក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ចាប់​ផ្តើម​ដំណើរការ​គម្រោងរយៈពេលមួយឆ្នាំ ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ សម្រាប់ ស្ត្រីនៅ កម្ពុជា ដោយផ្តោតលើ​ការប្រើ​ប្រាស់​ទម្រង់ឌីជីថល។​គម្រោងនេះមានឈ្មោះថា “​ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” នឹង រួម​ចំណែក​​ក្នុងការជំរុញការចូលរួមពីយុវតីនិងសហគ្រិនស្រ្តី ជាពិសេសប្រជាជននៅតាមជនបទ រួម​បញ្ចូលទាំងសិស្សនិងនិស្សិតស្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច ឬមានបំណងចង់បង្កើតអាជីវកម្ម។ ជាមួយគ្នាផងដែរ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសដល់​មន្រ្តីក្រសួងកិច្ចការនារី និង​ថ្នាក់​ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីនៅកម្ពុជាឲ្យបានកាន់តែប្រសើរ​ជាង​មុន។ការ​ចាប់ផ្តើមកម្មវិធីក្នុងថ្ងៃនេះ រួមបញ្ចូលនូវសិក្ខាសាលាមួយចំនួនដែលទាក់ទងនឹងបញ្ហាជុំវិញចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងអនុសាសន៍សម្រាប់ការអភិវឌ្ឍ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជា​លើកកម្ពស់សហគ្រិនស្ត្រី។ គម្រោង​នេះ​នឹង​រៀបចំ​ឲ្យ​មានជា​ព្រឹត្តិការណ៍​ដែលប្រព្រឹត្តទៅនៅខេត្តព្រះវិហារ សៀមរាប ក្រចេះ និងស្ទឹងត្រែង ក្រោមប្រធានបទដូចជា៖ “ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថល​សម្រាប់ការអភិវឌ្ឍសហគ្រិនភាព” និង “ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយសុវត្ថិភាព”។ នៅតាមបណ្តាខេត្តនីមួយៗខាងលើ កម្មវិធីនេះ​នឹងត្រូវដំណើរការ​យ៉ាង​​ទូលំទូលាយ​តាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​កិច្ចការនារី។
    លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ប្រទេស​កម្ពុជា​យើងត្រូវការពង្រឹង និងពង្រីកប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន ដូចជា​លទ្ធភាព​ក្នុង​ការ​ទទួល​ហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ  បរិយាកាសគាំទ្រ និង​ស្ថាប័ន​គាំទ្រ​ ដែលទាំងអស់នេះ គឺជា​កាលានុវត្តភាព សម្រាប់​សក្តានុពលនៃកំណើន ការអភិវឌ្ឍផលិតភាព ភាព​ច្នៃ​ប្រឌិត និង​នវានុវត្តន៍​ នៅក្នុងបរិបទប្រកួតប្រជែងរបស់សាកលដែលមានការ​ផ្លាស់ប្តូរ​យ៉ាង​លឿន។ សំខាន់ជាងនេះទៅទៀត សហគ្រិន និងអ្នកធ្វើអាជីវកម្មស្ត្រីកម្ពុជានៅ​មាន​ច្រើន​នៅ​ក្នុង ប្រភេទ​អាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច និងក្រៅផ្លូវការ ហើយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏នៅ​មាន​កម្រិត។ កត្តាទាំងអស់នេះបាននាំឱ្យពួកគាត់អាច​មើលឃើញបានទូលំទូលាយ​ពីហា​និ​ភ័យ និងភាពងាយរងគ្រោះ​នៅ​ក្នុង​ដំណើរ​ការនៃការអភិវឌ្ឍអាជីវកម្ម ធៀបទៅនឹងបុរស​ដែល​ជាអ្នក​គ្រប់​គ្រង​​អាជីវកម្ម។ ការរៀបចំប្រកាសឱ្យដំណើរការគម្រោង នាព្រឹត្តិការណ៍​នៅ​ថ្ងៃនេះ បានដើរ​តួនាទី​​យ៉ាងសំខាន់ក្នុងការពង្រឹង​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ​របស់ស្ត្រី ក៏ដូចជា​បង្កើនសមត្ថភាព​របស់​ពួកគេ​ក្នុង​ការដើរចេញពីភាពងាយរងគ្រោះ ក្នុងដំណើរការអាជីវកម្ម​ខ្នាតមីក្រូ និងក្រៅផ្លូវការ។លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា “ធនាគារជាតិនៃកម្ពុជាទទួលស្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះក្នុងការ លើក កម្ពស់បរិយាបន្នហិរញ្ញវត្ថុ​នៅកម្ពុជា និងរួមចំណែកសម្រេចបាននូវគោលដៅកំណត់ក្នុង យុទ្ធសាស្រ្ត ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា សហការ ជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍​នានា បានធ្វើយុទ្ធនាការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើអតិថិជនដែលមានលទ្ធភាព​ស្រូបយកចំណេះដឹងដើម្បីធានានូវការ យល់ដឹង ការរក្សា និងការប្រើប្រាស់ព័ត៌មានដែលបានផ្សព្វផ្សាយ សម្រាប់ទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការ។”​លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា “ការបង្កើន ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមិនមែន​ផ្តល់ផលប្រយោជន៍ចំពោះ​ស្រ្តីតែប៉ុណ្ណោះទេ ថែម​ទាំង​មាន​ឥទ្ធិពល​ជា​ វិជ្ជមាននិងទូលំទូលាយដល់ក្រុម​គ្រួសារ​ សហគមន៍ និងម៉ាក្រូសេដ្ឋកិច្ច។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមាន​​ការរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំង យើងត្រូវផ្តោត​ការយកចិត្តទុកដាក់លើ ការលើកស្ទួយក្រុមងាយរងគ្រោះ ហើយ​កម្មវិធីនេះគឺ​ជាយន្តការ​គាំទ្រ​ដល់គោលដៅខាង​លើ។”​លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង ក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្រុមហ៊ុន ​វីសាបានរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយសង្កេតឃើញថាកម្មវិធីនេះមានផល​ប្រយោជន៍​ជា​ច្រើនទៅលើប្រជាជន និងសហគមន៍។ នេះជា ឆ្នាំទីបីហើយដែលក្រុមហ៊ុន ​​វីសា​បានគាំទ្រដល់គំនិតផ្តួចផ្តើម​រៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងរំពឹងថា​កិច្ចការនេះនឹងបន្តលើក​កម្ពស់​ភាពអង់អាចផ្នែកហិរញ្ញវត្ថុ​របស់​ប្រជាជន ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ចក្នុងប្រទេស។”ជាងពីរទស្សវត្សរ៍មកហើយដែល ក្រុមហ៊ុន វីសា បាន​និងកំពុងបន្តរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ទូទាំងពិភពលោក ដោយរៀបចំកម្មវិធីឆ្លើយតប​ទៅតាមតម្រូវការទីផ្សារ និងទៅដល់ប្រជាជន គ្រប់កម្រិតចាប់ពី​កុមារ ដល់និស្សិត និងប្រជាជនពេញវ័យ។​ សម្រាប់ព័ត៌មានបន្ថែមពីគម្រោង​ “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” សូមចូលមើលគេហទំព័រ https://www.mowa.gov.kh/ ​និង https://www.facebook.com/mowa.gov.kh.

    សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង​បណ្តាញព័ត៌មាន សូមធ្វើការទំនាក់ទំនង៖
    គ្រី​ សុវណ្ណារី
    ក្រុមហ៊ុន Red Dot​ (Cambodia) Co., Ltd, តំណាងក្រុមហ៊ុន Visa Inc.
    ទូរស័ព្ទ ៖ +85511733368
    អ៊ីម៉ែល ៖  [email protected]

    ត្រាងង្វៀន (Trang Nguyen)
    ក្រុមហ៊ុន Visa Worldwide Pte. Limited
    ទូរស័ព្ទ ៖ (84) 28 3520 7439
    អ៊ីម៉ែល ៖  [email protected]